Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

កម្លាំងអាវុធហត្ថ ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជន ចែកចាយ គ្រឿងញៀនម្នាក់ រួមនិងថ្នាំញៀន ២កញ្ចប់ធំ

$
0
0

កំពង់ស្ពឺៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាព ចែកចាយគ្រឿងញៀន នៅមុខសកវិទ្យាល័យអង្គរខេមរា កាលពីវេលាម៉ោង២២ ថ្ងៃទី២៦ ខែវិច្ឆកា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ក្នុងនោះកម្លាំង សមត្ថកិច្ច បានរឹងអូស យកវត្ថុតាំង រួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន២កញ្ចប់ ស្មើនឹង ៥.៥១ក្រាម និងម៉ូតូម៉ាកហុដា សេ១២៥ ស៊េរីឆ្នាំ២០១៥មួយគ្រឿង។

 ជនសង្ស័យដែលកម្លាំង សមត្ថកិច្ចធ្វើការឃាត់ខ្លួន មានឈ្មោះ សេង ជេមជីមី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអង្គរសេរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ប្រតិបត្តិការបង្ក្រាប ខាងលើនេះ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ នាយការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តនូវបទល្មើស ខាងលើនេះពិតមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានកងរាជអាវុធហត្ថ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការដោះស្រាយតាមនីតិវិធីច្បាប់៕  


គណៈកម្មការ ទី១ សុំឲ្យសាលា រាជធានីភ្នំពេញ បន្ធូរបន្ថយ ទោសអ្នកបឹងកក់ ដែលកំពុង ជាប់ពន្ធនាគារ

$
0
0

ភ្នំពេញ៖ ប្រធានគណៈកម្មការទី១ នៃរដ្ឋសភាជាតិកម្ពុជា លោក អេង ឆៃអ៊ាង បានមានប្រសាសន៍ ដោយសំណូមពរ ឲ្យអភិបាលរាជធានីភ្នំពេញ បន្ធូរបន្ថយទោស ដល់អ្នកបឹងកក់ ដែលកំពុងជាប់ឃុំ ឲ្យមានសេរីភាពឆាប់ ស្របពេល ដែលអ្នកទំាងនោះត្រូវបានតុលាការ សម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ រយៈពេល ០១ឆ្នាំ។

ការថ្លែងបែបនេះ បានធ្វើឡើងនៅក្រោយការចូលបំភ្លឺរបស់សាលារាជធានីភ្នំពេញ ចំពោះគណៈកម្មការទី១ នៃរដ្ឋសភា រយៈពេល ៣ម៉ោង កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា នៅរដ្ឋសភាជាតិ។

លោក អេង ឆៃអ៊ាង បានមានប្រសាសន៍ថា «គណៈកម្មការយើងខ្ញុំ សំណូមពរឲ្យឯកឧត្តមអភិបាលពិនិត្យ លទ្ធភាពក្នុងការ ជួយរកមធ្យោយបាយ ធ្វើម៉េចបន្ធូរបន្ថយដល់អ្នកបឹងកក់ដែលបានជាប់ឃុំ មានសេរីភាព ឲ្យបានឆាប់»។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងអ្នកភូមិបឹងកក់ ដែលកំពុងជាប់ឃុំ នៅពន្ធនាគារនោះ ត្រូវបានតុលាការកម្ពុជាផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល ០១ឆ្នាំ និងពិន័យជាប្រាក់ ០២លានរៀល ពីបទបង្កឧបសគ្គដល់ចរាចរណ៍ សាធារណៈ។

ដោយឡែកពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លីវិញ ប្រធានគណៈកម្មការទី១រូបនេះ បានសំណូមពរឲ្យអាជ្ញាធរត្រូវដោះស្រាយដោយសន្តិវិធី ដោយការជជែកគ្នា ជៀសវាងដោះស្រាយវិធានការរដ្ឋបាល ដោយការបណ្តេញចេញ នាំឲ្យ មានការថ្កោលទោសពីខាងក្រៅ ហើយសុំឲ្យអាជ្ញាធរភ្នំពេញ ពន្លឿនដោះស្រាយទំាងបុរីកីឡា និងបឹងកក់ និងតំបន់ដ៏ទៃទៀត។

ចំណែកលោក ប៉ា សុជាតិវង្សវិញ បានថ្លែងឲ្យដឹងដែរថា អាជ្ញាធរនឹងបន្តដោះ ស្រាយបញ្ហាឲ្យ ពលរដ្ឋមានជំលោះដីធ្លី នៅតំបន់បឹងកក បុរីកីឡា និងតំបន់ផ្សេងទៀត ហើយអ្នកដែលនៅសេសសល់នៅបឹងកក់មានតែ ២៦គ្រួសារ ខណៈដែលបុរីកីឡាសល់ ១០០គ្រួសារទៀត។

ដោយឡែក ពាក់ព័ន្ធនៅតំបន់ជ្រោយចង្វាវិញ ត្រូវបានលោក អេង ឆៃអ៊ាង លើកឡើងថា ប្រជាពលរដ្ឋដែលមានដីភូមិ ផ្ទះសម្បែង ដែលមានចម្ងាយ១០០ម៉ែត្រពីផ្លូវ អាជ្ញាធរ នឹងវាស់វែងឆ្កៀលទុកឲ្យពលរដ្ឋ ហើយអ្នកដែលមានដីស្រែវិញ គឺនឹងបន្តដោះស្រាយឲ្យពួកគាត់ទៀត៕

ក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ នៅតែជំរុញ អាជ្ញាធរ ចាត់វិធានការ លុបបំបាត់កុងត្រូល ជជុះនិង បទល្មើសឆ្លងដែន

$
0
0

បន្ទាយមានជ័យ៖ ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានជំរុញគណៈអភិបាលខេត្ត ត្រូវមានវិធានការ លុបបំបាត់អោយបាននូវកុងត្រូលជជុះ និងទប់ស្កាត់បទល្មើឆ្លងដែន ត្រូវបានលើកឡើង នៅក្នុងកិច្ចប្រជុំពិនិត្យនិង អនុម័តកិច្ចប្រជុំ សាម័ញ្ញលើកទី៦ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងសាលខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះលោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានថ្លែងថា កិច្ចប្រជុំពិនិត្យនិងអនុម័ត សាម័ញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ គឺដើម្បីទទួលបាន របាយការណ៍ប្រចាំ ខែវិច្ឆិកា ស្តីពីការ អនុវត្តន៍ ការងាររបស់រដ្ឋបាលខេត្ត និងការងារមួយចំនួន ដែលមិនទាន់អនុវត្តន៍ ត្រូវដាក់វិធានការអុវត្តន៍បន្ត ។

ទន្ទឹមនោះលោកក៏បានដាក់វិធានការ ឲ្យគណៈអភិបាលខេត្តត្រូវ ចាត់វិធានការអោយបានមានដូចជា កុងត្រូលជជុះ ដែលកើតមាន តាមផ្លូវជាតិលេខ៥ និងលេខ៦ ដែលសមត្តកិច្ច ដាក់ដោយខុសច្បាប់យកលុយពីប្រជាពលរដ្ឋ។ និងបទ ល្មើសឆ្លងដែនមានទំនិញគេចពន្ធ ម៉ូតូ.ត្រាក់ទ័រ.រថយន្តចោលួចនាំចូលពីប្រទេសជិតខាង បទល្មើសគ្រឿងញៀន ឆ្លងដែននិងពលករចំណាក់ស្រុក ចេញតាមរយៈមេខ្យល់ ដោយខុសច្បាប់ត្រូវគិតពីសុវត្ថិភាពពួកគាត់ផង។

បន្ទាប់មកលោក គោស៊ុំ សារឿត អភិបាលខេត្តបានថ្លែងឆ្លើយតបថា ចំពោះបញ្ហាកុងត្រូលជជុះដែលកើត មានកន្លងមកនោះ គឺខេត្តបានចាត់វិធានការ ហើយដោយខេត្តបានបង្កើត គណៈកម្មការរៀបដាក់តែមួយ កន្លែងពេលខាងមុខនេះ ដោយត្រួតពិនិត្យទំនិញគេចពន្ធ ដែលឈ្មួញលួចនាំចូលតាមច្រករបៀង ខុសច្បាប់ ដើម្បីរកចំណូល ជូនរដ្ឋនិងម៉ូតូឈ្មួញនាំចូល គេចពន្ធត្រូវបានមន្ត្រីជំនាញ ចាត់វិធានការដោយចាប់អោយបង់ពន្ធ នាំចូលនិងពិន័យ និងពលករចំណាក់ស្រុកខុសច្បាប់ លោកបានដាក់វិធានបន្តអោយកម្លាំងឈរជើង តាមបន្ទាត់ព្រំដែន កម្ពុជា ថៃ ត្រូវទប់ស្កាត់និងបទល្មើសកើតមានក្នុងខេត្ត៕

នគរបាល ស្រុកមង្គលបូរី បង្ក្រាប និងចាប់ជនជួញដូរ គ្រឿងញៀន៣នាក់ ដកហូត ថ្នាំញៀន៣ថង់តូច

$
0
0

បន្ទាយមានជ័យ៖ កម្លាំងនគរបាល មូលដ្ឋាន ប៉ុស្តិ៍ឫស្សីក្រោក នៃអធិការ ដ្ឋាន នគរបាល ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវ រហូតឈាន ទៅដល់ការឃាត់ខ្លួន ជនជួញដូរថ្នាំញៀន ៣នាក់ និងដកហូត បានថ្នាំញៀន ប្រភេទម្ស៉ៅក្រាម ពណ៌សចំនួន៣ចង់តូច និងវត្ថុតាង មួយ ចំនួនទៀត។ ប្រតិបត្តិការ ចាប់ជនសង្ស័យ ទាំង៣នាក់ ជាប់ពាក់ព័ន្ធ និងសកម្មភាព ចែកចាយ និងប្រើប្រាស់ថ្នាំញៀន ខាងលើនេះ បានធ្វើឡើង កាលពីវេលា ម៉ោង ប្រមាណ៥៖៣០នាទី ល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅ ឃុំឫស្សីក្រោកតែម្តង។

មន្រ្តីនគរបាល មូលដ្ឋាន បានថ្លែងឲ្យដឹងថា ក្រោយទទួលនូវ សេចក្តីរាយការណ៍ ពីសកម្មភាព ចែកចាយគ្រឿងញៀន ខាងលើនេះ អធិការនគរបាល ស្រុកមង្គលបូរី បានបញ្ជាឲ្យ នគរបាល ជំនាញ និងនគរបាល មូលដ្ឋាន ចុះស្រាវជ្រាវ តាមវិធានការ ជំនាញរហូត តាមចាប់ជន សង្ស័យទាំង៣នាក់ ព្រមទាំងដកហូត ថ្នាំញៀន ប្រភេទ ក្រាមពណ៌សថ្លា ចំនួន៣ថង់តូច ទូរស័ព្ទដៃ ចំនួន៣គ្រឿង កាបូបដាក់លុយ១ និងនាឡិកា ចំនួន១ផងដែរ ។

មន្រ្តីនគរបាល មូលដ្ឋាន បានបញ្ជាក់ទៀតថា ជនសង្ស័យទី១ ឈ្មោះឈ ចំរើន អាយុ៣២ឆ្នាំ រស់នៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី(ជួញដូរ) ទី២-ឈ្មោះគោក ចិន អាយុ២៨ឆ្នាំ រស់នៅភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី និងទី៣ ឈ្មោះ ធី ប៊ុនថន អាយុ១៨ឆ្នាំ រស់នៅភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី ។

បើតាមការបញ្ជាក់ របស់មន្រ្តីនគរបាល ស្រុកមង្គលបូរី ថ្លែងថា ចំពោះប្រតិបត្តិការ បង្ក្រាបបទល្មើស នៅក្នុងមូលដ្ឋាននោះ ស្នងការនគរបាល ខេត្តបន្ទាយ មានជ័យ បានបញ្ជាឲ្យកម្លាំងនគរបាល ត្រូវបន្តអនុវត្ត យ៉ាងមឺងម៉ាត់ ធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ ជនល្មើសទាំងនេះ ជាពិសេសមុខសញ្ញា ចែកចាយ និងជួញដូរថ្នាំញៀនតែម្តង ពីព្រោះថ្នាំញៀន អាចបំផ្លាញ សង្គមទាំងមូល ។

ជាក់ស្តែង ចំពោះការបង្ក្រាប និងចាប់ខ្លួន ជនសង្ស័យ ទាំងនេះ ក្រោយទទួលបានព័ត៌មាន និងទទួលបាន បទបញ្ជាពី លោកស្នងការភ្លាមៗនោះ កម្លាំងនគរបាល បានចេញពួនស្ទាក់ រហូតតាម ចាប់បានតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅ សួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលស្រុកមង្គលបូរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមផ្លូវច្បាប់៕

លោក វង សូត ជួបតំណាង Unicef និយាយពីបញ្ហា កុមារនៅតាមមណ្ឌល

$
0
0

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានជួបពិភាក្សាការងាររយៈ ពេលជិត២ម៉ោង ជាមួយតំណាងអង្គការយូនីសេហ្វ (Unicef) ប្រចាំនៅកម្ពុជា ពិភាក្សាផ្តោតជាសំខាន់ទៅលើ កុមារកំពុងរស់នៅតាមមណ្ឌល។

ក្នុងកិច្ចពិភាក្សានរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ លោកស្រី រ៉ាណា ហ្វាវ័រ (Rana Flowers) តំណាងអង្គ ការ Unicef បានធ្វើការគូសបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នមានអង្គការមួយចំនួនមិនទាន់បាន គោរពទៅគោលការណ៍របស់ក្រសួង និងសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ ក្នុងផ្គត់ផ្គង់របបអាហារ និងការ ថែទាំឲ្យបានត្រឹមត្រូវនៅឡើយទេ។

អ្នកស្រីបានបញ្ជាក់ទៀតថា មានអង្គការ និងមណ្ឌលទទួលកុមារមួយចំនួនបើកឡើង ដើម្បីស្វែងរកផលប្រយោជន៍ ផ្ទាល់ខ្លួន។ អ្នកស្រីបានឲ្យដឹងថា មានអង្គការប្រមាណជា ១០០ ស្ថិតនៅក្នុងរាជធានីភ្នំពេញ បាត់ដំបង សៀមរាប កណ្តាល និងខេត្តព្រះសីហនុ ដែលក្នុងនោះមានកុមារប្រមាណ ១.១០០នាក់ មិនទទួលបានការផ្គត់ផ្គង់របបអា ហារ និងការថែទាំឲ្យបានសមស្របនោះទេ ដែលទាមទារឲ្យមានការពិនិត្យឡើងវិញ។

ដើម្បីដោះស្រាយទៅលើបញ្ហានេះ លោកស្រី រ៉ាណា ហ្វាវ័រ បានជំរុញឲ្យក្រសួងសង្គមកិច្ច បង្កើតក្រុមអធិការកិច្ច មួយ ដើម្បីចុះត្រួតពិនិត្យឲ្យច្បាស់លាស់ទៅលើអង្គការ ដែលបានចុះបញ្ជីរួយចហើយ និងអង្គការ ដែលមិនទាន់ បានចុះបញ្ជីត្រឹមត្រូវ។ ហើយប្រសិនជាអាចត្រូវលុបឈ្មោះអង្គការ និងមណ្ឌលថែទាំក្មេងមួយចំនួនមិនគោរពច្បាប់ របស់ក្រសួង។

លោករដ្ឋមន្រ្តី វង សូត បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ពីអង្គការ Unicef លើការរស់នៅរបស់ កុមារកំព្រា អនាថា គ្មានទីពឹងនៅតាមអង្គការ និងមណ្ឌលនានាក្នុងប្រទេសកម្ពុជា។ លោករដ្ឋមន្រ្តី បានមានប្រ សាសន៍ថា ដើម្បីធានាបាននូវការផ្តល់នូវការចិញ្ចឹមបីបាច់មួយដ៏សមរម្យ សម្រាប់កុមារគ្មានទីពឹងទាំងនោះ រាជរដ្ឋា ភិបាល ក៏ដូចជាក្រសួងសង្គមកិច្ច តែបានសហការជាមួយបណ្តាសង្គមស៊ីវិលនានា ស្វែងរកជំនួយ និងការផ្គត់ផ្គង់ នានាពីសម្បុរសជនទាំងក្នុង និងក្រៅស្រុក។ ជាមួយគ្នានេះរាជរដ្ឋាភិបាល និងក្រសួង តែងបាន អនុញ្ញាតឲ្យមាន ការបង្កើតមណ្ឌលទទួលមើលថែទាំ ក្មេងជាច្រើនទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដើម្បីបានជួយដល់ ក្មេងៗអនាថា គ្មានទីពឹងរបស់កម្ពុជា បានមានឱកាសទទួលការថែទាំង និងការអប់រំជាដើម។

ចំពោះភាពមិនប្រក្រតីរបស់អង្គការ និងមណ្ឌលថែទាំងកុមារមួយចំនួននោះ លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា នឹងមានវិធានការក្តៅទៅលើរឿងនេះ ព្រមទាំងបង្កើតក្រុមការងារចុះពិនិត្យឲ្យបានច្បាស់លាស់ចៀសវាងការកេង រកផលចំណេញលើកុមារ៕

កូនប្រុស​របស់​អតីត​មេការ មហា​សេដ្ឋី​រុស្ស៊ី​កោះពស់ ត្រូវជន​មិន​ស្គាល់​មុខ​ប៉ង​ធ្វើ​ឃាត

$
0
0

ព្រះសីហនុ៖ កូនប្រុសរបស់ប្រធានសមាគមរុស្ស៊ី នៅខេត្តព្រះសីហនុ ត្រូវជនមិនស្គាល់មុខវាយប្រហារដោយមិនដឹងមូលហេតុ ។ កាលពីវេលាម៉ោង ប្រហែល ៨យប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំនុចក្នុងសណ្ឋាគារឯករាជ្យ (៧ជាន់) ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ខណៈពេលដែលជនរងគ្រោះ ទៅកាន់កន្លែងកើតហេតុតាមការណាត់ ដោយជនមិនស្គាល់មុខ ជាជនជាតិរុស្ស៊ីដូចគ្នាចំនួន ២នាក់ ធ្វើការវាយប្រហារ រួចក៏នាំគ្នារត់គេចបាត់អស់។

តាមប្រភពព័ត៌មានជំហានដំបូងបានឱ្យដឹងថា ជនរងគ្រោះដែលត្រូវជន មិនស្គាល់អត្តសញ្ញាណវាយប្រហារនោះ មានឈ្មោះ អូស្តាប់ ដេរ៉េស៊ិនកូ ជាជនជាតិរុស្ស៊ី សញ្ជាតិខ្មែរ អាយុ៣២ឆ្នាំ មានមុខរបរជាមន្រ្តីនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងជាអ្នកជំនួញនៅខេត្តព្រះសីហនុ បច្ចុប្បន្នស្នាក់នៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ហើយជនរងគ្រោះក៏ជាកូនប្រុសបង្កើត របស់ឈ្មោះ នីកូឡាយ ដេរ៉េស៊ិនកូ ដែលគេដឹងថា ពីដើមជាមេការឲ្យ មហាសេដ្ឋីលំដាប់ពិភពលោកម្នាក់ ឈ្មោះ ប៉ូឡេស្គី ដែលបានមកវិនិយោគតាមបណ្តាកោះនានា នៅក្រុងព្រះសីហនុ ហើយបច្ចុប្បន្នបានវិវឌ្ឍន៍ខ្លួន ជាអ្នកមានមុខជំនួញជាច្រើនដូចជា ប្រធានសមាគមរុស្ស៊ី ប្រចាំខេត្តព្រះសីហនុ ផ្ទះសំណាក់ និងសារៈមន្ទីរសត្វពស់ អង្គការដៃសង្រ្គោះ (ព្យាបាលអ្នកត្រូវសត្វពស់ចឹក) ស្ថានីយវិទ្យុក្នុងខេត្តជាដើម ។

