Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

លទ្ធផលបឋម តាមការិយាល័យ បោះឆ្នោត

$
0
0

ភ្នំពេញ៖ ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី២ នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០១៤ រហូតមកដល់វេលាម៉ោង ៩ និង៣៥នាទី ការិយាល័យមួយចំនួន បានបិទបញ្ចប់ហើយ។ ដំណើរការ នៃការបោះឆ្នោតបានប្រព្រឹត្តទៅដោយភាពប្រក្រតី មិនមានបញ្ហាណាមួយបង្កជាក្តីព្រួយបារម្ភនោះទេ។

ជាមួយនឹងដំណើរការដោយប្រក្រតីភាព តាមការិយាល័យមួយចំនួន ក៏បានដឹងលទ្ធផលផងដែរ។ តាមលទ្ធផល បឋមបង្ហាញថា តាមករិយាល័យបោះឆ្នោតភាគច្រើន គណបក្សប្រជាជនកម្ពុជា បានទទួលការគាំទ្រពីក្រុមប្រឹក្សា ឃុំ-សង្កាត់ របស់ខ្លួនច្រើនដដែល មិនមានស្រកស្រុតនោះទេ។

ខាងក្រោមនេះ ជាលទ្ធផលបឋមនៅតាមការិយាល័យបោះឆ្នោតមួយចំនួន ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបានពីមន្រ្តីគណៈកម្មការរៀបចំការបោះឆ្នោត៖

- ខណ្ឌព្រែកព្នៅ CPP ទទួលបាន ៣១សំឡេង, CNRP ៦សំឡេង (គ្មានការប្រែប្រួល)។

- ខណ្ឌទួលគោក CPP ទទួលបាន ៦៣សំឡេង, CNRP ៣៧សំឡេង (គ្មានការប្រែប្រួល)។

- ខណ្ឌចំការមន CPP ទទួលបាន ៧៥សំឡេង, CNRP ៣៣សំឡេង (គ្មានការប្រែប្រួល)។ នៅក្នុងខណ្ឌនេះ គណបក្សប្រជាជនកើនមួយសំឡេង គណបក្សប្រឆាំងបាត់មួយសំឡេង។

- ខណ្ឌឬស្សីកែវ មានការិយាល័យបោះឆ្នោតចំនួនពីរ បេក្ខភាពឈរបោះឆ្នោតមាន ៩៩នាក់។ CPP ទទួលបាន ៦៤សំឡេង, CNRP ទទួលបាន ៣៥សំឡេង។

- ការិយាល័យអនុវិទ្យាល័យដង្កោ CPP ទទួលបាន ៦១សំឡេង, CNRP ទទួលបាន ១២សំឡេង។

- ស្រុកកំពង់សិលា ខេត្តព្រះសីហនុ CPP ទទួលបាន ១៨សំឡេង, CNRP ទទួលបាន ២សំឡេង។

- ស្រុកល្វាឯម ខេត្តព្រៃវែង CPP ទទួលបាន ៦០សំឡេង កើនមួយសំឡេង, CNRP ទទួលបាន ២៥សំឡេង បាត់មួយសំឡេង។

- ស្រុកពញាឮ ខេត្តកណ្តាល CPP ទទួលបាន ៧០សំឡេង, CNRP ទទួលបាន ១៥សំឡេង។

- ស្រុកព្រៃឈរ ខេត្តកំពង់ចាម CPP ទទួលបាន ៦០សំឡេង, CNRP ទទួលបាន៤៩ សំឡេង និងគណបក្សហ្វ៊ុនស៊ិនប៊ិច ៦សំឡេង។

- ស្រុកកៀនស្វាយ ខេត្តកណ្តាល CPP ទទួលបាន ៤៨សំឡេង, CNRP ទទួលបាន ៣២សំឡេង។

- ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង CPP ទទួលបាន ៩៤សំឡេង, CNRP ទទួលបាន ៣០សំឡេង។

- ស្រុកកំចាយមារ ខេត្តព្រៃវែង CPP ទទួលបាន ៥០សំឡេង, CNRP ទទួលបាន ១៤សំឡេង។

- ស្រុកមុខកំពូល ខេត្តកណ្តាល CPP ទទួលបាន ៣៤សំឡេង, CNRP ទទួលបាន ១៩សំឡេង។

- ការិយាល័យបោះឆ្នោតនៅសាលានរោត្តម អង្គបោះឆ្នោតរបស់គណបក្សសង្ក្រោះជាតិ ៣នាក់ មិនបានបោះ ដោយសារម្នាក់ទៅម៉ាឡេស៊ី ម្នាក់ទៅរតនគីរី និងម្នាក់ទៀត មិនទាន់មកបោះ។

- ក្រុងតាខ្មៅ ខេត្តកណ្តាល CPP ទទួលបាន ៣២សំឡេង, CNRP ទទួលបាន ១៤សំឡេង។

- ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល CPP ទទួលបាន ៨៤សំឡេង, CNRP ទទួលបាន ៨សំឡេង។

- ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង CPP ទទួលបាន ៣២សំឡេង, CNRP ទទួលបាន ២៤សំឡេង។

- ស្រុកលើកដែក ខេត្តកណ្តាល CPP ទទួលបាន ៣៥សំឡេង, CNRP ទទួលបាន ១២សំឡេង។


កិច្ចប្រជុំកំពូលលើកទី៤ នៃសន្និសីទអន្តរជាតិ នៅប្រទេសចិន ផ្តោតខ្លាំងលើសន្តិសុខ ក្នុងទ្វីបអាស៊ី

$
0
0

ភ្នំពេញ៖ កិច្ចប្រជុំកំពូលលើកទី៤ នៃសន្និសីទ អន្តរជាតិនៅប្រទេសចិន ដែលមានប្រទេសជាង៤០ និងអង្គការ សហប្រជាជាតិចូលរួមផងនោះ នឹងផ្តោតសំខាន់ទៅលើសន្តិសុខក្នុងតំបន់អាស៊ីទាំងមូល និងរួមគ្នាកសាងទ្វីប អាស៊ីថ្មីមួយ ដោយមានសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការល្អ។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក ស៊្រី ថាមរុង្គ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤នេះ មុនឡើងយន្តហោះទៅកាន់ប្រទេសចិនថា កិច្ចប្រជុំខាងលើ នេះ នឹងប្រព្រឹត្តទៅចំនួនពីរថ្ងៃគឺ២០-២១ ខែឧសភា ឆ្នាំ២០១៤ នៅទីក្រុងសៀងហៃ ប្រទេសចិន។ ក្នុងនោះមាន ប្រទេសជាង៤០ ដែលនៅតំបន់អាស៊ី មជ្ឈិមបូព៌ា និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមួន  ចូលរូមផងដែរ។

លោក ស្រ៊ី ថាមរុង្គ បានមានប្រសាសន៍ថា «កិច្ចប្រជុំនេះ នឹងផ្តោតការយកចិត្តទុកដាក់ទៅលើសភាពការណ៍សន្តិ សុខក្នុងទ្វីបអាស៊ី, ការជំរុញកិច្ចសន្ទនាស្តីពីសកម្មភាព និងវិធានការកសាងទំនុកចិត្តក្នុងអាស៊ី, វិធានការសម្រប់ សម្រួល ហើយកិច្ចប្រជុំនេះក៏នឹងផ្តល់ឱកាសឲ្យបណ្តាមេដឹកនាំនៅអាស៊ីនេះ ផ្លាស់ប្តូរទស្សនៈគ្នាជំរុញឲ្យមានការ ជឿជាក់អន្តរសកម្មភាពច្រើនថែមទៀត ក្នុងចំណោមប្រទេស ដែលជាសមាជិក ដើម្បីសន្តិភាព និងសន្តិសុខ ព្រម  ទាំងកិច្ចសហប្រតិបត្តិការ និងពិនិត្យមើលនូវបញ្ហាប្រឈមថ្មីៗនានា ដើម្បីជាផលប្រយោជន៍សម្រាប់ប្រទេសក្នុង តំបន់អាស៊ី»។

ជាមួយគ្នានោះ លោក ស្រ៊ី ថាមរុង្គ បានមានប្រសសាសន៍បន្តទៀតថា កិច្ចប្រជុំនឹងនិយាយអំពីបញ្ហាជាច្រើនទៀត ទាក់ទងនឹងតំបន់អាស៊ី និងពិភពលោកទាំងមូល ដែលក្នុងនោះមានដូចជាបញ្ហាភេរវកម្ម សម្ភារៈសព្វាវុធ គ្រឿង ញៀន សន្តិសុខស្បៀងអាហារ ចោរកម្មសមុទ្រ ការជួញដូរមនុស្ស បញ្ហាភាពអត់ឃ្លាន និងបញ្ហាឧក្រិដ្ឋជាច្រើនទៀ ត។

