Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

សម្តេចតេជោ អបអរចំពោះការ បន្តកិច្ចសហ ប្រតិបត្តិការ៥ឆ្នាំ ទៀត រវាងរាជធានីភ្នំពេញ ជាមួយទីក្រុង ប៊ូសាន

$
0
0

ភ្នំពេញៈ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានអបអរសាទរចំពោះ ការបន្តកិច្ច សហប្រតិបត្តិការ រយៈពេល៥ឆ្នាំទៀត រវាងរាជធានីភ្នំពេញជាមួយ ទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េនោះ។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងជំនួបសម្តែងការគួរសម ជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមាន សន្តិភាព កាលពីរសៀលថ្ងៃទី២៩ កញ្ញា ឆ្នាំ២០១៤ លោក Suh Byung SOO អភិបាលក្រុង ប៊ូសានមាន ប្រសាសន៍ថា ទីក្រុងប៊ូសាន និង រាជធានីភ្នំពេញនឹង បន្តនូវការពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្តទៅ៥ឆ្នាំទៅ មុខទៀត បន្ទាប់ពីទីក្រុងទាំងពីរ បានពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយគ្នា ក្នុងរយៈពេល៥ឆ្នាំកន្លងមក ដែលបានបញ្ចប់ ទៅប្រកបដោយលទ្ធផលដ៏ ត្រចះត្រចង់ជាមួយគ្នានោះ។

លោកអភិបាលក្រុងប៊ូសានបានថ្លែងថា លោកមានការរីករាយខ្លាំង ណាស់ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ លើការផ្លាស់ ប្តូរបទពិសោធន៍ នៃការ ដឹកនាំ និង កសាងទីក្រុងជាមួយសាលារាជធានីភ្នំពេញ និង ប្រទេសកម្ពុជា ពិសេសទាក់ទិន ទៅចលនានៃកសាងភូមិថ្មី ដែលប្រទេសកូរ៉េទទួលបានជោគជ័យ មកនោះ។

ក្នុងជំនួបពិភាក្សាគ្នានោះដែរ លោកអភិបាលក្រុងក៏បានជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្រ្តីអំពីកម្មវិធី មួយចំនួន ដែល ទីក្រុងប៊ូសាន នឹងត្រូវ រៀបចំប្រារព្ធខួបអនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ ដែល នឹងប្រារព្ធធ្វើ នៅក្នុងខែធ្នូខាងមុខ រួមទាំង ការការត្រៀមស្វាគមន៍ចំពោះដំណើរទស្សនកិច្ច ផ្លូវការរបស់ សម្តេចតេជោទៅកាន់ទីក្រុងប៊ូសាននៅពេលខាងមុខផងដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានស្វាគមន៍ និង អបអរសាទរចំពោះកិច្ច សហប្រតិបត្តិការ ដែលថ្នាក់ដឹកនាំក្រុង នៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុង ការពង្រីកកិច្ចសហប្រតិបត្តិការ៥ឆ្នាំទៅមុខទៀត ។ ក្នុងជំនួបពិភាក្សាគ្នានេះ នោះ ដែរសម្តេចតេជោនាយករដ្ឋមន្រ្តី និង លោកអភិបាលខេត្តប៊ូសានបាន សម្តែងនូវការ វាយតម្លៃខ្ពស់ និង កោតសរសើរ ចំពោះលទ្ធផលនៃទំនាក់ទំនង ការទូតរបស់ប្រទេស ទាំងពីរកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលមានការរីកចម្រើន យ៉ាងឆាប់រហ័សពីមួយថ្ងៃទៅមួយថ្ងៃ ពិសេស ក្រោមកិច្ចដឹកនាំរបស់សម្តេច តេជោនាយករដ្ឋមន្រ្តី ដែលជាស្ថាបនិក នៃទំនាក់ទំនងការទូតរបស់ប្រទេស ទាំងពីរនោះ៕


Find Me ងាយស្រួលស្វែងរកគ្នា ទោះនៅទីណាក៏ដោយ !

$
0
0

ភ្នំពេញ៖ Fresh News មិនត្រឹមតែផ្តល់ជូន លោក-អ្នក នូវព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ (Breaking News) ដែលកំពុងកើតមាន នៅជុំវិញពិភពលោកប៉ុណ្ណោះទេ Fresh News ក៏មានបញ្ចូលនូវកម្មវិធី Find Me ផងដែរ ដើម្បីបង្កភាពងាយស្រួល ឲ្យលោកអ្នកក្នុងការសែ្វងរកជួបគ្នា ។

Find Me ! ជាកម្មវិធីមួយដែលមានស្រាប់នៅក្នុង កម្មវិធីទទួលព័ត៌មានថ្មីៗពី FRESH NEWS ដែលបច្ចុប្បន្ន បាននឹងកំពុងទទួលបាននូវការគាំទ្រយ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលនិយមព័ត៌មានទាំងក្នុងប្រទេស និង ក្រៅប្រទេស។

Find Me គ្រាន់តែអ្នកចូលទៅកាន់កម្មវិធី FRESH NEWS ហើយចូលទៅកាន់ Find Me ហើយចុចប៊ូតុង ចំណុចកំណត់ទីតាំង រួចចុចផ្ញើ Message ទៅកាន់លេខទូរស័ព្ទ (012xxxxxx) អ្នកដែលយើងត្រូវការជួបនោះ។  បន្ទាប់មកភាគីខាងម្ខាងទៀត ដែលជាអ្នកទទួល Message នោះ នឹងយកលេខ Pin Code ចំនួន៦ខ្ទង់ (123xxx) ទៅវាយក្នុងប្រអប់ Find Me នោះវានឹងបង្ហាញផែនទីថា ភាគីខាងដែលយើងត្រូវការជួបនោះនៅទី កន្លែងណា ហើយអ្នកងាយស្រួល ទៅកាន់ទីតាំងកន្លែងនោះដើម្បីជួបគ្នា។

Fresh News ភ្ជាប់លោកអ្នកទៅកាន់ពិភពព័ត៌មាន ដែលកំពុងកើតមាននៅជុំវិញពិភពលោក !

