Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ក្រសួងការងារ និង GMAC ទទួលស្គាល់ថា កម្មករមានការដួល សន្លប់ច្រើនមួយ រយៈពេលនេះ

$
0
0

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) បានទទួលស្គាល់ថា មួយរយៈពេលចុងក្រោយនេះ មានការកើនឡើង នៃចំនួនកម្មករ-កម្មការិនី ដែលបាន ដួលសន្លប់នៅតាមរោងចក្រ ។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សាតុមូល នៅថ្ងៃអាទិត្យនេះ នាភោជនីយដ្ឋាន Rock Grill BBQ រៀបចំដោយមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ស្ដីពី អំពីឧប្បតិ្តហេតុ ដួលសន្លប់ នៅក្នុងឧស្សាហកម្មកាត់ដេរ ហើយនិងវិធានការថែទាំសុខភាព និងសុវត្ថិភាព នៅតាមរោងចក្រ ដោយមានការ ចូលរួមពីមន្ត្រីក្រសួងការងារ GMAC អង្គការពលកម្មអន្តរជាតិ (ILO) និងកម្មករ ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាសៀលថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០១៤ កញ្ញា ហុក ណារិន អ្នកគ្រប់គ្រងគម្រោងជាន់ខ្ពស់របស់ CCIM ថ្លែងថា គោលបំណងនៃកិច្ចពិភាក្សា តុមូលនេះ គឺដើម្បីឲ្យកម្មករ ជួបជាមួយគ្រប់អ្នកពាក់ព័ន្ធ ដើម្បីបង្ហាញពីការលំបាក របស់ពួកគេប្រឈមនឹង ការដួលសន្លប់ និងបញ្ហាដទៃទៀត។

អ្នកនាងបន្តថា" ជាការឆ្លើយតបភាគីពាក់ព័ន្ធក្នុងនោះខាងក្រសួងការងារ និង GMAC គាត់បាន ទទួលស្គាល់ថា មានការកើនឡើង នៃចំនួនកម្មករដួលសន្លប់មួយរយៈពេលចុងក្រោយនេះ។ ប៉ុន្តែគាត់បានទម្លាក់ កំហុសមក ខាងកម្មករវិញថា មូលហេតុនៃការដួលសន្លប់ ដោយសារតែកម្មករ គាត់បរិភោគមិនគ្រប់គ្រាន់ និងមានការចាយ ត្បិតត្បៀត ដើម្បីទុកលុយផ្ញើទៅគ្រួសារ និងទុកលុយដើរលេង" ។

អ្នកនាង ហុក ណារិន បានបញ្ជាក់ថា ខាងក្រសួងការងារគាត់បានលើកឡើងថា បញ្ហានៃការដួល សន្លប់របស់ កម្មករ ត្រូវបានក្រុមអធិការការងារ របស់ក្រសួងចុះត្រួតពិនិត្យជា ហូរហែ និងបានសំណូមពរ ដល់កម្មករលើក បញ្ហារបស់ពួកគេ អធិការការងាររបស់ក្រសួង។ សម្រាប់ GMAC ត្រូវបានកញ្ញា ហុក ណារិន បន្ថែមថា GMAC គាត់បានលើកឡើងថា ការដួលសន្លប់កំហុស មិនមែនធ្លាក់ទៅលើតែនិយោជក់ម្នាក់នោះទេ គឺមកពីកម្មករ ដែលមានការត្បិតត្បៀត ក្នុងការចំណាយ ។

បើតាមអ្នកនាង ហុក ណារិន សម្រាប់ CCIM បានរកឃើញថា ចំនួនកម្មករដួលសន្លប់មានការកើនឡើង ជាងឆ្នាំ ២០១៣ បើប្រៀបធៀបរយៈពេលដូចគ្នាត្រឹមរយៈពេល៦ខែ ។

លោក អ៊ុក ចាន់ធូ ប្រធាននាយកដ្ឋាន អធិការកិច្ចរបស់ក្រសួងការងារថ្លែងថា ចំពោះបញ្ហានៃការដួល សន្លប់របស់ កម្មករក្រសួង បានសម្រេចបង្កើតនាយកដ្ឋានអធិការកិច្ចការងារ តែមួយ ដែលមាន៨អង្គភាពចែកចេញ ២៤ក្រុមក្រោម អគ្គនាយកដ្ឋានការងារ ដើម្បីត្រួតពិនិត្យបញ្ហានានា ដែលកើតមាននៅក្នុងរោងចក្រ។

លោកថា " មានករណីខ្លះក្រុមអធិការកិច្ចចុះ ទៅផ្ទាល់ដល់រោងចក្រមានការ ឃុបឃិតគ្នារវាងសហជីព និងរោងចក្រថា កម្មករធ្វើការត្រឹមត្រូវ ទៅតាមម៉ោងកំណត់"។ លោក អ៊ុក ចាន់ធូ បន្ថែមថា មូល ហេតុ ដែលធ្វើឲ្យកម្មករមាន ការដួលសន្លប់មកពីកត្តាជីវសាស្ត្រ និងគីមីសាស្ត្រ ។

បើតាមរបាយការណ៍ របស់គណៈកម្មការស៊ើបអង្កេត និងស្រាវជ្រាវ របស់បេឡាជាតិរបបសន្តិសុខសង្គមឲ្យដឹងថា ករណីដួលសន្លប់នេះ គ្រាន់តែរយៈពេលជិត ៨ខែដើមឆ្នាំ២០១៤ នេះមានជាង ១០០០នាក់ ខណៈឆ្នាំ២០១៣ មានត្រឹមតែជាង ៩០០នាក់ប៉ុណ្ណោះ ៕


សមាគមបញ្ញវន្ដ និងយុវជនស្ម័គ្រចិត្ដ ក្រុម១២ បានចុះជួយដាំកូនកោងកាង ជាមួយប្រជាពលរដ្ឋ នៅភូមិបឹងកាឆាង

$
0
0

កោះកុង ៖ ដោយបានមើលឃើញ នៅភាពស្រលាញ់នៅព្រៃធម្មជាតិ ពណ៌បៃតង របស់ប្រជាពលរដ្ឋ ដែលរស់នៅ តាមតំបន់ មាត់ព្រែកដែលពួកគាត់ រស់នៅរាល់ថ្ងៃ ហើយបានសហការ ជាមួយសហគមន៍ តំបន់ការពារធម្មជាតិ បឹងកាឆាង បាននាំគ្នាចូលរួមដាំកូនកោងកាង ដើម្បីរក្សានៅបរិស្ថាន ឱ្យមានសោភ័ណភាព កាន់តែរស់រវើក ស្រស់បំព្រង ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្ដរជាតិ ចូលមកកំសាន្ដឱ្យបានច្រើន ដើម្បីកាត់បន្ថយនៅភាពក្រីក្រ របស់ប្រជាពលរដ្ឋ បានមួយកំរិត និងកាត់បន្ថយនៅឧស្ម័នជាតិពុល បានច្រើនផងដែរ ហើយរក្សាបាននូវ ជម្រកមច្ឆាជាតិបក្សាបក្សី។ល។ ហើយអ្វីដែលគួរឱ្យមាន ការចាប់អារម្មណ៍នៅទិដ្ឋភាព ដាំកូនកោងកាងនេះ ដោយមើលឃើញ នៅភាពយ៉ាងសកម្ម របស់ប្រជាពលរដ្ឋ និងសមាគមន៏តំបន់ការពារធម្មជាតិ ។ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា និងជា ប្រធានសាខា សមាគមបញ្ញវន្ដ និងយុវជនស្ម័គ្រចិត្ដក្រុម១២ ខេត្ដកោះកុង បានដឹកនាំសមាជិកក្នុងក្រុមជាង ៥០នាក់ ដើម្បីទៅចូលរួមដាំ កូនកោងកាងដាំកូនកោងកាង ដែលមានចំនួន ២ម៉ឺនដើម ដែលមានផ្ទៃដីចំនួន ២ហិចតា និងមានប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះចំនួន ១៣៥គ្រួសារ និងសិស្សានុសិស្សចំនួន ៣៥នាក់ ហើយមានការសមាគម ខាងគំរោងដាំបណ្ដុះកូន កោងកាងនេះផងដែរ ។

លោក ឡន រិទ្ធ ប្រធានសមាគមតំបន់ការពារធម្មជាតិ បានមានប្រសាសន៍ថា ថ្ងៃនេះលោកមាន ការសប្បាយ ដោយបានមើលឃើញនៅទឹកចិត្ដប្អូនៗ ជាយុវសិស្សនិងជាសមាជិកសមាជិកា យុវជនស្ម័គ្រចិត្ដក្រុម១២ បានយល់យ៉ាង ពីព្រៃធម្មជាតិ ដែលមានសារៈប្រយោជន៍ច្រើន នៅក្នុងបណ្ដាសង្គមរបស់យើង មិនថាប្រទេស ណានោះទេ គឺត្រូវការព្រៃ ធម្មជាតិទាំងអស់។ ហើយសមាគមរបស់លោករាល់ថ្ងៃនេះ មានគម្រោងបណ្ដុះ កូនកោងកាង បានចំនួន ៤២១៦០ដើម សម្រាប់ដាំ ហើយរយៈពេល២ថ្ងៃនេះ លោកត្រូវដាំកូនឈើនេះឱ្យបានចំនួន ៤ម៉ឺនដើម ក្នុងផ្ទៃដីចំនួន ៤ហិកតា និងមានគំរោងដាំបន្ដទៀតនៅថ្ងៃក្រោយ ។ សមាជិកសមាជិកាសមាគមបញ្ញវន្ដ និងយុវជនស្ម័គ្រចិត្ដ ដែលទៅចូលរួមដាំកូនកោងកាង បាននិយាយប្រាប់ឱ្យដឹងថា ការដាំកូនឈើថ្ងៃនេះ ពូកគាត់មានការសប្បាយចិត្ដណាស់ ដោយឃើញប្រជាពលរដ្ឋ ចូលរួមជា សហគម ដោយទឹកចិត្ដរីករាយ ទោះមានការពិបាកយ៉ាងណាក៏ដោយ គឺដើម្បីប្រជាពលរដ្ឋយើងទាំងអស់គ្នា មិនមែនសម្រាប់បុគ្គលណាម្នាក់ឡើយ ហើយបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ ពីទឹកចិត្ដដែលពួកគាត់ ស្រលាញ់នៅព្រៃធម្មជាតិ ។

សូមបញ្ចាក់ថា ការដាំកូនកោងកាង នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤នេះ ស្ថិតនៅភូមិ បឹងកាឆាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ដកោះកុង ៕

ស្ពានឆ្លងកាត់ ទន្លេមេគង្គ នៅខេត្តស្ទឹងត្រែង ដាក់ឲ្យធ្វើដំណើរ បណ្តោះអាសន្ន

$
0
0

ស្ទឹងត្រែង៖ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គស្ទឹងត្រែង ដែលជាស្ពានឆ្លងកាត់ ទន្លេមេគង្គ ប្រវែង ១.៧៣១ម៉ែត្រ ត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែង បើកឲ្យធ្វើដំណើរឆ្លងកាត់ បណ្តោះអាសន្នហើយ នៅព្រឹក ថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០១៤ នេះ។

ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ កន្លងទៅនេះ បានប្រកាសអនុញ្ញាតឱ្យ យានយន្តគ្រប់ប្រភេទ និង ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គស្ទឹងត្រែង ជាបណ្តោះ អាសន្ន ដោយសាររដូវវស្សាឆ្នាំនេះ ទឹកជំនន់ទន្លេមេគង្គបានជន់ឡើងខ្លាំង នាំឱ្យការធ្វើដំណើរឆ្លងកាត់ទន្លេមេគង្គ របស់ប្រជាពលរដ្ឋជួបការលំបាក។

ក្រោយពីប្រកាសដាក់ឲ្យ ដំណើរការបណ្តោះអាសន្ននាព្រឹកនេះ គេឃើញប្រជាពលរដ្ឋ ក្នុងខេត្តស្ទឹងត្រែង ដែលធ្លាប់ តែធ្វើដំណើរតាមទូក តាមកាណូត បាននាំគ្នាធ្វើដំណើរឆ្លងកាត់ស្ពានមួយនេះ ជាមួយទឹកមុខ យ៉ាង សប្បាយរីករាយ ។ នេះជាសមិទ្ធផលថ្មីសន្លាងប្រកបដោយសារៈប្រយោជន៍មួយទៀត សម្រាប់ប្រជាពលរដ្ឋកម្ពុជា កើតចេញពីកិច្ចខិតខំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្រោយពីបាន បញ្ចប់សង្រ្គាមរ៉ាំរ៉ៃទាំង ស្រុងរយៈពេលជាង ៣០ឆ្នាំមកនេះ។

ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គស្ទឹងត្រែង មានប្រវែង ១.៧៣១ម៉ែត្រ និងទទឹង ១៣,៥ ម៉ែត្រ។ ស្ពានមិត្តភាព កម្ពុជា-ចិន មេគង្គស្ទឹងត្រែង ជាស្ពានដែលស្ថិតក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ៩ ភ្ជាប់ពីក្រុងស្ទឹងត្រែង ផ្លូវជាតិលេខ៧ ទៅកាន់ខេត្តព្រះវិហារ ដែលមានប្រវែង ១៤៤ គីឡូម៉ែត្រ ត្រូវចំណាយទឹកប្រាក់ ប្រមាណ ១១៦ លានដុល្លារ ជាហិរញ្ញប្បទានរបស់ប្រទេសចិន។ គម្រោងនេះ បានចាប់ផ្តើមនៅខែមេសា ឆ្នាំ២០១១ ហើយគ្រោង នឹងបញ្ចប់ នៅខែមករា ឆ្នាំ២០១៦ ៕

អ្នកស្ម័គ្រស្មោះ លោក សម រង្ស៊ី ដង្ហោយរក ការឧបត្ថម្ភ ខណៈធ្លាក់ខ្លួនឈឺខ្លាំង

$
0
0

ភ្នំពេញ៖ នៅលើទំព័រហ្វេសប៊ុក ដែលមានអ្នកគាំទ្រ រហូតដល់ជាង ៧០ម៉ឺននាក់ របស់លោក សម រង្ស៊ី មានសកម្ម ជន និងជាអ្នកគាំទ្រ របស់លោកម្នាក់ បានចេញមកប្រកាសដង្ហោយ រកការជួយឧបត្ថម្ភ ដល់សកម្មជនស្ម័គ្រស្មោះ ម្នាក់ ដែលកំពុង មានជំងឺក្រិនថ្លើមរ៉ាំរ៉ៃ គ្មានប្រាក់ព្យាបាល។

ម្ចាស់គណនេយ្យហ្វេសប៊ុក ដែលមានឈ្មោះថា «View Khmer» នៅថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០១៤ បង្ហោះ រូបភាពសកម្មជនគាំទ្រ របស់លោក សម រង្ស៊ី ម្នាក់ នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយចង់ជូនដំណឹង សកម្មជនដ៏ស្ម័គ្រស្មោះម្នាក់នោះ កំពុងមានជំងឺក្រិនថ្លើមរ៉ាំរ៉ៃ គ្មានប្រាក់ព្យាបាល។ «ខ្ញុំប្រាក់យី សូមជំរាបសួរ លោកប្រធានឥឡូវនេះ លោក ម៉ៅ ថាត ប្រធានបក្ស សម រង្ស៊ី ស្រុករលាប្អៀរជាច្រើនអាណត្តិមក ហើយកំពុង មានជំងឺខាងលើ ខ្ញុំបានឧបត្ថម្ភគាត់ ២០០$ តែប៉ុណ្ណឹងមិនគ្រប៉គ្រាន់ទេ»។

ការបង្ហោះសារតាមហ្វេសប៊ុកនេះ គឺលោក ប្រាក់ យី ចង់ឲ្យលោក សម រង្ស៊ី រួមថ្នាក់ដឹកនាំបក្សដទៃ មេត្តាជួយ ឧបត្ថម្ភ ដែលសកម្មជនរបស់ខ្លួន ដែលធ្លាប់តស៊ូអស់កម្លាំងកាយចិត្ត រហូតធ្វើឲ្យបក្សទទួលបានលទ្ធផលដូចសព្វ ថ្ងៃ។

សូមបញ្ជាក់ថា លោក សម រង្ស៊ី ជារឿយៗ តាមទំព័រសង្គមរបស់លោក តែងប្រកាស និងបង្ហាញពីគោលនយោ បាយក្នុងការផ្តល់ប្រាក់ខែជូនមនុស្ស និងការផ្តល់នូវសេវាកម្មសុខភាពផ្សេងៗទៀត ដល់ប្រជាពលរដ្ឋខ្មែរជាម្ចាស់ ឆ្នោត។ តែផ្ទុយទៅវិញ អ្នកគាំទ្រ អ្នកដង្ហែ និងអ្នកស្ម័គ្រស្មោះរបស់លោក ជាច្រើនកំពុងជួបនូវទុក្ខលំបាក ខ្វះមុខ ខ្វះក្រោយ ដូចជាក្នុងរូបភាពជាសក្ខីកម្មស្រាប់។

ក្រៅពីនោះ មានសកម្មជនរបស់លោកខ្លះទៀត ក្នុងរាជធានីភ្នំពេញ ជាស្រ្តីមេម៉ាយ ដែលបម្រើបក្សរបស់លោកអស់ ជាច្រើនឆ្នាំមកហើយ រកតែទ្រនំរស់នៅឲ្យសមរម្យក៏គ្មានដែរ បច្ចុប្បន្នកំពុងរស់នៅដោយការ ពឹងអាស្រ័យ ជាមួយបងប្អូន លើផ្ទះទំហំប្រមាណ ៤ គុណនឹង ៥ម៉ែត្រប៉ុណ្ណោះ ៕

មន្ទីរធនធានទឹក ខេត្តពោធិ៍សាត់ ចុះជួយបូមទឹក សង្គោះស្រូវ ប្រជាពលរដ្ឋ នៅសង្កាត់លលកស

$
0
0

ពោធិ៍សាត់ ៖ ក្រុមការងារក្រសួង ធនធានទឹក សហការជាមួយ មន្ទីរធនធានទឹក ខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤ បានចុះជួយបូមទឹក សង្គោះស្រូវវស្សារបស់ ប្រជាពលរដ្ឋ នៅក្នុងសង្កាត់លលកស មាន៧ភូមិ ចំនួន ២២០ហិកតា ។

ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការណែនាំ ពីលោករដ្ឋមន្រ្តីក្រសួងធនធានទឹក លឹម គានហោ ដោយសារនៅ ស្រូវរបស់ ប្រជាពលរដ្ឋ តំបន់ជួបគ្រោះស្ងួត អស់រយៈពេលប៉ុន្មានថ្ងៃមកហើយនោះ ។

មន្ត្រីក្រសួងធនធានទឹក បានឲ្យដឹងថា ក្រោយពីបញ្ចេញប្រតិបត្តិការនេះ ឃើញថាស្រូវរបស់ប្រជាពលរដ្ឋ បានលូតលាស់ ឡើងវិញជាធម្មតា ៕

ភាគីកម្ពុជា ថ្នាក់សង្កាត់ ជួបប្រជុំជាមួយភាគីថៃ ដើម្បីស្រាវជ្រាវ និងស្ទាបស្ទង់ ទីប្រជុំជន ដែលអាចមាន ផលវិបត្តិពីភ័យធម្មជាតិ

$
0
0

បន្ទាយមានជ័យ ៖ កិច្ចប្រជុំពិភាក្សារគ្នា និងចុះត្រួតពិនិត្យជាក់ស្តែងនៅមូលដ្ឋាន រកដំណោះដោះស្រាយ ពីបញ្ហាអាការធាតុ បញ្ហាគ្រោះមហន្តរាយ បញ្ហាកសិកម្ម បញ្ហាធម្មជាតិ ភាគីកម្ពុជាក្រោមការដឹកនាំលោក គាត ហ៊ូល ចៅសង្កាត់ផ្សារកណ្តាល លោក ជា ដា មេបញ្ជាការអាវុធហត្ថ (អ.ហ) ក្រុង លោកមេភូមិ មន្រ្តីពាក់ព័ន្ធជាច្រើននាក់ ព្រមទាំងប្រជាជនជាច្រើននាក់ផងដែរ ភាគីថៃ អ្នកស្រី ផាត ថាណា រតនៈថាម ក្រសួងអភិវឌ្ឍន៍ឃុំ និងប្រធានគ្រោះ មហន្តរាយ ឃុំ លោក ប្រាក់ មួន មេឃុំថាខាម លោកមេភូមិ និងក្រុមហ៊ុន ធីកកូ ស្រះកែវ  លោកគ្រូពេទ្យ ផ្នែកអនាម័យ ក្រសួងធម្មជាតិ ប្រែប្រួលធាតុអាកាស និងស្ថាប័នពាក់ព័ន្ធ ។

កិច្ចប្រជុំ និងត្រួតពិនិត្យជាក់ស្តែង នៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សាកណ្តាល ឈម និងភូមិឃុំ ថាខាម ស្រុកអារញ្ញប្រាថេត ប្រទេសថៃ នៅវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤ ។

កិច្ចប្រជុំពិភាក្សារគ្នា និងចុះត្រួតពិនិត្យជាក់ស្តែងនៅមូលដ្ឋាន លោកគាត ហ៊ូល ចៅសង្កាត់ផ្សារកណ្តាល បានបើកកិច្ចសន្ទនា ពាក់ព័ន្ធ បញ្ហានេះ គឺមានសភាពការណ៍រងគ្រោះភ័យពីធម្មជាតិ ផលប៉ះពាល់បរិមាណខ្លាំង និងអាចកើតឡើងនៅអានាគត វិធីការពារពេលបច្ចុប្បន្ន ប្រសិទ្ធភាព សភាពគ្រប់គ្រាន់ ការដឹងខ្លួនពី អានាគត។

លោកបានបន្តថា ដោយប្រទេសយើងកំពុងមាន ស្ថានភាពធម្មជាតិប្រែប្រួល និងការផ្លាស់ប្តូរបទពិសោធន៍ កសិដ្ឋាន កសិករ សំរាប់ប្រជាពលរដ្ឋទាំងសងខាង។

អ្នកស្រី ផាត ថាណា រតន:ថាម ក្រសួងអភិវឌ្ឍន៍ឃុំ និងប្រធានគ្រោះមហន្តរាយបានសន្ទនា ពាក់ព័ន្ធភាគីមកទីនេះ គឺដើម្បីពិនិត្យតំបន់ដែលមានបញ្ហា និងផលប៉ះពាល់ដល់អ្នក ផ្តល់ទិន្ន័យ និងព័ត៌មានផ្តល់គ្នាទៅវិញទៅមក ។

អ្នកស្រីបន្តថា ដើម្បីស្រាវជ្រាវនិងស្ទាបស្ទង់ ទីប្រជុំជនដែលអាចមានផលវិបត្តិពីភ័យធម្មជាតិ តំរិតតំបន់ ការដាក់វិធានការ តាមតម្រូវតាមកាលៈទេសៈ ។

ក្នុងនោះដែរអ្នកស្រីបន្ថែមថា រង់ចាំការចូលសមាគមអាស៊ាន ២០១៥ ខាងមុខនេះ ក្រុមការងាររបស់អ្នកស្រី នឹងមានការផ្តល់ ពូជពោត សណ្តែក ស្រូវ ដំឡូងមី ដែរបានដាំដុះតាមសន្ថាភាពដី ស្ថានភាពអាកាសធាតុ និងតាមស្ថានភាពទឹកជំនន់ ឡើងនៅ ខែណា ឬឡើងមិនទៀងទាត់ផងដែរ ដើម្បីប្រគល់ជូនប្រជាពលករខ្មែរ។

ក្រោយពីកិច្ចប្រជុំរួចរាល់ភាគីទាំង២ បានចុះទៅត្រួតពិនិត្យ កន្លែងជាក់ស្តែង និងពិនិត្យស្ថានភាពទឹក អូរព្រំដែនកម្ពុជា-ថៃផងដែរ៕

ក្រុមហ៊ុន ទ្រី ភាព នាំគ្រឿងចក្រ និងអាច៌មដី ចាក់បំពេញជង្ហុក ត្រង់ចំណុច តំបន់ «ស» ច្រក ទ្ធារអន្តរជាតិ អូរយ៉ាដាវ

$
0
0

រតនគិរីៈ ដោយមានការអនុញ្ញាត ពីរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤ នេះ លោក ឧកញ៉ា  លាង ច័ន្ទមុន្ទី នាយកក្រុមហ៊ុន ទ្រី ភាព ប្រចាំខេត្តរតនគិរី និងសហការី បាននាំគ្រឿងចក្រ និងអាច៌មដី ជាច្រើនរថយន្តចាក់ បំពេញជង្ហុក ត្រង់ចំណុចតំបន់ «ស» ច្រកទ្វារ អន្តរជាតិអូរយ៉ាដាវ ។

បើតាមមន្ត្រីនគរបាល អន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ ប្រាប់អោយដឹងថា ខណៈដែលរដូវវស្សា មានភ្លៀងធ្លាក់ ជោកជាំ បណ្តាលឲ្យផ្លូវថ្នល់ត្រង់ចំណុច នៅតំបន់ស រងការខូចខាតជាអន្លើៗ ដោយសាររថយន្តដឹក ទំនិញផ្សេងៗឆ្លងកាត់ពី ខេត្តយ៉ាឡាយ ប្រទេសវៀតណាម និងខេត្តរតនគិរី ប្រទេសកម្ពុជា នោះទើបសមត្ថកិច្ចច្រក ទ្វារអន្តរជាតិអូរយ៉ាដាវ ស្នើសុំ ទៅក្រុមហ៊ុន ទ្រី ភាព ។

មន្ត្រីនគរបាល អន្តោប្រវេសន៍ខាងលើ ប្រាប់បន្តឲ្យដឹងទៀតថា ផ្លូវថ្នល់ដែលរងគ្រោះខូចខាត ជាអន្លើៗត្រូវចាក់ អាចម៍ដីបំពេញ និងគ្រឿងចក្រ កិនបង្ហាប់ពីលើ ឲ្យរៀបស្មើនេះមានប្រវែង ២០០ម៉ែត្រ ពោល ចាប់ពីច្រកទ្វារ អន្តរជាតិអូរយ៉ាដាវ  ដល់តំរុយបង្គោល ឡាក់ទី៣០ ។

បើតាមតំណាងក្រុមហ៊ុន ទ្រី ភាព ប្រាប់ឲ្យដឹងថា ដើម្បីចូលរួមអភិវឌ្ឍន៍ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងនោះផ្លូវថ្នល់មានសារៈសំខាន់ណាស់ សម្រាប់តភ្ជាប់វិស័យគមនាគមន៍ រវាងកម្ពុជា និងវៀតណាម។  ជាងនេះទៅទៀតច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ មានសារៈសំខាន់ណាស់ សម្រាប់ការដឹកជញ្ជូន កសិផលពីរតនគិរី ទៅយ៉ាឡាយប្រទេសវៀតណាម និងជាការសម្រួល ការធ្វើចរាចរណ៍ ទៅមករវាងខេត្តរតនគិរី  និងខេត្តជាប់ព្រំដែន  ប្រព្រឹត្តទៅដោយងាយស្រួល។

តំណាងក្រុមហ៊ុន ទ្រី ភាព ខាងលើប្រាប់បន្តឲ្យដឹងទៀតថា សមិទ្ធផលជាច្រើន ដូចជា កាស៊ីណូ សណ្ឋាគារ  និងផែស្ងួត (តំបន់សេដ្ឋកិច្ចពិសេស) និងសាងសង់រួចជាស្ថាពរ នៅចុងឆ្នាំ២០១៤ នេះ ។ ទន្ទឹមនឹងនោះដែរ  ក្រុមហ៊ុនបានផ្តល់ការងារជាច្រើន រយនាក់ដល់បុគ្គលិកកម្មករ ដោយទទួលបានប្រាក់ខែសមរម្យ ជៀសវាងការធ្វើ ចំណាកស្រុក ដើម្បីចូលរួមជាមួយនិង រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយ ភាពក្រីក្រជូនប្រជាពលរដ្ឋ ៕

រញ្ជួយដីកម្លាំង ៦រិចទ័រ នៅភាគខាងជើង California អាម៉េរិក

$
0
0

អាម៉េរិក៖ មានឧប្បទ្ទវហេតុរញ្ជួយដី នៅភាគខាងជើងរដ្ឋ California ចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ពីទីក្រុង San Francisco ដែលមានកម្លាំងរញ្ជួយ ៦រិចទ័រ និងមានជម្រៅ រហូតដល់ជាង ១០គីឡូម៉ែត្រ នេះបើតាមព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃអាទិត្យនេះ។

ឧប្បទ្ទវហេតុរញ្ជួយដី នៅភាគខាងជើងរដ្ឋ California ចម្ងាយប្រហែល៥០គីឡូម៉ែត្រ ពីទីក្រុង San Francisco ដែលមានកម្លាំងរញ្ជួយ ៦រិចទ័រ និងមានជម្រៅ រហូតដល់ជាង ១០គីឡូម៉ែត្របណ្តាលឲ្យផ្ទះជាង ១ម៉ឺនខ្នងអត់មានអគ្គិសនីប្រើប្រាស់ និងបានបំផ្លាញផ្ទះ ផ្លូវថ្នល់មួយចំនួន ដោយឡែកពាក់ព័ន្ធមនុស្សស្លាប់ រឺ របួសមិនទាន់ដឹងនៅឡើយនោះទេ នេះបើតាមព័ត៌មាន BBC បន្តផ្សាយយ៉ាងដូច្នេះ។

សូមជំរាបថា កាលឆ្នាំ១៩៨៩ ការរញ្ជួយដីបាន វាយប្រហារទីក្រុង San Francisco សម្លាប់មនុស្ស ៩នាក់ និងរាប់រយនាក់រងរបួស៕


លោក ស សុខា អញ្ជើញ ចូលរួមក្នុង សកម្មភាព លេងស្រោច ទឹកកក (Ice Bucket Challenge) ស្វែងរកថវិកា ជួយគាំទ្រមន្ទីរពេទ្យ គន្ធបុប្ផា

$
0
0

ភ្នំពេញ ៖ លោក ស សុខា ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងសហការី កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤ កន្លងទៅថ្មីៗនេះ បានទទួល យកការអញ្ជើញពី លោក ហ៊ុន មានី ប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា ដើម្បីចូលរួម ក្នុងសកម្មភាព លេងស្រោចទឹកកក ក្នុងការស្វែង រកថវិកា ជួយគាំទ្រមន្ទីរ ពេទ្យគន្ធបុប្ផា ។

សហការីដែលដែលទទួល ការអញ្ជើញជាបន្តបន្ទាប់ ចូលរួមក្នុង សកម្មភាព មនុស្សធម៌នេះមានដូចជា លោក យឹម ល័ក្ខណ៍, លោក ហៃ យូណែល, លោក តុប នេត, លោក ហេង ចំរើន, លោក ខៀវ ភារិទ្ធ, លោក វ៉ាន់ លី,លោក មិន សេដ្ឋា, លោក លៀង វាសនា និងសមាជិក សហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង មួយចំនួនទៀត ។

បរិមាណទឹកប្រាក់ ដែលប្រមូលបានសរុប នៅពុំទាន់បញ្ចេញឲ្យ ដឹងនៅឡើយ ដោយសារសកម្មភាពនេះ កំពុងរីកសាយបន្តទៅសមាជិក និងមិត្តភក្តិ មួយចំនួន ជាបន្តបន្ទាប់ទៀត។ ឆ្លៀតក្នងឱកាសនោះដែរ លោក ស សុខា ក៏បានធ្វើការអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋ យុវជន យុវនារី ឲ្យចូលរួមគាំទ្រ សកម្មភាព មនុស្សធម៌នេះ ឲ្យបានច្រើនកុះករ ដើម្បីប្រមូលថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

សកម្មភាព Ice Bucket Challenge នេះ មានដើមកំណើតឡើង ក្នុងអំឡុងពាក់កណ្តាលឆ្នាំ២០១៣ នៅតំបន់មួយចំនួន ភាគខាងជើង សហរដ្ឋអាមេរិក ។ គោលបំណងដំបូងនៃសកម្មភាពនេះ ធ្វើឡើង ក្នុងគោលដៅមនុស្សធម៌ គៀងគរ ថវិកាដើម្បី ជួយដល់ដំណើរការ ស្រាវជ្រាវជំងឺមហារីក និងជំងឺកាចសាហាវ មួយចំនួនទៀត។

ក្រោយមកការ ផ្តួចផ្តើមនេះ បានទទួលការគាំទ្រ យ៉ាងខ្លាំងពីមហាជន និងឥស្សរៈជនល្បីៗជាច្រើនដូចជា លោក ប្រធានាធិបតី អាមេរិក Barack Obama លោកនាយករដ្ឋមន្ត្រី អង់គ្លេស David Cameron អតីតប្រធានាធិបតីអាមេរិក លោក George W.Bush លោក Bill Clinton ស្ថាបនិក ក្រុមហ៊ុន Microsoft លោក Bill Gates ស្ថាបនិក ក្រុមហ៊ុន Facebook លោក Mark Zuckerberg តារាចម្រៀង Justin Bieber ។ល។

តាមក្បួនលេង Ice Bucket Challenge អ្នកដែលចូលរួមលេង ត្រូវបរិច្ចាគប្រាក់តិចតួច តាមសទ្ធា ក្នុងសកម្មភាព រៃអង្គាសថវិកា។ បុគ្គលដែលមានហេតុផល ផ្ទាល់ខ្លួន មិនអាចស្រោចទឹកកក លើខ្លួនបានក្នុង រយៈពេល 24ម៉ោង ត្រូវចូលរួមដោយការ បរិច្ចាគថវិកា ឬពិន័យជាប្រាក់ ច្រើនជាងចំនួនធម្មតា (10 ទៅ 20 ដងនៃចំនួនធម្មតា)៕

បុរសម្នាក់ ដើរជីកទំពាំងទៅជាន់មីន ផ្ទុះស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុ

$
0
0

បន្ទាយមានជ័យ ៖ បុរសម្នាក់ និងកូនស្រីម្នាក់ទៀត មានជីវភាព ខ្វះខាត ប្រពន្ធ ពិការ ទៅជីកទំពាំង នៅក្នុងព្រៃឬស្សី ដើម្បីយកមកលក់ សំរាប់ចញ្ចឹមជីវិត មិនបាន ប្រុងប្រយ័ត្នជាន់មីន បន្សល់ទុកតាំង ពីសម័យសង្គ្រាម បណ្តាលអោយ មនុស្សម្នាក់ស្លាប់ ។ ហេតុការណ៍ដ៏ អាណោចអាធ័មបង្សល់ បានបន្សល់ទុកកូន ប្រុសស្រី និងប្រពន្ធ អោយនៅ កំព្រាឪពុក ។

ហេតុការណ៍នេះកើតឡើង កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤ នៅចំណុចអូរ ព្រំដែន កម្ពុជា-ថៃ ស្ថិតនៅ ភូមិប្រាសាទត្បែង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

បើតាមប្រភពពី សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះមាន ឈ្មោះ ឡូយ កើយ អាយុ៦៧ឆ្នាំ មានប្រពន្ធ ពិការស្វិតដៃជើង និងមានកូន ប្រុស-ស្រី ៥នាក់ ក្នុងបន្ទុករស់នៅ ភូមិតាឡី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ចំណែកកូនស្រី ទៅជាមួយពុំបណ្តាល អោយរងរបួស អ្វីនោះទេ  ។

បើតាមប្រភព័ត៌មានពី នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំបន្ទាយឆ្មារ បានប្រាប់ឱ្យដឹងថា មុនពេល កើតហេតុ ជនរងគ្រោះនិងកូនស្រី បានដើរទៅរកជីកទំពាំងយកទៅលក់ ដោយកូនស្រី និងជនរងគ្រោះនៅចម្ងាយ ពីគ្នាប្រហែល១០ទៅ២០ម៉ែត្រលុះ ជីកទំពាំង បានមួយសន្ទុះ ក្រោយមក ស្រាប់តែបុរសរងគ្រោះដើរ ទៅជាន់មីនកប់ក្នុងដីនៅ ចំណុចខាង លើបណ្តាលឱ្យផ្ទុះឡើងត្រូវ ដាច់ជើងខាងស្តាំ និងអំបែងជះត្រូវពេញដងខ្លួនធ្វើឱ្យ ស្លាប់មួយរំពេច នៅកន្លែងកើតហេតុ តែម្តង ។

ភ្លាមនោះ សមត្ថកិច្ច មូលដ្ឋាន ចុះទៅពិនិត្យនៅកន្លែងកើតហេតុ ហើយមីនដែលជនរងគ្រោះដើរ ជាន់ជាប្រភេទមីន K58 ផលិតនៅ អតីតសហភាពសូវៀត កប់បន្សល់ទុកពីសម័យ សង្គ្រាម ។

នៅតំបន់ដែលជនរងគ្រោះជាន់មីនផ្ទុះស្លាប់នោះ ក៏មានដាក់ស្លាកសញ្ញា ហាមឃាត់ផងដែរ ដោយជនរងគ្រោះ ប្រហែលជាឃើញ ចំណុចខាងលើមានទំពាំងច្រើន ក៏ចូលទៅជីក ប្រហែលជាមិនជឿ ក៏ចូលទៅគ្រោះថ្នាក់ ដោយជាន់គ្រាប់មីន។ បន្ទាប់មក សមត្ថកិច្ចបាន ស្រាវជ្រាវ ទំនាក់ទំនងសាច់ញាតិមកទទួលដឹក សពយកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី។

ក្រោយពីទទួលដំណឹង ហេតុការណ៍នេះ គេឃើញនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្ត ចាត់តំណាងឲ្យយកថវិកា និងអំណោយមួយចំនួន ប្រគល់ជូនក្រុមគ្រួសារសព ៕

បាត់ម៉ូតូកង់បី មួយថ្ងៃ រកឃើញនៅ ម្តុំអូរឫស្សី កំពុងបិទតែម ក្របួចជាប់ ឲ្យសមត្ថកិច្ច

$
0
0

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់ ម៉ូតូកង់បី ចាប់ឲ្យសមត្ថកិច្ច បន្ទាប់ពី ជនសង្ស័យ រូបនេះ ជិះម៉ូតូកង់បី ដែលលួចបានកាល ពីវេលាទៀបភ្លឺ ថ្ងៃអាទិត្យទី២៤ ខែសីហា នៅម្តុំចេនឡា ផ្សារដើមគរ យកទៅបិទតែម នៅម្តុំផ្សារអូឫស្សី។

ហេតុការណ៍ ក្របួចជាប់ ជនសង្ស័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទី រសៀលថ្ងៃច័ន្ទ ទី២៥ ខែសីហា ឆ្នាំ២០១៤ នៅម្តុំផ្សារអូឫស្សី កន្លែងបិទតែមម៉ូតូ ពោលគឺជិត សាលាសង្កាត់អូរឫស្សី១ ខណៈជនសង្ស័យ រូបនេះ យកម៉ូតូមួយគ្រឿងនោះ ទៅបិទតែមថ្មី ប៉ុន្តែគាប់ជួន ម្ចាស់កង់បី ប្រទះឃើញ និងស្គាល់ជា ម៉ូតូរបស់ខ្លួនដែលបាត់ ក៏ឃាត់ខ្លួន សួរនាំ និងឆែកឆេរទៅឃើញថា ពិតជារបស់ខ្លួនមែន ក៏ឃាត់ខ្លួនបញ្ជូន ទៅប៉ុស្តិ៍បឹងសាឡាង កន្លែងដែល ដាក់ពាក្យបណ្តឹង។

ប្អូនម្ចាស់ម៉ូតូកង់បីឈ្មោះ ទ្រី សុខហួត ភេទប្រុស អាយុជាង ៣០ឆ្នាំ បាននិយាយថា ម៉ូតូកង់បី ដែលបាត់នោះ គឺបាត់កាលពីវេលា ម៉ោង ៥ និង៣០ព្រឹក ថ្ងៃទី២៤ ខែសីហា នៅម្តុំខាងមុខ រោងមហា ស្រពចេនឡា ក្បែរផ្សារដើមគររូបគាត់ ទៅយកប្រពន្ធចូលទិញអីវ៉ាន់ក្នុងផ្សារ ដោយមិនបានចាក់ចោរត្រឹមត្រូវនោះទេ។

  បច្ចុប្បន្ន ជនសង្ស័យដែលត្រូវ ក្រុមសមាគមអ្នក រត់ម៉ូតូកង់បី ចាប់ខ្លួនបាននោះ ត្រូវនាំខ្លួនមកសួរនាំនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងសាឡាង ដើម្បីសាកសួរបន្ថែម បញ្ជូនទៅកាន់អធិការដ្ឋាន ខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ជលផល ខេត្តកំពង់ឆ្នាំង ចាប់កូនត្រី រ៉សជាង១០ម៉ឺនក្បាល ព្រលែងចូល ក្នុងបឹងធម្មជាតិ

$
0
0

កំពង់ឆ្នាំង៖ កូនត្រីរ៉ស ប្រមាណជាង១០ម៉ឺនក្បាល ដឹកតាមរយៈ រថយន្តសាំយ៉ុង មួយគ្រឿង បំរ៉ុងយកទៅលក់ ចែកចាយ ចិញ្ចឹមដោយខុសច្បាប់ នៅតំបន់ទន្លេសាប ក្នុងខេត្តពោធិ៍សាត់ និងខេត្តសៀមរាប តែត្រូវកម្លាំង រដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង ដឹកនាំដោយ នាយខណ្ឌរង លោក ប្រាក់ លាងហួរ ធ្វើការស្ទាក់ចាប់បាន រួចចាក់លែង ចូលទៅក្នុងបឹង ធម្មជាតិទន្លេសាប។

នាយខណ្ឌ រដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង លោក សេង ប៊ុនឈឿន បានឲ្យដឹងថា រថយន្តដឹកកូនត្រី រ៉សនេះ ម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2W-8006 ដឹកកូនត្រីរ៉ស ប្រមាណ ជាង១០ម៉ឺនក្បាល ហើយបើយោងតាមអ្នកបើកបរ រថយន្តនេះ បានឲ្យដឹងថា ពួកគេបានដឹកកូនត្រីចេញ ពីភ្នំឌឹន ខេត្តតាកែវ បំរ៉ុងយកទៅលក់ ចែកចាយ នៅក្នុងឃុំកំពង់ល្ហួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងលក់ចែកចាយ នៅតំបន់មាត់ខ្លា ស្រុកជីក្រែង ខេត្តសៀមរាប ប៉ុន្តែខណៈមកដល់ម្ដុំ ទួលក្រាំងក្នុងភូមិសាស្រ្ត ភូមិទ្រាជើងឃុំ ស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក៏ត្រូវកម្លាំង រដ្ឋបាល ជលផល ខេត្តកំពង់ឆ្នាំង ស្ទាក់ចាប់បានតែម្ដង ។

ហេតុការណ៍ ចាប់រថយន្តដឹកកូនត្រី រ៉សខាងលើ បានធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤ លុះព្រឹកឡើងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ កូនត្រីរ៉សទាំងនេះ ត្រូវបានរៀបព្រលែង ឲ្យចូលទៅក្នុង បឹងធម្មជាតិ ទន្លេសាប ត្រង់ចំណុចខាង មុខស្ថាននីយ៍ ទឹកស្អាត ក្នុងភូមិសាស្រ្ត សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។

ពិធីព្រលែង កូនត្រីរ៉សជាង១០ម៉ឺនក្បាល ខាងលើនេះបានធ្វើឡើង ក្រោមវត្តមាន លោក ចេង ញ៉ាន់ អភិបាលរង ខេត្តកំពង់ឆ្នាំង លោក យូ ទិត្យវឌ្ឍនៈ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត និងលោក សេង ប៊ុនឈឿន នាយខណ្ឌរដ្ឋបាល ជលផល ខេត្តកំពង់ឆ្នាំង ផងដែរ ។

ក្នុងយុទ្ធនាការ បង្រ្កាបរថយន្តដឹកកូនត្រីរ៉សឆ្លងដែន មកលក់ចែកនៅក្នុងស្រុកនេះ សមត្ថកិច្ច រដ្ឋបាលជលផល បានឃាត់ខ្លួនជនសង្ស័យ បានចំនួន៣នាក់ផងដែរ ហើយករណីនេះ លោក សេង ប៊ុនឈឿន បានអះអាងថា និងត្រូវពិន័យអន្ត្រកាលតាមច្បាប់ជលផល ៕

ក្រុមហ៊ុន MGA Insurance Broker ផ្តល់អំណោយ​​ដល់សាលារៀន អ៊ីរ៉ូហា

$
0
0

កណ្តាល៖ ដោយមើលឃើញពីផលលំបាក ក្នុងការប្រើប្រាស់ទឹកនៅក្នុងសាលារៀន អ៊ីរ៉ូហា ដែលមានទីតាំងនៅ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្ត កណ្តាល ក្រុមហ៊ុន MGA ដែលជាក្រុមហ៊ុនជើងសារធានារ៉ាប់រង បានរៀបចំជាអំណោយ ស៊ីទែនទឹកជូនដល់សាលារៀន ដើម្បីសំរួលដល់ការប្រើប្រាស់។

កាលពីថ្ងៃ សៅរ៏ ទី ២៣ ខែ សីហា ឆ្នាំ ២០១៤ ក្នុងដំណើរទស្សនកិច្ចសាលារៀន និងត្រួតពិនិត្យ មើលស៊ីទែនទឹក ក្រុមហ៊ុន MGA បានរៀបចំការចែកជូនសំភារះសិក្សានិង ថវិកា ដល់សិក្សានុសិស្សជាង មួយរយនាក់ រួមមាន សៀវភៅសិក្សា កាបូបដាក់ប៊ិច ខ្មៅដៃ   ប៊ិចសរសេរ បន្ទាត់ និង ថវិកាមួយចំនួន  រួមជាមួយនឹងអំណោយ ជាថវិកាមួយចំនួនទៀត ជូនដល់លោកគ្រូបង្រៀន និង លោកមេភូមិ ហើយក៍បានបន្តទស្សនកិច្ចដល់កុមារកំព្រារ Sunrise Children Village ដែលមានទីតាំងនៅ ស្រុកស្អាង ខេត្ត កណ្តាល ដោយបានជូនអំណោយជាអង្ករមួយចំនួនផងដែរ។

លោក មាស សុផាត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន MGA បានមានប្រសាសន៍ថា ជាមួយនិងការផ្តោតយកចិត្តទុកដាក់ ទៅលើសកម្មភាពអាជីវកម្ម របស់ក្រុមហ៊ុនទាំងមូល MGA មានទស្សនវិស័យទៅលើការចូលរួមសកម្មភាពសង្គមផងដែរ។ នេះជាជំហាន ដំបូង មុនការបើកសម្ពោធបើកតំណើរការជាផ្លូវការរបស់ក្រុមហ៊ុន ដែលបានរួមចំណែកក្នុងការងារសង្គម ហើយនឹង បន្តការចូលរួមជាសកម្មភាពសង្គម បន្តរបន្ទាប់ទៀត នាពេលអនាគត ។

លោកញ្ជាក់បន្ថែមថា វិស័យធានារ៉ាប់រ៉ងនៅក្នុងប្រទេសកម្ពុជាមានការរីកចំរើន គួរអោយកត់សម្គាល់ ជាមួយនឹងការកើនឡើងទៅលើការប្រើប្រាស់ គំរោងធានារ៉ាប់រងពីសំណាក់ ក្រុមហ៊ុន រោងចក្រ និង អង្គការជាតិ និងអន្តរជាតិ ដើម្បីការពារហានិភ័យផ្សេងៗ ដូចជា គ្រោះថ្នាក់ បុគ្គលិក, សុខភាព, យានយន្ត,     អគ្គីភ័យ និង គំរោងដ៏ទៃជាច្រើនទៀត វាពិតជាមានសារះសំខាន់ និងជាភាពចាំបាច់មួយ ដែលអតិថិជនត្រូវតែមានអ្នកឯកទេស ដែលមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់ សំរាប់ផ្តល់ការប្រឹក្សាយោបល់ និងសំរបសំរួលការងារទូទៅ ក្នុងការរៀបចំគំរោងធានារ៉ាប់រង រួមទាំងការទាមទារសំណងនៅពេលដែលមានហានិភ័យកើតឡើងជាដើម។

សូមបញ្ជាក់ផងដែរថា MGA ជាក្រុមហ៊ុនជើងសារធានារ៉ាប់រង ថ្មីមួយក្នុងប្រទេស   កម្ពុជា មានទីតាំងនៅអាគារ លេខ ៤៦៦ មហាវិថី ម៉ៅសេទុង និងមានការិយាល័យកណ្តាលនៅក្នុងប្រទេសអូស្រ្តាលី ជាក្រុមហ៊ុនដែលមានជំនាញទៅលើការប្រឹក្សាយោបល់ និងរៀបចំគំរោងធានារ៉ាប់រងទូទៅ ទៅតាមតំរូវការរបស់ ក្រុមហ៊ុន, រោងចក្រ, អង្គការជាតិ និងអន្តរជាតិ និង សាធារណជនទូទៅ នឹងធ្វើការរៀបចំការសម្ពោធបើកតំណើរការក្រុមហ៊ុនរបស់ខ្លួនជាផ្លូវការ នៅថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៤ ខាងមុខនេះ នៅសណ្ឋាគារ Raffles Hotel Le Royal ក្រោយពីទទួលបានអាជ្ញាបណ្ណអនុញ្ញាតិអោយតំណើរការអាជីវកម្មពីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ៕

វៀតណាម នឹងធ្វើ​ជាម្ចាស់​ផ្ទះ នៃ​វេទិកា​ដែន​សមុទ្រ​អាស៊ាន

$
0
0

ហាណូយ៖ វេទិកាសមុទ្រអាស៊ានលើកទីប្រាំ និងលើទី៣ នៃការលាតសន្ធឹងវេទិការសមុទ្រអាស៊ាន នឹងប្រព្រឹត្ដទ្បើងនៅថ្ងៃ ទី ២៦-២៧ ខែសីហា ឆ្នាំ២០១៤ នៅក្នុងទីក្រុងដាណាង ភាគកណ្ដាលនៃប្រទេសវៀតណាម។

បើតាមសារព័ត៌វៀតណាម ចេញផ្សាយនៅថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០១៤ បានឲ្យដឹង ដោយយោងតាម ក្រសួងការបរទេសវៀតណាមថា នៅក្នុងកិច្ចប្រជុំនោះ អនុរដ្ឋមន្រ្ដីក្រសួងការបរទេសវៀតណាម លោក ផាម ហ្គាង វិញ ក៏នឹងធ្វើជាប្រធាន SOM ASEAN ដែលនឹងដឹកនាំគណៈប្រតិភូ ចូលរួមក្នុងព្រឹត្តិការណ៍នោះ។

វេទិកានេះរំពឹងថា នឹងនាំមកនូវសមាជិកជាតំណាង មកពីបណ្ដាប្រទេសរដ្ឋជាសមាជិក អាស៊ានទាំង១០ និងប្រទេសជាដៃគូ នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ទំាង០៨គឺ ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា អូស្រ្ដាលី នូវែលសេទ្បង់ រុស្ស៊ី និងសហរដ្ឋអាមេរិក ។

ព្រឹត្ដិការណ៍ទាំងពីរនេះ គឺបង្កើតទ្បើងក្នុងគោលបំណង លើកកម្ពស់តួនាទីដ៏សំខាន់ របស់អាស៊ាន ដើម្បីជំរុញកិច្ចសហប្រតិបត្ដិការ ដែនសមុទ្រ និង ការកសាងទំនុកចិត្ដនៅក្នុងតំបន់ ជាពិសេសជាងនេះទៅទៀត គឺក្នុងការធានាសន្ដិសុខនិ ងសុវត្ថិភាពនៃការធ្វើនាវាចរណ៍៕

វាយគ្នាផ្អើល ប្រជាពលរដ្ឋពេញ ភូមិព្រោះជម្លោះរឿង ជិះម៉ូតូសាចទឹក ប្រលាក់ ទូរលក់ទូរស័ព្ទ

$
0
0

ភ្នំពេញ ៖ មនុស្សពីរក្រុម ទំនងជាមានជម្លោះ បន្តិចបន្តួច គុំគួនគ្នាជាច្រើនឆ្នាំ មកហើយ គ្រាន់តែរឿង ជិះម៉ូតូសាចទឹក ប្រលាក់ទូរលក់ ទូរស័ព្ទ បន្តិចបន្តួច បង្កជាជម្លោះ វាយតប់គ្នា ឡើងផ្អើលអ្នកភូមិ និងសមត្ថកិច្ច ចុះទៅអន្តរាគមន៍ នាំភាគីទាំង២ យកមកសាកសួរ ប៉ុន្តែពេលដែល នាំមកដល់ប៉ុស្តិ៍ ភាគីទាំងសង ខាងដាក់ពាក្យ បណ្តឹងទៅវិញ ទៅមកដោយ ភាគីម្ខាងប្តឹង២ ទារពាន់ដុល្លារ និងភាគីម្ខាងទៀត ប្តឹងទារ៣ពាន់ដុល្លារ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិជម្ពូវ័ន្ត សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា ភាគីដែលរង របួសបែកក្បាលប្តី ឈ្មោះ នឹម រតនា អាយុ២៤ឆ្នាំ មានមុខរបរលក់ទូរស័ព្ទ (រងរបួសបែកក្បាល) ប្រពន្ធឈ្មោះ សាន់ លក្ខិណា អាយុ២៥ឆ្នាំ លក់ទូរស័ព្ទ ជាមួយគ្នា(ជាស្រ្តីមានផ្ទៃពោះ) អ្នកទាំងរស់នៅ ក្នុងភូមិកើតហេតុ ចំណែក ឯភាគីម្ខាងទៀតមានគ្នា៣នាក់ គ្រាន់ស្គាល់ទី១ ឈ្មោះ និត ត្រូវជាប្តី (រងរបួសបន្តិចបន្តួច ស្នាមក្រចក) និង ម៉ិច ហីវី ត្រូវជាប្រពន្ធ មានមុខរបរលក់ទូរស័ព្ទ ក្បែរគ្នា និងប្អូនប្រុសម្នាក់ឈ្មោះ ខ្មៅ ។

ប្រភពបាន បន្តថា មុនពេលកើតហេតុ ឈ្មោះ នឹម រតនា បានជិះម៉ូតូ មួយគ្រឿង ម៉ាកសេ១២៥ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពុំចាំស្លាកលេខ ត្រឡប់មកពីផ្សារ ក្នុងទិសដៅពីលិច ទៅកើត លុះមកដល់ចំណុចកើតហេតុ ដោយសារតែមានទឹកដក់ នៅខាងមុខផ្ទះ ក៏បណ្តាលឲ្យសាច់ទឹកចេញពី កង់ម៉ូតូខ្ទាតប្រឡាក់ ទូរលក់ទូរស័ព្ទភាគីម្ខាងទៀត លក់ជាប់គ្នានោះ ទើបបណ្តាលឲ្យ ភាគីឈ្មោះ និត និង ប្រពន្ធរួមទាំងប្អូនប្រុសខឹង ច្រឡោតសួរនាំជេរ ប្រទេចគ្នារហូតឈាន ដល់វាយតប់គ្នា យ៉ាងបណ្តាលឲ្យ រងរបួសទាំងសងខាង។

ក្រោយពេលកើតហេតុ នគរបាលបានចុះទៅដល់រួច ហើយនាំភាគីទាំងសង់ខាងនាំយកសួរនាំ ប៉ុន្តែពេល មកដល់ប៉ុស្តិ៍នគរបាល ចោមចៅ ភាគីទាំងសងខាង បានដាក់ពាក្យបណ្តឹងទៅវិញទៅមក ដោយភាគី ឈ្មោះ នឹម រតនា ដាក់ពាក្យបណ្តឹងទារ ជំងឺចិត្ត២ពាន់ដុល្លារ និងភាគីឈ្មោះ និត ពាក្យបណ្តឹងទារ ៣ពាន់ដុល្លារ ។

