Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

លោកបណ្ឌិត ណៅ ធួក ប្រកាសតែងតាំង មន្រ្តីរាជការ រដ្ឋបាលជលផល

$
0
0

ភ្នំពេញៈ នៅរសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៤នេះ នៅរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ មានពិធីប្រកាសស្តីពីការ តែងតាំងមន្រ្តីរាជការ របស់រដ្ឋបាលជលផល ដែលពិធីនេះ ត្រូវបានរៀបចំ ក្រោមអធិបតី ភាពលោកបណ្ឌិត ណៅ ធួក ប្រតិភូរាជរដ្ឋាភិបាល កម្ពុជាទទួលបន្ទុក ជាប្រធានរដ្ឋបាលជលផល និងលោក ថៃ វុទ្ធី ប្រធាននាយកដ្ឋានបុគ្គលិក និង អភិវឌ្ឍន៍ធនធានមនុស្ស ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ។

លោក សន ថាន់ ប្រធាននាយកដ្ឋានរដ្ឋបាលបានអានប្រកាសរបស់ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លេខ ៥១៤ ប្រក.កសក ចុះថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៤ ស្តីពីការតែងតាំងមន្រ្តីរាជការ គឺបានសម្រេចតែងតាំង និងប្រគល់ភារកិច្ចជូន ១ លោក ប្រាក់ ធុយ ជាអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ សហគមន៍នេសាទ ២ លោក ម៉ម សុខដារ៉ា ជាប្រធាននាយក ដ្ឋានមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ ៣ នូ សារី ជានាយរងខណ្ឌរដ្ឋបាលជលផល ខេត្តស្វាយរៀង និងការប្រកាសតែងតាំង លេខ៤៨២ប្រក.កសក ចុះថ្ងៃទី ០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីការតែងតាំង មន្រ្តីរាជការគឺ បានសម្រេចតែងតាំង និងប្រគល់ភារកិច្ចជូនលោក កើត គា ប្រធានការិយាល័យ វិវាទកម្មនៃនាយកដ្ឋាន កិច្ចការរដ្ឋបាល និងនីតិកម្ម ក្នុងនោះប្រកាសទាំងឡាយ ណាដែលមានខ្លឹមសារផ្ទុយពីប្រកាសនេះត្រូវចាត់ទុកជានិរាកណ៍។

បន្ទាប់ពីការប្តេជ្ងាចិត្តរបស់មន្ត្រី ទើបត្រូវបានតែងតាំងថ្មីរួចមក លោកបណ្ឌិត ណៅ ធួក បានមានប្រសាសន៍ចាត់ទុក ការតែងតាំង តំឡើងឋានៈមន្រ្តីរាជការ គឺជាការងារធម្មតា ក្នុងគោលបំណង កែទម្រង់រចនា សម្ព័ន្ធដឹកនាំ និងគ្រប់គ្រង ឲ្យកាន់តែប្រសើរឡើងថែមទៀត ដោយផ្អែកលើសហសក្ខន្តិកះ មន្រ្តី រាជការស៊ីវិល។ លោកបណ្ឌិត ណៅ ធួក បានសំណូមពរ សូមឲ្យមន្រីទើបត្រូវបានតែងតាំង ថ្មីខិតខំរៀនសូត្រ បង្កើតសមត្ថភាព និងខិតខំបំពេញភារកិច្ច ទៅតាមមុខវិជ្ជាជីវៈរបស់ខ្លួន និងតួនាទីដែលអង្គភាព ប្រគល់ជូនជាពិសេសត្រូវរក្សាសាមគ្គីឲ្យបានល្អព្រោះថា សាមគ្គីភាព ជាកត្តានាំមកនូវភាពជោគជ័យ ហើយក្នុងខណៈនោះដែរ គណៈអធិបតីក៏បានអញ្ជើញ ប្រគល់ប្រកាសជូនសាម៉ីខ្លួន នៅតាមអង្គភាពនីមួយៗ៕


អគ្គរង អន្តោប្រវេសន៍បើក ប្រតិបត្តិការបង្រ្កាប ជនបរទេស ភ្នាល់ល្បែងបាល់ ខុសច្បាប់តាម ONLINE

$
0
0

ព្រះសីហនុ៖ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បើកប្រតិបត្តិការ បង្រ្កាបជនបរទេស បើកភ្នាល់បាល់ ខុសច្បាប់តាម ONLINE ឃាត់ខ្លួនបាន ជនជាតិបរទេសម្នាក់ និងខ្មែរ២នាក់ ។ កិច្ចប្រតិបត្តិការនេះដឹកនាំបញ្ជា ដោយលោក ហួត វិចិត្រ ព្រះរាជអាជ្ញាររង អមសាលាដំបូង ខេត្តព្រះសីហនុ លោក ឡុង វិសាល ចៅក្រមសាលាដំបូងខេត្តព្រះសីហនុ  និងលោកឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា កិច្ចប្រតិបត្តិការបង្រ្កាបនេះធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ នៅផ្ទះជួលជនជាតិបរទេស មួយកន្លែងស្ថិតក្នុងក្រុម២ ភូមិ២ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ។ ប្រភពដដែល បានថ្លែងបន្តអោយដឹងបន្ថែមទៀតថា ជនសង្ស័យនេះនិងយកទៅសាកសួរបន្ថែមនៅ ស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ដើម្បីស្វែងរកបក្សពួក និងទីតាំងផ្សេងទៀតផងដែរ ៕

ស្រ្តីជនជាតិ អូស្រ្តាលី គ្រោងប្តឹងនគរបាល ស័ក្តិ៤កន្លះ ដ៏មហិមាម្នាក់ ទៅស្ថានទូត របស់ខ្លួន

$
0
0

ព្រះសីហនុ៖ មានហេតុការណ៍ ដ៏ហួសចិត្តមួយកើតឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ នៅចំណុចកន្ទុយនាគ ឆ្នេរសណ្ឋាគារសុខា ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ រវាងលោកស័ក្តិ៤កន្លះ ឈ្មោះ ភ័ក្រ ភិរម្យ នាយការិយាល័យអន្តរាគម នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ និងបុរសជាប្តីម្នាក់ឈ្មោះ ញ៉ឹង ប៊ុនថើយ អាយុ២៣ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ NASS STARR LISA MARIE ជនជាតិអូស្រ្តាលី ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា អំឡុងពេលម៉ោងខាងលើ គេឃើញប្តីប្រពន្ធ រួមនិងកូនតូចមួយផង បានអង្គុយ លើម៉ូតូម៉ាកវ៉េវ របស់ខ្លួនដើម្បីរង់ចាំប្អូនប្រុស យកឥវ៉ាន់មកអោយ ខណៈពេលដែលប្អូនប្រុសកំពុងតែរត់ចុះ មកយកឥវ៉ាន់ មកអោយបងប្រុសរបស់ខ្លួន ស្រាប់តែមានរថយន្ត របស់លោក ភ័ក្រ ភិរម្យ នាយការិយាល័យ នគរបាល អន្តរាគមន៍ បានបត់ក្បាលរថយន្ត ចូលចតនៅកន្លែងម៉ូតូដែលកំពុងឈប់ ប៉ុន្តែមិនបានបើកភ្លើងស៊ីញ៉ូនោះឡើយ តែបែរ ជាស៊ីប្លែរដាក់ ម៉ូតូប្តីប្រពន្ធមួយគូរនេះ ។

ក្នុងពេលនោះប្តីប្រពន្ធមួយគូនេះមិនបានដឹងថា រថយន្តលោកស័ក្តិ៤កន្លះ នេះមានបំណងចូលចត នៅកន្លែងនោះឡើយ ដោយនឹងស្មានថា គាត់ស៊ីផ្លេដាក់កូនចៅគាត់ដែលកំពុងយាមនៅក្បែរនោះ ។ ហើយក៏បន្តអង្គុយលើ ម៉ូតូនោះធ្វើអោយ លោកស័ក្តិ៤កន្លះ ក្តៅច្រមុះឆេវហើយ ក៏បើករថយន្ត សំរុកទៅមុខភ្លាម នោះធ្វើអោយបុរសជាប្តី បានដោលម៉ូតូ របស់ខ្លួន ទៅក្រោយឡើងចំណោទទាំងលំបាក ។ បន្ទាប់មកស័ក្តិ៤កន្លះ រូបនេះបានបើកកញ្ចក់រថយន្តរួចដៀលទៅជនរងគ្រោះថា ហ្មែងមិនស្គាល់អញជា នរណាទេនៅទីនេះ!!! ព្រមទាំងពោលពាក្យមិនសមរម្យជាច្រើនទៀត បន្ទាប់មកក៏ស្ទុះចូល ទៅប្រើអំពើហិង្សា ទៅលើប្រពន្ធរបស់ជនរងគ្រោះ ដែលជាជនជាតិអូស្រ្តាលី ដែលកំពុងអង្គុយលើម៉ូតូខាងក្រោយ ព្រមទាំងមានបំណងអូសស្រ្តីនេះអោយចុះពីលើម៉ូតូ ផងដែរ ។

ក្នុងហេតុការណ៍នេះ បណ្តាលអោយស្រ្តីជនជាតិអូស្រ្តាលី រងរបួស ព្រមទាំងកូនតូចមានការភិតភ័យ យ៉ាង ខ្លាំងព្រោះ ខណៈដែល ប្រទូសសារ៉ាយគ្នា គេឃើញកូនចៅរបស់លោកស័ក្តិ៤កន្លះ រូបនេះប្រមាណ៥នាក់ ប្រដាប់ដោយកាំភ្លើង ខ្លី៣ដើម និងខ្នោះមួយចំនួនទៀតបានស្ទុះ ចូលមកជួយមេរបស់ពួកគេដែរ ។ ក្រោយកើតហេតុលោកស័ក្តិ៤កន្លះ រូបនេះបានទំនាក់ទំនង ទៅស្នងកាដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីស្នើសុំកម្លាំងនគរបាល ព្រហ្មទណ្ឌចំនួន៤នាក់ បន្ថែមទៀតមកចាប់ជនរងគ្រោះ ទៅសាកសួរបំភ្លឺនៅស្នងការដ្ឋានបន្ថែមទៀត ដែលបញ្ហានេះប្រជាពលរដ្ឋនៅកន្លែង កើតហេតុ និងអង្គការសង្គមស៊ីវិល ដែលបានចុះទៅអន្តរាគមភ្លាមៗ បានសំដែងការហួសចិត្តចំពោះ លោកស័ក្តិ៤កន្លះ រូបនេះ ដូចជាប្រើអំណាចជ្រុលពេកហើយ ? ។

ទាក់ទិនបញ្ហានេះស្រ្តីជនជាតិអូស្រ្តាលី បានប្រកាសថា នឹងធ្វើការប្តឹងទៅស្ថានទូត របស់ខ្លួនចំពោះមន្រ្តី នគរបាលរូបនេះ ដែលបានបំពារបំពានប្រើហិង្សាលើរូបរាងកាយរបស់ខ្លួន ។ ប្រជាពលរដ្ឋដែលស្គាល់លោកស័ក្តិ៤កន្លះរូបនេះ បានស្នើរ អោយលោកឧត្តមសេនីយ៍ត្រី ស៊ាង កុសល ស្នងការនគរបាលខេត្តព្រះសីហនុដែលទើបឡើងថ្មី ក៏ដូចជាលោក នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាជួយដុសក្អែលមន្រ្តីនគរបាលរូបនេះផង ព្រោះ អត្តចរិកបុគ្គលរូបនេះមិនសមធ្វើជា នគរបាលទេ ហើយវាអាចធ្វើអោយ ខូចឈ្មោះមន្រ្តីនគរបាល ឯទៀតដែលគេត្រឹមត្រូវនោះ ៕

ហ៊ីយ៉ាន់ដាយ បើកបុក ស្ត្រីចំណាស់ រួមនឹងចៅតូចម្នាក់ ស្លាប់យ៉ាង អាណោចអាធម

$
0
0

កណ្តាលៈ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង បានបើកទៅបុកកង់ បណ្តាលឲ្យ ស្រី្តវ័យចំណាស់ម្នាក់ រួមនឹងចៅ ដែលមានអាយុទើបតែ ៥ឆ្នាំ ស្លាប់ភ្លាមនៅកន្លែងកើតហេតុ កាលវេលាម៉ោង១៥ និង២០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ នៅលើផ្លូវលេខ៣៨០ ចំណុចភូមិក្រូចសើច ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល  ខេត្តកណ្តាល។

ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកបើកបររថយន្ត ឈ្មោះសំ ខុម ភេទប្រុសអាយុ២៣ឆ្នាំ មានទីលំនៅភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោ ខេត្តស្វាយរៀង បើករថយន្តហុីយ៉ាន់ដាយ ពណ៍ស ១តោនកន្លះ ពាក់ស្លាកលេខភ្នំពេញ 2-0254 ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន។ ចំណែក ជនរងគ្រោះ ១ឈ្មោៈ រ៉ាយ ខេម ភេទស្រី អាយុ ៦៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្រូចសើច ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ស្លាប់ ទី២ ឈ្មោះវុធ សុខគៀង អាយុ៥ឆ្នាំ ភេទស្រី ត្រូវជាចៅមានទីលំនៅជាមួយគ្នា។

ជនបង្កត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន រួចបញ្ជួនយកទៅសួរនាំនៅ អធិការស្រុកខ្សាច់កណ្តាល ៕

ឃាត់ខ្លួន ជន​ជាប់ចោទម្នាក់ ពីបទប្រើ អំពើហិង្សា ដោយចេតា កាលពី ឆ្នាំ២០០៨

$
0
0

កណ្តាលៈ នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៤វេលាម៉ោង ១០ និង៣០ នាទី កម្លាំងជំនាញ នគរបាលស្រុកស្អាង សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាល ស្វាយរលំ បានធ្វើការឃាត់ខ្លួន ជនជាប់ចោទ ពីបទបង្ករបួសស្នាម ដោយចេតនា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០០៨ ប្រព្រឹត្តនៅភូមិលេខ៥ ឃុំ ស្វាយរលំ ស្រុកស្អាង  ខេត្តកណ្ដាល ។

