ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣នេះ មន្រ្តីក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ចំនួន ៣.២៨៦នាក់ហើយ ដែលបានចូល ខ្លួន ទៅប្រកាសទ្រព្យសម្បត្តិ នៅអង្គភាព ប្រឆាំងពុករលួយ។
នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាននៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៣នេះ។
សេចក្តីប្រកាសបានឲ្យដឹងទៀតថា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣កន្លងទៅនេះ មានមន្រ្តីមកប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន ១.១២៤នាក់ហើយ ហើយបើ គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៣ មកដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ មានមន្រ្តីរាជរដ្ឋាភិបាលចំនួន ៣.២៨៦នាក់ហើយ ដែលបានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល។
ចំពោះការប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់មន្រ្តីរាជរដ្ឋាភិបាលជាលើកទី២នេះ បានដំណើរការរយៈពេល៣១ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣។
នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងរយៈពេលពេញមួយខែមករានេះ នឹងធ្វើការទទួលឯកសារ ប្រកាសទ្រព្យសម្បត្តិ និងបំណុល៧ថ្ងៃ ក្នុងមួយសប្តាហ៍ ដោយមិនឈប់សម្រាក ថ្ងៃសៅរ៍-ថ្ងៃអាទិត្យ ឬថ្ងៃបុណ្យនោះឡើយ៕