មិនទាន់ប្រភពណាសន្និដ្ឋានថា ការវាយប្រហារនេះក្នុងបំណងធ្វើឃាត ឬក៏ដើម្បីព្រមាននោះឡើយ ហើយក៏មិនដឹងថា មកពីមូលហេតុកាច់កុងគ្នា ក្នុងមុខជំនួញយ៉ាងណានោះដែរ ។

បើតាមការអះអាងពីឈ្មោះ នីកូឡាយ ដេរ៉េស៊ិនកូ អាយុ៥៤ឆ្នាំ ជាឪពុកជនរងគ្រោះបានបង្ហើបថា នេះជាករណីប៉ងធ្វើឃាតយ៉ាងពិតប្រាកដ ព្រោះនៅថ្ងៃកើតហេតុ មានជនជាតិរុស្ស៊ីដូចគ្នាមិនស្គាល់មុខ បានទូរស័ព្ទមកប្រាប់រូបគាត់ថា ឱ្យរូបគាត់ជួយយកលុយផ្ញើឱ្យជាងរថយន្តរបស់គាត់ ដែលជាប់ពន្ធនាគាររឿងបើករថយន្ត បុកមនុស្សស្លាប់កាលពីប៉ុន្មានខែមុន ប៉ុន្តែដោយគាត់រវល់ទើបឱ្យកូនប្រុសឈ្មោះ អូស្តាប់ ដេរ៉េស៊ិនកូ នេះទៅយកជំនួស ប៉ុន្តែពេលទៅដល់កន្លែងណាត់ជួបក៏ត្រូវជនសង្ស័យបើកការវាយប្រហារតែម្តង តែសំណាងល្អកូនប្រុសរបស់គាត់មិនស្លាប់ ត្រឹមតែរងរបួសធ្ងន់ បែកមុខ បែកមាត់ បាក់ថ្គាមទាំងសងខាង ហើយក៏បញ្ជូនទៅសង្រ្គោះបន្ទាន់ នៅគ្លីនីកឯកជន សេតេ ក្នុងក្រុងព្រះសីហនុ ។

ទាក់ទិនទៅនឹង ករណីនេះសមត្ថកិច្ចកំពុងបើកការ ស៊ើបអង្កេតយ៉ាងក្តៅគគុកដើម្បីស្វែងរកមុខជនដៃដល់ អោយមកទទួលទោសតាមច្បាប់ដែលខ្លួន បានប្រព្រឹត្តមកលើជនរងគ្រោះ៕

រថយន្តបុកម៉ូតូ ស្លាប់៣នាក់ភ្លាមៗ នៅស្រុក កំពង់សៀម

$
0
0

កំពង់ចាម ៖ គ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈម សម្រាប់ រាជរដ្ឋាភិបាល តាមរយៈក្រសួង ស្ថាប័ន អាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធ ក្នុងការដោះស្រាយ ខណៈចំនួនអ្នកស្លាប់ និងរងរបួស នៅតែមាន ការកើនឡើង ដដែល ជារៀងរាល់ថ្ងៃ ។

បើទោះបីជាសមត្ថកិច្ច តាមបណ្តា រាជធានី ខេត្ត បើកយុទ្ធនាការ ចុះទៅពង្រឹង និងធ្វើការផ្សព្វផ្សាយ ច្បាប់ ចរាចរណ៍ ផ្លូវគោក តាមគោលដៅ លើដងផ្លូវក៏ដោយនោះ តែសម្រាប់ អ្នកប្រើមធ្យោបាយ ទាំងឡាយ មួយ ចំនួនណានោះ នៅតែប្រព្រឹត្ត និងមិនគោរព ដដែល ជាពិសេសមិនមាន ការយោគយល់គ្នានោះ នាំឲ្យមាន គ្រោះថ្នាក់ ចរាចរណ៍កើនឡើង ជាបន្តបន្ទាប់ ។

ជាក់ស្តែង យុវជន៣នាក់បានស្លាប់ មួយរំពេច នៅនឹងកន្លែងកើតហេតុ ក្រោយពី រថយន្តមួយគ្រឿង និងម៉ូតូដែលពួកគេកំពុងជិះ បានបុកគ្នា កាលពីវេលាម៉ោង ៦៖០០នាទី ល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុច ភូមិកំពង់ក្របី ឃុំគគរ កំពង់សៀម ។

មន្រ្តីនគរបាល ស្រុកកំពង់សៀម បានថ្លែងឲ្យដឹងថា ជនរងគ្រោះ ទាំង៣នាក់ រួមមានទី១ ឈ្មោះ រ៉េន អ៊ីម រស់នៅ ភូមិកោះកុក ឃុំកោះទន្ទឹម ទី២.ឈ្មោះ រី រស់នៅភូមិអណ្តូងច្រុះ ឃុំអំពិល និងទី៣ មិនស្គាល់អត្តសញ្ញាណ ។

មន្រ្តីនគរបាល បានបន្តទៀតថា ក្រោយទទួល ព័ត៌មាន អធិការនគរបាល ស្រុកកំពង់សៀម បានបញ្ជាឲ្យកម្លាំង សមត្ថកិច្ចចុះទៅ ជួយអន្តរាគមន៍ និងទាក់ទងទៅក្រុមគ្រួសារ ជនរងគ្រោះ ដើម្បីទទួលយកសព ទៅបុណ្យ តាមប្រពៃណី។

ដោយឡែក រថយន្ត និងម៉ូតូ របស់ជនរងគ្រោះ ត្រូវសមត្ថកិច្ច យកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីរង់ចំាការដោះស្រាយបន្តទៀត៕

ACU ព្រមានមន្រ្តីពន្ធដារ ៤រូប នៅក្រុង សិរីសោភ័ណ ក្នុងករណី ប្រមូលពន្ធយឺតយ៉ាវ

$
0
0

ភ្នំពេញ៖ ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ (ACU) លោក ឱម យ៉ិនទៀង បានចេញ លិខិតព្រមានធ្ងន់ៗ ទៅដល់មន្រ្តីពន្ធដារ៤រូប នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងការអាក់ខាន មិនបានចុះបញ្ជីពន្ធ និងប្រមូលពន្ធពីសហគ្រាស មិនគ្រប់ចំនួន និងមិនទាន់ពេលវេលា ។

យោងតាមសេចក្តីសម្រេចស្តីពីការព្រមានមន្រ្តីរាជការស៊ីវិល ដែលមជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលទទួលបាននៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤នេះបានឲ្យដឹថា មន្រ្តីពន្ធដារ ទាំង៤នាក់ ត្រូវកែប្រែកំហុសឆ្គងរបស់ខ្លួន និងបញ្ឈប់ រាល់សកម្មភាព អសកម្ម ក្នុងការចុះបញ្ជីពន្ធ និងប្រមូលពន្ធ នៅក្នុងមូលដ្ឋាន។

មន្រ្តីទាំង៤រូប ដែលរងការព្រមាននោះ មានទី១.តុម ផាន់នី មន្រ្តីទទួលបន្ទុកមុខសញ្ញាលេខ១ នៅសង្កាត់កំពង់ស្វាយ , ទី២. ផេង សុភា មន្រ្តីទទួលបន្ទុកប្រមូលពន្ធមុខសញ្ញាលេខ២ សង្កាត់ព្រះពន្លា , ទី៣. ធឹម សុធន មន្រ្តីទទួលបន្ទុកប្រមូលពន្ធមុខសញ្ញាលេខ៣ នៅសង្កាត់អូរអំបិល-ទឹកថ្លា និងទី៤. ឌឹម វិរោចន៍ ប្រធានស្នាក់ការពន្ធដារ សិរីសោភ័ណ ៕


រថយន្តកុងទឺន័រ ក្រឡាប់ធ្លាក់ ទឹកត្រពាំង សំណាងល្អ គ្មានអ្នករបួស

$
0
0

ភ្នំពេញ : រថយន្តកុងទឺន័រមួយគ្រឿង ត្រូវបានក្រឡាប់បះជើងច្រង៉ាង សង្កត់ដាច់ខ្សែភ្លើង ចូលទៅក្នុងទឹកត្រពាំង បន្ទាប់ពីជាប់ផុងតាំងពីយប់មកម្លេះ លុះវេលាម៉ោង១២ ថ្ងៃទី២៨ ខែវិច្ឆិកា ត្រូវបានរថយន្តស្ទូច មកចាប់លើក ស្រាប់តែដាច់ខ្សែកាប ក្រឡាប់តែម្តង ស្ថិតនៅត្រង់ចំណុច ភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តខាងលើម៉ាកនីសាន់ ឌីសែល ពណ៌ខៀវ លាយស ពាក់ស្លាកលេខ ភ្នំពេញ 3A-1681 ប្រភេទកុងទឺន័រ មានដឹក ទូកុងទឺន័រផងដែរ ជារបស់ក្រុមហ៊ុន តិចស្រ៊ុន អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ។

តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ កាលពីវេលាម៉ោង៨យប់ថ្ងៃទី២៧ ខែវិច្ឆិកា រថយន្តកុងទឺន័រខាងលើ បើកពីលិចទៅកើត ដែលទើបមកពីដឹកឥវ៉ាន់រោងចក្រក្បែរនោះ លុះបើកដល់ចំណុចកើតហេតុ ដោយស្ថានភាពដីផ្លូវ ទើបឈូសឆាយថ្មី រថយន្តបានជាប់ផុងទៅមុខក៏មិនរួច ថយក្រោយក៏មិនរួច ដោយ មិនហ៊ាន ព្យាយាមរើបម្រាស អ្នកបើកបរ សម្រេចចិត្ត ពន្លត់ម៉ាសុីន ចោលរង់ចាំ ព្រឹកភ្លឺឡើងហៅរករថយន្តស្ទូចមកលើក លុះ រហូតមកដល់វេលាម៉ោង១២ ថ្ងៃត្រង់ទី២៨ ពេលដែលរថយន្តស្ទូច មកចាប់លើ ស្រាប់តែដាច់ខ្សែកាប បណ្តាលឲ្យរថយន្តកុងទឺន័រ ក្រឡាប់ សង្កត់ទៅលើខ្សែភ្លើង ដាច់របូតធ្លាក់ទៅក្នុងទឹកត្រពាំង បះជើងឡើងលើ តែមិនបង្កឲ្យអ្នកណា ម្នាក់រងរបួសនោះទេ៕

ដុតកម្ទេចថ្នាំពេទ្យ និងគ្រឿង សំអាងក្លែងក្លាយ តម្លៃជាង ១លានដុល្លារ នាំចូលពីវៀតណាម (មានវីដេអូ)

$
0
0

ភ្នំពេញ៖ ថ្នាំពេទ្យ និងគ្រឿងសំអាងក្លែងក្លាយទម្ងន់ជាង ៥តោន មានតម្លៃជាង ១លានដុល្លារ ដែលនាំចូលពីប្រ  ទេសវៀតណាម មកចែកចាយក្នុងប្រទេសកម្ពុជា ត្រូវបានសមត្ថកិច្ចដុតកម្ទេចចោល បន្ទាប់ពីប្រតិបត្តិការបង្រ្កាប បានជាច្រើនទីតាំងនៅក្នុងរាជធានីភ្នំពេញ។ ដើម្បីទប់ស្កាត់ចរាចរណ៍ផលិតផលក្លែងក្លាយនៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព អាជ្ញាធរបានអំពាវនាវប្រជាពលរដ្ឋចូលរួមផ្តល់ព័ត៌មានពីបទល្មើសចរាចរណ៍ផលិត  ផលក្លែងក្លាយ ព្រមទាំងប្រកាសផ្តល់រង្វាន់លើកទឹកចិត្តថែមទៀតផងសម្រាប់អ្នកផ្តល់ព័ត៌មាន។

ថ្នាំពេទ្យ និងផលិតផលគ្រឿងសំអាងក្លែងក្លាយប្រមាណជា ៤៦មុខ ដែលជាផលិតផលនាំទុក្ខទោសយ៉ាងធ្ងន់ធ្ងរ  សម្រាប់សុខភាពប្រជាពលរដ្ឋកម្ពុជានោះ ត្រូវបានធ្វើការដុតកម្ទេចចោលនាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤  នៅជិតទីលានចាក់សំរាម ក្នុងសង្កាត់ជើងឯង ខណ្ឌដង្កោ ដោយមានការអញ្ជើញចូលរួមពីសមត្ថកិច្ចចម្រុះរួម មាន៖ កម្លាំងនគរបាលប្រយុទ្ធប្រឆាំងបទល្មើសសេដ្ឋកិច្ច មន្រ្តីគយ កាំកុងត្រូល និងមន្រ្តីសុខាភិបាលផងដែរ។

អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកឧត្តមសេនីយ៍ត្រី ឡុង ស្រេង បានប្រាប់ក្រុមអ្នកព័ត៌មាន  ពេលកំពុងធ្វើពិធីដុតបំផ្លាញផលិតផលក្លែងក្លាយទាំងនេះថា ផលិតផលថ្នាំពេទ្យ និងគ្រឿងសំអាងក្លែងក្លាយ  ត្រូវបានធ្វើការបង្រ្កាប និងរឹបអូស នៅក្នុងសង្កាត់អូរឡាំពិក និងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន បន្ទាប់ពី កម្លាំងជំនាញរបស់លោកតាមដានអស់រយៈពេលប្រមាណ៣ខែ។

លោកឧត្តមសេនីយ៍ត្រី បានបន្តថា ផលិតផលថ្នាំពេទ្យ និងគ្រឿងសំអាងក្លែងក្លាយទាំងអស់នេះ ត្រូវបានក្រុម ជនល្មើសនាំចូលពីប្រទេសវៀតណាម តាមច្រកជ្រៃធំ ឆ្លងកាត់តាមខេត្តកណ្តាល ដោយបង្កប់នៅក្នុងរថយន្តដឹក បន្លែ ក្នុងមួយរថយន្តផ្ទុកពី៤០ ទៅ៥០កេស។

ប្រភេទថ្នាំពេទ្យក្លែងក្លាយ រួមមានប្រភេទស្តាមឡ បេកូហ្ស៊ីន ឡារ៉ូសស្កូប៊ីន អង់តេវីក និងថ្នាំបន្តក់ភ្នែក។ ថ្នាំ ក្លែង ក្លាយទាំងនេះ ត្រូវបានមន្រ្តីជំនាញអះអាងថា បង្កទុក្ខទោសយ៉ាងធ្ងន់ធ្ងរសម្រាប់សុខភាពប្រជាពលរដ្ឋកម្ពុជា។

ឧត្តមសេនីយ៍ឯក មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានបញ្ជាក់ថា រាល់ផលិតផលក្លែងក្លាយចរាចរណ៍ ក្នុង ប្រទេសកម្ពុជា វានឹងបង្កទុក្ខទោសយ៉ាងខ្លាំង ដល់សុខភាព ប្រាជ្ញាស្មារតីរបស់ប្រជាពលរដ្ឋកម្ពុជា។ ហើយការ ប្រើប្រាស់ឱសថក្លែងក្លាយ វាមិនត្រឹមតែ មិនជួយឲ្យជំងឺឲ្យបានប្រសើរនោះទេ តែវាបែរជាបង្កឲ្យជំងឺកាន់តែរីក រាលដាលធ្ងន់ធ្ងរថែមទៀត។

ដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ឯក មៀច សុផាន់ណា បានបញ្ជាក់ថា  រាជរដ្ឋាភិបាល យកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបញ្ហាចរាចរណ៍ផលិតផលក្លែងក្លាយទាំងអស់នេះ។ «រាជរដ្ឋាភិ បាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់សុខមាលភាពប្រជាជនកម្ពុជា។ ដូច្នេះចង់ឲ្យប្រ  ជាពលរដ្ឋយើងមានកម្លាំងមាំមួន យើងត្រូវតែប្រើថ្នាំដែលពិតប្រាកដ មានគុណភាពដើមពិតប្រាកដ។ បើអាហារ  ជាអាហារគ្មានសារធាតុគីមី ជាអាហារបង្កើតឡើងតាមធម្មជាតិពិតៗ»។

លោកឧត្តមសេនីយ៍ឯក មៀច សុផាន់ណា ដែលមានតួនាទីជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃដែរនោះ  បានមានប្រសាសន៍បន្តថា ថ្នាំពេទ្យ ចំណីអាហារ និងអាហារបំប៉ននានានោះ មានផលលំបាកក្នុងការបង្រ្កាប  ដោយសារតែជនល្មើសបានលួចចរាចរណ៍ជាមួយផលិតផលនានានៅតាមទីផ្សារ។

ឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយនេះ លោក មៀច សុផាន់ណា បានទទូចឲ្យមានការ  ចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងការផ្តល់ដំណឹងពីទីតាំង ឬកន្លែងចែកចាយផលិតផលក្លែងក្លាយទាំងអស់  នោះ។ បើតាមលោក មៀច សុផាន់ណា ប្រជាពលរដ្ឋផ្តល់ដំណឹងពីការចរាចរណ៍ផលិតផលក្លែងក្លាយនឹងទទួល  បានរង្វាន់លើកទឹកចិត្តពីអាជ្ញាធរ ហើយអាចមានទទួលស្គាល់ជាពលរដ្ឋគំរូពីរាជរដ្ឋាភិបាលថែមទៀតផង។

អគ្គស្នងការងនគរបាលជាតិ និងជាប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកឧត្តមសេនីយ៍ ឯក ជា សុមេធី បានធ្វើការអំពាវនាវដល់កម្លាំងសមត្ថកិច្ចជំនាញនៅតាមច្រកព្រំដែន ជួយទប់ស្កាត់ការនាំចូល  ផលិតផលក្លែងក្លាយ។ «យើងខ្ញុំសូមអំពាវនាវទៅដល់សមត្ថកិច្ច ឬស្ថាប័នពាក់ព័ន្ធ ដែលមានទីស្នាក់ការប្រចាំ ការតាមច្រកទ្វារអន្តរជាតិទាំងអស់ សូមមេត្តាជួយសហការគ្នា ជួយទប់ស្កាត់នូវផលិតផលក្លែងក្លាយនេះ ចៀស  វាងផលិតផលក្លែងក្លាយនេះ ហូរចូលមកដល់ប្រទេសកម្ពុជានាំឲ្យមានផលលំបាកក្នុងការបង្រ្កាប និងបង្កមហន្ត  រាយដល់សុខភាពរបស់ប្រជាពលរដ្ឋ»។

លោកឧត្តមសេនីយ៍ ជា សុមេធី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋមុនទិញផលិតផលដូចជាថ្នាំពេទ្យ ចំណីអាហារ វេចខ្ចប់ និងគ្រឿងកំប៉ុងនានា ត្រូវពិនិត្យកាលបរិច្ឆេទ និង ពាណិជ្ជសញ្ញាផលិតផល ឲ្យបានច្បាស់លាស់មុននឹង ទិញយកទៅប្រើប្រាស់។

លោកឧត្តមសេនីយ៍ ឡុង ស្រេង បានបញ្ជាក់ថា ផលិតផលចំណីអាហារពោរពេញដោយសារធាតុគីមី មានចំនួន  ច្រើនលើសលុបនៅក្នុងប្រទេសកម្ពុជា មានដូចជា ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកប៉េងប៉ោះ និងទឹកផ្លែឈើជាដើម។ បើ តាមលោកឧត្តមសេនីយ៍ ឡុង ស្រេង សូម្បីតែកាហ្វេ ក៏មានជាតិគីមីដែរ។

លោកឧត្តមសេនីយ៍ ដែលធ្លាប់បានដឹកនាំកម្លាំងប្រតិបត្តិការបង្រ្កាបបទល្មើសផលិតផលក្លែងក្លាយជាច្រើន ករណីក្នុងរាជធានីភ្នំពេញនោះ បានប្រកាសប្តេជ្ញាចិត្តថា រូបលោកនឹងបង្រ្កាបរហូតទាល់តែអស់ដរាបណាមាន  ផលិតផលក្លែងក្លាយចរាចរណ៍នៅកម្ពុជា។ «ខ្ញុំនឹងបន្តស៊ើបអង្កេតស្រាវជ្រាវ បង្រ្កាបទាល់តែអស់ ការចរាចរណ៍  ឱសថក្លែងក្លាយនៅលើទឹកដីកម្ពុជា។ យើងឃើញហើយសព្វថ្ងៃនេះ ម្ហូបអាហារ ពោរពេញដោយសារធាតុគិមី  មានចំនួនលើសលុបក្នុងម្ហូបអាហារ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកប៉េងប៉ោះ ទឹកផ្លែឈើសុទ្ធសឹងប្រើសារធាតុគីមី សូម្បី កាហ្វេឥឡូវប្រើប្រាស់គីមីដែរ ចឹងពួកខ្ញុំត្រូវតែបន្តស៊ើបអង្កេត និងធ្វើការបង្រ្កាប»។

ទោះបីជាថ្នាំពេទ្យ និងផលិតផលក្លែងក្លាយនៅកម្ពុជា មិនទាន់បានធ្វើការបង្រ្កាបទាំងស្រុងយ៉ាងណាក្តី តែលោក ឧត្តមសេនីយ៍ ឡុង ស្រេង បានបញ្ជាក់ចំនួនឱសថក្លែងក្លាយនេះ មានការធ្លាក់ចុះច្រើន ខណៈដែលឆ្នាំ ២០១១  កន្លងទៅមានចំនួនរហូតដល់ទៅ ៥០តោននាំចូលពីប្រទេសចិន។

លោកឧត្តមសេនីយ៍ បានបន្តឲ្យដឹងថា នៅឆ្នាំ២០១៤នេះ កម្លាំងសមត្ថកិច្ចរបស់លោកបានឃាត់ខ្លួនជនល្មើស  ជួញដូរឱសថ និងផលិតផលក្លែងក្លាយចំនួន៨នាក់។ ចំពោះអ្នកជួញដូរឱសថក្លែងក្លាយ នឹងត្រូវប្រឈមមុខការ  ជាប់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានទៅ ២៥លានរៀល៕

ឧត្តមសេនីយ៍ឯក មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម

លោកឧត្តមសេនីយ៍ ឯក ជា សុមេធី អគ្គស្នងការងនគរបាលជាតិ និងជាប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច

លោកឧត្តមសេនីយ៍ត្រី ឡុង ស្រេង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច

កាត់ទោស បុរសជាប់ចោទ អេស្បាញម្នាក់ ពាក់ព័ន្ធករណី ឃាតកម្ម លើបុរសជនជាតិ អង់គ្លេសម្នាក់

$
0
0

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា បានបើកសវនាការ ជំនុំជម្រះ និង កាត់ទោស បុរសជាប់ចោទ ជនជាតិអេស្បាញម្នាក់ ពីបទឃាតកម្ម នឹងមរណភាព របស់ជនជាតិអង់គ្លេសម្នាក់ ដែលសពរបស់គាត់ ត្រូវបានគេប្រទះ ឃើញវិចខ្ចប់នៅក្នុងថង់ផ្លាស្ទិក ស្អុយ រលេះរលួយ  ក្នុងបន្ទប់ជួលស្ថិតនៅ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃ ទី១១ ខែសីហា ឆ្នាំ២០១៣។

លោកជួន សុរាសី ប្រធានចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ជនជាប់ចោទខាងលើ មានឈ្មោះ Blun Del Perez Ricardo ហៅ Ricky ភេទប្រុស អាយុ ៤០ឆ្នាំ ជាជនជាតិអេស្បាញ ។

នាពេលសវនាការ ជនជាប់ចោទ ឈ្មោះ Blun Del Perez Ricardo ហៅ Ricky បានឆ្លើយបដិសេធ ចំពោះការ ចោទប្រកាន់ខាងលើនេះ  ប៉ុន្តែគាត់បានទទួលស្គាល់ថា  ជនរងគ្រោះពិតជាត្រូវបានស្លាប់  នៅក្នុងបន្ទប់ជួលរបស់ខ្លួនមែន ហើយខ្លួន ក៏បានយកសាកសពរបស់ជនរងគ្រោះ រុំខ្ចប់នៅក្នុងថង់ផ្លាស្ទិក លាក់ទុក នៅក្នុងបន្ទប់ របស់ខ្លួនមែន។ មូលហេតុដោយសារតែខ្លួន ខ្លាចគេចោទថា ខ្លួនជាឃាតករ សម្លាប់ជនរងគ្រោះ ម្យ៉ាងវិញទៀត ខ្លួន មករស់នៅ ក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់ និង ពុំមានលិខិត ឆ្លងដែន នោះទេ។

តុលាការនឹងប្រកាសសាលក្រម នៃ សំណុំរឿងក្តីនេះ នៅរសៀល ថ្ងៃ ទី ១៧ ខែ ធ្នូ  ២០១៤ ខាងមុខនេះ៕

នគរបាល ខេត្តកំពង់ចាម បន្តបង្ក្រាបល្បែង កន្ទុយលេខ២ទីតាំង ដ៏ធំនៅ កណ្តាលក្រុង ឃាត់ជនសង្ស័យ ៤នាក់

$
0
0

កំពង់ចាម ៖ ជាប្រតិបត្តិការ គ្មានការដកថយចំពោះ វង់ល្បែងស៊ីសង ដែលលួចលាក់នៅទូទាំង ខេត្តកំពង់ចាមនោះ នៅរសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ កម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្ត កំពង់ចាម បានបញេ្ចញ យុទ្ធនាការ ដ៏ក្តៅ គគុកទៀតហើយ នោះគឺការចូលទៅ បង្ក្រាបទីតាំង ល្បែងកន្ទុយ លេខ ដ៏ធំ២កន្លែង ស្ថិតនៅកណ្តាល ក្រុងកំពង់ចាម ដែលលួចបង្ហាញវត្តមាន ជាយូរណាស់ មកហើយនោះ។

មន្រ្តីនគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល ខេត្តកំពង់ចាម បានបញ្ជាក់ថា «នាវេលាម៉ោង៣រសៀល នៅថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១៤នេះ កម្លាំងការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម ដែលដឹកនាំដោយ លោក ជីវ ចាន់តារ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ចាម បានចុះបង្ក្រាប
ល្បែងស៊ី សងខុសច្បាប់ (កន្ទុយលេខ)០២ករណី ស្ថិតនៅក្នុងសង្កាត់ កំពង់ចាម ក្រុងកំពង់ចាម»។

មន្រ្តីនគរបាល បានបញ្ជាក់ទៀតថា ករណីទី០១ នៅចំណុចភូមិទី១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ជាលទ្ធផល ឃាត់ខ្លួនអ្នកបើក លក់ឆ្នោត០២នាក់ ឈ្មោះ ជិត វ៉ាត ភេទស្រី អាយុ៦០ឆ្នាំ ជាម្ចាស់ផ្ទះ និងឈ្មោះ ឈេន សុវី ភេទស្រី អាយុ២៦ឆ្នាំ ជាអ្នកលក់ឆ្នោត និងវត្ថុតាងមួយចំនួន ។

ដោយឡែក ករណីទី០២ ស្ថិត ក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ហើយបានឃាត់ខ្លួន មេឆ្នោតបាន២នាក់ ដោយទី១ ឈ្មោះ រស់ ស្រីមុំ ភេទស្រី អាយុ៤១ឆ្នាំ និងឈ្មោះ ហ៊ឺ ប៉ារីស ភេទប្រុស អាយុ៣៦ឆ្នាំ និងវត្ថុតាង មួយចំនួន ។

មន្រ្តីនគរបាល ដែលចូលរួម នៅក្នុងប្រតិបត្តិការ ខាងលើនេះ បានថ្លែងថា ក្រោយទទួលបាន បទបញ្ជាយ៉ាងមឺងម៉ាត់ ពីសំណាក់ស្នងការ នគរបាល ខេត្តលោកឧត្តមសេនីយ៍ បែន រ័ត្ន រួចមក លើការបង្ក្រាបវង់ល្បែង នៅក្នុងខេត្តនោះ ការិយាល័យជំនាញ បានចុះស្រាវជ្រាវ រហូតឈាន ទៅដល់ ការបង្ក្រាប និងឃាត់ខ្លួន មេកន្ទុយលេខទាំង២ ទីតាំងខាងលើតែម្តង។

មន្រ្តីនគរបាល បានបន្ត ទៀតថា ចាប់ពេលនេះតទៅ នគរបាលការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល និងសហការ ជាមួយកម្លាំងនគរបាល តាមបណ្តា ស្រុកក្រុង បើកប្រតិបត្តិការ ចុះបង្ក្រាប ល្បែងស៊ីសង ទាំងល្បែងកន្ទុយលេខ ជល់មាន់ និងបៀរអាប៉ោងជាដើម តបតាម បទបញ្ជា និងយុទ្ធនាការថ្មីរបស់ លោកឧត្តមសេនីយ៍ ស្នងការខេត្ត។

បច្ចុប្បន្ន ជនសង្ស័យទាំងបួននាក់ ត្រូវបានការិយាល័យ ជំនាញកំពុងកសាងសំនុំរឿង បញ្ចូនទៅតុលាការ ដើម្បីវិនិច្ឆ័យ តាមច្បាប់ ។

លោកឧត្តមសេនីយ៍ បែន រ័ត្ន បានថ្លែងថា ចំពោះយុទ្ធនាការ បង្ក្រាបវង់ល្បែងស៊ីសង ដែលនៅបន្តលួចលាក់ នៅក្នុងខេត្តនោះ លោកបានបង្កើត ក្រុមការងារពិសេសមួយ ដឹកនាំដោយស្នងការរង ទទួលផែនសន្តិសុខ ដោយ ចែកចាយជា២ផ្នែក គឺសន្តិសុខ និងព្រហ្មទណ្ឌ ធ្វើយ៉ាងណា លុបបំបាត់វង់ល្បែង ស៊ីសងទាំងនេះឲ្យបាន ៕

នគរបាល ខណ្ឌដង្កោ ឃាត់ខ្លួនស្រ្តី គ្រូទាយបោកម្នាក់ ក្រោយ រត់ចេញពី ខេត្តតាកែវ

$
0
0

ភ្នំពេញ ៖ ស្រ្តីគ្រូទាយ មន្តអាគម អោមអាម ជំនាញខាងបោកម្នាក់ ត្រូវបាន កម្លាំង នគរបាល ព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលខណ្ឌដង្កោ ចាប់ខ្លួន ក្រោយពីស្រ្តី ឆបោករូបនេះ បានរត់គេច ខ្លួនពីខេត្តតាកែវ ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ ខណ្ឌដង្កោ បានថ្លែងឲ្យដឹងថា ស្រ្តីសង្ស័យរូបនេះ ត្រូវបាន ប្រជាពលរដ្ឋ នៅខេត្តតាកែវ ប្តឹងទៅសមត្ថកិច្ច ក្រោយពីស្រ្តីរូបនេះ បានប្រើ រូបភាព ធ្វើជាគ្រូទាយ មន្តអាគមអោមអាម ហើយពេលដែលជនរងគ្រោះ ទៅមើលម្តងៗ ជនសង្ស័យបានប្រាប់ទៅ ជនរងគ្រោះឲ្យដោះគ្រឿងអលង្កា ដាក់នៅក្នុង ធុងអង្ករ លុះស្អែក នឹងក្លាយ ជាមាសពេជ្យ មានតម្លៃ កាន់តែច្រើន ។

ដោយសារល្បិចកលនេះ ជនរងគ្រោះ មានការសង្ស័យ ក៏សុំមកយកក្រវិល ពាក់ទៅការគេ ស្រាប់តែមិនឃើញ ជនសង្ស័យនៅផ្ទះ ពោលបាន ជិះរថយន្តតាក់ស៊ី មកភ្នំពេញបាត់ ។ ភ្លាមៗនោះ ជនរងគ្រោះ បានប្តឹងទៅ សមត្ថកិច្ចមូលដ្ឋាន រួចហើយសមត្ថកិច្ចនៅទីនោះ បានទាក់ទងមកនគរបាល ខណ្ឌដង្កោ ដើម្បីស្ទាក់ចាប់ខ្លួន។

មន្រ្តីនគរបាល បានបន្តទៀតថា ក្រោយធ្វើ ការស្ទាក់ និងតាមដានរួចមក កម្លាំងសមត្ថកិច្ច ក៏បានឃាត់ខ្លួនស្រ្តី សង្ស័យរូបនេះតែម្តង នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ។ បច្ចប្បន្នស្រ្តីសង្ស័យ ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោ ប្រគល់ទៅឲ្យនគរបាល ខេត្តតាកែវ ដើម្បីចាត់ ការបន្តតាមផ្លូវច្បាប់៕

នគរបាល ខេត្តកំពង់ចាម ចាប់ជនត្រូវចោទ តាមដីកា ដែលចុះបញ្ជីត្រឹមត្រូវ

$
0
0

-រយះពេល១១ខែ នគរបាល អនុវត្តបានជិត១០០ដីកា

កំពង់ចាម ៖ ដីការបស់ចៅក្រម សាលាដំបូង ខេត្តកំពង់ចាម ដែលមាន ចុះបញ្ជីត្រឹមត្រូវ ពីតំណាងអយ្យការនោះ ការអនុវត្តរបស់កងកម្លាំង សមត្ថកិច្ច ក៏ទទួលបាន លទ្ធផល ទៅតាមនោះដែរ ។ ផ្ទុយទៅវិញ បើដីកាដែលចេញ ដោយចៅក្រមណាម្នាក់ មិនបាន បំពេញតាម នីតិវិធីទេ នោះនឹងធ្វើឲ្យសន្លឹកដីកា ជាក្រដាសជូតទឹកភ្នែក ជនរងគ្រោះ កាន់តែខ្លាំង និងធ្វើឲ្យសមត្ថកិច្ច ខិលខូចមួយចំនួន ឆក់យកឱកាស ទៅធ្វើអ្វីផ្តេសផ្តាស ហើយធ្វើឲ្យ ជនល្មើស ទាំងនោះ អាចបន្តមានសេរីភាពដដែល ។

ជាក់ស្តែងដីកា មួយសន្លឹក របស់លោកចៅក្រម ងួន វុទ្ធី ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣ ដែលមាន ចុះបញ្ជី ត្រឹមត្រូវពីតំណាងអយ្យការនោះ ត្រូវបាននគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម យកទៅអនុវត្តបានយ៉ាងត្រឹម និងទទួលបាន លទ្ធផល ទៅតាមនោះដែរ ពោលបានឃាត់ខ្លួន ជនដែល ត្រូវចោទតែម្តង ។

មន្រ្តីនគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាលខេត្ត បានថ្លែងឲ្យដឹងថា នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ កម្លាំងនគរបាល បានឃាត់ខ្លួន ជនត្រូវចោទម្នាក់ឈ្មោះ សៅ វុទ្ធី ហៅឡូត អាយុ៣៥ឆ្នាំ រស់នៅភូមិទី១២ សង្កាត់ កំពង់ចាម ក្រុងកំពង់ចាម ដែលត្រូវតុលាការ ចោទប្រកាន់ពីបទ លួច និងសមគំនិត កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០០៥ ។

មន្រ្តីនគរបាលរូបនេះ បានបន្តទៀតថា ក្រោយទទួលបានដីកា បង្គាប់ឲ្យនាំខ្លួន ជនត្រូវចោទនោះ ស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ បែន រ័ត្ន បានចាត់ចែង ឲ្យនគរបាលជំនាញ ចុះទៅស្រាវជ្រាវ ហើយឈានទៅដល់ ចាប់ខ្លួនជននេះតែម្តង។

ជុំវិញការអនុវត្តតាមដីកា របស់តុលាការ ខាងលើនេះ លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ថា «ប្រសិទ្ធិភាព និងលទ្ធផល អនុវត្តដីកា ដែលបានបញ្ជូន និងចុះបញ្ជីត្រឹមត្រូវ ការអនុវត្ត ពិតជាមាន លទ្ធផល បើមិនទាន់មាន លទ្ធផល ក៏មានសកម្មភាព និងមានអ្នកទទួលខុសត្រូវ ច្បាស់លាស់ ពិសេស មិនអាចក្លាយ ទៅជាមូលប្បទាន ប័ត្រងាយៗ ឡើយ  »។

បើតាមលោកឧត្តម សេនីយ៍ស្នងការ «រយះពេលប្រមាណ១១ខែនេះ យើងអនុវត្តបានជិត១០០ដីកា  ហើយខ្លះតាំង ពីឆ្នាំ២០០១មក ឲ្យតែនៅមានអាជ្ញាយុកាល គឺនៅតែមានសកម្មភាព តាមរក មិនបានបញ្ឈប់ទ្បើយ រីឯដីកាដែលហុច ឲ្យក្រៅផ្លូវការគ្មានបញ្ជី តាមផ្លូវរដ្ឋបាល គឺងាយក្នុងការប្រព្រឹត្តអំពើ ខុសច្បាប់ ថ្មី១ថែមទៀត»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្នងការនគរបាល ខេត្តកំពង់ចាម បានបញ្ជាឲ្យសមត្ថកិច្ច របស់លោក បញ្ជូនដីកាចំនួន៣សន្លឹក របស់លោកចៅក្រមសាលាដំបូង ខេត្តកំពង់ចាម ស៊ិន វិរះ ទៅកន្លែងដើមវិញ ពីព្រោះតែដីកាទាំងនេះ ពុំមានការចុះបញ្ជី ពីតំណាងអយ្យការ ដែលហៅថា ដីកាសេះហោះ ឫដីកាគ្មានគល់បញ្ជី៕

តុលាការ សម្រេចឃុំខ្លួន បណ្តោះអាសន្ន ទៅលើថៅកែ ក្លឹបអាម៉ាហ្សូន និងសន្តិសុខ ក្រោយ រកឃើញ ថាមានទោស

$
0
0

ស្ទឹងត្រែង៖ តុលាការខេត្តស្ទឹងត្រែង បានសម្រេចឃុំខ្លួន បុរសពីរនាក់ ម្នាក់ជាថៅកែ ក្លឹបនិងម្នាក់ទៀត ជាសន្តិសុខ ការពារក្លឹប នៅថ្ងៃទី២៨ខែវិច្ឆកានេះ ក្រោយពីរកឃើញថាមានទោស ក្រោមការចោទ ប្រកាន់ពីសំណាក់ លោកស្រីស៊ុន យ៉ឺត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ពីបទផ្តើមគំនិត និងប្រើអំពើរហឹង្សា ដោយចេតនា និងមានស្ថានទម្ងន់ទោស ដោយយសារ សន្តិសុខរបស់ក្លឹបអាម៉ាហ្សូន បានវាយភ្ញៀវ ដែលទៅរាំកម្សាន្តក្នុងក្លឹបនោះ កាលពីថ្ងៃទី២៣ វិច្ឆិកា កន្លងទៅនេះ ។

ប្រភព ចេញពីក្នុងបញ្ជាការដ្ឋានអាវុធហត្ថខេត្តស្ទឹងត្រែង បានឲ្យដឹងថា ក្នុងការចុះ ទៅឃាត់ខ្លួនជនទាំងពីរខាងលើ ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ហើយអាវុធហត្ថក៏បានសុំគោលការណ៍ភ្លាមៗ ពីព្រះរាជអាជ្ញាផងដែរ រួចក៏ធ្វើការនាំខ្លួនថៅកែក្លឹប និងសន្តិសុខយកមកសាកសួរ ។ ក្រោយពីធ្វើការសួរនាំរួចរាល់អស់ហើយនោះក៏បញ្ជូនទៅ កាន់តុលាការ ជាបន្តទៀត ។

ក្រោយការចោទប្រកាន់របស់លោកស្រីស៊ុន យ៉ឺត ព្រះរាជអាជ្ញារងអមសាលាដំបូងទៅលើជនទាំងពីរ ពីបទផ្តើមគំនិត និងប្រើអំពើរហឹង្សា ដោយចេតនានិងមានស្ថានទម្ងន់ទោស តុលាការខេត្តស្ទឹងត្រែង ក៏សម្រេចបញ្ជូន ខ្លួនបន្តទៅកាន់ ពន្ធនាគារឃុំខ្លួន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះតែម្តង ។

