Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នគរបាល ឃាត់ខ្លួន បុរសជាអាណិកជន ខ្មែរ អាមេរិកម្នាក់ ពីបទឆបោកប្រាក់ ប្រជាពលរដ្ឋ

$
0
0

ភ្នំពេញ៖  អាណិកជនខ្មែរ រស់នៅអាមេរិកម្នាក់ ត្រូវនគរបាលព្រហ្មទណ្ឌ ខណ្ឌចំការមន បានឃាត់ខ្លួន បន្ទាប់ពីទទួលបានពាក្យបណ្តឹង ពីបងប្អូនប្រជាពលរដ្ឋចំនួន ១២គ្រួសារ ប្តឹងពីបទឆបោកយកប្រាក់ របស់ពួកគាត់។ ការឃាត់ខ្លួននេះ ធ្វើឡើង នៅចំណុចផ្ទះជួល សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រួចបញ្ចូនមកខណ្ឌចំការមន កាលពីវេលាល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៣។

ប្រភពពត៌មាន ពីជនរងគ្រោះបានឲ្យដឹងថា អាណិកជន ដែលត្រូវឃាត់ខ្លួនខាងលើនេះ មានឈ្មោះ ឆាយ ប៊ុនរ៉ា ហៅ កែន សុវណ្ណរ៉ា អាយុ៥១ឆ្នាំ ជាជនជាតិខ្មែរ ស្នាក់នៅចំណុចកើតហេតុ ។ មុននឹងឃាត់ខ្លួន ជនសង្ស័យរូបនេះ គឺសមត្ថកិច្ចបានទទួលពាក្យ បណ្តឹងពីប្រជាពលរដ្ឋ ចំនួន១២គ្រួសារ ដោយក្នុងពាក្យបណ្តឹង របស់ប្រជាពលរដ្ឋបាននិយាយថា ឈ្មោះ ឆាយ ប៊ុនរ៉ា បានកាន់ប្លង់សាងសង់ផ្សារ មួយកន្លែង នៅខណ្ឌសែនសុខមកប្រាប់ពួកគាត់ថា បើមាននរណាត្រូវការជាវតូប សម្រាប់លក់ដូររកស៊ី និងកន្លែងសម្រាប់ផ្ញើកង់ម៉ូតូ ដែលមានតំលៃទាបបំផុត ៤០០ដុល្លារ និងតំលៃខ្ពស់៣៥០០ដុល្លារ។ ក្នុងពាក្យបណ្តឹងបានបន្តថា ពេលប្រជា ពលរដ្ឋទាំង១២គ្រួសារឮដូច្នោះ ម្នាក់ៗ បាននាំគ្នាយកលុយមកកក់តូប ដែលអាណិកជនគិតថា សាងសង់ផ្សារ នៅ ខណ្ឌសែនសុខ ដោយប្រាក់កក់ សរុបទាំង១២ គ្រួសារ មានចំនួន៣៥៤០ដុល្លារ ។ លុះរហូតមក ដល់ថ្ងៃកើត ហេតុ មិនឃើញឈ្មោះឆាយ ប៊ុនរ៉ា នាំពួកគាត់ទៅឃើញ តូបលក់ដូរ ដែលពួកគាត់បាន យកលុយទៅ កក់ កាល ពីថ្ងៃមុន ដូច្នេះហើយពួកគាត់ក៏សំរេចចិត្តនាំគ្នា មកដាក់ពាក្យបណ្តឹង សុំឲ្យសមត្ថកិច្ចអន្តរាគមន៍ ឃាត់ខ្លួន ឈ្មោះ ឆាយ ប៊ុនរ៉ាដើម្បីទាមទារ យកប្រាក់ របស់ពួកគាត់វិញ ។ ហេតុដូចនេះហើយ ទើបសមត្ថកិច្ចមូលដ្ឋាន បាន សហការ ជាមួយ និងនគរបាល ព្រហ្មទណ្ឌខណ្ឌ ធ្វើការឃាត់ខ្លួនភ្លាមៗ នាំយកមក កាន់អធិការដ្ឋាន នគរបាល ខណ្ឌ ចំការមន ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយ សារភាពថា ខ្លួនពិតជាបាន ធ្វើសកម្មភាព ដូចពាក្យបណ្តឹង របស់ បង ប្អូនប្រជាពលរដ្ឋ ទាំង១២គ្រួសារនោះមែន ។ ដោយយោងទៅ តាមពាក្យបណ្តឹង នឹងចម្លើយសារភាព របស់ ជនសង្ស័យ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនខ្លួនពួកគេទៅតុលាការ ដើម្បីដោះស្រាយតាមច្បាប់ ៕

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>