ក្រៅពីចូលរូមនៃកិច្ចប្រជុំខាងលើនេះ លោក ស្រ៊ី ថាមរុង្គ បានបញ្ជាក់ទៀតថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងមានជំនួបទ្វេភាគីជាមួយនឹងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងមន្រ្តី ជាន់ខ្ពស់ដទៃទៀត របស់សាធារណរដ្ឋប្រជាមានិតចិន ហើយកិច្ចជំនួបទ្វេភាគីនេះ នឹងផ្តោតលើកិច្ចសហប្រតិបត្តិ ការរវាងប្រទេសកម្ពុជា និងប្រទេសចិន៕

សេចក្តីជូនដំណឹង អំពីការធ្វើ សិក្ខាសាលា របស់គណៈ ស្ថាបត្យករកម្ពុជា

ធ្លាក់យន្តហោះ នៅឡាវ៖ អ្នកស្លាប់កើនដល់ ១៦ នាក់, នៅរស់ម្នាក់

$
0
0

ឡាវ៖ ឧប្បទ្ទវហេតុធ្លាក់យន្តហោះយោធានៅក្នុង ប្រទេសឡាវ កាលពីថ្ងៃសៅរ៍ ម្សិលមិញ រហូតដល់ព្រឹកថ្ងៃអាទិត្យ  ទី១៨ ខែឧសភា ឆ្នាំ២០១៤នេះ ជនរងគ្រោះ បានស្លាប់បាត់បង់ជីវិតម្នាក់ទៀតហើយ ពោលអ្នកស្លាប់បានកើន ឡើងដល់ ១៦នាក់។ ក្នុងចំណោមអ្នកដំណើរលើយន្តហោះ ១៧នាក់ មានតែម្នាក់ប៉ុណ្ណោះ នៅរស់រៀនមានជីវិត  ក្រោយឧប្បទ្ទវហេតុដ៏អកុសលនេះ។

គួរបញ្ជាក់ដែរថា យន្តហោះយោធាឡាវ ដែលធ្លាក់កាលពីថ្ងៃសៅរ៍ ម្សិលមិញនេះ ផ្ទុកដំណើរចំនួន ១១នាក់ និង អ្នកបម្រើការក្នុងយន្តហោះ រួមអ្នកបើកបរចំនួន ៦នាក់។ ក្នុងចំណោមអ្នកដំណើរទាំង ១១នាក់នោះ ក៏រួមមានរដ្ឋ មន្រ្តីក្រសួងការពារជាតិឡាវ និងភរិយា រដ្ឋមន្រ្តីសន្តិសុខសាធារណៈ អភិបាលក្រុងវៀងច័ន្ទ និងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលឡាវមួយចំនួនផងដែរ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ជិះម៉ូតូបោះពួយ លឿនពេក បុកបង្គោលភ្លើង ស្លាប់២ របួសម្នាក់

$
0
0

កណ្តាលៈ យ៉ាងហោចណាស់មនុស្ស២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារជិះ១គ្រឿង ឌុបគ្នាក្នុងល្បឿនលឿន យកចង្កូតមិនទាន់ ជ្រុលទៅបុកបង្គោលភ្លើង ហរតុការនេះកើត ឡើង កាលពីម៉ោងប្រហែល ១ និង១៥នាទីរំលង អាធ្រាត្រឈានចូលថ្ងៃទី៨ខែឧសភា ឆ្នាំ២០១៤ ស្ថិតតាមបណ្តោយផ្លូវជាតិ លេខ២ភូមិដើមមាន សង្កាត់ ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ធី សីលិ ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិ កំពង់ព្រីងឃុំសត្បូរ ស្រុកស្អាង ខេត្តកណ្តាល អ្នកបើកបរ ម៉ូតូម៉ាកស្តេប ពណ៌ក្រហម ស្លាកលេខ1AD-9989 និងអ្នករួមដំណើរ ២នាក់ទៀត ទី១-ឈ្មោះ ប៉ក់ ភេទស្រី អាយុ២៦ នៅភូមិភ្នំគង ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ស្នាក់ផ្ទះជួលឃុំសត្បូ ស្រុកស្អាង ខេត្តកណ្តាល។ អ្នកទាំងពីរស្លាប់ភ្លាមៗនៅនឹងកន្លែង កើតហេតុ និងម្នាក់ទៀត ឈ្មោះ ប៊ូ ជីវី ភេទស្រី អាយុ២០ឆ្នាំរស់ នៅភូមិឃុំជាមួយនារីរងគ្រោះខាងលើ និងស្នាក់នៅផ្ទះជួលជាមួយគ្នា របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យចក្រអង្រែ ។

មុនពេលកើតហេតុ ជនរងគ្រោះទាំងបីជិះម៉ូតូមួយ ឌុបគ្នាតាមបណ្តោយផ្លូវខាង លើដោយជិះលឿង ដល់ចំណុច ផ្លូវកោងយកចង្កូតមិន ទាន់ក៏ជ្រុលទៅបុកបង្គោភ្លើង យ៉ាងពេញទំហឹងបណ្តាលឲ្យ មនុស្ស២នាក់ស្លាប់ភ្លាមៗនៅ និងកន្លែងកើតហេតុនិងម្នាក់ទៀត រងរបួសធ្ងន់ត្រូវបញ្ជូនកាន់គ្លីនិក ចាក់អង្រែ ដើម្បីជួយព្យាបាលជាបន្ទាន់ ក្រោយ ពេលកើតហេតុនគរ បាលបានចុះទៅដល់ភ្លាមធ្វើ ការវាស់វែងរួចប្រគល់សាកសពទៅឲ្យក្រុមគ្រួសារ យក ទៅធ្វើបុណ្យរៀងខ្លួន៕

 

ចិន បញ្ចូនកប៉ាល់ ទៅជម្លៀស ប្រជាជន នៅវៀតណាម

$
0
0

ប៉េកាំង៖ រដ្ឋាភិបាលចិន នឹងបញ្ជូនករប៉ាល់ ៥គ្រឿង ទៅកាន់ប្រទេសវៀតណាម ដើម្បីជម្លៀសប្រជាជនរបស់ខ្លួន ដែលត្រូវបានឃាត់ខ្លួនក្នុងការផ្ទុះការតវ៉ា ដោយហឹង្សាពីសំណាកប្រជាជនវៀតណាម។ នេះបើយោងតាមការបញ្ជាក់ពីមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនរបស់ចិន។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី៨ ខែឧសភា នេះ បានចេញផ្សាយថា កប៉ាល់ដំបូង បានចេញដំណើររួច រាល់ហើយ នៅភាគខាងត្បូងខេត្តហៃណាន នៅម៉ោង ៨ ព្រឹកថ្ងៃអាទិត្យនេះ។ ហើយកប៉ាល់នេះ ត្រូវបានរំពឹងថា នឹងទៅដល់ប្រទេសវៀតណាម បន្ទាប់ការធ្វើដំណើររយៈពេលពី១៧ ទៅ ១៨ ម៉ោងក្រោយ។

គួរបញ្ជាក់ផងដែរថា ប្រទេសចិន បានត្រៀមជាស្រេចនូវនាវា និងឧទ្ធម្ភាគចក្រមួយគ្រឿង ដើម្បីជួយសង្គ្រោះ។ នៅក្នុងបាតុកម្មហិង្សាបង្កឡើងដោយប្រជាជនវៀតណាម ដែរបណ្តាលឲ្យជនជាតិចិន ២នាក់បានស្លាប់ និងជាង ១០០ នាក់ផ្សេងទៀតទទួលរងរបួស៕

១៩នាក់ ស្លាប់ ដោយគ្រោះ ទឹកជំនន់ នៅប៊ូស្នី

$
0
0

សារ៉ាចេវូ៖ យោងតាម ទីភ្នាក់ងារពត៌មាន ស៊ិនហួ ចេញផ្សាយនៅ ព្រឹកថ្ងៃសៅរ៍ ទី១៧ ខែឧសភា នេះ បានឲ្យ ដឹងថា រដ្ឋាភិបាលប៊ូស្នី (Bosnia និង Herzegovina-BiH) បានថ្លែងថា មនុស្សយ៉ាងហោចណាស់ ១៩នាក់ បានស្លាប់ដោយគ្រោះទឹកជំនន់ នៅក្នុងប្រទេសនេះ។ គ្រោះទឹកជំនន់នេះបានបំផ្លាញអគារជាច្រើនរយខ្នង ហើយ ប្រជាជនជាង ១០.០០០ នាក់ទៀត ត្រូវបានភៀសខ្លួន។

ភ្លៀងធ្លាក់យ៉ាងគំហុកបានធ្វើឲ្យកើតមាននូវទឹកជំនន់នៅរដ្ឋ បាល់កង់។ ប៉ូលីសក្នុងតំបន់បាននិយាយថា មាន ប្រជាជនសរុប ១៦នាក់ ដែលភាគច្រើនជាមនុស្សចាស់បានស្លាប់ក្នុងហេតុការណ៍នេះ។
បើយោងតាមបណ្តាញពត៌មាន កន្លែងផ្សេងទៀតនៅ BiH មានស្រ្តី ០២ នាក់ និងតាចាស់ម្នាក់បានស្លាប់ និងប្តី ប្រពន្ធពីរនាក់ទៀតបានរត់គេចខ្លួន ក្នុងគ្រោះថ្នាក់បាក់ដី។

