Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ស្លាប់មួយ របួសធ្ងន់មួយ នៅស្រុក​ កៀនស្វាយ ដោយគ្រោះ​ ថ្នាក់ចរាចរ

$
0
0

កណ្តាល : បុរស ២នាក់ ដែលម្នាក់ស្លាប់ ហើយម្នាក់ទៀត រងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរ ២កន្លែងផ្សេងគ្នា នៅលើ កំណាត់ផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។

ករណីទី១ បានកើតឡើង នៅវេលាម៉ោង ៨ និង៣០នាទីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៣ដោយ យុវជនឈ្មោះ ស្រេង ធីរិទ្ឋ អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលជាអ្នកជិះម៉ូតូ រងរបួសធ្ងន់ ដោយសាររថយន្តកុងតឺន័រ កៀរហើយកិន ។

តាមសេចក្តីរាយការណ៍នៅ កន្លែងកើតហេតុ បានឲ្យដឹងថា ម៉ូតូនិងរថយន្ត ធ្វើដំណើរស្របទិសគ្នា ក្នុងទិសដៅ ពីអ្នកលឿងមកភ្នំពេញ ពេលមកដល់ចំណុចកើតហេតុ រថយន្តកុងតឺន័រ បានបើកវ៉ាម៉ូតូ របស់ជនរងគ្រោះ ប៉ុន្តែវ៉ាមិនផុត បណ្តាលឲ្យកៀរដួលម៉ូតូ ខ្ទាតចូលក្រោមរថយន្ត ហើយរថយន្តកិន ពីលើម៉ូតូខ្ទេចកង់ ខាងក្រោយ តែសំណាងល្អ ជនរងគ្រោះខ្ទាត មកចិញ្ចើមថ្នល់ រងរបួសធ្ងន់ ដោយមានមួកសុវត្ថិភាពជួយផង កុំអីជនរងគ្រោះ អាចស្លាប់ដោយបែកក្បាល មិនខាន។

ជនរងគ្រោះឈ្មោះ ស្រេង ធីរិទ្ឋ ជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាលេខ ភ្នំពេញ 1BK10470 ។ ចំណែកអ្នកបើករថយន្ត បង្កមិនស្គាល់អត្តសញ្ញាណ ហើយបានបើកឆ្ពោះចូលរាជធានីភ្នំពេញ ដោយសុវត្ថិភាព បើទោះបីសមត្ថកិច្ច ខណ្ឌមានជ័យខិតខំពួនស្ទាក់តាមចាប់ យ៉ាងណា ក៏ចាប់ឃាត់ មិនបានដែរ។

ករណីទី២ បុរសម្នាក់ បានបាក់កស្លាប់ភ្លាមៗ ទាំងជើងនៅគងលើម៉ូតូ កង់បី ខណ:បើកបុក រថយន្តចតស្ងៀម ពីខាងក្រោយ កាលវេលាម៉ោង ០០និង១០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅភូមិឃុំធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ ឈឹម សាកុល អាយុ ៤៨ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅ ភូមិឃុំកើតហេតុ តែម្តង។ ក្រោយកើតហេតុ ម្ចាស់រថយន្តបានបើករថយន្ត គេចខ្លួនបាត់ស្រមោល។

តាមប្រភពព័ត៌មាននៅកន្លែង កើតហេតុ បាននិយាយថា ជនរងគ្រោះត្រឡប់មកពីរត់ ម៉ូតូកង់បីវិញ បំណងទៅផ្ទះ នៅកៀនស្វាយ ពេលទៅដល់ ចំណុចកើតហេតុ ក៏បានបុកគូថរថយន្ត ដែលចតស្ងៀម នៅចិញ្ចើមថ្នល់ បណ្តាលឲ្យជនរងគ្រោះ បោកក្បាលនឹងតួរថយន្ត បាក់ស្លាប់ យ៉ាងអាណោចអាធម ទាំងជើងនៅគងលើម៉ូតូ ចំណែកម៉ូតូរងការខូចខាត ខ្ទេចផ្នែកខាងមុខ។

ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យ តាមប្រពៃណី នៅគេហដ្ឋានជនរងគ្រោះ ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles