Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ពលករខ្មែរ ទាំង២០នាក់ ដែលជួយសង្គ្រោះ នៅឥណ្ឌូនេស៊ី នឹងត្រឡប់មកវិញ នៅរសៀលថ្ងៃស្អែក


ចេញពីហូបការ ស្រវឹងធ្លាក់ភ្នែក បើកម៉ូតូបុក របាំងកែងផ្លូវ សន្លប់ឈឹង

$
0
0

បន្ទាយមានជ័យ ៖ បុរសម្នាក់ចេញពី ហូបការ ស្រវឹង បើកម៉ូតូលឿនដល់ចំណុចផ្លូវកោង យកចង្កូតមិនទាន់ បានជ្រុល ទៅបុកបង្គោល ការពារផ្លូវកោង បណ្តាលឲ្យសន្លប់ស្តូកស្តឹង កាលពីវេលាម៉ោង ៣និង៣០ នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ចំណុចភូមិទឹកថ្លា សង្កាត់ទឹកផ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។   

ជនរងគ្រោះ មានអាយុប្រមាណ ជិត៣០ឆ្នាំ បានបើកម៉ូតូ ទំនងជាស្រវឹងជោកជាំ ក្នុងទិសដៅពីកើតមកលិច ក្នុង ល្បឿនលឿន មកដល់ត្រង់ចំណុចផ្លូវកោង បានជ្រុលទៅបុក បង្គោលការពារផ្លូវកោង នៅនឹងចិញ្ចើមផ្លូវខាងជើង សន្លប់ស្តូកស្តឹង។

ក្រោយកើតហេតុ  អ្នកជិតខាងបានយកទូរស័ព្ទ ចុចលេខក្នុងទូរស័ព្ទរបស់ជនរងគ្រោះ ទៅសាច់ញាតិ ទើបដឹងថា ជនរងគ្រោះ រស់នៅភូមិសឹង្ហ ឃុំសឹង្ហ ស្រុកអូរជ្រៅ ហើយចេញពីហូបការ នៅក្រុងសិរីសោភ័ណ ក៏ជួបគ្រោះថ្នាក់តែម្តង៕ដោយចិន្តា

កម្លាំងនគរបាល ស្រុកមង្គលបូរី បន្តត្រួតពិនិត្យ រាល់ការបើកបរ មិនគោរពច្បាប់ ចរាចរណ៍

$
0
0

បន្ទាយមានជ័យ៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង៧យប់ នៅលើផ្លូវជាតិលេខ៥ ត្រង់មុខ អធិការដ្ឋាននគរបាលស្រុក កម្លាំងនគរបាលចរាចរ ស្រុកចំនួន ០៦ នាក់ ដឹកនាំដោយលោកអនុ.ឯកហ៉ីង ហាន អធិការរង ផែនសណ្តាប់ធ្នាប់ បានសហការជាមួយ កម្លាំងនគរបាលចរាចរខេត្ត ០៣នាក់ បុគ្គលិកសាខាកាកបាទក្រហមខេត្តម្នាក់ និងអ្នកស្ម័គ្រចិត្តភូមិក្នុង ឃុំឫស្សីក្រោក ០៥ នាក់ស្រី ០៣ នាក់ បានចុះផ្សព្វផ្សាយ អប់រំអ្នកបើកបរម៉ូតូ មិនពាក់មួក សុវត្ថិភាព និង អ្នកបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ប្រតិបត្តិការ នៅមុខអធិការដ្ឋាននគរបាល ស្រុកមង្គលបូរី ។

លោក វរសេនីយ៍ត្រី សន គឹមសួគ៌ នាយការិយាល័យសណ្តាប់ធ្នាប់ នៃស្នងការខេត្តបន្ទាយមានជ័យ
បានប្រាប់ឲ្យ ដឹងថា នៅក្នុងខេត្តបន្ទាយមានជ័យ តែងតែមានករណីគ្រោះថ្នាក់ចរាចរណ៍មានជាញឹកញាប់
ណាស់ ខ្លះបង្កឲ្យរបួសធ្ងន់ ស្រាល ខ្វះបានស្លាប់នៅកន្លែងកើតតែម្តង នេះជាកត្តាមួយដ៏សំខាន់
សម្រាប់ ប្រជាពលរដ្ឋ ត្រូវចេះគោរពច្បាប់ចរាចរទាំងអស់គ្នា។

លោកបានបន្តថា កម្លាំងសមត្ថកិច្ចបានធ្វើការណែនាំរួមមាន ម៉ូតូសរុប ២៨៣គ្រឿង មានពាក់មួក៦៦ គ្រឿង មិនពាក់មួក ២១៧គ្រឿង និង ចែកខិតប័ណ្ណអស់ចំនួន ១៤៦ សន្លឹក  និង  ធ្វើតេស្តអ្នកបើកបររថយន្តសរុប ៤១ គ្រឿង មានជាតិ ស្រវឹងគ្មាន៕

រនាំងវណ្ណៈបង្ខំ គូស្នេហ៍វៀតណាម លេបថ្នាំបញ្ចប់ជីវិត ទាំងខ្លួនកាយ ក្រសោប ឱបគ្នាយ៉ាងស្អិតល្មួត

$
0
0

ពោធិ៍សាត់៖ ស្នេហាដ៏ស្មោះស្ម័គ្រ ផុសចេញពីក្រអៅបេះដូង កំលោះក្រមុំ ជនជាតិវៀតណាម មួយគូរស់នៅលើផ្ទៃ បឹងទន្លេសាប បានឈានដល់ការ លេបថ្នាំបញ្ចប់ជីវិតទាំងពីរនាក់ ក្នុងថ្ងៃខែឆ្នាំតែមួយ បន្ទាប់ក្តីស្នេហ៍ដែលតាក់តែង កំណត់ដោយធម្មជាតិ ប្រែប្រួលជាឥតន័យ ព្រោះជញ្ជាំងរនាំងវណ្ណៈ របស់អ្នកមានគុណជនជាតិវៀតណាម ចិត្ត ឃោរឃៅគ្មានក្តីមេត្តា។

សពគូស្នេហ៍វ័យក្មេងជនជាតិវៀតណាម ផ្ញើជីវិតលើដែនទន្លេសាបរបស់កម្ពុជា ត្រូវបានប្រជានេសាទប្រទះឃើញ នៅម៉ោង ១២កណ្តាលអាធ្រាត្រថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅលើទូកក្នុងព្រៃរបោះលើផ្ទៃ បឹងទន្លេសាប ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទឹល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ទាំងរូបកាយឱបគ្នាយ៉ាងស្អិតល្មួត បេះស្ទើរមិនរបេះ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសស្មោះស្នេហ៍ ឈ្មោះ ប៊ុន ហាង អាយុ ២០ឆ្នាំ រីឯនារីចិត្តស្ម័គ្រភក្តី មានឈ្មោះ វិន ធី ថរ អាយុ ១៨ឆ្នាំ។

បើតាមសាច់ញាតិប្រាប់សមត្ថកិច្ច បានឲ្យដឹងថា គូរស្នេហ៍វ័យក្មេងនេះ បានចាប់ចិត្តស្រឡាញ់ប្រតិព័ទ្ធជាមួយគ្នា អស់រយៈមួយឆ្នាំមកហើយ ប៉ុន្តែឪពុកម្តាយមិនបំពេញបំណងរបស់ពួកគេឡើយ ព្រោះតែវណ្ណៈខុសគ្នា។

សមត្ថកិច្ចបានបន្តថា ដោយសារភ្លើងស្នេហ៍ ដែលបានបង្កាត់ និងឆាបឆេះរយៈពេលមួយឆ្នាំកន្លងមកនេះ ប្រែជា អស់ន័យ ព្រោះតែជញ្ជាំងវណ្ណៈនោះ បុរសបេះដូងស្មោះ និងនារីចិត្តស្ម័គ្រភក្តី បាននាំគ្នាអុំទូកចូលទៅក្នុងព្រៃរបោះ ហើយនាំគ្នាលេបថ្នាំទាំងពីរនាក់តែម្តង៕

រថយន្ត កាមរីបាឡែន បើកបុកម៉ូតូមួយ​គ្រឿង ស្លាប់បុរសម្នាក់ របួសធ្ងន់ស្រាល ៣នាក់

$
0
0

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរកាលពីវេលាម៉ោង ៧ និង៣០នាទី យប់ថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០១៤  ដែលបង្កឡើយ ដោយរថយន្តម៉ាកកាមរីបាឡែន បានបើកទៅបុកម៉ូតូម៉ាកសេ១០០មួយគ្រឿង  បណ្តាលឲ្យជនរងគ្រោះ៤នាក់ រងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះបានកើតឡើង នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអូរដីម  សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

រថយន្តបង្កម៉ាកកាមរីបាឡែន ពណ៍ស ពាក់ស្លាកលេខក្រុងព្រះសីហនុ 2A-2484 បើកបរក្នុងទិសដៅពីកើតទៅលិច ចំណែកម៉ូតូរងគ្រោះ ម៉ាកសេ១០០ មួយគ្រឿង ពាក់ស្លាកលេខ ប១៥១២ ភព១ បើកច្រាស់ទិសជាមួយរថយន្ត។ អ្នកបើករថយន្តមិនទាន់ត្រូវបានគេស្គាល់ឈ្មោះនៅឡើយទេ ដោយគ្រាន់តែបានរកឃើញនូវកាតការងារ ដែលមានឈ្មោះជាតិ បញ្ញា  ចំណែកអ្នកបើកម៉ូតូមាន គ្នាចំនួន៤នាក់ មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណដែរ រងរបួសសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ។  

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើបើកក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុរថយន្តបង្ក បានបើកវ៉ារថយន្តកុងទ័រនឺមួយគ្រឿង ខណៈកំពុងវ៉ាក៏ស្រាប់តែមាន រថយន្តកុងទ័រនឺមួយគ្រឿងទៀត បើកក្នុងទិសដៅច្រាស់គ្នា ឃើញដូចនោះរថយន្តបង្កបានព្យាយាម បើកគេច ហើយក៏បានបុកនឹងម៉ូតូរងគ្រោះតែម្តង បណ្តាលឲ្យជនរងគ្រោះដែល ជិះម៉ូតូមានគ្នា៤នាក់ រងរបួសសន្លប់ស្តូកស្តឹង នៅនឹងកន្លែងកើតហេតុ ចំណែករថយន្តបានបន្តបើកទៅធ្លាក់ក្នុងប្រឡាយទឹកស្អុយនៅក្បែរនោះ។

ក្រោយបង្កហេតុជនសង្ស័យដែលជាអ្នកបើករថយន្ត បានចេញពីរថយន្តរត់គេខ្លួនបាត់ ចំណែកជនរងគ្រោះទាំង៤នាក់ ត្រូវបានរថយនរបស់អង្គភាព លេខ៧០ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះអាយុជីវិត។

ប្រភពព័តមានចុងក្រោយបានឲ្យដឹងថា ជនរងគ្រោះម្នាក់បានស្លាប់ ខណៈបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ជនរងគ្រោះដែលបនាស្លាប់មានឈ្មោះ លឹម មានអាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងទឹក ស្រុកសំរោង ខេត្តតាកែវ៕

ក្រុមហ៊ុន Kfour ចាប់រង្វាន់ ផ្សងសំណាង ដល់អតិថិជន របស់ខ្លួន

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុន Kfour បានរៀបចំចាប់រង្វាន់ផ្សងសំណាង ទៅដល់អតិថិជន របស់ខ្លួន ជាច្រើនរូប ក្នុងគ្រាដែលបានជាវផលិតផល របស់ក្រុមហ៊ុន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូក។

ការចាប់រង្វាន់ផ្សងសំណាងនេះ បានធ្វើឡើង កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាខា ក្រុមហ៊ុន Kfour ស្ថិតនៅផ្លូវមុនីវង្ស។

លោក CAL Vertyap នាយកគ្រប់គ្រងក្រុមហ៊ុន Kfour បានឲ្យដឹងថា ការចាប់រង្វាន់ នាពេល នេះ ដើម្បីជាការលើកទឹកចិត្ត ដល់អតិថិជនទាំងអស់ ដែលបានជាវរាល់ ផលិតផលរបស់ក្រុមហ៊ុន។

លោកបន្តថា ក្រុមហ៊ុនសន្យា នឹងពាំនាំមកនូវផលិតផលថ្មីៗ ទំនើបៗដែល មានគុណភាពមក បំពេញសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ជាមួយនឹង ការផ្តល់រង្វាន់ ពិសេសសម្រាប់ចូលឆ្នាំ សកលនិងចូលឆ្នាំខ្មែរខាងមុខ។

រង្វាន់ដែលក្រុមហ៊ុន ចាប់ឆ្នោតផ្សងសំណាង រួមមាន ទូរទស្សន៍៥០អ៊ីងមួយរង្វាន់ ម៉ាស៊ីនបោកខោអាវមួយរង្វាន់ ទូទឹកកកមួយរង្វាន់ ទូរទស្សន៍២៤អ៊ីង៥រង្វាន់ ម៉ាស៊ីនអាំងសាច់៥រង្វាន់ ម៉ាស៊ីនថត១០រង្វាន់ កាសស្តាប់ត្រចៀក២៥រង្វាន់ ម៉ាស៊ីនចាក់ VCD ៣០រង្វាន់ និងអាវរងារ១០រង្វាន់៕

Photo by DAP-News

Photo by DAP-News

កម្លាំងអ ហ ស្រុកសេសាន ចុះបង្ក្រាបឈើ របស់ប្រធានស្នាក់ការ ប៉េអឹម៧៤៤ និងមេឈ្មួញ ជាកូនចៅឧកញ៉ាម្នាក់

$
0
0

ខេត្តស្ទឹងត្រែង ៖ ឈើប្រណិត និងឈើប្រភេទលេខ១ ដែលគេដឹកជញ្ជូន យកមកគទុក ក្នុងព្រៃក្បែរផ្ទះ និងជិតស្នាក់ការ សន្តិសុខ៧៤៤ត្រូវបាន កម្លាំងអ ហ ស្រុកសេសានបង្រ្កាប ។ ការចុះបង្ក្រាប និងរឹបអូស ឈើប្រណិត និងឈើលេខ១ ខាងលើនោះ គេបានធ្វើឡើងចំនួនពីរថ្ងៃ គឺនៅថ្ងៃទី១៨ និងថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០១៤ បង្ក្រាបទៅលើទីតាំងចំនួនពីរ គឺទី១ នៅក្នុងព្រៃជិតផ្ទះឈ្មួញ ឈើម្នាក់ឈ្មោះលឹម ផាត និង២ នៅជាប់នឹង របងស្នាក់ការសន្តិសុខប៉េអឹម៧៤៤ ស្ថិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

មន្ត្រីកងរាជអាវុធហត្ថ បានបា្រប់ឲ្យដឹងថា ឈើដែលបង្ក្រាបនោះ មានពីរប្រភេទ គឺជាប្រភេទឈើប្រណិត និងប្រភេទឈើលេខ១ មានឈើធ្នង់ សុក្រម កកោះនិងគគីរ ហើយឈើដែលបានមកពី ការបង្ក្រាបនៅ ថ្ងៃទី១៨វិច្ឆិកា មានចំនួន១៨៨ដុំ ស្មើនឹងជា៨ម៉ែត្រគូប ។ និងនៅថ្ងៃទី១៩វិច្ឆិកានេះ អាវុធហត្ថស្រុក សេសាន កំពុងបន្តរឹបអូសឈើ១ទីតាំងទៀត នៅជាប់របងស្នាក់ការសន្តិសុខ៧៤៤ ទីតាំងទាំងពីរខាង លើនោះ ស្ថិតនៅក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ មន្ត្រីដដែលបានបន្តថា ឈើដែលកំពុងរឹបអូសនោះ មានឈើធ្នង់ប្រភេទកូនកន្លឹង ចំនួន១១១ ដុំ ឈើកកោះចំនួន៥សន្លឹក មានមុខកាត់៨០ សង់ទីម៉ែត្រ ប្រវែង៣ម៉ែត្រ តុមូល៥សន្លឹក ជាប្រភេទឈើគគី មានមុខកាត់ចាប់ពី១៣០ ទៅ១៤០សង់ទីម៉ែត្រ និងឈើប្រភេទលេខ១ មួយចំនួនទៀត ។

ឈើដែលអាវុធហត្ថ ស្រុកសាន បានបង្ក្រាប២ថ្ងៃនេះ ត្រូវមន្ត្រីអាវុធហត្ថបា្រប់ឲ្យដឹងថា មួយភាគជា របស់ឈ្មោះសេង សោភណ្ឌ ប្រធានស្នាក់ការ៧៤៤ និងមួយភាគទៀត ជារបស់មេឈ្មួញម្នាក់ឈ្មោះលីម ជាកូនចៅជំនិត របស់លោកឧកញ៉ាម្នាក់ មានក្រុមហ៊ុនដឹកឈើលេខ២ នៅខេត្តស្ទឹងត្រែង ។ទាំងពីរនាក់ ម្នាក់ជាសមត្ថកិច្ច និងម្នាក់ទៀតជា ឈ្មួញ តែងបានឃុបឃិតគ្នា រកស៊ីបទល្មើស តែគ្មានមន្ត្រី សមត្ថកិច្ចណា ហ៊ានចុះបង្ក្រាបក្រៅពីអាវុធហត្ថនោះឡើយ ។

ក្រោយការបង្ក្រាប ឈើប្រណិត និងឈើប្រភេទលេខ១ ដែលមានចំនួន និងមានតម្លៃដ៏ច្រើននោះ ត្រូវបាន មេបញ្ជាការ កងរាជអាវុធហត្ថស្រុក ធ្វើកំណត់ហេតុផ្ទេរប្រគល់ទៅឲ្យមន្ត្រី រដ្ឋបាលព្រៃឈើ ហើយដឹក ជញ្ជូនយកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើក្បាលរមាស ស្រែគរ ។

លោកសុខ រិទ្ធី បានបញ្ជាក់ថា ក្រោមបញ្ជាលោកឧត្តមសេនីយ៏ មេបញ្ជាការអាវុធហត្ថខេត្ត លោកនឹង ខិតខំបន្តស្វែងរកការបង្ក្រាបបទល្មើស ព្រៃឈើនោះ តទៅទៀត ៕

គណៈកម្មការទី៧ ស្នើឲ្យរដ្ឋគ្រប់គ្រង ចំណូល ដែលបានមកពី ប្រាសាទអង្គរវត្ត

$
0
0

ភ្នំពេញ ៖ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា លោក យ៉ែម បុញ្ញាឫទ្ធិ បានស្នើឲ្យរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន ដែលជាអ្នកគ្រប់គ្រងវិស័យ ទេសចរណ៍នៅកម្ពុជា យកថវិកាដែលបានមកពីភ្ញៀវទេសចរ ចូលទស្សនា ប្រាសាទអង្គរវត្ត ដែលបច្ចុប្បន្ន ក្រុមហ៊ុនឯកជន ជាអ្នកគ្រប់គ្រងនោះ ឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ ។

ការថ្លែងលោក យ៉ែម បុញ្ញាឫទ្ធិបែបនេះបានធ្វើឡើង នៅគ្រាដែលោកបានហៅ លោក ថោង ខុន មកបំភ្លឺករណីគ្រប់ គ្រងចំណូល-ចំណាយ វិស័យទេសចរណ៍ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤នេះនាវិមានរដ្ឋសភា ។

លោកថា “គឺយើងស្នើសុំឲ្យបន្តការគ្រប់គ្រងអង្គរ ការលក់សំបុត្ររបស់អង្គរហ្នឹង យកមកឲ្យក្រសួងទេសចរណ៍ គ្រប់ គ្រងវិញ ពីព្រោះយើងចំណាយលុយទាក់ទាញ ទេសចរណ៍មក មិនគួរឲ្យគេលក់សំបុត្រយកចំណេញទទេៗ អីចឹង ទេ”។

លោក យ៉ែម បុញ្ញឬទ្ធិ បានបញ្ជាក់ថា ដើម្បីឲ្យចំណូលថវិកាជាតិ បានកើនឡើង កាត់បន្ថយភាពក្រីក្រ អីចឹងហើយ គណៈកម្មការទី៧ ចង់ឲ្យក្រសួងទេសចរណ៍ បន្តការគ្រប់គ្រងការលក់សំបុត្រនេះ ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងសុំធ្វើការពិគ្រោះ យោបល់គ្នាសិន គឺមិនហានសម្រេចនៅឡើយទេ ។

ចំពោះចំណូលថវិកា ដែលបានមកពីការលក់សំបុត្រចូលមើលប្រាសាទអង្គរវត្តនេះ លោកថា “កិច្ចការទាំងអស់នេះ ចង់ដឹងច្បាស់គឺ ខ្ញុំបាទ បានសំណូមពរឲ្យគណៈកម្មការទី៧ ឲ្យទៅសាក់សួរអប្សរា”។

លោក ថោង ខុន បានបញ្ជាក់ថា រឿងបញ្ញាប្រាក់ចំណូលនេះ គឺលោក មិនបានដឹងនោះទេ ពីព្រោះមិនជាតួនាទី របស់ ក្រសួងទេសចរណ៍នោះ ៕


ប្រទេសចំនួន៧ចូលរួម ការប្រកួតប្រជែង អង្ករល្អជាងគេ របស់ពិភពលោក

$
0
0

ភ្នំពេញ៖ ការប្រកួតប្រជែងអង្ករល្អបំផុត នៅលើពិភពលោក មានរសជាតិ ឆ្ងាញ់ប្រចាំឆ្នាំ២០១៤ នឹងត្រូវប្រារព្វឡើង នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ នាថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ។

សមាសភាពចូលរួមប្រកួតប្រជែង រួមមានប្រទេសទាំង៧ រួមមាន កម្ពុជា ថៃ វៀតណាម ប៉ាគីស្ថាន ឥណ្ឌា ភូមា និងអាមេរិក ដែលសុទ្ធសឹងជ្រើសយកអង្ករល្អ និងមានរសជាតិឆ្ងាញ់មកប្រកួតប្រជែង។ កម្ពុជាដែលជាម្ចាស់ផ្ទះបានត្រៀមខ្លួនជាស្រេច នំាយកអង្ករដ៏ល្អល្បីរបស់ខ្លួនដាក់ប្រកួតប្រជែង ដែលមាន អង្ករក្រអូបផ្ការំដួល និងអង្ករសែនក្រអូប ជាអង្ករប្រណិតរបស់កម្ពុជា។
កម្ពុជាសង្ឃឹមថា អង្ករកម្ពុជានឹងអាចកាន់កាប់តំណែងលេខ១ជាបន្តទៀត សម្រាប់អង្ករដែលមានរសជាតិឆ្ងាញ់ជាងគេនៅលើពិភពលោក និងក៏សង្ឃឹថាបានជាប់ចំណាប់ថ្នាក់បីឆ្នាំជាប់គ្នាផងដែរ។

គួរបញ្ជាក់អង្ករក្រអូបរបស់កម្ពុជា ទទួលជ័យលាភីជាល្អជាងគេរបស់ពិភពលោក២ឆ្នាំជាប់គ្នា គឺឆ្នាំ២០១២ ជាប់លេខ១ នៅបាលី ប្រទេសឥណ្ឌូណេស៊ី និងឆ្នាំ២០១៣ ជាប់លេខ១ទៀតនៅហុងកុងប្រទេសចិន៕

លោក ផៃ ស៊ីផាន ឆ្លើយតប ករណីព្រំដែន កម្ពុជា-វៀតណាម

$
0
0

ភ្នំពេញ ៖ បន្ទាប់ពីលោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សា ឃ្លាំមើលកម្ពុជា បានរៀបចំសន្និសីទសារ ព័ត៌មាន ស្តីពីបញ្ហា ព្រំដែន ហើយស្នើឲ្យសមាជិកសភាទាំង ១២៣រូប ជំរុញឲ្យក្រុម ប្រឹក្សាធម្មនុញ្ញ លុបចោលសន្ធិសញ្ញា បំពេញបន្ថែម ឆ្នាំ២០០៥ នោះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការ គណៈរដ្ឋមន្រ្តី នៅរសៀលថ្ងៃទៅ១៩ ខែវិច្ឆិកា នេះ បានឆ្លើយ តបទៅនឹងការលើកឡើងទាំងនោះ ។

យោងតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់លោក ផៃ ស៊ីផាន បានឲ្យដឹងថា « ខ្លាចបាត់បង់ទឹកដី តែ ប្រឆាំងនឹងការធ្វើរបង (បោះបង្គោលព្រំដែន) ឬចោទថា អ្នកជិតខាងរំកិលចូលទឹកដីកម្ពុជា តែប្រឆាំងនឹងការធ្វើរបង (ការបោះបង្គោល) ការពារព្រំដែន ។

នេះជាពាក្យពេចន៍ របស់សម្តេចតេជោ ដែលបានលើកឡើង នៅក្នុងវិមានរដ្ឋសភា កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០១២»។

លោកមានប្រសាសន៍ នៅក្នុងបណ្តាញទំនាក់ទំន ងសង្គមហ្វេសប៊ុកបន្តថា ការងារព្រំដែន និងខណ្ឌសីមាព្រំដែន គឺជា ការងារអន្តរជាតិ យាងហោចណាស់ពីសំណាក់ទ្វេភាគី នៃប្រទេស ដែលជាប់ពាក់ព័ន្ធ និងបូរណភាពទឹកដីនេះ។ បរិបថអន្តរជាតិនៅពេលនេះ គឺផ្អែកទៅលើ អនុសញ្ញា សន្ធិសញ្ញា កិច្ចព្រមព្រៀងរវាងភាគីពាក់ព័ន្ធ និងប្រទេសភាគី ដែលទទួល បានផលប្រយោជន៏ពីការបោះ ពីការកម្រិតខណ្ឌសីមា ដែលរាប់ចាប់តាំងពីការវាស់វែង ការបោះតម្រុយ ការពិភាក្សា និងការអនុវត្តន៍បច្ចេកទេស និងវិទ្យាសាស្ត្រដែលអាចប្រើប្រាស់បាន។

ប្រភពខាងលើបន្ថែមថា ពេលបញ្ចប់ការងារអ្វីៗរបស់ខ្លួន ត្រូវតែឆ្លងតាមការផ្តល់សច្ចាប័ន របស់សភា នៃភាគីទទួល ផលប្រយោជន៍ទាំងសងខាងគឺទ្វេភាគី។ កម្ពុជាតែងតែទាត់ចោល ក៏ដូចជាតុលាការ យុត្តិធម៌អន្តរជាតិ (ICJ) ពុំទទួល ស្គាល់នូវបន្ទាត់ខណ្ឌសីមាព្រំដែន ដែលឧបកិច្ច ឬធ្វើឡើងដោយម្នាក់ឯង ឬឯកតោភាគីនោះឡើយ។ ហើយក៏មិនមែន ក្រុមអង្គការក្រៅរដ្ឋាភិបាល ឬសកម្មជននោះដែរ។ ការងារព្រំដែន និងកម្រិតខណ្ឌសីមា ជាការងារបច្ចេកទេស សុទ្ធ សាធ បន្ទាប់ពីកិច្ចឯកភាពនយោបាយជាបឋម និងពីសភា ៕

លោក ធី ខេមរិន ប្រមូលអ្នកជិះម៉ូតូធំ ចូលរួមបម្រើ សកម្មភាព មនុស្សធម៌ក្នុងសង្គម

$
0
0

ភ្នំពេញ ៖ លើសពីការស្រឡាញ់ ចាប់ចិត្តប្រតិព័ទ្ធ លើរូបរាងរឹងម៉ាំ និងសង្ហារបស់ម៉ូតូស្ព័រធំៗនោះ លោក ធី ខេមរិន បានយកការនិយមចូលចិត្ត ជិះម៉ូតូធំ ចងក្រងជាក្រុមចូលរួម ធ្វើសកម្មភាពមួយចំនួន បម្រើសកម្មភាពមនុស្ស ធម៌ក្នុង សង្គម ព្រមទាំងចង់បំបែកផ្នត់គំនិត និងបង្ហាញថា អ្នកជិះម៉ូតូធំ មិនក្រុមក្មេងជើងកាង អន្ធពាលនោះទេ ។

ដោយសារការកើនឡើង នៃសេដ្ឋកិច្ចកម្ពុជា ការធ្វើពាណិជ្ជកម្មទៅលើ យានយន្តគ្រប់ប្រភេទ រថយន្ត ម៉ូតូទំនើបៗ ស៊ីវិល័យ ក៏ចាប់ផ្តើមមានវត្តមានយ៉ាងនៅកម្ពុជា។ អំណោយផលល្អ នៃសេដ្ឋកិច្ចជាតិ កើតចេញពីសុខសន្តិភាព ក៏ បានជំរុញឲ្យជីវភាព របស់ប្រជាពលរដ្ឋបានធូរធារផងដែរ។ កត្តាជីវភាពនេះ បានធ្វើឲ្យក្រុមបុរសៗនិយមចូលចិត្ត ប្រើ ប្រាស់ប្រភេទម៉ូតូធំៗ មានលទ្ធភាពទិញម៉ូតូ យកមកបើកបង្ហាញសម្រស់នៅតាមទីប្រជុំជន ជាពិសេស ក្នុងរាជធានី ភ្នំពេញតែម្តង ។

រយៈពេល ២-៣ឆ្នាំងចុងក្រោយ ម៉ូតូធំត្រូវបានគេមើលឃើញថា មានកំណើនអ្នកជិះគួរឲ្យសម្គាល់ ទោះបីម៉ូតូធំទំនើបៗនេះ មានតម្លៃថ្លៃរាប់ពាន់ដុល្លារក៏ដោយ។ លោក ធី ខេមរិន បានបញ្ជាក់ថា រូបលោកចាប់ចិត្តស្រឡាញ់ម៉ូតូធំ តាំងពីកុមារភាព ។

