Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ប៊ូ ថង អញ្ជើញ ចែកប័ណ្ណ កម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ នៅស្រុកវើនសៃ

$
0
0

រតនគិរី ៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៣ លោក ប៊ូ ថង សមាជិកព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា គណៈអធិបតី ក្នុងពិធីជួបសំណេះសំណាល និងចែកប័ណ្ណកម្មសិទ្ធិដីធ្លីស្ថាពរ ជូនប្រជាពលរដ្ឋចំនួន ១១៣គ្រួសារ ស្ថិតក្នុងភូមិចំនួន ២ គឺភូមិហ្វាំង ភូមិ ប៉ុង ឃុំប៉ុង ស្រុកវើនសៃ ខេត្ដរតនគិរី។ ក្នុងពិធីនេះដែរ មានការអញ្ជើញ ចូលរួមពីលោកអភិបាល អភិបាលរងខេត្ដ សមាជិកក្រុមប្រឹក្សាខេត្ដ កងកម្លាំងប្រដាប់អាវុធ ប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ដ អាជ្ញាធរដែនដី ស្រុក ឃុំ ភូមិ ក្រុមការងារបច្ចេកទេស ក្រុមយុវជនស្ម័គ្រចិត្ដ ក្រុមទី៣៨ និងក្រុមទី៣៩ រួមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

អភិបាលខេត្ដរតនគិរី លោក ប៉ាវ ហមផាន មានប្រសាសន៍ស្វាគមន៍ ដោយបានលើកឡើងថា ការអនុវត្ដគោល នយោបាយចាស់សកម្មភាពថ្មី លើវិស័យដីធ្លី ដែលបាននិងកំពុងអនុវត្ដយ៉ាងសកម្មនេះ គឺជាផ្នែកមួយនៃការអនុវត្ដ កម្មវិធីនយោបាយ យុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី២ របស់រាជរដ្ឋាភិបាល ។

លោកអភិបាលខេត្ដបន្ដទៀតថា នៅក្នុងការអនុវត្ដ ប្រកាសបិទផ្សាយជាសាធារណៈ ចំនួន ៣០ថ្ងៃ ចាប់ពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០១២ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៣ បានចំនួន ២ភូមិ គឺភូមិហ្វាំង និងភូមិប៉ុង ស្ថិតនៅក្នុងឃុំប៉ុង ស្រុកវើនសៃ ខេត្ដរតនគិរី។ ទិន្នន័យពេលចាប់ផ្ដើម បិទផ្សាយជាសាធារណៈ រួមមាន ភូមិហ្វាំង ផ្ទៃដី ស្នើធ្វើ អនុប្បយោគមានចំនួន ២៤៣,៥៩ ហិកតា ក្នុងនោះធ្វើប្រធានកម្ម ជូនប្រជាពលរដ្ឋ ដែលបានចុះបញ្ជីចំនួន ៧៨ គ្រួសារ ស្មើនឹង ៩៦ក្បាលដី ទំហំផ្ទៃដី ២១៧,១១ ហិកតា និងផ្ទៃដី ដែលនៅសល់ចំនួន ២៦,៤៧ ហិកតា ជាប្រភេទដីឯកជនរបស់រដ្ឋ។ ភូមិប៉ុងផ្ទៃដីស្នើសុំធ្វើអនុប្បយោគ មានចំនួន ១២៨,៤២ហិកតា ក្នុងនោះធ្វើ ប្រធានកម្មជូនប្រជាពលរដ្ឋ ដែលបានចុះបញ្ជីចំនួន ៣៦គ្រួសារ ស្មើនឹង ៤៤ក្បាលដី ទំហំផ្ទៃដី ១១០,២១ហិកតា និងផ្ទៃដី ដែលនៅសល់ចំនួន ១៨,២១ហិកតា ជាប្រភេទដីឯកជនរបស់រដ្ឋ។ សរុបទិន្នន័យទាំងពីរភូមិ បន្ទាប់ពីបញ្ចប់ការ បិទផ្សាយជាសាធារណៈ គឺមានប្រជាពលរដ្ឋចំនួន១គ្រួសារ ស្មើនិង ២ក្បាលដី មានផ្ទៃដីទំហំ ១២,៧៨ហិកតា គឺមិនអាចទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីទេ ដោយសារក្បាលដីពុំមានទិន្នន័យគ្រប់គ្រាន់។ ជាលទ្ធផលពេលនេះ ប្រជាពលរដ្ឋ ដែលមានលក្ខណៈគ្រប់គ្រាន់ អាចទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី មានចំនួនសរុប ១១៣គ្រួសារ ស្មើនិង ១៣៨ក្បាលដី មានទំហំផ្ទៃដី ៣១៤,៥៤ហិកតា ដែលនិងទទួលបានប័ណ្ណកម្មសិទ្ធិនាពេលនេះ។

លោក ប៊ូ ថង សមាជិកព្រឹទ្ធសភាមានប្រសាសន៍ថា ដោយបានញំនាំមកនូវបណ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ សម្ដេចទាំងបី ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីទាំង ១១៣គ្រួសារ និងថ្លែង កោតសរសើរ ចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលចូលរួមយ៉ាងសកម្ម ក្នុងដំណើរការវាស់វែងដីធ្លី ជូន ប្រជាពលរដ្ឋ។

លោក ប៊ូ ថង បន្ដទៀតថា គោលនយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លី ដែលរាជរដ្ឋាភិបាល បាននិងកំពុង អនុវត្ដន៍ ដើម្បីកាត់បន្ថយភាពក្រីក្រ មានសុវត្ថិភាពដីធ្លីជាចម្បង។

ចុងបញ្ចប់ គណៈអធិបតីបានប្រគល់ជូនប័ណ្ណកម្មសិទ្ធិីដីធ្លី ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះខាងលើ ថែមទាំងមានឃីត១កញ្ចប់ម្នាក់ ថែមទៀតផង។ ក្រុមយុវជនស្ម័គ្រចិត្ដ មន្ដ្រីបច្ចេកទេស គ្រូពេទ្យ អ្នកបើកបរ សរុបចំនួន ២៨នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ១០ម៉ឺនរៀល ជូនក្រុមយុវជនស្ម័គ្រចិត្ដ ១ក្រុម និងក្រុម មន្ដ្រីបច្ចេកទេស១ក្រុម សរុបចំនូន ២ក្រុម ដោយមួយក្រុមៗ ទទួលថវិកាចំនួន ១លានរៀល និងជូនសាលាស្រុក វើនសៃ ថវិកាចំនួន ១លានរៀល ប្រកបដោយបរិយាកាស សប្បាយរីករាយក្រៃលែង៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>