ក្នុងប្រព័ន្ធច្បាប់ ត្រូវគេនិយាយថា នៅក្នុងក្រមព្រហ្មទណ្ឌថ្មី នៃមាត្រា២១៨ ស្តីពីការផ្តើមគំនិត និងការប្រើអំពើរហឹង្សា ដោយចេតនា បើត្រូវគេរកឃើញថា ជនសង្ស័យបានប្រព្រឹត្ត ដូចពាក្យបណ្តឹងរបស់ជនរងគ្រោះ ពិតមែននោះ គឺត្រូវបាន ចោទប្រកាន់ ឲ្យមានទោស និងត្រូវជាប់ពន្ធនាគារ ពី២ឆ្នាំរហូតដល់៥ឆ្នាំ ហើយត្រូវ ពិន័យជាទឹកប្រាក់ ចាប់ពី៤លានរៀល រហូតទៅដល់១០លានរៀល ផងដែរ ៕

        បច្ចុប្បន្ន ទាំងថៅកែក្លឹបនិងសន្តិសុខ ស្ថិតនៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែង ៕


ស្នងការ ខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង និងសិស្សសាលា ធ្វើពលកម្ម សំអាតអនាម័យ

$
0
0

បន្ទាយមានជ័យ : ស្នងការ នគរបាល ខេត្តបន្ទាយមាន ជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម កាលពីព្រឹក ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៤ បានដឹកនាំកម្លាំងនគរបាល និងមានការចូលរួមពីសិស្សា នុសិស្សសាលាបឋមសិក្សា អូរអំបិលប្រមាណ ២០០នាក់ ចុះធ្វើពលកម្មក្នុងទីធ្លាសាលា ដើម្បីលើកកម្ពស់អនាម័យ និងសោភ័ណភាព បរិស្ថាននៅកន្លែងសិក្សា ។

យុទ្ឋនាការចុះធ្វើអនាម័យ សំអាតបរិស្ថាន ខាងលើនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យ និងមន្ត្រីនគរបាលចំណុះ ផែននីមួយៗចំនួន១៥នាក់ កម្លាំងនគរបាលនៃអធិការ ដ្ឋានក្រុងសេរីសោភ័ណ ១៥នាក់ សរុប ១៧១នាក់ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅសាលា បឋមសិក្សាអូរអំបិល ក្នុងភូមិ អូរអំបិល សង្កាត់អូរអំបិល ប្រមាណ ២០០នាក់ផ្សេងទៀត ។

ក្រុមការងារទាំងអស់ ដែលដឹកនាំដោយលោកស្នង ការបានកាន់ចប បង្គី កាំបិត ព្រមទាំងម៉ាស៊ីនកាត់ស្មៅ ចំនួន ៤គ្រឿង កាត់ជំរះស្មៅ និងដុតបំផ្លាញចោល ដើម្បីសោភ័ណភាពកើនឡើង ។

នៅក្នុងយុទ្ឋនាការនេះ លោកឧត្តមសេនីយ៍ស្នងការ បានជំរុញទៅមន្ត្រីនគរបាល របស់ខ្លួន ជាពិសេសក្មួយៗ សិស្សសាលាទាំងអស់ ត្រូវចូលរួមលើកកម្ពស់ បញ្ហាបរិស្ថាន អនាម័យ ពីព្រោះវាធ្វើអោយសុខភាព សាធារណ:ប្រសើរឡើង សម្រាប់សង្គមជាតិរបស់យើង ។

លោកស្នងការក៏បានឧបត្ថម្ភ ទឹកសុទ្ឋសម្រាប់ក្រុមការងារ ដែលចូលរួម នៅក្នុងយុទ្ឋនា ការសំអាតអនាម័យនេះផងដែរ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ទស្សនៈមិត្តអ្នកអាន៖ អង្គការការពារព្រៃឈើ ផ្ទុះការបែកបាក់ ព្រោះទំនាស់ ផលប្រយោជន៍?

$
0
0

ភ្នំពេញ៖ កូនប្រុសលោក ឈុត វុទ្ធី គឺលោក ឆឺយ ឧត្តមរស្មី បានចេញលិខិតអះអាងថា លោក ឈឹម សាវុធ ដែលធ្លាប់តាំងខ្លួនជានាយកអង្គការ ការពារធនធានធម្មជាតិជំនួសលោក ឈុត វុទ្ធីនោះ គ្មានអ្វីពាក់ព័ន្ធជាមួយ អង្គការមួយនេះឡើយ។ ការចេញលិខិតបញ្ជាក់បែបនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង និងសង្ស័យថា ផ្ទៃក្នុង នៃអង្គការ ដែលធ្លាប់រិះគន់សកម្មភាពកាប់បំផ្លាញព្រៃឈើ កំពុងមានភាពរង្គោះរង្គើ។

លោក ឈឹម សាវុធ បានលាឈប់ការងារពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហើយប្រកាសចូលកាន់តំណែងជានា  យកប្រតិបត្តិ នៃអង្គការការពារធនធានធម្មជាតិ កាលពីចុងឆ្នាំ២០១៣ បន្តាប់ពីលោក ឈុត វុទ្ធី អតីតនាយកអង្គ ការការពារធនធានធម្មជាតិ ត្រូវបានឃាតកបាញ់សម្លាប់នៅខេត្តកោះកុង។

តាមបណ្តាញព័ត៌មាននាពេលកន្លងទៅ លោក ឈឹម សាវុធ តែងបានអះអាងថា ខ្លួនជានាយកអង្គការការពារ ធនធានធម្មជាតិ ជំនួសលោក ឈុត វុទ្ធី។ តាមរយៈតួនាទីនេះ លោក ឈឹម សាវុធ តែងបានធ្វើការអត្ថាធិប្បាយ  វាយប្រហាររិះគន់យ៉ាងខ្លាំងទៅលើសកម្មភាពកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជា។

តែអ្វីគួរឲ្យភ្ញាក់ផ្អើលនៅពេលនេះ គ្រាដែលលោក ឈឹម សាវុធ កំពុងលេចមុខលេចមាត់ខ្លាំងតាមបណ្តាញព័ត៌  មាន ស្រាប់តែកូនប្រុសលោកប្រុសលោក ឈុត វុទ្ធី គឺ ឆឹយ ឧត្តមរស្មី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា បានចេញលិខិត  មួយច្បាប់ច្រានចោល និងបដិសេធថា លោក ឈឹម សាវុធ មិនមានអ្វីពាក់ព័ន្ធជាមួយនឹងអង្គការនេះឡើយ។

លោក ឈឹម សាវុធ បានបញ្ជាក់មូលហេតុ ដែលលោកហ៊ានយកតួនាទីជានាយកអង្គការការពារធនធានធម្មជាតិ មកប្រើប្រាស់ ដោយមានការអនុញ្ញាតពីលោក ឆឹយ ឧត្តមរស្មី ហើយលោក ឆឺយ ឧត្តមរស្មី ក៏ជាអ្នករត់ការនៅ ក្រសួងមហាផ្ទៃ និង ប្រគល់ត្រាឲ្យរូបលោកផងដែរ។

តើអ្វីទៅជាបញ្ហានៅពីក្រោយ នៃការទាស់ទែងនេះ វាអាចបង្កមកពីផលប្រយោជន៍ និងលាភសក្ការៈដែរឬទេ?

បើតាមអ្នកដឹងរឿងមួយចំនួនបានអះអាងថា ក្រោមស្លាកអង្គការការពារធនធានធម្មជាតិ លោក ឈឹម សាវុធ  ក្រៅពីការធ្វើអត្ថាធិប្បាយរិះគន់ពីសកម្មភាព កាប់បំផ្លាញព្រៃឈើ នៅក្រោយវាំងននខ្មៅឯណេះវិញ លោកក៏បាន យកតួនាទី និងឈ្មោះអង្គការមួយនេះ ស្វែងរកលាភសក្ការៈបានយ៉ាងក្រាស់ក្រែល ពីក្រុមឈ្មួញរកស៊ីបទល្មើស  ឈើប្រណីតមួយចំនួនផងដែរ។

ដូច្នេះការខ្វែងគំនិតទាស់ទែង រហូតឲ្យ ឆឹយ ឧត្តមរស្មី ចេញលិខិតបដិសេធតួនាទីលោក ឈឹម សាវុធ ដោយមិន ឲ្យដំណឹងជាមុននេះ មានមូលហេតុចម្បងមួយក្នុងមូលហេតុជាច្រើនផ្សេងទៀត គឺផ្តើមចេញពីការបែងចែកលាភ សក្ការៈ ឬអាចមកពីលោក ឈឹម សាវុធ លេបយកផលប្រយោជន៍ទាំងនោះតែម្នាក់ឯង៕

លោក ឈឹម សាវុធ ពេលចុះទៅក្នុងព្រៃ

សមត្ថកិច្ច បន្តចុះឃាត់ខ្លួន ជនជាតិវៀតណាម រស់នៅ ខុសច្បាប់

$
0
0

ភ្នំពេញ : កម្លាំងនគរបាល នាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានបន្តប្រតិ បត្តិការរបស់ចុះឃាត់ខ្លួន ជនជាតិ វៀតណាម ដែលរស់ នៅក្នុងប្រទេសកម្ពុជា គ្មានលិខិតស្នាមត្រឹនត្រូវ ដើម្បីចាប់បញ្ជូនទៅស្រុកកំណើត របស់ពួកគេវិញ ។

ប្រតិបត្តិការចុះចាប់ខ្លួនជន ជាតិវៀតណាម ដែលរស់នៅខុសច្បាប់ខាងលើនេះ បានធ្វើឡើង នៅវេលាម៉ោង ៤រសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ងិតនៅផ្ទះលេខ២៣ ផ្លូវ៣៣៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ ជនជាតិវៀតណាម ៤នាក់ ត្រូវបាន ឃាត់ខ្លួន ក្នុងនោះស្រី៣នាក់ ។

