Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ពុលស្រា នៅឥណ្ឌា ស្លាប់មនុស្ស អស់២៩នាក់

$
0
0

ឧត្តា ប្រាសិត៖ ទូរទស្សន៍ប៊ីប៊ីស៊ី ផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ថា ករណីពុលស្រា នៅរដ្ឋឧត្តា ប្រាសិត បណ្តាលឲ្យ មានមនុស្សស្លាប់ ចំនួន២៩នាក់ ។

អ្នកស្រុកជាច្រើននាក់នៅភូមិ Lucknow ស្រុក Unnao រដ្ឋឧត្តា ប្រាសិត បានធ្លាក់ខ្លួនឈឺ បន្ទាប់់ពីពួកគេបានទទួល ស្រា។ គេបានដឹងថា មនុស្សជាង១០០នាក់ ត្រូវបាននឹងកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយ ចំនួនអ្នកស្លាប់ អាចនឹងបន្ត កើនឡើង ព្រោះស្ថានភាពអ្នក ជំងឺភាគច្រើនស្ថិត ក្នុងភាពយ៉ាប់យឺន ។

គួរបញ្ជាក់ថា ករណីពុលស្រាបណ្តាលឲ្យ មានមនុស្សស្លាប់ ត្រូវបានគេកត់សម្គាល់ឃើញ កើតឡើងជារឿយៗ នៅក្នុងប្រទេស ឥណ្ឌា ព្រោះថាពលរដ្ឋ ឥណ្ឌាភាគច្រើន និយមទទួលទាន សុរាដែលមានតម្លៃថោក ។

ជុំវិញករណីពុលស្រា ដែលបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងច្រើននេះ ត្រូវបានប៉ូលិសក្នុងតំបន់កំពុងធ្វើការ ស៊ើបអង្កេត ប៉ុន្តែមិនទាន់មានការឃាត់ខ្លួន ជនដែលផលិតស្រានោះនៅឡើយទេ ។

ករណីពុលស្រានេះ ត្រូវបានអ្នកនាំពាក្យ រដ្ឋាភិបាលឥណ្ឌា មួយរូបអះអាងថា ជនសង្ស័យបង្កករណី បំពុលស្រានោះមាន ចំនួន១២នាក់ ដែលមកពី កន្លែងផ្សេងៗគ្នា ។

ខាងក្រោមនេះជាប្រវតិ្តខ្លីៗ ពាក់ព័ន្ធនឹងករណីពុលស្រាបណ្តាលឲ្យ មានមនុស្សស្លាប់នៅក្នុងប្រទេសឥណ្ឌា នាពេលកន្លងមក៖ ១.នៅក្នុងឆ្នាំ២០១២ មានមនុស្សជិត ១៧០នាក់ បានស្លាប់ នៅភាគខាងកើតឥណ្ឌា នៅប៊ែងហ្គាល់ ខាងលិច ។ ២.ក្នុងខែកញ្ញា ឆ្នាំ២០០៩ មានមនុស្សស្លាប់៣០នាក់ នៅរដ្ឋឧត្តា ប្រាសិត ។ ៣.នៅក្នុងខែកក្កដា ឆ្នាំ២០០៩ មានមនុស្សស្លាប់ ប្រមាណ១០៧នាក់ នៅហ្គូចារ៉ាត់ ៕


អង្គការ អេស អូ អេស ចំណាយ ១,៥លានដុល្លារ សាងសង់ភូមិកុមារ នៅខេត្តកំពត

$
0
0

កំពត៖ អង្គការអេស អូ អេស បានចំណាយថវិកាប្រមាណ ១,៥លានដុល្លារ ដើម្បីសាងសង់ភូមិកុមារ នៅក្នុងខេត្តកំពត ដើម្បីផ្តល់ឱកាសឲ្យ កុមារកំព្រា និងទុរគតនៅកម្ពុជា មានឱកាសទទួលបានការរស់នៅប្រកបដោយភាពកក់ក្តៅ និង ទទួលបានការអប់រំសម្រាប់អភិវឌ្ឍន៍ជីវិត របស់ពួកគេ។

ភូមិកុមារនៅខេត្តកំពត ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០ ១៥ ស្ថិតនៅភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ក្រោមអធិបតីភាពលោក វង សូត រដ្ឋមន្រ្តីក្រសួង សង្គម អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ខូយ ឃុនហួរ អភិបាលខេត្តកំពត ។

លោក វង សូត បានមានប្រសាសន៍ថា ភូមិកុមារ អេស អូ អេស នៅខេត្តកំពត គឺជាគម្រាងទី០៩ ដែលសាងសង់ ឡើងលើផ្ទៃដីសរុប ៣ម៉ឺនការេ ក្នុងនោះមានផ្ទះកុមារចំនួន១៥ មតេ្តយ្យសាលាចំនួន១ និង ការិយាល័យចំនួន១ ដែលអាចទទួលកុមារស្នាក់នៅសរុបបានចំនួន ១៦០នាក់ ដោយចំណាយថ្លៃសាងសង់ និងបំពាក់សម្ភារៈ បរិក្ខា ប្រមាណ ១,៥លានដុល្លារអាម៉េរិក។

លោក វង សូត បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់អង្កការ អេស អូ អេស ភូមិកុមារ អន្តរជាតិ ដែលបានបង្កើតឡើងភូមិកុមារក្នុងខេត្តកំពត។ លោក បានសម្តែងការរំពឹងទុកថា ភូមិកុមារ អេស អូ អេស ខេត្តកំពត នឹងជួយដល់កុមារកំព្រាអាចស្នាក់នៅ និងទទួលបាននួវការចិញ្ចឹមបីបាច់ថែរក្សា អប់រំ បំប៉នសុខ ភាព អនាម័យ ឲ្យក្លាយទៅជាកូនល្អ សិស្សល្អ។

តាងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា លោក វង សូត បានថ្លែងអំណរគុណដល់លោក ស៊ីដា ថាខូល ប្រធានអង្គការ អេស អូ អេស និង សហការី ដែលបានជួយកៀគររកថវិកាសាងសង់ភូមិកុមារនៅខេត្តកំពត ព្រមទាំងថ្លែងអំណរ ដល់ម្ចាស់ជំនួយទាំងអស់ របស់អង្កការ អេស អូ អេស ភូមិកុមារអន្តរជាតិ សម្រាប់គម្រោងនៅកម្ពុជាកន្លងមក និង ទៅអនាគត ដែលសកម្មភាពនេះ ក៏បានផ្សារភ្ជាប់ពាសពេញពិភពលោក ដើម្បីសុខុមាលភាពកុមារ។

លោក វង សូត ក៏បានស្នើ អភិបាលខេត្តកំពត និងផ្នែកពាក់ព័ន្ធនៅក្នុងខេត្ត ជួយសម្រួល និងបង្កលក្ខណៈងាយ ស្រួល ដើម្បីឲ្យការសាងសង់ភូមិកុមារ អេស អូ អេស កំពត ប្រព្រឹត្តទៅបានឆាប់រហ័ស និងប្រកបដោយគុណភាព ឆ្លើយតបទាន់ពេលវេលា ទៅនឹងតម្រូវការចាំបាច់របស់កុមារកំព្រាកម្ពុជា ជាពិសេសកុមារកំព្រាជួបការលំបាក ងាយរងគ្រោះ នៅក្នុងខេត្តកំពត។

អង្គការ អេស អូ អេសអន្តរជាតិ ជាអង្គការមនុស្សធម៌អន្តរជាតិមួយ បម្រើឲ្យវិស័យសុខុមាលភាពកុមារ។ អង្គការ នេះមានទីស្នាក់ការនៅប្រទេសអូទ្រីស ហើយបានបង្កើតឡើងដោយលោកបណ្ឌិត ហ័រម៉ានម៉ៃន័រ នៅឆ្នាំ១៩៤៩ បច្ចុប្បន្នអង្គការនេះ បានធ្វើសកម្មភាពនៅក្នុងប្រទេស ចំនួន ១៣៤ នៅលើសកលលោក។ កម្មវិធីរបស់អង្គការ មួយនេះរួមមាន៖ បង្កើតភូមិកុមារ កម្មវិធីផ្ទះសម្រាប់ផ្តល់សេវាសង្គមកិច្ច ផ្ទះសម្រាប់យុវជនមតេ្តយ្យសាលា សា លាហ័រម៉ានម៉ៃន័រមជ្ឈមណ្ឌលបណ្តុះបណ្ឌាលវិជ្ជាជីវៈ និងមជ្ឈមណ្ឌលវេជ្ជសាស្រ្ត និងមជ្ឈមណ្ឌលសង្រ្គោះបន្ទាន់ ។ល។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា របស់កម្ពុជា បានចុះអនុស្សារណៈលើកិច្ចព្រមព្រៀងសហ ប្រតិបតិ្តការជាមួយអង្គការ អេស អូ អេសភូមិកុមារអន្តរជាតិកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ១៩៩៩។

តាមរយៈកិច្ចព្រមព្រៀងនេះ គម្រោងចំនួន០៨ ត្រូវបានអង្គការ អេស អូ អេសភូមិកុមារអន្តរជាតិ អនុវត្តនៅកម្ពុជា ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង រតនគីរី និងខេត្តក្រចេះ។ គម្រោងនីមួយៗ តែងតែមានភូមិកុមារ និងសាលារៀន។ អង្គការ អេស អូ អេស ក៏កំពុងសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធចន និងយុវនីតិសម្ប ទា ដើម្បីរៀបចំសាងសង់ភូមិកុមារ អេស អូ អេស នៅខេត្តព្រៃវែងផងដែរ៕

១៤ មករា ១៩៨៥-១៤ មករា ២០១៥ គម្រប់ខួប ៣០ឆ្នាំ នៃការកាន់តំណែង ជានាយករដ្ឋមន្រ្តី របស់បុរសខ្លាំង ហ៊ុន សែន

$
0
0

ដោយ៖ សយ សុភាព

ភ្នំពេញ៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ នេះ គឺជាឆ្នាំគម្រប់ខួប ៣០ឆ្នាំ នៃការឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី  នៅកម្ពុជា របស់បុរសខ្លាំង ហ៊ុន សែន (ងារ ដែលលោក ហារីស មេត្តា បានដាក់ចំណងជើងនៅក្នុងក្របមុខក្នុង  សៀវភៅរបស់គាត់) ដែលកាលពី ៣០ឆ្នាំកន្លងទៅ គឺចំថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ត្រូវបានរបបសាធារណរដ្ឋ  ប្រជាមានិតកម្ពុជា បច្ចុប្បន្នគណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតគាំទ្រសមមិត្ត ហ៊ុន សែន (បច្ចុប្បន្នសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាងារ ដែលព្រះមហាក្សត្រប្រោសព្រះរាជទាន) ឲ្យក្លាយជាប្រធានក្រុម ប្រឹក្សារដ្ឋមន្រ្តី ជំនួសលោក ចាន់ ស៊ី អតីតនាយករដ្ឋមន្រ្តី ដែលបានស្លាប់ដោយរោគាពាធ នៅចុងឆ្នាំ១៩៨៤។

នៅពេលដែលសមមិត្ត ហ៊ុន សែន ក្លាយជានាយករដ្ឋមន្រ្តី នៃរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា  កំណែទម្រង់ជាច្រើន ត្រូវបានដាក់ចេញ ក្នុងនោះ គឺការស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា ខណៈដែលប្រ  ទេសនេះ កំពុងហែកហួរដោយសង្រ្គាមស៊ីវិលចម្បាំងរវាងខ្មែរ និងខ្មែរ ជាអាទិភាពខ្ពស់បំផុត។

ដោយសារតែអតីតនាយករដ្ឋមន្រ្តីសម័យរដ្ឋកម្ពុជា ក្រោយមកប្រកាន់យកនូវការចរចាបញ្ចប់សង្រ្គាម ដោយខ្មែរ  និងខ្មែរ មុនឲ្យបរទេសជួយផ្សះផ្សាសម្របសម្រួលនោះ ទីបំផុតនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ ជំនួបក្រៅផ្លូវការ  រវាងអតីតមហាក្សត្រកម្ពុជា សម្តេចព្រះ នរោត្តម សីហនុ និងអ្នកដង្ហែព្រះអង្គចូលព្រៃម៉ាគី សមមិត្ត ហ៊ុន សែន  នៅហ្វ៊ែអង់ទែតឺន័រ ប្រទេសបារាំង ហើយទីចុងបំផុតភាគីខ្មែរទាំង៤ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិ  ភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលមានប្រទេស១៩ បានចូលរួម ក្នុងនោះប្រទេសបារាំង និងឥណ្ឌូនេ ស៊ី ជាសហប្រធាន នៃសន្និសីទ។

អង្គការសហប្រជាជាតិ បានចូលរួមចំណែក នៅក្នុងការរកសន្តិភាពមួយនេះ ដោយបានជួយរៀបចំឲ្យមានការ បោះឆ្នោតជាសាកលប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា បើទោះបីខ្មែរក្រហម ដែលជាហត្ថលេខី នៃកិច្ចព្រម ព្រៀងទីក្រុងប៉ារីស បដិសេធចូលរួមការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៩៣ក៏ដោយ។ សង្រ្គាម  ស៊ីវិល មិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ រហូតដល់បុរសខ្លាំង ហ៊ុន សែន បានដាក់ចេញនូវនយោបាយឌីហ្វីត  ឬ នយោបាយឈ្នះ-ឈ្នះ ឆ្នាំ១៩៩៦ ទីបំផុតនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៩៨ អតីតមេដឹកនាំកំពូលរបស់ខ្មែរក្រហម  បានផ្តាច់ខ្លួនចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យអង្គការចាត់តាំងនយោបាយ និងយោធារបស់ពួកគេរលាយ  ទាំងស្រុង ព្រមទាំងនាំយកអតីតមេដឹកនាំកំពូល នៃរបបកម្ពុជា ប្រជាធិបតេយ្យ ១៧ មេសា ១៩៧៥-៦ មករា  ១៩៧៩ ទៅកាត់ទោសជាលើកទី២ថែមទៀតផង (លើកទី១ នៅខែសីហា ឆ្នាំ១៩៧៩ ដោយតុលាការប្រជាជន  បដិវត្តកម្ពុជា)។

ចាប់តាំងពីពេលនោះមក រាជាណាចក្រ ដែលរងការបែកបាក់ និងពុះច្រៀកប្រទេសជាផ្នែកៗ ចាប់តាំងពីក្រោយ  សម័យអង្គរ បានស្គាល់នូវសុខសន្តិភាព ក្រោមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» តែមួយ។ មិនតែ ប៉ុណ្ណោះ ការអភិវឌ្ឍកំពុងតែធ្វើដំណើរទៅមុខជាបន្តបន្ទាប់ ដែលមានអតីតព្រះមហាក្សត្រសម្តេចព្រះបរមរតន កោដ្ឋ នរោត្តម សីហនុ បិតាឯករាជ្យជាតិ ផ្សះផ្សាជាតិ និងព្រះមហាក្សត្របច្ចុប្បន្ន ព្រះបាទ សម្តេច ព្រះបរមនាថ  នរោត្តម សីហមុនី គង់ប្រថាប់ជាម្លប់។

ដោយសារតែមានទេពកោសល្យពីកំណើត បើទោះបីឆ្លងកាត់ការសិក្សាមិនខ្ពស់ ដូចអ្នកនយោបាយខ្មែរផ្សេង ទៀតក៏ដោយ ក៏ប៉ុន្តែភាពវាងវៃ និងចេះស្គាល់សភាពការណ៍ បត់បែនទាំងក្នុងស្រុក តំបន់ និងពិភពលោក យុវ  ជន ហ៊ុន សែន បានវិវឌ្ឍខ្លួនជាបន្តបន្ទាប់រហូតក្លាយជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាគោរម  ងារគ្មានពីរ ដែលប្រទានដោយព្រះមហាក្សត្រគ្រងផែនដី នៃអាណាចក្រខ្មែរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម  សីហមុនី។  ដោយសារតែទេពកោសល្យការដឹកនាំ មានយុទ្ធវិធីច្បាស់លាស់នេះហើយ ទើបធ្វើឲ្យមេដឹកនាំកម្ពុ ជា រូបនេះ ត្រូវបានអ្នកនយោបាយជាច្រើនក្នុងតំបន់ និងពិភពលោក គោរពកោតសរសើរ និងរៀនសូត្រតាម។

ដើម្បីជាសក្ខីភាព នៃការគ្រងតំណែងជានាយករដ្ឋមន្រ្តី អស់រយៈពេល ៣០ឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន  បានយកថ្ងៃ ១៤ ខែមករា ឆ្នាំ២០១៥ ជាថ្ងៃតភ្ជាប់ស្ពានអ្នកលឿង ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល ជប៉ុន ប្រជាជនជប៉ុន ដោយមានលោក Kazuyki Nakane អនុរដ្ឋមន្រ្តីក្រសួងការបរទេសចូលរួមនៅក្នុងពិធីត ភ្ជាប់នេះ។ មានន័យថា កម្ពុជាមិនត្រឹមតែបញ្ចប់ឧទ្ទាមក្នុងប្រទេសទេ ប៉ុន្តែតំបន់ដែលមិនទាន់តភ្ជាប់ហេដ្ឋារចន សម្ព័ន្ធនោះ ក៏ត្រូវបានតភ្ជាប់ ជាពិសេសស្ពានអ្នកលឿង ដែលបានតភ្ជាប់ទន្លេមេគង្គត្រើយខាងលិច ទៅខាង កើត ហើយក៏ជាស្ពានសម្រាប់ភ្ជាប់ផ្លូវហាយវេ សម្រាប់អាស៊ានផងដែរ។

ការយកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ សម្រាប់តភ្ជាប់ស្ពាន ដែលជាជំនួយឥតសំណងរបស់ប្រជាជនជប៉ុន និងរដ្ឋាភិបា លជប៉ុន ជាការបង្ហាញឲ្យឃើញពីការស្រឡាញ់ រាប់អាន និងកិច្ចសហប្រតិបត្តិការ ដ៏ជ្រាលជ្រៅគ្រប់ជ្រុងជ្រោយ  រវាងព្រះរាជាណាចក្រទាំងពីរ កម្ពុជា និងជប៉ុន នៅក្នុងសម័យរាជាណាចក្រកម្ពុជាទី២ បន្ទាប់ពីស្ពានមិត្តភាព  កម្ពុជា-ជប៉ុន ជ្រោយចង្វាទី១ បានផ្សារភ្ជាប់ចំណងមេត្រីភាពប្រទេសទាំងពីរក្នុងសម័យសង្គមរាស្រ្តនិយមដ៏រុងរឿង ក្រោម ព្រះរាជកិច្ចដឹកនាំរបស់សម្តេចប្រមុខដឹកនាំ នរោត្តម សីហនុ។

ក្នុងនោះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលសូមរំលឹកអត្ថបទរបស់ខ្លួន ដែលបានផ្សាយកាលពីថ្ងៃទី១០ ខែវិច្ឆិកា  ឆ្នាំ២០១៤ មកផ្សាយឡើងជូនមិត្តអ្នកអានគេហទំព័រដើមអម្ពិលដូចតទៅ៖

- អាលីអាឡាតាស់ ៖ ហ៊ុន សែន ជា មនុស្សឆ្លាត និងចេះបត់បែន អាចដឹកនាំ ប្រទេសបានយូរ

«មនុស្សនេះពិតជាអាចដឹកនាំប្រទេសបានយូរអង្វែង»។ «ខ្ញុំធ្លាប់សរសើរសម្ដេច នរោត្ដម សីហនុ ថា ជាបុគ្គលពូកែមួយអង្គនៅក្នុងចំណោមមេដឹកនាំឆ្នើមៗ  នៅក្នុងតំបន់អាស៊ី ប៉ុន្ដែ ហ៊ុន សែន ក៏មិនធម្មតាដែរ ព្រោះថា បើទោះជាខ្លួននៅវ័យក្មេងនិងមានបទពិសោធន៍ នយោបាយ តិចជាងសម្ដេច សីហនុ លោក សឺន សាន និងមេដឹកនាំខ្មែរក្រហមដទៃៗទៀតក៏ដោយ ក៏ ហ៊ុន  សែន អាចប្រឈម ជាមួយអ្នកទាំងនោះបានដោយមិនចុះញ៉ម ដែលចំណុចនេះគឺពិតជាមនុស្សដែលមានទេព កោសល្យពីកំណើត ហើយ ទេពកោសល្យពីកំណើតបែបនេះ គឺលំបាករកណាស់នៅក្នុងសង្គមមនុស្ស»។

សំដីខាងលើនេះ ជាប្រសាសន៍របស់ លោក អាលីអាឡាតាស់ អតីតរដ្ឋមន្ដ្រី ក្រសួងការបរទេសឥណ្ឌូនេស៊ី ដែល  លោកបានមានប្រសាសន៍ ប្រាប់អ្នកកាសែតខ្មែរដ៏ ល្បីម្នាក់ ឈ្មោះ ឆាយ សុផល ក្នុងអំឡុង ពេលលោក និងអ្នក  កាសែតផ្សេងទៀតបាន ជួបជាមួយនឹងលោក អាលីអាឡាតាស់ នៅ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៥ នៅប្រទេស ឥណ្ឌូនេស៊ី ។

ខ្ញុំសូមដកស្រង់ នូវប្រសាសន៍របស់អតីត សហប្រធានសន្និសីទកិច្ចព្រមព្រៀងទីក្រុង ប៉ារីស ស្ដីពីការបញ្ចប់ ជម្លោះ នយោបាយនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលពេលនោះ លោក អាលីអាឡាតាស់  បានធ្វើជាសហ ប្រធានជាមួយលោក រ៉ូឡង់ ដុយម៉ាស់ អតីតរដ្ឋមន្ដ្រីការបរទេសបារាំង។លើសពីនេះទៅទៀត ខ្ញុំ សូមដកស្រង់ ប្រសាសន៍ របស់លោក កាស៊ីត ភីរម្យយ៉ា អតីតរដ្ឋមន្ដ្រីក្រសួងការបរទេសថៃ ដែល លោក ឆាយ  សុផល បានជួបនៅ ក្នុងទីក្រុង បាងកក កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១១ ព្រមទាំងព្រះរាជបន្ទូលរបស់ អតីត ព្រះមហាក្សត្រដ៏ល្បាញ ល្បី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមកោដ្ឋព្រះបាទ នរោត្ដម សីហនុ  ដែលបានមានព្រះរាជ បន្ទូលនៅក្នុង អង្គមិន្ទិញ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១១ នៅមុខព្រះបរមរាជវាំង  ។

នៅក្នុងសៀវភៅ របស់លោក ឆាយ សុផល ដែលមានចំណងជើងថា ហ៊ុន សែន នយោបាយ និងអំណាចក្នុង ប្រវត្ដិសាស្ដ្រខ្មែរ ជាង ៤០ឆ្នាំ ដែលបានបោះពុម្ពផ្សាយកាលពី ខែមករា ឆ្នាំ២០១២ កន្លងទៅ ដោយបានដក ស្រង់នូវព្រះ រាជបន្ទូល និងប្រសាសន៍ របស់អ្នកដឹកនាំសំខាន់នេះ នៅទំព័រទី៤ និង ទី៥ ក្នុងសៀវភៅរបស់ លោក ។ ខ្លឹមសារ មាន ដូចតទៅ ៖

ចំណុចពិសេសមួយទៀត ដែល ហ៊ុន សែន មានគឺលក្ខណៈដ៏ប៉ិនប្រសប់ពីធម្មជាតិ ។ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ  ២០០៥ តាម រយៈការរៀបចំពិធីអាហារពេលល្ងាចរបស់ កាសែត Jakarta Post ខ្ញុំ (អ្នកនិពន្ធ) បានជួបជាមួយ  លោក អាលី អាឡាតាស់ (Ali Alatas) អតីតរដ្ឋមន្ដ្រីការបរទេសឥណ្ឌូនេស៊ី ដោយពិធីអាហារនោះបានធ្វើឡើង  នៅក្នុងគេហដ្ឋានផ្ទាល់របស់លោក អាលី អាឡា តាស់ ក្នុងទីក្រុងហ្សាកាតា (Jakarta) ។ លោក អាឡាតាស់  បានប្រាប់ខ្ញុំ និងអ្នកសារព័ត៌មានអន្ដរជាតិមួយចំនួនទៀតថា នៅក្នុង ដំណាក់កាលនៃការចរចាស្វែងរកសន្ដិភាព  នាចុងទស្សវត្សឆ្នាំ ១៩៨០ បើទោះជា ហ៊ុន សែន ជាមេដឹកនាំក្មេងជាងគេក្នុងចំណោម ភាគីជម្លោះទាំងអស់ របស់ប្រទេសកម្ពុជាក៏ ដោយ ក៏លោកសង្កេតឃើញថា ហ៊ុន សែន ជាមនុស្ស «Smart and flexible» ឬ «ឆ្លាត  និងចេះបត់បែន» ។

លោក អាឡាតាស់ បានបញ្ជាក់ថា «មនុស្សនេះពិតជាអាចដឹកនាំប្រទេសបានយូរអង្វែង»។ អាឡាតាស់ បានអះ  អាងថា លោកធ្លាប់សរសើរសម្ដេច នរោត្ដម សីហនុ ថា ជាបុគ្គលពូកែមួយអង្គនៅក្នុងចំណោមមេដឹកនាំឆ្នើមៗ  នៅក្នុងតំបន់អាស៊ី ប៉ុន្ដែ ហ៊ុន សែន ក៏មិនធម្មតាដែរ ព្រោះថា បើទោះជាខ្លួននៅវ័យក្មេងនិងមានបទពិសោធន៍ នយោបាយ តិចជាងសម្ដេច សីហនុ លោក សឺន សាន និងមេដឹកនាំខ្មែរក្រហមដទៃៗទៀតក៏ដោយ ក៏ ហ៊ុន  សែន អាចប្រឈម ជាមួយអ្នកទាំងនោះបានដោយមិនចុះញ៉ម ដែលចំណុចនេះគឺពិតជាមនុស្សដែលមានទេព កោសល្យពីកំណើត ហើយ ទេពកោសល្យពីកំណើតបែបនេះ គឺលំបាករកណាស់នៅក្នុងសង្គមមនុស្ស ។

លោក កាស៊ីត ភីរុមយ៉ា (Kasit Piromya) អតីតរដ្ឋមន្ដ្រីក្រសួងការបរទេស ថៃ (ឆ្នាំ២០០៦-ចុងខែកក្កដា ឆ្នាំ  ២០១១) ដែលជាអ្នករិះគន់សម្ដេច ហ៊ុន សែន យ៉ាង ចាស់ដៃនោះ ក៏បានរំលឹកពីភាពប៉ិនប្រសប់  របស់សម្ដេច  ហ៊ុន សែន ដែលកាលពីចុង ទស្សវត្សឆ្នាំ ១៩៨០ ដោយលោកនិយាយ ថា « ហ៊ុន សែន ជាមនុស្សឆ្លាត និងជា មនុស្សល្អ» ។ ឆ្លើយនឹងសំណួររបស់ខ្ញុំ (អ្នកនិពន្ធ) នៅឯការិយាល័យរបស់លោក នាទីក្រុងបាង កក នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១១ ដែលសួរថា “ តើលោកយល់យ៉ាងដូចម្ដេចចំពោះ ហ៊ុន សែន កាលពីពេលចរចានាឆ្នាំ ១៩៨៩? ” លោក កាស៊ីត បានឆ្លើយយ៉ាងរហ័សថា ហ៊ុន សែន ជា “ មនុស្សឆ្លាត ” ដោយអះអាងថា បើទោះជា នៅឆ្នាំ ១៩៨៩ “ ហ៊ុន សែន មិនបានបញ្ចប់ការសិក្សានៅសាកល វិទ្យាល័យដូចជា លោក សឺន សាន ព្រះអង្គ  ម្ចាស់ នរោត្ដម រណឫទ្ធិ លោក សឺន ស៊ូប៊ែរ្ដិ៍ ក៏ដោយ ក៏ ហ៊ុន សែន មានភាពវ័យឆ្លាត ពូ កែ និងរហ័សរហួនជាង អ្នកទាំងនោះ ។ តាមលក្ខណៈពីធម្ម ជាតិ ហ៊ុន សែន ពិតជាពូកែ និងបង្ហាញពីសម្បជញ្ញៈល្អ ”។ លោក កាស៊ីត  ភីរុមយ៉ា នៅចុងទស្សវត្សឆ្នាំ ១៩៨០ គឺជា ប្រធានដឹកនាំគណៈប្រតិភូថៃ ទៅចូលរួម នៅក្នុងកិច្ចចរចារបស់ភាគី ជម្លោះកម្ពុជាដែរ ។

នៅក្នុងមិទ្ទិញ មហាជនមួយដ៏ធំនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១១ នៅមុខព្រះបរម រាជវាំង ដើម្បីអបអរសាទរ ខួប ២០ ឆ្នាំនៃ ការយាងមាតុភូមិនិវត្ដន៍របស់សម្ដេចឪ សម្ដេចម៉ែ ព្រះមហាវីរក្សត្រ សម្ដេច  នរោត្ដម សីហនុ  បានមានព្រះរាជ បន្ទូលថា “រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេច ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំសភា  ទាំងពីរ បានធ្វើឱ្យ ប្រទេសមានការរួបរួមគ្នា ហើយប្រទេសមានសន្ដិភាពពេញលេញ” ។ នៅចំពោះមុខមនុស្ស រាប់ម៉ឺននាក់សម្ដេចឪបាន បញ្ជាក់ថា “រាជរដ្ឋាភិបាល ក្រោមការ ដឹកនាំរបស់សម្ដេច ហ៊ុន សែន បានទាញប្រ ទេសកម្ពុជាឱ្យចេញពីឋានៈទុន ខ្សោយ និងឱ្យឋានៈជាអ្នកមានអំណាចមួយនៅក្នុងពិភពលោក ហើយថា ការរួបរួមគ្នាជាធ្លុង មួយនេះគឺជាភាពខ្លាំង ដែលនាំឱ្យប្រទេសដើរលើ “ ផ្លូវសន្ដិភាព ផ្លូវឯករាជ្យ និងផ្លូវ កសាងជាតិ លើគ្រប់វិស័យ ” ៕

រាជរដ្ឋាភិបាល នឹងចំណាយ ២លានដុល្លារ តខ្សែភ្លើង និងដំឡើងកុងទ័រ ដល់ផ្ទះកម្មករ (មានវីដេអូ)

$
0
0

- កម្មករ និយោជិត និងនិស្សិត នឹងត្រូវចំណាយថ្លៃភ្លើងត្រឹម ៦១០រៀល ក្នុងមួយគីឡូវ៉ាត់

ភ្នំពេញ៖ កម្មករ កម្មារិនីកម្ពុជា នៅឆ្នាំ២០១៥នេះ បានទទួលបានរង្វាន់ធំផ្ទួនៗ ពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន ដែលរង្វាន់ទី១ គឺការដំឡើងប្រាក់ឈ្នួលគោលរហូតដល់ ១២៨ដុល្លារ និងរង្វាន់ ទី២ គឺរាជរដ្ឋាភិបាលបោះទុនវិនិយោគ ២លានដុល្លារ តបណ្តាញខ្សែ និង ដំឡើងកុងទ័រ ដល់បន្ទប់ជួល ដើម្បី ទម្លាក់តម្លៃអគ្គិសនីមកនៅត្រឹម ៦១០រៀលប៉ុណ្ណោះក្នុងមួយគីឡូវ៉ាត។ រង្វាន់ធំទាំងពីរ នឹងជួយផ្តល់ផលប្រយោ  ជន៍កាន់តែច្រើនដល់កម្មករ កម្មការិនី និង ជួយឲ្យជីវភាពរបស់ពួកគេកាន់តែប្រសើរ។

ក្នុងឱកាសអញ្ជើញបើកដាក់ឲ្យដំណើរការវារីអគ្គិសនីឬស្សីជ្រុំ ក្នុងខេត្តកោះកុង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០  ១៥ សម្តេចតេជោ បានមានប្រសាសន៍ជំរុញឲ្យអាជ្ញាធរអគ្គិសនីកម្ពុជា ក្រុមហ៊ុនអគ្គិសនីកម្ពុជា និងក្រសួងស្ថា  ប័នអជ្ញាធរាជធានី-ខេត្ត ពាក់ព័ន្ធចុះពិនិត្យឡើងវិញ នូវតម្លៃអគ្គិសនី ដែលម្ចាស់ផ្ទះជួលយកថ្លៃពីកម្មករខ្ពស់ជាង តម្លៃរបស់អគ្គិសនីកម្ពុជា។

បន្ទាប់ពីការទទួលបាននូវបទបញ្ជារបស់នាយករដ្ឋមន្រ្តី អគ្គិសនីកម្ពុជា ដែលដឹកនាំដោយលោក កែវ រតនៈ ក៏ បានបើកកិច្ចប្រជុំបន្ទាន់ និងសម្រេចតបណ្តាញខ្សែ និងដំឡើងកុងទ័រ ដល់បន្ទប់ជួលរបស់កម្មករ កម្មការិនី ដើម្បី រក្សា តម្លៃជូនកម្មករ កម្មការិនី ត្រឹម ៦១០រៀល សម្រាប់អ្នកប្រើក្រោម ៥០គីឡូវ៉ាត់ ដូចការកំណត់របស់រដ្ឋ។  ការតបណ្តាញខ្សែ និងដំឡើងកុងទ័រ ដល់បន្ទប់ជួលរបស់កម្មករ កម្មការិនីនេះ អគ្គិសនីកម្ពុជា ត្រៀមចំណាយ រហូតដល់ ២លានដុល្លារអាម៉េរិក។

លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា នៅក្នុងជំនួបផ្តល់បទសម្ភាសន៍ផ្តា ច់មុខជាមួយលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ  ២០១៥ បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុក្ខដាក់ខ្ពស់  ដល់ជីវភាព និងសុខទុក្ខរបស់កម្មករ ទើបមានការគិតគូរឲ្យដំឡើងប្រាក់ខែខ្ពស់ និងទម្លាក់តម្លៃអគ្គិសនីឲ្យមក នៅកម្រិតទាប។

លោក បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ផ្តើមចេញពីកង្វល់របស់សម្តេចតេជោ ហ៊ុន សែន ដែលលោក ចង់ឃើញពីការសម្រេចមួយ ក្នុងខ្លឹមសារតែមួយ តែទិសដៅបញ្ច្រាសទិសគ្នា។ ទី១. សម្តេចចង់ឲ្យមានប្រាក់ខែ កម្មករអប្បបរមា ឲ្យឡើងជាបន្តបន្ទាប់ ទន្ទឹមនឹងលោកចង់ទាញថ្លៃអគ្គិសនីឲ្យចុះ ដើម្បីបូកបញ្ចូលគ្នាត្បិតទិស ដៅបញ្ច្រាសទិសគ្នា តែចុងក្រោយសរុបមកវិញ បានផលច្រើនទៅលើបងប្អូនកម្មករ កម្មការិនីយើង ដែលមកធ្វើ ការនៅរាជធានីភ្នំពេញ»។

លោក កែវ រតនៈ បានឲ្យដឹងថា តាមការសិក្សារបស់ក្រុមការងារអគ្គិសនី បានរកឃើញថា នៅក្នុងរាជធានីភ្នំពេ  ញមានបន្ទប់ជួលប្រមាណជា ៣ម៉ឺនបន្ទប់។ ក្នុងនោះកម្មករ កម្មការិនី ត្រូវចំណាយថ្លៃអគ្គិសនីចន្លោះពី៨៥០ រៀល ទៅ២៥០០រៀល ក្នុងមួយគីឡូវ៉ាត់ ដែលជាមធ្យមស្ថិតនៅចន្លោះពី ១៥០០រៀល ដល់១៨០០រៀលក្នុង មួយគីឡូវ៉ាត់។ បន្ទាប់ពីរកឃើញថា តម្លៃអគ្គិសនីនេះខ្ពស់ពីតម្លៃរបស់រដ្ឋ ហើយជាបន្ទុកខ្ពស់ នៃការចំណាយ របស់កម្មករ កម្មការិនី មកពីតាមបណ្តាខេត្ត មានជីវភាពលំបាក រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គិសនីកម្ពុ ជា  បានសម្រេច និងសិក្សាពីលទ្ធភាព ទម្លាក់តម្លៃមកនៅត្រឹម ៦១០រៀលប៉ុណ្ណោះ សម្រាប់កម្មករ កម្មការិនី ដែល ប្រើអស់ក្រោម ៥០គីឡូវ៉ាត់ ក្នុងមួយខែ។

លោក កែវ រតនៈ បានទទួលស្គាល់ថា ការយកតម្លៃថ្លៃលើថាមពលអគ្គិសនីពីសំណាក់ម្ចាស់បន្ទប់ជួល  ដោយ  សារម្ចាស់ផ្ទះជួលខ្លះចង់វិនិយោគបានផលចំណេញខ្ពស់។ តែម្ចាស់បន្ទប់ជួលខ្លះទៀតយកថ្លៃ ដោយសារពួក គាត់ត្រូវចំណាយទៅការតបណ្តាញខែ្ស និងត្រូវចំណាយលើការបាត់បង់ថាមពលអគ្គិសនីនៅតាមខ្សែបណ្តាញ។

ដើម្បីដោះស្រាយបញ្ហានេះ អគ្គិសនីកម្ពុជា បានសម្រេចបោះទុន ២លានដុល្លារអាម៉េរិក ដើម្បីវិនិយោគក្នុងតប ណ្តាញខ្សែអគ្គិសនី និងដំឡើងកុងទ័រទៅដល់បន្ទប់ជួលរបស់កម្មករ កម្មការិនី ដោយមិនគិតថ្លៃ។ ការធ្វើបែបនេះ  នឹងមិនធ្វើឲ្យម្ចាស់ផ្ទះជួលត្រូវខាតបង់ដោយសារការតបណ្តាញខ្សែ និងកុងទ័រ។

លោក កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា នេះមិនមែនជាបន្ទោសទេ ពិតហើយថាបងប្អូនម្ចាស់បន្ទប់  ដែលជួលហ្នឹងគាត់ឆ្លៀតកេងប្រវ័ញ្ច។ ប៉ុន្តែជាក់ស្តែងគាត់ត្រូវប្រមូលអាការបាត់បង់តាមខ្សែ តាមអីគាត់ហ្នឹង។ ចឹ ងដើម្បីឲ្យយុត្តិធម៌ជាមួយម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា តាមរយៈការណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តី គឺវិនិយោគ  ខ្សែ និងកុងទ័រ ទៅដល់បន្ទប់បងប្អូនកម្មករ ចឹងម្ចាស់ផ្ទះអត់មានខាតអីទេ អត់រងការវិនិយោគលើខ្សែ អត់រងការ  បាត់បង់ថាមពលតាមខ្សែចម្លងបំបែកដូច្នេះគាត់រួចខ្លួន។ ខ្ញុំគិតថា យន្តការនេះ ម្ចាស់ផ្ទះក៏គួរសប្បាយចិត្ត ហើយ  ជាពិសេសបងប្អូនកម្មករ កម្មការិនី ក៏នឹងបានផលផ្លែផ្កា គឺឲ្យភ្លើងក្នុងកម្រិត ៦១០រៀលក្នុងមួយគីឡូ ដែលគាត់  ប្រើក្រោម ៥០គីឡូ»។

លោក កែវ រតនៈ បានឲ្យដឹងទៀតថា ក្រុមការងារបច្ចេកទេស បានបញ្ជាទិញកុងទ័រ ៤ម៉ឺនគ្រឿង ឌីហ្សង់ទ័រ ៤ ម៉ឺនគ្រឿង និងខ្សែរាប់ម៉ឺនម៉ែត្រពីក្រៅប្រទេស ដែលធានានូវគុណភាពខ្ពស់ និងមិនស៊ីភ្លើងរបស់កម្មករ កម្មការិនី  នោះឡើយ។ លោក កែវ រតនៈ ក៏បានឲ្យដឹងផងដែរ ការងារតបណ្តាញខ្សែនិងចាប់ផ្តើមនៅក្នុងពេលខាងមុខដ៏  ខ្លី បន្ទាប់ពីឧបករណ៍ត្រូវបាននាំមកដល់ប្រទេសកម្ពុជា ហើយរាល់ពន្ធ នៃការនាំចូលឧបករណ៍ទាំងអស់ គឺត្រូវ  បានរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកចំណាយ។

អគ្គនាយកអគ្គិសនីកម្ពុជារូបនេះ ក៏បានអំពាវនាវដល់កម្មករ កម្មការិនី ម្ចាស់ផ្ទះបន្ទប់ជួល និងអាជ្ញាធរពាក់ព័ន្ធ  ទាំងអស់ ចូលរួមសហការជាមួយអគ្គិសនីកម្ពុជា ដើម្បីសម្រេចនូវការងារទាំងអស់នេះ។

លោក កែវ រតនៈ ក៏បានប្តេជ្ញាខិតខំធ្វើការអស់ពីចិត្តពីថ្លើម ដើម្បីសម្រេចការងារតម្លៃអគ្គិសនីជូនជាប្រយោជន៍  សម្រាប់កម្មករ កម្មការិនី។  «ជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលមកធ្វើការនៅរាជធានី ភ្នំពេញ យើងខ្ញុំនឹងធ្វើការនេះហ្មត់ចត់ តាមការណែនាំ របស់សម្តេច ហើយអស់ពីចិត្តពីថ្លើម ជាមួយសហជីព  ដើម្បីឲ្យបងប្អូនមានជំនឿទុកចិត្តថា សម្តេចនេះ ជាសម្តីម៉ឺងម៉ាត់។ យើងមានថវិការួចហើយ គ្រាន់តែសុំការ យោគយល់ សុំទុកពេលឲ្យយើងខ្ញុំទិញឧបករណ៍ ពីព្រោះការទិញឧបករណ៍ហ្នឹងអាច២-៣អាទិត្យ។ ប៉ុន្តែបាន ឧបករណ៍ភ្លាម យើងប្រកាសដាក់កម្មវិធី ដាក់ផែនការការងារចុះតាមតំបន់»។

លោក កែវ រតនៈ បានឲ្យដឹងទៀតថា តំបន់ ដែលអាចនឹងដំណើរការមុនគេ គឺនៅកន្លែងដែលមានកម្មករច្រើន  ជាងគេ ដូចជានៅតាមបណ្តោយផ្លូវវេងស្រេង ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យជាដើម។

មិនត្រឹមតែកម្មករ កម្មការិនីនោះទេ ដែលនឹងត្រូវទទួលបានការចំណាយតម្លៃអគ្គិសនីមកនៅត្រឹម ៦១០រៀល  ក្រោម ៥០គីឡូវ៉ាត ដែលជាតម្លៃដើមរបស់រដ្ឋនោះ សិស្សនិស្សិត និងនិយោជិតដទៃទៀត ក៏នឹងត្រូវទទួលបាន  តម្លៃដូចគ្នានោះដែរ។ នេះបើតាមការបញ្ជាក់របស់លោក កែវ រតនៈ។

អាជ្ញាធរអគ្គិសនី ក៏នឹងបង្កើតខ្សែទូរស័ព្ទទាន់ហេតុការណ៍ (Hot Line) មួយ សម្រាប់ទទួលការរាយការណ៍ពីកម្ម ករ កម្មការិនី និយោជិត និងនិស្សិត សម្រាប់ម្ចាស់ផ្ទះណា ដែលមិនព្រមអនុវត្តន៍តាមគោលការណ៍នេះ។

កើតចេញពីការគិតគូរខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនោះ  កម្មករ កម្មការិនីកម្ពុជានាឆ្នាំ២០១៥នេះ បានទទួលរង្វាន់ថ្មីផ្ទួនៗ គឹការដំឡើងប្រាក់ឈ្នួលគោល ១២៨ដុល្លារ អាម៉េ រិក និងការប្រើប្រាស់តម្លៃអគ្គិសនី ៦១០រៀល ដូចប្រជាពលរដ្ឋទូទៅ។ លទ្ធផលកើតចេញពីការយកចិត្ត ទុក ដាក់របស់នាយករដ្ឋមន្រ្តីកម្ពុជានេះ នឹងជួយឲ្យជីវភាពរបស់ពួកគេកាន់តែល្អប្រសើរ និងធូរធារមួយកម្រិត ថែមទៀត៕

លោក កែវ រតនៈ ក្នុងពេលផ្តល់បទសម្ភាសន៍ដល់លោក សយ សុភាព

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បង្ហាញទុក្ខក្រៀមក្រំ និងវីរភាពលោក ហែម ថុន លើទំព័រហ្វេសប៊ុក

$
0
0

- លោកទេសរដ្ឋមន្រ្តី ប្រកាសបង្កើតក្រុមកីឡាករហែលទឹកឈ្មោះ «ហែម ថុន» និង ពានរង្វាន់កីឡាហែលទឹក ដើម្បីជាការចងចាំ ដល់រូបលោក ហែម ថុន

ភ្នំពេញ៖ លោក ហែម ថុន អគ្គលេខាធិការសហព័ន្ធ កីឡាហែលទឹកកម្ពុជា និងជាអតីតកីឡាករឆ្នើមនាទសវត្សរ៍ ឆ្នាំ៦០-៧០ បានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ ៧២ឆ្នាំ កាលពីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ នាគេហដ្ឋានរបស់លោក ក្នុងភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មរណភាពរបស់អតីតកីឡាហែលទឹកដ៏ឆ្នើមរបស់កម្ពុជា បានធ្វើឲ្យមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង កីឡាករ កីឡាការិនីខ្មែរជំនាន់ក្រោយសោកស្តាយជាពន់ពេក។ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើន ដែល ធ្វើការពាក់ព័ន្ធនិងកីឡា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពជាបន្ត បន្ទាប់។

ក្រៅពីការចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពា ណិជ្ជកម្ម លោក ស៊ុន ចាន់ថុល នៅលើទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម បានសរសេរបង្ហាញពីការសោកស្តាយ និងរំលឹកនូវគំរូវីរភាពជាច្រើនរបស់លោក ហែម ថុន ដែលបានបន្សល់ទុកកាលពីនៅមានជន្មាយុ។

លោក ស៊ុន ចាន់ថុល ដែលមានតួនាទីជាប្រធានសហព័ន្ធកីឡាហែលទឹកខ្មែរនោះ បានរៀបរាប់ថា លោក ហែម ថុន គឺជាកីឡាករហែលទឹកមួយរូប ក្នុងចំណោមកីឡាករហែលទឹក ដែលទទួលបានមេដាយ និង គួរឲ្យស្ងើចសរ សើរ នៅកំឡុងទសវត្សរ៍ឆ្នាំ១៩៦០ និង១៩៧០ និងបានដឹងរឿងរ៉ាវជាច្រើន ទាក់ទងនឹងប្រវត្តិកីឡាកម្ពុជា ក្នុង ទសវត្សរ៍ឆ្នាំ១៩៦០ ហើយត្រូវបានចាត់ទុក ជាបណ្តាល័យរស់មួយសម្រាប់អ្នកសិក្សាស្រាវជ្រាវស្តីពីកីឡាកម្ពុជា។

មិនតែប៉ុណ្ណោះ លោក ហែម ថុន ក៏បុគ្គលមួយរូប ដែលបានបំផុសឲ្យលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រៃអង្គាសប្រាក់ ដើម្បីកសាងកីឡដ្ឋានហែលទឹកនៅក្នុងខេត្តកំពង់ចាមផងដែរ។

សារដែលរំលេចជាមួយអារម្មណ៍ក្តុកក្តួល លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះ «លោកគ្រូ ហែម ថុន បាន បំផុសគំនិតឲ្យខ្ញុំធ្វើការរៃអង្គាសប្រាក់ ដើម្បីកសាងកីឡដ្ឋានហែលទឹកមួយនៅខេត្តកំពង់ចាម។ កីឡដ្ឋានហែល ទឹកនេះ នឹងត្រូវបញ្ចប់ការសាងសង់នៅក្នុងខែឧសភាខាងមុខនេះ។ លោកគ្រូបានចូលរួមយ៉ាងច្រើន ក្នុងការរចនា ប្លង់ និងការត្រួតពិនិត្យគ្រប់គ្រងកីឡដ្ឋានហែលទឹកនេះ។ វាជាសេចក្តីទុក្ខក្រៀមក្រំ និង សោកស្តាយជាពន់ពេក ដែលរូបលោកមិនបាននៅមើលឃើញ សមិទ្ធិផល នៃការខិតខំប្រឹងប្រែងរបស់ខ្លួន»។

លោកទេសរដ្ឋមន្រ្តី បានឲ្យដឹងថា លោក ហែម ថុន គឺជាមនុស្សម្នាក់ ប្រកបដោយសុចរិត និងសេចក្តីថ្លៃថ្នូរ ហើយ លោកទេសរដ្ឋមន្រ្តី ក៏ធ្លាប់មានភ័ព្វសំណាងណាស់ ទទួលបានការហ្វឹកហាត់ពីលោក ហែម ថុន កាលពីនៅក្នុង ក្រុមហែលទឹក របស់លោក ហែម ថុន ក្នុងទសវត្សរ៍ឆ្នាំ១៩៧០។

លោក បានបន្តថា «ភរិយា កូន ចៅ មិត្តភ័ក្តរបស់លោកគ្រូ និងយើងទាំងអស់គ្នា ដែលមានភ័ព្វសំណាងបានទទួល ការហ្វឹកហាត់ពីរូបគាត់ និងប្រជាជាតិខ្មែរ មានការនឹករលឹកចំពោះរូបលោកជាពន់ពេក។ កេរ្តិ៍ដំណែល និងឥទ្ធិពល របស់លោកគ្រូ បន្តកើតមានជានិច្ចនិរន្តរ នៅក្នុងវិស័យកីឡាហែលទឹក និង កីឡាយុវជនកម្ពុជា»។

ប្រធានសហព័ន្ធកីឡាហែលខ្មែររូបនេះ បានប្រកាសបង្កើតក្រុមកីឡាករហែលទឹកមួយឈ្មោះថា «ហែម ថុន» និង ពានរង្វាន់កីឡាហែលទឹក ដើម្បីរំលឹកវិញ្ញាណក្ខន្ធ និងដើម្បីជាកិត្តិយស ជាការចងចាំដល់រូបលោក ហែម ថុន៕

រាជរដ្ឋាភិបាល នឹងចំណាយ ២លានដុល្លារ តខ្សែភ្លើង និងដំឡើងកុងទ័រ ដល់ផ្ទះកម្មករ (មានវីដេអូ)

$
0
0

- កម្មករ និយោជិត និងនិស្សិត នឹងត្រូវចំណាយថ្លៃភ្លើងត្រឹម ៦១០រៀល ក្នុងមួយគីឡូវ៉ាត់

ភ្នំពេញ៖ កម្មករ កម្មារិនីកម្ពុជា នៅឆ្នាំ២០១៥នេះ បានទទួលបានរង្វាន់ធំផ្ទួនៗ ពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន ដែលរង្វាន់ទី១ គឺការដំឡើងប្រាក់ឈ្នួលគោលរហូតដល់ ១២៨ដុល្លារ និងរង្វាន់ ទី២ គឺរាជរដ្ឋាភិបាលបោះទុនវិនិយោគ ២លានដុល្លារ តបណ្តាញខ្សែ និង ដំឡើងកុងទ័រ ដល់បន្ទប់ជួល ដើម្បី ទម្លាក់តម្លៃអគ្គិសនីមកនៅត្រឹម ៦១០រៀលប៉ុណ្ណោះក្នុងមួយគីឡូវ៉ាត។ រង្វាន់ធំទាំងពីរ នឹងជួយផ្តល់ផលប្រយោ  ជន៍កាន់តែច្រើនដល់កម្មករ កម្មការិនី និង ជួយឲ្យជីវភាពរបស់ពួកគេកាន់តែប្រសើរ។

ក្នុងឱកាសអញ្ជើញបើកដាក់ឲ្យដំណើរការវារីអគ្គិសនីឬស្សីជ្រុំ ក្នុងខេត្តកោះកុង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០  ១៥ សម្តេចតេជោ បានមានប្រសាសន៍ជំរុញឲ្យអាជ្ញាធរអគ្គិសនីកម្ពុជា ក្រុមហ៊ុនអគ្គិសនីកម្ពុជា និងក្រសួងស្ថា  ប័នអជ្ញាធរាជធានី-ខេត្ត ពាក់ព័ន្ធចុះពិនិត្យឡើងវិញ នូវតម្លៃអគ្គិសនី ដែលម្ចាស់ផ្ទះជួលយកថ្លៃពីកម្មករខ្ពស់ជាង តម្លៃរបស់អគ្គិសនីកម្ពុជា។

បន្ទាប់ពីការទទួលបាននូវបទបញ្ជារបស់នាយករដ្ឋមន្រ្តី អគ្គិសនីកម្ពុជា ដែលដឹកនាំដោយលោក កែវ រតនៈ ក៏ បានបើកកិច្ចប្រជុំបន្ទាន់ និងសម្រេចតបណ្តាញខ្សែ និងដំឡើងកុងទ័រ ដល់បន្ទប់ជួលរបស់កម្មករ កម្មការិនី ដើម្បី រក្សា តម្លៃជូនកម្មករ កម្មការិនី ត្រឹម ៦១០រៀល សម្រាប់អ្នកប្រើក្រោម ៥០គីឡូវ៉ាត់ ដូចការកំណត់របស់រដ្ឋ។  ការតបណ្តាញខ្សែ និងដំឡើងកុងទ័រ ដល់បន្ទប់ជួលរបស់កម្មករ កម្មការិនីនេះ អគ្គិសនីកម្ពុជា ត្រៀមចំណាយ រហូតដល់ ២លានដុល្លារអាម៉េរិក។

លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា នៅក្នុងជំនួបផ្តល់បទសម្ភាសន៍ផ្តា ច់មុខជាមួយលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ  ២០១៥ បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុក្ខដាក់ខ្ពស់  ដល់ជីវភាព និងសុខទុក្ខរបស់កម្មករ ទើបមានការគិតគូរឲ្យដំឡើងប្រាក់ខែខ្ពស់ និងទម្លាក់តម្លៃអគ្គិសនីឲ្យមក នៅកម្រិតទាប។

លោក បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ផ្តើមចេញពីកង្វល់របស់សម្តេចតេជោ ហ៊ុន សែន ដែលលោក ចង់ឃើញពីការសម្រេចមួយ ក្នុងខ្លឹមសារតែមួយ តែទិសដៅបញ្ច្រាសទិសគ្នា។ ទី១. សម្តេចចង់ឲ្យមានប្រាក់ខែ កម្មករអប្បបរមា ឲ្យឡើងជាបន្តបន្ទាប់ ទន្ទឹមនឹងលោកចង់ទាញថ្លៃអគ្គិសនីឲ្យចុះ ដើម្បីបូកបញ្ចូលគ្នាត្បិតទិស ដៅបញ្ច្រាសទិសគ្នា តែចុងក្រោយសរុបមកវិញ បានផលច្រើនទៅលើបងប្អូនកម្មករ កម្មការិនីយើង ដែលមកធ្វើ ការនៅរាជធានីភ្នំពេញ»។

លោក កែវ រតនៈ បានឲ្យដឹងថា តាមការសិក្សារបស់ក្រុមការងារអគ្គិសនី បានរកឃើញថា នៅក្នុងរាជធានីភ្នំពេ  ញមានបន្ទប់ជួលប្រមាណជា ៣ម៉ឺនបន្ទប់។ ក្នុងនោះកម្មករ កម្មការិនី ត្រូវចំណាយថ្លៃអគ្គិសនីចន្លោះពី៨៥០ រៀល ទៅ២៥០០រៀល ក្នុងមួយគីឡូវ៉ាត់ ដែលជាមធ្យមស្ថិតនៅចន្លោះពី ១៥០០រៀល ដល់១៨០០រៀលក្នុង មួយគីឡូវ៉ាត់។ បន្ទាប់ពីរកឃើញថា តម្លៃអគ្គិសនីនេះខ្ពស់ពីតម្លៃរបស់រដ្ឋ ហើយជាបន្ទុកខ្ពស់ នៃការចំណាយ របស់កម្មករ កម្មការិនី មកពីតាមបណ្តាខេត្ត មានជីវភាពលំបាក រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គិសនីកម្ពុ ជា  បានសម្រេច និងសិក្សាពីលទ្ធភាព ទម្លាក់តម្លៃមកនៅត្រឹម ៦១០រៀលប៉ុណ្ណោះ សម្រាប់កម្មករ កម្មការិនី ដែល ប្រើអស់ក្រោម ៥០គីឡូវ៉ាត់ ក្នុងមួយខែ។

លោក កែវ រតនៈ បានទទួលស្គាល់ថា ការយកតម្លៃថ្លៃលើថាមពលអគ្គិសនីពីសំណាក់ម្ចាស់បន្ទប់ជួល  ដោយ  សារម្ចាស់ផ្ទះជួលខ្លះចង់វិនិយោគបានផលចំណេញខ្ពស់។ តែម្ចាស់បន្ទប់ជួលខ្លះទៀតយកថ្លៃ ដោយសារពួក គាត់ត្រូវចំណាយទៅការតបណ្តាញខែ្ស និងត្រូវចំណាយលើការបាត់បង់ថាមពលអគ្គិសនីនៅតាមខ្សែបណ្តាញ។

ដើម្បីដោះស្រាយបញ្ហានេះ អគ្គិសនីកម្ពុជា បានសម្រេចបោះទុន ២លានដុល្លារអាម៉េរិក ដើម្បីវិនិយោគក្នុងតប ណ្តាញខ្សែអគ្គិសនី និងដំឡើងកុងទ័រទៅដល់បន្ទប់ជួលរបស់កម្មករ កម្មការិនី ដោយមិនគិតថ្លៃ។ ការធ្វើបែបនេះ  នឹងមិនធ្វើឲ្យម្ចាស់ផ្ទះជួលត្រូវខាតបង់ដោយសារការតបណ្តាញខ្សែ និងកុងទ័រ។

លោក កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា នេះមិនមែនជាបន្ទោសទេ ពិតហើយថាបងប្អូនម្ចាស់បន្ទប់  ដែលជួលហ្នឹងគាត់ឆ្លៀតកេងប្រវ័ញ្ច។ ប៉ុន្តែជាក់ស្តែងគាត់ត្រូវប្រមូលអាការបាត់បង់តាមខ្សែ តាមអីគាត់ហ្នឹង។ ចឹ ងដើម្បីឲ្យយុត្តិធម៌ជាមួយម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា តាមរយៈការណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តី គឺវិនិយោគ  ខ្សែ និងកុងទ័រ ទៅដល់បន្ទប់បងប្អូនកម្មករ ចឹងម្ចាស់ផ្ទះអត់មានខាតអីទេ អត់រងការវិនិយោគលើខ្សែ អត់រងការ  បាត់បង់ថាមពលតាមខ្សែចម្លងបំបែកដូច្នេះគាត់រួចខ្លួន។ ខ្ញុំគិតថា យន្តការនេះ ម្ចាស់ផ្ទះក៏គួរសប្បាយចិត្ត ហើយ  ជាពិសេសបងប្អូនកម្មករ កម្មការិនី ក៏នឹងបានផលផ្លែផ្កា គឺឲ្យភ្លើងក្នុងកម្រិត ៦១០រៀលក្នុងមួយគីឡូ ដែលគាត់  ប្រើក្រោម ៥០គីឡូ»។

លោក កែវ រតនៈ បានឲ្យដឹងទៀតថា ក្រុមការងារបច្ចេកទេស បានបញ្ជាទិញកុងទ័រ ៤ម៉ឺនគ្រឿង ឌីហ្សង់ទ័រ ៤ ម៉ឺនគ្រឿង និងខ្សែរាប់ម៉ឺនម៉ែត្រពីក្រៅប្រទេស ដែលធានានូវគុណភាពខ្ពស់ និងមិនស៊ីភ្លើងរបស់កម្មករ កម្មការិនី  នោះឡើយ។ លោក កែវ រតនៈ ក៏បានឲ្យដឹងផងដែរ ការងារតបណ្តាញខ្សែនិងចាប់ផ្តើមនៅក្នុងពេលខាងមុខដ៏  ខ្លី បន្ទាប់ពីឧបករណ៍ត្រូវបាននាំមកដល់ប្រទេសកម្ពុជា ហើយរាល់ពន្ធ នៃការនាំចូលឧបករណ៍ទាំងអស់ គឺត្រូវ  បានរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកចំណាយ។

អគ្គនាយកអគ្គិសនីកម្ពុជារូបនេះ ក៏បានអំពាវនាវដល់កម្មករ កម្មការិនី ម្ចាស់ផ្ទះបន្ទប់ជួល និងអាជ្ញាធរពាក់ព័ន្ធ  ទាំងអស់ ចូលរួមសហការជាមួយអគ្គិសនីកម្ពុជា ដើម្បីសម្រេចនូវការងារទាំងអស់នេះ។

លោក កែវ រតនៈ ក៏បានប្តេជ្ញាខិតខំធ្វើការអស់ពីចិត្តពីថ្លើម ដើម្បីសម្រេចការងារតម្លៃអគ្គិសនីជូនជាប្រយោជន៍  សម្រាប់កម្មករ កម្មការិនី។  «ជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលមកធ្វើការនៅរាជធានី ភ្នំពេញ យើងខ្ញុំនឹងធ្វើការនេះហ្មត់ចត់ តាមការណែនាំ របស់សម្តេច ហើយអស់ពីចិត្តពីថ្លើម ជាមួយសហជីព  ដើម្បីឲ្យបងប្អូនមានជំនឿទុកចិត្តថា សម្តេចនេះ ជាសម្តីម៉ឺងម៉ាត់។ យើងមានថវិការួចហើយ គ្រាន់តែសុំការ យោគយល់ សុំទុកពេលឲ្យយើងខ្ញុំទិញឧបករណ៍ ពីព្រោះការទិញឧបករណ៍ហ្នឹងអាច២-៣អាទិត្យ។ ប៉ុន្តែបាន ឧបករណ៍ភ្លាម យើងប្រកាសដាក់កម្មវិធី ដាក់ផែនការការងារចុះតាមតំបន់»។

លោក កែវ រតនៈ បានឲ្យដឹងទៀតថា តំបន់ ដែលអាចនឹងដំណើរការមុនគេ គឺនៅកន្លែងដែលមានកម្មករច្រើន  ជាងគេ ដូចជានៅតាមបណ្តោយផ្លូវវេងស្រេង ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យជាដើម។

មិនត្រឹមតែកម្មករ កម្មការិនីនោះទេ ដែលនឹងត្រូវទទួលបានការចំណាយតម្លៃអគ្គិសនីមកនៅត្រឹម ៦១០រៀល  ក្រោម ៥០គីឡូវ៉ាត ដែលជាតម្លៃដើមរបស់រដ្ឋនោះ សិស្សនិស្សិត និងនិយោជិតដទៃទៀត ក៏នឹងត្រូវទទួលបាន  តម្លៃដូចគ្នានោះដែរ។ នេះបើតាមការបញ្ជាក់របស់លោក កែវ រតនៈ។

អាជ្ញាធរអគ្គិសនី ក៏នឹងបង្កើតខ្សែទូរស័ព្ទទាន់ហេតុការណ៍ (Hot Line) មួយ សម្រាប់ទទួលការរាយការណ៍ពីកម្ម ករ កម្មការិនី និយោជិត និងនិស្សិត សម្រាប់ម្ចាស់ផ្ទះណា ដែលមិនព្រមអនុវត្តន៍តាមគោលការណ៍នេះ។

កើតចេញពីការគិតគូរខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនោះ  កម្មករ កម្មការិនីកម្ពុជានាឆ្នាំ២០១៥នេះ បានទទួលរង្វាន់ថ្មីផ្ទួនៗ គឹការដំឡើងប្រាក់ឈ្នួលគោល ១២៨ដុល្លារ អាម៉េ រិក និងការប្រើប្រាស់តម្លៃអគ្គិសនី ៦១០រៀល ដូចប្រជាពលរដ្ឋទូទៅ។ លទ្ធផលកើតចេញពីការយកចិត្ត ទុក ដាក់របស់នាយករដ្ឋមន្រ្តីកម្ពុជានេះ នឹងជួយឲ្យជីវភាពរបស់ពួកគេកាន់តែល្អប្រសើរ និងធូរធារមួយកម្រិត ថែមទៀត៕

លោក កែវ រតនៈ ក្នុងពេលផ្តល់បទសម្ភាសន៍ដល់លោក សយ សុភាព

បញ្ជូន ជនសង្ស័យ ម្នាក់ទៅតុលាការ ពីលួចមានស្ថាន ទម្ងន់ទោស

$
0
0

បាត់ដំបង៖ កម្លាំងអាវុធហត្ថ ខេត្តបានចាប់បញ្ជូន ជនសង្ស័យម្នាក់ ទៅតុលាការ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ពីបទលួចមានស្ថានទម្ងន់ទោស ដែលជនសង្ស័យ បានប្រព្រឹត្តកាល ពីវេលាម៉ោង១ និង៤០នាទី រំលងអាធ្រាត្រ ចូលថ្ងៃទី១៤ ខែមករា នៅចំណុច ក្រុមទី១៣ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

លោក ឡាច ប្រុស នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថខេត្ត បានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ ខ្លួនមានឈ្មោះ លន់ រ៉ាម៉ន ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរកម្មករ រស់នៅភូមិទួលខ្ពស់ ឃុំ-ស្រុកភ្នំព្រឹក។ ចំណែកជនរងគ្រោះ មានឈ្មោះ សាន់ សុខ ភេទស្រីអាយុ៥៦ឆ្នាំ មុខរបរលក់ដូរ រស់នៅចំណុច ក្រុមទី១៣ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

តាមសម្តីជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោង១ និង៤០នាទី រំលងអាធ្រាត្រចូលថ្ងៃទី១៤ ខែមករា នៅចំណុច ក្រុមទី១៣ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ជនសង្ស័យ បានឡើងលើដំបូលផ្ទះ ខ្លួនហើយ ចុះមកដល់ជាន់ទី២ បម្រុងគាស់របងហ្អួចចូលលួចឥវ៉ាន់ ស្រាប់តែកូនចៅ ក្នុងឮសូរសម្លេងក៏បានភ្ញាក់ទាន់ ហើយបើកភ្លើង មើលឃើញជនសង្ស័យ ក៏ស្រែកខ្លាំងៗ ឲ្យអ្នកជិតខាងជួយចាប់ខ្លួន ពេលនោះ ជនសង្ស័យ ភ័យខ្លាំងក៏បាន ឱបម៉ាស៊ីនត្រជាក់ រួចសម្រូតខ្លួនចុះមកក្រោម ក៏កៀបខ្លួនជាប់និងជញ្ជាំងផ្ទះ ហើយអ្នកជិតខាង ក៏បានចាប់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

ជនសង្ស័យបានឆ្លើយសារភាពថា មុនពេលកើតហេតុបក្ខពួកខ្លួនបាន ទៅទិញថ្នាំញៀន ចំនួន៣គ្រាប់ មកជក់ មានគ្នា៣នាក់ នៅម្តុំរង្វង់មូលដៃប្រាំបី លុះជិតដល់ម៉ោង កើតហេតុបក្ខពួកខ្លួន បានចែកផ្លូវគ្នាដើរ រកមើលផ្ទះណា ធ្វេសប្រហែស ដើម្បីចូលលួចឥវ៉ាន់។ ចំណែកខ្លួនក៏បានឡើងផ្ទះ ជនរងគ្រោះមិនទាន់បាន លួចអីផងក៏បានផ្អើល ឮសូរដល់អ្នកជិតខាង ហើយមិនរួចក៏ត្រូវគេចាប់បានប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបាន ការិយាល័យជំនាញ បានកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការ នៅរសៀលថ្ងៃទី១៤ ខែមករា នេះដើម្បីចាត់ការ បន្តតាមច្បាប់៕

ក្រុមចោរ ប្រដាប់អាវុធ ៦នាក់ បាញ់ប្លន់អាជីវករ លក់មាស នៅផ្សារថ្មីអន្លង់វែង យកអស់ផ្លាកទីន ជិត៥០ តំឡឹង

$
0
0

ឧត្តរមានជ័យ៖ អាជីវករលក់មាស៣នាក់ នៅផ្សារចាស់ ស្រុកថ្មីអន្លង់វែង ត្រូវបានក្រុមចោរមានគ្នា៦  ប្រដាប់ ដោយកាំភ្លើងវែងខ្លី៣ដើម ចូលបាញ់ប្លន់ បណ្តាលឲ្យរងរបួសធ្ងន់ ហើយបានយកមាសផ្លាកទីន ៥០ តំឡឹង និងលុយ កាក់ជាច្រើន រត់គេចខ្លួន បាត់ដោយសុវត្ថិភាព ។ ហេតុការណ៍នេះបានកើតឡើង នាម៉ោងជាង៥និង ២០នាទីល្ងាច ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅផ្សារថ្មីអន្លង់វែង ស្ថិតនៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

មន្រ្តីនគរបាលស្រុកអន្លង់វែង បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា នៅមុនពេលកើតហេតុ ក្រុមចោរ មានគ្នា៦នាក់ ប្រដាប់កាំភ្លើងខ្លី១ដើម កាំភ្លើងអាការ២ដើម ជិះម៉ូតូ៣គ្រឿង ចូលមកបាញ់រះ ទៅលើអាជីវករលក់ មាស ដែលមានគ្នាចំនួន៣នាក់  ត្រូវចំពោះ ចំចង្កេះ រងរបួសជាទម្ងន់ ហើយបក្រុមចោរបានប្រមូលយកមាសផ្លាកទីន ជិត៥០តំឡឹង និងលុយកាក់ អស់ជាច្រើន រួចរត់ឡើងជិះម៉ូតូគេចខ្លួន បាត់ដោយសុវត្ថិភាព។

ជនរងគ្រោះទាំង៣នាក់ ដែលមិនទាន់ បញ្ជាក់អត្តសញ្ញាណនោះ ត្រូវបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យក្នុង ខេត្តសៀមរាប។

បច្ចុប្បន្ន អធិការនគរបាលស្រុក កំពុងដឹកនាំកម្លាំង ចុះដេញតាមចាប់ លទ្ធផលនិងរាយការណ៍ ជូនបន្តទៀត៕


អាជ្ញាធរក្រុង និងក្រុមយុវជន បក្សបានដំណើរការ កែលម្អសោភ័ណ្ឌភាព បរិវេណរង្វង់មូល ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត

$
0
0

បន្ទាយមានជ័យ៖ នៅបរិវេណរង្វង់មូល មុខច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ត្រូវបានអាជ្ញាធរ ក្រុងប៉ោយប៉ែត និងក្រុមយុវជន គណបក្ស ប្រជាជនកម្ពុជា បាននាំគ្នាកែលម្អសោភ័ណ្ឌភាព និងរចនាបរិវេណ ។ ការចុះ ប្រតិបត្តិកាណ៍នេះ នៅវេលាម៉ោង៤ និង១៦នាទីល្ងាច ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ក្រោយការដឹកនាំ កម្លាំងយុវជនដោយ លោករ៉េត រ៉ន អនុប្រធានការិយាល័យរដ្ឋបាល ហរិញ្ញវត្ថុ តាំងអោយ លោកអ៊ុយ ច័ន្ទរិទ្ធ ប្រធាន ក្រុមយុវជន និងក្រុមយុវជនជាច្រើនរូប ចូលរួមបញ្ចេញពលកម្ម និងផ្តល់ថវិកាផងដែរ និងការសម្របសម្រួល ដោយលោកង៉ោ ម៉េងជ្រួន អភិបាលក្រុង។

សង្កេតឃើញថា មានក្រុមអាជ្ញាធរ និងក្រុមយុវជន បាននាំគ្នាយកបង្គោលដែក សំរាប់ដាក់ទង់ជាតិ សមាគមន៍ អាសាន ទាំង១១ប្រទេស ដាក់ជុំវិញបរិវេណរង្វង់មូល  រៀបចំដាំស្មៅថ្មី កៅអីបេតុងសំរាប់អង្គុយលែងលំហែកាយ នៅពេលល្ងាច និងយប់ ព្រមទាំងដាក់ចង្វាក់ព័ទ្ធជុំវិញបរិវេណ ។

លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានថ្លែងឲ្យដឹងថា ក្នុងនាមលោកជាអាជ្ញាធរ ដូច្នេះលោក ក៏បានរៀបចំ កែលម្អក្រុង ជាពិសេសនោះ គឺចំណុចរង្វង់មូល មុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីសោភ័ណ្ឌភាព និងបរិដ្ឋាន ស្រស់ស្អាត ចំណែកការចំណាយថវិកាគឺមានខាង សប្បុរសជន ជាពិសេសនោះគឺ មានការចូលរួមថវិកា និងកម្លាំង ពលកម្មរបស់ ក្រុមយុវជនមកគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែតផងដែរ ៕

កម្មករពីរនាក់ ស្លាប់បាត់បង់ ជីវិត ខណៈកំពុង បញ្ជាគ្រឿងចក្រ កាយដីភ្នំ

$
0
0

កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ បុរស២នាក់ បានស្លាប់បាត់បង់ ជីវិត ភ្លាមៗនៅកន្លែងកើតហេតុ ដោយបាក់ដីភ្នំ សង្កត់ពីលើអេស្កាវាទ័រ ដែលកំពុងកាយដីភ្នំ ដាក់ឡាន ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចការដ្ឋាន វាយថ្មសំណង់ភ្នំ ថ្លុកត្របែក ស្ថិតក្នុងភូមិ ខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា កាលពីវេលាម៉ោង៦ និង៣០នាទី ក្រុមកម្មករ បានចេញធ្វើការ តាមមុខសញ្ញា រៀងៗខ្លួន រហូតដល់ម៉ោងកើតហេតុខាងលើ កម្មករ២រូប កំពុងបញ្ជាគ្រឿងចក្រ អេស្កាវាទ័រ កាយអាចម៍ដីភ្នំ ដើម្បីយកកន្លែងបំផ្ទុះថ្ម ខណៈនោះក៍បាក់ដីភ្នំសង្កត់ ស្លាប់បាត់បង់ជីវិតភ្លាមៗតែម្តង ។

មន្ត្រីនគរបាល នៅកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះខាងលើ ១-ឈ្មោះ សៅ ប៊ុន នឿន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិស្រាងខ្ពស់ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាអ្នកបើកគ្រឿងចក្រ មានប្រពន្ធ និងកូន៣នាក់ ២-ឈ្មោះ ផុន ផែន ភេទប្រុស អាយុ២៣ឆ្នាំ ជាព្រូ មានទីលំនៅភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ក្រោយពីការត្រួតពិនិត្យ និងធ្វើកំណត់ហេតុរ បស់សមត្ថកិច្ចជំនាញ រួច សពជនរងគ្រោះ ទាំងពីប្រគល់ អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។

បើតាមការអោយដឹងពីមេការ ការដ្ឋានខាងលើបានអោយដឹងថា ក្រុមហ៊ុននេះបានទទួល អាជ្ញាប័ណ្ណ ពីក្រសួង ធនធានរ៉ែ និងថាមពល ចាប់តាំងពីឆ្នាំ២០០២ ហើយលោកបានជីក រណ្តៅវាយថ្ម នេះ រហូតមិនដែល មានបញ្ហាអ្វីកើតឡើងឡើយ លុះដល់ឆ្នាំ២០១២ ក្រសួងបានកែតម្រូវ អោយប្តូរទីតាំងមកខាងត្បូងវិញ ដោយផ្អាក មិនអោយធ្វើបន្តទៅខាងជើង លុះដល់ថ្ងៃកើតហេតុ ក៍ជួបហេតុការណ៍បែបនេះតែម្តង ។  ម្យ៉ាងទៀត នៅចំណុចដីភ្នំ ដែលកំពុងធ្វើនេះ សំបូរដោយដី មិនសូវមានថ្មច្រើនខាងលើ ទៀបបណ្តាលអោយបាក់បែបនេះតែម្តង ៕

នូវែលសេឡង់ ផ្អាកជីករណ្តៅ ជម្រៅ ១,៣ គីឡូម៉ែត្រ ដើម្បីសិក្សា ពីគ្រោះរញ្ជួយដី

$
0
0

វែលីងតោន៖ ក្រុមអ្នកវិទ្យាសាស្ត្រ អន្តរជាតិនូវែលសេឡង់ បានសម្រេចចិត្តបញ្ឈប់ ប្រតិបត្តិការជីករណ្តៅដី ជម្រៅ ១,៣ គីឡូម៉ែត្រ ទៅរកស្រទាប់ប្រេះ អាល់ភីស ហ្វលត៍ របស់ កោះភាគត្បូងប្រទេស នោះហើយ ក៏ព្រោះតែជួប បញ្ហាផ្នែក គ្រឿងចក្រ ប៉ុន្តែនៅថ្ងៃពុធ ទី១៤ ខែមករា នេះ ក្រុមជំនាញអះអាងថា ទោះមិនទាន់ជីកបានសម្រេច ១០០ភាគរយ ក៏គេអាចទទួលបាន ព័ត៌មានល្អៗមួយចំនួនដែរ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា ការជីកក្នុងរយៈពេលជាច្រើនខែមក នេះសម្រេចបាន ជម្រៅ ទៅក្នុងដី ៨៩៣ ម៉ែត្រស្មើនឹងជាង ៧០ភាគរយនៃគម្រោង ហើយវា បានក្លាយជារណ្តៅដីដ៏ធំ និង ជ្រៅបំផុតដែល មិនធ្លាប់ មាននោះទេ នៅ នូវែលសេឡង់ ដើម្បី ធ្វើការសិក្សាពីស្នាមប្រេះនៃស្រទាប់ផែនដី ដែលតែងបង្កជា គ្រោះរញ្ជួយដីនៅប្រទេសនេះ។

ការជីករណ្តៅខាងលើនេះ ត្រូវបានធ្វើឡើងនៅតំបន់ ហ្វ្រាង ចូសេហ្វ ភាគខាងជើងកោះ ត្រូវបានដឹកនាំដោយ សកលវិទ្យាល័យវិចតូរៀ និង អូតាហ្គោ របស់នូវែលសេឡង់ ព្រមជាមួយ នឹងវិទ្យាស្ថានវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងភូមិសាស្ត្ររបស់រដ្ឋាភិបាល ហើយក៏មានការចូល រួមពីក្រុមអ្នកវិទ្យាសាស្ត្រមកពីបណ្តាប្រទេសជាង ១០ ផងដែរ។
ការជីកកន្លងមក បាននាំឲ្យក្រុមអ្នកវិទ្យាសាស្ត្រដឹងថា សីតុណ្ហភាពទៅក្នុងស្រទាប់ដី គឺកើន ឡើងរាល់ ១៤០ អង់សារសេ រវាងចន្លោះពីមួយគីឡូម៉ែត្រ ទៅមួយគីឡូម៉ែត្រ ដែលនេះពិតជាកត្តាដ៏ សំខាន់ណាស់ ដែលគេអាចស្វែង យល់បន្ថែមពី ចលនាស្រទាប់ថ្ម ដែលនាំឲ្យកកើតជាគ្រោះ រញ្ជួយដី នៅតាមតំបន់នានាទូទាំងសកលលោក។

អ្នកវិទ្យាសាស្ត្របានបង្ហាញទៀតថា រយៈជម្រៅ ៦ គីឡូម៉ែត្រទៅក្នុងស្រទាប់ដី របស់ជួរភ្នំ អាល់ភ៍ បន្ទុះភ្នំភ្លើងបាន ឈប់កកើតឡើងទៀតហើយ ព្រោះតែស្រទាប់នៅក្នុងនោះ មាន សភាពក្តៅខ្លាំង ហើយបានក្លាយជារណាំងដ៏យឺត និងកោង រួចក៏ហូរទៅតាមសម្រួល ដោយ មិនបង្កឲ្យមានបំណាក់ស្រុតខ្លាំង ដែលនាំឲ្យកើត នូវគ្រោះរញ្ជួយដី ដូចរាល់ដងនោះទេ។

រហូតមកដល់ខែមករានេះ ក្រុមអ្នកវិទ្យាសាស្ត្រក៏បានបំពាក់នូវឧបករណ៍តាមដាន នៅក្នុង រណ្តៅនោះហើយដែរ ដើម្បីសិក្សាពីការប្រែប្រួលស្ថានភាពរូបសាស្ត្រ និង គីមីសាស្ត្រ។ ដោយ ឡែកការផ្អាកជីករណ្តៅ បន្តទៀត ក៏ព្រោះតែម៉ាស៊ីនជីកនោះខូច ហើយមិនអាចធ្វើការជួស ជុលនៅក្នុងជម្រៅដីដ៏ជ្រៅនោះឡើយ៕

សមត្ថកិច្ច ចម្រុះចុះ ត្រួតពិនិត្យ ទីតាំងផលិត បាឡាស្មាច់ ទាំង៣កន្លែង ដែលប៉ះពាល់ បរិស្ថាន ក្នុងស្រុកបរិបូណ៌

$
0
0

កំពង់ឆ្នាំងៈ បន្ទាប់ពីសារពត៌មាន និង ទូរទស្សន៍ ក្នុងស្រុក បានធ្វើការចុះផ្សាយ ពីករណីទីតាំង ផលិតបាឡាស្មាច់ ចំនួន៣កន្លែង របស់ជនជាតិ វៀតណាម ក្នុងឃុំឆ្នុកទ្រូ ទី១-ឈ្មោះ សៀក ធីហៀង ទី២-ថៃ គឹមសាន ទី៣-ឡាំ ចាន់ធី  ដែលប៉ះពាល់ ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ដោយមានការ ចង្អុល បង្ហាញនិងបញ្ជាផ្ទាល់ពីលោក ឈួរ ច័ន្ទឌឿន លោក ម៉ម ឈឿម ប្រធានមន្ទីរពត៌មាន ខេត្តកំពង់ឆ្នាំង លោក ទិត្យ ណាន ប្រធានមន្ទីរ មន្ទីរឧស្សាហកម្ម សិប្បកម្មខេត្ត លោក ថាន់ សារុំ អភិបាលរងស្រុកបរិបូណ៌ ដឹកនាំ កម្លាំងចម្រុះ ចុះត្រួតពិនិត្យ ទីតាំងផលិតបាឡាស្មាច់ ចំនួន៣កន្លែង ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ក្នុងការចុះត្រួតពិនិត្យ ខាងលើពិនិត្យយឃើញថា ទីតាំងសិប្បកម្មផលិតទូកបាឡាស្មាច់ខាងលើនេះ មិនបានអនុវត្ត ត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស ដោយទុកកាកសំណល និង ចាក់ចោលធ្វើអោយជិះក្លិនមិនល្អ ប៉ះពាល់ ដល់សុខភាព ផ្លូវដង្ហើមរបស់ប្រជាពលរដ្ឋ រស់នៅ និងធ្វើដំណើរឆ្លងកាត់ទីនោះ  ។

ក្រុមការងារចុះត្រួតពិនិត្យ ខាងលើបានធ្វើការណែនាំ ដល់ម្ចាស់សិប្បកម្ម ទាំងបីកន្លែង និងអោយធ្វើកិច្ចសន្យា អោយអនុវត្ត អោយបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ជៀសវាងការប៉ះពាល់ដល់ បរិស្ថានក៍ដូចជាការ រស់នៅរបស់ ប្រជាពលរដ្ឋនៅក្បែរនោះ និងអ្នកធ្វើដំណើរឆ្លងកាត់ ។

ម្ចាស់សិប្បកម្មទាំង៣កន្លែង ខាងលើបានសន្យា ជាមួយសមត្ថកិច្ច អនុវត្តតាមការណែនាំ អោយបានត្រឹមត្រូវ និងបានស្នើសុំ រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃធ្វើកិច្ចសន្យា ដើម្បីដូរទីតាំង និង រៀបចំកែលម្អ ឡើងវិញអោយ បានត្រឹមត្រូវ តាមការណែនាំ របស់សមត្ថកិច្ចជំនាញ ។

លោក ម៉ម ឈឿម ប្រធានមន្ទីរពត៌មានខេត្តកំពង់ឆ្នាំង ក្នុងនាមតំណាងអោយ លោកឈួរ ច័ន្ទឌឿន អភិបាលខេត្ត បាន មានប្រសាសន៍ទៅកាន់ម្ចាស់ សិប្បកម្មផលិតទូកបាឡាស្មាច់ខាងលើថា បើមិនគោរពតាមច្បាប់ ការណែនាំ និងមិនអនុវត្ត តាមលក្ខណៈបច្ចេកទេស នោះទេ លោកនឹងស្នើសុំ អោយជំនាញពាក់ព័ន្ធធ្វើការផាកពិន័យ ករណីមិនរាងចាល ស្នើសុំអោយដកអាជ្ញាប័ណ្ណ បញ្ឈប់អាជីវកកម្មតែម្តង៕

ពួកភេរវករ អាល់កៃដា នៅតែបង្ក អសន្ដិសុខខ្លាំង ដល់ពិភពលោក

$
0
0

វ៉ាស៊ីនតោន៖ ប្រជាជន លើពិភពលោក នៅតែជឿនជាក់ថា ក្រុម អាល់កៃដា មិនដែលរលាយ សាបសូន្យនោះទេ ទោះបីជាមេឃ្លោង របស់ពួកគេ គឺ អូសាម៉ា ប៊ិនទ្បាដិន ត្រូវបាន យោធាអាមេរិកសម្លាប់ កាលពីឆ្នាំ២០១១ ក៏ដោយ ជាពិសេស ក្រុមភេវរករ នេះកាន់តែខ្លាំង ជាងមុនទៅទៀត ចាប់តាំងពី ឆ្នាំ២០១៤ មកនេះ។

តាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០១៥ ឲ្យដឹងថា នៅពេលនេះក្រុមភេវរករ បាននិងកំពុងតែ គំរាមកំហែង សន្ដិសុខពិភពលោក កាន់តែធ្ងន់ធ្ងរទ្បើងៗ ហើយ បន្ទាប់ពីការ វាយប្រហារ ដ៏អាក្រក់ ក្រៃលែងនៅទីក្រុងប៉ារីស ដែលសម្លាប់ជីវិត មនុស្សចំនួន១៧នាក់ ដែលធ្វើឲ្យពិភពលោក កាន់តែក្រោកឈរ តតាំងនឹងភេរវករកាន់តែខ្លាំង។

ទោះជាយ៉ាងណាក៏ដោយ ក្រុមនេះនឹងត្រូវបំផ្លាញយ៉ាងឆាប់ៗ ខណៈដែល គោលដៅនៃអ្នកដឹកនាំលើពិភពលោកនេះ ប្ដេជ្ញាប្រឆាំង និងថ្កោលទោស យ៉ាងខ្លាំងទៅលើក្រុម ភេវរករ អាល់កៃដា ដែលកំពុងបង្កប់ដៃជើង ពាសពេញពិភពលោកនោះ។

សូមបញ្ជាក់ផងដែរថា ចាប់តាំងពី អូសាម៉ា ប៊ីនទ្បាដិន ត្រូវបានគេសម្លាប់ ដោយកងកម្លាំង សហរដ្ឋអាមេរិកនៅក្នុងខែ ឧសភា ឆ្នំា ២០១១កន្លងមក បានធ្វើឲ្យក្រុមភេរវករអាល់កៃដា នេះចុះខ្សោយជាយ៉ាងខ្លាំងពីតំណាក់កាល ។ ប៉ុន្ដែក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ក្រុមនេះ បានលេចមុខចេញសារជាថ្មី ដែលបង្កអសន្ដិសុខ កាន់តែខ្លាំង លើសមុខថែមទៀត៕

អាជ្ញាធរឥណ្ឌា បញ្ជាឲ្យស៊ើប អង្កេតសាកសព ១០០នាក់ ដែលអណ្តែត ក្នុងទន្លេហ្គាង

$
0
0

ញូដេលី៖ អាជ្ញាធរឥណ្ឌានៅថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០១៥ នេះបានចេញប្រតិបត្តិការ ស៊ើបអង្កេត ទៅលើ ករណីដែល កងកម្លាំងខ្លួនបាន រកឃើញសាកសព ជាង ១០០នាក់ អណ្តែតតាមទន្លេ ហ្គាង។ បើតាម ការសន្និដ្ឋាន តំណាក់កាលដំបូងឲ្យដឹងថា ទាំងនេះ អាចជាសាច់ញាតិជនរងគ្រោះ ដែលបានស្លាប់ហើយ តែគ្មាន ថវិកាធ្វើពិធីបូជាសព។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ ២០១៥ នេះទៀតថា តាមការអះអាងពី អាជ្ញាធររដ្ឋយូតតា សាកសពប្រមាណ ៣០នាក់ត្រូវបានស្រង់ចេញពីក្នុង ទឹកទន្លេ តាំងពីយប់ថ្ងៃអង្គារ កន្លងទៅ នេះមកម្ល៉េះ ដែលជាហេតុនាំឲ្យសាកសព ដែលត្រូវ បានស្រង់ចេញ ក្នុងរយៈពេលរាប់ខែមកនេះកើនដល់ ១០៤នាក់។

មន្ត្រីប៉ូលិសត្រូវបានបញ្ជូនទៅស៊ើបអង្កេត នៅច្រាំងទន្លេ ដែលបានស្រង់សាកសពរាប់រយ នាក់នោះ ហើយជាការ សន្និដ្ឋានទីមួយ គឺសាកសពទាំងអស់ ជាសាច់ញាតិដែលបានស្លាប់ ដោយគ្រួសារពួកគេមិនមានលទ្ធភាព ធ្វើបុណ្យ និង បូជាត្រឹមត្រូវ ទើបធ្វើការបណ្តែតតាម ដងទន្លេក្នុងរដ្ឋបែបនេះ។ នេះជាទង្វើខុសច្បាប់ និង បំផ្លាញបរិស្ថានជាខ្លាំង ដែលអាជ្ញាធរ កំពុងចាត់វិធានការទប់ស្កាត់៕

សម្ដេចតេជោ និងសម្ដេច គតិព្រឹទ្ធបណ្ឌិត សម្ដែងការ សោកស្ដាយ ក្រោយបាត់បង់ ធនធានមនុស្ស ដ៏មាន សមត្ថភាពម្នាក់

$
0
0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយទទួលដំណឹង នៃមរណភាពរបស់លោក ហែម ថុន អគ្គលេខាធិការរង គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា សម្ដេចបានកើតសេចក្ដី តក់ស្លុតជាខ្លាំង ហើយក៏បានសម្ដែង នូវការសោកស្ដាយ ចំពោះការបាត់បង់ ធនធានមនុស្ស ដ៏មានសមត្ថភាពនេះផងដែរ ។

យោងតាមព័ត៌មានពីហ្វេកប៊ុកផ្លូវការបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលទើបនឹងបង្ហោះនៅប្រមាណម៉ោង ១០ យប់ថ្ងៃទី១៤ ខែមករានេះ បានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្ញើលិខិតចំនួន ២ច្បាប់ ដើម្បីចូលរួមចែករំលែកទុក្ខ ជាមួយក្រុមគ្រួសារសពលោក ហែម ថុន ដែលទើប នឹងទទួលមរណភាព កាលល្ងាចថ្ងៃទី១២ ខែមករាកន្លងទៅនេះ ។

នៅក្នុងលិខិតទាំង២នោះ សុទ្ធតែបានរំលេចនូវស្នាដៃល្អៗ ជាច្រើនរបស់លោក ហែម ថុន ដែលគាត់ ធ្លាប់បានលះបង់ កម្លាំងកាយចិត្ត ក្នុងការជំរុញឲ្យវិស័យកីឡាករផ្សេងៗ មានការរីកចម្រើន និងមានសក្ដានុពលទាំងលើឆាកជាតិ និងលើឆាក អន្ដរជាតិ ។

សម្រាប់លិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានធ្វើឡើងនៅថ្ងៃទី១៣ ខែមករានេះ បានបញ្ជាក់ថា សម្ដេច កើតសេចក្ដីតក់ស្លុតរន្ធត់ចិត្តយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា លោក ហែម ថុន ដែលជាអគ្គលេខាធិការ NOCC និងជាអគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកខ្មែរ ទទួលមរណភាព ។

សម្ដេចបានមានប្រសាសន៍ថា “ខ្ញុំនឹងភរិយា សូមសម្ដែងនូវការស្ដាយស្រណោះអាឡោះអាលៃក្រៃលែង និងសូម ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោក ហែម ថុន ប្រកបដោយសមានទុក្ខ និងក្ដីសង្វេគរកទីបំផុតគ្មាន ។ ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក ហែម ថុន បានឆាប់ទៅចាប់កំណើតក្នុងសុគតិភព គ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ” ។

រីឯលិខិតរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ដែលបានធ្វើឡើងនៅថ្ងៃទី១៤ មករានេះ បានឲ្យដឹងដែរថា ការបាត់បង់ ជីវិតរបស់លោក ហែម ថុន គឺពិតជាការបាត់បង់ធនធាន មនុស្សដ៏សំខាន់មួយរូប ដែលធ្លាប់បានលះបង់ពេលវេលា និងកម្លាំងកាយចិត្ត បណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនីហែលទឹក ជាច្រើនជំនាន់ ពោរពេញដោយស្នាដៃ កិត្តិយស កិត្តិនាម ល្បីល្បាញជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជាផងដែរ ។

គួរបញ្ជាក់ថា លោក ហែម ថុន បានទទួលមរណភាព កាលពីវេលាម៉ោង ៦:៤៥នាទីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៤នេះ ដោយរោគាពាធ ក្នុងវ័យ ៧២ឆ្នាំ ។ ប៉ុន្ដែលោក ហែម ថុន ធ្លាប់បានកសាងស្នាដៃជាច្រើន ទាំងការស្វែងរកមេដាយជូនជាតិ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធកីឡាជាតិ ជាពិសេសគឺលោកធ្លាប់ជាអតីតកីឡាករហែលទឹកដ៏ឆ្នើមក្នុងទសវត្សរ៍ទី៦០-៧០ ទៀតផង ៕


បុរសតិមិនគ្រប់ម្នាក់ ដើរចេញពីផ្ទះ មួយថ្ងៃ ប្រទះឃើញ ដេកស្លាប់ក្នុងអូរ

$
0
0

កណ្តាលៈ បុរសសតិមិនគ្រប់ម្នាក់ បានលង់ទឹកអូរ បណ្តាលឲ្យស្លាប់ ហើយត្រូវបាន អ្នកភូមិប្រទះឃើញ ទើបរាយការណ៍ ជួនសមត្ថកិច្ច កាលពីវេលាម៉ោង១៦ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ នៅចំណុចអូតាយូ  ភូមិ‌បឹងក្រចាប់ត្បូង ឃុំព្រែក‌តាមាក់ ស្រុក‌ខ្សាច់‌កណ្ដាល‌ ខេត្ត‌កណ្ដាល‌។

ជនរងគ្រោះ‌ឈ្មោះ‌  គាំ គន់  ភេទ‌ប្រុស អាយុ៤៩ឆ្នាំ  ជនជាតិ‌ខ្មែរ‌  មុខរបរកសិករ‌   មានទីលំនៅ ភូមិ‌បឹងក្រចាប់ត្បូង ឃុំ‌ព្រែក‌តាមាក់ ស្រុក‌ខ្សាច់‌កណ្ដាល‌ ខេត្ត‌កណ្ដាល‌ល។

ប្រភពព័ត៌មានបានឲ្យដឹងថា រយៈ‌ពេល‌ជាច្រើន‌ឆ្នាំ‌ មកហើយជនរងគ្រោះ មានជំងឺសរសៃប្រសាទ‌ ឧស្សាហ៍‌ ប្រកាច់‌ នឹងដើរបាត់ៗពីផ្ទះ ជាច្រើនថ្ងៃ ទើបត្រឡប់ចូលផ្ទះវិញ‌។ រហូតដល់‌ថ្ងៃ‌ទី១៤ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង៨ព្រឹក ជនរងគ្រោះ‌បានដើរចេញ ពីផ្ទះបាត់‌ ដល់‌ថ្ងៃ‌ទី១៥ ខែមករា ឆ្នាំ២០១៥ វេលា១៦
ឈ្មោះ‌ឈឺន ឆាយ ភេទប្រុស អាយុ៤៤ឆ្នាំ បានជួយដើររកជនរងគ្រោះ ក៏ឃើញដេកស្លាប់នៅក្នុងទឹក អូតាយូ  ក៏ទូរស័ព្ទប្រាប់ក្រុមគ្រួសារសព‌‌‌ ឲ្យមកស្រង់សាកសព យកមកផ្ទះ‌។

ក្រោយពីពិនិត្យសាកសព ពុំមាន ឃើញស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់នោះ មន្ត្រីជំនាញបានប្រគល់សព ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី‌៕

មេរោគកុំព្យូទ័រ ធ្វើឲ្យវៀតណាម ខាតបង់ថវិកា ៤០០លានដុល្លារ ក្នុងឆ្នាំ២០១៤

$
0
0

ហូជីមិញ៖ ប្រទេសវៀតណាម បានខាតបង់ថវិកា ជាច្រើន រហូតដល់ ៤០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៤ ដោយបង្កមកពីការ ខូចខាតកម្មវិធី software  ឬវីរុសនោះ ។ នេះបើយោងតាមការស្រង់ទិន្នន័យពី ក្រុមហ៊ុនអ៊ីនធឺណែត ក្នុងតំបន់បានឲ្យដឹងនៅ ថ្ងៃព្រហស្បតិ៍នេះ។

តាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយ ឲ្យដឹងថា តាមរយៈការខូចខាតទាំងអស់ដែល បណ្ដាលមកពី វីរុស គឺមាន ចំនួន ៨,៥ពាន់ពាន់លានដុង ឫ ៣៩៦,១២លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៤ ។ នេះបើយោង តាមសារព័ត៌មានក្នុងតំបន់ Tuoi Tre បានដកស្រង់សំដីរបស់ ក្រុមហ៊ុន អ៊ីធឺណែតនានា ដែលមានផ្សាយ លើគេហទំព័ររបស់ខ្លួន។

ព្រមជាមួយគ្នានោះ ការបាត់បង់នេះត្រូវបានគណនា ទៅលើប្រាក់ចំណូលរបស់ជនរងគ្រោះ ដែលជាអ្នក ប្រើប្រាស់ កម្មវិធីនោះ និងខាតបង់នូវ  ពេលវេលាជាច្រើនក្នុងការងារ ធ្វើការងារអ្វីផ្សេងៗទៀត ។ ក្រុមហ៊ុន អ៊ីធឺណែតទាំងនោះ បានបន្ថែមទៀតថា អ្នកប្រើប្រាស់ កុំព្យូទ័រ មួយចំនួនក្នុងប្រទេសវៀតណាម អាចនឹង បាត់បងថវិកាជាមធ្យម ១,២៣លានដុង (៥៧ដុល្លារ អាមេរិក) ដើម្បីកំចាត់មេរោគនោះ ផងដែរកំទ្បុងឆ្នាំ២០១៤ កន្លងទៅនេះ៕

យុវជនម្នាក់ ប្រើកាំភ្លើងជ័រ គ្រាប់កង់ បាញ់កំប៉ុងប៊ីយេ ត្រូវម្ចាស់ហាង ប្ដឹងសមត្ថកិច្ច ឃាត់ខ្លួន

$
0
0

 

ភ្នំពេញ៖ យុវជនម្នាក់ បានដកកាំភ្លើងជ័រ គ្រាប់កង់បាញ់កំប៉ុងប៊ីយេ នៅក្នុងភោជនីយដ្ឋាន មួយកន្លែង ផ្លូវចូលស្ពាន សាងស្នេហ៍ ត្រូវម្ចាស់ហាងស្មានថា ជាកាំភ្លើងពិត ដកគំរាមគេឯង ត្រូវម្ចាស់ហាង រាយការណ៍ប្រាប់ សមត្ថកិច្ចដេញតាម ចាប់បាននៅក្បែងរង្វង់មូល គួចកាណុង កាលពីវេលាម៉ោង៤ រសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា យុវជនដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើមានឈ្មោះ គេង រដ្ឋា ហៅរដ្ឋា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមើលការខុសត្រូវកន្លែងលាងឡាន ស្នាក់នៅភូមិត្រាំងក្រឡឹង ឃុំគីរីវន្ត័ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពី។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញឈ្មោះ គេង រដ្ឋា ហៅរដ្ឋា បានចូលមកផឹកស៊ី នៅក្នុងភោជនីដ្ឋាន មួយកន្លែងដែលស្ថិតនៅតាមផ្លូវ ចូលស្ពានសាងស្នេហ៍ ជាមួយមិត្តភក្តិ ជាច្រើន មួយសន្ទុះក្រោយមក ជនបង្កបានដកកាំភ្លើង ជ័របាញ់គ្រាប់កង់ ប្រើហ្គ្រាស់មកបាញ់កំប៉ុងប៊ីយេ ពេលនោះអ្នក ដែលចូលទៅផឹកសីុនៅក្នុងហាង នោះបានទូរស័ព្ទប្រាប់សមត្ថកិច្ច។

ពេលដែលបានដំណឹងភ្លាមសមត្ថកិច្ច ក៍បានទៅកន្លែងកើតហេតុ តែជនបង្កបានគិតលុយ ហើយបើករថយន្ត ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2Q-4443ចេញពីហាងនោះត្រឡប់មកទៅផ្ទះវិញ សមត្ថកិច្ចមូលដ្ឋាន បានបោះដៃ តាមវិទ្យុទាក់ទង ប្រាប់កម្លាំងដែលប្រចាំការ នៅក្បែរស្ពានជ្រោយចង្វា អោយជួយឃាត់ កម្លាំងសមត្ថកិច្ចដែលយាមនៅគោលដៅ នោះបានឃាត់រថយន្ត ដែលសមត្ថកិច្ច ឡើងតាមវិទ្យុទាក់ទង នោះបានភ្លាមៗ ហើយសមត្ថកិច្ចបាន ធ្វើការឆែកឆេររកឃើញ កាំភ្លើងជ័របាញ់ គ្រាប់កង់១ដើម ពេលនោះសមត្ថកិច្ច បាននាំជនសង្ស័យមកកាន់អធិការដ្ឋាន នគបាលខណ្ឌជ្រោយចង្វា ដើម្បីធ្វើការដោះស្រាយ តាមផ្លូវច្បាប់៕

អត្រា អ្នកកើតអេដស៍ នៅចិន កើនឡើង ១៤,៨ ភាគរយ នៅឆ្នាំ ២០១៤

$
0
0

ប៉េកាំង៖ អាជ្ញាធរសុខាភិបាល របស់បក្សកុម្មុយនិស្តចិន នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ ២០១៥ នេះបានប្រកាសថា មនុស្សផ្ទុក និងកើតជំងឺអេដស៍ នៅក្នុងប្រទេសចិន បានកើនឡើង ១០៤.០០០នាក់ បន្ថែមទៀត កាលពីឆ្នាំ២០១៤ ដែលអត្រាកើនឡើងនេះ ស្មើនឹង ១៤,៨ ភាគរយបើប្រៀបធៀប ទៅនឹងឆ្នាំ ២០១៣។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា លោក វ៉ាង កៅជាង អនុប្រធាននៃ គណកម្មាធិការ សុខភាព និង គ្រួសារជាតិចិននិយាយថា ទោះបីជាមានការកើនឡើងបែបក្តី តែអត្រាឆ្លង និង កើតជំងឺអេដស៍ នៅមានចំនួនទាបនៅឡើយ។ ក្នុងចំណោមជនរងគ្រោះខាងលើនេះ មាន៨៥.០០០នាក់ហើយ ដែលបានទទួល ការថែទាំ តាមផ្នែកវេជ្ជសាស្ត្រ កើន ឡើង ២១,២ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៣។

ទោះបីជាបែបនេះក្តី តំបន់មួយចំនួននៅតែមានកម្រិតភាពឆ្លងខ្លាំងដដែល ដែលនេះជាការ ព្រួយបារម្ភ ចំពោះរដ្ឋាភិបាល។ ដោយឡែក អត្រានៃការឆ្លងទាំងអស់ គឺក្មេងៗជាយុវវ័យ មាន ចំនួនច្រើនជាងគេបង្អស់ ដែលបានឆ្លងអេដស៍ នៅប្រទេសចិន ហើយដោយឡែក ការឆ្លងពី ម្តាយទៅកូននៅពេលសម្រាល ក៏ជាប្រការដែលត្រូវការពារឲ្យបានខ្លាំងក្លាផងដែរ៕

កម្លាំងសមត្ថកិច្ច ឃាត់ខ្លួន ចោរលួច កាច់សោរម៉ូតូម្នាក់ ក្រោយលួចមិន បានសម្រេច

$
0
0

ភ្នំពេញៈ នៅវេលាម៉ោង៥ និង ៣៥នាទីល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ កម្លាំងអាវុធហត្ថបាន ឃាត់ខ្លួន ជនសង្ស័យម្នាក់  ក្រោយធ្វើសកម្មភាព លួចកាច់ក ម៉ូតូមិនបានសម្រេច កាលពី នៅចំណុចភូមិទ្រា៣ សង្កាត់
ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនសង្ស័យ ដែលសមត្ថកិច្ច ឃាត់ខ្លួនមានឈ្មោះ  សុខ មករា អាយុ ៣២ឆ្នាំ មុខរបរធ្វើសំណង់ រស់នៅសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ត្រូវបានឃាត់ខ្លួលពីបទ លួចកាច់ករម៉ូតូមិនបានសម្រេច នៅភូមិទ្រា៣ សង្កាត់ ស្ទឹងមានជ័យ ត្រូវបានម្ចាស់ម៉ូតូឃើញទាន់ ហើយក៏ដេញចាប់ ស្របពេលដែលកម្លាំង ឈរតាមគោលដៅ ស្ទាក់ចាប់ បាននៅមុខវត្តនន្នមុន្នី ក្នុងសង្កាត់ស្ទឹងមានជ័យ។

ម្ចាស់ម៉ូតូត្រូវបានគេស្គាល់ថា ឈ្មោះ ប៊ុត វិចិត្រ អាយុ ៣០ឆ្នាំ រស់នៅភូមិទ្រា៣ ផ្ទះលេខ549 B សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅ អធិការដ្ឋានអាវុធហត្ថ ខណ្ឌមានជ័យ ដើម្បីធ្វើតាមនីតិវិធី៕

Viewing all 8042 articles
Browse latest View live




Latest Images