ក្នុងវ័យ ២៩ឆ្នាំ មាឌធំខ្ពស់ សម្បុរសសង្ហា លោក ធី ខេមរិន បានបញ្ជាក់ពីអារម្មណ៍របស់ខ្លួនថា ពេលបានជិះម៉ូ ធំ គឺ បានបង្ហាញអានុភាពជាបុរសពិតៗ ។ «និយាយទៅយើងជិះម៉ូតូធំ វាបានបង្ហាញថា យើងជាបុរសពិតៗ ព្រោះម៉ូតូធំ មិនមែនមនុស្សធម្មតាជិះវាបានទេ ។ ជាពិសេសពេលយើងជិះធ្វើដំណើរ ទៅតាមបណ្តាខេត្តឆ្ងាយ តាមស្ថានភាពផ្លូវ កោង ឬឡើងទួលជាដើម បើគ្មានបច្ចេកទេសទេ មិនអាចជិះបានទេ»។

លោក ធី ខេមរិន ដោយសារតែការស្រឡាញ់ម៉ូតូធំ និងឃើញអ្នកលេងម៉ូតូធំនៅកម្ពុជា មានច្រើននោះ នៅឆ្នាំ២០ ១១ ក៏បានប្រមូលផ្តុំគ្នា បង្កើតជាក្រុមអ្នកជិះម៉ូតូធំមួយ ដែលមានឈ្មោះថា KSB ឬហៅថា «ក្រុមខ្មែរម៉ូតូស្ព័រ»។

លោក ធី ខេមរិន បានថ្លែងបញ្ជាក់តាមទូរស័ព្ទថា ក្រុមអ្នកជិះម៉ូតូធំ KSB មានច្បាប់បទបញ្ជាផ្ទៃក្នុងរបស់ក្រុមត្រឹមត្រូវ។ មិនតែប៉ុណ្ណោះក្រុម KSB បង្កើតឡើងមិនត្រឹមតែការជិះកម្សាន្តនោះទេ តែក្នុងទិសដៅចូលរួមសកម្ម ភាពមនុស្សធម៌ នៅក្នុងសង្គមកម្ពុជា ។

លោក ធី ខេមរិន បានបន្តថា ក្រុម KSB របស់លោកបង្កើតនៅឆ្នាំដំបូង មានសមាជិកតែ ៥នាក់ប៉ុណ្ណោះ មកដល់ ពេលបច្ចុប្បន្នមានសមាជិករហូតដល់ ៥០នាក់។ ក្រៅការពីការជិះកម្សាន្ត ក្រុម KSB បានចូលរួមបម្រើសកម្មភាព មនុស្សធម៌ក្នុងសង្គម ព្រមទាំងជាសារបំផុសដល់ការបើកបរឲ្យគោរពច្បាប់ចរាចរណ៍ ។

យុវជនរូបសង្ហាចូលចិត្តម៉ូតូធំរូបនេះ បានបញ្ជាក់ថា ក្រុមរបស់គេធ្លាប់បានរៃអង្គាសជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ចំនួន ៣លើក និងចូលរួមឧបត្ថម្ភដល់សិស្សានុសិស្សក្រីក្រ តាមទីជនបទមួយចំនួនផងដែរ ។

លោក ធី ខេមរិន បានបន្តថា ប្រាក់សប្បុរសទាំងអស់នេះ គឺបានមកពីការរៃអង្គាសសមាជិកក្នុងក្រុម មិនមែនជា ប្រាក់ ឧបត្ថម្ភមកពីណានោះទេ ។ ទោះបីជាយ៉ាងណា លោកបានបញ្ជាក់ថា រូបលោក និងសមាជិកក្រុមនឹងនាំគ្នា បង្កើតព្រឹត្តិ ការណ៍ផ្សេងៗ ដើម្បីស្វែងរកប្រាក់សប្បុរស ជួយកុមារក្រីក្រតាមរយៈសកម្មភាពជិះម៉ូតូធំរបស់ខ្លួន ។

បើតាមការបញ្ជាក់របស់លោក ខេមរិន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ខាងមុខនេះ លោកនឹងបង្កើតព្រឹត្តិការណ៍ធំ មួយ ស្វែងរកការឧបត្ថម្ភជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងសិស្សក្រីក្រតាមទីជនបទ ។

ជាមួយនឹងកំណើនអ្នកជិះម៉ូតូធំ នៅក្នុងរាជធានីភ្នំពេញ លោក ធី ខេមរិន បានធ្វើការអំពាវនាវ ដល់អ្នកជិះម៉ូតូធំទាំង អស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងមានក្រមសីលធម៌ខ្ពស់រាល់ពេលបើកបរ ជាពិសេសនៅក្នុងទីប្រជុំជន ត្រូវ បើកបរជាមួយល្បឿនយឺតៗ ជៀសវាងការបង្កសំឡេងរំខានដល់អ្នកដទៃ និង ឈានដល់ការវាយតម្លៃមិនល្អ សម្រាប់ អ្នកជិះម៉ូតូធំ។

លោកក៏បានអំពាវនាវ ដល់ក្រុមអ្នកជិះម៉ូតូធំ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដោយការពាក់មួកសុវត្ថិភាព និង បំពាក់ កញ្ចក់លើម៉ូតូ ដើម្បីជាសារដល់ពលរដ្ឋទូទៅ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយអត្រាគ្រោះ ថ្នាក់លើដង វិថី។

លោក ខេមរិន ក៏បានសុំចិត្តដល់ប្រជាពលរដ្ឋខ្មែរ លុបបំបាត់នូវទស្សនអាវិជ្ជមានថា អ្នកជិះម៉ូតូធំជាក្មេង ជើងកាងក្មេង ទំនើងជាដើមនោះ។ លោកថា «អ្នកជិះម៉ូតូធំមិនសុទ្ធតែជាមនុស្សមិនល្អ ជាក្មេងទំនើង ជើងកាងនោះ ទេ ជាក់ស្តែង ក្រុមរបស់ខ្ញុំសុទ្ធតែជាអ្នកធ្វើការងារ តាមបណ្តាក្រុមហ៊ុន និងស្ថាប័ននានា។ តែការជិះម៉ូតូធំនេះព្រោះតែចិត្ត ស្រឡាញ់»។

លោក ខេមរិន បានគូសបញ្ជាក់ផងដែរថា ម៉ូតូធំ ដែលមានវត្តមាន នៅកម្ពុជាបច្ចុប្បន្នមានចាប់ពីតម្លៃប្រមាណ ៥ពាន់ ដុល្លារ រហូតដល់ជាង ២ម៉ឺនដុល្លារ។ លោកបានបង្ហាញការកត់សម្គាល់របស់លោកថា ការកើនឡើងចំនួន អ្នកជិះម៉ូតូ ធំ អាស្រ័យទៅលើជីវភាព របស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ និងធូរធារឡើងជាលំដាប់តាមរយៈការដឹកនាំប្រទេស ជាតិ ឲ្យមានសុខសន្តិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ៕

រូបថតដោយលោក ជោត ទិត (ទីក្រុងម៉ូតូ)

ការដេញថ្លៃគម្រោង បឹងទន្លេសាប អ្នកម៉ៅការ នៅតែបន្ត ការឃុបឃិត ដេញថ្លៃដោយ គ្មានការ ប្រកួតប្រជែង

$
0
0

កំពង់ចាម ៖ ការដេញថ្លៃ គម្រោង អភិវឌ្ឍន៍ខ្នាតតូច តំបន់បឹងទន្លេសាប ចំនួន៣គម្រោង ដែលបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅឃុំខែលជ័យ និងឃុំសំពងជ័យ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម អ្នកម៉ៅការនៅតែបន្ត ការឃុបឃិតគ្នាត្រូវទឹកតែ ធ្វើឲ្យការ ដេញថ្លៃនោះ គ្មានការប្រកួតប្រជែងឡើយ ហើយប្រការនេះ គេសង្ស័យថា មន្ត្រីទីចាត់ការ ផែនការ និងវិនិយោគខេត្ត គ្រប់គ្រង គម្រោងនេះ មានការពាក់ព័ន្ធទទួល ផលប្រយោជន៍ ពីការឃុបឃិតគ្នាផងដែរ។

ប្រភពពីអ្នកម៉ៅការ ដែលទៅចូលរួមដេញថ្លៃ ក្នុងលក្ខខណ្ឌ សុំមិនបញ្ចេញឈ្មោះ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឲ្យដឹងថា  គម្រោងចំនួន២ ដែលបាន ដាក់ឲ្យដេញថ្លៃ ពេលព្រឹក នៅសាលា ឃុំខែលជ័យ មានទី១-គម្រោង ជួសជុលផ្លូវ គ្រួសក្រហមប្រវែង១,២៥០ម៉ែត្រ ក្នុងឃុំត្រពាំងគរ តម្លៃដាក់ឲ្យដេញ១៥.៥៩៣ដុល្លារ អ្នកដេញមានគ្នា ៣នាក់ ដេញចុះមកត្រឹម១៥,១០០ដុល្លារ បានទៅក្រុមហ៊ុន «យាន គឹមសឿន» ហើយអ្នកយកគម្រោងនេះ បោះទឹកតែចំនួន២លានរៀល ។ ទី២-គម្រោងស្តារប្រឡាយ ផ្លូវជម្រៅ ១,៩០០ម៉ែត្រ និងសង់លូទ្វារទឹក ៣កន្លែង ក្នុងឃុំស្តើងជ័យ តម្លៃដាក់ឲ្យដេញ ១៩,៦៨៣ដុល្លារ មានអ្នកដេញថ្លៃចំនួន៤នាក់ ដេញចុះមកត្រឹម ១៨,៩៥០ដុល្លារ បានទៅក្រុមហ៊ុន «ឱ សុផាន» អ្នកយកគម្រោងនេះបោះទឹកតែ១០ភាគរយ នៃតម្លៃដេញបាន ។