Fresh News សន្យានឹងបន្តធ្វើការគ្រប់កាលៈទេសៈ ក្នុងការព័ត៌មានទាន់ហេតុការណ៌ថ្មីៗ ភ្លាមៗគ្រប់ពេលវេលា ទៅដល់ទូរស័ព្ទដៃរបស់លោក-អ្នក ទាំងព័ត៌មានកម្ពុជា និង ព័ត៌មានពិភពលោក ។

សូមចូលទៅកាន់ App Store រឺ Google Play ដើម្បី Download ដោយឥតគិតថ្លៃ និងដោយសេរី ! ប្រសិនមានចម្ងល់សូមទូរស័ព្ទ៖ 017 608 006

www.lookingtoday.com

www.lookingtoday.com

១៤០នាក់ ត្រូវចាប់ខ្លួន ដោយសារជម្លោះសាសនា ខណៈ Modi បំពេញទស្សនកិច្ច នៅសហរដ្ឋអាម៉េរិក

$
0
0

ញ៉ូវដែលី៖ មន្ត្រីប៉ូលីសនៅតំបន់ភាគខាងលិចប្រទេសឥណ្ឌា បានចាប់ខ្លួនមនុស្ស ១៤០នាក់ បន្ទាប់ពីបុរសពីរ នាក់ ត្រូវបានគេចាក់ក្នុងពេលមានអំពើហិង្សាកើតឡើង រវាងពួកអ្នកកាន់សាសនាហិណ្ឌូ និងឥស្លាម ដែលបាន បណ្តាលឲ្យមនុស្សជាង ១០នាក់រងរបួស។

ភ្នាក់ងារព័ត៌មាន News 24 ចេញផ្សាយនៅថ្ងៃចន្ទ ទី២៩ ខែកញ្ញា បានឲ្យដឹងថា អំពើហិង្សាបានកើតឡើងស្របពេលនឹងដំណើរទស្សនកិច្ច របស់នាយករដ្ឋឥណ្ឌា លោក Narendra Modi ដែលបានគ្រោងនឹងធ្វើកិច្ចជំនួបជា មួយលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក បារ៉ាក់ អូបាម៉ា នៅថ្ងៃចន្ទ ដោយដំណើរទស្សនកិច្ចនេះ ផ្តោតទៅលើ សក្តានុពលសេដ្ឋកិច្ចរបស់ឥណ្ឌា។

សូមជំរាបថា អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ  ដែលលោក Modi មិនត្រូវបានស្វាគមន៍នៅទឹកដីអាម៉េ រិកនោះទេ បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដកហូតទិដ្ឋាការរបស់លោកក្នុងឆ្នាំ២០០៥ ដោយសារការចោទប្រកាន់ពីការមានវិវាទផ្នែកសាសនា៕

បាតុករហុងកុង ត្រៀមខ្លួនទប់ទល់ ជាមួយប៉ូលីស

$
0
0

ហុងកុង៖ ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលបាន បង្កការកកស្ទះនៅផ្នែកមួយ នៃទីក្រុង ដែលបានកើន ឡើងជាលំដាប់រហូតដល់ជាង ១០ពាន់នាក់នៅថ្ងៃចន្ទ ទី២៩ ខែកញ្ញា បានត្រៀមខ្លួនជាស្រេចសម្រាប់ការធ្វើ បាតុកម្ម និងការទប់ទល់ជាមួយប៉ូលីស ដើម្បីទាមទារការបោះឆ្នោតដោយសេរី។

ព័ត៌មាន Channel News Asia ចេញផ្សាយនៅរាត្រីថ្ងៃចន្ទ បានឲ្យដឹងថា នេះជាចលនាបះបោរដ៏ស្មុគស្មាញ និង ទ្រង់ទ្រាយធំមួយ ដែលមិនធ្លាប់មានកន្លងមក ចាប់តាំងពីហុងកុងផ្លាស់ប្តូរម្ចាស់អាណានិគមន៍ពីអង់គ្លេសទៅធ្លាក់ ក្រោមអាណានិគមន៍ប្រទេសចិន នៅឆ្នាំ១៩៩៧ ។

សូមជំរាបផងដែរថា កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ ក្រុមបាតុករ បានប្រើពេលជាច្រើនម៉ោង ដើម្បីប្រឆាំងជាមួយ ប៉ូលីស ដែលបណ្តាលឲ្យកម្លាំងរដ្ឋាភិបាលប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបង្ក្រាបបាតុករ។

គួរបញ្ជាក់ផងដែរថា កាលពីខែសីហា កន្លងទៅនេះ ប្រទេសចិន បានបញ្ជាក់ថា ទីក្រុង ហុងកុងអាចបោះឆ្នោត ជ្រើសរើសមេដឹកនាំរបស់ខ្លួន បាននៅក្នុងឆ្នាំ២០១៧ខាងមុខ ប៉ុន្តែមានតែបេក្ខជន ដែលឆ្លងកាត់ការពិនិត្យតាម ដានច្បាស់លាស់ប៉ុណ្ណោះ ទើបអាចមានសិទ្ធិឈរឈ្មោះបាន៕

ពិសេសសម្រាប់ សុខភាពជាមួយ ការប្រើប្រាស់ ឧបករណ៍ បញ្ចុះសម្ពាធឈាម ម៉ាកធៀនស៍

$
0
0

ឧបករណ៍បញ្ចុះសម្ពាធឈាម និង ថែរក្សាខួរក្បាល ម៉ាកធៀនស៍ នេះ គឺបានផលិឡើង តាមបច្ចេកវិទ្យា ដ៏ទំនើប សម្រាប់ ជំនួយការព្យាបាលនិង ថែទាំសុខភាពឲ្យមនុស្ស ដោយប្រើជីវអគ្គិសនី ហើយវិធីព្យាបាលនេះ រួមផ្សំនឹង ទ្រឹស្តីវិជ្ជាពេទ្យ បុរាណចិនជាង ៥០០០ឆ្នាំមុន ដែលគេហៅថាបណ្តាញ ជីពចរ។

លោកអ្នកគ្រាន់តែប្រើនូវ ឧបករណ៍នេះពី៣-៥ នាទីប៉ុណ្ណោះវាអាចជួយសម្រួល សម្ពាធឈាមលោកអ្នក ឲ្យមាន លំនឹង និងជួយបញ្ហាឈឺក្បាល វិលមុខ និងការរំខានពីសារធាតុ វិទ្យុសកម្មផ្សេងៗ

ព័ត៌មានលម្អិតសូម ទាក់ទង តាមរយៈទូរស័ព្ទលេខ៖ 011 65 87 96, 097 51 15 872, 098 44 67 07៕

Photo by DAP-News

Apple ៖ សហ្វវែរថ្មី អាចជួយដល់ Mac ការពារការ គំរាមកំហែង ពីមេរោគតូចល្អិត តាមអ៊ីនធឺណេត

$
0
0

សាន់ហ្រ្វាន់ស៊ីស្កូ៖ ក្រុមហ៊ុន Apple បានប្រកាស ឲ្យដឹងនៅថ្ងៃចន្ទ ម្សិលមិញថា សម្រាប់ សហ្វវែរជំនាន់ថ្មី ដែលបានកែប្រែរួចហើយនោះ គឺវាមានសមត្ថភាពខ្ពស់ អាចជួយរក្សា និងការពារបានដល់ការ គំរាមកំហែងពីបណ្តា ពពួកមេរោគ តូចៗ ដែលឆ្លងតាមប្រព័ន្ធអ៊ីនធឺណេត មកលើ Mac ។

ក្រុមហ៊ុន Apple បាននិយាយថា សម្រាប់សហ្វវែរជំនាន់ថ្មី ក្នុងនោះមាន OS X Lion, Mountain Lion, និង Mavericks គឺជាប្រតិបត្តិការ សហ្វវែរសម្រាប់ជួយដល់កុំព្យូទ័រ ព្រោះដើម្បីទប់ស្កាត់ ការគំរាមកំហែងពីពួក Hackers។