ការឃាត់ខ្លួននេះ តាមដីកាលេខ៣៣២ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ ចៅក្រមសុើបសួរ សាលាដំបូងខេត្ត កណ្ដាល  លោកកេង សុម៉ារិទ្ធ ។ ជនជាប់ចោទខាងលើ មានឈ្មោះ  ម៉ូ នឿន ភេទប្រុស អាយុ៥៦ ឆ្នាំ ជនជាតិខ្មែរ  មុខរបរកសិករ
មានទីលំនៅភូមិលេខ៥ឃុំ ស្វាយរលំ ស្រុកស្អាងេខត្តកណ្ដាល៕

កិច្ចសម្ភាស៍ រវាងអ្នកតំណាង សហគមន៍ និស្សិតច្បាប់ ជាមួយ និងលោក សាន រិច្ឆឺ

$
0
0

ភ្នំពេញ ៖ នៅក្នុងករណី ចោទប្រកាន់ ពីបទឆបោកទឹកប្រាក់ ចំនួនមួយ លានដុល្លារ សហរដ្ឋអាមេរិក ដែលល្បីរន្ទឺពាសពេញពិភពលោក តាមរយៈ បណ្ដាញ សារព័ត៌មាន ក្នុងស្រុក និងក្រៅស្រុក ស្ដីអំពីរការ ចោទប្រកាន់នេះ។ ដើម្បីពិនិត្យ តាមដានអំពីដំណើរការក្ដីនេះ យើងខ្ញុំមានកិត្តិយស គោរពជម្រាប ជូនសាធារណៈជន នូវកម្រង កិច្ចសម្ភាស៍ ផ្ទាល់ អាស្រ័យដោយ ជនសង្ស័យ ចាត់ទុកជាជនពុំទាន់មានទោស ត្រូវតែទទួលបាន នូវសិទ្ធសេរីភាព និងផលប្រយោជន៍ ពេញលេញពីតុលាការ តាមរយៈនីតិវិធី ក៏ដូចជាការវិនិច្ឆ័យក្ដី ប្រកបដោយគតិច្បាប់។

១.ជាដំបូងខ្ញុំបាទ សុំសួរទៅលោក សាន រិច្ឆឺ ថាតើ អ្នកស្រី អេង លីគង់ ជួប និងលោកលើកទីមួយ ដោយវិធីណា?

បាទគឺអ្នកស្រី ម៉ែន កុលវត្តី បាន ណាត់ និងនាំអ្នកស្រី អេង លីគង់ មកជួបរូបខ្ញុំផ្ទាល់ រួមជាមួយនិងលោក Thomas Willems

២. តើអ្នកស្រីទាំងពីរបានមកជួបលោកទាំងពីរ ក្នុងគោលបំណងអ្វីដែរ?

គោលបំណងដែលអ្នកស្រី ម៉ែន កុលវត្តី បាននាំអ្នកស្រី អេង លីគង់ មកជួបយើងខ្ញុំ គឺដើម្បីសុំចូលរួម បណ្តាក់ទុន ជាមួយនិងក្រុមហ៊ុនអាក្រា (Akra Agriculture Partners Inc) ដោយអ្នកស្រីចង់ក្លាយ ជាសមាជិកក្រុមប្រឹក្សា ភិបាលក្រុមហ៊ុន(១) និងបន្ថែមទៀត គឺចង់ឲ្យក្រុមហ៊ុន ធ្វើបែបបទធានាយក គ្រួសារអ្នកស្រីទាំងមូល ទៅរស់នៅ សហរដ្ឋអាមេរិក ដោយស្របច្បាប់ ។ បន្ទាប់មកអ្នកស្រី អេង លីគង់ ជាមួយ និងអ្នកស្រី ម៉ែន កុលវត្តី មកសុំជួបខ្ញុំ និងលោកThomas Willems ជាញឹកញាប់ ដើម្បីសម្រេចគោលបំនង នៃទិសដៅរបស់អ្នកស្រី ទាំងការចូលរួម ធ្វើពាណិជ្ជកម្ម ក៏ដូចជា អន្តោប្រវេស្ត៍ ស្របច្បាប់ចូល ទៅរស់នៅក្នុងសហរដ្ឋអាមេរិក ។

៣.តើក្រុមហ៊ុនរបស់លោក ឬ រូបលោកផ្ទាល់បាន ផ្តល់ព័ត៌មានអ្វីខ្លះទៅដល់អ្នកស្រី អេង លីគង់ ?

ក្រុមហ៊ុន អាក្រាបានសុំឲ្យអ្នកស្រី ធ្វើការពិចារណាឲ្យបានច្បាស់លាស់ មុននឹងអ្នកស្រី សំរេចចុះហត្ថលេខា លើសេចក្តីព្រមព្រៀង ដាក់ហ៊ុន ជាមួយក្រុមហ៊ុនអាក្រា។ អ្នកស្រីក៏បាននាំមេធាវីពីរនាក់ ដើម្បីប្រឹក្សាផ្តល់មតិច្បាប់ ពាណិជ្ជកម្ម ការពារផលប្រយោជន៍របស់អ្នកស្រី ក្នុងការដាក់ហ៊ុន នៅក្នុងនោះដែរ គឺមានម្នាក់ជាមេធាវីរបស់ អ្នកស្រី អេង លីគង់ គឺមេធាវី អ៊ន ហ៊ីង បានចូលរួម ដើម្បីជួយត្រួតពិនិត្យ និងជាសាក្សី ការពារអ្នកស្រី ផ្នែកផ្លូវច្បាប់ និងប្រថាប់ត្រា លើកិច្ចព្រមព្រៀង នៃកិច្ចឯកភាព ដាក់ហ៊ុន ដែលបានចុះហត្ថលេខាផ្ទាល់ដោយអ្នកស្រី អេង លីគង់ នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១២នៅសណ្ឋាគារ Almond Hotel ក្នុងរាជធានីភ្នំពេញ។

៤. បន្ទាប់ពីចុះហត្ថលេខា លើកិច្ចព្រមព្រៀងរួច តើមានសកម្មភាពអ្វីបន្តទៀត?

បន្ទាប់ពីចុះហត្ថលេខារួច, អ្នកស្រីអេង លីគង់បានស្នើសុំជួបលោក ស៊ីវ ស៊ីចាន់, ជាប្រធានក្រុមហ៊ុន នៅសហរដ្ឋអាមេរិក ដើម្បីសុំឲ្យក្រុមហ៊ុន អាក្រាចាប់ផ្តើមធ្វើសំនុំបែបបទ បំពេញលក្ខខណ្ឌ ក្រុមហ៊ុន ដែលអ្នកស្រី អេង លីគង់ ក្លាយទៅជាម្ចាស់ភាគហ៊ុន របស់ក្រុមហ៊ុន ក៏ដូចជា ដើម្បីផលប្រយោជន៍ផ្ទាល់ របស់គ្រួសារអ្នកស្រីទាំងមូល ឆាប់បានក្រដាស់ស្នាម ទៅរស់នៅសហរដ្ឋអាមេរិក។

៥.   តើលោក សាន រិច្ឆឺ ផ្ទាល់មានតួនាទី និង កាតព្វកិច្ចយ៉ាងណាខ្លះនៅក្នុងកិច្ចការនេះ?

ក្នុងនាមខ្ញុំបាទជាបុគ្គលិក ដែលមានមុខងារជា អនុប្រធាន នៃការិយាល័យមួយ របស់ក្រុមហ៊ុន ទទួលបន្ទុកការងាប្រតិបត្តិ នៅក្នុងគំរោង របស់ក្រុមហ៊ុន ក៏ទទួលបានបញ្ជាពីចៅហ្វាយផ្ទាល់ របស់ខ្ញុំ គឺមានលោក Thomas Willems, William No Jay និងលោក ស៊ីវ ស៊ីចាន់ ឲ្យខ្ញុំផ្តល់ ព៌ត័មាន និងកិច្ចការ ដែលអ្នកស្រី អេង លីគង់ ជាអនាគតចៅហ្វាយរបស់ខ្ញុំ ត្រូវអនុវត្តបំពេញ តាមលក្ខខណ្ឌដូចដែលបានចែង និងឯកភាពគ្នា ក្នុងកិច្ចព្រមព្រៀង ជាលាយល័ក្ខអក្សរ ដែលចុះនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១២ ។ គឺបន្ទាប់ពីពេលចុះហត្ថលេខា ជាផ្លូវការនោះមក ខ្ញុំត្រូវបាន លោក Thomas Willems ដាក់ភារៈកិច្ចបន្ថែមគឺ ជាអ្នកទទួល បន្ទុកសំរបសំរួល និងទំនាក់ទំនងការងារផ្ទាល់ ជាមួយអ្នកស្រី អេង លីគង់ តាមរយៈ ទូរស័ព្ទ, អ៊ីម៉ែល, Skype ជាដើម។ ជារៀងរហូតមក គឺការងាររបស់ខ្ញុំសួរ និងឆ្លើយផ្តល់ព៌តមាន រវាងក្រុមហ៊ុន និងអ្នកស្រី អេង លីគង់  ពីគ្នាទៅវិញទៅមកតាមក្របខ័ណ្ឌរដ្ឋបាល ក្នុងការអនុវត្តតាមលក្ខន្តិកៈ និងសេចក្តីព្រមព្រៀងជាផ្លូវការ។

៦.តើអ្នកស្រីអេង លីគង់ និងក្រុមហ៊ុនអាក្រា មានទំនាក់ទំនងយ៉ាងដូចម្តេចដែរ?

មុនពេលខ្ញុំចាកចេញពីក្រុមហ៊ុន ខ្ញុំសង្កេតឃើញអ្នកស្រីអេង លីគង់ ទៅជួបការងារ ជាមួយលោក Thomas Willems នៅការិយាល័យក្រុមហ៊ុន ដែលមានទីតាំងនៅទីក្រុងភ្នំពេញជាញឹកញាប់។

៧.តើលោកបានលាឈប់ បម្រើការងារ នៅក្រុមហ៊ុន អាក្រានៅពេលណា? តើមូលហេតុអ្វីបានជាលោកឈប់?

បាទគឺខ្ញុំបានឈប់ធ្វើការបំរើក្រុមហ៊ុន តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយសារតែក្រុមហ៊ុន ជារឿយៗ មានការយឺតយ៉ាវ ក្នុងការបើកប្រាក់បៀរវត្ស ឲ្យរូបខ្ញុំបាទ និងមិនសងប្រាក់បំណុល ដែលក្រុមហ៊ុន បានជំពាក់ខ្ញុំ។ ការឈប់របស់ខ្ញុំ ក៏បានដឹងលឺ និងឯកភាព ពីក្រុមប្រឹក្សាភិបាលទាំងមូល ដែលអង្គប្រជុំក្រុមប្រឹក្សា ធ្វើនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ ក្នុងអង្គប្រជុំនោះ ក៏មានវត្តមាន នៃការចូលរួមពីអ្នកស្រី អេង លីគង់ ជាសមាជិកក្រុមប្រឹក្សាភិបាល, លោកWilliam Nojay ជាសមាជិក ក្រុមប្រឹក្សាភិបាល, លោកThomas Willems ជាសមាជិក ក្រុមប្រឹក្សាភិបាល និង James Nester ជាសមាជិក ក្រុមប្រឹក្សាភិបាល, ដោយឡែក អ្នកស្រី ម៉ែន កុលវត្តី ជាតំណាង និងសហគាវិករបស់អ្នកស្រី អេង លីគង់ក៏មានវត្តមាន ក្នុងអង្គប្រជុំនោះផងដែរ (proxy)។ សូមជម្រាបថា អ្នកស្រី ម៉ែន កុលវត្តី បានចូលរួមយ៉ាងសកម្ម និងជាមេគំនិតណែនាំអ្នកស្រី អេង លីគង់ ឲ្យចូលរួមក្នុងកិច្ចប្រតិបត្តិការ ពាណិជ្ជកម្មនេះ រាប់ទាំងណែនាំ ជាលើកដំបូង រហូតដល់រួមការងារ យ៉ាងសកម្មជាមួយអ្នកស្រី អេង លីគង់ ទាំងការងារក្រៅ និងការងារសំរេច របស់ក្រុមប្រឹក្សាភិបាលផងដែរ។ អ្នកស្រី អេង លីគង់ បានផ្តល់ភាគហ៊ុន ២០% នៃភាគហ៊ុនរបស់អ្នកស្រី អេង លីគង់ ឆ្លើយតប និងការប្រឹងប្រែង របស់អ្នកស្រី ម៉ែន កុលវត្តី ក្នុងកិច្ចទំនាក់ទំនង និងការធ្វើអាជីវកម្ម ជាមួយក្រុមហ៊ុនអាក្រា។

៨.តើលោក សាន រិច្ឆឺ ទទួលបានប្រាក់ មួយលានដុល្លាសហរដ្ឋអាមេរិក ពី  អ្នកស្រី អេង លីគង់មែនដែរឬទេ?