ដោយឡែក ដេញថ្លៃពេលរសៀល នៅឃុំសំពងជ័យមាន១គម្រោង គឺគម្រោង ជួសជុលផ្លូវដី ប្រវែង១,៧៧០ម៉ែត្រ និងសង់ លូ៣កន្លែង តម្លៃដាក់ឲ្យ ដេញ២១,៣៥៧ដុល្លារ អ្នកយកគម្រោងនេះ ឈ្មោះ «ម៉ិច» បោះទឹកតែ១០ភាគរយដែរ។

ប្រភពដដែលនេះ បានប្រាប់ឲ្យដឹងទៀតថា ប្រាក់ទឹកតែទាំងអស់នោះ អ្នកយកគម្រោង បង់ទៅឲ្យឈ្មោះ លន់ រិទ្ធី  និងឈ្មោះ ដេវិត ដើម្បីបែងចែក ឲ្យអ្នកម៉ៅការ ដែលយកលុយទឹកតែ យល់ព្រមមិនចូលដេញថ្លៃ ប្រកួតប្រជែងខណៈបាន ជជែកគ្នាមុនពេលដំណើរ ការដេញថ្លៃនោះ ។

ប្រភពបានបន្តថា  រូបគាត់ មិនបានទទួលប្រាក់ទឹក តែទាំង៣គម្រោងនោះទេ ដោយហេតុថា ពេលដែលអ្នក យកគម្រោង ឲ្យលុយទៅឈ្មោះ ដេវីត និងឈ្មោះ លន់ រិទ្ធីនោះរួច លោក ទាំងពីរនាក់នោះ បានយកលុយបើករថយន្ត គេចចេញទៅចែកគ្នាគេ ដែលហៅថា (ក្រុមគីឡូធ្ងន់) ចំណែកអ្នកម៉ៅការ ដែលមិនសូវមានថ្វីមាត់ មិនបានទទួលលុយទឹកតែនោះទេ។

អ្នកម៉ៅការ ដដែលនេះ បានបញ្ជាក់ឲ្យដឹងទៀតថា រាល់ដំណើរការ ដេញថ្លៃគម្រោង បឹងទន្លេសាប គឺតែងតែមាន វត្តមាន មន្ត្រីទីចាត់ការផែនការ និងវិនិយោគ ខេត្តកំពង់ចាម ឈ្មោះ ពោយ សុខជា អមជាមួយក្រុមការងារ ២ទៅ៣នាក់ទៀត ទៅពិនិត្យដំណើរការដេញថ្លៃ ប៉ុន្តែយ៉ាងនោះក្តី មុនដំណើរការដេញថ្លៃ គេសង្កេតឃើញ អ្នកម៉ៅការច្រើននាក់ ដែលជាក្រុមរបស់ឈ្មោះ លន់ រិទ្ធី និងឈ្មោះ ដេវីត បានចេញដើរនិយាយចរចារ ធ្វើការសម្របសម្រួល ជាចំហរ និងគ្រប់រូបភាព ឲ្យអ្នកម៉ៅការផ្សេងទៀត យល់ព្រមយកលុយទឹកតែ និងមិនចូលដេញថ្លៃ ប្រកួតប្រជែង ហើយបើមានអ្នកម៉ៅការ ណារឹងទទឹង មិនព្រមយកលុយទឹកតែ គឺក្រុមនោះ នឹងប្រើវិធីរារាំង នៅមុខទ្វារ មិនឲ្យអ្នកចង់ដេញថ្លៃ ប្រកួតប្រជែងចូល ដាក់សំណើរបានឡើយ រហូតចប់នាទីកំណត់ ដាក់សំណើរដេញថ្លៃ ។

ជាក់ស្តែង នៅមុខបន្ទប់ សាលាឃុំស្តើងជ័យ គេ ឃើញមានការរារាំង អ្នកម៉ៅការ ផ្សេងទៀត មិនឲ្យចូលដាក់សំណើរផងដែរ។ ទាក់ទិនទៅនិងព័ត៌មានថា ឈ្មោះ ដេវីត និងឈ្មោះ លន់ រិទ្ធី យកលុយ ដើម្បីបោះទឹកតែនោះ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនអាចសុំការបំភ្លឺបានទេ ដោយលេខទូរស័ព្ទទូរស័ព្ទ ឈ្មោះ លន់ រិទ្ធីចុចចូលតែគ្មានអ្នកទទួល។ 

 ប្រភពដដែលបានបញ្ជាក់ឲ្យដឹងផងដែរថា ជាទូទៅ បើសិនជាការដេញថ្លៃ ដោយការប្រកួតប្រជែង គឺតម្លៃ ដេញចុះមាន ៤០ឬ៥០ភាគរយ នៃតម្លៃដាក់ឲ្យដេញ ប៉ុន្តែបើសិនដេញថ្លៃឃុបឃិត គឺតម្លៃដេញចុះត្រឹម

២ឬ៣ ភាគរយ ប៉ុណ្ណោះ នៃទឹកប្រាក់ដាក់ឲ្យដេញ។ គួររំលឹកដែរថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ នៅសាលាឃុំតាំងក្រាំង ក្នុងស្រុកបាធាយ មានដាក់ឲ្យដេញថ្លៃគម្រោង២ ទី១គឺគម្រោង គម្រោងជួសជុលទំនប់ ត្រពាំងធំ និងគម្រោងមួយទៀត ជួសជុលទំនប់តាកែប តាកង ដែលដំណើរការដេញថ្លៃនោះ ត្រូវបានបែកធ្លាយអ្នកម៉ៅការ ឃុបឃិតគ្នាបោះទឹកតែ ដេញថ្លៃដោយគ្មាន ការប្រកួតប្រជែង ។

ហើយគម្រោងទាំងពីរនោះ ក្រោយពីបានដេញថ្លៃ ត្រូវចុះកិច្ចសន្យា អនុវត្តន៍ការសាងសង់នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ប៉ុន្តែ ក្រោយពីមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានចេញផ្សាយនូវភាពដេញថ្លៃ មិនប្រក្រតីនោះ រហូតមកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ លោក កុយ ណន មេឃុំតាំងក្រាំង បានប្រាប់ឲ្យដឹង តាមទូរស័ព្ទថា ខាងទីចាត់ការផែនការ និងវិនិយោគខេត្តកំពង់ចាម មិនទាន់អនុញ្ញាត ឲ្យម្ចាស់គម្រោងនោះចុះ កិច្ចសន្យានោះទេ ហើយលោក មេឃុំក៏មិនដឹងដែរថា តើ ខាងទីចាត់ការផែនការ និងវិនិយោគខេត្ត ត្រូវយកគម្រោងទាំង២នោះ ដាក់ដេញថ្លៃឡើង វិញឬយ៉ាងនោះទេ៕

មន្រ្តីយោធា ស្រវឹងស្រា ជិះរថយន្តបុកផ្ទះ អ្នកស្រុក កុំជួយទាន់ជ្រុលធ្លាក់ ចូលទឹកទន្លេ

$
0
0

កណ្តាល៖ មន្រ្តីយោធាវ័យជាង ៥០ឆ្នាំម្នាក់ ស្រវឹងស្រាជោកជាំ បើករថយន្តជ្រុលបុកផ្ទះប្រជាពលរដ្ឋ ហើយជ្រុលទៅធ្លាក់ជ្រាំងទន្លេ សំណាងប្រជាពលរដ្ឋឃើញចេញជួយទាញរថយន្ត និងអូសចេញពីរថយន្ត ទាន់ពេលវេលា។ បើជួយមិនទាន់មិនដឹងជោគវាសនា មន្រ្តីយោធារូបនោះ នឹងទៅជាយ៉ាងណាឡើយ។

លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ដែលបើករថយន្តជួបហេតុការណ៍នេះ ដោយចៃដន្យ បានប្រាប់ឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៦ និង៣០នាទីព្រលប់ថ្ងៃទី១៩ ខែវិច្ឆិ កា ឆ្នាំ២០១៤ ស្ថិតនៅក្នុងឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល។

លោក សយ សុភាព បានថ្លែងបញ្ជាក់តាមទូរស័ព្ទថា នៅវេលាម៉ោងកើតហេតុ បុរសជាមន្រ្តីយោធា ដែលមាន អាការស្រវឹងបានជិះរថយន្ត RAV4 ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ ហើយបន្តបួងចង្កូតដំឡើងហ្គា ជ្រុលធ្លាក់ទៅច្រាំងទន្លេ។ តែសំណាងល្អ កង់រថយន្តជាប់ជាមួយជង្ហុកដី បើមិនដូច្នោះរថយន្តនឹងធ្លាក់ទៅក្នុងទន្លេមិនខាន។

លោក សយ សុភាព បន្តថា ក្រោយឃើញហេតុដូច្នោះរូបលោក រួមនិងប្រជាពលរដ្ឋ បានរត់ទៅជួយទាញរថយន្ត និងទាញបុរស ជាមន្រ្តីយោធាចេញពីរថយន្តផងដែរ។ ភ្លាមៗនោះ បុរសយោធានគ្រប់ដណ្តប់ ដោយជាតិស្រវឹង បានប្រកែករឹងរូសមិនព្រមចេញពីរថយន្ត ប្រកែកមានៈចង់បើករថយន្តបន្ត ទោះប្រជាពលរដ្ឋនាំគ្នាលួងលោម យ៉ាងណាក្តី។

ឃើញហេតុការណ៍ដូច្នោះ លោក សយ សុភាព ក៏បានទូរស័ព្ទទៅសមត្ថកិច្ច ឲ្យមកជួយអន្តរាគមន៍ ទាញលោកមន្រ្តីយោធា ចេញពីរថយន្ត ហើយឲ្យគ្រួសារយកទៅផ្ទះ តែត្រូវធ្វើកិច្ចសន្យា សងថ្លៃខូចខាតផ្ទះប្រជាពលរដ្ឋនៅ ព្រឹកថ្ងៃស្អែក៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ឃាត់ក្មេង ទំនើង២នាក់ ក្រោយបង្ហោះម៉ូតូ តាមដងផ្លូវ ផ្អើលអស់ប្រជាពលរដ្ឋ

$
0
0

-ស្នងការ ខេត្តកំពង់ចាម មិនបន្ថយដៃ លើការទប់ស្កាត់ ក្រុមក្មេងទំនើង ដែលបង្កការ អុកឡុកសង្គម

