Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មន្ទីរកសិកម្មខេត្ត ធ្វើពិធីបុណ្យ​​ ដារលាន នៅស្រុកបាណន់

$
0
0

បាត់ដំបងៈ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង ធ្វើពិធីបុណ្យដារ លានកាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៣ នៅចំណុចវាលស្រែ ស្ថិតក្នុង ភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបានណន់ខេត្តបាត់ដំបង ក្រោមអធិបតីភាព លោក តេង ឡៅ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរង ខេត្ត លោកឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងនិង សការី អង្គការ JICA និងអង្គការដៃគូអភិវឌ្ឍន៌ផ្សេងទៀត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អាជីវករ កសិករនិង ប្រជាពលរដ្ឋ ចូលរួមសរុបប្រមាណ ជិត៥០០នាក់។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្ត បានឡើងធ្វើរបាយការណ៌ ស្តីពីលទ្ធផលការងារ កសិកម្មនិង ទិន្នផលសម្រេច បានរបស់ខេត្តបាត់ដំបង ក្នុងឆ្នាំ២០១២ កន្លងមក ។ ដោយលោកបានបញ្ជាក់ថា នៅដើមរដូវវស្សា ឆ្នាំ២០១២នេះ កន្លងទៅនេះ  មានភ្លៀងធ្លាក់ច្រើន តែនៅកណ្តាលរដូវភ្លៀងធ្លាក់បានពន្យាពេលធ្វើឲ្យការ បង្ក បង្កើន ផលមានការ យឺតយ៉ាវបន្តិច ទោះជាយ៉ាងណាក៏ដោយមន្ទីរជំនាញនិងស្ថាប័នពាក់ព័ន្ធក៏ដូច ជាអាជ្ញាធរខេត្ត បានយកចិត្តទុកដាក់និងជំរុ្ឮញ ឲ្យកសិករធ្វើ ស្រូវប្រាំងបន្តបានលទ្ធផលគួរឲ្យកត់សម្គាល់ ទោះជាកន្លែងខ្លះកសិករបានធ្វើស្រែប្រាំងលើសផែនការនៃទំហំការស្រោចស្រពទឹកក៏ដោយ ។ សម្រាប់ខេត្តបាត់ដំបង ទទួលទិន្នផលស្រូវទាំងស្រូវវស្សា និងស្រូវប្រាំងបានលើសផែនការ ។

លោក ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្តបានមានប្រសាសន៌ថា ពិធីបុណ្យដារលាននេះប្រជាពលរដ្ឋយើង និងអាជ្ញាធរមូលដ្ឋាន តែងតែប្រារពធ្វើពិធី នេះជារៀង រាល់ឆ្នាំ តាមប្រពៃណីរបស់ប្រជាកសិករយើង តាំងពីបុរាណមក។

លោក តេង ឡៅ រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទបានមានប្រសាសន៍ថា នៅកម្ពុជា យើង រាជរដ្ឋាភិបាលបានចាត់វិស័យកសិកម្ម ជាវិស័យ អាទិភាពចំបងមួយ និងបានចាត់ទុកថា ស្រូវ អង្ករគឺជា មាសស .របស់កម្ពុជា និងបានប្រកាសដាក់ឲ្យអនុវត្តនូវគោលនយោបាយ ស្តីពីជំរុញផលិតស្រូវនិង នាំចេញអង្ករ ដើម្បីសម្រេចគោលនយោបាយ ធំៗ ។

លោក តេង ឡៅ បានបញ្ជាក់ថា ដើម្បីឆ្លើយតបនូវគោលនយោបាយ ដែលបានដាក់ឲ្យអនុវត្តនេះយើង បានយក ចិត្ត ទុកដាក់លើចំណុចគន្លិះសំខាន់ៗ ចំនួន៤គឺ ១.ការបង្កើនសេវ់ាកម្មនិងអន្តរាគមន៍នានា ដើម្បីជួយ ដល់ការបង្កើនផលិត ផលស្រូវ តាមរយៈការផ្ទេរបច្ចេកទេសសមស្របដល់កសិករ បង្កើនការស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជ ស្រូវដែលស្រប និង លក្ខណៈដី អាកាសធាតុ និងសម្រាំងពូជស្រូវ ស្របតាមតម្រូវការ ទីផ្សារ ជំរុញការប្រើប្រាស់ ពូជស្រូវឲ្យបានទូលំទូលាយ ដល់ស្រទាប់កសិករ។ ២.ការប្រមូលផ្តុំផលិតកម្ម ស្រូវក៏ជាចំណុចគ្រិះសំខាន់ផងដែរ ។ ៣.យកចិត្តទុកដាក់ខ្លាំងក្លា ដល់ផ្នែកឯជន ពិសេសបណ្តាក្រុមហ៊ុន ដែលចូលរួមក្នុងការផលិតស្រូវ នៅកម្ពុជាតាមរយៈការផ្សារភ្ជាប់រវាងក្រុមអ្នក ផលិត ឬសហគមន៍ កសិកម្មនិងអ្នកប្រមូលទិញស្រូវនាំចេញ ដើម្បីធានាគុណ ភាពការផ្គត់ផ្គង់និងតម្លៃ ។ ៤.ផលិត ផលនាំចេញត្រូវមានអនាម័យនិង គុណភាពនិងពង្រឹងផ្លូវច្បាប់ លិខិតបទដ្ឋាននានា សម្រួលការ នាំចេញមានភាព សាមញរហ័សនិងចំណាយតិចនិងមានប្រសិទ្ធភាព។

បន្ទាប់ពីផលិតផលស្រូវ ក៏មានផលិតផល កសិឧស្សាហកម្មក៏ជាកត្តា សំខាន់ផងដែរ ដូចជាការជ្រើសរើស ពូជ មានដំឡូងមី ពោតក្រហម ។ល។ ដែលមានក្រុមហ៊ុនឯកជន បាននាំចូលដែលមាន គុណភាពល្អ ទទួលបានទិន្នផល់ខ្ពស់។បន្ទាប់មកគណអធិបតីបានដើរទស្សនា ពិពណ៌ផលិតផលក្នុង ស្រុកនាក្នុងឱកាស នោះផងដែរ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>