Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ឥណ្ឌូនេស៊ី នឹងកាត់ទោស ប្រហារជីវិត អ្នកជួញដូរ គ្រឿងញៀន ០៦នាក់

$
0
0

ហ្សាការតា៖ អគ្គព្រះរាជអាជ្ញាឥណ្ឌូនេស៊ី គឺលោក មូហាម៉េដ ប្រាសេតទីអូ បាននិយាយ នៅថ្ងៃព្រហស្បតិ៍ថា ឈ្មួញជួញដូរ គ្រឿងញៀនចំនួន ០៦នាក់ នឹងត្រូវកាត់ទោស ប្រហារជីវិត នៅថ្ងៃអាទិត្យ សប្តាហ៍នេះ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០១៥ បានឲ្យដឹងថា ការប្រហារជីវិតនឹងត្រូវធ្វើឡើង តំណាលគ្នា នៅថ្ងៃទី១៨ ខែមករា ខណៈឈ្មួញ០៥នាក់ ក្នុងចំណោម ០៦នាក់នោះ កំពុងឃុំខ្លួននៅពន្ធនាគារ នូសាក់កាំបាងហ្គាន់ និងម្នាក់ទៀតឃុំខ្លួន នៅពន្ធនាគារ បូយ៉ូឡាលី។

អគ្គព្រះរាជអាជ្ញារូបនោះបន្តថា ឈ្មួញគ្រឿងញៀនទំាង០៦នាក់នោះ គឺមានម្នាក់ជាជនជាតិឥណ្ឌូនេស៊ី និង០៥នាក់ទៀតជាជនបរទេស។

លោក ប្រាសេតទីអូ បន្ថែមថា ឈ្មួញគ្រឿងញៀនសរុបចំនួន ៦៤នាក់ហើយ ដែលត្រូវបានគេដាក់ចូលក្នុងបញ្ជីនៃទោសប្រហារជីវិត ដោយអាជ្ញាធរឥណ្ឌូនេស៊ី ក្នុងយុទ្ធនាការណ៍ប្រឆំាងនឹងសង្គ្រាមថ្នាំញៀន ក្នុងប្រទេសនេះ។

លោកថា ការចែកចាយ និងជួញដូរថ្នាំញៀនខុសច្បាប់ នៅក្នុងប្រទេស ឥណ្ឌូនេស៊ី ត្រូវបានគេប៉ាន់ប្រមាណថា មានប្រមាណ ៤៥ភាគរយនៃពិភពលោកទំាងមូល៕


លិចទូក នៅកុងហ្គោ អ្នកដំណើរ ១០០នាក់ កំពុងបាត់ខ្លួន

$
0
0

យ៉ាអូនឌី៖ អាជ្ញាធរប៉ូលីសក្នុងតំបន់ បាននិយាយនៅ ថ្ងៃព្រហស្បតិ៍ ទី១៥ថា ទូកដឹកអ្នកដំណើរ មួយគ្រឿង ដែលធ្វើដំណើរ ពីសាធារណរដ្ឋ កុងហ្គោ បានលិចនៅក្នុងខេត្ត គួងហ្គោ ស្ថិតនៅភាគខាងត្បូងនៃប្រទេសនេះ បណ្តាលឲ្យអ្នកដំណើរ ប្រមាណ ១០០នាក់បាត់ខ្លួន។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០១៥ថា ទូកមួយគ្រឿងនោះ បានលិចកាលពីថ្ងៃពុធ បន្ទាប់ពីមានអគ្គីភ័យឆាបឆេះ ភ្លាមៗនោះអ្នកដំណើរប្រហែល ១០០នាក់នោះ ក៏បាននាំគ្នាលោតចុះ ទៅក្នុងទឹក រហូតមកដល់ពេលនេះ គេមិនទាន់ទទួលបានព័ត៌មាន អំពីចំនួនអ្នកស្លាប់ ឬរបួសនៅឡើយនោះទេ៕

រាជរដ្ឋាភិបាល នឹងចំណាយ ២លានដុល្លារ តខ្សែភ្លើង និងដំឡើងកុងទ័រ ដល់ផ្ទះកម្មករ (មានវីដេអូ)

$
0
0

- កម្មករ និយោជិត និងនិស្សិត នឹងត្រូវចំណាយថ្លៃភ្លើងត្រឹម ៦១០រៀល ក្នុងមួយគីឡូវ៉ាត់

ភ្នំពេញ៖ កម្មករ កម្មារិនីកម្ពុជា នៅឆ្នាំ២០១៥នេះ បានទទួលបានរង្វាន់ធំផ្ទួនៗ ពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន ដែលរង្វាន់ទី១ គឺការដំឡើងប្រាក់ឈ្នួលគោលរហូតដល់ ១២៨ដុល្លារ និងរង្វាន់ ទី២ គឺរាជរដ្ឋាភិបាលបោះទុនវិនិយោគ ២លានដុល្លារ តបណ្តាញខ្សែ និង ដំឡើងកុងទ័រ ដល់បន្ទប់ជួល ដើម្បី ទម្លាក់តម្លៃអគ្គិសនីមកនៅត្រឹម ៦១០រៀលប៉ុណ្ណោះក្នុងមួយគីឡូវ៉ាត។ រង្វាន់ធំទាំងពីរ នឹងជួយផ្តល់ផលប្រយោ  ជន៍កាន់តែច្រើនដល់កម្មករ កម្មការិនី និង ជួយឲ្យជីវភាពរបស់ពួកគេកាន់តែប្រសើរ។

ក្នុងឱកាសអញ្ជើញបើកដាក់ឲ្យដំណើរការវារីអគ្គិសនីឬស្សីជ្រុំ ក្នុងខេត្តកោះកុង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០  ១៥ សម្តេចតេជោ បានមានប្រសាសន៍ជំរុញឲ្យអាជ្ញាធរអគ្គិសនីកម្ពុជា ក្រុមហ៊ុនអគ្គិសនីកម្ពុជា និងក្រសួងស្ថា  ប័នអជ្ញាធរាជធានី-ខេត្ត ពាក់ព័ន្ធចុះពិនិត្យឡើងវិញ នូវតម្លៃអគ្គិសនី ដែលម្ចាស់ផ្ទះជួលយកថ្លៃពីកម្មករខ្ពស់ជាង តម្លៃរបស់អគ្គិសនីកម្ពុជា។

បន្ទាប់ពីការទទួលបាននូវបទបញ្ជារបស់នាយករដ្ឋមន្រ្តី អគ្គិសនីកម្ពុជា ដែលដឹកនាំដោយលោក កែវ រតនៈ ក៏ បានបើកកិច្ចប្រជុំបន្ទាន់ និងសម្រេចតបណ្តាញខ្សែ និងដំឡើងកុងទ័រ ដល់បន្ទប់ជួលរបស់កម្មករ កម្មការិនី ដើម្បី រក្សា តម្លៃជូនកម្មករ កម្មការិនី ត្រឹម ៦១០រៀល សម្រាប់អ្នកប្រើក្រោម ៥០គីឡូវ៉ាត់ ដូចការកំណត់របស់រដ្ឋ។  ការតបណ្តាញខ្សែ និងដំឡើងកុងទ័រ ដល់បន្ទប់ជួលរបស់កម្មករ កម្មការិនីនេះ អគ្គិសនីកម្ពុជា ត្រៀមចំណាយ រហូតដល់ ២លានដុល្លារអាម៉េរិក។

លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា នៅក្នុងជំនួបផ្តល់បទសម្ភាសន៍ផ្តា ច់មុខជាមួយលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ  ២០១៥ បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុក្ខដាក់ខ្ពស់  ដល់ជីវភាព និងសុខទុក្ខរបស់កម្មករ ទើបមានការគិតគូរឲ្យដំឡើងប្រាក់ខែខ្ពស់ និងទម្លាក់តម្លៃអគ្គិសនីឲ្យមក នៅកម្រិតទាប។

លោក បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ផ្តើមចេញពីកង្វល់របស់សម្តេចតេជោ ហ៊ុន សែន ដែលលោក ចង់ឃើញពីការសម្រេចមួយ ក្នុងខ្លឹមសារតែមួយ តែទិសដៅបញ្ច្រាសទិសគ្នា។ ទី១. សម្តេចចង់ឲ្យមានប្រាក់ខែ កម្មករអប្បបរមា ឲ្យឡើងជាបន្តបន្ទាប់ ទន្ទឹមនឹងលោកចង់ទាញថ្លៃអគ្គិសនីឲ្យចុះ ដើម្បីបូកបញ្ចូលគ្នាត្បិតទិស ដៅបញ្ច្រាសទិសគ្នា តែចុងក្រោយសរុបមកវិញ បានផលច្រើនទៅលើបងប្អូនកម្មករ កម្មការិនីយើង ដែលមកធ្វើ ការនៅរាជធានីភ្នំពេញ»។

លោក កែវ រតនៈ បានឲ្យដឹងថា តាមការសិក្សារបស់ក្រុមការងារអគ្គិសនី បានរកឃើញថា នៅក្នុងរាជធានីភ្នំពេ  ញមានបន្ទប់ជួលប្រមាណជា ៣ម៉ឺនបន្ទប់។ ក្នុងនោះកម្មករ កម្មការិនី ត្រូវចំណាយថ្លៃអគ្គិសនីចន្លោះពី៨៥០ រៀល ទៅ២៥០០រៀល ក្នុងមួយគីឡូវ៉ាត់ ដែលជាមធ្យមស្ថិតនៅចន្លោះពី ១៥០០រៀល ដល់១៨០០រៀលក្នុង មួយគីឡូវ៉ាត់។ បន្ទាប់ពីរកឃើញថា តម្លៃអគ្គិសនីនេះខ្ពស់ពីតម្លៃរបស់រដ្ឋ ហើយជាបន្ទុកខ្ពស់ នៃការចំណាយ របស់កម្មករ កម្មការិនី មកពីតាមបណ្តាខេត្ត មានជីវភាពលំបាក រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គិសនីកម្ពុ ជា  បានសម្រេច និងសិក្សាពីលទ្ធភាព ទម្លាក់តម្លៃមកនៅត្រឹម ៦១០រៀលប៉ុណ្ណោះ សម្រាប់កម្មករ កម្មការិនី ដែល ប្រើអស់ក្រោម ៥០គីឡូវ៉ាត់ ក្នុងមួយខែ។

លោក កែវ រតនៈ បានទទួលស្គាល់ថា ការយកតម្លៃថ្លៃលើថាមពលអគ្គិសនីពីសំណាក់ម្ចាស់បន្ទប់ជួល  ដោយ  សារម្ចាស់ផ្ទះជួលខ្លះចង់វិនិយោគបានផលចំណេញខ្ពស់។ តែម្ចាស់បន្ទប់ជួលខ្លះទៀតយកថ្លៃ ដោយសារពួក គាត់ត្រូវចំណាយទៅការតបណ្តាញខែ្ស និងត្រូវចំណាយលើការបាត់បង់ថាមពលអគ្គិសនីនៅតាមខ្សែបណ្តាញ។

ដើម្បីដោះស្រាយបញ្ហានេះ អគ្គិសនីកម្ពុជា បានសម្រេចបោះទុន ២លានដុល្លារអាម៉េរិក ដើម្បីវិនិយោគក្នុងតប ណ្តាញខ្សែអគ្គិសនី និងដំឡើងកុងទ័រទៅដល់បន្ទប់ជួលរបស់កម្មករ កម្មការិនី ដោយមិនគិតថ្លៃ។ ការធ្វើបែបនេះ  នឹងមិនធ្វើឲ្យម្ចាស់ផ្ទះជួលត្រូវខាតបង់ដោយសារការតបណ្តាញខ្សែ និងកុងទ័រ។

លោក កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា នេះមិនមែនជាបន្ទោសទេ ពិតហើយថាបងប្អូនម្ចាស់បន្ទប់  ដែលជួលហ្នឹងគាត់ឆ្លៀតកេងប្រវ័ញ្ច។ ប៉ុន្តែជាក់ស្តែងគាត់ត្រូវប្រមូលអាការបាត់បង់តាមខ្សែ តាមអីគាត់ហ្នឹង។ ចឹ ងដើម្បីឲ្យយុត្តិធម៌ជាមួយម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា តាមរយៈការណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តី គឺវិនិយោគ  ខ្សែ និងកុងទ័រ ទៅដល់បន្ទប់បងប្អូនកម្មករ ចឹងម្ចាស់ផ្ទះអត់មានខាតអីទេ អត់រងការវិនិយោគលើខ្សែ អត់រងការ  បាត់បង់ថាមពលតាមខ្សែចម្លងបំបែកដូច្នេះគាត់រួចខ្លួន។ ខ្ញុំគិតថា យន្តការនេះ ម្ចាស់ផ្ទះក៏គួរសប្បាយចិត្ត ហើយ  ជាពិសេសបងប្អូនកម្មករ កម្មការិនី ក៏នឹងបានផលផ្លែផ្កា គឺឲ្យភ្លើងក្នុងកម្រិត ៦១០រៀលក្នុងមួយគីឡូ ដែលគាត់  ប្រើក្រោម ៥០គីឡូ»។

