Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នគរបាលចរាចរ នឹងបញ្ជូនបុគ្គលិក NGO ទៅតុលាការ ក្រោយបើករថយន្ត មានជាតិស្រវឹង ហើយបុកម៉ូតូ រងរបួសធ្ងន់ពីរនាក់

$
0
0

ភ្នំពេញ៖ កម្លាំងនគរបាល ចរាចរ ជើងគោក រាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៣ នឹងបញ្ជូន ខ្លួនបុគ្គលិក អង្គការក្រៅ រដ្ឋាភិបាលម្នាក់ ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ក្រោយពេលបង្ក គ្រោះថ្នាក់ ចរាចរណ៍ បណ្តាលឲ្យមនុស្ស ពីរនាក់ រងរបួសធ្ងន់ ខណៈអ្នកបើក រថយន្តរូបនេះ មានភាពស្រវឹង ក្នុងខ្លួន។

មន្រ្តីនគរបាល ចរាចរជើងគោក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៩៖៣០យប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅ លើផ្លូវបេតុង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ។

សមត្ថកិច្ច បានបន្តថា កាលពីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ វេលាម៉ោង២១និង៣០នាទីត្រង់ចំណុចភូមិត្រពាំងថ្លឹង លើផ្លូវបេតុងក្នុងភូមិ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើង ដោយសាររថយន្ត ម៉ាកTOYOTA LAND CRUISER ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2D-5741   បើកបរដោយឈ្មោះ សុវណ្ណ ណារ៉ាក់ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរបុគ្គលិកអង្គការNGO មានទីលំនៅភូមិបឹងងងោង ឃុំ ទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ  បានធ្វើដំណើរតាមបណ្តោយ ផ្លូវបេតុង ពីទិសខាងត្បូង មកជើងលុះមក ដល់ចំណុចកើតហេតុខាងលើ បានគេចពីយានផ្សេងចូលចំណែកផ្លូវនៃយានម្ខាងទៀតប្រវែង១,៦០ម៉ែត្រ ក៏បុកជាមួយម៉ូតូមួយគ្រឿងដែលធ្វើដំណើរច្រាសទិសគ្នា ម៉ាក HONDA WAVEពណ៌ក្រហម-ខ្មៅ គ្មានស្លាកលេខ បណ្តាលឲ្យរងរបួសធ្ងន់ចំនួន២នាក់។

បើតាមសមត្ថកិច្ច អ្នកបើកបរមាន ឈ្មោះ វ៉ា ដារ៉ូ ភេទប្រុស អាយុ២២ឆ្នាំ  មានទីលំនៅភូមិស្លា ឃុំមេមត់ ស្រុកមេមត់ ខេត្តកំពង់ចាម រួមដំណើរជាមួយឈ្មោះ សុខ សុភ័ក្រ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចចរាចរបានបញ្ជាក់ថា ក្រោយពេលកើតហេតុ រថយន្តរត់ប្រហែល ១០០០ ម៉ែត្រ ទើបសមត្ថកិច្ច  ឃាត់បាន រួចយកទៅ រក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ ។

បើយោងតាមសមត្ថកិច្ច គ្រោះថ្នាក់ចរាចរខាងលើនេះ បណ្តាលមកពី រថយន្តបើកបរមិន ប្រកាន់ចំណែកផ្លូវរបស់ខ្លួន និងបើករថយន្តបើកបរក្នុងស្ថានភាពស្រវឹង ដែលមានអាត្រាជាតិអាល់កុល0.96 Mg/L ។

ស្នងការនគរបាលរាជធានីភ្នំពេញ លោក ឧត្ដមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាឱ្យសមត្ថ កិច្ចទាំង៩ខណ្ឌ ឃាត់ ខ្លួនអ្នកបើកបរដែល មានជាតិអាកុល លើសពីការផាកពិន័យ ត្រូវ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>