Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

របាយការណ៍ពី MH17 នៅតែមិនអាច បញ្ជាក់ថា ត្រូវបានមីស៊ីល បាញ់ទម្លាក់

$
0
0

គូឡាឡាំពួ៖ តាមការបង្ហាញ លទ្ធផលស៊ើបអង្កេតបឋម នៃមូលហេតុធ្លាក់ របស់ជើងហោះហើរ ម៉ាឡេស៊ី MH17 នោះបានឲ្យដឹងថា យន្តហោះនេះទំនង ជាជួបបញ្ហាបែកខ្ទេច ផ្នែកមួយនៅ លើតួរបស់វាបន្ទាប់ ពីប៉ះទង្គិចនឹងវត្ថុរឹង ដែលមានថាមពលខ្លាំង (អាចជាមីស៊ីល) ទើបបណ្តាល ឲ្យធ្លាក់នៅភាគខាងកើត ប្រទេសអ៊ុយក្រែននោះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃអង្គារ ទី០៩ ខែកញ្ញា ឆ្នាំ២០១៤ នេះ ដោយដកស្រង់ពី របាយការណ៍ ស៊ើបអង្កេតបឋមរបស់ហូឡង់ថា “យន្តហោះប៊ូអ៊ីង ៧៧៧ បានរងការខ្ទេចនៅលើអាកាស ប្រហែល អាចបណ្តាល មកពីការខូចខាតត្រង់ផ្នែកណាមួយ បន្ទាប់ពីវត្ថុដ៏ មានឥទ្ធិពលធំមួយ បានបុកចំយន្តហោះ នោះលើ ផ្នែកខាងក្រៅ។”

សេចក្តីថ្លែងការណ៍បន្តដោយភាពមិន ច្បាស់លាស់ដូច្នេះថា “មិនមានការចង្អុលបង្ហាញទេ ថា ការធ្លាក់របស់ MH17 ត្រូវបានបង្កឡើងដោយ កំហុសបច្ចេកទេស ឬមួយក៏សកម្មភាពណា មួយបង្កឡើងដោយអ្នក បញ្ជាលើយន្តហោះ នោះ។”

គួរបញ្ជាក់ថាជើងហោះហើរនៃអតីតក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី MH17 បានធ្លាក់នៅ ភាគខាងកើតអ៊ុយក្រែន ដែលគ្រប់គ្រង ដោយពួកឧទ្ទាមក្រុងដូណេតក៍ កាលពីថ្ងៃទី១៧ ខែ កក្កដា បណ្តាលឲ្យមនុស្សទាំងអស់ ២៩៨នាក់ ស្លាប់ ក្នុងនោះ ២ភាគ៣ ជាជនជាតិហូឡង់ ៕

Photo by DAP-News


អគ្គិភ័យ ឆាបឆេះផ្ទះ លក់អ៊ីវ៉ាន់ ចាប់ហួយ ខូចខាតអស់ទាំងស្រុង នៅស្រុកចិត្របុរី

$
0
0

ក្រចេះ ៖ អគ្គិភ័យឆាបឆេះផ្ទះលក់អ៊ីវ៉ាន់ ចាប់ហ៊ួយមួយកន្លែង បណ្តាលឲ្យខូចខាត អស់ទ្រព្យទាំងស្រុងខណៈម្ចាស់ផ្ទះ បានដុតគំនរសំរាម ជិតប្រេងសាំង កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅ ចំណុចភូមិរលច ឃុំកន្ទួត ស្រុក ចិត្របុរី ខេត្តក្រចេះ។

តែមួយពព្រិចភ្នែកប៉ុណ្ណោះ ផ្ទះលក់ចាប់ហ៊ួយ ធ្វើអំពីឈើលើថ្មក្រោម ៥ ខ្នង រួមនឹងទ្រព្យសម្បត្តិជា ច្រើនទៀត ត្រូវបានឆាបឆេះ ខណៈដែលម្ចាស់ផ្ទះបោសប្រមូលសំរាមគរដុត នៅក្បែរកានប្រេងជាច្រើន នៅមុខផ្ទះរបស់ខ្លួន។

អ្នកបានឃើញហេតុការណ៍បាននិយាយាថា ព្រឹកឡើងកូនឈ្នួលម្នាក់បានបោសសំរាម គរដុតចោល ខណៈម្ចាស់កំពុងជញ្ជូន កានប្រេងចូលផ្ទះ ប៉ុន្តែ ដោយសាសំរាមសើមដុតមិនឆេះ គេក៏បានយកសាំង មួយគម្របកាន មកចាក់លើគំនរសំរាមទើបបានឆេះ ភ្លាមនោះអណ្តាតភ្លើងក៏បានឆេះ ឆាបរាលដាល ទៅតាមដំណក់ប្រេងសាំង ដែលស្រក់នៅតាមផ្លូវ ក៏រត់ទៅដល់កានប្រេង ជាច្រើនដែលនៅក្បែរនោះ បង្កឲ្យរាលដាលឆេះដល់ក្នុងផ្ទះ ខូចខាតអស់ទាំងស្រុង សំណាងល្អពុំមានបង្កគ្រោះថ្នាក់ ដល់អាយុជីវិត មនុស្សឡើយ ។

ប្រភពបន្តថា ដោយសារអណ្តាតភ្លើងផ្ទុះឡើង ឆេះសន្ធោរសន្ធៅ ប្រជាពលរដ្ឋក៏ជួយពន្លត់ មិនទាន់ ដោយសារនៅក្នុងផ្ទះនោះមាន ប្រេងសាំងប្រមាណជិតមួយរយកាន រួមនឹងអ៊ីវ៉ាន់ចាប់ ហ៊ួយពេញផ្ទះ ទៀតផង ។

តាមការរៀបរាប់ពីម្ចាស់ផ្ទះឈ្មោះ សាយ សរ អាយុ ៤៦ ឆ្នាំ និងប្រពន្ឋឈ្មោះ វីន ស្រីមុំ បានឲ្យដឹងថា ទ្រព្យសម្បត្តិបានខូចខាតរួមមាន ម៉ូតូចំនួន ៨ គ្រឿង រថយន្តតាកូម៉ា ១គ្រឿង ថវិកាមួយចំនួនធំ អ៊ីវ៉ាន់ ពេញផ្ទះទាំងអស់ ឆេះគ្មានសល់អ្វីឡើយ ។

លោកឧត្តមសេនីយ៍ត្រី លន់ សុផាត ស្នងការនគបាលខេត្តក្រចេះ បានដឹកកម្លាំង ចុះទៅជួយអន្តរា គមន៍ រួមនឹងរថយន្តទឹក ប៉ុន្តែមិនអាចជួយបានដោយផ្លូវឆ្ងាយ ហើយម្យ៉ាងទៀត នៅក្នុងផ្ទះមានកាន ប្រេងសាំងប្រមាណជិតមួយរយកាន ដែលបង្កឲ្យអណ្តាតភ្លើងឆាបឆេះ តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ៕

រៀតណាម-មីយ៉ាន់ម៉ា សន្យាជំរុញ វិស័យពាណិជ្ជកម្ម និងការវិនិយោគ

$
0
0

ហូជីមីញ៖ ប្រទេសវៀតណាម និង មីយ៉ាន់ម៉ា បានបង្ហាញ ការរឹតចំណងមិត្ដភាពគ្នាកាន់តែស្អិតល្មួត ដោយសន្យា  ជំរុញការធ្វើពាណិជ្ជ និងវិនិយោគនឹងគ្នាឲ្យកាន់តែធំឡើងថែមទៀត។

ការសន្យាពង្រីកចំណងសាមគ្គី ពង្រីងទំហំពាណិជ្ជកម្ម និងវិនិយោគនេះ បានធ្វើឡើងក្នុងឱកាដ ដែលលោក ធួរ៉ា  យូស្វេម៉ាន់ អ្នកនាំពាក្យរដ្ឋសភាមីយ៉ាន់ម៉ា ធ្វើដំណើរបំពេញទស្សនកិច្ចនៅក្នុងប្រទេសវៀតណាម។

តាមសារព័ត៌មានវៀតណាមចេញផ្សាយនៅថ្ងៃអង្គារ ទី០៩ ខែកញ្ញា ឆ្នាំ២០១៤ បានឲ្យដឹងថា វៀតណាម និងមី យ៉ាន់ម៉ា បានសន្យាជំរុញទំហំពាណិជ្ជកម្ម និងវិនិយោគ ឲ្យកាន់តែធំឡើង។ លោក ទ្បេ ថាញ់ហៃ អគ្គលេខាធិការ  គណៈកម្មាធិការបក្ស ក្នុងជំនួបស្វាគមន៍ដំណើរទស្សនកិច្ច របស់អ្នកនាំពាក្យរដ្ឋសភាមីយ៉ាន់ម៉ា នាទីក្រុងហូជីមិញ  បានស្នើសុំមេដឹកនាំរដ្ឋសភា នៃប្រទេសមីយ៉ន់ម៉ា គាំទ្រនូវកិច្ចសហប្រតិបត្ដិការ នៃសហគ្រាសរបស់ប្រទេសទាំងពី រ។