ខ្ញុំបាទសូមធ្វើការបំភ្លឺថា រាល់ការចោទប្រកាន់ របស់អ្នកស្រី អេង លីគង់ មកលើខ្ញុំបាទ គឺសុទ្ធតែជារឿងប្រឌិត និងការទំលាក់កំហុស ដោយអសុទ្ធចិត្តមកលើខ្ញុំបាទ នោះមិនគិតទាំងព៌ត័មាន បំភ្លើសលាបពណ៌ និងបង្អាប់បង្អោន កិត្តិយស ដល់រូបខ្ញុំបាទជាសាធារណៈនៅក្នុង ទិដ្ឋភាពប៉ះពាល់ជាបុគ្គល ក៏ដូចជាមន្រ្តីរាជការ ផងដែរ ។ តាមការជាក់ស្តែង លោក លឹម ស្រូយ ដែលគេស្គាល់ថាជាស្វាមីរបស់ អ្នកស្រី អេង លីគង់ បានវេរសាច់ប្រាក់សរុបទាំងអស់មួយលានដុល្លាសហរដ្ឋអាមេរិក នោះផ្ទាល់ ទៅក្នុងគណនីរបស់ក្រុមហ៊ុន អាក្រានៅសហរដ្ឋអាមេរិក ដែលជាក្រុមហ៊ុន រួមរបស់អ្នកស្រី។ ហើយអ្នកស្រី អេង លីគង់ បានយល់ និងមានជំនឿថា ទទួលបាននូវផលប្រយោជន៍ពីក្រុមហ៊ុន ទាំងប្រាក់ចំណេញ ក៏ដូចជាទទួលបានសិទ្ធិ ក្លាយជាប្រជាពលរដ្ឋអាមេរិកកាំង។ រូបខ្ញុំបាទ សាន រិច្ឆឺ គ្មានភាគហ៊ុននៃចំណែកណាមួយ រឺមានអំណាចនៃការសំរេចណាមួយនោះទេ ក្រៅពីអនុវត្តតាមបញ្ជា នៃការងាររដ្ឋបាល របស់ក្រុមហ៊ុនតែប៉ុណ្ណោះ ។ ខ្ញុំសូមបញ្ជាក់ថា ក្រុមហ៊ុនអាក្រាមានឈ្មោះ ម្ចាស់ភាគហ៊ុនជាផ្លូវការ មានតែបីនាក់ប៉ុណ្ណោះ រួមមាន លោក ស៊ីវ ស៊ីចាន់, លោក William No Jay និងលោក Thomas Willems ដែលគ្មានឈ្មោះខ្ញុំបាទទាល់តែសោះ។ ខ្ញុំបាទក៏ពុំបានទទួលសាលាកប័ត្រហ៊ុន (Sharing Certificate) ណាមួយ ជាផ្លូវការនោះទេ។

៩.នៅក្នុងសមរភូមិក្ដី តាមរយៈតុលាការ រាជធានីភ្នំពេញ រវាងលោក និង អ្នកស្រី អេង លីគង់ តើលោកមានអារម្មណ៍ ឬ សម្ពាធបែបណាចំពោះបណ្ដាញសារព័ត៌មាន ភ្នំពេញប៉ុស្ត៍ ដែលសាធារណៈជន យល់ដឹងថា អ្នកស្រី អេង លីគង់ បានចំណាយ រហូតដល់ទៅ ម្ភៃម៉ឺនដុល្លារ នៅក្នុងករណីតាមចាប់លោកដាក់ នៅក្នុងមន្ទីរឃុំឃាំងបណ្ដោះអាសន្ន និងរង់ចាំកាត់ក្ដី ពីបទឆបោកនោះ?

ជាបទពិសោធន៍របស់ខ្ញុំ នៅក្នុងរឿងរ៉ាវរបស់ខ្ញុំនេះ ខ្លួនខ្ញុំផ្ទាល់ក៏ដូចជាមេធាវីរបស់ខ្ញុំ មានសេចក្ដីភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះនីតិវិធីដែលអនុវត្តមកលើរូបខ្ញុំ។ សាធារណៈជនលោក បានទទួលបានព័ត៌មានផ្ទាល់ពីបណ្ដាញវិទ្យុអាស៊ីសេរីរួចស្រេចហើយថា អ្នកស្រី អេង លីគង់ មិនខ្លាយចំណាយលុយ ទោះបីមានទំហំធំធេងប៉ុណ្ណាទេក្នុងការស្វែងរកយុត្តិធម៌។

អ្នកស្រី អេង លីគង់ អោយតម្លៃយុត្តិធម៌ទៅលើសាច់ប្រាក់ ក៏ប៉ុន្តែខ្ញុំពុំមានសាច់ប្រាក់សន្ធឹកសន្ធាប់សម្រាប់ទិញដូរយុត្តិធម៌ដូចជាអ្នកស្រី អេង លីគង់ នោះទេ គឺខ្ញុំមានតែភាពសុច្ចរិត សេចក្ដីថ្លៃថ្នូរ និងសមត្ថភាពសុច្ចរិតរបស់ចៅក្រម ដែលលោកអាចផ្ដល់ដល់ខ្ញុំនូវអ្វីដែលយុត្តិធម៌សម្រាប់ប្រជាជាតិខ្មែរចង់បាន និង រំពឹងទុកនោះគឺការស្មើរភាពគ្នាចំពោះមុខច្បាប់ និង ភាពសុច្ចរិតដែលប្រជាជាតិខ្មែរ ឬមនុស្សជាតិអោយតម្លៃដល់ស្ថាប័ននេះ។

១០.តើលោក សាន រិច្ឆឺ ចំណាយពេលប៉ុន្មានថ្ងៃ និងទទួលបានបទពិសោធម៌អ្វីខ្លះនៅក្នុងពន្ធធានាគា របស់នគរបាលយុត្តធម៌(P.J) ?

ជាការចាប់ផ្ដើមខ្ញុំសូមអរគុណដល់អ្នកមានគុណទាំងអស់ ដែលបានផ្តល់យុត្តិធម៌អោយខ្ញុំ ស្ថិតនៅក្រៅឃុំបណ្ដោះអាសន្នក្នុងការតទល់ ជាមួយអ្នកស្រី អេង លីគង់ ដែលជាជនដើមចោទ។ អស់រយៈពេល៤៣ថ្ងៃ ដែលខ្ញុំបានចំណាយពេលទទួលនូវភាពអយុត្តិធម៌ ដែលនេះអាចហៅបានថា គឺជាសុបិន្តដ៏សែនអាក្រក់នៅក្នុងជីវិតរបស់ខ្ញុំ បន្ទាប់ពីការរស់នៅក្នុងគុកឥតជញ្ជាំងរបស់បនប៉ុលពត ។ អ្វីដែលដែលជាពិសោធម៌របស់ខ្ញុំនោះ ខ្ញុំយល់ឃើញថាមនុស្សមួយចំនួននៅក្នុងមន្ទីឃុំឃាំង គេមិនមែនជាមនុស្សអាក្រក់ទាំងអស់នោះទេ ខ្ញុំសង្ឃឹមថាគេនឹងជួបសំណាងល្អដូចមនុស្សដ៏ទៃ នៅពេលដែលមេធាវីដ៏ប៉ិនប្រសព្វ និងមានសមត្ថភាពតតាំងដើម្បី ផលប្រយោជន៍នៃការពិតរបស់គេ ព្រមជាមួយនិងលោកចៅក្រមប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ មានទំនួលខុសត្រូវខ្ពស់ក្នុងកិច្ចធានា និងការពារយុត្តិធម៌ ដើម្បីតម្លៃមនុស្សជាតិ និងសង្គមថ្លៃថ្នូរបស់កម្ពុជា។

១១.ខ្ញុំទទួលបានព័ត៌មានថាលោក សាន រិច្ឆឺ បាននៅក្រៅឃុំបណ្ដោះអាសន្នតាមរយៈ ដីកាសម្រេចដាក់ជនត្រូវចោទ អោយស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ តើលោកមាន អារម្មណ៍បែបណាដែរ ក្រៅពីឱកាសដែលនៅក្រៅឃុំបណ្ដោះអាសន្ននេះ?

ក្រៅពីការអប់អរ និងសេចក្ដីអំណរគុណ ខ្ញុំមានចម្ងល់នៃចំណុច(ង)នៃដីកាសម្រេចនេះ ដែលតម្រូវអោយខ្ញុំដាក់ប្រាក់តម្កល់ធានាខ្លួន ឬសំណង ចំនួនមួយលានដុល្លាសហរដ្ឋអាមេរិក មិនអោយហួសថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ ។ ខ្ញុំឆ្ងល់ថាចៅក្រម ឬ ឯកឧត្តមប្រធានសាលាដំបូងរាជធានីភ្នំពេញ មានបំណងឬ ចង់ផ្ញើសារអោយខ្ញុំ រកប្រាក់ក្នុងរយៈពេលហុកសិបថ្ងៃនៅក្រៅឃុំនេះ អោយបានមួយលានដុល្លាសហរដ្ឋអាមេរិក ដើម្បីតម្កល់ធានាខ្លួន ឬសងបំណុលគឺជារឿងមួយហួសចិត្ត និយាយមិនរួច ឬមួយអោយខ្ញុំនៅក្រៅឃុំបណ្ដោះអាសន្ននេះ មានឱកាសនិងសេរីភាព តតាំងតាមផ្លូវច្បាប់ ការពារផលប្រយោជន៍ ដ៏ត្រឹមត្រូវរបស់ខ្ញុំ ពីការចោទប្រកាន់ និងការទម្លាក់កំហុសដោយអសុទ្ធចិត្ត ដែលគ្មានមូលដ្ឋាននៃធាតុផ្សំ របស់ពិរុទ្ធនេះ ។ ចំណុចទីមួយ នៃការទាមទារនេះគឺហួសពីសមត្ថភាពរបស់ខ្ញុំ កុំថាឡើយរយៈពេលហុកសិបថ្ងៃ ក្នុងមួយជីវិតរបស់ខ្ញុំក៏ខ្ញុំគ្មានលទ្ធភាព និងសមត្ថភាពរកពុំបានឡើយ ចំណុចទីពីរ ហាក់បីដូចករណីរបស់ខ្ញុំនេះ ត្រូវបានវិនិច្ឆ័យដោយតុលាការ រកឃើញថាខ្ញុំមានកំហុសរួចជាស្រេចទៅហើយ និងដូចជា ពិដប្រាកដប្រឆាំង និងអ្វីដែលជាអង្គសេចក្ដី កំពុងដំណើរការស៊ើបអង្គេត និងតទល់រវាងខ្ញុំ និងអ្នកស្រី អេង លីគង់ ។ ខ្ញុំពុំយល់ទាល់តែសោះ ចំពោះសាច់រឿងនេះហាក់ជាការបង្គាប់ខ្ញុំ អោយសងប្រាក់មួយលានដុល្លារសហរដ្ឋអាមេរិក ទៅដើមបណ្ដឹងដោយមិនចាំបាច់ធ្វើការវិច្ឆ័យ តែម្តង។

១២.តើមិត្តភ័ក្រ្ត ឬអ្នកស្គាល់លោក សាន រិច្ឆឺ មានការភ្ញាក់ផ្អើលយ៉ាងដូចម្ដេចខ្លះ ចំពោះហេតុការណ៍ នៃបណ្ដឹង និងការចាប់ខ្លួនរបស់លោក ដែលលោកជាមនុស្សមានមុខ មានមាត់នៅក្នុងសហគមន៍ខ្មែរនិងអាមេរិកកាំង ?

អរគុណចំពោះសំនួរនេះ មុននិងឆ្លើយតទៅទៀតខ្ញុំសូមថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ ចំពោះបណ្ដាមិត្តភ័ក្រ្ត ទាំងក្នុងប្រទេសកម្ពុជា ក៏ដូចជានៅសហរដ្ឋអាមេរិក ដែលមិត្តភ័ក្ត្រ ព្រមទាំងអ្នកស្គាល់ខ្ញុំច្បាស់ បានសរសេរសំបុត្រមកលើកទឹកចិត្តខ្ញុំ និងស្នើរតាមរយៈ

ឯកឧត្តម ផៃ ស៊ីផាន ដែលលោកជាអគ្គលេខាសហគមន៍ខ្មែរ-អាមេរិកកាំង នៅកម្ពុជាជួយអន្តរាគមន៍ ផ្ញើលិខិតគោរពជម្រាបជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន, សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន  និង ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មេត្តាជួយអោយរូបខ្ញុំ ទទួលបានយុត្តិធម៌ពេញលេញ គឺអាស្រ័យដោយគេបានស្គាល់ខ្ញុំ និង ដឹងអំពីសាច់រឿននេះច្បាស់ ដែលគេទាំងអស់នោះ ជាសហគាវិកធ្វើការងារស្ម័គ្រចិត្តបម្រើសង្គម ដោយសុច្ចរិត ពុំត្រូវការកម្រៃ។ បន្ថែមពីលើឯកជនដែលជាបុគ្គល ខ្ញុំក៏ទទួលបានលិខិតគាំទ្រពីសមាគមន៍ យ៉ាងហោចណាស់ប្រាំបី អង្គការ ដូចជា

1.         Cambodia Town Inc.

2.         Cambodian-American Chamber of Commerce

3.         Long Beach-Phnom Penh Sister Cities

4.         United Cambodian Community

5.         Cambodian Health Professional of America

6.         Cambodian Student Society

7.         LA Sheriff’s Advisory Committee of Cambodian-American

8.         អ្នកតំណាងរាស្រ្តអាមេរិកកាំងមួយចំនួន ។

១៣. លោក សាន រិច្ឆឺ មិនមែនជាពាណិជ្ជករទេ លោកជាអ្នកចូលចិត្តនិងសកម្មភាពសង្គម តើលោកមានអារម្មណ៍យ៉ាងដូចម្តេចដែរចំពោះករណីបណ្ដឹងនេះ ?តម្លៃនៃប្រព័ន្ធតុលាការកម្ពុជា? តើលោកនិងវិលត្រឡប់ទៅរស់នៅសហរដ្ឋអាមេរិកវិញទេ បន្ទាប់ពីបញ្ចប់ការងារតុលាការនេះ?

 អរគុណចំពោះសំនួរដ៏មានសារៈសំខាន់នេះ ខ្ញុំពុំដែលបោះបង់នូវក្ដីសង្ឃឹម និងកាតព្វកិច្ចកូនខ្មែរ ដែលឆ្លើយតបទៅនិងមាតុប្រទេសរបស់ខ្ញុំ។ ខ្ញុំបានរៀនសូត្រពីលោកប្រធានាធិបតីសហរដ្ឋអាមេរិកខេណ ណេឌីដែលលោកបានបន្សល់នូវពាក្យដ៏គួរអោយគោរពដែលថា៖ “សួរខ្លួនអ្នកថា តើអ្នកបានធ្វើអ្វីខ្លះ សម្រាប់ប្រទេសជាតិរបស់អ្នក”ទាំងនេះគឺជាកាតព្វកិច្ចរបស់ខ្ញុំ។ ខ្ញុំបានធ្វើ បានកសាងសហគមន៍របស់ខ្ញុំរួចហើយនៅសហរដ្ឋអាមេរិក ។ ខ្ញុំត្រូវតែសម្រេចចិត្តតបស្នងសងគុណវិញ សម្រាប់អ្នកដែលបានរំដោះខ្ញុំអោយមានជីវិតទីពីរនេះ ដែលជាពលីកម្មដ៏ធំធេង និងឧត្តុង្គឧត្តមរបស់ឥស្សរៈជន ដែលខ្ញុំពុំអាចបំភ្លេចបានក្នុងមួយជីវិតរបស់ខ្ញុំ។ ខ្ញុំត្រូវតែមានកាតព្វកិច្ចផ្ទាល់ខ្លួន ក្នុងការចូលរួមកសាង ការពារមតុប្រទេសរបស់ខ្ញុំនេះ។ មាតុប្រទេសនេះល្អណាស់ខ្ញុំស្រលាញ់ណាស់ ខ្ញុំពុំដែលត្មេះតេះដៀលមួយម៉ាត់ណានោះឡើយ ខ្ញុំតែងតែនិយាយប្រាប់មិត្តភ័ក្រ្តខ្មែរក៏ដូចជាអាមេរិកាំង លើកទឹកចិត្តអោយគេចូលរួមសាមគ្គី កសាងមាតុប្រទេសនេះ។ ខ្ញុំយល់ឃើញថា បុគ្គលមួយចំនួនតូចទេដែលគេគ្មានសមត្ថភាព ស្មោះត្រង់និងកាតព្វកិច្ច ជាប្រជាពលរដ្ឋខ្មែររបស់គេ។ អ្នកស្រី អេង លីគង់ ដែលជាបុគ្គលដើមចោទ មានសមត្ថភាព មានលុយរាប់លានដុល្លា មានកិត្តិយស ដែលអាចកើបគេង យកផលពីមាតុប្រទេសនេះដោយជោគជ័យទោះឋិតនៅក្នុងទិដ្ឋភាពមួយណាក៏ដោយ អ្នកស្រីបានគិតខុសពីខ្ញុំ អ្នកស្រីចង់រត់គេចចេញពីប្រទេសដ៏ល្អនេះ ទៅរស់នៅសហរដ្ឋអាមេរិក។ ខ្ញុំយល់ថាបណ្ដឹងចោទប្រកាន់ និងទម្លាក់កំហុសដោយអសុទ្ធចិត្ត និងអយុត្តិធម៌នេះ រឹតតែធ្វើអោយខ្ញុំរឹងម៉ាំបន្ថែមទៀត ក្នុងការរស់នៅ ចូលរួមកសាង ការពារ មាតុប្រទេសរបស់ខ្ញុំ ដោយខ្ញុំយល់ឃើញថា ប្រទេសកម្ពុជានៅមានមនុស្សល្អ និងអ្នកដឹកនាំប្រកបដោយគុណធម៌ និងសីលធម៌ច្រើនណាស់ ដែលធ្វើអោយខ្ញុំមានឱកាសនៅក្រៅឃុំនេះ។ ហើយខ្ញុំជឿជាក់ថាតុលាការកម្ពុជា ក៏មានចៅក្រម ព្រះរាជអាជ្ញាប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ច្រើនណាស់ដែរ។ អ្នកទាំងអស់នោះច្បាស់ជាខិតខំព្យាយាម ធ្វើអោយស្ថាប័នតុលាការក្លាយជា ស្ថាប័នដ៏មានតម្លៃ នៃវិស្ស័យយុត្តិធម៌សម្រាប់ស្ថេរភាពសង្គម និងទទួលបានការគោរពពីប្រជាពលរដ្ឋខ្មែរទាំងអស់ នោះមិនគិតពីការខិតខំប្រឹងប្រែង ដោយគ្មាននឿយហត់ របស់រាជរដ្ឋាភិបាល ក្នុងកិច្ចកំណែទម្រង់វិស័យយុត្តិធម៌ ក៏ដូចជាគណៈមេធាវីដែលលោកប្រឹងប្រែងការពារផលប្រយោជន៍ និងសេរីភាពជូនកូនក្ដីរបស់គេ។ ខ្ញុំពុំដែលបោះបង់សេចក្ដីសង្ឃឹមរបស់ខ្ញុំដែលថា ចៅក្រមគ្មានសមត្ថភាពចំពោះកាតព្វកិច្ចរបស់ខ្លួន មេធាវីរត់ការ និងព្រះរាជអាជ្ញាបំពាន ច្បាស់ជាត្រូវចាកចេញពីតុលាការនៃសង្គមខ្មែរដ៏បវរនៅថ្ងៃណាមួយមិនខាន។

១៤.លោក សាន រិច្ឆឺ តើលោកយល់យ៉ាងដូចម្ដេចដែរចំពោះករណីចោទប្រកាន់ ពីបទឆបោកនេះ ?

បាទវាជាសុបិន្តអាក្រក់បំផុត ព្រោះករណីនេះជាករណីព្រហ្មទណ្ឌ គួរតែពិចារណាឡើងវិញនូវការចោទប្រកាន់នេះ ត្បិតខ្ញុំបានឃើញមនុស្សជាប់ឃុំ នៅក្នុងមន្ទីឃុំឃាំង មួយចំនួនធំគឺរងគ្រោះដោយសារ ការចោទប្រកាន់ពីបទឆបោកដែលជាបទឧក្រិដ្ឋសម្រាប់ដាក់មនុស្សចូលក្នុងពន្ធនាគាដោយឥតប្រយោជន៍ ឬរំលោភ ក៏ប៉ុន្តែរឿងពិត គឺជារឿងវិវាទពាណិជ្ជកម្ម។ ក្នុងករណីនេះគឺអាចជះឥទ្ធិពលអាក្រក់ ជាពិសេសអ្នកបណ្ដាក់ទុនបរទេស ដែលធ្វើអោយគេមានអារម្មណ៏មិនល្អ ខ្លាចរអា ប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលខំលើកទឹកចិត្តនិងបង្កើត បរិយាកាសល្អសម្រាប់អ្នកទាំងអស់នោះ ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស។

១៥.លោក សាន រិច្ឆឺ តើលោកសង្ឃឹមថានិងឈ្នះក្ដីនេះដែរឬទេ?

បាទអរគុណដូចខ្ញុំបាននិយាយពីដើមស្រាប់ នៅក្នុងតុលាការកម្ពុជា នៅតែមានចៅក្រមល្អច្រើន មានព្រះរាជអាជ្ញាល្អ ក្នុងកិច្ចប្រឆាំងនិងអំពើរទុច្ចរិត អយុត្តិធម៌។ គេទាំងអស់នោះនិងប្រឹងប្រែងបន្សល់នូវស្នាដៃជាប្រវត្តសាស្រ្ត ដល់សង្គមខ្មែរ ត្បិតករណីបណ្ដឹងនីមួយៗមិនត្រឹមតែឈ្នះ ឬចាញ់ប៉ុណ្ណោះទេ ក៏ប៉ុន្តែឈ្មោះនិងហត្ថលេខារបស់គេ បានចារជាប្រវត្តិសាស្រ្ត និងតម្លៃសិក្សាផ្នែកច្បាប់ជាបន្តបន្ទាប់ ជាមួយការបង្ហាញគេជាអ្នកណានៅក្នុងសង្គមខ្មែរ ឬអន្តរជាតិ។ ខ្ញុំជឿជាក់ថា ភរិយារបស់ខ្ញុំច្បាស់ជាមិនបន្តស្រក់ទឹកភ្នែក មិត្តភ័ក្រ្តរបស់ខ្ញុំទាំងអស់ច្បាស់ជាគេត្រេកអរនូវក្ដីសម្រេច ជាតម្លៃយុត្តិធម៌នេះនៅអនាគត់យ៉ាងខ្លី។

លោក សាន រិច្ឆឺ ខ្ញុំសូមអរគុណច្រើន ក្នុងការផ្ដល់កិច្ចសម្ភាសន៍ដ៏មានតម្លៃ និងក្បោះក្បាយនេះ ក្នុងនាមសហគមន៍មិត្តនិស្សិតច្បាប់កម្ពុជា។ ករណីនេះគឺជាករណីសិក្សាស៊ីជម្រៅផ្លូវច្បាប់មួយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចការ កែទម្រង់យុត្តិធម៌ ដើម្បីកម្ពុជា៕

Photo by DAP-News

លោកនាយ ប៉ុស្តិ៍កែវសីមា បើកដៃឲ្យឈ្មួញ ជីកកកាយដី យករ៉ែយ៉ាង អនាធិបតេយ្យ

$
0
0

មណ្ឌលគិរីៈ តាមប្រភពព័ត៌មាន បានអោយដឹងថា នៅជុំវិញបរិវេណតំបន់ អូរក្ល ឃុំចុងផ្លាស់ ស្រុកកែវសីមានេះ បើទោះបី ក្រុមអាជ្ញាធរស្រុក-ខេត្ត និងជំនាញបានធ្វើការហាមប្រាម យ៉ាងណាក៍ដោយ ក៏នៅតែមាន ក្រុមប្រជាពលរដ្ឋ មួយចំនួន នៅតំបន់នោះ ក៍ដូចជាក្រុមអ្នកមានលទ្ធភាព មួយចំនួនពោលគឺ អ្នកមានលុយកាក់ បាននឹងបន្តនាំគ្នាជីកកាយ ឥតឈប់ឈរបើទោះបីបានរ៉ែរែមិនបាន ពួកគេនៅតែនាំគ្នា ប្រកបមុខរបរនេះដែរ ។ ទង្វើដែលបង្ក អោយមានសកម្មភាព ខាងលើនេះកើតឡើងបានគឺ ត្រូវគេអះអាងថា មានការ បើកភ្លើងខៀវ ពីលោក នាយប៉ុស្តិ៍ប្រចាំទីនោះ ឈ្មោះ ឡេវ វិបុល ផ្ទាល់តែម្តងទើបពួកគេធ្វើបាន។

សេក្តីរាយការណ៍មន្តទៀតថា លោកនាយប៉ុស្តិ៍ចុងផ្លាស់ ជាមួយការបើកភ្លើងខៀវនេះពិតជាអាច  មានផលប្រយោជន៍ យ៉ាងពិតប្រាកដ យ៉ាងកាក់កបហើយម្យ៉ាងវិញទៀតលោក នាយប៉ុស្តិ៍ ក៍អាចមានភាគហ៊ុន ជាមួយរណ្តៅរ៉ែមាស អនាធិបតេយ្យនោះដែរ ហើយការប្រមូលផល ប្រយោជន៍ទាំងនោះក៍មិនមែនវិចលុយម្នាក់ឯងឡើយអាចយកទៅវៃ ចំណែកជាមួយមេរបស់ខ្លួនឈ្មោះ ស៊ុន ប៊ុនធឿន ជាអធិការស្រុកកែចសីមា ។ មិនតែប៉ុណ្ណោះ នៅមានសេចក្តីរាយការណ៍ ពីមន្ត្រីជំនាញ មន្ទីររ៉ែនិងថាមពលបានបង្ហើបអោយដឹងថា លោកនាយប៉ុស្តិ៍រូបនេះ អាចជាប់ពាក់ព័ន្ធជាមួយក្រុមជីករ៉ែ អនាធិបតេយ្យទាំងនោះ អោយនាំចូលរំសេវ និងជាតិផ្ទុះសម្រាប់កំទេចថ្ម ដោយខុសច្បាប់ទៀតផង ។

ក្រុមប្រជាពលរដ្ឋទាំងអស់បានសំណូមពរដល់លោក ស៊ុន ប៊ុនធឿន អធិការស្រុកកែវសីមា ល្មមចុះស្រាវជ្រាវ មើលកូនចៅ របស់ខ្លួនដូចជាលោក នាយប៉ុស្តិ៍ ខាងលើនេះផង ដើម្បីអោយ ការិយាល័យជំនាញ គេមានវិធានការនិងចំណាត់ការ។ បើសិននៅតែបណ្តែតបណ្តោយ ទៀតអំពីសកម្មភាពអនាធិបតេយ្យនោះកើតឡើងវាអាចបង្ករអោយ ជីវិតមនុស្សស្លប់ ជាបន្តបន្ទាប់ជាក់ស្តែងនៅថ្ងៃទី ២៨ តុលា ឆ្នាំ២០១៤នេះ បុរសម្នាក់បានស្លាប់ ដោយសារដាច់ខ្សែកាប នៅក្នុងរណ្តៅរ៉ែ នោះផងដែរ សមត្ថកិច្ចប្រាប់អោយដឹងថា ឈ្មោះ ងួន ហេង ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មករមកពីខេត្ត ក្រចេះបានជួយដឹកជញ្ជូនសព ទៅប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណតាមប្រពៃណី។

លោក សាន់ ដារិទ្ធិ ប្រធានមន្ទីរ រ៉ែនិងថាមពល ខេត្ត បានបញ្ជាក់ប្រាប់ថា នៅរសៀលថ្ងៃទី២៩ខែតុលា ឆ្នាំ២០១៤នេះ លោកបានទទួលព័ត៌មាន ថាពិតជាមានមនុស្សស្លាប់យ៉ាងពិតប្រាកដមែន ហើយបទល្មើស នៃសកម្មភាពជីកកកាយរ៉ែ អនាធិបតេយ្យ នៅទីនោះ លោក កំពុងមាន ការសង្ស័យ ទៅលើឃុំ និងលោកនាយប៉ុស្តិ៍ ថាមានការបណ្តែត បណ្តោយធូរលុងពេក។

