កំពង់ចាមៈ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ប្រកាសរកម្ចាស់ម៉ូតូចំនួន៣គ្រឿងទៀត ម៉ាកហុងដា សេ១២៥ ខណៈម៉ូតូ១គ្រឿង បានរកម្ចាស់ឃើញកាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣។
លោកវរសេនីយ៍ឯក ជឹម សេងហុង ស្នងការរង ទទួលផែនការិយាល័យកណ្តាលនគរបាលយុត្តិធម៌ បានមានប្រ សាសន៍ឲ្យដឹងថា ក្រោយពេលមានបទល្មើសចោរកម្មលួចកាច់សោរកម៉ូតូ នាពេលកន្លងមក លោកឧត្តមសេនីយ៍ ត្រី ឆាយ គឹមសុន ស្នងការនគរបាលខេត្ត បានចេញបទបញ្ជាឲ្យកម្លាំងសមត្ថកិច្ចយើងតាមប្រម៉ាញ់ និងមានវិធាន ការបង្ក្រាបនូវបទល្មើសនោះបន្ទាន់ ដែលជាលទ្ធផលសមត្ថកិច្ចនគរបាលយើង បានរកឃើញម៉ូតូម៉ាកហុងដា សេ ១២៥ ចំនួន ៤គ្រឿង ដែលមានភាពមិនប្រក្រតី។ ក្នុងចំនួនម៉ូតូទាំង ៤គ្រឿងនោះ ម៉ូតូ១គ្រឿង ម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០០៧ មានលេខតួ និងលេខម៉ាស៊ីន ៨១៩៦១៧៤ បានរកម្ចាស់ឃើញហើយ។ ដោយ ឡែក នៅសល់ម៉ូតូចំនួន៣គ្រឿងទៀត ដែលកំពុងស្វែងរកម្ចាស់។
លោកស្នងការរង បានឲ្យដឹងទៀតថា ម៉ូតូចំនួន ៣គ្រឿង ដែលកំពុងស្វែងរកម្ចាស់រួមមាន ម៉ូតូហុងដា សេ១២៥ ស៊េរីឆ្នាំ២០១០ មានលេខតួ និងលេខម៉ាស៊ីន ៨៤៨៥១៥៥, ម៉ូតូហុងដា សេ១២៥ ស៊េរីឆ្នាំ២០១១ មានលេខតួ និងលេខម៉ាស៊ីន ៨៦៧១០៩២ និង ម៉ូតូហុងដា សេ១២៥ ស៊េរីឆ្នាំ២០១២ មានលេខតួ និងលេខម៉ាស៊ីន ៨៥២ ៥៧៩៣ ដូច្នេះម៉ូតូទាំង៣គ្រឿងនេះ បើបងប្អូនណា មានឯកសារ ដែលមានលេខតួលេខម៉ាស៊ីនដូចខាងលើ សូម យកឯកសារមកទំនាក់ទំនងជាមួយការិយាល័យកណ្តាលនគរបាលយុត្តិធម៌ នៃស្នងការដ្ឋានខេត្តកំពង់ចាមនោះ សមត្ថកិច្ចនិងប្រគល់ម៉ូតូជូនវិញ៕