លោក ធួរ៉ា យូស្វេម៉ាន់ ក៏បានសន្យាថា លោកនឹងខិតខំពង្រឹងនូវទំនាក់ទំនង នៃភាគីទាំងពីរឲ្យកាន់តែស្អិតរមួត បន្ថែមទៀត លើគ្រប់វិស័យ ជាពិសេសការកសាង និងអភិវឌ្ឍទីក្រុង និង ឧស្សាហ៍កម្ម។ លោក យូស្វេម៉ាន់ បាន សង្ឃឹមថា នឹងទទួលបាននូវការសិក្សា និង បទពិសោធន៍ នៃការវិនិយោគ និងការអភិវឌ្ឍ នៃគម្រោងហេដ្ឋារចនា  សម្ព័ន្ធជាច្រើនផ្សេងៗទៀត៕

នគរបាល ព្រហ្មទណ្ឌ កម្រិតធ្ងន់ បញ្ជូនចោរ លួចម៉ូតូ២រូប ទៅតុលាការ

$
0
0

ភ្នំពេញ ៖ ក្រោយបញ្ចប់ ការសួរនាំ និងបំពេញ សំណុំបែបបទ រួចមកនោះ នៅរសៀល ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤នេះ នគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការ ដ្ឋាននគរបាល រាជធានីភ្នំពេញ បានបញ្ជូនខ្លួន ចោរលួច ម៉ូតូ២នាក់ ទៅតុលាការ ចាត់ការ បន្តតាមផ្លូវច្បាប់ ដែលជនសង្ស័យម្នាក់ ធ្វើសកម្មភាព លួចម៉ូតូ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងជនសង្ស័យ ម្នាក់ទៀត ធ្វើសកម្មភាព គាស់ផ្ទះយកម៉ូតូ នៅសង្កាត់ បឹងកេងកងទី២ ខណ្ឌចំការមន ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យម្នាក់ ឈ្មោះ ស្រី វណ្ណៈ អាយុ៣០ឆ្នាំ ស្នាក់នៅ ផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មុខរបរមិន ពិតប្រាកដ ត្រូវបានចាប់ខ្លួន កាលពីវេលា ម៉ោង២៖៤០នាទី រសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅ ដោយជាប់ ពាក់ព័ន្ធ នឹងការធ្វើសកម្មភាព លួចម៉ូតូ ម៉ាក Icon មួយគ្រឿង ស្ថិតនៅផ្ទះជួលផ្លូវលំ ក្រុម១២ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣ ខែកញ្ញា ។

ដោយឡែក ជនសង្ស័យម្នាក់ទៀត ឈ្មោះ សោម សុភក្រ ហៅរ៉ា អាយុ២៤ឆ្នាំ រស់នៅផ្ទះជួល ម្តុំវត្តឈូកវ៉ា សង្កាត់ក្រាំង ធ្នង់ ខណ្ឌពោធិ៍សែនជ័យ មុខរបរ មិនពិតប្រាកដ ត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង ៩៖១០នាទី យប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៤ ដោយ ជាប់ពាក់ព័ន្ធ នឹងសកម្មភាព គាស់ផ្ទះ លួចយកម៉ូតូម៉ាក Scoopy ពណ៌ក្រហម ស៊េរីឆ្នាំ ២០១៤ ពាក់ស្លាក លេខ ភ្នំពេញ 1CB-0302 នៅខាងក្រោយ រោងកុន គិរីរម្យ សង្កាត់ បឹងកេងកងទី២ ខណ្ឌចំការមន កាលពីព្រឹកទៀបភ្លឺ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៤ ។

សម្រាប់ករណី លួចយកម៉ូតូ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនោះ មន្រ្តីនគរបាល ព្រហ្មទណ្ឌ កម្រិតធ្ងន់ បាននិយាយថា ក្រោយពីមានសកម្មភាព លួចយកម៉ូតូរួចមក កម្លាំងនគរបាល របស់ការិយាល័យ ក្រោមការបញ្ជាពី លោកស្នងការ និងស្នងការរង ទទួលផែនព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ ហើយចុះល្បាត នៅក្នុងភូមិសាស្រ្ត លុះពេលចុះល្បាតដល់ ម្តុំអង់តែនទួលគោក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ក៏ប្រទះឃើញ មុខសញ្ញាពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1C-9190 ហៅឱ្យឈប់ស្រាប់តែ ជនសង្ស័យជាអ្នកបើក បានផ្តួលម៉ូតូ រត់គេចខ្លួនបាត់ នៅសល់ អ្នកជិះពីក្រោយ ត្រូវចាប់ខ្លួន ហើយនាំមកសួរនាំ ទើបដឹងថា ជាមុខសញ្ញា លួចម៉ូតូរបស់ ជនរងគ្រោះ ម៉ាក iCon នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយស្លាក លេខម៉ូតូ iCon ត្រូវបានជនសង្ស័យ ដោះយកទៅពាក់ នៅម៉ូតូវីវ៉ា ដែលពួកគេកំពុងជិះនោះ ។

ដោយឡែក ករណីលួចគាស់ម៉ូតូ នៅសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមនវិញ ក្រោយពីទទួលបាន ព័ត៌មាន ខាងលើនេះ រួចមក កម្លាំងនគរបាល បានធ្វើការ ស្រាវជ្រាវបន្ត រហូតដល់ឃាត់ខ្លួន ជនសង្ស័យរូបនេះ នៅចំណុចផ្សារដេប៉ូ ខណ្ឌទួលគោក ។

បើតាមមន្រ្តី នគរបាល ជនសង្ស័យ សោម សុភ័ក្រ ធ្លាប់ជាប់ពន្ធនាគារ រយៈពេលមួយឆ្នាំមកហើយ កាលពីឆ្នាំ២០១៣ ។ បច្ចុប្បន្ន កម្លាំងនគរបាល បាននិងកំពុង បន្តស្រាវជ្រាវ តាមចាប់ខ្លួន បក្ខពួកជនសង្ស័យ ដែលនៅសេសសល់ កំពុងរត់គេចខ្លួន ដែលជាប់ពាក់ព័ន្ធ ទៅនឹងសកម្មភាព មួយនេះ ផងដែរ៕

ជនសង្ស័យលួចម៉ូតូ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ

ជនសង្ស័យលួចម៉ូតូ នៅសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន

អភិបាល ខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យ ការអនុវត្តច្បាប់ ចរាចរណ៍ ផ្លូវគោក

$
0
0

កំពង់ធំ ៖ កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ នៅសាលា ខេត្តកំពង់ធំ លោក អ៊ុត សំអន អភិបាល នៃគណះ អភិបាល ខេត្តកំពង់ធំ បានដឹកនាំប្រជុំ គណះបញ្ជការ ដឹកនាំបញ្ជា ត្រួតពិនិត្យ ការអនុវត្តច្បាប់ ចរាចរណ៍ ផ្លូវគោក ។

នៅក្នុងកិច្ចប្រជុំខាងលើនេះ ក៏មានមានការ អញ្ជើញចូលរួម ផងដែរពីលោកនាយករង រដ្ឋបាល សាលាខេត្ត លោកឧត្តមសេនីយ៍ត្រី ជូ សំអាន ស្នងការ នគរបាលខេត្ត លោក កែវ ហួរ ស្នងការរង នគរបាលខេត្ត  អស់លោក លោកស្រី ជាប្រធានមន្ទីរពាក់ព័ន្ធ លោកព្រះរាជអាជ្ញារង អស់លោក ជាអភិបាល អភិបាលរងស្រុក និងមន្ត្រីជំនាញ ការិយាល័យ ចរចរណ៍ផ្លូវគោកខេត្ត ជាច្រើននាក់ផងដែរ ។

លោកវរៈសេនីយ៍ឯក កែវ ហួរ ស្នងការរង និងជាប្រធាការិយាល័យ កណ្តាលសណ្តាប់ធ្នាប់បានធ្វើ របាយការណ៍ រយះពេល៩ ខែឆ្នាំ២០១៤នេះ គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកបានកើតឡើងចំនួន ៩៤លើកបើ ប្រៀបធៀប ០៩ខែ ឆ្នាំ២០១៣ មានការកើនឡើង ចំនួន០១ លើកក្នុងនោះ នៅស្រុកបារាយណ៍ចំនួន ២៣លើក ស្រុកសន្ទុកចំនួន ១៨លើក ក្រុងស្ទឹងសែន១៤ លើកស្រុកកំពង់ស្វាយ ១៤ លើក ស្រុកស្ទោង ០៩ លើក ស្រុកប្រាសាទបល្ល័ង្ក០៨ លើក  ស្រុកប្រាសាទសំបូរ ០២លើក និងស្រុកសណ្តាន់០៦ លើក ។

