Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមយុវជន ស្ម័គ្រចិត្ដ លេខ១៤០ យកអំណោយ ជូនលោកតា សែម សន អាយុ ៨៤ឆ្នាំ ដែលរស់នៅ ជាមួយចៅ ផ្ទុកមេរោគអេដស៍

$
0
0

កោះកុង៖ ក្រុមយុវជនស្ម័គ្រចិត្ត លេខ១៤០ នាំយកអំណោយជូន លោកតា សែម សន អាយុ ៨៤ឆ្នាំ រស់នៅជាមួយចៅស្រី ឈ្មោះ សេង ញី ដែលមានផ្ទុកមេរោគអេដស៍ ចំណែកលោកតាវិញមានជំងឺប្រចាំកាយ ។ ការជូនអំណោយដល់លោកតានេះ បានធ្វើឡើងនៅរសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣  ដែលជាថ្ងៃសម្រាកពីការងារវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ។

លោក ស្រី ហុកយី ប្រធានក្រុមយុវជនស្ម័គ្រចិត្ដ របស់សម្ដេចតេជោ ដែលឈរជើងនៅក្រុងខេមរភូមិន្ទ ខេត្ដកោះកុង បានឱ្យដើមអម្ពិល ដឹងថា នេះ ជាអំណោយបន្ដិចបន្តួច ដើម្បីជួយចែករំលែក ដល់ជីភាពក្រុមគ្រួសារលោកតា សែម សន ដែលគាត់មានវ័យជរា ហើយមានជំងឺប្រចាំកាយ ទៀតផង ហើយក្រុមលោក បានដឹងព័ត៌មាននេះ ដោយសារភ្នាក់ងារដើមអម្ពិល ។  អំណោយដែលលោកពាំនាំមកនេះ មានដូចជា អង្ករ ២៥គីឡូក្រាម, ទឹក សុទ្ធ១កេះ, មី ១ កេះ, ទឹកត្រី ២ ដប, ច្រាសដុះធ្មេញ ២, សាប៊ូដុសខ្លួន ២ដុំ, សាប៊ូបោកខោអាវ ១កញ្ចប់, ត្រីខ ២យួរ, ទឹកស៊ីអ៊ីវ ២ដប, ថ្នាំដុសធ្មេញ ២, សាប៊ូកក់សក់ ១យួរ, ថវិកា ៦០.០០០រៀល។

លោក ស្រី ហុកយី បានឱ្យដឹងទៀតថា អំណោយទាំងនេះ វាតិចតួចមែនសម្រាប់ក្រុមគ្រួសារ លោកតា ប៉ុន្តែនេះជាការចែករំលែក ពីក្រុមយុវជនស្ម័គ្រ ចិត្ដយើងខ្ញុំ ដែលមើលឃើញនូវភាពលំបាករបស់លោកតា កំពុងមានជំងឺប្រចាំកាយ។

លោកបានបន្ដថា មិនត្រឹមតែវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនោះទេ លោកជួយប្រជាពលរដ្ឋណា ដែលជួបបញ្ហា ហើយលោកជួយទៅតាមលទ្ធភាព ៕

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>