លោកបន្តទៀតថាមានការសង្ស័យជាច្រើនដល់លោកមេប៉ុស្តិ៍នៅទីនោះដែរថាមានការបើកភ្លើងខៀវ ក្នុងការអោយ ជីកកកាយ និងនាំយករំសេវ សារធាតុគីមី ចូលទៅទីនោះដោយគ្មានការរឹតបណ្តឹង ។ ទាក់ទងការចោទប្រកាន់ខាងលើនេះ នៅពុំអាចសុំការបំភ្លឺ ពីលោកនាយប៉ុស្តិ៍បានទេ ៕

អស់កង្វល់ ពីភាពធាត់ ជាមួយ Best Share Sliming Coffee

$
0
0

ភ្នំពេញ៖ ទទួលទាន កាហ្វេ Best Share Sliming អាចកាត់បន្ថយ ជាតិខ្លាញ់ ក្នុងសសៃឈាមបាន បញ្ហាធាត់ខ្លាំង បានក្លាយជាកង្វល់ ដល់មនុស្ស ជុំវិញពិភពលោក ដោយវាមិនត្រឹមតែ ធ្វើឱ្យមនុស្ស បាត់បង់នូវរូបរាង ស្រស់សង្ហាប៉ុណ្ណោះទេ ថែមទៀតបង្កគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង ។

មនុស្សធាត់ជាច្រើន បានងាយប្រឈមនឹង ភាពស្ពឹកស្រពន់ ភ្លេចភ្លាំង និង ភាពអស់កម្លាំងល្ហិតល្ហៃ ដោយសារតែ រាងកាយកើនឡើង នូវជាតិខ្លាញ់ខ្ពស់។ ជាងនេះទៅទៀត ពួកគេក៏ងាយនឹង កើតជំងឺលើសឈាម ដែលបណ្តាលមកពីការកើនឡើង នូវជាតិខ្លាញ់ក្នុងសសៃឈាមនិង ជំងឺខ្លាញ់រុំបេះដូង ផងដែរ ។ ប៉ុន្តែបញ្ហា ទាំងនេះ នឹងមិនអាចកើតមានឡើយ បើសិនជា ពួកគេទទួលទាន Best ShareSliming ឱ្យបានទៀងទាត់ ។

អ្នកជំនាញបានអះអាងថា ការទទួលទាន Best Share Sliming មួយថ្ងៃមួយកែវ នឹងអាចជួយ កាត់បន្ថយ ជាតិខ្លាញ់ នៅក្នុងសសៃឈាម បានយ៉ាងប្រសើរបំផុត ។ មិនតែប៉ុណ្ណោះ វាក៏នឹងអាចឱ្យពួកគេ ជៀសផុត ពីជំងឺខ្លាញ់រុំបេះដូង ដែលកំពុងកើតមានឡើង នៅកម្ពុជាផងដែរ។

ជាមួយនឹងរស់ជាតិឈ្ងុយ ខុសពីធម្មតា Best Share Sliming ជាកាហ្វេ ដែលផលិតនៅសហរដ្ឋអាមេរិក ដែលអាចទទួលទានបាន ទាំងបុរស និងស្រ្តី ព្រមទាំងទទួលបានការគាំទ្រ យ៉ាងខ្លាំងនៅជុំវិញពិភពលោក ។ វាមិនមែនជាឱសថឡើយ ប៉ុន្តែក៏មិនបានធ្វើឱ្យប៉ះពាល់ ដល់សុខភាព របស់មនុស្សដែរ ។ ការទទួលទាន Best Share Sliming មិនបានធ្វើឱ្យអ្នកទទួលទាន មានអាការៈរាគរូស ក្អួតចង្អោរ ឬឈឺក្បាល នោះទេ ផ្ទុយទៅវិញ បែរជាធ្វើអ្នកទទួលទាន ជៀសផុតពីជំងឺធាត់ហួសហេតុបាន ។ ក្រៅពីនោះ វាក៏ត្រូវបានគេសរសើរថា ជួយការពារកុំឱ្យកើត ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និង ជំងឺបេះដូងថែមទៀត។

អ្នកជំនាញបញ្ជាក់ថា ការទទួលទានកាហ្វេនេះ ត្រឹមតែរយៈពេល ៦ថ្ងៃប៉ុណ្ណោះ នឹងធ្វើឱ្យយើង ឃើញច្បាស់ ពីលទ្ធផលប្រសើរ ក្នុងការសម្រកទម្ងន់ ដោយបញ្ចុះជាតិខ្លាញ់ពីរាងកាយ ហើយបើសិនជាទទួលទាន កាហ្វេ Best Share Sliming ជាប្រចាំ រយៈពេល ១០ថ្ងៃ នឹងធ្វើឱ្យរាងកាយរបស់យើង ស្រកទម្ងន់ ចំនួន២គីឡូក្រាម តែម្តង។

ព័ត៌មានលម្អិតសូមទំនាក់ទំនង មកកាន់ក្រុមហ៊ុនយើងខ្ញុំតាមរយៈ ៖

- អាស័យដ្ឋាន៖ ផ្ទះលេខ #36Eo, ផ្លូវលេខ 221, សង្កាត់ផ្សារដេប៉ូ2, ខណ្ឌទួលគោក, រាជធានីភ្នំពេញ

- ទួរស័ព្ទលេខ៖ 093 306 616 / 093 306 616/ 088 888 52 07 / 011 27 99 60 / 011 27 99 60 និង 010 56 27 96 / 010 56 27 96 ៕


ក្រុមហ៊ុន របស់អ្នកស្រី ទេព សុខា មិនត្រឹមតែ មានរឿងអាស្រូវ ជីកយកថ្មខុសទីតាំង និងបង់សួយសារ មិនគ្រប់នោះទេ កន្លងមក មានគេប្ដឹង ផងដែរ

$
0
0

កំពត ៖ កន្លងទៅមានគេទម្លាយរឿងមិនប្រក្រតី ទាក់ទងទៅនឹងក្រុមហ៊ុនរបស់ អ្នកស្រី ទេព សុខា ថា ធ្វើអាជីវកម្មជីក យករ៉ែថ្មសំណង់ ខុសពីទីតាំងច្បាប់អនុញ្ញាត ហើយនឹងមានគេសង្ស័យថា ក្រុមហ៊ុននេះ មានការឃុបឃិតគ្នា ជាមួយមន្ដ្រី អាជ្ញាធរ សមត្ថកិច្ចជំនាញ កេងបំបាត់ប្រាក់សួយសារ រ៉ែជាច្រើនផង ដែរ ដោយមានមតិភាគច្រើន ទាមទារចង់ឱ្យមានគណៈកម្មការចម្រុះមួយ ក្រុម ចុះធ្វើការត្រួតពិនិត្យ និងវាយតម្លៃពី សកម្មភាពធ្វើអាជីវកម្ម របស់ក្រុមហ៊ុននេះ ឡើងវិញ ដើម្បីចង់ដឹងថា តើក្រុមហ៊ុនខាង លើពិតជារកស៊ីត្រឹមត្រូវ ឬក៏រកស៊ីកេងបំ បាត់ប្រាក់ចំណូលពន្ធរដ្ឋ ឬយ៉ាងណានោះ? ។

ឥឡូវក្រោយពីធ្លាយរឿងអាស្រូវខាង លើ ស្រាប់តែធ្លាយចេញឯកសារមួយចំនួន របស់អ្នកខេត្ដកំពត បានប្ដឹងក្រុមហ៊ុនរបស់ អ្នកស្រី ទេព សុខា ដែលមានប្ដីឈ្មោះ ហុក ចិន្ដា ពីបទ ធ្វើសកម្មភាពជីកកកាយ យក អាចម៍ដី ក្រួសក្រហមនៅលើទីតាំងដីកម្ម សិទ្ធិរបស់ខ្លួន យកទៅលក់ធ្វើអាជីវកម្ម ដោយគ្មាន ច្បាប់ អនុញ្ញាត រួមទាំងក្នុងបទ បំផ្លិចបំផ្លាញទ្រព្យសម្បត្ដិអ្នកដទៃផងដែរ ។

យោងតាមឯកសារ ដែលគេផ្ញើមកឱ្យ ដើមអម្ពិល ជួយចុះផ្សាយបានបង្ហាញឱ្យ ឃើញថា ក្រុមហ៊ុនរបស់ អ្នកស្រី ទេព សុខា និងប្ដីកន្លងមក បានរងនូវបណ្ដឹងពីឈ្មោះ គឹម សោភ័ណ្ឌ ភេទប្រុស អាយុ ៥១ឆ្នាំ មានទីលំនៅផ្ទះលេខ៣៤ ក្រុម៥ ភូមិសុវណ្ណ សាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្ដកំពត កាល ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៣ កន្លងទៅនេះ ពីបទ ប្រើប្រាស់ គ្រឿងចក្រ និងកម្មករ ធ្វើសកម្មភាពជីក កកាយយកអាចម៍ដី និងដឹកជញ្ជូនឆ្លងកាត់  អស់រាប់ពាន់រថយន្ដ ចេញពីទីតាំងដីជាកម្ម សិទ្ធិរបស់លោក ដោយគ្មានច្បាប់អនុញ្ញាត ហើយសកម្មភាពនៃការធ្វើអាជីវកម្ម ជីក យកអាចម៍ដីរបស់ក្រុមហ៊ុនអ្នកស្រី ទេព សុខា ខាងលើនេះ ក៏គ្មានច្បាប់អនុញ្ញាតផង ដែរ ។

យោងតាមពាក្យបណ្ដឹង ដែលលោក គឹម សោភ័ណ្ឌ ប្ដឹងចូលទៅមេឃុំព្រៃឃ្មុំ ប្ដឹង ចូលទៅអភិបាលស្រុក ក៏ដូចជាប្ដឹងទៅ ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល និងប្ដឹង ទៅតុលាការជាដើមនោះ គឺបានធ្វើការ ចោទ ប្រកាន់ទៅលើឈ្មោះ ទេព សុខា និងប្ដី ឈ្មោះ ហុក ចិន្ដា ពីបទ ប្រើប្រាស់កម្មករ និងគ្រឿងចក្រ ជីកយកអាចម៍ដីក្រួស ក្រហម នៅលើទីតាំងដីកម្មសិទ្ធិរបស់ខ្លួន អស់រាប់ពាន់រថយន្ដ រួមទាំងបំផ្លិច បំផ្លាញ ផលដំណាំ និងផ្ទះសម្បែងរបស់លោកផង ដែរ ។ ប៉ុន្ដែ រាល់ពាក្យបណ្ដឹងរបស់លោក គឹម សោភ័ណ្ឌ ដែលប្ដឹងចូលទៅមន្ទីរ រ៉ែ និង ថាមពល ក៏ដូចអាជ្ញាធរខេត្ដគឺមិនទទួល បាននូវការឆ្លើយតប ជាផ្លូវការនោះឡើយ និយាយរួមពាក្យបណ្ដឹងរបស់លោកត្រូវបានគេផ្អឹមចោល សូម្បីតែលោកដាក់ ពាក្យ បណ្ដឹងទៅក្រសួងឧស្សាហកម្មរ៉ែ និង ថាមពល កាលជំនាន់លោក ចម ប្រសិទ្ធិ នៅធ្វើជារដ្ឋមន្ដ្រី ក៏គ្មាន ទទួលបានការឆ្លើយ តបជាផ្លូវការនោះដែរ គឺបានត្រឹមតែមន្ដ្រី ទូរស័ព្ទប្រាប់ថា ការធ្វើអាជីវកម្មជីក យក អាចម៍ដីរបស់ក្រុមហ៊ុនអ្នកស្រី ទេព សុខា នៅតំបន់ភ្នំស ដែលជីកលើដីរបស់ លោកនោះ គឺក្រុមហ៊ុន គ្មានច្បាប់តែប៉ុណ្ណោះ សូម្បីតែមេឃុំព្រៃឃ្មុំ ក៏បានបញ្ជាក់ជាលាយ លក្ខណ៍អក្សរថា ការធ្វើអាជីវកម្ម ជីកយក អាចម៍ដីរបស់អ្នកស្រី ទេព សុខា ក៏មិនបាន ជូនដំណឹងឱ្យសាលាឃុំដឹងនោះដែរ ។ លុះពេល លោក គឹម សោភ័ណ្ឌ ប្ដឹង ហើយអាជ្ញា ធរឃុំកោះហៅឱ្យចូលទៅពិភាក្សាដោះ ស្រាយ ក៏អ្នកស្រី ទេព សុខា និងប្ដី យក លេសនេះ លេសនោះ មិនចូលទៅដោះ ស្រាយ គឺបានត្រឹមតែឱ្យមេការទៅជួបដោះ ស្រាយ ដោយគ្មានលទ្ធផលអ្វីនោះទេ បានត្រឹមតែឆ្លើយថា ការជីកយកអាចម៍ដី ខាងលើនេះ គឺក្រុម ហ៊ុនខ្លួនមានច្បាប់ពីក្រុម ហ៊ុនចិន ដែលជីកប្រឡាយលើគម្រោង របស់រដ្ឋតែប៉ុណ្ណោះ ។ ក្នុងនោះការ ឆ្លើយ ដាក់ក្រុមហ៊ុនចិន ដើម្បីដោះបន្ទុករបស់ខ្លួន នេះ ត្រូវបានមេការក្រុមហ៊ុនចិនដែលធ្វើ ការជីកស្ដារ ប្រឡាយនៅតំបន់នោះ ចេញ មុខមកបដិសេធជាលាយលក្ខណ៍អក្សរថា ក្រុមហ៊ុនរបស់ខ្លួនមាន ភារកិច្ច ជីក ស្ដារប្រឡាយតែប៉ុណ្ណោះ មិន ពាក់ព័ន្ធជាមួយក្រុមហ៊ុនផ្សេងនោះឡើយ។

ជួបជាមួយមជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤ ម្សិលមិញនេះ លោក គឹម សោភ័ណ្ឌ បានធ្វើការអះអាងថា ក្រុម ហ៊ុនរបស់អ្នកស្រី ទេព សុខា និងប្ដី ឈ្មោះ  ហុក ចិន្ដា ពិតជាជីកយកអាចម៍ដី បំផ្លិច បំផ្លាញទ្រព្យសម្បត្ដិ នៅលើដីកម្មសិទ្ធិរបស់ ខ្លួនពិត ប្រាកដមែន ហើយរាល់ពាក្យបណ្ដឹង របស់ខ្លួន ដែលប្ដឹងទៅមន្ទីរជំនាញរ៉ែ និង ថាមពល ដើម្បីឱ្យជួយ ដោះស្រាយគឺមិន ដែលមានការឆ្លើយតប ជាផ្លូវការនោះទេ ហើយក៏មិនដែលទៅធ្វើការហាមឃាត់ ឬក៏ ទប់ស្កាត់សកម្មភាព ធ្វើអាជីវកម្មជីកយក អាចម៍ដីរបស់អ្នកស្រី ទេព សុខា នោះដែរ។ ចំណែកឯរូប លោកវិញ កន្លងមកមានច្បាប់ ពីមន្ទីរជំនាញ និងអាជ្ញាធរខេត្ដ ក្នុងការធ្វើ អាជីវកម្មជីកយកអាចម៍ដីវិញ បែរជាមន្ទីរ ជំនាញ ធ្វើការហាមឃាត់ និងប្ដឹងផ្ដល់ទៅ វិញ ។

សូមបញ្ជាក់ថា នៅក្នុងខេត្ដកំពតបច្ចុប្បន្ន នេះ សកម្មភាពជីកយកអាចម៍ដីក្រួស ក្រហម និងវាយភ្នំយក ថ្ម ទៅលក់ធ្វើអាជីវ កម្មបានកើតមានភាពអនាធិបតេយ្យយ៉ាង ខ្លាំង ដូចជា នៅតំបន់ភ្នំស ភ្នំកូនសត្វ ភ្នំ បន្ទាយចាស់ ជាពិសេសភ្នំលក ដែលជាតំបន់ ប្រវត្ដិសាស្ដ្រ ត្រូវអភិរក្សជាដើមនោះគឺ ឈ្មួញបានធ្វើ សកម្មភាពជីកខ្ទេចខ្ទីរអស់ ដោយគេគ្មានឃើញមន្ទីររ៉ែ និងថាមពល ដែលជាអង្គភាពជំនាញ ចុះទៅធ្វើ ការហាម ឃាត់ និងត្រួតពិនិត្យរកច្បាប់ទម្លាប់អ្វីនោះ ឡើយ ។

ក្រៅពីធ្លាយរឿងអាស្រូវ លោក គឹម សោភ័ណ្ឌ ប្ដឹងខាងលើនេះ នៅមានករណីមួយទៀត ដោយគេអះ អាងថា កាលពីពេល ថ្មីៗនេះ ក្រោយពីធ្លាយរឿងអាស្រូវឈ្មោះ ទេព សុខា ជីកយកថ្មនៅតំបន់ភ្នំឃ្លៃ ខុស ទីតាំងច្បាប់អនុញ្ញាត ហើយក៏ឆ្លេឆ្លាប្រុង រត់ការ ដើម្បីស្នើសុំពង្រីកទីតាំងដើម្បីឱ្យ គ្របដណ្ដប់ទៅ លើតំបន់ដែលខ្លួនជីកខុសទី តាំងនោះ ហើយប្រសិនបើគម្រោងផែនការ ស្នើសុំពង្រីកនេះ ត្រូវបានគេ អនុញ្ញាតនោះ នឹងមានក្រុមហ៊ុនមួយចេញមុខតវ៉ាជាមិន ខាន ព្រោះកន្លងមក ក្រុមហ៊ុនខាងលើក៏ ធ្លាប់ ត្រូវបានធ្វើការស្នើសុំប្ដូរទីតាំង ទៅ ចំណុចដែលក្រុមហ៊ុនអ្នកស្រី ទេព សុខា ជីកខុសទីតាំងនេះដែរ តែ ស្ថាប័នជំនាញមិន អនុញ្ញាតឱ្យ ក្រោមហេតុផលទីតាំងនោះគឺ មានរ៉ែ ដែលច្បាប់ហាមឃាត់ជីកយកធ្វើ អាជីវកម្ម ។

ពាក់ព័ន្ធទៅនឹងព័ត៌មានខាងលើនេះ នៅរសៀលថ្ងៃម្សិលមិញ មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល មិនអាច ស្វះស្វែងរការបំភ្លឺ ពីភាគីអ្នកស្រី ទេព សុខា បានឡើយ ព្រោះ  មិនមានលេខទូរស័ព្ទទំនាក់ទំនង ៕

បើកម៉ូតូលឿន ជ្រុលទៅបុក រថយន្តដឹក គ្រឿងចក្រ កិនស្លាប់

$
0
0

ភ្នំពេញ ៖ បុរសម្នាក់ត្រូវរថយន្ត កិនស្លាប់ យ៉ាងអាណោចអធ័ម នៅនឹងកន្លែង កើតហេតុបន្ទាប់ពីជិះម៉ូតូ ទៅបុករថយន្តហ៊ីយ៉ាន់ដាយ ដឹកគ្រឿងចក្របើកឆ្លងផ្លូវ កាលពីវេលាម៉ោង ៣ និង១០នាទីទៀបភ្លឺ ថ្ងៃទី៣០ តុលា ២០១៤ នៅចំណុចមុខក្រុមហ៊ុនវឌ្ឍនៈ  តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុម១៨ភូមិ២ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លី សុគ្រី ភេទប្រុស អាយុ២៦ឆ្នាំ ជាជនជាតិខ្មែរ-ឥស្លាម រស់នៅក្នុងភូមិ១ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ ។

សមត្ថកិច្ចបានឲ្យដឹងបន្តថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូស្មាស វី ពណ៌ក្រហម លាយ ខ្មៅ មួយគ្រឿង តែម្នាក់ឯង ដោយធ្វើដំណើរយ៉ាងលឿន តាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុករថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ មួយគ្រឿង ដឹកគ្រឿងចក្រចេញពីក្រុម ហ៊ុនវឌ្ឍនៈ បើកបរដោយបុរសម្នាក់ និងរួមដំណើរជាមួយព្រូរថយន្តម្នាក់ទៀត បើកឆ្លងផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតទៅលិច ពេញទំហឹង បណ្តាលឱ្យដួលម៉ូតូនិងមនុស្ស ទៅក្រោមរថយន្តត្រូវរថយន្តកិនស្លាប់ភ្លាមមួយរំពេច ។ បន្ទាប់មកគេឃើញបុរសបើករថយន្តបង្ក និង ព្រូរថយន្តចុះពីលើរថយន្ត ជិះម៉ូតូឌុបគេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកពិនិត្យវាស់វែង និងទាក់ទងក្រុមគ្រួសារ ឱ្យមកទទួលយកសពបុរសរងគ្រោះទៅធ្វើ បុណ្យតាមប្រពៃណី ៕

ក្មេងមិនទាន់ គ្រប់អាយុ បើកម៉ូតូលឿន បុកគេ របួសធ្ងន់ខ្លួនឯង

$
0
0

ភ្នំពេញៈ ក្មេងមិនទាន់គ្រប់អាយុម្នាក់ បានរងរបួសធ្ងន់ ដោយរយះកំភួនជើងម្ខាង និងបុរសវ័យ កណ្តាល និងក្មេងម្នាក់ទៀត រងរបួសស្រាល ដោយសារម៉ូតូពីរគ្រឿង បុកគ្នាកាលពីម៉ោង៥ល្ងាច ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៤ ស្ថិតលើកំណាត់ផ្លូវជាតិលេខ៣ នៅក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោម ចៅ ខណ្ឌពោធិសែនជ័យ ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ មានម៉ូតូម៉ាកកូនទា ពាក់ស្លាកលេខភ្នំពេញ 1BW-8935 បើកបរដោយក្មេងមិនស្គាល់អត្តសញ្ញាណ ដោយរួមដំណើរជាមួយក្មេងម្នាក់ មិនស្គាល់អត្ត សញ្ញាណដូចគ្នា បើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានប្រជែងរថយន្តមួយ គ្រឿង ខណៈកំពុងប្រជែង ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកសេ ១២៥ ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០១០ បើក បរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅបញ្រ្ចាសទិសគ្នា បណ្តាលឲ្យក្មេងជាអ្នកបើកបរ ម៉ូតូកូនទា រងបួសធ្ងន់ដាច់កំភួនជើង ខាងឆ្វេងប្រវែងមួយចំអាម និងក្មេងរួមដំណើរជាមួយគ្នា រងរបួស ស្រាល ចំណែកឯបុរសបើកមូតូម៉ាកសេ ១២៥ ក៏រងរបួសស្រាលផងដែរ ។ ក្រោយពេលកើតហេតុ ក្មេងរងគ្រោះ ត្រូវបានដឹកតាមម៉ូតូកង់បី ទៅកាន់មន្ទីរពេ ទ្យដើម្បីជួយសង្រ្គោះជាបន្ទាន់ រីឯវត្ថុតាង ត្រូវ នគរបាល យកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយគ្នាជាក្រោយ ៕

ខ្សឹបដាក់ត្រចៀក ៖ មេៗគយ តាមមាត់ ច្រកនាំគ្នាខឹងលោកគយ ពុធ សុខា !

$
0
0

ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុននាយខ្វែកត្រូវ បានក្រុមមន្ដ្រីរកលុយបាននៅមាត់ច្រកនា ខេត្ដត្បូងឃ្មុំ ហៅទៅជប់ លៀងដុតជៀម ផឹកស៊ីសប្បាយអឺងកង ។

កម្មវិធីជប់លៀងផឹកស៊ីរបស់សមត្ថកិច្ច  ខាងរកលុយចូលរដ្ឋនៅតាមព្រំដែន មិនមែន  ជប់លៀងដូចក្រុម អ្នកកាសែតជុំគ្នា នៅហាង ម្លប់មាន រ៉ៃលុយគ្នាម្នាក់ ១ម៉ឺន២ម៉ឺនរៀល ស៊ីសាច់គោអាំង ផឹកស្រាបៀថូ លាយអាបេ សេ ឬផឹកស្រាសាច់ដុំនៅហាងរចនា ២ ក្បែរ ផ្សារតាប៉ាងឯណា គឺពួកគេផឹកសុទ្ធតែអា ច្រកស្បោងកម្ញីលើកមកបញ្ឈរម្ដងទាំង កេះៗ ចៀមដុត អណ្ដើកចំហុយ ពស់វែក បបរសណ្ដែកខៀវ ស៊ីរកតែពោះដាក់គ្មាន ។

នាយខ្វែកត្រូវបានម្ចាស់កម្មវិធីអញ្ជើញ ក្នុងនាមជាមិត្ដភក្ដិប៉ុណ្ណោះ មិនមែនក្នុងនាម ជាអ្នកកាសែត ហៅទៅផឹកស៊ី ដើម្បីបិទព័ត៌ មានឡើយ ។ ប៉ុន្ដែ ចៃដន្យតុដែលនាយខ្វែក  អង្គុយ អ្នករួមតុ សុទ្ធតែមន្ដ្រី គយ មន្ដ្រីកាំ កុងត្រូល នគរបាលអន្ដោប្រវេសន៍ឈរជើង នៅមាត់ច្រកព្រំដែន ។ ក្រោយពីនាំគ្នាលើក អាឈីវ៉ាក់ ២១ឆ្នាំ ច្រកថង់កម្ញីអស់មួយដប ស្រាប់តែមិត្ដរួមតុម្នាក់ ដែលទំនងជាមេគយ នៅច្រកទ្វារ ណាមួយ ក្នុងខេត្ដត្បូងឃ្មុំក្រោយ ពីដឹងថា យើងជានាយខ្វែកចូលចិត្ដនិយាយ ដើមពីមន្ដ្រីមិនល្អប្រចាំ ដើមអម្ពិល គាត់ក៏ បានសុំដូរកៅអីមកអង្គុយជិតនាយខ្វែក ។  អង្គុយជិតមិនបាន ១០នាទីផង ស្រាប់តែ គាត់ស្នើសុំឱ្យនាយខ្វែកជួយខ្សឹបតាមដើមអម្ពិល ដាស់តឿនលោកគយចល័តម្នាក់ ឈ្មោះពុធ សុខា និង ជម្រាបទៅលោកមេគយឡើងថ្មី ជួយមើលផង ។ អ្នករួមតុរូបនោះបានបន្ដថា  ធ្វើជាមេគយច្រកទ្វារមាន ភារកិច្ចប្រមូល ពន្ធជូនរដ្ឋវាមិនស្រួលប៉ុន្មានទេ គឺយកចិត្ដ អ្នករកស៊ីនាំទំនិញចេញ-ចូល ធ្វើម៉េចដើម្បី បានចំណូលពន្ធច្រើនជូនរដ្ឋកុំឱ្យថ្នាក់លើ បន្ទោស ដូច្នេះបើយើងធ្វើខ្លាំងលោកឈ្មួញ មិនសប្បាយចិត្ដ រត់ទៅច្រកផ្សេងនឹងធ្វើឱ្យ បាត់ចំណូលពន្ធ តែបើយើងឃុបឃិតធូររលុង ពេកក៏បាត់ចំណូលរដ្ឋដូចគ្នា។ ដូច្នេះការប្រមូល ពន្ធត្រូវអនុវត្ដតាមច្បាប់ ហើយចេះថ្លឹងថ្លែង ធ្វើយ៉ាងណាកុំឱ្យឈ្មួញរត់ទៅច្រកផ្សេង។ ប៉ុន្ដែ បច្ចុប្បន្នមានមន្ដ្រីគយចល័តម្នាក់ឈ្មោះ ពុធ  សុខា ដែលដើរអួតប្រាប់គេឯងថា ខ្លួន មានអំណាច គ្រប់គ្រងប៉ុន្មានខេត្ដ ប៉ុន្មានផ្លូវ ជាតិ ជាពិសេសនៅខេត្ដកំពង់ចាម ខេត្ដត្បូង ឃ្មុំ ជាមនុស្សជំនិត របស់ មេនោះបានធ្វើព្យុះ ធ្វើភ្លៀងគំរាមអ្នករកស៊ីសម្បើមណាស់ ពេល ខ្លះរហូតទារឈ្មួញឱ្យបង់លុយថ្លៃ ក្បាល រថយន្ដឡើងថ្លៃដោយអះអាងថា ខ្លួនខាត រាល់តែខែ ធ្វើមើលតែខ្លួនដាក់ទុនរកស៊ីជាមួយ ធ្វើឱ្យ ឈ្មួញនាំទំនិញចូលពីប្រទេស វៀតណាមធំៗមួយចំនួននាំគ្នាប្ដូរច្រកនាំចូលទៅកាន់ខេត្ដព្រៃវែង កណ្ដាល និងខេត្ដតាកែវវិញបណ្ដើរៗហើយ ។ ចំណែកឈ្មួញស្រី ល្បីល្បាញម្នាក់ ដែលគេហៅចែ ញាប់ៗ ក៏ កំពុងចង់ប្ដូរច្រកនាំចូលផងដែរ ។

