ភ្នំពេញ៖ កម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ កម្លាំងនគរបាល បច្ចេកទេស និងកម្លាំងនគរបាល មូលដ្ឋាន កាលពីវេលាម៉ោង ប្រហែល២រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៣ បានចុះទៅឆែកឆេរក្រោយ ប្រទះឃើញរថយន្ត មួយគ្រឿងដែល ចតទុកចោល នៅតាមផ្លូវលេខ២០១ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ដោយសង្ស័យមាន លាក់អ្វីនៅ ខាងក្នុង ខណៈសេចក្តីរាយការណ៍ខ្លះទៀត បានឲ្យដឹងថា អាចមានមនុស្ស ត្រូវគេសម្លាប់ ហើយទុកចោល នៅក្នុងរថយន្ត ។
សេចក្តីរាយការណ៍ ពីសមត្ថកិច្ច មូលដ្ឋានបានឲ្យដឹងថា រថយន្តខាង លើនេះ ម៉ាកអាមីនី ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 2A-3884 ហើយត្រូវគេយកមកចតទុក ចោល នៅកន្លែងខាងលើ មានរយៈពេលពីរថ្ងៃហើយ ។
យោងតាមប្រភពព័ត៌មានចុងក្រោយបានឲ្យដឹងថា ក្រោយពេលសមត្ថកិច្ច ឆែកឆេរក្នុងរថយន្តមិនមានអ្វីខុសប្រក្រតីនោះទេ។ សមត្ថកិច្ច បានបញ្ជាក់ផងដែរថា រថយន្តមួយគ្រឿង ជារបស់មេធាវីមួយរូប៕