គ្រោះថ្នាក់ទាំងនេះ មានចំនួន៧៣នាក់ស្រី០៦នាក់ រងរបួសធ្ងន់៧១នាក់ ស្រី ១៧នាក់ ក្នុងនោះ មានជនបរទេស០២នាក់ រងរបួសស្រាល៥៥ នាក់ ស្រី ២៥ នាក់ ក្នុងនោះ មានជនបរទេស១១ នាក់ ព្រមទាំងមានការខូចខាត ម៉ូតូចំនួន ៦៦គ្រឿង រថយន្តតូចចំនួន ២៩ គ្រឿង រថយន្តធំចំនួន ៣៩ គ្រឿង និងយានយន្ត ផ្សេងៗចំនួន១៩ គ្រឿង។  មូលហេតុ ដែលនាំឲ្យមាន គ្រោះថ្នាក់ខាងលើបណ្តាល មកពីកត្តា មនុស្ស  កត្តាយានយន្ត  និងកត្តាផ្លូវ ។

មានប្រសាសន៍បិទកិច្ចប្រជុំ ក្នុងឱកាសនោះ លោក អ៊ុត សំអន បានលើកឡើងថា ដើម្បីអនុវត្តផែនការសកម្មភាព លេខ០៤៦ផក.គបចគ និងសេចក្កីណែនំា លេខ០០៤ សណនរបស់ គណះបញ្ជា ត្រួតពិនិត្យ ការអនុវត្តន៍ ច្បាប់ចរាចរណ៍ ផ្លូវគោក ថ្នាក់ជាតិ សម្រេចបានលទ្ធផលល្អ លេខាធិការដ្ឋាន ដាក់ចេញនូវ គោលការណ៍ និងវិធានការជាក់ស្តែង ដូចជា បន្តត្រួតពិនិត្យ នូវគោលដៅ ដើម្បី ដោយផ្តោតទៅលើប័ណ្ណ បើកបរឯកសារពាក់ព័ន្ធ និងលក្ខណះបច្ចេកទេស យានយន្ត និងការដឹងការដឹកជញ្ចូន បន្តត្រួតពិនិត្យ និងផាកពិន័យ បើកបរលើស ល្បឿនកំណត់ ចំពោះរថយន្តដឹកអ្នកដំណើរ នឹងរថយន្តដឹកទំនិញធន់ធ្ងន់ បន្តត្រួតពិនិត្យនឹង ផាកពិន័យករណីបើកបរ ក្រោមឥទ្ធិពល ជាតិស្រវឹង និងមិនពាក់មួកសុវត្តិភាព ពេលយប់អោយបានម៉ឺងម៉ាត់ បន្តជំរុញការផ្សព្វផ្សាយ អប់រំច្បាប់ នឹងបទដ្ឋានសុវត្តិភាព ចរាចរណ៍ តាមគ្រប់រូបភាពដើម្បីបន្តការយល់ដឹងដល់មន្រ្តីរាជការ កងកំលំាងប្រដាប់អាវុធ កម្មករ សិស្សនិសិត្ស អ្នកបើកបររថយន្ត អាជីពពិសេស ក្រុមហ៊ុនដឹកអ្នកដំណើរ ដឹកទំនិញ និងប្រជាពលរដ្ឋ ក្នុងសហគមន៍ តាមរយះគោលនយោបាយ ភូមិ-ឃុំ មានសុវត្តិភាព៕

G7 គ្រោងបើកកិច្ចប្រជុំថ្មី ដើម្បីដាក់ទណ្ឌកម្ម ប្រឆាំងរុស្ស៊ី

$
0
0

យោងតាមប្រភពពីរដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា ក្រុមប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ គ្រោងជួប ប្រជុំក្នុងឱកាស នៃកិច្ចប្រជុំមហាសន្និបាតយូអិន នៅក្នុងទីក្រុងញូយ៉ក នៅចុងខែកញ្ញា ដើម្បីនិយាយពីការដាក់ ទណ្ឌកម្មប្រឆាំងរុស្ស៊ី ពាក់ព័ន្ធនឹងជម្លោះជាមួយប្រទេសអ៊ុយក្រែន។

ទីភ្នាក់ងារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ បានឲ្យដឹងថា កិច្ចប្រជុំរបស់បណ្ដាប្រទេស  G7 ក្នុងគោលបំណងបញ្ជាក់ឲ្យឃើញនូវកិច្ចសម្របសម្រួលជិតស្និទ្ធ ក្នុងការផ្ដល់ស្ថេរភាពជុំវិញស្ថានភាពនៅក្នុង ប្រទេសអ៊ុយក្រែន និងជំរុញឲ្យប្រទេសរុស្ស៊ី ដាក់គំនាបលើក្រុមសកម្មប្រយុទ្ធគាំទ្ររុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន ឲ្យ គោរពបទឈប់បាញ់ ដែលជាកិច្ចព្រមព្រៀងមួយ ជាមួយនឹងរដ្ឋាភិបាលអ៊ុយក្រែន។

ប្រទេសរុស្ស៊ីត្រូវបានដកចេញពីសមាជិកប្រទេសមានសេដ្ឋកិច្ចរីកចម្រើន (G8) ដោយសារតែរុស្ស៊ី បានដណ្តើម យកតំបន់គ្រីមៀ នៅភាគខាងត្បូងអ៊ុយក្រែន។ ដូច្នេះប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន មិនមានវត្តមានរបស់រុ ស្សីទៀតទេ ពេលបច្ចុប្បន្ននេះ។ ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន ពេលបច្ចុប្បន្នមានតែប្រាំពីរប៉ុណ្ណោះ រួមមាន  អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន និង សហរដ្ឋអាម៉េរិក ដែលគេហៅថា G7។

រដ្ឋមន្រ្តីការបរទេស នៃប្រទេស G7 ត្រូវបានគេរំពឹងថា នឹងរិះគន់ពីអ្វីដែលប្រទេសអ៊ុយក្រែន បានហៅថា ជា «ការ លុកលុយមួយ» ទៅលើតំបន់ភាគខាងកើតរបស់ខ្លួន ដែលកំពុងធ្វើឡើង ដោយប្រទេសរុស្ស៊ី និងអំពាវនាវឲ្យមាន ការដោះស្រាយវិបត្តិនេះ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ពួកគេក៏ទំនងជានឹងពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសអ៉ីរ៉ាក់ ជាកន្លែង  ដែលក្រុមសកម្មប្រយុទ្ធឥស្លាមកំពុងប៉ះបោរ៕

ប្រមុខ ACU ប្រតិកម្ម របាយការណ៍ថា សុចរិតភាពរបស់កម្ពុជា ខ្សោយបំផុត

$
0
0

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅល្ងាចថ្ងៃអង្គារ ទី ០៩ ខែកញ្ញា ឆ្នាំ២០១៤ បានច្រានចោលរបាយការណ៍របស់អង្គការតម្លាភាពកម្ពុជា (TIC) ដែលថា សុចរិតភាព  ឬភាពស្មោះត្រង់នៅកម្ពុជា ខ្សោយបំផុត។

ការថ្លែងច្រានចោលនូវរបាយការណ៍របស់ TIC បានធ្វើឡើង បន្ទាប់ពីលោកទេសរដ្ឋមន្រ្តី បញ្ចប់ជំនួបជាមួយវិស័យ ឯកជននៅអង្គភាពប្រឆាំងអំពើពុករលួយ។ លោក ឱម យ៉ិនទៀង បានចាត់ទុករបាយការណ៍របស់ TIC ថា មាន លក្ខណៈត្រួត និងគ្រប់គ្រងលើស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយ ដែលមិនអាចទទួលយកបានឡើយ។

ឆ្លើយតបទៅនឹងសំណួររបស់អ្នកព័ត៌មានថា «តើឯកឧត្តមយល់យ៉ាងណា ចំពោះរបាយការណ៍របស់អង្គការតម្លា ភាពកម្ពុជា ថា ACU មានទំនាក់ទំនងនឹងនយោបាយ?»។ លោកទេសរដ្ឋមន្រ្តី បានបដិសេធមិនធ្វើការឆ្លើយតប  និងបានថ្លែងថា អង្គការតម្លាភាពចាំតែត្រួតលើអង្គភាពប្រឆាំងអំពើពុករលួយ។

លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់យ៉ាងដូច្នេះ «យើងខ្ញុំមិនដែលទទួលស្គាល់យន្តការរបៀបធ្វើរបាយការណ៍អ្វី ដែល អូននិយាយទេ ខ្ញុំមិនឆ្លើយតប ព្រោះខ្ញុំមិនបានដឹងនូវអ្វី ដែលគេបាននិយាយទេ។ ចុះ OMU ជាមួយ ACU និង TIC កម្ពុជា យើងសុំតែស្មើគ្នាទេ តែជានិច្ចកាល គាត់ចាំតែត្រួតត្រាលើក្បាល ដែលយើងមិនអាចទទួលយកបាន» ។

លោក បន្ថែមថា «កន្លងមកមានការសហការគ្នា ធ្វើស្ពតទាក់ទងនឹងការប្រឆាំងអំពើពុករលួយនេះដែរ គឺដាក់តាម ទូរទស្សន៍រយៈពេល ១០នាទីម្នាក់ ហើយក៏បានឲ្យ ACU មើល តែមិនខ្វល់នឹងមើលទេ ចង់គាត់និយាយអីនិយាយ ទៅ»។

របាយការណ៍របស់អង្គការតម្លាភាពកម្ពុជា ដែលត្រូវបានផ្សព្វផ្សាយក្នុងសិក្ខាសាលានៅថ្ងៃអង្គារ ទី០៩ ខែកញ្ញា  នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ បានចាត់ទុកវិស័យសាធារណ និងប្រព័ន្ធតុលាការបច្ចុប្បន្ននៅមានភាពទន់ខ្សោយនៅឡើយ និង តម្រូវឲ្យមានការកែលម្អច្រើនចំណុចទៀត។

ក្នុងរបាយការណ៍បានបញ្ជាក់ថា អង្គការតម្លាភាពប្រើពេលស្រាវជ្រាវរយៈពេល ២ឆ្នាំ ទៅលើស្ថាប័នគ្រឹះចំនួន ១៣ រាប់តាំងពីស្ថាប័នតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ រហូតដល់សង្គមស៊ីវិល និងវិស័យអាជីវកម្ម ដែលត្រូវ បានចាត់ទុកជាស្ថាប័ន ដែលមានសារៈសំខាន់បំផុត ដើម្បីធានាឲ្យមានប្រព័ន្ធសុចរិតភាពរឹងមាំមួយ។ ក្នុងនោះស្ថា ប័នតុលាការ របស់កម្ពុជា ត្រូវបានចាត់ថ្នាក់ថា មានរូបភាពមិនល្អ។

តែទោះជាយ៉ាងណា ក្នុងរបាយការណ៍ អង្គការតម្លាភាពកម្ពុជា ក៏បានបង្ហាញឲ្យឃើញនូវរូបភាពវិជ្ជមានខ្លះរបស់ ប្រទេសកម្ពុជាផងដែរ ដូចជា បរិយាកាសបើកចំហដ៏គួរឲ្យលើកទឹកចិត្តបំផុតមិនធ្លាប់មានពីមុន សម្រាប់កិច្ចខិតខំ ប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើពុករលួយ បន្ទាប់ពីមានការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយ និងការបង្កើតឲ្យមាន  គណៈកម្មការស៊ើបអង្គេតបោសសម្អាត និងប្រឆាំងអំពើពុករលួយក្នុងរដ្ឋសភា៕

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចែករំលែកចំណេះដឹង ដល់អ្នកត្រៀម ធ្វើមន្រ្តីរាជការ

$
0
0

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤  នេះ បានអញ្ជើញធ្វើបទបង្ហាញ និង ចែករំលែកនូវចំណេះដឹង ចំណេះធ្វើ ចែកជូនកម្មសិក្សាការី មន្ត្រីជាន់ខ្ពស់មន្ត្រី មធ្យម និង សិស្សមន្ត្រីជាន់ខ្ពស់ប្រមាណជា ២៤០នាក់ នៅសាលាភូមិន្ទរដ្ឋបាល។

ការចែករំលែកនូវចំណេះដឹងរបស់រដ្ឋមន្រ្តី កំពុងលេចធ្លោរក្នុងការធ្វើកំណែទម្រង់លើវិស័យពាណិជ្ជកម្ម និងជាមន្រ្តី  នៃរាជរដ្ឋាភិបាលកំពុងទទួលបានការកោតសរសើរច្រើនេះ គឺក្នុងគោលបំណងពង្រឹងចំណេះដឹង និង សមត្ថភាព របស់កម្មសិក្សាការី មន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យម និង សិស្សមន្ត្រីជាន់ខ្ពស់ ដែលនឹងត្រូវបញ្ចប់ការសិក្សា ហើយក្លាយ ជាមន្ត្រីរាជការស៊ីវិល នៃស្ថាប័ននានា របស់រាជរដ្ឋាភិបាលក្នុងពេលឆាប់ៗខាងមុខ។

រដ្ឋមន្ត្រី ដែលធ្លាប់មានប្រវត្តិជោគជ័យលើវិថីជំនួញរូបនេះ បានពន្យល់ពីការធ្វើកំណែទម្រង់របស់ក្រសួងពាណិជ្ជ កម្ម, ពីសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០១៥ និងគន្លឹះ នៃការផ្តល់ការលើកទឹកចិត្ត និងជំរុញការវិនិយោគនៅ កម្ពុជាផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានផ្តល់មតិយោបល់ណែនាំ ជំរុញដល់និស្សិត ដែលបានចូលរួមទាំងអស់ឲ្យ ខិតខំរៀនភាសាអង់គ្លេស និងយកចិត្តទុកដាក់ ក្នុងការរៀបចំខ្លួនឲ្យរួចជាស្រេច ដើម្បីប្រកួតប្រជែងនៅក្នុងសហគម ន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០១៥ ខាងមុខ៕

សូមចុច Link ខាងក្រោម ដើម្បីទទួលបានឯកសារ នៃបទបង្ហាញរបស់លោកទេសរដ្ឋមន្រ្តី៖

- សហគមន៍ សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០១៥:

- ការវិនិយោគនៅកម្ពុជា៖


ខ្សែភ្លើងម៉ាក Sigma ផលិតផលរបស់ សិង្ហបុរីដាក់លក់ ក្នុងពិព័រណ៍ នៅកោះពេជ្រ

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុន Sigma Cable បាននំាយកផលិតផលខ្សែភ្លើង មកពីប្រទេសសិង្ហបុរីម៉ាក Sigma ដើម្បីដាក់តំាងបង្ហាញ ផលិតផលរបស់ខ្លួនក្ នុងពិព័រណ៍ លក្ខណៈអន្តរជាតិនៅមជ្ឈមណ្ឌល កោះពេជ្រ ដែលប្រារព្ធឡើង ចាប់ពីថ្ងៃទី១០ ដល់១២ ខែកញ្ញា ឆ្នាំ២០១៤នេះ។

លោក  Samuel Peh អគ្គនាយកគ្រប់គ្រង់ ក្រុមហ៊ុន Sigma Cable មានប្រសាសន៍ថា “ដោយមើលឃើញ ភាពរីកចម្រើន នៅក្នុងប្រទេសកម្ពុជា ប្រកបដោយសក្តានុពល ក្រុមហ៊ុន Sigma Cable បានបោះជំហានចូល ទីផ្សារកម្ពុជា អស់រយៈពេលជាងបីឆ្នាំ មកហើយ ដោយបានចាប់ ដៃគូជាមួយ ក្រុមហ៊ុន នីកូអេឡិចទ្រិច ដែលទទួលសិទ្ធិ ចែកចាយផ្តាច់មុខ នៅក្នុងប្រទេសកម្ពុជា។ ខ្សែភ្លើងSigma កាន់តែទទួលការ គាំទ្រពីអតិថិជន យ៉ាងឆាប់រហ័ស ដោយការជឿទុកចិត្ត លើគុណភាព។  ថ្ងៃនេះក្រុមហ៊ុនសិង្ហបុរី ក៏បាននំាយកផលិតផល ដើម្បីចូលរួមដាក់តំាងបង្ហាញ នៅក្នុងពិព័រណ៍ ខ្នាតអន្តរជាតិ ដើម្បីបង្កើតទំនុកចិត្តបន្ថែមទៀត ជូនដល់អតិថិជន  និងស្វែងយល់ពីតម្រូវការ របស់អតិថិជន ក្នុងប្រទេសកម្ពុជា ឲ្យកាន់តែច្បាស់ថែមទៀត»។

លោកបានបន្តថា ក្រុមហ៊ុន Sigma Cableបានក្លាយជាក្រុមហ៊ុនផលិតខែ្សភ្លើង នំាមុខគេនៅក្នុងប្រទេសសិង្ហបុរី  ហើយក៏ទទួលការគំាទ្រ យ៉ាងទូលំទូលាយ ក្នុងតំបន់អាស៊ីអាគ្នេយ៍មានដូចជា ប្រទេសម៉ាល់ឌីវ  អូស្រា្តលី ណូវែលហ្សេឡង់ ហុងកុង ស្រីលង្កា មជ្ឈិមបូពា៍”។