កំពង់ចាម ៖ ក្រោយពីស្ងប់ស្ងាត់ អស់មួយរយះ ឥឡូវនេះចំហាយក្លិនក្រុម ក្មេងទំនើង ឫក្រុមយូកូម បានរើសើឡើងវិញហើយ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ធ្វើឲ្យនគរបាលខេត្តមួយនេះ បន្តប្រតិបត្តិការ តាមរយះ ការទប់ស្កាត់ នូវសកម្មភាព អាណាធិបតេយ្យមួយនេះ ។

ជាក់ស្តែង កាលពី រសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្មេងទំនើង ឈាមរាវ២នាក់ បានបង្ហោះម៉ូតូ តាមដងផ្លូវ យ៉ាងរំភើយ មិនគិតថា បង្កគ្រោះថ្នាក់ដល់ ប្រជា ពលរដ្ឋ ដែលធ្វើដំណើរ តាមដងផ្លូវនោះឡើយ និងនាំឲ្យប៉ះពាល់ ដល់សណ្តាប់ ធ្នាប់សង្គមនោះទេ។

ប៉ុន្តែក្មេងយូកូមទាំង២នាក់ ម្នាក់គ្មាន មុខរបរពិតប្រាកដ និងម្នាក់ទៀតជាសិស្សសាលា ត្រូវបានកម្លាំងនគរបាល ក្រុងកំពង់ចាម ដេញចាប់បានភ្លាមៗ បានទាំងម៉ូតូ បានទាំងមនុស្ស យកទៅ សួរនាំ និងមានវិធានការណ៍ តាមផ្លូវច្បាប់ ពោលមិនទុកឲ្យក្រុមនេះ បន្ត សកម្មភាព ដែលសង្គមស្អប់ខ្ពើមនោះទេ ។

មន្រ្តីនគរបាល ក្រុងកំពង់ចាម បានថ្លែងឲ្យដឹងថា នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ នគរបាល បានទទួលសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋថា នៅចំណុចទន្លេអុំ ភូមិ៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម មានក្រុមទំនើង២នាក់ បាននាំគ្នាបង្ហោះ ម៉ូតូ ដោយ គ្មានខ្លាចញញើត សមត្ថកិច្ច និងអាចនាំឲ្យមានគ្រោះថ្នាក់ដល់ ប្រជាពលរដ្ឋ ដែលធ្វើដំណើរ តាមដងផ្លូវទៀតផង។

មន្រ្តីនគរបាល បានបន្តទៀតថា ក្រោយទទួលនូវ សេចក្តីរាយការណ៍ភ្លាមៗ ស្នងការ នគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាឲ្យ កម្លាំងនគរបាល ចុះទៅតាមចាប់ ក្រុមក្មេងទំនើងទាំងនេះ យកមកសួរនាំ និងមានវិធានការណ៍ តាមនីតិវិធី។ ពេលនោះ កម្លាំងនគរបាល បានចុះទៅឃាត់ខ្លួន ពួកគេទាំង២នាក់ ព្រមទាំងដកហូត ម៉ូតូសេរី ទំនើបមួយគ្រឿង អត់ដាក់កញ្ចក់ អត់ពាក់ស្លាកលេខ និងអ្នកបើក អត់ពាក់មួក សុវត្ថិភាពទៀតផង។

មន្រ្តីនគរបាល ក្រុងកំពង់ចាម បានថ្លែងថា ក្មេង យូកូមទី១ ឈ្មោះស៊ឹម ប៊ូសេន អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិ៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម និងទី២ឈ្មោះ ហាក់ រស្មី អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី៩G វិទ្យាល័យព្រះសីហនុ រស់នៅភូមិ១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។

បើតាមការបញ្ជាក់ របស់មន្រ្តីនគរបាល សម្រាប់ក្មេង ទំនើងទាំង២នាក់ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាឲ្យ សមត្ថកិច្ច ធ្វើការត្រួតពិនិត្យម៉ូតូ ថា តើមាន ឯកសារ ត្រឹមត្រូវ(ពន្ធម៉ូតូ) ឫមួយយ៉ាងណា?ហើយបើមាន ត្រូវឲ្យយកទៅធ្វើ ស្លាកលេខ នៅមន្ទីរសាធារណការ ខេត្តកំពង់ចាម និងបំពាក់កញ្ចក់ ឲ្យបាន ត្រឹមត្រូវ ។

ដោយឡែក ក្មេងទំនើងទាំង២នាក់ ត្រូវបាននគរបាល កោះហៅឲ្យ អាណាព្យាបាលចូលមក ធានា និងឲ្យធ្វើកិច្ចសន្យា បញ្ឈប់នូវ សកម្មភាព ដែលសង្គមស្អប់ខ្ពើមមួយនេះ។

ស្នងការនគរបាល ខេត្តកំពង់ចាម បានបញ្ជាក់ថា សម្រាប់បញ្ហាក្មេងទំនើង ឫក្មេងយូកូម នៅខេត្តកំពង់ចាម ជាពិសេស នៅក្រុងកំពង់ចាមនោះ លោកនឹងទប់ស្កាត់មិនឲ្យ ពួកគេបន្តធ្វើ សកម្មភាពបែប នេះទៀតឡើយ បើទោះបីពួកគេ ជាកូនមន្រ្តីជាន់ខ្ពស់ ឫកូនសមត្ថកិច្ច ណាក៏ដោយ ។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ ក្រុមទំនើង ជាច្រើននាក់ ត្រូវបាន កម្លាំងនគរបាល បង្ក្រាប និងចាប់ខ្លួន ជាច្រើននាក់ យកទៅអប់រំ និងចាត់ការ តាមផ្លូវច្បាប់ ក្រោយពីពួកគេ បានបង្ហោះម៉ូតូ ដេញវាយគ្នា និងប្រព្រឹត្តទង្វើ អសកម្មផ្សេងៗ នៅក្នុងខេត្តកំពង់ចាម ។

ចំពោះបញ្ហាក្មេងទំនើងទាំងនេះ ត្រូវបាន ប្រជាពលរដ្ឋ បង្ហាញការគាំទ្រ ឲ្យសមត្ថកិច្ចមានវិធានការណ៍ តាមផ្លូវរដ្ឋបាល ឲ្យម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ពីព្រោះក្រុមយុវជន ទាំងនេះហើយ ដែលជាទំពាំង ស្នងឫស្សី របស់សង្គមជាតិ តែបើពួកគេបណ្តែតបណ្តោយខ្លួន ទៅរកទង្វើខ្មៅងងឹង និងសង្គមស្ពប់ខ្ពើមនោះ តើសង្គមទៅជាយ៉ាងណា? ប្រជាពលរដ្ឋម្នាក់ ដែលមាន Account Facebook ឈ្មោះ Prek Jick មើលទៅទំនង ជាមន្រ្តីសមត្ថកិច្ច មួយរូបនេះ នៅខេត្តកំពង់ចាមនោះ បានបញ្ចេញមតិរបស់ខ្លួន ចំពោះបញ្ហាក្មេងទំនើងយ៉ាងដូច្នេះថា «ប្អូនៗយុវជន មិនត្រូវយកតម្រាប់តាម ក្មេង២នាក់នេះទេ ។

ពួកគេ ទាំង២នាក់ បង្ហោះម៉ូតូ គ្មានគិតពីសុវត្ថិភាព អ្នកដទៃ ហើយសូម្បីតែខ្លួនឯង ក៏មិនគិត ជិះម៉ូតូមិនពាក់ មួកសុវត្ថិភាព គ្មានកញ្ចក់ គ្មានស្លាកលេខ បង្កការភ័យខ្លាច ដល់អ្នកដំណើរ និងក្តីអាម៉ាស់ ដល់មាតា បិតា។ល។និង។ល។» ។

ដូច្នេះ បញ្ហាក្មេងទំនើង ឫក្មេងយូកូមទាំងនេះ ទាំងអាជ្ញាធរ និងសមត្ថកិច្ច តាមបណ្តា រាជធានី ខេត្ត ទូទាំងប្រទេសត្រូវនាំគ្នាចូលរួម ពង្រឹងវិធានរដ្ឋបាល និងទប់ស្កាត់ គ្រប់សកម្មភាព បើមិនដូច្នេះទេ នឹងនាំឲ្យសង្គមដែលកំពុង មានរីកចម្រើន នឹងធ្លាក់ចុះ បន្តិចបន្តងៗដោយសារតែពួកគេមួយក្តាប់តូចនេះ៕

នគរបាល ខេត្តបន្ទាយមានជ័យ បន្តចាប់មុខសញ្ញា លួចម៉ូតូដល់ ខេត្តសៀមរាប ក្រោយចាប់ បក្ខពួក២នាក់ នៅស្រុកថ្មពួក

$
0
0

បន្ទាយមានជ័យ ៖ ជនសង្ស័យ ម្នាក់ទៀត ដែលជាអ្នកធ្វើ សកម្មភាពផ្ទាល់ ខាងលួចម៉ូតូ របស់ប្រជាពលរដ្ឋនោះ ត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ សហការជាមួយ កម្លាំង នគរបាល ព្រហ្មទណ្ឌ ខេត្តសៀមរាប ធ្វើការស្រាវជ្រាវ និងតាមឃាត់ខ្លួន ដល់ ភូមិវ៉ារិន្ទ ឃុំវ៉ារិន្ទ ស្រុកវ៉ារិន្ទ ខេត្តសៀមរាប ក្រោយពេលដែល ជនសង្ស័យ ២នាក់ ដែលជាបក្ខពួក មានប្រុសមានស្រី ត្រូវបានចាប់ខ្លួន នៅស្រុកថ្មពួក កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ ខេត្តបន្ទាយមានជ័យ បានថ្លែងឲ្យដឹងថា ក្រោយពីចាប់ខ្លួនជនសង្ស័យ២នាក់ នៅក្នុង ចំការដំឡូងមួយ ក្នុងស្រុកថ្មពួក និងម៉ូតូមួយគ្រឿងមកនោះ ស្នងការ នគរបាលខេត្ត លោកឧត្តមសេនីយ៍ អាត់ ខែម បានបញ្ជាឲ្យធ្វើការសាកសួរ និងតាមដានបន្តទៀត តាមជំនាញរបស់ខ្លួន ស្រាប់តែជនសង្ស័យ ទាំង២នាក់ បានសារភាពថា មានបក្ខពួករបស់ ពួកគេម្នាក់ទៀត គឺជាជនដៃដល់តែម្តង។