កងកម្លាំងរបស់ BiH បានផ្តល់រថយន្ត និងឧត្ថម្ភាគចក្រជាច្រើនគ្រឿង ដើម្បីជម្លៀសខ្លួនប្រជាជន ដែលរងគ្រោះ និងបានបញ្ជូនទឹក អាហារ សំលៀកបំពាក់ និងថ្នាំ ទៅកាន់តំបន់ទឺកជំនន់ផងដែរ។
ដោយមានការស្នើរសុំពីរដ្ឋាភិបាល BiH , កងកម្លាំងសហភាពអឺរ៉ុប បានបានឲ្យឧត្ថម្ភាគចក្រចំនួន ០៤ និងយាន សំរាប់បញ្ជូនប្រជាជនប៉ុន្មានរយនាក់ទៅកន្លែងសុវត្ថិភាព។

សហភាពអ៊ឺរ៉ុប និងប្រទេសជិតខាងបានចុះជួយជាបន្ទាន់។ សហភាពអ៊ឺរ៉ុប បានផ្តល់ នាវាចំនួន ០៥ និងអ្នក សង្រ្គោះចំនួន ២៣នាក់ ខណៈពេលដែល ស្លូវ៉ានី បានផ្តល់ឧត្ថម្ភាគចក្រ ០១ និង នាវាចំនួន ០៤ ដល់ប្រទេស BiH ។ ប្រទេសអូត្រីហ្សបានសន្យាថា នឹងជួយផ្តល់ នាវាចំនួន ០៨ រួមទាំងអ្នកបើកនាវាផងដែរ។
សហរដ្ឋអាម៉េរិក ក្រូអាត និង ម៉ាសេដូនី ក៏បានជួយផ្តល់ជាជំនួយ។ ហើយក្រុមសង្រ្គោះអង់គ្លេសបានទៅដល់នៅ យប់ថ្ងៃសៅរ៍ នៅ សារ៉ាចេវូ ។ អ្នកជំនាញបាននិយាយថា កំពស់ទឹក នៅតាមតំបន់ជនភាគច្រើនកំពុងតែស្រកចុះ នោះការបាក់ដីនឹងកើនឡើង ដូចនេះប្រជាជនគួរតែឆាប់ធ្វើការភៀសខ្លួនចេញ ជៀសវាងមានមនុស្សស្លាប់កាន់ តែច្រើន។

រដ្ឋមន្រ្តីក្រសួងការបរទេសប៊ូស្នី Zlatko Lagumdzija បានបន្ថែមថា ការបំផ្លិចបំផ្លាញដោយគ្រោះទឹកជំនន់នេះ បានខាតបង់ទឹកបប្រាក់ចំនួនរាប់លានដុល្លាសហរដ្ឋអាម៉េរិក។ ចំនួនទឹកប្រាក់នេះ គួរតែខាតបង់ដោយសង្រ្គាម៕

គណបក្សសង្រ្គោះជាតិ ធ្វើសន្និសីទព័ត៌មាន ស្តីពីលទ្ធផលបោះឆ្នោត ជ្រើសក្រុមប្រឹក្សា នៅរសៀលថ្ងៃនេះ


លោកយាយ អាយុ ៨១ឆ្នាំ មានជំងឺប្រចាំកាយ ដង្ហោយរកជំនួយសម្រាប់ ជីវិតចុងក្រោយ

$
0
0

ស្វាយរៀង ៖ លោកយាយ អាយុ៨១ឆ្នាំ កំពុងមានជំងឺ ប្រចាំកាយ (ស្វិតដៃ ជើងងើប មិនរួច) រស់នៅតែម្នាក់ឯង គ្មានសាច់ញាតិ នឹងបងប្អូន ពេលនេះ ជួបជីវភាព ខ្វះខាតយ៉ាងខ្លាំង សម្រាប់ការរស់នៅ ប្រចាំថ្ងៃ ម្យ៉ាងលោកយាយ កាន់តែវ័យចំណាស់ទៅ ហើយ និងពុំមានលទ្ធភាព គ្រប់គ្រាន់ ដើម្បីព្យាបាល ជំងឺបានដង្ហើយ រកជំនួយពីសប្បុរសជនដើម្បីជីវិត ចុងក្រោយរបស់លោកយាយ ។

លោកយាយ ឡុង ម៉ៅ បានលើ ដៃសំពះនិយាយទាំងទឹកភ្នែក ពីក្នុងដំខ្ទមដ៏គួរ ឲ្យសង្វេគ ដែលមានជញ្ជាំង រហែករយីករយាក ស្ទើរបាក់ធ្លាក់ ទាំងស្រុង ថែមទាំងបច្ចុប្បន្ននេះ លោកយាយក៏មានជំងឺប្រ ចាំកាយទៀតផង ប៉ុន្ដែគ្មានថវិកាគ្រប់គ្រាន់ សម្រាប់ព្យាបាល ដូច្នេះ លោកយាយ សូមអំពាវនាវពី ខេត្ដស្វាយ រៀង សុំជំនួយឧបត្ថម្ភ ពីសប្បុរសជននានា ដែលមានចិត្ដសប្បុរស ជួយឧបត្ថម្ភដល់ ការ រស់នៅ របស់លោកយាយផង ។

លោកយាយ ឡុង ម៉ៅ ដែលបច្ចុប្បន្ន រស់នៅតែម្នាក់ឯង ក្នុងខ្ទម នេះមានទីលំនៅ ភូមិព្រៃទទឹង ឃុំចន្ដ្រី ស្រុករមាសហែកខេត្ដ ស្វាយរៀង។លោក យាយ បានលើកដៃសំពះដល់សប្បុរសជន មេត្តាជូយដល់ គាត់ផងព្រោះរាល់ថ្ងៃនេះ លោកយាយកំពុងមានជំងឺ និងខ្វះខាតយ៉ាងខ្លាំង ហើយលោកយាយ ក៏កំពុង តែមានស្រែកឃ្លាន ព្រោះគ្មានប្រាក់ទិញ ម្ហូបអាហារ ។ ម្យ៉ាងទៀត លោកយាយមានជំងឺដើរមិនរួច ៕

បាក់អគារនៅ កូរ៉េខាងជើង សម្លាប់មនុស្ស ជាច្រើនរយនាក់

$
0
0

ព្យុងយ៉ាង៖ ឧប្បត្តិវហេតុ បាក់អគារស្នាក់នៅ របស់ប្រជាជពលរដ្ឋ កូរ៉េខាងជើង សម្លាប់មនុស្សជាច្រើននាក់ ខណៈអាជ្ញាធរ អះអាងថា អគារខាងលើគ្មានស្តង់ដា។

យោងតាមសារព័ត៌មាន ក្នុងស្រុក របស់កូរ៉េខាងជើង នៅថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០១៤ នេះបាន រាយការណ៍ថា អគារស្នាក់នៅ កម្ពស់ ២៣ជាន់ ដែលមានប្រជាជន ស្នាក់នៅប្រមាណ ៩២គ្រួសារ បានបាក់រលំ នៅក្នុងទីក្រុង ព្យុងយ៉ាង របស់កូរ៉េខាងជើង ដែលអាជ្ញាធរ អះអាងថា មានមនុស្ស ជាស្លាប់ជាច្រើនរយនាក់ ព្រោះ ភាគច្រើន ក្នុងមួយគ្រួសាររបស់ ប្រជាពលរដ្ឋ កូរ៉េខាងជើង មានសមាជិក ៤ នាក់។ អគារខាងលើសាងសង់ ដោយ រដ្ឋាភិបាលក្រុង ព្យុងយ៉ាង ត្រូវបានរៀបចំឡើង សម្រាប់ប្រជាពលរដ្ឋ ដែលគ្មានទីជំរក ម្យ៉ាងវិញ អគារខាងលើ មិនទាន់ សាងសង់រួចរាល់ តែប្រជាពលរដ្ឋ នាំគ្នាទៅចាប់ទី កន្លែងកម្មសិទ្ធិ មុនពេលកំណត់។

អាជ្ញាធរ ក្រុងព្យុងយ៉ាង បានសម្តែងការសោកស្តាយ ទៅកាន់ក្រុមគ្រួសារជនរងគ្រោះ ព្រមទាំងបានអះអាងថា គ្រោះថ្នាក់បាក់រលំអគារស្នាក់នៅ ខាងលើនេះ ដោយសារ អគារសាងសង់ គ្មានស្តង់ដា។

ទន្ទឹមគ្នានេះ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានសម្តែងការព្រួយបារម្ភ ចំពោះហេតុការណ៍ខាងលើ ព្រោះកន្លងមក កូរ៉េខាងជើង មិនធ្លាប់កើតមានគ្រោះថ្នាក់ បាក់រលំអគារ នោះឡើយ ដែលជាហេតុធ្វើឲ្យ លោក គីម ជុងអ៊ុន មានទុក្ខកង្វល់ មិនអាចសម្រាកបាន។

ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ មានការសង្ស័យយ៉ាងខ្លាំង ហេតុអ្វី បានជាខណៈកើតឧប្បតិ្តវហេតុ បាក់អគារ គ្មានរបាយការណ៍ចំនួន មនុស្ស ស្លាប់ និង រងរបួស តែក្រោយមកត្រូវបាន អាជ្ញាធរ អះអាងថា មានមនុស្ស ស្លាប់ជាច្រើនរយនាក់ ៕

Photo by DAP-News

ឆេះរថយន្តក្រុង នៅកូឡំប៊ី សម្លាប់កុមារ ៣២ នាក់

$
0
0

កូឡំប៊ី៖ យ៉ាងហោចណាស់ មានកុមារ ៣២នាក់ បានស្លាប់ ក្នុងហេតុការណ៍ ឆេះរថយន្តក្រុង បន្ទាប់ពីត្រឡប់មកពី វិហារសាសនាគ្រឹស្ត។

យោងតាមទីភា្នក់ងារ សារព័ត៌មានអន្តរជាតិ នៅថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០១៤ នេះបានរាយការណ៍ថា ឧត្តសេនីយ៍ អាដាល លីអន មេបញ្ជាការប៉ូលិស មូលដ្ឋាន បានថ្លែងថា ករណីហេតុការណ៍ រថយន្តក្រុងឆេះ នៅ ភាគខាងជើង ទីក្រុងហ្វាន់ដាស៊ា ប្រទេសកូឡំប៊ី បណ្តាលឲ្យកុមារអាយុក្រោម ១៤ឆ្នាំ ស្លាប់ ៣២នាក់ និង១៨ នាក់ផ្សេងទៀត រួចពីសេចក្តីស្លាប់ ភាគច្រើនជាមនុស្ស ពេញវ័យ រួមទាំង អ្នកបើករថយន្តផងដែរ។

លោក អាដាល បានបញ្ជាក់ រថយន្តក្រុង អាចផ្ទុកចំនួន មនុស្សបានត្រឹមតែ ៣៨នាក់ប៉ុណ្ណោះ ប៉ុន្តែរថយន្តក្រុង ខាងលើ បែរជាដឹកលើសចំណុះ រហូតដល់ទៅ ៥០នាក់។ ចំណែកឯការឆេះរថយន្ត មិនមានរបាយការណ៍ ច្បាស់ លាស់នៅឡើយនោះទេ ៕

លោក ជៀង អំៈ ស្ថានភាពនៅ ច្រកទ្វារព្រំដែន បាវិត មានសភាព ធម្មតាវិញហើយ

$
0
0

ភ្នំពេញ៖ មកដល់ថ្ងៃចន្ទនេះ ស្ថានភាពទូទៅ នៅតាមច្រកទ្វារ ព្រំដែនអន្តរជាតិ បាវិត ខេត្តស្វាយរៀង បានវិល មកសភាព ធម្មតាវិញហើយ ក្រោយជនជាតិចិន រស់នៅក្នុងប្រទេសវៀតណាម ផ្អាកសកម្មភាពចូលមក រស់នៅ បណ្ដោះអាសន្ន លើទឹកដីប្រទេសកម្ពុជា។

លោក ជៀង អំ អភិបាលខេត្តស្វាយរៀង បានឲ្យដឹងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤នេះថា ជនជាតិចិនដែល សម្រុក មកប្រទេសកម្ពុជា កាលពីប៉ុន្មាន ថ្ងៃមុននោះ ឥឡូវពួកគេបានផ្អាក សកម្មភាពជាបណ្ដោះ អាសន្នហើយ បន្ទាប់ពីស្ថានភាពក្នុង ប្រទេសវៀតណាម មានភាពធូរស្រាល។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោក ជៀង អំ បន្តថា "មកថ្ងៃនេះ ជនជាតិចិន ដែលចូលមកទេសចរ និងសម្រាករស់នៅ ក្នុងខេត្តស្វាយរៀងនោះ យើងឃើញឥលូវនេះ ស្ងាត់ មិនមកច្រើន ដូចប៉ុន្មានថ្ងៃមុននោះទេ ហើយសភាពការណ៍ នៅតាមព្រំដែនក៏មានភាព ស្ងប់ស្ងាត់ដែរនៅថ្ងៃនេះ"។

បើតាមលោក ជៀង អំ នៅប៉ុន្មានថ្ងៃមុននេះ ជនជាតិចិនមកប្រទេសកម្ពុជា ក្នុងរូបភាពដំណើរ កំសាន្តផង សម្រាករស់នៅផង មានចំនួនជាង ១៦.០០០នាក់។

សូមបញ្ជាក់ថា ក្រោយផ្ទុះអំពើហិង្សានៅប្រទេសវៀតណាម ប្រឆាំងសកម្មភាពខួងយកប្រេង របស់ចិននៅ សមុទ្រ ចិន ភាគខាងត្បូង ជាតំបន់ជម្លោះជាច្រើន ប្រទេសនោះ រដ្ឋាភិបាលចិនបានបញ្ជូន កប៉ាល់ ៥គ្រឿងទៅកាន់ ប្រទេសវៀតណាម ដើម្បីជម្លៀសប្រជាជនរបស់ខ្លួន ដែលត្រូវបានឃាត់ខ្លួន ក្នុងការផ្ទុះការតវ៉ា ដោយហិង្សា ពីសំណាក់ ប្រជាជនវៀតណាម ។

កាលពីថ្ងៃម្សិលមិញនេះដែរ ក្រុមការងារតំណាងឲ្យ សាធារណរដ្ឋ ប្រជាមានិតចិន ដឹកនាំដោយជំនួយការ រដ្ឋមន្រ្តី ក្រសួងការបរទេសចិន លោក Liu Jianchao បានពិភាក្សាគ្នាលើកដំបូង ជាមួយសមភាគី នៃសាធារណរដ្ឋសង្គម និយមវៀតណាម ក្រោយពីមានការផ្ទុះអំពើហិង្សា លើជនជាតិចិន និងក្រុមហ៊ុន វិនិយោគរបស់ចិន នៅវៀតណាម កាលពីពេលថ្មីៗនេះ។

គួររម្លឹកឡើងវិញថា ប្រជាជនវៀតណាម រាប់ពាន់នាក់ បានផ្ទុះបាតុកម្មហិង្សា ដុតបំផ្លាញរោងចក្រ របស់ចិន ប្រមាណជា១៥ហើយ ពលរដ្ឋចិន ជាពិសេសចិនតៃវ៉ាន់ជាង ២០នាក់ ត្រូវបានស្លាប់ និងរងរបួសជាង ១០០នាក់ ផ្សេងទៀត ក្នុងរយៈពេលផ្ទុះបាតុកម្ម៣ថ្ងៃកន្លងមកនោះ ៕

Photo by DAP-News

ផលិតផល អ៊ីសូឡង់ ជាបច្ចេកវិទ្យាថ្មី ជួយកាត់បន្ថយ ចំណាយ និងលម្អបរិស្ថាន

$
0
0

ពេលដែល លោកអ្នក បើកម៉ាស៊ីនត្រជាក់ភ្លាម លោកអ្នកពិតជា មានការព្រួយបារម្មណ៍ អំពីការចំណាយថវិកា ជាច្រើន ទៅលើការប្រើថាមពល អគ្គីសនី មែនទេ?

តើលោកអ្នកចង់ដឹង ពីវិធីសាមញ្ញ មួយដែលអាចជួយ លោកអ្នក ក្នុងការកាត់បន្ថយ ការប្រើប្រាស់ ថាមពល អគ្គីសនី និងសន្សំថវិកា កាន់តែច្រើន និង កែលំអបរិស្ថាន រស់នៅ របស់លោកអ្នក ដែឬទេ?

