Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

អាជ្ញាធរ ខណ្ឌចំការមន ត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងរឹតបន្តឹង ច្បាប់ចរាចរណ៍ តាមដងផ្លូវ

$
0
0

ភ្នំពេញ៖ អភិបាលរង ខណ្ឌចំការមន លោក ជ គឹមស៊ នៅយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ នេះ បានដឹកនាំកម្លាំងចម្រុះ ចុះពិនិត្យអាវុធជាតិផ្ទុះ និងរឹតបន្តឹងច្បាប់ចរាចរណ៍ តាមដងផ្លូវព្រះនរោត្តម ទល់មុខវត្តថាន់ ក្នុងសង្កាត់ទន្លេបាសាក់។

លោក ជ គឹមស៊ បានថ្លែងឲ្យដឹងថា កម្លាំងចម្រុះដែលចូលរួមក្នុងការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងការត្រួតពិនិត្យអ្នកបើកបរ មិនពាក់មួកសុវត្ថិភាព និងអ្នកបើកបរក្រោមឥទ្ធិពលជាតិស្រវឹងនេះ សរុបចំនួន៥៧នាក់ ដោយអនុវត្តចាប់ពីម៉ោង ១៩៖១៥នាទី រហូតដល់ម៉ោង ២១៖០០ នាទី។

លោកអភិបាលរងខណ្ឌចំការមន បានបន្តទៀតថា កិច្ចការនេះគឺធ្វើក្នុងបំណងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយក៏ជាការរឹតបន្តឹងច្បាប់ចរាចរណ៍ ធ្វើយ៉ាងម៉េចឲ្យប្រជាពលរដ្ឋចេះគោរពច្បាប់ ចេះស្រឡាញ់ខ្លួន និងចេះប្រុងប្រយ័ត្ន ក្នុងពេលបើកបរ៕


ប្រជាពលរដ្ឋ ទាំង៦គ្រួសារ មានជម្លោះ ដីជាមួយ ក្រុមហ៊ុន អេងកាំង បង្ហាញជម្រើស ចុងក្រោយ មានតែបិទផ្លូវតវ៉ា

$
0
0

ភ្នំពេញ ៖ ប្រជាពលរដ្ឋ ទាំង៦គ្រួសារ ស្ថិត នៅជាប់សាកលវិទ្យាល័យ «កសិកម្មព្រែកលៀប» សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដែលអះអាងថា ជាម្ចាស់កម្មសិទ្ធ លើដីធ្លីជិត ១ហិកតា តាំងពីឆ្នាំ១៩៧៩មកនោះ បានបង្ហាញពីជំហរ ចុងក្រោយ របស់ពួកគាត់ ចំពោះការបិទផ្លូវជាតិ តែម្ដង បើសិនជាគ្មាន ដំណោះស្រាយ ពីសំណាក់ រាជរដ្ឋាភិបាល និងមន្ដ្រីពាក់ព័ន្ធនោះទេ ។

ជម្លោះដីធ្លីរបស់ ប្រជាពលរដ្ឋទាំង៦គ្រួសារ ដែលមានសមាជិក ជិត៤០នាក់ បានបន្ដ អូសបន្លាយអស់ រយៈពេល ជាច្រើន ឆ្នាំ មកហើយ ដោយជម្លោះ ដំបូងបានកើតឡើង នាអំឡុងឆ្នាំ២០០១ ជាមួយសាកលវិទ្យាល័យ «កសិកម្មព្រែក លៀប» លុះមកដល់ឆ្នាំ២០១៣ បន្ដកើតជម្លោះ ជាមួយក្រុមហ៊ុន ឯកជនឈ្មោះ «អេង កាំង» ក្រោយពីក្រុមហ៊ុនមួយនេះ បាន ទិញដី របស់សាកលវិទ្យាល័យ ។

សម្រាប់ជម្លោះដីធ្លី ដែលស្ទើរក្លាយជាជំងឺ មហារីកទៅហើយនោះ ប្រជាពលរដ្ឋទាំង៦ គ្រួសារ រួមមាន ឈ្មោះ អ៊ុង ផុន ,ហុង ចាន់ ឌឿន,ហុង ចាន់ធូ ,អ៊ុន តាន់,យ៉ាត សុខ, និង ឡោក ចាន់ថារ៉ា រស់នៅក្រុមទី១ ភូមិព្រែក លៀប សង្កាត់ព្រែក លៀប ខណ្ឌជ្រោយចង្វារ បានខិតខំស្វែងរក អន្ដរាគមន៍ជាច្រើនលើក ច្រើនសារចាប់តាំងពី ថ្នាក់អាជ្ញាធរ មូលដ្ឋាន រហូតទៅដល់ថ្នាក់ដឹកនាំ ខាងលើ ព្រមទាំង ស្ថាប័ន តុលាការទៀតផង ប៉ុន្ដែនៅមិនទាន់ មានដំណោះស្រាយ សម្រាប់ ពួកគាត់នៅ ឡើយនោះ បើទោះបីផ្ទៃដីផ្ទះសម្បែងជិត១ ហិកតានេះ ជាកម្មសិទ្ធរបស់ខ្លួនយ៉ាងពិត ប្រាកដតាំង ពីដើមរៀងមកនោះ ។

ប្រជាពលរដ្ឋ ទាំង៦គ្រួសារនេះ ធ្លាប់បាន មានគម្រោង ចង់តវ៉ាបិទផ្លូវជាតិ លេខ៦អា បង្ខំឱ្យថ្នាក់ដឹកនាំ និងអាជ្ញាធរ ពាក់ព័ន្ធចេញ មុខដោះស្រាយ បញ្ចប់បញ្ហា ប៉ុន្ដែត្រូវបានអភិបាល ខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត ចេញទៅសម្រប សម្រួល គ្រប់ពេលវេលា ដើម្បីឱ្យពួកគាត់ស្ងប់ អារម្មណ៍ និងបន្តដោះស្រាយ ដោយសន្ដិវិធី ។

តំណាងប្រជាពលរដ្ឋ ទាំង៦គ្រួសារ លោក អ៊ុង ផុន អាយុជិត៦០ឆ្នាំ ជាអតីតទាហាន តស៊ូ ក្នុងសម័យសង្គ្រាម ហើយ បច្ចុប្បន្នស៊ី ឈ្នួលបើករថយន្ដឱ្យគេ ចិញ្ចឹមកូនៗ ទាំង៦ នាក់ បានបង្ហាញជំហរថា ដល់ដំណាក់កាលចុង ក្រោយ ដែល ជិតបែកទ្រូងនោះ មានតែនាំគ្នា ទាំងកូន ទាំងចៅ ទៅបិទផ្លូវតវ៉ា តែប៉ុណ្ណោះ ពីព្រោះការស្វែង រកដំណោះស្រាយ ពីសំណាក់ ក្រសួង ស្ថាប័ន និងអាជ្ញាធរ ពាក់ព័ន្ធ ព្រម ទាំងមន្ដ្រី តុលាការផងនោះ នៅមិនទាន់មាន ពន្លឺវិជ្ជមាន នៅឡើយទេ រហូតចុងក្រោយនេះ តុលាការបានចេញដីកា សម្រេចរក្សាការពារ មិនឱ្យពួកគាត់ផ្ទេរ បញ្ចាំ ជួល ឬលក់ដីភូមិ ឋាន និងផ្ទះសម្បែង របស់ពួកគាត់នោះឡើយ។

លោក អ៊ុង ផុន ដែលអះអាងថា ជាអ្នក គាំទ្រ គណបក្សប្រជាជន ដាច់ក្បាល ដាច់កន្ទុយ នោះ បានរៀបរាប់ឱ្យដឹងថា ពួកគាត់គឺជា ម្ចាស់កម្មសិទ្ធ និងរស់នៅលើដីខាងលើនេះ តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ដោយពេលនោះ ស្ថិតក្រោមការ គ្រប់គ្រង របស់អាជ្ញាធរ ស្រុកមុខកំពូល ខេត្ដកណ្ដាល ហើយអាជ្ញាធរបាន ចេញសេចក្ដីប្រកាស វាស់វែង និងបែងចែកដី លំនៅឋាន ជូនពួកគាត់ឱ្យ កាន់កាប់ និងប្រើ ប្រាស់តាំងពីឆ្នាំ១៩៨១ ដោយស្របច្បាប់ ។

ពេលនោះដែរ ទីតាំងសាលាជាតិ កសិកម្មព្រែក ជាទីតាំងរបស់សាលា ស្រុកមុខកំពូលពីឆ្នាំ ១៩៧៩ដល់ឆ្នាំ១៩៨៣ ។ អតីតទាហាន តស៊ូ និងឈប់ធ្វើទាហាន នៅអំឡុងឆ្នាំ៩០រូបនេះ បានរៀបរាប់ទៀត ថា ដល់ឆ្នាំ២០០២ សាលាជាតិ កសិកម្មព្រែក លៀប ក៏ចាប់ផ្ដើមបង្កើតទំនាស់ ដោយចោទ ប្រកាន់ពួកគាត់ ចំនួន៣គ្រួសារ ថាបានរំលោភ យកដី របស់សាលា ហើយបានដាក់ពាក្យ បណ្ដឹងទៅកាន់ តុលាការក្រុងភ្នំពេញ ប៉ុន្ដែក្រោយពីពិនិត្យមើល ឯកសារពាក់ព័ន្ធ និងស្រាវជ្រាវរួចមក តុលាការ បានបង្គាប់ឱ្យពួក គាត់បន្ដកាន់កាប់ដីដដែល ហើយសាលាក៏ បានបោះបង់ ចោលពាក្យបណ្ដឹងនេះទៀតផង។

តំណាងប្រជាពលរដ្ឋ រូបនេះ បានបញ្ជាក់ នៅក្នុងលិខិត ដែលបានផ្ញើជូន អភិបាលខណ្ឌឫស្សីកែវ (មិនទាន់ចែក ខណ្ឌ)ទៀតថា នៅ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១១ សាលាបាន វាស់ដីខាងលិចផ្លូវជាតិលេខ៦អា ដោយក្នុង គំនូសប្លង់វាស់នោះ មានការបំពានចូលដីកម្ម សិទ្ធរបស់ពួកគាត់ ទាំង៦គ្រួសារ ប៉ុន្ដែពួកគាត់ មិនបានដឹងច្បាស់ថា ការវាស់វែង តាមគំនូស ប្លង់ខាងលើ មានការចូលរួមពី អាជ្ញាធរពាក់ ព័ន្ធដែរឬទេ? ។

បន្ទាប់មក នៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៣ មានក្រុមការងារមួយ ក្រុមបានធ្វើសកម្មភាព ចុះទៅវាស់វែងដី សាលា និងព្រំប្រទល់ដី របស់ពួកគាត់ ដែលមានសមាសភាព ក្រុម ភូមិបាលខណ្ឌ បុគ្គលិក តំណាង សាលាកសិកម្ម និងអាជ្ញាធរ មូលដ្ឋាន ដែលធ្វើពួកគាត់ ទាំង៦គ្រួសារ មានការព្រួយបារម្ភ ចំពោះការបំពានដីធ្លី ទើបនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣ ក៏ សម្រេចដាក់ពាក្យ បណ្ដឹងទប់ស្កាត់ ដើម្បីស្នើសុំធ្វើប្លង់ទៅអភិបាល ។

យោងតាមមន្ដ្រី សាលាខណ្ឌជ្រោយចង្វារ មួយរូប បានបញ្ជាក់ថា យោងតាមឯកសារ ពាក់ព័ន្ធ ដែលប្រជាពលរដ្ឋ ទាំង៦គ្រួសារមាន នៅក្នុងដៃពិតជាបង្ហាញថា ពួកគាត់គឺជាម្ចាស់ កម្មសិទ្ធដីធ្លី យ៉ាងពិតប្រាកដ ។

តំណាងប្រជាពលរដ្ឋ លោក អ៊ុង ផុន បាន បញ្ជាក់ថា ចំពោះបញ្ហា ជម្លោះដីធ្លីខាងលើនេះ អភិបាល ខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត បានទទួលស្គាល់ ពួកគាត់ជាម្ចាស់កម្មសិទ្ធ ដីយ៉ាងពិតប្រាកដ និងគាំទ្រ ស្វែងរកដំណោះ ស្រាយ និងស្ថិតនៅជាមួយពួកគាត់ គ្រប់ពេលវេលា ប៉ុន្ដែពួកគាត់នៅតែគិតថា បញ្ហានេះ មានតែប្រមុខ នៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែននោះទេ ដែលអាចជួយបញ្ចប់បញ្ហា ទាំងនេះបាន ។

ប្រជាពលរដ្ឋ ទាំងនេះ បានចោទប្រកាន់ ក្រុមហ៊ុន «អេងកាំង» ចំពោះការ រំលោភបំពាន ដីកម្មសិទ្ធស្របច្បាប់ របស់ ពួកគាត់ ហើយគ្មានដំណោះស្រាយណាមួយ ត្រូវបានរក ឃើញនៅឡើយទេ ហើយថ្នាក់ដឹកនាំខ្លះថែម ទាំងចូលរួម ជាមួយ ក្រុមហ៊ុន ធ្វើបាបប្រជាពលរដ្ឋ ខ្លួនឯងទៀតផង ដែលទាំងនេះហើយ ពួកគាត់គិតថា ជាសញ្ញាមួយ នាំឱ្យ ប្រជាប្រិយ ភាពរបស់បក្សកាន់អំណាច និងថ្នាក់ដឹកនាំធ្លាក់ចុះជាបណ្ដើរៗ ព្រោះតែ មន្ដ្រីថ្នាក់ក្រោម មួយក្ដាប់តូចនោះ៕

កម្លាំងនគរបាល ប៉ុស្តិ៍ច្រកទ្វារ តំបន់បឹងត្រកួន ឃាត់ខ្លួន ពលករ៣៩នាក់ ប្រុងឆ្លងដែន ខុសច្បាប់

$
0
0

បន្ទាយមានជ័យ ៖ កម្លាំងនគរបាល ប៉ុស្តិ៍ច្រកទ្វារ តំបន់បឹងត្រកួន នៃស្នង ការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួន ពលករចំនួន ៣៩នាក់ ដែលមានបំណង ឆ្លងដែនខុសច្បាប់ ទៅកាន់ប្រទេសថៃ កាល ពីវេលាម៉ោង១២ថ្ងៃត្រង់ទី២២ ខែធ្នូ ឆ្នាំ២០១៤ ។

ការឃាត់ពលករ ទាំង ៣៩នាក់ ខាងលើនេះ បានធ្វើឡើងខណៈដែល កម្លាំងនគរបាល នៅប៉ុស្តិ៍ទ្វារ បានចុះល្បាត ក្នុងភូមិសាស្រ្ត ដើម្បីការពារ ទប់ស្កាត់បទល្មើសផ្សេងៗ និង បង្កើនកិច្ចការពារ សន្តិសុខ តាមតំបន់ព្រំដែន កាន់តែមានប្រសើរឡើង។

មន្រ្តីនគរបាល ប៉ុស្តិ៍ច្រកទ្វារ តំបន់បឹងត្រកួន បានថ្លែងឲ្យដឹងថា «នៅវេលា ម៉ោង12.00នាទី នៅចំណុចប៉ុស្ដិ៍ច្រកទ្វារតំបន់ បឹងត្រកួន កម្លាំង ប៉ុស្ដិ៍ចំនួន១៥នាក់ បានធ្វើការទប់ស្កាត់ ពលករខ្មែរ ចំណាកស្រុក បំរុងលួច ឆ្លងដែន ទៅរកការងារធ្វើ នៅប្រទេសថៃចំនួន៣៩នាក់ ស្រីចំនួន៣០នាក់ កូនក្មេងចំនួន១២នាក់ (ស្រីចំនួន៧នាក់)»។

ក្រោយការសួរនាំ ត្រូវបានមន្រ្តី នគរបាលប៉ុស្តិ៍ ច្រកទ្វារបឹងត្រកួន ប្រាប់ថា ពលករ ខាងលើរស់ នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ មន្រ្តីនគរបាលដដែល បានបន្តទៀតថា ក្រោយធ្វើ ការឃាត់ខ្លួន សមត្ថកិច្ចបានធ្វើការអប់រំ ពលករទាំងនោះ ហើយអនុញ្ញាត ឲ្យពួកគេត្រឡប់ទៅផ្ទះវិញ ដើម្បីបន្តអាជីព និងរកស៊ី ចិញ្ចឹមគ្រួសារ ដូចធម្មតា ឡើងវិញ ។

បើតាមមន្រ្តីនគរបាល ដោយមានការណែនាំ ពីសំណាក់ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាល ប៉ុស្តិ៍បាន ចែកវេនគ្នា ជាប្រចាំលើការងារ ចុះល្បាត នៅក្នុងភូមិសាស្រ្ត របស់ខ្លួន ធ្វើយ៉ាងណាទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេស ការទប់ស្កាត់ ពលករ ដែលមានបំណង ឆ្លងដែនខុសច្បាប់ទាំងនេះ។

នៅចំពោះមុខ ពលករ ទាំងនេះ មន្រ្តីនគរបាល បានពន្យល់ អំពីហានិភ័យ និងបញ្ហាប្រឈមផ្សេងៗ នៅពេលដែល ទៅធ្វើការ និងរស់នៅ ដោយខុសច្បាប់ នៅក្នុងប្រទេស ដូច្នេះត្រូវគិតពិចារណា ឡើងវិញ ហើយត្រឡប់ទៅភូមិឋាន ដើម្បីបន្ត ការរកស៊ី ដូចសព្វមួយដងវិញ ៕

រថយន្ត ដឹកទំនិញ សំពីងសំពោង ចរាចរណ៍ ពេញក្នុងក្រុង ព្រះសីហនុ ដោយសេរី សង្ស័យសមត្ថកិច្ច ដាក់ខែ

$
0
0

ព្រះសីហនុ៖ រថយន្តដឹកទំនិញ សំពីងសំពោង គ្រប់ប្រភេទ ទាំងតូចទាំងធំ ដែលអាចបង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ កំពុងចរាចរណ៍យ៉ាងរលូន ពេញក្នុងក្រុងព្រះសីហនុ ដោយគ្មានសមត្ថកិច្ចណា អើពើឡើយនាពេលសព្វ ថ្ងៃនេះ។ ដែលបញ្ហានេះបានធ្វើអោយប្រជាពលរដ្ឋ មានការបារម្មណ៍យ៉ាងខ្លាំងចំពោះសុវត្ថិភាព របស់ពួកគេក្នុងការធ្វើ ដំណើរតាមដងផ្លូវ ដែលប្រឈមមុខនឹងគ្រោះថ្នាក់ ដោយយថាហេតុដោយប្រការ ណាមួយទៅថ្ងៃក្រោយ ។  

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋ បានធ្វើការរឹះគន់ចំៗថា សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្ត ប្រហែលជាបាន ប្រព្រឹត្ត អំពើពុករលួយ ដោយ ដាក់ខែជាមួយ ក្រុមរថយន្ត អស់ទាំង នោះហើយ ទើបបានជារថយន្តទាំងនោះអាច ចរាចរណ៍ បានដោយសេរីយ៉ាង ដូច្នេះ ។

ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុបានស្នើអោយ ថ្នាក់ដឹកនាំខេត្តមេត្តា ជួយត្រួតពិនិត្យ មើលរថយន្តអស់ ទាំងនោះផង ព្រោះក្រុង ព្រះសីហនុ ជាទីក្រុងទេសចរណ៍មួយយ៉ាងសំខាន់ដែលមានភ្ញៀវទេសចរ គ្រប់ទីកន្លែង លើពិភពលោក មកកម្សាន្តរាល់ថ្ងៃ ។ ហើយបើសង្ឃឹមលើសមត្ថកិច្ចនគរបាលចរាចរណ៍ ហាក់បីដូចជា ទៅមិនរួចទេ ព្រោះសង្ស័យដាក់ខែគេអស់ទៅហើយ ៕