មន្រ្តីនគរបាល បានបន្តទៀតថា ក្រោយទទួលបាននូវចំលើយ របស់ជន សង្ស័យទាំង២នាក់រួចមក កម្លាំងនគរបាល បានសុំសហការជាមួយ កម្លាំងនគរបាល ខេត្តសៀមរាប ព្រមទាំងមានការឯកភាពពី តំណាងអយ្យការ អមសាលាដំបូង ទាំង២ខេត្ត ទើបឈានទៅដល់ការចាប់ខ្លួន និងឆែកឆេរ លំនៅដ្ឋាន ជនសង្ស័យម្នាក់នេះ នៅស្រុកវ៉ារិន្ទ តែម្តងនារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤។

មន្រ្តីនគរបាល បានបញ្ជាក់ថា ក្រោយការចាប់ខ្លួន និងចុះទៅឆែកឆេរ លំនៅដ្ឋាន កម្លាំងសមត្ថកិច្ចបានរកឃើញ ប្រដាប់ គាស់ចំនួន២ កាំភ្លើងខ្លីមួយដើម ដែលមាន៧គ្រាប់ ។ ក្រោយការចាប់ខ្លួន ជនសង្ស័យរូបនេះ ត្រូវបាននាំខ្លួន មកកាន់ស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់។

 សូមបញ្ជាក់ថា កម្លាំងនគរបាល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួន ជនសង្ស័យ ចំនួន២នាក់ ប្រុស១ស្រី១ ជាប់ពាក់ព័ន្ធ និងសកម្មភាព លួចម៉ូតូ ហើយយកទៅលាក់ទុក នៅក្នុងចំការដំឡូងមួយ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ ស្រុកថ្មពួក បានថ្លែងឲ្យដឹងថា ក្រោយពីមានករណី លួចម៉ូតូ របស់ ប្រជាពលរដ្ឋរួចមក កម្លាំងនគរបាល ព្រហ្មទណ្ឌ និងកម្លាំង នគរបាល មូលដ្ឋាន បានបើកការ ស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យ២នាក់ ក្នុងនោះស្រីម្នាក់ ដែលបានយកម៉ូតូ របស់ជនរងគ្រោះ ទៅ លាក់ទុក នៅក្នុងចំការដំឡូងមួយ កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១៤។

មន្រ្តីនគរបាល បានបន្តទៀតថា តាមវិធានការជំនាញ របស់ខ្លួន នគរបាល បានឈានទៅដល់ការចាប់ ជនសង្ស័យទាំងនេះ ខណៈជន សង្ស័យបានទៅ ទិញសាំងយកចាក់ម៉ូតូ ដែលលាក់ទុក នៅក្នុង ចំការ ដំឡូងនោះ។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានដឹកនាំកម្លាំង នគរបាលជំនាញ ព្រហ្មទណ្ឌ និងកម្លាំងនគរបាល តាមបណ្តាស្រុក ចុះទៅចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់  ដែលជាមុខសញ្ញា លួចម៉ូតូមានប្រដាប់អាវុធយ៉ាងសកម្ម ព្រមទាំងដកហូតម៉ូតូមួយចំនួន ផងដែរ៕


ក្រុមអ្នកញៀនល្បែង កំពុងតែអ៊ុត អាប៉ោង ចាក់ក្រាស់-ស្តើង

$
0
0

កំពង់ឆ្នាំង៖ ក្រុមអ្នកញៀនល្បែង បៀរ និងអាប៉ោង ក្រោយពីបែកហ្វូង នៅផ្សារមាស ផ្ទះរបស់ឈ្មោះ ត្រា (កន្លែងលេងទ្រង់ទ្រាយធំ) ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាថ្ងៃមិញនេះ ឥឡូវពួកគេណាត់គ្នាម្តងទៀត លេងជាទ្រង់ទ្រាយធំដូចគ្នា នៅយប់ថ្ងៃទី២០ ខែវិច្ឆិកា នេះ នៅទីតាំងម្តុំដើមឬស្សី ស្ថិតក្នុងភូមិក្រឺល ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ប្រភពបានខ្សឹបអោយដឹងថា ពួកគេកំពុងតែលេងយ៉ាងជក់ដៃ ដោយមិនមានសមត្ថកិច្ចណា មកអើពើឡើយ អ្នកខ្លះចាញ់រាប់ពាន់ រាប់ម៉ឺនដុល្លារឯណោះ ។ ក្រុមអ្នកញៀនល្បែងទាំងនេះ បានណាត់គ្នាមកពី តាមបណ្តាស្រុក និង ខេត្តមួយចំនួន ដូចជាពោធិ៍សាត់  កំពង់ស្ពឺ និងមកពីរាជធានីភ្នំពេញ ។

ទីតាំងខាងលើ គឺជាកន្លែងដែលពួកគេណាត់គ្នាលេងល្បែងបាញ់អាប៉ោង និងបៀរ ជាយូរណាស់មកហើយ ប៉ុន្តែគេលេងធំ ម្តងម្កាលដូចដែលសេចក្តីរាយយាករណ៍ថា នៅវេលាម៉ោង៧និង៣០នាទីនេះ ពួកគេកំពុងតែ សប្បាយ អ៊ុតចាក់ក្រាស់និងស្តើង យ៉ាងជក់ដៃ ដិតអារម្មណ៍សប្បាយឥតឧបមា អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខសេះ ។

សេចក្តីរាយការណ៍នេះ សូមសមត្ថកិច្ចជួយបង្ក្រាបផង៕

ចាប់ខ្លួនជនជាតិសិង្ហបុរី ពេលព្យាយាម នាំគ្រឿងញៀន ជិត១គីឡូ ទៅអូស្រ្តាលី

$
0
0

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច បានចេញប្រតិបត្តិការ ចាប់ខ្លួន ជានជាតិសិង្ហបុរីម្នាក់ នៅព្រលានយន្តហោះ អន្តរជាតិភ្នំ ពេញ ពេលព្យាយាមនាំយកគ្រឿងញៀនជិត ១គីឡូក្រាមទៅកាន់ ប្រទេសអូស្ត្រាលី។

មន្រ្តីប្រចាំការនៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញបានថ្លែង ឲ្យដឹងថា នៅម៉ោង ៣ និង៣០នាទី រសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិសឹង្ហបុរីម្នាក់ ពេលព្យាយាម នាំគ្រឿងញៀន ៨៤៤ក្រាម ទៅកាន់ប្រទេសអូស្រ្តាលី តាមជើងហោះហើររបស់ក្រុមហ៊ុនម៉ាឡេស៊ីលេខ MH-0763។

មន្ត្រីរូបនោះបន្តថា បុរសជនជាតិសិង្ហបុរីរូបនេះ បានក្លែងបន្លំគ្រឿងញៀនធ្វើជាស្ករគ្រាប់ ដាក់ក្នុងហោប៉ោខោ។ ជនសង្ស័យមានឈ្មោះ CHUA HWEE KIAT អាយុ ៥០ឆ្នាំ៕

រូបថត សកម្មភាពកុមារ ៣ខេត្ត ចំនួន៧០សន្លឹក ត្រូវដាក់ តាំងពិព័រណ៍ នៅភ្នំពេញ

$
0
0

ភ្នំពេញ៖ រូបថតកុមារធ្វើសកម្មភាពផ្សេងៗ មកពីខេត្តបាត់ដំបង, កំពង់ចាម និងសៀមរាប ចំនួន ៧០សន្លឹក ដែលរៀបចំដោយ អង្គការយូនីសេហ្វ ត្រូវបានដាក់តាំងពិព័រណ៍ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ នារាជធានី ភ្នំពេញ។

ថ្លែងនៅក្នុងកម្មវិធីតាំងពិព័រណ៍នោះ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ កម្ពុជា ដើម្បីកុមារ (CNCC) លោក ម៉ែន សុចិត្រ បានមានប្រសាសន៍ថា ការតាំងពិព័រណ៍រូបថតកុមារនេះ គឺជា ព្រឹត្តិការណ៍ ដ៏សំខាន់ ដែលរៀបចំឡើង និងទទួលបាននូវការគាំទ្រពីក្រសួង, ស្ថាប័ន, សាលារាជធានី, អង្គការដៃគូរ អភិវឌ្ឍន៍ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលទៅលើការគោរព និង ការអនុវត្តសិទ្ធិកុមារ នៅកម្ពុជា។

លោកបន្តថា “កម្មវិធីតាំងពិព័រណ៍នេះ នឹងដាក់តាំងបង្ហាញរហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ ដើម្បីបង្ហាញពីការរួមចំណែករបស់រាជរដ្ឋាភិបាល និងអង្គការដៃគូទាំងអស់ ពិសេសអង្គការយូនីសេហ្វ ក្នុងការរួមគ្នា ដើម្បីលើកកម្ពស់សិទ្ធិកុមារ ពិសេសផ្តល់ឱកាសឲ្យកុមារបានចូលរួមគ្រប់សកម្មភាពសង្គម”។

ជាមួយគ្នានោះ លោក ម៉ែន សុចិត្រ បានថ្លែងអំណរគុណដល់អង្គការយូនីសេហ្វ អង្គការពាក់ព័ន្ធ និង វិទ្យាស្ថានវប្បធម៏បារាំងកម្ពុជា ដែលបានសហការរៀបចំទិវានេះឡើង។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ គឺជាខួបលើកទី២៥ នៃអនុសញ្ញាស្ដីពីសិទ្ធិកុមារ ដែលជាសន្ធិសញ្ញាសិទ្ធិមនុស្ស ដែលទទួលបានការផ្ដល់សច្ចាប័នទូលំទូលាយជាងគេ ហើយបានកំណត់នូវ សិទ្ធិជាមូលដ្ឋានដល់កុមារ និងមនុស្សវ័យក្មេង ដូចជា សិទ្ធិរស់រានមានជីវិត, សិទ្ធិទទួលបានការអភិវឌ្ឍន៍, សិទ្ធិទទួលបានការការពារពីអំពើហិង្សា, ការរំលោភបំពាន និងការមិនយកចិត្ដទុកដាក់ និងសិទ្ធិចូលរួមនៅ ក្នុងជីវភាពគ្រួសារ, វប្បធម៌ និងសង្គម៕

