បាត់ដំបងៈ កម្លាំងនគរបាលស្រុកសំពៅលូន ធ្វើការឃាត់ខ្លួន បុរស់ម្នាក់កាលពីវេលាម៉ោង ៧និង៣០នាទី ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១២ពីបទរំលោភប្រពន្ធគេ ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង ១រំលងអាធ្រាត្រ ឈាន ចូលថ្ងៃទី១៦ ខែកញ្ញា នៅចំណុចផ្ទះជនរងគ្រោះផ្ទះលេខ១១ ក្រុមទី១ ភូមិកូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន នាំយកមកអធិការដ្ឋានស្រុក សាកសួរ រួចកសាងសំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យមក ស្នងការខេត្តដើម្បី ចាត់ការបន្តតាមច្បាប់។
លោក ឈិត សេង នាយផ្នែកព្រហ្មទណ្ឌនគរបាលស្រុកសំពៅលូន បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថ កិច្ចឃាត់ខ្លួនមានឈ្មោះ សុខ ស្រប ហៅទិត្យ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរធ្វើចំការ មានទីលំនៅ ភូមិកូនភ្នំ ខាងជើង ឃុំតាស្តា ស្រុកសំពៅលូន។ ចំណែកជនរងគ្រោះមានអាយុ៥៣ឆ្នាំ មានទីលំនៅភូមិជាមួយគ្នាខាង លើ។
លោក ឈិត សេង តាមសម្តីជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ជនរងគ្រោះបានដេក លង់លក់លើផ្ទះ ក្នុងបន្ទប់ម្នាក់ឯង មិនបានដាក់គន្លិះទ្វារ ដោយអាងប្តីដេកក្រោមផ្ទះហើយជនសង្ស័យបាន ផឹកស្រាស្រវឹងឡូឡារួចក៏ដើរសំដៅមកផ្ទះជនរងគ្រោះរួចឡើងលើផ្ទះជនរងគ្រោះចូលដេកក្នុងមុងជនរង គ្រោះដោយយកដៃលាត់សារ៉ុងហើយឡើងពោបពីលើ យកលឹង្គបញ្ចូលប្រដាប់ភេទជនរងគ្រោះ នាងស្មាន ថា ជាប្តីខ្លួនក៏បើកភ្នែកមើលស្រាប់តែឃើញជនសង្ស័យក៏បានវ៉ៃ និងធាក់ជនសង្ស័យធ្លាក់ពីលើគ្រែ ហើយ ក៏មានការផ្អើលឆោឡោទាំងយប់ រួចជនសង្ស័យក៏ដើរទៅផ្ទះវិញ។ លុះព្រឹកឡើងជនរងគ្រោះបានទៅប្តឹង សមត្ថកិច្ចឲ្យចាប់ខ្លួន។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានឡើងលើផ្ទះហើយចាប់រំលោភ ជនរងគ្រោះពិតប្រាកដមែន តែមិនបានសម្រេចនោះទេ។ បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅស្នងការ ខេត្តដើម្បីចាត់ការតាមច្បាប់៕