Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

អតីតមេឃុំ រហាត់ទឹក ត្រូវបានប្រកាស ជាអភិបាល ស្រុកមង្គលបូរី នៃខេត្ត បន្ទាយមានជ័យ ជាផ្លូវការ

$
0
0

បន្ទាយមានជ័យៈ កៅអីអភិបាលស្រុកមង្គលបូរី នៃខេត្តបន្ទាយមានជ័យ ដែលទំនេរជាង៦ខែ កន្លងមកនោះ នៅរសៀលថ្ងៃទី២៤ ខែធ្នូនេះ ត្រូវបានប្រកាសជាផ្លូវការ ហើយក្រោមវត្តមានលោក អ៊ុង អឿន ទីប្រឹក្សា រាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត អភិបាល នៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ។

យោងតាមអនុក្រិត្យ បានតែងតាំងលោក ឡុង ពុន អតីតអភិបាលរងស្រុកទទួលបន្ទុកស្តីទីជិត៧ខែ អោយទៅ ជាអភិបាលនៃគណៈអភិបាល ស្រុកមង្គលបូរីជំនួសលោក ឥន្ទ សវិចិត្រ ដែលបានលាលែងការងារជា អភិបាលស្រុក ក្រោយរៀបការរួច  ។

លោក ឡុង ពុន ត្រូវបានគេរាយការណ៍ថាអតីត ជាមេឃុំរហាត់ទឹកហើយត្រូវជ្រើសតាំង ជាអភិបាលរងស្រុក មួយនេះ មិនបាន៤ខែផងក៏ទទួលសិទ្ធិស្តីទី អស់រយៈពេលជិត៧ខែ លោកក៏ត្រូវប្រកាសតែងតាំង ជាអភិបាលស្រុកពេញសិទ្ធិ៕


ផ្តន្ទាទោស ជនជាប់ចោទ ប្រុសស្រី២នាក់ ដាក់ពន្ធនាគារ២ឆ្នាំកន្លះ ពីបទជួញដូរ គ្រឿងញៀន

$
0
0

ភ្នំពេញ៖ ជនជាប់ចំនួន២នាក់ រួមមានប្រុសម្នាក់ និងស្រីម្នាក់ កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤នេះ ត្រូវបាន ក្រុមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ សម្រច ប្រកាសសាលក្រមផ្តន្ទាទោស ដាក់គុកម្នាក់ៗ រយៈ២ឆ្នាំកន្លះ ពីបទ«ជួញដូរគ្រឿងញៀន» ៦កញ្ចប់តូច ប្រព្រឹត្តនៅក្នុងចំណុចផ្ទះ ជួលមួយកន្លែង ស្ថិតនៅក្នុង ភូមិ ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃ ទី ១៧ ខែមិថុនា ឆ្នាំ២០១៤។

ជនជាប់ចោទទាំង២នាក់ ខាងលើនេះ មានឈ្មោះ ទី១-ឈ្មោះ ថាច់ ណាវី ភេទស្រី អាយុ២៩ឆ្នាំ និង ទី ២-ឈ្មោះ ទូច សុខខុម ភេទប្រុស អាយុ ២៨ឆ្នាំ អ្នកទាំង២នាក់ ត្រូវបាន ចាប់ឃាត់ខ្លួន កាលពីថ្ងៃ ទី ១៧ ខែ មិថុនា ២០១៤៕

ពិធីបញ្ចុះ បឋមសិលា សាងសង់ សាលាឆាន់ មួយខ្នង ក្នុងវត្តចាស់

$
0
0

បន្ទាយមានជ័យ៖  លោកកែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀននិង ក្រុមការងារ ព្រមទាំងលោក គោស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការខេត្ត លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការអ ហខេត្ត និងមន្ត្រីលាក់មុខលាក់ការជាច្រើននាក់ រួមទាំង
សិស្សានុសិស្ស ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។ កិច្ចបញ្ចុះបឋមសិលានេះនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ នៅក្នុង បរិវេនវត្តស្វាយចាស់ភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ពិធីបញ្ចុះបឋមសិលា សាងសង់សាលាឆាន់ មួយខ្នងដែលមានបណ្តោយ២៥ម៉ែត្រគុណនិង៤០ម៉ែត្រ ចំណាយទឹក ប្រាក់អស់ ១១៦លានរៀល ដែលជាអំណោយរបស់លោក និងភរិយា មន្ត្រីរាជការ ពលរដ្ឋផងដែរ ដែលរយះពេល កន្លងមកលោក បានដង្ហែអង្គឋិនទាន មួយចូលវត្តស្វាយចាស់នេះដែលប្រមូលថវិកា បានចំនួន១៦៦លានរៀល សំរាប់កសាងសាលាឆាន់មួយនេះឡើង។

លោកគោស៊ុំ សារឿត អភិបានខេត្តបានថ្លែងថា សូមថ្លែងអំគុណដល់លោកកែ គឹមយ៉ានដែលលោកបានជំរុញនិងដឹកនាំយ៉ាង សកម្មបំផុតក្នុងការគៀងគ រកមូលនិធិនិងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយបណ្តា ប្រទេសជាមិត្ត សប្បុរសជន ក្នុងនិងក្រៅប្រទេសក្នុងការ កសាងប្រព័ន្ធហេដ្ឋារចនាសម័ន្ធនានា ពិសេសសាលាឆាន់ មួយខ្នងនេះនៅលើទឹកដី ខេត្តបន្ទាយមានជ័យ យើងនេះព្រោះវិស័យព្រះពុទ្ធសាសនា វាមានសារះសំខាន់ណាស់សម្រាប់អប់រំមនុស្ស ឲ្យក្លាយ ទៅជាមនុស្ស ល្អកូនល្អនិងយកទៅបំរើប្រទេសជាតិទៀតផង។ 

លោកគោស៊ុំ សារឿតបានបញ្ជាក់ទៀតថាក្នុង ពិធីបញ្ចុះបឋមសិលា កសាងសាលាឆាន់នេះឡើង គឹដោយសារតែ សាលាឆាន់ មុនចាស់និងមានការទ្រុតទ្រោមយ៉ាងខ្លាំង ទៅថ្ងៃមុខនិងរើចោស់៕

អ្នកចញ្ចឹមទាម្នាក់ ត្រូវអ្នកចញ្ចឹម​ទា ដូចគ្នាយក ពូថៅ និងតំបង កាប់ខ្ទេចក្បាល

$
0
0

ព្រៃវែងៈ ជនរងគ្រោះដែលជាអ្នកចញ្ចឹមទាម្នាក់ ត្រូវបានស្លាប់យ៉ាងអាណោចអាធម បន្ទាប់ពីត្រូវ បានជនសង្ស័យម្នាក់ យកពូថៅ និងតំបងវាយ បែកក្បាល មុខមាត់ខ្ទេច បណ្តាលឲ្យស្លាប់ភ្លាមៗ។ ហេតុការណ៍ខាងលើបង្កឡើងដោយ មានការខឹងគ្នារវាង ជនសង្ស័យ និងជនរងគ្រោះ រឿងច្រឡំទាគ្នា ប្រហែល១០០ក្បាល កាលពីយប់ឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ ខាងលិចភូមិ ប្រហែល២គីឡូម៉ែត្រ។

ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ហើយបាននាំយកមកសួរចម្លើយ នេះមានឈ្មោះ  ឈាន សូនី ហៅណូ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិល្វា ឃុំសាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង ចំណែកជនរងគ្រោះមានឈ្មោះ ជីម អ៊ា ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិ ភូមិល្វា ឃុំសាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង ត្រូវបានជនសង្ស័យយកពូថៅ និងតំបងកាប់ និងវាយក្បាលខ្ទេច ។

ប្រភពព័ត៌មានពី ស្នងការរងនគរបាល ខេត្តព្រៃវែង លោក សេង សុភ័ក្រ បានឲ្យដឹងថា ក្រោយពីមានការបញ្ជា ពីលោកស្នងការខេត្តព្រៃវែង កម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវ តាមចាប់ជនសង្ស័យខាងលើ ហើយបាននាំខ្លួន យកមកសួរនាំតែម្តង៕

ក្មេងប្រុសម្នាក់ លង់ទឹកប្រឡាយ ស្លាប់ ខណៈតាមជីតា ទៅបូមទឹក

$
0
0

កណ្តាលៈ នៅវេលាម៉ោង១៨៖២៥នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ មានករណីក្មេងលង់ទឹកស្លាប់ម្នាក់ ស្ថិតនៅចំណុចថ្លុកតាប៊ិច ក្នុងភូមិព្រែករៃ ឃុំព្រែករ៉ៃ ស្រុកល្វាឯម ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះខន ចិន្ដា ភេទប្រុស ប្រុសអាយុ៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិភូមិព្រែករៃ ឃុំព្រែករ៉ៃ ស្រុកល្វាឯម ខេត្តកណ្តាល។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ ឈ្មោះសុខ ហឿនភេទ ប្រុសអាយុ២៧ឆ្នាំ នៅភូមិ ឃុំព្រែករៃ ត្រូវជាជីតាកុមាររងគ្រោះ បានទៅ បូមទឹកដាក់ស្រូវ រួចចៅបានរត់ទៅតាម ពីក្រោយជីតា បានដឹងថាចៅរត់តាមដែរតែគាត់ បានចូលទៅ បញ្ឆេះម៉ាស៊ីនបូមទឹក ពេលម៉ាស៊ីនឆេះ ក៏ងាកមករកចៅហើយមិនឃើញ ក៍ចុះរាវរកនៅក្នុងប្រឡាយ ទឹកឃើញពពុះទឹកស្រាប់តែ
ឃើញ ចៅលង់ទឹក (ប្រឡាយជំរៅ3ម៉ែត្រ) ក៍យកចៅរត់មកផ្ទះហើយឱពុកកុមារងគ្រោះ បានយកទៅមណ្ឌលសុខភាព ហើយបានស្លាប់កណ្តាលផ្លូវតែម្តង។

បច្ចុប្បន្នស

សំណុំរឿង លោក មាជ សុវណ្ណារ៉ា និងសកម្មជន គណបក្សសង្រ្គោះជាតិ ត្រូវបន្តទៅជំនុំជម្រះ នៅឆ្នាំក្រោយ

$
0
0

ភ្នំពេញ ៖ សវនាការជំនុំជម្រះ លើសំណុំរឿង លោក មាជ សុវណ្ណារ៉ា និងសកម្មជន គណបក្សសង្រ្គោះជាតិ នៅថ្ងៃ ទី២៥ ខែធ្នូ ឆ្នាំ២០១៤នេះ មិនបានសម្រេច ឈានដល់ការចេញសាលក្រមនោះទេ ដោយសារតែមាន សំណើជាថ្មី ពីសំណាក់មេធាវីការពារក្តី ឱ្យជនជាប់ចោទ ដើម្បីឱ្យកូនក្តីពួកគេ បាននៅក្រៅឃុំ ប៉ុន្តែក្រុមប្រឹក្សាជំនុំជម្រះ នៃសវនា ការនេះ មិនបានអនុញ្ញាតនោះឡើយ ។

