Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ប្រជាពលរដ្ឋ និងនគរបាល វរការពារព្រំដែន៩១១ ប្រទះឃើញគ្រាប់ ៨០មីល្លីម៉ែត្រ មួយរណ្តៅ

$
0
0

បន្ទាយមានជ័យ : ប្រជាពលរដ្ឋ និងមន្រ្តីនគរបាល វរការពារព្រំដែន បានប្រទះឃើញ គ្រាប់ប្រភេទ ៨០មីល្លី ម៉ែត្រ មួយរណ្តៅ តែមិនទាន់ដឹងចំនួន កាលពីវេលាមម៉ោង ៩ព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤ ខណ:ដែល កម្លាំងនគរបាល ប៉ុស្តិ៍ការពារព្រំដែនព្រៃគប់ បាននិងកំពុងចុះល្បាត ក្នុងភូមិសាស្រ្តរបស់ខ្លួន ។

មេបញ្ជាការវរការពារព្រំដែន៩១១ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ លោកសូ ចាន់ណារី បាន អោយដឹងថា នៅពេលកម្លាំងនគរបាល ប៉ុស្តិ៍ការពារព្រំដែន ព្រៃគប់ ចំនួន៩នាក់ ដឹកនាំដោយលោក អនុសេនី យ៍ឯក កែវ បូរ៉ា ជានាយប៉ុស្តិ៍ បាននិងកំពុងចុះល្បាត ក្នុងភូមិសាស្រ្តរបស់ខ្លួន ប្រមាណ ៤០០ម៉ែត ស្រាប់តែ មានបុរសម្នាក់ ឈ្មោះ ប៊ូ ឈីន អាយុ ៣៨ឆ្នាំ រត់មកប្រាប់សមត្ថកិច្ចថា បានប្រទះឃើញរណ្តៅកប់គ្រាប់ ខណៈ រូបលោកកំពុងព្យួរដីចំការ ។

លោក សូ ចាន់ណារី បានបន្តទៀតថា ក្រោយពីប្រជាពលរដ្ឋរូបនេះ រត់មកប្រាប់រួចមក កម្លាំងនគរបាល ដែលកំពុងល្បាត បានចុះទៅត្រួតពិនិត្យមើលភ្លាម ក៏បានឃើញគ្រាប់ ៨០មីល្លីម៉ែត្រ មួយរណ្តៅ ប៉ុន្តែមិនទាន់ដឹងថា មានចំនួនប៉ុន្មានគ្រាប់នោះទេ ។

ក្រោយការប្រទះឃើញគ្រាប់មួយរណ្តៅខាងលើនេះ លោកដែលជាប្រធានវរ: បានរាយការណ៍ជូនស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និងស្នងការរងទទួលខាង ព្រំដែន ដើម្បីមានវិធានការបន្តទៀត ។

ជាមួយគ្នានេះ នៅព្រឹកថ្ងៃដដែល កម្លាំងនគរបាលប៉ុស្តិ៍ការពារ ព្រំដែនសិលាខ្មែរ នៃវរសេនាតូច៩១១ ដឹកនាំដោយលោក ជួន សាមឿន ជានាយប៉ុស្តិ៍ បានរួមសហការជាមួយកម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋាន ចុះរៀបចំវេទិកាសាធារណ: ដើម្បីផ្សព្វផ្សាយ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណ៥០នាក់ ។

នាយនគរបាលប៉ុស្តិ៍ការពារ ព្រំដែនសិលាខ្មែរ លោក ជួន សាមឿន បានឲ្យដឹងថា ក្រោយពីមានការណែនាំ ពីសំណាក់ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ថង ស៊ុំ ស្តីពីការរៀបចំវេទិកាសាធារណ: នៅតាមបណ្តាស្រុក ទូទាំងខេត្តរួចមក មេបញ្ជាការវរសេនាតូច៩១១ លោក សូ ចាន់ណារី បានណែនាំឲ្យមន្រ្តីនគរបាលក្រោមឱវាទ សហការជាមួយ អាជ្ញាធរ និងសមត្ថកិច្ចមូល ដ្ឋាន ចុះរៀបចំវេទិកានេះ តាមេយ:ការអញ្ជើញឲ្យ ប្រជាពលរដ្ឋចូមរួម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរក្សាភូមិឃុំឲ្យមាន សុវត្ថិភាព ក៏ដូចជាការចូលរួមទប់ស្កាត់ បទល្មើសនានា ដែលអាចកើតមានឡើង ៕


លោក កឹម សុខា ស្នើឲ្យកងកម្លាំង ប្រដាប់អាវុធ កុំយកខ្មែរឯង ជាសត្រូវ

$
0
0

ភ្នំពេញ៖ អនុប្រធាន គណបក្សសង្គ្រោះជាតិ លោក កឹម សុខា គ្រាដែលចុះ ទៅធ្វើយុទ្ធនាការឃោសនា បោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងខេត្តកំពង់ចាមបានយកវេទិកានេះ ស្នើទៅកង កម្លាំងប្រដាប់អាវុធកុំយកប្រជាពលរដ្ឋខ្មែរឯងជាសត្រូវ ហើយលោកអំពាវនាវដល់កម្លាំង ប្រដាប់អាវុធសម្លឹង ទៅមើលពួកបរទេសឈ្លានពាននៅតាមព្រំដែនវិញ។

តាមរយៈវីដេអូក្លីបបង្ហោះនៅហ្វេសប៊ុក នៅថ្ងៃអាទិត្យនេះ អមជាមួយរូបភាពកងកម្លាំប្រដាប់អាវុធឈរ ត្រៀមត្រា ប្រដាប់ដោយខែល និងដំបងឆក់ជាដើមនោះ លោក កឹម សុខា ថ្លែងថា គណបក្សសង្គ្រោះជាតិ មកធ្វើយុទ្ធនាការ ឃោសនារកសំឡេងឆ្នោត មិនមែនមកធ្វើសង្គ្រាមនោះទេ។ លោក ថា" នេះមិន មែនជាសមរភូមិសង្គ្រាមទេ បងប្អូន ហើយសមរភូមិដែលកងកម្លាំងប្រដាប់អាវុធ ត្រូវតទល់ជាមួយ នោះគឺយួនដែលមកយកដីខ្មែរ"។

លោក កឹម សុខា ក៏បានចោទសំណួរទៅកងកម្លាំងប្រដាប់អាវុធថា" អស់លោកកាន់កាំភ្លើងនេះចង់ សម្លាប់ខ្មែរ ឯងឬយ៉ាងណា? ឆ្លើយមកអស់លោក ? ខ្ញុំសូមឲ្យអស់លោកទៅការពារព្រំដែនដែលកំពុង ត្រូវបាន យួន សៀម រំលោភបំពានឯណោះហើយខ្ញុំសូមបញ្ជាក់ទៅអស់លោក(កងកម្លាំងប្រដាប់អាវុធ) ថាខេត្តកំពុងចាមនេះ គឺគណ បក្សសង្គ្រោះជាតិឈ្នះឆ្នោតទេអស់លោក។

យោងតាមសេចក្តី សេចក្ដីប្រកាស របស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹង នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤ ថា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និងលោក កឹម សុខា អនុប្រធានបក្ស នឹងទៅឃោសនា រកសំឡេងឆ្នោត នៅខេត្តកំពង់ចាម ខណៈដែលមានការចល័តទ័ព។

លោក បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឲ្យដឹងតាម ទូរស័ព្ទ ថា ក្នុងយុទ្ធនាការស្វែងរកសំឡេង ឆ្នោតរបស់បក្សប្រឆាំងសង្រ្គោះជាតិនេះ បានដំណើរការ ដោយ រលូន គ្មានការប៉ះទង្គិលជាមួយកម្លាំងសមត្ថកិច្ច របស់លោកនោះទេ ដោយ កម្លាំងមានសមត្ថកិច្ច របស់លោក បានដាក់កម្លាំងតាមគោលដៅរៀងខ្លួន ដើម្បីការពារសុវត្ថិភាពក្នុងការឃោសនានេះ៕

ជិះម៉ូតូធ្លាក់គ្រលុក ប៉ះរថយន្ត ស្លាប់២ របួសធ្ងន់ម្នាក់

$
0
0

កណ្តាល ៖ ម៉ូតូមួយគ្រឿង បើកបរក្នុងទិសដៅ បញ្ច្រាសទិសគ្នា ជាមួយរថយន្តស៊េរីទំនើប មួយគ្រឿង ដោយម៉ូតូ បានបើកធ្លាក់គ្រលុករ៉េចង្កូតប៉ះនឹងរថយន្ត បណ្តាលឲ្យឪពុក និងកូនត្រូវរថយន្តបុកស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកម្តាយរងរបួស ធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះបានកើតឡើង នៅម៉ោង២រសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤នេះចំណុច ភូមិ សន្លុង ឃុំ សន្លុង ស្រុកខ្សាច់ ខេត្តកណ្តាល ផ្លូវជាតិលេខ៨ ។

ក្នុងហេតុការណ៍នេះ មានជនរងគ្រោះ៣នាក់ ស្លាប់២ នាក់ និងរបួស ១នាក់ ដោយទី១មានឈ្មោះ ចាច់ សុធា ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ កម្មកររោងចក្រ នៅភូមិ ជ្រៃកោង ឃុំចោមចៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ( ស្លាប់ ) ជាអ្នកបើកបរម៉ូតូទី២ឈ្មោះ សុធា រ៉ូស្រិត ភេទ ប្រុសអាយុ ១០ឆ្នាំ ជាកូន (ស្លាប់ )និងទី៣ ឈ្មោះ យ៉ែម ណារីន ភេទ ស្រីអាយុ៣១ឆ្នាំរបួសធ្ងន់ជា ប្រពន្ធ។

ម៉ូតូ ម៉ាក់C១២៥ ស៊េរី២០១០ផ្លាកលេខភ្នំពេញ 1BK-7470 ដោយរថយន្តម៉ាក់លុច្សស៊ីស៤៧០ពាក់ស្លាកលេខ ភ្នំពេញ 2N-1323 ពណ៌ខ្មៅ បើកបរដោយឈ្មោះ សឹក ចាន់ចំណាន ភេទ ប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះលេខ ២០២ផ្លូវលេខ១៥៦ រស់នៅភូមិលេខ៩ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោកត្រូវបានឃាត់ខ្លួន។

មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ដោយសារ បើកបរក្នុងទិសដៅបញ្ច្រាសគ្នា ដោយម៉ូតូបើកធ្លាក់ គ្រលុករ៉េចង្កូតរថយន្តក៏ប៉ះម៉ូតូបណ្តាលឲ្យគ្រោះថ្នាក់ចរាចរណ៍តែម្តង៕