គេឆ្ងល់ថា រាល់ថ្ងៃនេះលោក ពុធ សុខា ដាក់ដើមទុនប៉ុន្មានបានជាគិតតែរអ៊ូថា ខាត រាល់ខែ ហើយ ទារឡើងថ្លៃក្បាលរថយន្ដ រហូតបែបនេះ ?។

ខាងលើនេះ គឺគ្រាន់តែខ្លឹមសារដែលអ្នក រួមតុចង់ឱ្យនាយខ្វែកជួយខ្សឹបតែប៉ុណ្ណោះតែ រឿងពិតយ៉ាង ណានោះ គេនៅមិនទាន់ដឹង ឡើយ ដូចនេះសូមមេៗរបស់លោក ពុធ សុខា ជួយស្រាវជ្រាវមើលផង ថាតើលោក ពុធ សុខា ពិតជាទារលុយក្បាលរថយន្ដពី ឈ្មួញខ្ពស់មែនឬអត់ ? ហើយលុយដែលទារ បានមានបង់ចំណូលរដ្ឋដែរឬអត់ ? ព្រោះ ពេលទទួលលុយមិនដែលឃើញចេញវិក្កយ បត្រឱ្យឈ្មួញ ផងនោះ ៕

លទ្ធផល ប្រឡងសញ្ញាបត្រ ទុតិយភូមិលើកទី២ នឹងប្រកាសនៅថ្ងៃស្អែក

$
0
0

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រ ទុតិយភូមិ ឬ បាក់ឌុបលើកទី២ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ស្អែក ។

បើយោងតាម គេហទំព័របណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ក្រសួងអប់រំ ចេញផ្សាយ នៅថ្ងៃទី ៣០ ខែតុលា នេះ បានឲ្យដឹងថា សម្រាប់លទ្ធផលដែលប្រកាសនេះ ត្រូវធ្វើឡើងចំនួន២លើក គឺលើក ទី១ នៅថ្ងៃស្អែក សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ។

ដោយឡែកនៅរាជធានី-ខេត្តផ្សេងៗទៀត នឹងប្រកាសនៅថ្ងៃទី៣១តុលា។

សូមបញ្ជាក់ថា ការប្រឡងលើកទី២នេះ បានធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែតុលា ហើយបេក្ខជនប្រឡង មានចំនួនជិត ៧ម៉ឺននាក់ និងមណ្ឌល១១៧ ក្នុងនោះមានបន្ទប់ចំនួន ២.៧៥២ គ្រប់រាជធានី-ខេត្ត ។ កាលពីប្រឡងបាក់ឌុបលើទី១ នៅថ្ងៃទី៤-៥ ខែសីហា ឆ្នាំ២០១៤ មានបេក្ខជន ប្រឡងជាប់សរុបចំនួន ២៣.១២៦នាក់ ត្រូវជា ២៥,៧២ ភាគរយ ក្នុងចំណោមសិស្សសរុប ៨៩.៩៣៧ នាក់ ៕

លោក ប្រាយុទ្ធ ចាន់អូចា នឹងមកបំពេញ ទស្សនកិច្ចកម្ពុជា នៅរសៀលនេះ

$
0
0

ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា នឹងមកបំពេញទស្សនកិច្ច នៅកម្ពុជារយៈពេល ២ ថ្ងៃ ចាប់ពីម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០១៤ តបតាមការអញ្ជើញ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។

សេចក្តីជូនដំណឹង របស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ក្នុងអំឡុងពេលបំពេញ ទស្សនកិច្ច លោក ប្រាយុទ្ធ នឹងចូលបង្គំគាល់ ព្រះមហាក្សត្រកម្ពុជាព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងជួបពិភាក្សទ្វេភាគី ជាមួយសម្តេចតេជោ ហ៊ុន សែន ។

ព្រមជាមួយជាគ្នានេះដែរ លោក ប្រាយុទ្ធ នឹងគោរពព្រះវិញ្ញាក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅ មណ្ឌលព្រះបរមរូប សួនច្បារវិមានឯករាជ្យ ។

លោក ប្រាយុទ្ធ ចាន់អូចា និងសម្តេចតេជោ ហ៊ុន សែន នឹងធ្វើជាសាក្សីក្នុងពិធី ចុះហត្ថលេខា លើឯក សារ ចំនួន៣ រួមមាន ៖ ទី១-អនុស្សារណៈនៃការយោគ យល់គ្នាស្តីពីកិច្ចសហ ប្រតិបត្តិការ ទេសចរណ៍ រវាងរដ្ឋាភិបាលកម្ពុជានិងថៃ , ទី២-អនុស្សារណៈយោគយល់ ស្តីពីកិច្ចសហ ប្រតិបត្តិការទ្វេភាគី ដើម្បី លុបបំបាត់ការជួញដូរមនុស្ស និងជួយជនរងគ្រោះ ដោយសារការជួញដូរ រវាងរាជរដ្ឋាភិបាលកម្ពុជា-ថៃ និងទី៣-អនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីការតភ្ជាប់ផ្លូវដែក រវាងរាជរដ្ឋាភិបាលកម្ពុជា-ថៃ ។

បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចហើយ សម្តេចតេជោ ហ៊ុន សែន និងលោកប្រាយុទ្ធ ចាន់អូចា នឹងធ្វើ សន្និសីទកាសែតរួមគ្នា ។

សូមបញ្ជាក់ថា លោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានតែងតាំង ជានាយករដ្ឋមន្ត្រីថៃទី៣៩ កាលពី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ ដោយការបោះឆ្នោត របស់សភានីតិកម្ម ដោយសំឡេងគាំទ្រ ១៩១សំឡេង ក្នុង ចំណោមសមាជិកសភា ចូលរួមបោះឆ្នោត ១៩៧ រូប ៕

ប្រើកាំបិតប្លន់ យកទូរស័ព្ទដៃ ជនរងគ្រោះ ត្រូវជាប់ខ្នោះ នគរបាលប៉ុស្តិ៍វត្តភ្នំ

$
0
0

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋ រួមជាមួយនគរបាលប៉ុស្តិ៍វត្តភ្នំ ឃាត់ខ្លួនបន្ទាប់ពីជនសង្ស័យ រូបនោះ បានធ្វើសកម្មភាពយកកាំបិត ភ្ជង់ប្លន់យកទូរស័ព្ទ ជនរងគ្រោះពីរនាក់ ប្តីប្រពន្ធ ដែលកំពុងអង្គុយ លេងនៅលើបង់ រមណីយដ្ឋានវត្តភ្នំ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤ ។

នគរបាលប៉ុស្តិ៍វត្តភ្នំ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សេង សំណាង អាយុ៣៤ឆ្នាំ ស្នាក់នៅមិនពិត ប្រាកដ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះពីរនាក់ប្តីប្រពន្ធ ជិះកង់ចេញផ្ទះទៅអង្គុយលំហែ កាយនៅវត្តភ្នំ កំពុងតែអង្គុយនោះ ស្រាប់តែមានជនសង្ស័យ ដើរមកក្បែរ ហើយបានសុំលុយចំនួន ១០០០រៀល តែជនរងគ្រោះមិនឲ្យ ហើយបម្រុងងើបចេញពីលើបង់ ស្រាប់តែជនសង្ស័យបានដកកាំបិតចេញក្នុង ចង្កេះ ភ្ជង់ប្លន់ជនរងគ្រោះ ដោយគំរាមយកទូរស័ព្ទ។

សមត្ថកិច្ចបានបន្តថា ក្រោយធ្វើសកម្មភាពប្លន់បែបនេះ ជនរងគ្រោះបានស្រែកចោរៗ ក៏ធ្វើឲ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងនគរបាលប៉ុស្តិ៍វត្តភ្នំ ដែលកំពុងល្បាត នៅក្បែរចាប់បានតែម្តង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលប៉ុស្តិ៍វត្តភ្នំ កសាងសំណុំរឿង បញ្ជូនទៅកាន់អធិការ ដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីចាត់ការបន្ត ៕


មនុស្ស ៨នាក់ស្លាប់ និងរបួស ១៩ នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី៣០ ខែតុលា

$
0
0

ភ្នំពេញៈ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១៣លើក យប់៨លើក, បណ្តាលអោយមនុស្សស្លាប់ចំនួន០៨នាក់ (ប្រុស) របួសធ្ងន់ ០៩នាក់(ស្រី០១នាក់) និងរបួសស្រាល១០នាក់(ស្រី៥នាក់)។

យោងតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៣លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ១៩គ្រឿង ក្នុងនោះមានម៉ូតូ ១៦គ្រឿង,រថយន្តធុនតូច ០១គ្រឿង,រថយន្តធុនធំ០១គ្រឿង,យានផ្សេង០១គ្រឿង និងអ្នកថ្មើរជើង៣នាក់ ។

មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺ ល្មើសល្បឿន ០៨លើក, មិនគោរពសិទ្ធ ០៣លើក, ប្រជែងគ្រោះថ្នាក១លើក និងស្រវឹង ១ លើក ។  ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់ ដោយមិនបាន ពាក់មួក សុវត្ថិភាពចំនួន២២នាក់(យប់១៣នាក់) ។

រថយន្តដែលត្រូវបានផាកពិន័យនៅអង្គភាពប្រចាំថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤នេះ សរុបចំនួន ៦៤៣ គ្រឿង ក្នុងនោះរួមមាន រថយន្តទេសចរណ៍គ្រូសារ ៦០គ្រឿង, រថយន្តដឹកដំណើរធុនតូច ៣២៦ គ្រឿង, រថយន្តដឹកដំណើរធុនធំ១៤គ្រឿង, រថយន្តដឹកទំនិញធុនតូច ៤២ គ្រឿង,រថយន្តដឹកទំនិញធុនធំចំនួន ២០១គ្រឿង។ រថយន្តទាំងអស់ត្រូវបានបង់ប្រាក់ពិន័យរួចនៅ អធិការដ្ឋាននគរបាល ស្រុកចំនួន ៥៥ គ្រឿង ស្នងការដ្ឋាននគរបាលខេត្ត ៥៨៨គ្រឿង ៕

នគរបាល ច្បារអំពៅទី២ ឃាត់ខ្លួន ជនសង្ស័យ ជួញដូរថ្នាំញៀន បានម្នាក់

$
0
0

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលច្បារអំពៅទី២ ឃាត់ខ្លួន ខណៈកំពុងឈរលើផ្លូវលេខ៣៥៧ ស្ថិតក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង ២ឈានចូលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ ពាក់ព័ន្ធនឹងករណីជួញដូរ និងចែកចាយគ្រឿងញៀន។

នាយនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ បានឲ្យដឹងថា តាមបទបញ្ជារបស់លោកអធិការ ក្នុងការរក្សាសន្តិ សុខសុវត្ថិភាព ប្រជាពលរដ្ឋ លោកដឹកនាំកម្លាំងចេញល្បាត ក្នុងមូលដ្ឋានរបស់ខ្លួនដូចសពដង  ស្រាប់ តែប្រទះឃើញយុវជនម្នាក់ កំពុងឈរឡេមឡឺម មើលទៅគួរឲ្យសង្ស័យ ទើបធ្វើការឆែកឆេរ ឃើញមាន ថ្នាំញៀនមួយចំនួនធំ នៅក្នុងខ្លួនជនសង្ស័យ ហើយក៏នាំខ្លួនយកមកកាន់ទីស្នាក់ ការប៉ុស្តិ៍នគរបាលច្បារអំពៅទី២ តែម្តងទៅ ។

ក្នុងការឃាត់ខ្លួននេះដែរ សមត្ថកិច្ចបានដកហូតបានថ្នាំញៀន ប្រភេទក្រាមសថ្លា ១២កញ្ចប់តូច និង២កញ្ចប់ធំ រួមជាមួយទូរស័ព្ទដៃម៉ាកសុំាសុង ៣គ្រឿងផងដែរ ។

ជនសង្ស័យ ដែលត្រូវឃាត់ខ្លួនមានឈ្មោះ ឈឹម រ័ត្នសុភី ភេទប្រុស អាយុ២៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅ សង្កាត់ច្រាំងចំរេះ ខណ្ឌប្ញស្សីកែវ មុខរបរមិនពិតប្រាកដ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ចូនខ្លួន ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕

យន្តហោះធុនតូច ហោះបុកអគារ នៅជិតព្រលាន នៅអាម៉េរិក ស្លាប់ ០៤នាក់

$
0
0

វ៉ាស៊ីនតោន ៖ សារព័ត៌មានអាម៉េរិក បានផ្សាយថា យ៉ាងហោចណាស់ មានមនុស្សចំនួន ០៤នាក់ស្លាប់ បន្ទាប់ពីយន្តហោះធុនតូចមួយគ្រឿង បានបុកនឹងអគារ នៅជិតអាកាសយានដ្ឋាន ស្ថិតនៅតំបន់ Midwestern រដ្ឋកាន់សាស់ សហរដ្ឋអាម៉េរិក នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០១៤ ដោយផ្អែក តាមការ ផ្សាយរបស់ទូរទស្សន៍ ស៊ីអិនអិនថា ក្នុងចំណោមជនរងគ្រោះ ដែលស្លាប់ទំាង ០៤នាក់នោះ គឺមាន ០២ នាក់ គឺមនុស្សដែលស្ថិតនៅក្នុងអគារ ដែលយន្តហោះបុក នៅជិតអាកាសយានដ្ឋាន មីដខុនធីណិន ទី ក្រុង វីឆាតា។

បើតាមគ្រូពេទ្យ ក្នុងតំបន់ម្នាក់ បានប្រាប់ ស៊ីអិនអិនថា នៅក្នុងឧប្បតិហេតុនោះ មានអ្នករបួសម្នាក់ ស្ថិត នៅអាការៈធ្ងន់ធ្ងរ ហើយអ្នកផ្សេងទៀត របួសគួរសម ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ។

យន្តហោះនោះ ជាប្រភេទយន្តហោះ Hawker Beechcraft B200 Super King Air ម៉ាស៊ីនពីរ ។ យោង តាមវែបសាយ របស់ក្រុមហ៊ុនអាកាសចរណ៍ យន្តហោះអាចដឹកអ្នកដំណើរច្រើនជាង ១៣នាក់ ចំណែក អគារដែលយន្តហោះនោះបុក គឺមានមនុស្សប្រហែលជា ១០០នាក់ ។

ជាមួយគ្នានោះដែរ ក្រុមស៊ើបអង្កេត មកពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធ និងក្រុមប្រឹក្សា សុវត្ថិភាព ដឹកជញ្ជូនជាតិ បានទៅដល់កន្លែងកើតហេតុ ដើម្បីរកមូលហេតុពិតប្រាកដ ដែលនាំឲ្យយន្តហោះធ្លាក់ ផងដែរ ៕

ធនាគារ ពិភពលោក ប្តេជ្ញាបន្ថែមថវិកា ១០០ លានដុល្លារទៀត ដើម្បីប្រយុទ្ធប្រឆំាង នឹងអ៊ីបូឡា

$
0
0

យូអិន ៖ អ្នកនាំពាក្យ របស់អង្គការ សហប្រជាជាតិ បានប្រាប់អ្នកសារព័ត៌មានថា ធនាគារពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា បានប្រកាសបន្ថែមថវិកា ១០០លានដុល្លារបន្ថែមទៀត សម្រាប់ ជាមូលនិធិ នៅក្នុងការឆ្លើយតប ដើម្បីកាត់បន្ថយវិបត្តិនៃជំងឺអ៊ីបូឡា ខណៈកំពុងមានការបង្កើនល្បឿន នៃការដាក់ពង្រាយក្រុមការងារ ផ្នែកសុខាភិបាលបរទេស ក្នុងប្រទេសចំនួនបី នៅអាហ្វ្រិកខាងលិច ដែលញាំញីដោយជំងឺ ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០១៤ ដោយផ្អែកតាមការ លើកឡើងរបស់លោក ស្តេហ្វិន ឌូចារិក នៅក្នុងសន្និសីទសារព័ត៌មានថា ការប៉ាន់ប្រមាណថ្មី របស់អង្គ ការសហប្រជាជាតិ បានបង្ហាញថា បុគ្គលិកបណ្តុះបណ្តាលវេជ្ជសាស្រ្ត ក្រុមវេជ្ជបណ្ឌិតអន្តរជាតិ ប្រមាណ ៥.០០០នាក់ នឹងទៅប្រទេសដែលត្រូវការចាំបាច់ចំនួនបី ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដើម្បីឆ្លើយតបនឹងការផ្ទុះឡើងជំងឺអ៊ូបូឡា។ ក្នុងនោះក្រុមការងារសុខាភិបាល ចាប់ពី ៧០០ ទៅ ១.០០០ នាក់ នឹងប្រចាំការនៅមជ្ឈមណ្ឌលព្យាបាលជំងឺ ។

សូមបញ្ជាក់ថា បើតាមតួលេខថ្មីបំផុត របស់អង្គការសុខភាពពិភពលោក អ្នកដែលឆ្លងជំងឺ អ៊ីបូឡាសរុប មានចំនួន ១៣.៧០៣នាក់ ចំណែកអ្នកស្លាប់វិញ គឺមានចំនួន ៤.៩២២នាក់ ភាគច្រើនគឺនៅក្នុង ប្រទេសដែលជំងឺវាយប្រហារខ្លំាង គឺប្រទេស លីប៊ីរីយ៉ា សៀរ៉ាឡេអូន និងប្រទេស ហ្គីណេ ៕

វិចារណកថាៈ កិច្ចសហប្រតិបត្តិការ តាមព្រំដែន រវាងកម្ពុជា-ថៃ ជាបញ្ហាសំខាន់បំផុត

$
0
0

ក្នុងដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីថៃ មកកាន់ប្រទេសកម្ពុជា រយៈពេល២ថ្ងៃ បានផ្តោតសំខាន់ ទៅលើ បញ្ហាជាច្រើន ក្នុងនោះក៏មានទាក់ទងទៅ នឹងបញ្ហាកសាងសន្តិភាព នៅតាមតំបន់ព្រំដែនផងដែរ ។ នៅក្នុងជំនួបរយៈ ពេលជាង២ម៉ោង កាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ រវាងសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូឆាបានពិភាក្សា ជុំវិញបញ្ហាពង្រីក កិច្ចសហ ប្រតិបត្តិការ វិនិយោគ ពាណិជ្ជកម្ម និងការ កសាង សន្តិភាពតាមតំបន់ព្រំដែន ។ សម្តេចតេជោ ហ៊ុន សែន ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូឆា ចាត់វិធានការ បញ្ឈប់ការបាញ់សម្លាប់ប្រជា ពលរដ្ឋខ្មែរ ដែលចូលទៅកាប់ឈើខុស ច្បាប់ក្នុងប្រទេសថៃ ដើម្បីកាត់បន្ថយ និងការចងគំនុំ របស់ប្រជាពលរដ្ឋខ្មែរ ។

ទាក់ទងនឹងបញ្ហាខាងលើនេះ អ្នកតាមដានស្ថានភាព ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការ កម្ពុជាថៃ បាន លើកឡើងថា សំណើ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលស្នើ ឲ្យនាយករដ្ឋមន្រ្តីថៃចាត់វិធាន ការបញ្ឈប់ការបាញ់ សម្លាប់ប្រជាពលរដ្ឋខ្មែរ តំបន់ព្រំដែននោះគឺ ជារឿងដ៏សំខាន់បំផុត ។ ដោយហេតុថា រយៈពេល២ឆ្នាំ ចុងក្រោយនេះទាហានថៃ ឈរជើងនៅតាមតំបន់ ព្រំដែនតាមបណ្តាខេត្តជាប់ព្រំប្រទល់ជាមួយប្រទេសកម្ពុជាដូចជាខេត្ត ស៊ីសាកេត និងខេត្តសុរិន្ទជាដើម បានបាញ់ប្រជាពលរដ្ឋខ្មែរបណ្តាលឲ្យសា្លប់ និងរងរបួសជាច្រើននាក់ដោយចោទ ប្រកាន់ថាប្រជាពល រដ្ឋខ្មែរ ឆ្លងដែនខុសច្បាប់ចូលទៅ កាប់ឈើគ្រញូងលើទឹកដីថៃ ។ ដូច្នេះរាជរដ្ឋាភិបាលថៃដែលមាន លោក ប្រាយុទ្ធ ចាន់អូឆា គួរពិចារណាឡើងវិញនូវបញ្ហានេះ ហើយត្រូវចាត់វិធានការទប់ស្កាត់ កុំឲ្យទាហានថៃ ដែលឈរ ជើងនៅតាមតំបន់ព្រំដែនប្រើកាំភ្លើងបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរតាមអំពើចិត្តតទៅទៀត ហើយ ត្រូវចាត់វិធានការតាម ច្បាប់នៅពេល ដែលប្រជាពលរដ្ឋខ្មែរ ឆ្លងដែនចូលកាប់ឈើ គ្រញូងលើទឹក ដីថៃ ។

សូមបញ្ជាក់ថា ពេលចាប់ផ្តើមកិច្ចពិភាក្សា ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូឆា បានថ្លែងអំណរគុណ នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានអញ្ជើញរូបលោក និងទទួល ស្វាគមន៍ យ៉ាងកក់ក្តៅចំពោះ ដំណើរលើកដំបូងរបស់លោកមកកាន់ប្រទេសកម្ពុជា ។ លោក ប្រាយុទ្ធ ចាន់អូឆា បានថ្លែង កោតសរសើរសម្តេចតេជោ ហ៊ុន សែន ថាជាអ្នកនយោបាយជើងចាស់ និងចាស់ទុំ មួយរូបនៅក្នុងតំបន់អាស៊ី ។ លោក ប្រាយុទ្ធ ចាន់អូឆាបាន បង្ហាញនៅគោល ជំហររបស់ខ្លួន ដែលចង់ បង្កើន កិច្ចសហការជាមួយកម្ពុជាឲ្យបានកាន់តែខ្លាំងក្លាថែមទៀតលើវិស័យសេដ្ឋកិច្ច តាមរយៈបង្កើត តំបន់សេដ្ឋកិច្ចតាមបន្ទាប់ព្រំដែន ជាពិសេសអភិវឌ្ឍន៍ នៅតាមតំបន់ព្រំដែន ដូចជានៅខេត្តស្រះកែវ ជាប់ព្រំប្រទល់ជាមួយកម្ពុជា និងបណ្តាខេត្តផ្សេងៗទៀត  ។ ជំហររបស់នាយករដ្ឋមន្រ្តីថៃ បែបនេះគឺ ជារឿងប្រសើរបំផុត ប៉ុន្តែអ្វីដែលជាកត្តាសំខាន់ មិនអាចខ្វះបានគឺកិច្ចសហប្រតិបត្តិការ ពង្រឹងសនិ្តសុខ នៅតាមព្រំដែនដើម្បីសេចក្តីសុខសាន្ត របស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរដែលរស់នៅ និងប្រកប របរទទួលទានតាមតំបន់ព្រំដែន ។

ជាការឆ្លើយតបសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន ជំរុញឲ្យមានការដោះស្រាយ ដោយសន្តិភាព ក្នុងនាមជាអ្នកជិតខាងល្អ ខិតខំដោះស្រាយខ្សែ បន្ទាត់ ព្រំដែន ឲ្យទៅជាព្រំ ដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ។ សម្តេចប្រមុខរាជរដ្ឋាភិបាល កម្ពុជា បានជំរុញឲ្យពង្រីកកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យ ផ្សេងៗទៀតឲ្យអស់សក្តានុពល រួមមានដូចជា ការតភ្ជាប់ ផ្លូវថ្នល់ ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងបណ្តាញ អគ្គិសនី ព្រមទាំងការបើកច្រកព្រំដែន និងការបង្កើតផ្សារនៅ តាមតំបន់ព្រំដែន ។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យមានការដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម ការប្រយុទ្ធ ប្រឆាំងឧក្រិដ្ឋកម្ម ការជួញដូរ មនុស្ស ការជូញដូរគ្រឿងញៀន និងការកាប់ឈើជាដើម ហើយភាគីថៃត្រូវចូលរួមសហការ ដោះស្រាយ គ្រោះធម្មជាតិដូចជាទឹកជំនន់ គ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃ ។

សំណើដ៏សំខាន់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺស្នើឲ្យនាយករដ្ឋមន្រ្តីថៃ ចាត់វិធានការកុំឲ្យ មានការ បាញ់ សម្លាប់ប្រជាពលរដ្ឋខ្មែរ ដែលចូលទៅកាប់ឈើខុស ច្បាប់នៅក្នុងទឹកដីថៃ ហើយដើម្បីដោះស្រាយ បញ្ហានេះ ក្រសួងការ បរទេសកម្ពុជាបានបង្កើតលេខាធិការដ្ឋានអចិន្ត្រៃយ៍ថ្នាក់ជាតិមួយដើម្បីត្រួតពិនិត្យ និងល្បាតលើបញ្ហានេះ ដោយឡែក ភាគីថៃមិនទាន់បង្កើតនៅឡើយទេ ។ ទាក់ទងទៅនឹងសំណើ ដ៏សំខាន់ របស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជាដូចខាងលើនេះ មជ្ឈដ្ឋាននានាសង្ឃឹមថា នាយករដ្ឋមន្រ្តីថៃ ត្រូវចាត់វិធានការ ទប់ស្កាត់ជាបន្ទាន់ ដើម្បីកុំឲ្យទាហានថៃ ដែលឈរជើងតាម តំបន់ព្រំដែនបាញ់ សម្លាប់ ប្រជាពលរដ្ឋខ្មែរ យ៉ាងសាហាវ ព្រៃផ្សៃតទៅទៀត ។ ជាពិសេសភាគីទាំងពីរកម្ពុជា-ថៃ អាចពង្រឹងកិច្ច សហប្រតិបត្តិការដើម្បីសន្តិសុខ សន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែន ហើយប្រែក្លាយតំបន់ព្រំដែន ក្លាយ ទៅជាទីផ្សារសេដ្ឋកិច្ច ពាណិជ្ជកម្មយ៉ាងរស់រវើកប្រកប ដោយភាព រីកចម្រើនជាមិនខាន ៕

Viewing all 8042 articles
Browse latest View live




Latest Images