លោក ហែម សុជាតិ មេធាវីការពារក្តី ឱ្យលោក មាជ សុវណ្ណារ៉ា រួមទាំងសកម្មជនសង្រ្គោះជាតិមួយចំនួនទៀត បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃព្រហស្បត្តិ៍នេះថា ចៅក្រមបានលើកពេល បើកសវនាការ ជំនុំជម្រះ ទៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ ខាងមុខ ដោយសារតែថ្ងៃព្រហស្បត្តិ៍ សវនាការ បានពិភាក្សាតែរឿង សំណើនៅក្រៅ ឃុំ ដែលស្នើម្តងទៀត ដោយរូបលោក ។

លោក ហែម សុជាតិ បានមានប្រសាសន៍ថា «តាមការពិត ថ្ងៃនេះជារឿងជំនុំជម្រះ លើអង្គសេចក្តីទេ ប៉ុន្តែ ដោយសារ តែមានពាក្យស្នើនៅក្រៅឃុំម្តងទៀត នៅក្នុងដំណាក់កាលចៅក្រម ស៊ើបសួរ អញ្ចឹងនីតិវិធី កាលណាមានការសុំនៅ ក្រៅឃុំជាបណ្តោះអាសន្ន នៅក្នុងដំណាក់កាល នៃចៅក្រមជំនុំជម្រះ, ចៅក្រមជំនុំជម្រះ គាត់ត្រូវធ្វើការសម្រេច អំពី ការនៅក្រៅឃុំ ជាបឋមសិន ទើបគាត់អាចបន្តដំណើរការនីតិវិធី លើអង្គសេចក្តី អញ្ចឹងហើយ បានជាតាំងពីព្រឹកមិញ ល្ងាច រហូតដល់ប្រកាសសាលក្រមហ្នឹង គឺបានត្រឹមតែនិយាយពីបញ្ហាសុំនៅក្រៅឃុំ ជាបណ្តោះអាសន្នទេ»។

សកម្មជន គណបក្សសង្រ្គោះជាតិចំនួន ១១នាក់ ដែលក្នុងនោះមានទាំងលោក មាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋាន ព័ត៌មាន និងផ្សព្វផ្សាយ របស់គណបក្សសង្រ្គោះជាតិផង ត្រូវបានតុលាការសម្រេចចោទប្រកាន់ ពាក់ព័ន្ធនឹងការដឹកនាំ ឱ្យមានអំពើហិង្សា នៅលើទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ។ សកម្មជនទាំងនេះ មាន៦ រូប ក្នុងចំណោមពួកគេ កំពុងរស់នៅក្រៅការឃុំឃាំងនៅឡើយ ប៉ុន្តែលោក មាជ សុវណ្ណារ៉ា និងសកម្មជន ៤នាក់ផ្សេងទៀត ត្រូវបានតុលាការបដិសេធ មិនឱ្យនៅក្រៅឃុំម្តងជា២ដង ។

លោក មាជ សុវណ្ណារ៉ា ខណៈដែលបើកសវនាការ លើបណ្តឹងនៅក្រៅឃុំ កាលពីពេលកន្លងទៅ បាននិយាយថា រឿង របស់លោក ទាល់តែមានការសម្របសម្រួល ផ្នែកនយោបាយ មិនមែនជារឿងព្រហ្មទណ្ឌនោះទេ ៕

ខណ្ឌមានជ័យ ប្រកាស ប្រធាន-អនុប្រធាន កិត្តិយស គណ:កម្មាធិការ អនុសាខា កាកបាទក្រហមកម្ពុជា និងក្រុមការងារ កាកបាទក្រហម សង្កាត់-ផ្សារ

$
0
0

ភ្នំពេញ : ក្នុងការអនុវត្ត សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហម រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤នេះ សាខាបានសម្រេចរៀបចំ ប្រកាសតែងតាំង ប្រធាន-អនុប្រធានកិត្តិយស និងទទួលស្គាល់ប្រធាន-អនុប្រធាន សមាជិក សមាជិកា គណ:កម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា និងក្រុម កាកបាទក្រហម សង្កាត់-ផ្សារ ក្នុងការឆ្លើយតបទៅនឹងតម្រូវការ ដឹកនាំរបស់អនុសាខាខណ្ឌមានជ័យ ។

ពិធីប្រកាសនេះ ធ្វើឡើងក្រោមវត្តមានលោកស្រី ឡោក ខេង អនុប្រធានគណ:កម្មាធិការសាខា កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ តំណាងលោក ប៉ា សុជាតិវង្ស ប្រធានគណ: កម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ព្រមទាំងមន្ត្រីកាកបាទក្រហមរាជធានី ជាច្រើនរូបទៀត ។

យោងតាមសេចក្តីសម្រេច បានប្រកាសតែងតាំងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ជាប្រធានកិត្តិយសអនុសាខា កាកបាទក្រហមខណ្ឌមានជ័យ និង លោក ឌី រត្នខេមរុណ អភិបាលរងខណ្ឌ ជាប្រធាន គណ:កម្មាធិការអនុសាខា កាកបាទក្រហមខណ្ឌមានជ័យ ។ ជាមួយគ្នានេះ លោក ពេជ្រ កែវមុនី តាងនាម ប្រធានកិត្តិយស អនុសាខា កាកបាទក្រហមខណ្ឌមានជ័យ ក្នុងអាណត្តិទី៤នេះ ដើម្បីជាសក្ខីភាព ក្នុងការបំពេញបេសកកម្ម ដ៏ឧត្តុងឧត្តម ជាពិសេស ការផ្តល់ សេវាកម្មជួយជនរងគ្រោះ ប្រកបដោយជោគជ័យនោះ បានធ្វើការប្តេជ្ញាចិត្តប្រកាន់ ភ្ជាប់នូវគោលការណ៍គ្រឹះ ទាំង៧ប្រការ របស់ចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម គឺភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រិត្យភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព ។

ក្នុងឱកាសនោះដែរ លោកស្រី ឡោក ខេង បានសម្តែងសេចក្តីសាទរ ក្នុងការរៀបចំរចនាសម្ព័ន្ធ កាកបាទក្រហមកម្ពុជា និងជំរុញដល់អនុសាខា កាកបាទក្រហម ខណ្ឌមានជ័យ ត្រូវបន្តភារកុច្ច និងខិតខំបម្រើការងារមនុស្សធម៌ ឲ្យសមថាកាកបាទ ក្រហមកម្ពុជា គឺជាជំនួយការមនុស្សធម៌ដល់រាជរដ្ឋាភិបាល និងជាជំនួយការ ក្នុងការ កាត់បន្ថយភាពក្រីក្ររបស់ រាជរដ្ឋាភិបាលផងដែរ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ក្រសួងសង្គមកិច្ច នឹងបង្កើនរបប អាហារ ក្នុងមណ្ឌលកុមារកំព្រា

$
0
0

ភ្នំពេញ ៖ នៅក្នុងកិច្ចជំនួប ជាមួយលោកស្រី កែវ សុវណ្ណរតន៍ ប្រធានគណៈកម្មាធិការទី៨ នៃរដ្ឋសភា (សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈកិច្ចការនារី) នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៤នេះ លោក វង សូត ដែលជារដ្ឋមន្រ្តីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា ក្រសួងនឹង បង្កើនរបបអាហារទៅបងប្អូននៅក្នុងមណ្ឌលកុមារកំព្រា ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចជំនួបនោះ លោក វង សូត បានឲ្យដឹងថា ចំពោះសំណើរបស់លោក ស្រី កែ សុវណ្ណរតន៍ ឲ្យបង្កើនរបបដល់អ្នករស់នៅក្នុងមណ្ឌលនោះ គឺមិនមានបញ្ហាអ្វីលំបាកទេ ព្រោះក្រសួង កំពុង រៀបចំគម្រោងមួយនេះស្រាប់តែម្តង ។

លោកបន្តថា គម្រោងនេះ នឹងចេញនៅក្នុងអំឡុងឆ្នាំ២០១៥ខាងមុខ ដើម្បីបំពេញតម្រូវការរបស់ពួកគេ ។

លោកបានបញ្ជាក់ថា «ខ្ញុំមិនបដិសេធទេ ហើយខ្ញុំទទួលយកដោយសារក្រសួង បាន និងកំពុងធ្វើ ហើយចឹងអត់មាន អីពិបាកទេ ស្របពេលដែលគណៈកម្មាធិការទី៨ បានលើកឡើង បែបនេះ»។

ក្នុងកិច្ចជំនួបនោះ លោកស្រី កែវ សុវណ្ណរតន៍ បានស្នើសុំឲ្យកែលំអរមណ្ឌលព្រៃស្ពឺ និងមណ្ឌលមួយចំនួន ទាក់ទង នឹងការថែមទាំ ការគ្រប់គ្រងអ្នកជំងឺ បែកចែករវាងអ្នកវិកលចរឹតជាមួយជនអនាថា និងអ្នកញៀនគ្រឿងញៀនផ្សេងៗ។ ក្នុងនោះលោកស្រីបានសុំឲ្យ រដ្ឋមន្រ្តីជួយបង្កើនរបបអាហារផងដែរ ។

លោកស្រីបញ្ជាក់ថា «សព្វថ្ងៃនេះរបបអាហារនៅមជ្ឈមណ្ឌល គ្រប់គ្រងដោយក្រសួងមាន តែ១៥០០រៀល នេះជា សំណើរបស់គណៈកម្មការទី៨ ស្នើឲ្យបន្ថែមមានកំរិតសមរម្យ។ លោករដ្ឋមន្រ្តី ពិនិត្យកែអនុក្រឹត្យកាលពីឆ្នាំ២០០៦ និងកែតម្លើងឲ្យដល់ ៤០០០រៀល ។

ស្នើជួយឲ្យបើកទូលាយ ឲ្យមជ្ឈមណ្ឌលដែលស្ថិតនៅក្រោមក្រសួង បើកឲ្យសង្គមស៊ីវិល ឬសប្បុរសជន អាចចូលទៅ មើលសុំឲ្យបណ្តុះបណ្តាលជំនាញ»។

ចំពោះបញ្ហានេះ (បើកឲ្យសង្គមស៊ីវិល ឬសប្បុរសជន អាចចូលទៅមើលនៅមណ្ឌលនានា) លោក វង សូត បានលើក ឡើងដែរថា ការគ្រប់គ្រងមណ្ឌលមិនមែនមានតែក្រសួង សង្គមមួយប៉ុណ្ណោះទេ គឺមានភាគីពាក់ព័ន្ធ ជាច្រើនបានចូល រួម ៕


ប្រជាពលរដ្ឋ ជាង៣០គ្រួសារ រស់នៅ ឃុំព្រែកតាទែន ដង្ហើយសុំកិច្ចអន្តរាគមន៍ជាថ្មី ពីលោកអភិបាល ខេត្តកណ្តាល

$
0
0

កណ្តាល ៖ ប្រជាពលរដ្ឋ ៣១គ្រួសារ រស់នៅក្នុងភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ដែលរងផលប៉ះពាល់ ដោយការពង្រីកផ្លូវជាតិលេខ៥ បានដាក់លិខិត ទៅអាជ្ញាធរសាជាថ្មី ដើម្បីសុំកិច្ចអន្តរាគមន៍ ពីលោក ផៃ ប៊ុន ឈឿន អភិបាលនៃគណ:អភិបាលខេត្តកណ្តាល អនុញ្ញាតឲ្យពួកគាត់ បានរំកិលផ្ទះទៅក្រោយ ដែលជាដីទំនេរបស់រដ្ឋ ។

សូមរំលឹកថា កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៤  អាជ្ញាធរខេត្តកណ្តាលបានចេញ ស.ជ.ណ លេខ១០៦៨ ដោយបានសម្រេចឲ្យ ប្រជាពលរដ្ឋ ទាំង៣១គ្រួសារ ដែលទទួលរងនូវការប៉ះពាល់ ដោយសារការពង្រីកផ្លូវជាតិលេខ៥ រំកិលផ្ទះទៅក្រោយ ដោយគិតចម្ងាយពីអក្ស ផ្លូវជាតិលេខ៥ ប្រវែង៣៦ម៉ែត្រស្នើៗគ្នា ។

លោក  រ៉េត រ៉ាន់ តំណាងប្រជាពលរដ្ឋបានឲ្យដឹងថា យោងតាមការសម្រេចនេះ យើងខ្ញុំជាប្រជាពលរដ្ឋ ទាំងអស់ឯកភាព និងព្រមទទួលយកការសម្រេច របស់អាជ្ញាធរខេត្តកណ្តាល តាមរយ:លិខិត លេខ១០៦៨ ស.ជ.ណ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤  ចុះហត្ថលេខាដោយលោក រុយ ឈុនលី  នាយករដ្ឋបាលសាលាខេត្ត ក្នុងការថតទៅក្រោយ ក៏ប៉ុន្តែ  ដីចំនួន៣៦ម៉ែត្រ ដែលអាជ្ញាធរឲ្យនោះ នៅសល់តែ៦ម៉ែត្រប៉ុណ្ណោះ ពីព្រោះ ដី ៣០ម៉ែត្រជាដី ដែលត្រូវពង្រីកផ្លូវ និងចិញ្ចើម ចំណែក ដីចំនួន៦ម៉ែត្រដែលអាជ្ញាធរខេត្តសម្រចឲ្យ នោះមិនអាចឲ្យពួកយើងខ្ញុំ សាងសងលំនៅឋានបានទេ ព្រោះវាខ្លីពេក ដូច្នេះហើយទើបពួកគាត់ ជាប្រជាពលរដ្ឋ ទាំង៣១គ្រួសារ ដាក់ពាក្យជាថ្មីទៅលោក ផៃ ប៊ុន ឈឿន អភិបាលនៃគណៈ
 អភិបាលខេត្តកណ្តាល សុំកិច្ចអន្តរាគមន៍ជាថ្មី ដើម្បីអនុញ្ញាតឲ្យពួកគាត់បានខ្ចីដី ដែលសល់ជាប់និងជើងទំនប់ ប្រមាណជា៤ទៅ៥ម៉ែត្របន្ថែម ដើម្បីសាងសង់លំនៅឋាន ឲ្យបានសមរម្យ និងមានសោភ័ណភាព ស្របទៅតាមគោលនយោបាយ ចតុកោណ របស់រាជរដ្ឋាភិបាល កម្ពុចា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

តំណាងរូបនេះបានឲ្យបន្តថា  ដីដែលយើងខ្ញុំ សុំខ្ចី នោះជាដីសាធារណ:របស់រដ្ឋ ហើយជាដីទំនេ មិនប៉ះពាល់និង ដល់ដី ក្រុមហ៊ុន ឬដី សហគមន៍នោះបឹងកញ្ចាំនោះឡើយ ។ ពួកគាត់បានរស់នៅ និងអាស្រ័យផល ជិត៣០ឆ្នាំមកហើយ និងដោយមានលិខិតផ្ទេរសិទ្ធិ កាន់កាប់ពីអាជ្ញាធរឃុំ ស្រុក ទៀតផង។ ប៉ុន្តែកន្លងមក នៅពេលពួកយើងខ្ញុំ រំកិលទៅក្រោយ ដើម្បីកុំឲ្យរាំងស្ទះដល់ការពង្រីកផ្លូវ ជាតិលេខ៥ ត្រូវបានខាងសហគមន៍ រារាំងមិនអនុញ្ញាត ឲ្យពួកគាត់រំកិលឡើយ ដោយគេអះអាងថា ជាដីរបស់សហគមន៍ អ្នកប្រើប្រាស់ទឹក ប៉ុន្តែតាមការពិត ដីនោះមិនមានការប៉ះពាល់ ដូចអ្វីដែលសហគមន៍លើកឡើងឡើយ។

លោក  រ៉េត រ៉ាន់ តំណាងឲ្យប្រជាពលរដ្ឋ បានសំណូមពរទៅដល់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ផៃ ប៊ុន ឈឿន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល មេត្តា អន្តរាគមន៍អនុញ្ញាតឲ្យពួកគាត់បានខ្ចី ដី ដែលសល់ជាប់និងជើងទំនប់ ប្រមាណជា៤ទៅ៥ម៉ែត្របន្ថែម ដើម្បីសាងសង់លំនៅឋាន ឲ្យបានសមរម្យ និងមានសោភ័ណភាព។ ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថា សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ផៃ ប៊ុន ឈឿន អភិបាល នៃគណ:អភិបាលខេត្តកណ្តាល នឹងអនុញ្ញាតឲ្យពួកគាត់បានរំកិលផ្ទះទៅក្រោយ ព្រោះទីណាមានទុក្ខលំបាក ទីនោះមានសម្តេចតេជោជួយ ដើម្បីឲ្យពួកយើងខ្ញុំបានសង់លំនៅឋានរស់នៅ៕

Photo by DAP-News

Photo by DAP-News

ប្រជុំបូកសរុប ការងារយុវជន ប្រចាំឆ្នាំ២០១៤ និងលើកទិសដៅ សម្រាប់ឆ្នាំ២០១៥

$
0
0

ភ្នំពេញ៖ យុវជនជាទំពាំងស្នងឫស្សី សម្រាប់ប្រទេសជាតិ និងជាកម្លាំងស្នូលដ៏រ៉ឹងមាំមួយ សម្រាប់ជួយ ដល់កិច្ចការសង្គមការងារមនុស្សធម៌ និងជាកម្លាំងដ៏មាន ថាមពលមួយ សម្រាប់បន្តវេនដល់មនុស្សចាស់ បន្ទាប់ពីមនុស្សបាត់បង់សមត្ថភាពការងារ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យុវជនត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះថាបញ្ហាគ្រឿងញៀន នាំឲ្យយុវជនអាប់ឱនកិត្តិយស នៅក្នុយសង្គម នេះជាការលើកឡើងរបស់ លោក ហែម ដារិទ្ធិ អភិបាល នៃគណអភិបាល ខណ្ឌ ពោធិ៍សែនជ័យ ក្នុងពិធីប្រជុំបូកសរុបការងារ សហភាពសហព័ន្ធយុវជនកម្ពុជា នៅក្នុងខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤។ ពិធីប្រជុំនេះ បានប្រព្រឹត្តក្រោមអធិបតីភាព លោក ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌ រួមទាំងអភិបាលរង និងមន្ត្រីការិយាល័យ ជុំវិញខណ្ឌ ជាច្រើនរូបទៀត ក្នុងពិធីនោះដែរ ក៏មានយុវជនចូលរួមជិត៤០០នាក់ មកពីគ្រប់បណ្តាសង្កាត់ទាំង១០ ក្នុងខណ្ឌទាំងមូល។

លោក សេង គន្ធ អភិបាលរង និងក្នុងនាមប្រធាន យុវជនខណ្ឌពោធិ៍សែនជ័យ បានលើកឡើងពីចំណុចខ្លាំងមួយចំនួន ដូចជា យុវជនត្រូវមានជំហររឹងមាំ ជឿជាក់លើគណបក្សប្រជាជនកម្ពុជាឥតងៀករេ។ ថែមទាំងបាន អូសទាញសមត្ថកិច្ចសមាជិកថ្មីៗ និងយុវជនគណបក្សផ្សេងៗទៀត ឲ្យចូលរួមជាមួយ។
ជាមួយគ្នានេះ ក្រុមការងារយុវជន និងក្រុមសកម្មជនគណបក្ស បានរួមចំណែកលើការងារ កសាងពង្រឹង និងពង្រីកសមាជិកគណបក្ស ក្នុងជួរយុវជន ទទួលបាលទ្ធផលល្អ ក៏ដូចជាចូលរួមសកម្មភាព របស់គណបក្ស ក្នុងការជួយប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ដែលជួបការលំបាកក្នុងមូលដ្ឋាន។

ជាមួយគ្នានោះ លោក ហែម ដារិទ្ធិ បានលើកឡើងផងដែរថា យុវជនគឺជាទំពាំងស្នងឫស្សី និងកម្លាំងស្នូលដ៏រឹងមាំមួយ ក្នុងស្រទាបមហាជន ដែលអាចជួយ ដល់ការងារសង្គម និងជួយដល់ការងារមនុស្សធម៌ ហើយយុវជនក៏ជាថាមពលមួយ សម្រាប់ បន្តវេនដល់មនុស្សចាស់ ដែលចូលនិវត្តន៍ និងបាត់បង់សមត្ថភាព ការងារផងដែរ ជាងនេះទៅទៀត យុវជនអាចធ្វើការងារអ្វីបានច្រើន ឲ្យតែយុវជនចេះរួបរួមសាមគ្គីគ្នា។

លោកបានបន្តថា ជាមួយគ្នានេះយុវជន ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀន វាធ្វើឲ្យយុវជនបាត់បង់អនាគត បើយុវជនប្រព្រឹត្ត និងសេពគ្រឿង ញៀននោះ និងបាត់បង់តម្លៃក្នុងសង្គម ។ ក្នុងនោះដែរ លោក ហែម ដារិទ្ធិ បានលើកទិសដៅ ដោយបានកំណត់ ឲ្យរើសយុវជនក្នុងមួយភូមិឲ្យបាន៥នាក់ ដូច្នេះ ដោយសារ ក្នុងខណ្ឌពោធិ៍សែនជ័យទាំងមូលមាន ១៤៧ភូមិ យុវជន អាចមានរហូតដល់ជិត៨០០នាក់។ លោកបន្តថា ចាប់ពីពេលនេះតទៅយុវជន ត្រូវបង់វិភាគទាន ក្នុងម្នាក់៥០០រៀល ក្នុង១ខែ ដោយថវិកាទាំងនេះ យើងអាចយកទៅជួយដល់ការងារសង្គមជាច្រើន ជាពិសេសជួយដល់យុវជន ខ្លួនឯង និង ក្រុមគ្រួសារផងដែរ ខណៈជួបបញ្ហាផ្សេងៗ យើងអាចយកថវិកាទាំងនេះ ទៅជួយគ្នាបាន ។ ហើយលោកសន្យា និងចេញថ្លៃ កាត់សម្លៀកបំពាក់ជាឯកសណ្ឋាន សម្រាប់ក្រុម យុវជនទាំងអស់៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

លោក វង សូត ៖ មន្រ្តីរាជការ ចូលនិវត្តន៍ មានជាង ៩ម៉ឺននាក់

$
0
0

ភ្នំពេញ ៖ អតីតមន្រ្តីរាជការស៊ីវិល ដែលចូលនិវត្តន៍ មានជាង៤ម៉ឺននាក់ និងអ្នកនៅក្នុងបន្ទុក ជិត៥ម៉ឺននាក់នេះ ជាការលើកឡើង របស់លោក វង សូត រដ្ឋមន្រ្តីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

លោកមានប្រសាសន៍ ក្រោយបញ្ចប់កិច្ចជំនួប ជាមួយលោកស្រី កែ សុវណ្ណរតន៍ ប្រធានគណៈកម្មាធិការទី៨ នៃរដ្ឋសភា ដើម្បីបំភ្លឺ ជុំវិញប្រាក់ឧបត្ថម្ភសង្គមកិច្ចយោធិនពិការ និងមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ថា សរុបមន្រ្តីរាជការដែលចូលនិវត្តន៍ នៅក្នុងបន្ទុកនិង ក្រៅបន្ទុកទាំងជាង៩ម៉ឺននាក់។

ដោយឡែក អតីតកម្លាំងប្រដាប់អាវុធ ដែលមានទាំងប៉ូលិស និងទាហានវិញ ត្រូវបានលោកលើកឡើងថា មានទាំងអស់ជិត៣សែននាក់ ៕

ផលនេសាទ ទឹកសាប ចាប់ផ្តើមត្រូវ បណ្តើរៗហើយ

$
0
0

កំពង់ឆ្នាំង ៖ ផលនេសាទ នៅក្នុងខ្នើត ខែបុស្ស ៥កើតនេះ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤នេះ ត្រីប្រហុក ប្រភេទលេខ៣ ចាប់ផ្តើមត្រូវបណ្តើរៗហើយ គឺចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង១១ថ្ងៃត្រង់ នៅទីតាំងដែននេសាទតំបន់ឆ្នុកទ្រូ  ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ក្នុងដំណើរចុះពិនិត្យ ផលនេសាទពេញមួយថ្ងៃ ដែលដឹកនាំដោយលោក សេង ប៊ុនឈឿន នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ត្រីរៀល ត្រីលិញ សម្រាប់ធ្វើប្រហុក កាលពីថ្ងៃទី២៥ ម្សិលមិញ តម្លៃក្នុង១គីឡូក្រាម ១២០០រៀល និងថ្ងៃទី២៦នេះ តម្លៃត្រីក្នុង១គីឡូក្រាម១១០០រៀល ដោយឡែកត្រីច្រកែង តម្លៃ១គីឡូក្រាម៣៥០០រៀល ។

លោក សេង ប៊ុនឈឿន នាយខណ្ឌរដ្ឋបាលជលផលរូបនេះ បានបន្តឲ្យដឹងថា ត្រីធំៗថយចុះ មូលហេតុធ្លាក់ភ្លៀង នៅក្នុង រដូវខ្នើត ឆ្នាំ២០១៤នេះ ត្រីប្រហុកនឹងអាចត្រូវ ចាប់ពីថ្ងៃទី២៦ ទី២៧ បន្តទៀត ប្រសិនបើមេឃស្រឡះមិនប្រែប្រួល ។ ការប្រៀបធៀបទិន្នផលត្រី ទៅនឹងឆ្នាំ២០១៣កន្លងទៅនេះ លោក សេងប៊ុន ឈឿន បានបញ្ជាក់ថា ពុំទាន់អាចសន្និដ្ឋាន ឬកំណត់បាននៅឡើយទេ ។

លោក សេង ប៊ុនឈឿន បានឲ្យដឹងថា ត្រីប្រហុក ចាប់ពីខ្នើតខែបុស្ស (ខែធ្នូ)នេះទៅ នៅតាមដែននេសាទនានា ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ត្រីបានចាប់ផ្តើមត្រូវ ជាបណ្តើរៗ តែនៅមិនទាន់ត្រូវច្រើនទេ ។ ឆ្នាំនេះក៏ដូចជាឆ្នាំមុនៗដែរ ផ្នែកជំនាញរដ្ឋបាលជលផល បានសហការ ជាមួយអាជ្ញាធរដែនដីរៀបចំទីតាំង សម្រាប់ ប្រជាពលរដ្ឋ ចុះមកធ្វើប្រហុកផ្អក មាន៥កន្លែង ក្នុងនោះទី១-នៅចុងកោះ ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង, ទី២-នៅព្រែករាំង ឃុំទឹកហូត ស្រុករលាប្អៀរ , ទី៣-នៅកំពង់ប្រាសាទ ក្នុងឃុំសែប ស្រុកកំពង់ត្រឡាច, ទី៤-នៅតាជេស ក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច និង ទី៥-នៅព្រែកគន្លង កំពង់ត្រឡាចក្រោម ក្នុង ស្រុកកំពង់ត្រឡាច៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ឃាត់ខ្លួនបុរសម្នាក់ ពីបទកាន់កាប់ រក្សាទុក សារធាតុញៀន

$
0
0

បាត់ដំបង៖ កម្លាំងនគរបាល ស្រុកកំរៀង បានឃាត់ខ្លួនបុរសម្នាក់ កាលពីវេលាម៉ោង៣និង២០នាទី រសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ ពីបទកាន់កាប់រក្សាទុក សារធាតុញៀន នៅចំណុចក្នុងវត្តគិរីរតនៈ ស្ថិតក្នុងភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង រឹបអូសបានថ្នាំញៀន ២០គ្រាប់ រួចកសាងសំណុំរឿង បញ្ជូនខ្លួនមកស្នងការខេត្ត ដើម្បីចាត់ការបន្តតាច្បាប់។

លោក ស្រី វុឌ្ឍី អធិការរង នគរបាលស្រុកកំរៀង បានឱ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ស៊យ យន ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ រត់ម៉ូតូឌុប រស់នៅភូមិកើតហេតុខាងលើ។

លោក ស្រី វុឌ្ឍី បានបញ្ជាក់ថា បន្ទាប់ពីសមត្ថកិច្ច បានទទួលព័ត៌មាន ថាមានការកាន់កាប់ រក្សាទុក និងដឹកជញ្ជូន សារធាតុញៀន ដោយខុសច្បាប់ភ្លាម លោក បានដឹកនាំកម្លាំង១ក្រុម ចុះទៅបង្រ្កាបនៅកន្លែងកើតហេតុខាងលើ និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ ក្នុងបទល្មើសជាក់ស្តែង ព្រមទាំងរឹបអូសបានថ្នាំញៀន ប្រភេទយ៉ាម៉ា ចំនួន២០គ្រាប់ នាំយកមកអធិការស្រុក ដើម្បីសួរចម្លើយ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានកាន់ថ្នាំញៀនឱ្យគេ បានចំនួន៤លើកមកហើយ និងបានទទួលបានកម្រៃខ្លះ គ្រាន់ចាយប៉ុណ្ណោះ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃុំខ្លួនបណ្តោះអាសន្ន នៅអធិការស្រុក និងកំពុងកសាងសំណុំរឿង បញ្ជូនខ្លួនទៅស្នងការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕

Photo by DAP-News

កុងស៊ុលកិត្តិយសខ្មែរ ប្រចាំណាគូយ៉ា ចង់ឃើញ អ្នកទេសចរជប៉ុន មកកម្សាន្ត នៅឆ្នេរសមុទ្រ និងភ្នំពេញ ដោយមិនគ្រាន់ តែមកមើល អង្គរនោះទេ

$
0
0

ភ្នំពេញ៖ អ្នកទេសចរជនជាតិជប៉ុន ជាទូទៅច្រើន មកទស្សនាកម្សាន្ត ប្រាសាទបុរាណអង្គរ ដ៏ល្បាញល្បី នៅខេត្តសៀមរាប ដោយការស្នាក់អាស្រ័យ នៃភ្ញៀវទាំងនោះ មានមិនតិចជាង៣ ទៅ៤ យប់នោះទេ ។ ក៏ប៉ុន្តែសម្រាប់ តំបន់ទេសចរណ៍ដទៃ ទៀតភ្ញៀវទេសចរជប៉ុន តិចតួចបំផុត ដែលបានទៅ ទស្សនាកម្សាន្ត និងលំហែកាយ ដូចជានៅឆ្នេរសមុទ្រ ក្រុងព្រះសីហនុ និងរាជធានី ភ្នំពេញជាដើម ។ ហេតុដូចនេះ ហើយទើបធ្វើឲ្យកុងស៊ុល កិត្តិយស ព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅខេត្ត ណាគូយ៉ានៃប្រទេសជប៉ុន ប្រាថា្នចង់ឃើញ អ្នកទេសចរជប៉ុន បានទៅទស្សនា នៅតំបន់នេះ កាន់តែច្រើន នាឆ្នាំខាងមុខៗ ក្នុងនោះលោក កុងស៊ុលកិត្តិយសរូបនេះ ក៏នឹងដាក់ទិសដៅ ដើម្បីជួយជ្រោមជ្រែង ទាក់ទាញភ្ញៀវ ទេសចរជនជាតិ ជប៉ុនឲ្យ ទៅទស្សនាតំបន់ ទាំងនោះផងដែរ ក្រៅតែពីតំបន់ ប្រាសាទអង្គរវត្ត ។

នៅក្នុងពិធីជួបសំណេះសំណាលទទួល ទានអាហារ ពេលល្ងាចនៅ ភោជនីយដ្ឋាន FINCH ជាន់ទី៣នៅក្នុងផ្សារអេអន កាលពីរាត្រីថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០១៤ លោកអគ្គកុងស៊ុល កិតិ្តយស សេគីតាកាដា ដែលជាជនជាតិ ជប៉ុនរស់នៅ ក្នុងខេត្តអយតា ជាខេត្តកសិកម្មដែលមានឈ្មោះថា ភូមិមួយផលិតផលមួយ បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិលថា ជនជាតិជប៉ុន នៅក្នុងក្នុងខេត្តណាគូយ៉ា ប្រហែលជាង ៨ម៉ឺននាក់ បានមកទស្សនា នៅតំបន់ប្រាសាទ អង្គរវត្តដ៏ល្បាញល្បី របស់ប្រទេសកម្ពុជា ក្នុងមួយឆ្នាំៗ ហើយអ្នកទេសចរជនជាតិ ជប៉ុនទាំងនោះ ស្រឡាញ់ពេញចិត្តប្រា សាទអង្គរ និងប្រាសាទនានា នៅខេត្តសៀមរាប ខ្លាំងណាស់ ។ ក៏ប៉ុន្តែពួកគេភាគតិចបំផុត ដោយបានធ្វើដំណើរកម្សាន្ត ឃ្លាតឆ្ងាយពីតំបន់សៀមរាប ទៅទស្សនាតំបន់ទេសចរណ៍ កន្លែងផ្សេងៗទៀត ដូចជាតំបន់លំហែឆ្នេរសមុទ្រ ដ៏ស្រស់ស្អាត នាខេត្តព្រះសីហនុ និងទីក្រុងសេដ្ឋកិច្ច នយោបាយ គឺរាជធានីភ្នំពេញ ដែលឈរនៅ ចំពីមុខនៃទន្លេ ៤មុខដែលជាតំបន់ ទេសចរណ៍ គួរឲ្យចាប់អារម្មណ៍ ជាទីបំផុត ។

លោកអគ្គកុងស៊ុលកិត្តិយសក្នុងវ័យ៦៤ឆ្នាំ ដែលបានទទួលតំណែង ជាអគ្គកុងស៊ុល កិត្តិយសរបស់កម្ពុជា ប្រចាំខេត្តណា គូយ៉ានៃប្រទេស ជប៉ុនបានមាន ប្រសាសន៍ស្តែង ឲ្យដឹងពីមនោសញ្ចេតនា របស់លោកផ្សាភ្ជាប់ បេះដូងមួយ ចំណែកមកជាមួយ ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាថា នៅពេលអនាគត លោកនឹងខិតខំ ឲ្យអស់ពីសមត្ថភាព ដើម្បីផ្សព្វផ្សាយ ឲ្យជនជាតិ ជប៉ុនពង្រីកគោលដៅ ទេសចរណ៍ មិនត្រឹមតែនៅតំបន់អង្គរ ខេត្តសៀមរាបទេ ប៉ុន្តែឲ្យមកទស្សនា នៅរាជធានីភ្នំពេញ និង តំបន់លំហែកាយ ឆ្នេរសមុទ្រផងដែរដូចជា កែប កំពត ក្រុងព្រះសីហនុ និងកោះកុង ។

លោកបានបន្តថា សព្វថ្ងៃកម្ពុជាបាន មានហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្លូវគោក អាកាស និងទឹកសម្រាប់ តភ្ជាប់ពីតំបន់សៀម រាបទៅកាន់តំបន់ ខាងលើរួចជាស្រេចផងដែរ ជាពិសេសតាមអាកាស ពីសៀមរាបទៅព្រលានយន្តហោះ កងកេងខេត្តព្រះ សីហនុដែលទើបដំណើរ ការហោះហើរនាពេលថ្មីៗនេះ ។

នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ លោកអគ្គកុងស៊ុលកិត្តិយស រូបនេះ បង្ហាញនូវការដឹងគុណ រដ្ឋាភិបាលខ្មែរដែលបានផ្តល់ កិត្តិយសឲ្យរូបលោក ទទួលបានតួនាទីជាអគ្គកុងស៊ុល កិត្តិយសប្រចាំខេត្តណាគូយ៉ា ប្រទេសជប៉ុន តាំងពីឆ្នាំ២០០៥ដែល ពីមុនមកលោកមិន ដែលស្គាល់កម្ពុជា ហើយគ្រាដែលទទួល បានការតែងតាំងតួនាទីនេះ ក៏រដ្ឋាភិបាលជប៉ុន នៅពេលនោះ មិនទាន់ស្គាល់ផងដែរ ។ ប៉ុន្តែដោយសារតែការផ្តល់ កិត្តិយសតាមរយៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការបរទេស លោក ហោ ណាំហុង ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានធ្វើដំណើរទស្សនកិច្ចនៅខេត្ត អយតា នៃប្រទេសជប៉ុន ដែលនៅពេលនោះ សម្តេចបានប្រកាសប្រាប់ សមភាគីជប៉ុន ថារូបលោក ជាអគ្គកុងស៊ុល កិត្តិយសកម្ពុជា ប្រចាំខេត្តណាគូយ៉ា ទើបធ្វើឲ្យរដ្ឋាភិបាលក្រុង តូក្យូភ្ញាក់ផ្អើល និងចាប់ផ្តើមគោរព ទទួលស្គាល់ពីពេល នោះមក ។ ដូច្នេះក្នុងនាមរូបលោក ដែលទទួលបានងារកិត្តិយសនេះ លោកនឹងខិតខំទាក់ទាញ ភ្ញៀវទេសចរជនជាតិ ជប៉ុនឲ្យមកទស្សនា កម្ពុជាកាន់តែច្រើន ឡើងថែមទៀត ពីមួយឆ្នាំទៅមួយឆ្នាំ ។

នៅក្នុងពិធីទទួលទានអាហារនាភោជនីយដ្ឋាន FINCH  ដែលជាភោជនីយដ្ឋានរបស់លោកផង លោកបានរៀបរាប់ឲ្យ ដឹងថា លោកនឹងរៀបចំឲ្យ មានអង្គការមនុស្សធម៌ផងដែរ ដើម្បីជួយទៅដល់កូនខ្មែរ ឲ្យចេះភាសាជប៉ុន និងបដិសណ្ឋារ កិច្ចសម្រាប់ភ្ញៀវទេសចរ ដែលគេមកទស្សនានៅកម្ពុជា ។

សូមបញ្ជាក់ថា ភោជនីយដ្ឋាន FINCH របស់លោកមានអ្នកចាត់ចែង និងចុងភៅជាជនជាតិជប៉ុន រួមនឹងជនជាតិខ្មែរ ផងដែរដែលចេះធ្វើមុខម្ហូប មួយចំនួនមកពីជប៉ុន និងអឺរ៉ុប ។ រាល់គ្រឿងផ្សំ ទាំងអស់សុទ្ធតែ មានការត្រួតពិនិត្យមើល ពីអ្នកចាត់ចែងផ្សារអេអនជាមុន ។ នៅពេលខាងមុខភោជនីយ ដ្ឋាននេះនឹងពង្រីកទៅកាន់ កន្លែងផ្សេងទៀតខណៈដែល ផ្សារអេអន នឹងត្រូវមាន២ទៀត នៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប នាពេលឆាប់ៗខាងមុខនេះ ៕

ភ្លើងឆេះស្មៅ ដើមព្រិច និងដើមឈើតូចៗ លើភ្នំស្វាយ ផ្អើលនគរបាល និង ប្រជាពលរដ្ឋរួមគ្នា ជួយអន្តរាគមន៍

$
0
0

-ស្នងការ ខេត្តបន្ទាយមានជ័យ ដាក់ល្បាតរថយន្ត ពន្លត់អគ្គិភ័យ ងាយស្រួល បាញ់ទប់ស្កាត់ ក្រែងភ្លើងឆេះ មកដល់ផ្ទះ ប្រជាពលរដ្ឋ នៅជើងភ្នំ

បន្ទាយមានជ័យ ៖ ដោយសារតែរដូវនេះ មានខ្យល់បក់ខ្លាំងៗ និងម្យ៉ាងទៀត មកពីសកម្មភាព របស់មនុស្ស (បោះចោល កន្ទុយបារី ដុតព្រៃចាប់សត្វ...) តែងតែនាំឲ្យ មានគ្រោះអគ្គិភ័យ កើតឡើង ជាបន្តបន្ទាប់ នៅក្នុង ភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ ដែលធ្វើឲ្យ កម្លាំងនគរបាល និងប្រជាពលរដ្ឋ បានចេញ ជួយអន្តរាគមន៍ គ្រប់ពេលវេលា មិនបង្អង់ទុកយូរ នោះឡើយ។

ជាក់ស្តែង នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ មានការភ្ញាក់ផ្អើល ក្រោយពី ហេតុ ការណ៍ ភ្លើងឆេះ ស្មៅ ដើមព្រិច និងដើមឈើតូចៗ នៅលើភ្នំស្វាយ ស្ថិតនៅ កណ្តាលទីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានកើតឡើង។

បើភ្លើង ឆេះខ្លាំង នោះអាចនឹងរីករាលដាល ដល់ផ្ទះប្រជាពលរដ្ឋ នៅជើងភ្នំ ជាក់ជា មិនខានឡើយ ។ យ៉ាងណាក៏ដោយ កម្លាំងនគរបាល នៃការិយាល័យ ពន្លត់ អគ្គិភ័យ កម្លាំងនគរបាល មូលដ្ឋាន និងប្រជាពលរដ្ឋ ជាច្រើននាក់ បានចេញ ជួយអន្តរាគមន៍ភ្លាមៗ ផងដែរ ខ្លាចភ្លើងឆេះមកក្រោម ហើយអាច រីក រាលដាល ដល់ផ្ទះ នៅតាមជើងភ្នំជាច្រើនខ្នងនោះ ។

ស្នងការនគរបាល ខេត្ត បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម ដែលដឹកនាំកម្លាំង សមត្ថកិច្ច ចុះទៅបាញ់ពន្លត់ភ្លើង បានថ្លែងបញ្ជាក់ថា ក្រោយទទួលព័ត៌មាន នៃភ្លើង ឆេះស្មៅ ដើមព្រិច និងដើមឈើតូចៗ នៅលើភ្នំស្វាយ ខណៈនៅតាមជើងភ្នំ មានផ្ទះប្រជាពលរដ្ឋ ជាច្រើនខ្នងនោះ លោកបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ។ រថយន្តទាំង២គ្រឿង នេះ ត្រូវបានលោកស្នងការ បញ្ជាក់ថា ដើម្បីបាញ់ស្កាត់ នៅខាងក្រោយផ្ទះ ប្រជាពលរដ្ឋ ដែលសំបូរទៅដោយស្មៅ និងដើមឈើតូចៗ ខណៈភ្លើងអាចឆេះ រីករាលដាល នៅពេលណាមួយ។

លោកឧត្តមសេនីយ៍ ស្នងការបាន បន្តបញ្ជាក់យ៉ាងដូច្នេះថា «ជាលទ្ធផល យើងអាចគ្រប់គ្រង សភាពការណ៍ បានដោយជោគជ័យ ដោយយើង បានបាញ់ទឹក ស្កាត់ទឹក ជាច្រើនកន្លែង ហើយបងប្អូន ប្រជាពលរដ្ឋ របស់យើង ពួកគាត់ក៏ បានចូលរួម យ៉ាងខ្លាំងផងដែរ»។

លោកស្នងការ ខេត្តបន្ទាយមានជ័យ បានបង្ហាញអំពីវិធានការណ៍បន្ថែម ដោយត្រៀម រថយន្តបាញ់ ពន្លត់អគ្គិភ័យ ចំនួន២គ្រឿងផងដែរ នៅយប់ថ្ងៃដដែលនេះ ដើម្បីឲ្យល្បាត ងាយស្រួល បាញ់ពន្លត់ភ្លើង ទាន់ពេលវេលា បើសិនភ្លើង អាចឆេះរីករាលដាល ដល់ផ្ទះប្រជាពលរដ្ឋនោះ ។

បើតាមលោកស្នងការ ភ្លើងបានឆេះ នៅលើកំពូលភ្នំ តែប៉ុណ្ណោះ មិនទាន់ឆេះ មកកាន់ផ្ទះ ប្រជាពលរដ្ឋ នៅខាងជើងភ្នំនោះទេ តែបើឆេះកាន់តែ ខ្លាំងនោះ កម្លាំងនគរបាល របស់លោក នឹងចេញជួយអន្តរាគមន៍ភ្លាមៗ ។

សូមបញ្ជាក់ថា ក្នុងរយះពេលប៉ុន្មានថ្ងៃមកនេះ កម្លាំងនគរបាល ទាំងថ្នាក់ស្នងការ និងនគរបាល មូលដ្ឋាន បានចេញជួយអន្តរាគមន៍ បាញ់ ពន្លត់ភ្លើង ជាបន្តបន្ទាប់ ក្នុងហេតុការណ៍ ភ្លើងឆេះស្រូវ និងជញ្ជ្រាំងស្រូវ របស់ប្រជាកសិករ នៅតាមតំបន់មួយចំនួន តែជាលទ្ធផល មិនបណ្តាលឲ្យ មានការខូចខាត ធ្ងន់ធ្ងរនោះឡើយ៕


ថ្នាក់ដឹកនាំ និងប្រធានមន្ទីរ ក្រសួងធន ធានទឹក ប្រតិកម្មសំដីលោក យ៉ង សាំងកុមារ ថាប្រព័ន្ធស្រោចស្រព មានតែជាង១០ភាគ រយ

$
0
0

ភ្នំពេញ ៖ ទាំងថ្នាក់ដឹកនាំ និងប្រធានមន្ទីរ ធនធានទឹក និងឧតុនិយម ទូទាំងរាជធានី ខេត្ដ បានបញ្ចេញប្រតិកម្ម ភ្លាមៗ នឹងមិនអាច ទទួលយក ចំពោះការលើកឡើងរបស់លោក បណ្ឌិតកសិកម្ម យ៉ង សាំងកុមារ ដែលអះ អាងថា រហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រព័ន្ធធារាសាស្ដ្រស្រោច ស្រពស្រូវប្រជា ពលរដ្ឋទូទាំងប្រទេស មានតែជាង១០ភាគ រយប៉ុណ្ណោះ ។

ការអះអាងបែបនេះ លោកយ៉ង សាំង កុមារ ត្រូវបានមន្ដ្រីជាន់ខ្ពស់ក្រសួងធនធាន ទឹក ដែលធ្វើការងារ ជាប់លាប់ ជាមួយប្រព័ន្ធ ធារាសាស្ដ្រ បានចាត់ទុកថា ជាការប៉ះពាល់ យ៉ាងធ្ងន់ធ្ងរចំពោះសមិទ្ធិផលរបស់រាជរដ្ឋាភិបាល ដែល មានក្រសួងធនធានទឹក ជាអ្នក ប្រតិបត្ដិការនិងប៉ះពាល់ ដល់ដៃគូអភិវឌ្ឍន៍ នានា ដែលបានចូលរួមកសាង ប្រព័ន្ធធារាសាស្ដ្រ នៅក្នុងប្រទេសនោះ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០១៤ ក្រោយបញ្ចប់ការជួបជាមួយប្រធាន គណៈកម្មការទី៣ នៃរដ្ឋសភា រួចមក នៅ ចំពោះមុខក្រុមអ្នក កាសែត រដ្ឋមន្ដ្រីក្រសួង ធនធានទឹក និងឧតុនិយម លោកលឹម គាន ហោ បានអះ អាងថា រហូតមកដល់បច្ចុប្បន្ន ប្រព័ន្ធធារាសាស្ដ្រនៅកម្ពុជា មានលទ្ធភាព ស្រោចស្រពលើដីស្រែកសិករ ទូទាំង ប្រទេស ជាង៥០ភាគរយ ។

ចំពោះការលើកឡើង ខាងលើនេះ ស្រាប់តែលោកបណ្ឌិតយ៉ង សាំងកុមារ បានថ្លែងប្រាប់គេហទំព័រក្នុងស្រុក មួយថា តួលេខដែលបញ្ជាក់របស់លោកលឹម គានហោ នោះ មានតែនៅលើក្រដាសប៉ុណ្ណោះ ហើយជាក់ស្ដែង ប្រព័ន្ធ ធារាសាស្ដ្រមានត្រឹម តែជាង១០ភាគរយ ។

ក្រោយពីការលើកឡើងដូច្នេះរបស់បណ្ឌិត ផ្នែកកសិកម្មនៅកម្ពុជា ត្រូវបានលោកចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យ ក្រសួងធនធានទឹក នៅមិនស្ងៀមនោះឡើយ ហើយបានចេញមកបញ្ជាក់ និងប្រតិកម្ម ត្រឡប់ ទៅវិញ តាមរយៈការបង្ហាញពីតួលេខ និងសមិទ្ធិផលជាក់ស្ដែង ដែលបាននឹងកំពុង រីកសាយភាយ នៅទូទាំង ប្រទេស និងកំពុង ដំណើរនាំទឹកទៅ ស្រោចស្រពផ្ទៃដី ស្រែទាំង ប្រាំងនិងវស្សារបស់ប្រជាពលរដ្ឋ ។

លោកចាន់ យុត្ថា បានបញ្ជាក់ថា “ការ លើកឡើងបែបនេះ របស់គាត់ ធ្វើឱ្យមន្ដ្រី ធនធានទឹក ទាំងថ្នាក់កណ្ដាល និងតាមបណ្ដា រាជធានី ខេត្ដ មិនអាចទទួលយកបាននោះ ឡើយ គឺជាការលើកឡើងដោយគ្មានមូល ដ្ឋាននិងឯកសារបញ្ជាក់ឱ្យបានច្បាស់់លាស់ នោះទេ ” ។

អ្នកនាំពាក្យក្រសួងធនធានទឹក បានលើក យកពីការធ្វើប្រព័ន្ធធារាសាស្ដ្រនៅខេត្ដប៉ៃលិន ដែលជាខេត្ដមួយ ទើបធ្វើ សមាហរណកម្ម ហើយរហូតមកដល់ពេលនេះ ប្រព័ន្ធស្រោច ស្រពមានជាង៥៣ភាគរយ ហើយពុំមានខេត្ដ ណាមួយ ស្ថិតក្រោម៥០ភាគរយនោះឡើយ។

ដោយឡែកសម្រាប់ខេត្ដសៀមរាប ដែល មានផ្ទៃដីកសិកម្មទាំងប្រាំង ទាំងវស្សា ចំនួន ១៩៧,៥០០ហិកតា ត្រូវបាន លោក ចាន់ យុត្ថា អះអាងថា ប្រព័ន្ធស្រោចស្រពនៅទីនោះ អាចស្រោចស្រព រហូតទៅដល់ជាង៥២ ភាគរយ ស្មើនិងផ្ទៃដី ១០២,៧០០ហិកតា ។

យ៉ាងណាក៏ដោយ មន្ដ្រីជាន់ខ្ពស់រូបនេះ អះអាងថា ប្រព័ន្ធស្រោចស្រពនៅទូទាំង ប្រទេស ពិតជាមិនទាន់បំពេញ សេចក្ដីត្រូវ ការ១០០ភាគរយនៅឡើយទេ ជាហេតុធ្វើ ឱ្យក្រសួងបាននឹងកំពុងខិតខំលើការងារនេះ យ៉ាងខ្លាំង។

ប្រធានមន្ទីរធនធានទឹកខេត្ដមួយរូបក៏ បានចេញមកប្រតិកម្ម ចំពោះការលើកឡើង របស់លោកបណ្ឌិត យ៉ង សាំងកុមារ ថា និយាយគ្មានឯកសារ និងមិនសួរមន្ដ្រីជំនាញ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះសមិទ្ធិ ផលរបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ នានា ។

ប្រធានមន្ទីរធនធានទឹករូបនេះ ក៏បាន ប្រាប់លោកបណ្ឌិតឱ្យទៅមើលដីស្រែរបស់ ខ្លួន នៅតាមខេត្ដខ្លះ ដែលក្លាយ ទៅជាវាល ស្មៅ និងចំការចេកអស់ទៅហើយ ។

យោងតាមរបាយការណ៍របស់ក្រសួងធន ធានទឹក បានបង្ហាញ រហូតមកដល់ឆ្នាំ២០១៤ លទ្ធភាពស្រោចស្រព ផ្ទៃដីស្រែកសិកម្មនៅ ទូទាំងប្រទេស ក្នុងនោះដីស្រែប្រាំងមាន ចំនួន ៤៦៧,៩៩៥និងដីស្រែវស្សា មានចំនួន ១,០៨៩,០៤៣ហិកតា៕

លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យ ក្រសួងធនធានទឹក និងឧតុនិយម

ផ្ទៃដីស្រែ របស់លោក យ៉ង សាំងកុមារ ក្លាយជាចំការចេក និងវាលស្មៅអស់ហើយ

CNRP ស្នើ CPP ឲ្យ​បង្កើត​ប័ណ្ណ​បោះឆ្នោត​ថ្មី​សម្រាប់​ប្រជា​ពលរដ្ឋ

$
0
0

ភ្នំពេញ៖ ក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ (CNRP) នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤នេះ បានស្នើក្រុមការងារគណបក្សប្រជាជនកម្ពុជា (CPP) ធ្វើប័ណ្ណបោះឆ្នោតថ្មីដល់ប្រជាពលរដ្ឋ បន្ថែមពីលើអត្តសញ្ញាណប័ណ្ណមួយទៀត

ថ្លែងបន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា ស្តីពីវិសោធនកម្មសេចក្តីព្រាងច្បាប់បោះឆ្នោត នាវិមានរដ្ឋសភា ប្រធានក្រុមការងារ និងជាសមាជិក រដ្ឋសភាមកពី គណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន បានមានប្រសាសន៍ថា CPP ចង់ឲ្យប្រជាពលរដ្ឋទាំងអស់ យកអត្តសញ្ញាណប័ណ្ណបោះឆ្នោតតែម្តង ព្រោះអត្តសញ្ញាណប័ណ្ណយកទៅចុះឈ្មោះ អីចឹងមានវា ហើយអាចយកទៅបោះឆ្នោតបាន។

លោកបន្តថា “ប៉ុន្តែខាងគណបក្សសង្គ្រោះជាតិ ចង់ធ្វើប័ណ្ណបោះឆ្នោតមួយទៀត ដូចសម័យអ៊ុនតាក់។ អីចឹងប័ណ្ណបោះឆ្នោតនេះ ស្រង់ទិន្នន័យពីអត្តសញ្ញាណប័ណ្ណ វាអាចខុសតិចតួចពីការស្រង់ហ្នឹង ដល់ពេលទៅពិនិត្យឃើញខុស អត់បានបោះ ឆ្នោតទៀតហើយ អីចឹងបានគណបក្សប្រជាជន ចង់យកតែអត្តសញ្ញាណប័ណ្ណហ្នឹង”។

លោក ប៊ិន ឈិន បានបញ្ជាក់ថា «បើបាត់អត្តសញ្ញាណប័ណ្ណយើង មានដំណោះស្រាយ ប៉ុន្តែដំណោះស្រាយ ក៏នៅមិនទាន់បានឯកភាពគ្នានោះដែរ»។
ប្រធានក្រុមការងារ និងជាសមាជិករដ្ឋសភាមកពី CNRP លោក គួយ ប៊ុនរឿន បានមានប្រសាសន៍ថា ទិន្នន័យ ដែលត្រូវដាក់ក្នុងបញ្ជីបោះឆ្នោតហ្នឹង តើត្រូវយកមូលដ្ឋានអ្វីខ្លះ? អីចឹងក្រុមការងារទាំងពីរ បានកំណត់ថា មានឈ្មោះ, ថ្ងៃខែឆ្នាំកំណើត, មានទីកន្លែងកំណើត, អាស័យដ្ឋានបច្ចុប្បន្ន និងការកំណត់អត្ត សញ្ញាណអ្នកបោះឆ្នោតម្នាក់ៗ។

លោកបានបញ្ជាក់ថា “ប៉ុន្តែ នៅក្នុងហ្នឹង យើងមិនទាន់បានឯកភាព គ្នាទៅលើការកំណត់អត្តសញ្ញាណ ដោយសារនៅក្នុងពង្រាងនេះ គឺថាចង់ការកំណត់អត្តសញ្ញាណរបស់ អ្នកបោះឆ្នោតម្នាក់ៗនេះ ដើម្បីឲ្យទៅគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ជាអ្នកសម្រេច”។

លោកគួយ ប៊ុនរឿន បានបន្ថែមថា CNRP សូមឲ្យពិចារណា ដើម្បីចែងឲ្យច្បាស់ ថាតើការកំណត់អត្តសញ្ញាណហ្នឹង ដើម្បីជៀសវាងមិនឲ្យមានបញ្ហា ជាពិសេស ងាយស្រួលក្នុងការទប់ស្កាត់ មិនឲ្យមានការលួចបន្លំ បញ្ជីអ្នកបោះឆ្នោត ឬមិនមានភាពមិនប្រក្រតី ណាមួយដូចបញ្ជីមុន បានន័យថា យើងត្រូវកំណត់ជាក់ស្តែងឲ្យច្បាស់ គឺមានស្នាមផ្តិតមេដាយ, ដាក់រូបថត និងការកំណត់លេខកូដរបស់អ្នកបោះឆ្នោតម្នាក់ៗ។

ក្រុមការងារការងារទាំងពីរ ក៏បានបញ្ជាក់ថា នៅពេលចប់ការពិភាក្សាវិសោធនកម្មស្តីពី សេចក្តីព្រាងច្បាប់បោះឆ្នោតនេះ នឹងមានការរៀបចំសិក្ខាសាលាមួយ បង្ហាញពីសេចក្តីព្រាងច្បាប់ និងទទួលមតិនានាពីសាធារណជន ចំពោះសេចក្តីព្រាងច្បាប់ទាំងពីរ គឺច្បាប់ គ.ជ.ប និងច្បាប់បោះឆ្នោត។

សូមបញ្ជាក់ថា កិច្ចពិភាក្សាសេចក្តីព្រាងច្បាប់បោះឆ្នោតនេះ បានមកដល់ជំពូកទី៦ហើយ ប៉ុន្តែមិនទាន់បានយល់ស្របគ្នាគ្រប់ជំពូកនោះទេ គឺនៅសល់ជំពូកទី២ ដែលនិយាយពីការកំណត់អាសនៈ និងជំពូកទី៥ និយាយពីការកំណត់មណ្ឌលបោះឆ្នោត មិនទាន់បានត្រូវគ្នានោះទេ និងកិច្ចពិភាក្សានេះ នឹងបន្តនៅថ្ងៃចន្ទ ទី២៩ ខែធ្នូ ឆ្នាំ២០១៤ខាងមុខបន្តទៀត៕

តែងតាំង លោក ម៉ៅ ភិរុណ ជាអភិបាល ខេត្តកណ្តាល ជំនួសលោក ផៃ ប៊ុនឈឿន ដែលដំឡើងជា អនុរដ្ឋលេខាធិការ

$
0
0

- តែងតាំង ប្រធាននាយកដ្ឋាន កណ្តាល ២នាក់ និងប្រធាន នាយកដ្ឋានម្នាក់ ជាអគ្គស្នងការរង នគរបាលជាតិ

ភ្នំពេញ ៖ ប្រភពព័ត៌មាន ដែលអាចទទួល យកបាន បានឲ្យដឹងថា លោក ផៃ ប៊ុនឈឿន អភិបាលខេត្ត កណ្តាល ដែល ទើបឡើងកាន់តំណែង បានប្រមាណជាង ១ឆ្នាំ ត្រូវបានរាជរដ្ឋាភិបាលធ្វើការផ្លាស់ប្តូរ  ហើយតែងតាំង លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ចូលកាន់ជាអភិបាលខេត្តកណ្តាលជំនួសវិញ ។

ប្រភពព័ត៌មានបានឲ្យដឹងបន្ថែមថា បើគ្មានការប្រែប្រួលទេ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ ខាងមុខនេះ នឹងមានធ្វើ ពិធីប្រកាសផ្លាស់ប្តូរ តំណែងអភិបាលខេត្តកណ្តាលខាងលើនេះហើយ ។ ក្នុងនោះគេដឹងថា លោក ម៉ៅ ភិរុណ អតីត អភិបាលខេត្តកណ្តាល និងបច្ចុប្បន្នមានតួនាទីជាប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ត្រូវបាន ថ្នាក់លើសម្រេចធ្វើការតែងតាំង ជាអភិបាលខេត្តកណ្តាល ជំនួសកៅអីលោក ផៃ ប៊ុនឈឿន ដែលត្រូវបាន ផ្លាស់ទៅធ្វើជាអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ។ដោយឡែក សម្រាប់តំណែងប្រធាន ក្រុមប្រឹក្សា ខេត្ត ដែលជាកៅអីលោក ម៉ៅ ភិរុណ នោះ គេនៅ មិនទាន់បញ្ជាក់ថា នរណានឹងត្រូវចូលទៅ កាន់តំណែង នោះនៅឡើយនោះទេ ។

សូមបញ្ជាក់ថា កន្លងមកតំណែងអភិបាលខេត្តកណ្តាលខាងលើនេះ ក៏ត្រូវបានប្រភពព័ត៌មានទម្លាយឲ្យដឹងថា ក្រោយ ពីលោក ផៃ ប៊ុនឈឿន ចូលនិវត្តន៍គេអាចនឹងតែងតាំង អគ្គស្នងការរងម្នាក់ ដែលអតីតធ្លាប់ ធ្វើជាអភិបាលរងខេត្តកណ្តាល ជំនួសតំណែងលោក ផៃ ប៊ុនឈឿន តែក៏មានថ្នាក់ អភិបាល រងបច្ចុប្បន្ន ម្នាក់ទៀត បានរត់ការយកកៅអីអភិបាលខេត្តកណ្តាលនេះដូចគ្នា តែឥឡូវលទ្ធផលដឹងច្បាស់ហើយ គឺបញ្ជីបេក្ខភាពដែលត្រូវបានគេលេចលឺថា នឹងបានតំណែងជាអភិបាលខេត្តកណ្តាលនោះ គឺមិនបានអង្គុយកៅអីនេះឡើយ បែរជាបានទៅលោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តទៅវិញ ។

ក្រៅពីធ្លាយដំណឹងផ្លាស់ប្តូរ អភិបាលខេត្តកណ្តាល នៅព្រឹកមិញនេះ គេក៏បានបញ្ចេញព័ត៌មាន ស្តីពីការតែងតាំង មន្រ្តីជាន់ខ្ពស់នគរបាលជាតិ ចំនួន ៣រូប ជាអគ្គស្នងការរងនគរបាលជាតិផងដែរ។ យោងតាមអនុក្រឹត្យលេខ ១៧១៧ អនក្រ-ឥត ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ ដែលចុះហត្ថលេខាដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្រេចធ្វើការតែងតាំង មុខតំណែងនាយនគរបាល ថ្នាក់ឧត្តមសេនីយ៍ចំនួន ៣រូប ជាអគ្គស្នងការរង ក្នុងនោះរួមមាន តែងតាំងលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អត្តលេខ ០៧៧១ ប្រធាននាយកដ្ឋាននគរបាល កណ្តាលយុត្តិធម៌ ទៅជាអគ្គស្នងការរង តែងតាំង លោកឧត្តម សេនីយ៍ឯក ហ៊ឹម យ៉ាន អត្តលេខ ០២៣០៥ ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ទៅជាអគ្គ ស្នងការរង និងតែងតាំងលោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អត្តលេខ ០៥០៧ ជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយបន្ថែមលើមុខងារបច្ចុប្បន្ន ។

ក្នុងនោះគេ ដឹងថា បច្ចុប្បន្នលោក ឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ មានតួនាទីជាប្រធាននាយកដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ ។ ក្រោយការ ធ្លាយចេញអនុក្រឹត្យ ខាងលើនេះ បានធ្វើឲ្យមន្រ្តីនគរបាលមួយចំនួន នៅមានចម្ងល់ដោយសារតែក្នុងចំណោម មន្រ្តីនគរបាលជាតិទាំង ៣រូប ដែលត្រូវតែងតាំងជាអគ្គស្នងការរងនោះ គឺមានតែលោក ទូច ណារ៉ុថ ប៉ុណ្ណោះ ដែលនៅរក្សាតំណែងដដែល គឺប្រធាននាយកដ្ឋាននគរបាលអង្គរក្ស ។

ដោយឡែកចំពោះ លោកឧត្តម សេនីយ៍ ម៉ក់ ជីតូ និង លោកឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អនុក្រឹត្យមិនបានបញ្ជាក់ថា បន្ថែមលើមុខងារបច្ចុប្បន្ននោះទេ មានន័យថា លោក ទាំង២ ឡើងទៅជាអគ្គស្នង ការរង នគរបាលជាតិដាច់ ដោយមិននៅរក្សាតួនាទី ជាប្រធាន នាយកដ្ឋានកណ្តាលនោះឡើយ ។ ប៉ុន្តែជំនួយការលោកឧត្តមសេនីយ៍ ម៉ក់ ជីតូ មួយរូប បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឲ្យ ដឹងថា លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ នៅតែទទួលបន្ទុកជាប្រធាននាយកដ្ឋានកណ្តាល នគរបាល យុត្តិធម៌ដដែល បើទោះបីគាត់ឡើងទៅជាអគ្គស្នងការរងក៏ដោយ ។

ដោយឡែកប្រភពមួយទៀត ធ្លាប់បានបង្ហើបប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងថា បន្ទាប់ពី លោកឧត្តម សេនីយ៍ឯក ម៉ក់ ជីតូ ត្រូវបានតែងតាំងជាអគ្គស្នងការរង តំណែងប្រធាន នាយកដ្ឋាន កណ្តាលយុត្តិធម៌ អាចនឹងត្រូវ បានទៅលើលោកឧត្តមសេនីយ៍ អ៊ិន បូរ៉ា ដែលបច្ចុប្បន្ន មានតួនាទីជា ប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ហើយ តំណែងប្រធាននគរបាលព្រហ្មទណ្ឌ អាចនឹងបានទៅលើ លោកផ្កាយ១ វ័យក្មេងមួយរូប ដែលមានតួនាទីជាអនុប្រធាន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្រាប់ ដែលលោកអនុប្រធាននាយកដ្ឋានរូបនោះ កាលនៅធ្វើជាមន្រ្តីនគរបាល ចំណុះឲ្យការិយាល័យមួយ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្លាប់មានរឿងអាស្រូវផងដែរនោះ ។ ប៉ុន្តែទោះជា យ៉ាងណា អាប៉ោងនៅមិនទាន់បើកគ្របនៅឡើយទេ ។ ដូច្នេះ មានតែរង់ចាំអ៊ុតតទៅទៀតតែប៉ុណ្ណោះ ៕

និស្សិតខ្មែររៀន នៅក្រៅប្រទេស ត្រឡប់មកសិក្សានៅ AUPP វិញជាបន្តបន្តាប់

$
0
0

ភ្នំពេញ៖ សាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (American University of Phnom Penh-AUPP) ដែលទើប មានវត្តមាន នៅកម្ពុជា រយៈពេលជិតពីរឆ្នាំមកនេះ កំពុងទទួលបានការ ទាក់ទាញយ៉ាងខ្លាំង ពីចំណោម និស្សិតកម្ពុជា ទាំងក្នុងប្រទេស និងក្រៅប្រទេស ។

 សេចក្តីប្រកាសព័ត៌មាន របស់សាកលវិទ្យាល័យអាមេរិកាំង ភ្នំពេញនៅ ថ្ងៃសុក្រនេះ បានឲដឹងថា រហូតមកទល់ ពេលនេះ AUPP បានទទួលនិស្សិតខ្មែរ ជាង១០នាក់ ហើយដែលបានចេញទៅសិក្សា នៅក្រៅប្រទេស ដូចជា នៅសឹង្ហបុរី អូស្ត្រាលី ណូវ៉ែលហ្សឺឡង់ កាណាដា និងអាមេរិកជាដើម ហើយពួកគាត់សម្រេចចិត្ត វិលត្រឡប់ មកសិក្សា នៅ AUPP វិញ។

ក្នុងចំណោមនិស្សិតទាំងនោះមាននិស្សិតបរទេស៤នាក់ផងដែរដែលកំពុងសិក្សានៅ AUPP។ សេចក្តីប្រកាសព័ត៌មាន បានបន្ថែមថា ក្នុងសប្តាហ៍នេះ AUPP បានទទួលនិស្សិតថ្មី ម្នាក់ទៀតគឺ ព្រំ ម៉ាក់រីឌី ដែលបានសម្រេចចិត្តប្តូរ ពីសាកលវិទ្យាល័យ មែលប៊ន នៅប្រទេសអូស្ត្រាលី មករៀននៅ AUPP វិញ។

ព្រំ ម៉ាក់រីឌី គឺជានិស្សិតខ្មែរមួយរូប ដែលបានចំណាយ ពេលសិក្សានៅអូស្រ្តាលី អស់រយៈពេលជិត៧ឆ្នាំ ហើយកាលពីដើមខែនេះ គាត់ត្រូវបានទទួលឱ្យ បន្តការសិក្សានៅ សាកលវិទ្យាល័យមែលប៊ន ដែលជា សាកលវិទ្យាល័យ ជាប់ចំណាត់ថ្នាក់ទី៣៣ ក្នុងចំណោមសាកលវិទ្យាល័យ លំដាប់កំពូលទាំង១០០ ទូទាំងពិភពលោក ។

ការដាក់ពាក្យចូលរៀននៅ សាកលវិទ្យាល័យ AUPP សម្រាប់ឆមាសថ្មី នាខែមករា ឆ្នាំ២០១៥ កំពុងដំណើការ ។ ដូច្នេះ AUPP ដែលជាសាកលវិទ្យាល័យ ឈានមុខគេនៅកម្ពុជា ស្វាគមន៍ដល់និស្សិត ទាំងអស់ដែល ចង់បន្តការ សិក្សា និងទទួលបានការអប់រំ បែបអាមេរិកាំងផ្ទាល់។

លោកស្រីសាស្រ្តាចារ្យបណ្ឌិត ស៊ីវើត សារ៉ុន (Dr. Siverts Sharon) សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ បានមានប្រសាសន៍ថា AUPP ផ្តល់គុណភាពអប់រំដូចគ្នានឹង នៅសហរដ្ឋអាមេរិក ។

AUPP  ផ្តល់ការអប់រំតាមស្តង់ដាអាមេរិកកំរិត ថ្នាក់បរិញ្ញាប័ត្រផ្នែកច្បាប់ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម វិទ្យាសាស្រ្ត នយោបាយ និងទំនាក់ទំនងអន្តរជាតិ និងផ្នែកគ្រប់គ្រងព័ត៌មានវិទ្យា។

លោកស្រី សារ៉ុន បានបន្ថែមថា AUPP ត្រូវតែដើរតួនាទីនាំមុខគេ ក្នុងការផ្តល់គុណភាពអប់រំពិតៗ ដល់និស្សិតកម្ពុជា ដើម្បីប្រកួតប្រជែង ជាលក្ខណៈអន្តរជាតិ ក្នុងការស្វែងរកការងារ ធ្វើមិនថានៅក្នុងតំបន់ ឬនៅប្រទេសណាមួយឡើយ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងៈ 023 990 023/ 097 325 8295 ឬ www.aupp.edu.kh

For further information, please contact: 023 990 023/ 097 325 8295 or www.aupp.edu.kh

ប្លែកៗ បើករថយន្ត មានតែកង់៣ សមត្ថកិច្ច ឃាត់ហៅ អ្នកបើកបរ មកអប់រំកុំឲ្យបន្ត លើកក្រោយទៀត

$
0
0

បន្ទាយមានជ័យ ៖ ប្លែកៗ អ្នកបើករថយន្ត កាម៉ារីស៊េរី ឆ្នាំជាង៩០ មួយគ្រឿង ត្រូវបាននគរបាល ចរាចរណ៍ផ្លូវគោក ខេត្តបន្ទាយមានជ័យ ហៅឲ្យឈប់ ដើម្បី នាំយកទៅអប់រំ និងធ្វើការណែនាំ ដោយសារតែរូបគេ បានបើករថយន្ត មានកង់ ៣តែប៉ុណ្ណោះ។

ការបើករថយន្ត ក្នុងរូបភាព បែបនេះ ពិតជាអាច បង្កឲ្យមានគ្រោះថ្នាក់ ចរាចរណ៍កើតឡើង ជាក់ជាមិនខានឡើយ ដែលអ្នក បើកបរទាំងឡាយ មិនត្រូវយកគំរូតាមនោះទេ ។

ករណី ដែលធ្វើឲ្យមានការ ចាប់អារម្មណ៍ និងអស់សំណើច ហួសចិត្ត ខាងលើនេះ បានកើតឡើង នៅក្រុងសិរីសោភ័ណ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ ហើយត្រូវបាន នគរបាល ចរាចរណ៍ ផ្លូវគោកខេត្ត ប្រទះឃើញក្រោយពេល វិលត្រឡប់ មកពីដោះស្រាយ គ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងម៉ូតូកង់៣ បណ្តាលឲ្យ រងរបួសធ្ងន់ស្រាល២នាក់ ។

មន្រ្តីនគរបាល ចរាចរណ៍ ផ្លូវគោក ខេត្តបន្ទាយមានជ័យ បានថ្លែងឲ្យដឹងថា រថយន្តមួយគ្រឿងនេះ ពាក់ស្លាក លេខ ភ្នំពេញ 2L-7307 បើកដោយបុរសម្នាក់ និងអ្នកធ្វើដំណើរនៅក្នុង រថយន្ត ចំនួន២នាក់ កំពុងធ្វើដំណើរ តាមដងផ្លូវសាធារណៈ ដោយមាន កង់៣ប៉ុណ្ណោះ ពោលអត់កង់នៅខាងក្រោយផ្នែកខាងស្តាំ។

ដោយឃើញការ បើករថយន្ត ក្នុងរូបភាពបែបនេះ កម្លាំងនគរបាល បានឃាត់ អ្នកបើកបរ យកទៅអប់រំ និងធ្វើការណែនាំ កុំឲ្យបន្តបើក យ៉ាងដូច្នេះ តទៅទៀត ។

សូមបញ្ជាក់ថា ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានបង្កើនយុទ្ធនាការ គ្រប់រូបភាព ទាំងការដាក់ ប៉ុស្តិ៍ត្រួតពិនិត្យ ចាប់មួក ចាប់កញ្ចក់ តាមដងផ្លូវ ការផ្សព្វផ្សាយ ចែកខិតប័ណ្ណ នៅតាម ចំណតរថយន្ត និងកន្លែងចាប់ផ្តើមចេញដំណើរ ជាដើម ដែលសកម្មភាព ទាំងនេះ ដើម្បីឲ្យអ្នកបើកបរទាំងឡាយ និងប្រជាពលរដ្ឋ ទូទៅ ត្រូវយល់ដឹង កាន់តែខ្លាំង អំពីច្បាប់រាចរណ៍ ហើយចូលរួមទាំងអស់  ធ្វើយ៉ាងណាឲ្យ ឃាតកឈាមត្រជាក់ មួយនេះ មានការចុះថយជាបន្តបន្ទាប់៕

Viewing all 8042 articles
Browse latest View live




Latest Images