Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បញ្ហាបុរី ផ្ទះជួល និងអ្នកលក់ផាវ ត្រូវលោក គួច ចំរើន ដាក់ចេញ ក្នុងកិច្ចប្រជុំប្រចាំខែ

$
0
0

ភ្នំពេញ : ស្របពេល ដែលសភាពការ សន្តិសុខ ក្នុងភូមិសាស្រ្ត ខណ្ឌមានជ័យ មានភាព ល្អប្រសើរ ប៉ុន្តែការងារ សន្តិសុខសង្គម និងការគ្រប់គ្រង រដ្ឋបាល ក៏ នៅតែជាប្រធានបទ ដ៏សំខាន់ ហើយត្រូវបាន ដាក់ចេញជា វិធានការ អនុវត្តបន្ត ដូចជាការគ្រប់គ្រង បុរី ផ្ទះជួល និងគ្រប់គ្រងអ្នកលក់ ផាវតាមផ្ទះ តាមផ្សារ។

វិធានការថ្មីនេះ បានលើកឡើងកាល ពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ នៅក្នុងកិច្ច ប្រជុំប្រចាំខែ របស់រដ្ឋបាល ខណ្ឌមានជ័យ ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាល ខណ្ឌមានជ័យ រួមជាមួយអភិបាលរង៣រូប មេបញ្ជាការកង រាជអាវុធហត្ថខណ្ឌ លោកអធិការរង លោក លោកស្រីចៅសង្កាត់ទាំង១២ ព្រមទាំងនាយនគរបាលប៉ុស្តិ៍ទាំង១២ និងមន្រ្តីពាក់ព័ន្ឋជាច្រើនរូបទៀត។

កិច្ចប្រជុំនេះដែរ លោក លោកស្រីចៅសង្កាត់ បានរាយការ សង្ខេបពី លទ្ឋផលវេទិកាសាធារណ: រយ:ស្តីពីការអនុវត្តបាន និងមតិលើកឡើង នៃសំណូមរបស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ក្រោយពីស្តាប់របាយការណ៍ សង្ខេបរួចមក លោកគួច ចំរើន អភិបាលខណ្ឌ បានលើកឡើងនូវវិធានការថ្មីៗ ដើម្បីអនុវត្តបន្តទៀត ដូច្នេះថា ការធ្វើវេទកាសាធារណ:នៅ តាមមូលដ្ឋាន គឺជាការងារសំខាន់ និងមានទំនាក់ទំនងល្អរវាងអាជ្ញាធរ និងប្រជាពលរដើម្បី ស្តាប់មតិលើកឡើង របស់ប្រជាពលរដ្ឋ។

បន្ទាប់ពីមតិលើក ឡើងរបស់ ប្រជាពលរដ្ឋថា តើយើងបានបំពេញតាមការ ស្នើសុំរបស់ពួកគាត់ហើយឬនៅ ? មួយផ្នែកទៀត ត្រូវធ្វើការត្រួត ពិនិត្យនូវទីតាំងបើកអ៊ិនធឺណេត នៅគ្រប់កន្លែងទាំងអស់ ហើយនៅពេលខាងមុខ នឹងកោះហៅម្ចាស់ទីតាំង ទាំងនោះមកធ្វើការណែនាំ ពីវិធានការច្បាប់។ លោកអភិបាលខណ្ឌបានបន្ត ថាអាជ្ញាធរ ត្រូវបន្តការខិតខំ បង្រ្កាបបន្ថែមទៀត នូវមុខ សញ្ញាជនសង្ស័យពាក់ព័ន្ធ គ្រឿងញៀន និងសូមឲ្យអាជ្ញាធរ សង្កាត់ ធ្វើការផ្សព្វផ្សាយឲ្យទូលំទូលាយពីបញ្ហាគ្រោះអគ្គិភ័យ ព្រោះពេលនេះជារដូវរាំងស្ងួត។

នៅសល់រយ:ពេលជាង១ខែទៀតនេះ ដល់ថ្ងៃចូលឆ្នាំចិន ដូច្នេះសូមឲ្យលោកមេប៉ុស្តិ៍ លោកចៅសង្កាត់ ត្រួតពិនិត្យតាមផ្សារតាមផ្ទះ ហាមដាច់ខាតមិនឲ្យមានលក់ផាវ បើអ្នកលក់ដូរណាល្មើស នឹងបម្រាមនេះ នឹងត្រូវឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំណែម្ចាស់ផ្ទះណាផ្គើននឹងការណែនាំដុតផាវនៅពេលចូលឆ្នាំ បង្កជាសម្លេងផ្ទុះនោះ នឹងត្រូវឃាត់ខ្លួនបណ្តោះ អាសន្នរយ:ពេល១២ម៉ោង ដើម្បីធ្វើការអប់រំ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles