Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

កិច្ចការរៀបចំ អង្គការបោះឆ្នោត នៅសេសសល់ ទុកឲ្យថ្នាក់ដឹកនាំ បក្សទាំងពីរ ជាអ្នកសម្រេច

$
0
0

ភ្នំពេញ៖ បន្ទាប់ពីក្រុមការងារ គណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សសង្គ្រោះជាតិ (CNRP) បានពិភាក្សាគ្នា ជាច្រើនខែកន្លងមក បានបន្សល់ទុកបញ្ហាមួយចំនួន ទុកឲ្យថ្នាក់ដឹកនាំ នៃគណបក្សទាំងពីរជាអ្នកសម្រេច ដែល បញ្ហាទាំងអស់នៅមិនចាកឆ្ងាយពីរឿង សញ្ជាតិ និងសាច់ញាតិរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះទេ។

បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សារវាងក្រុមការងារនៃគណបក្សទាំងពីរ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នាវិមានរដ្ឋសភា ប្រធាន ក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន បានមានប្រសាសន៍ថា ក្រុមការងារ នៃគណបក្សទាំងពីរ បានបញ្ចប់ការជួបពិភាក្សាគ្នាលើបញ្ហារៀបចំអង្គការបោះឆ្នោតហើយ ប៉ុន្តែនៅសប្តាហ៍ក្រោយ ក្រុមការងារទាំងពីរ និងប្រមូលនូវបញ្ហាដែលនៅសេសសល់ ដាក់ជូនទៅថ្នាក់ដឹកនាំ នៃគណបក្សទាំងពីរ ជាអ្នកសម្រេច។ លោកថា “ចំណុចដែលនូវសេសសល់មាន សញ្ជាតិ, ញាតិលោហិត, របៀបរបបធ្វើការងារ, ការសម្រេចរបស់មន្ត្រី គ.ជ.ប ហើយនិងការកំណត់ នៃពេលវេលា នៃការរៀបចំសមាសភាពគ.ជ.ប”។

ប្រធានក្រុមការងារ នៃគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន បានមានប្រសាសន៍ថា ចំពោះកិច្ចការ រៀបចំប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះ គឺមិនទាន់ហ៊ានសម្រេចថា ជ្រើសរើសបាននៅក្នុង ពេលណានោះទេ ព្រោះកិច្ចការត្រូវការពេលវេលាច្រើន។

លោកបន្តថា “វាត្រូវមានការសម្របសម្រួលគ្នា នយោបាយអីមួយថ្នាក់ដឹកនាំឯកភាពគ្នា យើងទៅបាន ប៉ុន្តែ ដំណាក់កាល ខ្ញុំគិតថា មិនមែនជារឿងថាយើងចង់ធ្វើខែហ្នឹង វាត្រូវដាក់ឲ្យគេពិនិត្យ ហើយត្រូវឆ្លងសភាឆ្លងអី ក្មួយប្រុស ក្មួយស្រីពិចារណាមើល តើវាប៉ុន្មាន ហើយពិភាក្សាក្នុងសភា គ្រាន់តែគណៈកម្មការប៉ុណ្ណឹងហើយ ទម្រាប់តែចូលសភា ១២៣នាក់ មិនមែនធម្មតានោះទេ”។

ទាកទងនឹងសមាជិកគណបក្សសង្គ្រោះជាតិ លើកឡើងថា បើការរៀបចំគ.ជ.បថ្មី មិនបានសម្រេចនោះទេ នឹងដើរចេញពីសភានោះ ត្រូវបានលោក ប៊ិន ឈិន បានលើកឡើងថា បញ្ហាហ្នឹង គណបក្សប្រជាជនកម្ពុជា មិនខ្វល់នោះទេ ហើយមិនមានការភ័យខ្លាចនោះទេ ព្រោះវាជាសិទ្ធិរបស់គាត់។ ហើយចំពោះគណបក្សប្រជាជនកម្ពុជា មិនបានក្បត់កិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤នោះឡើយ។

សូមបញ្ជាក់ថា កិច្ចពិភាក្សាកិច្ចការងាររៀបចំអង្គការបោះឆ្នោតរបស់ក្រុមការងារ នៃគណបក្សទាំងពីរ ត្រូវបានបញ្ចប់ហើយ ប៉ុន្តែថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤ខាងមុខនេះ ក្រុមការងារទាំងពីរ នឹងជួបគ្នាម្តងទៀត ដើម្បីប្រមូលនូវបញ្ហា ដែលនៅសេសសល់ដាក់ជូនទៅថ្នាក់ដឹកនាំជាអ្នកសម្រេចបន្តទៀត៕


កាមរីបើក បុកម៉ូតូ ច្រាសទិសគ្នា មនុស្សម្នាក់ រងរបួសធ្ងន់ នៅក្នុងក្រុង ប៉ោយប៉ែត

$
0
0

បន្ទាយមានជ័យ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកាមរី បើកច្រាសទិសគ្នា បុកជាមួយម៉ូតូ ហុងដាវេវ បណ្តាលឲ្យ មនុស្ស បណ្តាលឲ្យមនុស្សម្នាក់ រងរបួសធ្ងន់ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ នៅលើកំណាត់ ផ្លូវជាតិលេខ៥ មុខសណ្ឋាគារ ប៉ោយប៉ែតផាស នៅវេលាម៉ោង៦និង២៨នាទីល្ងាច ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  ។

បើតាមប្រភពសាក្សីបានឃើញហេតុការណ៍បានប្រាប់ថា មុនកើតហេតុគេឃើញមានម៉ូតូហុងដាវេវ ស៊េរីឆ្នាំ២០០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1L-7880 បើកបរដោយបុរសវ័យចំណាស់ លុះមកដល់ចំណុចកើតហេតុ គេឃើញ មានកង់បីមួយគ្រឿងបើកយឺត ភ្លាមនោះរថយន្តម៉ាក់តូយូតាកាមរី ចង្កូតស្តាំ ស៊េរីឆ្នាំ១៩៩៥ ពណ៌ទឹកប្រាក់ បានបើកឡើងវ៉ា ទើបទៅបុកម៉ូតូបើកច្រាសទិសគ្នាតែម្តង និងបណ្តាលឲ្យអ្នក បើកបរម៉ូតូរងរបួសធ្ងន់ភ្លាមនោះក្រុមសាច់ញាតិ ជនរងគ្រោះបានយកទៅសំរាកព្យាបាលនៅ មន្ទីរពេទ្យឯកជន មានយីហោ វិសាលសុខ ។

ក្រោយពីហេតុគេឃើញមានសត្ថកិច្ចនគរបាលចរាចរ ចុះមកវាស់វែងចំណុចកើតហេតុ និងបានយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុកបណ្តុះអាសន្ន នៅអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែតដើម្បីរង់ចាំការដោះស្រាយ ពេលក្រោយ។

សមត្ថកិច្ចនគរបានចរាចរណ៍បានប្រាប់ថា រថយន្តបង្កបើកបរដោយឈ្មោះ ស៊ឹម សែន ភេទប្រុស អាយុ៣៣ឆ្នាំ មានមុខរបជាអ្នករត់តាក់ស៊ី មានលំនៅដ្ឋានក្នុងភូមិក្តុល ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប
មិនរងរបួសអ្វីនោះទេ នៅក្នុងរថយន្តនោះមានអ្នករួមដំណើរ២នាក់ មិនរងរបួស មិនដឹងអត្តសញ្ញាណឡើយ
រថយន្តបង្កខូចខាតផ្នែក មុខខាងឆ្វេងយ៉ាងតំណំផងដែរ។

ចំណែកម៉ូតូរងគ្រោះបើកបរដោយឈ្មោះ ជឹម សុភាព ភេទប្រុស អាយុ៤៨ ស្នាក់នៅក្នុងបូរីសុខស្រេង ស្ថិត នៅភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលរងរបួសធ្ងន់ ម៉ូតូខូចខាត់ស្ទើរទាំងស្រុង។
បច្ចុប្បន្នជនរងគ្រោះត្រូវបានបងប្អូនសាច់ញាតិ យកទៅបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជន មានយីហោវិសាលសុខ នៅក្នុងក្រុងប៉ោយប៉ែត៕

កម្លាំងនគរបាល ស្រុកឧដុង្គ ចាប់ខ្លួន ជនសង្ស័យ៣ ល្បីខាងលួចមាន់

$
0
0

កំពង់ស្ពឺៈ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលក្រុងឧដុង្គ ធ្វើការឃាត់ខ្លួន បន្ទាប់ជនទាំងបី ដែលគេល្បីថា ពូកែខាងលួចមាន់នោះ បានធ្វើសកម្មភាព ចូលលួចមាន់ នៅក្នុងកសិដ្ឋាន របស់ប្រជាពលរដ្ឋ មួយកន្លែងកាល ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅក្នងភូមិអង្គតាឯក ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះទាំង៣នាក់ដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួន រួមមាន ១ ឈ្មោះ លឿង លិម ភេទប្រុស អាយុ២១ឆ្នាំ ២ឈ្មោះ ស៊ីម ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ និង ទី៣ឈ្មោះ ណង ណាង ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំង បីមានទីលំនៅក្នុងភូមិអង្គតាឯក ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ចំណែកជនរងគ្រោះដែលជាម្ចាស់កសិដ្ឋាន មានឈ្មោះ ឡុង សារិន ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅ ភូមិព្រៃក្តួច ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពចូលលួចមាន់ នៅក្នុងកសិដ្ឋានរបស់ជនរងគ្រោះ បានជិត២០ក្បាលនោះ ត្រូវបានកម្លាំងប៉ុស្តិ៍រុងរឿង និងអធិការដ្ឋាននគរបាលស្រុក បានដើរល្បាត ក៏បានឃើញ ជនសង្ស័យកំពុងធ្វើសកម្មភាព រួចក៏ធ្វើការចាប់ឃាត់ខ្លួនបានតែម្តង។

ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនខ្លួនយកមកសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជនទៅតុលាការ៕

បុរសម្នាក់ ត្រូវចោរយកកាំភ្លើង ភ្ជង់គំរាម ប្លន់យកម៉ូតូ តែមិនបានសម្រេច

$
0
0

ភ្នំពេញៈ បុរសម្នាក់ត្រូវ ក្រុមចោរប្រដាប់ដោយកាំភ្លើងខ្លួនមួយដើម បានធ្វើការភ្ជង់គំរាម ប្លន់យកម៉ូត តែមិនបានសម្រេច ដោយសារតែបានកម្លាំងប្រជាការពារសង្កាត់ស្ទឹងមានជ័យ រួមនឹងកម្លាំងសសមត្ថកិច្ចប៉ុស្តិ៍ជួយទាន់ពេលវេលា។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅក្បែរ ស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រភពព័ត៌មានពីកម្លាំងប្រជាការពារសង្កាត់ស្ទឹងមានជ័យបានឲ្យដឹងថា នៅមុនពេលកើតហេតុជន រងគ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាក CBR ពាក់ស្លាកលេខភ្នំពេញ 1BY-7031 មួយគ្រឿង លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ មានគ្នា២នាក់ ជិះម៉ូតូស៊េរីទំនើបមួយគ្រឿង ប្រដាប់ដោយកាំភ្លើងខ្លី បានធ្វើសកម្មភាពភ្ជង់គំរាមប្លន់យកម៉ូតូ។ ក្រោយមក ជនរងគ្រោះបានប្រគល់ម៉ូតូឲ្យតាមសម្រួល ហើយជនសង្ស័យម្នាក់ដែលជាបក្ខពួកបានឡើងជិះម៉ូតូ ជនរងគ្រោះ លុះជិះហួសបានបន្តិច  ជនរងគ្រោះ បានស្រែកថាចោរៗ ហើយក៏លឺដល់ប្រជាការពារសង្កាត់ និង សមត្ថកិច្ខ ចេញមកស្ទាក់ ហើយពួកវាផ្តួលម៉ូតូចោល រួចរត់គេចខ្លួនតែម្តង។

ជនរងគ្រោះមិនមានរបួសអ្វីនោះទេ ចំណែកម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ច រឹបអូស រួចបានប្រគល់ទៅឲ្យ ជនរងគ្រោះតែម្តង៕

ស្ត្រីម្នាក់ ចោទបុរសម្នាក់ ថាបានរំលោភ ខ្លួនទាំង កណ្តាលថ្ងៃត្រង់

$
0
0

កំពង់ស្ពឺៈ ជនសង្ស័យម្នាក់ត្រូវបានស្ត្រីម្នាក់ ចោទប្រកាន់ថា បានចាប់រំលោភខ្លួន នៅពេលដែលខ្លួនស្រវឹងស្រា ដេកនៅក្បែរនោះ។ ហេតុការណ៍នេះបានកើតឡើង នៅចំណុចទៀមស្រាមួយកន្លែង ស្ថិតក្នុងភូមិយ៉ាងពីស ឃុំអមលាំង ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤។

ជនសង្ស័យដែលរងនូវការចោទប្រកាន់ខាងលើមានឈ្មោះ ធី សរ ភេទប្រុស អាយុ៥២ឆ្នាំ ជាបុរសពោះម៉ាយ មានមុខរបរធ្វើស្រែ។ ចំណែកជនរងគ្រោះ មានឈ្មោះ សុខ សឿង អាយុ៥៥ឆ្នាំ មានប្តីឈ្មោះ ចាន់ បឹង អាយុ ៤៧ឆ្នាំ មុខរបរជាកម្មករដាំអំពៅលីចុងផាត។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា នៅមុនពេលដែលកម្លាំងនគរបាល ចុះទៅឃាត់ខ្លួនបុរស ដែលជាជនសង្ស័យ កំពុងតែអង្គុយផឹកស្រានៅលើគ្រែ ចំណែកស្រ្តីរងគ្រោះបានផឹកស្រា ជាមួយប្តីនៅក្បែរនោះដែរ លុះផឹកបានមួយសន្ទុះបុរសដែលជាប្តី របស់ស្ត្រីរងគោះបានស្រែកផ្អើលឆោរឡោ ដោយបានចោទប្រកាន់ជនសង្ស័យ ថាបានចាប់រំលោភប្រពន្ធរបស់ខ្លូន ដោយសារតែឃើញសភារបស់ប្រពន្ធ របស់ខ្លួន ដេកចំហសារ៉ុង លេចប្រដាប់ភេទចេញមកក្រៅ មើលគេមើលឯងទាំងកណ្តាលថ្ងៃត្រង់៕

សមត្ថកិច្ច ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធ និងគ្រឿងញៀន

$
0
0

ស្ទឹងត្រែង៖ កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលសង្កាត់ព្រះបាទ បានធ្វើការឃាត់ខ្លួនស្រ្តីម្នាក់ ពី បទប្រើប្រាស់ និងចែកចាយគ្រឿងញៀន បញ្ជូនទៅកាន់អធិការក្រុង ដោយមានការ សហការ ជាមួយនគរបាលក្រុង ក្រោមការដឹកនាំ កម្លាំងដោយលោកស្រីស៊ុន យ៉ឺត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត កិច្ចសហការនេះ ធ្វើឡើងនៅវេលាម៉ោង ៨និង៣០ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ។

ប្រភពពីមន្រ្តីនគរបាលក្រុង ស្ទឹងត្រែងបានប្រាប់ឲ្យដឹងថា ដោយមានការតាមដាន និងស៊ើបអង្កេតមុខសញ្ញានេះ អស់ជាច្រើនថ្ងៃ ទើបឈានទៅដល់ការឃាត់ខ្លួនស្ត្រីនោះតែម្តង ខណៈពេលកំពុងចែកចាយគ្រឿងញៀន ។មន្រ្តីនគរបាល ដដែលនោះ បានបន្តថា ស្ត្រីសង្ស័យចែកចាយគ្រឿងញៀននោះមាន ឈ្មោះគុណ រដ្ឋា អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅក្នុងភូមិរាជនុកូល សង្កាត់ /ក្រុងស្ទឹងត្រែង ។

ស្រ្តីសង្ស័យ ខណៈពេលកំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន នៅចំណុចក្រោយ រោងម៉ាស៊ីនទឹកកក ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង កម្លាំងនគរបាលប៉ុ ស្តិ៍សង្កាត់ព្រះបាទ ធ្វើការសហការ គ្នាជាមួយគ្នាជាមួយនគរបាលក្រុង ចាប់បានស្រ្តីខាង លើនេះតែម្តង ។ ក្នុងនោះសមត្ថកិច្ចរកឃើញវត្ថុតាងគ្រឿងញៀន ប្រភេទម៉្សៅក្រាមពណ៌សចំនួន២កញ្ចាប់តូច ស្មើនិង០,៤ក្រាម ។

បច្ចុប្បន្នស្ត្រីសង្ស័យចែកចាយគ្រឿងញៀនរួមនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាល ក្រុងកំពុងធ្វើកំណត់ហេតុ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការទៅតាមផ្លូវច្បាប់ ៕

ជលផល ខេត្តកំពង់ឆ្នាំង បោសសម្អាត បទល្មើសនេសាទ ៤ស្រុក

$
0
0

កំពង់ឆ្នាំងៈ កម្លាំងសមត្ថកិច្ច ចម្រុះជំនាញខណ្ឌរដ្ឋបាល ជលផលខេត្ត កំពង់ឆ្នាំង សហការកម្លាំង ផ្នែករដ្ឋបាលជលផល ផ្សារឆ្នាំងសង្កាត់រដ្ឋបាល ជលផលកំពង់លែង សង្កាត់បរិបូណ៏ និងសង្កាត់ជលគីរី សង្កាត់កំពង់ត្រឡាចចែកជា៤ក្រុម បើកយុទ្ធនាការចុះបង្រ្កាបទល្មើសនេសាទ នៅក្នុងដែនទឹក ទន្លេក្នុងខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក សេង ប៊ុនឈឿន នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ក្រោមបញ្ជាផ្ទាល់ ពីគណ:បញ្ជាការ ភាពខេត្ត និងជាអភិបាល ខេត្តលោកឈួរចន័្ទឌឿន នៅថ្ងៃទី២៤ និងទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ បានបើកយុទ្ធនាការ ចុះបង្រ្កាបបទល្មើសនេសាទ ក្នុងស្រុកបរិបូណ៌ ស្រុកកំពង់លែង ស្រុកជលគិរី និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

លទ្ធផលខាងលើ បង្រ្កាបបានសរុបចំនួន៤ករណី ដោយរុះរើរបាំងសាច់អួនទំនើបចំនួន៨កន្លែង ស្មើនឹង១៤០០ម៉ែត្រ លបលូ៤៣មាត់ របាំងស្បៃមុងចំនួន២៣កន្លែងប្រវែង២៥០ម៉ែត្រ  បង្គោល១៤០០ដើម ដែលជនល្មើស កាត់តម្រឹម បង្គោលពន្លិចក្នុងទឹកដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចាក់លែងត្រីចំរុះចូល ទៅក្នុងបឹងធម្មជាតិ វិញបានចំនួន៥៧០គីឡូក្រាម។

នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង លោក សេង ប៊ុនឈឿន បានចុះត្រួតពិនិត្យមើលលទ្ធផល នេសាទលក្ខណៈ គ្រួសាររបស់ប្រជាពលរដ្ឋ នៅតំបន់នោះផងដែរ និងបានចុះធ្វើការសម្អាត តាមតំបន់កដបព្រំប្រទល់ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់។

នាឱកាសនោះផងដែរលោក សេង ប៊ុនឈឿន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានអោយដឹងថា លោក និងរៀបចំវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទជាបន្តបន្ទាប់ដូចភ្លៀងរលឹម និង សំណូមពរ សូមអោយមានការគោរពច្បាប់ ជលផលទាំងអស់គ្នានាំអោយមានការកើនឡើង វិញនូវមច្ឆាជាតិ ទុកសម្រាប់ កូនចៅជំនាន់ក្រោយ ត្រូវរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ក៍ដូចជាសមត្ថកិច្ចជំនាញក្នុងករណីជួបបទល្មើស អោយបានទាន់ពេលវេលាផងដែរ ។

លោក សេង ប៊ុនឈឿន ក៍បានចូលរួមបុណ្យរម្លែកទុក្ខដល់ក្រុមគ្រួសារ សព  លោក ជួន ឡេង សមាជិកក្រុមប្រឹក្សា ឃុំឆ្នុកទ្រូ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅនេះ នៅថ្ងៃទទួលមរណភាពចំនួន ១លាន២សែនរៀល និងអង្ករ៥០គីឡូក្រាម និងនៅថ្ងៃបុណ្យគម្រប់៧ថ្ងៃដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥ នេះចំនួន ចំនួន៥០ម៉ឺនរៀល៕

អាជ្ញាធរ ខណ្ឌសែនសុខ បន្តចែក អត្តសញ្ញាណប័ណ្ណ គំរូថ្មី ដល់ប្រជាពលរដ្ឋ ក្នុងសង្កាត់ឃ្មួញ

$
0
0

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ប្រជាពលរដ្ឋប្រមាណ ជាង៣០០នាក់ បានមកទទួល អត្តសញ្ញាណប័ណ្ណគំរូថ្មី ពីអាជ្ញាធរខណ្ឌសែន ដែលបានធ្វើឡើងនៅក្នុងសង្កាត់ឃ្មួញ  ក្រោមវត្តមានលោកម៉ម ប៊ុនហេង ប្រធានក្រុមការងារ ចុះជួយខណ្ឌសែនសុខ លោកលី សាវ៉េត អភិបាលខណ្ឌសែនសុខ រួមទាំងមន្ត្រី ពាក់ព័ន្ធជាច្រើនរូបទៀត។

ប្រជាពលរដ្ឋដែលបានមកទទួលអត្តសញ្ញាណប័ណ្ណគំរូថ្មី បានសម្តែងការរីរាយជាខ្លាំង និងបានធ្វើការ សំណូពរដល់មន្ត្រីអាជ្ញាធរ ខណ្ឌសែនសុខជួយដោះស្រាយ នូវបញ្ហាសន្តិសុង សណ្តាប់ធ្នាប់ ក៏ជាប្រព័ន្ធលូ ផ្លូវជាដើម។ ជាការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋដែលបាន លើកឡើង គឺពួកគាត់ចង់ឲ្យ អាជ្ញាធរជួយសម្រួលនូវ បញ្ហា ដោយពួកគាត់បានប្តូរទីលំនៅមកពី តំបន់ផ្សេងៗ ហើយមករស់នៅក្នុងមូលដ្ឋានខណ្ឌសែនសុខនោះ សូមឲ្យ មានការសម្រួលនូវការ ធ្វើអត្តសញ្ញាណបណ្ឌរបស់ពួកគាត់ ដើម្បីជាប្រយោជន៍របស់ពួកគាត់ក្នុងការរស់នៅ ក៏ដូចជាការប្រកបអាជីវកម្មផ្សេង។ ជាមួយគ្នានេះដែរ ពួកគាត់សូមសំណូមពរដល់មន្ត្រីពាក់ព័ន្ធ ជួយដល់ការ ធ្វើសេវាសាធារណៈ ដែលមានដូចជា ការធ្វើសៀវភៅគ្រួសារ សំបុត្រកំណើតជា ដើម។

តបតាមការសំណូមពររបស់ប្រជាពលរដ្ឋ លោកម៉ម ប៊ុនហេង និងលោក លី សាវ៉េត បានសន្យាថានិងជួយ ដោះស្រាយរាល់បញ្ហាដែលពួកគាត់បានលើកឡើង ចំពោះបញ្ហាសន្តិសុខ លោកនិងមានចំណាត់ការឲ្យ កម្លាំងសមត្ថកិច្ចចុះយាមល្បាតទាំងយប់ទាំងថ្ងៃ ដើម្បីពង្រឹងបញ្ហាសន្តិសុខជួនប្រជាពលរដ្ឋ៕    


ស្រុកកៀនស្វាយ ចែក អត្តសញ្ញាណប័ណ្ណ និងសៀវភៅ គ្រួសារជូន ពលរដ្ឋ ប្រើប្រាស់

$
0
0

កណ្តាល: ប្រជាពលរដ្ឋជិត ១០០០នាក់ រស់នៅឃុំគគីរ ស្រុកកៀនស្វាយ ខេត្ត កណ្តាល បានមកទទួលអត្ត សញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅស្នាក់ការប៉ុស្តិ៍ ឃុំគគីរ ស្រុកកៀនស្វាយ ។

លោក ប៉ា សំអិត អធិការ នគរបាលស្រុកកៀនស្ចាយ បានបញ្ជាក់ជូនប្រជាពលរដ្ឋអំពីសារសំខាន់ នៃការប្រើ ប្រាស់អត្តសញ្ញាណប័ណ្ណ សម្គាល់ខ្លួន និងសៀវភៅ គ្រួសារ សៀវភៅស្នាក់នៅ និងក្រើនរំលឹកអោយបងប្អូន ប្រជាពលរដ្ឋ ពេលទទួលបាន សញ្ញាណប័ណ្ណ  និងសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ហើយត្រូវថែរក្សាទុកដាក់ អោយបានល្អ ត្រឹមត្រូវ ។

លោក ហេង ធៀម អភិបាល ស្រុកកៀនស្វាយ បានថ្លែង កោតសរសើរជាខ្លាំងចំពោះ ការខិតខំប្រឹងប្រែងរបស់ នគរបាលស្រុក ខេត្ត ដែលបានរួមគ្នាបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ និងទាន់ពេលវេលាក្នុងការធ្វើ សញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋបានប្រើប្រាស់តាម សេចក្តីត្រូវការ។

អភិបាលស្រុក បានលើកឡើងនៅចំពោះមុខប្រជាជនទៀតថា ការធ្វើអត្ត សញ្ញាណប័ណ្ណ តាមគោល ការណ៍របស់ ក្រសួងមហាផ្ទៃ បានតម្រូវអោយបងប្អូនបង់ លុយ១ម៉ឺនរៀល ។

ចៅសង្កាត់ ស្ទឹងមានជ័យ ឧត្ថម្ភថវិកា លើកទឹកចិត្ត ដល់កីឡាករ អាំង សំអាត ដែលត្រៀម ប្រកួតនៅ សប្តាហ៍ក្រោយ

$
0
0

ភ្នំពេញ៖ លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នំា២០១៤ នេះ បានផ្តល់ថវិកា មួយចំនួនដល់កីឡាករ ប្រដាល់មកពីក្លឹបតាព្រហ្ម មានជ័យបង្ក្រាបគ្រឿងញៀនកីឡា ដើម្បីជំរុញលើកទឹកចិត្ត និងផ្គត់ផ្គង់ ដល់ការហ្វឹកហាត់ សម្រាប់ឡើងប្រកួតនាសប្តាហ៍ក្រោយ។

កីឡាករប្រដាល់ក្បាច់គុណបុរានខ្មែរ អាំង សំអាត ជាកីឡាកររបស់ក្លឹបតាព្រហ្ម មានជ័យបង្ក្រាបគ្រឿងញៀនកីឡា ធ្លាប់ឡើងប្រកួតបានចំនួន១៧០ដង ហើយធ្លាប់ទទួលបានខ្សែក្រវ៉ាត់ K Cement ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រួមនឹងមេដៃ ជាច្រើនទៀតផងដែរ ៕

សេចក្តីបំភ្លឺ របស់អាជ្ញាធរ អប្សរា ចំពោះការ ចាក់ផ្សាយ របស់វិទ្យុសំបុកឃ្មុំ ថ្ងៃ២១ ខែ វិច្ឆិកា ឆ្នាំ២០១៤

ទិវាជាតិលើកកម្ពស់ សុខភាពអនាម័យ ជនបទលើកទី៥ ក្រោយប្រធានបទ វិនិយោគ អនាម័យដើម្បី កូនចៅជំនាន់ ក្រោយយើង

$
0
0

កំពង់ឆ្នាំងៈ ដើម្បីឲ្យប្រជាពលរដ្ឋ បានយល់ច្បាស់ អំពីការថែរក្សា អនាម័យកាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងបរិវេណវិទ្យាល័យ ក្រយាត្បូង ស្ថិតនៅក្នុងភូមិ ក្រយា ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្គ មានរៀបចំទិវាជាតិ លើកកម្ពស់សុខភាពអនាម័យ ជនបទក្រោមអធិបតីភាព លោកហួន វ៉ាន់និត អភិបាលរងខេត្តកំពង់ធំ។ក្នុងនោះដែរ មានការអញ្ជើញចូលរួម ពីប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួនជាង៦០០នាក់។

ប្រធានមន្ទីរអភិវឌ្ឍន៏ជនបទខេត្តកំពង់ធំ បានអោយដឹងថា ស្ថានភាពអនាម័យជនបទ នៅក្នុងខេត្តកំពង់ធំ នៅមានកំរិតទាប នៅឡើយ ពោលគឺប្រជាពលរដ្ឋនៅតាមជនបទ ពួកលោកពុំទាន់បានយល់ដឹងច្បាស់ ពីការអនុវត្ត អនាម័យ ការកង្វះអនាម័យធ្វើឲ្យប្រជាពលរដ្ឋមានជំងឺផ្សេងៗបញ្ហានេះកើតឡើងបានធ្វើឲ្យកំរិតជីវភាពគ្រួសារ មានការលំបាកល។  ម្យ៉ាងវិញទៀតកម្មវិធីនេះរៀបចំដំណើរការទៅបានក៏ដោយសារតែមានជួយអឧបត្ថម្ភគាំទ្រពី អង្គការការីតាស់,អង្គការយូនីសេស,អង្គការទស្សនៈពិភពលោក,អង្គការពន្លឺអភិវឌ្ឍន៏ ,អង្គការម្លប់បៃតង,អង្គការម៉ូស្លីមអេត,អង្គការទឹកស្អាត១០០១,អង្គការ(ESSD)អង្គការ(CWS)និងអង្គការ(IDE)ផងដែរ។

លោកហួន វ៉ាន់និត អភិបាលរងខេត្ត បានអាននូវសារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ថ្លែងក្នុងឱកាស ទិវាជាតិលើកកម្ពស់ សុខភាពអនាម័យជនបទ លើកទី៥ក្រោមប្រធានបទ(វិនិយោគអនាម័យដើម្បីកូនចៅជំនាន់ក្រោយយើង)ដែលកំណត់យកថ្ងៃទី១៣ វិច្ឆិកា ជារៀងរាល់ឆ្នាំ។ 

ដោយឡែកនៅខេត្តកំពង់ធំ  ត្រូវបានលើកយកមកប្រារពធ្វើនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងវិទ្យាល័យក្រយៀរត្បូងស្ថិត នៅក្នុងភូមិក្រយាឃុំក្រយាស្រុកប្រាសាទ បល្ល័ង្គ ក្នុងឱកាសនោះ លោកហួន វ៉ាន់និត  សូមថ្លែងនូវអំណរគុណដល់អង្គការក្រៅរដ្ឋាភិបាលជាម្ចាស់ជំនួយ ដែលបានជួយឧបត្ថម្ភគាំទ្រក្នុងកម្មវិធីនេះ ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋលោកបានយល់ច្បាស់ អំពីសារៈសំខាន់នៃការថែរក្សាអនាម័យដើម្បីសុខភាពរបស់បងប្អូនជាពិសេស គឺក្មួយៗសិស្សានុសិស្ស តែម្តង  ហេតុដូច្នេះហើយការងារអនាម័យវាជារឿងមួយដ៏សំខាន់ដែលយើងត្រូវអនុវត្តជាប្រចាំថ្ងៃដើម្បីបញ្ជៀសឲ្យផុត ពីជំងឺផ្សេងៗដែលបណ្តាលមកពីកង្វះអនាម័យនិងសូមឲ្យក្មួយៗព្រមទាំងប្រជាពលរដ្ឋយើងត្រូវលាងដៃនិងសាប៊ូឲ្យ បានស្អាតមុនសិនមុននិងបរិភោគចំណីអាហារនិងបន្ទាប់ពីបន្ទោរបង់រួចត្រូវលាងដៃនិងសាប៊ូ  ។     

ក្នុងកម្មវិធីនេះដែរក៏មានសំនួរ ចម្លើយទាក់ទងនិងការលើកកម្ពស់សុខភាពអនាម័យ   ដើម្បីទទួលបាន  អាវយ៉ឺតនិងសាប៊ូក្រអូប និងសម្ភារះផ្សេងៗផងដែរ៕

កន្លែងទទួល កន្ទុយលេខធំ លំដាប់ទី២ នៅខេត្តតាកែវ ត្រូវបានបង្រា្កប

$
0
0

តាកែវ៖ កម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តតាកែវ មួយក្រុម ដែលដឹកនាំដោយលោក ព្រះរាជអាជ្ញារង ជ័យ រិទ្ធី នៅល្ងាចថ្ងៃ អង្គារ ទី ២៥ ខែ វិឆ្ឆិកា ឆ្នាំ២០១៤នេះ បានចុះបង្រ្កាប កន្លែងទទួលកន្ទុយលេខ ដ៏ធំមួយដែលមាន ទីតាំងខាងកើតផ្សារតាកែវ ស្ថិតនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ។

នៅក្នុងការចុះទៅបង្រ្កាបនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន បានកូនកញ្រែងចំនួន១៤នាក់ ម៉ូតូ១៣គ្រឿង និងវត្ថុតាងមួយចំនួនដូចជាក្រដាស់កត់កន្ទុយលេខ ដែលកូនកញ្រែងយកមកឲ្យមេនិងសម្ភារៈមួយចំនួនទៀត។ ដោយលែកមេធំ ដែលចាំទទួលពីកូនកញ្រែងឈ្មោះ ភា ត្រូវបានគេចខ្លួនបាត់។

បន្ទាប់ពីបានឃាត់ខ្លួននិងដកហូតសម្ភារៈ ដែលជាវត្ថុតាងមួយចំនួនរូចមក សមត្ថកិច្ចបានបញ្ចូន ជនសង្ស័យ ទាំង១៤នាក់ រួមនិងវត្ថុតាងទៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តតាកែវដើម្បីសួរនាំបន្ត ។

គួបញ្ជាក់ថានៅខេត្តតាកែវ មានកន្លែកត់បាល់និងកត់កន្ទុយលេខ ជាច្រើនហើយកន្លែងដែល សមត្ថកិច្ចចុះទៅ បង្រ្កាបនៅល្ងាចមិញនេះ ជាកន្លែងធំលំដាប់ទីនៅខេត្តតាកែវ។ ចំណែកកន្លែងធំៗជាច្រើនទៀត ក៏កំពុងតែភ័យខ្លួន ផងដែរ៕

ពិធីចុះហត្ថលេខា បង្កើតសមាគម សៀមរាបបាយ័ន ឡាយអ៊ិន ក្លឹប

$
0
0

សៀមរាប ៖ បន្ទាប់ពីសមាគម សៀមរាប-អង្គរវត្ត ឡាយអ៊ិន ក្លឹប ត្រូវបាបង្កើតឡើងបានរយៈពេលជាង ២ឆ្នាំកន្លមក សមាគម LIONS CLUB (333C) នៃខេត្ត Chiba ប្រទេសជប៉ុន បានគាំទ្រឲ្យខេត្តសៀមរាប បង្កើតសមាគម សៀមរាប-បាយ័ន ឡាយអ៊ិន ក្លឹប ថ្មីមួយទៀត ។

តាមរយៈនៃការគាំទ្រនេះ  នាយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសណ្ឋាគារ ស៊ីធីអង្គរ មានរៀបចំពិធីចុះហត្ថលេខា បង្កើតសមាគមសៀមរាប-បាយ័ន ឡាយអ៊ិនក្លឹប ដែលក្នុងឱកាសនោះ មានការអញ្ជើ្ញញផ្តល់កិត្តិយស ធ្វើជាសាក្សី ដោយ លោកឧកញ៉ា សៀង ណាំ  តំណាងរាស្រ្តមណ្ឌលសៀមរាប  និងមានវត្តមានប្រតិភូនៃសមាគម Lions Club ( 333C ) នៃខេត្ត Chiba ដែលដឹកនាំដោយលោកប្រធាន L.Masayoshi Okano ។

លោកប្រធាន បានថ្លែងថា រៀមច្បងនៃសមាគមឡាយអ៊ិនក្លឹបនៅកម្ពុជា គឺសមាគមឡាយអ៊ិនក្លឹប អូរបែកក្អម បន្ទាប់មកយើងមានសិស្សប្អូន គឺសមាគមសៀមរាប-អង្គរវត្ត ឡាយអ៊ិន ក្លឹប ។ លោកបានបន្តថា ឥឡូវនេះ យើងមានសិស្សប្អូនមួយទៀតហើយ គឺសមាគមសៀមរាប-បាយ័ន ឡាយអ៊ិនក្លឹប ។ យើងនឹងចុះហត្ថលេខា សម្តែងអំពីការគាំទ្ររបស់យើង បង្កើតសមាគមឡាយអ៊ិនក្លឹបថ្មីនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ នៅខេត្តសៀមរាប ដែលជាសំខាន់ យើងផ្តោតទៅលើវិស័យបរិស្ថាន អនាម័យសុខភាព និងការសិក្សាអប់រំ ។

លោកប្រធាន L.Masayoshi Okano បានបញ្ជាក់ថា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥ខាងមុខ  សមាគមសៀមរាបបាយ័ន ឡាយអ៊ិនក្លឹប នឹងបានទទួលនូវវិញ្ញាបនប័ត្រទទួលស្គាល់ជាផ្លូវការ ជាសមាជិកសមាគម ឡាយអ៊ិនក្លឹប អន្តរជាតិ ហើយនឹងយើងចាប់ដៃគ្នា ជួយដល់សង្គមជាតិរបស់យើង តាមរយៈនៃចលនាមនុស្សធម៌ ។

លោកឧកញ៉ា សៀង ណាំ មានប្រសាសន៍ថា ពិតជាមានមោទនភាពខ្លាំងណាស់ ដែលការបង្កើតសមាគម សៀមរាប-បាយ័ន ឡាយអ៊ិន ក្លឹប ត្រូវបានទទួលនូវការគាំទ្រ ហើយ លោកឧកញ៉ាបានសម្តែងនូវអំណរគុណ និងកោតសរសើរចំពោះប្រតិភូ Lions Club (333C) Chiba ដែលបានធ្វើដំណើរដ៏វែងឆ្ងាយ ដើម្បីជាសក្ខីកម្មនៃការទទួលស្គាល់នេះ ។

លោកឧកញ៉ា បានមានមតិផ្តាំផ្ញើថា ក្នុងនាមយើងជាប្រទេស ដែលរងគ្រោះដោយរបបប្រល័យពូជសាសន៍ ! ហើយបានធ្វើដំណើរកសាងប្រទេសជាតិចេញពីបាតដៃទទេ ឈានមកដល់ឋានៈជាប្រទេសមានការអភិវឌ្ឍន៍តិចតួច តែក្នុងរយៈពេល ៣៦ឆ្នាំនោះ  គឺវាមិនធម្មតានោះទេ សម្រាប់ការរីកចម្រើននេះ  បើប្រៀបធៀបទៅនឹង រយៈពេលនៃការកសាងជាតិ របស់បណ្តាប្រទេសនានានៅក្នុងតំបន់ ដែលមិនមានជួបប្រទះវិបត្តិសង្គ្រាមនោះ ។

លោកឧកញ៉ា បានបញ្ជាក់ថា ចំពោះប្រទេសកម្ពុជា ដែលទើបនឹងបានចាកចេញពីគំនរផេះផង់ គឺវាចាំបាច់ណាស់ ការជួយជ្រោមជ្រែងពីសំណាក់ចលនាមនុស្សធម៌ ។ ឯកឧត្តម បានបន្តថា គឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃ បាននោះទេ ចំពោះសកម្មមនុស្សធម៌ដែលសម្លឺងមកកម្ពុជាដោយ Lions Club អន្តរជាតិ ។ លោកឧកញ៉ាបានផ្តាំផ្ញើ ថា គឺពិតជាល្អណាស់ ដែលសមាគមឡាយអ៊ុនក្លឹប នៅកម្ពុជា បានទទួលមរតកពីឡាយអ៊ិនក្លឹបអន្តរជាតិ ដើម្បីជួយដល់ប្រជាសហគមន៍កម្ពុជាយើង ប៉ុន្តែអ្វីដែលជាជោគជ័យធំជាងនេះ គឺសមាគមឡាយអ៊ិនក្លឹប ទាំង៣នៅកម្ពុជា ត្រូវមានសមត្ថភាពពង្រឹងសកម្មភាពនិងពង្រីកសមាជិករបស់ខ្លួន កាន់តែទូលំទូលាយឡើង ហើយយើងនឹងទទួលបាននូវមោទនភាព ជាមួយការតាំងចិត្ត ៕

លោកឧកញ៉ា សៀង ណាំ អញ្ជើញ ជាអធិបតី សម្ភោធដាក់ឲ្យ ប្រើប្រាស់ អាគារសិក្សា នៅអនុវិទ្យាល័យ ដានរ៉ុន

$
0
0

សៀមរាប ៖ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ លោកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បានអញ្ជើញជាអធិបតីភាពក្នុង ការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអាគារសិក្សា ១ខ្នង ស្មើនឹង ៥បន្ទប់ ដែលជាអំណោយរបស់ លោកស្រី មីស៊ូកុ អ៊ូជីមូរ៉ា តាមរយៈអង្គការ-សមាគមជប៉ុន មិនរកប្រាក់កម្រៃ ដើម្បីជួយដល់សហគមកម្ពុជា លើវិស័យអប់រំសិក្សាធិការ និងសុខភាព ហៅកាត់ថា ស្ហិក (SCHEC) នៅក្នុងអនុវិទ្យាល័យដានរ៉ុន ក្នុងឃុំដានរ៉ុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

លោក ខូណូ អាតស៊ឺស៊ី ប្រធាន សមាគម SCHEC និង លោកស្រី មីស៊ូកុ អ៊ូជីមូរ៉ា ម្ចាស់អំណោយ បានមានប្រសាសន៍ថា លោក និងលោកស្រី មានសេចក្តីរីករាយខ្លាំងណាស់ ដែលបានឃើញសមិទ្ធផលថ្មីនេះ បានកើតឡើងដូចក្តីបំណង ស្ថិតនៅក្នុងសហគមន៍ មួយដែលកំពុងត្រូវការវានោះ។

លោកស្រី មីស៊ូកុ អ៊ូជីមូរ៉ា បានថ្លែងបន្តថា អាគារសិក្សានេះគឺជាមរតករបស់កូនស្រីរបស់អ្នកស្រីឈ្មោះ ហ៊ីតូម៉ី ដែលចូលចិត្តការសិក្សា តែអកុសលនាងបានស្លាប់ នូវក្នុងវ័យ២៩ឆ្នាំ។ លោកស្រីសង្ឃឹមថាអគារសិក្សានេះនឹង ផ្តល់ក្តីសង្ឃឹម និងបម្រើផលប្រយោជន៍ ជាថ្នាលបណ្តុះបណ្តាលចំណេះវិជ្ជា ជូនកូនចៅប្រជាពលរដ្ឋកម្ពុជា ដើម្បីស្វែងរកឲ្យឃើញនូវអនាគតមួយដ៏ល្អប្រសើរ សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិស្រប ទៅនឹងបំណងប្រាថ្នារបស់ ហ៊ីតូមី ដែលចង់ឲ្យមនុស្សជាតិ និងពិភពលោកមានការរីកចម្រើន និងសន្តិភាព ។

លោកឧកញ៉ា សៀង ណាំ មានប្រសាសន៍ឲ្យដឹងថា នេះគឺជាអគារទី២ ហើយដែល លោកស្រីមីស៊ូកុ អ៊ូជីមូរ៉ា បានធ្វើអំណោយជាអគារសិក្សា ដល់មូលដ្ឋានជនបទក្នុងខេត្តសៀមរាប តាមរយៈសមាគម ស្ហិក (SCHEC) ។ លោកបានបញ្ជាក់បន្ថែមថា រយៈពេល ១៣ឆ្នាំកន្លងនេះបន្ទាប់ពីបង្កើតឡើងនូវសមាគមស្ហិក (SCHEC) ដែលមានលោក តាហ្គុយជិ យូស៊ីតាកា អ្នកថតរូបឲ្យទស្សនាវដ្តីក្រុងតូក្យូ ជាអ្នកស្ថាបនិក និងរូបលោកផ្តាល់ ជាប្រធានកិត្តិយសនោះ   សមាគមនេះបានជួយឧបត្ថម្ភយាំងធំធេងដល់ខេត្តសៀមរាប  ក្នុងនោះរួមមានអាគារ សិក្សាចំនួន ២២ខ្នង ស្មើនឹង ១១២បន្ទប់ ក្នុងនោះ បានបង្កើតជាអនុទ្យាល័យបានចំនួន ៥កន្លែង ។ កសាង និង ផ្តល់អណ្តូងទឹកស្អាតបានចំនួន ២.៥០០អណ្តូង ។

ទន្ទឹមនេះ រាល់លើកនៃការធ្វើដំណើរពីប្រទេសជប៉ុន ដើម្បីសម្ពោធអាគារសិក្សា និងប្រគល់អណ្តូងទឹក ជូនប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់នៅក្នុងខេត្តសៀមរាប  សមាគមតែងតែបានដឹកនាំក្រុមទន្តពេទ្យជាច្រើននាក់ ចុះជួយពិនិត្យព្យាបាលជម្ងឺមាត់ធ្មេញ ជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃផងដែរ ។