លោក កែវ រតនៈ បានឲ្យដឹងទៀតថា ក្រុមការងារបច្ចេកទេស បានបញ្ជាទិញកុងទ័រ ៤ម៉ឺនគ្រឿង ឌីហ្សង់ទ័រ ៤ ម៉ឺនគ្រឿង និងខ្សែរាប់ម៉ឺនម៉ែត្រពីក្រៅប្រទេស ដែលធានានូវគុណភាពខ្ពស់ និងមិនស៊ីភ្លើងរបស់កម្មករ កម្មការិនី  នោះឡើយ។ លោក កែវ រតនៈ ក៏បានឲ្យដឹងផងដែរ ការងារតបណ្តាញខ្សែនិងចាប់ផ្តើមនៅក្នុងពេលខាងមុខដ៏  ខ្លី បន្ទាប់ពីឧបករណ៍ត្រូវបាននាំមកដល់ប្រទេសកម្ពុជា ហើយរាល់ពន្ធ នៃការនាំចូលឧបករណ៍ទាំងអស់ គឺត្រូវ  បានរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកចំណាយ។

អគ្គនាយកអគ្គិសនីកម្ពុជារូបនេះ ក៏បានអំពាវនាវដល់កម្មករ កម្មការិនី ម្ចាស់ផ្ទះបន្ទប់ជួល និងអាជ្ញាធរពាក់ព័ន្ធ  ទាំងអស់ ចូលរួមសហការជាមួយអគ្គិសនីកម្ពុជា ដើម្បីសម្រេចនូវការងារទាំងអស់នេះ។

លោក កែវ រតនៈ ក៏បានប្តេជ្ញាខិតខំធ្វើការអស់ពីចិត្តពីថ្លើម ដើម្បីសម្រេចការងារតម្លៃអគ្គិសនីជូនជាប្រយោជន៍  សម្រាប់កម្មករ កម្មការិនី។  «ជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលមកធ្វើការនៅរាជធានី ភ្នំពេញ យើងខ្ញុំនឹងធ្វើការនេះហ្មត់ចត់ តាមការណែនាំ របស់សម្តេច ហើយអស់ពីចិត្តពីថ្លើម ជាមួយសហជីព  ដើម្បីឲ្យបងប្អូនមានជំនឿទុកចិត្តថា សម្តេចនេះ ជាសម្តីម៉ឺងម៉ាត់។ យើងមានថវិការួចហើយ គ្រាន់តែសុំការ យោគយល់ សុំទុកពេលឲ្យយើងខ្ញុំទិញឧបករណ៍ ពីព្រោះការទិញឧបករណ៍ហ្នឹងអាច២-៣អាទិត្យ។ ប៉ុន្តែបាន ឧបករណ៍ភ្លាម យើងប្រកាសដាក់កម្មវិធី ដាក់ផែនការការងារចុះតាមតំបន់»។

លោក កែវ រតនៈ បានឲ្យដឹងទៀតថា តំបន់ ដែលអាចនឹងដំណើរការមុនគេ គឺនៅកន្លែងដែលមានកម្មករច្រើន  ជាងគេ ដូចជានៅតាមបណ្តោយផ្លូវវេងស្រេង ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យជាដើម។

មិនត្រឹមតែកម្មករ កម្មការិនីនោះទេ ដែលនឹងត្រូវទទួលបានការចំណាយតម្លៃអគ្គិសនីមកនៅត្រឹម ៦១០រៀល  ក្រោម ៥០គីឡូវ៉ាត ដែលជាតម្លៃដើមរបស់រដ្ឋនោះ សិស្សនិស្សិត និងនិយោជិតដទៃទៀត ក៏នឹងត្រូវទទួលបាន  តម្លៃដូចគ្នានោះដែរ។ នេះបើតាមការបញ្ជាក់របស់លោក កែវ រតនៈ។

អាជ្ញាធរអគ្គិសនី ក៏នឹងបង្កើតខ្សែទូរស័ព្ទទាន់ហេតុការណ៍ (Hot Line) មួយ សម្រាប់ទទួលការរាយការណ៍ពីកម្ម ករ កម្មការិនី និយោជិត និងនិស្សិត សម្រាប់ម្ចាស់ផ្ទះណា ដែលមិនព្រមអនុវត្តន៍តាមគោលការណ៍នេះ។

កើតចេញពីការគិតគូរខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនោះ  កម្មករ កម្មការិនីកម្ពុជានាឆ្នាំ២០១៥នេះ បានទទួលរង្វាន់ថ្មីផ្ទួនៗ គឹការដំឡើងប្រាក់ឈ្នួលគោល ១២៨ដុល្លារ អាម៉េ រិក និងការប្រើប្រាស់តម្លៃអគ្គិសនី ៦១០រៀល ដូចប្រជាពលរដ្ឋទូទៅ។ លទ្ធផលកើតចេញពីការយកចិត្ត ទុក ដាក់របស់នាយករដ្ឋមន្រ្តីកម្ពុជានេះ នឹងជួយឲ្យជីវភាពរបស់ពួកគេកាន់តែល្អប្រសើរ និងធូរធារមួយកម្រិត ថែមទៀត៕

លោក កែវ រតនៈ ក្នុងពេលផ្តល់បទសម្ភាសន៍ដល់លោក សយ សុភាព

EDC ជួបសហជីព និយាយពីការ តបណ្តាញ អគ្គិសនីជូនកម្មករ

$
0
0

ភ្នំពេញ៖ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយកអគ្គិសនីកម្ពុជា (EDC) នៅព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៥នេះ បានជួបជាមួយសហជីពធំៗចំនួន៦ ជជែកពិភាក្សារិះរកវិធីតបណ្តាញអគ្គិសនី និង ដំឡើងកុងទ័រនៅតាមបន្ទប់ជួលរបស់កម្មករ កម្មការិនី ជួយឲ្យពួកគេអាចប្រើប្រាស់ថាមពលអគ្គិសនីក្នុងតម្លៃ  ៦១០រៀលក្នុងមួយគីឡូវ៉ាត់។ ក្រុមសហជីពបានសាទរនូវចំណាត់ការរបស់រាជរដ្ឋាភិបាល និង អគ្គិសនីកម្ពុជា  ហើយត្រៀមលក្ខណៈចូលរួមសហការជួយសម្របសម្រួលដោយចិត្តរីករាយ។

នៅក្នុងជំនួបពិភាក្សាជាមួយសហជីពធំៗចំនួន៦ ដឹកនាំដោយលោក ប៉ាវ ស៊ីណា ប្រធានសហជីពប្រធានសម្ព័ន្ធ សហជីពចលនាកម្មករនាព្រឹកនេះ លោក កែវ រតនៈ បានពន្យល់ដល់សហជីពពីកិច្ចខិតខំប្រឹងប្រែង និង ការគិត  គូររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយឲ្យជីវភាពកើតចេញពីកម្លាំងញើសឈាមរបស់ពួកគេបានប្រសើរឡើង។ ជាសក្ខីកម្មនៃកិច្ចខិតខំប្រឹងប្រែងមានដូចជា ការដំឡើងប្រាក់ខែគោលរហូតដល់ ១២៨ ដុល្លារ និង ការរិះរកវិធី  ជួយឲ្យកម្មករ កម្មការិនី បានចំណាយថ្លៃអគ្គិសនីត្រឹម ៦១០រៀលក្នុងមួយគីឡូវ៉ាត់ជាដើមនេះ។

លោក កែវ រតនៈ បានពន្យល់សហជីពថា ដើម្បីជួយឲ្យកម្មករ កម្មាការិនី អាចបង់ថ្លៃអគ្គិសនីត្រឹម ៦១០រៀល  ក្នុងមួយគីឡូវ៉ាត់ សម្រាប់អ្នកប្រើក្រោម ៥០គីឡូវ៉ាត់ក្នុងមួយខែនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គិសនីកម្ពុ ជា បានសម្រេចចំណាយថវិកា ២លានដុល្លារ ដើម្បីទិញខ្សែ កុងទ័រ ឌីហ្សង់ទ័រ តបណ្តាញអគ្គិសនីឲ្យដល់បន្ទប់  ជួលរបស់កម្មករ កម្មការិនីតែម្តង។ ការធ្វើដូច្នេះ កម្មករ កម្មការិនី នឹងលែងបង់ថ្លៃអគ្គិសនីជូនម្ចាស់បន្ទប់ជួលក្នុង  តម្លៃខ្ពស់ចន្លោះពី ១៥០០រៀល ដល់ ២៥០០រៀលដូចមុនទៀតហើយ។

លោក កែវ រតនៈ ក៏បានស្នើឲ្យមន្រ្តីសហជីពទាំងអស់ យកនូវដំណឹងល្អទាំងនេះ ទៅជម្រាបជូនដល់កម្មករ កម្ម ការិនីទាំងអស់ផងដែរ។ ទន្ទឹមនឹងការជូនដំណឹងដ៏មានប្រយោជន៍សម្រាប់កម្មករ កម្មការិនីនេះ លោក កែវ រតនៈ  ក៏បានស្នើសុំឲ្យសហជីពជួយពន្យល់ ដល់កម្មករ កម្មការិនី ឲ្យជួយបង្កលក្ខណៈងាយស្រួល សម្រាប់មន្រ្តីអគ្គិស នីចុះទៅតបណ្តាញផងដែរ។

លោក ប៉ាវ ស៊ីណា រួមនិងសហជីពដទៃទៀត តំណាងឲ្យកម្មករ កម្មការិនី បានសម្តែងការសាទរ ពេញចិត្តពេញ ពេញថ្លើម និងរីករាយយ៉ាងខ្លាំង ចំពោះការគិតគូររបស់រាជរដ្ឋាភិបាល និងអាជ្ញាធរអគ្គិសនីលើបន្ទុក នៃការចំ  ណាយរបស់កម្មករ កម្មារិនី ទៅលើតម្លៃអគ្គិសនីនេះ។ ក្រុមសហជីព បានប្រកាសត្រៀមខ្លួនជានិច្ចចូលរួមសហ  ការសម្រេចឲ្យបាននូវការតបណ្តាញអគ្គិសនី។

ក្រុមសហជីព បានផ្តល់ជាយោបល់ដល់មន្រ្តីអគ្គសិនី គួរតែចាប់ផ្តើមធ្វើការចាប់ពីម៉ោង ៤ល្ងាច ទៅម៉ោង ៨យប់  ដែលជាពេលវេលាកម្មករ កម្មការិនី ឈប់សម្រាកពីការងារ។ ក្រុមសហជីព ក៏បានស្នើឲ្យរាជរដ្ឋាភិបាល គិតគូរទៅលើបញ្ហាមួយចំនួនទៀតដូចជាតម្លៃទឹកជាដើម ដើម្បីជួយឲ្យបន្ទុក នៃការចំណាយរបស់កម្មករ កម្មការិនី បានធូរស្រាលមួយកម្រិតទៀត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីមើលឃើញកម្មករ កម្មការិនី ដែល កំពុងបម្រើការងារនៅក្នុងរាជធានីភ្នំពេញ ត្រូវចំណាយថ្លៃភ្លើងចាប់ពី ១.៥០០រៀល រហូតដល់ ២.៥០០រៀល ក្នុងមួយគីឡូវ៉ាត់នោះ នៅក្នុងឱកាសបើកឲ្យដំណើរការវារីអគ្គិសនីឬស្សីជ្រុំ នាខេត្តកោះកុងកាលពីថ្ងៃទី១២ ខែ មករា ឆ្នាំ២០១៥កន្លងទៅនេះ បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ដោះស្រាយទៅលើបញ្ហាទាំងអស់នេះ។

ក្រោយទទួលបានបទបញ្ជានេះ អគ្គិសនីកម្ពុជា ដែលដឹកនាំដោយលោក កែវ រតនៈ ក៏បានបើកកិច្ចប្រជុំពិភាក្សា  ជាលទ្ធផល ក៏សម្រេចធ្វើការតបណ្តាញខ្សែអគ្គិសនី និងដំឡើងកុងទ័រ ដល់បន្ទប់ផ្ទះជួលរបស់កម្មករ កម្មការិនី  ដោយចំណាយថវិកាប្រមាណ ២លានដុល្លារអាម៉េរិក៕

អគ្គិសនីកម្ពុជា ប្រើថវិកា ៨៤,៥លានដុល្លារ តបណ្តាញអគ្គិសនី ពីក្រុងតាខ្មៅ ទៅកាន់ក្រុងបាវិត