 បើយោងតាមភាគី ឈ្មោះ នឹម រតនា បានឲ្យដឹងថា ពួកគេពុំបានវាយភាគី ឈ្មោះ និត នោះទេ គឺភាគីឈ្មោះ និត បានស្ទុះយក កៅអីចូលវាយឈ្មោះ នឹម រតនា និងប្រពន្ធ ដល់ក្នុងផ្ទះ ដោយវាយក្បាលឈ្មោះ នឹម រតនា ១កៅអីចំក្បាលពីក្រោយ បណ្តាលឲ្យបែកហូរឈាម និងបានស្ទុះទៅធាក់ប្រពន្ធ នឹម រតនា ចំពោះ១ ជើងទៀតផង ដោយគាត់បានអះអាងថា គាត់ជាស្រ្តីមានផ្ទៃ១ខែ ។

ប៉ុន្តែទោះបីជាយ៉ាងក៏ដោយ នគរបាលប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ជូន ភាគីទាំងសងខាងទៅកាន់ នគរបាលជំនាញ ព្រហ្មទណ្ឌខណ្ឌ ដើម្បីចាត់ការទៅ តាមនីតិវិធី ៕


Cellcard ប្រគល់​រង្វាន់មាស​១គីឡូ ដល់អ្នកឈ្នះ​លើកទី៤

$
0
0

ភ្នំពេញ៖ អ្នកឈ្នះរង្វាន់ចំនួន៦នាក់ផ្សេងទៀតហើយ ក្នុងនោះមានអតិថិជនមួយរូប ដែលបានរង្វាន់មាស១គីឡូ និង ៥នាក់ទៀតឈ្នះមាស២តំឡឹង ត្រូវបានក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុន ជាបណ្តាញទូរស័ព្ទដ៏ធំនិងនំាមុខនៅកម្ពុជា បានប្រគល់រង្វាន់ជូនដល់អតិថិជនរបស់ខ្លួន ជាលើកទី៤ នៅក្នុង”កម្មវិធីផ្ញើសារដើម្បីឈ្នះរង្វាន់មាស១គីឡូ ជារៀងរាល់សប្តាហ៍ពីសែលកាត”។

ពីធីប្រគល់នេះធ្វើនៅទីស្នាក់ការធំ នៃក្រុមហ៊ុនសែលកាត រាជាធានីភ្នំពេញ នៅថ្ងៃទី២៥ ខែសីហាឆ្នាំ២០១៤ ដើម្បីបង្ហាញមុខអ្នកដែលមានភ័ព្វសំណាង នៅសប្តាហ៍ទី៤នេះ នៅក្នុង ”កម្មវិធីផ្ញើសាដើម្បីឈ្នះមាស១គីឡូ” កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤កន្លងទៅ។ ក្នុងនោះអ្នកដែលឈ្នះមាស១គីឡួ លោក ទឹង ស៊ីនិត សព្វថ្ងៃរស់នៅទីក្រុងភ្នំពេញ។

ចំណែករង្វាន់លួងចិត្តរួមមានមាស២ដំឡឹង បានទៅលើលោកលោក កេត សុភ័ណ្ឌ រស់នៅខេត្តកំពង់ឆ្នាំង, អ្នកស្រី សុខ ពៅ រស់នៅក្រុងភ្នំពេញ,  អ្នកស្រី ខាត់ ណារិន រស់នៅ ខេត្តកំពង់ឆ្នាំង, លោក ប៊ូ អាន់វ៉ា រស់នៅក្រុងភ្នំពេញ និង លោក សុខ សុម៉ាលី រស់នៅ ខេត្តស្វាយរៀង។

លោក ទឹង ស៊ីនិត ដែលឈ្នះរង្វាន់មាស១គីឡូ បានឲ្យដឹងថា សព្វថ្ងៃលោកមានទីលំនៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ និងមានមុខរបរជាជាងមាស បានឈ្នះមាស១គីឡូពីសែលកាត។ លោកថានៅពេលដែលក្រុមហ៊ុនទូរស័ព្ទប្រាប់លោកមិនជឿទេស្មានតែអ្នកបោកប្រាស់ដល់ពេលមានអ្នកទូរស័ព្ទមកសួរច្រើនពេក លោកក៏ទូរស័ព្ទទៅក្រុមហ៊ុនវិញ ទើបបានដឹងថា ពិតជាត្រូវមែន ។

លោកបន្តថា លោកពិតជាមានមោនភាពណាស់ ចំពោះក្រុមហ៊ុនសែលកាត ដែលបានបង្កើតកម្មវិធីនេះឡើង ហើយក៏សូមផ្តាំទៅអតិថិជនCellcard ទាំងអស់ចូលរួមផ្ញើសារដើម្បីឈ្នះរង្វាន់ដូចរូបខ្ញុំ ដោយលោកអ្នកគា្រន់តែ ទូរស័ព្ទទៅកាន់លេខ ៨៨៨៨ ឬផ្ញើសារដោយសរសេរ"1KG"យ៉ាងតិច៣លើកក្នុង ១សប្តាហ៍ ខណៈការផ្ញើសារ១លើកៗ ត្រូវចំណាយអស់១៥សេន ដើម្បីចូលរួមផ្សងសំណាង ឈ្នះរង្វាន់ធំពីCellcard ៕

តំលៃពិសេស លើផលិតផលកុំព្យូទ័រ សម្រាប់សិស្សានុសិស្ស ដែលទើបបញ្ចប់ ការប្រលងបាក់ឌុប ត្រឹមតែ $279

$
0
0

ភ្នំពេញ៖ ជាការចូលរួមអបអរសាទរ ជាមួយនិងសិស្សានុសិស្ស ដែលទើបបញ្ចប់ការប្រលង មធ្យមសិក្សាទុតិយភូមិ ឥឡូវនេះ Safe Home Technology បានរៀបចំការដូរយ៉ាងពិសេស ទៅលើផលិតផលកុំព្យូទ័រ ជូនដល់ សិក្សានុសិស្ស តំលៃត្រឹមតែ 279 $  តែប៉ុណ្ណោះ ។

ទាំងនេះដោយសារតែ Safe Home Technology មើលឃើញពីតំរូវការសិស្សានុសិស្ស បន្ទាប់ពីប្រលងចប់ នៅមធ្យមសិក្សាទុតិយភូមិ ហើយនិងត្រូវបន្តការសិក្សា នៅមហាវិទ្យាល័យ ដូច្នេះជាការចាំបាច់ គឺសិស្សានុសិស្សទាំងអស់ មិនអាចខ្វះនៅផលិតផលមួយនេះ ក្នុងការស្រាវជ្រាវ វាយឯកសារ និងការងារដ៏ទៃទៀតជាច្រើន… នេះអាចចាត់ទុកថា ជាការយកចិត្តទុកដាក់របស់ Safe Home Technology ចំពោះសិស្សានុសិស្សទាំងអស់ មិនថា នៅក្នុងទីក្រុងភ្នំពេញ រឺ ក៏នៅតាមបណ្តាលខេត្តនោះទេ អាចរកជាវទិញនៅផលិតផលកុំព្យូទ័រនេះ ពី Safe Home Technology បាន។

ខាងក្រោមនេះជាពត៌មានលំអិតចំពោះកុំព្យូទ័រ តំលៃ $279

ACER ASPIRE V5-123

-New CPU  AMD Dual-Core Processor E1-2100 (1.0 GHz)
-Ram: 2GB DDR3 Memory
-HDD: 320GB
-Optical Drive: NO
-Operating System : DOS
-Scree: 11.6’’ HD EWV (1366x768)

-VGA1: Intel HD Graphics 4000
-Webcam HD/ Wireless/ LAN / USB3.0
-Bluetooth4.0 /Card Reader /HDMI
-4-Cell Li –ion battery
-Weight: 1.2Kg
-Free Mouse, Mouse Pad Free Bag

បើមានចំណាប់អារម្មណ៏ សូមទំនាក់ទំនងមកកាន់ ក្រុមហ៊ុន Safe Home Technology  ផ្ទាល់ដែលមានអាស័យដ្ឋាន ផ្ទះលេខ 279 ផ្លូវ ព្រះសីហនុ(ទល់មុខក្លោងទ្វារ វត្តមហាមន្រ្តី)ឬ តាមរយះលេខទូរស័ព្ទ 023 217 287 /  077 505 400 និង តាមរយះ Email: salehome168@gmail.com

www.lookingtoday.com

នគរបាល ខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំ វាយតម្លៃ សកម្មភាពការងារ រយះពេល១ឆ្នាំ

$
0
0

បន្ទាយមានជ័យ ៖ មន្ត្រីនគរបាល នៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤នេះ បានបើកកិច្ចប្រជុំ ស្តីពីការវាយ តម្លៃសកម្មភាព ការងារ រយៈពេលមួយឆ្នាំ និងលើកទិសដៅ សម្រាប់ការ អនុវត្តនា ឆ្នាំខាង មុខបន្តទៀត ។

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមវត្តមាន ស្នងការនគរបាល ខេត្តបន្ទាយ មានជ័យ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម និងមានការចូលរួម ពីស្នងការរង អធិការ នគរបាល តាមបណ្តាស្រុក ប្រធានការិយាល័យ និងមន្រ្តី នគរបាល ជាច្រើននាក់ ផ្សេងទៀត។  

ស្នងការនគរបាល ខេត្តលោកឧត្តមសេនីយ៍ អាត់ ខែម បានលើកឡើងពី លទ្ធផលការងារ របស់មន្រ្តីនគរបាល ដែលសម្រេចបាន នាពេលកន្លងទៅ លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ នៅក្នុងខេត្ត ក្នុងនោះបានទប់ស្កាត់ និងបង្ក្រាប បទល្មើសបានជាច្រើនជូនប្រជាពលរដ្ឋ ។

លោកស្នងការបានបន្តថា មន្ត្រីនគរបាលរបស់ស្នងការ ក៏បានសហការជាមួយមន្ត្រី នគរបាល តាមមូលដ្ឋាន ចុះរៀបចំបើក វេទិកាសាធារណៈ នៅតាមបណ្តា ភូមិ-សង្កាត់ និងអញ្ជើញឲ្យប្រជាពលរដ្ឋ ចូលរួមបញ្ចេញ យោបល់ ក៏ដូចជា ការលើកឡើងនូវបញ្ហា កើតឡើង នៅក្នុងភូមិឋាន របស់ពួកគាត់ ព្រមទាំងឲ្យ ចូលរួមសហការ ជាមួយសមត្ថកិច្ច ដើម្បីទប់ស្កាត់ បទល្មើសនានា ។

នៅក្នុងកិច្ចប្រជុំនេះ លោកស្នងការ បានជំរុញឲ្យ នគរបាលទាំងអស់ នៅតាមបណ្តាស្រុក ក្រុង ត្រូវបន្តយកចិត្ត ទុកដាក់អនុវត្ត ការងារឲ្យ មានប្រសិទ្ធភាព រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូន ប្រជាពលរដ្ឋ ឲ្យពួក គាត់មានជំនឿជាក់ ក្នុងការរស់នៅ និងរកស៊ីប្រចាំថ្ងៃ ។

សូមបញ្ជាក់ថា ការបើកកិច្ចប្រជុំ ដើម្បីវាយតម្លៃពីការងារ ខាងលើនេះ របស់នគរបាលខេត្តបន្ទាយមានជ័យ បានធ្វើឡើង តបតាមការណែនាំ របស់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន ស្តីពីការរៀបចំកិច្ច ប្រជុំតាម អង្គភាព ដើម្បីត្រួតពិនិត្យ វាយតម្លៃសកម្មភាព គ្រប់ផ្នែករយៈពេល មួយឆ្នាំ នៅតាមអង្គភាពនីមួយៗ ។

នៅក្នុងលិខិតរបស់ អគ្គស្នងការ នគរបាលជាតិ ខាងលើនេះ បានណែនាំមន្រ្តីដែលចូលរួម ប្រជុំយល់ជ្រួតជ្រាប អំពីគោល ការសំខាន់ៗ ពាក់ព័ន្ធការត្រួតពិនិត្យ វាយតម្លៃសកម្មភាពការងារ គ្រប់ផ្នែក ក្នុងរយៈពេលមួយឆ្នាំ នៅតាម អង្គភាព ធៀបទៅនឹងកំណែទម្រង់យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ទិសដៅការងាររបស់ អគ្គស្នងការដ្ឋាន នគរបាលជាតិ និងតួនាទីភារកិច្ចរបស់អង្គភាពនីមួយៗ សំដៅឆ្លុះបញ្ចាំងចំណុចវិជ្ជមាន អវិជ្ជមាន ដើម្បីធ្វើការកែលម្អ និងបង្កើនប្រសិទ្ធភាពការងារតាមអង្គភាពឲ្យមានវឌ្ឍនភាព ៕

អគ្គិភ័យឆេះ វិទ្យុស្តារ១០២.៣ គិតជាទឹកប្រាក់ ១ម៉ឺនដុល្លារ

$
0
0

ភ្នំពេញ៖ វិទ្យុស្តារ១០២.៣ អេហ្វអឹម ស្ថិតក្នុងភូមិចេកបី សង្កាត់រតនៈ ខេត្តបាត់ដំបង បានរងការខូចខាត ដោយ សារអគ្គីភ័យលេបត្របាក់ និងគិតជាទឹកប្រាក់អស់ប្រមាណជិត១ម៉ឺនដុល្លារ។

លោក កឹម ប៊ុនធឿន នាយការិយាល័យបង្ការនិងពន្លត់អគ្គិភ័យខេត្តបានដំបង បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យកើតឡើង ដោយសារតែការឆ្លងចរន្តអគ្គិសនី។
លោក បន្ថែមថា " មិនមានអ្នកស្លាប់ឬរងរបួសនោះទេ ដោយសារតែមានការសង្គ្រោះ ទាន់ពេលវេលា"។

បើតាម លោក កឹម ប៊ុនធឿន មន្ត្រីជំនាញបានបាញ់ទឹកពន្លត់ភ្លើង ឲ្យរលត់នៅម៉ោង១១៖ ៣០នាទីព្រឹកថ្ងៃអង្គារ៍ទី២៦ ខែសីហា ឆ្នាំ២០១៤។

ខឹងសង្សារ​ រត់តាមប្រុសផ្សេង ជាជនជាតិ វៀតណាម ដូចគ្នា យុវជនជនខ្មែរ យកកាំបិតប័ុងតោ អារដៃខ្លួនឯង

$
0
0

ភ្នំពេញ : យុវជនខ្មែរ អភ័ព្វស្នេហ៍ម្នាក់ ដោយសារខឹងសង្សាររបស់ខ្លួន ជាជនជាតិវៀតណាម បែកចិត្ត រត់ទៅ តាមប្រុសផ្សេង ជាជនជាតិ វៀតណាមដូចគ្នានោះ ខូចចិត្តបានយកកាំបិតប័ុងតោអារដៃខ្លួនឯង ហូរឈាមរង របួសធ្ងន់ធ្ងរ រួចដើរក្រវីកាំបិត ពេញដងផ្លូវ ក្បែរផ្សារច្បារអំពៅ អំពីបង្កការភ័យខ្លាច និងភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋយ៉ាងខ្លាំង កាលពីវេលា ម៉ោង ៣រសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវជាតិលេខ១ កែងផ្លូវ៣៦៧ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

នាយនគរបាលប៉ុស្តិ៍ច្បារ អំពៅទី២ លោក ទេព បូរ៉ា បាននិយាយថា នៅវេលាម៉ោងកើតហេតុខាងលើនេះ មាន ការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនៅតាមផ្លូវ ក្រោយពីបានឃើញយុវជនម្នាក់ កាន់កាំបិតប័ុងតោ ក្រវីចុះឡើង ហើយអារដៃខ្លួនឯង រហូតហូរឈាមផងដែរ។ លោក ទេព បូរ៉ា បាននិយាយទៀតថា ក្រោយពីមានរឿងនេះ កើតឡើង លោកសុំបទបញ្ជាពីអធិការនគរបាលខណ្ឌ លោក នេត ស៊ីថុន ដើម្បីឃាត់ខ្លួនរូបនេះ ជៀសវាងបង្ក ការគ្រោះថ្នាក់ ដល់អ្នកដំណើរ ពីព្រោះរូបគេក្រវីកាំបិតរហូត គ្មាននរណាហ៊ានចូលទៅជិតឡើយ ។

បើតាមបាយនគរបាលប៉ុស្តិ៍ រូបនេះ លោកអធិការបាន បញ្ជាឲ្យមន្ត្រីនគរបាលប៉ុស្តិ៍ សហការជាមួយខណ្ឌ ប្រើ វិធីលួងលោម តាមរបៀបចិត្តសាស្ត្រ រហូតដល់ជនរូបនេះ យល់ព្រមប្រគល់កាំបិត និងនាំមកកាន់ស្នាក់ការប៉ុស្តិ៍ ដើម្បីអប់រំ ។

លោក ទេព បូរ៉ា បានបញ្ជាក់ថា ក្រោយការសួរនាំ យុវជនរូបនេះ ហ៊ានយកកាំបិតអារដៃខ្លួន រហូតចេញឈាម និងគ្រវីចុះឡើង ពីព្រោះតែខូចចិត្តនឹងសង្សាររបស់ខ្លួន ដែលជាជនជាតិវៀតណាម បានរត់ទៅតាមប្រុសផ្សេង ជាជនជាតិវៀតណាមដូចគ្នា គឺរត់ទៅកាន់ទីក្រុងបាវិតតែម្តង ។

លោក ទេព បូរ៉ា បាននិយាយថា យុវជនខូចចិត្តនេះ ឈ្មោះ ពៅ សុខ អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិ សង្កាត់ កើតហេតុ មានមុខរបរ ជាកម្មករសំណង់ មានស្រុកកំណើត នៅខេត្តស្វាយរៀង ។ ដោយឡែកនារីជាសង្សារ ឈ្មោះ រ័ត្ន អាយុ ២៧ឆ្នាំ ស្នាក់នៅជាមួយគ្នា ។

ជុំវិញបញ្ហានេះដែរ ចៅសង្កាត់ច្បារអំពៅទី២ លោក យុិន វុធ បានបញ្ជាក់ថា នេះជាករណី យុវជនខូចចិត្តសង្សារ រត់ចោលគេ ពោលមិនមែនជារឿង បទល្មើសអ្វីនោះឡើយ ។ លោកបន្តថា ពាក់ព័ន្ធករណីនេះ លោក អ៊ាង ស៊ីផាន អភិបាល នៃគណ:អភិបាលខណ្ឌច្បារអំពៅ ក៏សួរនាំ និងឲ្យខាងសង្កាត់ ធ្វើការអប់រំ និងអនុញ្ញាត ឲ្យ ត្រឡប់ទៅលំនៅឋាន វិញ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Viewing all 8042 articles
Browse latest View live




Latest Images