គួររំលឹកថា រដ្ឋាភិបាលសហរដ្ឋអាម៉េរិក និងអ្នកជំនាញការផ្នែកបច្ចេកវិទ្យាបានព្រមាន កាលពីចុងសប្តាហ៍មុនថា មានប្រព័ន្ធប្រតិបត្តិការ កុំព្យូទ័រខ្លះអាចរងគ្រោះ ដោយសារការគំរាមកំហែង ពីការយាយី ដោយក្រុម Hackers។ ព្រោះថា ក្រុម Hackers ទាំងនោះ បានបង្កើតកម្មវិធីមួយរំខាន ដល់ដំណើរការកុំព្យូទ័រ តាមរយៈបណ្តាញ ចែកចាយអ៊ីនធឺណេត ក្នុងនោះគឺពី Severs របស់គេហទំព័រ ទៅកុំព្យូទ័រ ៕

លោក គុណ ញឹម ត្រូវបានតែងតាំង ជំនួសតំណែង មេគយ ប៉ែន ស៊ីម៉ន

$
0
0

ភ្នំពេញ៖ លោក ប៉ែន ស៊ីម៉ន អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបានព្រះមហាក្សត្រ ដាក់ឲ្យចូលនិវត្តន៍ ដោយតែងតាំង លោក គុណ ញឹម បច្ចុប្បន្នអគ្គនាយករង នៃអគ្គនាយកដ្ឋាន គយ និងរដ្ឋាករ ទៅជាអគ្គនាយកជំនួសវិញ។ នេះបើយោងតាមព្រះរាជក្រឹត្យ ចេញថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៤ ៕

 

មន្រ្តី សូរិយោដី ខេត្តកំពង់ឆ្នាំង បដិសេធ ការចោទប្រកាន់ លើការចុះ វាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ នៅតំបន់ក្ដុល ឃុំក្រាំងស្គារ ស្រុកទឹកផុស

$
0
0

កំពង់ឆ្នាំង:ក្រោយគេហ:ទំព័រ ដើមអម្ពិល ក៏ដូចជាកាសែតដើមអម្ពិល បានដកស្រង់ មតិរិះគន់ ពាក់ព័ន្ធមន្រ្តី សូរិយោដីខេត្តកំពង់ឆ្នាំង មកធ្វើការចុះផ្សាយ កាលពីថ្ងៃទី២៩ និងកាសែត ដើមអម្ពិល ចេញផ្សាយព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ ដោយប្រជាពលរដ្ឋ ចោទប្រកាន់និងរិះគន់ចំៗ ទៅលើមន្ត្រីសូរិយោដីខេត្ត លោកកុយ សារ៉ន និងមន្ត្រីក្រោមឱវាទ លោកនូ វិសាល ដែលកន្លងទៅជាមន្ត្រីសូរិយោដី ខេត្ត ចុះទៅវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ នៅតំបន់ក្ដុល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងនោះមន្ត្រីសូរិយោដី ខេត្តកំពង់ឆ្នាំងលោក ប៉ិល ចន្ថា ដែលបច្ចុប្បន្ន ក៏កំពុងរងការរិះគន់ផងដែនោះ។

ពាក់ព័ន្ធព័ត៌មានខាងលើនៅព្រឹកថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៤នេះផងដែរ ក្រុមមន្ត្រីអធិការកិច្ច របស់ ខេត្តកំពង់ឆ្នាំង ទទួលបញ្ជាផ្ទាល់ពី អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ចន្ទឌឿន បានកោះបើកការ ប្រជុំបន្ទាន់ ដើម្បីធ្វើការស៊ើបអង្កេត និងសម្របសម្រួល លើអត្ថបទដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លើកយក ប្រភពព័ត៌មាន មកធ្វើការចុះផ្សាយ លើគេហទំព័រ ក៏ដូចជាកាសែតរបស់ខ្លួនជាបន្តបន្ទាប់។

មន្ត្រីក្រុមអធិការកិច្ចដឹកនាំដោយលោក ម៉ម ឈឿម ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង លោក សោម សុជាតា ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចខេត្តកំពង់ឆ្នាំង លោក លី សុភា អនុប្រធានមន្ទីររៀបចំ ដែនដីនគរូបនីកម្ម សំណង់និងសូរិយោដីខេត្តកំពង់ឆ្នាំង អង្គប្រជុំបានចាប់ផ្ដើម នៅវេលាម៉ោង៩ និង៣៨នាទី ព្រឹកថ្ងៃទី០៣ ដដែលនៅក្នុងមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមលោក កុយ សារ៉ន ជាមន្ត្រី សូរិយោដីខេត្ត លោក នូ វិសាល ជាមន្ត្រីសូរិយោដីខេត្ត លោក ប៉ិល ចន្ថា ជាមន្ត្រីសូរិយោដីខេត្ត លោក ចាន់ ធី សហការីរបស់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលប្រចាំខេត្តកំពង់ឆ្នាំង និងមន្រ្តីជាច្រើនរូបទៀត ។

នៅក្នូងកិច្ចប្រជុំពេញមួយព្រឹកមានសំនួរ និងមានការបកស្រាយ ជាច្រើនជុំវិញការ ចោទប្រកាន់ មកលើមន្ត្រីសូរិយោដីខេត្តខាងលើ ពាក់ព័ន្ធទៅនិងការចោទប្រកាន់នេះ លោក កុយ សារ៉ន លោក នូ វិសាល និងលោល ប៉ិល ចន្ថា ជាមន្ត្រីសូរិយោដីបានបដិសេធទាំងស្រុង ថាព័ត៌មានដែល ប្រជាពលរដ្ឋចោទ មកលើរូបលោកទាំងបីនាក់ គឺជារឿងមិនពិតឡើយ។ ទោះយ៉ាងណាក្រុមអធិការកិច្ចលោក សោម សុជាតា ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ឆ្នាំង បន្តធ្វើការស៊ើពអង្គេតឲ្យបានស៊ីជម្រៅ ដោយលោក ស្នើសុំសហការីដើមអម្ពិល ប្រាប់ពីប្រភពព័ត៌មាន ករណីនេះលោក ម៉ម ឈឿម ប្រធានមន្ទីរ ព័ត៌មានខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាច្បាប់ស្ដីពី របបសារព័ត៌មានត្រូវបានលាក់ប្រភព បើប្រាប់ប្រភពដែល ទទួលបានព័ត៌មាន នោះគឺវាខុសទៅនិងច្បាប់ហើយ ប៉ុន្តែអ្នកសរសេរព័ត៌មាន ត្រូវទទួលខុសត្រូវ លើអត្ថបទរបស់ខ្លួន។

លោក ម៉ម ឈឿម ស្នើសុំជួបគ្នាដោយសំងាត់ រវាងក្រុមអធិការកិច្ចនិងសហការី ដើមអម្ពិលដើម្បី អង្កេតបន្តទៀត។សហការីដើមអម្ពិល បន្តស្រាវជ្រាវព័ត៌មាន និងស្វែងរកភស្តុតាង បន្ថែមជុំវិញ ប្រជាពលរដ្ឋធ្វើការចោទប្រកាន់ ខាងលើនេះឲ្យបានជាក់លាក់គ្រាន់ទុក ជាទុនជាកញ្ចក់ឆ្លោះបញ្ចាំង៕


Find Me ងាយស្រួលស្វែងរកគ្នា ទោះនៅទីណាក៏ដោយ !