បច្ចុប្បន្នជនជាតិវៀតណាម ទាំងនេះ ត្រូវបានដឹកយកទៅ សួរនាំនៅនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការតាមនីតិវិធី ៕

Cellcard ជួយ ១២.០០០ដុល្លារ ដល់ព្រឹត្តិការណ៍ប្រណាំងកង់ "Ride 2 School"

$
0
0

ភ្នំពេញ៖ ជំនួយឧបត្ថម្ភដ៏សម្បើមរបស់ក្រុមហ៊ុន CellCard ដែលមានទំហំទឹកប្រមាណប្រាក់ ១២០០០ដុល្លារ សម្រាប់ព្រឹត្តិការណ៍ ប្រណាំងកង់ជាលើក២ ដើម្បីកៀងគរថវិកាបន្ថែម សម្រាប់បរិច្ចាគជាមូលនិធិ ទិញកង់ចំនួន ៣០០គ្រឿង ជូនដល់អង្កការ (PSE)។

ដោយមានការផ្តួចផ្តើមពីអង្គការ PSE សហការជាមួយនឹងក្រុមហ៊ុន CellCard បានរៀចំព្រឹត្តិការណ៍ ប្រណាំងកង់ មានឈ្មោះថា Ride 2School (ជិះកង់ទៅសាលា) ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥ ខាងមុខ។ ក្នុងនោះអ្នកប្រណាំងទាំងអស់ ត្រូវជិះចម្ងាយ ១៤៨ គីឡូម៉ែត្រ ពីភ្នំពេញឆ្ពោះទៅកាន់ខេត្តកំពត ដោយអ្នកប្រណាំងកង់ គឺជាបុគ្គលិកក្រុមហ៊ុន CellCard និងអង្គការ PSE រួមជាមួយអ្នកដែលមានចំណាប់ អារម្មណ៍ផ្សេងៗទៀត ដែលត្រូវចំណាយ ៣៥ដុល្លារ ក្នុងចុះឈ្មោះប្រណាំងកង់នេះ។

លោក ពិន សារពេជ្ញ នាយកគ្រប់គ្រងអង្គការ (PSE) បានមានប្រសាសន៍ថា "គោលបំណងចម្បង នៃព្រឹត្តការណ៍នេះ គឺដើម្បីប្រមូលនិធិជួយ ដល់កម្មវិធីអប់រំ តាមរយៈការផ្តល់កង់ចំនួន ៣០០គ្រឿង ដល់កុមារក្រីក្រក្នុងការជួយពួកគេ ឲ្យបានសិក្សារៀនសូត្រ។ ដើម្បីសម្រេចគោលដៅនេះ អង្គការដើម្បី ភាពញញឹម នៃកុមារ PSE បានសហការជាមួយ និង ក្រុមហ៊ុនទូរស័ព្ទចល័ត CellCard ក្នុងការរៀបចំព្រឹត្តការណ៍ មួយដែលមានឈ្មោះ ថា CellCard ជិះកង់ទៅសាលា ដែលនឹងត្រូវប្រព្រឹត្ត ទៅនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥ ពីភ្នំពេញ-កំពត ចម្ងាយ១៤៨គីឡូម៉ែត (ផ្លូវជាតិលេខ៣) នឹងចេញដំណើរ ម៉ោង៦.៤៥នាទី "។

លោកបន្តថា "ព្រឹត្តការណ៍នេះ រៀបចំឡើង ដើម្បីជួយដល់កុមារក្រីក្រ ឲ្យទទួលបានការអប់រំ ដែលកំពុងមានការលំបាក ក្នុងការទទួលបាននូវការសិក្សារៀនសូត្រ ពួកគេទទួលបានកង់ដើម្បីធ្វើដំណើរទៅសិក្សា ។ ជាមួយនឹងការងារនេះ អង្គការដើម្បីភាពញញឹមនៃកុមារ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន CellCard នឹងរួមកំលាំងគ្នាដើម្បីបង្កើនលទ្ធភាព ទទួលបានការអប់រំដល់កុមារនៅកម្ពុជា"។

លោក អៀន វ៉ាត់សុន នាយកប្រតិបត្តិក្រុមហ៊ុន CellCard បានថ្លែងថា "ឆ្នាំនេះក្រុមហ៊ុន CellCard និងអង្គការ PSE មានសុទិដ្ឋិនិយមថា ខ្លួនពិតជាអាច ប្រមូលមូលនិធិគ្រប់គា្រន់ សម្រាប់ការផ្គត់ផ្គង់ កង់៣០០គ្រឿងបាន។ នេះគឺជាបព្វហេតុ ដ៏ឧដ្តុងឧត្តម ដែលក្រុមហ៊ុន CellCard បានគំាពារ អនាគតកុមារក្នុងប្រទេសជាតិយើង។ ការផ្តល់លទ្ធភាពដល់កុមារ នូវសិទ្ធជាមូលដ្ឋាន ក្នុងការទទួលបានការអប់រំ អាចឲ្យយើងធានា បាននូវអនាគត ដ៏ភ្លឺស្វាងមួយ តាមរយៈការបងើ្កត អនាគតអ្នកដឹកនំា ពោពេញដោយសមត្ថភាព។ យើងសង្ឃឹម និងលើកទឹកចិត្ត ដល់អតិថិជនCellCard ទំាងអស់ ឲ្យបានចូលរួមធ្វើកិច្ចការជាមួយគ្នា នឹងបង្កើតភាពផ្លាស់ប្តូរ ដ៏ធំមួយ "៕

AEU រៀបចំ​ពិធី​ប្រគល់​ប័ណ្ណ​សរសើរ ជូន​និស្សិត​ឆ្នើម​ប្រចាំ​ឆ្នាំ២០១៤

$
0
0

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំកម្មវិធីប្រគល់ប័ណ្ណសរសើរជូនដល់ និស្សិតឆ្នើមប្រចាំសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) សម្រាប់ឆ្នាំ២០១៤ ប័ណ្ណសរសើរជូននិស្សិតដែលជាប់ ចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ប្រចាំឆមាស និងប្រចាំឆ្នាំ និងពិធីប្រគល់លិខិតបញ្ជាក់ជាប្រធាន និងអនុប្រធានថ្នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឈឿន សាវន សាកលវិទ្យាធិការរងតំណាងឯកឧត្តម ឌួង លាង សាកលវិទ្យាធិការ សាកលវិទ្យាល័យអាស៊ី អឺរ៉ុប។

មានមតិសំណេះសំណាលក្នុងពិធីនេះ លោក ឈឿន សាវន បានថ្លែងថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប រៀបចំកម្មវិធីនេះឡើង គឺដើម្បីជាការលើកទឹកចិត្តដល់និស្សិតដែលរៀនពូកែ និង និស្សិតជាប្រធាននិងអនុប្រធានថ្នាក់ជាការជំរុញបន្ថែម ចំពោះនិស្សិតផ្សេងៗទៀតឲ្យរិតតែខិតខំប្រឹងប្រឹងប្រែងសិក្សារៀនសូត្របន្ថែមទៀត។

កម្មវិធីនៅក្នុងពិធីនោះរួមមាន ទីមួយ-ការប្រគល់ប័ណ្ណសរសើរដល់និស្សិតពូកែផ្នែកច្បាប់ និងសង្គម, ទីពីរ-ការប្រគល់ប័ណ្ណសរសើរដល់ និស្សិតដែលរៀនពូកែពីលេខ១ ដល់លេខ៣ និង ទីបី-ការប្រគល់លិខិតបញ្ជាក់សម្រាប់ ប្រធានថ្នាក់និងអនុប្រធាន។

ចំពោះនិស្សិតពូកែប្រចាំឆមាស សាកលវិទ្យាល័យនឹងផ្តល់ជូនប័ណ្ណសរសើរជារៀងរាល់ឆមាស។ ចំណែកឯនិស្សិតពូកែប្រចាំឆ្នាំ សាកលវិទ្យាល័យ បានផ្តល់ការលើកទឹកចិត្តបន្ថែម ដោយផ្តល់អាហារូបករណ៍ជូន ៥០% សម្រាប់និស្សិតដែលទទួលបាន ចំណាត់ថ្នាក់លេខ១ ៣០%សម្រាប់និស្សិតដែលទទួលបានចំណាត់ថ្នាក់លេខ២  និង ២០% សម្រាប់និស្សិតដែលទទួលបាន ចំណាត់ថ្នាក់លេខ៣។

ដោយឡែកនិស្សិតជាប្រធាន និងអនុប្រធានថ្នាក់ សាកលវិទ្យាល័យក៏បានផ្តល់ជាលិខិត បញ្ជាក់ជូនដល់និស្សិត និងមានការលើកទឹកចិត្តផ្សេងៗផងដែរ។
សូមបញ្ជាក់ថាផងដែរថា បច្ចុប្បន្នសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជាសាកលវិទ្យាល័យមួយដ៏ល្បី និងមានកំណើននិស្សិតចូលរៀនច្រើន ហើយដើម្បីពង្រឹងនិងពង្រីកសក្តានុពល សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានដាក់ឲ្យដំណើរការនូវ អគារសិក្សាថ្មីនិងទំនើប ១ខ្នង បន្ថែមទៀត ដែលមានកម្ពស់ ១៥ជាន់ កាលពីថ្ងៃទី២៥ ខែសីហាកន្លងទៅថ្មីៗនេះ ដោយមានការចាប់អារម្មណ៍ជាច្រើន ពីសំណាក់អ្នកសិក្សា ជាពិសេស មាតាបិតានិស្សិត។

ទន្ទឹមនឹងនេះ ដើម្បីអបអរសាទរអគារសិក្សាថ្មី សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានផ្តល់អាហារូបករណ៍ពី ២០% ដល់១០០% ដល់សិស្សដែលបានប្រឡងជាប់ ឬធ្លាក់បាក់ឌុប គ្រប់ឆ្នាំសិក្សាទាំងអស់ផងដែរ។ អាហារូបករណ៍ផុតកំណត់ត្រឹម ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ ខាងមុខនេះ។

Viewing all 8042 articles
Browse latest View live




Latest Images

<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>
<script src="https://jsc.adskeeper.com/r/s/rssing.com.1596344.js" async> </script>