លោក យឹម សុវណ្ណ ដឹកនាំសកម្មជន ដង្ហែក្បួនឃោសនា រកសំឡេង ឆ្នោត

$
0
0

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ នៅម៉ោងប្រមាណជា៥ ល្ងាចថ្ងៃទី៤ ខែ ឧសភា ឆ្នាំ២០១៤នេះ បានដឹកនាំសកម្មជនរបស់ខ្លួនឃោសនារក សំឡេងឆ្នោតនៅក្នុង ខណ្ឌទាំង៩ ក្នុងរាជធានីភ្នំពេញ ខណៈលោក សម រង្ស៊ី និងលោក កឹម សុខា ដើររកសំឡេងឆ្នោតនៅខេត្តក្រចេះ។

លោក យឹម សុវណ្ណ បានដឹកនាំសមាជិករបស់ខ្លួនជិះរថយន្ត និងម៉ូតូនៅតាមបណ្តាផ្លូវមួយចំនួន ជាពិសេស នៅក្បែរទីលានប្រជាធិបតេយ្យ ប៉ុន្តែលោកមិនបានដឹកនាំ សកម្មជនឆ្ពោះទៅទីលានប្រជាធិបតេយ្យ ខណៈ ដែលនៅទីនោះមានការដាក់កម្លាំង ការពារយ៉ាងតឹងរឹងពីសំណាក់កងកម្លាំង មានសមត្ថកិច្ចជាច្រើននាក់៕

ជេរមិនអស់ចិត្ត ស្ទុះទៅវាយ រហូតបែកក្បាល

$
0
0

កណ្តាល ៖ បងថ្លៃប្រុស បានជេរប្រមាថប្អូនថ្លៃស្រីមិនអស់ចិត្តក៏ស្ទុះទៅ វាយរហូតដល់បែកក្បាល ដោយសារតែ ប្អូនថ្លៃមិនអាចទ្រាំបានក៏តបពាក្យសំដីទៅវិញ ក៏បណ្តាលឲ្យមានហេតុការណ៍ នេះកើតឡើងតែម្តង។

អំពើហិង្សាដោយចេតនានេះ កើតឡើងនៅម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤ នៅចំណុច ភូមិក្បាលជ្រោយ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល ជនរងគ្រោះ ឈ្មោះ រ៉ន ចាប ភេទ ស្រី អាយុ១៨ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ មុខរបរ កសិករ រងរបួសក្បាលខាងឆ្វេង៣សង់ទីម៉ែត្រ ជនសង្សយ័ឈ្មោះ សែម សុវណ្ណ ភេទ ប្រុស អាយុ៤១ឆ្នាំ នៅភូមិឃុំកើតហេតុ មុខរបររត់ម៉ូតូឌុបបានឃាត់ខ្លួនទុក។

មុនពេលកើតហេតុ ជនសង្ស័យ បានស្រវឹងស្រា ហើយបានរឿងជេរប្រមាថ ដល់ជនរងគ្រោះឈ្មោះរ៉ន ចាប ដែលត្រូវប្អូនថ្លៃដោយរករឿងដដែលៗ ឈ្មោះ រ៉ន ចាប ក៏បានតបតទៅវិញ ភ្លាមនោះជនសង្ស័យ បានស្ទុះ ចូលទៅចាប់ក្របួចសក់ជនរងគ្រោះទាញទៅបោក និងសសរផ្ទះបណ្ដាលឲ្យបែកក្បាលតែម្ដងទៅ ៕

ក្បួនឃោសនា រកសំឡេងឆ្នោត CNRP ចែកចេញជា 2ក្រុម

$
0
0

ភ្នំពេញ ៖ រហូតមកដល់ម៉ោង ប្រមាណជា៥និង២០នាទី ការដង្ហែក្បួនស្វែង រកសំឡេងឆ្នោត គណបក្សសង្រ្គោះ ជាតិបានមកជួបជុំគ្នាហើយ នៅរង្វង់មូលកាំកូស៊ីតធី ក្នុងទឹកដីខណ្ឌទួលគោក ក្នុងគោលបំណងឆ្ពោះទៅត្រឡោក បែក។

នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤ ការឃោសនារកសំឡេងឆ្នោត របស់គណបក្សសង្រ្គោះជាតិ ចែកជា ២ក្រុម ដោយក្រុមទី១ដឹកនាំដោយលោក យឹម សុវណ្ណ មានអ្នកចូលរួមប្រហែលជា១០០០នាក់ ចំណែកឯ ក្រុម ទី២ ដឹកនាំដោយ លោក ជៀក គឹមអ៊ាង មានអ្នកចូលរួមប្រហែលជា៣០០នាក់៕

ប្រជាពលរដ្ឋ ២៦០នាក់ នៅស្រុកគូលែន បានទទួល អំណោយ វ៉ែនតា ពីក្រុមហ៊ុន សេនត្រាល់

$
0
0

ព្រះវិហារ ៖ ដោយមើលឃើញ ពីតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ ដែលមានវ័យចំណាស់ ជាពិសេសនោះ គឺភ្នែករបស់ ពួកគាត់ កាន់តែមើលមិនសូវឃើញច្បាស់ ទើបបុរសជនជាតិកូរ៉េ សញ្ជាតិអាមេរិក ដែលជានាយក ក្រុមហ៊ុន សេនត្រាល់ ហ្វឺស ខមភេនី លីមីតធីត និងក្រុមការងារ របស់ខ្លួន កាលពីប៉ុន្មានថ្ងៃមុន បាននាំយកវ៉ែនតា ទៅចែកជូនដល់ ជនចាស់ជរាចំនួន ១៦០នាក់ នៅស្រុកគូលែន ខេត្តព្រះវិហារ ។

សេចក្តីរាយការណ៍ពី មន្រ្តីសាលា ខេត្តព្រះវិហារ  បានឲ្យដឹងថា ក្រោយពីមានការ អនុញ្ញាត របស់អាជ្ញាធរ មូលដ្ឋាន ទើបប្រធានក្រុមហ៊ុន ជាជនជាតិបរទេស រូបនេះ លោក Johnny Shin Yoon  កាលពីថ្ងៃទី ២៩-៣០ ខែមេសា ឆ្នាំ២០១៤កន្លងទៅនេះ បានដឹកនាំបុគ្គលិករបស់ខ្លួន និងមេធាវី អ៊ីង សុទ្ធី នាំយកវ៉ែនតា ទៅចែកជូន ប្រជាពលរដ្ឋ ដែលមានវ័យ ចំណាស់ មកពីភូមិក្តាក់, ភូមិចំបក់កោង, ភូមិឈូក និងភូមិស្រល័យ ក្នុងឃុំភ្នំត្បែង-២ ស្រុកគូនលែន ខេត្តព្រះវិហារ ។

បើតាម បុគ្គលិក្រុមហ៊ុន បានឲ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួន ដែលមាន ដីសម្បាទាន សេដ្ឋកិច្ចចំនួន ៧.០០០ហិចតានៅ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះតែងតែ ចុះធ្វើសកម្មភាពមនុស្សធម៌ តាមរយះការចែកអំណោយ និងថវិកា ជូនដល់ប្រជាពលរដ្ឋ ដែលជួបបញ្ហា និងការខ្វះខាតផ្សេងៗ។

ប្រជាពលរដ្ឋ ដែលមកទទួលវ៉ែនតា ពីក្រុមហ៊ុន សេនត្រាល់  បានថ្លែងអំណរគុណ និងបង្ហាញក្តីរីករាយ ការដែលពួកគាត់ បានទទួលវ៉ែនតា សម្រាប់ពាក់លើភ្នែកដើម្បី មើលឃើញច្បាស់ ខណៈខ្លួនឯង កាន់តែមានអាយុចាស់ ទៅហើយនោះ។

សូមបញ្ជាក់ថា ភូមិក្តាក់ គឺជាភូមិមួយដែល លោក ហូ សិទ្ធី ជានាយកខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់រស់នៅក្នុងរបប ប៉ុល ពត ក្នុងឋានៈជាប្រជាជនថ្មី (១៧ មេសា) ។

ថ្វីត្បិត អំឡុងពេលនៃការរស់នៅទីនោះ មានការលំបាកជូរចត់ក្តី តែ ហូ សិទ្ធី បានវិលត្រឡប់មកជួយកសាងនូវសម្មិទ្ធិផលនៅក្នុងភូមិ ដូចជា ផ្លូវលំក្រាល គ្រួសក្រហម ពីសាលាស្រុកគូលេន ដល់ភូមិក្តាក់ (ពីដើមជាផ្លូវរទេះ) និងវត្តមួយ នៅភូមិក្តាក់ ជាដើម។

បន្ទាប់ពី ចែកវ៉ែនតារួចហើយ លោក Johnny Shin Yoon ជានាយកក្រុមហ៊ុន សេនត្រាល់ ហ្វឺស ខមភេនី លីមីតធីត បានសន្យាថា ឆ្នាំក្រោយ លោកនឹងមកទីនេះ ដើម្បីជួបជាមួយ ប្រជាជនក្នុងឃុំភ្នំត្បែង-២ ស្រុកគូលែន ខេត្តព្រះវិហារម្តងទៀត ៕

ប្រទះឃើញ សពបុរសម្នាក់ អណ្តែតនៅ ខាងក្រោយប៉ុស្តិ៍ នគរបាល ទួលសង្កែ

$
0
0

ភ្នំពេញ ៖ សពបុរសម្នាក់ ត្រូវបាន ប្រជាពលរដ្ឋ ប្រទះឃើញ អណ្តែតទឹកទន្លេ ហើយរសាត់មកខាងក្រោយ ប៉ុស្តិ៍នគរបាល ទួលសង្កែ ខណ្ឌឫស្សីកែវ នាល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤នេះ ។

យ៉ាងណាក៏ដោយ គ្មាននរណាម្នាក់ ស្គាល់អត្តសញ្ញាណ របស់ជនរងគ្រោះនោះទេ តែសពស្លៀកពាក់ ខោខៀវ ជើងខ្លី និងអាវក្រឡាការ៉ូ។

ក្រោយប្រទះឃើញ សពជនរងគ្រោះ សមត្ថកិច្ច និងប្រជាពលរដ្ឋ បានអូសសពមកច្រាំង និងដាក់លើគោក ដើម្បីធ្វើកោសលវិច័យ៕