$
0
0

ភ្នំពេញ៖ Fresh News មិនត្រឹមតែផ្តល់ជូន លោក-អ្នក នូវព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ (Breaking News) ដែលកំពុងកើតមាន នៅជុំវិញពិភពលោកប៉ុណ្ណោះទេ Fresh News ក៏មានបញ្ចូលនូវកម្មវិធី Find Me ផងដែរ ដើម្បីបង្កភាពងាយស្រួល ឲ្យលោកអ្នកក្នុងការសែ្វងរកជួបគ្នា ។

Find Me ! ជាកម្មវិធីមួយដែលមានស្រាប់នៅក្នុង កម្មវិធីទទួលព័ត៌មានថ្មីៗពី FRESH NEWS ដែលបច្ចុប្បន្ន បាននឹងកំពុងទទួលបាននូវការគាំទ្រយ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលនិយមព័ត៌មានទាំងក្នុងប្រទេស និង ក្រៅប្រទេស។

Find Me គ្រាន់តែអ្នកចូលទៅកាន់កម្មវិធី FRESH NEWS ហើយចូលទៅកាន់ Find Me ហើយចុចប៊ូតុង ចំណុចកំណត់ទីតាំង រួចចុចផ្ញើ Message ទៅកាន់លេខទូរស័ព្ទ (012xxxxxx) អ្នកដែលយើងត្រូវការជួបនោះ។  បន្ទាប់មកភាគីខាងម្ខាងទៀត ដែលជាអ្នកទទួល Message នោះ នឹងយកលេខ Pin Code ចំនួន៦ខ្ទង់ (123xxx) ទៅវាយក្នុងប្រអប់ Find Me នោះវានឹងបង្ហាញផែនទីថា ភាគីខាងដែលយើងត្រូវការជួបនោះនៅទី កន្លែងណា ហើយអ្នកងាយស្រួល ទៅកាន់ទីតាំងកន្លែងនោះដើម្បីជួបគ្នា។

Fresh News ភ្ជាប់លោកអ្នកទៅកាន់ពិភពព័ត៌មាន ដែលកំពុងកើតមាននៅជុំវិញពិភពលោក !

Fresh News សន្យានឹងបន្តធ្វើការគ្រប់កាលៈទេសៈ ក្នុងការព័ត៌មានទាន់ហេតុការណ៌ថ្មីៗ ភ្លាមៗគ្រប់ពេលវេលា ទៅដល់ទូរស័ព្ទដៃរបស់លោក-អ្នក ទាំងព័ត៌មានកម្ពុជា និង ព័ត៌មានពិភពលោក ។

សូមចូលទៅកាន់ App Store រឺ Google Play ដើម្បី Download ដោយឥតគិតថ្លៃ និងដោយសេរី ! ប្រសិនមានចម្ងល់សូមទូរស័ព្ទ៖ 017 608 006

www.lookingtoday.com

www.lookingtoday.com

ការតែងតាំង អភិបាលរងខេត្តកែបម្នាក់ ទទួលរងការរិះគន់ ពីមន្ត្រី ជាច្រើននាក់

$
0
0

កែប ៖ កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តកែប មានរៀបចំពិធីប្រកាសតែងតាំង មុខតំណែងអភិបាលរងមួយរូប ជាអតីតនាយកទីចាត់ ការហិរញ្ញវត្ថុសាលាខេត្ត ក្រោមវត្តមាន លោក លួ រ៉ាមីន អនុរដ្ឋលេខាធីការ ក្រសួងមហាផ្ទៃ ។

ប៉ុន្តែការ តែងតាំងអភិបាលរងខេត្ត កែប លោក អ៊ុក ថា ខាងលើនេះ ទទួលរងនូវការ រិះគន់ពីសំណាក់មន្ត្រីរាជការ ជុំវិញសាលាខេត្ត និងប្រជាពលរដ្ឋ ដែលដឹងរឿង ពីព្រោះការតែងតាំងនេះ បានធ្វើឡើងរំលងពីរកាំ ពោលគឺរំលងកាំនាយករង រដ្ឋបាល និងនាយករដ្ឋបាល សាលាខេត្ត ។

មន្ត្រីសាលាខេត្តកែបមួយរូបដែលសូមមិនបញ្ចេញឈ្មោះ បានលួចប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទាំងការ មិនពេញចិត្តថា មន្ត្រីមាន ស្នាដៃ និងសមត្ថភាព ធ្វើការ យូរឆ្នាំពោរពេញទៅដោយ បទពិសោធន៍ មិនត្រូវបាន ទទួលការតែងតាំង ផ្ទុយទៅវិញ មន្ត្រីដែលពុំមាន សមត្ថភាព ហើយមានជំនាញ ខាងយកចិត្តមេ យួរស្រា អោយមេ បែរជាទទួលការ តែងតាំងទៅវិញ ។

មន្ត្រីរូបនេះ ដែលឋាន:តូច ទាបនៅក្នុងសាលាខេត្ត ហើយបម្រើការងារជាយូរឆ្នាំបានបន្តរិះគន់ថា លោក អ៊ុក ថា ជាអតីតនាយកទីចាត់ការ ហិរញ្ញវត្ថុរបស់សាលាខេត្ត គឺជាបុគ្គលម្នាក់ ដែលមានទ្រព្យ និងជាមនុស្សស្និទ្ឋ នឹងថ្នាក់ដឹកនាំខេត្ត ទើបមាន ការស្នើសុំទៅថ្នាក់លើ អោយទទួលការតែងតាំងជា អភិបាលរងតែម្តង ។
បើតាមមន្ត្រីរូបនេះ មិនត្រឹម តែមន្រ្តីរាជការជុំវិញខេត្ត ដែលពុំមានការពេញចិត្ត ពេញថ្លើមនោះទេ សូម្បីតែ ប្រជាពលរដ្ឋ ក៏មិនបានបង្ហាញការពេញចិត្ត ផងដែរ ។

មន្ត្រីដដែលនេះ បានបង្ហាញ ការងើងឆ្ងល់ចំពោះការតែង តាំងមន្ត្រីជាន់ខ្ពស់សាលាខេត្តរូបនេះថា ធ្វើឡើងមិនគោរព ទៅតាមបែបបទរដ្ឋបាល មានន័យថា គួរតែអភិបាល ស្រុក អភិបាលក្រុង ឬនាយករដ្ឋបាលសាលាខេត្ត ប៉ុន្តែបែរជាត្រឹមនាយកទីចាត់ការម្នាក់ អាចផ្លោះជា អភិបាលរងខេត្តទៅវិញ ។ ដូច្នេះការតែងតាំងខាងលើ នេះ ជារឿងបក្ខពួកនិយម អ្នកពូកែយកចិត្តមេ អ្នកកាន់ដបស្រាអោយមេ និងមានសេដ្ឋកិច្វសម្រាប់មេ ឡើងធ្វើធំ ។

យ៉ាងណាក៏ដោយចំពោះការ រិះគន់ទៅលើការតែងតាំង អភិបាលរងខេត្តរូបនេះ មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល មិនអាចសុំការបំភ្លឺណាមួយពីលោក អ៊ុក ថា ជាពិសេស អភិបាលខេត្តកែប លោក កែន សន្ថា នោះទេ ៕

Best Share Sliming Coffee ចាប់ផ្តើមនាំមកនូវ បទពិសោធន៍ ដែលប្រកបដោយភាព អស្ចារ្យចូលក្នុង ទីផ្សារកម្ពុជាហើយ

$
0
0

ភ្នំពេញ៖ Best Share Sliming Coffeeកំពុងតែនាំមកនូវបរិបទថ្មី ចូលមកកាន់ទីផ្សារប្រទេសកម្ពុជា ជាលើកដំបូងបំផុត នៅក្នុងទីក្រុងភ្នំពេញ។ដែលត្រូវបានបង្កើត ឡើងជាមួយនិង កាហ្វេរមួយប្រភេទជួយ សម្រកជាតិខ្លាញ់ក្នុងរាងកាយ ដោយគ្មានផលប៉ះពាល់អ្វីទាំងអស់។

ក្នុងនាមជាអ្នកណែនាំ នូវប្រភេទ Best Share Sliming Coffeeសូមអស់លោកអ្នកឈប់បារម្មណ៍អំពីកង្វល់និងបញ្ហាអស់ទាំងនេះទៀតទៅ ព្រោះពេលនេះយើងមាន Best Share Sliming Coffeeជាអ្នកដោះស្រាយយ៉ាង ពិសេសសំរាប់លោកអ្នក តើអស់លោកអ្នកដឹងឬទេថាBest Share Sliming Coffeeគឺជាកាហ្វេរមួយប្រភេទ ដែលបង្កើតឡើងដោយបរិបទ នៃការច្នៃប្រឌិតយ៉ាងពិសេសនៃ បច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ ជាមួយនឹង Best Share Sliming Coffeeដ៏អស្ចារ្យសម្រាប់ អតិថិជនក្នុងការ ផ្លាស់ប្តូរ ឬ ធ្វើការកំចាត់ភាពធាត់ បានយ៉ាងឆាប់រហ័ស។

Best Share Sliming Coffeeគឺជាផលិតផល ដែលបាននាំចូលពី ប្រទេសអាមេរិច ១០០% ដែលអាចឲ្យ លោកអ្នកស្រកពី ២ទៅ ៥គឺឡូក្នុងរយៈពេលដ៍ខ្លី (១០ថ្ងៃ) ដោយមិនបណ្តាលឲ្យ លោកអ្នករាក ក្អួត ឬឈឺក្បាលអ្វីឡើយ ហើយអាចប្រើបានទាំងបុរស និង ស្ត្រី មានក្លិន, រសជាតិឈ្ងុយឆ្ងាញ់ ព្រមទាំងតម្លៃសមរម្យ។

សូមកុំឲ្យភាពធាត់មកយាយីក្នុងខ្លួនរបស់លោកអ្នកទៀតអី ដោយគ្រាន់តែបែរមក ប្រើផលិតផល Best Share Sliming Coffee របស់យើងខ្ញុំតែប៉ណ្ណោះ ហើយយើងខ្ញុំសង្ឈឹម យ៉ាងមុតមាំថា លោកអ្នកនិងស្រឡាញ់សុខភាព ប្រសើជាជាងទុកឲ្យមានបញ្ហា៕
សម្រាប់ព័ត៌មានបន្ថែម: 070 677 773 / 088 8 885 207 / 093 306 616/ 011 279 960

នាយករដ្ឋមន្ត្រីហូឡង់៖ ក្រុម ISIS គំរាមកំហែងដល់ ពិភពលោកទាំងមូល

$
0
0

ឡាអេ៖ នាយករដ្ឋមន្រ្តីហូឡង់លោក ម៉ាក រ៉ូតេ និយាយថា ក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាមនៅក្នុងប្រទេស អ៊ីរ៉ាក់ និងប្រទេសស៊ីរី ហៅកាត់ថា (ISIS) នៅតែជាការគំរាម កំហែងមួយមិនត្រឹមតែក្នុងតំបន់នោះទេ ប៉ុន្តែក៏ជាការគំរាមកំហែង ដល់ពិភពលោកទាំងមូល។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ នេះឲ្យដឹងថា ខណៈពេលធ្វើ សន្និសីទសារព័ត៌មានមួយ លោក រ៉ូតេ បាននិយាយថា «ក្រុមសកម្មប្រយុទ្ធឥស្លាមនិយម ISIS គ្មានអ្វីដែល ត្រូវធ្វើជាមួយសាសនា អ៊ីស្លាមនោះទេ ដែលនោះគឺជាអង្គការភេរវកម្មមួយ ដែលជាការរំលោភសាសនា អ៊ីស្លាម ដើម្បីឈានទៅដល់គោលដៅរបស់ខ្លួន។ ខ្ញុំគ្មានការគោរពចំពោះពួកគេសូម្បីតែមួយភារយ»។

កាលពីសប្តាហ៍មុននេះ រដ្ឋាភិបាលហូឡង់ បានសម្រេចបញ្ជូនបេសកកម្មយោធា ប្រឆាំងនឹងក្រុម ISIS នៅក្នុងប្រទេសអ៊ីរ៉ាក់។ ប្រទេសហូឡង់ បានដាក់ពង្រាយយន្តហោះចម្បាំង F-16 ចំនួន ៦គ្រឿង ដែលអាចបើកប្រតិបត្តិការសកម្មភាពយោធាបាន។ លើសពីនេះទៀតប្រទេសហូឡង់ នឹងរួមចំណែកដល់ការ បណ្តុះបណ្តាលកងទ័ពអ៊ីរ៉ាក់ និងកងកម្លាំងរបស់ក្រុមឃឺដផងដែរ។

បេសកកម្មហូឡង់ នៅក្នុងប្រទេសស៊ីរី ត្រូវបានកំណត់ថា ជាជំនួយមនុស្សធម៌ និងជំនួយផ្នែកការទូត។ នាយករដ្ឋមន្រ្តីហូឡង់ លោក រ៉ូតេ បានថ្លែងឲ្យដឹងទៀតថា «យើងបានទទួលយកនូវ អ្វីដែលអាមេរិក និងបណ្តាប្រទេសអារ៉ាប់មួយចំនួនកំពុងធ្វើ»៕

