Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ខូយ សុខា និង លោក ហេង សុខគង់ ចូលរួមបង្សុកូលរំលឹក ខួបអនុស្សាវរីយ៍ លើកទី៣៤ ទិវាជ័យជម្នះ ៧មករា

$
0
0

ខេត្តពោធិ៍សាត់ៈ នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ពោធិ៍សាត់ បានរៀបចំកម្មវិធីសូត្រមន្តបង្សុកូល ឧទ្ទិសកុសលជូនដល់បុព្វការីជន និងយុវជនដែលបានពលី ដើម្បី បុព្វហេតុ៧មករា និងដើម្បីអបអរសាទរដល់ខួបអនុស្សាវរីយ៍លើកទី៣៤ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ -៧ មករា ២០១៣) ក្រោមអធិបតីភាពលោក ខូយ សុខា អភិបាលខេត្តពោធិ៍សាត់ និង សមាជិក សមា ជិកា សហភាពសហព័ន្ធយុវជន ដែលមកពីសង្កាត់ទាំង៧ នៃក្រុងពោធិ៍សាត់ សរុបជាង ២០០នាក់។

លោក ខូយ សុខា អភិបាលខេត្តពោធិ៍សាត់ បានធ្វើការកោតសរសើរដល់សហភាពសហព័ន្ធយុវជនកម្ពុជា ដែល បាននិងកំពុងធ្វើការងារយ៉ាងច្រើន ដើម្បីបម្រើដល់ការអភិវឌ្ឍ និងរីកចម្រើនរបស់ខេត្ត ជាពិសេសសហភាពសហ ព័ន្ធមានផ្តល់នូវការសិក្សាលើជំនាញវិជ្ជាជីវៈ ដូចជាកុំព្យូទ័រ ភាសាអង់គ្លេស ភាសាបារាំង ជាងចម្លាក់ និង ជំនាញ មួយចំនួនទៀត ព្រមទាំងជាមជ្ឈមណ្ឌលផ្តល់ព័ត៌មានការងារដល់យុវជនក្នុងខេត្ត ដែលនេះជាប្រភព ដ៏មានសារៈ សំខាន់ណាស់ក្នុងការកសាងធនធានមនុស្ស និងទប់ស្កាត់ចំណាកស្រុក។

លោក ក៏បានស្នើឲ្យសិក្ខាកាមទាំងអស់ ដែលរួមទាំងព្រះសង្ឃផង ដែលកំពុងសិក្សានៅទីនេះ ត្រូវយកចិត្តទុក ដាក់ ក្នុងការសិក្សារៀនសូត្រ និងក្រេបយកចំណេះដឹង ដើម្បីក្លាយខ្លួនជាកម្លាំងបន្តវេន ដ៏ពិតប្រាកដ។ ជាមួយគ្នា គ្នា ក៏បានស្នើសុំឲ្យយុវជនទាំងអស់ ត្រូវសិក្សាអំពីខ្លួនឯង ពីប្រវត្តិសាស្ត្រកម្ពុជាឲ្យបានច្បាស់លាស់ថា ខ្លួនយើង ចេញមកពីណា ហើយបានរស់រានមានជីវិតមក ដល់សព្វថ្ងៃនេះ ដោយសារឥស្សរជនខ្មែរអ្នកសេ្នហាជាតិណាខ្លះ?

លោកអភិបាលខេត្ត ក៏បានស្នើឲ្យយុវជនទាំងអស់យកគំរូវិរភាពតាមយុវជនតេជោ ហ៊ុន សែន ដែលក្នុងអំឡុង ពេល នៃការតស៊ូ រំដោះជាតិ លោកទើបតែមានអាយុជាង២០ ឆ្នាំ តែលោកមានឆន្ទៈ មនសិកាស្នេហាជាតិខ្ពស់ សុខចិត្តធ្វើពលិតកម្មគ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ។

បន្ទាប់ពីពិធីសូត្រមន្ត បង្សុកូលបានបញ្ចប់ ក៏មានពិធីទទួលទានបាញ់ឆែវសាមគ្គី និងបញ្ចាំងខ្សែភាពយន្តឯកសារ ស្តីពីប្រវត្តិសាស្រ្តកម្ពុជា ចាប់តាំងពីសម័យរដ្ឋប្រហាររបស់លោក លុន នុល សម័យមហាយង់ឃ្នងមហាប្រល័យ មហាព្រៃផ្សៃរបស់ខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ឯង និងការងើបឡើង តស៊ួរបស់យុវជន ពញាចក្រី ហេង សំរិន យុវជនពោធិសាល ជា ស៊ីម ជាពិសេសយុវជនតេជោ ហ៊ុន សែន ដែលបានបង្កើតឡើង នូវរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃ២ ធ្នូ ១៩៧៨ រហូតដល់ការបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃ រវាងខ្មែរ និងខ្មែរ ក្រោមនយោបាយឈ្នះ ឈ្នះសម្តេចតេជោ ហ៊ុន សែន ជាពិសេស មហាជោគជ័យនាដំណាក់កាលថ្មីៗ នេះក្នុង នាមកម្ពុជាជាប្រធានអាស៊ាន ។

បន្ទាប់ពីបញ្ចប់ការបញ្ចាំងខ្សែភាពយន្តក៏មានកម្មវិធីច្រៀង និងរាំកម្សាន្ត ព្រមទាំងកម្មវិធីរាប់ថយក្រោយ ដើម្បីអប អរសាទរដល់ឆ្នាំថ្មី ឆ្នាំ២០១៣ ប្រកបដោយភាពសប្បាយរីករាយយ៉ាងក្រៃលែង៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>