$
0
0

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គិសនីកម្ពុជា បាននិងកំពុងរៀបចំគម្រោងតបណ្តាញអគ្គិសនីពីក្រុងតា  ខ្មៅ ទៅកាន់ក្រុងបាវិត ដោយចំណាយថវិកាប្រមាណ ៨៤,៥លានដុល្លារ ដើម្បីផ្គត់ផ្គង់លើតម្រូវការថាមពលអគ្គិ  សនី សម្រាប់បម្រើវិស័យវេយនភណ្ឌកាត់ដេរ សណ្ឋាគារ និងវិស័យផ្សេងៗទៀត ខណៈបច្ចុប្បន្នកំពុងពឹងលើ ដង្ហើមអគ្គិសនីមកពីប្រទេសវៀតណាម។

លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គិសនីកម្ពុជា ក្នុងជំនួបជាមួយសហជីពធំៗ ចំនួន៦ ជជែក ពីការតបណ្តាញអគ្គិសនីទៅតាមបន្ទប់ជួលរបស់កម្មករនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០១៥នេះ បាន  មានប្រសាសន៍ឲ្យដឹងថា អគ្គិសនីកម្ពុជា កំពុងចុះសិក្សាពីផលប៉ះពាល់ ដើម្បីតបណ្តាញអគ្គសិនីពីក្រុងតាខ្មៅ  ឆ្ពោះទៅកាន់ក្រុងបាវិត មានថាមពល ១១៣គីឡូវ៉ុល។ ការតបណ្តាញនេះ នឹងត្រូវចំណាយរយៈពេលប្រមាណ  ២ឆ្នាំកន្លះ។

អគ្គនាយកអគ្គិសនីរូបនេះ បានមានប្រសាសន៍ឲ្យដឹងផងដែរថា បច្ចុប្បន្នអគ្គិសនី ដែលផ្គត់ផ្គង់នៅក្រុងក្រុងបាវិត  បានទិញមកពីប្រទេសវៀតណាម ទំហំ ២០មេហ្កាវ៉ាត់ ក្នុងតម្លៃ ៩០០រៀលក្នុងមួយគីឡូវ៉ាត់។ បើតាមលោក  កែវ រតនៈ ទោះបីរាជរដ្ឋាភិបាលទិញពីវៀតណាមថ្លៃយ៉ាងណាក្តី តែលក់ចែកជូនប្រជាពលរដ្ឋក្នុងតម្លៃប្រមាណ  ៦៥០រៀលប៉ុណ្ណោះ។

លោក កែវ រតនៈ បានបន្ថែមថា បច្ចុប្បន្ននៅក្រុងបាវិត កំពុងប្រឈមការខ្វះថាមពលអគ្គិសនី ហើយបានបញ្ជា ទិញ១០មេហ្កាវ៉ាត់បន្ថែមទៀតពីប្រទេសវៀតណាម តែវៀតណាមមិនលក់ឲ្យនោះទេ។

រាជរដ្ឋាភិបាល បានរំពឹងថា បន្ទាប់ពីបញ្ចប់ការតបណ្តាញអគ្គិសនីពីក្រុងតាខ្មៅ ទៅកាន់ក្រុងបាវិតរួចរាល់នោះ វា  នឹងចូលរួមចំណែកជំរុញឲ្យសេដ្ឋកិច្ចនៅក្រុងបាវិត បានរីកចម្រើនថែមមួយកម្រិត ហើយក៏ជាការរក្សាបានសន្តិ  សុខថាមពលក្នុងក្រុបាវិតផងដែរ។ នេះបើតាមការបញ្ជាក់ របស់លោក កែវ រតនៈ។

លោកអគ្គនាយកអគ្គនាយកអគ្គិសនី បានឲ្យដឹងផងដែរថា ទឹកប្រាក់ ៨៤,៥លានដុល្លារអាម៉េរិក ដែលប្រើសម្រាប់តបណ្តាញអគ្គិសនីទៅផ្គត់ផ្គង់នៅក្រុងបាវិតនេះ គឺជាកម្ចីរបស់ប្រទេសចិន៕

អគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ

អាល់កៃដា សារភាពថា នៅពីក្រោយការ វាយប្រហារ ស្នាក់ការកាសែត នៅប៉ារីស

$
0
0

ហ្សាណា៖ អំពើភេរវកម្ម បាននិងកំពុង រីកដុះដាល កាន់តែខ្លាំងឡើងហើយ ក្រោយពេល មានការវាយប្រហារ ទីស្នាក់ការ កាសែត នៅទីក្រុងប៉ារីស កាលពីមួយសប្ដាហ៍មុននេះ ហើយក្រុមសកម្មប្រយុទ្ធ អាល់កៃដា ក៏បានទទួលខុសត្រូវថា សកម្មភាព វាយប្រហារ នេះជាអំពើរបស់ខ្លួនផងដែរ។

ទីភ្នាក់ងារសារព័ត៌មាន អានសា ចេញផ្សាយថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ នេះឲ្យដឹងថា ក្រុមអាល់ កៃដា បានទទួលស្គាល់ថា ការវាយប្រហារទីស្នាក់កាសែត Charlie Hebdo និងបានសម្លាប់មនុស្សជាច្រើននាក់ នៅក្នុងទីក្រុងប៉ារីស នោះជាសកម្មភាព របស់ពួកគេ។ ដោយសារតែការឆ្លើយតបនេះហើយ បាន ធ្វើឲ្យសាធារណៈជន ព្រួយបារម្ភថា អំពើភេរវកម្ម កំពុងរាលដាលកាន់តែខ្លាំងឡើងហើយ។

ក្រុមអ្នកអង្កេតការណ៍ បានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធអាល់ កៃដា ដែលមានវត្តមាននៅក្នុងឧបទ្វីប អារ៉ាប់ កំពុងបង្កើន ចលនានៅទីនោះ ដោយសារតែការធ្លាក់ចុះនូវអំណាច ពីព្រោះតែនយោបាយអស្ថិរភាព កាលពីក្នុងឆ្នាំ២០១១ និងធ្លាក់ ចូលទៅក្នុងភ្លើងសង្គ្រាមទៀតបន្ទាប់ពីពេលនោះមក។

ប្រភពខាងលើបានបន្ថែមទៀតថា ការបរាជ័យ និងភាពចលាចលនយោបាយ ផ្ទុយពី ការគាំទ្ររបស់ អង្គការសហប្រជាជាតិ លើកិច្ចខិតខំប្រឹងប្រែងផ្ដល់ប្រឹក្សា និងការមិនបាន ទទួលជោគជ័យជុំវិញ ប្រតិបត្តិការប្រឆាំងនឹងភេរវកម្ម ទើបធ្វើឲ្យ មានការលំបាក ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ អាល់ កៃដា នៅក្នុងឧបទ្វីបអារ៉ាប់។

តាមពិតទៅបណ្ដាប្រទេសលោកខាងលិច បានបើកការវាយប្រហារបោសសម្អាតភេរវកម្ម ក្នុងតំបន់ មជ្ឈិមបូព៌ា ដែលនេះក៏ជា ផ្លែផ្កា សម្រាប់លោកខាងលិច និងក្នុងតំបន់ផងដែរ។ បណ្ដាប្រទេសទាំងឡាយ បាននិងកំពុង ព្យាយាមប្រយុទ្ធបោសសម្អាតទាំងក្រុម សកម្មប្រយុទ្ធរដ្ឋឥស្លាម និងក្រុមអាល់ កៃដា ដើម្បី ជាកិច្ចការពារ អំពើភេរវកម្មអន្ដរជាតិ៕

ប្រេសិតកំពូល នុយក្លេអ៊ែរ កូរ៉េខាងជើង នឹងជួបពិភាក្សា ជាមួយអតីត មន្រ្តីទូតអាម៉េរិក នៅសិង្ហបុរី

$
0
0

ព្យុងយ៉ាង៖ ប្រេសិតកំពូល នុយក្លេអ៊ែរ របស់ប្រទេស កូរ៉េខាងជើង នៅរសៀល ថ្ងៃសុក្រនេះ បានធ្វើដំណើរ ទៅកាន់ ប្រទេសសិង្ហបុរី ដើម្បីពិភាក្សា ជាមួយអតីតអ្នកការ ទូតជាន់ខ្ពស់ របស់សហរដ្ឋអាមេរិកនៅទីនោះ។

ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ នេះឲ្យដឹងថា លោក រី យ៉ុងហូ អនុរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើង នៅមុនពេលចេញដំណើរពី ព្រលា យន្តហោះអន្តរជាតិទីក្រុង ប៉េកាំង បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកត្រូវធ្វើដំណើរទៅកាន់ប្រទេសដីកោះមួយ ក្នុងតំបន់ អាស៊ីអាគ្នេយ៍។

យោងតាមប្រភពពីផ្នែកការទូត នៅដើមខែនេះ បានឲ្យដឹងថា លោក រី បានកំណត់ពេលវេលា ដើម្បីជួបពិភាក្សា ជាមួយអតីតមន្រ្តីការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក សំរាប់ការចរចា របស់កូរ៉េខាងជើង ជាមួយនឹង លោក ស្ទេហ្វេន បូស្វតថ៍ និងលោក យ៉ូសែប ឌីត្រានី ក៏ដូចជាអ្នកជំនាញសន្តិសុខ សម្រាប់ រយៈពេលពីរថ្ងៃ គឺថ្ងៃសៅរ៍ និង អាទិត្យដើម្បីពិភាក្សា អំពីបញ្ហានុយក្លេអ៊ែរ និងទំនាក់ទំនងទ្វេភាគី។

ដំណើរទស្សនកិច្ចរបស់លោក រី ត្រូវបានធ្វើឡើងក្នុងន័យដែលទីក្រុងព្យុងយ៉ាង កំពុង ស្វែងរកជាថ្មីម្តង ទៀត ក្នុងកិច្ចពិភាក្សាទ្វេភាគីជាមួយទីក្រុងវ៉ាស៊ីនតោន បើទោះបីជាមាន ភាពតានតឹងរវាងប្រទេសទាំង ពីរដោយសារ តែខ្សែភាពយន្ដហូលីវូដ ដែលក្រុមហ៊ុន Sony នាពេលថ្មីៗនេះក៏ដោយ ដែលខ្សែភាពយន្ត ហូលីវូដ នេះ បានពណ៌នាពីការតាមធ្វើឃាត មេដឹកនាំរបស់កូរ៉េខាងជើង លោក គីម ចុងអ៊ុន។

កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ប្រទេសកូរ៉េខាងជើង បាននិយាយថា ខ្លួននឹងផ្អាកការធ្វើ តេស្តអាវុធ នុយក្លេអ៊ែរ ប្រសិនបើសហរដ្ឋអាមេរិក លុបចោលការធ្វើសមយុទ្ធយោធារួមគ្នា នៅឆ្នាំនេះ ជមួយនឹង ប្រទេស កូរ៉េខាងត្បូង៕

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សា ជាមួយ រដ្ឋមន្ត្រី នគរបាល វៀតណាម

$
0
0

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបគណៈប្រតិភូ វៀតណាម  ដឹកនាំដោយលោក  ត្រឹង ដាយ ក្វាង (Toan Dai Quang) រដ្ឋមន្ត្រីក្រសួង នគរបាល នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ចូលជួបសំដែងការ គួរសម និងពិភាក្សាការងារ នៅក្នុងជំនួបនៅវិមាន សន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី នារសៀល ថ្ងៃទី១៦ ខែមករា ។

ក្រោយពីជំនួបបានបញ្ចប់ លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មានថា លោក  ត្រឹង ដាយ ក្វាង បានបញ្ជាក់ជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី អំពីជំនួបរវាងលោក និងប្រតិភូ ជាមួយលោក ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃកម្ពុជា កាលពីព្រឹកថ្ងៃទី១៦មករានេះ។ ក្នុងជំនួបនោះ បានពិនិត្យមើលឡើងវិញ ពីកិច្ចសហប្រតិបត្តិ ការរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា កាលពីឆ្នាំ២០១៤ កន្លងទៅ និង បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ សម្រាប់ឆ្នាំ២០១៥។

