Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ស្ថានីយរ៉ាដា តេជោសែន ត្រូវបានដាក់ឲ្យដំណើរ ការឡើងវិញហើយ


និស្សិត នៃសកលវិទ្យាល័យ បញ្ញាសាស្ត្រ ភ្នំពេញ លង់ទឹកសមុទ្រ នៅឆ្នេរ អូរឈើទាលស្លាប់

$
0
0

ព្រះសីហនុៈ នារីម្នាក់ជានិស្សិត នៃសកលវិទ្យាល័យបញ្ញាសាស្ត្រភ្នំពេញ បានលង់ទឹកសមុទ្រស្លាប់នៅឆ្នេរអូរឈើទាល  ។ នគរបាលមូលដ្ឋានបានប្រាប់ថា ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤ វេលាម៉ោង ០៩និង១០នាទីព្រឹក នៅឆ្នេរអូរឈើទាល ទល់មុខភោជនីយដ្ឋាន សួស្តី ស្ថិតក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ហើយជនរងគ្រោះមានឈ្មោះ ឯក ស្រីលីន ភេទស្រី អាយុ ២៤ ឆ្នាំ មុខរបរជានិស្សិត ឆ្នាំទី៣ នៅសកលវិទ្យាល័យ បញ្ញាសាស្ត្រ ភ្នំពេញ ផ្នែកទេសចរណ៍ មានស្រុកកំណើតមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាម ខេត្តសៀមរាប ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ បណ្តាលមកពីលង់ទឹក ។

ប៉ុន្តែបើសាក្សី នៅកន្លែងកើតហេតុបានឲ្យដឹងថា នារីរងគ្រោះទំនងជាមានវិបត្តិផ្លូវចិត្ត ហើយមានប្រើប្រាស់គ្រឿងញៀនផងដែរ ព្រោះគេឃើញមានស្នាមអារដៃជា ច្រើនកន្លែង ។ សាក្សីដដែលបានបន្តថា ទំនងជានារីរងគ្រោះមានវិបត្តិផ្លូវចិត្ត ហើយត្រូវបានបុរសម្នាក់ជាមិត្តភក្កិ បានជូនមកលំហែកម្សាន្ត នៅក្រុង ព្រះសីហនុ ដើម្បីរំសាយកង្វល់ ប៉ុន្តែមិននឹកស្មានថា នាងសម្រេចចិត្តសម្លាប់ខ្លួនយ៉ាងដូច្នេះឡើយ ។   

ក្រោយកើតហេតុ សពនារីរងគ្រោះត្រូវបានគេ យកទៅតម្កាល់ទុក នៅវត្តឥន្ធញ្ញាណ ហៅវត្តក្រោម រហូតដល់រសៀលថ្ងៃនេះ ត្រូវបងប្អូនមកទទួលយកត្រឡប់ ទៅ ស្រុកកំណើតនៅឯខេត្តសៀមរាមរួចហើយ ៕

Photo by DAP-News

Photo by DAP-News

លោក ស ខេង ប្រាប់ឲ្យអាជ្ញាធរ ខេត្តព្រះសីហនុ ត្រូវរក្សា បឹងព្រែកទប់ ឲ្យបាន

$
0
0

ព្រះសីហនុៈ ក្នុងពិធីផ្លាស់ប្តូរ អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៤ នៅឯ សាលប្រជុំធំ សាលាខេត្តព្រះសីហនុ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាន ប្រាប់ឲ្យអាជ្ញាធរខេត្តព្រះសីហនុ ត្រូវតែថែរក្សា បឹងព្រែកទប់ និងព្រៃជុំវិញឲ្យបានល្អ បើថែរក្សាមិនបានទេ វារលាយហើយកំពង់សោមនោះ ។

លោកឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ដាច់ខាត ត្រូវរក្សាឲ្យបានចំពោះបឹងព្រែកទប់នេះ ។ លោក ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ខេត្តព្រះសីហនុ គឺជាខេត្តទេសចរណ៍ និងជាប៉ូលសេដ្ឋកិច្ចមួយ យ៉ាង សំខាន់ ដោយសារកំណើនប្រជាពលរដ្ឋមានការកើនឡើង ជាលំដាប់ និងជាពិសេសភ្ញៀវទេសចរជាតិ និង អន្តរជាតិតែងតែ ធ្វើដំណើរមកកំសាន្ត នៅក្រុងព្រះសីហនុយ៉ាងច្រើន ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា កន្លងមកក្រុងព្រះសីហនុ ជួបប្រទះរួចហើយ ពីកង្វះទឹក ស្អាត ដោយត្រូវធ្វើយ៉ាងណា ពេលភ្ញៀវទេសចរ មកមុជទឹកសមុទ្រ ហើយ ត្រូវមានទឹកស្អាតងូតលាង សំអាតខ្លួនផងដែរ ។ លោកឧបនាយករដ្ឋមន្រ្តី បានលើកជាវិធានការថា ទី១-ហាមទៅប៉ះពាល់ឲ្យសោះ ទី២-ត្រូវមានវិធានការស្តារឡើងវិញផងដែរ ទើបអាចរក្សាទឹក និងព្រៃជុំវិញនោះបាន ។ បើមិនដូច្នេះទេ ខេត្តនេះ នឹងលែងក្លាយទៅជាប៉ូលសេដ្ឋកិច្ចហើយ ។

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋនៅទូទាំងក្រុងព្រះសីហនុ កំពុងទន្ទឹងរង់ចាំមើលវិធានការនានា របស់លោក អភិបាលខេត្តថ្មី ដោយសង្ឃឹមថា លោក ឈិត សុខុន និងអាចជួយសង្រ្គោះបឹងធម្មជាតិមួយនេះឡើងវិញ ដោយប្រជាពលរដ្ឋទាំងនោះ បានប្រាប់ថា គេមិនចង់បានការរក្សាផ្ទៃបឹងតែ ១៤ ហិកតានោះទេ ប៉ុន្តែគេ ត្រូវការបឹងធម្មជាតិដូចដើមឡើងវិញ ដែលមានផ្ទៃការពារ រងទឹកភ្លៀងចំនួន៩៥ហិកតាបន្ថែមទៀត ដែល ផ្ទៃរងទឹកភ្លៀងនេះ ត្រូវបានអ្នកមានអំណាច និងអ្នកមានប្រាក់កាប់ចញ្រ្ចាំចែកគ្នាអស់ទៅហើយ ដោយមាន ការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ជាពិសេសលោក ហ៊ុន ភី ប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ទើបតែងតាំងថ្មី បានចុះហត្ថលេខា ចេញប្លង់ឲ្យអ្នកមានអំណាច និងអ្នក មានប្រាក់ ដោយមិនគោរព តាមលិខិតរបស់រដ្ឋមន្រ្តី របស់ខ្លួនទៀតផង ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

បើកសិក្ខាសាលា ស្ដីពីផែនការយុទ្ធ សាស្ដ្រថវិកា សម្រាប់ កិច្ចដំណើរការ និង ការថែទាំ ប្រព័ន្ធធារាសាស្ដ្រ

$
0
0

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០១៤ នៅសណ្ឋាគារហ៊ីម៉ាវ៉ារីភ្នំពេញ បានរៀបចំ សិក្ខាសាលា មួយ ស្ដីពីផែនការ យុទ្ធសាស្ដ្រថវិកា សម្រាប់កិច្ចដំណើរការ និងការថែទាំធារាសាស្ដ្រ ២០១៥-២០១៧ ដោយមានការអញ្ជើញចូលរួម ជាអធិបតី ភាពដោយលោក ថោ ជេដ្ឋា រដ្ឋលេខាធិការ  ក្រសួងធនធានទឹក និងឧតុនិយម តំណាងដ៏ ខ្ពង់ខ្ពស់លោករដ្ឋមន្ដ្រី លឹម គានហោ ។

លោក ថោ ជេដ្ឋា បានថ្លែងថា សិក្ខា សាលានេះ ជាលើកទី២ហើយ ធ្វើឡើងជា ជំហានមួយផ្សេងទៀត ឆ្ពោះទៅធ្វើឱ្យ ទំនើបកម្ម នូវការគ្រប់គ្រងគម្រោង និង វិធានការ សេវាកម្ម ប្រព័ន្ធធារាសាស្ដ្រនៅ កម្ពុជា ។

លោក ថោ ជេដ្ឋា បានបន្ដថា វឌ្ឍនភាព លើការបង្កើត និងការអភិវឌ្ឍន៍ការរៀបចំ វិធីសាស្ដ្រនានា ដើម្បី ធ្វើឱ្យទំនើបនូវកិច្ច ដំណើរការ និងការថែទាំដោយមានក្រុមទី ប្រឹក្សា ស៊ីឌីធីអេ ៧៦១០ ធ្វើជាជំនួយការ ដ៏ពិសេសបំផុត សង្ឃឹមថា ឆាប់ៗខាងមុខ នឹងបានឃើញនូវផ្លែផ្កា នៅក្នុងលទ្ធផលស្ដី ពីសំណើសុំ ថវិកា ក្នុងឆ្នាំ ២០១៥ ។

ជាមោទនភាព ក្នុងឆ្នាំ ២០១៤ នេះ យើងទទួលបានថវិកា សម្រាប់ការងារជួស ជុល និងថែទាំប្រព័ន្ធធារា សាស្ដ្រចំនួន ១៣ គម្រោង លើ ៨ខេត្ដ ដែលមានទឹកប្រាក់ ប្រមាណ ៥លានដុល្លារ ព្រមទាំងទទួលបាន នូវបទពិសោធន៍ ពីសកម្មភាពការងារលើ គម្រោង និងការងារអនុវត្ដគម្រោង ។

លោក ថោ ជេដ្ឋា បន្ថែមថា ពេលអនា គត នឹងអាចធ្វើឱ្យចម្រើនទៅមុខជាមួយ ការធ្វើផែនការយ៉ាងទូលំ ទូលាយ ហើយបទ បញ្ជានៃការប្រើប្រាស់ទឹក តាមរយៈផ្ដល់ អាជ្ញាប័ណ្ណ និងការបម្រុងទុកនៃតម្រូវការ ទឹក សម្រាប់គម្រោងនីមួយៗដែលយើង បានអភិវឌ្ឍន៍ដូចមានចែងនៅក្នុងច្បាប់ស្ដី អំពីធនធានទឹក ។ មាន ទំនាស់ជាច្រើន បាន កើតឡើងពីលំហូរទឹកទន្លេធម្មជាតិ នៅក្នុង រដូវប្រាំង ហើយយើងត្រូវប្រាកដថា នឹង តស៊ូចំពោះបញ្ហានេះ នៅក្នុងរបៀបរៀបចំ ឱ្យបានឆាប់រហ័សបំផុត ដែលអាច ធ្វើទៅ បាន ។

លោក ថោ ជេដ្ឋា ក៏បានមានមតិប្ដេជ្ញាថា និងបន្ដស្វែងរកជំនួយការពីដៃគូអភិវឌ្ឍន៍ ដែលលោកសង្ឃឹមថា និងចូលរួមដោយមាន ការពិចារណាយ៉ាងហ្មត់ចត់ លើកិច្ច ដំណើរ ការ និងការថែទាំរបស់យើងបន្ថែម ទៀត។ បន្ទាប់ពីបញ្ចប់នូវអង្គសិក្ខាសាលា យើងនឹង ទទួលបានលទ្ធផលល្អ សម្រាប់ការរៀបចំ ផែនការ យុទ្ធសាស្ដ្រថវិកា កិច្ចដំណើរការ និងការថែទាំប្រព័ន្ធធារាសាស្ដ្រ ។

សូមបញ្ជាក់ថា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានី ខេត្ដ និងមន្ដ្រី គឺធ្លាប់ មានបទពិសោធន៍ជា ច្រើនរួចមកហើយ ជា មួយនឹងមុខងារនៃកិច្ចដំណើរការ និងការ ថែទាំជាហេតុនាំឱ្យរាជរដ្ឋាភិបាលធ្វើការ សម្រេចចិត្ដលើការងារ ធ្វើឱ្យទំនើបកម្មនៃ វិធីសាស្ដ្រ គោលនយោបាយ ដើម្បីផ្ដល់នូវ សេវាកម្ម ប្រព័ន្ធធារា សាស្ដ្រពេញលេញ និង ឈានទៅឯកជនរូបនីយកម្ម ដើម្បីឈាន ទៅរកការវិនិយោគលើវិស័យនេះ ៕

ក្រុមបាល់​ទាត់ AEU យកឈ្នះ Police ១-០ ឈរលេខ​រៀងទី៤ ក្នុងក្របខ័ណ្ឌ​លីកកំពូល​កម្ពុជា

$
0
0

ភ្នំពេញ៖ ក្រុមបាល់ទាត់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានយកឈ្នះក្រុម អគ្គស្នងការនគបាលជាតិ (Police) ក្នុងលទ្ធផល ១ ទល់នឹង ០ កាលពី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៤ លទ្ធផលនេះនាំអោយ អាស៊ី អឺរ៉ុប លោតពីលេខរៀងទី៧ មកលេខរៀងទី៤វិញ ក្នុងក្របខ័ណ្ឌ Mefone Cambodia Leafnce ២០១៤ បន្ទាប់ពីក្រុម Naga លេខ១, ក្រុមបឹងកេតលេខ២, និងក្រុមភ្នំពេញក្រោនលេខ៣។

លោក ប៊ុន សម្បតិ្ត គ្រូបង្វឹកក្លឹបបាល់ទាត់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានអោយដឹងថា កាលដែលក្លឹបរបស់លោក បានចំណាត់ថ្នាក់លេខ៤នេះ មិនមែនជាការចៃដន្យទេ ពោលគឺបន្ទាប់ពីបានការឧបត្ថម្ភ ពីសាលារៀនខេមអេលីត ក្លឹបយើងខ្ញុំបានធ្វើការហ្វឹកហាត់យ៉ាងខ្លាំង ហើយពេល ប្រកួតក្រុមយើងមានការ សហការគ្នាបានល្អ ទើបធ្វើឲ្យបីប្រកួតចុងក្រោយ យើងទទួលបានលទ្ធផល យ៉ាងត្រចះត្រចង់ដោយយកឈ្នះ Albarex ៣ ដល់នឹង ១, យកឈ្នះ Tri Asia ២ ទល់ ០ និងថ្ងៃនេះ យកឈ្នះ Police ១ ទល់ ០។

លោកបានបន្តទៀតថា ក្លឹបលោកយកឈ្នះ Police ថ្ងៃនេះដោយលំបាកបំផុតព្រោះក្រុម Police ក៏ជាក្រុមខ្លាំងមួយដែរ និយាយរួមការប្រកួត មានលទ្ធភាពស៊ីគ្នា ៥០-៥០ រហូតដល់នាទី    ទី៧០ ទើបយើងនាំមុខ១គ្រាប់ ធ្វើបានសម្រេចដោយកីឡាករឆ្នើម សារី ម៉ាត់ណូរូទីន ហើយរក្សាលទ្ធផលឈ្នះ ១ ទល់ ០ នេះ រហូតដល់ចប់ការប្រកួត៕

ទស្សនកិច្ចអនុប្រធាន គណៈកម្មាធិការ យោធាមជ្ឈឹមបក្សចិន នៅកម្ពុជា សន្យាជំរុញ ទំនាក់ទំនងយោធា និងការអភិវឌ្ឍ ធនធានមនុស្ស

$
0
0

ភ្នំពេញ៖ លោក ស៊ូ ជីលាំង (Xu Qiliang) អនុប្រធាន គណៈកម្មាធិការយោធាមជ្ឈឹមបក្ស នៃសាធារណរដ្ឋប្រជា មានិតចិន បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក និងប្រតិភូ មកកាន់កម្ពុជា នាពេលនេះ ដើម្បីជំរុញទំនាក់ ទំនងផ្នែកយោធាប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស។ គោលដៅទស្ស  នកិច្ច របស់លោក ស៊ូ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ ពីនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ សែន។

បើតាមលោក អ៊ាង សុផល្លែត បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ជំនួបរវាងសម្តេចតេជោ និងលោក ស៊ូ ព្រម ទាំងគណៈប្រតិភូនៅវិមានសន្តិភាព នារសៀលថ្ងៃទី០៨ ខែឧសភា នេះ លោក ស៊ូ ជីលាំង បានបញ្ជាក់ពីគោលបំ  ណងនៃទស្សនកិច្ចរបស់លោកថា ធ្វើឡើងក្នុងទិសដៅចំនួន៣ រួមមានទី១. បង្កើនការយល់ដឹងពីគ្នារវាងកម្ពុជា  និងចិនជាយុទ្ធសាស្ត្រ ទី២. ជំរុញកិច្ចសហប្រតិបត្តិការ ដែលផ្តល់មកនូវផលប្រយោជន៍ពីគ្នាទៅវិញទៅមករវាង ប្រទេសទាំងពីរឱ្យកាន់តែស៊ីជំរៅ និងទី៣. ជំរុញទំនាក់ទំនងរវាងយោធា នៃប្រទេសទាំងពីរ ជាពិសេសលើការអភិ  វឌ្ឍធនធានមនុស្ស ក្នុងន័យធ្វើឱ្យប្រទេសទាំងពីរ មានភាពថ្កុំថ្កើងរុងរឿង។

លោក អ៊ាង សុផល្លែត ក៏បានបញ្ជាក់ផងដែរថា ក្នុងជំនួបនេះ លោក ស៊ូ បានសំដែងនូវការរីករាយយ៉ាងខ្លាំង និង អបអរសាទរ ចំពោះសមិទ្ធផល ដែលកម្ពុជាទទួលបានក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។

នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអំណរគុណ ចំពោះការផ្តាំផ្ញើសួរសុខទុក្ខអំពីប្រធានាធិបតី និងនាយករដ្ឋមន្ត្រីចិន  ព្រមទាំងបានថ្លែងអំណរគុណចំពោះ លោក ស៊ូ ដែលបានលើកឡើងនូវគោលដៅពីការបំពេញទស្សនកិច្ចនេះ  ហើយសម្តេច ក៏បានស្វាគមន៍នូវរាល់គោលដៅនានា ដែលបានលើកឡើង ដោយអនុប្រធានគណៈកម្មាធិការយោ  ធាមជ្ឈឹមបក្សរបស់ចិន៕

បារាំងបញ្ជូនក្រុមជំនាញ ទៅរំដោះក្មេងស្រី សិស្សសាលា ដែលជាចំណាប់ខ្មាំង នៅ នីហ្សេរីយ៉ា

$
0
0

បារាំង៖ សាធារណរដ្ឋបារាំង សម្រេចបញ្ជូនក្រុមជំនាញ ទៅកាន់ប្រទេស នីហ្សេរីយ៉ា ដើម្បីជួយសង្រ្គោះ សិស្សសាលាស្រី ដែលមានវ័យពី ១៥ ទៅ ១៨ឆ្នាំ ជាង២០០នាក់ ត្រូវបានជំរិត ជាចំណាប់ខ្មាំង ដោយក្រុមពួកឥស្លាមនិយមជ្រុល Boko Haram រយៈពេលជាច្រើនសប្តាហ៌កន្លងមក នេះបើយោងតាមព័ត៌មាន CNN ចេញផ្សាយនៅល្ងាចថ្ងៃ ព្រហស្បត្តិ ទី០៨ ខែឧសភា ឆ្នាំ២០១៤ ។

ការសម្រេចបញ្ជូនភ្នាក់ងារ ជំនាញខាងរំដោះចំណាប់ខ្មាំង របស់បារាំងនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតី Francois Hollande បានថ្លែងតាមទូរស័ព្ទជាមួយ មេដឹកនាំប្រទេស នីហ្សេរីយ៉ា លុះមួយម៉ោងក្រោយមក ទើបបញ្ជូនកងកម្លាំងពិសេស ទៅជួយក្មេងស្រីដែលកំពុងរងគ្រោះ នៅទីក្រុង Abuja របស់ នីហ្សេរីយ៉ា ។

សូមជំរាបថា នាពេលថ្មីៗនេះកន្លងមកនេះ ក្រុមចលនាឧទ្ទាមមួយនេះបានប្រកាសឲ្យដឹងថា ពួកគេនឹងយកសិស្សសាលាស្រីៗទំាងនោះទៅលក់ ព្រមទំាងចាប់បង្ខំឲ្យរៀបការទៀតផង។

ម៉ិកស៊ិក ទទួលរងការរញ្ជួយដីកម្លាំង ៦.៨រិចទ័រ ទៀតហើយ

$
0
0

ម៉ិកស៊ិក៖ រញ្ជួយដីកម្រិតខ្លាំង ៦.៨ រិចទ័រ វាយប្រហារ ទីក្រុង Tecpan ក្នុងរដ្ឋ Galeana ប្រទេស ម៉ិកស៊ិក នៅម៉ោង ០០៖១៥នាទីយប់ ចូលថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០១៤ (ម៉ោងនៅកម្ពុជា) ចំណែកម៉ោងនៅម៉ិកស៊ិក ជាវេលាថ្ងៃត្រង់ ម៉ោង ១២៖១៥នាទី ថ្ងៃទី០៨ ខែឧសភា នេះបើយោងតាមព័ត៌មាន BBC ចេញផ្សាយប៉ុន្មាននាទីមុននេះ ។

តាមព័ត៌មានពី US Geological Survey របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ទីតាំងរងការរញ្ជួយដីនេះ នៅភាគនិរតី ចម្ងាយប្រមាណ ៣០០គីឡូម៉ែត្រ ពីទីក្រុង ម៉ិកស៊ិក ។ ដោយពាក់ព័ន្ធនឹងការខូចខាត មិនទាន់ទទួលបានព័ត៌មានលម្អិតនៅឡើយនោះទេ ។


ជនសង្ស័យ ប៉ុនប៉ង រំលោភកូនដើម បានធ្វើអត្តឃាត ចងក សម្លាប់ខ្លួន ក្នុងស្នងការដ្ឋាន នគរបាល ខេត្ត ព្រះសីហនុ

$
0
0

ព្រះសីហនុៈ បុរសម្នាក់ ជាជនសង្ស័យ ពីបទ ប៉ុនប៉ងរំលោភកូនដើម មានឈ្មោះ ឈួន រដ្ឋា ហៅបារាំង ជា មន្រ្តីយោធា បាត់បង់សមត្ថភាពពលកម្ម នៅស្រុកឈូក ខេត្តកំពត បច្ចុប្បន្នមកធ្វើ សន្តិសុខឯកជន MPA នៅក្រុងព្រះសីហនុ បានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួនក្នុងមន្ទីរ ឃុំឃាំង បណ្តោះអាសន្ត ក្នុងស្នងការ ដ្ឋាននគរបាល ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤នេះ ។

នគរបាលមូលដ្ឋាន បានប្រាប់ថា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៤ វេលាម៉ោង ៣និង ៣០នាទីទាបភ្លឺ នៅចំណុចផ្ទះជួលក្រុមទី១ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណី ប៉ុនប៉ង រំលោភមួយកើតឡើង ។ ជនរងគ្រោះមានឈ្មោះ ឃ.ស ភេទស្រី អាយុ ១៣ឆ្នាំ មុខរបរសិស្ស ។

ខណៈដែលម្តាយរបស់ជនរងគ្រោះ ដែលត្រូវជាប្រពន្ធចុង របស់ខ្លួនកំពុង ទៅស្រុកជនសង្ស័យក៏បានធ្វើ សកម្មភាពជិះសង្កត់ពីលើជនរងគ្រោះ ដែលកំពុងដេក ហើយយកដៃខ្ចប់ មាត់ មិនឲ្យស្រែក ប៉ុនប៉ងរំលោភ តែពេលនោះ ជនរងគ្រោះបានប្រឹងត្រដរស្រែក ក៏ឮទៅដល់មីងឈ្មោះ តឹប ស្រីលក្ខ័ ដែលមានបន្ទប់ជួលជាប់គ្នា ហើយក៏ត្រូវមីងរត់មកជួយ ដោយគោះទ្វារ ស្រែកហៅ ទើបជនសង្ស័យ បើកទ្វារ ហើយជនរងគ្រោះ ក៏បានរត់ចេញមកក្រៅ ទៅដេកជាមួយម្តាយមីងវិញ ។

លុះព្រឹកឡើង ម្តាយមីង ក៏នាំជនរងគ្រោះ មកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ បន្ទាប់មកក៏ មានការឃាត់ខ្លួនជនរងគ្រោះតែម្តង ។ បន្ទាប់ពីបានធ្វើកំណត់ហេតុរួចរាល់ កាលពីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤ ជនសង្ស័យ ក៏ត្រូវបាននគរបាលបញ្ជូនបន្ត ទៅស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ដើម្បី រៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តព្រះសីហនុ ស្រាប់តែនៅម៉ោង ១២ថ្ងៃត្រង់ ស្រាប់តែទទួលដំណឹងថា ជនសង្ស័យបានធ្វើអត្តឃាតចងក សម្លាប់ខ្លួន ដោយក្រម៉ា នៅជាប់នឹងខ្លួន ទៅនឹងជំរឹងបង្អួច ក្នុងមន្ទីរឃុំឃាំងបណ្តោះអាសន្ន ក្នុងស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ បាត់ទៅហើយ ដោយជើង មិនផុតពីដីផង ។ មានការរិះគន់ថា នេះគឺជាការធ្វេសប្រហែសរបស់មន្រ្តីសមត្ថកិច្ច យ៉ាងធ្ងន់ធ្ងរបំផុត ។

ស្រ្តីដែលជាប្រពន្ធចុងរបស់ ជនសង្ស័យឈ្មោះ តឹប ខ្មៅ បានប្រាប់នៅសាលតម្កល់សព ក្នុងមន្ទីរពេទ្យ បង្អែកថា ក្រោយពីបានទំនាក់ទំនង ទៅគ្រួសារខាងប្តីក្រោយ របស់គាត់នៅឯស្រុក គាត់បានសម្រេចចិត្ត យកសពទៅបូជានៅវត្តឥន្ធញ្ញាណ (ហៅវត្តក្រោម) បន្ទាប់មក និងយកធាតុរបស់គាត់ ទៅស្រុកកំណើត របស់គាត់វិញ ៕

យន្ដហោះ​មួយគ្រឿង​របស់​សិង្ហបុរី ត្រូវបាន​បញ្ជាឲ្យ ត្រឡប់​ក្រោយ​វិញ ព្រោះ​បញ្ហា​បច្ចេកទេស

$
0
0

សិង្ហបុរី៖ យន្ដហោះក្រុមហ៊ុនអាកាសចរណ៍ របស់សិង្ហបុរីមួយគ្រឿង ហោះហើរទៅកាន់ទីក្រុងហុងកុង ត្រូវបានបញ្ជាឲ្យត្រឡប់មកវិញ ព្រោះមានបញ្ហាបច្ចេកទេស ទ្វារនៅកន្លែងផ្ទុកទំនិញ។

យោងតាមព័ត៌មាន CNN ចេញផ្សាយនៅប៉ុន្មាននាទីមុននេះ ដោយស្រង់សម្ដី ពីក្រុមហ៊ុនអាកាសចរណ៍ សិង្ហបុរី បានឲ្យដឹងថា អ្នកបើកបរយន្ដហោះ ជើងហោះហើរលេខ A380 បានទទួលសញ្ញាថា មានបញ្ហាទ្វារ នៅកន្លែងផ្ទុកទំនិញលើយន្ដហោះ ហើយបានបញ្ជាឲ្យត្រឡប់ មកទីក្រុងសិង្ហបុរីវិញ នៅថ្ងៃសុក្រ ទី០៩ ខែឧសភានេះ៕

សម្តេចតេជោ នឹងអញ្ជើញ ចូលរួម សម្ពោធ ដាក់ឲ្យដំណើរការ ស្ពានអាកាសស្ទឹងមានជ័យ នៅអំឡុង ខែ កក្កដា

$
0
0

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ឋបណ្ឌិត នឹងអញ្ជើញជា អធិបតីភាព សម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស ស្ទឹងមាន ជ័យ នាអំឡុងខែកក្កដា ឆ្នាំ២០១៤ ខាងមុខ នេះ ។

នេះជាការលើកឡើង របស់អភិបាល រាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ក្នុងឱកាសមកតភ្ជាប់ស្ពាន អាកាសស្ទឹងមានជ័យ នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០១៤ នេះ ។

លោក ប៉ា សុជាតិវង្ស បានថ្លៃងថា ដោយសារការខំប្រឹងប្រែង របស់ក្រុមការងារ នៃក្រុមហ៊ុនវិនិយោគ ក្នុង ការកសាងស្ពានអាកាស ស្ទឹងមានជ័យ នៅសល់រយ:ពេល ប្រមាណ ១ខែទៀត នឹងបញ្ចប់ការសាងសង់ ។ លោកបន្តថា ក្រោយបញ្ចប់ការសាងសង់មុនផែនការកំណត់ សាលារាជធានីភ្នំពេញ នឹងស្នើសុំគោរព អញ្ជើញសម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត មកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅ អំឡុងខែកក្កដា ឆ្នាំ២០១៤ ខាងមុខនេះ ។

លោកអភិបាលក្រុង បានលើកឡើង ពីផលប្រយោជន៍យ៉ាងច្រើន លើការធ្វើដំណើរ និងការដឹកជញ្ជូន ដែលឆ្លងកាត់តំបន់នេះ ជាពិសេសការកាត់បន្ថយ ការកក ស្ទះចរាចរ យ៉ាងច្រើន ដែលបាន និងកំពុងកើត មានឡើងនាពេលបច្ចុប្បន្ននេះ ។

សូមបញ្ជាក់ថា ស្ពានអាកាសស្ទឹងមានជ័យ ត្រូវបានបើកការដ្ឋានសងសង់ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ដែលជា គម្រោងវិនិយោគ របស់ក្រុមហ៊ុន ICOC ក្នុងតម្លៃទឹក ប្រាក់ប្រមាណ ១៩លានដុល្លារ ហើយគ្រោងបញ្ចប់សាងសង់នៅអំឡុងខែមីនា ឆ្នាំ២០១៥ ប៉ុន្តែ បានរួច រាល់មុនផែនការកំណត់ ក្នុងរយ:ពេលប្រមាណ ១ ខែទៀតខាងមុខ ៕

លិខិតមិត្តអ្នកអាន​ គោរពផ្ញើជូន មកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល

$
0
0

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

សាលក្រមសាលាដំបូងខេត្តស្វាយរៀង

Photo by DAP-News

Photo by DAP-News

សាលដីកាសាលាឧទ្ធណ៍

Photo by DAP-News

លទ្ធផលកិច្ចប្រជុំ គណៈរដ្ឋមន្រ្តី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤

នាយក​រដ្ឋមន្រ្តី ជំរុញ​ឲ្យមាន​ការ សាងសង់​ផ្ទះសម្រាប់ កម្មករ-កម្មការិនី

$
0
0

ភ្នំពេញ៖ ដើម្បីជាការកាត់បន្ថយបន្ទុកចំណាយ សម្រាប់កម្មករ-កម្មការិនី នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង សហការជាមួយរោង ចក្រនៅក្នុងប្រទេសកម្ពុជា សាងសង់ផ្ទះសម្រាប់ ការស្នាក់នៅរបស់កម្មករ-កម្មការិនី។

ការមានប្រសាសន៍ជំរុញ របស់នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើឡើងនៅក្នុង កិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ២០១៤នេះ។

លោក ខេន លូ អគ្គលេខាធិការ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានថ្លែងស្វាគមន៍ចំពោះ ប្រសាសន៍របស់នា យការដ្ឋមន្រ្តីកម្ពុជា ហើយលោកសន្យាជួយជំរុញ ឲ្យគ្រប់ភាគរោងចក្រ ដែលចូលមកវិនិយោគទុននៅកម្ពុជា គិតគូរ ពីបញ្ហានេះ។

លោក ខេន លូ បានបន្តថា សម្រាប់រោងចក្រ ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ មិនបានគិតគូរដល់ការសាង សង់លំនៅដ្ឋានសម្រាប់កម្មករនោះទេ ដោយសារតែទីតាំងចង្អៀត។ ដោយឡែកសម្រាប់រោងចក្រ នៅតាមបណ្តាខេត្ត ដូចជានៅកំពង់ស្ពឺជាដើម បាននិងកំពុងគិតគូរ ហើយសាងសង់លំនៅដ្ឋាន សម្រាប់កម្មករ។

លោក ខេន លូ ក៏បានបញ្ជាក់ផងដែរថា នាពេលកន្លងទៅ គ្រប់អ្នកវិនិយោគទុន ដែលមករកស៊ីនៅកម្ពុជាលើវិស័យ កាត់ដេរនេះ លោកតែងតែពន្យល់ និងជំរុញឲ្យពួកគេគិតគូរ ទៅលើបញ្ហាសាងសង់លំនៅដ្ឋាន សម្រាប់កម្មករ-កម្មការិនី៕

សម្តេច​តេជោ អំពាវនាវ​ឲ្យកម្លាំង ​ប្រដាប់អាវុធ និង​អាជ្ញាធរ តាម​ព្រំដែន​កម្ពុជា-ថៃ រក្សាភាព​ស្ងប់ស្ងាត់

$
0
0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំពាវនាវ ដល់កងកម្លាំងប្រ ដាប់អាវុធ និងអាជ្ញាធរដែនដី នៅតាមបណ្តោយ ព្រំដែនកម្ពុជា-ថៃ រក្សានូវភាពស្ងប់ស្ងាត់ និងរក្សាទំនាក់ទំនងល្អជា មួយកងទ័ព ក៏ដូចជាអាជ្ញាធរដែនដីរបស់ថៃ។

ការមានប្រសាសន៍ជំរុញ របស់នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើឡើងនៅក្នុង កិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ២០១៤នេះ។

សូមបញ្ជាក់ផងដែរថា ការថ្លែងក្រើនរំលឹករបស់ នាយករដ្ឋមន្រ្តីកម្ពុជា ត្រូវបានធ្វើឡើង នៅក្រោយពេលស្ថានការណ៍ នយោបាយនៅក្នុងប្រទេសថៃ កំពុងតានតឹង ជាពិសេសនៅចំពេល ដែលនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ត្រូវបានតុលាការធម្មនុញ្ញរបស់ថៃ ទម្លាក់ចេញពីតំណែង៕


ផ្ទុះសេខ្សែរភ្លើង ឆាបឆេះពេញ បង្គោលភ្លើងនៅ ចំណុចក្បែរផ្លូវភ្លោះអូរឬស្សី សង្កាត់បឹងប្រលិត ខណ្ឌ៧មករា

$
0
0

ភ្នំពេញ៖ អគ្គិភ័យឆាបឆេះបង្គោលភ្លើង នៅចំណុចផ្លូវលេខ១០៧ ក្បែរចំណុចផ្លូវ ភ្លោះអូរឬស្សី ស្ថិតក្នុងសង្កាត់បឹងប្រលិត ខណ្ឌ៧មករា នៅវេលាម៉ោង ៨៖៣០នាទី។

តាមព័ត៌មានពីសមត្ថកិច្ច បានបញ្ជាក់ថា អគ្គិភ័យឆាបឆេះបង្គោលភ្លើងនោះ បានឆាបឆេះពីបង្គោលតូច ទៅបង្គោលធំ នៅក្បែរកែងស្ថានទូតអាឡឺម៉ង់ ក្បែរផ្ទះឧបនាយករដ្ឋមន្ត្រីចៅហ្វាវាំង គង់ សំអុល ពាក់ព័ន្ធនឹងការខូចខាតនោះ មិនមានអ្វីជាធំដុំនោះទេ។

អគ្គិភ័យបំផ្លាញ ផ្ទះប្រជាពលរដ្ឋ ៥ខ្នង នៅទីរួមស្រុកតាវែង ខូចខាតជា ទឹកប្រាក់ប្រមាណ ២០ម៉ឺនដុល្លារ

$
0
0

រតនគិរី ៖ ផ្ទះប្រជាពលរដ្ឋ ចំនួន៥ខ្នង ស្ថិតនៅទីរួម ស្រុកតាវែង ខេត្តរតនគិរី នៅរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៤នេះ ត្រូវបានអគ្គិភ័យ ឆេះបំផ្លាញទាំងស្រុង ដោយខូចខាត គិតជាទឹក ប្រាក់ប្រមាណ ២០ម៉ឺនដុល្លារ ។

មន្រ្តីនគរបាល មូលដ្ឋាន បានឲ្យដឹងថា មូលហេតុដែលនាំ អគ្គិភ័យខាងលើនេះ បណ្តាលមកពី ទុស្សេចរន្តភ្លើង ចេញមកពីផ្ទះលក់ម៉ូតូ ដែលម្ចាស់មិននៅ ។ ក្រោយកើតហេតុ សមត្ថកិច្ច បានទៅជួយ អន្តរាគមន៍ តែដោយសារតែ ភ្លើងឆេះខ្លាំងពេក ទើបធ្វើឲ្យឆេះ ខ្ទេចតែម្តង ៕

GPS TRACKING ឧបករណ៏ការពារ រថយន្ត តំលៃពិសេស ត្រឹមតែ 99$

$
0
0

ភ្នំពេញ៖ ការព្រួយបារម្មណ៏ ក្នុងការបាត់បង់យានយន្ត រឺទោចក្រយានយន្តលែងជាក្តីកង្វល់ ។ យានយន្តរបស់លោកអ្នក ត្រូវបានការពារ ២៤ម៉ោង លើ២៤ម៉ោង ដោយឧបករណ៏ការពារ ដ៏ពិសេសមួយនេះ គឺ GPS Tracking ។

ក្នុងករណីត្រូវបានគេលួច ឧបកណ៏មួយនេះ និងផ្តល់ជាសញ្ញាឲ្យយើងឃើញនៅទិសដៅយានយន្ត រឺ ទោចក្រយានយន្ត កំពុងតែចត រឺក៏ធ្វើដំណើរ ទៅទីកន្លែងណាមួយដ៏ជាក់លាក់ ។ ដូច្នេះ 99% គឺអាចរកឃើញត្រលប់មកវិញ លើសពីនេះទៅទៀត អាចត្រួតពិនិត្យមើលនៅសកម្មភាព  បើកបររបស់បុគ្គលិក និង សកម្មភាពផ្សេងៗ រថយន្ត រឺ ម៉ូតូ ដែលត្រូវបានជួលឲ្យ អ្នកដ៏ទៃផងដែរ ហើយ GPS Tracking ក៏ជាភ្នាក់ងារផ្តល់ពត៌មាន អោយយើងបានភ្លាមៗ នៅពេលដែលយើងចង់ដឹង នៅសកម្មភាពទាំងអស់នោះ ។

អត្ថប្រយោជន៏ក្នុងការប្រើប្រាស់របស់ឧបករណ៏ GPS Tracking
-    អាចដឹងពីទីតាំងដែលយានយន្តរបស់លោកអ្នកកំពុងតែឈប់ រឺ បើកបរ
-    អាចផ្តាច់ចរន្តភ្លើងយានយន្តអោយ រលត់តាមរយះទូរស័ព្ទដៃ បានគ្រប់ទីកន្លែង
-    អាចកំណត់ល្បឿន ធ្វើដំណើរ
-    អាចកំណត់កន្លែងហាមឃាត់មិនឲ្យ ចេញចូលបាន

បើមានចំណាប់អរម្មណ៏ សូមមកកាន់ Safe Home Technologyដែលមានទីតាំង ផ្ទះលេខ 279 ផ្លូវព្រះស៊ីហនុ (ទល់មុខក្លោងទ្វារវត្តមហាមន្រ្តី )

ទូរស័ព្ទ៖  023 217 287 / 077 505 400 / 078 886 661 / 017 888 002

www.lookingtoday.com

មកដល់ថ្មីទៀតហើយ កម្មវិធីបញ្ចុះតម្លៃ​ពិសេសដ៏អស្ចារ្យ សម្រាប់អ្នកចូលតន្ត្រី

$
0
0

ភ្នំពេញ៖ មកដល់ថ្មីទៀតហើយ ពិតជាពិសេសជាទីបំផុត សំរាប់អតិថិជនទាំងអស់ ដែលមានចំណង់ចំណូល ចិត្តកំសាន្តអារម្មណ៍ជាមួយនឹងតន្រ្តី ក៏ដូចជាច្រៀងចំរៀងខារ៉ាអូខេ។ ចាប់ពី ថ្ងៃសុក្រទី 09 រហូតដល់ថ្ងៃអាទិត្យ ទី 11 ខែឧសភា ឆ្នាំ ២០១៤ ខាងមុខនេះ ក្រុមហ៊ុន LCH Mobile និងមានរៀបចំនូវការលក់បញ្ចុះតម្លៃ យ៉ាងពិសេសអស្ចារ្យបំផុត និងមិនធ្លាប់មានពីមុនមកសំរាប់ផលិតផលថ្មីៗ មួយចំនួនរួមមានដួច ជា Phillips Home Theater,  DVD Player, Mini Hi-Fi, Docking Speaker, CD Sound ផលិតផលផ្ទះបាយ និងផលិតផល AVENT សំរាប់ទារកជាដើម ហើយ កម្មវិធីនេះ នឹងរៀបចំធ្វើឡើងនៅខាងមុខផ្សារទំនើប CityMall ។

តាមការបញ្ជាក់ពីតំណាងក្រុមហ៊ុន LCH Mobile បានឲដឹងថា កម្មវិធី Philips King Offer!នេះគឺជាកម្មវិធីមួយដែលមានលក្ខណៈពិសេស ជាងកម្មវិធីណាៗទាំងអស់ ពីព្រោះថា ក្រុមហ៊ុន LCH Mobile បានផ្តល់ជូននូវការបញ្ចុះតម្លៃរហូតដល់ 78% ទៅលើផលិតផលកំសាន្តម៉ាក Phillips ជាច្រើនម៉ូដែល តួយ៉ាងដូចជា Phillips Home Theater HTS-5500/98 គឺលក់តម្លៃត្រឹមតែ 140 ដុល្លារប៉ុណ្ណោះ ដែលតម្លៃដើមរបស់វាគឺ 550ដុល្លារ។ Phillips Home Theater HTS-2500/98 គឺលក់តម្លៃត្រឹមតែ 50 ដុល្លារប៉ុណ្ណោះ ដែលតម្លៃដើមរបស់វាគឺ 159ដុល្លារ។ Phillips DVD Player PD7007/98 គឺលក់តម្លៃត្រឹមតែ 40 ដុល្លារប៉ុណ្ណោះ ដែលតម្លៃដើមរបស់វាគឺ 119ដុល្លារ។ Phillips Docking Speaker DS7700 គឺលក់តម្លៃត្រឹមតែ 40 ដុល្លារប៉ុណ្ណោះដែលតម្លៃដើមរបស់វាគឺ 189 ដុល្លារ។ Phillips Docking Speaker DS3500 គឺលក់តម្លៃត្រឹមតែ 30 ដុល្លារប៉ុណ្ណោះ ដែលតម្លៃដើមរបស់វាគឺ 149 ដុល្លារ។ Phillips Docking Speaker DS8500 គឺ លក់តម្លៃត្រឹមតែ 40 ដុល្លារប៉ុណ្ណោះ ដែលតម្លៃដើមរបស់វាគឺ 169ដុល្លារ និង Phillips Mini Hi-Fi System FWD 97 គឺលក់តម្លៃត្រឹមតែ 40 ដុល្លារប៉ុណ្ណោះ ដែលតម្លៃដើមរបស់វាគឺ ១៨៩ដុល្លារ។

តំណាងក្រុមហ៊ុនបានបញ្ជាក់បន្ថែមទៀតថា នៅក្នុងកម្មវិធីពិសេស Philips King Offer! ក្រៅពីការលក់បញ្ចុះតម្លៃ ទៅលើផលិតផលកំសាន្តតន្រ្តី ក្រុមហ៊ុន LCH Mobile ក៏នូវមានបញ្ចុះតម្លៃរហូតដល់ទៅ 50% ទៅលើផលិតផលផ្ទះបាយម៉ាក Phillips ជាច្រើនប្រភេទទៀតផងដែរ ក្នុងនោះរួមមានដូចជា ម៉ាស៊ីនក្រឡុកផ្លែឈើ ម៉ាស៊ីនផលិតទឹកផ្លែឈើ ឆ្នាំងដាំបាយអគ្គីសនី ឆ្នាំងអ៊ុត ម៉ាស៊ីនផ្លុំសក់ និងម៉ាស៊ីនគៀបសក់ជាដើម។ ចំពោះផលិតផលសំរាប់ទារកម៉ាក AVENT ក្រមហ៊ុន ក៏និងធ្វើការបញ្ចុះតម្លៃជូនចំនួន 20% ដល់មាតាគ្រប់រូបផងដែរ។

សូមបញ្ជាក់ថា កម្មវិធី Philips King Offer! នេះគឺមានរយះពេលចំនួន ៣ ថ្ងៃប៉ុណ្ណោះដោយចាប់ ផ្តើមពីថ្ងៃសុក្រ ទី 09 រហូតដល់ ថ្ងៃអាទិត្យ ទី 11 ខែឧសភា ឆ្នាំ 2014 នេះ ហើយនិងរៀបចំឡើងនៅមុខ ផ្សារទំនើប CityMall តែមួយគត់ ហេតុដូច្នេះ សូមអតិថិជនទាំងអស់ អញ្ជើញរួសរាន់មកទទួល យកនូវការបញ្ចុះតម្លៃពិសេសនេះឲបានគ្រប់ៗគ្នា កុំឲឱកាសដ៏ពិសេសនេះ កន្លងហួសឲសោះ។ សំរាប់ព័តមានលំអិតទាក់ទងជាមួយនឹងកម្មវិធីនេះ សូមទាក់ទងមកកាន់ក្រុមហ៊ុន LCH Mobile តាមរយៈលេខទូរស័ព្ទ 023 993 245៕

កកស្ទះចរាចរណ៍ ជាច្រើនម៉ោង លើកំណាត់មហាវិថី សហព័ន្ធរុស្ស៊ី

$
0
0

ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណជា ៥ល្ងាចថ្ងៃនេះ លើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី បានកកស្ទះចរាចរណ៍យ៉ាង ខ្លាំង និងមានរយៈពេលរាប់ម៉ោង ជាពិសេសនៅម្តុំមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងរង្វង់ចោមចៅ។

រហូតដល់ម៉ោង ៧យប់ថ្ងៃទី១០ ខែឧសភា នេះ ផ្លូវមិនទាន់អាចធ្វើ ចរាចរណ៍បាននៅឡើយទេ អ្នកដំណើរ ដែលធ្វើដំណើរតាមម៉ូតូ បាននាំគ្នាលើកម៉ូតូឡើងលើឃឿនផ្លូវ ដើម្បីបន្ត ដំណើរទៅមុខ។

រហូតដល់ម៉ោងជិត៨យប់ថ្ងៃដដែល ព្រោះការកកស្ទះចរាចរណ៍អ្នកដំណើរត្រូវឡើងយន្តហោះមួយចំនួន សម្រេចចិត្ត ទាញវ៉ាលីចេញពីរថយន្តរត់ សំដៅទៅព្រលានយន្តហោះ ព្រោះខ្លាចខកជើងហោះហើរ។

រហូតដល់ម៉ោង ១០ និង៣៩នាទីយប់ថ្ងៃដដែល កំណាត់មហាវិថីសហព័ន្ធរុស្ស៊ី នៅបន្តកកស្ទះចរាចរណ៍ មិនទាន់អាចធ្វើដំណើរបាននៅឡើយទេ។ មានអ្នកដំណើរជាច្រើន ត្រូវលុបចោលកម្មវិធី ដែលពួកគេត្រូវធ្វើនាល្ងាចថ្ងៃនេះ។

(រង្វង់មូល) ជនជាតិបរទេសបង្ខំចិត្តចុះពីរថយន្តអូសវ៉ាលី ដើរសំដៅទៅកាន់ព្រលានយន្តហោះ

Viewing all 8042 articles
Browse latest View live




Latest Images