សូមរីករាយ ជាមួយបចេ្ចកវិទ្យាថ្មី! ដើម្បីកាត់បន្ថយកំដៅ នៅក្នុងលំនៅដ្ឋាន និងអគារ គឺបចេ្ចកវិទ្យាថ្មី នៃ ផលិតផលបន្ទះ អ៊ីសូឡង់អាលុយមីញ៉ូម ការពារកំដៅ សម្រាប់ចំណាំងផ្លាតកំដៅ ដែលនាំចូលដោយ ក្រុមហ៊ុន តាស៊ិនគ្រីនថេក វាអាចកាត់បន្ថយ កំដៅយ៉ាងប្រសើរ និង រក្សាសីតុណ្ហភាព ក្នុងគេហដ្ឋាន និង អគារ ឱ្យនៅទាប។

ក្រុមហ៊ុន បាននាំចូលផលិតផលនេះ ពីប្រទេសអូស្រ្តាលី និងអ៊ីស្រាអ៊ែល។ បន្ទះអ៊ីសូឡង់នេះ ត្រូវបាន បង្កើតឡើង សម្រាប់ បេសកម្មយាន្តអវកាសដំបូងបំផុត របស់ណាសា។ ផលិតផលនេះ ផលិតឡើង ពីស្រទាប់ អាលុយមីញ៉ូមសុទ្ធ 99,4% វាមានកំរាស់18um  ដ៏ស្ដើង(កំរាស់ស្រទាប់អាលុយមីញ៉ូម) ជាសារធាតុរបស់បន្ទះ អ៊ីសូឡង់កាត់កំដៅ  កាត់បន្ថយសំលេង  សន្សំសំចៃរក្សាបរិស្ថានល្អ។ មានស្រទាប់អាលុយមីញ៉ូម ស្រោប ខាងក្រៅ  ពពុះខ្យល់ទប់កំដៅ នៅខាងក្នុងវាអាចជះផ្លាតកំដៅ បានពី ៩៥% ទៅ៩៧% ទៅបរិយាកាសវិញ។

ចំពោះដំបូលដែលក្ដៅ ៤០អង្សាសេ ក្រោយពេលដំឡើង រួចធ្វើឱ្យសីតុណ្ហភាពធ្លាក់ចុះ ចាប់ពី ៨អង្សាសេទៅ ១២អង្សាសេឡើងទៅ។ ចំណាំ (ដោយសារតែកត្តាអាកាសធាតុ និងបរិស្ថានកន្លែងនីមួយៗ ធ្វើឱ្យការប្រែប្រួល សីតុណ្ហភាព មិនស្មើគ្នា)។ អត្ថប្រយោជន៏បន្ទះអ៊ីសូឡង់អាលុយមីញ៉ូម គឺជួយកាត់បន្ថយកំដៅ តាមរយៈ ការជះផ្លាតកំដៅ ចេញពីលំនៅដ្ឋាន និងអគារដែលធ្វើឱ្យកំដៅ មានកំរិតទាប និងធ្វើឱ្យម៉ាស៊ីនត្រជាក់ដំណើរការ ងាយស្រួល និងកាត់បន្ថយការប្រើប្រាស់អគ្គីសនី។ បន្ទះអ៊ីសូឡង់អាលុយមីញ៉ូម ការពារកំដៅ អាចប្រើប្រាស់ បានសម្រាប់ដំបូល  ពិតាន  ជញ្ជាំងនិងដំបូលរថយន្ដជាដើម។ ក្រុមហ៊ុន បាន និងកំពង់តំឡើង ជាច្រើនទីតាំងដូចជា:

សូមប្រញ៉ាប់ទាក់ទង មកក្រុមហ៊ុនតាមរយៈ ទូរស័ព្ទ 023 881 968  info@tashengreen.com, www.tashengreen.com  ចំណាយតែម្ដង  ប្រើភ្លើងតិច សន្សំប្រាក់ច្រើន ជីវិតកាន់តែប្រសើរ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

លោក ផែង វណ្ណះ និងមិត្តភ័ក្រក្នុង Facebook នាំអំណោយ ចែកជូន កុមារកំព្រា នៅស្រុកឈូក

$
0
0

កំពត ៖ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ លោក ផែង វណ្ណះ រួមជាមួយ មិត្តភ័ក្រ មួយចំនួន នៅក្នុងបណ្តាញ ទំនាក់ទំនងសង្គម Facebook រួមមាន លោក Sam OL You  មណី រតន៍ សំណាង អូន បាននាំយក អំណោយ របស់សប្បុរសជន ទៅឧបត្ថម្ភដល់ កុមារកំព្រា ចំនួន៤នាក់ នៅភូមិវាលត្បាល់ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត ខណៈដែលពួកគេ កំពុងជួយបញ្ហា ផ្នែកជីវភាពរស់នៅ ។

លោក ផែង វណ្ណះ បានឲ្យដឹងថា អំណោយ ជាគ្រឿង ឧបភោគ បរិភោគ ដែលយកទៅជូន កុមារកំព្រា ទាំងនេះ រួមមាន អង្ករ ៧៥ គ.ក្រ មី៣កេះ ត្រីខ២០កំប៉ុង ទឹកត្រី៦ដប ទឹកស៊ីអ៊ីវ ៦ដប អំបិល១០ គ.ក្រ ចាន១០ ស្លាបព្រា ១២ សារ៉ុង១ មុង១ ភួយ១ នំ២ធុង ៣ប្រអប់ ក្រម៉ា១ ខោអាវ៤ កំប្លេ កន្ទេល១ ធុងទឹក១ និងថវិកា ២៣០ដុល្លារ ។

ជាការកត់សម្គាល់ លោក ផែង វណ្ណះ និងមិត្តភ័ក្រ ក្នុងបណ្តាញ ទំនាក់ទំនងសង្គម Facebook តែងតែនាំយក អំណោយ ជាគ្រឿង ឧបភោគ បរិភោគ ទៅចែកជូន និងឧបត្ថម្ភ ដល់ជនក្រីក្រ និងជួបបញ្ហាផ្នែកជីវភាព នៅតាមខេត្ត មួយចំនួន ដើម្បីចូលរួម ជាមួយរាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា លើការងារ សប្បុរសធម៌ទាំងនេះ៕

នាយឧត្តមសេនីយ៍ គីម ប៊ុនថាន ចុះសួរសុខទុក្ខ កងកម្លាំងកាំភ្លើងធំ ទិសទី៣ យោធភូមិភាគទី៤

$
0
0

ឧត្តរមានជ័យ៖ កាលពីពេលថ្មីៗនេះ លោក នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរ ភូមិន្ទ និងជានាយករង ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងកាំភ្លើងធំ ដែលឈរជើងនៅទិសទី៣ យោធភូមិភាគទី៤ រួមដំណើរដោយ លោកឧត្តមសេនីយ៍ទោ ឡុង សុទី មេបញ្ចា ការរង និងជានាយសេនាធិកា នៃបញ្ជាការដ្ឋាន កាំភ្លើងធំអគ្គបញ្ជាការ និង លោកឧត្តមសេនីយ៍ទោ សន ស៊ា មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ២ ដែលប្រចាំការនៅទិសទី៣ យោធភូមិភាគទី៤  ។

ក្នុងឱកាស ចុះសួរសុខទុក្ខនោះ លោកនាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានកោតសរសើរ និងផ្តាំផ្ញើដល់បងប្អូនឲ្យ យកចិត្តទុកនូវបញ្ហាសុខភាព ការហូបចុក ឲ្យមានអនាម័យ ប្រើប្រាស់ទឹកឆ្អិន សំរាកពេល យប់ត្រូវដាក់មុង បញ្ជៀសបាន នូវជម្ងឺដង្កាត់ផ្សេងៗ និងចេះឆ្លៀតដាំបន្លែរួម ផ្សំគ្រប់ប្រភេទ ដើម្បីជួយសម្រួល ដល់ជីវភាពប្រចាំថ្ងៃ បន្ថែមលើគោលរបបរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរថែមទៀត ។

ជាមួយគ្នា នេះផងដែរ លោកនាយឧត្តមសេនីយ៍ ក៏បានក្រើនរំព្ញកដល់បងប្អូន ឲ្យចេះថែទាំសំភារៈយោធបរិក្ខា ជាពិសេសអាវុធ យុទ្ធភ័ណ្ឌគ្រប់ប្រភេទ ដោយរៀបចំទុកដាក់ឲ្យ បានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបោសសំអាតលេណ ដ្ឋានឲ្យបានល្អ  ។  លោកនាយឧត្តមសេនីយ៍គីម ប៊ុនថាន ក៏បានផ្តល់នូវ ថវិកាមួយចំនួន ដល់មេបញ្ជាការ និងកងកម្លាំងដែលឈរជើង នៅក្នុងតំបន់ផងដែរ ។  បន្ទាប់មកលោក នាយឧត្តមសេនីយ៍ និងប្រតិភូបានចូលពិនិត្យ មើលផ្ទះបាយ និងការទុកដាក់នូវអាវុធ គ្រាប់រសវ ព្រមទាំងលេណដ្ឋាន៕


ជប៉ុន ផ្តល់ជំនួយ ជាលក្ខណៈ បច្ចេកទេស ដល់កម្ពុជា

$
0
0

ភ្នំពេញ៖ ជាថ្មីម្តងទៀត ប្រទេសជប៉ុន បានផ្តល់ជំនួយមកឲ្យកម្ពុជាទៀតហើយ ដោយនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ ជប៉ុនបានផ្តល់ជំនួយ ដែលមានលក្ខណៈ ជាបច្ចេកទេស ដោយផ្តោតសំខាន់ទៅលើការចុះបញ្ជីអចលនវត្ថុ៕