បញ្ជូនខ្លួនជន សង្ស័យម្នាក់ ទៅតុលាការ ពីបទឆក់ ទូរស័ព្ទដៃគេ

$
0
0

បាត់ដំបង ៖ កម្លាំងអាវុធហត្ថ ខេត្តបាត់ដំបង បានចាប់បញ្ជូន ខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៤ ពីបទឆក់ ទូរស័ព្ទគេ ដែលជនសង្ស័យ បានប្រព្រឹត្ត កាលពីវេលាម៉ោង ១៩និង៣០នាទីល្ងាច ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៤ នៅចំណុចផ្សាររាត្រី ស្ថិតក្នុងភូមិ អូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង រួចគេចខ្លួនបាត់ ត្រូវបាន កម្លាំងអាវុធហត្ថ ស្រុកស្រាវជ្រាវ និងឃាត់ខ្លួន បានតាមពាក្យបណ្តឹង របស់ជនរងគ្រោះនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៤ នាំយកមកសាកសួរ។

លោកអនុសេនីយ៍ឯក ឡាច ប្រុស នាយការិយា ល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ អាវុធហត្ថខេត្ត បានឲ្យដឹងថា យោង តាមរបាយការណ៍ បញ្ជូនខ្លួនជនសង្ស័យ របស់កម្លាំងអាវុធ ហត្ថស្រុកកំរៀងរួចមក ការិយាល័យ ជំនាញ ខេត្តបាន សាកសួរបន្ថែមទើបដឹងថា ជនសង្ស័យឈ្មោះ សៀង ដារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនិងទីលំ នៅមិនពិតប្រាកដ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ម៉ាកអាយ ហ្វូនហ្វ័រអេស ១គ្រឿង ពីជនរងគ្រោះឈ្មោះ វ៉ែន សុខលី ភេទស្រីអាយុ២៣ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ រស់នៅភូមិកើតហេតុខាងលើ ខណៈជនរងគ្រោះ កំពុងឈរនិយាយ ទូរស័ព្ទ ។ ក្រោយ ពីបាន ធ្វើសកម្មភាព ហើយជនសង្ស័យ បានយកទូរស័ព្ទនេះ លក់ទៅឲ្យមនុស្សផ្សេង ទៀត ក្នុងតម្លៃ២០ម៉ឺនរៀល ហើយគេចខ្លួនបាត់ ។ លុះដល់វេលាម៉ោង១៥រសៀលថ្ងៃទី៤ ខែមេសា កម្លាំង បានទៅសាកសួរ អ្នកទទួលទិញទូរស័ព្ទចោរ គេក៏បាន ប្រគល់ទូរស័ព្ទនោះឲ្យមក សមត្ថកិច្ចវិញ រួចបន្តតាមចាប់ខ្លួនជនសង្ស័យ នាំយកមកសាកសួរ ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចឆក់ទូរស័ព្ទ របស់ជនរងគ្រោះពិតប្រាកដមែន រួចយកទៅលក់ ឲ្យគេបានលុយហើយគេច ខ្លួនបាត់ លុះ២ថ្ងៃក្រោយមកក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូន ខ្លួនទៅតុលាការ ខេត្តដើម្បី ចាត់ការតាមច្បាប់ ។ ចំណែកទូរស័ព្ទ ដែល រឹបអូស បានសមត្ថកិច្ច បានប្រគល់ឲ្យទៅម្ចាស់ខ្លួនវិញ អស់ហើយ។

តុលាការ ចោទប្រកាន់ ក្រុមអនាមិក វាយប្រហារ គេហទំព័រ ACU ពីបទ «ល្មើស ព័ត៌មានវិទ្យា»

$
0
0

-យុវជនទាំងពីរនាក់ ជាបុគ្គលិកផ្នែក អាយធី នៅសកលវិទ្យាល័យ IIC
ភ្នំពេញ ៖ ក្រុមអនាមិកទាំងពីរនាក់ ដែលជាសមាជិក Anonymous Cambodiaត្រូវបានតំណាងអយ្យការអម សាលាដំបូង រាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៤ បានសម្រេច ចោទប្រកាន់ពីបទ ល្មើសព័ត៌មានវិទ្យាតាម មាត្រា ២៧ និងមាត្រា ៤២៨ នៃក្រមព្រហ្ម ទណ្ឌកម្ពុជា ។

ជនសង្ស័យទាំងពីរនាក់ ត្រូវបានចោទ ប្រកាន់ ពីតំណាងអយ្យការ ក្រោយពីអង្គ ភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនខ្លួន ទៅកាន់តុលាការ កាលពីព្រឹកថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ ២០១៤ បន្ទាប់ពីពួកគេត្រូវបាន ចាប់ខ្លួនពីអង្គភាពមួយនេះ ជុំវិញការវាយ ប្រហារ និងបំផ្លាញគេហទំព័រ របស់អង្គភាព ប្រឆាំងអំពើពុករលួយ កាលពីចុងខែមេសា ដែលមិនអាចបើកមើលបានដូចធម្មតា ។

មន្ដ្រីតុលាការ រាជធានីភ្នំពេញ បានឱ្យ ដឹងថា យុវជនទាំងពីរនាក់ គឺជាបុគ្គលិក ផ្នែកអាយធី នៅសកលវិទ្យាល័យ IIC នៃ បច្ចេកវិទ្យា ក្នុងរាជធានីភ្នំពេញ ។យុវជន ទី១ មានឈ្មោះ កែវ ស៊ីផេង អាយុ ២៦ឆ្នាំ និងទី២ ឈ្មោះ ហុក រតនា អាយុ ២៦ឆ្នាំ ដូចគ្នា ។

មន្ដ្រីតុលាការបានបន្ដថា ក្រោយពីត្រូវ បានចោទប្រកាន់ ពីព្រះរាជអាជ្ញារង អម សាលាដំបូង រាជធានីភ្នំពេញរួចមកសំណុំ រឿងពាក់ព័ន្ធនឹងវិស័យបច្ចេកទេស ខាងលើ នេះ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្ដតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ ថា អង្គភាពប្រឆាំង អំពើពុករលួយ (ACU ) បានបើកការ ស្រាវជ្រាវជាបន្ទាន់ តាមរយៈក្រុម បច្ចេកទេស វ័យក្មេងរបស់ខ្លួន ដោយប្រើរយៈពេល២ថ្ងៃ តាមចាប់ក្រុម Hacker វ័យក្មេងពីរនាក់ ក្រោយ ពីពួកគេ បានប្រើបច្ចេកវិទ្យាវាយលុក និងបំផ្លាញ ទិន្នន័យគេហទំព័រ របស់អង្គភាពមួយនេះ កាលពីថ្ងៃ ទី២៩ ខែមេសា ឆ្នាំ២០១៤ ធ្វើឱ្យ គេហទំព័រ មិនអាចឱ្យបើក ចូលទៅមើលខ្លឹម សារនិងសាច់រឿង ដែល អង្គភាពមួយនេះ តែងតែបង្ហោះ នូវសកម្មភាពរបស់ខ្លួនជា រៀងរាល់ថ្ងៃ ។

នេះជាការបញ្ជាក់ របស់ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុក រលួយ បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើម អម្ពិលតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤ ។

លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បាន ឱ្យដឹងថា ក្រុមHackerទាំងពីរនាក់ ត្រូវបាន អង្គភាពរបស់លោក តាមរយៈក្រុមបច្ចេក ទេសវ័យក្មេង ធ្វើការស្រាវជ្រាវ ហើយឈាន ទៅដល់ការចាប់ខ្លួន រយៈពេល២ថ្ងៃ ក្រោយ ការវាយប្រហារទៅលើគេហទំព័រអង្គភាព លោក កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ កន្លងទៅ ដែលក្រុម Hacker ទាំងពីរនាក់នេះ ត្រូវបានចាប់ខ្លួននៅតាមខេត្ដ ហើយនាំមក កាន់អង្គភាពប្រឆាំង អំពើពុករលួយ កាលពី វេលាម៉ោង១០យប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០១៤ ។

ជុំវិញព័ត៌មាន នៃការចាប់ខ្លួនក្រុម Hacker ទាំងពីរនាក់ខាងលើនេះ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានឱ្យដឹងថា កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៤ ក្រុម Hacker ទាំង នេះ បានចាប់ផ្ដើមវាយ លុកចូល គេហទំព័រ អង្គភាពរបស់លោក ដែលដំបូងឡើយពួកគេ អាចចូលតាមទូរស័ព្ទដៃ លុះក្រោយមកបន្ដិច បានចាប់ផ្ដើមវាយលុក តាមកុំព្យូទ័រ ហើយ បានប្រមូល ឯកសារសំខាន់ៗរបស់អង្គភាព។

យ៉ាងណាក៏ដោយ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានបញ្ជាក់ថា ពួកគេមិន អាចលួចយកលេខ សម្ងាត់ របស់គេហទំព័រ អង្គភាពរបស់លោកបានឡើយ ប៉ុន្ដែពួកគេ បានប្រើប្រាស់មធ្យោបាយមួយទៀត គឺតាម Database SQL-Enjection ទើបពួកគេអាច មានលទ្ធភាពចូលទៅបំផ្លាញឯកសារសំខាន់ៗ នៅក្នុងគេហទំព័រ ។

តាមរយៈការចូល វាយលុកគេហទំព័រ របស់អង្គភាព តាមទ្វារក្រោយបែបនេះ បាន ធ្វើឱ្យអ្នកដែលដឹង ព័ត៌មានដែលពួកគេបាន ប្រកាសនោះ ប្រមាណ៥០០០នាក់ បានភ្ញាក់ ផ្អើល ហើយសម្រុកចូលបើក មើលគេហទំព័រ របស់អង្គភាព ។

បើតាមលោកទេសរដ្ឋមន្ដ្រី ក្រុម Hacker ទាំងនេះ  បានប្រើរយៈពេល ប្រហែល១ម៉ោង ដើម្បីគ្រប់គ្រង និងចូលវាយលុយគេហទំព័រ ដោយពួកគេបានប្រើឈ្មោះថ្មី នៅក្នុង Admin (Gameover23) មិនឱ្យខាង ក្រុម បច្ចេកទេស របស់លោកអាចចូលទៅបាន ប៉ុន្ដែដោយសារតែ ក្រុមបច្ចេកទេសរបស់លោក សុទ្ធអ្នក ចេះបច្ចេកវិទ្យាខ្លាំង បានប្រើរយៈពេល១ម៉ោងនិង៣០នាទីដេញក្រុម Hacker ទាំងនេះ  ចេញទៅវិញ និងអាចគ្រប់គ្រងគេហទំព័ររបស់ខ្លួនឱ្យដំណើរការជាធម្មតា ។ លោកទេសរដ្ឋមន្ដ្រី បានឱ្យដឹងថា ក្រុម Hacker ទាំងនេះ បានប្រើឈ្មោះរបស់ពួកគេ ថា Game-Over-xX23xX ។