ជាមួយនោះដែរ ក្នុងនាមជាតំណាងរាស្រ្ត មណ្ឌលសៀមរាប លោកឧកញ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកស្រី ស៊ូកុ អ៊ូជីមូរ៉ា ដែលបានផ្តល់នូវអាគារសិក្សា ១ខ្នង ស្មើនឹង ៥បន្ទប់ នៅក្នុងអនុវិទ្យាល័យដានរ៉ុន នេះ ដើម្បីជាប្រយោជន៏សម្រាប់ការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស ក្នុងឃុំដានរ៉ុន ក៏ដូចជា បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៏វិស័យអប់រំ និងការកសាងធនធានមនុស្សនៅកម្ពុជា។

ក្នុងឱកាសនោះដែរ លោកឧកញ៉ា សៀង ណាំ បាននាំយកអំណោយជូនប្រជាពលរដ្ឋ បានចូលរួម ក្នុងពិធីសម្ភោធអាគារសិក្សានេះ ចំនួន ៣៤០នាក់ ដែលម្នាក់ៗ ជូនសារ៉ុង១ សិស្សានុសិស្ស ចំនួន ៧៨០នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅសរសេរ ២ក្បាល ប៉ិច២បន្ទាត់១ និង ប្រាក់ ២ពាន់រៀល  ។ លោកគ្រូ អ្នកគ្រូ ២៩នាក់ ក្នុងម្នាក់ៗជូនប្រាក់ ២ម៉ឺនរៀល កម្លាំងការពារ ៤០ម៉ឹន និងឧបត្តម្ភការរៀបចំពិធី ចំនួន ៤លានរៀល ៕


គណៈកម្មការទី១០ និង ACU យល់ព្រម លើសេចក្តីព្រាងច្បាប់ ការពារសាក្សី

$
0
0

ភ្នំពេញ ៖ ប្រធានគណៈកម្មការទី១០ ដែលជាគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋ សភា លោក ហ៊ូ វ៉ាន់ និងប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង សម្រេចយល់ព្រម លើសេចក្តីព្រាងច្បាប់ការពារសាក្សី ប្រភព និងអ្នករាយការណ៍អំពីអំពើពុករលួយ ។

លោក ហូ  វ៉ាន់ បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចជំនួប ជាមួយលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ដែលប្រើរយៈពេលវេលាជាង ៤ ម៉ោង ដោយចាប់ ផ្តើមតាំងពីម៉ោង ៣រហូតមកដល់ម៉ោង ៦និង៣០ នាទី នៅព្រលប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះថា ភាគីទាំងពីរបានឯកភាពគ្នាបង្កើតឲ្យមាន ច្បាប់នេះហើយ ដើម្បី ងាយស្រួល ការពារអ្នកដែលរាយការណ៍ ពីសកម្មភាពប្រព្រឹត្តអំពើពុករលួយ របស់ជនណាម្នាក់ ។

លោកបន្តទៀតថា ភាគីពីរបានសន្យាថា នឹងពង្រឹងការប្រឆាំងអំពើពុករលួយ មិនឲ្យកើតមានឡើង នៅក្នុងសង្គម កម្ពុជានាពេលបច្ចុប្បន្ននេះ ។

លោក ហូ វ៉ាន់បានលើកឡើងទៀតថា មូលហេតុដែលនាំឲ្យកិច្ចជំនួប អូសបន្លាយពេល វេលាយូរបែបនេះ ដោយសារ តែជាប់ពិភាក្សាគ្នា អំពីស្ថាប័នប្រឆាំងអំពើពុករលួយ ដោយស្ថាប័ន មួយនេះ មិនស្ថិតនៅក្រោមការគ្រប់គ្រង របស់រាជ រដ្ឋាភិបាលទេ គឺឯករាជ្យ ។ លោកថា កិច្ចប្រជុំបានដំណើរការទៅ យ៉ាងល្អប្រសើរ ដោយគ្មានការខ្វែងគំនិតគ្នាឡើយ។

ចំណែកលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង វិញ បានលើកឡើងស្រដៀងនឹងលោក ហូ វ៉ាន់ ថា កិច្ចជំនួបដែលប្រើ ថេរវេលាយូរនេះ គឺដំណើរការដោយរលូន ដោយមានការព្រមព្រៀងគ្នាទាំងសងខាង លើសេចក្តីព្រាងច្បាប់ការពារ សាក្សី ហើយនឹងខិតខំឲ្យច្បាប់មួយនេះ ចេញជារូបរាងក្នុងពេលដ៏ឆាប់ខាងមុខ។

លោកបន្ថែមថា ស្ថាប័នរបស់លោក គឺជាស្ថាប័នមិនចំណុះឲ្យអ្នកណាម្នាក់ទេ គឺឯករាជ្យហើយមានការស៊ើបអង្កេត ពី គ្រប់ស្ថាប័ន មកលើអង្គភាពប្រឆាំងអំពើពុក មិនមានការលាក់លៀមឡើយ ៕

រថយន្តវីហ្គោ បើកបុក មនុស្សស្លាប់ រួចបើករត់គេច បាត់ស្រមោល

$
0
0

កំពង់ឆ្នាំងៈ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត នៅហ្នឹងកន្លែងកើតហេតុ ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ ចរាចរណ៍ ដោយរថយន្តវីហ្គោ បុកពេញទំហឹងខណៈ ជិះម៉ូតូឆ្លងផ្លូវ កាលពីវេលាម៉ោង ៣ និង ៥៥នាទី រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

លោក ហ៊ុល វាសនា អធិការនគរបាលស្រុកកំពង់ត្រឡាច បានអោយដឹងថា ជនរងគ្រោះឈ្មោះ ប៉ឹម កុសល ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិតាលកក្រោម ឃុំកោះថ្កូវ ស្រុកេជលគិរី ខេត្តកំពង់ឆ្នាំង ខណៈជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា អត់ស្លាកលេខ ឆ្លងថ្នល់បំរុងទៅផ្ទះ ក៏ត្រូវរថយន្តវីហ្គោ បុកពេញមួយទំហឹង បណ្តាល អោយជនរងគ្រោះ ស្លាប់បាត់បង់ជីវិត នៅហ្នឹងកន្លែងកើតហេតុ រីឯរថយន្តពេលឃើញដូច្នេះ ក៍បន្ថែមល្បឿនបើករត់គេច សំដៅទៅកាន់ស្រុកទឹកផុស បាត់ស្រមោលតែម្តង ។

ក្រោយកើតហេតុសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ហើយ  សមត្ថកិច្ចកំពុង តែស្រាវជ្រាវរករថយន្តបង្ក ដើម្បីមកដោះស្រាយ តាមផ្លូវច្បាប់ ៕

កម្លាំងអាវុធហត្ថ ខេត្ត សហការជាមួយ អាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាប បទល្មើសនេសាទ នៅតាមដងទន្លេ ក្នុងស្រុក កោះសូទិន

$
0
0

កំពង់ចាម៖លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ចាម កាលពី ល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ បានបញ្ជាឲ្យកម្លាំង អាវុធហត្ថក្រោមឱវាទ ដឹកនាំដោយលោក អនុសេនីយ៍ឯក ឡេង សុខា នាយការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ សហការជាមួយអាជ្ញាធរមូលដ្ឋាន បង្ក្រាបបានឧបករណ៍ នេសាទល្មើសច្បាប់មួយចំនួន និងឃាត់ខ្លួនជនសង្ស័យ បានចំនួន៦នាក់ នៅចំណុច តាមដងទន្លេមេគង្គ ស្ថិតក្នុងភូមិកោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

នាយការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ លោក ឡេង សុខា បានប្រាប់ឲ្យដឹងថា ក្រោយពីអង្គភាព អាវុធហត្ថខេត្តកំពង់ចាម បានទទួលព័ត៌មាន ពីប្រជាពលរដ្ឋ ថា មានករណីនេសាទល្មើសច្បាប់នៅ ចំណុច ដូចខាងលើជាញឹកញាប់នោះ លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ចាម បានចេញបញ្ជាភ្លាមៗ ឲ្យលោក ដឹកនាំកម្លាំងអាវុធហត្ថចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន បើកទូកមួយ គ្រឿងល្បាត តាមដងទន្លេ ។លុះទៅដល់ចំណុចភូមិកោះថ្មី ស្ថិតក្នុងភូមិកោះដាច់សមត្ថកិច្ច បានប្រទះឃើញ ជនសង្ស័យមួយ ក្រុមមានគ្នា៦នាក់ ទូកចំនួន២គ្រឿង (ដាក់ម៉ាស៊ីនបាត)កំពុង អូសនាម ទើបកម្លាំង សមត្ថកិច្ចយើងបានឃាត់ ខ្លួនតែម្តង។

នាយការិយាល័យដដែល បានបន្តថា ជនសង្ស័យទាំង៦នាក់ដែលបានឃាត់ខ្លួនសុទ្ធតែជាបុរស ១ឈ្មោះ យ៉ាំង ជៀន អាយុ២៣ឆ្នាំ.២ឈ្មោះ វិន យ៉ាំងគ អាយុ២៩ឆ្នាំ .៣ឈ្មោះ យ៉េន ប៊ុនហេង អាយុ២៧ឆ្នាំ.៣នាក់នេះ ជាជនជាតិ វៀតណាម សញ្ជាតិខ្មែរ .ទី៤ឈ្មោះ ម៉ះ សេត អាយុ៣២ឆ្នាំ .៥ឈ្មោះ ប៉ោ វណ្ណា អាយុ៣០ឆ្នាំ .៦ឈ្មោះ ប៉ោ ពេជ្រ អាយុ២៣ឆ្នាំ.៣នាក់នេះ ជនជាតិខ្មែរ ។ ជនសង្ស័យទាំង៦នាក់នេះ មានទី លំនៅភូមិជីហែរ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ចំណែកវត្ថុតាង ដែលសមត្ថកិច្ចរឹបអូសបាន មាន ទូកចំនួន២គ្រឿង ឧបករណ៍នេសាទ១វង់ ប្រភេទ នាមអូសទូកពីរ មានទំហ៊ុំ មាត់១៥ម៉ែត្រ បណ្តោយ ប្រវែង ២៣ម៉ែត្រ ក្រឡា៥សង្ទីម៉ែត្រ ទៅ១.៥សង្ទីម៉ែត្រ។ ចំពោះជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចអាវុធហត្ថខេត្តកំពង់ចាម បានចងក្រងសំណុំរឿងប្រគល់ជូនទៅស្ថាប័ន ខណ្ឌជលផល ខេត្តកំពង់ចាម ដើម្បីចាត់ការបន្ត៕

កម្លាំងសមត្ថកិច្ចចុះ បង្ក្រាបទីតាំង កត់កន្ទយលេខ ឃាត់ខ្លួនមនុស្ស ចំនួន ៦នាក់

$
0
0

ភ្នំពេញៈ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ កម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងកាដ្ឋាន នគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក សុខ ណាត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចុះទៅបង្រ្កាប ទីតាំង កត់ និងលក់កន្ទុយលេខមួយកន្លែង  ដែលមានទីតាំង នៅតាមបណ្តោយផ្លូវលេខ៩៣ ក្នុងភូមិទូលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ ប្រតិបត្តិការចុះបង្រ្កាបនេះ កម្លាំងសមត្ថកិច្ចបាន ធ្វើការឃាត់ខ្លួន មនុស្សចំនួន ៦នាក់ និងវត្ថុតាំងមួយចំនួនផងដែរ។

នាយរងការិយាល័យរូបនេះបានឲ្យដឹងថា ក្រោយពីមានការបញ្ជាពីស្នងការ និងស្នងការរង ទទួលបន្ទុកផែន ព្រហ្មទណ្ឌ និងមានការឯកភាព ពីព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ រួចមកកម្លាំងរបស់លោកបានចុះទៅឡោមព័ទ្ធ ទីតាំងខាងលើ និងបានធ្វើការឃាត់ខ្លួនមនុស្សចំនួន៦នាក់ រួមទាំងវត្ថុតាំងសម្រាប់កត់កន្ទុយមួយចំនួន

ប្រភពដដែលបានបន្តថា មនុស្សចំនួន៦នាក់ ដែលត្រូវបានចាប់ខ្លួនលើ មិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅ ឡើយទេ ដោយបច្ចុប្បន្នកំពុងឃុំខ្លួនយកទៅសួរនាំ នៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ៕

អាវុធហត្ថ ខេត្តស្ទឹងត្រែង ឃាត់ខ្លួនថៅកែ ក្លឹបអាម៉ាហ្សូន និងសន្តិសុខម្នាក់ ពីបទបង្ករបួសស្នាម

$
0
0

ស្ទឹងត្រែង៖ អាវុធហត្ថខេត្តស្ទឹងត្រែង ធ្វើការនាំខ្លួន ថៅកែក្លឹបម្នាក់ និងម្នាក់ទៀតជាសន្តិសុខ ការពារក្លឹប កាលពីវេលាម៉ោង ៨យប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ទៅកាន់ទីបញ្ជាការ អាវុធហត្ថខេត្ត ដើម្បីសួរនាំ ក្រោយពីទទួលបាន ពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងអាវុធហត្ថក៏បានចុះទៅ ទីតាំងក្លឹបអាម៉ាហ្សូន ធ្វើការឃាត់ខ្លួនមនុស្សពីរនាក់ ឈ្មោះឌុច សម្ផស្ស ភេទប្រុស អាយុ ៣៤ឆ្នាំ ជាថៅកែក្លឹបកម្សាន្តអាម៉ាហ្សូន ពីបទញុះញ៉ុង និងសន្តិសុខម្នាក់ទៀតឈ្មោះ ឡុង ទូច ហៅម៉ាប់ភេទប្រុស អាយុ២៧ឆ្នាំ ពីបទប្រើអំពើហឹង្សា ដោយចេតនាទៅលើជនរងគ្រោះ ឈ្មោះទិន ជួប ភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិព្រែក សង្កាត់/ក្រុង/ស្ទឹងត្រែង ។

គួរំលឹកថា នៅយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ថ្មីៗនេះ នៅក្នុងក្លឹបរាំកម្សាន្តអាម៉ាហ្សូន មានការវាយតប់គ្នា រវាងសន្តិសុខការពារក្លឹបនិងភ្ញៀវ ហើយសន្តិសុខក្លឹបនោះ បានវាយបណ្តាល ឲ្យឈ្មោះទិន ជួប រងរបួសយ៉ាងដំណំ ។

បច្ចុប្បន្ន ទាំងថៅកែក្លឹបនិងសន្តិសុខឯកជន ការពារក្លឹបខាងលើនេះ កំពុងស្ថិតនៅទី បញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការសួរនាំ និងធ្វើកំណត់ហេតុ ។

សូមបញ្ជាក់ថា ខណៈពេលដែល ជនទាំងពីរខាងលើ កំពុងស្ថិតនៅក្នុងទីបញ្ជាការ អាវុធហត្ថនោះ ក៏មានអ្នក មានលុយកាក់ មួយចំនួនបានរត់ខ្វែងដៃ ខ្វែងជើង ក្នុងការដោះ ស្រាយ ដើម្បីឲ្យថៅកែក្លឹបអាម៉ាហ្សូន និងខារ៉ាអូខេសួនរីករាយ បានរួចផុតពីការចោទប្រកា ន់ រីឯវិធានការ ឫចំណាត់ការយ៉ាងនោះ គឺប្រព័ន្ធតុលាការ ជាអ្នកសម្រេច៕

Viewing all 8042 articles
Browse latest View live




Latest Images