កិច្ចសហប្រតិបត្តិការ ដែលផ្តោតការយកចិត្តទុកដាក់ ទៅលើការបង្កើនកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ទាំងក្នុងតំបន់ និងពិភពលោក ជំរុញកិច្ចសហប្រតិបត្តិការសម្រាប់ធានាសណ្តាប់ធ្នាប់នៅតាមខ្សែ បន្ទាត់ព្រំដែន បង្កើនកិច្ចសហប្រតិបត្តិការបង្រាប់បទល្មើសជួញដូរគ្រឿងញៀន ជួញដូរមនុស្ស និងបទឧក្រិដ្ឋកម្មឆ្លងដែន ថែមទាំងបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការបណ្តុះបណ្តាល បំពាក់បំប៉នមន្ត្រីនគរបាលផងដែរ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតប ដោយសំដែងនូវការអបអរចំពោះលទ្ធផល នៃការ ពិភាក្សាកន្លងមក និងបានសំដែងនូវ ការអបអរសាទរផងដែរ ចំពោះក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ដែលបានធ្វើការ សហការគ្នាបានយ៉ាងល្អលើវិស័យសន្តិសុខ សាធារណៈបំរើឱ្យការថែរក្សាសន្តិសុខ របស់ប្រទេស ទាំងពីរ។ ជាងនេះទៀត សម្តេចក៏បានសំដែងនូវការរីករាយ ចំពោះកិច្ចសហប្រតិបត្តិការបង្ក លក្ខណៈ ឱ្យប្រជាជន នៅតាមព្រំដែន អាចរកទទួលបាន និងជួយសម្រួលឱ្យប្រជាពលរដ្ឋកម្ពុជា បានចូលទៅ ធ្វើការព្យាបាលនៅក្នុងប្រទេស វៀតណាម ។ ក្នុងន័យនេះ សម្តេចបានសូមឱ្យ ក្រសួងទាំងពីរបន្តនូវស្មារតីសហការនេះ៕


អ៊ុយក្រែន ទាត់ចោល ព័ត៌មានថា ពួកឧទ្ទាម រឹបអូសបាន ព្រលានយន្តហោះ ដូណេតក៍

$
0
0

គៀវ៖ រដ្ឋាភិបាលអ៊ុយក្រែន បានចេញមុន ច្រានចោលនូវព័ត៌មាន ដែលពួកឧទ្ទាមបំបែករដ្ឋ អះអាងតាំងពី យប់ថ្ងៃព្រហស្បតិ៍ថា បានទន្ទ្រានកាន់កាប់ ដោយជោគជ័យ លើព្រលាន យន្តហោះអន្តរជាតិ ទីក្រុង ដូណេតក៍ ភាគខាងកើត ប្រទេសនោះ។

បច្ចុប្បន្ននេះ អាជ្ញាធរ ទីក្រុងគៀវអះអាងច្បាស់ៗថា ព្រលានយន្តហោះ នៅតែស្ថិតក្នុងកណ្តាប់ដៃ ទាហានរបស់ខ្លួន នៅឡើយទេ រហូតមកដល់ថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ ២០១៥។

គួរបញ្ជាក់ថា ក្រុមឧទ្ទាមបំបែករដ្ឋ ទីក្រុងដូណេតក៍ របស់ប្រទេសអ៊ុយក្រែន ដែលជាប់ព្រំដែន ជាមួយនឹងរុស្ស៊ីនោះ បានប្រកាសថា ពួកគេបានទន្ទ្រាន កាន់កាប់ដោយជោគជ័យហើយ ទៅលើព្រលានយន្តហោះអន្តរជាតិទីក្រុង ដូណេតក៍ ភាគខាងកើត ប្រទេសអ៊ុយក្រែន ពីកម្លាំងរបស់រដ្ឋាភិបាលទីក្រុងគៀវ ៕

ក្មាន់កាំភ្លើង ចូលគំរាមប៉ុស្តិ៍ ប៉ូលិសនៅ ជាយទីក្រុង ប៉ារីស

$
0
0

ប៉ារីស, (ស៊ីអិនអិន)៖ បុរសម្នាក់ ប្រដាប់ដោយ កាំភ្លើងខ្លីមួយដើម នៅក្នុងដៃ បានសម្រុកចូល ទៅក្នុងប៉ុស្តិ៍ ប៉ូលិស មួយកន្លែងនៅសង្កាត់ កូឡុំប៊ីស ស្ថិតនៅជាយទីក្រុង ប៉ារីស កាលពីវេលាម៉ោង ១២ និង ៤៥ថ្ងៃត្រង់ នៅថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ ២០១៥ នេះតែម្តង។

បើតាមការអះអាងពីប៉ូលិស ក្រោយការចាប់ខ្លួន នឹង សាកសួរជនខាងលើនេះ ឲ្យដឹងថា បុរសម្នាក់នេះ ទំនងជាមានបញ្ហាផ្នែកសតិអារម្មណ៍។ គួរបញ្ជាក់ថា ពេលទៅដល់ក្នុងការិយាល័យ ប៉ូលិស នោះ បុរសប្រដាប់ដោយកាំភ្លើង បានចាប់មនុស្ស ម្នាក់ធ្វើជាចំណាប់ខ្មាំងផងដែរ ហើយ ក្រោយមកក៏ត្រូវប៉ូលិស សង្គ្រោះបានមកវិញដោយសុវត្ថិភាព។
យ៉ាងណាក៏ដោយ រឿងហេតុថ្ងៃនេះ មិនទាន់អាចចាត់ចូលថាមានជាប់ពាកព័ន្ធនឹងអំពើ ភេរវកម្មនោះទេ ដោយប៉ូលិស នឹងធ្វើការស៊ើបអង្កេតបន្តទៀត៕

រាជរដ្ឋាភិបាល នឹងចំណាយ ២លានដុល្លារ តខ្សែភ្លើង និងដំឡើងកុងទ័រ ដល់ផ្ទះកម្មករ (មានវីដេអូ)

$
0
0

- កម្មករ និយោជិត និងនិស្សិត នឹងត្រូវចំណាយថ្លៃភ្លើងត្រឹម ៦១០រៀល ក្នុងមួយគីឡូវ៉ាត់

ភ្នំពេញ៖ កម្មករ កម្មារិនីកម្ពុជា នៅឆ្នាំ២០១៥នេះ បានទទួលបានរង្វាន់ធំផ្ទួនៗ ពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន ដែលរង្វាន់ទី១ គឺការដំឡើងប្រាក់ឈ្នួលគោលរហូតដល់ ១២៨ដុល្លារ និងរង្វាន់ ទី២ គឺរាជរដ្ឋាភិបាលបោះទុនវិនិយោគ ២លានដុល្លារ តបណ្តាញខ្សែ និង ដំឡើងកុងទ័រ ដល់បន្ទប់ជួល ដើម្បី ទម្លាក់តម្លៃអគ្គិសនីមកនៅត្រឹម ៦១០រៀលប៉ុណ្ណោះក្នុងមួយគីឡូវ៉ាត។ រង្វាន់ធំទាំងពីរ នឹងជួយផ្តល់ផលប្រយោ  ជន៍កាន់តែច្រើនដល់កម្មករ កម្មការិនី និង ជួយឲ្យជីវភាពរបស់ពួកគេកាន់តែប្រសើរ។

ក្នុងឱកាសអញ្ជើញបើកដាក់ឲ្យដំណើរការវារីអគ្គិសនីឬស្សីជ្រុំ ក្នុងខេត្តកោះកុង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០  ១៥ សម្តេចតេជោ បានមានប្រសាសន៍ជំរុញឲ្យអាជ្ញាធរអគ្គិសនីកម្ពុជា ក្រុមហ៊ុនអគ្គិសនីកម្ពុជា និងក្រសួងស្ថា  ប័នអជ្ញាធរាជធានី-ខេត្ត ពាក់ព័ន្ធចុះពិនិត្យឡើងវិញ នូវតម្លៃអគ្គិសនី ដែលម្ចាស់ផ្ទះជួលយកថ្លៃពីកម្មករខ្ពស់ជាង តម្លៃរបស់អគ្គិសនីកម្ពុជា។

បន្ទាប់ពីការទទួលបាននូវបទបញ្ជារបស់នាយករដ្ឋមន្រ្តី អគ្គិសនីកម្ពុជា ដែលដឹកនាំដោយលោក កែវ រតនៈ ក៏ បានបើកកិច្ចប្រជុំបន្ទាន់ និងសម្រេចតបណ្តាញខ្សែ និងដំឡើងកុងទ័រ ដល់បន្ទប់ជួលរបស់កម្មករ កម្មការិនី ដើម្បី រក្សា តម្លៃជូនកម្មករ កម្មការិនី ត្រឹម ៦១០រៀល សម្រាប់អ្នកប្រើក្រោម ៥០គីឡូវ៉ាត់ ដូចការកំណត់របស់រដ្ឋ។  ការតបណ្តាញខ្សែ និងដំឡើងកុងទ័រ ដល់បន្ទប់ជួលរបស់កម្មករ កម្មការិនីនេះ អគ្គិសនីកម្ពុជា ត្រៀមចំណាយ រហូតដល់ ២លានដុល្លារអាម៉េរិក។

លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា នៅក្នុងជំនួបផ្តល់បទសម្ភាសន៍ផ្តា ច់មុខជាមួយលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ  ២០១៥ បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុក្ខដាក់ខ្ពស់  ដល់ជីវភាព និងសុខទុក្ខរបស់កម្មករ ទើបមានការគិតគូរឲ្យដំឡើងប្រាក់ខែខ្ពស់ និងទម្លាក់តម្លៃអគ្គិសនីឲ្យមក នៅកម្រិតទាប។

លោក បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ផ្តើមចេញពីកង្វល់របស់សម្តេចតេជោ ហ៊ុន សែន ដែលលោក ចង់ឃើញពីការសម្រេចមួយ ក្នុងខ្លឹមសារតែមួយ តែទិសដៅបញ្ច្រាសទិសគ្នា។ ទី១. សម្តេចចង់ឲ្យមានប្រាក់ខែ កម្មករអប្បបរមា ឲ្យឡើងជាបន្តបន្ទាប់ ទន្ទឹមនឹងលោកចង់ទាញថ្លៃអគ្គិសនីឲ្យចុះ ដើម្បីបូកបញ្ចូលគ្នាត្បិតទិស ដៅបញ្ច្រាសទិសគ្នា តែចុងក្រោយសរុបមកវិញ បានផលច្រើនទៅលើបងប្អូនកម្មករ កម្មការិនីយើង ដែលមកធ្វើ ការនៅរាជធានីភ្នំពេញ»។

លោក កែវ រតនៈ បានឲ្យដឹងថា តាមការសិក្សារបស់ក្រុមការងារអគ្គិសនី បានរកឃើញថា នៅក្នុងរាជធានីភ្នំពេ  ញមានបន្ទប់ជួលប្រមាណជា ៣ម៉ឺនបន្ទប់។ ក្នុងនោះកម្មករ កម្មការិនី ត្រូវចំណាយថ្លៃអគ្គិសនីចន្លោះពី៨៥០ រៀល ទៅ២៥០០រៀល ក្នុងមួយគីឡូវ៉ាត់ ដែលជាមធ្យមស្ថិតនៅចន្លោះពី ១៥០០រៀល ដល់១៨០០រៀលក្នុង មួយគីឡូវ៉ាត់។ បន្ទាប់ពីរកឃើញថា តម្លៃអគ្គិសនីនេះខ្ពស់ពីតម្លៃរបស់រដ្ឋ ហើយជាបន្ទុកខ្ពស់ នៃការចំណាយ របស់កម្មករ កម្មការិនី មកពីតាមបណ្តាខេត្ត មានជីវភាពលំបាក រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គិសនីកម្ពុ ជា  បានសម្រេច និងសិក្សាពីលទ្ធភាព ទម្លាក់តម្លៃមកនៅត្រឹម ៦១០រៀលប៉ុណ្ណោះ សម្រាប់កម្មករ កម្មការិនី ដែល ប្រើអស់ក្រោម ៥០គីឡូវ៉ាត់ ក្នុងមួយខែ។

លោក កែវ រតនៈ បានទទួលស្គាល់ថា ការយកតម្លៃថ្លៃលើថាមពលអគ្គិសនីពីសំណាក់ម្ចាស់បន្ទប់ជួល  ដោយ  សារម្ចាស់ផ្ទះជួលខ្លះចង់វិនិយោគបានផលចំណេញខ្ពស់។ តែម្ចាស់បន្ទប់ជួលខ្លះទៀតយកថ្លៃ ដោយសារពួក គាត់ត្រូវចំណាយទៅការតបណ្តាញខែ្ស និងត្រូវចំណាយលើការបាត់បង់ថាមពលអគ្គិសនីនៅតាមខ្សែបណ្តាញ។

ដើម្បីដោះស្រាយបញ្ហានេះ អគ្គិសនីកម្ពុជា បានសម្រេចបោះទុន ២លានដុល្លារអាម៉េរិក ដើម្បីវិនិយោគក្នុងតប ណ្តាញខ្សែអគ្គិសនី និងដំឡើងកុងទ័រទៅដល់បន្ទប់ជួលរបស់កម្មករ កម្មការិនី ដោយមិនគិតថ្លៃ។ ការធ្វើបែបនេះ  នឹងមិនធ្វើឲ្យម្ចាស់ផ្ទះជួលត្រូវខាតបង់ដោយសារការតបណ្តាញខ្សែ និងកុងទ័រ។