លោកឱម យ៉ិនទៀង បានបញ្ជាក់ថា ក្រោយពីក្រុមបច្ចេកទេសរបស់លោក អាច គ្រប់គ្រងនិងធ្វើឱ្យគេហ ទំព័ររបស់ខ្លួន ដំណើរ ការឡើងវិញនោះ លោកដែលជា ប្រធានអង្គ ភាពផ្ទាល់ បានបើកការស្រាវ ជ្រាវតាម ជំនាញ បច្ចេកទេសរបស់ខ្លួន ហើយឈានទៅដល់ ការចាប់ខ្លួនក្រុម Hacker ទាំងពីរនាក់កាល ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤នៅតាម ខេត្ដ ហើយដកហូតកុំព្យូទ័រ ដែលជាវត្ថុតាង ជាក់ស្ដែង នឹងបានរកឃើញ ភស្ដុតាងពិត ប្រាកដ នៅក្នុងកុំព្យូទ័ររបស់ពួកគេ ដែល បញ្ជាក់យ៉ាងច្បាស់ថា ពួកគេទាំងពីរនាក់ពិត ជា បានធ្វើសកម្មភាពវាយលុយ និងបំផ្លាញ គេហទំព័រអង្គភាពប្រឆាំងអំពើពុករលួយ យ៉ាងពិតប្រាកដមែន ។

យ៉ាងណាក៏ដោយ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង មិនទាន់បានបញ្ជាក់ពីអត្ដ សញ្ញាណរបស់ក្រុម Hacker ទាំងពីរនាក់ នៅ ឡើយទេ ប៉ុន្ដែលោកបាន អះអាងយ៉ាងខ្លីថា ពួកគេទាំងពីរនាក់ មានអាយុ ជាង២០ឆ្នាំនិង ធ្លាប់បានបញ្ចប់ការសិក្សាផ្នែក IT នៅសាកល វិទ្យាល័យមួយ រួចហើយបច្ចុប្បន្នកំពុងបម្រើ ការងារនៅក្រុមហ៊ុន IT ឯកជនមួយ។

លោកទេសរដ្ឋមន្ដ្រី បានបង្ហាញពីមោទន ភាព និងកោតសរសើរដល់ក្រុមបច្ចេកទេស វ័យក្មេងរបស់ លោកយ៉ាងខ្លាំង ដោយប្រើ រយៈពេលតែ២ថ្ងៃ ដើម្បីតាមចាប់ក្រុម Hacker ទាំងនេះ ក្រោយការវាយ ប្រហារ គេហទំព័រអង្គភាពរបស់លោក និងក្រោយ ពេលការប្រកាសរបស់ពួកគេ ក្នុងការចង់ ផ្ដួលរំលំ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន ។

កាលពីពេលថ្មីៗនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនក្រុម Hacker ពីរនាក់ ក្រោយពី ធ្វើការស្រាវជ្រាវអស់រយៈ ពេល៨ខែ ដែលពួកគេទាំងពីរនាក់ គឺជានិស្សិត នៅសាកលវិទ្យាល័យ ឯកជន មួយ ហើយក្រុម Hackerទាំងនេះ គឺជាសមាជិករបស់ក្រុម Hacker ដែលប្រកាសខ្លួនថា មានឈ្មោះ Anonymous cambodia ដែលក្រុមរបស់ពួកគេ បានធ្វើការវាយប្រហារ និងវាយលុកចូល គេហទំព័រជា ច្រើន ក្នុងនោះ ក៏មានគេហទំព័ររបស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលផងដែរ ។

ដោយឡែក គេហទំព័រ ចំនួនពីរ គឺគេហ ទំព័ររបស់ក្រុមហ៊ុន កាណាឌីយ៉ា និងគេហ ទំព័រ របស់អាវុធហត្ថ លើផ្ទៃប្រទេស កាលពី យប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ ក៏រងការ វាយប្រហារនិងលួច យកទិន្នន័យ សំខាន់ៗពី ក្រុមទាំងនេះដែរ ។ ហើយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៤ នេះក្រុមដដែលនេះ បានប្រកាសថា ពួកគេបានវាយប្រហារ គេហទំព័រ របស់គណបក្សប្រជាជនកម្ពុជា គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ និងគេហទំព័ររបស់អង្គភាពNida ផងដែរ។ 

ក្រុម Hacker ដែល ប្រកាសចំហរតាមរយៈហ្វេសប៊ុករបស់ខ្លួន ប្រឆាំងនិងរាជរដ្ឋា ភិបាល កម្ពុជា តាមរយៈ ការវាយលុកនិងបំផ្លាញគេហទំព័រ តាមក្រសួង ស្ថាប័ន និងក្រុមហ៊ុននានានោះ ស្ថិតក្រោមការតាមប្រមាញ់ចាប់ខ្លួន របស់កម្លាំងសមត្ថកិច្ចកម្ពុជា ដែលក្រុមទាំងនេះ មានប្រហែលជាង ១០នាក់ ៕

លោក កឹម សុខា ដឹកនាំសកម្មជនបន្ដ ដង្ហែ ស្វែងរកសំឡេងឆ្នោត នៅភ្នំពេញ

$
0
0

ភ្នំពេញ ៖ បើទោះបីអាជ្ញាធរ រាជធានី ភ្នំពេញ ហាមមិនឱ្យមានការដង្ហែក្បួនតាម ដងផ្លូវ ក្នុងយុទ្ធនាការ រកសំឡេងឆ្នោត សម្រាប់ការចូលរួមបោះឆ្នោត ជ្រើសរើស សមាជិកក្រុមប្រឹក្សា រាជធានីខេត្ដ-ស្រុក ខណ្ឌ ក៏ដោយនោះ ប៉ុន្ដែ គណបក្សសង្គ្រោះ ជាតិ បាន និងកំពុងបន្ដសកម្មភាពផ្ទុយពី បម្រាមរបស់អាជ្ញាធរ ។

ជាក់ស្ដែងនៅ រសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០១៤ នេះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានដឹកនាំសកម្មជននិង សមាជិក សមាជិការបស់ខ្លួនពី ៥០០ទៅ ៦០០នាក់ ដង្ហែក្បួនតាមដងផ្លូវ ក្នុងរាជធានី ភ្នំពេញ តាមរយៈរថយន្ដ ម៉ូតូកង់បី និងម៉ូតូ ។

លោក កឹម សុខា និងក្រុមសកម្មជន របស់ខ្លួន បានជួបជុំគ្នានៅផ្សារដើមគ រួច បន្ដដំណើរ ទៅតាមផ្លូវរបស់ពួកគេដែល បានគ្រោងទុក ។ យ៉ាងណាក៏ដោយសម្រាប់ ការហែក្បួននាថ្ងៃនេះ គណបក្សសង្គ្រោះ ជាតិ មិនបានហែទៅកាន់ទីលានប្រជាធិប តេយ្យនោះទេ ខណៈដែលកម្លាំងសមត្ថកិច្ច ជាច្រើននាក់ ត្រូវបានដាក់ពង្រាយ ការពារ នៅទីនោះ ។

ជាមួយគ្នានេះ ចំពោះការដង្ហែក្បួន របស់គណបក្សសង្គ្រោះជាតិ កម្លាំងសមត្ថ កិច្ចចម្រុះ ទាំងនគរបាល និងអាវុធហត្ថជា ពិសេស កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ចេញប្រតិបត្ដិការ ជួយរក្សាការពារ សន្ដិសុខ និងសណ្ដាប់ធ្នាប់ ព្រមទាំងការ បញ្ចៀស ការកកស្ទះចរាចរណ៍ជូនប្រជាពល រដ្ឋផ្សេងទៀត ដែលធ្វើដំណើរ ៕

សម្តេចតេជោ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ កំពូលអាស៊ាន លើកទី ២៤ នៅមីយ៉ាម៉ា

សេដាក នឹងជ្រើសរើស កសិករឆ្នើម ប្រចាំឆ្នាំ ២០១៣

$
0
0

ភ្នំពេញ៖ អង្គការសេដាក នឹងរៀបចំសិក្ខាសាលា ស្តីពីការជ្រើស រើសកសិករឆ្នើម ក្នុងការអនុវត្តន៍បច្ចេកទេស ប្រពលវប្បកម្ម តាមគោលការណ៍ធម្មជាតិ ប.វ.ស ប្រចាំឆ្នាំ ២០១៣ នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០១៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ (CJCK) ដោយមានអ្នកចូលរួម សរុបប្រមាណ ៧៥នាក់ ដែលរួមមាន តំណាងកសិករមកពី ១២ខេត្ត តំណាងមន្ទីរកសិកម្មខេត្ត និងអ្នកធ្វើការពាក់ព័ន្ធដ៏ទៃទៀត។


ដើម្បីចូលរួមចំណែក លើកទឹកចិត្តដល់កសិករ ក្នុងការលើកស្ទួយការអភិវឌ្ឍន៍ ដោយអាស្រ័យខ្លួនឯង សេដាកតែងតែរៀបចំឱ្យមានរង្វាន់លើកទឹកចិត្ត ដល់កសិករ ឆ្នើម ដែលបានអនុវត្តបច្ចេកទេសកសិកម្ម តាមគោលការណ៍ធម្មជាតិ។ សម្រាប់ឆ្នាំ ២០១៣ អង្គការសេដាក បានរៀបចំឱ្យមានពានរង្វាន់ សម្រាប់កសិករ ដែលធ្វើ ស្រែតាមប្រព័ន្ធប្រពលវប្បកម្ម តាមគោលការណ៍ធម្មជាតិ (ប.វ.ស) បានល្អជាងគេ ដែលមាន៣ចំណាត់ថ្នាក់ដូចខាងក្រោម៖
១. ចំណាត់ថ្នាក់លេខ ១ នឹងទទួលបាន មេគោចំនួន ៣ ក្បាល
២. ចំណាត់ថ្នាក់លេខ ២ នឹងទទួលបាន មេគោចំនួន ២ ក្បាល
៣. ចំណាត់ថ្នាក់លេខ ៣ នឹងទទួលបាន មេគោចំនួន ១ ក្បាល។