លោកបានបញ្ជាក់ទៀតថា ខែ្សភ្លើងដែលត្រូវបានយកមកដាក់ លក់នេះមានម៉ាក IEC,BS,AS,NZS និង SSដែលទទួលបានវិញ្ញាប័ត្រPSBដែលទទួលស្គាល់ជាលក្ខណៈ ស្តង់ដារអន្តជាតិ។ ដើម្បីធានាបាននូវភាព នំាមុខនៅក្នុងវិស័យ ផលិតផផលខែ្សភ្លើង ដែលក្រុមហ៊ុន បានផ្តោត យកចិត្តទុកដាក់ លើគុណភាព និងអភិវឌ្ឈន៍បច្ចេកវិទ្យា អន្តរទំនើប ក្នុងការផលិតដើម្បីរក្សា នូវតម្លៃប្រកួតប្រជែង លើទីផ្សារអន្តរជាតិ៕

កូរ៉េខាងជើង ហាមមិនឲ្យ ជនបរទេសប្រើ វ៉ាយហ្វាយ

$
0
0

ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើង បានសម្រេចនូវ ចំណាត់ការរឹតត្បិត ថ្មីបន្ថែមទៀត គឺការ ហាមប្រាម មិនឲ្យ ជនប្រទេស ប្រើប្រាស់ Wifi ដើម្បីភ្ជាប់បណ្តាញ អ៊ីនធឺណេតឡើយ ហើយប្រសិនបើមានជនណា បំពានបម្រាមនេះ នឹងត្រូវទទួលនូវការ ដាក់ពិន័យយ៉ាងធ្ងន់ធ្ងរ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០១៤ នេះថា បម្រាមខាងលើនេះ នឹង ចូលជាធរមាន នៅថ្ងៃព្រហស្បតិ៍ ស្អែកនេះ ហេតុដូច្នេះហើយរាល់ សេវាកម្ម Wifi ទាំងអស់នឹងត្រូវបិទមិន ឲ្យជន ប្រទេសប្រើប្រាស់នោះឡើយ ឲ្យបានមុនថ្ងៃទី ១១ ខែកញ្ញា។

ក្រៅពីបម្រាមថ្មីនេះ កូរ៉េខាងជើងក៏ធ្វើការព្រមាន ទៅដល់ជនផ្សេងទៀត ដែលបំពានបម្រាម នោះអាចនឹងត្រូវ នឹងត្រូវទទួលពិន័យ យ៉ាងធ្ងន់ធ្ងរ ប្រសិនបើអាជ្ញាធរ រកឃើញថាពួកគេកំពុង ប្រើប្រាស់ Wifi ហើយត្រូវគេចាប់ បាននោះ ប៉ុន្តែរដ្ឋកុម្មុយនិស្តមួយនេះ មិនបានបញ្ជាក់ទេថា តើមូលហេតុអ្វីបានជាធ្វើការ សម្រេចចេញនូវ បម្រាម ខាងលើនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ជនបរទេសដែលមកស្នាក់នៅកូរ៉េខាងជើង រយៈពេលខ្លី អាច ប្រើប្រាស់ប្រព័ន្ធ អ៊ីធឺណែត 3G បានតាមរយៈទូរស័ព្ទដៃ របស់ពួកគេ ដែលអាចភ្ជាប់ជាមួយ នឹង បណ្តាញរបស់ក្រុមហ៊ុន Koryolink របស់រដ្ឋ ដែលជាក្រុមហ៊ុនទូរស័ព្ទ ចល័តតែមួយគត់ របស់ ប្រទេសកូរ៉េខាងជើង ៕

Photo by DAP-News

ក្រុមចោរ ធាក់កង់នារីរងគ្រោះ លួកហោប៉ៅ យកទូរស័ព្ទដៃ ត្រូវឃាត់ខ្លួន ក្រោយធ្វើសកម្មភាព បានមួយថ្ងៃ

$
0
0

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាល ប៉ុស្តិ៍ច្បារអំពៅ២ ធ្វើការឃាត់ខ្លួន នៅម្តុំចំណតរថយន្ត ច្បារអំពៅ ខណៈបក្ខពួកពីរនាក់ទៀត បានរត់គេចខ្លួន នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤ នេះ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះ ឈ្មោះ ធី ម៉ៅ  ឯបក្ខពួកពីរនាក់ទៀត ត្រូវបានគេចខ្លួនបាត់។ សាក្សីបានឲ្យដឹងទៀតថា ការឃាត់ខ្លួននេះ ធ្វើតាមពាក្យបណ្តឹងរបស់នារីរងគ្រោះ ឈ្មោះ រស់ ស៊ីនួន អាយុ២៨ ឆ្នាំ មុខរបរអ្នកលក់ខោអាវ ស្នាក់នៅផ្ទះលេខស១១ ផ្លូវលេខ៣៦៩ ភូមិដើមច័ន្ទ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា យោងតាមពាក្យបណ្តឹង ស្រ្តីរងគ្រោះបានឲ្យដឹងថា នៅយប់ម៉ោង១១និង ៣០នាទី ថ្ងៃទី៨ ខែកញ្ញា នារីរងគ្រោះ បានជិះកង់មកទិញរបស់ញុំា នៅម្តុំផ្សារច្បារអំពៅ ពេលកំពុងជិះកង់ មាន មនុស្ស៣នាក់ ម្នាក់មកឈរពាំងពីមុខកង់ ហើយម្នាក់ទៀតស្រែកឲ្យឈប់ រួចបានធាក់កង់នារីរងគ្រោះផ្តួល ហើយ បានលូកហោប៉ៅ នារីរងគ្រោះយកបានទូរស័ព្ទដៃ មួយគ្រឿងម៉ាក Samsung Galaxy ភ្លាមនោះនាំគ្នាគេចខ្លួន បាត់អស់។

មន្រ្តីនគរបាលបានបញ្ជាក់ទៀតថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន អាចនិងត្រូវចោទប្រកាន់ពីបទ លួចមានស្ថាន ទម្ងន់ទោស គំរាមប្លន់យកទូរស័ព្ទដៃ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៤ ហើយជនសង្ស័យនេះនិងត្រូវបញ្ជូន បន្ត ទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

Photo by DAP-News

ធនាគារ RHB Banking Group រៀបចំកម្មវិធី ហ្វឹកហាត់ បាល់ទាត់ សម្រាប់កុមារ នៅកម្ពុជា

$
0
0

ភ្នំពេញ៖ RHB Banking Group ជាក្រុមហ៊ុន ផ្តល់សេវាកម្មហិរញ្ញវត្ថុ ធំជាងគេលំដាប់ទី៥ នៅប្រទេសម៉ាឡេស៊ី បានរៀបចំកម្មវិធីហ្វឹកហាត់បាល់ទាត់ RHB Little Kicks Big Difference សម្រាប់កុមារ១០០នាក់ នៅកម្ពុជាដែលមកពីអង្គការ Indochina Starfish Foundation នៅក្លឹបកីឡា KB។

កម្មវិធីនេះបានធ្វើឡើង នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤ ដែលជាសកម្មភាពមួយ ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម របស់ក្រុមហ៊ុន ដើម្បីជំរុញដល់កុមារ ដែលមានទេព្យកោសល្យ ក្នុងវិស័យបាល់ទាត់ ក្រៅពីការសិក្សានៅសាលា។

លោក Lim Loong Seng ប្រធាននិងនាយក គ្រប់គ្រងទូទៅប្រចាំប្រទេស នៃធនាគារ RHB ឥណ្ឌូឆាយណា លីមីតធីត បានមានប្រសាសន៍ថា «ទោះបីជាយើងផ្តោត សំខាន់ លើការធ្វើ ពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាក៏ដោយ យើងក៏យកចិត្តទុកដាក់ចូលរួម នៅក្នុងការអភិវឌ្ឍន៍សហគមន៍ផងដែរ។យើងចង់ឲ្យកុមារដែលមកពីអង្គការមួយនេះ ទទួលការសប្បាយរីករាយ ពេញមួយថ្ងៃជាមួយកីឡាករ និងជម្រុញឲ្យពួកគេចូល ចិត្តលេងកីឡាបន្ថែមទៀត»។

កម្មវិធីហ្វឹកហាត់នេះ ដឹកនាំដោយគ្រូបង្វឹកមកពីលីកបាល់ទាត់កម្ពុជា គឺក្លឹបណាហ្គាខប ដែលបានចូលរួម ក្នុងការប្រកួតបាល់ទាត់ RHB Singapore Cup។

លោក Kok Wai Leong នាយកគ្រប់គ្រងលីក បាល់ទាត់សិង្ហបុរីបានឲ្យដឹងថា « លីកបាល់ទាត់សិង្ហបុរី និងសមាគមបាល់ទាត់សិង្ហបុរី សូមថ្លែងអំណរគុណនិង ដឹងគុណដល់ក្លឹប បាល់ទាត់ណាហ្គាខបនិងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចំពោះការគាំទ្រកន្លងមកដល់ធនាគារ RHB ដើម្បីរៀបចំកម្មវិធីនេះឡើង»។

