Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ប្រធានមន្ទីរ សុរិយោដីថ្មី ខេត្តព្រះសីហនុ អាចប្រឈមមុខ ចំពោះច្បាប់ ក្រោយពីស៊ីញ៉េ ចេញប្លង់ដីនៅបឹងព្រែកទប់

$
0
0

ព្រះសីហនុ៖ ក្រោយពីលោក ហ៊ុន ភី ប្រកាសឡើងធ្វើជា ប្រធានមន្ទីរដែនដីនគរូបីយកម្ម សំណង់ និងសុរិយោដី ខេត្ត ព្រះសីហនុ ជំនួសលោក សូ សុខ ភ្លាម ក៏មានការសំរុកស៊ីញ៉េចេញប្លង់កម្មសិទ្ធិដី សាធារណៈរបស់រដ្ឋមិន ប្រក្រតីជាច្រើនដូចជា ដីតំបន់បឹងព្រែកទប់បំពានលើ សជណ និងលិខិតរបស់រដ្ឋមន្រ្តី អ៊ឹម ឈុនលឹម ព្រមទាំង ដីចិញ្ចើមផ្លូវសាធារណៈ សម្រាប់ធ្វើសួនច្បារ។

មជ្ឈដ្ឋានទូទៅបាននិយាយថា លោក ហ៊ុន ភី សព្វថ្ងៃ ធ្វើការតាមតែខ្សែញាក់របស់អ្នកមានអំណាចក្នុង ខេត្តព្រះ សីហនុ និងតាមអំណាចទឹកប្រាក់តែប៉ុណ្ណោះ ដោយរូបគាត់ មិនខ្លាចប្រឈមមុខចំពោះច្បាប់សោះឡើយ។

Photo by DAP-News

Photo by DAP-News

ក្នុងនោះអ្វីដែលចាប់អារម្មណ៍ជាងគេ គឺដីនៅតំបន់បឹងព្រែកទប់ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ដែលជាបឹងធម្មជាតិទឹកសាបសំរាប់អ្នកក្រុងព្រះសីហនុប្រើប្រាស់ តាំងពីដូនតាមក ដែលមាន ស.ជ.ណ. ការពារ ចេញដោយរាជរដ្ឋាភិបាល និងលិខិតលេខ ៥៤២ ដ.ន.ស/អ.ស.ភ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ របស់លោក អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្ញើជូនលោក ស្បោង សារ៉ាត អភិបាលខេត្ត ព្រះសីហនុ ដែលមានកម្មវត្ថុស្តីអំពី ករណីការចុះបញ្ជីចេញបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋនៅតំបន់ បឹងព្រែកទប់ ដែលមានខ្លឹមសារថា បន្ទាប់ពីចុះធ្វើការពិនិត្យ ស្រាវជ្រាវឃើញថា ការចុះបញ្ជី ចេញបណ្ណកម្មសិទ្ធិ នៅតំបន់បឹង ព្រែកទប់ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ កន្លងមក នៅពុំទាន់ច្បាស់លាស់អំពីចំនួនគ្រួសារ ចំនួនក្បាលដី ការកំណត់តំបន់ការពារ និងតំបន់សម្រាប់ហេដ្ឋា រចនាសម្ព័ន្ធដែលអាចបង្ក បញ្ហាស្មុគស្មាញ ទៅថ្ងៃមុខ។

Photo by DAP-News

ដើម្បីជៀសវាងនូវបញ្ហាខាងលើ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើសុំអភិបាលខេត្ត និងជា ប្រធាន គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋនៃខេត្តព្រះសីហនុ ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីការចុះបញ្ជី ដីធ្លីនៅតំបន់បឹងព្រែកទប់ ជូនប្រជាពលរដ្ឋដែលទទួលបានសិទ្ធិតាមរយៈ លិខិតលេខ ៤៩៨ស.ឧស ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ របស់ទីស្តីការគណៈរដ្ឋមន្រ្តី និងអ្នកពាក់ព័ន្ធដោយអនុវត្តតាម នីតិវិធីចុះបញ្ជីបំពេញបន្ថែម ជាកញ្ចប់ក្នុងពេលតែមួយឲ្យបានគ្រប់ក្បាលដីទាំងអស់ ព្រមទាំងបង្ហាញក្បាលដីដែលបានចុះបញ្ជី បំពេញ បន្ថែមកន្លងមក ដោយធ្វើការបិទផ្សាយជាសាធារណៈ នូវប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដីឲ្យបានទូលំទូលាយ ដើម្បីឲ្យអ្នកមានផលប្រយោជន៍ពាក់ព័ន្ធធ្វើការតវ៉ា។

Photo by DAP-News

Photo by DAP-News

តាមរយៈលិខិតរបស់លោករដ្ឋមន្រ្តី អ៊ឹម ឈុនលឹម នេះចេញបានតែ១សប្តាហ៍ ស្រាប់តែនៅថ្ងៃទី៤ ខែមេសា ឆ្នាំ ២០១៤ លោក ហ៊ុន ភី បំពានចុះហត្ថលេខា ចេញប្លង់កម្មសិទ្ធិដីសាធារណៈរបស់រដ្ឋ ឲ្យអ្នកមានអំណាច និងឈ្មួញ អ្នកមានប្រាក់ ដោយមិនបានធ្វើទៅតាមនីតិវិធីដែលលោករដ្ឋមន្រ្តីបានណែនាំនោះឡើយ។

ដូចនេះមហាជននៅខេត្ត ព្រះសីហនុ គិតថា លិខិតរបស់លោករដ្ឋមន្រ្តី គឺជាលិខិតឥតន័យ និងគ្មានតំលៃទាល់តែ សោះ សូម្បីឋានៈត្រឹមប្រធានមន្ទីរនៅតាមខេត្តសោះ ក៏មិនគោរពតាមថ្នាក់លើរបស់ខ្លួនដែរ។ ចំណែកលោក ហ៊ុន ភី ប្រជាពលរដ្ឋនិយាយថា បើសិនអ្នកស្រឡាញ់យុត្តិធម៌ គិតប្រយោជន៍សាធារណជាធំ សើរើកណីនេះឡើងវិញ លោក ហ៊ុន ភី ពិតជា ប្រឈមមុខនឹងច្បាប់ជាមិនខាន។ដំណឹងអំពីការបែកធ្លាយនៃការស៊ីញ៉េ ចេញបណ្ណកម្មសិទ្ធិ នៅតំបន់បឹងព្រែកទប់នេះ ត្រូវបានគេទំលាយឲ្យដឹងកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤ម្សិលម៉ិញនេះ។

បន្ទាប់ពីឃើញមានការសំរុក ចាក់ដីចូលបឹងព្រែកទប់នៅដីមួយកន្លែងដែលក្រុមអ្នកស៊ីឈ្នួលចាក់ដី បានបង្ហាញ ប្លង់ដី នៅតំបន់នេះថា មានកម្មសិទ្ធិអស់ទៅហើយ។

Photo by DAP-News

អ្វីដែលប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ ចងចាំបំផុត គ្មានថ្ងៃបំភ្លេចនោះ គឺនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៥ ជំនាន់លោក សាយ ហាក់ នៅជាអភិបាលក្រុងព្រះសីហនុ (ឥលូវខេត្តព្រះសីហនុ) រាល់សំណង់ អនាធិបតេយ្យ តូចធំដែល សាងសង់រំលោភបំពានលើដីបឹង និងដីចំណីបឹងព្រែកទប់ (ក្រៅពីប្រជាពលរដ្ឋ៥១គ្រួសារដែល ភាគច្រើនជាគ្រួសារមន្រ្តីអង្គភាពរដ្ឋាករទឹក) ត្រូវបានសម្តេចនាយករដ្ឋមន្រ្តីដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យលោក សាយ ហាក់ ជាចៅហ្វាយក្រុង វាយកម្ទេចចោលអស់គ្មានសល់ ដោយក្នុងនោះ គេសង្កេតឃើញថា រាល់សំណង់ អនាធិបតេយ្យទាំងនោះភាគច្រើនជាសំណង់រឹងមាំរបស់ អ្នកមានលុយ មានអំណាចមានបុណ្យសក្តិធំៗទាំងអស់។ ជាក់ស្តែងដូចជាសំណង់រឹងមាំ របស់លោក ខាត់ ប៊ុណ្ណា ជំនាន់នោះ ជាប្រធានការិយាល័យសុរិយោដី ខណ្ឌ មិត្តភាព ផងដែរ។

Photo by DAP-News

រាល់ចំណាត់ការដ៏មានប្រសិទ្ធភាពរបស់សម្តេចតេជោនាពេលនោះ ប្រជាពលរដ្ឋរស់នៅក្នុងខេត្ត ទាំងមូលបាន សម្តែងនូវភាពរីករាយ និងគាំទ្រសម្តេចយ៉ាងពេញទំហឹង ដោយម្នាក់ៗបាននៅចងចាំទិដ្ឋភាព ការវាយកំទេច ចោលសំណង់អនាធិបតេយ្យ ដែលមាននៅជុំវិញបឺងគ្មានថ្ងៃបំភ្លេចបាននោះឡើយ។

ប៉ុន្តែសម្រាប់អាណត្តិ នៃការគ្រប់គ្រងដោយ លោកអភិបាលខេត្តព្រះសីហនុ ស្បោង សារ៉ាត វិញ បឹងព្រែកទប់ ត្រូវបានគេឃុបឃិតគ្នាមាន លក្ខណៈជាប្រព័ន្ធដោយប្រើគ្រប់វិធីសាស្រ្តភូតកុហក់ ប្រមុខរាជរដ្ឋាភិបាល ដោយ យកប្រជាពលរដ្ឋនៅជិតវត្តឥន្ធញ្ញាណ និងជិតអង្គភាពរដ្ឋាករទឹកចំនួន ៥១គ្រួសារមកធ្វើជាខែលរហូត បានសម្រេច ដោយរាជរដ្ឋាភិបាលបានចេញស.ជ.ណ.លេខ៤៩៨ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ ដែលមានលក្ខខណ្ឌ ៦ចំណុចតម្រូវឲ្យអាជ្ញាធរអនុវត្តតាម។

Photo by DAP-News

នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៤នេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចទាក់ទងលោក ហ៊ុន ភី ដែលទើបតែឡើងកាន់ដំណែងជាប្រធានមន្ទីរដែនដីនគរូបីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បាននៅឡើយទេ។

គេដឹងហើយថា កាលពីជំនាន់លោក សូ សុខ នៅធ្វើជាប្រធានមន្ទីរដែនដីនគរូបីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ គឺដីនៅតាមតំបន់ដែលបានរៀបរាប់ខាងលើនេះ មិនអនុញ្ញាតឲ្យអ្នកមានលុយ មានអំណាច កាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ៕


ផ្លាស់ប្តូរអភិបាល ខេត្តព្រះសីហនុ លោក ស្បោង សារ៉ាត់ ដាក់ជំនួសលោក ឈិត សុខុម នៅថ្ងៃទី៨ ឧសភា

$
0
0

ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុ លោក ស្បោង សារ៉ាត់ នឹងត្រូវផ្លាស់ប្តូរតំណែងជាផ្លូវការ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤ ជាមួយនឹងការជំនួស មកវិញដោយ លោក ឈិត សុខុម ប្រធានក្រុមប្រឹក្សាខេត្តតាកែវ។

យោងតាមប្រភពព័ត៌មានច្បាស់ការណ៍ បានឱ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ដឹងថា ពិធីប្រកាសចូលកាន់មុខតំណែង អភិបាល-អភិបាលរង ខេត្តព្រះសីហនុនេះ នឹងត្រូវធ្វើឡើង ដោយមានការចូលរួមជាអធិបតី ពីសំណាក់លោក ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាសាលប្រជុំធំរបស់សាលាខេត្ត។

យ៉ាងណាក៏ដោយ ការឡើងកាន់តំណែង របស់លោក ឈិត សុខុម ទំនងជាបានត្រឹមតែមួយឆ្នាំប៉ុណ្ណោះ នោះក៏ដោយសារតែលោក មានអាយុជិតចូលនិវត្តន៍ទៅហើយ៕

វិចារណកថាៈ មន្រ្តីប្រព្រឹត្ត ខុសត្រូវ ទទួលទោស តាមច្បាប់

$
0
0

កន្លងមកអង្គភាព ប្រឆាំងអំពើពុក រលួយដែលមានលោក ឱម យ៉ិនទៀង ជាប្រធានធ្លាប់បាន ចាត់វិធាន ការតាម ច្បាប់លើមន្រ្តីពុក រលួយជា ច្រើននាក់មកហើយដែលក្នុងនោះរួមមានព្រះរាជអាជ្ញា ចៅក្រម ក្រឡាបញ្ជី មន្រ្តីពន្ធដារ និង មន្រ្តីនគរបាលផងដែរ ។ ចំណាត់ការរបស់អង្គភាព ប្រឆាំងអំពើពុករលួយ ចំពោះមន្រ្តី ដែលប្រព្រឹត្តខុសច្បាប់ ត្រូវបានមជ្ឈដ្ឋាននានា គាំទ្រយ៉ាងខ្លាំងដោយហេតុថា នៅក្នុងគោល ការណ៍កែទម្រង់ ស៊ីជម្រៅ សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៥ ដែលមានសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីក៏មានវិធានការ លុបបំបាត់អំពើពុក រលួយប្រកប ដោយប្រសិទ្ធភាពផងដែរ ។ សម្តេចប្រមុខរាជរដ្ឋាភិបាល ធ្លាប់បានព្រមានឲ្យមន្រ្តី រាជការងូតទឹក សំអាតខ្លួន និងឆ្លុះ កញ្ចក់មើល មុខខ្លួនឯង ហើយបញ្ឈប់នូវការ ប្រព្រឹត្តអំពើទាំងឡាយ ដែលបំពានច្បាប់ ប៉ុន្តែមន្រ្តីមួយចំនួននៅតែផ្គើន នឹង អនុសាសន៍ របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ហើយធ្វើអ្វីៗស្រេចតែអំពើចិត្ត ដើម្បីផលប្រយោជន៍ ផ្ទាល់ខ្លួនដោយគ្មាន សេចក្តីអៀនខ្មាស និងមិនខ្វល់ពីគោល នយោបាយកែទម្រង់ ស៊ីជម្រៅនោះទេ ។

ជាក់ស្តែងលោក ហ៊ុន ភី ក្រោយពេលឡើងកាន់តំណែង ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីជំនួសលោក សូ សុខ រួចមកក៏បានសម្រុកស៊ីញ៉េប្លង់ កម្មសិទ្ធិដីសាធារណៈ របស់រដ្ឋមិនប្រក្រតីស្រេចតែអំពើ ចិត្តដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដូចជា ដីតំបន់ព្រែក ទប់បំពានលើ ស.ជ.ណ របស់លោករដ្ឋមន្រ្តី អឹម ឈុនលឹម ព្រម ទាំងស៊ីញ៉េចេញប្លង់កម្មសិទ្ធិ លើដីចិញ្ចើមផ្លូវ សាធារណៈសម្រាប់ធ្វើ សួនច្បារជាដើម ។ មន្រ្តីរាជការនៅខេត្តព្រះសីហនុ បានរិះគន់ថា ក្នុងនាមជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មខេត្តព្រះសីហនុលោក ហ៊ុន ភី ធ្វើអ្វីៗនៅក្រោយឥទ្ធិ ពលរបស់អ្នកមានអំណាចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដោយគ្មានខ្លាចក្រែងអ្វីទាំងអស់ ។ លើសនេះទៅទៀតលោក ហ៊ុន ភី ធ្លាប់បានប្រព្រឹត្តអំពើ មិនប្រក្រតីជាច្រើនតាំងពីនៅធ្វើជាអនុប្រធានមន្ទីរៀបចំដែន ដីនគរូប នីយ កម្មមកម្ល៉េះដោយ សារអាងអ្នកមានអំណាច នៅពីក្រោយខ្នងរហូតជ្រេយកតំណែង ជាប្រធាន មន្ទីររៀបចំដែនដីនគរូបនីយកម្មយ៉ាងក្រអើត ក្រទម ហើយកំពុងតែធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន ។

ការប្រព្រឹត្តខុសច្បាប់របស់លោក ហ៊ុន ភី គឺការស៊ីញ៉េចេញប្លង់កម្មសិទ្ធិ លើដីតំបន់ព្រៃទប់ដែល ជាបឹងស្តុកទឹក សាបសម្រាប់ប្រើប្រាស់ នៅក្រុងព្រះសីហនុ បើទោះបីដីតំបន់នេះមាន ស.ជ.ណ ការពារ ចេញដោយរាជរដ្ឋាភិបាល និង លិខិតរបស់ក្រសួងដែនដីនគរូបនីយកម្មចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ យ៉ាងណាក៏ដោយ ។ អំពើរបស់លោក ហ៊ុន ភី គឺជាអំពើខុសច្បាប់ ដែលប្រជាពលរដ្ឋនៅទូទាំង ខេត្តព្រះសីហនុបានដឹង យ៉ាងច្បាស់ ដូច្នេះក្រសួង និងស្ថាប័នពាក់ព័ន្ធ មិនត្រូវមើលរំលងបញ្ហានេះទេ ហើយត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីជាការព្រមានកុំឲ្យ មន្រ្តីដទៃទៀតហ៊ានធ្វើអ្វី ៗស្រេចតែ អំពើចិត្តរបស់ខ្លួន ។ ដោយហេតុថា ការស៊ីញ៉េប្លង់កម្មសិទ្ធិលើដីតំបន់ព្រែកទប់ លើដីចិញ្ចើមផ្លូវសាធារណៈ សម្រាប់ធ្វើសួនច្បារ និងដីដំណាក់ស្តេចជាដើមគឺជារឿងមិនអាចអត់ឱនបានទេ ព្រោះជាការជាន់ឈ្លី ច្បាប់យ៉ាងកំរោល បំផុត ។ ជាមួយគ្នានេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធក៏ត្រូវវែកមុខមន្រ្តី មានអំណាច ដែលនៅពីក្រោយខ្នងលោក ហ៊ុន ភី ផងដែរ ហើយលោក ស្បោង សារ៉ាត អភិបាល ខេត្តព្រះសីហនុ អាចដឹងយ៉ាងច្បាស់ថា នរណាគឺជាខ្នងបង្អែករបស់លោក ហ៊ុន ភី ក្នុងការស៊ីញ៉េចេញប្លង់កម្មសិទ្ធិលើដី សាធារណៈរបស់រដ្ឋ ។

ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុមានការហួសចិត្តយ៉ាងខ្លាំងនៅពេលដឹងថាលោក ហ៊ុន ភី ស៊ីញ៉ចេញប្លង់ កម្មសិទ្ធិលើដីសាធារណៈរបស់ រដ្ឋនៅតំបន់ព្រែកទប់ឲ្យទៅឈ្មួញមានលុយ និងមន្រ្តីមានអំណាចមួយចំនួននៅក្នុងខេត្ត ព្រះសីហនុ ។ ប្រការនេះហើយដែលឈ្មួញមានលុយ និងមន្រ្តីមានអំណាចហ៊ានចាក់ដីលុបបឹងព្រែកទប់យកធ្វើជាកម្ម សិទ្ធិ ហើយកាត់ជាឡូត៍ៗលក់ដូរ យកលុយដាក់ហោប៉ៅធ្វើមានធ្វើបាន ផ្ទាល់ខ្លួនយ៉ាងក្រអើតក្រទម ។ កាលជំនាន់ លោក សូ សុខ នៅធ្វើជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មខេត្តព្រះសីហនុ គឺលោកមិនស៊ីញ៉េ ចេញប្លង់កម្មសិទ្ធិលើ ដីសាធារណៈរបស់រដ្ឋនោះទេ ជាពិសេសដីតំបន់បឹងព្រែកទប់ដែលជាកន្លែង ស្តុកទឹកសាបសម្រាប់ប្រជាពលរដ្ឋប្រើ ប្រាស់ទូទាំងក្រុងព្រះសីហនុ ។ មានន័យថា លោក ហ៊ុន ភី បានប្រព្រឹត្តអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ហើយមន្រ្តីដែលប្រព្រឹត្តខុសច្បាប់បែបនេះ ក្រសួងពាក់ព័ន្ធត្រូវតែចាត់វិធានការពិន័យរដ្ឋបាលដើម្បីជាការព្រមាន ហើយត្រូវបញ្ជូនទៅតុលា ការថែមទៀត ដើម្បីដាក់ទោសតាមផ្លូវច្បាប់ ។

មន្រ្តីរាជការនៅក្នុងខេត្តព្រះសីហនុ បានលើកឡើងថា ការស៊ីញ៉េចេញប្លង់កម្មសិទ្ធិលើដី សាធារណៈ របស់រដ្ឋដែលលោក ហ៊ុន ភី បានប្រព្រឹត្ត គឺអាចមានការឃុបឃិតជាប្រព័ន្ធ និងមានអំពើពុករលួយ យ៉ាងពេញបន្ទុកផងដែរ ទើបអ្វី ៗអាចប្រព្រឹត្តទៅដោយរលូន ។ ដូច្នេះអង្គភាពប្រឆាំង អំពើពុក រលួយ ដែលមានលោក ឱម យ៉ិនទៀង ជាប្រធានត្រូវ ស៊ើបអង្កេតជាបន្ទាន់ដើម្បីវែកមុខរកឲ្យឃើញថា ឈ្មួញមាន លុយ និងមន្រ្តី មានអំណាចណាខ្លះដែលពាក់ព័ន្ធជាមួយ រឿងអាស្រូវរបស់លោក ហ៊ុន ភី ។ អង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ចាត់វិធានការលើមន្រ្តី ពុករលួយជាច្រើននាក់មក ហើយស្របទៅ តាមគោលនយោបាយកែទម្រង់ស៊ីជម្រៅ ហេតុនេះវិធានការទៅលើមន្រ្តីពុករលួយ និងមន្រ្តីប្រព្រឹត្តខុស ច្បាប់ក្នុងខេត្តព្រះសីហនុក៏ជារឿងមិនអាចមើលរំលងបានដែរ ។ បច្ចុប្បន្នរឿងអាស្រូវរបស់លោក ហ៊ុន ភី ត្រូវបានមន្រ្តី រាជការ និងប្រជា ពលរដ្ឋដឹងឮពេញខេត្តព្រះសីហនុ ដូច្នេះក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវចាត់ វិធានការទៅលើមន្រ្តីប្រព្រឹត្តខុសច្បាប់ ដើម្បីជាការព្រមានប្រកប ដោយប្រសិទ្ធភាព ៕

ហ៊ុន ភី បន្ទាបតម្លៃ ទេសរដ្ឋមន្ដ្រី អឹុម ឈុនលឹម

$
0
0

ដោយ ៖ សយ សុភាព

ភ្នំពេញ ៖ ដោយសារតែ លោក សូ សុខ អតីតប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្ម និង សំណង់ គោរពថ្នាក់ដឹកនាំក្រសួង ទើប សូ សុខ ជំទាស់ទៅនឹងបញ្ជារបស់ លោក ស្បោង សារ៉ាត់ អភិបាលខេត្ដ ព្រះសីហនុ ដែលនឹងត្រូវផ្លាស់ចេញនៅថ្ងៃទី៨ ខែឧសភា ខាងមុខ បង្ខំឱ្យចុះហត្ថលេខា លើប្លង់កម្មសិទ្ធិ ដីនៅតំបន់បឹងព្រែកទប់ និងឆ្នេរមួយចំនួន ជាហេតុធ្វើឱ្យអភិបាលខេត្ដរូបនេះខឹងសម្បា ហើយស្នើសុំទៅក្រសួង ដើម្បីផ្លាស់ប្ដូរ។  លោក សូ សុខ ក៏មិនជំទាស់ ក៏ព្រោះតែគោរពរដ្ឋមន្ដ្រីរបស់ ខ្លួន និងមិនចង់ឃើញ អង្គភាព ប្រឆាំងអំពើពុករលួយ កោះហៅទៅសួរនៅពេលណាមួយ ប្រសិនបើរកឃើញថាបានប្រព្រឹត្ដ មិនគប្បី។ កាយវិការរបស់ សូ សុខ ត្រូវបានអ្នកខេត្ដព្រះសីហនុ ឱ្យតម្លៃថាចេះគិតគូរការពារផល ប្រយោជន៍រួម និងផ្ដល់កិត្ដិយសដល់ថ្នាក់ដឹកនាំរបស់ខ្លួន ។ ប៉ុន្ដែដោយឡែកលោក ហ៊ុន ភី អតីតអនុប្រធានរបស់លោក សូ សុខ ដែលទើបបានប្រកាស ទទួលតំណែងជាប្រធានមន្ទីរ ជំនួសលោក សូ សុខនោះ គ្មានបានពិចារណាអ្វីដែលខុសអ្វីដែលត្រូវ អ្វីដែលជាទ្រព្យសម្បត្ដិរួមនោះទេ សំខាន់គឺត្រូវ បំពេញទៅតាមបំណងរបស់អភិបាលខេត្ដ ស្បោង សារ៉ាត់ ដោយឡើងកាន់តំណែងភ្លាម ក៏បានចុះហត្ថ លេខា ផ្ដល់កម្មសិទ្ធិដីធ្លី ទាក់ទិនទៅនឹងទង្វើមិនប្រក្រតីខាងលើនេះ។ ទង្វើនេះដើម្បីផ្គាប់ផ្គន់អ្នកយកទ្រព្យ សម្បត្ដិជាតិទៅធ្វើជារបស់ផ្ទាល់ខ្លួន ដែលទង្វើនេះជា ការមើលស្រាល និងបន្ទាបកិត្ដិយសរបស់ចៅហ្វាយនាយ ផ្ទាល់ គឺលោក ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ អឹុម ឈុនលឹម ដែលជាអ្នកសម្រេចតែងតាំងលោកទៅវិញ ។

ប្រជាពលរដ្ឋនៅខេត្ដព្រះសីហនុ បាននិយាយថា ទាក់ទិនទៅនឹងរឿងមិនប្រក្រតី នៃការចេញ ប័ណ្ណកម្មសិទ្ធិដីធ្លី នៅបឹងព្រែកទប់ ដែលជាបឹងស្ដុកទឹកសាបដ៏ធំ សម្រាប់ផ្គត់ផ្គង់ ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ ត្រូវបានលោកទេសរដ្ឋមន្ដ្រី អឹុម ឈុនលឹម ចេញសេចក្ដីប្រកាស កាលពី ថ្ងៃទី២៨ ខែមីនា កន្លងទៅ ដោយ ប្រាប់អភិបាលខេត្ដ ស្បោង សារ៉ាត់ អំពីភាពមិនប្រក្រតីនៃការចុះបញ្ជី ចេញប័ណ្ណកម្មសិទ្ធិ នៅតំបន់បឹងព្រែកទប់ ស្ថិតនៅក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ កន្លងមក នៅពុំទាន់ច្បាស់លាស់អំពីចំនួនគ្រួសារ ចំនួនក្បាលដី ការកំណត់តំបន់ការពារ និងតំបន់សម្រាប់ ហេដ្ឋារចនាសម្ព័ន្ធ ដែលអាចបង្ក បញ្ហាស្មុគស្មាញទៅថ្ងៃមុខ។

លោកទេសរដ្ឋមន្ដ្រី អឹុម ឈុនលឹម បានក្រើនរំលឹកថា ដើម្បីចៀសវាងបញ្ហាខាងលើ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ សុំឱ្យអភិបាលខេត្ដព្រះសីហនុ ផ្សព្វផ្សាយឱ្យបានទូលាយ អំពីការចុះបញ្ជីដីធ្លី នៅតំបន់ព្រែកទប់នេះ។ ឥឡូវនេះតំបន់ព្រែកទប់ កំពុងរងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ដោយសារតែការចាក់ដី លុបបឹងជា បន្ដបន្ទាប់ពីក្រុមមនុស្ស ដែលស្និទ្ធនឹងអភិបាលខេត្ដស្បោង សារ៉ាត់ (ដោយឡែកប្រជាពលរដ្ឋ ចំនួន ៥៦គ្រួសារ ដែលបានតាំងទីលំនៅ នៅក្បែរតំបន់នោះ ពុំបាន បង្កភាពគ្រោះថ្នាក់ ទៅដល់តំបន់បឹង ព្រែកទប់ទេ)។

ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ ដែលបានដឹងថា លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលនឹងអញ្ជើញជាអធិបតី នៅក្នុងពិធីផ្ទេរតំណែង អភិបាលខេត្ដ ស្បោង សារ៉ាត់ ចេញ ជំនួសដោយលោក ឈិន សុខុម មកប្រធានក្រុមប្រឹក្សាខេត្ដតាកែវ ចូលជំនួស សំណូមពរឱ្យលោក ឧបនាយករដ្ឋមន្ដ្រី ចាត់វិធានការ ចំពោះករណីខាងលើនេះ ប្រយោជន៍ការពារកុំឱ្យបឹងព្រែកទប់ កាន់តែ រងគ្រោះ ដែលទីចុងបញ្ចប់ ប្រជាពលរដ្ឋនៅខេត្ដព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរ ជួបនូវវិបត្ដិទឹក ក៏ដូចជាបំពុលបរិស្ថាន ឈានទៅដល់ការខូចឆ្នេរសមុទ្រផងដែរ។  កន្លងមកវិបត្ដិខ្វះទឹកបានជួបប្រទះហើយ។

អ្នកក្រុងព្រះសីហនុ បានក្រើនរំលឹកថ្នាក់ដឹកនាំខេត្ដព្រះសីហនុថា សូមឱ្យក្រឡេកមើលលោក ចែម សង្វា ដែលជាមន្ដ្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ដែលទើបត្រូវបានចាប់ខ្លួនដោយអង្គភាព ប្រឆាំងអំពើពុករលួយ ព្រោះកាលខ្លួននៅមានអំណាច ខ្លួនបានប្រព្រឹត្ដអំពើពុករលួយ លួចលុយជាតិ ដូច្នេះសូមឱ្យថ្នាក់ដឹកនាំខេត្ដព្រះសីហនុ រួមទាំងលោក ហ៊ុន ភី ក្រឡេកមើលករណីនេះ កុំឱ្យវាកើតមាន ដល់ខ្លួន ហើយសូមកុំបន្ទាបកិត្ដិយសរដ្ឋមន្ដ្រីរបស់ខ្លួន ដោយហ៊ានប្រឆាំង ទៅនឹងសេចក្ដីប្រកាស របស់ក្រសួង កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤នោះ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ការសន្ទនាក្រុម គ្រួសារត្រកូលខូវ៖ លោក ខូវ ជឺលី ព្យាយាមសុំ ឲ្យមានការដោះលែង អ្នកស្រី សេង ចិន្តា (តចប់) (មានសំឡេង)

$
0
0

(តពីលេខមុន)

ភ្នំពេញ៖ អ្នកស្រី សេង ចិន្តា ភរិយារបស់លោកឧកញ៉ា ខូវ ជឺលី ដែលត្រូវបានតុលាការចោទប្រកាន់ពីបទប៉ុនប៉ង  មនុស្សឃាតលើភរិយា និងកូនរបស់ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងត្រូវជាកូន និងចៅរបស់លោក ឧកញ៉ា  ខូវ ជឺលី នោះ ត្រូវបានសាលាដំបូងសម្រេចផ្តន្ទោដាក់ពន្ធនាគារជាច្រើនឆ្នាំ។ មិនអស់សុខចិត្តជាមួយសាលក្រម  សាលាដំបូង ដែលមានភស្តុតាងយ៉ាងច្រើនជាសំអាងហើយនោះ ក្រុមគ្រួសារអ្នកស្រី សេង ចិន្តា និងលោក ខូវ ជឺ លី បានបន្តប្តឹងករណីនេះ ទៅដល់សាលាឧទ្ធរណ៍ថែមទៀត។ ទីបំផុតសាលាឧទ្ធរណ៍ មិនចំណាត់ការ ហើយនៅ តែរក្សាសាលក្រមរបស់សាលាដំបូងដដែល។

ទោះបីជាការសម្រេចរបស់សាលាដំបូង និងសាលាឧទ្ធរណ៍ ឲ្យលោកស្រី សេង ចិន្តា មានទោសទណ្ឌពីបទប៉ុនប៉ង  មនុស្សឃាតយ៉ាងណាក្តី បំណាច់ចិត្តស្រឡាញ់នោះ លោកឧកញ៉ា ខូវ ជឺលី នៅតែមិនអស់ចិត្តព្យាយាមស្វែងរក  អន្តរាគមន៍គ្រប់បែបយ៉ាង និងសុំឲ្យលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដកពាក្យបណ្តឹងលើអ្នកស្រី សេង ចិន្តា ថែម  ទៀតផង។

ខាងក្រោមនេះ ជាខ្សែអាត់សំឡេង នៃកិច្ចសំណេះសំណាលរបស់លោកឧកញ៉ា ខូវ ជឺលី និងលោក ស៊ុន ចាន់ថុល ព្រមទាំងក្រុមគ្រួសារ ដើម្បីសុំឲ្យលោកស្រី សេង ចិន្តា រួចពីទោសទណ្ឌ៖

នាទីៈ ០០:១៤:៥៧ ដល់ ០០:១៦:០៣

ឧកញ៉ា ខូវ ជីលី៖ ធ្វើបាបគាត់ ដូចធ្វើបាបប៉ាអីចឹង។

លោក ស៊ុន ចាន់ថុល ៖  ប៉ាសូមទោស ខ្ញុំសូមកាត់ប៉ាបន្តិច ខ្ញុំធ្វើបាបមីង ធ្វើបាបគាត់ម៉េចប៉ា ខ្ញុំអត់ធ្វើបាបទេ ប៉ា ច្បាប់កំពុងវិនិច្ឆ័យមនុស្ស ដែលចង់សម្លាប់កូនស្រីប៉ា និងចៅស្រីប៉ា ឱ្យខ្ញុំថាខ្ញុំធ្វើបាបមីង ប៉ាខុសហើយ ប៉ាខុសទាំងស្រុងហើយ។

ឧកញ៉ា ខូវ ជីលី ៖  វាអីចេះ ដូចធ្វើបុណ្យណាកូន។

លោក ស៊ុន ចាន់ថុល ៖  ប៉ា ខ្ញុំធ្វើបុណ្យចំពោះមនុស្សធ្វើបុណ្យ ប៉ុន្តែឱ្យខ្ញុំធ្វើបុណ្យ មនុស្សសម្លាប់ប្រពន្ធកូនខ្ញុំ ម៉េចកើតប៉ា ខ្ញុំអត់មានធ្វើបាបមីងទាំងអស់ ខ្ញុំអត់ធ្វើបុណ្យជាមួយមីងទៀត ខ្ញុំយកយុត្តិធម៌ តែយុត្តិធម៌មួយទេប៉ា ឱ្យតុលាការគេវិនិច្ឆ័យ ម៉េច ប៉ា ថាខ្ញុំធ្វើបាបមីងម៉េច ប៉ាអត់ព្រមយល់ អត់កើតទេប៉ា ដល់ប៉ាយល់រឿងការពិត ប៉ាទទួលការពិតឬអត់ ថាមីងអ្នកធ្វើរឿងហ្នឹង បើប៉ាអត់ទទួលការពិតទេ អាហ្នឹងយើងអត់ទៅមុខកើតទេ មិនអាចដោះស្រាយរឿងនេះបានទេប៉ា។

ឧកញ៉ា ខូវ ជីលី ៖ អត់មាននរណាមើលប៉ា។

លោក ស៊ុន ចាន់ថុល ៖  ឥឡូវ ប៉ាយករឿងផ្ទាល់ខ្លួនមកនិយាយអត់កើតទេប៉ា ឥឡូវសូមប៉ាលើករឿងច្បាប់ តើគេចាប់មនុស្សហ្នឹង គេមានភស្តុតាងគ្រប់គ្រាន់អត់ ហ្នឹងប៉ាវិនិច្ឆ័យអីចឹងវិញ បើប៉ាថា កូនត្រឹមត្រូវ គេចាប់ហ្នឹង គេមានភស្តុតាងគ្រប់គ្រាន់ ទើបគេចាប់អីចឹង។

[សំឡេង] {mp3remote} http://image.dap-news.com:81/New folder/00.14.57-00.16.03.mp3{/mp3remote}

នាទីៈ ០០:១៧:៤៨ ដល់ ០០:២២:៤០

ឧកញ៉ា ខូវ ជីលី ៖ ថាច ក៏អត់ មានរបួសអី អាចៅក៏អត់ ដូចកូនឯងធ្វើបុណ្យឱ្យប៉ា ដូចថា ឥឡូវហ្នឹង កាលហ្នឹងវាផុត យល់ច្រលំយ៉ាងម៉េចក៏យើងមិនដឹង។

លោក ស៊ុន ចាន់ថុល ៖  ប៉ាខ្ញុំសូមកាត់ប្រសាសន៍ប៉ាណា ច្បាប់ប៉ាណា ក្នុងពិភពលោកទាំងមូល បើខ្ញុំចង់ប៉ុនប៉ង សម្លាប់ប៉ា ប៉ុនប៉ងសម្លាប់អត់បាន ប៉ាដឹងខ្លួនទាន់ ប៉ាគេចផុត ខ្ញុំគេឱ្យរួច ប៉ាគេមិនមែនថា លើកលែងទោសឱ្យគាត់ទៅ ព្រោះឪពុក អត់មានប៉ះពាល់របួសអីផង មិនមែនអីចឹងទេប៉ា ច្បាប់ប៉ុនប៉ងទុកជាមុន ធ្ងន់ជាងអាគិតភ្លាមៗសម្លាប់ភ្លាមៗ ប៉ុនប៉ងទុក ប៉ាឯងមើលច្បាប់ ជាប់ពន្ធនាគារខ្លាំងជាងការសម្លាប់ភ្លាមៗ ណាប៉ា ណា។

ឧកញ៉ា ខូវ ជីលី ៖ ប៉ាសូមដូចថា កូនឯងធ្វើបុណ្យទៅ ឥឡូវបើថាដាក់ យកគាត់ទៅដាក់ទោសសម្លាប់ ដាក់ម្ភៃឆ្នាំ ក៏គ្មានប្រយោជន៍អី ដូចយើងធ្វើបុណ្យ ធ្វើទាន។

លោក ស៊ុន ចាន់ថុល ៖  ប៉ាឱ្យខ្ញុំធ្វើបុណ្យម៉េច ច្បាប់ ប៉ាណា ខ្ញុំដកខ្លួន អត់ដកបានទេប៉ា បណ្តឹងអាជ្ញារ បណ្តឹងព្រះរាជអាជ្ញារ ប៉ាមិនអាចដកបានទេប៉ា មិនបានទេ ខុសហើយប៉ា មេធាវី ប៉ាប៉ាចង់ឱ្យមេធាវី ឥឡូវប៉ាឯងសួទៅ ប៉ាឯងសួរអ្នកណា ខ្ញុំក៏ដឹងដែរ ឱ្យអ្នកនឹងមកសិក្សាពីផ្លូវច្បាប់ទៅ ឱ្យសិក្សាច្បាប់ទៅគឺអ្នកហ្នឹងខុសទាំងស្រុងហើយ ប៉ា អ្នកដែលថានែ ស៊ុន ចាន់ថុល ដកពាក្យបណ្តឹងទៅ គឺថាគេឱ្យនៅក្រៅឃុំហើយ អត់ទេប៉ា ប៉ាឯង ខ្ញុំភ្នាល់ប៉ាឯង ប៉ាឯងមានប៉ុន្មាន ក៏ខ្ញុំភ្នាល់ប៉ាឯងទាំងអស់ ជាច្បាប់មិនអាចនៅក្រៅឃុំបានទេ។

ឧកញ៉ា ខូវ ជីលី ៖ ច្បាប់ ច្បាប់ហើយ ប៉ុនដូចថាកាលហ្នឹង យើងគ្រួសារ ថាកូនឯងឥឡូវ ឪពុកខ្ញុំគាត់មកអង្វរ ឪពុកខ្ញុំឥឡូវ ឥឡូវតាមខ្ញុំសូមនៅក្រៅ។

លោក ស៊ុន ចាន់ថុល ៖  អត់ទេប៉ា មិនធ្វើអីចឹងទេប៉ា អត់ទេ ខ្ញុំសូមជម្រាបប៉ា រឿងនេះមិនមែនរឿងបទ បទមិនមែនឧក្រិដ្ឋប៉ាណា យើងអាចដកពាក្យបណ្តឹងគេបាន ប៉ុន្តែជាបទឧក្រិដ្ឋហើយ ជាព្រហ្មទណ្ឌ ហើយកម្រិតខ្ពស់ធ្ងន់ មិនអាចកូនចៅណា ចង់ទាំង ១១ នាក់ សរសេរសុំដោះពាក្យបណ្តឹងក៏អត់បានដែរប៉ា ប៉ាឯងជឿខ្ញុំទៅ គេពន្យល់ប៉ាខុសហើយ ១១នាក់ ទាំងម៉ាក់ទៀត ថែមម៉ាក់មួយទៀត សូមមេត្តាដកពាក្យបណ្តឹងកុំអីអីចឹង អត់ទេប៉ា អត់ហ្មងគឺរឿងនេះ គឺថាតុលាការកាត់ក្តីចប់សព្វគ្រប់ហើយ ជាប់ប៉ុន្មានឆ្នាំ ឧទាហរណ៍ជួយសម្រួលយ៉ាងណា អាហ្នឹងរឿងផ្សេងទេប៉ា ប៉ុន្តែបើឱ្យនៅក្រៅឃុំ ច្បាប់គេមិនអនុញ្ញាតទេប៉ា តាមខ្ញុំដឹងច្បាប់ណាប៉ា អីចឹងប៉ាទុកឱ្យច្បាប់គេធ្វើតាមច្បាប់ទៅ ខ្ញុំអត់មានសិទ្ធអំណាចដូចខ្ញុំចុះសេចក្តីថ្លែងការណ៍ក្នុងកាសែតអីចឹង មេធាវីធ្វើអីចឹង គឺថា កូនៗអត់មានសិទ្ធអំណាចឱ្យ សេង ចិន្តា នៅក្រៅឃុំទេ ជាក់ស្តែងតុលាការដំបូងបានចេញដីការបដិសេធ ការសុំឱ្យនៅក្រៅឃុំទៅហើយ ជាច្បាប់ប៉ា ជាច្បាប់ ដូច្នេះខ្ញុំ ប៉ាចេះតែថា សូមកូនធ្វើបុណ្យ ខ្ញុំធ្វើបុណ្យឱ្យប៉ាអី ក៏ខ្ញុំធ្វើបុណ្យដែរ ប៉ុន្តែច្បាប់វាច្បាប់ប៉ា ច្បាប់គឺច្បាប់ មិនអាចដោះស្រាយបានទេ ប៉ាឯងចង់សួរអ្នកណាក៏បានដែរ ចង់សួរអ្នកណាក៏អីចឹង ដែរ ហើយខ្ញុំថា ទុកឱ្យគេធ្វើតាមច្បាប់ បើមីងអត់មានកំហុសអី អាហ្នឹងចេញមកអត់មានបញ្ហាទេប៉ា ប៉ុន្តែប៉ាស្គាល់សមត្ថកិច្ចខ្មែរ អត់មានទៅចាប់មនុស្ស ហើយអត់មានភស្តុតាង អត់មានអីគ្រប់គ្រាន់ទេប៉ា ខ្ញុំជម្រាបប៉ា បើប៉ាចង់ មើលវីដេអូ ដែលវាសារភាព ខ្ញុំជូនប៉ាមើលទាំងអស់ ស៊ីសង្វាក់គ្នាហ្មង ប៉ា គេអត់ធ្វើការអីចឹងទេប៉ា ជឿខ្ញុំ ប៉ាគេអត់ធ្វើអីចឹងទេ បើមិនមានអីចឹងទេ បើមានគ្រប់គ្រាន់ ក៏គេអត់លែងដែរ ថ្ងៃទី១ ប៉ុន្តែគ្រប់ហើយមិនមូល នៅខ្វះ ដល់ម៉ាអាទិត្យហ្នឹង គឺគេមានបន្ថែមគ្រប់ទាំងអស់ប៉ា ដូចកៅអីអីចឹងពីដើមមានជើង១ ជើង២ កៅអីជើង៤ ចង់ជើង៥ ផង ប៉ាទាំងអារឿនទៀត។

ឧកញ៉ា ខូវ ជីលី ៖ ឥឡូវ ដូចថា យើងដូចកូនឯង ដូចថា ធ្វើបុណ្យឱ្យប៉ាណា ព្រោះខាងតុលាការ ប៉ាសួរ គេថាឱ្យតែកូនឯងសុខចិត្តទៅជាមួយប៉ា អាហ្នឹងគេលែង។

លោក ស៊ុន ចាន់ថុល ៖  អត់សោះ អាហ្នឹងខុសហើយ។

[សំឡេង] {mp3remote} http://image.dap-news.com:81/New folder/00.17.48-00.22.40.mp3{/mp3remote}

នាទីៈ ០០:២៣:៥៥ ដល់ ០០:២៥:៥៥

ឧកញ៉ា ខូវ ជីលី ៖ ដាក់ទោសតាមច្បាប់ទៅ កូនឯងដូចថា ដូចមីងមនុស្សសព្វថ្ងៃជាប់គុកទៅហើយ វេទនាទៅហើយ ប៉ាចង់សូមឱ្យកូនឯងជួយនៅក្រៅឃុំទៅ។

លោក ស៊ុន ចាន់ថុល ៖  គេអត់ធ្វើអីចឹងទេប៉ា គេអត់ឱ្យនៅក្រៅឃុំទេ ព្រោះនៅក្រៅឃុំអាចធ្វើប៉ះពាល់ដល់សាក្សី។

ឧកញ៉ា ខូវ ជីលី ៖ ទេមានសាក្សីអីទៀត បើរួចហើយ ហើយមានអីទៀត។

លោក ស៊ុន ចាន់ថុល ៖  អត់ទេប៉ា ព្រោះនៅបញ្ចុះបញ្ចូលរាល់ថ្ងៃ ឱ្យពួកហ្នឹងឆ្លើយបដិសេធវិញ មានទាំងអស់ប៉ា ប៉ាខ្ញុំមានអស់ហើយប៉ា ប៉ាឯងកុំចេះតែនេះ ប៉ា ជឿខ្ញុំខ្លះមើលប៉ា ប៉ាឯង ជឿតែគេអីចឹង ហើយប៉ាឯងជឿគេ ប៉ាអត់ស្តាប់ខ្ញុំ ចេះតែមកនិយាយអីចឹង អត់ទៅមុខទេប៉ា លុះត្រាប៉ាឯកភាពរឿងហ្នឹងការពិត ឥឡូវការពិតអីចឹង ឥឡូវកូនជួយម៉េច បានការពិតអីចឹង គាត់ធ្វើអីចឹងដូចប៉ាឮអីចឹង គាត់ចូលដៃចូលជើងអីចឹង អ្នកបញ្ជា អ្នកក្រោយហ្នឹង បើអ្នកក្រោយមិនទាន់ចូលទេ ប៉ាគេនៅតែធ្វើការបន្តទៀតហើយប៉ា អីចឹងប៉ាឯង ហើយ ខ្ញុំអត់ហ៊ាន អត់ចោទអ្នកណានៅពីក្រោយខ្នងទេ ខ្ញុំអត់ចោទទេ ប៉ុន្តែគាត់ចង់នៅទទួលម្នាក់ឯង អាហ្នឹងទទួលទៅមិនដឹងធ្វើម៉េចទេអាហ្នឹង អីចឹង បើគាត់ជាប់គុក ឧទាហរណ៍ ដល់ពេលគាត់ជាប់គុគ គាត់ស្លាប់នៅក្នុងគុក សួរថាខ្ញុំ ស៊ុន ចាន់ថុល ខ្ញុំមានវិប្បដិសា រីអត់ ខ្ញុំឆ្លើយថាអត់មាន ខ្ញុំអត់មាន គឺថាមនុស្សហ្នឹងចង់សម្លាប់ប្រពន្ធខ្ញុំ ថ្ងៃហ្នឹងហេងប្រពន្ធខ្ញុំរស់ កូនខ្ញុំរស់ កុំអីខ្ញុំអត់មានប្រពន្ធ អត់មានកូន ប៉ា ខ្ញុំឈឺចាប់របៀបម៉េច ប៉ាពិចារណាមើល រឿងហ្នឹងខ្ញុំអត់មានកូន អត់មានប្រពន្ធខ្ញុំ តើខ្ញុំនេះម៉េចដែរប៉ា អាហ្នឹងដល់មើលទាំងសងខាងអីចឹងប៉ា អីចឹងអ្នកប៉ុនប៉ងចង់សម្លាប់ប្រពន្ធខ្ញុំ សម្លាប់គ្រួសារខ្ញុំ សម្លាប់កូនស្រីប៉ា ចៅស្រីប៉ា ប្រពន្ធខ្ញុំ កូនរបស់ខ្ញុំ គឺទុកឱ្យតុលាការធ្វើតាមច្បាប់ប៉ា។

[សំឡេង] {mp3remote} http://image.dap-news.com:81/New folder/00.23.55-00.25.55.mp3{/mp3remote}

នាទីៈ ០០:៣៤:៣៩ ដល់ ០០:៣៥:២៩

ឧកញ៉ា ខូវ ជីលី ៖ យើងអត់មានរបួស អត់មានអីដែរ ដូចយើងបុណ្យ ធ្វើបុណ្យ។

លោកស្រី ខូវ ជឺឡាសាឌី ៖  ធ្វើបុណ្យម៉េចកើតប៉ា បើនិយាយការពិតទៅ យើងសម្រួលផ្សេង។

លោក ស៊ុន ចាន់ថុល ៖  ឱ្យនិយាយការពិតទៅប៉ា ឆ្លើយការពិតមក អ្នកណាខ្លះនៅពីក្រោយ គាត់និយាយឱ្យអស់ទៅ ទុកឱ្យខ្ញុំដឹងហើយ ការពិត ខ្ញុំស្រណុកជួយ ប៉ុន្តែបើគាត់អត់ព្រមឆ្លើយទេ អាហ្នឹងនៅម្នាក់ឯងតទៅទៀតទៅអាហ្នឹង។

លោកស្រី ខូវ ជឺឡាសាឌី ៖  អីចឹងបានថា គាត់ត្រូវតែនិយាយការពិត គេមានអស់ហើយប៉ា រឿងអីគេចាប់ គាត់ចូលក្នុងគុក។

លោក ស៊ុន ចាន់ថុល ៖  ប៉ាចាប់ប្រពន្ធឧកញ៉ាទាំងមូល។

លោកស្រី ខូវ ជឺឡាសាឌី ៖  ទាំងមូលមិនមែនធម្មតាទេប៉ាណា។

លោក ស៊ុន ចាន់ថុល ៖  ឧកញ៉ា ខូវ ជីលី ទាំងមូល ស្រុកខ្មែរណា ប៉ា មិនមែនចាប់មនុស្សផ្តេសផ្តាស។

[សំឡេង] {mp3remote} http://image.dap-news.com:81/New folder/00.34.39-00.35.29.mp3{/mp3remote}

នាទីៈ ០០:៤១:៣១ ដល់ ០០:៤១:៥៨

លោក ស៊ុន ចាន់ថុល ៖  ខ្ញុំសុំអង្វរប៉ាវិញ អង្វរប៉ាវិញ ដើម្បីអង្វរហ្នឹង ដើម្បីការពារកិត្តិយស ប៉ា អង្វរវិញ កុំឱ្យគេ មើល គេវៃតម្លៃ ប៉ាមិនល្អ អង្វរវិញថា សូមឱ្យការពិតវាចេញទៅប៉ា ឱ្យតាមដំណើរទៅ ខ្ញុំសូមអង្វរអីចឹងវិញប៉ា ឱ្យតុលាការគេធ្វើការរកយុត្តិធម៌ ស ខ្មៅ ចេញទៅយើងមានកិត្តិយសទាំងអស់គ្នា រឿងពិតឱ្យវាពិតទៅប៉ា។

[សំឡេង] {mp3remote} http://image.dap-news.com:81/New folder/00.41.31-00.41.58.mp3{/mp3remote}

នាទីៈ ០១:០៤:៥០ ដល់ ០១:០៥:៥៦

លោកស្រី ខូវ ជឺឡាសាឌី ៖  អ្នកដែលប៉ាថា ស្មោះជាមួយប៉ា គេនិយាយអីចឹង ហៅប៉ាយ៉ាងម៉េច សុទ្ធតែហៅប៉ាអាកញ្ចាស់អីៗ។

លោក ស៊ុន ចាន់ថុល ៖ អាហ្នឹងប៉ាឯងលឺផ្ទាល់។

[សំឡេង] {mp3remote} http://image.dap-news.com:81/New folder/01.04.49-01.04.56.mp3{/mp3remote}

នាទីៈ ០១:០៩:៤៩ ដល់ ០១:១០:១៩

លោក ស៊ុន ចាន់ថុល ៖  សេងចិន្តានិយាយទៀត ដើរជាមួយប៉ាម្តងៗ ខ្មាសគេណាស់ ដូចឪពុក និងកូន        ដូចឪពុក និងកូន។

លោកស្រី ខូវ ជឺឡាសាឌី ៖  ឈឺទេប៉ា កូនប៉ាឯងឈឺទេ ឮអីចឹង។

លោក ស៊ុន ចាន់ថុល ៖  ណាប៉ា ចង់។

ឧកញ៉ា ខូវ ជីលី ៖ ឯងមិនដែលឮសោះ។

លោកស្រី ខូវ ជឺឡាសាឌី ៖ ម៉េចគេប្រាប់ប៉ាឯងឱ្យដឹង។

លោក ស៊ុន ចាន់ថុល ៖  ប៉ាចង់ស្តាប់គេឱ្យប៉ាស្តាប់។

ឧកញ៉ា ខូវ ជីលី ៖ អេស្តាប់អីឈឺចិត្ត។

លោកស្រី ខូវ ជឺឡាសាឌី ៖ អីចឹងប៉ាឯងឈឺចិត្ត កូនឈឺប៉ុណ្ណា៕ (ចប់)

[សំឡេង] {mp3remote} http://image.dap-news.com:81/New folder/01.09.48-01.10.19.mp3{/mp3remote}

ការសន្ទនាក្រុម គ្រួសារត្រកូលខូវ៖ លោក ខូវ ជឺលី ព្យាយាមសុំ ឲ្យមានការដោះលែង អ្នកស្រី សេង ចិន្តា (មានសំឡេង) (វគ្គទី១)

ខុទ្ទកាល័យសម្តេច តេជោ ហ៊ុន សែន ចេញលិខិតបំភ្លឺ អត្ថបទចេញផ្សាយ លើសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍

$
0
0

ភ្នំពេញ៖ ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៤ នេះ បានចេញសេចក្តីបំភ្លឺមួយ ពាក់ព័ន្ធនឹង អត្ថបទរបស់សារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ ចេញផ្សាយដោយ មានចំណងជើងថា អង្គការមួយចោទខុទ្ទកាល័យនាយករដ្ឋមន្រ្តីថា មិនទទួលលិខិតសុំឲ្យបញ្ឈប់ការកាប់ឈើ

សូមអានលិខិតបំភ្លឺរបស់ ខុទ្ទកាល័យ ទាំងស្រុងនៅខាងក្រោម ៖

www.lookingtoday.com

សមត្ថកិច្ច ឡោមព័ទ្ធ ផ្ទះជនជាតិ វៀតណាម កណ្តាល ក្រុងបានលុង ស្តុកឈើគ្រញូង ជាច្រើនដុំ

$
0
0

រតនគិរី ៖ កម្លាំងនគរបាល ការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាល ខេត្តរតនគិរី សហការជាមួយ កម្លាំងរដ្ឋបាល ព្រៃឈើខេត្ត ដឹកនាំដោយព្រះរាជអាជ្ញារង ម៉ម វណ្ណដា នៅរសៀល និងល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤ នេះ បានចុះទៅឡោមព័ទ្ធ ផ្ទះជនជាតិវៀតណាម មួយកន្លែង ស្ថិតនៅ សង្កាត់បឹងកន្សែង ក្រុងបានលុង ដែលលួចស្តុក ឈើគ្រញូង ជាច្រើនដុំ ។

សេចក្តីរាយការណ៍ ពីមន្រ្តី នគរបាល ដែលបានចូលរួម នៅក្នុង ប្រតិបត្តិការ ខាងលើនេះបានឲ្យ ដឹងថា ម្ចាស់ផ្ទះជនជាតិវៀតណាមខាងលើនេះ តែងតែនាំឈើ ទៅកាន់ ប្រទេសវៀតណាម ហើយមិនខ្លាច នឹងសមត្ថកិច្ចណា នោះឡើយ ។

ក្នុងប្រតិបត្តិការ ខាងលើនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនបុរសម្នាក់ ខណៈម្ចាស់ផ្ទះមាន ឈ្មោះ ភៀន បានរត់គេចខ្លួនបាត់។ យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់បាន បញ្ជាក់អំពីចំនួនឈើ នៅឡើយទេ ខណៈកំពុងរាប់នៅឡើយ ៕

កម្លាំងនគរបាល ខណ្ឌសែនសុខ បង្ក្រាបជន សង្ស័យ២នាក់ ជាប់ពាក់ព័ន្ធ ប្លន់ប្រដាប់អាវុធ

$
0
0

ភ្នំពេញ ៖ កម្លាំង នគរបាល ខណ្ឌសែនសុខ ដឹកនាំបញ្ជាពីសំណាក់ លោក ម៉ក់ ហុង អធិការ នគរបាលខណ្ឌ បានបើកការ ស្រាវជ្រាវ និងធ្វើការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ ហើយឈានទៅ ដល់ការចាប់ខ្លួន ជនសង្ស័យ២នាក់ ជាប់ពាក់ព័ន្ធ និងសកម្មភាព ប្រដាប់អាវុធ នាពេលកន្លងទៅ។

ជនសង្ស័យ ទាំង២នាក់ ត្រូវបានចាប់ខ្លួន នៅក្នុង សហគមន៍ សែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ទីកន្លែងដែល ពួកគេលាក់ខ្លួន នៅទីនោះ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ បានឲ្យដឹងថា ក្រោយពីមាន សកម្មភាពប្លន់ កើតឡើង ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ហើយករណីខ្លះ នៅក្នុងទឹកដី ខណ្ឌសែនសុខនោះ ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង ជួន ណារិន្ទ បានបញ្ជាឲ្យកម្លាំង នគរបាលទាំង៩ខណ្ឌ និងកម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ បើកការស្រាវជ្រាវ តាមជំនាញ របស់ខ្លួន ដើម្បីតាមចាប់ ក្រុមចោរទាំងនោះ ។

ក្រោយពីទទួលបាន បទបញ្ជាពីថ្នាក់លើរួចមក អធិការ នគរបាលខណ្ឌ លោក ម៉ក់ ហុង បានដឹកនាំកម្លាំង នគរបាជំនាញ និងកម្លាំង នគរបាលមូលដ្ឋាន បើកការស៊ើបអង្កេត ទើបឈានទៅ ដល់ការចាប់ខ្លួន ជនសង្ស័យម្នាក់មាន ឈ្មោះ ទូច ចំរើន អាយុ២៦ឆ្នាំ រស់នៅ សហគមន៍ សែនសុខ ។

ក្រោយការសួរនាំរួចមក កម្លាំងនគរបាល បានឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យប្លន់ ដ៏សកម្មភាពម្នាក់ទៀតមាន ឈ្មោះ លឹម ហេង អាយុ២៦ឆ្នាំ នៅក្នុងសហគមន៍សែនសុខ កាលពីវេលាម៉ោង ប្រមាណ ៨៖៣០នាទីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅតាម ផ្លូវលំលេខ២១៧ សង្កាត់ឃ្មួញ ហើយសមត្ថកិច្ច បានរកឃើញស្លាកលេខ ម៉ូតូជាច្រើន និងដកហូតកាំភ្លើង ខ្លីមួយដើមម៉ាកកា៥៩ ផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យ ទាំង២នាក់ ស្ថិតក្រោមការសាកសួរ បន្តទៀត ថាតើពួកគេជាប់ពាក់ព័ន្ធ និងសកម្មភាពប្លន់ នៅកន្លែងណាខ្លះ៕


លោកស្រី យីងឡាក់ ថ្លែងការណ៍ក្រោយ តុលាការធម្មនុញ្ញ បញ្ចប់មុខតំណែង

$
0
0

បាងកក៖ លោកស្រី យីងឡាក់ ដែលទើបតែ បញ្ចប់តំណែងជា នាយករដ្ឋមន្រ្តី បន្ទាប់ពីតុលាការ ធម្មនុញ្ញថៃ បានសម្រេចកាល ពីប៉ុន្មានម៉ោងមុន បានចេញ មុខមកថ្លែងការ ជាសាធារណៈចំពោះ ជនរួមជាតិថៃ តាមរយៈ ទូរទស្សន៍ជាតិថៃ ដោយលោកស្រីថ្លែង អំណរគុណចំពោះប្រជាពលរដ្ឋថៃ ដែលគាំទ្រលោកស្រី និងគណបក្ស ភឿថៃ នាពេលកន្លងមក។

លោកស្រីអះអាងថា គណបក្សនយោបាយមួយនេះ នឹងបន្តបម្រើ ផលប្រយោជន៍ និងនយោបាយរបស់ បក្សមួយ ចំនួន ដែលកំពុងអាក់ខាន លើសពីនេះទៀត លោកស្រីបានច្រានចោល ការវិនិច្ឆ័យរបស់តុលាការ ធម្មនុញ្ញ៩រូប ដែលលើកទឡ្ហីករណ៍ថា លោកស្រី និងសមាជិកគណៈរដ្ឋមន្រ្តីពាក់ព័ន្ធ នឹងការផ្ទេរតំណែង មន្រ្តីជាន់ខ្ពស់ ដោយ រំលោភ លើច្បាប់ធម្មនុញ្ញថៃ។

ជាចុងក្រោយ លោកស្រីបានថ្លែងដោយទឹកមុខញញឹម បើទោះបីជាលោកស្រី ស្ថិតនៅក្នុងតំណែង នយោបាយ ណាមួយ នៅអាណត្តិទៅមុខទៀត ដោយនឹងឈរនៅ ប្រគៀកជាមួយប្រជាជន ជារៀងដ៏រាប៕

Photo by DAP-News

ច្បាប់កំណត់ឲ្យ​អ្នកដំណើរ​ តាម​ទោចក្រយានយន្ត ពាក់​មួក​សុវត្ថិភាព អាចការពារ​ការខាតបង់​ថវិកា​បានជិត ១០០​លាន​ដុល្លារ​

$
0
0

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤ អង្គការមូលនិធិ បង្ការរបួស អាស៊ី បានផ្សព្វផ្សាយនូវ លទ្ធផល នៃការ វិភាគមួយស្តីពី “ការរួមចំណែក ការពារការ ខាតបង់ថវិកា និងការជួយសង្រ្គោះ ជីវិតមនុស្សពី ការអនុម័ត និងអនុវត្ត ច្បាប់ កំណត់ឲ្យអ្នករួម ដំណើរតាម ទោចក្រយានយន្ត គិតទាំងកុមារ ត្រូវពាក់មួកសុវត្ថិភាព”។ ការចេញផ្សាយនូវ លទ្ធផលនៃការវិភាគនេះ គឺជាផ្នែកដ៏សំខាន់ នៃកិច្ចខិតខំប្រឹងប្រែង រួមគ្នារបស់អង្គការ-ស្ថាប័ននានា ធ្វើឡើងដើម្បី ជម្រុញលើកទឹកចិត្តដល់ រដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអនុម័ត និងអនុវត្តឲ្យ បានឆាប់រហ័ស នូវសេចក្តី ព្រៀងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក(ថ្មី) ដែលក្នុងនោះ ក៏បានតម្រូវឲ្យអ្នករួមដំណើរ តាមទោចក្រយាន យន្ត គិតទាំងកុមារ ត្រូវតែពាក់មួកសុវត្ថិភាព។

ប្រសិនបើមាន ការអនុម័តច្បាប់ ដែលមានចែង អំពីការពាក់មួកសុវត្ថិភាព សម្រាប់អ្នករួមដំណើរ តាមទោចក្រ យានយន្ត ក្នុងឆ្នាំ២០១៤ ហើយមាន ការអនុវត្តការរឹតបន្តឹង ច្បាប់នេះ នាដើមឆ្នាំ២០១៥ នោះអត្រា នៃការពាក់មួក សុវត្ថិភាព ក្នុងចំណោមអ្នករួមដំណើរ តាមទោចក្រយានយន្ត ដែលនាពេល បច្ចុប្បន្ននេះមានត្រឹម ៧ភាគរយ ប៉ុណ្ណោះ ត្រូវបានប៉ាន់ស្មានថា នឹងមានការកើនឡើង រហូតដល់ ៥៥ភាគរយក្នុងឆ្នាំ ២០១៥ ហើយនឹងបន្តកើនឡើង ប្រមាណ ៥ភាគរយ ជារៀងរាល់ឆ្នាំបន្ត បន្ទាប់រហូតឈានដល់ ៨០ភាគរយ នៅត្រឹមឆ្នាំ២០២០។ ជាលទ្ធផល យើងអាចសង្រ្គោះជីវិត មនុស្សពីការស្លាប់ បានប្រមាណ ៥៦១នាក់ និងបញ្ជៀស ការរងរបួសក្បាលធ្ងន់ធ្ងរ បានដល់ទៅ ១០,៥៧២នាក់ ហើយការពារ ការខាតបង់ថវិកា ប្រមាណ ៩៨.៦១៨.៤២២ ដុល្លាសហរដ្ឋអាមេរិក ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២០។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិ បង្ការរបួស អាស៊ី ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ការវិភាគ នេះបានបង្ហាញ យ៉ាងច្បាស់លាស់ថា នេះគឺជាមូលហេតុ ដែលប្រទេសកម្ពុជា ត្រូវការជាបន្ទាន់នូវច្បាប់ស្តីពី ចរាចរណ៍ ផ្លូវគោកថ្មី” ។

លោក បានបន្ថែមទៀតថា “យើងខ្ញុំសូមជម្រុញ លើកទឹកចិត្ត ដល់ភាគីពាក់ព័ន្ធ ដៃគូដែលបំពេញ ការងារសុវត្ថិភាព ចរាចរណ៍ទាំងអស់ និងប្រព័ន្ធ ផ្សព្វផ្សាយនានា សូមប្រើប្រាស់នូវ លទ្ធផលនៃការវិភាគ ស្រាវជ្រាវនេះនៅក្នុង កិច្ចខិតខំប្រឹងប្រែង របស់ខ្លួនដើម្បី ទាក់ទាញមតិគាំទ្រ និងលើកទឹកចិត្ត ដល់រាជរដ្ឋាភិបាលឲ្យ ធ្វើការអនុម័ត និងអនុវត្តការរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក (ថ្មី) ឲ្យបានឆាប់រហ័ស សំដៅឈាន ទៅសម្រេច គោលដៅក្នុងការ ជំរុញ ឲ្យមានការពាក់មួក សុវត្ថិភាពដល់ទៅ ៨០ភាគរយ ត្រឹមឆ្នាំ២០២០”។

លោក ពៅ ម៉ាលី អគ្គលេខាធិការ គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ថា “លទ្ធផលនៃការវិភាគនេះ បញ្ជាក់ឲ្យឃើញ កាន់តែច្បាស់ថា រាជរដ្ឋាភិបាល កម្ពុជាកំពុងតែបំពេញ នូវកិច្ច ការសង្រ្គោះជីវិតដ៏ត្រឹមត្រូវ តាមរយៈ ការកំណត់ឲ្យអ្នក រួមដំណើរតាម ទោចក្រយានយន្ត គិតទាំងកុមារ ត្រូវតែ ពាក់មួកសុវត្ថិភាព នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកថ្មី” ។

លោក បានបន្តថា “នាពេលបច្ចុប្បន្ននេះ សេចក្តីព្រាងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក គឺកំពុងមានដំណើរការ រីកចំរើន ទៅមុខ ហើយយើងក៏កំពុងតែ បង្កើននូវកិច្ចខិតខំប្រឹងប្រែង ក្នុងក្តីសង្ឃឹមយ៉ាងមុតមាំថា សេចក្តីព្រាងច្បាប់នេះនឹង ទទូលបានការអនុម័ត និងអនុវត្តយ៉ាងឆាប់រហ័ស សំដៅឈាន ទៅសម្រេច តាមគោលដៅរបស់យើង គឺជួយ សង្គ្រោះ ជីវិតមនុស្សឲ្យ បានជាច្រើនពាន់នាក់ ក្នុងអំឡុងពេល នៃទសវត្សរ៍សុវត្ថិភាព ចរាចរណ៍ ផ្លូវគោកឆ្នាំ ២០១១-២០២០”។

សូមបញ្ជាក់ថា រូបមន្តដែលអង្គការមូលនិធិ បង្ការរបួស អាស៊ីប្រើប្រាស់ សម្រាប់ការគណនា អំពីចំនួន ជីវិតមនុស្ស ដែលអាច សង្គ្រោះជីវិតបាន និងការការពារ ការខាតបង់ថវិកា គឺយកលំនាំតាមបណ្តា រូបមន្តដែលត្រូវបានប្រើ ប្រាស់ ក្នុងផ្នែកសុខភាពសាធារណៈ ដោយមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រង ជម្ងឺសហរដ្ឋអាមេរិក (US CDC)។ ការសិក្សាស្រាវជ្រាវនេះ ផ្តល់ការគាំទ្រដល់កិច្ចខិតខំ របស់អង្គការមូលនិធិ បង្ការរបួស អាស៊ី ដើម្បីបន្តរួមចំណែក លើកកម្ពស់ការពាក់មួកសុវត្ថិភាព សម្រាប់អ្នករួមដំណើរ តាមទោចក្រយានយន្ត គិតទាំងកុមារ ក្នុងរយៈពេលពីរឆ្នាំ ខាងមុខបន្ថែមទៀត ដោយមានការគាំទ្រ ថវិកាពីទីភ្នាក់ងារអភិវឌ្ឍន៍ និងមូលនិធិអន្តរជាតិ ដ៏សប្បុរសមួយចំនួន៕

ចាប់ចោរជនជាតិ វៀតណាម កាច់ក ម៉ូតូស្កុបពី ចតទុកមុខផ្ទះ

$
0
0

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍ព្រែកប្រា ខណ្ឌមានជ័យ បានឃាត់ខ្លួនបុរសជនជាតិ វៀតណាមម្នាក់ ក្រោយពីធ្វើសកម្មភាព កាច់កម៉ូតូស្កុបពី របស់ប្រជាពលរដ្ឋ ដែលទុក ចោលមុខផ្ទះកាលពីវេលាម៉ោង ២ និង៣០ នាទីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅមុខផ្ទះលេខ ៤៤៧ ផ្លូវលេខ ៣៦៩ ភូមិ ព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌមាន ជ័យ ។

នាយនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកប្រា លោក សុខ តារា បានឱ្យដឹងថា ជនសង្ស័យ ដែលប្រជាពលរដ្ឋ និងកម្លាំងនគរបាលរបស់ លោកឃាត់ខ្លួន ពេលកំពុងធ្វើ សកម្មភាព ជាក់ស្ដែងនោះ ឈ្មោះ ង្វៀង យ៉ាំងត្រាង ហៅ ហង្ស ចិត្រា អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិសង្កាត់កើតហេតុ ខាងលើ រីឯម្ចាស់ម៉ូតូ ស្កុបពីគ្មានស្លាកលេខ ពណ៌ស ឈ្មោះ ឈុន សម្ជស្ស អាយុ ៣៥ឆ្នាំ រស់នៅផ្ទះកើតហេតុ ។

នាយនគរបាលប៉ុស្ដិ៍រូបនេះបានបន្ដថា ខណៈដែលជនរងគ្រោះ ជិះម៉ូតូ១គ្រឿង ទៀត ទៅទិញទឹកកក ដោយឃើញឱកាស ល្អ ជនសង្ស័យបានធ្វើសកម្មភាពទៅកាច់ក ម៉ូតូដែលចតទុកនៅមុខផ្ទះ ពេលនោះជន សង្ស័យបានជិះម៉ូតូមកដល់ ឃើញទាន់ក៏ ស្រែកឆោឡោ ផ្អើលដល់ប្រជាពលរដ្ឋ និង កម្លាំងនគរបាលមូលដ្ឋានចុះមក ជួយអន្ដរា គមន៍ ចាប់ជាក់ស្ដែងតែម្ដង ។

បច្ចុប្បន្នជន ជាតិវៀតណាមរូបនេះ ស្ថិតក្រោមការសួរ នាំបន្ដទៀត នៅប៉ុស្ដិ៍នគរបាលព្រែកប្រា ដើម្បីបញ្ជូនទៅកាន់អធិការ ដ្ឋាននគរបាល ខណ្ឌមានជ័យ ចាត់ការបន្ដតាមផ្លូវច្បាប់ ៕

កម្លាំងនគរបាល ខណ្ឌសែនសុខ បង្ក្រាប មុខសញ្ញា ចែកចាយ និងប្រើប្រាស់គ្រឿង ញៀន ២នាក់ នៅភូមិត្រពាំងឈូក

$
0
0

ភ្នំពេញ ៖ កម្លាំងនគរបាល ខណ្ឌសែន សុខ បានបើកការស្រាវជ្រាវ ហើយឈាន ទៅដល់ការចាប់ខ្លួន ជនសង្ស័យ ២នាក់ពាក់ ព័ន្ធនឹងសកម្មភាពចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ស្ថិតនៅភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នាវេលាម៉ោង ៣ រសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤ នេះ ។

អធិការនគរបាល ខណ្ឌសែនសុខ លោក ម៉ក់ ហុង បានឱ្យដឹងថា ក្រោយពីទទួលបាន សេចក្ដីរាយការណ៍ និងព័ត៌មានសម្ងាត់រួច មក ពីសកម្មភាព ចែកចាយ និងប្រើប្រាស់ គ្រឿងញៀន នៅចំណុចកើតហេតុខាងលើ លោកបានបញ្ជាឱ្យកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងនគរបាលពាក់ព័ន្ធ បានចុះទៅធ្វើការ ស្រាវជ្រាវ ហើយឈាន ទៅដល់ការចាប់ខ្លួន ជនសង្ស័យទាំង២នាក់  រួមជាមួយនឹងវត្ថុតាងមួយចំនួនទៀត ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌ ខណ្ឌសែនសុខ បានឱ្យដឹងថា ជនសង្ស័យទាំង ២នាក់ ដែល ត្រូវចាប់ខ្លួនខាងលើនេះ ទី១ ឈ្មោះ ហាវ ថន អាយុ ២៧ឆ្នាំ និងទី២ ឈ្មោះ ប៉ែន ស្រីការ អាយុ ១៧ឆ្នាំ ដែលត្រូវបានចាប់ខ្លួន នៅក្នុងផ្ទះ ខណៈដែលពួកគេកំពុងធ្វើសកម្ម ភាពប្រើប្រាស់ និងចែកចាយថ្នាំញៀន ។

ក្រោយការចាប់ខ្លួន ជន សង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបាននាំមកសួរនាំបន្ដទៀត នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់ ៕

អាជ្ញាធរក្រុង ស្វាយរៀងចែក អត្តសញ្ញាណប័ណ្ណ ដល់ប្រជាពលរដ្ឋ នៅសង្កាត់ស្វាយតឿ

$
0
0

ស្វាយរៀង៖ លោក ណុប ចំរើន អភិបាលរង ក្រុងស្វាយរៀង និងលោកវរៈសេនីយ៍ត្រី ងិន សុផល អធិការ នគរបាល ក្រុងស្វាយរៀង នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤ បានចុះចែកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ នៅសង្កាត់ស្វាយតឿ ក្រុងស្វាយរៀងចំនួន ៤២៦ នាក់ ស្រី ២៥៧។

លោកអធិការនគរបាលក្រុង និងលោកអភិបាលរងក្រុង បានផ្តាំផ្ញើប្រជាពលរដ្ឋ ដែលទើបទទួលបាន អត្តសញ្ញាណ ប័ណ្ណថ្មី ត្រូវថែរក្សា ឲ្យបានល្អ ដោយប្រើប្រាស់ ឲ្យចំទិសដៅ។

លោក ណុប ចំរើន បានបញ្ជាក់ពីសារៈ ប្រយោជន៍របស់ អត្តសញ្ញាណប័ណ្ណ ដោយពេលប្រជាពលរដ្ឋ ធ្វើឲ្យជ្រុះ បាត់ ឬ ខូចត្រូវរាយការណ៍ ជូនសមត្ថកិច្ច មូលដ្ឋានភ្លាម ហើយក៏សូមឲ្យ ប្រជាពលរដ្ឋទាំងពីរភេទ ដែលមានអាយុ ចាប់ពី ១៥ឆ្នាំ ឡើងទៅ មិនទាន់មានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ត្រូវមកធ្វើ នៅតាមសង្កាត់ ដែលបានកំណត់ មិនមានការបង់ថ្លៃទេ ។

លោកវរៈសេនីយ៍ត្រី ងិន សុផល ស្នើឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួម អនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ចូលរួមប្រជាការពារ ដើម្បីបង្ក្រាបបទល្មើសផ្សេងៗ ដែលកើតឡើងក្នុង មូលដ្ឋាន របស់ខ្លួន ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ក្រុមនិស្សិត ក្រុងឡុងដ៏ មកសិក្សាស្វែងយល់ ពីសហគមន៍ក្រីក្រ នៅភ្នំពេញ

$
0
0

ភ្នំពេញ៖ ក្រុមនិស្សិត មកពីសាកល វិទ្យាល័យក្រុងឡុងដ៏ នៃប្រទេសអង់គ្លេស ដែលដឹកនាំដោយ អង្គការសិទ្ធិ លំនៅដ្ឋាន នៅអាស៊ី មកសិក្សាស្វែងយល់ពី សហគមន៍ក្រីក្រ នៅរាជធានីភ្នំពេញ។

យោងតាមទីភ្នាក់ងារ សារព័ត៌មានកម្ពុជា (AKP) បានឲ្យដឹងថា ថ្លែងនៅក្នុងជំនួប ជាមួយក្រុម និស្សិតទាំងនោះ លោក ប៉ាសុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅពីថ្ងៃទី០៧ ខែឧសភា ឆ្នំា ២០១៤ មានប្រសាសន៍ថា ការពង្រឹង ភាពជាដៃគូជាមួយ វិស័យឯកជន គឺមានសក្តានុពល ខ្លំាងណាស់សម្រាប់ សុំការជួយ ក្នុងគោលដៅមនុស្សធម៌ តាមរយៈការចែករំលែកធនធាន ក្នុង ការជួយសាងសង់លំនៅដ្ឋាន ជូនដល់ប្រជាពលរដ្ឋ ក្នុងសហគមន៍ក្រីក្រ ដែល កំពុងខ្វះខាត ជា ចាំបាច់នោះ។

លោកអភិបាលរាជធានី បានបន្តថា “ការលើកស្ទួយទាំងជីវភាព និងការរស់នៅសម រម្យរបស់បងប្អូន ក្នុងសហគន៍ ក្រីក្រ គឺជាវិធានការដែល ត្រូវអនុវត្តន៍ជាបន្ទាន់ ដើម្បីកាត់បន្ថយ គម្លាតរវាងអ្នកមាន និងអ្នកក្រក្នុងនោះអាជ្ញាធរ ក៏បាន កំណត់ឲ្យខណ្ឌនីមួយៗ ត្រូវជ្រើសរើស សហគមន៍ក្រីក្រនៅ ក្នុងភូមិសាស្រ្តរៀងៗខ្លួនចំនួន១ ដើម្បីធ្វើជាគំរូ ក្នុងការអនុវត្តសម្រាប់ ឈានទៅអភិវឌ្ឍន៍នៅតាមសហគមន៍ក្រីក្រ ផ្សេងៗទៀត”។

លោកស្រី សុំា ស៊ុក ប្រធានអង្គការសិទ្ធិលំនៅដ្ឋានអាស៊ី បានមានប្រសាសន៍ថា “ការ លើកកម្ពស់ស្ថានភាពពលរដ្ឋ ក្រីក្រ ឲ្យមានភាពប្រសើរឡើង តាមរយៈមានផ្ទះ សម្បែងរស់នៅ សមរម្យនេះ គឺជាបន្ទុករបស់អាជ្ញាធរ ដែលត្រូវរួម គ្នាដោះស្រាយដើម្បី ធានាបាននូវការគោរព ប្រសិទ្ធភាព ជាពិសេស អាចឈានទៅសម្រេចបានក្នុង ការកាត់ បន្ថយ ភាពក្រី ជូនប្រជាពលរដ្ឋ ផងដែរ”។

លោកស្រី បានបន្តថា ក្រុមនិស្សិតដែលមកបំពេញទស្សនកិច្ច នៅរាជធានីភ្នំពេញនេះ គឺជាផ្នែកមួយដ៏សំខាន់ដែរ ក្នុងការសិក្សាស្រាវស្វែងរក យន្តការថ្មីៗ ដើម្បីចូលរួមជាមួយ អាជ្ញាធរក្នុងរាជធានីភ្នំពេញ សម្រាប់ឈាន ទៅដោះ ស្រាយបញ្ហាលំនៅដ្ឋាន ជូនប្រជាពលរដ្ឋក្រីក្រី កាន់តែមានប្រសិទ្ធភាពនោះ ៕

ព្រះរាជអាជ្ញារង នគរបាលសេដ្ឋកិច្ច រដ្ឋបាលព្រៃឈើ ចុះចាប់ឈើគ្រញូង ខុសច្បាប់រាប់រយដុំ

$
0
0

ភ្នំពេញ៖ លោក ម៉ម វ៉ន់ដា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តរតនគិរី នគរបាលសេដ្ឋកិច្ច និងរដ្ឋបាលព្រៃឈើ បានចុះចាប់ឈើគ្រញូងរាប់រយដុំ ស្មើនឹង២រថយន្តគោយន្ត និង២រម៉ក់ម៉ូតូ នៅក្នុងផ្ទះឈ្មោះ ភឿន ដែលជាជនជាតិវៀតណាម ជាឈ្មួញរកស៊ីឈើខុសច្បាប់។

យោងតាមគេហទំព័រ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ ឆាយ ធី មន្រ្តីស៊ើបអង្កេតអង្គការ សិទ្ធិមនុស្សអាដហុក បានឲ្យដឹងថា ឈ្មោះភឿន ដែលមានផ្ទះស្ថិតនៅ ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង បានរកស៊ីដឹកឈើខុស ច្បាប់បែបនេះ ជាច្រើនឆ្នាំកន្លងមកហើយ គ្មានអ្នកណាចុះបង្រ្កាបឡើយ។

មុនពេលកើតនៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤ ឈ្មោះភឿន បានបើករថយន្តកាមរី ដឹកឈើគ្រញូងទៅលក់នៅព្រំដែនវៀតណាម នៅពេលនគរបាលឃាត់ តាមផ្លូវ ជននេះបានបើកបុករថយន្តនគរបាល លុះពេលត្រឡប់មកវិញ នគរបាលដេញតាម តែឈ្មោះភឿន មិនព្រមឈប់ទេ បើករហូតដល់បែកកង់ ទើបរត់គេចខ្លួន ចូលទៅផ្ទះរបស់ខ្លួន ទើបនគរបាល និងតំណាងអយ្យការ ចុះធ្វើការឆែកឆេរ ចាប់បានឈើគ្រញូង ដ៏ច្រើនសន្ធឹកសន្ធាប់។

ព្រមជាមួយគ្នានេះដែរ បងប្រុស ឈ្មោះភឿន ត្រូវនគរបាលវ៉ៃខ្នោះ ពីការរារាំងមិនឲ្យឆែកឆេរផ្ទះ ក្រោយមកក៏ដោះលែងទៅវិញ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


លោកស្រី យីងឡាក់ យល់ព្រម​ចាកចេញ​ពីតំណែង ជា​នាយក​រដ្ឋមន្ដ្រី

$
0
0

បាងកក៖ ឧបនាយករដ្ឋមន្ដ្រី Phongthep Thepkanjana បានថ្លែងប្រាប់ អ្នកយកព័ត៌មានរបស់ថៃថា គណៈរដ្ឋមន្ដ្រី បានសម្រេចតែងតាំងលោក Niwatthamrong Boonsongpaisan ជានាយករដ្ឋមន្ដ្រីស្ដីទី ហើយលោកស្រី យីងឡាក់ ក៏ឯកភាពចាកចេញពី តំណែងជានាយករដ្ឋមន្ដ្រី របស់លោកស្រីផងដែរ។

សូមជំរាបថា លោកស្រី យីងឡាក់ ត្រូវបានតុលាការធម្មនុញ្ញរបស់ថៃ នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤នេះ៕

រាជរដ្ឋាភិបាល សង្គម​ស៊ីវិល អ្នក​វិភាគ លើកឡើង​ផ្សេងគ្នា​ពីទំនាក់ទំនង​កម្ពុជា-ថៃ ក្រោយ​លោកស្រី យីង ឡាក់ ត្រូវ​ទម្លាក់ពី​តំណែង

$
0
0

- ស្ថានការណ៍កងទ័ពតាមបន្ទាត់ព្រំដែន មានសភាពស្ងប់ស្ងាត់ធម្មតា

ភ្នំពេញ៖ មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល និង អ្នកវិភាគនានា បានលើកឡើងផ្សេងៗគ្នា ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ជុំវិញទំនាក់ទំនង កម្ពុជា-ថៃ បន្ទាប់ពីលោកស្រី យីង ឡាក់ ត្រូវបានតុលាការធម្មនុញ្ញរបស់ប្រទេសថៃ សម្រេចបញ្ចប់តំណែងជានាយករដ្ឋមន្រ្តី។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងនៅថ្ងៃពុធ ទី០៧ ខែឧសភានេះថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសថៃ មិនប្រែប្រួលនោះទេ បើទោះបីជានៅថ្ងៃពុធនេះ លោកស្រី យីង ឡាក់ ត្រូវបានតុលាការធម្មនុញ្ញរបស់ប្រទេសថៃ សម្រេចបញ្ចប់តំណែងនាយក រដ្ឋមន្រ្តីយ៉ាងណាក្តី។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោក ផៃ ស៊ីផាន បន្តថា " ទំនាក់ទំនងកម្ពុជាថៃ គឺជាទំនាក់ទំនងប្រទេស និងប្រទេស មិនមែនទំនាក់រវាងបុគ្គល និងបុគ្គលនោះទេ ដូច្នេះទំនាក់ទំនងការបរទេសរបស់យើង នៅតែបន្តនិងមានភាពរលូន"។

ពាក់ព័ន្ធនឹងការអនុវត្តន៍សាលដីកា របស់តុលាការអន្តរជាតិស្ដីពី ប្រាសាទព្រះវិហារ លោក ផៃ ស៊ីផាន បញ្ជាក់ថា ការលាលែងពីមុខតំណែងរបស់លោកស្រី យីង ឡាក់ មិនប៉ះពាល់ជាមួយរឿងរ៉ាវប្រាសាទព្រះវិហារនោះទេ ក៏ព្រោះតែការអនុវត្តន៍សាលដីកា ប្រាសាទព្រះវិហារ ជាកាតព្វកិច្ចអន្តរជាតិ។

មិនខុសពីជំហររាជរដ្ឋាភិបាលដែរនោះ សង្គមស៊ីវិលក៏មើលឃើញយ៉ាងដូច្នេះដែរ។ លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការលីកាដូ បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា "ទំនាក់ទំនងកម្ពុជា-ថៃ មិនស្ថិតនៅលើបុគ្គលនោះទេ តែវាជាទំនាក់ទំនងរបស់រាជរដ្ឋាភិបាល និងរដ្ឋាភិបាល អញ្ចឹងមានន័យថា ទោះជាបុគ្គលណាកាន់អំណាចក៏ដោយ ខ្ញុំជឿថាទំនាក់ទំនងរវាង ប្រទេសទាំងនឹងស្ថិតនៅនិរន្តរភាព"។

ប៉ុន្តែសម្រាប់ លោក សុខ ទូច អ្នកវិភាគឯករាជ្យលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជានិងថៃ នៅមិនទាន់អាចនិយាយបានទេថា ល្អ ឬ អាក្រក់នោះ លុះត្រាតែរដ្ឋាភិបាលថ្មីរបស់ថៃបង្កើត។ តែលោក សុខ ទូច បារម្ភថា « បើសិនជាគណបក្សប្រឆាំងឈ្នះ ហើយពួកអាវក្រហមសុខចិត្ត អត់បញ្ហាទេ ទំនាក់ទំនងប្រទេសទាំងពីរនៅតែល្អ តែក្នុងករណីក្រុមអាវក្រហមមិនពេញចិត្តធ្វើបាតុកម្ម ខ្ញុំជឿជាក់ថា រដ្ឋាភិបាលថ្មីរបស់ថៃកើតឡើង នឹងបង្វែបញ្ហាមករកព្រំដែនកម្ពុជា-ថៃ គឺយកកម្ពុជាធ្វើជាចំណាប់បញ្ហា ដើម្បីបង្វែរពីបញ្ហាផ្ទៃក្នុងប្រទេស ប្រែក្លាយជានយោបាយការបរទេស ឲ្យស្ថិតនៅក្នុងរឿងព្រំដែននេះឯង»។

ក្រឡេកទៅស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដែលធ្លាប់មានស្ថានភាពតានតឹង គ្រាគណបក្សប្រឆាំងរបស់ថៃកាន់អំណាចនោះ រហូតដល់ព្រលប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤នេះ មានសភាពស្ងប់ស្ងាត់ជាធម្មតា ទោះលោកស្រី យីងឡាក់ ត្រូវបានទម្លាក់ចេញពីតំណែងក៏ដោយនោះ។

នាយឧត្តមសេនីយ៍ ជា តារា មេបញ្ជការសមរភូមិមុខទិសប្រាសាទព្រះវិហារ បានថ្លែងបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា សភាពការណ៍បន្ទាប់ព្រំដែន ជាពិសេសតំបន់ប្រាសាទព្រះវិហារ មានសភាពស្ងប់ស្ងាត់ជាធម្មតា។

ព្រឹត្តិការណ៍ពេញមួយថ្ងៃ ជុំវិញនិងការបញ្ចប់តំណែង អតីតនាយករដ្ឋមន្រ្តី យីងឡាក់ ស៊ីណាវ៉ាត

- វាសនាចុងក្រោយ របស់លោកស្រី យីងឡាក់ នឹងដឹងនៅរសៀល ថ្ងៃពុធ នេះ

បាងកក៖ តុលាការធម្មនុញ្ញថៃ នឹងចេញសេចក្តី សម្រេចនៅ រសៀលថ្ងៃពុធ ទី០៧ ខែឧសភា នេះ អំពីតួនាទីរបស់លោកស្រី នាយករដ្ឋមន្ត្រីចាំផ្ទះ យីងឡាក់ ស៊ីនណាវ៉ាត់ ក្នុងករណី ដែលលោកស្រី បានចូលរួមក្នុងការផ្ទេរតំណែង លោក ថាវីល ភ្លានស្រ៊ី ជាអគ្គលេខាធិការនៃក្រុមប្រឹក្សា សន្តិសុខជាតិកាលពីឆ្នាំ ២០១១ នោះ។

កាលពីថ្ងៃអង្គារម្សិលមិញនេះ គឺជាថ្ងៃគម្រប់ខួប ១.០០០ថ្ងៃ ដែលលោកស្រីឡើងគ្រងតំណែង ជានាយករដ្ឋមន្ត្រី ហើយនៅរសៀលថ្ងៃពុធនេះ ក៏អាចក្លាយជាថ្ងៃចុងក្រោយ សម្រាប់តំណែងលោកស្រីរយៈពេល ២ឆ្នាំ ៨ខែ និង២៧ថ្ងៃ នេះផងដែរ។ លោកស្រីត្រូវបានសមាជិក ព្រឹទ្ធសភា របស់បក្សប្រឆាំង ចោទប្រកាន់តាមផ្លូវច្បាប់ ថារំលោភលើតួនាទីរបស់ខ្លួន ក្នុងការផ្ទេរតំណែងរបស់លោក ថាវីល កាលពីឆ្នាំ ២០១១ ហើយប្រការនេះ កំពុងគំរាមកំហែងយ៉ាងខ្លាំង ដល់តំណែងជានាយករដ្ឋមន្ត្រី ក៏ដូចគណៈរដ្ឋមន្ត្រីរបស់លោកស្រីទាំងមូល ។

គួរបញ្ជាក់ថា តុលាការនឹងចេញសេចក្តីសម្រេច នៅរសៀលថ្ងៃពុធ នេះ បន្ទាប់ពីស្តាប់ចម្លើយ ពីកសិណសាក្សី របស់លោកស្រី យីងឡាក់, លោក ថាវីល, អតីតមេបញ្ជាការ ប៉ូលិសជាតិលោក វីឈាន ផូតេផូស្រ៊ី, និង សមាជិកព្រឹទ្ធសភាលោក ផៃប៊ូន ទីទីតាវ៉ាន់ ដែលបាននាំយករឿងនេះ មកឲ្យ តុលាការធម្មនុញ្ញធ្វើការកាត់សេចក្តី កាលពីថ្ងៃអង្គារម្សិលមិញរួចមក។

- តុលាការ ធម្មនុញ្ញថៃ សម្រេចបញ្ចប់តំណែង នាយករដ្ឋមន្រ្តី យីងឡាក់

តុលាការធម្មនុញ្ញថៃ ដែលមានសមាជិក ៩ រូប នៅរសៀលថ្ងៃ ទី ៧ ខែ ឧសភា ឆ្នាំ ២០១៤ នេះបាន បានសម្រេច បញ្ចប់តួនាទី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ពីនាយករដ្ឋមន្រ្តី ព្រមទាំងសមាជិកគណៈរដ្ឋមន្រ្តី ៩រូប ដែលពាក់ព័ន្ធ។

យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០១៤ នេះបានចុះផ្សាយឲ្យដឹងថា តុលាការធម្មនុញ្ញថៃ បានបើកសវនាការជំនុំជម្រះ រឿងក្តី លោកស្រី យីងឡាក់ និង សមាជិកគណៈរដ្ឋមន្រ្តី ផ្លាស់ប្តូរតំណែង លោក ធ្វីន ផ្លៀនស៊ី លេខាធិការសភាសន្តិសុខជាតិ ទៅជាទីប្រឹក្សានាយករដ្ឋមន្រ្តី ដោយលោកស្រី យីងឡាក់ ប្រើអំណាចខុសច្បាប់ធម្មនុញ្ញ តាមពាក្យបណ្តឹងរបស់លោក ផៃប៊ូន និតីតាវ៉ាន់ សមាជិកព្រឹទ្ធសភា។

ក្រុមប្រឹក្សាចៅក្រម បានសម្រេចវិនិច្ឆ័យ បញ្ចប់តួនាទី នាយករដ្ឋមន្រ្តី និង សមាជិកគណៈរដ្ឋមន្រ្តីពាក់ព័ន្ធ ដោយចោទប្រកាន់ បានប្រើអំណាចផ្លាស់ប្តូរតំណែង មន្រ្តីរាជការជាន់ខ្ពស់ ដោយមិនគោរពច្បាប់រដ្ឋធម្មនុញ្ញ តាមមាត្រា ១៨២ (៧)។

- រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ឡើងកាន់តំណែង ជានាយករដ្ឋមន្ដ្រីស្ដីទី ជំនួសលោកស្រី យីងឡាក់

ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម លោក Niwatthamrong Boonsongpaisan ឡើងកាន់តំណែងជា នាយករដ្ឋមន្ដ្រីស្ដីទីជំនួស លោកស្រី យីងឡាក់ បន្ទាប់ពីតុលាការធម្មនុញ្ញរបស់ថៃ បានប្រកាសដកហូតតំណែង នាយករដ្ឋមន្ដ្រី ពីលោកស្រី យីងឡាក់ នេះបើយោងតាមព័ត៌មាន The Nation ចេញផ្សាយនៅមុនបន្ដិច វេលាម៉ោង ៣៖៣៥នាទី។

- លោកស្រី យីងឡាក់ ថ្លែងការណ៍ក្រោយ តុលាការធម្មនុញ្ញ បញ្ចប់មុខតំណែង

លោកស្រី យីងឡាក់ ដែលទើបតែ បញ្ចប់តំណែងជា នាយករដ្ឋមន្រ្តី បន្ទាប់ពីតុលាការធម្មនុញ្ញថៃ បានសម្រេចកាល ពីប៉ុន្មានម៉ោងមុន បានចេញ មុខមកថ្លែងការណ៍ ជាសាធារណៈចំពោះ ជនរួមជាតិថៃ តាមរយៈទូរទស្សន៍ជាតិថៃ ដោយលោកស្រីថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋថៃ ដែលគាំទ្រលោកស្រី និងគណបក្ស ភឿថៃ នាពេលកន្លងមក។

លោកស្រីអះអាងថា គណបក្សនយោបាយមួយនេះ នឹងបន្តបម្រើផលប្រយោជន៍ និងនយោបាយរបស់ បក្សមួយចំនួន ដែលកំពុងអាក់ខាន លើសពីនេះទៀត លោកស្រីបានច្រានចោល ការវិនិច្ឆ័យរបស់តុលាការធម្មនុញ្ញ ៩រូប ដែលលើកទឡ្ហីករណ៍ថា លោកស្រី និងសមាជិក គណៈរដ្ឋមន្រ្តីពាក់ព័ន្ធ នឹងការផ្ទេរតំណែង មន្រ្តីជាន់ខ្ពស់ ដោយរំលោភលើច្បាប់ធម្មនុញ្ញថៃ។

ជាចុងក្រោយ លោកស្រីបានថ្លែង ដោយទឹកមុខញញឹម បើទោះបីជាលោកស្រី ស្ថិតនៅក្នុងតំណែងនយោបាយណាមួយ នៅអាណត្តិទៅមុខទៀត ដោយនឹងឈរនៅ ប្រគៀកជាមួយប្រជាជន ជារៀងដ៏រាប៕

សិល្បៈថតរូប​នៅកម្ពុជា កំពុងត្រូវបាន​ជំរុញលើកទឹកចិត្ត

$
0
0

ភ្នំពេញ ៖ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យសិល្បៈ នៅក្នុងប្រទេសកម្ពុជា កំពុងមានការរីកដុះដាលយ៉ាងខ្លាំង ដោយក្នុងនោះសិល្បៈនៃការថតរូប ក៏កំពុងទទួលបាន ការចាប់អារម្មណ៍ ពីសំណាក់មនុស្សគ្រប់វ័យ ជាពិសេសយុវវ័យតែម្តង ហើយក៏កំពុងត្រូវបានលើកទឹកចិត្ត ពីសំណាក់ពីបណ្តាអង្គការ និងស្ថាប័នដែលពាក់ព័ន្ធផងដែរ។

ជាក់ស្តែងនៅរសៀលថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០១៤នេះ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានរៀបចំកម្មវិធីប្រកាសពាន់រង្វាន់ ការប្រកួតថតរូប ក្រោមប្រធានបទ «សម្រស់ខេត្តតាកែវ» ជូនដល់ម្ចាស់ជ័យលាភីចំនួន ៣នាក់ ក្រោមការចូលរួមពីសាស្ត្រាចារ្យ និស្សិតជាច្រើននាក់។

ស្ថិតនៅក្នុងកម្មវិធី ប្រធានគ្រប់គ្រងផ្នែករចនាក្រាហ្វិច និងប្រព័ន្ធផ្សព្វផ្សាយ លោក ប៊ូ កន្និកា បានឲ្យដឹងថា «ក្រោមការផ្តើមគំនិតដោយ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ លោក គិត ច័ន្ទ គ្រឹស្នា កម្មវិធីនេះធ្វើឡើងដើម្បីលើកទឹកចិត្ត ដល់អ្នកចូលចិត្តថតរូប មួយវិញទៀត គឺដើម្បីលើកស្ទួយវប្បធម៌ខ្មែរ តាមរយៈសិល្បៈ នៃការថតរូប ដោយសព្វថ្ងៃកំពុងមានប្រជាប្រិយភាព នៅក្នុងសង្គមកម្ពុជា»។

កម្មវិធីប្រកួតរូបថតនេះផងដែរ សបញ្ជាក់ឲ្យឃើញថា នៅក្នុងប្រទេសកម្ពុជា សិល្បៈនៃការថតរូប កំពុងត្រូវបានជំរុញលើកទឹកចិត្តជាខ្លាំង ដល់យុវជនជំនាន់ក្រោយ ក៏ដូចជាអ្នកដែលចូលចិត្តថតរូប ឲ្យកាន់តែចូលចិត្ត នឹងយល់ដឹងបានកាន់តែច្រើន ទាក់ទងទៅនឹងវិធីនៃការថតរូបឲ្យបានល្អ។

សូមបញ្ជាក់ថា នៅក្នុងកម្មវិធីប្រកាសពាន់រង្វាន់ការប្រកួតថតរូប ក្រោមប្រធានបទ «សម្រស់ខេត្តតាកែវ» នេះ ម្ចាស់ជ័យលាភីលេខ១ ទទួលបានរង្វាន់ជាទឹកប្រាក់ ៦សែនរៀល ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ ៤សែនរៀល និងម្ចាស់ជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់ ២សែនរៀល៕

ជ័យលាភីលេខ១

ជ័យលាភីលេខ២

ជ័យលាភីលេខ៣

ស្ត្រី៣នាក់ ព្រួតវាយ ស្រ្តីកូនខ្ចី៦ខែម្នាក់ រហូតសន្លប់ ព្រោះរឿងចាក់ដី

$
0
0

កំពត៖ ស្ត្រី៣នាក់ បានប្រើចរិតឃោរឃៅឥតធម៌ សន្តោសប្រណី បាននាំគ្នាបោចសក់ក្បាលស្រ្តីកូនខ្ចីម្នាក់ ឣូសចូលទៅក្នុងផ្ទះព្រួតគ្នាវាយរហូតសន្លប់ស្តូកស្តឹង កាលពីរសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤ ព្រោះជម្លោះចាក់ដី។

នគរបាលខេត្តកំពត បានបញ្ជាក់ថា ជម្លោះវាយតប់គ្នានេះ បានកើតឡើងនៅក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់ កំពង់បាយ ក្រុងខេត្តកំពត។   

បើតាមសមត្ថកិច្ច បានឲ្យដឹងផងដែរថា ស្រ្តីរងគ្រោះ ដែលត្រូវគេព្រួតវាយ មានឈ្មោះ កប សុខា ឣាយុ ២២ឆ្នាំ   រស់នៅភូមិសង្កាត់កើតហេតុខាងលើ។ បើតាមសមត្ថកិច្ចស្រ្តីរូបនេះ ទើបសម្រាលកូនបាន៦ខែប៉ុណ្ណោះ រីឯស្វាមី  ចេញទៅធ្វើការនៅប្រទេសឣូស្ត្រាលី។

ចំណែកភាគីស្រ្តីដៃដល់ទាំង ៣នាក់ ត្រូវជាម្តាយ-កូន និងឣ្នករស់នៅក្នុងផ្ទះជាមួយនោះ មានឈ្មោះទី១.  ឣ៊ួន  សុខវល័ក្ខ ជាឣ្នកដៃដល់ខ្លាំងជាងគេ,ទី២. សេង សុផល្លា ហៅស្រីពៅ ត្រូវជា ម្តាយបង្កើតរបស់ ឣ៊ួន សុខវល័ក្ខ។  ជនដៃដល់ទី៣ ជាអ្នករស់នៅជាមួយនោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ ជនរងគ្រោះ និងដៃដល់មាន លំនៅដ្ឋានជាប់គ្នា។

អ្នកស្រី ខែម សុគន្ធា ឣាយុ ៤៥ឆ្នាំ ត្រូវជាម្តាយស្ត្រីរងគ្រោះ បានឲ្យដឹងថា ក្រោយហេតុការភ្លាម រូបគាត់ និងអ្នក  រស់នៅជិតខាង បាននាំគ្នាយកស្រ្តីរងគ្រោះ ទៅសង្គោះបន្ទាន់នៅគ្លីនិក «លន់ រតនៈ» រហូតដល់វេលាព្រឹកថ្ងៃទី៨  ឧសភានេះ ស្ត្រីរងគ្រោះនៅតែមិនទាន់ដឹងខ្លួននៅឡើយទេ។

បើតាមអ្នកស្រី ខែម សុគន្ធា នគរបាលព្រហ្មទណ្ឌក្រុងកំពតនៅវេលាព្រឹកថ្ងៃទី០៨ ខែឧសភា នេះ បានទៅដល់គ្លី និក តែមិនទាន់បានសួរនាំទៅលើស្ត្រីរងគ្រោះនៅឡើយទេ ដោយមើលទៅលើស្ថានភាពនារីរងគ្រោះនៅធ្ងន់ធ្ងរនៅ ឡើយ។

លោកវេជ្ជបណ្ឌិត លន់ រតន: បានប្រាប់មជ្ឈមណ្ឌលព័ត៍មានដើមឣម្ពិលដឹងថា ស្ត្រីរងគ្រោះខាងលើ ខណៈនាំមក ដល់កន្លែងរបស់លោក កាលពីរសៀលថ្ងៃទី០៧ ខែឧសភា មានសភាពធ្ងន់ធ្ងរណាស់ត្រូវដាក់ខ្យល់អុកស៊ីសែន ជាប់រហូត ដើម្បីធ្វើការសង្រ្គោះ។

ប្រភពពីប្រជាពលរដ្ឋរស់នៅជុំវិញម្តុំកើតហេតុ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃកើតហេតុភាគីទាំងពីរ បានជជែកឈ្លោះ គ្នាឣំពីរឿងខាងភាគីមានគ្នា ៣នាក់ចាក់ដីផ្ទះបំពានខាងផ្ទះជនរងគ្រោះ ដល់ជនរងគ្រោះសួរនាំ ក៏បណ្តាលឲ្យមាន កើតជាជម្លោះ។ ក្រោយកើតជម្លោះភាគីជនដៃដល់ ដែលមានគ្នា៣នាក់នោះ ស្ទុះទៅចាប់បោចសក់ក្បាលស្រ្តីរង គ្រោះជាប់ឣូសនាំយកទៅចូលក្នុងផ្ទះរបស់ខ្លួន បន្ទាប់មកក៏ព្រួតគ្នាវាយដំច្រំធាក់រហូតធ្វើឲ្យស្ត្រីរងគ្រោះខាងលើរង របួសសន្លប់ឈឹងតែម្តង។

ប្រជាពលរដ្ឋដដែលឲ្យដឹងទៀតថា ខណ:ពួកគាត់ឃើញហេតុដូច្នេះ គ្រាន់បានត្រឹមតែនាំគ្នាឈរមើលប៉ុណ្ណោះ មិន ហ៊ានចូលទៅជួយទេ ព្រោះពួកគាត់ខ្លាចខាងភាគីដៃដល់ចោទពីនេះពីនោះ ហើយពួកគាត់ខ្លាច ដោយសារភាគី ខាងដៃដល់នឹងមានខ្នងបង្អែកពីក្រោយរឹងមាំណាស់។

ប្រជាពលរដ្ឋដដែលបន្តថា កាលពីពីរខែមុនម្តាយរបស់ ឣ៊ួន សុខវល័ក្ខ ឈ្មោះ សេង សុផល្លា ហៅស្រីពៅ ក៏បាន  វាយស្ត្រីពោះធំឣ្នកលក់បាយម្នាក់ ដែលរស់នៅក្បែរគ្នាម្នាក់ម្តងរួចមកហើយដែរ ធ្វើឲ្យរលូតកូនបាត់ រហូតកើតជា រឿងប្តឹងប្តល់ ហើយត្រូវបានតុលាការចេញដីការកោះហៅ ឲ្យចូលខ្លួននៅថ្ងៃទី២៧ ខែឧសភាខាងមុខនេះហើយ។

ពាក់ព័ន្ធករណីខាងលើ មជ្ឈមណ្ឌលព័ត៌មានដើមឣម្ពិល មិនឣាចស្វែងរកការបំភ្លឺពីភាគីខាងស្ត្រី ដែលគេចាត់ទុកជា  ជនដៃដល់បានទេ ដោយផ្ទះបិទទ្វារគ្មានមនុស្សនៅ។

លោកវរៈសេនីយ៍ទោរ ងឹម វ៉េត ឣធិការនគរបាលក្រុងកំពត បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមឣម្ពិលដឹងនៅវេលា ម៉ោង៤ និង៤៤នាទីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤នេះថា ករណីខាងលើនេះ កម្លាំងជំនាញរបស់លោក  កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ហើយភាគីទាំងសងខាងកំពុងសម្រាកនៅពេទ្យដូចគ្នា ប៉ុន្តែភាគីម្ខាងធ្ងន់ជាង៕

ទារិកាស្ដ្រី ជនជាតិហូឡង់ រងរបួស ក្នុងអំពើ ឃាតកម្ម នៅខណ្ឌចំការមន បានស្លាប់ ក្នុងមន្ទីរពេទ្យ នៅក្រុងបាងកក

$
0
0

ភ្នំពេញ ៖ ទារិកា របស់ស្រ្ដីជនជាតិហូឡង់ ដែលត្រូវបានចោរ ចាក់ឲ្យរងរបួសធ្ងន់ ក្នុងករណីឃាតកម្មមួយ កាលពីរាត្រីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ កន្លងទៅនោះ បានស្លាប់ ទៅតាមម្តាយរបស់នាងហើយ បន្ទាប់ ពីការព្យាយាម ជួយសង្រ្គោះរបស់ក្រុមគ្រូពេទ្យ ក្នុងប្រទេសថៃ មិនបានទទួលជោគជ័យ ។

បើតាម ប្រភពពីមន្ត្រីនគរបាល បានបញ្ជាក់ឲ្យដឹងថា ទារិកាខាងលើ បានស្លាប់ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤ នៅក្នុងមន្ទីរពេទ្យ មួយកន្លែង ក្នុងទីក្រុងបាងកក ប្រទេសថៃ ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ នៅក្នុងផ្ទះជួលលេខ១៧២Z2 ភូមិ៨ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន បានកើតមាន អំពើឃាតកម្មមួយ ទៅលើស្រ្តីជនជាតិហូឡង់ បណ្តាលឲ្យស្រ្តី ជនជាតិហូឡង់ជាម្តាយនោះ សម្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។ ដោយឡែក ទារិកាមាន អាយុទើប តែជាង ១ខួប បានរងរបួសធ្ងន់ ហើយត្រូវបានសមត្ថកិច្ច បញ្ជូនទៅសង្រ្គោះបឋម នៅមន្ទីរពេទ្យគន្ធបុប្ផា ។ លុះ មួយថ្ងៃបន្ទាប់ក្រោយការកើតហេតុ ឪពុកទារិការងគ្រោះ បានយកទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យ ក្នុងទីក្រុង បាងកក តែទីបំផុតអាយុជីវិតទារិកា ដ៏ក្មេងខ្ចីនេះ នៅតែមិនអាចជួយសង្រ្គោះបានដដែល ។

សូមរំលឹកឡើងវិញផងដែរថា ករណីឃាតកម្មខាងលើនេះ បានផ្តើមចេញពីរឿងលួចកង់។ បើតាមសមត្ថ កិច្ច បានបញ្ជាក់ថា នៅយប់កើតហេតុជនសង្ស័យ ដែលជាមុខសញ្ញា តែងតែលួចទ្រព្យសម្បត្ដិរបស់ប្រជា ពលរដ្ឋ បានលួចចូលទៅក្នុងផ្ទះជនរងគ្រោះ ដែលនៅតែ ២នាក់កូនស្រី ខណៈប្ដីជាមន្ដ្រីនៅស្ថាប័នយូអិន កំពុងបំពេញការងារ នៅខេត្ដព្រះសីហនុ ដើម្បីប៉ងលួចកង់ ១ គ្រឿង របស់ជនរងគ្រោះ។ ប៉ុន្ដែពេល កំពុង ធ្វើសកម្មភាពស្ដ្រីរងគ្រោះ ឃើញក៏មានការប្រទូស្ដរាយគ្នា ស្រាប់តែជនសង្ស័យរូបនេះ ទាញតួណឺវីស ដែលលាក់ទុកនៅនឹងចង្កេះ ចាក់ទៅលើជនរងគ្រោះជាច្រើន បណ្ដាលឱ្យស្លាប់ភ្លាមៗនៅ កន្លែងកើត ហេតុ។ ទោះបីជាយ៉ាងណា សំណុំរឿងសមត្ថកិច្ច បានឃាត់ខ្លួនជនដៃដល់ និងកសាងសំណុំរឿង បញ្ជូន ទៅកាន់តុលាការវិច្ឆ័យទោស រួចរាល់ហើយផងដែរ ៕

Viewing all 8042 articles
Browse latest View live




Latest Images