បន្ទាប់ពីបានប្រកាសជាផ្លូវការ ចាប់ពីខែមិថុនា ឆ្នាំ ២០១៣ មក មានកសិករចំនួន ៧៣៥នាក់ មកពី ១២ ខេត្ត និង៤៣ស្រុក ស្ថិតក្នុង ១៤១ឃុំ និង ២៧២ភូមិ បានដាក់ ពាក្យចូលរួមប្រកួតប្រជែង។

ប្រធានអង្គការសេដាក បណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ដោយសុទិដ្ឋិនិយមថា “ ការប្រកាសនូវជ័យលាភីកសិករឆ្នើម ប.វ.ស ប្រចាំឆ្នាំ ២០១៣នេះ នឹងចូលរួម ចំណែកយ៉ាងសំខាន់ ក្នុងការលើកទឹកចិត្ត ដល់កសិករអ្នកធ្វើស្រែ ឲ្យចូលរួមអនុវត្តប្រព័ន្ធប្រពលវប្បកម្ម កសិកម្ម តាមគោលការណ៍ធម្មជាតិ ឲ្យបានកាន់តែច្រើន ដើម្បីនិរន្តរភាពនៃមុខរបរកសិកម្ម ” ៕

ការសន្ទនាក្រុម គ្រួសារត្រកូលខូវ៖ លោក ខូវ ជឺលី ព្យាយាមសុំ ឲ្យមានការដោះលែង អ្នកស្រី សេង ចិន្តា (មានសំឡេង)

$
0
0

ការសន្ទនាក្រុម គ្រួសារត្រកូលខូវ៖ លោក ខូវ ជឺលី ព្យាយាមសុំ ឲ្យមានការដោះលែង អ្នកស្រី សេង ចិន្តា

ភ្នំពេញ៖ អ្នកស្រី សេង ចិន្តា ភរិយារបស់លោកឧកញ៉ា ខូវ ជឺលី ដែលត្រូវបានតុលាការចោទប្រកាន់ពីបទប៉ុនប៉ង  មនុស្សឃាតលើភរិយា និងកូនរបស់ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងត្រូវជាកូន និងចៅរបស់លោក ឧកញ៉ា  ខូវ ជឺលី នោះ ត្រូវបានសាលាដំបូងសម្រេចផ្តន្ទោដាក់ពន្ធនាគារជាច្រើនឆ្នាំ។ មិនអស់សុខចិត្តជាមួយសាលក្រម  សាលាដំបូង ដែលមានភស្តុតាងយ៉ាងច្រើនជាសំអាងហើយនោះ ក្រុមគ្រួសារអ្នកស្រី សេង ចិន្តា និងលោក ខូវ ជឺ លី បានបន្តប្តឹងករណីនេះ ទៅដល់សាលាឧទ្ធរណ៍ថែមទៀត។ ទីបំផុតសាលាឧទ្ធរណ៍ មិនចំណាត់ការ ហើយនៅ តែរក្សាសាលក្រមរបស់សាលាដំបូងដដែល។

ទោះបីជាការសម្រេចរបស់សាលាដំបូង និងសាលាឧទ្ធរណ៍ ឲ្យលោកស្រី សេង ចិន្តា មានទោសទណ្ឌពីបទប៉ុនប៉ង  មនុស្សឃាតយ៉ាងណាក្តី បំណាច់ចិត្តស្រឡាញ់នោះ លោកឧកញ៉ា ខូវ ជឺលី នៅតែមិនអស់ចិត្តព្យាយាមស្វែងរក  អន្តរាគមន៍គ្រប់បែបយ៉ាង និងសុំឲ្យលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដកពាក្យបណ្តឹងលើអ្នកស្រី សេង ចិន្តា ថែម  ទៀតផង។

ខាងក្រោមនេះ គឺជាខ្សែអាត់សំឡេង នៃកិច្ចសំណេះសំណាលរបស់លោកឧកញ៉ា ខូវ ជឺលី និងលោក ស៊ុន ចាន់ ថុល ព្រមទាំងក្រុមគ្រួសារ ដើម្បីសុំឲ្យលោកស្រី សេង ចិន្តា រួចពីទោសទណ្ឌ៖

នាទីៈ ០០:០៧:០០ ដល់ ០០:០៩:25

លោក ស៊ុន ចាន់ថុល៖  អីចឹងបានខ្ញុំថា ប៉ាចង់ទៅជួបអ្នកនេះជួបអ្នកនោះ ប៉ាកុំ ខ្ញុំថាប៉ាទៅ ប៉ាខូចកិត្តិយសរឹតតែ ធ្ងន់ឡើង ការពិតគេមានអស់ហើយ ដល់ប៉ាទៅ គេថាគាត់ដឹងហើយ គាត់នៅតែធ្វើទៀត មកសូមអីចឹងទៀត អីចឹគេ  ប៉ាកិត្តិយសប៉ាអាប់ឱនចុះរឹតតែខ្លាំងជាងហ្នឹងទៀតប៉ា ព្រោះគេដឹងរឿងរ៉ាវទាំងអស់ ទាំងអស់គ្នាដឹងរឿងទាំងអស់  ទាំងអ្នកធំដឹងរឿងអស់ហើយ ហើយប៉ាទៅ ទៅការពារមនុស្សដែលខុសច្បាប់ ហើយសូមឱ្យគេខុសច្បាប់ជាមួយប៉ា ដែរ  ដើម្បីជួយគេគេអត់ធ្វើទេប៉ា អត់ធ្វើទេ ប៉ាទៅ ប៉ាទៅហ្នឹង ប៉ារឹតចុះទាប ទាបបំផុតហើយ អីចឹងដើម្បីកុំឱ្យចុះ ទាប ប៉ា ប៉ាឯង តែប៉ាឯងទៅ ប៉ាឯងរឹតចុះហើយ ព្រោះគេដឹងថាខុស រឿងអីគាត់នាំខ្ញុំមកខុសជំនួស អញ្ចឹងបើ ច្បាប់គេថាអញ្ចឹងហើយ រឿងព្រហ្មទណ្ឌប៉ា ព្រហ្មទណ្ឌ លុះត្រាខ្ញុំដកយ៉ាងណាក៏ដោយ ក៏ដកមិនបានដែរប៉ា ព្រះ រាជអាជ្ញាអ្នកចោទ តុលាការអ្នកចោទ ដូច្នេះខ្ញុំ ស៊ុន ចាន់ថុល ថាខ្ញុំសូមដកពាក្យ អត់រករឿងអីទាំងអស់ ក៏មិនបាន ដែរ អាការចោទទៅហើយទៅមុខហើយ មិនថយក្រោយបានទេប៉ា ព្រោះរឿងព្រហ្មទណ្ឌ រឿងបុកឡានគ្នាអីអីចឹង  ដោះស្រាយបាន ប៉ុន្តែការប៉ុនប៉ងធ្វើឃាត អត់បានទេប៉ា បានសម្រេច ឬមិនបានសម្រេច ដូចគ្នាបេះបិទ ហើយបើ អត់មានការគិតមុនសោះ មកសម្លាប់ភ្លាមជាប់គុគតិចជាងអាគិតរាប់ខែ ច្បាប់ អាហ្នឹងវាអីចឹង ច្បាប់គឺវាអីចឹង ច្បាប់ គេចែងច្បាស់ណាស់ អីចឹង Tentatif de Mort ដល់អីចឹងវាទៅមិនអាចដោះស្រាយក្រៅផ្លូវច្បាប់អីចឹងទេប៉ា ហើយ ប៉ាឯងឱ្យគេអន្តរាគមន៍ នរណាក៏អន្តរាគមន៍អត់កើតទេប៉ា អត់បានទេ ប៉ាជឿខ្ញុំ ខ្ញុំប្រាប់តាំងពីដើមមក ប៉ាធ្វើ ប៉ារឹត ចុះ ចុះឥទ្ធិពលហើយប៉ា ប៉ាគេអត់គោរពប៉ាទេ ប្រាប់ទៅ ខ្ញុំជម្រាបតាមត្រង់ មជ្ឈដ្ឋានទាំងអស់គេងឿងធ្ងល់ កូនស្រី របស់គាត់ ចៅរបស់គាត់ គាត់មិនគិតមកជួយពួកថុល ឯង ទៅជួយខាងនោះ នែគេអអីចឹងៗ ហើយប៉ាទៅទៀត គេ  ខ្ញុំមិនចង់ឱ្យប៉ាឯងធ្វើអញ្ចឹងទេប៉ា ប៉ា ឯងទៅហ្នឹងអត់បានការ អត់បានជោគជ័យហើយ ប៉ាឯងខូចកិត្តិយសរឹតធ្ងន់ ឡើងៗ ប៉ា ខ្ញុំប្រាប់ប៉ាតាមត្រង់។

[សំឡេង] {mp3remote} http://image.dap-news.com:81/New folder/00.07.00-00.09.25.mp3{/mp3remote}

នាទីៈ ០០:២៣:៣៤ ដល់ ០០:2៤:១៦

លោក ស៊ុន ចាន់ថុល ៖  ប៉ុនែ្តឱ្យខ្ញុំជួយធ្វើម៉េចកើតប៉ា ច្បាប់ព្រហ្មទណ្ឌ ឱ្យប៉ាឯងជួយម៉េច ខ្ញុំជួយប៉ាឯងម៉េចប៉ុន ជួយរបៀបម៉េច ប៉ា ជួយរបៀបម៉េច?

