Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បញ្ចប់ការ ហ្វឹកហ្វឺនរួមគ្នា រវាងកម្ពុជា - អាមេរិក ផ្នែកសង្រ្គោះ បន្ទាន់ និងមនុស្សធម៌

$
0
0

ភ្នំពេញ៖សមយុទ្ធរួមគ្នាមួយ រវាងមន្រ្តីជំនាញ ចម្រុះកម្ពុជា និងទាហានអាមេរិក ដែលបានហ្វឹកហ្វឺន អស់រយៈ ជាង១០ថ្ងៃ ផ្នែកជួយសង្រ្គោះ មហន្តរាយ និងមនុស្សធម៌តាម រយៈប្រព័ន្ធអេឡិចត្រួនិច នឹងត្រូវបញ្ចប់ នាថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៣ខាងមុខនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទូលបាននាព្រឹកថ្ងៃពុធ ទី១៦នេះ បានឲ្យដឹងថា លំហាត់សមយុទ្ធដែលធ្វើត្រាប់តាមកុំព្យួទ័រ ក្នុងគោលបំណង ផ្លាស់ប្តូរជំនាញឯកទេស ស្តីពីបច្ចេកទេសធ្វើការឆ្លើយតបផ្តល់ជំនួយសង្រ្គោះមហន្តរាយ និងជំនួយមនុស្សធម៌ គឺបានធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរ។

សេចក្តីប្រកាសដដែលបានបន្តទៀតថា «លំហាត់នេះ គឺជាលំហាត់ធ្វើត្រាប់តាមកុំព្យួទ័រ ដែលអនុញ្ញាតឲ្យ អ្នកចូលរួមទាំងអស់អាចផ្តោតលើ ការគ្រប់គ្រងផលវិបាក និងការធ្វើផែនការសកម្មភាពចំពោះវិបត្តិ។ ហើយអ្នកដែលបានចូលរួមនឹងធ្វើការផ្លាស់ប្តូរជំនាញឯកទេស ស្តីពីបច្ចេកទេស ធ្វើការឆ្លើយតប ផ្តល់ជំនួយ សង្រ្គោះមហន្តរាយ និងជំនួយមនុស្សធម៌ ដើម្បីលើកកម្ពស់ទំនាក់ទំនងអាជីព និងអន្តរប្រតិបត្តិការ រវាងអង្គការស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការស្ថាប័នរបស់សហរដ្ឋអាមេរិក»។

សេចក្តីប្រកាសបានបញ្ជាក់ទៀតថា លំហាត់នេះគឺជាលំហាត់ហ្វឹកហ្វឺន លើការសំរបសំរួល និងគ្រោងផែនការ ផ្តល់ជំនួយសង្រ្គោះមហន្តរាយ និងជំនួយមនុស្សធម៌ដទៃទៀត ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក ធ្វើនៅក្នុងតំបន់ លើកកម្ពស់សមត្ថភាព របស់ប្រទេសអាស៊ីប៉ាស៊ីហ្វិកក្នុងការធ្វើការងារជាមួយគ្នាប្រកបដោយប្រសិទ្ធភាព ដើម្បីផ្តល់ជំនួយសង្រ្គោះបន្ទាន់និងជំនួយមនុស្សក្នុងករណីមានគ្រោះមហន្តរាយ និងវបត្តិ។

សួមបញ្ជាក់ថា លំហាត់ដែលបានធ្វើឡើងអស់រយៈពេល១១ថ្ងៃកន្លងទៅនេះ គឺមានការចូលរួមពីមន្រ្តី កម្ពុជាជាច្រើនដែលមកពីស្ថាប័នផ្សេងគ្នាជាមួយនឹងមន្រ្តីអាមេរិក ដូចជា កងរាជអាវុធហត្ថ,គណៈ កម្មាធិការ ជាតិ គ្រប់គ្រងគ្រោះមហន្តរាយ, នគរបាលជាតិកម្ពុជា, កម្លាំងពិសេសជាតិប្រឆាំងភេរវកម្ម,កាកបាទក្រហម កម្ពុជា,ទីភ្នាក់ងារ សហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID)និងកងវរសេនាធំភស្តុភាប្រយុទ្ធទី៣៧ នៃកងកម្លាំងម៉ារីនសហរដ្ឋអាមេរិក។

សេចក្តីប្រកាសបានឲ្យដឹងទៀតថា អ្នកដែលចូលរួមជាអធិបតីបិទលំហាត់សមយុទ្ធហ្វឹកហ្វឺនខាងលើនេះ គឺមានលោកឧត្តមសេនីយ៍ត្រី តាត ចាន់ថា អនុស្នងការកងរាជអាវុធហត្ថ និងអនុប្រធានស្តីទីនៃ ស្ថានទូត អាមេរិកនៅរាជធានីភ្នំពេញលោក Terry Murphree។ កម្មវិធីបិទនឹងធ្វើឡើងនារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣នៅសណ្ឋាគារសាន់វេរាជធានីភ្នំពេញ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>