លោក កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា នេះមិនមែនជាបន្ទោសទេ ពិតហើយថាបងប្អូនម្ចាស់បន្ទប់  ដែលជួលហ្នឹងគាត់ឆ្លៀតកេងប្រវ័ញ្ច។ ប៉ុន្តែជាក់ស្តែងគាត់ត្រូវប្រមូលអាការបាត់បង់តាមខ្សែ តាមអីគាត់ហ្នឹង។ ចឹ ងដើម្បីឲ្យយុត្តិធម៌ជាមួយម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា តាមរយៈការណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តី គឺវិនិយោគ  ខ្សែ និងកុងទ័រ ទៅដល់បន្ទប់បងប្អូនកម្មករ ចឹងម្ចាស់ផ្ទះអត់មានខាតអីទេ អត់រងការវិនិយោគលើខ្សែ អត់រងការ  បាត់បង់ថាមពលតាមខ្សែចម្លងបំបែកដូច្នេះគាត់រួចខ្លួន។ ខ្ញុំគិតថា យន្តការនេះ ម្ចាស់ផ្ទះក៏គួរសប្បាយចិត្ត ហើយ  ជាពិសេសបងប្អូនកម្មករ កម្មការិនី ក៏នឹងបានផលផ្លែផ្កា គឺឲ្យភ្លើងក្នុងកម្រិត ៦១០រៀលក្នុងមួយគីឡូ ដែលគាត់  ប្រើក្រោម ៥០គីឡូ»។

លោក កែវ រតនៈ បានឲ្យដឹងទៀតថា ក្រុមការងារបច្ចេកទេស បានបញ្ជាទិញកុងទ័រ ៤ម៉ឺនគ្រឿង ឌីហ្សង់ទ័រ ៤ ម៉ឺនគ្រឿង និងខ្សែរាប់ម៉ឺនម៉ែត្រពីក្រៅប្រទេស ដែលធានានូវគុណភាពខ្ពស់ និងមិនស៊ីភ្លើងរបស់កម្មករ កម្មការិនី  នោះឡើយ។ លោក កែវ រតនៈ ក៏បានឲ្យដឹងផងដែរ ការងារតបណ្តាញខ្សែនិងចាប់ផ្តើមនៅក្នុងពេលខាងមុខដ៏  ខ្លី បន្ទាប់ពីឧបករណ៍ត្រូវបាននាំមកដល់ប្រទេសកម្ពុជា ហើយរាល់ពន្ធ នៃការនាំចូលឧបករណ៍ទាំងអស់ គឺត្រូវ  បានរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកចំណាយ។

អគ្គនាយកអគ្គិសនីកម្ពុជារូបនេះ ក៏បានអំពាវនាវដល់កម្មករ កម្មការិនី ម្ចាស់ផ្ទះបន្ទប់ជួល និងអាជ្ញាធរពាក់ព័ន្ធ  ទាំងអស់ ចូលរួមសហការជាមួយអគ្គិសនីកម្ពុជា ដើម្បីសម្រេចនូវការងារទាំងអស់នេះ។

លោក កែវ រតនៈ ក៏បានប្តេជ្ញាខិតខំធ្វើការអស់ពីចិត្តពីថ្លើម ដើម្បីសម្រេចការងារតម្លៃអគ្គិសនីជូនជាប្រយោជន៍  សម្រាប់កម្មករ កម្មការិនី។  «ជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលមកធ្វើការនៅរាជធានី ភ្នំពេញ យើងខ្ញុំនឹងធ្វើការនេះហ្មត់ចត់ តាមការណែនាំ របស់សម្តេច ហើយអស់ពីចិត្តពីថ្លើម ជាមួយសហជីព  ដើម្បីឲ្យបងប្អូនមានជំនឿទុកចិត្តថា សម្តេចនេះ ជាសម្តីម៉ឺងម៉ាត់។ យើងមានថវិការួចហើយ គ្រាន់តែសុំការ យោគយល់ សុំទុកពេលឲ្យយើងខ្ញុំទិញឧបករណ៍ ពីព្រោះការទិញឧបករណ៍ហ្នឹងអាច២-៣អាទិត្យ។ ប៉ុន្តែបាន ឧបករណ៍ភ្លាម យើងប្រកាសដាក់កម្មវិធី ដាក់ផែនការការងារចុះតាមតំបន់»។

លោក កែវ រតនៈ បានឲ្យដឹងទៀតថា តំបន់ ដែលអាចនឹងដំណើរការមុនគេ គឺនៅកន្លែងដែលមានកម្មករច្រើន  ជាងគេ ដូចជានៅតាមបណ្តោយផ្លូវវេងស្រេង ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យជាដើម។

មិនត្រឹមតែកម្មករ កម្មការិនីនោះទេ ដែលនឹងត្រូវទទួលបានការចំណាយតម្លៃអគ្គិសនីមកនៅត្រឹម ៦១០រៀល  ក្រោម ៥០គីឡូវ៉ាត ដែលជាតម្លៃដើមរបស់រដ្ឋនោះ សិស្សនិស្សិត និងនិយោជិតដទៃទៀត ក៏នឹងត្រូវទទួលបាន  តម្លៃដូចគ្នានោះដែរ។ នេះបើតាមការបញ្ជាក់របស់លោក កែវ រតនៈ។

អាជ្ញាធរអគ្គិសនី ក៏នឹងបង្កើតខ្សែទូរស័ព្ទទាន់ហេតុការណ៍ (Hot Line) មួយ សម្រាប់ទទួលការរាយការណ៍ពីកម្ម ករ កម្មការិនី និយោជិត និងនិស្សិត សម្រាប់ម្ចាស់ផ្ទះណា ដែលមិនព្រមអនុវត្តន៍តាមគោលការណ៍នេះ។

កើតចេញពីការគិតគូរខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនោះ  កម្មករ កម្មការិនីកម្ពុជានាឆ្នាំ២០១៥នេះ បានទទួលរង្វាន់ថ្មីផ្ទួនៗ គឹការដំឡើងប្រាក់ឈ្នួលគោល ១២៨ដុល្លារ អាម៉េ រិក និងការប្រើប្រាស់តម្លៃអគ្គិសនី ៦១០រៀល ដូចប្រជាពលរដ្ឋទូទៅ។ លទ្ធផលកើតចេញពីការយកចិត្ត ទុក ដាក់របស់នាយករដ្ឋមន្រ្តីកម្ពុជានេះ នឹងជួយឲ្យជីវភាពរបស់ពួកគេកាន់តែល្អប្រសើរ និងធូរធារមួយកម្រិត ថែមទៀត៕

លោក កែវ រតនៈ ក្នុងពេលផ្តល់បទសម្ភាសន៍ដល់លោក សយ សុភាព

ទស្សនៈ និងមតិ ៖ អត្ថប្រយោជន៍ ដែលកម្មករ-កម្មការិនី ទទួលបាននៅឆ្នាំ ២០១៥

$
0
0

ដោយ ៖ ទុំ សុម៉ាល័យ

ភ្នំពេញ ៖ នៅសល់តែ ២សប្តាហ៍ទៀតប៉ុណ្ណោះ កម្មករ និយោជិតជាង ៧០ម៉ឺននាក់ នឹងទទួលបាននូវប្រាក់ឈ្នួល គោល ១២៨ដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ឈ្នួលគោល ជូនដល់ពួកគេកាលពី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅ ដោយក្នុងនោះប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន បានរួមចំណែកអន្តរា គមន៍ផងដែរ ។ ដូច្នេះកម្មករ និយោជិតទាំងអស់ពិតជានឹងរីករាយជាមួយនឹងការទទួលបាន នូវប្រាក់ខែគោលខាងលើ ដោយមិនទាន់គិតបញ្ចូលប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតនោះទេ ។ ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតដែល កម្មករ និយោជិតនឹងទទួលបានអត្ថប្រយោជន៍ពីរាជរដ្ឋាភិបាល គឺតាមរយៈដែលរដ្ឋាភិបាលតម្រូវឲ្យកម្មករ និយោជិត ប្រើប្រាស់ភ្លើងត្រឹមតែ ៦១០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ដែលពួកគេទទួលបាននូវការប្រើប្រាស់ ៥០គីឡូវ៉ាត់ចុះ ក្រោម ខណៈដែលបច្ចុប្បន្នកម្មករ-កម្មការិនីទាំងនោះ បានចំណាយបង់ថ្លៃភ្លើងជាមធ្យមពីចន្លោះ ១៨០០រៀល ទៅ ២៥០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ហើយពួកគេប្រើត្រឹមតែ ៣០គីឡូវ៉ាត់ម៉ោង ក្នុង១ខែប៉ុណ្ណោះ ។

តាមការគិតត្រួសៗជាមធ្យម កម្មករ និយោជិតក្នុងមួយបន្ទប់ជួលពួកគេប្រើប្រាស់អស់ ៣០គីឡូវ៉ាត់ ដោយចំណាយ ថវិកាប្រហាក់ប្រហែលជាង ៣ម៉ឺនរៀល បើគិតជាដុល្លារប្រហាក់ប្រហែល ៧ដុល្លារ ។ ដូច្នេះនៅពេលដែលអាជ្ញាធរ អគ្គិសនីកម្ពុជា រៀបចំតបណ្តាញ និងបំពាក់កុងតឺថ្មីចូលទៅដល់បន្ទប់ជួលរបស់ពួកគេនៅពេលណា ពួកគេនឹងទទួល បាននូវអត្ថប្រយោជន៍ ៧ដុល្លារ ១ខែបន្ទាប់មក ។ មានន័យថា ប្រាក់ឈ្នួលគោលរបស់កម្មករ ១២៨ដុល្លារ បូកនឹង ៧ដុល្លារថ្លៃភ្លើងដែលរដ្ឋាភិបាលជួយបំពេញបន្ថែមតាមរយៈ នៃការតបណ្តាញ និងតម្លៃភ្លើង ៦១០រៀលនេះ  ធ្វើឲ្យ ពួកគាត់ទទួលបានប្រាក់ដល់ ១៣៥ដុល្លារ ។

នៅពេលអនាគត ឬក៏ព្រមជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ពិនិត្យទៅលើគោលនយោបាយទឹក ចំពោះកម្មករ និយោជិតទាំងនោះបន្ថែមទៀត ចំណូលរបស់ពួកគាត់នឹងកើនឡើង កាន់តែខ្ពស់ ។

សូមបញ្ជាក់ថា តម្លៃទឹកដែលពួកគាត់ប្រើប្រាស់សព្វថ្ងៃក្នុងមួយម៉ែត្រគីប ចាប់ពី ២០០០រៀល ទៅដល់ ៤០០០រៀលហើយមានកន្លែងខ្លះលក់ទឹកជាពាងទៅទៀត ។

នៅក្នុងកិច្ចប្រជុំត្រីភាគី រវាងរដ្ឋាភិបាល អង្គការជីម៉ាក និងសហជីពកន្លងទៅ ក្រុមសហជីពបានស្នើឲ្យរដ្ឋាភិបាលជួយ បញ្ចុះតម្លៃអគ្គិសនីប្រើប្រាស់ ថ្លៃទឹក និងជួយទប់ស្កាត់កុំឲ្យថ្លៃជួលផ្ទះឡើង ក៏ដូចជាអតិផរណាទំនិញ ។ ឥឡូវនេះរដ្ឋា ភិបាលបានទទួលយកនូវសំណើមួយចំណុច របស់សហជីពហើយ គឺការបញ្ចុះតម្លៃអគ្គិសនី ប្រសិនបើរដ្ឋាភិបាល ទទួលយកបញ្ហាថ្លៃទឹក និងផ្ទះឈ្នួលឡើងថ្លៃ ទៅពិចារណាថែមទៀត នោះជីវភាពកម្មករ-កម្មការិនី ពិតជាកាន់តែល្អ ប្រសើរ មិនត្រឹមតែពួកគេទេ សូម្បីតែក្រុមគ្រួសារ សាច់ញាតិរបស់ពួកគេក៏ទទួលបាននូវប្រាក់ចំណូលខ្ពស់ផងដែរ ។ បើនិយាយអំពីកម្រិតនយោបាយ គឺគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាលជាអ្នកទទួលផលចំណេញ ច្រើន ធ្វើឲ្យកម្មករនិយោជិត និងក្រុមគ្រួសាររបស់ពួកគាត់មានជំនឿកាន់តែខ្លាំងឡើង ទៅលើការដឹកនាំ របស់គណ បក្សប្រជាជន ។ នេះបង្ហាញឲ្យឃើញ ជាផ្នែកមួយនៃកំណែទម្រង់ស៊ីជម្រៅនៃរាជរដ្ឋាភិបាល របស់សម្តេច ហ៊ុន សែន នៅក្នុងអាណត្តិទី៥នេះ ដែលកើតចេញពីការបោះឆ្នោតសភា នីតិកាលទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៣ កន្លងទៅនេះ ៕

សកម្មជន CNRP ត្រៀមជំទាស់លោក កឹម សុខា ស្នើដាក់កូនស្រី ជំនួសកៅអីតំណាងរាស្រ្ត កែវ សម្បត្តិ

