ខេត្តកណ្តាលៈ ស្រ្តីម្នាក់ដែលជាកម្មករ ផ្នែកអនាម័យ នៅក្នុងរោងចក្រយ៉ុងវ៉ាថ្មី ត្រូវបាននិយោជក រោងចក្រ បញ្ឈប់ ពី ការងារដោយចោទប្រកាន់ថា លួចខោដាក់ ក្នុងស្បោងសំរាម។ រីឯស្រ្តីជាកម្មករ បានបដិសេធ ចំពោះការចោទប្រកាន់នេះ ហើយនឹងសុំឲ្យនិយោជកអនុញ្ញាត្តិ ឲ្យរូបគាត់ បានចូលធ្វើការងារវិញ តែប្រសិនបើមិន ព្រមតាមសូមណូមពរនោះ រួបគាត់នឹងដាក់ពាក្យបណ្តឹង ទៅស្ថាប័នមានសមត្ថកិច្ច ឲ្យជួយរកយុត្តិធម៌ ជូនរូបគាត់ជា មិនខាន ។ រោងចក្រនេះមានទីតាំងនៅភូមិថ្មី សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល។
ស្រ្តីកម្មករ ដែលត្រូវរោងចក្រ ចោទប្រកាន់ និងបញ្ឈប់ពីការងារនោះ ឈ្មោះ លី សុខា អាយុ៤៥ឆ្នាំ មានមុខរបរ ជាកម្មករផ្នែក អនាម័យនៅក្នុងរោងចក្រ យ៉ុងវ៉ាថ្មី រស់នៅភូមិបុកឃ្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបំរើការងារផ្នែកអនាម័យ នៅក្នុងរោងចក្រយ៉ុងវ៉ា ចំនួន៨ឆ្នាំមកហើយ ។
ស្រ្តីរូបនោះបាន ឲ្យអ្នកយកព័ត៌មាន កាលពីព្រឹកថ្ងៃទី១១ ខែមករា នេះថា កាលពីរសៀលថ្ងៃទី១៥ធ្នូ ឆ្នាំ២០១២ សន្តិសុខប្រចាំ រោងចក្រនោះ បានហៅរូបគាត់ចូល អូសហ្វីស រួចហើយបាននិយាយប្រាប់គាត់ថា រូបគាត់បានលួចខោអាវចំនួន៣ដាក់ក្នុងស្បោងសំរាម ត្រូវបានគេឆែកឃើញ នៅក្នុងស្បោងសំរាម ប៉ុន្តែគាត់បាន បដិសេធថា គាត់មិនមែនជាអ្នកយកនោះ ហើយរូបគាត់ធ្វើការនៅទីនេះច្រើនឆ្នាំមកហើយ គឺអ្វីមួយបន្តិចក៏គាត់ពុំដែលប៉ះពាល់ ដែរ គឺគាត់ចង់បានតែ កំរៃថ្លៃពល កម្មប៉ុណ្ណោះទេ ប៉ុន្តែទោះបីជាយ៉ាងក៏ដោយរដ្ឋបាលរោងចក្រពុំបានសួរនាំ រូបគាត់និងរកខុសរកត្រូវនោះទេ គឺបានប្រាប់រូបគាត់ឲ្យ ឈប់ធ្វើការចាប់តាំង ពីពេល នោះតែម្តង ។ ស្រី្តជាកម្មករ បានបន្តទៀតថា រូបគាត់គ្មានកំហុសមិនអាច ទទួលកំហុសបានទេ ហើយប្រសិន បើរោងចក្រ នៅតែព្យាយាមបញ្ឈប់រូបគាត់ទៀតនោះ គាត់នឹងស្វែងរកការ អន្តរាគមន៍ពីសមត្ថកិច្ចថ្នាក់លើ ឲ្យជួយរកយុត្តិធម៌ជូនគាត់។
លោក គឹម ចាន់សំណាង ប្រធានសហព័ន្ធសហជីពកម្មករ ប្រជាធិបតេយ្យជឿនលឿន ក៏បានប្រាប់អ្នកយកព័ត៌មានថា ចំពោះការចោទប្រកាន់ របស់ក្រុមហ៊ុន រោងចក្រយ៉ុងវ៉ាថា ស្រ្តីកម្មករផ្នែកអនាម័យបានលួចខោ អាវ ចំនួន៣ដាក់ ក្នុងស្បោងសំរាម បង្កប់នៅក្នុងធុងសំរាម រួចហើយបញ្ឈប់ ការងារនោះ សហព័ន្ធ សហជីពកម្មករ ប្រជាធិប តេយ្យជឿនលឿន បានជួយដោះស្រាយ ៣លើកមកហើយ តែខាងរោងចក្រនៅតែមិនទទួលយក ស្រ្តី ជា កម្មករឲ្យចូលធ្វើការឡើយ មិនតែប៉ុណ្ណោះថែមទាំងព្យាយាមគេចវេសមិនព្រមចូលរួមរកដំណោះស្រាយ ដោយម្តងថាថ្ងៃនេះ ម្តងថាថ្ងៃនោះ ។
លោកបានបន្តទៀតថា ចំពោះបញ្ហានេះរូប បានជួយដាក់ពាក្យបណ្តឹង ចូលមកមន្ទីរការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈខេត្តកណ្តាលរួចហើយ ដើម្បីឲ្យជួយរក យុត្តិធម៌ដល់កម្មកររូបនោះ ប៉ុន្តែប្រសិនបើរោង ចក្រនៅ តែព្យា យាមគេចវេសបន្តទៀតនោះ មិនព្រមទទួលយកដំណោះស្រាយ និងការសម្របសម្រួល ឲ្យកម្មករ រូបនោះ បានចូលធ្វើការឡើងវិញ ក្នុងនាមរូបលោកជាសហព័ន្ធសហជីពកម្មករ ប្រជាធិបតេយ្យជឿនលឿន នឹងដាក់ពាក្យ ប្តឹង ទៅកាន់ស្ថានប័នតុលាការ ហើយ នីតិវិធីចុងក្រោយអាចផ្ទុះកូដកម្មនិងប៉ាតុកម្ម៕