ឧកញ៉ា ខូវ ជីលី ៖ ប៉ាជាមួយកូនឯងទៅជួប សម្តេចហ៊ុន សែន ឥឡូវប៉ាសុំការលើកលែងនៅក្រៅឃុំ។

លោក ស៊ុន ចាន់ថុល ៖  ខ្ញុំ ប៉ាឯង អីចឹងធ្វើឱ្យសម្តេចនាយករដ្ឋមន្ត្រី ខុសច្បាប់? ឱ្យគាត់ធ្វើខុសច្បាប់បើច្បាប់គេថា អីចឹង? គាត់អត់មានលូកលាន់ទេ។

ឧកញ៉ា ខូវ ជីលី ៖ គាត់មានអំណាច រឿងខ្មែរក្រហមចូលមក ក៏សម្តេចអាចលើកលែងទោសបាន។

លោក ស៊ុន ចាន់ថុល ៖  ខុសគ្នាឆ្ងាយណាស់ប៉ា ខ្ញុំមិនអាចទៅបានទេប៉ា ខ្ញុំមិនអាចទៅជម្រាបសម្តេច ឱ្យសម្តេច  ធ្វើខុសច្បាប់ទេ លោកមិនធ្វើទេប៉ា។

ឧកញ៉ា ខូវ ជីលី ៖ អត់មានរបួស អត់មានអីដែរ ដូចធ្វើបុណ្យឱ្យប៉ា។

លោកស្រី ខូវ ជឺឡាសាឌី ៖  ឱ្យគាត់និយាយការពិតទាំងអស់ទៅ យើងសម្រួលផ្សេង។

[សំឡេង] {mp3remote} http://image.dap-news.com:81/New folder/00.23.34-00.24.16.mp3{/mp3remote}

នាទីៈ ០០:២៦:17 ដល់ ០០:26:25

លោក ស៊ុន ចាន់ថុល ៖  ប៉ាស្រាល ប៉ាសូម អញ្ចេះទៅ ដើម្បីស្រាល ប៉ាទុកឱ្យច្បាប់គេធ្វើសិនទៅ។

[សំឡេង] {mp3remote} http://image.dap-news.com:81/New folder/00.26.17-00.26.25.mp3{/mp3remote}

នាទីៈ ០០:៣២:២០ ដល់ ០០:៣៣:០២

ដូល ៖  ព្រឹកម៉ិញ ខ្ញុំញ៉ាំគុយទាវជាមួយ ណាឆៃ ឃុន ណាឆៃ សួរទៅអ្នកម៉ាក់ ម៉េចប៉ាឯងមិនគិត ប្រឆាំងគ្រួសារ  គាត់យំហ្មង គាត់និយាយម៉ាម៉ាត់ហ្នឹង Silly Strategy from Pech ពេជ្រហ្នឹងចោលម្សៀត យកប៉ាឯងទៅ ព្រឹក  ម៉ិញ ឃុន ណាឆៃ និយាយជាមួយ ដូល នរណាក៏គេដឹងរឿងហ្នឹងដែរ ម៉េចពេជ្រយកប៉ាឯង ទៅអីចឹង ចោលម្សៀត ហ្មង យកប៉ាប្រើអីចឹង រឿងពេជ្រ រឿងយប់ម៉ិញ ដែលលោកខឹង អត់មានអន្តរាគមន៍ ដូច បងថុលនិយាយអីចឹង រិទ្ធ មិនទៅប្រាប់ទេ គ្រាន់ពេជ្រ ទៅទួលក្រសាំងជាមួយប៉ាឯង ជាមួយ ឡាយ ហួង គេដឹងអស់ហើយមិនបាច់មកប្រាប់ ទេប៉ា បង ចាន់ ថុល គាត់ដឹង ខ្ញុំអត់ធ្វើទាហាន ក៏ខ្ញុំដឹងសព្វគ្រប់ទាំងអស់គេដឹងទាំងអស់។

[សំឡេង] {mp3remote} http://image.dap-news.com:81/New folder/00.32.20-00.33.02.mp3{/mp3remote}

នាទីៈ ០០:៣៥:១២ ដល់ ០០:៣៥:៣១

ដូល ៖ អត់មានរឿងសោះ បើនិយាយឱ្យអស់ទៅ អត់មានរឿងសោះ ពេជ្រអី ស្រីគាត់ហ្នឹងធ្វើឱ្យរឿងដល់យើង ដូល និយាយអីចឹង ពេជ្រចង់ប្តឹងដូលទៀត ដូចយប់ម៉ិញ យូរទៅចង់ប្តឹងបងប្អូនគ្នាឯង សត្រូវនៅក្រៅមិនគិតមើលទេ។

[សំឡេង] {mp3remote} http://image.dap-news.com:81/New folder/00.35.12-00.35.31.mp3{/mp3remote}

នាទីៈ ០០:៣៦:៤៧ ដល់ ០០:៣៧:១៤

ដូល ៖ ទៅជួបពេជ្រនៅប៊ុយរ៉ូ ហៅអីចតុមុខអីទៅហ្នឹងផង រអូរស្តីជេរដូល ជេរខ្ញុំ ជេរបងថុល ជេរទាំងអស់គ្នា គេអត់ មានមាត់មួយម៉ាត់ ហើយគេប្រាប់ថាគេមិនយល់រឿងអី បងប្អូនឯងឱ្យគេជេរ អត់មានការពារបងប្អូនម៉ាតិច ហើយ តាមមីហ្នឹងទៀត ហើយយកដូស្យេ បោះលើតុ។

[សំឡេង] {mp3remote} http://image.dap-news.com:81/New folder/00.36.47-00.37.14.mp3{/mp3remote}

នាទីៈ ០០:៤១:៣៤ ដល់ ០០:៤៣:២០

ដូល ៖ ប្រាប់ប៉ាឯង មិនខឹងឡាយហួងខ្លាំងណាស់ណាទេ  ពេជ្រស្តាប់ឡាយហួង ពេជ្រចង់ស្តាប់ដែរ ពេជ្រ បាន ប្រយោជន៍ដែរ មិនមែនអត់ទេ រឿងអីពេជ្រឱ្យបងប្អូន ទ្រាំឱ្យឡាយហួងជេរស្រេចចិត្ត ដើម្បី ពេជ្របានលុយពីឡាយ  ហួង បានយកឥវ៉ាន់គាត់ ពី ឡាយ ហួង ហ្នឹង មិនមែនបញ្ហា ដូលទេ ពេជ្រមហាសេដ្ឋី ដូលឈឺក្រចង់ងាប់ហើយ  ទៅពេទ្រ ប៉ាឯងសួរមើល រឿងអីខ្ញុំត្រូវធ្លាក់ឈឺត្រូវឱ្យគេមើលងាយបងប្អូនទាំងអស់គ្នា ដោយសារពេជ្រ ខ្ញុំប្រាប់ ពេជ្រហើយ តាំងពីបានស័ក្តិ បាននេះ នេះពេក អាងពេក អាងពេក ហើយមើលបងថុល មើលស្រាលពេក ហើយ ឡាយហួង និយាយអីរឿងយើងស្រេចចិត្ត ដូចយប់ម៉ិញថា អត់មានទៅអន្តរាគមន៍ បងថុល រិទ្ធ និយាយមើលៗ  ពេជ្រទៅណាជាមួយប៉ាឯង ក៏បងថុលដឹងដែរ ហើយកុំថាអត់អន្តរាគមន៍ មកភរបងប្អូន ចង់ប្តឹងបងប្អូនទៀត ប៉ាវា  អីចេះរឿងហ្នឹង និយាយអីចឹង បានគេចង់ការពារពេជ្រ បងប្អូនណា រឿងពេជ្រថ្ងៃហ្នឹងខ្ញុំខឹងពេក និយាយស្អែកខ្ញុំ ជួយហើយប៉ា បងថុលជួយដែរ ត្រូវជឿ រិទ្ធ ក៏ជួយដែរ ថាច ក៏ជួយដែរ ជួយទាំងអស់គ្នា បងខ្ញុំបង្កើត ប៉ា កាត់គ្នាមិន ដាច់ទេ ខឹងគេមកខ្សឹបមួយម៉ាត់ អាហ្នឹងមួយវាទុកចិត្តកូនចៅវាជាងដៃគូ គេប្រាប់ពេជ្រ ស្រីទុកចិត្ត ជាងបងស្រី  បងប្អូនឯងបង្កើត  ខ្ញុំប្រាប់ពេជ្រណា ខ្ញុំមិនទាន់ដល់ថ្នាក់ ខ្ញុំព្រឹកម៉ិញ មិនប្រាប់ប៉ាថា រឿងពេជ្រ យើងមិនទាន់ដល់ ថ្នាក់ កាត់កាលបងប្អូនចោលទេ ពេជ្រឯងកាត់រួចណា អាដូលអត់ទេប៉ា បងប្អូន រឿងបងប្អូន ប៉ុន្តែដូលមិនមែនយក លុយធំដូចពេជ្រទេ ប៉ុន្តែកុំឱ្យ ពេជ្រថាឱ្យគេជេរស្រេចចិត្ត ដោយសារទ្រាំគេប៉ុន្មានឆ្នាំ ពេជ្រយកឥវ៉ាន់ឡាយ ហួង ខ្ញុំ ថាពេជ្រ ពេជ្រឯងទ្រាំទៅថោកទាបដ៏ប៉ុណ្ណឹង។

[សំឡេង] {mp3remote} http://image.dap-news.com:81/New folder/00.41.34-00.43.20.mp3{/mp3remote}

នាទីៈ ០០:៤៦:១៧ ដល់ ០០:៤៦:២៣

ឧកញ៉ា ខូវ ជីលី/កូនៗ ៖ ប៉ាតែមានរឿង កូនឯងទាំងអស់គ្នាត្រូវជួយហើយ/ត្រូវហើយត្រូវតែជួយ

[សំឡេង] {mp3remote} http://image.dap-news.com:81/New folder/00.46.17-00.46.23.mp3{/mp3remote}

នាទីៈ ០០:៥២:២៦ ដល់ ០០:៥២:៣៨

លោក ស៊ុន ចាន់ថុល ៖ ថ្ងៃអាទិត្យ ពេលប៉ាទៅវិញ ប៉ាតេឡេហ្វូនជួបគាត់ ហើយប៉ាប្រាប់ថា អាសុខា ឆ្លើយដាក់ អស់ហើយ ប៉ាក៏ថា ម៉េចមិនប្រាប់ប៉ាឯងតាមទូរស័ព្ទ ថាហ៊ីដល់អីចឹងឆ្លើយដាក់ខ្ញុំ ខ្ញុំឆ្លើយដាក់ប៉ា ឯងដែរ។

[សំឡេង] {mp3remote} http://image.dap-news.com:81/New folder/00.52.26-00.52.38.mp3{/mp3remote}

នាទីៈ ០០:៥៣:១៣ ដល់ ០០:៥៣:៤២

លោក ស៊ុន ចាន់ថុល ៖  ឱ្យគាត់ទៅបំភ្លឺ ឱ្យគាត់ទៅបំភ្លឺនៅព្រហ្មទណ្ឌ យកមេធាវីទៅផង ខ្ញុំប្រាប់ប៉ាទៀត ក្រែង ខ្លាច អីចឹងអ្នកដែលស្តាប់របាយការណ៍ទៅគេថា នែអានេះយុត្តិធម៌មែនទែន វាឱ្យយោបល់ល្អទៀត ថាទៅយកមេ  ធាវីទៅផង ការពារខ្លួនឯង អីចឹងគេមើលមក ខ្ញុំមនុស្សវាត្រង់ ត្រង់ណាស់ប៉ា ជួយឱ្យគំនិតល្អទៀត ហើយប៉ាឯង  ភ្លាម ប៉ាឯងលើកដៃអញ្ចេះ ល្អណាស់កូន យោបល់ល្អ។