ស៊ុយអែត ផ្តល់១៣,២ លានសេក និងស្វីសផ្តល់ ២,៣លាន ស្វីសហ្វ្រង់ ដល់វិទ្យាស្ថាន សភាកម្ពុជា

$
0
0

ភ្នំពេញ៖ រដ្ឋាភិបាលស៊ុយអែត ផ្តល់ថវិកាចំនួន ១៣,២លានសេក ប្រហែល (១,៧៨លានដុល្លារ) និង រដ្ឋាភិបាលស្វីស បានផ្តល់ថវិកាចំនួន ២,៣លានស្វីសហ្រ្វង់ ប្រហែល (២.៤លានដុល្លារ) ដល់វិទ្យាស្ថាន សភាកម្ពុជា ដើម្បីកសាងសមត្ថភាពសភាកម្ពុជា។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលថវិកា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ នាវិមាន ព្រឹទ្ធសភាជាតិ លោក អ៊ុំ សារឹទ្ធ សហប្រធានក្រុមប្រឹក្សានាយកវិទ្យាស្ថានសភាកម្ពុជា (វ.ស.ក) បានមាន ប្រសាសន៍ថា ការចុះហត្ថលេខាបន្តការគាំទ្រ ដល់វិទ្យាស្ថាសភាកម្ពុជាសម្រាប់ ការជួយពង្រឹង សមត្ថភាព សភាកម្ពុជា ដំណាក់កាលទី២ ដែលនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងពីប្រសិទ្ធភាពការងាររបស់ វិទ្យាស្ថានសភាកម្ពុជា ក្នុងការជួយគាំទ្រដល់ការពង្រឹងសមត្ថភាពរបស់សភាកម្ពុជា។

លោកបន្តថា “ជំនួយនេះ បានផ្តល់លទ្ធភាពឲ្យវិទ្យាស្ថានសភាកម្ពុជា សម្រេចនូវគោលដៅរបស់ ខ្លួន ដើម្បីក្លាយជាមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍសភា និងឈានទៅជាមជ្ឈមណ្ឌលសម្របសម្រួល លើការចែករំលែកបទពិសោធន៍ជាមួយសភា និងប្រទេសនានា ក្នុងក្របខ័ណ្ឌអាស៊ាន និងប្រទេសក្នុង តំបន់ទន្លេមេគង្គ តាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍ (South-South Cooperation)”។

លោក អ៊ុំ សារឹទ្ធ បានបញ្ជាក់ថា ជំនួយរបស់ប្រទេសទាំងពីរ គឺមានសារសំខាន់ណាស់ ដើម្បី ជួយឲ្យសភា កម្ពុជាអនុវត្តមុខងាររបស់ខ្លួន កាន់តែបានស៊ីជម្រៅ និងកាន់តែឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ ហើយស្របទៅនឹងស្តង់ដារ នៃសភាប្រជាធិបតេយ្យ។

សូមបញ្ជាក់ថា ជំនួយរបស់រដ្ឋាភិបាល នៃប្រទេស៊ុយអែត ផ្តល់តាមរយៈទីភ្នាក់ងារសហប្រតិ បត្តិការអភិវឌ្ឍ អន្តរជាតិ ស៊ុយអែត រាជរដ្ឋាភិបាល នៃប្រទេសស្វីស ផ្តល់តាមរយៈទីភ្នាក់ងារសហ ប្រតិបត្តិការអន្តរជាតិស្វីស៕

នគរបាលចរាចរ ចុះពង្រឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យ ជាតិអាល់កុល ដល់អ្នក ធ្វើដំណើរ តាមដងផ្លូវ

$
0
0

ភ្នំពេញ ៖ ដើម្បីចូលរួមទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ ដែលជាកង្វល់ របស់ រាជរដ្ឋាភិបាល និងអនុវត្តន៍តាម អនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ ចរាចរណ៍»នោះ នៅយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ កម្លាំងនគរបាល ការិយាល័យ ចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ជាង២០នាក់ បានដាក់ ប៉ុស្តិ៍ត្រួតពិនិត្យ ជាតិអាល់កុល និងអប់រំច្បាប់ ចរាចរណ៍ ដល់ប្រជាពលរដ្ឋ ទាំងការធ្វើ ដំណើរតាមម៉ូតូ និងតាមរថយន្ត លើកំណាត់ផ្លូវ៥៩៨ ខាងជើង ស្ពានអាកាស ៧មករា សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

យុទ្ធនាការ ចុះពង្រឹង ច្បាប់ចរាចរណ៍ ផ្លូវគោក និងត្រួតពិនិត្យ ជាតិអាល់កុល នៅតាម ដងផ្លូវខាងលើនេះ បានធ្វើឡើង អស់រយះពេលជាង១ម៉ោង ក្រោមការដឹកនាំ បញ្ជាផ្ទាល់ ពីសំណាក់ លោកវរសេនីយ៍ទោ ចីវ ហាក់ នាយការិយាល័យ ចរាចរណ៍ ផ្លូវគោក រាជធានីភ្នំពេញ លោកវរសេនីយ៍ទោ ប៉ែន ឃុន នាយរង ការិយាល័យ និងមន្រ្តីនគរបាល ចរាចរ មួយចំនួនទៀត ។

លោក ចីវ ហាក់ នាយការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ បានប្រាប់ឲ្យដឹងថា ក្នុងរយះជាង១ម៉ោង នៃយុទ្ធនាការនេះ កម្លាំង នគរបាល របស់លោក បានត្រួតពិនិត្យលើ រថយន្ត ចំនួន៤៣គ្រឿង ក្នុងនោះ មានជាតិ អាល់កុល ចំនួន២នាក់ ម្នាក់០,៣៤មីល្លិក្រាម មួយលីត្រខ្យល់ និង ម្នាក់ទៀត ០,២៤មីល្លិក្រាម មួយលីត្រខ្យល់ និងម៉ូតូចំនួន ១៣៤២គ្រឿង អត់មាន ពាក់មួកសុវត្ថិភាពចំនួន២១៦គ្រឿង។

លោក ចីវ ហាក់ បាន ថ្លែងទៀតថា ក្រោយពីមានណែនាំ ពីសំណាក់ស្នងការ នគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង ទទួលផែន លើការពង្រឹង ច្បាប់ចរាចរណ៍ ផ្លូវគោក និងដើម្បីកាត់បន្ថយ អាត្រាគ្រោះថ្នាក់ ចរាចរណ៍ តាមដងផ្លូវនោះ លោក និងលោក ប៉ែន ឃុន បានដឹកនាំកម្លាំង នគរបាល ចុះមកដាក់គោលដៅ ត្រួតពិនិត្យ ករណីទាំងនេះ ដើម្បីចាប់ ផាកពិន័យ និងធ្វើការអប់រំ ដល់អ្នកដំណើរឆ្លងកាត់ ដែលមិនទាន់មាន គ្រប់លក្ខណៈ សម្បត្តិគ្រប់គ្រាន់ សម្រាប់ ទោចក្រយាន្ត និងយានយន្ត របស់ពួកគេ ។

លោក ប៉ែន ឃុន បានបញ្ជាក់ថា ក្នុងយុទ្ធនាការ រយះជាង១ម៉ោង នេះ គ្មានប្រជាពលរដ្ឋណាម្នាក់ បានបញ្ចេញឫកពារ និងប្រឆាំង ជាមួយ កម្លាំងសមត្ថកិច្ចនោះឡើយ នៅពេលចាប់ពួកគេ ដើម្បីផាកពិន័យ និងអប់រំ ផ្ទុយទៅវិញ មានតែចូលរួម ហើយព្រមស្តាប់តាម ការពិន័យ របស់នគរបាល។

លោក ប៉ែន ឃុន បានបន្តទៀតថា ឆ្លងតាមការ ចុះត្រួតពិនិត្យ ជាក់ស្តែង សម្រាប់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ ខាងលើនេះ ឃើញថា មានប្រជាពលរដ្ឋ ភាគច្រើនបំផុត បានយល់ដឹងនូវ ច្បាប់ចរាចរណ៍ផ្លូវគោក ដោយពួកគេ បើកម៉ូតូមានពាក់មួក សុវត្ថិភាព ដាក់កញ្ចក់ យ៉ាងត្រឹមត្រូវ ។

ដោយឡែក ប្រជាពលរដ្ឋវិញមួយចំនួន បានសម្តែង ការពេញចិត្ត នៅពេលដែលឃើញ សមត្ថកិច្ចចុះ ត្រួតពិនិត្យជាតិ អាល់កុល និងអប់រំផ្សព្វផ្សាយ ច្បាប់ចរាចរណ៍បែបនេះ ពីព្រោះកន្លងមក ពួកគាត់ មានការបារម្ភជាខ្លាំង ព្រោះអ្នកបើកបរ ភាគច្រើន បានសេព គ្រឿងស្រវឹង និងបើកបរមិនសូវ គោរពច្បាប់ឡើយ ។

ពួកគាត់ក៏ សំណូមពរដល់ សមត្ថកិច្ចគួរតែបន្ត ដាក់ការត្រួតពិនិត្យ ឲ្យបានញឹកញាប់ និងបន្ថែម ម៉ោងត្រួតពិនិត្យ ដល់យប់ជ្រៅបន្តិចព្រោះថា នៅវេលាយប់ជ្រៅ ទើបអ្នកស៊ីផឹកចេញពីក្លឹបកំសាន្ត និងខារ៉ាអូខេជាដើម ៕

Viewing all 8042 articles
Browse latest View live




Latest Images