ចិនពន្លឿន ប្រតិបត្តិការ ជម្លៀសពលរដ្ឋខ្លួន ចេញពីវៀតណាម

$
0
0

ប៉េកំាង៖ រដ្ឋាភិបាលចិន បានបញ្ជូនជើងហោះហើរពិសេស និងកប៉ាល់ ទៅប្រទេស វៀតណាម ដើម្បីបង្កើនល្បឿន ក្នុងការជម្លៀសពលរដ្ឋខ្លួនចេញពីប្រទេស វៀតណាម ក្នុងស្ថានការណ៍វាយប្រហារកាលពីពេលថ្មីៗ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០១៤ថា កប៉ាល់ចិនចំនួន ០៤គ្រឿង បានបញ្ជូនទៅកាន់ខេត្ត ហាទិញ ប្រទេស វៀតណាម ដើម្បីជម្លៀសពលរដ្ឋចិនរាប់ពាន់នាក់ពីទីនោះ។ ចំណែកជើងហោះហើរពិសេសពីរទៀត បានត្រឡប់មកដល់ប្រទេសចិនវិញ ហើយកាលពីរសៀលថ្ងៃអាទិត្យ ដោយ នាំយកពលរដ្ឋចិនបានចំនួន ២៩១នាក់។

កាលពីពេលមុននេះ ពលរដ្ឋចិនចំនួន ១៦នាក់ដែលរងរបួសធ្ងន់ ត្រូវបានគេជម្លៀសតាមយន្តហោះពេទ្យ ដោយរៀបចំដោយរដ្ឋាភិបាលចិន។ ពាក់នឹងការជម្លៀសនេះ ពលរដ្ឋចិនច្រើនជាង ៣.០០០នាក់ហើយ ដែលជម្លៀសខ្លួនចេញពីប្រទេសវៀតណាម ចាប់តំាងពីការវាយប្រហារកើតឡើង៕

Photo by DAP-News

ATMOSPHERE បង្កើតកម្មវិធី កុំព្យូទ័រទំនើប សម្រាប់គ្រប់គ្រង លើមុខរបរកម្ចីប្រាក់ ឬឥណទាន ឬចងការប្រាក់ គ្រប់ប្រភេទ ដើម្បីលក់ជូនលោកអ្នក

$
0
0

ATMOSPHERE TECHNOLOGY Co.,Ltd. បានបង្កើតកម្មវិធី កុំព្យូទ័រថ្មីដែលមាន លក្ខណ:ទំនើប មានគុណភាព និងមានសម្ថភាពខ្ពស់ សម្រាប់គ្រប់គ្រង លើមុខរបរកម្ចីប្រាក់ ឬឥណទានគ្រប់ ប្រភេទឈ្មោះថា (Loan Management System ) ដោយលក់ជូនលោកអ្នក ក្នុងតម្លៃទាបសមរម្យ បំផុត តាមទំហំ និងកម្រិតនៃតម្រូវ ការប្រើប្រាស់របស់ ស្ថាប័នលោកអ្នក ។

កម្មវិធីនេះអាចជួយដល់អង្គការ សមាគម ក្រុមហ៊ុន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬអាជីវកម្ម    ឯកជនដែលធ្វើសម្មភាព ឥណទាន កម្ចី ឬចងការប្រាក់ គ្រប់ប្រភេទ ទាំងមាន ឬគ្មានទ្រព្យបញ្ជាំ ទោះបីជាមានសាខាតិច ឬច្រើនកន្លែងក៏ ដោយ រីឯតម្លៃក៏ប្រែប្រួល ទៅតាមនោះដែរ ។ ATMOSPHERE ជាក្រុមហ៊ុនវិនិយោគ រួមគ្នារវាងខ្មែរ និង បរទេស មានវិស្វករបច្ចេកទេសខ្មែរ និង បរទេសជាច្រើនបាន បង្កើតកម្មវិធីកុំព្យូទ័រជាលក្ខណ:អន្តរជាតិជាច្រើន សម្រាប់ លក់ នៅទីផ្សារអាស៊ី អឺរុប និងអាមេរិក។

សូមទាក់ទងអាសយដ្ឋានអគារលេខ២ ផ្លូវលេខ២៨៤ កែងផ្លូវលេខ១៦៣ សង្កាត់អូឡាំពិច ខណ្ឌចំការមន រាជធានី ភ្នំពេញ ជាប់កែងខាងត្បូង វត្តមហាមន្ត្រី លេខទូរស័ព្ទ (855) 023 97 70 70,017 888 987 អ៊ីម៉ែល info@atmos-techno.com

Photo by DAP-NEWS

អត្ថប្រយោជន៍របស់ កម្មវិធីគ្រប់គ្រង ធនធានមនុស្ស(Loan Management System ) រួមមាន៖
១-Setup (ការកំណត់ទូទៅ) ៖ ការកំណត់រូបិយប័ណ្ណ និងអត្រាប្ដូរប្រាក់ កំណត់ចំនួនទីកន្លែង កំណត់ថ្ងៃឈប់ សំរាក  ព័ត៌មានរបស់បុគ្គលិក គោលបំណងនៃកម្ចី ទីតាំង តំបន់ផ្ដល់កម្ចី មុខតំណែង ចំនួនអ្នកប្រើ ប្រាស់ វិធីសាស្រ្តនៃការបង់ប្រាក់(បង់ប្រាក់ដើមថេរ និងការប្រាក់ថយចុះ បង់ប្រាក់ដើមថេរ និង ការប្រាក់ថេរ) លក្ខខ័ណ្ឌ នៃការបង់ប្រាក់ ការពិន័យ(ការបង់ប្រាក់យឺត ការបង់ប្រាក់ផ្ដាច់)។
២- Customer(អំពីអតិថិជន)៖ ការកត់ត្រាព័ត៌មានអតិថិជន ការបង្កើតក្រុម(ការបញ្ចូលសមាជិកក្រុម ព័ត៌មាននៃ អ្នកធានា ឯកសារយោង….)
៣- Loan Disbursement(អំពីការផ្ដល់កម្ចី)៖  កម្ចីជាឯកត្តបុគ្គល កម្ចីជាក្រុម ការពន្យាពេលនៃការបង់ ប្រាក់ លើកដំបូង គណនាប្រាក់ដើម និងការប្រាក់ និងពេលវេលាបង់ប្រាក់……។
៤-Repayment term (អំពីលក្ខខ័ណ្ឌនៃការបង់ប្រាក់)៖ ការបង់ប្រាក់ប្រចាំថ្ងៃ ឬប្រចាំ២ថ្ងៃម្ដង ឬបង់១សប្ដាហ៍  ឬ២សប្ដាហ៍  ឬ៣សប្ដាហ៍ម្ដង ឬ១ខែម្ដង ឬ ៣ខែម្ដង ឬ ៦ខែម្ដង ឬបង់ប្រចាំ១ឆ្នាំ។
៥-Payment (អំពីការបង់ប្រាក់)៖ ការបង់ប្រាក់តាមតារាងពេលវេលាបង់ប្រាក់ ការបង់ប្រាក់ផ្ដាច់…។  
៦-Inventory (Office Supply) អំពីសន្និធិ ៖ បញ្ជីរាយមុខទំនិញ ការបង្កើតក្រុមទំនិញ រង្វាស់រង្វាល់ទំនិញ ការកែ ប្រែបរិមាណ វិធីសាស្រ្តគណនាថ្លៃដើមមធ្យម ។
៧-Inventory report(របាយការណ៍សន្និធិ)៖ របាយការណ៍ទំនិញក្នុងស្ដុក របាយការណ៍កែប្រែទំនិញក្នុងស្តុក ។
៨-Accounting report (របាយការណ៍គណនេយ្យ)៖កិច្ចបញ្ជីការគណនេយ្យ(ទិន្នានុប្បវត្តិ) សៀវភៅធំទូទៅ តារាង តុល្យភាព ……។
៩-Financial report (របាយការណ៍ហិរញ្ញវត្ថុ)៖ របាយការណ៍ចំណូល និងចំណាយរបាយការណ៍ សមតុល្យ……។
១០-Get Reference Document  អំពីការដកឯកសារយោង ។
១១-Report(អំពីរបាយការណ៍)៖របាយការណ៍ផ្ដល់កម្ចី(របាយការណ៍ផ្ដល់កម្ចីតាមថ្ងៃ  ផ្ដល់កម្ចីតាម មន្ត្រីឥណទាន  ផ្ដល់កម្ចីតាមអតិថិជន ឬក្រុម  តារាងពេលវេលាបង់ប្រាក់  អតិថិជនត្រូវបង់ប្រាក់ តាមថ្ងៃ ឬខែ អតិថិជនបង់ប្រាក់តាមមន្ត្រីឥណទាន  ប្រវត្តិសងប្រាក់របស់អតិថិជន អតិថិជន មិនទាន់បង់ប្រាក់ អតិថិជនមិនទាន់បង់ប្រាក់តាមមន្រ្តីឥណទាន អតិថិជនបង់ប្រាក់យឺត អតិថិជន បង់ប្រាក់យឺតតាមមន្ត្រីឥណទាន) របាយការណ៍ចំណូលការប្រាក់ របាយការណ៍ដកឯកសារយោង ។
១២-ការបង្ហាញទំរង់ និងរបាយការណ៍ ៖ រួមមានជាទម្រង់ Ms Word ទម្រង់Ms Excel ទម្រង់PDF…។
១៣-Security(អំពីប្រព័ន្ធសុវត្ថិភាព)៖កំណត់ព័ត៌មានអ្នកប្រើប្រាស់ កំណត់តួនាទីអ្នកប្រើប្រាស់ កំណត់សិទ្ធ អ្នកប្រើប្រាស់……។
១៤-Languages(អំពីភាសា)៖ មានជាភាសាអង់គ្លេស ភាសាខ្មែរ ភាសាអង់គ្លេសលាយខ្មែរ និងភាសា នានាតាម ការ ចង់បានរបស់លោកអ្នក ។
១៥-និងពត៌មាន ឬលក្ខខណ្ឌបន្ថែមនានាមួយចំនួនទៀតតាមតម្រូវការរបស់លោកអ្នក ។
ក្រៅពីនេះ ATMOSPHERE មានកម្មវិធីកុំព្យូទ័រដែលបាន ផលិតជោគជ័យរួចរាល់កន្លងមក ទទួលបានការគាំទ្រ ពេញនិយម និងជឿជាក់ពីក្រុមហ៊ុន រោងចក្រ អង្គការ សមាគមនានា ក្នុងប្រទេស និងក្រៅប្រទេសរួមមាន៖ ការរចនាគេហទំព័រ (Web Design) កម្មវិធីគ្រប់គ្រងការទំនាក់ទំនងអតិថិជន (Customer Relation Management System) កម្មវិធីគ្រប់គ្រងបណ្តាញទីផ្សារ (Network Marketing System) កម្មវិធីគ្រប់គ្រងកន្លែងជួសជុល រថយន្ត (Car Garage Systemម្មវិធីគ្រប់គ្រងវិក្កយបត្រ (Billing Management System) កម្មវិធីគ្រប់គ្រងការលក់ និងស្តុក ទំនិញ(Point of Sales System( កម្មវិធីគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុ (Financial and Accounting System) កម្មវិធីគ្រប់គ្រងភោជនីយដ្ឋាន ក្លឹបរាត្រី ខារ៉ាអូខេ (Restaurant, Club, Karaoke Management Systems)កម្មវិធី គ្រប់គ្រង ហាងលក់ទូរស័ព្ទដៃ(Phone Shop Management System) និងកម្មវិធីដទៃទៀតតាមតម្រូវការ របស់ លោកអ្នក។