វិចារណកថាៈ ការបំផ្លាញរ៉ែមាស រ៉ែត្បូងកើតឡើង ឥតឈប់ឈរ

$
0
0

បន្ទាប់ពីសកម្មភាព ធ្វើអាជីវកម្មរ៉ែមាស ខុសច្បាប់ នៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានស្ងប់ ស្ងាត់មួយរយៈពេលរួចមក ឥឡូវនេះបទល្មើសបំផ្លាញធនធានរ៉ែមាស និងរ៉ែត្បូង តាមបណ្តាខេត្តនានា នៅតែបន្តកើតមានគួរឲ្យព្រួយបារម្ភ ហើយការទប់ស្កាត់របស់សមត្ថកិច្ច មន្រ្តីអាជ្ញាធរ និងស្ថាប័នពាក់ ព័ន្ធហាក់ដូចជានៅមានកម្រិតនៅឡើយ ។

គួររំលឹកដែរថា អាជីវកម្មរ៉ែមាសនៅខេត្តក្រចេះ ខេត្តរតនគិរី ខេត្តព្រះវិហារ និងខេត្តបាត់ដំបង នាពេល កន្លងមកបានធ្វើឲ្យមនុស្សជាច្រើននាក់ ស្លាប់បាត់បង់ជីវិតដោយសារតែបាក់ដីសង្កត់ទៅក្នុងរណ្តៅរ៉ែ ។ បញ្ហានេះក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវពិនិត្យឲ្យបានដិតដល់ ហើយទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព ជាពិសេសត្រូវជំរុញឲ្យក្រុមហ៊ុន ដែលបានទទួលបានអាជ្ញាប័ណ្ណរុករករ៉ែ ឬធ្វើអាជីវកម្មរ៉ែ អនុវត្តឲ្យបាន ត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ដើម្បីកុំឲ្យមានគ្រោះថ្នាក់ប៉ះពាល់ ដល់អាយុជីវិតមនុស្សតទៅទៀត ព្រោះជាសោកនាដកម្មគួរឲ្យរន្ធត់ ។

កន្លងមកតំបន់ស្នងអន និងភ្នំជីក្នុងទឹកដីខេត្តកំពង់ធំ ជាតំបន់ដែលសំបូរទៅដោយរ៉ែមាស ដែលមាន គុណភាពល្អ ប៉ុន្តែ ឥឡូវនេះសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ក្រុមហ៊ុនមួយចំនួន ដែល ទទួលបានអាជ្ញាប័ណ្ណ ធ្វើអាជីវកម្មរ៉ែមាស បានបំផ្លាញឲ្យរលាយខេ្ទចខ្ទីស្ទើរតែអស់ទៅហើយ ។ គេមិន ដឹងថា ក្រុមហ៊ុនទាំងនោះ ប្រមូលមាសបានប៉ុន្មានតោន ពីការធ្វើអាជីវកម្មនៅតំបន់ស្នងអន និងភ្នំជីនោះ ទេ ព្រោះអ្វីៗប្រព្រឹត្តទៅយ៉ាងអាថ៌កំបាំង រវាងក្រុមហ៊ុន និងមន្រ្តីស្ថាប័នពាក់ព័ន្ធ ។ ចំណែកឯប្រជាពល រដ្ឋខ្មែរ ដែលគ្រាន់តែចូលទៅក្បែរតំបន់នោះ ដើម្បីជីកមាសរែងមាសបនិ្តចបន្តួច តាមទម្លាប់របស់ខ្លួន តែងតែទទួលរង នូវការបង្រ្កាបពីសំណាក់សមត្ថកិច្ច និងមន្រ្តីអាជ្ញាធរដោយការពារផល ប្រយោជន៍ ក្រុមហ៊ុន ។ សេចក្តីវិនាសសាបសូន្យ នៃធនធានរ៉ែមាសក្នុងខេត្តកំពង់ធំ គឺជារឿងគួរឲ្យសោកស្តាយ បំផុត ព្រោះរហូតមកដល់ពេលនេះមិនទាន់ដឹងថា រដ្ឋទទួលបានចំណូលប៉ុន្មាន ពីការផ្តល់អាជ្ញាប័ណ្ណ ឲ្យក្រុមហ៊ុមមួយចំនួន ធ្វើអាជីវកម្មរ៉ែមាសនៅតំបន់ស្នងអន និងភ្នំជីនោះទេ ។

ដោយឡែកនៅក្នុងខេត្តព្រះវិហារ មានក្រុមហ៊ុនមួយចំនួន កំពុងធ្វើអាជីវកម្មរ៉ែមាសទាំងស្របច្បាប់ និង ខុសច្បាប់ ដោយប្រើគ្រឿងចក្រ និងប្រើសារធាតុគីមីដើម្បីរែងយកមាសទៀតផង ។ ប្រការនេះបានធ្វើ ឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ បរិស្ថានធម្មជាតិ ក៏ដូចជាសុខភាពមនុស្ស សត្វដែលរស់នៅក្បែរតំបន់ធ្វើ អាជីវកម្មរ៉ែមាស ហើយបុគ្គលិកកម្មករភាគច្រើនរបស់ក្រុមហ៊ុន គឺជាជនជាតិវៀតណាម ។ មានសេចក្តី រាយការណ៍ទៀតថា កន្លងមកមានមន្រ្តីប្រដាប់អាវុធមួយចំនួនជាអ្នកការពារ ឬចេញមុខកាងក្រុមជន ល្មើសធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ តាមបណ្តាស្រុកមួយចំនួននៅក្នុងខេត្ត ព្រះវិហារ ពួកគេរារាំងមិនឲ្យ ប្រជាពលរដ្ឋចូលទៅតំបន់ដែលសំបូររ៉ែមាស ដូចកាលពីមុនទៀតទេ ។ ប្រការនេះក្រសួង និងស្ថាប័ន ពាក់ព័ន្ធគួរត្រួតពិនិត្យ និងចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញរ៉ែមាស នៅក្នុងខេត្តព្រះវិហារជា បន្ទាន់ ហើយក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណ ធ្វើអាជីវកម្មរុករករ៉ែស្របច្បាប់ ត្រូវតែអនុវត្តតាមស្តង់ ដារបច្ចេកទេសឲ្យបានសមស្រប ។ ការបង្ហូរសារធាតុគីមីចូលទៅក្នុងស្ទឹង បឹង ព្រែក ធ្វើឲ្យប៉ះពាល់ដល់ ការរស់នៅរបស់មនុស្ស និងសត្វយ៉ាងពេញបន្ទុកដែលបញ្ហានេះក្រសួង និងស្ថាប័នពាក់ព័ន្ធមិនត្រូវមើល រំលងឡើយ ។

កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤អាជ្ញាធរ និងសមត្ថកិច្ចខេត្តប៉ៃលិន ដែលមានការចូលរួមពីប្រធានមន្ទីរ បរិស្ថានខេត្តបានចាត់វិធានការទប់ស្កាត់លើករណីសង្ស័យថា មានក្រុមឈ្មួញ អាងខ្នងអ្នក ធំយកសង្ក័សីទៅហ៊ុំព័ទ្ធដីមួយកន្លែងទំហំ ១០០ គុណនឹង១០០ម៉ែត្រ បម្រុងយកគ្រឿងចក្រ ទៅកាយ យករ៉ែមាស និងរ៉ែត្បូងដែលខុសច្បាប់ ។ ការទប់ស្កាត់ទាន់ពេលវេលាបែបនេះ គឺជារឿងប្រសើរបំផុត ព្រោះទឹកដីប៉ៃលិន ដែលធ្លាប់តែល្បីល្បាញថា ជាទីក្រុងត្បូងពេជ្រ បច្ចុប្បន្នមានតែចម្ការដំឡូងមី ពោត សណ្តែក និងដំណាំផ្សេងៗទៀតប៉ុណ្ណោះ ព្រោះរ៉ែត្បូងគ្រប់ប្រភេទត្រូវបានឈ្មួញ ខ្មែរ និងឈ្មួញថៃ បំផ្លាញអស់ហើយចាប់ពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ ដល់ចុងទសវត្សរ៍ឆ្នាំ២០០០ ។ នៅសល់តែ តំបន់តិចតួចប៉ុណ្ណោះដែលមានរ៉ែមាស រ៉ែត្បូង ហើយក្រុមឈ្មួញខិលខូចមានគំនិតចង់បំផ្លាញតទៅ ទៀត តាមមហិច្ឆតារបស់ខ្លួន ដូច្នេះការទប់ស្កាត់របស់មន្រ្តីអាជ្ញាធរ គឺជារឿងសំខាន់ណាស់ ដើម្បីកុំឲ្យ ជនល្មើសធ្វើអ្វីៗស្រេចតែអំពើចិត្ត ។

សរុបសេចក្តីមកការធ្វើអាជីវកម្មរ៉ែមាស និងរ៉ែត្បូងទាំងស្របច្បាប់ និងខុសច្បាប់កំពុងកើតឡើងយ៉ាង ពេញបន្ទុក ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិសា្ថនធម្មជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុង តំបន់ទាំងនោះផងដែរ ។ សកម្មភាពបំផ្លាញធនធានរ៉ែមាសខ្លាំងក្លាបំផុត មួយរយៈពេលចុងក្រោយនេះ ត្រូវបានគេដឹងថា កើតឡើងនៅក្នុងខេត្តរតនគិរី ក្រចេះ កំពង់ធំ ព្រះវិហារ និងបាត់ដំបងជាដើម ហើយ ក្រុមជនល្មើសមួយចំនួន ហ៊ានធ្វើសកម្មភាពបំពានច្បាប់ដោយគ្មានខ្លាចក្រែងអ្វីទាំងអស់ ព្រោះគេអាង មានមន្រ្តីជាន់ខ្ពស់នៅពីក្រោយខ្នង ។ ជាក់ស្តែងនៅក្នុងខេត្តរតនគិរីមានជនល្មើសប្រើគ្រឿងចក្របូម យករ៉ែមាសពីក្នុងទន្លេយ៉ាងអនាធិបតេយ្យ ហើយមន្រ្តីអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធក្នុងខេត្តនេះ ហាក់ដូចជា មិនយកចិត្តទុកដាក់ ទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនោះទេ ។ ប្រការនេះក្រសួងរ៉ែ និងថាមពលមិន ត្រូវ មើលរំលងតទៅទៀតឡើយ ព្រោះធនធានរ៉ែមាស និងរ៉ែត្បូងដ៏មានតម្លៃរបស់ខ្មែរ នៅតាមបណ្តាខេត្តនានា កំពុងប្រឈមនឹងការបំផ្លាញឲ្យរលាយសាបសូន្យនាពេលឆាប់ៗខាងមុខ ៕

៩ខែ ឆ្នាំ២០១៤ កម្ពុជាប្រមូលពន្ធដារជាង ៧០លានដុល្លារ ពីប្រាក់បៀវត្ស

$
0
0

ភ្នំពេញ ៖ លោក គង់ វិបុល ប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយក នៃអគ្គនាយកដ្ឋាន ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ២០១៤នេះ កម្ពុជាប្រមូលពន្ធដារបាន ពីប្រាក់បៀវត្សជាង ៧០ដុល្លារនៅទូទាំងប្រទេស ។

លោកបន្តថា ការប្រមូលប្រាក់បៀវត្សនេះ បានមកពីកម្មករ និយោជក មន្រ្តីរាជការ សង្គមស៊ីវិល។

ការថ្លែងរបស់លោកបែបនេះ បានធ្វើឡើង នៅក្នុងសិក្ខាសាលាស្តីពី កាតព្វកិច្ចបង់ពន្ធលើប្រាក់បៀវត្ស នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤នេះ ៕

អង្គភាពប្រឆាំង អំពើពុករលួយ ឃាត់ ខ្លួន លោកអធិការ នគរបាល ខណ្ឌមានជ័យ លោកហ៊ី ណារិន

$
0
0

ភ្នំពេញ  ៖ ប្រភពព័ត៌មានក្រៅផ្លូវការ តែអាចយកជាការបាន បានឱ្យដឹងថា លោក ហ៊ី ណារិន អធិការ នគរបាល ខណ្ឌមានជ័យ ត្រូវអង្គភាពប្រឆាំងពុករលួយឃាត់ខ្លួនកាល ពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ ពាក់ព័ន្ធនិងករណីស៊ីដាច់លុយកូនចៅរបស់ ខ្លួន ។

ប្រភពព័ត៌មានបានឱ្យដឹងថា ការឃាត ់ខ្លួនខាងលើនេះ មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល មិនអាចសុំការ បំភ្លឺពីលោកទេស រដ្ឋមន្ដ្រី ឱម យ៉ិនទៀង បាននៅឡើយ ខណៈ ទូរស័ព្ទចូលគ្មានអ្នកទទួល ។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងតាម ដានករណីនេះជាបន្ដទៀត ហើយនឹង យកមកផ្សាយនៅ ពេលបន្ដិចទៀតនេះ ។


សង្គមស៊ីវិលរៀបចំ សន្និសីទកាសែត ស្តីពីសារាចរណែនាំ របស់ប្រធានរដ្ឋសភា មិនស្របតាម ក្របខណ្ឌច្បាប់

$
0
0

ភ្នំពេញ៖ក្រុមអង្គការសង្គមស៊ីវិល នៅកម្ពុជា នៅម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ បានរៀបចំសន្និសីទសារព័ត៌មានស្តីពី «សារាចរណែនាំរបស់ប្រធានរដ្ឋសភា មិនស្របតាមក្របខណ្ឌច្បាប់ និងគោលការណ៍ប្រសិទ្ធិភាព តម្លាភាពនិងប្រជាធិបតេយ្យ»។

សន្និសីទនេះ ធ្វើឡើងនៅស្នាក់ការអង្គការខុមហ្វ្រែល ដោយមានវាគ្មិន ចូលរួមពីលោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល , លោក នី ចរិយា ប្រធានផ្នែកអង្កេត នៃសមាគមអាដហុក , លោក អ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា៕