ឧកញ៉ា ខូវ ជីលី៖ បាទ បាទ

[សំឡេង] {mp3remote} http://image.dap-news.com:81/New folder/00.53.13-00.53.42.mp3{/mp3remote}

នាទីៈ ០១:០១:៥៧ ដល់ ០១:០២:១៦

ដូល/រិទ្ធ ៖ គាត់និយាយមួយម៉ាត់ គេមកប្រាប់យើង បើគាត់កម្ទេចបងប្អូន ខូវ ជីលី មិនបាន កុំហៅគាត់ឡាយ  ហួង ទៀត ប៉ាខ្ញុំប្រាប់ ហួង និយាយអីចឹង កុំហៅ ឡាយ ហួង ទៀត បើថាវាកម្ទេចបងប្អូនយើងមិនបានគ្រួសារ ខូវ  ជីលី ទាំងអស់ឈប់ហៅឡាយ ហួង។ (នៅមានត)

[សំឡេង] {mp3remote} http://image.dap-news.com:81/New folder/01.01.57-01.02.16.mp3{/mp3remote}

នាយករដ្ឋមន្រ្តីកម្ពុជា​ នឹងដឹកនាំ​ គណៈប្រតិភូ ទៅប្រជុំ កំពូលអាស៊ាន លើកទី២៤ នៅមីយ៉ាន់ម៉ា

$
0
0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូកម្ពុជាមួយក្រុម ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី២៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១០-១១ ខែឧសភា នៅរដ្ឋធានី ណៃពីដោ សាធារណរដ្ឋសហភាពមីយ៉ានម៉ា។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា គណៈប្រតិភូអមដំណើរ រួមមាន លោក ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួង ការបរទេស លោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងសមាជិកដទៃទៀត នៃរាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជុំនេះ នឹងពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួន ទាក់ទងនឹងការកសាងសហគមន៍អាស៊ាន ទំនាក់ទំនងកិច្ចការបរទេស របស់អាស៊ាន ចក្ខុវិស័យរបស់សហគមន៍ អាស៊ានក្រោយឆ្នាំ២០១៥ បញ្ហាតំបន់ និងអន្តរជាតិដែលគ្រប់ភាគី យកចិត្តទុកដាក់ សម្រាប់ផលប្រយោជន៍រួម៕


តើមន្រ្តីជាន់ខ្ពស់ ខេត្តតាកែវណាទៀត ដែលប្រឈមមុខ និងអង្គភាពប្រឆាំង អំពើពុករលួយ?

$
0
0

តាកែវ៖ នៅដើមឆ្នាំ២០១៤នេះ សំណុំរឿងពុករលួយ របស់មន្រ្តីជាន់ខ្ពស់ខេត្តតាកែវ ២នាក់ ត្រូវបានបំបែកដោយ អង្គភាពប្រឆាំងអំពើពុករលួយ ដោយការបំបែកសំណុំរឿងនោះ បានឈានដល់ការឃាត់ខ្លួនមន្រ្តីចំនួន ២នាក់ បញ្ជូនទៅកាន់តុលាការខេត្តតាកែវ ដើម្បីចាត់ការទៅតាមច្បាប់ពាក់ព័ន្ធបទកឹបកេងថវិការជាតិ។

ការបំបែកសំណុំរឿងដ៏រសើបដោយអង្គភាពប្រឆាំងអំពើពុករលួយ របស់លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង កំពុង តែបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មន្រ្តីជាច្រើនទៀត ដែលប្រៀបដូចជាគោដំបៅខ្នងក្អែកហើររំលងតែងតែភ័យ ព្រួយដូច្នោះដែរ។ ហេតុដូច្នោះ បានជាមានសំណួរជាច្រើនរបស់មន្រ្តីតូចតាចខ្លះចង់ដឹងថា តើមន្រ្តីជាន់ខ្ពស់ខេត្ត រូបណាទៀត ដែលប្រឈមមុខជាមួយអង្គភាពប្រឆាំងអំពើពុករលួយ។

អស់រយៈកាលជាយូយាណាស់មកហើយ ដែលពួកមន្រ្តីជាន់ខ្ពស់ខេត្តតាកែវមួយចំនួន ធ្វើការដោយជិះសេះលែង ដៃ។ ពួកគេជាមន្រ្តីរាជការ ដែលធ្វើការទទួលប្រាក់ខែរដ្ឋ និងត្រូវតែបម្រើរដ្ឋ តែផ្ទុយទៅវិញ ធ្វើការអាងខ្នងបង្អែក ពីក្រោយ និងធ្វើអ្វីៗគ្រប់យ៉ាងបម្រើតែបក្ខពួក និងក្រុមគ្រូសារតែប៉ុណ្ណោះ។ ពួកគេមានព្រលឹង និងឧត្តមគតិ ក៏ ប៉ុន្តែព្រលឹង និងឧត្តមគតិទាំងអស់របស់ ពួកគេមិនបានយកមកប្រើដោយស្មោះត្រង់សម្រាប់ប្រទេស ដ៏កម្សត់នេះ ទេ។

មានប្រធានមន្ទីរអង្គភាពខ្លះចាត់ទុកសម័យកាលបច្ចុប្បន្នជាសម័យកាល «ប្រធាន» ហេតុដូច្នោះហើយ បានជាពួក គេហ៊ានធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីតែបក្ខពួក និងក្រុមគ្រូសារពួកគេតែប៉ុណ្ណោះ ដោយមិនឈឺក្បាល វិលមុខជាមួយ ទុក្ខកង្វល់របស់មន្រ្តីក្រោមឱវាទនោះទេ។ ពាក្យ «ប្រធាន» ដែលគេនិយមលេងៗតគ្នានៅកម្ពុជា ថា «ប្រធាន» ចែកចេញជា ២មាត្រា។ មាត្រា១. ប្រធានធ្វើអ្វីៗមិនចេះខុស ហើយមាត្រា២ បើប្រធានធ្វើខុសសូមមើល មាត្រា ១។ ពាក្យស្លោកលេងសើចនេះ បានចាក់ឬសនៅក្នុងអារម្មណ៍របស់មន្រ្តីខេត្តតាកែវខ្លះទៅហើយ។

ឥឡូវនេះអ្វីៗគ្រប់យ៉ាងមិនដូចជាពេលមុខទៀតនោះទេ។ ប្រធានមន្ទីរអង្គភាព និងប្រធានការរិយាល័យគណ នេយ្យនៅក្នុងមន្ទីរអង្គភាពមួយចំនួន ដែលគេតែងតែចាត់ទុកថា ជាអ្នកដែលទទួលផលលាភច្រើនជាងគេយក ទៅធ្វើមានធ្វើបាននោះ កំពុងតែភ័យបុកពោះមិនតិចនោះទេ ខណៈដែលអង្គភាពរបស់បុរសកណ្ដាប់ដៃដែក ឱម យ៉ិនទៀង បានបកស្បែកមន្រ្តីចំនួនពីរនាក់រួចមកហើយនោះ។

ស្ថានភាពបែបនេះ ទោះបីជាពួកគេបន់ព្រះសំពះទេវតា ក៏មិនអាចជួយពួកគេបានដែរ។ សកម្មភាពពុករលួយយក ទៅធ្វើមានបានសម្រាប់ក្រុមគ្រូសារ និងបក្ខខ្លួននាពេលកន្លងមក កំពុងតែតាមលងបន្លាចដល់ពួកគេមិនឲ្យបាន សេចក្ដីសុខនោះទេ។

សំណេរមួយនេះ មិនមែនចង់សំដៅដល់មន្រ្តីទាំងអស់នោះទេ មានមន្រ្តីខ្លះក៏គេស្អាតស្អំធ្វើការចេះបែងចែកភារ កិច្ច មិនមានបាតុភាពកើតឡើងនៅក្នុងមន្ទីរអង្គភាពរបស់ខ្លួននោះទេ។

ជាស្មេរម្នាក់ក្រៅពីមានតួនាទីនាំពាក្យពីប្រជាពលរដ្ឋមកប្រាប់អាជ្ញា និងពីអាជ្ញាធរ ទៅប្រជាពលរដ្ឋនោះ អ្នកកា សែត ក៏មានតួនាទីមួយទៀតផងដែរ គឺតាមដាននិងឃ្លាំមើលពីសកម្មភាព របស់មន្រ្តីខ្លះ ដែលមិនបានបម្រើជាតិ និងប្រជាពលរដ្ឋដោយស្មោះត្រង់ និងគិតតែពីប្រព្រឹត្តអំពើពុករលួយ យកមកចុះផ្សាយ និងលាតត្រដាងឲ្យមហា ជនបានដឹងឮពីមុខមាត់មន្រ្តីអាក្រក់នោះដែរ៕

ចាក់សម្លាប់ អ្នករត់ម៉ូតូ ឌុបនៅខាងមុខ បូរីសន្តិភាព ប្លន់យកម៉ូតូ ជិះគេចខ្លួនបាត់

$
0
0

ភ្នំពេញ៖ បុរសរត់ម៉ូតូឌុប ត្រូវជនសង្ស័យម្នាក់ យកកាំបិត ចុងស្រួចចាក់សម្លាប់ ដើម្បីប្លន់យក ម៉ូតូមួយគ្រឿង នៅខាងមុខ បូរីសន្តិភាព ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នាយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៤នេះ ។

សេចក្តីរាយការណ៍ពី កន្លែងកើតហតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ត្រូវបានជនសង្ស័យ ជួលម៉ូតូជិះ លុះពេលធ្វើដំណើរ ដល់មុខបូរីសន្តិភាព ជាកន្លែង ងងឹតផងនោះ ស្រាប់តែ ជនសង្ស័យរូបនេះ ដកកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះ បណ្តាលឲ្យ ស្លាប់មួយរំពេច ហើយជនសង្ស័យ បានយកម៉ូតូ ជិះគេចខ្លួនបាត់ ។

ក្រោយកើតហេតុភ្លាមៗ កម្លាំង នគរបាលមូលដ្ឋាន បានចុះជួយ អន្តរាគមន៍ និងសួរនាំសាក្សីខ្លះ ព្រមទាំងប្រពន្ធ ជនរងគ្រោះ ដើម្បីតាមស្វែង រកចាប់ខ្លួនជនបង្ក។

បើតាមសមត្ថកិច្ច ជនរងគ្រោះមាន ឈ្មោះ ស្រ៊ាង ឃីម អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប និងមានប្រពន្ធ ឈ្មោះ យុន ស្រស់ អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ៕