គ្រប់កម្មវិធីកុំព្យូទ័ររបស់ATMOSPHERE សុទ្ធតែផលិតដោយវិស្វករបច្ចេកទេសខ្មែរ និង បរទេសរបស់ ក្រុមហ៊ុន ផ្ទាល់ ក្រុមហ៊ុនមានក្រុមប្រឹក្សា បច្ចេកទេសច្រើននាក់ និងសាកល វិទ្យាល័យល្បីនៅប្រទេសអង់គ្លេស ចំនួន៣ ជាអ្នក ប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនធានាថាគ្រប់កម្មវិធីកុំព្យូទ័ររបស់ATMOSPHEREពិតជាមានគុណភាពល្អ ជាបច្ចេកវិទ្យាទំនើបថ្មីចុងក្រោយ មានសេវាកម្មដោះ ស្រាយគ្រប់បញ្ហានានាទាំងអស់ទាន់ចិត្ត ។ មិនតែប៉ុណ្ណោះ ATMOSPHERE មានសមត្ថភាពគ្រប់គ្រាន់ក្នុងសរសរកម្មវិធីកុំព្យូទ័ នៃគម្រោងធំៗ របស់ក្រសួង ស្ថាប័ន អង្គការ សមាគម ក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ប្រសិនបើលោកអ្នកត្រូវការ។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

លោក សំហេង បុរស អគ្គនាយក និងជាប្រធាន​ក្រុមការងារ យុវជន​ក្រសួង​សង្គមកិច្ច អញ្ជើញ​ចូលរួម ទិវា​កុមារ​អន្តរជាតិ ១ មិថុនា នៅសាលារៀន​គៀនស្វាយ​ក្នុង

$
0
0

កណ្ដាល៖ កាលពីថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៤ នៅសាលាបឋមសិក្សា វត្តគៀនស្វាយក្នុង ក្រុមការងារយុវជនក្រសួងសង្គមកិច្ច និងសហភាពសហព័ន្ធ យុវជនកម្ពុជារាជធានីភ្នំពេញ កាយរិទ្ធិរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យអប់រំ និងកីឡា បានសហការរៀបចំ ប្រារព្ធខួបលើកទី ៦៥ ទិវាកុមារអន្តរជាតិ ទិវាកុមារកម្ពុជា ១ មិថុនា និងខួបលើកទី ១៣ ទិវាពិភពលោកប្រឆាំង ពលកម្មកុមារ ១២ មិថុនា ក្រោមអធិបតីភាពលោក សំហេង បុរស អគ្គនាយក និងជាប្រធានក្រុមការងារយុវជនសង្គមកិច្ច ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោក លោកស្រី គណៈប្រតិភូអមដំណើរ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ ៣៦០ នាក់ ។

មានមតិសំណេះសំណាលនាឱកាសនោះ លោក  សំហេង បុរស បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការ រវាងក្រុមការងារយុវជនសង្គមកិច្ច និងសហភាពសហព័ន្ធ យុវជនរាជធានីភ្នំពេញ ដែលបានរួមចំណែកយ៉ាងសកម្ម រៀបចំពិធីនេះឡើង ក្នុងគោលបំណងពង្រឹងកិច្ចការពារ និងបន្តលើកកម្ពស់ការអនុវត្ត សិទ្ធិជាមូលដ្ឋានរបស់កុមារ ប្រកបដោយប្រសិទ្ធិភាព ។

លោកបានបន្តទៀតថា ឆ្នាំនេះទិវាកុមារកម្ពុជា និងទិវាកុមារអន្តរជាតិ ១ មិថុនា គឺប្រារព្ធឡើងក្រោមប្រធានបទ ” រួមគ្នាលុបបំបាត់អំពើ ហឹង្សាលើកុមារ លើកកម្ពស់សិទ្ធិ និងសុខុមាលភាពកុមារ “ និងទិវាពិភពលោកប្រឆាំង ពលកម្មកុមារ ១២ មិថុនា ក្រោមប្រធានបទ “ ពង្រីកកិច្ចគាំពារសង្គម ដើម្បីប្រយុទ្ធប្រឆាំងពលកម្មកុមារ “ ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិ ជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលក្នុងការដោះស្រាយ បញ្ហាប្រឈមទាំងឡាយរបស់កុមារ ជាពិសេសអំពើជួញដូរ ផ្លូវភេទកុមារ អំពើហឹង្សាលើកុមារ និងពលកម្មធ្ងន់ធ្ងរលើកុមារ ។

លោកបានគូសបញ្ជាក់ទៀតថា កម្ពុជាបានឆ្លងកាត់នូវ មហាវិនាសកម្មដ៏ធ្ងន់ធ្ងរ ដែលបង្កដោយរបប ប្រល័យពូជសាសន៍ ប៉ុល ពត បានកាប់សម្លាប់ប្រជាពលរដ្ឋ រាប់លាននាក់ និងបំផ្លាញសង្គមជាតិខ្ទេចខ្ទី ដល់ឫសគល់ ក្នុងនោះកុមារក៏ត្រូវទទួល នូវការសម្លាប់ ធ្វើទារុណកម្ម បង្ខំឲ្យធ្វើការជាទម្ងន់ បង្អត់អាហារ រស់នៅយ៉ាងវេទនា ប៉ុន្តែក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ការស្តារ និងការអភិវឌ្ឍប្រទេសជាតិឡើងវិញពី បាតដៃទទេ រហូតមានភាពរីកចម្រើនដូចសព្វថ្ងៃនេះ ទន្ទឹមនឹងនេះ សិទ្ធិប្រជាពលរដ្ឋ ជាពិសេសសិទ្ធិកុមារនៅកម្ពុជា ត្រូវបានការពារ និងលើកតម្កើង ដោយចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ ដូចពាក្យស្លោកថា “ កុមារ គឺជាទំពាំងស្នងឬស្សី “ ។

លោក សំហេង បុរស មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិតិ្តយស ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចជាកាលតែងតែ ផ្តល់នូវក្តីអាណិតស្រលាញ់ សណ្តោសប្រណី ចំពោះកុមារគ្រប់ស្រទាប់ទាំងអស់ ជាពិសេសបានជម្រុញ ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ ដោយផ្អែកលើគោលការណ៍ចម្បង ៣ គឺៈ ១. ការដកហូតកុមារពីទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ, ២. កិច្ចសហការ ជាមួយសង្គមស៊ីវិល និងការប្រយុទ្ធប្រឆាំងការជួញដូរស្រ្តី និងកុមារ និង ៣. លើកកម្ពស់ការងារសមរម្យ និងសុវត្ថិភាពការងារកុមារ ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក សំហេង បុរស និងក្រុមការងារ បានចែកជូននូវសម្ភារៈសិក្សា ចំណីអាហារ ភេសជ្ជៈ និងថវិកាមួយចំនួនជូន ដល់លោកគ្រូអ្នគ្រូ ប្អូនៗកុមារាកុមារី ព្រមទាំងមានការលេងល្បែងប្រជាប្រិយ ដើម្បីអបអរសាសទរក្នុង ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ឆ្នាំ ២០១៤ ផងដែរ ៕ 

ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អំពាវនាវឲ្យបង្កើន ការផ្សព្វផ្សាយ នូវគំរូល្អ ជូនដល់កុមារ

$
0
0

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច បានថ្លែងអំពាវ នាវដល់ប្រព័ន្ធផ្សព្វផ្សាយ ទូរទស្សន៍ វិទ្យុ កាសែត ទស្សនាវដ្តី និងបណ្តាញមួយចំនួនទៀត បង្កើនការផ្សព្វផ្សាយនូវ កម្មវិធីល្អៗ ក៏ដូចជាគំរូវីរៈភាពនានា ជូនដល់កុមារកម្ពុជា ដើម្បីបណ្តុះនូវគំនិតចូលរួមកសាង និងអភិវឌ្ឍន៍សង្គម។

ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាសិទ្ធិកុមារអន្តរជាតិ ១ មិថុនា លើកទី៦៥ និងទិវាពិភពលោកប្រឆាំងពល  កម្មកុមារ ១២ មិថុនា លើកទី១៣ នៅមជ្ឈមណ្ឌលកោះពេជ្រនាព្រឹកថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០១៤នេះ  លោកស្រី ម៉ែន សំអន បានមានប្រសាសន៍ថា ដើម្បីលើកកម្ពស់សិទ្ធិរបស់កុមារ និងសុខាមាលភាពរបស់កុមារ រាជរដ្ឋាភិបាលកម្ពុជា នៅ  ក្រោយស្វែងរកសន្តិភាពដ៏ពេញលេញហើយនោះ សម្រេចនូវសមិទ្ធិផលជាច្រើន ដូចជា ការអនុវត្តតាមសន្ធិសញ្ញា  អនុសញ្ញា របស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងសិទ្ធិរបស់កុមារ។ មិនតែប៉ុណ្ណោះ កម្ពុជា បានចងក្រងនូវអនុ  ក្រឹត្យ និងលិខិតបទដ្ឋានជាច្រើនផ្សេងទៀត ក្នុងការគាំពារ និងធានាបាននូវការលើកកម្ពស់ និងគោរពសិទ្ធិរបស់កុមារ។

លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹងដល់កុមារថ្នាល់អប់រំជាច្រើន ត្រូវបានសាង  សង់ឡើង ហើយបំផុសដល់អាជ្ញាធរ និងមាតា បិតា ឲ្យចូលរួមបញ្ជូនកុមារតូចៗទៅទទួលយកនូវការអប់រំ។

លោកស្រីឧបនាយករដ្ឋមន្រ្តី នៅបានគូសបញ្ជាក់ទៀតថា ការអប់រំ ជាកាយវិការ ដ៏មានសារៈសំខាន់សម្រាប់បណ្តុះ  បណ្តាលដល់កុមារកម្ពុជា ឲ្យក្លាយទៅជាទំពាំង ទៅសរសរស្តម្ភ នៃប្រទេសជាតិ។

ក្នុងន័យនេះ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានទទូចឲ្យកម្មវិធីទូរទស្សន៍នានា ពង្រឹង និងកែប្រែលើនាទីកុមារធ្វើ បញ្រ្ជាបនូវការយល់ដឹងលើផ្នែកសីលធម៌ ចរិយាធម៌ និងវប្បធម៌ថ្លៃថ្នូររបស់ខ្មែរទៅដល់កុមារ ដើម្បីបណ្តុះនូវគំនិត  ល្អៗ និងជួយឲ្យកុមារក្លាយជាពលរដ្ឋល្អ និងជាសរសរទ្រូងប្រទេសជាតិទៅថ្ងៃអានគត។

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ក៏បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយបង្កើននូវការផ្សព្វផ្សាយពីគំរូវីរៈភាព  របស់ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលផងដែរ។ បើតាមលោកស្រីឧបនាយករដ្ឋមន្រ្តី ដោយសារគំរូវីរៈភាព ការខិតខំ  ប្រឹងប្រែង និងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ  មន្ត្រីកម្ពុជា ទើបជួយឲ្យកុមារទទួលបានការរួសនៅល្អប្រសើរ និងទទួលបានសិទ្ធិសព្វបែបយ៉ាងដូចពេលបច្ចុប្បន្ន នេះ។

លោកស្រីឧបនាយករដ្ឋមន្រ្តី បានថ្លែងដូច្នេះ «ចំណុចនេះ ខ្ញុំរំលឹកគ្រប់កម្មវិធីទូរទស្សន៍ វិទ្យុ កាសែត ទស្សនាវដ្តី  បង្កើនការផ្សព្វផ្សាយ រើសយកគំរូល្អ សកម្មភាពល្អ នៃការគ្រប់គ្រង ការអប់រំ ដល់កុមារា កុមារីតូចៗ...។ ផ្សព្វ  ផ្សាយឲ្យបានច្រើន ឲ្យបានឃើញពីវីរៈភាព កុំឲ្យពួកគេយកនូវគំរូមិនល្អ ដែលនាំឲ្យខូចអនាគតកុមារ។ ត្រូវឲ្យគេ  ដឹងថា ព្រោះតែការខិតខំយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងអង្គការសង្គមស៊ីវិលនានា ទើបជួយពួកគេឲ្យមានថ្ងៃ  នេះ»។

សូមបញ្ជាក់ថា ដើម្បីលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់កុមារ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធនានា  នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៤ នេះ បានរួមគ្នាប្រារព្ធទិវាកុមារអន្តរជាតិ០១ មិថុនា លើកទី៦៥ និងទិវាពិភព លោកប្រឆាំងពលកម្មកុមារ ១២ មិថុនា លើកទី១៣ នៅមជ្ឈមណ្ឌលកោះពេជ្រ។

សូមរំលឹកផងដែរថា ទិវាកុមារអន្តរជាតិ ១ មិថុនា លើកទី៦៥ នេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «រូមគ្នា លុបបំបាត់អំពើហិង្សា លើកុមារ លើកកម្ពស់សិទ្ធិ និងសុខុមាលភាពកុមារ»។ រីឯទិវាពិភពលោកប្រឆាំងពលកម្ម កុមារ ១២ មិថុនា ខួបលើកទី១៣ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ពង្រីកកិច្ចគាំពារសង្គម ដើម្បីប្រយុទ្ធប្រឆាំង ពលកម្មកុមារ»។

ទិវាកុមារអន្តរជាតិ ១ មិថុនា ត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅលើពិភពលោក កម្ពុជាក្រោយពេលរំដោះ ចេញពីរបបអាវខ្មៅ ប៉ុល ពត និងក្រោយពេលស្វែងរកសន្តិភាពបានពេញលេញ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ  គណបក្សប្រជាជនកម្ពុជា និងមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក៏បានប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ផងដែរ។ ទិវាកុមារអន្តរជាតិ ១ មិថុនា ធ្វើឡើងក្នុងបំណងឲ្យមនុស្សទូទាំងពិភពលោក ចងចាំនូវឧក្រិដ្ឋកម្មដ៏សា ហាវព្រៃផ្សៃ កាប់សម្លាប់ស្រ្តី និងកុមារ នៅភូមិលីឌីសែ ប្រទេសឆេក និងភូមិអ៊ូរ៉ាឌូ ប្រទេសបារាំងក្នុងអំឡុងឆ្នាំ  ១៩៤២-១៩៤៤ នៃសង្រ្គាមលោកលើកទី២ របស់ពួកហ្វាសសស៊ីសអ៉ីត្លែរ និងរួមគ្នាបំបាត់អំពើហិង្សា ដើម្បីថែ  រក្សាសន្តិសុខលើពិភពលោក។

ទិវាកុមារអន្តរជាតិ ១ មិថុនា ជាទិវាមួយ ដែលបំផុសស្មារតីដល់ មនុស្សជាតិទាំងអស់ឲ្យយកចិត្តទុកដាក់ដល់សុខុ  មាលភាពកុមារ និងជាទិវាសាមគ្គីអន្តរជាតិរបស់កុមារលើពិភពលោក។

ដោយឡែកទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ត្រូវបានបង្កើតឡើង ដោយអង្គការពលកម្មអន្តរជាតិ  សំដៅលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ក្នុងទម្រង់ធ្ងន់ធ្ងរ ដូចជា៖ ទាសករកុមារ  ការជួញដូរកុមារ ពេស្យាចារកុមារ កុមារក្នុងជម្លោះប្រដាប់អាវុធ ការប្រើប្រាស់កុមារក្នុងស្ថានភាពងាយរងគ្រោះ៕

Viewing all 8042 articles
Browse latest View live




Latest Images