$
0
0

ភ្នំពេញ ៖ សកម្មជន របស់គណបក្សសង្រ្គោះជាតិជាច្រើន ប្រចាំមណ្ឌលភ្នំពេញ បាននាំគ្នាអះអាងថា ប្រសិនបើលោក កឹម សុខា ស្នើសុំដាក់ឈ្មោះកូនស្រីរបស់ខ្លួន ជំនួសកៅអីលោក កែវ សម្បត្តិ ដែលជាតំណាងរាស្រ្តប្រចាំមណ្ឌលភ្នំពេញ លេខរៀងទី៥នោះ ពួកគេនឹងនាំគ្នាប្រឆាំងតវ៉ា ព្រោះតាមគោលការណ៍ អ្នកដែលត្រូវជំនួសកៅអីលោក កែវ សម្បត្តិ គឺលោកស្រី ហ៊ីង សុខុម ។

ប្រភពព័ត៌មានពីសកម្មជន របស់គណបក្សសង្រ្គោះជាតិមួយចំនួន ដែលនៅក្បែរៗលោក សម រង្ស៊ី បានលួចបង្ហើបឲ្យ ដឹងថា ក្រោយពីផែនការដាក់បេក្ខភាព កូនស្រីរបស់ខ្លួន ឈ្មោះ កឹម មនោវិទ្យា ទៅក្នុងសមាសភាពគណៈកម្មាធិការ ជាតិ រៀបចំការបោះឆ្នោតមិនបានសម្រេច ដោយសារមានប្រតិកម្ម និងអ្នកជំទាស់ជាច្រើនរួចមក លោក កឹម សុខា បានបង្វែមុខព្រួញពីការចង់ឲ្យកូនស្រីខ្លួនធ្វើជាសមាជិក គ.ជ.ប ដោយឲ្យមកធ្វើជាអ្នកតំណាងរាស្រ្តវិញ ។ ក្នុងនោះ ថ្មីៗនេះ ក្រោយពីលោក កែវ សម្បត្តិ អ្នកតំណាងរាស្រ្តលេខរៀងទី៥ ប្រចាំមណ្ឌលភ្នំពេញកូតា ខាងលោក កឹម សុខា ដែលមានវ័យជាង ៧០ឆ្នាំ ធ្លាក់ខ្លួនឈឺខ្លាំងមិនអាចធ្វើការកើត លោក កឹម សុខា ក៏មានគំនិតដកលោក កែវ សម្បត្តិ ចេញ រួចហើយស្នើសុំ គ.ជ.ប ដោះដូរលេខរៀងបេក្ខភាព ដើម្បីសម្រួលឲ្យកូនស្រីរបស់លោកឈ្មោះ កឹម មនោវិទ្យា ចូលអង្គុយកៅអីតំណាងរាស្រ្តីជំនួស ដោយយកលោក កែវ សម្បត្តិ ទៅធ្វើជាទីប្រឹក្សាដើម្បីទទួលបាន ប្រាក់ខែទុក ព្យាបាលជំងឺ ។ ប៉ុន្តែ ក្រោយពីដឹងថា លោក កឹម សុខា មានគម្រោងបែបនេះ សមាជិក និងសកម្មជនសំខាន់ៗរបស់ គណបក្សសង្រ្គោះជាតិកូតា របស់លោក សម រង្ស៊ី បាននាំគ្នាប្រតិកម្ម ហើយនាំគ្នាត្រៀមធ្វើការជំទាស់ចេញមុខទៀត ផង បើ លោក កឹម សុខា ហ៊ានស្នើសុំបែបនេះមែន ព្រោះយោងតាមបញ្ជី លេខ រៀងបេក្ខភាពតំណាងរាស្រ្ត មណ្ឌល ភ្នំពេញ របស់គណបក្សសង្រ្គោះជាតិ ដែលទទួលបានកៅអីសភាចំនួន ៧នោះ លេខរៀងទី៨ គឺអ្នកស្រី ហ៊ីង សុខុម ដូចនេះ បើអ្នកតំណាងរាស្រ្តណាម្នាក់ ក្នុងចំណោមអ្នកតំណាងរាស្រ្តទាំង ៧រូប បាត់បង់សមាជិកសភាគឺអ្នកស្រី ហ៊ីង សុខុម នឹងត្រូវបានស្នើសុំស្បថចូលអង្គុយកៅអី សភាជំនួសជាស្វ័យប្រវត្តិ ។ ប៉ុន្តែ ទំនងលោក កឹម សុខា យល់ថា កៅអី លោក កែវ សម្បត្តិ ជាកូតារបស់លោកដែលមានតែមួយកៅអីនេះគត់ហើយមើលទៅ បានជាគាត់ចង់ស្នើដាក់កូនស្រីចូលជំនួស ខណៈបេក្ខភាពលេខរៀងទី៨ អ្នកស្រី ហ៊ីង សុខុម ជាកូតារបស់លោក សម រង្ស៊ី នោះ ។

បច្ចុប្បន្ននេះ ដោយសារដឹងថា មានសកម្មជននៅចាំជំទាស់ច្រើន បានធ្វើឲ្យលោក កឹម សុខា មានការខ្វល់ខ្វាយ ហើយខិតខំដើរបញ្ចុះបញ្ចូលគាំទ្រកូនស្រីរបស់ខ្លួន ក្រោមហេតុផលកៅអីលោក កែវ សម្បត្តិ ជាកូតារបស់ខ្លួន ។

សូមបញ្ជាក់ថា កន្លងមកក្រោយពីសមត្ថកិច្ចធ្វើការឃាត់ខ្លួន លោក មាជ សុវណ្ណរ៉ា បេក្ខជនតំណាងរាស្រ្តមណ្ឌល បន្ទាយមានជ័យ យកទៅឃុំតាមបញ្ជាតុលាការ លោក កឹម សុខា បានប្រកាសថា លោកនឹងខ្នះខ្នែងជួយលោក មាជ សុវណ្ណរ៉ា ឲ្យបាននៅក្រៅឃុំតាមរយៈធ្វើយ៉ាងណាសម្រួលនីតិវិធីឲ្យលោកក្លាយទៅជាអ្នកតំណាងរាស្រ្ត ។ ក្នុងនោះ លោកបានផ្តល់គំនិតឲ្យលោក យន្ត ថារ៉ូ អ្នកតំណាងរាស្រ្តលេខរៀងទី២ ខេត្តបន្ទាយមានជ័យ កូតាលោក សម រង្ស៊ី ធ្វើការលាលែងចេញ ដើម្បីកែសម្រួលសមាសភាព បេក្ខភាពតំណាងរាស្រ្តឲ្យលោក មាជ សុវណ្ណរ៉ា បានធ្វើជាតំណាង រាស្រ្ត តែគំនិតរបស់ លោក កឹម សុខា ខាងលើបានធ្វើឲ្យលោក យន្ត ថារ៉ូ ជំទាស់ដាច់ក្បាល ព្រោះសំអាងថា លោក មិនដែលធ្វើអ្វីខុស ហើយលុយបង់បក្សលោកបង់មិនដែលខាន រឿងអីឲ្យលោកលាលែង ។

អ្នកដឹងរឿងបានអះអាងថា មិនមែនលោក កឹម សុខា មិនដឹងថា លោក យន្ត ថារ៉ូ មិនសុខចិត្តនោះទេ តែការនិយាយ របស់លោក កឹម សុខា គ្រាន់តែជាការលួងចិត្ត លោក មាជ សុវណ្ណរ៉ា ដែលកំពុងដេកក្នុងគុកតែប៉ុណ្ណោះ ព្រោះលោក មាជ សុវណ្ណរ៉ា ជាមនុស្សរបស់លោក ដែលខំស្រែកជួយលោកនៅអាម៉េរិកកន្លងមក ធ្វើឲ្យលោកទទួលបានលុយជា ច្រើនពីអ្នករស់នៅអាម៉េរិក ។

ធាតុពិតការខ្វាយខ្វល់របស់លោក មិនមែនជួយលោក មាជ សុវណ្ណរ៉ា នោះទេ គឺខ្វាយខ្វល់រឿងជួយកូនស្រីរបស់ខ្លួន ឲ្យបានធ្វើជាអ្នកតំណាងរាស្រ្តជំនួសកៅអីលោក កែវ សម្បត្តិ ឯណោះសោះ ៕

អត្ថបទស្រាវជ្រាវ ៖ សង្រ្គាមមិនប្រកាស ក្នុងល្បែងនយោបាយ បញ្ចុះ តម្លៃប្រេង

$
0
0

ខាងក្រោមនេះ ជាអត្ថបទ ស្រាវជ្រាវផ្ទាល់ខ្លួន របស់លោក ហើស សិរីធន ដែលបានខិតខំស្រាវជ្រាវ សម្រាប់ចែក រំលែកតិចតួចស្តួចស្តើង ជូនដល់មិត្តអ្នកអាន ។

ប្រវត្តិរឿង

ចុចអាន៖ តើសមាគមសេដ្ឋកិច្ចអាស៊ាន អាចកកើតបានតាមកាលកំណត់ នាឆ្នាំ២០១៥ ដែរឬទេ?

លោក ប៉ា សុជាតិវង្ស៖ រាជរដ្ឋាភិបាល នឹងបញ្ចប់លែង ឲ្យមាន អនក្ខរជន នៅឆ្នាំ២០១៥នេះ

$
0
0

ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី ភ្នំពេញបានមាន ប្រសាសន៍ថា ផ្អែកតាមអនុសាសន៍ ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលបានកំណត់ថា នឹងបញ្ចប់លែងឲ្យមានអនក្ខរជន ឬបញ្ចប់ការ អប់រំសម្រាប់អ្នកទំាងអស់គ្នាក្នុងឆ្នាំ២០១៥នេះ។

ថ្លែងនៅក្នុងពិធីបិទសន្និបាតអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ នៅមន្ទីរអប់រំរាជធានី កាលពីរសៀលថ្ងៃទី១៦ ខែមករា ដោយមានចូលរួមពីភាគីពាក់ព័ន្ធ និងលោកគ្រូ អ្នកគ្រូជាច្រើនរូបនោះ លោក ប៉ា សុជាតិវង្ស មានប្រសាសន៍ថា «ផ្អែក តាមអនុសាសន៍របស់សម្តេចតេជោ ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការផ្តល់ឱកាស និងបង្កលក្ខណៈឲ្យកុមារ កុមារី ជាពិសេសកុមារ និងយុវជនយើង បានចូលរួមគ្រប់ៗគ្នា ក្នុងនោះរាជរដ្ឋាភិបាលបានកំណត់ថា នឹងបញ្ចប់លែង ឲ្យមានអនក្ខរជន ឬបញ្ចប់ការអប់រំសម្រាប់អ្នកទំាងអស់គ្នាក្នុងឆ្នាំ២០១៥នេះ»។

លោកបន្តថា ស្នាដៃ និងសមិទ្ធផលទំាងនេះ បានកើតឡើងពីការយកអស់កម្លំាងកាយចិត្ត និងប្រាជ្ញាស្មារតី របស់មន្រ្តី អប់រំគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សា នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ហើយក៏មិន អាចកាត់ផ្តាច់បានចេញពីការចូលរួមសហការគំាទ្រពីសំណាក់ក្រសួង ស្ថាប័នជាតិ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ សំដៅរួមចំណែកជំរុញឲ្យមានកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម លើកកម្ពស់គុណភាពអប់រំ បំនិនជីវិត ដែលឈានទៅបំបាត់ទំាងស្រុងនូវអនក្ខរភាពទំាងនៅទីក្រុង និងជនបទ។

ជាមួយគ្នានោះដែរ លោក ជា ជាតិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ក៏បានលើកឡើងផងដែរថា ដើម្បីឈានទៅដល់ការលុបបំបាត់នេះ ភាគីពាក់ព័ន្ធប្រមូលកុមារតូចឲ្យបានចូលរៀនតាមគ្រប់រូបភាព ដោយសហការ ជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍ ដៃគូអភិវឌ្ឍន៍នានា ប្រមូលកុមារតូចឲ្យ ទទួលបានសេវា អប់រំគ្រប់រូបភាពជាពិសេសកុមារអាយុ ០៥ឆ្នាំ ឲ្យចូលរៀននៅសាលាមត្តេយ្យ។

ដើម្បីបង្កើន គុណភាពអប់រំ មន្ទីរបានខិតខំពង្រឹងលទ្ធផលនៃការសិក្សាប្រកបដោយគុណភាព តាមរយៈការផ្តល់ចំណេះដឹង បំណិន ឥរិយាបថ និងការចេះរួមរស់ប្រកបដោយសុខដុមរម្យនាក្នុងសង្គម។ ពង្រីកកម្មវិធី អប់រំកុមារតូចតាមផ្ទះ បន្តពង្រឹង និងពង្រីកថ្នាក់មតេ្តយ្យកម្រិតខ្ពស់ ថ្នាក់បឋមសិក្សា។ បង្កើនកិច្ចសហការជាមួយអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ ស្រង់ស្ថិតិកុមារគ្រប់អាយុឲ្យបានចូលរៀនតាមលំដាប់ឆ្នាំ៕


សន្និសីទ ពិភពលោក ស្ដីពីទេសចរណ៍ និងវប្បធម៌ នឹងរៀបចំ នៅដើមខែកុម្ភះ ឆ្នាំនេះ នៅសៀមរាប-អង្គរ ក្រោមប្រធានបទ “ការបង្កើតភាពជាដៃគូថ្មី”

$
0
0

សៀមរាប ៖ នៅថ្ងៃទី៤-៦ ខែកុម្ភះ ឆ្នាំ២០១៥ខាងមុខនេះ នៅលើទឹកដីវប្បធម៌ ប្រវត្តិសាស្ដ្រសៀមរាប-អង្គរ នឹងមានការរៀបចំ សន្និសីទពិភពលោក ស្ដីពី ទេសចរណ៍ និងវប្បធម៌ របស់អង្គការទេសចរណ៍ពិភពលោក និងអង្គការយូណេស្កូ ក្រោមប្រធានបទ “ការបង្កើតភាពជាដៃគូរថ្មី” ។ សន្និសីទដ៏ធំ និងជាលើកដំបូងនេះ នឹងគ្រោងមានប្រតិភូ ថ្នាក់រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំពីបណ្ដា ៧៥ប្រទេស ក្នុងពិភពលោកមកចូលរួមប្រមាណជា ៨០០រូប ។

នៅក្នុងកិច្ចប្រជុំ ពិនិត្យការងារត្រៀមរៀបចំ សន្និសីទពិភពលោកនេះ កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តសៀមរាប គឺមានការអញ្ជើញចូលរួមពី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃសន្និសីទ, លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប, និងលោក ស៊ូ ភិរិន្ទ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ទីរ ក្រសួង អង្គភាព អាជ្ញាធរជាតិអប្សរា និងសមត្ថកិច្ចពាក់ព័ន្ធ ប្រមាណជា ៧០រូប ។

លោករដ្ឋមន្ត្រី ថោង ខុន បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំនោះថា សន្និសីទ ស្ដីពី ទេសចរណ៍ និងវប្បធម៌នេះ នឹងមានការចូលរួមពីប្រតិភូជាតិ អន្តរជាតិ ដែលជាសមាជិករដ្ឋាភិបាល គណៈប្រតិភូថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ និងវប្បធម៌ ឥស្សរជនល្បីៗ និងមន្ត្រីជំនាញជាន់ខ្ពស់ផ្នែកទេសចរណ៍ និងវប្បធម៌ ព្រមទាំងវាគ្មីនល្បីៗ មកពីបណ្ដាប្រទេសនានា នៅជុំវិញពិភពលោកប្រមាណជា ៨០០រូប ។

លោកបញ្ជាក់ថា សម្រាប់ការបើកសន្និសីទនេះ ជាផ្លូវការនៅព្រឹកថ្ងៃទី៤ កុម្ភះ ២០១៥ នឹងស្ថិតក្នុងអធិបតីភាពរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងវត្តមានរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ។ ហើយសម្រាប់ពិធីជប់លៀងស្វាគមន៍ គណៈប្រតិភូ និងកម្មវិធីសម្ដែងសិល្បៈ នាពេលល្ងាចថ្ងៃដដែលនោះ នៅបរិវេណទីលានជល់ដំរី ក្រោមព្រះរជាធិបតីរបស់ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

លោកបានបញ្ជាក់ថា សម្រាប់គណៈប្រតិភូអន្តរជាតិ ដែលបានចុះឈ្មោះត្រឹមថ្ងៃទី១៣ មករា ២០១៥ មានចំនួន ៤០៣នាក់ ដែលមកពីចំនួន ៧៥ប្រទេស ។ ក្នុងនោះមានថ្នាក់រដ្ឋមន្ត្រី ៤១រួប មកពី ៣៧ប្រទេស, ថ្នាក់អគ្គលេខាធិការមាន ៣រូប មកពី ៣ប្រទេស, ភរិយាប្រធានប្រតិភូ ១៩រូប, ថ្នាក់បច្ចេកទេស ចំនួន ៣៣៥រូប ក្នុងនោះ មានវាគ្មិនជាតិ និងអន្តរជាតិ មាន ២២រូប ផងដែរ ជាមួយគ្នានោះ ខាងភាគី អង្គការទេសចរណ៍ពិភពលោក (UNWTO) បាននិងកំពុងរង់ចាំចម្លើយពីលោកស្រី Angelina Julie តារាហូលីវូដដ៏ល្បី មកធ្វើជាវាគ្មិន ផងដែរ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

នាយឧត្តមសេនីយ៍ ម៉ឹង សំផន សម្ពោធអគារ ទីចាត់ការមួយខ្នង របស់មជ្ឈមណ្ឌល ហ្វឹកហ្វឺនក្រាំងចេក

$
0
0

កំពង់ស្ពឺ៖ រដ្ឋលេខាធិការ ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ម៉ឹង សំផន នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ នេះ បានសម្ពោធដាក់ឲ្យប្រើប្រាស់ នូវអគារទីចាត់ការមួយខ្នង របស់មជ្ឈមណ្ឌលហ្វឹកហ្វឺន ក្រំាងចេក ដោយក្នុងនោះ ក៏មានការចូលរួមពីសំណាក់ នាយទាហានជាន់ខ្ពស់ អនុព័ន្ធយោធាវៀតណាម រួមនិងប្រជាពលរដ្ឋជាផងដែរ។

នាមជ្ឈមណ្ឌលហ្វឹកហ្វឺនមិត្ដភាព ឥណ្ឌូនេស៊ីក្រាំងចេក ឧត្ដមសេនីយ៍ឯក នួន ណារិន បានថ្លែងឲ្យដឹងថា ផ្ដើមចេញពី ទំនាក់ទំនងមិត្ដភាព និងកិច្ចសហប្រតិបត្ដិការ រវាងកងយោធពលខេមរភូមិន្ទ (ខ.ភ.ម.) និងកងទ័ពប្រជាជនវៀតណាមកន្លងមក បានជួយឧបត្ថម្ភ ដល់បញ្ជាការដ្ឋានអង្គរក្សរួមមានសម្ភារ ថវិកា និងជួយបណ្ដុះ បណ្ដាលធនធានមនុស្ស ព្រមទាំងសាងសង់អគារជាច្រើន ហើយថ្ងៃនេះអគារទីចាត់ការ របស់មជ្ឈមណ្ឌល ក៏ត្រូវដាក់សម្ពោធឱ្យ ប្រើប្រាស់នៅពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត តាមរយៈអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា ។

អនុព័ន្ធយោធាវៀតណាម វរសេនីយ៍ឯក ង្វៀន អាញ់យ៉ុង ក៏បានថ្លែងដែរថា កម្ពុជាជាប្រទេសភូមិផងរបងជាមួយ ធ្លាប់មានប្រវត្ដិតស៊ូ រួមសុខ រួមទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមក ការផ្ដល់អគារទីចាត់ការ របស់កងទ័ពប្រជាជនវៀតណាម នាពេលនេះបានអនុវត្ដទៅ តាមអនុស្សរណៈយោគយល់គ្នារវាង ក្រសួងការពារជាតិនៃប្រទេសទាំង២ផងដែរ។

រដ្ឋលេខាធិការក្រសួងការពារជាតិ នាយឧត្ដមសេនីយ៍ ម៉ឹង សំផន បានមានប្រសាសន៍ថា កន្លងមក បញ្ជាការដ្ឋានអង្គរក្ស បានសម្រេចនូវលទ្ធផល និងស្នាដៃ ដ៏ត្រចះត្រចង់ ជាច្រើន ហើយជាពិសេសនោះ បានចូលរួមចំណែកក្នុងកិច្ចការពារ អធិបតេយ្យភាព បូរណភាពទឹកដីនៅ សមរភូមិទិសប្រាសាទព្រះវិហារ ហើយ ថែមទាំងបានខិតខំ រក្សាការពារសន្ដិសុខសុវត្ថិភាព ជូនសម្ដេចតេជោសែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច កិត្ដិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុម គ្រួសារ ថ្នាក់ដឹកនាំឥស្សរជនជាន់ខ្ពស់ជាតិ និងអន្ដរជាតិ។ ក្រៅពីភារកិច្ចស្នូលទាំងនេះ បញ្ជាការដ្ឋានអង្គរក្សនូវសម្រេចបាន កិច្ចការធំៗជាច្រើនទៀត ហើយទទួល បានការស្ងើចសរសើរ ពីប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការ ខ.ភ.ម. ដូចជាការងារកសាង កងឯកភាពហ្វឹកហ្វឺន បណ្ដុះបណ្ដាលធនធាន មនុស្ស ការងារជួយប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍកិច្ចការសង្គមជាច្រើន។

ឆ្លៀតក្នុងឱកាសននោះដែរ នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានផ្ដល់អនុសាសន៍មួយចំនួន ដល់បញ្ជាការដ្ឋានអង្គរក្ស ធ្វើយ៉ាងណាត្រូវបន្ដ ពង្រីកស្នាដៃថ្មីៗថែម ទៀត អនុវត្ដឱ្យបានប្រពៃណីដ៏ផូរផង់របស់ខ.ភ.ម. ក្នុងបុឰហេតុការពារ និងអភិវឌ្ឍមាតុភូមិ។

ជាចុងក្រោយ រដ្ឋលេខាធិការ ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានបំពាក់គ្រឿងឥស្សរិយយស ជូននាយទាហាន សប្បុរសជនដែលមានស្នាដៃ និងផ្ដល់ជាអំណោយរួមមាន អង្ករ១០តោន, មី ៣០កេសធំ, ត្រីខ ២៥កេស, និងថវិកាចំនួន១០លានរៀល ដល់បញ្ជាការដ្ឋានអង្គរក្ស ដោយឡែកប្រជាពលរដ្ឋ ដែលចូលរួមចំនួន ២៥០នាក់ ម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល និងសារ៉ុងមួយ ឯក្រុមប្រឹក្សាឃុំចំនួន១០នាក់ ម្នាក់ៗទទួលបានថវិការ២ម៉ឺនរៀល និងសារុងមួយផងដែរ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

សកម្មជន នយោបាយ មកពីឃុំ សង្កាត់១៥ ក្នុងខេត្តកំពង់ស្ពឺ សំរេចចិត្តភ្លាមៗ បង្កើតបក្សមូលដ្ឋាន

$
0
0

កំពង់ស្ពឺ៖ សកម្មជននយោបាយ ប្រមាណ៦០នាក់ មកពីឃុំ សង្កាត់ចំនួន១៥ របស់ស្រុក ក្រុងចំនួន៥ នៃខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥នេះ បានជួបជុំគ្នាជាមួយមេបណ្ដាញខ្មែរដើម្បីខ្មែរ គឺក្រោយពីការជជែកពិភាក្សា សួរដេញដោលគ្នារួចហើយ ពួកគេបានសម្រេចចិត្ត បង្កើតគណបក្សមូលដ្ឋានទាំង១៥ឃុំ សង្កាត់នោះតែម្តង។

ការសម្រេចចិត្ត បង្កើតគណបក្សនយោបាយ នៅមូលដ្ឋានឃុំ សង្កាត់របស់ពួកគេនេះ គឺមានឃុំភាគច្រើន បំផុតមានសមាជិក ជាក្បាលម៉ាស៊ីនគ្រប់គ្រាន់ ចាប់ពី៥នាក់ឡើងទៅរួចទៅហើយ ដែលប្តេជ្ញាចិត្តខ្ពស់រួមគ្នាថា បង្កើតគណបក្សនៅតាមឃុំ សង្កាត់ឲ្យបាន។ ចំពោះសកម្មជននយោបាយ មកពីឃុំដទៃទៀត ក៏ពេញចិត្តគាំទ្រគំនិត ដោយសន្យាថា នឹងបង្កើតគណបក្ស នៅតាមមូលដ្នានដែរ ប៉ុន្តែពួកគេត្រូវការពេលវេលាមួយរយៈសិន ដើម្បីស្វែងរកសមាជិក ជាក្បាលម៉ាស៊ីនរបស់ខ្លួន ឲ្យបានចាប់ពី៥នាក់ឡើងទៅ។

ជារួមសកម្មជននយោបាយ ១៥ឃុំ សង្កាត់ មកពីស្រុកចំនួន៥ របស់ខេត្តកំពង់ស្ពឺនេះ ប្តេជ្ញាបង្កើតបក្សមូលដ្ឋានទាំងអស់គ្នា។ ចំណែកឃុំ សង្កាត់ ដែលមានសមាជិកក្បាលម៉ាស៊ីន គ្រប់ចំនួនរួចហើយ ពួកគេបានស្មើឲ្យបណ្ដាញខ្មែរដើម្បីខ្មែរ បើកវគ្គបណ្ដុះបណ្ដាល ដល់ពួកគេឲ្យបានឆាប់ៗ អំពីច្បាប់ ទ្រឹស្ដី និងមេរៀន ងាយស្រួលឲ្យពួកគេបង្កើត គណបក្សនយោបាយ នៅតាមមូលដ្ឋានឃុំ សង្កាត់នេះ ឲ្យបានលឿនបំផុត។

តាមការចង់បាន របស់សកម្មជននយោបាយទាំងនោះ ថ្នាក់ដឹកនាំបណ្ដាញខ្មែរដើម្បីខ្មែរ បានសម្រេចចិត្តភ្លាមៗដែរ គឺជ្រើសយកថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៥ (២យប់ ៣ថ្ងៃ) បើកវគ្គបណ្ដុះបណ្ដាល ដល់ក្រុមទី១ មាន៨ឃុំ សង្កាត់ជាមុន បន្ទាប់មកក្រុមទី២ មាន៧ឃុំ សង្កាត់ មិនទាន់កំណត់ ពេលនៅឡើយ។

ថ្នាក់ដឹកនាំ របស់បណ្ដាញខ្មែរដើម្បីខ្មែរ ដែលបានទៅជួបសំណេះសំណាល ជជែក ពិភាក្សា វែកញែក សួរដេញដោលគ្នា ជាមួយសកម្មជននយោបាយ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺនេះ គឺមានលោកបណ្ឌិត យ៉ង សាំងកុមារ, លោកបណ្ឌិត កែម ឡី និងក្រុមការងាររបស់បណ្ដាញខ្មែរដើម្បីខ្មែរ ចំនួន៧នាក់ទៀត។

សូមបញ្ជាក់ថា ឈ្មោះរបស់គណបក្ស នៅតាមមូលដ្ឋានឃុំ សង្កាត់ នៅទូទាំងប្រទេស ដែលជួយសម្របសម្រួល បង្កើតដោយបណ្ដាញខ្មែរដើម្បីខ្មែរ គឺមានឈ្មោះតែមួយដូចគ្នា។ បច្ចុប្បន្នមិនទាន់មានឈ្មោះ ជាផ្លូវការនៅឡើយទេ ទើបបណ្ដាញខ្មែរដើម្បីខ្មែរ បានស្នើឲ្យសកម្មជននយោបាយ នៅតាមឃុំ សង្កាត់នីមួយៗ ជួយជ្រើសរើសឈ្មោះ ស្លាកសញ្ញា និងគុណតម្លៃ (បាវចនា) របស់គណបក្សមូលដ្នាន។ បន្ទាប់មក ឈ្មោះ ស្លាកសញ្ញា និងគុណតម្លៃទាំងអស់នោះ នឹងធ្វើការជ្រើសរើសយកជាផ្លូវការ តែមួយប៉ុណ្ណោះនៅពេលខាងមុខ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ថ្នាក់ដឹកនាំ CPP ស្រុកព្រៃកប្បាស ជំរុញឱ្យ អាជ្ញាធរ​​ និងសកម្មជន បង្កើតវេទិកា សាធារណៈ ឱ្យច្រើន សម្រាប់ឆ្នាំថ្មីនេះ

$
0
0

តាកែវ៖ ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកព្រៃកប្បាស រួមមាន លោក ពេជ សោភ័ន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសហប្រធាន ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកព្រៃកប្បាស និងលោក យឹម ណុលសន អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលជាអនុប្រធានក្រុមការងារចុះជួយស្រុកព្រៃកប្បាស នៅឆ្នាំថ្មី២០១៥នេះ បានជំរុញឱ្យអាជ្ញាធរ និងសកម្មជន គណបក្សប្រជាជន បន្តបង្កើតវេទិកាសាធារណៈ ឱ្យបានច្រើនជាងឆ្នាំមុនថែមទៀត ដើម្បីលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋមូលដ្ឋាន បានបញ្ចេញមតិផ្សេងៗ ទាក់ទងនឹងបញ្ហា របស់ពួកគេ។

ការអំពាវនាវជាថ្មីនេះ បានធ្វើឡើងក្នុងពេលដែល ថ្នាកដឹកនាំគណបក្សប្រជាជនកម្ពុជា ស្រុកព្រៃកប្បាស ទាំង២រូបនេះ ចូលរួមជាអធិបតី ក្នុងពិធីបូកសរុបលទ្ធផល ការងារបក្សប្រជាជនកម្ពុជាស្រុកព្រៃកប្បាស ប្រចាំឆ្នាំ ២០១៤ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០១៥ នៅទីស្នាក់ការសហភាពសហព័ន្ធយុវជន ស្រុកព្រៃកប្បាស ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥។

លោកពេជ សោភ័ន បានមានប្រសាសន៍ថា សម្រាប់ការងារមូលដ្ឋាន នាឆ្នាំ២០១៤កន្លងទៅនេះ អាជ្ញាធរ កម្លាំងប្រដាប់អាវុធ រួមទាំងសកម្មជនគណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកព្រៃកប្បាសនេះ បានបំពេញ ការងារយ៉ាងល្អ ជាមួយ ប្រជាពលរដ្ឋ រហូតសម្រេចបាន លទ្ធផលល្អប្រសើរលើគ្រប់វិស័យ ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្រាប់ឆ្នាំថ្មី ២០១៥ លោកសុំឱ្យពួកគេ បង្កើនវេទិកាសាធារណៈ ជូនប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់ មានឱកាស បានបញ្ចេញ ពីកង្វល់របស់ខ្លួន ។

លោកថា សមាជិកទាំងអស់ ក៏ដូចអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំថែមទៀត ក្នុងការបម្រើប្រជាជន ហើយព្យាយាម រកឱ្យឃើញចំណុចខ្លាំង និងចំណុចខ្សោយ កន្លងម ពិសេស យកចិត្តទុកដាក់ លើកម្លាំងយុវជន ហើយរាល់កត្តាចាញ់ ឬឈ្នះ គឺមានតែសមាជិកមូលដ្ឋានប៉ុណ្ណោះ ចំណែកក្រុមការងារថ្នាក់ កណ្តាលចុះជួយស្រុក គឺជាក្តាគាំទ្រតែប៉ុណ្ណោះ ។ ហេតុដូច្នេះ កត្តាដែលនាំមក នូវជ័យជំនៈ គឺអំពើល្អ របស់មូលដ្ឋាន ។ ដូច្នេះសូមឱ្យបើកវេទិកាសាធារណៈ ឱ្យបានទៀងទាត់ និងពិតប្រាកដ រកឱ្យឃើញនូវអ្វីខ្លះ ដែលប្រជាជនថ្នាំងថ្នាក់ ។

លោកពេជ សោភ័ន បានបន្ថែមថា ឆ្នាំ២០១៤ កន្លងទៅនេះ ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម នៅទូទាំង ស្រុកព្រៃកប្បាស ត្រូវបានធានាបានយ៉ាងល្អទូទាំងស្រុក ដោយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចាត់តាំងអនុវត្ត គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព បានល្អប្រសើរ ក្នុងនោះ បានចាត់តាំង វេទិកាសាធារណៈ ផ្សព្វផ្សាយភូមិឃុំ មានសុវត្ថិភាព គ្រប់ឃុំ បាន៦៥ផងដែរ។ ដោយឡែក ចំពោះការច្រូតកាត់ ប្រមូលផលស្រូវ រដូវវស្សាវិញ ស្រុកព្រៃកប្បាសអនុវត្តបាន ២២.៩៣០ហិកតាគឺលើផែនការ ១៨.៥០០ហិកតា ។ រីឯការបង្កបង្កើនផលស្រូវ រដូវប្រាំង អនុវត្តបាន ៤.៧៥០ហិកតា លើផែនការ៥.០០០ហិកតា ។

ជាមួយគ្នានេះ លោក យឹម ណុលសន តំណាងលោក យឹម ណុលឡា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាេសដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានរំលឹកពីជ័យជម្នះ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាស្រុកកន្លងមក ក្រោមកិច្ចខិតខំពីសមាជិកទាំងអស់គ្នា ដែលធ្វើឱ្យ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ១៤ លើ១៩អាសនៈ កើនបាន អាសនៈមួយ បន្ថែមទៀត ។

យ៉ាងណាក៏ដោយ សម្រាប់ទិសដៅឆ្នាំថ្មីនេះ ឆ្នាំ២០១៥នេះ លោកយឹម ណុលសន បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ក៏ដូចជា កម្លាំង សមត្ថកិច្ច ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពិសេស ការធ្វើវេទិកាសាធារណៈ គ្រប់ឃុំ ដើម្បីស្វែងយល់ និងដោះស្រាយ បញ្ហាប្រឈម ដែលកើតមាននៅក្នុងមូលដ្ឋាន ហើយពង្រីកសមាជិកបក្ស បន្ថែម ជាពិសេសនៅក្នុងស្រទាប់យុវជន និងបន្តបំពេញការងារបម្រើប្រជាជន ឱ្យបានកាន់តែច្រើន ៕

 

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ក្រុមហ៊ុន Futureworld មកដល់កម្ពុជា ជាមួយនឹងហាង Premium Apple Store

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុន Futureworld ដែលជាសមាជិកមួយ នៃបណ្តាក្រុមហ៊ុនរបស់ Thakral Group សម្រាប់លក់រាយទៅលើ ផលិតផលApple នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានបើកសម្ភោធ ហាងទំនិញលំដាប់ខ្ពស់ របស់ខ្លួន នៅកម្ពុជាកាលពីម្សិលមិញ ។

ក្រុមហ៊ុន Futureworld គឺជាក្រុមហ៊ុន មានមូលដ្ឋាន នៅប្រទេសសិង្ហបុរី ដែលមានហាងលក់ ផលិតផល Apple ទូទាំងទ្វីបអាស៊ី ដែលមានចំនួនសរុប ៣៥ទីតាំង ក្នុងបណ្តាប្រទេសចំនួន១០ រួមមាន ហុងកុង វៀតណាម ឥណ្ឌា ម៉ាឡេស៊ី នេប៉ាល់ ហ្វីលីពីន បង់ក្លាដេស្ស ស្រីលង្កា មីយ៉ាន់ម៉ា។

អគារលក់រាយ នៃផលិតផលApple របស់ក្រុមហ៊ុន Futureworld បានបើកសម្ភោធ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ នេះ ។ ហាងទំនិញថ្មីនេះ មានគោល បំណងផ្តល់ជូនអតិថិជននូវ ឱកាសស្វែងយល់ និងសាកល្បង ប្រើប្រាស់ផលិតផល និងដំណោះ ស្រាយច្នៃប្រឌិតថ្មីៗរបស់ Apple ដោយផ្ទាល់។ ក្រុមហ៊ុន Futureworld នឹងផ្តល់ជូននូវគ្រប់ផលិត- ផល Mac, iPad, iPhone និង iPod រួមជាមួយនឹងសម្ភារ ប្រើប្រាស់បន្ទាប់បន្សំដ៏សម្បូរបែបផងដែរ ដែលនឹងត្រូវបាន ដាក់តាំងបង្ហាញ សម្រាប់ការពិនិត្យមើល យ៉ាងងាយស្រួល ប្រកបដោយផាសុកភាព។

តំណាងក្រុមហ៊ុននេះ បាននិយាយថា ក្រុមហ៊ុនមានការធានាជូននូវ បទពិសោធន៍ជាវទំនិញ ដ៏ពេញលេញ និងសេវាបម្រើ ដោយបុគ្គលិក ដែលបានឆ្លងកាត់ ការបណ្តុះបណ្តាល និងទទួលបានវិញ្ញាបនប័ត្រ បញ្ជាក់ត្រឹមត្រូវ។ ក្រុមហ៊ុន Futureworld បានចាប់ផ្តើមបើកបម្រើ ជូនអតិថិជននៅប្រទេសកម្ពុជា ក្នុងក្របខ័ណ្ឌជា អ្នកមានសិទ្ធិលក់បន្ត (AAR) និងអ្នកមាន សិទ្ធិផ្តល់សេវា Apple (AASP) នៅខេត្តសៀមរាបចាប់ តាំងពីឆ្នាំ២០០៨ មកម្លេះ។

Futureworld ក៏មានផ្តល់ជូននូវការបង្ហាត់បង្ហាញ និងវគ្គបណ្តុះបណ្តាល ក្នុងហាងទំនិញផ្ទាល់ជាប្រចាំ ដើម្បីជួយដល់អតិថិជន ក្នុងការទាញយក ផលចំណេញជាអតិបរមាពី ការជាវទំនិញ របស់ខ្លួនផងដែរ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Viewing all 8042 articles
Browse latest View live




Latest Images