ក្រុមអ្នកជំនាញជួប ពិភាក្សាគ្នាពីការ លើកកម្ពស់កិច្ចការពារ សង្គមទាក់ទង ជំងឺអេសដ៍

$
0
0

ភ្នំពេញ៖ ក្រុមអ្នកជំនាញដែលធ្វើការទាក់ទងទៅនឹងជំងឺអេសដ៍ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤នេះ បានជួបពិភាក្សាគ្នា ដើម្បីលើកកម្ពស់ កិច្ចការពារសង្គមទាក់ទង អ្នកជំងឺអេសដ៍ និងអ្នករស់នៅជាមួយ មេរោគអេសដ៍នៅកម្ពុជា។

កិច្ចពិភាក្សាគ្នានេះធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយផ្តោតសំខាន់ ធ្វើយ៉ាងណាកាត់បន្ថយនិងប៉ះពាល់អ្នកជំងឺអេសដ៍ ជាពិសេសអ្នករស់នៅ ជាមួយមេរោគអេសដ៍តែម្តង៕

ម៉ូតូ ២គ្រឿង បុកគ្នា បណ្តាលឲ្យមនុស្ស ២ នាក់ រងរបួសធ្ងន់ស្រាល

$
0
0

ភ្នំពេញ ៖ បុរសម្នាក់ បានរងរបួសបាក់ដងកាំបិតខាងឆ្វេង និងម្នាក់ទៀត របួសស្រាល ខណៈដែលពួក គេ ជិះម៉ូតូ ២គ្រឿង ក្នុងល្បឿនលឿន ជ្រុលបុកគ្នាពេញទំហឹង នៅចំណុចមុខផ្ទះលេខ ៥៧ តាម បណ្តោយផ្លូវលេខ ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី ៣ ខណ្ឌចំការមន កាលពីវេលាម៉ោង ២៣ និង ២០នាទីយប់ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ ។

តាមសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក FTR ពណ៌លឿង គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ១៤៣ ក្នុងទិសដៅ ពី ត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏បានជ្រុលបុកគ្នាជាមួយ ម៉ូតូម៉ាក ស៊ូមមរ ពណ៌ខៀវលាយខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1BN-0168 បើកបរដោយបុរសម្នាក់ ធ្វើដំណើរ បញ្ច្រាសទិសគ្នា បណ្តាលឲ្យម្ចាស់ម៉ូតូ FTR រងរបួសស្រាល និងម្ចាស់ម៉ូតូស៊ូមមរ រងរបួសបាក់ដង កាំបិតខាងឆ្វេង រីឯម៉ូតូរងការខូចខាតទាំងសងខាង ។

ក្រោយពេលកើតហេតុ ជនរងគ្រោះដែលរងបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ ដឹកទៅសង្គ្រោះនៅមន្ទីរ ពេទ្យភ្លាមៗ ចំណែក ម៉ូតូទាំង ២គ្រឿង ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាល ខណ្ឌចំការមន ដើម្បីរង់ចាំដោះស្រាយ នៅពេលក្រោយ ៕

រថយន្តកាមរីបាឡែន បុកម៉ូតូសេ ១២៥ បណ្តាលឲ្យរងរបួសធ្ងន់ ៣ នាក់ ហើយព្យាយាមបើករត់ ជ្រុល បុករ៉ឺម៉កកង់បី មួយគ្រឿងទៀត សមត្ថកិច្ចឃាត់ជាប់

$
0
0

ភ្នំពេញ ៖ មនុស្សចំនួន៤ នាក់ បានរងរបួសធ្ងន់ និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗ ដោយសារតែបុរសម្នាក់ បើករថយន្តកាមរីបាឡែនមួយគ្រឿង ក្នុងល្បឿនលឿនជ្រុលបុក នៅ ចំណុចស្តុបសន្ទម៉ុក តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក  កាលពីវេលាម៉ោង ២២ និង២០នាទីយប់ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ ហើយរថយន្ត បង្កបានព្យាយាមបើករត់រហូតដល់ចំណុចមុខផ្សារដេប៉ូ ក៏ជ្រុលបុកនឹងរ៉ឺម៉កកង់បី បណ្តាលឲ្យរងរបួស ម្នាក់ ហើយរថយន្តជាប់ទៅមុខលែងរួច ត្រូវបានសមត្ថកិច្ចឃាត់ជាប់តែម្តង ។

តាមសាក្សី នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូសេ ១២៥ មួយគ្រឿង ឌុបនារី ២ នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុច ស្តុបសន្ធរម៉ុក ក៏ត្រូវបានរថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-1190 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមណ្តោយផ្លូវកម្ពុជាក្រោយ ក្នុងទិសដៅពីលិចទៅ កើត ក្នុងល្បឿនលឿន ជ្រុលបុកពីជំហៀង បណ្តាលឲ្យរងរបួសធ្ងន់  ហើយរថយន្តបង្ក បានព្យាយាម បើករត់ រហូតដល់ចំណុចមុខផ្សារដេប៉ូ ក៏បានជ្រុលបុករ៉ឺម៉កកង់បី មួយគ្រឿងទៀត បណ្តាលឲ្យបុរស ម្នាក់រងបួស ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ច សហការគ្នាឃាត់បានភ្លាមៗតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំម្ចាស់ រួមទាំងរថយន្តបង្កទៅរក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលផ្សារ ដេប៉ូទី៣ ដើម្បីរង់ចាំដោះស្រាយពេលក្រោយ ៕

Google បណ្តុះបណ្តាល អ្នកយក ព័ត៌មានកម្ពុជា ពីវិធីសាស្ត្រ ប្រើប្រាស់ Google បម្រើដល់ វិស័យព័ត៌មាន

$
0
0

ភ្នំពេញ៖ក្រុមអ្នកយកព័ត៌មានជាច្រើននាក់ មកពីស្ថាប័នផ្សេងៗនៅកម្ពុជា នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ ២០១៤ នេះ បានមកជួបជុំគ្នា នៅសាលប្រជុំធំ ក្នុងមជ្ឈមណ្ឌល កិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា (CJCC) ដើម្បីស្វែងយល់ចំណេះដឹង បន្ថែមពីអ្នកជំនាញមកពី ក្រុមហ៊ុនបច្ចេកវិទ្យា ធំបំផុតរបស់ពិភពលោក Google ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក ។

នេះគឺជាការបណ្តុះបណ្តាលអំពីវិធីសាស្ត្រនៃការប្រើប្រាស់ Google ដើម្បីជួយដល់អ្នកយកព័ត៌មាន ក្នុងការងាយស្រួលស្រាវ ជ្រាវព័ត៌មាន យកមកសរសេរឲ្យបានល្អ។ ការបណ្តុះបណ្តាលនេះ ត្រូវរៀបចំឡើងពេញមួយព្រឹកនៅទី២ ខែតុលា នេះ ដែលមានវាគ្មិនដ៏សំខាន់ គឺ លោក Mike Nelson អនុប្រធានក្រុមហ៊ុន Google Inc.,៕

Viewing all 8042 articles
Browse latest View live




Latest Images