ប្រធានគ្រប់គ្រង ប្រចាំប្រទេសនៃអង្គការ Indochaina Starfish Foundation កញ្ញា ជួប វិច្ឆិកា បានឲ្យដឹងដែរថា «យើងសូមថ្លែងអំណរគុណ ដល់ធនាគារ RHB ចំពោះការខិតប្រឹងប្រែង ផ្តល់ឲ្យកុមារទាំងអស់ នូវភាពសប្បាយរីករាយនិងការហ្វឹកហាត់នេះ»៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

កម្មករសំណង់ ដេកស្លាប់ ក្នុងហាងស៊ុប តារារស្មី២ កំពុងជួសជុល ដោយមិន ដឹងមូលហេតុ

$
0
0

ភ្នំពេញ៖ នៅម៉ោងប្រមាន៥ ទៀបភ្លឺ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤ នេះ មានការ ភ្ញាក់ផ្អើលមួយ ខណៈ ដែលកម្មករសំណង់ ដែលធ្វើការជួលជុល ក្នុងហាង ស៊ុបយីហោ តារារស្មី២ ឋិតនៅផ្ទះលេខ៦៩ ផ្លូវមុនីវង្ស កែវផ្លូវលេខ២៩៤ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ប្រទះឃើញអ្នក រួមការងារ ជាមួយគ្នាដេក ស្លាប់នៅខាងក្នុងហាងដោយមិនដឹងមូលហេតុ។

យោងតាមសម្តី លោក ងិន តូ ជាកម្មករសំណង់រួមការងារជាមួយជនរងគ្រោះ បានឲ្យដឹងថា នៅយប់ថ្ងៃ ទី៩ ខែកញ្ញា ឆ្នាំ២០១៤ ជនរងគ្រោះមិន បានហូបបាយ មិននិយាយ អ្វីច្រើនជាមួយកម្មករផ្សេងទៀត និងក៏មិនមានទំនាស់ជាមួយអ្នកណាដែរ ហើយក៏បានចូលដេករៀងៗខ្លួន លុះដល់ រហូតដល់ម៉ោង៥ទៀបភ្លឺ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤ គាត់មិនឃើញជនរងគ្រោះក្រោកពីដេក ពេលទៅមើល និងដាស់ស្រាប់តែ ឃើញជនរងគ្រោះ មិនដឹងដេកស្លាប់ តាំងពីពេលណាមកទេ ក៏បង្កការភ្ញាក់ផ្អើលតែម្តង ។

លោក ងិន តូ បានបញ្ជាក់ផងដែរថា ជនរងគ្រោះឈ្មោះ អេង ភារុណ ភេទប្រុស អាយុ២០ឆ្នាំ មានស្រុក កំណើតភូមិពពែ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង បានមកធ្វើការ ជាកម្មករសំណង់នៅកន្លែង កើតហេតុ បានរយៈពេលជិត១ខែមកហើយ ។

សាក្សីនៅកន្លែងកើតហេតុក៏បានឲ្យដឹងដែរថា ក្រោយពីការធ្វើកោសល្យវិច័យរួចរាល់ សមត្ថកិច្ចសន្និដ្ឋាន ថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គ ។ ពាក់ព័ន្ធនឹងករណីនេះ គេមិនទាន់ដឹងថាខាងម្ចាស់ហាងស៊ុប តារាស្មី២ បានជួយឧត្តម្ភដល់ក្រុមគ្រួសារជនគ្រោះបែបណានៅឡើយទេ៕

ចែកវិញ្ញាបនបត្រ ដល់សិស្ស ភាសារអង់គ្លេស នៅសកលវិទ្យាល័យ UME បាត់ដំបង

$
0
0

បាត់ដំបងៈ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤ នៅសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME បាត់ដំបង មានរៀបចំពិធីចែកវិញ្ញាបនបត្រ ដល់សិស្សភាសារអង់គ្លេសទូទៅជំនាន់ទី៨ និងទី៩ មាន ចំនួន ១៥១នាក់ ក្រោមអធិបតីភាពលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្ត និងជាប្រធាន សហភាព សហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ។ ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីលោក បណ្ឌិត ទុន ភក្តី សកលវិទ្យាធិការ នៃសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME លោក សឿន ស៊ីម  នាយកកម្មវិធីភាសារអង់គ្លេស ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ សិស្សចូលរួមប្រមាណជាង១០០នាក់ ។

បន្ទាប់ពីមតិស្វាគមន៍ និងអានរបាយការណ៍សង្ខេប របស់លោកបណ្ឌិត ទុន ភក្តី សកលវិទ្យាធិការ នៃ សកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME រួចមក ។ លោក សឿន ស៊ីម  នាយកកម្មវិធី ភាសាអង់ គ្លេសបានឡើងធ្វើរបាយការណ៍បូកសរុប នៃការបណ្តុះបណ្តាលភាសាបរទេស ដែលត្រូវបានធ្វើពិធី ចែកវិញ្ញាបនបត្រនាពេលនេះ គឺមានសិស្សកម្រិតដំបូង កម្រិតមធ្យម និងកម្រិតខ្ពស់ ជំនាន់ទី ៨និងទី៩ ដែលមានសិស្សសរុបចំនួន ១៥១នាក់ ក្នុងនោះមានស្រី ៨០នាក់ ដោយបានចូលរៀន ចាប់ពីថ្ងៃទី១ ខែ មករា ដល់ខែកក្កដា ឆ្នាំ២០១៤ (មានរយៈពេល៦ខែ) កន្លងមក ។

ប្រសាសន៍សំណេះសំណាល នាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្ត និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ក្នុងនាមរដ្ឋបាលខេត្ត និងប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តបាត់ដំបង បានធ្វើការអបអរសាទរជ័យលាភី ដែលប្អូនៗ សិស្ស និស្សិត បានខិតខំរៀនសូត្រភាសាអង់គ្លេស រហូតដល់បានទទួលជោគជ័យ និងត្រូវបានមក ទទួលវិញ្ញាបនបត្រនាពេលនេះ ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការកោតសរសើរ ដល់ថ្នាក់ដឹកនាំសកលវិទ្យាល័យ សាស្រ្តា ចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំរួមចំណែកអប់រំបណ្តុះបណ្តាល ធនធានមនុស្សលើវិស័យឯកជន ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋយើងផងដែរ ។ ជាពិសេសបានរួមចំណែក បម្រើដល់កិច្ចការសង្គមលើវិស័យអប់រំយុវជនជំនាន់ក្រោយ ឲ្យមានបទ ពិសោធន៍ទាំងចំណេះដឹង និងចំណេះធ្វើ ព្រោះភាសាអង់គ្លេសមានសារៈសំខាន់ណាស់ សម្រាប់ប្រា ស្រ័យទំនាក់ទំនង ជាមួយជាតិសាសន៍ដទៃបានល្អ មានការងារធ្វើល្អ និងជាប្រយោជន៍ខ្លួនឯងផង និង ជាប្រយោជន៍មុខមាត់ប្រទេសជាតិផង និងបានត្រៀមខ្លួនជាស្រេច សម្រាប់ចូលសមាហរណកម្ម អាស៊ាននាឆ្នាំ២០១៥ ខាងមុខនេះផងដែរ ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការផ្តាំផ្ញើ ដល់ប្អូនៗទាំងអស់នៅទីនេះ ក្រោយពេលបាន ទទួលវិញ្ញាបនបត្រ ហើយត្រូវខិតខំរៀនសូត្របង្កើនចំណេះដឹងខ្លួនឯងបន្ថែមទៀត ស្របពេលកំណែ ទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលនីតិកាលទី៥នេះ ពិសេសវិស័យអប់រំត្រូវមានគុណភាព សមត្ថភាព ខ្ពស់ ដើម្បីប្រឡងប្រណាំងទីផ្សារការងារ និងគ្រប់វិស័យផ្សេងទៀត ជាមួយប្រទេសជិតខាង ឬប្រទេស ដទៃផ្សេងទៀតផងដែរ ។ ក្នុងនាម (ស.ស.យ.ក) ខេត្តក៏មានជួយបណ្តុះបណ្តាលវិជ្ជាជីវៈមួយចំនួន ឲ្យមានចំណេះដឹង ហើយក៏មានអាហារូបករណ៍ ជូនដល់សិស្សពូកែ និងសិស្សក្រីក្រ ដោយឥតគិតថ្លៃ ផងដែរ ៕

បំផ្ទុះគ្រាប់បែកអត្តឃាតដ៏សាហាវ ស្លាប់និងរបួសជិត ៤០នាក់ គំរាម John Kerry ស្ថិតនៅអ៊ីរ៉ាក់

$
0
0

អ៉ីរ៉ាក់៖ រថយន្ដ ៣គ្រឿង ពោរពេញទៅដោយគ្រាប់បែក ត្រូវបានផ្ទុះនៅកណ្ដាល ទីក្រុងបាដាដ បណ្ដាលឲ្យមនុស្សស្លាប់ ៩នាក់ និង ២៩នាក់ រងរបួស ខណៈដែលលោក John Kerry រដ្ឋមន្ដ្រីក្រសួងការបរទេសអាមេរិក កំពុងមានវត្តមាននៅលើទឹកដី នៃប្រទេសអ៉ីរ៉ាក់ នារសៀលថ្ងៃទី១០ កញ្ញា ឆ្នាំ២០១៤នេះ នេះបើយោងតាមសារព័ត៌មាន Reuters ទើបចេញផ្សាយនៅល្ងាចថ្ងៃនេះ។

សូមជំរាបថា លោក John Kerry បានផ្ដើមទស្សនកិច្ចទៅតំបន់មជ្ឈិមបូពា៌ ក្នុងគោលបំណងដើម្បីបញ្ចុះបញ្ជូលឲ្យ មេដឹកនាំនានានៅតំបន់នោះ ប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម ISIS៕


អ្នកវិភាគ ៖ សន្ទុះនៃការលក់ iPhone របស់ក្រុមហ៊ុន Apple នៅចិន នឹងកើនឡើងខ្ពស់

$
0
0

ប៉េកាំង ៖ តាមការវិភាគ ពីក្រុមអ្នកវិភាគសេដ្ឋកិច្ចមួយចំនួន បានលើកឡើងថា សន្ទុះនៃការលក់ទូរស័ព្ទ iPhone នឹងកើនឡើង សម្រាប់ទីផ្សារនៅក្នុងប្រទេសចិន ។

នៅថ្ងៃពុធនេះ ក្រុមហ៊ុន Apple នឹងបង្ហាញទូរស័ព្ទ iPhone ដែលជាស៊េរីថ្មីរបស់ខ្លួន ជាមួយនឹង នាឡិកា ដៃដ៏ឆ្លាតវៃ នៅក្នុងព្រឹត្តិការណ៍ Cupertino ដែលរៀបចំឡើង នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាម៉េរិក ។

លោក Yan Zhanmeng អ្នកវិភាគមួយរូប មកពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDC បានលើកឡើងថា សម្រាប់ទូរស័ព្ទដៃចល័ត iPhone ជាទីពេញនិយម ជាមួយអេក្រង់៤,៧ និង៥,៥អ៊ីង ហើយទូរស័ព្ទនេះ បើធៀបនឹងទូរស័ព្ទ ដែលមានអេក្រង់តូចជាងនេះវិញ គឺអ្នកប្រើប្រាស់ទាំងឡាយចូលចិត្តខ្លាំងណាស់ ។

លោក Yan បានបញ្ជាក់ថា "មានម៉ាកជាច្រើនទៀត ដែលមានអេក្រង់ធំៗ ប៉ុន្តែសម្រាប់ Apple គឺប្រសើរ ណាស់ សម្រាប់ការប្រើប្រាស់ក្នុងពេលសន្ទនា នេះជាទំហំដែលសមរម្យ" ។ លោកបានបន្ថែមថា "ទូរ ស័ព្ទដៃដែលមានអេក្រង់កាន់តែធំ អ្នកប្រើប្រាស់និយមប្រើច្រើន ព្រោះអ្នកប្រើប្រាស់គិតថា វាមាន ប្រយោជន៍ច្រើនយ៉ាង" ។

សម្រាប់នៅលើទីផ្សារ ក្នុងប្រទេសចិន Apple ជាក្រុមហ៊ុនដែលទទួលបាន ទីផ្សារលំដាប់លេខ២ ព្រោះ ថា បណ្តាអ្នកប្រើប្រាស់ភាគច្រើន បាននិយមប្រើអេក្រង់ធំៗ ដែលផលិតឡើងដោយក្រុមហ៊ុន Samsung និង Xiaomi ៕

នៅអ៊ីតាលី មានអ្នកជំងឺម្នាក់ សង្ស័យឆ្លងជំងឺ Ebola

$
0
0

រ៉ូម ៖ ទីភ្នាក់ងារព័ត៌មាន ក្នុងស្រុកមួយឈ្មោះថា ANSA បានរាយការណ៍ថា អ្នកជំងឺម្នាក់ នៅតំបន់ Marche ភាគកណ្តាល នៃប្រទេសអ៊ីតាលី បានធ្លាក់ខ្លួនឈឺ ដោយគេសង្ស័យថា អ្នកជំងឺនេះ មានឆ្លង ជំងឺបង្កឡើងដោយវីរុសបង្កជំងឺ Ebola ។

យោងតាម ទីភ្នាក់ងារព័ត៌មានខាងលើ បានចុះផ្សាយថា ចំពោះករណី នៃការឆ្លងជំងឺនេះ ត្រូវបាន បញ្ជាក់យ៉ាងច្បាស់ពីលោក Almerino Mezzolani ក្រុមប្រឹក្សាសុខាភិបាល នៅតំបន់ Marche បាន បញ្ជាក់ថា ពិតជាមានអ្នកឆ្លងជំងឺនេះប្រាកដមែន ។

គួររំលឹកថា បណ្តាសារព័ត៌មានមួយចំនួន បានចុះផ្សាយថា ជំងឺ Ebola បានសម្លាប់មនុស្ស មិនតិចជាង ១ពាន់នាក់ឡើយ ក្នុងនោះមានបណ្តាប្រទេសមួយចំនួន ក្រៅពីអាហ្រ្វិកខាងលិច បានឆ្លងជំងឺនេះជាបន្ត បន្ទាប់ ។ ប៉ុន្តែការឆ្លងរាលដាល មិនធ្ងន់ធ្ងរដូចនៅបណ្តាប្រទេស ស្ថិតក្នុងទ្វីបអាហ្វ្រិកខាងលិចនោះ ទេ ។

ជុំវិញបញ្ហានេះដែរ ប្រធានអង្គការ សុខភាពពិភពលោក ធ្លាប់បានបញ្ជាក់ថា ទោះជាយ៉ាងនេះក្តី ក៏អាច គ្រប់គ្រងស្ថានការណ៍បានដែរ ។

ប្រភព័ត៌មានមួយ ដែលបានចុះផ្សាយ កាលពីថ្ងៃអង្គារម្សិលមិញនេះ បានបញ្ជាក់ថា សូម្បីតែអង់គ្លេស ក៏ បានបញ្ជូនក្រុមជំនាញការ ឲ្យចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺដ៏សាហាវនេះដែរ ៕

EU នឹងផ្តល់ប្រាក់ប្រមាណ ៥ លានអឺរ៉ូ សម្រាប់សហព័ន្ធអាហ្វ្រិក ដើម្បីទប់ស្កាត់ជំងឹ Ebola

$
0
0

អាប់ឌីស អាបាបា ៖ ក្រុមប្រឹក្សាសហគមន៍អឺរ៉ុប ហៅកាត់ (EU) នឹងផ្តល់ប្រាក់គាំទ្រ គម្រោងទប់ស្កាត់ ជំងឺ Ebola ប្រមាណ ៥ លានដុល្លារ សហព័ន្ធអាហ្វ្រិក ក្នុងគោលបំណងដើម្បី "រារាំងការឆ្លងរាល ជំងឺ នេះចេញពីតំបន់អាហ្វ្រិកខាងលិច" ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយ ចេញដោយ EU បានឲ្យដឹងយ៉ាងដូច្នេះ ។

គួរបញ្ជាក់ថា សេចក្តីប្រកាសព័ត៌មានមួយនេះ បានធ្វើឡើង ក្រោយពីមានកិច្ចប្រជុំពិសេសមួយ ជាមួយ ក្រុមដៃគូសហព័ន្ធអាហ្វ្រិក ដែលបានរៀបចំឡើងនៅ អាប់ឌីស អាបាបា កាលពីថ្ងៃអង្គារម្សិលមិញ ហើយ EU ជាអ្នកដែលចេញសេចក្តីសម្រេច ក្នុងការគាំទ្រផ្នែកថវិកាខាងលើនេះ ។

លោក Andris Piebalgs ប្រធានគណៈកម្មាធិការ អភិវឌ្ឍន៍សហគមន៍អឺរ៉ុប បានលើកឡើងថា "យើង ស្វាគមន៍ ចំពោះបេសកកម្មថ្មី សម្រាប់ជួយដល់សហព័ន្ធអាហ្វ្រិក យើងនឹងគាំទ្រទាំងស្រុង ចំពោះកិច្ច ការងារនេះ" ។ ព្រោះថា EU ជាអ្នកដែលឈរនៅចំផ្នែកមួយ ក្នុងភាពជាដៃគូជាមួយអាហ្រ្វិក យើងត្រូវ ការកិច្ចសហប្រតិបត្តិការ ជាមួយគ្នាកាន់ជិតស្និទ្ធបំផុត ដើម្បីប្រយុទ្ធប្រឆាំង និងរារាំងកុំឲ្យមានមនុស្ស ស្លាប់កាន់តែច្រើនឡើងៗយ៉ាងដូច្នេះ ។ សព្វថ្ងៃ យើងមានមូលនិធិអន្តរជាតិជាច្រើន សម្រាប់ជួយដល់ កិច្ចការនេះ ដោយមានការសម្របសម្រួល និងទទួលខុសត្រូវជាអន្តរជាតិ" ។

ក្នុងកិច្ចប្រជុំនោះដែរ លោក Kristalina Georgieva ប្រធានគណៈកម្មាធិការ សហគមន៍អឺរ៉ុប ទទួល បន្ទុកកិច្ចការសហប្រតិបត្តិការអន្តរជាតិ ជំនួយមនុស្សធម៌ និងទទួលខុសត្រូវលើ វិបត្តិ បានមាន ប្រសាសន៍ថា "វិបត្តិនេះ នៅតែបន្តកើតមានឡើង ព្រោះថា ជំងឺ Ebola នេះវា រីកសាយភាយពីតំបន់ មួយទៅតំបន់មួយ ដូច្នេះយើងត្រូវធ្វើការគ្រប់គ្រងវាឲ្យបានយើង ត្រូវតែរួមគ្នាប្រយុទ្ធប្រឆាំង នឹងជំងឺ នេះដើម្បីបញ្ចៀសការឆ្លងជំងឺ ដែលបង្កឲ្យមានមនុស្សស្លាប់ច្រើនសន្ធឹកសន្ធាប់ ប" ៕

ស្នងការ ខេត្តបន្ទាយមានជ័យ បន្តចុះសួរសុខទុក្ខ និងចែកអំណោយ ជូនមន្រ្តី នគរបាល នៅវរៈ៨៩១ វរៈ៩១១ និងវរៈ៨០៧

$
0
0

បន្ទាយមានជ័យ ៖ ក្រោយបញ្ចប់ ការចុះទៅ សួរសុខទុក្ខ និងចែកអំណោយ ដល់មន្រ្តី នគរបាល នៅវរៈ៨១៥ កាលពីម្សិលមិញនោះ នៅព្រឹក និងរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤នេះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម បានបន្តចុះទៅ សួរសុខទុក្ខ និងចែក អំណោយបន្ត ជូនដល់មន្រ្តី នគរបាល នៅវរៈ ចំនួន២ ទៀត រួមមាន វរៈ លេខ៨៩១ វរៈ៩១១ និងវរៈលេខ ៨០៧ ដើម្បីជាការលើក ទឹកចិត្ត និងពង្រឹង ការងារ ឲ្យកាន់តែមាន ប្រសិទ្ធភាពថែមទៀត ។

កាលពីវេលាម៉ោង ៨៖៣០នាទី ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ លោកឧត្តមសេនីយ៍ អាត់ ខែម បានដឹកនាំប្រតិភូ សំណេះ សំណាល នៅទីបញ្ជាការដ្ឋានវរៈ ៨៩១ ហើយបានឧបត្ថម្ភ អំណោយអង្ករ ១.១៥០គក្រ ត្រីខកំប៉ុង ០៦ កេសធំ មី០៦កេសធំ និងមី ២០កេសតូច ទឹកក្រូច ២០កេស ទឹកត្រី ទឹកស៊ីអ៊ីវ ៣០យួរ ថវិការ ១.៣០០.០០០រៀល ។

ជាមួយគ្នានេះ លោកស្នងការ ក៏បានបន្ត ដំណើរ នៅទីបញ្ជាការដ្ឋានវរៈ ៩១១ ដោយ បានឧបត្ថម្ភ អំណោយជា អង្ករ១ តោន ត្រីខកំប៉ុង៣០កេស និងមី៣០កេស ទឹកត្រី ទឹកស៊ីអ៊ីវ ៦០យួរ ទឹកសុទ្ធ ៦០យួរ ថវិការ ១.៣០០.០០០រៀល ។ លោកស្នងការខេត្ត បានផ្តល់ថវិកា ដល់កង កម្លាំង១៤០នាក់ ក្នុងម្នាក់ៗទទួលបាន ១០០០០រៀលផងដែរ ។

ដោយឡែក នៅវេលា ម៉ោង ១៖៣០នាទី រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ លោកស្នងការ ក៏បានបន្ត ដឹកនាំប្រតិភូ ជួបសំណេះសំណាល នៅទីបញ្ជាការការដ្ឋានវរៈ ៨០៧ ដោយបានឧបត្ថម្ភ សម្ភារៈ និងថវិកាផ្ទាល់ខ្លួន រួមមាន អង្ករ១៨ការុង ត្រីខកំប៉ុង ០២កេសតូច មី ១៨កេសតូច ទឹកត្រីទឹកស៊ីអ៊ីវ ៣០យួរ ទឹកសុទ្ធ ២៣យួរ សរុបថវិកា ២.៧៣០.០០០ រៀល និងផ្តល់ ថវិកាបន្ថែម ១.៣០០.០០០រៀល ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ ស្នងការ ក៏បាន ចូលរួម នៅក្នុងពិធី ដាំកូនឈើ ផងដែរ ដើម្បីលើកកម្ពស់ បញ្ហាបរិស្ថាន ។

លោកស្នងការ ខេត្ត ក៏បាននាំក្រុមគ្រូពេទ្យ ដែលជាមន្រ្តីនគរបាល នៃស្នងការដ្ឋាន នគរបាល ខេត្ត បន្ទាយមានជ័យ ចុះទៅពិនិត្យ សុខភាព ជូនមន្រ្តីនគរបាល ដែលនៅ តាមវរៈទាំង នោះផងដែរ ។  

នៅក្នុងពិធី ចុះសួរសុខទុក្ខ មន្រ្តីនគរបាល នៅតាមវរៈ ទាំងនេះ លោកឧត្តមសេនីយ៍ ស្នងការ បានជំរុញ និងណែនាំ ដល់កងកម្លាំង ទាំងអស់ ត្រូវបំពេញ ការងារ ប្រកបដោយ ប្រសិទ្ធភាព និងការទទួល ខុសត្រូវខ្ពស់ សម្រាប់ថែ រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ។

លោកស្នងការ បានប្រាប់ទៅមន្រ្តី នគរបាល នៅក្នុងវរៈ ទាំងនោះ ឲ្យចុះល្បាត ជាប្រចាំដើម្បី ទប់ស្កាត់រាល់ បទល្មើសផ្សេងៗ ដែលអាចកើតមានឡើង ជាពិសេសនោះ គឺការទប់ស្កាត់ ពលករចំណាក ស្រុកដែល តែងតែ ចង់ទៅធ្វើការងារ នៅក្នុងប្រទេសថៃ ដោយខុសច្បាប់ ។

ការចុះទៅសួរសុខទុក្ខ និងពង្រឹងការងារ របស់កម្លាំងនគរបាល តាមវរៈខាងលើ របស់លោកស្នងការ បានធ្វើឡើងដោយមាន ការចង្អុល ណែនាំ ពីសំណាក់អគ្គស្នងការ នគរបាលជាតិ និងអគ្គស្នងការរង នគរបាលជាតិ និងជាប្រធាន គណៈបញ្ជាការស្រាល នគរបាលជាតិប្រចាំភូមិភាគទី 4.5 នាយឧត្តមសេនីយ៍ ខេង សុមេធ៕

កុងតឺន័រ ក្រុមហ៊ុន Bok Seng ដាច់ហ្រ្វាំង បុករថយន្តកូរ៉េ បន្តបុកកុងតឺន័រ

$
0
0

ព្រះសីហនុ ៖ កុងតឺន័រ ក្រុមហ៊ុន Bok Seng មានទិសដៅពីភ្នំពេញ ចូលក្រុងព្រះសីហនុ ដាច់ហ្រ្វាំងបុករថយន្តកូរ៉េពីមុខ ១គ្រឿង បណ្តាលឲ្យក្រឡាប់ រួចងាកចង្កូតទៅបុកបង្គោលភ្លើង បណ្តាលឲ្យបុករថយន្តកុងតឺន័រ ១គ្រឿងទៀត កំពុងឈប់ប៉ះកង់ នៅចិញ្ចើមថ្នល់ ទើបទៅមុខលែងរួច ។

ហេតុការណ៍នេះ កើតឡើងនៅម៉ោង៣និង៣០នាទី រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចក្បែរ ច្រកចូលកំពង់ផែ ស្វយ័ត ក្រុងព្រះសីហនុ ក្នុងក្រុមទី១៣ ភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ មិនទាន់មានរបាយការណ៍ស្លាប់នោះទេ ប៉ុន្តែមានរបួសធ្ងន់ ។ ពេលនេះសមត្ថកិច្ច កំពុងចុះអន្តរាគមន៍យ៉ាងមមាញឹក ៕

Viewing all 8042 articles
Browse latest View live




Latest Images