Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រអិលបាក់ដី នៅភាគនិរតីចិន, ស្លាប់ ៤២នាក់

$
0
0

ប៉េកាំង៖ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយនៅថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១២ នេះថា ចំនួនមនុស្សស្លាប់ ដែលបង្កឡើងដោយសារ ការរអិលបាក់ដី នៅតំបន់ភ្នំនៃខេត្តយូណាន ភាគនិរតីប្រទេសចិន នោះ បានកើនឡើងដល់ ៤២នាក់ហើយ បន្ទាប់ ពីសាកសពមួយចំនួនទៀត ត្រូវបានក្រុមសង្គ្រោះរកឃើញ។

គ្រោះធម្មជាតិដ៏អាក្រក់នេះដែរ បានកើតឡើងនៅ ភូមិ ហ្គៅបូ នៃសង្កាត់ ហ្សេនហ្សុង កាល ពីវេលាម៉ោង ៨ និង ២០នាទីព្រឹកថ្ងៃសុក្រ កន្លងទៅនេះ ដោយបានកប់ផ្ទះជាច្រើនខ្នង ដែលមានប្រជាជនរស់នៅ ១៦គ្រួសារ ទៅក្នុងដីល្បាក់។ ដីបាក់ដែលរួមមាន ទាំងល្បាប់ភក់លាយឡំជាមួយផងនោះ បានបង្កផលវិបាកជាខ្លាំង ដល់ក្រុមជួយសង្គ្រោះ ក្នុងការស្វែងរកអ្នកបាត់ ខ្លួន ស្របពេលដែលអាកាសធាតុ ក៏ត្រជាក់ខ្លាំងថែមទៀត។

គួរបញ្ជាក់ផងដែរថា ក្រុមសង្គ្រោះជាង ១០០០នាក់ បានទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការ សង្គ្រោះជាបន្ទាន់ ក្រែងលោមានមនុស្ស នៅរស់រានមានជីវិត។ ដោយឡែកការជួយសង្គ្រោះ បឋមបានទៅដល់ជនរង្គ្រោះហើយ មានដូចជា ទីជម្រកបណ្តោះអាសន្ន, ទឹក, ថ្នាំពេទ្យ, ព្រម ទាំងចំណីអាហារផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំកំពូលៗរបស់ចិន ដូចជាលោក ហ្ស៊ី ជិនពីង, លោក វិន ជាប៉ាវ និង លោក លី គេគៀង ផងដែរ បានបញ្ជាឲ្យក្រុមសង្គ្រោះ ខិតខំប្រឹងប្រែងឲ្យអស់ពី សមត្ថភាព ដើម្បីជួយសង្គ្រោះជនរងគ្រោះ ទាំងអស់ឲ្យបាន។ លោក ហ្ស៊ី ជិនពីង ដែលមាន តួនាទីជាអគ្គលេខាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន នោះបាននិយាយថា កិច្ចខិតខំប្រឹងប្រែង ត្រូវបានធ្វើដើម្បីកសាងលំនៅដ្ឋាន ឡើងវិញដល់ជនរងគ្រោះ, ការបង្កាគ្រោះថ្នាក់កើតឡើងជា លើកទីពីរ និង បំពេញការងាររក្សាស្ថិរភាព ប្រកបដោយជោគជ័យ៕

DAP-News

DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles