Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

វិចារណកថាៈ អំពើប្លន់ប្រដាប់ អាវុធ នៅតែបន្តកើត មានឥតឈប់ឈរ

$
0
0

អំពើប្លន់ប្រដាប់អាវុធ គឺជាបទល្មើស ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការភ័យខ្លាច យ៉ាងខ្លាំង ហើយព្រួយ បារម្ភពីបញ្ហា អសន្តិសុខសង្គម ព្រោះកន្លង មកមាន ប្រជាពលរដ្ឋ មិនតិចនាក់ទេ ដែលត្រូវស្លាប់ បាត់បង់ ជីវិត និងរងរបួសដោយ សារស្នាដៃ ក្រុមចោរប្លន់ប្រដាប់អាវុធ ។ មួយរយៈពេលកន្លង ទៅនេះ ទាំងនៅក្នុង រាជធានីភ្នំពេញ និងតាមបណ្តាខេត្តនា នាករណីប្លន់ប្រដាប់អាវុធបានកើតឡើងជាបន្តបន្ទាប់ ហើយសូម្បី តែមន្រ្តីយោធា មន្រ្តីនគរបាល និងមន្រ្តីកងរាជអាវុធ ហត្ថដែលជាកងកម្លាំង សមត្ថកិច្ចក៏ត្រូវរងគ្រោះ ដោយសារក្រុមចោរប្លន់ ប្រដាប់អាវុធធ្វើ សកម្មភាពប្លន់ យកម៉ូតូ និងទ្រព្យ សម្បតិ្តផ្សេងៗយ៉ាងសាហាវដែរ ។ ប្រការនេះតម្រូវឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ច មូលដ្ឋានត្រូវ យកចិត្ត ទុកដាក់ថែមទៀត ក្នុងការពង្រឹងសន្តិសុខសង្គម ស្របទៅតាមគោល នយោបាយភូម-ឃុំមាន សុវត្ថិ ភាព ដើម្បីឲ្យប្រជា ពលរដ្ឋ អាចរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិតដោយសុខសាន្ត ។ ក្នុងនោះការ បង្រ្កាបក្រុមចោរ ប្លន់ប្រដាប់អាវុធគឺជារឿងសំខាន់បំផុត ដើម្បីកុំឲ្យក្រុមចោរធ្វើសកម្មភាព តាមអំពើចិត្តត ទៅទៀត ។

កាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤មានចោរ៤នាក់ ប្រដាប់ដោយកាំភ្លើងអាកា៣ ដើមបាន ចូលប្លន់ផ្ទះ ប្រជាពលរដ្ឋដែលស្ថិតនៅមុខ ប៉ុស្តិ៍នគរបាលឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត តែក្រុម ចោរ មិនបានយកទ្រព្យ សម្បតិ្តអ្វីនោះទេ ដោយសារមានអន្តរាគមន៍ ភា្លមៗពីកម្លាំង សមត្ថកិច្ច ។ ទោះជាយ៉ាង ណា ម្ចាស់ផ្ទះជាជនរងគ្រោះឪពុក និងកូនបានរងរបួសដោយសារ ក្រុមចោរកាប់ជាច្រើន កាំបិតទៅលើរាងកាយរបស់ ពួកគេ ។ ករណីចោរប្លន់នៅវេលាម៉ោង ០៨ និង ៤០នាទីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ នោះបានធ្វើឲ្យប្រជាពលរដ្ឋជិតខាង មានការភ័យ ខ្លាចយ៉ាង ខ្លាំង ព្រោះសូម្បីតែ ផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅមុខប៉ុស្តិ៍នគរបាលឃុំសោះក៏ក្រុមចោរហ៊ានធ្វើសកម្មភាពប្លន់ដោយ គ្មានញញើត អ្វីដែរ ។ ប្រជាពលរដ្ឋរស់នៅភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពតបាន អំពាវនាវឲ្យសមត្ថ កិច្ចយកចិត្តទុកដាក់ថែមទៀត ក្នុងការពង្រឹង សន្តិសុខសង្គម ព្រោះការដែល ក្រុមចោរហ៊ានធ្វើ សកម្មភាពក្បែរប៉ុស្តិ៍នគរ បាលបែបនេះមិនមែនជារឿងធម្មតាទេ ហើយបានធ្វើឲ្យ ប្រជាពលរដ្ឋ កំពុងមានការភ័យខ្លាច ។

ករណីប្លន់ប្រដាប់អាវុធនៅមុខប៉ុស្តិ៍ នគរបាលឃុំព្រែកត្នោត ស្រុកទឹកឈូ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ក្រុមចោរ មិនបានយកទ្រព្យសម្បត្តិ របស់ជនរងគ្រោះទេ ព្រោះមានការអន្តរាគមន៍ពីសមត្ថកិច្ច និងអ្នកជិតខាងទាន់ពេលវេលា ។ ទោះជាយ៉ាងណាបុរសជាឪពុក និងកូនប្រុស បានរងរបួសជាទម្ងន់ ដោយសារក្រុមចោរ កាប់ជាច្រើនកាំបិត ហើយក្រុម ចោរនាំគ្នារត់គេចខ្លួននៅពេលដែលសមត្ថកិច្ច និងអ្នកជិតខាងមាន ការភ្ញាក់ផ្អើល ។ អំពើប្លន់ប្រដាប់អាវុធនេះគឺជាឧទា ហរណ៍មួយនៃអំពើប្លន់ដែលកើត ឡើងទាំងនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗ ទៀតដូចជាខេត្តកំពង់ចាម ព្រៃវែង និងខេត្តតាកែវ ជាដើម ។ បញ្ហាទាំងអស់នេះ គឺជារឿងដែលក្រសួង និងស្ថាប័នពាក់ព័ន្ធមិនអាចមើលរំលងបាន ទេ ហើយត្រូវចាត់វិធាន ការឲ្យបានខ្លាំងក្លា ក្នុងការរក្សាសន្តិសុខសង្គម ធ្វើយ៉ាងណាឲ្យ ប្រជាពលរដ្ឋ មានជំនឿលើអាជ្ញា ធរ និងសមត្ថកិច្ចក្នុងការ រក្សា សន្តិសុខសង្គមជាតិ ។ នៅក្នុងរាជធានីភ្នំពេញ គឺនៅតំបន់ សង្កាត់ទួលសង្កែ អំពើប្លន់ប្រដាប់ អាវុធបានកើតឡើងជាញឹកញាប់ នេះគឺជារឿង មួយ ដែលធ្វើឲ្យ ប្រជាពលរដ្ឋមានការភ័យខ្លាច ហើយអំពាវនាវដល់សមត្ថ កិច្ចឲ្យបង្រ្កាប ក្រុមចោរប្លន់ ប្រកបដោយ ប្រសិទ្ធភាព ។

  កន្លងមកក្រសួងមហាផ្ទៃ បានដាក់ចេញ នូវគោល នយោបាយភូមិ-ឃុំមានសុវត្ថិភាព ៩ ចំណុច ដើម្បី រក្សាសន្តិសុខ សង្គម ធ្វើយ៉ាងណាឲ្យប្រជា ពលរដ្ឋ រស់នៅ និងប្រកបរបរចិញ្ចឹម ជីវិតដោយគ្មានការ ភ័យខ្លាច ។ ក្នុងចំណោមគោល ការណ៍ទាំង៩ចំណុចនោះ គឺរួមមាន ការបង្រ្កាបល្បែង ស៊ីសង ការ បង្រ្កាបបទល្មើសគ្រឿងញៀន និងការបង្រ្កាបអំពើ ផ្សេងៗទៀត ដែលនាំឲ្យប៉ះពាល់ ដល់សន្តិសុខសង្គម ។ តាមរយៈគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពនោះគឺអាជ្ញា ធរ និងសមត្ថកិច្ច នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាបណ្តាខេត្តក្រុងនានាបានយកចិត្តទុកដាក់ អនុវត្តន៍ដើម្បីពង្រឹង សន្តិ សុខសង្គម ផ្តល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ ។ ប៉ុន្តែករណីខ្លះក្រុមជនល្មើសហ៊ាន ប្រើអំពើហិង្សាលើសមត្ថកិច្ច នគរបាលទៀតផង ដូចជាករណី កើតឡើងកាលពីវេលាម៉ោង ១០ និង ៣០នាទីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៤ ដែលក្រុមជនល្មើសប្រើអំពើហិង្សា លើសមត្ថកិច្ចខេត្តបាត់ដំបង ។ នៅក្នុងករណីនេះ ជនសង្ស័យ៥នាក់ ត្រូវបានចាប់ខ្លួន ដូច្នេះការដាក់ទោសពួកគេតាមផ្លូវច្បាប់គឺជារឿងត្រឹមត្រូវ កុំឲ្យពួកគេបង្ក បញ្ហាក្នុង សង្គមតទៅទៀត ។

មជ្ឈដ្ឋាននានា បានកត់សម្គាល់ថា ល្បែងស៊ីសង និងគ្រឿងញៀនគឺ ជាប្រភពដែលនាំឲ្យមាន បទល្មើស ផ្សេងៗ កើតឡើង ដូចជាអំពើប្លន់ប្រដាប់ អាវុធ ចោរឆក់តាមដងផ្លូវ ចោរលួចគោក្របីប្រជាពលរដ្ឋ នៅស្រុកស្រែចម្ការជាដើម ។ បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ល្បែងស៊ីសងដូច ជាកន្ទុយលេខ ភ្នាល់បាល់ទាត់ អាប៉ោង និង បញ្ចល់មាន់ជាដើមនៅតែបន្តកើតមាន បើទោះបីសមត្ថកិច្ច ធ្វើការបង្ក្រាបយ៉ាងណា ក៏ក្រុមជនល្មើសនៅតែឆ្លៀតឱកាស ប្រព្រឹត្តបទល្មើស បង្កឲ្យប៉ះពាល់ដល់ សនិ្តសុខ និងសណ្តាប់ធ្នាប់សង្គមដដែល ។ ហេតុនេះក្រសួង និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានាត្រូវយកចិត្តដាក់បង្ក្រាបល្បែងស៊ីសង បទ ល្មើស គ្រឿងញៀន និងបទល្មើសផ្សេងៗទៀតដូចជាបនបារពាលាអាវាសែផងដែរ ។ ការយកចិត្តទុកដាក់ បង្ក្រាបក្រុម ចោរប្លន់ ចោរឆក់គឺជារឿងសំខាន់ ណាស់ដើម្បីកុំឲ្យក្រុមចោរធ្វើអ្វីៗតាមអំពើចិត្តតទៅទៀត ព្រោះកន្លងមកក្រុមឧក្រិដ្ឋជនទាំងនោះសាហាវខ្លាំងណាស់ ព្រោះសូម្បីតែក្បែរ ប៉ុស្តិ៍នគរបាល ក៏ពួកគេ ហ៊ានធ្វើសកម្មភាពដែរ ៕


បាតុករតួកគី ទាមទារ ឲ្យរដ្ឋាភិបាល លាលែងពីតំណែង ក្រោយការ ផ្ទុះស្លាប់មនុស្ស រាប់រយនាក់ នៅ អណ្តូងរ៉ែ

$
0
0

អង់ការ៉ា ៖ ក្រុមបាតុកររាប់រយនាក់ បានប្រមូលផ្តុំគ្នាតវ៉ា នៅទីក្រុង អង់ការ៉ា ប្រទេស តួកគី កាលពីថ្ងៃ ព្រហស្បតិ៍ ដើម្បីទាមទារឲ្យរដ្ឋាភិបាលលាលែងពីតំណែង ដើម្បីជាភាពទទួលខុសត្រូវ សម្រាប់ការផ្ទុះ នៅអណ្តូងរ៉ែធ្យូងថ្ម សូម៉ា បណ្តាលឲ្យស្លាប់កម្មករយ៉ាងហោចណាស់ ២៨២នាក់ ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃសុក្រ ទី១៦ ខែឧសភាថា សពយ៉ាងហោចណាស់ ២៨២ នាក់ ត្រូវបានគេយកចេញ ពីក្នុងអណ្តូងរ៉ែធ្យូងថ្ម ដែលផ្ទុះស្រុត ស្របពេលដែលកម្មករជិត ២៥០ នាក់ទៀត ត្រូវបានគេជួយសង្គ្រោះ ជីវិតទាន់ពេលវេលា ។ ដោយឡែកកម្មករ ១២០នាក់ផ្សេងទៀត ត្រូវ បានគេជឿជាក់ថា កំពុងជាប់ក្នុងអណ្តូងរ៉ែជម្រៅជាង ១គីឡូម៉ែត្រនោះនៅឡើយ ។

កាលពីថ្ងៃពុធកន្លងទៅនេះ លោកនាយករដ្ឋមន្ត្រីតួកគី រ៉ាសិប តាយយីព អឺដូហ្គេន បានទៅពិនិត្យភាពជាក់ស្តែង នៅអណ្តូងរ៉ែ ស្ថិតនៅទីក្រុងសូម៉ា ភាគខាងលិច ប្រទេសនោះដោយផ្ទាល់ ហើយលោកបានបញ្ជា ឲ្យធ្វើការស៊ើបអង្កេត រកមូលហេតុពិតប្រាកដ ដែលនាំឲ្យកើតគ្រោះថ្នាក់ដ៏អាក្រក់នេះ។ ជាងនេះទៅទៀត លោកនាយករដ្ឋមន្ត្រី បានប្រកាសកាន់មរណៈទុក្ខ ទូទាំងប្រទេសចំនួន ៣ថ្ងៃ ព្រមទាំង បង្ហូតទង់ជាតិមក នៅត្រឹមពាក់កណ្តាលដងផងដែរ ។

គួរបញ្ជាក់ថា ឧប្បត្តិហេតុ ផ្ទុះស្រុតអណ្តូងរ៉ែខាងលើនេះ បានកើតឡើងតាំងពីអង្គារ សប្តាហ៍នេះមកម្ល៉េះ ដោយកម្មករជាង ៦០០ បានបំពេញការងារ ៕

អាម៉េរិក-អឺរ៉ុប នឹងដាក់ទណ្ឌកម្មខ្លំាង ជាងមុន បើរុស្ស៊ី រារំាងការបោះឆ្នោត ប្រធានាធិបតីអ៊ុយក្រែន

$
0
0

ឡុងដ៏៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិក លោក ចន ឃឺរី បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាម៉េរិក និង សម្ព័ន្ធមិត្តនៅអឺរ៉ុបរបស់ខ្លួន និងដាក់ទណ្ឌកម្មដល់ផ្នែកសេដ្ឋកិច្ច បើប្រទេសរុស្ស៊ី ឬអ្នកតំណាងរបស់ខ្លួនរារំាងដល់ ការបោះឆ្នោតប្រធានាធិបតី នៅប្រទេសអ៊ុយក្រែន។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០១៤ ដោយផ្អែកតាមការលើកឡើង របស់លោក ឃឺរី ក្នុងសន្និសីទសារព័ត៌មាន ក្រោយជួបជាមួយសមភាគីប្រទេសមួយចំនួននៅអឺរ៉ុបថា «យើងកំពុង ធ្វើការជាមួយប្រទេសអ៊ុយក្រែន និងអង្គការ ដើម្បីសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) ដើម្បីការពារ សិទ្ធិពលរដ្ឋអ៊ុយក្រែនទំាងអស់គ្នា ហើយក៏ដើម្បីឲ្យសំឡេងរបស់ពួកគេលេចឡើង តាមរយៈប្រអប់សន្លឹកឆ្នោតនៅ ក្នុងការបោះឆ្នោតដោយស្របច្បាប់នេះដែរ»។

លោកបន្ថែមថា «ព្រឹកនេះ យើងក៏បានគូសចំណាំអំពីសារៈសំខាន់ នៃសេរីភាព និងការបោះឆ្នោតជ្រើសរើសប្រធា  នាធិបតី ដោយសេរីយុត្តិធម៌ នៅទូទំាងប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៥ ខែឧសភា ខាងមុខ ក្នុងនោះដែរសំខាន់ គឺ នៅបណ្តាខេត្តភាគខាងកើតប្រទេស»។

លោក ក៏បានបន្តអំពាវនាវឲ្យរុស្ស៊ី គោរពការបោះឆ្នោតនេះ ដោយថា «យើងគំាទ្រកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបា លទីក្រុង គៀវ ដើម្បីឈានទៅដល់ផែនការណ៍ ដ៏មានសារៈសំខាន់ និងរឹងមាំ ដើម្បីបង្កើនស្វ័យភាព»។

ចំណែករដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេសលោក វីលៀម ហាក ក៏បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ នោះផងដែរថា ឥរិយាបទរបស់រុស្ស៊ី ចំពោះការបោះឆ្នោតប្រធានាធិបតីនៅអ៊ុយក្រែន នឹងក្លាយជា ការកំណត់មួយថា តើត្រូវដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែម ឬយ៉ាងណា?

លោកបន្តថា «យើងទំាងអស់គ្នា បានព្រមព្រៀង ដើម្បីបន្តនូវការត្រៀមលក្ខណៈ សម្រាប់ការដាក់ទណ្ឌកម្ម ខណៈ ដែលយើងបានជំរុញឲ្យប្រទេសរុស្ស៊ី បញ្ឈប់គ្រប់រូបភាព នៃការឈ្លានពាន ដើម្បីការពារការបោះឆ្នោតនៅពេលខាង មុខប្រកបដោយសន្តិភាព»៕

ម៉ូតូ TBR បុករថយន្តស៊ីលិកា សង្ស័យរឿងគំនុំ រងរបួសធ្ងន់ម្នាក់

$
0
0

ភ្នំពេញ ៖ បុរសម្នាក់បានរងបួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះភ្លាមៗខណៈដែលរូបគេជិះម៉ូតូក្នុងល្បឿន លឿន ជ្រុលបុកគូថរថយន្តស៊ីលីកា ពីក្រោយសង្ស័យជារឿង គំនុំ កាលពីវេលាម៉ោង ២និង៣០នាទី ឈាន ចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចមុខហាង ប៊ីប៊ីវើល តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថតិក្នុង សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តស៊ីលីកា ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 2A-3766  ធ្វើដំណើរតាម បណ្ដោយ ផ្លូវ ព្រះមុនីវង្ស ក្នុងទិសដៅ ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ រថយន្តបានចាប់ហ្វាំង ហើយត្រូវបានម៉ូតូម៉ាក TBR ពណ៌ក្រហម លាយខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរស្របទិសគ្នា បានបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូ រងរបួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុ ធ្វើការវាស់វែងយកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោក ដើម្បីរង់ចាំដោះស្រាយពេលក្រោយ ៕

លោកលឹម គានហោ អញ្ជើញចូលរួម បិទយុទ្ធនាការ ឃោសនាបោះឆ្នោត​ នៅស្រុកពញាឮ

$
0
0

កណ្ដាល ៖ ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៨នេះ លោកលឹម គានហោ រដ្ឋមន្ដ្រី ក្រសួងធនធានទឹក និង ឧតុនិយម  អនុប្រធាន គណៈពង្រឹងមូល ដ្ឋាន ខេត្ដកណ្ដាល និងជាប្រធានគណៈពង្រឹង មូលដ្ឋាន ស្រុកពញាឮ  បានអញ្ជើញចូលរួម ក្នុងពិធីបិទយុទ្ធនាការឃោសនា បោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ដ ស្រុក ក្រុង ។

ថ្លែងនៅក្នុងពិធីនេះ លោកលឹម គានហោ ថ្លែងអំណរគុណចំពោះសមាជិក សមាជិកាបក្សទាំងអស់ ដែលបានខិតខំ បំពេញការងារ ជូនគណបក្ស នាពេលកន្លង មក ហើយដែលបានធ្វើឱ្យគណបក្សប្រជាជន ឈ្នះឆ្នោតយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតសកល ពេលកន្លងមក និងសូមឱ្យ បន្ដប្រពៃណីនេះបន្ដទៀត ។

លោកលឹម គានហោ បានបន្ដថា ក្នុងនាម គណបក្សឈ្នះឆ្នោត ក្នុងការបោះឆ្នោត សកល និងជាគណបក្សដែលមានភាពចាស់ ទុំផ្នែកនយោបាយ គណបក្សប្រជាជននិង រាជរដ្ឋាភិបាល បានធ្វើការអត់ធ្មត់ជាទីបំផុត ក្នុងគោលបំណងរក្សាឱ្យបាននូវសុខសន្ដិភាព ស្ថេរភាព ។

លោកលឹម គានហោ បានបន្ដថា មកដល់ ពេលនេះ គណបក្សចាញ់ឆ្នោត នៅតែបន្ដ ធ្វើប្រជាភិថុតិ តាមចិញ្ចើមថ្នល់ ដើម្បីអូស ទាញប្រជាពលរដ្ឋ ឱ្យបម្រើនយោបាយ ដណ្ដើមអំណាចរបស់ពួកគេ ។

លោករដ្ឋមន្ដ្រីបាននិយាយថា ទោះបីបែប នេះក្ដី រដ្ឋសភា រាជរដ្ឋាភិបាល និងស្ថាប័ន រដ្ឋឯកជន នៅតែបន្ដសកម្មភាព ជាធម្មតា  ក្នុងគោលបំណង រក្សាសន្ដិភាព និងស្ថេរភាពនយោបាយ ។

លោករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរដល់អង្គ បោះឆ្នោតទាំងអស់ ដែលបានបោះឆ្នោតជូន គណបក្សប្រជាជនកន្លងមក និងសូមអង្គ បោះឆ្នោតទាំងអស់ បោះឆ្នោតជូនគណបក្ស ប្រជាជនទាំងអស់គ្នា នាថ្ងៃទី១៨ ខែឧសភា ខាងមុខនេះ ៕

រថយន្ត ហាយឡែនឌ័រ បុកម៉ូតូស្កូបពី បណ្ដាលឲ្យ រងរបួសធ្ងន់ម្នាក់

$
0
0

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈដែលរូបគេ កំពុងជិះម៉ូតូ ហើយត្រូវបានរថយន្ត ហាយឡែនឌ័រ បុកចំពីមុខពេញទំហឹង កាលពីវេលាម៉ោង ២១ និង១៥នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ នៅមុខ កងរាជអាវុធហត្ថខណ្ឌ ៧ មករា តាមបណ្ដោយផ្លូវលេខ ១៦ ស្ថិតក្នុងសង្កាត់វាលវង្ស ខណ្ឌ ៧មករា ។

តាមសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូ ម៉ាក ស្កូបពីពណ៌ស ពាក់ស្លាកលេខសៀមរាប 1L-1722 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ១៦១ ក្នុងទិសដៅ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តហាយឡែនឌ័រ ពណ៌ស មិនចាំស្លាក លេខ ១៦១ ធ្វើដំណើរបញ្រ្ចាសទិសគ្នា ក្នុងល្បឿនយ៉ាងលឿន បានជ្រុលបុកចំពីមុខ យ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូ រងរបួសធ្ងន់ ចំណែករថយន្តបង្ក បានបើករត់បាត់ស្រមោលតែម្តង ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ ដឹកទៅសង្គ្រោះនៅអធិការដ្ឋាន នគរបាល ខណ្ឌ ៧ មករា ដើម្បីរង់ចាំដោះស្រាយពេលក្រោយ ៕

មេដឹកនាំបក្សប្រឆាំង បើកយុទ្ធនាការ រកសំឡេងឆ្នោត ទ្រង់ទ្រាយធំ នៅខេត្តកំពង់ចាម

$
0
0

កំពង់ចាម៖ ក្បួនយុទ្ធនាការទ្រង់ទ្រាយធំនៅថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់គណបក្សសង្រ្គោះជាតិ ត្រូវបានធ្វើឡើងនៅលើទឹកដីខេត្តកំពង់ចាម ដឹកនាំដោយ លោក សម រង្ស៊ី ប្រធានបក្ស និងលោក កឹម សុខា អនុប្រធានបក្ស។ ដោយឡែកសមត្ថកិច្ចវិញ បានដាក់កម្លាំង ពង្រាយពង្រឹងសន្តិសុខក្នុងខេត្តយ៉ាងតឹងរឹង ជាពិសេសតាមទីតាំងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា បង្កាក្លាចមានជនឱកាសនិយម។

យោងតាមសេចក្តីរាយការណ៍ពីខេត្តកំពង់ចាម បានឲ្យដឹងថា យុទ្ធនាការស្វែងរកសំឡេងឆ្នោតរបស់គណបក្ស សង្រ្គោះជាតិ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ ដែលជាថ្ងៃចុងក្រោយ នៃយុទ្ធនាការនេះ លើទឹកដីខេត្តកំពង់ ចាម គណបក្សសង្រ្គោះជាតិ ដែលមានការចូលរួមហែហមពីក្រុមអ្នកគាំទ្រជាច្រើននោះ បានដង្ហែក្បួនពីស្រុកកំពង់ សៀម ឆ្ពោះទៅកាន់ទីរួមខេត្តកំពង់ចាម។

ទន្ទឹមនឹងការដង្ហែក្បួនឃោសនារកសំឡេងឆ្នោតរបស់បក្សប្រឆាំងនេះ កម្លាំងសមត្ថកិច្ច ត្រូវបានគេមើលឃើញថា ដាក់ពង្រាយយ៉ាងច្រើនផងដែរ ក្រោមហេតុផលពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា កម្លាំងសមត្ថកិច្ចត្រូវបានដាក់ពង្រាយគ្រប់ទីតាំងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុក្នុងខេត្តកំពង់ចាម ដើម្បីពង្រឹង កិច្ចការពារក្លាចមានជនឱកាសនិយម។

លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ថា ការដាក់ពង្រាយកម្លាំងសមត្ថកិច្ចនេះ ធ្វើឡើងតាមការស្នើសុំរបស់ម្ចាស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។

យោងតាមសេចក្តីជូនដំណឹងរបស់គណបក្សសង្រ្គោះជាតិ បានឲ្យដឹងផងដែរថា នៅថ្ងៃផ្តាច់ព្រ័ត្រនៃយុទ្ធនាការឃោសនា រកសំឡេងឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី២ នៅពេលរសៀលថ្ងៃទី១៦ ខែឧសភា នេះ លោក សម រង្ស៊ី និង លោក កឹម សុខា នឹងដឹកនាំក្រុមអ្នកគាំទ្រ ធ្វើយុទ្ធនាការទ្រង់ទ្រាយធំនៅក្នុងរាជធានីភ្នំពេញផងដែរ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នឹងឈានចូលមកដល់នៅថ្ងៃទី  ១៨ ខែឧសភា ឆ្នាំ២០១៤នេះ។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន ៥បានចុះឈ្មោះ និងដាក់ បេក្ខជនឈ្មោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសាធា  រណរដ្ឋប្រជាធិបតេយ្យ និងគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នាពេលកន្លងទៅ បានឲ្យ ដឹងថា គណបក្សប្រជាជនកម្ពុជា បានដាក់បេក្ខជននៅទូទាំង ២៥ខេត្ត រាជធានី និងមណ្ឌលក្រុង ស្រុក ខណ្ឌទូ ទាំង១៩៧។ ចំណែកគណបក្សសង្គ្រោះជាតិ ចុះឈ្មោះបេក្ខជននៅ ២៤ខេត្ត រាជធានី ដោយមិនមាននៅខេត្តកែប ទេ។ ចំណែកស្រុកចំនួន ១៩៥។

គណបក្សហ៊្វុនស៊ិនប៉ិច ដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត នៅ ៤ខេត្ត គឺខេត្តឧត្តរមាន ជ័យ ស្ទឹងត្រែងកំពង់ធំ និងខេត្តបន្ទាយមានជ័យ។ គណបក្សហ៊្វុនស៊ិនប៉ិច ក៏បានចុះឈ្មោះដាក់បេក្ខជននៅក្រុង ស្រុក ខណ្ឌ ចំនួន ២៩ផងដែរ។

គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ បានចុះឈ្មោះដាក់បេក្ខជនចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត  ចំនួន ២ខេត្ត គឺនៅខេត្តតាកែវ និងខេត្តកំពង់ធំ។ ចំណែកមណ្ឌលក្រុងស្រុកខណ្ឌ ចំនួន ៤។ រីឯគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ បានចុះឈ្មោះដាក់បេក្ខជនចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ  នៅតែមួយស្រុកប៉ុណ្ណោះ គឺនៅក្នុងខេត្តសៀមរាប។

ការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ នាថ្ងៃទី១៨ ខែឧសភា  ឆ្នាំ២០១៤ ជាការបោះឆ្នោតអសកល ពោល គឺមានតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងតំណែងចំនួន ១១.៤៥  ៩នាក់ មកពីគណបក្សចំនួន ៧ ប៉ុណ្ណោះ ជាអ្នកមានសិទ្ធិបោះឆ្នោត ដើម្បីជ្រើសតាំងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សរុបចំនួន ៣.៣២៤នាក់ ដែលក្នុងនោះ មានក្រុមប្រឹក្សារាជធានី ខេត្ត ចំនួន ៣៩៣ នាក់  និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ២៩៣១ នាក់។

គ.ជ.ប. បន្តឲ្យដឹងផងដែរថា សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ សរុបចំនួន ១១.៤៥៩នាក់ ដែលជាអ្នកបោះឆ្នោត មកពីគណបក្សប្រជាជនកម្ពុជាចំនួន ៨.២៩២នាក់។ គណបក្សសមរង្ស៊ី បាទទួល ២.១៥៥ នាក់។ គណបក្សសិទ្ធិ មនុស្សចំនួន ៨០០នាក់។ គណបក្សហ៊្វុនស៊ិនប៉ិច ចំនួន ១៥១នាក់។ គណបក្សនរោត្តមរណឫទ្ធិ ឬគណបក្សជាតិ និយមចំនួន ៥២នាក់។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៨នាក់ និងគណបក្សសញ្ជាតិកម្ពុជា ចំនួន១នាក់៕

CPP ខណ្ឌមានជ័យ និងខណ្ឌ ច្បារអំពៅ បិទវគ្គឃោសនា បោះឆ្នោតជ្រើស រើសក្រុម ប្រឹក្សារាជធានី ខណ្ឌ

$
0
0

ភ្នំពេញ : នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤នេះ ដែលជាថ្ងៃបញ្ចប់ នៃយុទ្ឋនាការ ឃោសនាបោះឆ្នោត លោកស្រី ឡោក ខេង តំណាងរាស្រ្ត មណ្ឌល ភ្នំពេញ តំណាងលោក ប៉ា សុជាតិវង្ស ប្រធានគណ: កម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងលោក គួច ចំរើន ប្រធាន គណបក្សខណ្ឌមានជ័យ បានជួបជុំជាមួយអង្គបោះ ឆ្នោត ដែលនេះជាការជួបជុំ ជាមួយអង្គបោះឆ្នោត និងក្រុមការងារចុះជួយខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ បានធ្វើឡើង នៅទីស្នាក់ការ គណបក្សប្រជាជនខណ្ឌមានជ័យ ដើម្បីពង្រឹងស្មារតី សមាជិកបក្សឆ្លើយតបការ បោះឆ្នោតជ្រើស រើសក្រុម ប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ ដែលធ្វើឡើង នៅថ្ងៃអាទិត្យ ទី១៨ ខែឧសភា ខាងមុខនេះ ។

លោកស្រី ឡោក ខេង បានលើកឡើងពីគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា មានទស្សន:បើកទូលាយ បង្រួបបង្រួមជាតិ និងសណ្តោសប្រណីជានិច្ច ផ្ទុយពីមេដឹកនាំគណបក្សប្រឆាំង ដែលចូលចិត្តប្រព្រឹត្តនូវទង្វើប្លែកៗ មានចរិក បង្កហិង្សា ជេរប្រមាថមកលើ ថ្នាក់ដឹកនាំគណបក្សប្រជាជន ។ លោកបន្តថា នយោបាយរបស់បក្សប្រឆាំង គឺញុះញង់ បំបែកបំបាក់ជាតិសាសន៍ ហើយខិតខំធ្វើ យ៉ាងណាអោយមានអំពើហិង្សាក្នុងសង្គម ហើយចោទប្រកាន់មកលើអាជ្ញាធរថា ជាអ្នកធ្វើទៅវិញ ។

លោកស្រីបានណែនាំ ដល់អង្គបោះឆ្នោត ដែលជាអ្នកផ្តល់ សេវាផ្ទាល់ដល់ប្រជាពលរដ្ឋ ហើយត្រូវខិត ខំបំពេញ ការងារ ឲ្យពីលទ្ឋភាព ដើម្បីបម្រើ បងប្អូនឲ្យបានរហ័ស ទាន់ពេលវេលា ឆ្លើយតបទៅ តាមតម្រូវការពួកគាត់ហើយអ្វីជាចំណុចខ្វះខាត ទង្វើអសកម្មត្រូវកែលំអឲ្យ បានល្អប្រសើរឡើងវិញ ។

លោកស្រី បានមាន ប្រសាសន៍ថា អង្គបោះ ឆ្នោតទាំងអស់ គឺជាកម្លាំង ស្នូលរបស់គណបក្ស ដូចនេះ ត្រូវថែទាំសុខភាពឲ្យល្អ ទាំងការហូបចុក ស្នាក់នៅ និងការដើរហើរផ្សេងៗ  ព្រោះថា សុខភាពរបស់បង ប្អូនអង្គបោះឆ្នោត គឺជាសុខ ភាពរបស់គណបក្សទាំមូល ត្រូវមានការប្រុងប្រយ័ត្ន ដើម្បីទៅចូលរួម ក្នុងការបោះឆ្នោត នាថ្ងៃអាទិត្យ ទី១៨ ខែឧសភា ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ។

ជាមួយគ្នានេះ ក្នុងនាមលោក គួច ចំរើន ប្រធានគណបក្ស ខណ្ឌមានជ័យ បានមានប្រសាសន៍ សង្កត់ធ្ងន់ ថា ដើម្បីប្រទេស កម្ពុជាបន្តមានការរីក ចំរើន និងការអភិវឌ្ឍន៍ យើងនាំគ្នា ទៅបោះឆ្នោតជូនក្រុមប្រឹក្សា រាជធានីភ្នំពេញ ដែលមាន លេខរៀងទី១ លើសន្លឹកឆ្នោត និងបោះឆ្នោតជូន ក្រុមប្រឹក្សា ខណ្ឌមានជ័យ លេខរៀងទី១ ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ លេខរៀងទី២ នៃសន្លឹកឆ្នោត ដែលមានរូបសញ្ញាទេវតា បាចផ្កា ជាសញ្ញាសម្គាល់ ។

ប្រធានគណបក្សប្រជាជន កម្ពុជាខណ្ឌមានជ័យ បានថ្លែងពីការប្តេជ្ញាចិត្តរបស់ក្រុមប្រឹក្សាសង្កាត់ទាំងអស់ ដោយសង្កត់ធ្ងន់ថា សមាជិកក្រុមប្រឹក្សា សង្កាត់ របស់យើងគ្រប់រូប មានស្មារតីមោះមុត និងមានឆន្ទ: ច្បាស់លាស់ ក្នុងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីដណ្តើមជ័យជម្នះ លើការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សារាជធានី យ៉ាងពិតប្រាកដ ។

សូមថ្លែងអំណរគុណ ដល់បងប្អូនសមាជិក សមា ជិការ សកម្មជន ជាពិសេស អង្គបោះឆ្នោត ដែលបាន បម្រើ និងរួមរស់ជាមួយគ្នា តាំងពីដើមរៀងមក ត្រូវចាត់ ទុកពេលវេលាសម្រាប់គណ បក្សប្រជាជន និងថែរក្សា អត្តសញ្ញាណ លិខិតស្នាម គតិយុត្តិនានា ហើយសង្ឃឹម អង្គបោះឆ្នោត នឹងបោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជោគជ័យ ទាំងថ្នាក់រាជធានី និងថ្នាក់ខណ្ឌ តាមការគ្រោងទុក ៕


មន្រ្តីនគរបាលចំណុះ ស្នងការរដ្ឋានខេត្ត កំពង់ធំ ផ្គុំគ្នាប្តឹងស្នងការ ផាន់ សុផេង ទៅថ្នាក់លើ

$
0
0

កំពង់ធំ ៖ ក្រសួងមហាផ្ទៃ គួរពិចារណា ហើយឈានទៅ ដល់ការផ្លាស់ប្ដូរ ស្នងការ នគរបាល ខេត្ដកំពង់ធំ លោកឧត្ដមសេនីយ៍ផ្កាយ១ ផាន់ សុផេង ដោយសារតែ មន្ដ្រីនគរ បាលក្រោមឱវាទ នៅតាមបណ្ដាឃុំ និងតាម បណ្ដាស្រុក បានផ្ទុះការតវ៉ា ជាបន្ដបន្ទាប់ តាមរយៈ ការសរសេរ ពាក្យបណ្ដឹងផ្ញើទៅ កាន់ថ្នាក់ដឹកនាំ ជាន់ខ្ពស់ ដូចជា ផ្ញើទៅកាន់ លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ ផ្ញើទៅកាន់ អគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍ និងផ្ញើទៅកាន់លោក ហ៊ុន ម៉ាណែត សមាជិក គណៈកម្មាធិការ កណ្ដាល គណបក្ស ប្រជាជនកម្ពុជា ដោយរៀបរាប់ពី អំពើពុក រលួយ ការគាបសង្កត់ និងការដឹកនាំតាម រយៈរបៀបរបបផ្ដាច់ការ ក៏ដូចជា ការប្រកាន់ បក្ខពួកជាដើម ។

បើសិនជាក្រសួងមហាផ្ទៃ ពុំមានចំណាត់ ការ ក៏ដូចជាពិចារណា ដើម្បីផ្លាស់ប្ដូរថ្នាក់ដឹក នាំនគរបាលជាន់ខ្ពស់ នៅខេត្ដកំពង់ធំនេះទេ នោះនឹងធ្វើឱ្យមន្ដ្រី នគរបាល ក្រោមឱវាទ ទាំងអស់បាក់ ទឹកចិត្ដ និងគ្មានកម្លាំងធ្វើការ ដើម្បីបម្រើ ជូនជាតិមាតុភូមិ និងប្រជាពល រដ្ឋទៀតហើយ។

មន្ដ្រីនគរបាល ក្រោមឱវាទ បានចោទ ប្រកាន់ស្នងការនគរបាល រូបនេះ មិនត្រឹមតែ ស៊ីដាច់លុយ កូនចៅ របស់ខ្លួន នៅក្នុងបេសក កម្មនៃយុទ្ធនាការ ឃោសនា បោះឆ្នោត និងប្រាក់គោល នយោបាយស្ដីពី ភូមិ-ឃុំ មានសុវត្ថិ ភាពនោះទេ ប៉ុន្ដែមន្ដ្រី នគរបាល ក្រោមឱវាទ ទាំងនេះ ក៏បានទម្លាយរឿងរ៉ាវ ជាច្រើនទៀត ដូចជា ករណីលោកស្នងការ កាងឈ្មួញរកស៊ី ឈើខុសច្បាប់ ថែមទាំងចាប់ យករថយន្ដ និងវត្ថុតាង ជាឈើគ្រញូង ទៅលាក់ទុកជាដើម ។

យោងតាមពាក្យបណ្ដឹង ជាបន្ដបន្ទាប់ រហូតមកដល់ចុង ខែមេសា ឆ្នាំ២០១៤ បាន បង្ហាញឱ្យឃើញថា មន្ដ្រីនគរបាលទូទាំង ខេត្ដកំពង់ធំ ពិតជាលែងត្រូវការ មេដឹកនាំ រូបនេះទៀតហើយ អំឡុងពេល ស្ថានការណ៍ បច្ចុប្បន្ន ត្រូវការកងកម្លាំង សមត្ថកិច្ចទាំង នគរបាល និងអាវុធហត្ថ ជាចាំបាច់ក្នុងការ រក្សាសន្ដិសុខ ស្ថិរភាពសង្គម និងសណ្ដាប់ធ្នាប់ និងប្រជាពលរដ្ឋ ទូទៅ ដូច្នេះបើ មន្ដ្រីនគរបាល អស់ជំនឿលើ ការដឹកនាំ របស់ថ្នាក់លើ គឺពួក គាត់គ្មានកម្លាំង ចិត្ដនឹងចង់បន្ដការងារ តទៅ ទៀតឡើយ។

យោងតាមពាក្យបណ្ដឹង ជាបន្ដបន្ទាប់ របស់មន្ដ្រីនគរបាល ចាប់ពីអធិការរហូត ដល់នាយរង ប៉ុស្ដិ៍នគរបាល ខេត្ដកំពង់ធំចង់ ឱ្យថ្នាក់ដឹកនាំខាងលើ ប្ដូរស្នងការនគរបាល ខេត្ដកំពង់ធំនេះចេញ ដើម្បីស្ដារការងារនិង ប្រព័ន្ធគ្រប់គ្រង ឡើងវិញ ។

សូមបញ្ជាក់ថា ស្នងការនគរបាលខេត្ដ កំពង់ធំ លោកឧត្ដមសេនីយ៍ផ្កាយ ១ ផាន់ សុផេង ធ្លាប់រងការព្រមាន ជាលិខិតលាយ លក្ខ័អក្សរដាក់ ពិន័យពីលោកឧបនាយក រដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុង ករណីដែលស្នង ការរូបនេះមានការយឺតយ៉ាវ ក្នុងការបើកលុយ ទៅឱ្យមន្ដ្រី នគរបាល ក្រោមឱវាទ ដែលបានចូលរួម ក្នុងបេសកកម្ម ការពារសន្ដិសុខ នៃយុទ្ធនាការឃោសនា បោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ និងយុទ្ធនាការ ឃោសនា បោះឆ្នោតជ្រើសតាំង តំណាងរាស្ដ្រ អាណត្ដិទី៥ កាលពីពេលកន្លងទៅ ។ បើទោះ បីលិខិតព្រមាន របស់រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ ទៅលើស្នងការនគរបាល ខេត្ដកំពង់ធំរូប នេះ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែលមានរយៈពេលជិតកន្លះឆ្នាំ ក៏ដោយនោះ ប៉ុន្ដែលិខិតនេះ ទើបនឹងត្រូវ បានបែកធ្លាយ កាលពីពេលថ្មីៗ កន្លងទៅនេះ ។

យោងតាមលិខិត ព្រមាន របស់លោក ឧបនាយករដ្ឋមន្ដ្រី ស ខេង បានដាក់វិន័យ ដោយរូបភាពព្រមាន ចំពោះលោកឧត្ដម សេនីយ៍ត្រី ផាន់ សុផេង អត្ដលេខ ០៤៩៥ ស្នងការ នៃស្នងការដ្ឋាន ខេត្ដកំពង់ធំដោយ មូលហេតុ ធ្វេសប្រហែស ខ្វះការទទួលខុស ត្រូវ ក្នុងការត្រួតពិនិត្យ មន្ដ្រីបេឡានាំដល់ ការយឺតយ៉ាវ ក្នុងការបើកប្រាក់ ឧបត្ថម្ភយុទ្ធ នាការឃោសនា បោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី៣ ឆ្នាំ២០១២ និងប្រាក់ ឧបត្ថម្ភយុទ្ធនា ការឃោសនា បោះឆ្នោតជ្រើស តាំងតំណាងរាស្ដ្រ អាណត្ដិទី៥ ឆ្នាំ២០១៣ ។

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បាន សម្រេចឱ្យ លោកឧត្ដមសេនីយ៍ផ្កាយ១ ផាន់ សុផេង ត្រូវកែប្រែនូវកំហុសឆ្គង និងអនុវត្ដ ឱ្យបានត្រឹមត្រូវ តាមវិន័យរបស់ កងកម្លាំង នគរបាលជាតិ ក្នុងករណី នៅតែប្រព្រឹត្ដខុស ឆ្គងទៀតនោះ នឹងត្រូវមាន វិធានការតាមផ្លូវ ច្បាប់ ។

ជាមួយគ្នានេះ ក៏មានការបែក ធ្លាយពាក្យបណ្ដឹង មួយច្បាប់ ដោយមានការផ្ដិតមេដៃ ពីសំណាក់អធិការ អធិការរង នាយនគរបាល ប៉ុស្ដិ៍ និងនាយរង នគរបាល ប៉ុស្ដិ៍ទូទាំងខេត្ដ កំពង់ធំ ជាច្រើននាក់ កាលពី ចុងឆ្នាំ២០១៣ ក៏បាន ប្ដឹងលោកឧត្ដមសេនីយ៍ ផាន់ សុផេង ទៅកាន់ លោក ហ៊ុន ម៉ាណែត ជាសមាជិក គណៈកម្មាធិការ កណ្ដាល គណបក្សប្រជាជនកម្ពុជា ផងដែរ ជុំវិញអំពើពុក រលួយ និងការអនុវត្ដខុសពីតួនាទី ក៏ដូចជា គោលការណ៍ពីថ្នាក់លើ ។

នៅក្នុងពាក្យបណ្ដឹង ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលទើប ទទួលបាន នៅថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៤ បានបង្ហាញថា កូនចៅថ្នាក់ក្រោម ចាប់ពីថ្នាក់ អធិការដល់ នាយរង នគរបាលប៉ុស្ដិ៍បានប្ដឹង លោក ផាន់ សុផេង នូវអំពើពុករលួយ មួយចំនួន ដូចជា ការកិបកេងយកលុយ ឧបត្ថម្ភក្រៅ ម៉ោង ក្នុងកិច្ចប្រតិបត្ដិការ ចាប់តាំង អនុវត្ដគោល នយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដែលក្រសួង ផ្ដល់ឱ្យមន្ដ្រី នគរបាលប៉ុស្ដិ៍ រដ្ឋបាលក្នុង មួយខែ ១០ម៉ឺនរៀល ចាប់តាំងពី ឆ្នាំ២០១១ ដូច្នេះបូក សរុបជារួម គឺលោកស្នងការ បានស៊ីដាច់លុយ កូនចៅរហូតទៅ ដល់២១៨.៧០០.០០០រៀល ។

យោងតាមពាក្យបណ្ដឹង ដដែលនេះបាន បន្ដទៀតថា លុះដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៣ លោកស្នងការ ផាន់ សុផេង បាន ហៅនាយ ប៉ុស្ដិ៍ទាំង ៨១ ឡើងទៅស្នងការ ដ្ឋាននគរបាល ខេត្ដកំពង់ធំ បើកលុយឧបត្ថម្ភ ក្រៅម៉ោង ក្នុងកិច្ចប្រតិបត្ដិការ ចាត់តាំង អនុវត្ដគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ចំនួន៦០ម៉ឺនរៀល ក្នុងមួយប៉ុស្ដិ៍ ហើយ ឱ្យនាយប៉ុស្ដិ៍ ចុះហត្ថលេខា លើតារាង ២ ផ្សេងគ្នា តារាងទី១ ដាក់ចំនួន ទឹកប្រាក់៣០ ម៉ឺនរៀល និងតារាងទី២ ដាក់ចំនួនទឹកប្រាក់ ៦០ម៉ឺនរៀល ដូច្នេះសរុបទាំង២តារាង ស្មើ នឹង ៩០ម៉ឺនរៀល ប៉ុន្ដែ លោកស្នងការតាម រយៈកូនចៅ ជំនិតៗរបស់ខ្លួន បើកប្រាក់ជូន តែ ៦០ម៉ឺនរៀលប៉ុណ្ណោះ ដូច្នេះបាត់លុយ អស់ចំនួន ៣០ម៉ឺនរៀលបន្ថែមទៀត ។

ពាក្យបណ្ដឹងនេះបានបន្ដថា បញ្ហាមិន ប្រក្រតីនៅ ក្នុងតារាងនោះ គឺទាំងអ្នកធ្វើ តារាង ទាំងនាយ ការិយាល័យផែន គណនេយ្យ ទាំង លោកស្នងការរង និងស្នងការផ្ទាល់ខ្លួន បានចុះហត្ថលេខា លើតារាងនោះ ដោយមិន បញ្ជាក់អំពីត្រីមាស និងឆ្នាំ ជាពិសេសទៅ ទៀតនោះ គឺមិនបានចុះថ្ងៃខែឆ្នាំឡើយ ។

ជាមួយគ្នានេះ មន្ដ្រីនគរបាល ជើងក្រោម ក៏បានចោទ លោកស្នងការថា មានបំណង កិបកេងលុយ ក្នុងបេសកកម្ម ការពារសន្ដិសុខ សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោត មិនមែនមកពីការ ធ្វេសប្រហែសនោះឡើយ ប៉ុន្ដែដោយសារតែ មានពាក្យបណ្ដឹងទៅ ថ្នាក់លើ ពីសំណាក់មន្ដ្រី នគរបាលជើងក្រោម នោះ ទើបលោកស្នងការ ចែកលុយទៅឱ្យ មន្ដ្រីនគរបាលវិញ ។

មន្ដ្រីនគរបាលទាំងនេះ ក៏បានអះអាង ទៀតថា ការដឹកនាំរបស់ លោកស្នងការ កំពង់ធំ ជារបៀបការដឹកនាំ បែបផ្ដាច់ការ ប្រើអំណាចគាបសង្កត់ ថ្នាក់ក្រោម ប្រកាន់ បក្ខពួកនិយម គិតតែពីផល ប្រយោជន៍ផ្ទាល់ ខ្លួន ធ្វើបាបកម្លាំង ដែលមិនមែន ជាបក្ខពួក របស់ខ្លួន ដែលធ្វើឱ្យកម្លាំង ក្រោមឱវាទមាន ភាពភ័យខ្លាច សតិអារម្មណ៍ មិននឹងនរ គ្មាន ស្មារតីក្នុងការបំពេញ ភារកិច្ច អស់ជំនឿលើ ការដឹកនាំ ហើយស្ថាប័ន ជុំវិញខេត្ដក៏មាន ការព្រួយបារម្ភ ដោយសារតែ អំណាចរបស់ លោកស្នងការ ។

ដោយឡែក សម្រាប់ការ ដឹកនាំរបស់ ស្នងការខេត្ដកំពង់ធំ រូបនេះ ក៏ត្រូវបានមន្ដ្រី នគរបាលក្រោមឱវាទ មួយចំនួនទៀតបាន ទម្លាយផងដែរថា លោកស្នងការបានលក់ សៀវភៅ ក ២ ក្នុងតម្លៃ ៧.០០០រៀល និង សៀវភៅ ក ៤ តម្លៃ ២០.០០០រៀល ទៅ ដល់អធិការដ្ឋាន នគរបាល តាមបណ្ដាស្រុក -ក្រុង ។

ជុំវិញបញ្ហា មិនប្រក្រតីមួយនេះ បាន កើតឡើងតាមរយៈលិខិត មួយច្បាប់ ដែលស្នើ ឡើងពីនាយការិយាល័យ នគរបាលស្ថិតិអត្ដ សញ្ញាណប័ណ្ណ លោកវរសេនីយ៍ត្រី យឿង សេរីវុឌ្ឍី ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៩ ដែល ដាក់ជូនទៅ លោកស្នងការ ផាន់ សុផេង សុំគោលការណ៍ ផ្ដល់សៀវភៅ ស្នាក់នៅក២ ហើយតាមរយៈការ ស្នើសុំខាងលើនេះ ស្នងការ លោក ផាន់ សុផេង បានចារឯកភាពកាល ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០០៩ ។

យោងតាម លិខិតមួយនេះ ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួលបាន នៅ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៤ បានបង្ហាញ ថា ដោយក្រសួង ផ្ដល់ឯកសារពុំទាន់គ្រប់គ្រាន់ តាមសំណូមពរចាំបាច់ នៅមូលដ្ឋាន និងដោយ ពិនិត្យឃើញ មានក្រុមគ្រួសារជាច្រើន ដែលពុំទាន់មានសៀវភៅ ស្នាក់នៅ ប្រើប្រាស់ ឬ មានសៀវភៅស្នាក់ នៅប្រើប្រាស់ហើយ តែត្រូវបាត់បង់ខូចគុណភាព មិនអាចប្រើប្រាស់ ក្នុងការបំពេញ បែបបទ រដ្ឋបាលផ្សេងៗ តាមការកំណត់នៃច្បាប់ នោះ ការិយាល័យ នគរបាលស្ថិតិ អត្ដសញ្ញាណប័ណ្ណ បានរៀបចំបោះពុម្ព សៀវភៅស្នាក់ នៅតាមគំរូ របស់ក្រសួង ត្រឹមត្រូវ និងសុំការ សម្រេច គោលការណ៍ កំណត់តម្លៃលើសៀវ ភៅស្នាក់នៅ មួយសន្លឹក៧០០០រៀល ដើម្បី ជួយសម្រួលដល់វិស័យ បោះពុម្ព ដឹកជញ្ជូន និងចំណាយផ្សេងៗ ។

ចំពោះការ សុំគោលការណ៍ និងមានការ សម្រេច ពីស្នងការនគរបាល ខេត្ដកំពង់ធំ លើបញ្ហានេះ ត្រូវបានមន្ដ្រីនគរបាលមួយរូប នៅខេត្ដកំពង់ធំ បាននិយាយថា ការដែល ស្នងការអនុញ្ញាត ឱ្យបោះពុម្ពប័ណ្ណស្នាក់នៅ តាមគំរូរបស់ក្រសួងនោះ គឺខុសហើយ ករណីនេះគឺស្នើនឹងក្លែងឯកសារ ហើយថ្នាក់ ដឹកនាំ ពុំអនុញ្ញាតឱ្យធ្វើបែបនេះទេ មានតែ ចេញសេចក្ដីណែនាំមិនអនុញ្ញាត ។ កាលពីដើមឆ្នាំ ២០១២ ក៏មានពាក្យ បណ្ដឹងមួយច្បាប់ថែមទៀត ដែលប្ដឹងទៅ អគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍ពីភាព មិនប្រក្រតីរបស់ ស្នងការនគរបាល រូបនេះ ផងដែរ ។

យោងតាមពាក្យបណ្ដឹង ដែលធ្វើឡើង ពីសំណាក់មន្ដ្រីនគរបាល ខេត្ដកំពង់ធំជា ច្រើននាក់ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១២ បានជម្រាបជូនថ្នាក់ដឹកនាំ សាលាឧទ្ធរណ៍ ថា “លោកស្នងការជាថ្នាក់ដឹកនាំមួយរូប ដែលមានចរិតគិតតែ ពីផលប្រយោជន៍ផ្ទាល់ ខ្លួន ជាពិសេសរឿង ពុករលួយពាក់ព័ន្ធរឿង ឈ្មួញរកស៊ីគ្រប់ ប្រភេទខុសច្បាប់ ផ្ទុយពី អនុសាសន៍ ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន ដែលជាបទបញ្ជា យ៉ាងតឹងរឹង ក្នុងនាមជាថ្នាក់ដឹក នាំកំពូល សមត្ថកិច្ចនគរ បាលខេត្ដ លោកស្នងការ ពុំគិតពង្រឹងបញ្ហា ច្បាប់ បែរជាអនុវត្ដ បញ្ច្រាសទិសដាក់ ពង្រាយកម្លាំង គ្រប់គោលដៅ ដើម្បីប្រមូល ថវិកាគាបសង្កត់ ប្រជាពលរដ្ឋ អនុញ្ញាតឱ្យ ឈើចេញ ជាថ្នូរនឹងដុល្លារ ”។

ពាក្យបណ្ដឹង របស់មន្ដ្រី នគរបាលខាងលើ ក៏បានលើកឡើង ពីករណីរកស៊ីឈើខុស ច្បាប់មួយ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១២ ដែលមានបញ្ជាពីព្រះរាជអាជ្ញា ប៉ែន សារ៉ាត ឱ្យកម្លាំងរដ្ឋបាលព្រៃឈើចុះ ចាប់ឈើគ្រញូង ក្នុងប៉ុស្ដិ៍នគរបាលចំណារ ក្រោម នៃអធិការដ្ឋាន នគរបាល ស្រុកស្ទោង ដោយរឹបអូសបានឈើគ្រញូង តម្លៃរាប់ម៉ឺន ដុល្លារ ដែលការ លាក់ទុកឈើ គ្រញូងនេះគឺ មន្ដ្រីនគរបាលនោះ មានខ្នងបង្អែកពីលោក ស្នងការ ។ មន្ដ្រីនគរបាលទាំងនេះ បានបង្ហាញការ ឈឺចាប់ទៀតថា មកទល់ពេលនេះ មុខសញ្ញា រកស៊ីឈើ ស្នងការនគរបាលខេត្ដ ពុំឈឺឆ្អាល និងដាក់ទោស ដល់មន្ដ្រីនគរបាលដែល ប្រព្រឹត្ដទាំងនោះទេ គឺនៅស្ងៀមស្ងាត់តែម្ដង។

ដោយឡែក ករណីមួយទៀត នៅស្រុក សន្ទុក នគរបាលចាប់ ឈើគ្រញូងចំនួន ៥ កំណាត់ យកទៅរក្សាទុក នៅអធិការនគរ ដ្ឋាននគរបាលស្រុក ដោយមានការចូលរួម ពីរដ្ឋបាលព្រៃឈើ ប៉ុន្ដែ ករណីនេះបែរជា លោកស្នងការ បញ្ជាឱ្យលោក ថោង ខេម រ៉េត និងបក្ខពួកឈ្មួញ ទៅទំនាក់ទំនងជា មួយលោក ពេជ្រ ថាល់ អធិការនគរបាល ស្រុកសន្ទុក យកឈើគ្រញូង ទាំងនោះដាក់ រថយន្ដធុនត្រា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P-8979 និងរថយន្ដ ១គ្រឿង ទៀត ម៉ាក លុច្សស៊ីស ៤៧០ ពណ៌ស្ករ នៅ វេលាម៉ោង ៣ និង៣០នាទីរសៀល ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១១ ហើយយកទៅ លក់ឱ្យឈ្មួញ បានលុយរាប់ម៉ឺនដុល្លារ ។

នៅក្នុងករណី លួចវត្ថុតាង នៅក្នុងបទ ល្មើសព្រៃឈើនេះ ធ្វើឱ្យមន្ដ្រី នគរបាល ក្រោមឱវាទ មិនហ៊ាន តវ៉ានោះទេ ហើយ ជាមួយគ្នានេះ ស្នងការក៏បានបញ្ជាឱ្យ លោក ពេជ្រ ថាល់ អធិការនគរបាល ស្រុកសន្ទុក ហៅមន្ដ្រីនគរបាល ទៅប្រជុំនាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១១ ដោយគំរាមមិនឱ្យ និយាយពី បញ្ហានេះឡើយ ។

ដោយឡែក មានពាក្យបណ្ដឹង មួយទៀត ដែលធ្វើឡើង ដោយនាយ និងនាយរងប៉ុស្ដិ៍ នគរបាល ទូទាំងខេត្ដកំពង់ធំ ចុះថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០១៤ ដោយដាក់ ជូនលោកឧប នាយករដ្ឋមន្ដ្រីស ខេង លើបញ្ហា មិនប្រក្រតី មួយចំនួនទៀត របស់លោក ផាន់ សុផេង ។

យោងតាមពាក្យបណ្ដឹង ដែលមជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល ទទួលបានកាល ពីថ្ងៃទី០៨ ខែឧសភា មន្ដ្រីនគរបាលទាំង នេះ បានលើកឡើងពីការកិបកេង លុយឧបត្ថម្ភ ក្រៅម៉ោង នៅក្នុងកិច្ចប្រតិបត្ដិការចាត់ តាំង អនុវត្ដគោលនយោបាយភូមិ ឃុំមាន សុវត្ថិភាព ដែលក្រសួង ផ្ដល់ជូនដល់ប៉ុស្ដិ៍ នគរបាល ចំនួន ១០ម៉ឺនរៀលក្នុងមួយខែ ប៉ុន្ដែ លោក ផាន់ សុផេង និងបក្ខពួកបានស៊ី ដាច់លុយកាលពីឆ្នាំ ២០១១-២០១២ និង ដើមឆ្នាំ ២០១៣ ។

មន្ដ្រីនគរបាលទាំងនេះ ក៏បានលើកឡើង ពីការស៊ីដាច់លុយ នៃការបំពេញបេសកកម្ម ការពារសន្ដិសុខ នៃយុទ្ធនាការឃោសនា បោះឆ្នោត ហើយចាត់ទុកការដឹកនាំរបស់ លោកស្នងការរូបនេះ ធ្វើឡើងតាមរបៀប ផ្ដាច់ការ គាបសង្កត់ ប្រកាន់បក្ខពួកគិតតែ ពីផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើបាបកងកម្លាំង ដែលមិនមែនជាបក្ខពួករបស់ខ្លួន ធ្វើឱ្យកង កម្លាំងទាំងនោះភ័យខ្លាចសតិអារម្មណ៍មិន នឹងន គ្មានស្មារតីក្នុងការបំពេញភារកិច្ចអស់ ជំនឿលើការដឹកនាំ ដូច្នេះសូមឱ្យលោកឧប នាយករដ្ឋមន្ដ្រី ស ខេង ប្ដូរមេដឹកនាំនេះ ចេញ ទើបពួកគេទាំងអស់គ្នាសុខចិត្ដ និង មានសេរីភាពក្នុងការបំពេញការងារឡើង វិញ ។

មន្ដ្រីនគរបាលមួយរូប ក៏បានលើកឡើង ផងដែរថា ស្នងការនគរបាលខេត្ដកំពង់ធំរូប នេះ ក៏ធ្លាប់ត្រូវបានអង្គភាពប្រឆាំងអំពើ ពុករលួយព្រមានយ៉ាងចាស់ដៃម្ដងរួចមក ហើយ ប៉ុន្ដែ នៅតែប្រព្រឹត្ដអំពើបែបនេះ ដដែល ។ ដូច្នេះវាដល់ពេលវេលាដែលថ្នាក់ ដឹកនាំគួរពិចារណា ផ្លាស់ប្ដូរតំណែងស្នងការ នគរបាលខាងលើនេះចេញ កុំឱ្យមានការផ្ទុះ តវ៉ាតទៅទៀត ។

មន្ដ្រីនគរបាលទាំងនេះ ក៏បានលើកឡើង ទៀតថា លោកស្នងការ មិនដែលចូលរួម ប្រជុំ នៅក្នុងកិច្ចប្រជុំ របស់ក្រុមការងារ ថ្នាក់ជាតិ ចុះជួយ មូលដ្ឋាននោះឡើយ ។ ដោយឡែក មន្ដ្រីនៅក្នុងខេត្ដ ទាំងជួរកម្លាំង ប្រដាប់អាវុធ និងមន្ដ្រីស៊ីវិល ក៏គ្មាននរណា ម្នាក់ហ៊ាន ប្រឆាំងជាមួយលោកស្នងការ នោះទេ ដោយសារតែ អំណាចរបស់លោក ។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ស្វាគមន៍ ជានិច្ច គ្រប់ពេលវេលានៃការ បកស្រាយ ពន្យល់ពីសំណាក់ ស្នងការនគរបាលខេត្ដ កំពង់ធំ លោកឧត្ដមសេនីយ៍ផ្កាយ ១ ផាន់ សុផេង ចំពោះពាក្យបណ្ដឹង និងការលើក ឡើងទាំងឡាយ របស់មន្ដ្រីនគរបាលនៅ ក្នុងខេត្ដកំពង់ធំទាំងនេះ៕

www.lookingtoday.com

ស្នងការខេត្តកំពង់ធំ ចោទប្រកាន់អង្គភាព ដើមអម្ពិល ថា បានទទួលប្រាក់ពី សាលាខេត្តកំពង់ធំ ជាថ្ថ្នូរនឹងការជួយ ផ្សាយព័ត៌មាន

$
0
0

កំពង់ធំ ៖ ស្នងការនគរបាល ខេត្តកំពង់ធំ លោក ផាន់ សុផេង បានចោទប្រកាន់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា បានទទួលប្រាក់ពី ប្រធានរដ្ឋបាល សាលាខេត្តកំពង់ធំម្នាក់ ជាថ្នូរនឹងការជួយ ផ្សាយព័ត៌មាន រិះគន់ទៅលើ រូបលោក ពាក់ព័ន្ធនឹងអំពើពុករលួយ មួយចំនួន ដែលកូនចៅប្តឹង ជាពិសេស ជាប់ពាក់ព័ន្ធ និងការយឺតយ៉ាវ ក្នុងការបើកលុយ ទៅឱ្យមន្ដ្រីនគរបាលក្រោមឱវាទ ព្រមទាំងលិខិតព្រមានរបស់ ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃផងដែរ ។

ការថ្លែងចោទប្រកាន់ដ៏ខ្លាំងក្លាបែបនេះ របស់លោក លោក ផាន់ សុផេង ធ្វើឡើង នៅក្នុងកិច្ចប្រជុំមួយ នាព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៤នេះ នៅ ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ធំ ។

មន្រ្តីនគរបាលម្នាក់ ដែលចូលរួមក្នុងកិច្ច ប្រជុំខាងលើ បានថ្លែងឲ្យដឹងថា លោកស្នងការ បាននិយាយចោទប្រកាន់ ប្រធានរដ្ឋបាល សាលាខេត្តកំពង់ធំ លោក ឡង គីសឹង ជាមួយនឹង អង្គភាពព័ត៌មាន ដើមអម្ពិល បានស៊ុមគ្រលំគ្នា ឲ្យចុះផ្សាយអំពើពុករលួយ និងអំពើមិនប្រក្រតី មួយចំនួន របស់ស្នងការខេត្តកំពង់ធំ ជាថ្នូរនឹងផ្តល់ប្រាក់ ៥០០ដុល្លារ ដល់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ។

មន្រ្តីនគរបាលរូបនោះបានថ្លែងបញ្ជាក់ធ្ងន់ៗថា លោកស្នងការបានពោលពាក្យចោទ ប្រធានរដ្ឋបាល សាលាខេត្តកំពង់ធំរូបនោះ បានសន្យា ផ្តល់លុយ ដល់អង្គភាព ព័ត៌មានដើមអម្ពិល ទី១ ៖ ៥០០ដុល្លារសម្រាប់ការចុះផ្សាយព័ត៌មាន  ទី២៖ ប្រសិនមានការដកពីតំណែងផ្តល់ប្រាក់ ១៥០០ដុល្លារ នឹងទី៣៖ ផ្តល់ប្រាក់ ៣០០០ដុល្លាសម្រាប់ ការចាប់លោកស្នងការដាក់ពន្ធនាគារ ។

ពាក់ព័ន្ធនឹងការករណីចោទ ប្រកាន់យ៉ាងធ្ងន់ធ្ងរបែបនេះ ពីសំណាក់លោកស្នងការនគរបាល ខេត្តកំពង់ធំ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល សូមបដិសេធយ៉ាង ដាច់អហង្ការ ចំពោះការចោទប្រកាន់ដ៏ធ្ងន់ធ្ងរបែបនេះ ហើយមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលសូមបញ្ជាក់ថា គ្រប់បុគ្គលិកគ្រប់ផ្នែកទាំងអស់ បូករួមទាំងសហការីប្រចាំតាមបណ្តាខេត្តទាំងអស់របស់ ដើមអម្ពិល ដែលកំពុងបំរើការងារ ពុំដែលបានស្គាល់ លោកប្រធានរដ្ឋបាល សាលាខេត្តកំពង់ធំនោះទេ និងមិនដែលបានទទួលប្រាក់មួយសេនណាឡើយ ពីមន្រ្តីសាលាខេត្តកំពង់ធំ ព្រមទាំងស្នើសុំឲ្យ បង្ហាញភស្តុតាង ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះផង ។

www.lookingtoday.com

លោក សៀង ណាំ អញ្ជើញចូលរួម ក្នុងពិធីបិទយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ក្នុងស្រុកក្រឡាញ់

$
0
0

សៀមរាប : នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ លោក សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងជា ប្រធានក្រុមការងារ ចុះជួយស្រុកក្រឡាញ់ បានអញ្ជើញ ជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយក្រុម ប្រឹក្សាឃុំ ក្នុងស្រុកក្រឡាញ់ និងប្រកាសបិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ។

លោក សៀង ណាំ បានមានប្រសាសន៍ថា យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុកខណ្ឌអាណត្តិទី២ ដែលបានចាប់ផ្តើម ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤ ក្នុងស្រុកក្រឡាញ់ មកនេះ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ក្នុងបរិយាកាសសេរី អព្យាក្រិត្យ អហិង្សា និងសុវត្ថិភាព ។

ក្នុងឱកាសនោះដែរ លោកក៏បានសម្ដែងនូវអំណរគុណ ចំពោះសមាជិកបក្សគ្រប់លំដាប់ថ្នាក់ ក្រុមការងារ បេក្ខជន និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ដែលបានគាំទ្រកម្មវិធីនយោបាយ របស់គណបក្ស ប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ២០១៤-២០១៩ និងបានចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការឃោសនា របស់គណបក្ស ។

លោកបានបញ្ជាក់ថា យើងទាំងអស់គ្នាត្រូវជឿទុកចិត្ត ចំពោះគណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើជាតិ មាតុភូមិ ព្រោះថា ក្នុងរយៈពេល ៣៥ ឆ្នាំកន្លងមកនេះ គឹមានតែគណបក្សប្រជាជាជនកម្ពុជា មួយគត់ដែល បានដឹកនាំការតស៊ូ សង្គ្រោះជាតិ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ បាននាំមកនូវសុខសន្តិភាព ពេញ លេញ ជូនប្រជាជន ហើយបានប្រកាន់ខ្ជាប់ នូវនយោបាយសន្តោសប្រណី ផ្សះផ្សា បង្រួបបង្រួមជាតិ និង បានស្តារ កសាងប្រទេសឡើងវិញ ពីលេខសូន្យ រហូតដល់ មានការអភិវឌ្ឍន៍ដូចបច្ចុប្បន្ន ។ លោកក៏បាន អំពាវនាវ ដល់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងមុខតំណែងទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវគោរពតាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌ របស់គណបក្សត្រូវត្រួតពិនិត្យ និងយកទៅជាប់ជា មួយនូវអត្តសញ្ញាណ សម្រាប់បម្រើការបោះឆ្នោត និងសូមអញ្ជើញទៅបោះឆ្នោត គាំទ្រគណបក្សប្រជាជន កម្ពុជា ដែលមានរូបទេវតាជាសញ្ញាសម្គាល់ មានលំដាប់លេខរៀងទី២ ក្នុងសន្លឹកឆ្នោតឲ្យបានគ្រប់ៗគ្នា កុំបីខាន នៅថ្ងៃអាទិត្យទី១៨ ខែឧសភា ឆ្នាំ២០១៤ ខាងមុខនេះ ៕

សាលារាជធានីភ្នំពេញ ស្នើឲ្យចាត់វិធានការណ៍ លើគណបក្សសង្រ្គោះជាតិ បំពានកិច្ចព្រមព្រៀង ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ លើសណ្តាប់ធ្នាប់ សាធារណៈ

ប្រភព បុរេអង្គរ និងអត្ថន័យ របស់ពិធី ច្រត់ព្រះនង្គ័ល តាមបដិមាកម្ម

$
0
0

ភ្នំពេញ៖ ពិធីច្រត់ព្រះនង្គ័ល ដែលត្រូវបានគេប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ នៅក្នុងខែពិសាខ ឯវាលព្រះ មេរុ ស្ថិតនៅពីខាងជើង នៃព្រះបរមរាជវាំងសព្វថ្ងៃ នៅ រាជធានីភ្នំពេញ និងឆ្នាំខ្លះធ្វើនៅតាមខេត្តនោះ គឺមានប្រវត្តិដ៏យូរលង់ណាស់មកហើយ។

Photo by DAP-News

ចម្លាក់ពលរាមកាន់ព្រះន័ង្គល នៅក្នុងស.ត. ទី៥-៦ នៃរចនាបថភ្នំដា

សព្វថ្ងៃនេះតម្កល់ទុកក្នុងសារមន្ទីរជាតិភ្នំពេញ


យោងតាមការសិក្សាស្រាវជ្រាវរបស់យើង ប្រភពឥណ្ឌានៃព្រះរាជពិធីនេះ អាចគូសបញ្ជាក់ប្រាប់យើង តាមរយៈរឿងរាមាយណៈឥណ្ឌា  និងរឿងរាមកេរ្តិ៍៑ខ្មែរ ដែលជា ភស្តុតាងប្រវត្តិសាស្ត្រមួយ កាត់ថ្លៃពុំបានឡើយ។ រាល់ការបកស្រាយខុសពីនេះ គឺជាការភាន់ច្រឡំមួយយ៉ាងធ្ងន់ធ្ងរ ហើយវាក៏មានលក្ខណៈ បញ្ច្រាសពីប្រវត្តិសាស្ត្រ ពិតផងដែរ។

ពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីមួយយ៉ាងសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ជាពិធីមួយ ស្ថិតក្នុងចំណោមពិធីផ្សេងៗ ឯទៀតប្រចាំឆ្នាំ។ នៅប្រទេសឥណ្ឌា បុរាណ និងនៅព្រះរាជាណាចក្រកម្ពុជាយើង ការប្រកបរបរកសិកម្មជាមុខរបរចម្បង ដោយពឹងពាក់ទាំងស្រុងលើស្រូវអង្ករ និងភោគផល ដំណាំដទៃៗទៀត (បច្ចុប្បន្ន ប្រជានុរាស្ត្រខ្មែរ ប្រកបមុខរបរធ្វើស្រែ ចម្ការ ពី ៨៣ ទៅ ៨៥%)។

 Photo by DAP-News

ចំណាស់នៃព្រះរាជពិធីនេះ ក៏អាចបញ្ជាក់យ៉ាងច្បាស់ តាមរយៈវិស័យបដិមាសាស្ត្របុរាណខ្មែរ ដូចជាចម្លាក់នានា នៅសម័យបុរេអង្គរ និងអង្គរ មានដូចជារូបសំណាក តំណាងព្រះរាមកាន់ព្រះនង្គ័លនៅនឹងដៃ ដែលគេហៅថា ពលរាម ឬរាមទេព។ យើងសូមរំលឹកថា ចម្លាក់ពលរាមនេះ ត្រូវបានគេរកឃើញនៅបាតប្រាសាទភ្នំដា (ខេត្តតាកែវ) ស្ថិតក្នុងអំឡុងសតវត្សរ៍ទី ៥-៦ នៃគ្រិស្តសរាជ ហើយសព្វថ្ងៃនេះ កំពុងស្ថិតក្រោមការថែរក្សា នៅក្នុងសារមន្ទីរជាតិ នៅក្នុងរាជធានីភ្នំពេញ។ ចម្លាក់ របស់ព្រះអាទិទេពខាងលើនេះ ក៏ត្រូវបានគេឆ្លាក់ នៅលើក្បាច់ហោជាង នៃប្រាសាទបន្ទាយស្រី ដែលត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ៩៦៧ នៃគ្រិស្តសករាជដែរ។ ទាំងនេះ ជាឯកសារប្រយោល នៃការប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លយ៉ាងពិតប្រាកដ។

សេចក្តីកត់សម្គាល់ខាងលើនេះ មិនបានធ្វើឲ្យអ្នកបុរាណវិទ្យាយើងភ្ញាក់ផ្អើលនោះទេ។ ពីព្រោះលទ្ធិព្រហ្មញ្ញសាសនា ដែលបានចាក់ឫសគល់យ៉ាងជ្រៅ ទៅហើយ នៅក្នុងព្រះរាជាណាចក្រនគរភ្នំ (ហ្វូណន) ប្រមាណជា ២.០០០ ឆ្នាំមកហើយនោះ បាននាំមកនូវប្រពៃណីពីឥណ្ឌា ដែលពាក់ព័ន្ធទៅនឹងវិស័យសាសនា និងរបប គ្រប់គ្រងរៀបចំប្រទេស តាមបែបរាជាធិបតេយ្យ៘ ប្រពៃណីបែបឥណ្ឌានិយមទាំងនោះ ក៏បានក្លាយទៅជាប្រពៃណីខ្មែរសុទ្ធសាធ ដោយមានការវិវឌ្ឍបន្តិចម្តងៗ តាមផ្នត់គំនិតខ្មែររហូតដល់បច្ចុប្បន្ន។ សេចក្តីដែលបានអះអាងខាងលើនេះ ជាសក្ខីកម្មមួយ ចង្អុលបង្ហាញនូវឥទ្ធិពល នៃលទ្ធិព្រហ្មញ្ញសាសនា និងពិធីកម្មមួយចំនួន បែប ព្រាហ្មណ៍និយមរបស់ឥណ្ឌាលើសង្គមខ្មែរយើង។

នៅក្នុងសម័យបុរេអង្គរ (មុនអង្គរ) ឬអង្គរ ជាពិសេសក្រោយមកនៅសម័យឧដុង្គ គេឃើញព្រះមហាក្សត្រខ្មែរ ដែលជាម្ចាស់ដែនដីនៃកម្ពុជរដ្ឋ ទ្រង់ប្រារព្ធព្រះរាជពិធី ដ៏សំខាន់ខាងលើនេះផ្ទាល់ ហើយមុនគេនៅក្នុងខែពិសាខ គឺក្នុងពេលដែលភ្លៀងចាប់ផ្តើមធ្លាក់តិចៗ ជាបណ្តើរៗលើប្រថពី (ផែនដី)។ ថ្វីត្បិតតែការប្រារព្ធពិធីនេះ គ្រាន់តែជានិមិត្តរូបក៏ពិតមែន (ពីព្រោះព្រះរាជាយាងច្រត់ព្រះនង្គ័លតែបីជុំនៅលើវាលព្រះស្រែ តែប៉ុណ្ណោះ) ក៏ប៉ុន្តែពិធីនេះ បង្កប់ទៅដោយអត្ថន័យ យ៉ាងស៊ីជម្រៅគួរ ឲ្យចាប់អារម្មណ៍ក្រៃលែង។

Photo by DAP-News

 ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដោយព្រះបាទសម្តេចព្រះនរោត្តម សីហនុ មុនឆ្នាំ១៩៧០

នៅលើទីតាំងព្រះបរមរាជវាំងចាស់អង្គរធំ (បាយ័ន)


ប្រការនេះ បានរំលឹកអំពីទឹកព្រះទ័យរបស់ហ្លួង (ព្រះមហាក្សត្រ) ក្នុងវិស័យកសិកម្ម។ ការណ៍ដែលព្រះមហាក្សត្រខ្មែរ ឬក៏តំណាងព្រះរាជា (ស្តេចមាឃ)  និង ព្រះអគ្គមហេសី (នាងមេហួ) បើករដូវភ្ជួរស្រែចម្ការមុនគេបង្អស់នោះ វាគឺជាការបង្ហាញនូវការយកព្រះទ័យទុកដាក់យ៉ាងខ្លាំងក្លារបស់ទ្រង់ លើវិស័យកសិកម្ម ដែលជា អាទិភាពចម្បងរបស់ជាតិ។ ទោះបីជាត្រូវបានគេរកឃើញ នៅក្នុងប្រទេសថៃបច្ចុប្បន្ននេះក៏ដោយ វត្តមានរបស់គំនូរខ្មែរមួយចំនួន នាសម័យបុរេអង្គរ (សម័យចេនឡា) ដែលគេបានឆ្លាក់លើកុលាលភាជន៍ មានរូបព្រះរាជាកំពុងភ្ជួរស្រែ ក៏ស្ថិតក្នុងបរិបទវប្បធម៌បែបព្រាហ្មញ្ញសាសនាដែរ។ ទាំងនេះជាទិន្នន័យប្រយោលស្តីពី និរន្តរភាព នៃពិធីបុណ្យច្រត់ព្រះន័ង្គលរបស់ជនជាតិខ្មែរ ដែលគេមិនអាចបដិសេធបានជាដាច់ខាត។ ម្យ៉ាងវិញទៀត គេក៏ជ្រាបផងដែរថា ទាំងទម្លាប់ ទាំងគំនូរបុរាណ ពោលគឺ សិល្បៈក្នុងសង្គមខ្មែរ ដែលត្រូវបានផលិត ឬសូនឡើងនោះ គឺសុទ្ធសឹងតែពាក់ព័ន្ធទៅនឹងជំនឿ សាសនា ដែលមានទំនៀមទម្លាប់ ប្រជាប្រិយជាគ្រឹះដ៏រឹងមាំ។

ទន្ទឹមនឹងនេះដែរ យើងក៏ត្រូវដឹងទៀតថា ជំនឿប្រជាប្រិយខ្មែរ រមែងតែងតែសង្កត់ធ្ងន់ លើលក្ខណៈវិសេសវិសាល របស់ព្រះរាជាខ្មែរ ដែលប្រកបដោយអច្ឆរិយភាព។ ឈរលើទស្សនៈនេះ អ្នកស្រុកភូមិដែលជាកសិករជឿថា ព្រះរាជាមានលទ្ធភាពនឹងបញ្ជាលើធម្មជាតិតាមអំណាចស័ក្តិសិទ្ធិ ដែលទ្រង់មានដើម្បីនាំមកនូវ ភោគផល ដ៏ជាទីប្រសើរបំផុត។ ក្នុងន័យនេះ ការដែលព្រះមហាក្សត្រខ្មែរ ដែលជាមហាបុរសរដ្ឋភ្ជួរស្រែមុនដំបូងគេ ឬបើនិយាយម្យ៉ាងទៀត ការដែលព្រះអង្គប្រកាសបើក ពិធីដាស្រូវ មានន័យថា ព្រះអង្គនឹងធ្វើឲ្យធញ្ញជាតិលូតលាស់មានផ្លែផ្កា។ នោះគឺជាអ្វីមួយ ដែលជាសេចក្តីត្រូវការ និងសង្ឃឹមរបស់សង្គមមនុស្ស។

Photo by DAP-News

តាមពិតទៅ ការបង្កើតផលិតផលស្រូវអង្ករ ឬក៏ផលដំណាំផ្សេងៗ ដូចជាពោត សណ្តែក ល្ង ដោយព្រះរាជាតាមរយៈព្រះរាជពិធីខាងលើនេះ បណ្តាលមកពីកត្តា ចម្បងមួយ គឺលក្ខណៈស័ក្តិសិទ្ធិរបស់តួអង្គ     «ស្តេច» ក្នុងក្រសែភ្នែករបស់ប្រជានុរាស្ត្រ។ មានន័យថា ផលដំណាំពុំមែនស្ថិតនៅត្រឹមតែការដាំដុះ បច្ចេកទេស ឬសេដ្ឋកិច្ចនោះទេ ពោលគឺប្រាកដជា បណ្តាលមកពីពិធីកម្មនេះឯង។ ដូច្នេះយើងឃើញថា បើពិធីកសិកម្មខាងលើនេះ មានការខកខាន ប្រាកដជាផលដំណាំ នឹងខ្សត់ខ្សោយ រហូតដល់ទីបំផុត ប្រជានុរាស្ត្រក៏ត្រូវដាច់បាយក្រហាយទឹកពុំខានឡើយ។

សរុបសេចក្តីមក ខ្មែរយើងប្រារព្ធពិធីច្រត់ព្រះនង្គ័លនេះឡើង តាមប្រពៃណីព្រាហ្មណ៍ បែបជំនឿលើលក្ខណៈពិសិដ្ឋរបស់អំណាច «ស្តេច»  ហាក់ដូចជាមាន លក្ខណៈ ចាស់ជាងជំនឿបែបឥណ្ឌានិយម។ ត្រង់នេះយើងឃើញយ៉ាងច្បាស់លាស់ នូវលក្ខណៈសំយោគនៃប្រព័ន្ធគំនិតខ្មែរ។ តាមពិតទៅបុណ្យច្រត់ព្រះនង្គ័ល និងប្រពៃណី ខ្មែរសុទ្ធសាធមួយចំនួនទៀតពាក់ព័ន្ធនឹងការដាំដុះមានលក្ខណៈ និងអត្ថន័យស្រដៀងគ្នា ព្រោះថា ទោះការអនុវត្តពិធីនោះប្រកបដោយ លក្ខណៈ ព្រាហ្មណ៍ក្តី ឬ ជីវចលនិយមក្ដី វារមែងតែងតែនាំមកនូវភោគផលយ៉ាងច្រើនជាអតិបរមា។ ដូច្នេះពិធីច្រត់ព្រះនង្គ័ល ដែលប្រារព្ធតាមឆន្ទៈរបស់ប្រជានុរាស្ត្រ មានឧត្តមគតិដ៏ខ្ពង់ខ្ពស់គឺ ផ្តល់នូវការលូតលាស់លើវិស័យកសិកម្ម។ អ្វីមួយដែលនាំសង្គមខ្មែរ ឈានទៅរកវឌ្ឍនភាពកំពូល នាសម័យមហានគរ គឺការគ្រប់គ្រងទឹក៕

Photo by DAP-News

-ដកស្រង់ចេញពីឯកសាររបស់លោកបណ្ឌិត មីសែល ត្រាណេ  ជំនាញបុរាណវិជ្ជា

-ពិនិត្យ សម្រួល និងដាក់រូបភាពបន្ថែមដោយលោក ប៉ោ សេដ្ឋា

លោក Narendra Modi មេដឹកនាំ គណបក្សប្រឆាំង ឈ្នះការបោះឆ្នោត ជាសកល នៅក្នុងប្រទេសឥណ្ឌា

$
0
0

ឥណ្ឌា៖ លោក Narendra Modi បានក្លាយទៅជា នាយករដ្ឋមន្ត្រី នៃប្រទេសឥណ្ឌា បន្ទាប់ពី គណបក្សប្រឆាំង Hindu nationalist Bharatiya Janata របស់លោក ទទួលបានជោគជ័យ ក្នុងការបោះឆ្នោតជាសកល នេះបើយោងតាមព័ត៌មាន CNN ចេញផ្សាយនៅល្ងាច ថ្ងៃសុក្រនេះ ។

លទ្ធផល នៃការបោះឆ្នោតត្រូវបាន ប្រកាសជាផ្លូវការ នៅថ្ងៃ សុក្រទី ១៦ ខែឧសភា ឆ្នាំ២០១៤នេះ បង្ហាញថា គណបក្ស ជាតិនិយមហិណ្ឌូបាន ឈ្នះឆ្នោតដាច់ឆ្ងាយពី គណបក្សសមាជ របស់ លោក ម៉ាន់ម៉ូហាន់ ស៊ីញ ។ លោក Narendra Modi មានវ័យ ៦៣ឆ្នាំ ជាប្រធានគណបក្ស BJP បានថ្លែងសន្យាជាមួយប្រជាពលរដ្ឋឥណ្ឌាថា នឹងកែទម្រង់ដើម្បីសេដ្ឋកិច្ច របស់ឥណ្ឌាឲ្យល្អប្រសើរ ។

ការបោះឆ្នោតលើកនេះ មានអ្នកចូលរួមបោះឆ្នោតជាង ៨០០លាននាក់នៅក្នុងចំណោម ប្រជាពលរដ្ឋឥណ្ឌាសរុប ១២០០លាននាក់។

គណបក្ស BJP របស់លោក Modi ទទួលបានអសនៈចំនួន ២៧២អសនៈ ក្នុងចំណោមទំាង ៥៤៣ ចំណែកគណបក្សរបស់លោក ម៉ាន់ម៉ូហាន់ ស៊ីញ ទទួលត្រឹមតែ ៧០អសនៈប៉ុណ្ណោះ ។

www.lookingtoday.com

បញ្ចុះតម្លៃពិសេស រាល់ការជាវ ឧបករណ៍ គ្រប់ប្រភេទពី ក្រុមហ៊ុន ម៉េងឡេងអ៊ីវ

$
0
0

ភ្នំពេញ៖ បញ្ចុះតម្លៃ5%  រាល់ការជាវឧបករណ៍ គ្រប់ប្រភេទចាប់ពី ថ្ងៃនេះ រហូតដល់ថ្ងៃទី31 ខែឧសភា ឆ្នាំ2014 ពីក្រុមហ៊ុន ម៉េងឡេងអ៊ីវ។

ក្រុមហ៊ុនម៉េងឡេងអ៊ីវ យើងខ្ញុំបាននាំចូល ឧបករណ៍ ពីបរទេសប្រកបដោយ គុណភាពខ្ពស់ដូចជា ឧបករណ៍សម្រាប់ ជួសជុល ថ្នល់ស្ពាន (Construction Equipment), ឧបករណ៍សម្រាប់ជាង ប្រើដោយចរន្តអគ្គីសនី (Power Tools), ឧបករណ៍ សម្រាប់ជាងប្រើ ដោយដៃ (Hand Tools), ឧបករណ៍លាង សំអាត (Cleaning Equipment), ឧបករណ៍ ដោះកង់ឡាន (Impact Wrench),  ឧបករណ៍ប្រើដោយខ្យល់ (Air Tools), ឧបករណ៍ផ្សា (Welding Equipment), គ្រឿងបន្ទាប់បន្សំ (Accessories) និងបរិក្ខារកសិកម្ម ជាច្រើនប្រភេទ (Agricultural Products)។

ឧបករណ៍ទាំងនោះសុទ្ធសឹងតែជា ផលិតផលល្បីៗ នៅលើពិពភលោក មានដូចជាឧបករណ៍ ជាង MAKITA, MAKTEC, NIKATA, NIKATEC,  BOSCH, SKIL, ឧបករណ៍បង្ហាប់ដី MIKASA, HITACHI ម៉ាស៊ីននិងម៉ូទ័រ បូមទឹក TSURUMI, ឧបករណ៍ដោះ កង់ឡាន KUKEN, ទុយោខ្យល់ TOYOX, ឧបករណ៍លាង សំអាត KARCHER, ប្រេងកាពារច្រេះ WD40,សំភារះជាងប្រើ ដោយដៃ VOREX, SK, KINGTOOLS, KINGSTAR, ថ្មកាត់និងថ្មឆាប NKK, X-O, ធូបផ្សារ GEMINI, កំប៉ុងបាញ់ថ្នាំ STAR ជាដើម។

សូមបញ្ជាក់ថាក្រុមហ៊ុន ម៉េងឡេងអ៊ីវ  មានទទួលបម្រើសេវាកម្ម បង់រំលោះជាមួយ នឹងការជាវរាល់ឧបករណ៍ របស់ក្រុមហ៊ុនដោយ សហការជាមួយក្រុមហ៊ុន អ៊ីអន ម៉ាយក្រូហ្វាយនែន។       

សម្រាប់លោកអ្នកដែលចង់យក ទៅលក់បន្តសូមទំនាក់ទំនង តាមអាស័យដ្ឋាននិងលេខទូរស័ព្ទ ដូចខាងក្រោម៖
#123A-121D, មហាវិថីម៉ៅសេទុង (ខាងលិចស្ថានទូតចិន 50ម៉ែត្រ), សង្កាត់ ទួលស្វាយព្រៃ1, ខណ្ឌចំការមន, រាជធានីភ្នំពេញ

Tel: 012 857597, 023 993 142
Fax: 023 215 514
menglengeav@mle-trading.com
www.mle-trading.com

www.lookingtoday.com


កម្ពុជាបញ្ជូន ទាហានមួកខៀវ ជាង ១០០នាក់ទៀត ទៅប្រទេសសូដង់ ខាងត្បូង

$
0
0

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនទាហានកម្ពុជា ក្រោមឆ័ត្ររបស់អង្គការ សហប្រជាជាតិ (UN) ប្រមាណ ជាង ១០០នាក់ទៀត ទៅកាន់ប្រទេសស៊ូដងខាងត្បូង នាថ្ងៃទី១៧ ខែឧសភា នេះ បន្ទាប់ ពីមានការស្នើសុំ របស់អង្គការ សហប្រជាជាតិ ។

ការចេញដំណើររបស់ទាហានមួកខៀវរបស់កម្ពុជា ខាងលើនេះ បានធ្វើឡើងក្រោមវត្តមានជូនដំណើរ ពីសំណាក់លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកស្រី តំណាងយូអិន នៅកម្ពុជា និងមន្រ្តីជាន់ខ្ពស់ជាច្រើននាក់ផ្សេងទៀត នៅព្រលានយនន្តហោះអន្តរជាតិភ្នំពេញ។  កម្លាំងមួកខៀវ ដែលបានបញ្ជូនទៅនេះ គឺមានចំនួន១៥២នាក់ ក្នុងនោះ មកពីកងរាជអាវុធហត្ថ ចំនួន៧៣នាក់ និងក្រុមគ្រួពេទ្យ កំរិត២ចំនួន៧៩នាក់ ហើយពួកគេនឹងត្រូវធ្វើការ ជំនាញ ខុសៗគ្នា ស្របទៅតាមគោលការ របស់អង្គការសហប្រជាជាតិ។

លោក វរៈសេនីយ៍ឯក ខៀវ វណ្ណស៊ិច នាយទាហានគាំទ្រ ថ្នាក់ជាតិកងកម្លាំងឯកភាព ដែលមានតួរនាទីទៅបំពេញ បេសកម្មផងដែរនោះបានថ្លែងថា បេសកម្មនេះនឹងត្រូវទៅជំនួស ក្រុមចាស់ដែលត្រូវនឹងបញ្ចប់ នាថ្ងៃខាងមុខនេះដែរ ។ លោកវរសេនីយ៍បានបន្តទៀតថា ក្រុមរបស់លោកនឹងមានតួនាទី ជាប្រឹក្សា បច្ចេកទេសដល់គ្រប់ផ្នែក ជំនាញ ចំណុះ ឲ្យកងឯកភាពជាអ្នកគាំទ្រ ឲ្យផ្នែកបកប្រែ ភាសាដល់គ្រប់ផ្នែកចំណុះទាំងអស់ តាមតម្រូវការ ដើម្បីឲ្យ ការងារ ប្រកបដោយ ភាពរលួននិងទទូលបានជោគជ័យ។

លោកវរសេនីយ៍ឯក ខៀវ វណ្ណស៊ិច បានបន្តថា ”ក្រុមការងាររបស់ខ្ញុំនឹងធ្វើជាគណៈកម្មការ ក្រុមប្រឹក្សា វិន័យផ្ទៃក្នុង ដោយចូលរួមរៀបចំ តាក់តែងបទបញ្ជាផ្ទៃក្នុង សម្រាប់កងឯងភាព ដើម្បីឲ្យការអនុវត្តន៍ ការងារស្របតាម ស្ថានភាព ជាក់ស្តែង ពង្រឹងវិន័យក្រមសីលធម៌ ក្នុងតំបន់បេសកកម្ម និងចូលរួមសម្រេចនូវការដាក់ទណ្ឌកម្ម ដល់យោធិនដែលប្រព្រឹត្តខុស ចូលរួមតាក់តែង និងធ្វើវិសោធន៍កម្ម លើបទដ្ឋានបច្ចេកទេស (SOP) ស្របតាម តម្រូវការរបស់អង្គការ សហប្រជាជាតិ (អ.ស.ប.) និងតំបន់បេសកកម្ម ជាក់ស្តែងនោះ”។

សូមរំលឹកថាប្រទេស កម្ពុជាចាប់តាំងពី ឆ្នាំ២០០៦មក បានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ចំនួនជាង ២០០នាក់ ហើយរហូតមកដល់ នាពេលបច្ចុប្បន្នេះ ហើយសម្រាប់ប្រទេសដែលកម្ពុជា បានបញ្ជូនទៅនោះមានដូចជាប្រទេស ស៊ីរី ឆាដ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងប្រទេសលីបង់ជាដើម ហើយមិនតែប៉ុណ្ណោះរាល់ បេសកម្មរបស់ពូកគេ ទទួល បានជោគជ័យគ្រប់ភារៈកិច្ច ៕

អគ្គិភ័យ​ឆាបឆេះ​ផ្ទះលោក តាំង ផេងប៉ោ ប្រមាណ​ជា ២០នាទី

$
0
0

ភ្នំពេញ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា អគ្គិភ័យមួយចំអិនកំពីស បានឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ប្រមាណជា ២០នាទី ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៤ នេះ ដោយត្រូវក្រុមពន្លត់អគ្គិភ័យ និងអាជ្ញាធរជួយពន្លត់ទាន់ពេល។

សេចក្ដីរាយការណ៍ បានឲ្យដឹងទៀតថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះ មានទីតាំងផ្ទះលេខ១៥៦ ផ្លូវមុនីរ៉េត សង្កាត់ទួលស្វាយព្រៃទី២ ជារបស់លោក តាំង ផេងប៉ោ។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះនៅម៉ោង ៧ និង៣០ នាទីព្រឹកនេះ ក្រោមការសហការគ្នារបស់អាជ្ញាធរចម្រុះ ដោយប្រើប្រាស់រថយន្តពន្លត់ ៣គ្រេឿង អគ្គិភ័យក៏រលត់ទៅវិញនៅម៉ោង ៧៖៥០នាទី៕

សេចក្តីជូនដំណឹង អំពីការធ្វើ សិក្ខាសាលា របស់គណៈ ស្ថាបត្យករកម្ពុជា

CTN និង MY TV យកថវិកាជិត ៣០ម៉ឺនដុល្លារជូន មន្ទីពេទ្រគន្ធបុប្ផា

$
0
0

ភ្នំពេញ៖ បន្ទាប់ពីបណ្តាញ ស្ថានីយ៍ទូរទស្សន៍ CTN និង MY TV បានបើកយុទ្ធនាការ រៃអង្គាសប្រាក់ អស់រយៈពេល ជិត២ខែមកនេះ ដោយបានប្រមូលថវិកាបានចំនួន ២៩៥.០០០ ដុល្លារអាមេរិក នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០៤ ក្រុមការងាររបស់ស្ថានីយ៍ ទូរទស្សន៍ រួមជាមួយ និងតារាចម្រៀង ហ្វីលីពីន បាននាំគ្នាយកថវិកាទាំងនោះ ទៅជូន ដោយផ្ទាល់ដៃដល់ មន្ទីរពេទ្យគន្ធបុប្ផា ។

នៅក្នុងពិធីប្រគល់ថវិកាជាផ្លូវការនោះ មានការចូលរួមយ៉ាងច្រើនកុះករ ដោយមាន អគ្គនាយក រងស្ថានីយ៍ទូរទស្សន៍ ស៊ី ធី អ៊ីន លោក សោម ឆាយា រួមជាមួយក្រុមការងារ និងតារាចម្រៀង ប្រុសស្រីល្បីឈ្មោះជនជាតិហ្វីលីពីន បាន ពាំនាំថវិការជិត៣០ម៉ឺនដុល្លារ ប្រគល់ជូនដល់ អនុប្រធានមូលនិធិតំណាងមន្ទីពេទ្យ លោក រ៉ុងឌីនីស តំណាងប្រធាន មូលនិធិមន្ទីពេទ្យ គន្ធបុប្ផា ដើម្បីយកថវិកានោះ ទៅជួយសង្គ្រោះនិងព្យាបាលជំងឺដល់កុមារកម្ពុជា ។

អគ្គនាយករងស្ថានីយ៍ទូរទស្សន៍ ស៊ី ធី អ៊ីន លោក សោម ឆាយា បានមានប្រសាសន៍ថា នេះជាជោគជ័យដល់ ធំធេងណាស់ សម្រាប់CTN &MY TV ដែលបានរៀបចំកម្មវិធីនេះឡើង ដោយបានទទួល ការចង្អុលបង្ហាញពី អ្នកឧកញ៉ គិត ម៉េង រួមជាមួយបុគ្គលទាំងអស់ បានខំប្រឹងប្រែងផ្សព្វ ផ្សាយ កម្មវិធីនេះដល់បងប្អូនប្រជាពលរដ្ឋ ឲ្យលោកបានជ្រាប និងបានចូលរួម ហើយការ បរិច្ចាគថវិកាទាំងអស់ របស់សប្បុរសជន គឺមានអត្ថប្រយោជន៍ ក្នុងការជួយដល់កុមារ នៅកម្ពុជា ។

លោក សោម ឆាយា បានមានប្រសាសន៍បន្ថែមទៀតថា “ បើទោះជាពេលនេះ ខាងស្ថានីយ ទូរទស្សន៍ បានបញ្ចប់ ការប្រមូលថវិកា ជួយដល់មន្ទីពេទ្យក៏ដោយ តែយើងនៅតែខំផ្សព្វផ្សាយ បន្តទៀត ទៅដល់សប្បុរសជន ដែលមាន បំណងចង់ បរិច្ចាគជួយមន្ទីពេទ្យគឺ យើងអាចណែនាំ គាត់មកដាក់ថវិកា នៅខាងមន្ទីពេទ្យផ្ទាល់ ដោយយើង មិនទទួលទៀតទេ ហើយខាងក្រុម ការងារសង្ឃឹមថា អាចនិងបន្តការងារនេះទៀត តែមិនទាន់ដឹងថាពេលណាទេ ព្រោះថាការងារ នេះមិនមែនជារឿងងាយប៉ុន្មានទេ ” ។

ជាមួយគ្នានោះដែល អនុប្រធានមូលនិធិតំណាង ឲ្យប្រធានមូលនិធិមន្ទីពេទ្យគន្ធបុប្ផា គឺ លោក រ៉ុងឌីនីស បានថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មានថា សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា ទាំងប្រាំ សាខាក្នុងមួយថ្ងៃៗ ទទួលកុមារដែល ពិគ្រោះជំងឺ និងផ្តល់ថ្នាំឲ្យលេបប្រមាណ ៣០០០ នាក់ និងចំណាយថវិកាក្នុងមួយថ្ងៃ១២ម៉ឺនដុល្លារ ។

អ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង នៅក្នុងការប្រគល់ថវិកា ជាផ្លូវការទៅដល់មន្ទីពេទ្យ គន្ធបុប្ផានោះ គឺមាន វត្តមានតារាចម្រៀងប្រុសស្រីជនជាតិហ្វីលីពីន៣នាក់ ចូលរួមគឺនាង Carla Abellana លោក Mikael Daez និង នាង Andrea Torres ដោយតារាទាំង៣ដួងនេះ ត្រូវបានប្រជាពលរដ្ឋស្គាល់ តាមរយៈការ សម្តែងរឿង មានចំណងជើងថា "ស្នេហ៍ប្ដីខ្ញុំ" និង រឿង "បាត់ស្នេហ៍នឹងមុខ" ដែលមានបញ្ចាំងនៅទូរទស្សន៍ CTN និង My TV ផងដែរ ៕

ពិសេសសម្រាប់ សុខភាព ជាមួយនឹងដបទឹក ថាមពលណាណូ និងទឹករ៉ែ អាល់កាម៉ីន92 ប្រភេទ

$
0
0

បញ្ហាកង្វះជាតិទឹក ជាបញ្ហាចំបងមួយតែងតែ កើតមានឡើងជាមួយ នឹងមនុស្សគ្រប់រូប ដូច្នេះ ក្រុមហ៊ុន ធៀនស៍បាននាំចូលនូវផលិតផលថ្មី គឺដបទឹកថាមពល ណាណូ និងទឹករ៉ែអាល់កាម៉ីន សម្រាប់កាត់បន្ថយ ជម្ងឺផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព ក្នុងរាងកាយរបស់យើង។
ព័ត៌មានលម្អិតសូមចុចមើលរូបភាពខាងក្រោម ឬទាក់ទង តាមរយៈទូរស័ព្ទលេខ៖ 011 65 87 96, 097 51 15 872, 098 44 67 07៕

Photo by DAP-News

Viewing all 8042 articles
Browse latest View live




Latest Images

<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>
<script src="https://jsc.adskeeper.com/r/s/rssing.com.1596344.js" async> </script>