ប្រទេសថៃ កើតគ្រោះរញ្ជួយដីដ៏កម្រ កម្លាំង ៦រ៉ិចទ័រ

$
0
0

ថៃ៖ គ្រោះរញ្ជួយដីដ៏ខ្លាំងបែបនេះ គឺជារឿងដ៏កម្រ បានកើតមានឡើង នៅប៉ែកខាងជើង ក្នុងប្រទេសថៃ ។ រហូតមកទល់នឹងពេល នេះ គេនៅមិនទាន់មានរបាយការណ៍លម្អិត អំពីការខូចខាត ដែលបង្កឡើងដោយគ្រោះ រញ្ជួយដីនេះ នៅឡើយទេ។

យោងតាមក្រុមអ្នកជំនាញ ខាងភូគព្ភសាស្រ្ត អាមេរិកបានឲ្យដឹងថា ការរញ្ជួយដីនេះ បានកើតឡើង នៅវេលាម៉ោងប្រហែល ៦ល្ងាច ថ្ងៃចន្ទ ទី០៥ ខែមេសា ម៉ោងនៅក្នុងប្រទេសថៃ ។ កម្រិតរញ្ជួយស្ថិតមានជម្រៅ រហូតដល់ ៧គីឡូម៉ែត្រក្រោមដី ក្នុងតំបន់ភ្នំដាច់ស្រយាល ប្រមាណ ២០គីឡូម៉ែត្រពីទីរួមខេត្តឈៀងរ៉ៃ ។

កម្លាំងរញ្ជួយបានធ្វើឲ្យរញ្ជួយ ដល់អគារ នៅក្នុងខេត្តឈៀងរ៉ៃ និងរហូតដល់ទីក្រុងបាងកក ដែលស្ថិតនៅប្រមាណជា ៨០០គីឡូម៉ែត្រពីឈៀងរ៉ៃ។ ចំណែកទីក្រុង រ៉ង់ហ្គូន ប្រទេសភូមា ក៏ទទួលឥទ្ធិពលនៃកម្លាំងរញ្ជួយនេះដែរ។

www.lookingtoday.com

សហគមន៍ ខ្មែរកម្ពុជាក្រោម សុំទីតាំង សួនច្បារ មុខវត្តបទុមវតី រាប់បាត្រព្រះសង្ឃ ជិត២ពាន់អង្គ

$
0
0

ភ្នំពេញ៖ សហគមន៍ខ្មែរកម្ពុជាក្រោម ស្នើសុំអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ដើម្បីរៀបចំរាប់បាត្រព្រះសង្ឃ ចំនួន១៩៤៩អង្គ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៤ខាងមុខ។

យោងតាមលិខិតមួយច្បាប់ របស់សហគមន៍ខ្មែរកម្ពុជាក្រោម ផ្ញើជូនទៅអភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែឧសភា បានឲ្យដឹងថា កម្មវិធីនេះ នឹងប្រព្រឹត្តទៅ ក្រោមព្រះអធិបតីភាព ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ នៃព្រះករុណាមហាក្សត្រខ្មែរ ជាទីគោរពសក្ការៈ នៅថ្ងៃទី៤ ខែមិថុនា ខាងមុខ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ ម៉ោង១២ថ្ងៃត្រង់ មានរាប់បាត្រព្រះសង្ឃ១៩៤៩អង្គ និងមានប្រជាពលរដ្ឋខ្មែរ ចូលរួមប្រមាណ ២០០០នាក់។

លិខិតខាងលើបន្តថា សហគមន៍ខ្មែរកម្ពុជាក្រោម បានកំណត់យកថ្ងៃទី៤ ខែមិថុនា ធ្វើបុណ្យរាប់បាត្រជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០០០ ដើម្បីឧទ្ទិសកុសល ប្រគេន ព្រះវិញ្ញាណក្ខន្ធព្រះវីរសេមណៈ ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះវីរព្រះមហាក្សត្រ និងវិញ្ញាណក្ខន្ធវីរបុរស វីរនារី វីរយុទ្ធជន វីរយុទ្ធនារីខ្មែរស្នេហាជាតិ៕

ដីឧទ្យានជាតិរាម ការពារដោយ ព្រះរាជក្រឹត្យ ត្រូវបានសង្ស័យថា កូនអភិបាល ខេត្តព្រះសីហនុ ស្បោង សារ៉ាត ជាអ្នករំលោភយក ចំនួន៤០ហិកតា

$
0
0

ព្រះសីហនុៈ ដីឧទ្យានជាតិរាម ប្រមាណជិត៤០ហិកតា ទល់មុខព្រលានយន្តហោះកងកេង នៅចំណុចភូមិថ្មធំ  ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជាដីស្ថិត ក្នុងតំបន់ហាមឃាត់ និង ការពារដោយព្រះរាជក្រឹត្យ ត្រូវបានជនខិលខូចមួយក្រុម ដែលអ្នកស្រុកប្រាប់ថា ជាក្រុមកូនប្រុស ស្រីបង្កើត របស់លោកអភិបាល ខេត្តព្រះសីហនុ ស្បោង សារ៉ាត បាននាំគ្នាមកធ្វើរបងថ្មយ៉ាងរឹងមាំ ហ៊ុំព័ទ្ធយកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ យ៉ាងអនាធិបតេយ្យបំផុត ។ ចំណែកឯអាជ្ញាធរដែនដី និងមន្រ្តីគ្រប់គ្រង តំបន់ឧទ្យានជាតិរាមនៅទីនោះវិញ ហាក់ដូចជាធ្វើមិនដឹងមិនឮ ដោយខ្លាចអំណាចលោកអភិបាលខេត្ត បានជាបណ្តែតបណ្តោយតាមអំពើចិត្ត។

ប្រជាពលរដ្ឋនៅតំបន់នោះ បានប្រាប់ឲ្យដឹងថា អ្នកដែលដឹកនាំកម្លាំង មកកាប់ឆ្ការព្រៃ និងធ្វើរបងព័ទ្ធយកដីនៅតំបន់ហាមឃាត់នេះ មានឈ្មោះ សារ៉ាត និមល ភេទស្រី និង សារ៉ាត ច័ន្ទវិរៈ ភេទប្រុស ដែលជាកូនបង្កើតរបស់ លោក ស្បោង សារ៉ាត អភិបាលខេត្តព្រះសីហនុ ដែលជិតចប់អាណត្តិ ។  ប្រជាពលរដ្ឋនៅតំបន់ នោះ បានប្រាប់បន្តទៀតថា ក្នុងភូមិប្រជាពលរដ្ឋក្រីក្រ មិនហ៊ានទៅរំលោភយកដីនៅតំបន់នោះឡើយ ពីព្រោះខ្លាចច្បាប់ ព្រមទាំងអាចប្រឈមមុខ ទៅនិងគុកច្រវ៉ាក់ ទៀតផង ប៉ុន្តែសម្រាប់ក្រុមអ្នកមានលុយ មានអំណាចវិញ ពួកគេចង់ធ្វើអ្វីក៏បានលើដីហាមឃាត់តាមអំពើចិត្ត គ្មានមន្រ្តីណា ហ៊ានចុះទៅក្បែរ ឬហាមឃាត់នោះទេ ។ប្រជាពលរដ្ឋបានបន្តទៀតថា ឥឡូវនេះដីឧទ្យានជាតិរាម ត្រូវបានគេរំលោភបំពាន យកស្ទើរអស់ទៅហើយ ដែលអ្នកទាំងនោះ សុទ្ធសឹងតែជាអ្នកមានអំណាច និង មានប្រាក់ អភ័ព្វអីតែអ្នកក្រីក្រប៉ុណ្ណោះ ដែលមិនមានដីសម្រាប់រស់នៅសមរម្យនិងគេ ។

លោក ចាន់ រិទ្ធិ អតីតមេឃុំរាម បានទទួលស្គាល់ថា ដីខាងលើនេះពិតជាត្រូវបានកាន់កាប់ដោយ កូនលោកអភិបាលខេត្តព្រះសីហនុពិតប្រាកដមែន ប៉ុន្តែការកាន់ កាប់ធ្វើឡើង តាមរយៈនៃការទិញពីប្រជាពលរដ្ឋតែប៉ុណ្ណោះ ។ ចំណែកលោក នៅ ការុន ប្រធានស្នាក់ការគ្រប់គ្រងឧទ្យាន ជាតិរាម បានប្រាប់ថា ដីតំបន់ខាងលើ នេះ ជាដីស្ថិតនៅក្នុងតំបន់បរិស្ថានឧទ្យានជាតិ ជាដីតំបន់ហាមឃាត់ មិនអនុញ្ញាតឲ្យនរណាម្នាក់ ចូលទៅរំលោភយក ធ្វើជាកម្មសិទ្ធិបាននោះឡើយ ។ ចំពោះករណី នេះលោកប្រាប់ថាមិនដឹងឡើយ ប៉ុន្តែលោកនិងឲ្យកូនចៅ ចុះទៅមើលជាក់ស្តែង ដើម្បីមានវិធានការណ៍តាមផ្លូវច្បាប់ បើទោះបីជាក្រុមអ្នករំលោភទាំងនោះ មាន បុណ្យស័ក្តិធំៗប៉ុណ្ណាក៏ដោយ ក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដែរ មិនឲ្យរួចខ្លួននោះទេ ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋមិនជឿសម្តី របស់លោកប្រធានបរិស្ថានរូបនេះឡើយ ហើយ ការនិយាយបែបនេះ គ្រាន់តែជាលេសដោះសារ របស់គាត់ តែប៉ុណ្ណោះ ព្រោះកន្លងមកជាយូរឆ្នាំមកហើយ ដីនៅតំបន់នេះត្រូវបានគេរំលោភបំពាន យកស្ទើរអស់ទៅហើយ ហើយមិនត្រូវបានឃើញ ចាប់ខ្លួនអ្នកកាប់បំផ្លាញ ព្រៃឈើ ធ្វើរបងរឹងមាំហ៊ុំព័ទ្ធ រំលោភយកដីធ្វើជាកម្មសិទ្ធិនោះឡើយ ។ បើសិនជាមាន គឺមានត្រឹមប្រជាពលរដ្ឋស្លូតត្រង់ក្រីក្រ រកស៊ីកាប់អុសបន្តិចបន្តួចប៉ុណ្ណោះ ។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចសុំការបំភ្លឺពីលោកស្រី សារ៉ាត និមល និងលោក សារ៉ាត ច័ន្ទវិរៈ បានទេ នៅល្ងាចថ្ងៃនេះ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Viewing all 8042 articles
Browse latest View live




Latest Images