ភ្នំពេញ៖តាមការអញ្ចើញរបស់លោក ម៉ាហ្ស៊ូគី អាលី (Marzuki Alie) ប្រធានសភាតំណាងរាស្រ្ត នៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី និងជាប្រធានមហាសន្និបាតលើកទី៣៣ នៃសន្និបាតអន្តរសភា អាស៊ានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន នឹងដឹកនាំប្រតិភូជាន់ខ្ពស់អញ្ចើញទៅចូលរួមមហាសន្និបាតលើកទី៣៣ និងសន្និបាតអន្តរសភាអាស៊ាន ពីថ្ងៃទី១៧ ដល់១៨ ខែកញ្ញា ឆ្នាំ២០១២ នៅទីក្រុងឡំបុក ខេត្តនូសាតេងហ្ការាខាងលិចឥណ្ឌូនេស៊ី។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ក្នុងនាមជាប្រធាន អាស៊ានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថា នៅក្នុងពិធីបើកមហា សន្និបាតលើកទី៣៣ នៃសន្និបាតអន្តរសភាអាស៊ាននេះ៕