កម្លាំងនគរបាល និងប្រជាការពារ សង្កាត់ស្នោរ ឃាត់ខ្លួន មុខសញ្ញា ចែកចាយ គ្រឿងញៀន ២នាក់ប្ដីប្រពន្ធ ដកហូតគ្រឿងញៀន ២៣កញ្ចប់

$
0
0

ភ្នំពេញ៖ ជនសង្ស័យជួញដូរគ្រឿងញៀន ២នាក់ប្ដី និងប្រពន្ធ ត្រូវបានកម្លាំងនគរបាល និងប្រជាការពារសង្កាត់ស្នោរ ធ្វើការឃាត់ខ្លួនបាន ខណ:កំពុងចេញធ្វើ សកម្មភាពចែកចាយ ដោយកម្លាំង បានធ្វើការដកហូត បានគ្រឿងញៀន២៣កញ្ចប់ កាលពីវេលាម៉ោង៨និង៣៥នាទីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ នៅតាមផ្លូវក្នុងភូមិ ទួលលៀប សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យខាងលើប្ដីឈ្មោះអេងវុទ្ធី អាយុ៣០ឆ្នាំ និងប្រពន្ធឈ្មោះ រស់ គង់ អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិ ត្រពាំចអារក្ស សង្កាត់ឳឡោក ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យទាំង២នាក់ នោះជាមុខសញ្ញចាស់ដែលបានចេញធ្វើសកម្មភាព នៅតាមបណ្ដាខេត្ត មួយចំនួននៅក្នុងភូមិសាស្រ្តខណ្ឌពោធិ៍ជ័យ។

តាមប្រភពព័ត៍មានបានឲ្យដឹងថាកម្លាំងនគរបាលនិងកម្លាំងប្រជាការពារសង្កាត់ស្នោរ បានធ្វើការតាមប្រមាញ់ មុខសញ្ញា ជួញដូរគ្រឿងញៀន ទាំង២នាក់ប្ដីប្រពន្ធនោះតាំង ពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២២ ខែធ្នូឆ្នាំ២០១៤ ខណៈដែល ជននោះចេញ ពីផ្ទះដើម្បី ចែកចាយគ្រឿងញៀន នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ។ ពេលនោះ ជនសង្ស័យ មិនបានដឹងខ្លួន នោះឡើយ ហើយដោយសារតែកំណត់បានមុខសញ្ញានោះ ហើយកម្លាំងក៍បានធ្វើការឃាត់ឲ្យ ឈប់ប៉ុន្តែជនទាំងនោះ មិនព្រមឈប់ និងបានបន្ថែមល្បឿន គេចខ្លួនថែមទៀតប៉ុន្តែ រត់មិនរួចក៍ត្រូវបានកម្លាំងឃាត់ខ្លួនបានតែម្ដង។

ក្រោយឃាត់ខ្លួនធ្វើការ ឆែកឆេរបានប្រទះឃើញមានគ្រឿងញឿន ចំនួន២៣កញ្ចប់ នៅជាប់ខ្លួនរួមជាមួយវិទ្យុទាក់ទង ១គ្រឿងនិងទូរស័ព្ទដៃផងដែរ៕

ប្រទេសថៃ សាទរការស្ដារ ឡើងវិញ នូវទំនាក់ទំនង អាមេរិក-គុយបា

$
0
0

បាងកក ៖ នៅរសៀលថ្ងៃអង្គារនេះ រដ្ឋាភិបាលថៃ បានថ្លែងសេចក្ដីសាទរ ចំពោះសេចក្ដី សម្រេច រវាងភាគី ទាំងពីរ អាមេរិក និងគុយបា ដើម្បីស្ដារឡើងវិញនូវចំណង ទំនាក់ទំនងកាទូត ដែល បានប្រេះឆាអស់រយៈ ពេលជាង៥០ឆ្នាំមកនេះ ព្រោះតែគោលនយោបាយ ប្រឆាំងគ្នា។

ទីភ្នាក់ងារសារព័ត៌មាន បាងកកប៉ុស្ដិ៍ ចេញផ្សាយថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ នេះដោយលើក ឡើងពីសម្ដី របស់អ្នកនាំពាក្យក្រសួង ការបទេសលោក Sek Wannamethee និយាយថា សេចក្ដីសម្រេចនេះ ជាការបង្កើតចំណងទាក់ទងការទូត ជាធម្មតារវាងអាមេរិក និងគុយបា ដែលនឹងផ្ដល់អត្ថប្រយោជន៍ទៅ ដល់ប្រជាជន នៃប្រទេសទាំងពីរ ។

លោក Sek បាននិយាយថា រដ្ឋាភិបាលថៃរំពឹងលើ កិច្ចព្រមព្រៀងគ្នាលើការស្ដារទំនាក់ទំនង ជាថ្មីនេះ នឹង ញ៉ាំងឲ្យប្រទេសទាំងពីរ បោះជំហានឆ្ពោះ ទៅកាន់តំណាក់កាលបន្ទាប់ ដែលប្រទេសទាំងពីរនឹងស្ដែង ចេញនូវ សេចក្ដីសោមនស្ស ក្នុងការរួមគ្នារឹតចំណងការទូត ទៅវិញទៅមក៕

ឥណ្ឌូណេស៊ី សម្រេចលុប ចោលច្បាប់ ធ្វើតេស្តព្រហ្មចារី

$
0
0

ហ្សាការតា ៖ ប្រទេសឥណ្ឌូណេស៊ី នឹងលុបចោលការ ធ្វើតេស្តព្រហ្មចារី នៅមហាវិទ្យាល័យរដ្ឋ បន្ទាប់ពី មាន ការរិះគន់ ចំពោះការអនុវត្ត ស្រដៀងគ្នានេះដែរ នៅក្នុងជួរកម្លាំងប៉ូលីស ស្នើឲ្យមានការហាម ឃាត់ការធ្វើ តេសត្តព្រហ្មចារីមុន នឹងពួកគេអាចចូលបម្រើការងារ ក្នុងជួរយោធាបាននោះ។

ទីភ្នាក់ងារសារព័ត៌មាន បាងកកប៉ុស្ដិ៍ ចេញផ្សាយថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ នេះដោយ ដកស្រង់ប្រភពពី កាសែត Kompas ឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងកិច្ចការជាតិលោក Tjahjo Kumolo កំពុងស្វែងរកដំណោះ ស្រាយដើម្បីបញ្ចប់ការធ្វើតេស្តព្រហ្មចារី ដែលជាផ្នែកមួយនៃ តម្រូវការដើម្បីចូលរួមជាមួយ វិទ្យាស្ថាន រដ្ឋបាលសាធារណៈ មហាវិទ្យាល័យ សម្រាប់មន្ត្រីរាជការ និងអ្នកគ្រប់គ្រងក្នុងតំបន់មួយ។

លោកនិយាយថា ស្រ្តីម្នាក់មិនស្ថិតក្នុងភាពព្រហ្មចារី ពេលខ្លះដោយសារតែការដួល ឫធ្លាក់ពី លើអ្វីមួយជាដើម ហើយវាមិនអាចស្មានដឹងបាននោះទេ។ ហើយដោយសារតែបែបនេះ ធ្វើឲ្យស្រ្តីមានការធ្លាក់ចុះនូវ កិត្តិយស បើទោះបីជានាងមិនធ្លាប់ឆ្លងកាត់ការរួមរ័ក្សក៏ដោយ។

កាលពីមុននារីដែលមានបំណងចង់ចូលរួមក្នុងជួរយោធា រដ្ឋាភិបាលឥណ្ឌូណេស៊ី ត្រូវការ ធ្វើតេសត្តមើល ព្រហ្មចារីជាមុនសិន ទើបនេះជាតម្រូវការ ហើយច្បាប់នេះបាន បញ្ចប់ជាច្រើនឆ្នាំមកហើយដែរ៕

ជនជាតិបារាំង បាញ់សម្លាប់ខ្លួនឯង នៅផ្ទះសំណាក់ «Khmer Stay»

$
0
0

ភ្នំពេញ ៖ ជនជាតិបារាំងម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់ ដោយមានកាំភ្លើង ម៉ាក K54 មួយដើម នៅក្បែរខ្លួន ហើយសព ស្អុយរលួយ ពេញក្នុងបន្ទប់ ដោយមានស្នាមបាញ់ និងចាក់សោបន្ទប់ជាប់ ។

ក្រោយបញ្ចប់ ការពិនិត្យ កោសល្យវិច័យរបស់ នគរបាលជំនាញ និងពេទ្យតុលាការ រួចមកនោះ បានបង្ហាញ ជនបរទេសរូប បានបាញ់សម្លាប់ខ្លួនឯងតែម្តង។ យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនបានបង្ហាញថា តើជនបរទេសរូបនេះ មាន កាំភ្លើងយ៉ាងដូចម្តេចនោះឡើយ? ភាពភ្ញាក់ផ្អើលខាងលើនេះ កើតឡើង នៅវេលាម៉ោង ០១ និង៣០នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ នៅក្នុង បន្ទប់លេខ៣០៤ ជាន់ទី២ ផ្ទះសំណាក់ «Khmer Stay» មានទីតាំង ស្ថិតនៅផ្ទះលេខ៩៩ ផ្លូវលេខ៦៣ ភូមិ៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

មន្រ្តីនគរបាល មូលដ្ឋានបានឲ្យដឹងថា បុរសបរទេស ដែលដេកស្លាប់ នៅក្នុងបន្ទប់ផ្ទះសំណាក់ខាងលើ ត្រូវបានស្គាល់ឈ្មោះ តាមលិខិតឆ្លងដែន ឈ្មោះ CHELKOFF CYRIL VICTOR អាយុ៤៧ ឆ្នាំ ជនជាតិបារាំង មុខ របរទេសចរណ៍ ស្នាក់នៅក្នុងផ្ទះសំណាក់ «Khmer Stay» កាន់លិខិតឆ្លង ដែនលេខ 13C158241 បានចូលស្នាក់នៅ កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៤ ។

អ្នកគ្រប់គ្រងផ្ទះសំណាក់លោក ទឹម ចាន់ណាក់ អាយុ៣៤ឆ្នាំ បានឲ្យដឹងទៀតថា ដោយសារតែមិន បានឃើញជនបរទេសនោះសោះ ក៏បានឡើង ទៅមើល ធុំក្លិនស្អុយចេញពីក្នុងបន្ទប់ ទើបបបួល អ្នកធ្វើការជាមួយ នាំគ្នាយកសោ ទៅចាក់បើកទ្វារមើល ពិនិត្យមើលក៏ ឃើញបុរសដេកស្លាប់ ដោយមានក្លិនស្អុយទៅហើយ ក៏បានបិទទ្វារ រួចរាយការណ៍ ឲ្យសមត្ថកិច្ចតែម្តង ។

ភ្លាមៗនោះ សមត្ថកិច្ច បានបង្កើត គណៈកម្មការចម្រុះ ចុះពិនិត្យធ្វើ កោសល្យវិច័យ ដោយគ្រូពេទ្យ ក៏បានប្រទះឃើញកាំភ្លើងម៉ាក K54 មួយគ្រាប់ ដែលបានបញ្ចូលគ្រាប់ ជំនាញបានសម្រេច ។ គណៈកម្មការចម្រុះបានសន្និដ្ឋានជាជំហានដំបូងថា ជនរងគ្រោះស្លាប់ ដោយការធ្វើអត្តឃាតបាញ់ សម្លាប់ខ្លួនដោយ មិនដឹងពី មូលហេតុ ។

បច្ចុប្បន្ន សពត្រូវបានបញ្ជូនយកទៅតម្កល់ នៅវត្តស្ទឹងមានជ័យ ដើម្បីស្វែងរក ក្រុមគ្រួសារមកទទួលទៅធ្វើបុណ្យតាមប្រពៃណី៕


សេដាក៖ នាំគ្នាការពារ និងប្រើប្រាស់ ធនធានជញ្ជ្រាំងស្រូវ ឲ្យបានល្អប្រសើរ

$
0
0

ភ្នំពេញ៖ ដើម្បីឲ្យកសិករទទួលបាន ទិន្នផលស្រូវខ្ពស់ជាប់ជានិច្ច និងកាត់បន្ថយនូវចំណាយ ពីការទិញជីពីខាងក្រៅ កសិករគួរតែប្រើប្រាស់ឡើងវិញ នូវអនុផលស្រូវ ដើម្បីប្រើធ្វើជា ជី ធម្មជាតិ ដូចជា ចំបើង ជញ្រ្ជាំង អង្កាម ក្នុងចំណោមអនុផលទាំងនោះ ជញ្រ្ជាំងជា ធនធានមួយ ដែលកសិករច្រើនគ្នាមិនសូវឲ្យតម្លៃ នេះ ជាការលើកឡើង របស់អង្គការសេដាក ជំនាញខាងវិស័យកសិកម្ម។

ជញ្ជ្រាំងស្រូវ ដែលមាននៅក្នុងដីស្រែ បន្ទាប់ពីការច្រូតកាត់របស់កសិករ គឺជាធនធាន មួយដ៏មានសារប្រយោជន៍ និងប្រកបដោយសក្តានុពលខ្ពស់បំផុត សំរាប់កសិករ ជាពិសេស វាជាជីធម្មជាតិដ៏ល្អ ដែលជួយឲ្យដីផុស និងផ្តល់ជីជាតិបន្ថែមដល់ស្រូវ។ ប៉ុន្តែគួរឲ្យស្តាយ កន្លងមកជញ្ជ្រាំង មិនត្រូវបានទទួលការថែរក្សាប៉ុន្មានទេ ក្នុងចំណោមប្រជាកសិករជាច្រើន រហតូដល់មានការដុតចោល ដោយចេតនា ឬអចេតនា។

លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានអង្គការសេដាក បានបញ្ចាក់ថា «ការដុតជញ្ជ្រាំងចោល ដោយចេតនាឬអចេតនា នាំមកនូវគុណវិបត្តិជាច្រើនដូចជាៈ បាត់បង់នូវសារធាតុសរីរាង្គ សំរាប់ប្រើជាជីជំនួយដល់ដី បាត់បង់នូវគំរបការពារដីពី កម្តៅថ្ងៃ ហើយចំហេះជញ្ជ្រាំង នាំមកនូវកម្តៅបន្ថែមនិងឧស្ម័នផ្សេងៗ ជាពិសេសឧស្ម័នកាបូនិច ដែលអាចបង្ក ឲ្យមានបំពុលដល់បរិយាកាស និងបង្កើតឲ្យមានអាកាសធាតុក្តៅ»។

លោក ពៅ កុសល្យ កសិកររស់នៅភូមិវាល ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែងមាន ប្រសាសន៍ថា «បន្ទាប់ពីច្រូតកាត់រួច ខ្ញុំតែងតែធ្វើការភ្ជួរលុប ជញ្រ្ជាំងនៅក្នុងស្រែ ឃើញថាវា បានជួយអោយដីស្រែផុស និងមានជីជាតិល្អពីមួយឆ្នាំទៅមួយឆ្នាំ ដោយមិនចាំបាច់ចំណាយ និងនឿយហត់ក្នុងការប្រមូលជីដាក់ស្រែឡើយ»។

ដោយជញ្ជ្រាំងស្រូវ នាំមកនូវផលប្រយោជន៍ច្រើន ដល់កសិករនិងសង្គមជាតិ ទាំងផល ប្រយោជន៍ សេដ្ឋកិច្ច និងបរិស្ថាន អង្គការសេដាក សូមអំពាវនាវដល់កសិករ និងអ្នកពាក់ព័ន្ធ ជាពិសេសគ្រូបង្រៀន និងអាជ្ញាធរមូលដ្ឋាន ជួយចាត់វិធានការការពារ ធនធានធម្មជាតិ ដ៏សំខាន់នេះ ដូចខាងក្រោមៈ

-ជំរុញឲ្យកសិករភ្ជួរជញ្ជ្រាំង លុបទៅតាមលទ្ធភាពដែលអាចធ្វើបាន

-អប់រំឲ្យប្រជាកសិករ ជាពិសេសកុមារ និងយុវជន ឲ្យយល់ពីសារប្រយោជន៍ជញ្ជ្រាំង និងណែនាំ កុំឱ្យពួកគេដុតជញ្ជ្រាំង

-អាជ្ញាធរមូលដ្ឋាន គួរមានវិធានការផាកពិន័យ ក្នុងកំរិតណាមួយ ចំពោះជនណាដែលដុតជញ្ជ្រាំង និងចំបើងទុកតាមវាលស្រែដោយចេតនា៕

Photo by DAP-News

អាម៉េរិកផ្តល់ថវិកា ៤៣,៥លាន​ដុល្លារ សម្រាប់​វិស័យ​កសិកម្ម បរិស្ថាន និង​សុខាភិបាល នៅ​កម្ពុជា​ឆ្នាំ២០១៥

$
0
0

ភ្នំពេញ៖ រដ្ឋាភិបាលសហរដ្ឋអាម៉េរិក នឹងផ្តល់ថវិកាបន្ថែមចំនួន ៤៣,៥លានដុល្លារអាម៉េរិក ដែលជាជំនួយរបស់ទីភ្នាក់ងារសហរដ្ឋអាម៉េរិក ដើម្បីអភិវឌ្ឍអន្តរជាតិ (USAID) ដើម្បីជំរុញការអភិវឌ្ឍន៍ជាអទិភាព របស់ប្រទេសកម្ពុជាលើវិស័យកសិកម្ម បរិស្ថាន និងសុខាភិបាល និងគាំទ្រផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់ប្រទេសកម្ពុជា។

វិសោធនកម្មលើកិច្ចព្រមព្រៀងពីរដើម្បីផ្តល់ថវិកាបន្ថែម ត្រូវបានចុះហត្ថលេខានាពេលថ្មីៗនេះ ដោយទីភ្នាក់ងារ USAID ទីស្តីការគណៈរដ្ឋមន្ត្រី និង ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ របស់ប្រទេសកម្ពុជា។

កិច្ចព្រមព្រៀងទី១ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៤ ខែវិចិ្ឆកា ផ្តល់ថវិកាចំនួន ១៧,៩លានដុល្លារដល់វិស័យកសិកម្ម ឱកាសសេដ្ឋកិច្ច និងការការពារបរិស្ថាននៅកម្ពុជា ដែលជាផ្នែកមួយនៃកម្មវិធី គំនិតផ្តួចផ្តើមដើម្បីចិញ្ចឹមអ្នកជំនាន់ក្រោយ និងបំរែបំរួលអាកាសធាតុសកល របស់លោកប្រធានាធិបតី Obama ។

សកម្មភាពក្នុងកិច្ចព្រមព្រៀងនេះ គាំទ្រគោលដៅរបស់ក្រសួងកសិកម្ម ព្រមទាំងក្រសួងបរិស្ថាន ដោយផ្តោតលើការកែលំអ សន្តិសុខស្បៀងសំរាប់ ប្រជាជនកម្ពុជានៅតាមជនបទចំនួន ៧០.០០០គ្រួសារ។ កិច្ចព្រមព្រៀងនេះ ក៏ផ្តល់ថវិកាផងដែរដល់ការអភិវឌ្ឍន៍ នូវដំណោះស្រាយត្រឹមត្រូវចំពោះ ផលិតកម្មកសិកម្មមិនល្អ ការខាតបង់ក្រោយពេលប្រមូលផល កង្វះអាហារូបត្ថម្ភ កង្វះលទ្ធភាពស្វែងរកទីផ្សារ និងការខូចខាតនៃបរិស្ថាន។

កិច្ចព្រមព្រៀងទី២ ដែលចុះហត្ថលេខាកាលពីថ្ងៃទី១ ខែធ្នូ ផ្តល់ថវិកាចំនួន ២៥,៦លានដុល្លារអាមេរិក ដើម្បីជួយសំរេចគោលដៅសុខភាព និងអាហារូបត្ថម្ភជាតិរបស់ប្រទេសកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាលជាតិ និងយុទ្ធសាស្ត្រសន្តិសុខ ស្បៀងនិងអាហា រូបត្ថម្ភរបស់ប្រទេសកម្ពុជា។ ថវិកានេះនឹងជួយពង្រឹងសេវាកម្ម សុខាភិបាលរបស់ប្រទេសកម្ពុជា ដោយបង្កើតការថែទាំ សុខភាពប្រសើរជាងមុន ដល់ប្រជាជនកម្ពុជា ដោយផ្តោតជាពិសេសលើប្រជាជនក្រីក្រ ស្ត្រី និងកុមារ។ ថវិកានេះប្រើប្រាស់សកម្មភាពច្នៃប្រឌិត និងបែបបុរាណផ្សេងៗគ្នា ដើម្បីសំរេចគោលដៅមួយចំនួន រួមមាន៖ ធ្វើឲ្យសុខភាពមាតា កុមារនិងទារកប្រសើរឡើង អាហារូបត្ថម្ភ កុមារនិងមាតា ការពន្យា កំណើតនិងសុខភាពបន្តពូជ កាត់បន្ថយការចម្លងនិងផលប៉ះពាល់ ពីមេរោគនិងជំងឺអេដស៍ បង្ការនិងគ្រប់គ្រងជំងឺរបេង និងគ្រុនចាញ់ ព្រមទាំងពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈ របស់ប្រទេសកម្ពុជា។

កិច្ចព្រមព្រៀងទាំងពីរនេះ បង្ហាញពីការតាំងចិត្តរបស់រដ្ឋាភិបាលអាម៉េរិក ក្នុងការបន្តជួយដល់ប្រជាជនកម្ពុជា ឲ្យរស់នៅមានសុខភាពកាន់តែប្រសើរ កាន់តែរីករាយ និងមានជីវិតកាន់តែសកម្មជាងមុន។ ចាប់តាំងពីឆ្នាំ១៩៩២ មក USAID បានផ្តល់ថវិកាប្រហែល ១ពាន់លានដុល្លារ ដើម្បី អភិវឌ្ឍន៍ប្រទេសកម្ពុជា រួមមានវិស័យកសិកម្ម ការអប់រំមូលដ្ឋាន សុខភាពមាតានិងកុមារ និង ការបង្ការនិងព្យាបាលជំងឺអេដស៍ជាដើម៕

ប្រធានាធិបតី វៀតណាម ស្នើប្រធានរដ្ឋសភាកម្ពុជា ជួយមើលពលរដ្ឋខ្លួន រស់លើដីកម្ពុជា

$
0
0

ភ្នំពេញ៖ ប្រធានាធិបតីវៀតណាម លោក ជ្រឿង តឹងសាង បានស្នើប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន  ជួយគំាទ្រ និងមើលដល់ប្រជាជនវៀតណាម ដែលធ្វើការវិនិយោគរកស៊ីនៅក្នុងប្រទេសកម្ពុជា គ្រាដែលមួយរ យៈពេលចុងក្រោយនេះ សមត្ថកិច្ចកំពុងមានវិធានការរឹតបន្តឹងលើជនអន្តោប្រវេសន៍វៀតណាម រស់ដោយខុស  ច្បាប់នៅកម្ពុជា។

យោងតាមលោក កែវ ពិសិដ្ឋ ប្រធានខុទ្ទការល័យសម្តេច ហេង សំរិន បានឲ្យដឹងថា នៅក្នុងជំនួបពិភាក្សារវាង សម្តេចប្រធានរដ្ឋសភា និងលោក ជ្រឿង តឹងសាន នាវិមានរដ្ឋសភា នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រមុខរដ្ឋវៀតណាម បានស្នើដល់រដ្ឋសភា ក៏ដូចជារាជរដ្ឋាភិបាលខ្មែរ ជួយគាំទ្រការមករកស៊ីរបស់ប្រជាជនវៀត ណាមនៅកម្ពុជា។

បើតាមលោក កែវ ពិសិដ្ឋ លោកប្រធានាធិបតីបានបញ្ជាក់ថា ក្នុងពេលកន្លងមករដ្ឋសភាក្តី, ព្រឹទ្ធសភាក្តី រាជរដ្ឋា ភិបាលក្តី បានយកចិត្តទុកដាក់ ចំពោះប្រជាជនវៀតណាម ដែលរស់នៅ និងប្រកបរបរទទួលទាននៅកម្ពុជា  ដោយជួយសម្រួលសព្វបែបយ៉ាង គឺក្នុងស្មារតីមិត្តភាព ធ្វើយ៉ាងណាឲ្យស្របតាមលក្ខណៈច្បាប់អន្តរជាតិ ហើយ ការយកចិត្តទុកដាក់នេះ គឺដូចជាការយកចិត្តទុកដាក់ចំពោះបរទេសដទៃ ដែលមករកស៊ីនៅកម្ពុជាផងដែរ។

លោកប្រធានរដ្ឋវៀតណាម បានបញ្ជាក់ថា វៀតណាមសន្យាជំរុញការបោះបង្គោលព្រំដែន នៃប្រទេសទាំងឲ្យ បានឆាប់រហ័ស និងទទួលយកបានសម្រាប់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ មិនឲ្យមានការអក់អនចិត្តរៀងខ្លួន  និងធ្វើឲ្យព្រំដែននេះ ក្លាយទៅជាព្រំដែនសហប្រតិបត្តិការ, ពាណិជ្ជកម្ម, អភិវឌ្ឍសម្រាប់ជាប្រយោជន៍ដល់ប្រជា ជន នៃប្រទេសទាំងពីរកម្ពុជា និងវៀតណាម។

លោក កែវ ពិសិដ្ឋ បានលើកយកប្រសាសន៍សម្តេច ហេង សំរិន ថា សម្តេចមានការសប្បាយរីករាយក្នុងដំណើរ ទស្សនកិច្ចរបស់លោកប្រធានាធិបតីវៀតណាមមកកម្ពុជានេះ និងសូមអរគុណដល់ថ្នាក់ដឹកនាំប្រទេសវៀតណា ម ក៏ដូចជាប្រជាពលរដ្ឋវៀតណាម ដែលកន្លងមកបានលះបង់អាយុជីវិតខ្លួន ដើម្បីជួយរំដោះប្រជាពលរដ្ឋកម្ពុជា ឲ្យចេញពីរបប ប៉ុល ពត ទាំងមិនស្តាយស្រណោះជីវិត។

ជាចុងបញ្ចប់ លោក ជ្រឿង តឹងសាង ក៏បានអញ្ជើញសម្តេច ហេង សំរិន ទៅចូលរួមកិច្ចប្រជុំ IPU នៅក្នុងប្រទេសវៀតណាម ឆ្នាំ ២០១៥ ខាងមុខនេះផងដែរ ។

សូមបញ្ជាក់ថា លោកប្រធានាធីបតីវៀតណាម ជ្រឿង តឹងសាង បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម មក ធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០១៤ ដែលដំណើរទស្សន កិច្ចនេះ លោកនឹងចូលគាល់ព្រះមហាក្សត្រខ្មែរ សំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន,   លោក សាយ ឈុំ និងសម្តេចព្រះសង្ឃទាំងពីរគណៈផងដែរ៕

កម្ពុជាទទួលបាន ក្រុមហ៊ុន អាកាសចរណ៍ថ្មី Cambodia Bayon Airline

$
0
0

ភ្នំពេញ៖ លេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ បានប្រគល់អាជ្ញាប័ណ្ណ ប្រតិបត្តិការផ្លូវអាកាសចរណ៍ ឲ្យក្រុមហ៊ុន Cambodia Bayon Airline ដើម្បីប្រតិបត្តិការ ហោះហើរជាផ្លូវការនៅកម្ពុជា នាចុងខែធ្នូ ឆ្នាំ២០១៤ ។ ពិធីប្រគល់ និងទទួលវិញ្ញាបនបត្រនេះ ត្រូវបានរៀបចំឡើង នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ នាសណ្ឋាគារឡឺរ៉ូយ៉ាល់។

យោងតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា លោក Justin នាយកប្រតិបត្តិក្រុមហ៊ុន Cambodia Bayon Ariline បានមានប្រសាសន៍ថា ក្រុមការងាររបស់ក្រុមហ៊ុន អាកាសចរណ៍បាយ័នកម្ពុជា មានអារម្មណ៍រំភើបជាខ្លាំង ដែលបានមានឱកាស ធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដើម្បីជួយឲ្យមានកំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា៕

Photo by DAP-News

Photo by DAP-News

ជំនួប សម្តេចតេជោ និងប្រមុខរដ្ឋ វៀតណាម សន្យាជំរុញ ទំហំពាណិជ្ជកម្ម ឲ្យបាន ៥ពាន់ លានដុល្លារ ( វីដេអូ )

$
0
0

- ប្រមុខរដ្ឋ វៀតណាម និងសម្តេច មិនបានលើកពី បញ្ហាអន្តោប្រវេសន៍ វៀតណាម ឬជនភៀសខ្លួន ម៉ុងតាញ៉ា នោះទេ

ភ្នំពេញ៖ ទាំងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រធានាធិបតីវៀតណាម ជ្រឿង តឹងសាង សុទ្ធតែ បង្ហាញ នូវការចង់ឃើញភាពរីកចម្រើន នៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយបានជំរុញសម្រេចឲ្យបាន នូវទំហំពាណិជ្ជកម្ម ៥ពាន់លានដុល្លារនាឆ្នាំ២០១៥ ខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយ ជំនួបសម្តេចតេជោ ហ៊ុន សែន និងលោក ជ្រឿង តឹងសាង នាល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤នេះ។

លោក អ៊ាង សុផល្លែត បានថ្លែងថា នៅក្នុងជំនួបទ្វេភាគីនេះ ប្រមុខរដ្ឋវៀតណាម បានថ្លែងកោតសរសើរពីភាព រីកចម្រើននៅកម្ពុជា ក្រោមម្លប់បារមី នៃព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងក្រោមការដឹកនាំរបស់រដ្ឋសភា ព្រឹទ្ធសភា ជាពិសេសសម្តេចតេជោ ហ៊ុន សែន។ លោក តឹងសាង ក៏បានសាទរផងដែរ ចំពោះការផ្លាស់ប្តូរជាវិជ្ជមាន នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ប្រមុខរដ្ឋវៀតណាម ក៏បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម នាំឲ្យមានការរីកចម្រើន យ៉ាងខ្លាំងលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។ ប្រមុខរដ្ឋ នៃប្រទេសកុម្មុយនីស្តមួយ នេះ ស្នើឲ្យប្រមុខរាជរដ្ឋាភិបាល និងប្រមុខរដ្ឋាភិបាលវៀតណាម ខិតខំបន្តជំរុញឲ្យទំហំពាណិជ្ជកម្មសម្រេចឲ្យ ៥ពាន់ លានដុល្លារនៅឆ្នាំ២០១៥ ដូចដែលបានកំណត់ទុកនោះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញទស្សនៈសុទិដ្ឋិនិយមរវាងប្រទេសទាំងពីរ ដែលនាំឲ្យមានភាពរីកចម្រើន លើទំហំពាណិជ្ជកម្ម និងវិនិយោគ។ សម្តេចបានបញ្ជាក់ថា នឹងខិតខំជំរុញឲ្យទំហំពាណិជ្ជកម្មប្រទេសរីកដល់ ៥ពាន់ លានដុល្លារនាឆ្នាំ២០១៥។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានស្នើឲ្យប្រមុខរដ្ឋវៀតណាម ជួយជំរុញការដោះដូរទំនិញ របស់ប្រជាពលរដ្ឋនៅ តាមព្រំដែននៃប្រទេសទាំងពីរ ដោយមិនមានជាប់របាំងរូបិយប័ណ្ណ។ សម្តេចតេជោ ក៏បានជំរុញ ឲ្យប្រទេសវៀតណាម ជំរុញចំនួនអ្នកទេសចរមកកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត ព្រោះចំនួន អ្នកទេសចរណ៍ ក៏ជាការរួមចំណែកជំរុញទំហំពាណិជ្ជកម្មរបស់កម្ពុជាផងដែរ។

សម្តេចតេជោ ក្នុងជំនួបជាមួយប្រមុខរដ្ឋវៀតណាម ក្រោមក្រសែភ្នែក និងការចាប់អារម្មណ៍ខ្លាំងរបស់ប្រជាពល រដ្ឋកម្ពុជានេះ មិនភ្លេចឡើយការថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានជួយរំដោះ កម្ពុជាចេញពីរបបខ្មែរក្រហម។

ក្នុងជំនួបនេះ ប្រមុខរដ្ឋវៀតណាម បានអញ្ជើញសម្តេចទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។ សម្តេច បានឆ្លើយតបថា នឹងអញ្ជើញទៅតាមកាលវេលាសមគួរណាមួយ។ ជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងប្រមុខ រដ្ឋវៀតណាម មិនមានការលើកឡើង ពីបញ្ហាជនអន្តោប្រវេសន៍ វៀតណាម ឬជនភៀសខ្លួនម៉ុងតាញ៉ានោះទេ។ នេះបើតាម ការបញ្ជាក់របស់លោក អ៊ាង សុផល្លែត។

លោក អ៊ាង សុផ្លែត បានបញ្ជាក់ថា ការមកបំពេញទស្សនកិច្ចនៅកម្ពុជា របស់ប្រមុខរដ្ឋវៀតណាម ធ្វើឡើងតាម ការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ មិនមែនតបតាមការអញ្ជើញ របស់នាយករដ្ឋមន្រ្តីនោះឡើយ ដូច្នេះមិនមាន ការលើកឡើងពីបញ្ហា ទាំងនេះនោះឡើយ៕

អតីតសិស្សសាលា ព្រែកតាមាក់ រួមគ្នាធ្វើពិធីរំលឹកគុណ ឃ្លាំងចំណេះ ក្រោមទិសស្លោក «ទំពាំង មិនភ្លេចឬស្សី» (មានវីដេអូ)

$
0
0

កណ្តាល៖ គ្រូត្រូវបានគេចាត់ទុកថា ជាអ្នកមានគុណទីពីរ បន្ទាប់ពីឪពុកម្តាយ និងជាឃ្លាំងចំណេះយ៉ាងសំខាន់  ក្នុងការផ្តល់ចំណេះដឹង អប់រំនូវចរិយាធម៌ យុវជន យុវតីរបស់ខ្មែរ ឲ្យរស់នៅប្រកបដោយភាពថ្លៃថ្នូរ និង ក្លាយជា សសរទ្រូងសម្រាប់សង្គមជាតិ។

ដើម្បីតបស្នងសងនូវគុណូបការៈដ៏ឧតុង្គឧត្តមរបស់លោកគ្រូ អ្នកគ្រូ អតីតសិស្សសាលាព្រែកតាមាក់ប្រមាណ ៣០០នាក់ បានជួបជុំគ្នាជាលើកទី២ រៀបចំកម្មវិធីរំលឹកគុណគ្រូ ក្រោមទិសស្លោក «ទំពាំង មិនភ្លេចឬស្សី»  បន្ទាប់ពីបានឃ្លាតឆ្ងាយគ្នាអស់រយៈពេលជាង ៣ទសវត្សរ៍។ ពិធីជួបជុំរំលឹកគុណគ្រូ ត្រូវបានរៀបចំឡើង នៅអនុ វិទ្យាល័យព្រះសីហនុរាជ ហៅសាលាព្រែកតាមាក់ ស្ថិតក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល  កាលពីថ្ងៃអាទិត្យ ទី២១ ខែធ្នូ ចុងសប្តាហ៍កន្លងទៅនេះ។

អតីតសិស្ស ដែលចាប់ផ្តើមទទួលនូវចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ក្នុងគ្រាក្រខ្សត់ ជាមួយស្នាមអនុស្សាវរីយ៍ទាំង  សប្បាយរីករាយ និងជូរជាត់ផងនោះ រយៈពេលជាង ៣០ឆ្នាំក្រោយពីឃ្លាតចាកពីថ្នាលចំណេះព្រែកតាមាក់ ពួក គេបានក្លាយជាជនមានកិត្តិយសថ្លៃថ្នូរ និងរស់នៅដ៏សមរម្យក្នុងសង្គមកម្ពុជា ដោយអ្នកខ្លះក្លាយជាវេជ្ជបណ្ឌិត  នៅមន្ទីរពេទ្យកាល់ម៉ែត មន្រ្តីនៅធនាគារជាតិ កងកម្លាំង ប្រដាប់អាវុធ មន្រ្តីរាជការ តាមក្រសួង មន្ទីរ ស្ថាប័ន  និងខ្លះទៀត ក្លាយជាអាជីវករ និងពាណិជ្ជករ ដ៏ជាញជ័យផងដែរ។

លោក ផន ផល្លា តំណាងឲ្យអតីតសិស្សសាលាព្រែកតាមាក់ទាំងអស់ បានរៀបរាប់ថា គោលបំណងដ៏ធំញ៉ាំងឲ្យ  មានកម្មវិធីនេះ បង្ហាញពីការនឹករលឹក និងតបស្នងសងគុណលោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្ហាត់បង្រៀនតាំង  ពីឆ្នាំ១៩៧៩ ក្នុងស្ថានភាពប្រទេសជាតិ កំពុងក្រខ្សត់ តែលោកគ្រូ អ្នកគ្រូ បានព្យាយាមអស់កម្លាំងកាយចិត្តផ្ទេរ  នូវចំណេះដឹងជួយធ្វើឲ្យពួកគាត់មានដើមទុនសម្រាប់ជីវិត និងបានរីកធំធាត់នាពេលបច្ចុប្បន្ន។

ក្រៅពីការរំលឹកគុណគ្រូ ពិធី ដែលរៀបចំឡើង ដោយមានការប្រគុំតន្រ្តីអមកំដរ ក្រោមខ្យល់ជំនោរ ដ៏សែនមនោ  រម្យនាបរិវេណសាលព្រែកតមាក់ ហ៊ុមព័ទ្ធដោយម្លម់ដើមដូងត្រឹឈឹងត្រឈៃនេះ ក៏ជាការផ្តល់ឱកាសឲ្យអតីត សិស្សទាំងអស់ បានជួប ជុំគ្នា សំណេះសំណាល រំលឹកអនុស្សាវរីយ៍ក្នុងវ័យកុមារ ព្រមទាំងជារឹតចំណងសាមគ្គី ភាពនិងគ្នា បន្ទាប់ពីបាន ឃ្លាតចាកឆ្ងាយគ្នាជាច្រើនឆ្នាំងកន្លងទៅ។

អតីតលោកគ្រូ អ្នកគ្រូ ក្នុងសាលាបឋមសិក្សាព្រែកតាមាក់ សុទ្ធតែបានបង្ហាញនូវក្តីរំភើបរីករាយ ជាមួយស្នាម ញ ញឹមពោរពេញដោយកម្លាំងចិត្ត បន្ទាប់ពីបានឃើញដើមឈើ ដែលពួកគាត់បានរួមគ្នាដាំ កំពុងធំធាត់ក្លាយជាអ្នក  បានចូលរួមបម្រើប្រយោជន៍សម្រាប់សង្គមជាតិ មានជីវភាពធូរធារ ហើយមិនបានបំភ្លេច និង ទុកពួកគាត់ឲ្យនៅ  ឯកា។

លោកគ្រូ ទិត្យ សៀង អតីតនាយកសាលាព្រែកតាមាក់កាលពីអំឡុងទសវត្សរ៍ឆ្នាំ៨០នោះ បានថ្លែងថា រូបលោក  នឹងត្រូវនៅឯកោក្រោយពេលចូលនិវត្តន៍ទៅ តែមិនដូច្នោះឡើយ អតីតសិស្សរបស់លោកមិនបានបំភ្លេច ហើយ  បាននាំគ្នាធ្វើពិធីតបស្នងសងគុណដល់ពួកគាត់រៀងរាល់១០ឆ្នាំម្តង ដែលពិធីកាលពីព្រឹកថ្ងៃអាទិត្យ ជាលើកទី២  ហើយ។

លោកគ្រូ ទិត្យ សៀង បានសម្តែងនូវក្តីរំភើបរីករាយពន់ពេកនៅពេលឃើញកាយវិការដ៏ល្អរបស់អតីតសិស្សចេះ  ដឹងគុណ និងចេះតបគុណ ចំពោះអ្នកមានគុណ ដែលជាវប្បធម៌ដ៏ល្អរបស់ខ្មែរ។

លោកគ្រូ ជឹម កែវ នាយកវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល ដែលអតីតក៏ជាគ្រូនៅសាលាព្រែកតាមាក់ដែរ នោះ បានហៅកម្មវិធីនេះរំលឹកគុណគ្រូនេះថា ជាការលើកដំកើងសាមគ្គីភាព និងលើកចិត្តលោកគ្រូ អ្នកគ្រូ  ក្រោមទិស ស្លោក «ទំពាំង មិនភ្លេចឬស្សី»  ដើម្បីផ្សារភ្ជាប់រវាងគ្រូ និងសិស្ស ពីជំនាន់មួយទៅជំនាន់មួយ។  លោកគ្រូ ជឹម កែវ បានរំពឹងថា ពិធីនេះ នឹងមានជារៀងរហូតទៅ។

ទាំងលោកគ្រូ ទិត្យ សៀង និង លោកគ្រូ ជឹម កែវ ជាមួយក្តីរំភើបរីករាយជាមួយកាយវិការតបស្នងសងគុណពី កូនសិស្សរបស់ខ្លួន ក៏បានអំពាវនាវឲ្យយុវសិស្សជំនាន់ក្រោយៗទៀត ក៏ដូចជាសិស្សគ្រប់សាលាទាំងអស់ យក  តម្រាប់តាមកាយវិការដ៏ល្អ របស់អតីតសិស្សសាលាព្រែកតាមាក់ផងដែរ។

លោកស្រី ណា ជីអៀង អាជីវករលក់គ្រឿងសំណង់ និងបរិក្ខាក្នុងគេហដ្ឋាន ស្ថិតតាមបណ្តោយផ្លូវសុកហុក ជិត  ផ្សារអូរឫស្សី បានហៅកម្មវិធីនេះថា ជាសារអប់រំមួយសម្រាប់សិស្សានុសិស្សជំនាន់ក្រោយៗឲ្យយកគំរូតាម ធ្វើ ជាសិស្សល្អ កូនល្អ និងត្រូវចេះតបស្នងសងគុណជាមួយអ្នក ដែលមានគុណ។ ជាពិសេសលោកគ្រូ អ្នគ្រូ ដែល ជាថ្នាល់ផ្តល់នូវចំណេះដឹងដ៏ល្អ បើគ្មានការចាប់ផ្តើមចេញពីគ្រូៗទេ ក៏គ្មានការនាំទៅដល់គោលដៅ ដែលរីកធំ ធាត់ នោះដែរ។

យុវជន លី ម៉េង ដែលជាសិស្សកំពុងសិក្សានៅប្រទេសញូវហ្សេឡែន ក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរ គ្រារូប គេ កំពុងមកវិស្សមកាលនៅក្នុងប្រទេសកម្ពុជា។ លី ម៉េង បានហៅកម្មវិធីជួបជុំរំលឹកគុណគ្រូថា ជាសកម្មភាព មួយដ៏ល្អ ហើយក៏ជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងឲ្យសិស្សៗដទៃទៀត ជាពិសេសយុវជន យុវតី ជំនាន់ក្រោយដូច រូបលោកត្រូវតែយកគំរូតាម ដើម្បីជាការតបស្នងសងគុណ ចំពោះលោកគ្រូ អ្នកគ្រូ ដែលខិតខំបូជាអស់កម្លាំង កាយចិត្តផ្ទេរចំណេះដឹងដ៏មានគុណភាព សម្រាប់ប្រយុទ្ធគ្រប់ឧបស័គ្គក្នុងការរស់នៅក្នុងសង្គម និងប្រកបការងារ ផ្សេងៗទៀត។

កម្មវិធីរំលឹកគុណគ្រូ ត្រូវបានបញ្ចប់ទៅជាមួយការជូនរង្វាន់ និងថតរូបអនុស្សាវរីយ៍រួមគ្នារវាងអតីតសិស្ស និង  លោកគ្រូ អ្នកគ្រូ និងការរាំរែកកម្សាន្តសប្បាយ ក្រោមស្នាមញញឹមញញែមមិនដាច់គ្រប់ៗគ្នា៕

លោកគ្រូ ទិត្យ សៀង

លោកគ្រូ ជឹម កែវ

លោក ផន ផល្លា

លោកស្រី ណា ជីកអៀង

យុវជន លី ម៉េង

កម្លាំងសមត្ថកិច្ច ខេត្តកណ្តាល ចុះបង្ក្រាប​ ទីតាំងលួចបើក ទូហ្គេម

$
0
0

កណ្តាលៈ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង១៣ និង៣០នាទី នៅចំណុចផ្ទះល្វែងភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល  បានបិទទ្វារ លេងហ្គេម ពេលសមត្ថកិច្ច បានទទួលព័ត៌មានភ្លាម កម្លាំងចំរុះដឹកនាំដោយ លោក ឆៃ បូណា នាយករដ្ឋបាល សាលាស្រុក និងមានការចូលរួម ក្រុមប្រឹក្សាឃុំ ពីកម្លាំងជំនាញ នគរបាលយុត្តិធម៏ និងកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាល លំហាចប៉ុស្តិ៍ ដំណាក់អំពិល មកដល់ទីតាំង កន្លែងលេងហ្គេម នៅវេលាម៉ោង១៥ និង១០នាទី បានជួបកូនសិស្ស ចំនួន១៥នាក់ ភេទប្រុស អាយុក្រោម ១៦ឆ្នាំ ចុះនិង ទូហ្គេមចំនួន ១៧ទូ។

ម្ចាស់ផ្ទះឈ្មោះវ៉ែន ទ្រឹម ភេទប្រុស អាយុ៣២ឆ្នាំ  នៅភូមិព្រែគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្កណ្តាល  ។
មានអាជ្ញាប័ណ្ណ បើកអាជីវកម្មសាលបម្រើអ៊ីនធឺណែតកាហ្វេ លេខ០០៣៥ ក.ណ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ ដោយលោកប្រធាន អង្គភាពបញ្ញត្តិកម្ម និងវិវាត ប្រធានបញ្ញត្តិ គ.រ.ទូរគមនគម៍កម្ពុជា រាជធានីភ្នំពេញ
១៧.មករា២០១៤ ដោយឡាយ ម៉ារីវ៉ូ ៕


អគ្គិភ័យ ឆេះបំផ្លាញផ្ទះ បងប្អូនខ្មែរឥស្លាម អស់១២ខ្នង នៅសង្កាត់សំបួរមាស

$
0
0

កំពង់ចាម ៖ ផ្ទះប្រជាពលរដ្ឋ ជាជនជាតិ ខ្មែរឥស្លាម ចំនួន១២ខ្នង ធ្វើពីឈើប្រក់ក្បឿង ត្រូវបានអគ្គិភ័យ ឆេះបំផ្លាញទាំងស្រុង ស្ថិតក្នុងភូមិរកាលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្ដកំពង់ចាម កាលពីវេលា ម៉ោង៤និង៣០នាទី រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ ។

ប្រតិបត្ដិការ បាញ់ពន្លត់ភ្លើងរបស់កម្លាំងសមត្ថកិច្ច ពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាន នគរបាល ខេត្ដកំពង់ចាម និងមានការចូលរួមពី សមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជា ពលរដ្ឋផងនោះ  បានធ្វើឲ្យភ្លើង រលត់ ទៅវិញទាំងស្រុង កាលពីវេលា ម៉ោង៥និង៤០នាទី ល្ងាចថ្ងៃដដែលនេះ ។

មន្ដ្រីនគរបាល ការិយាល័យ ពន្លត់អគ្គិភ័យ ខេត្ដកំពង់ចាម ដែលចូលរួម នៅក្នុងប្រតិបត្ដិ ការបាញ់ពន្លត់អគ្គិភ័យ ខាងលើនេះ បានបញ្ជាក់ថា ផ្ទះចំនួន១២ខ្នង បាន រងការខូចខាត ហើយរថយន្ដពន្លត់ អគ្គិភ័យចំនួន១២គ្រឿង ត្រូវបានប្រើប្រាស់ ដើម្បី បាញ់ពន្លត់ ។

មន្ដ្រីនគរបាលរូបនេះ បានបញ្ជាក់ថា ដំបូងឡើយមានផ្សែងហុយ ចេញពីក្នុងផ្ទះ នៅភូមិរកាលើ ទើបបង្កឱ្យ មានការភ្ញាក់ផ្អើល ភ្លាមៗនោះ ស្នងការនគរបាលខេត្ដ បានបញ្ជាឱ្យ បញ្ជូនរថយន្ដបាញ់ ពន្លត់ភ្លើង ទៅអន្ដរាគមន៍ នៅកន្លែងកើតហេតុ ជាបន្ដបន្ទាប់ផងដែរ ។

យ៉ាងណាក៏ដោយ ទ្រព្យសម្បត្ដិដែលរង ការខូចខាត ដោយសារអគ្គិភ័យរយៈពេល ប្រមាណជាង១ ម៉ោងនេះ និងមូលហេតុ ពិតប្រាកដ មិនទាន់មានការបញ្ជាក់នៅឡើយទេ ដោយបច្ចុប្បន្ន សមត្ថកិច្ចបាននឹងកំពុង សួរនាំ និងស្រង់ស្ថិតិជាមុនសិន។

ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ថា «ផ្ទះដែលរងការ ខូចខាតមានចំនួន ១២ខ្នង និងផ្ទះដែលត្រូវ រុះរើមានចំនួន១៣ខ្នង ដូច្នេះមានចំនួន២៥ខ្នង»។

បើតាម លោក ស្នងការ ពីដំបូងភ្លើងបានឆេះចេញផ្ទះ ប្រជាពលរដ្ឋឈ្មោះ សេន ប្រាហ៊ីម ដោយចាក់ ចោរចោល ហើយម្ចាស់ផ្ទះមិននៅនោះទេ។

នៅក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះក៏ បណ្តាលឲ្យស្រ្តីមានរងរបួសនោះដែរ ដោយសារតែឈ្លក់ផ្សែងដែលឆាប់ឆេះ ហើយត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ធ្វើឲ្យស្រ្តីរងគ្រោះមានស្ថានភាពល្អប្រសើរឡើងវិញ ៕

លោក លឹម គានហោ ៖ ម្ចាស់អាជីវកម្ម បូមខ្សាច់ ដែលមាន អាជ្ញាប័ណ្ណ ទុកជាមោឃៈ

$
0
0

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការ គ្រប់គ្រងធនធានខ្សាច់ លោក លឹម គានហោ បានបញ្ជាឲ្យម្ចាស់អាជីវកម្មបូមខ្សាច់ ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ទៅសុំអាជ្ញាប័ណ្ណឡើងវិញ ព្រោះចាប់ពីពេលនេះតទៅ ត្រូវចាត់ទុកជាមោឃៈទាំងអស់។

លោក លឹម គានហោ បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន បែបនេះ បន្ទាប់ពីបញ្ចប់ការឆ្លើយបំភ្លឺ នៅមុខប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា លោក ប៉ុល ហំម នាវិមានរដ្ឋសភា នៅម៉ោង៣ រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤។

លោកបានថ្លែងបន្តថា អ្នកដែលមានអាជ្ញាប័ណ្ណ បូមខ្សាច់ត្រឹមត្រូវនៅទូទាំងប្រទេសនោះ ត្រូវបានចាត់ទុកថា គ្មានបានការទាំងអស់ ហើយតម្រូវឲ្យទៅសុំឡើងវិញ បើមិនព្រមទៅសុំឡើងវិញនោះទេ លោកនឹងស្នើទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកកន្លែង ការដ្ឋានបូមខ្សាច់ទាំងនោះ មកទុកជារបស់រដ្ឋវិញ។ មូលហេតុ ដែលលោកស្នើឲ្យសុំឡើងវិញនេះ ដោយសារតែចង់ដឹងពីចំនួនពិតប្រាកដ នៃការដ្ឋានបូមខ្សាច់ ព្រោះរាជរដ្ឋាភិបាលកម្ពុជា ទើបតែបង្កើត គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់។លោកមានប្រសាសន៍ថា "ខ្ញុំសូមអំពាវនាវឲ្យក្រុមហ៊ុន ឬអ្នករកស៊ី ធ្វើអាជីវកម្មខ្សាច់ ស្តាប់លឺហើយសូមមកដាក់ពាក្យដម្បីស្នើសុំការធ្វើអាជីវកម្មជាថ្មី ព្រោះគណៈកម្មការនេះ ជាគណៈកម្មការថ្មី បង្កើតក្នុងអាណត្តិថ្មី "។

បច្ចុប្បន្ននេះ គេសង្កេតឃើញថា មានការដ្ឋានបូមខ្សាច់ជាច្រើនកន្លែង នៅទូទាំងប្រទេស ដែលមានទាំងអាជ្ញាប័ណ្ណ និងគ្មានអាជ្ញាប័ណ្ណ។

បើនាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួង ធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានថ្លែងឲ្យដឹង កាលពីពេលថ្មីៗនេះថា គណៈកម្មាធិការ គ្រប់គ្រងធនធានខ្សាច់ មានភារកិច្ចជាសេនាធិការផ្ទាល់ របស់នាយករដ្ឋមន្ត្រី ដើម្បីត្រួតពិនិត្យ និងតាមដានការធ្វើ អាជីវកម្មខ្សាច់ ទាំងអាជីវកម្មសម្រាប់ ផ្គត់ផ្គង់ក្នុងស្រុក ទាំងអាជីវកម្មសម្រាប់ការនាំចេញ ។

សិក្សា ជលវិទ្យាជាទៀងទាត់ សម្រាប់ដាក់ឲ្យអនុវត្ត ដើម្បីសម្រួលដល់ការបូមស្តារទន្លេ ក្នុងទិសដៅសម្រួលនាវាចរណ៍ ការផ្គត់ផ្គង់សកម្មភាពសំណង់ និង បញ្ជៀសការបាក់ច្រាំងទន្លេ ព្រមទាំង ធ្វើការសិក្សាពីភាពចំណេញ និងខាត ដោយផ្អែកលើទិដ្ឋភាពបច្ចេកទេស សង្គម និងសេដ្ឋកិច្ច ចំពោះការធ្វើអាជីវកម្ម នាំចេញខ្សាច់សមុទ្រ។

សិក្សាកំណត់ទីតាំង តាមលក្ខណៈ បច្ចេកទេសច្បាស់លាស់ មុននឹងអនុញ្ញាតឲ្យធ្វើអាជីវកម្ម ទាំងខ្សាច់ក្នុងទឹកលើកគោក និងទីតាំងស្តុកខ្សាច់ (ដេប៉ូ) ដោយ ជៀសវាងបាននូវមហន្តរាយផ្សេងៗ ដែលអាចកើតមានឡើង ។ ធ្វើការសិក្សាពីលទ្ធភាពបូមដីទន្លេ ស្ទឹង ដើម្បីចាក់បំពេញបឹងបួរ បម្រើដល់ការអភិវឌ្ឍន៍ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ៕

រថយន្ត បុកម៉ូតូ អូសជាង១០ម៉ែត្រ ស្លាប់ប្តីប្រពន្ធ ពីរនាក់ នៅកន្លែង កើតហេតុ

$
0
0

បន្ទាយមានជ័យ៖ ប្តីនិងប្រពន្ធ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ គ្រាដែលពួកគាត់ ជិះម៉ូតូទៅបេះត្រូយ ផ្កាស្តៅលក់ ហើយត្រូវរថយន្តបុកកាលពីវេលា ម៉ោង៥ និង២៥នាទីល្ងាចកាល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅកំណាត់ ផ្លូវជាតិលេខ៦ ក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចនគរបាលក្រុងសេរីសោភ័ណ បានប្រាប់អោយដឹង នៅថ្ងៃទី២៤ ខែធ្នូនេះថា ជនរងគ្រោះត្រូវបានរថយន្តបុក ស្លាប់ គឺប្តីឈ្មោះមេឃ ផល្លី អាយុ៤៨ឆ្នាំ និងប្រពន្ធឈ្មោះហម ចន្នី អាយុ៤៤ ឆ្នាំ (មានមុខរបបដើរបេះផ្កាស្តៅលក់) បន្សល់ទុក កូនប្រុសស្រី ៤នាក់ រស់នៅភូមិគោកក្តួច ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបានបន្តឲ្យដឹងថាមុនពេលកើតហេតុ គេឃើញជនរងគ្រោះ មកពីរនាក់ប្តីប្រពន្ធដើរ  រកទិញនិងបេះត្រួយ និងផ្កាស្តៅលក់ ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ រួមទាំងកូនតូចៗ៤នាក់ ផងដែរ ជនរងគ្រោះបានបើកបរ ម៉ូតូម៉ាក ហុងដា C១០០ ស៊េរីចាស់ បើកបរតាមផ្លូវជាតិលេខ៦ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត ធុននីស្សាន់ណាយរ៉ា ពាក់ស្លាកលេខភ្នំពេញ 2P-5568 បើកទិសដៅស្របគ្នា ក្នុងល្បឿនលឿន បានបុកពីក្រោយ ពេញទំហឹង ហើយអូសរុញជាង១០ម៉ែត្រ បណ្តាលស្លាប់ទាំងប្តីនិងប្រពន្ធភ្លាមៗ នៅនឹងកន្លែង ចំណែកអ្នក បើកបររថយន្ត បានបើកទ្វារ រត់បាត់ស្រមោលតែម្តង  បន្សល់ទុកតែរថយន្តប៉ុណ្ណោះ និងមិនទាន់ដឹងអត្តសញ្ញាណនៅឡើយ។

ក្រោយកើតហេតុសមត្ថកិច្ច បានយករថយន្តបង្ក និងម៉ូតូរងគ្រោះ យកទៅរក្សាទុកបណ្តុះអាសន្ននៅអធិការដ្ឋាន នគរបាលក្រុងសេរីសោភ័ណ រង់ចាំការដោះស្រាយនា ពេលក្រោយជាមួយក្រុងសាច់ញាតិរងគ្រោះ ចំណែក សពប្តីប្រពន្ធត្រូវក្រុមគ្រួសារ សាច់ ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

តុលាការ ផ្តន្ទាទោស ឃាតករ ចាក់សម្លាប់ស្ត្រី និងកូនស្រី ជនជាតិហូឡង់ លួចយកកង់ ដាក់ពន្ធនាគារ ចំនួន១៣ឆ្នាំ

$
0
0

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ បានបើកសវនាប្រកាសសាលក្រម លើសំណុំរឿង ជនជាប់ចោទម្នាក់ ដែលជាប់ចោទ ពីបទ «មនុស្សឃាតមានស្ថានទម្ងន់ទោស» ទាក់ទងនឹងករណី ចាក់សម្លាប់ស្ត្រីជនជាតិហូឡង់ម្នាក់ និងកូនស្រីរបួសធ្ងន់ ដើម្បីលួចយកទ្រព្យសម្បត្តិ ក្នុងផ្ទះជួល មួយកន្លែង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃ ទី ២៧ ខែ មេសា ឆ្នាំ ២០១៤ ដោយ តុលាការសម្រេផ្តន្ទាទោស ដាក់់ពន្ធនាគារ ចំនួន១៣ឆ្នាំ។

លោកនូ វាសនា  ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃ សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះជា ភិន ហៅពៅ ធិន ហៅតា ហៅ តុញ ធិន ហៅជា សុភាព ភេទប្រុស អាយុ៣៥ឆ្នាំ ជាជនអានាថា ស្នាក់នៅក្នុងវត្តថាន់ក្នុងខណ្ឌចំការមន។

លោកបានបញ្ជាក់ថា ជនជាប់ចោទ ត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០១៤ បន្ទាប់ពីបានប្រព្រឹត្តអំពើឃាតកម្ម ទៅលើជនរងគ្រោះ នៅថ្ងៃ កើតហេតុដូចទីតាំងខាងលើនេះ៕ 

សេចក្តីថ្លែងការណ៍រួម កម្ពុជា-វៀតណាម ក្រោយ លោកទ្រឿង តឹងសាង ទស្សនកិច្ច២ថ្ងៃ

Viewing all 8042 articles
Browse latest View live




Latest Images