Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ប្រធានសាលា ដំបូងរាជធានី លោក អាំង មាលតី ត្រូវបានផ្លាស់ចេញ ដាក់ជំនួសដោយ លោក តាំង ស៊ុនឡាយ ក្រោយប្រតិកម្ម នាយករដ្ឋមន្រ្តី

$
0
0

ភ្នំពេញ៖ ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក អាំង មាលតី ត្រូវបានផ្លាស់ចេញហើយ បន្ទាប់ពីកាន់តំណែង បានរយៈពេល ១០ខែប៉ុណ្ណោះ តំណែងប្រធានសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានដាក់ជំនួសដោយលោក តាំង ស៊ុនឡាយ ដែលជាអនុប្រធាន។ ការដោះដូរតំណែងប្រធានសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មយ៉ាងខ្លាំងក្លា ចំពោះការដោះលែងឪពុក-ម្តាយ លោក ថោង សារ៉ាត់ ដែលជាជនសង្ស័យនៅពីក្រោយឧក្រិដ្ឋកម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ដ៏ កក្រើក រាជធានីភ្នំពេញកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅនោះ។

ពិធីដោះដូរប្រធានសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក អង់ វង្សវឌ្ឍនា រដ្ឋមន្រ្តី ក្រសួងយុត្តិធម៌, ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ, លោក ឌិត មន្ទីរ ប្រធានតុលា ការកំពូល និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីមន្រ្តីពីមន្រ្តី ជាន់ខ្ពស់កងកម្លាំងប្រដាប់អាវុធក្នុងរាជធានីភ្នំពេញ មន្រ្តីក្រសួងយុត្តិធម៌ និង មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ ជា ច្រើនរូបផ្សេងទៀត។

លោក អាំង មាលតី បានមានប្រសាសន៍ថា សាលាដំបូងរាជធានីភ្នំពេញនៅឆ្នាំ២០១៥នេះ មានមន្រ្តីបម្រើការងារ ២៥៥នាក់ ក្នុងនោះព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ២១នាក់ ស្រី ១នាក់ ចៅក្រម ២៩នាក់ ស្រី ២នាក់ ក្រឡា បញ្ជី ១៨៦នាក់ មន្រ្តីរដ្ឋបាល ១០នាក់ មន្រ្តីក្រមការ ៣នាក់ និង ភ្នាក់ងាររដ្ឋបាល ៣នាក់។

លោក អាំង មាលតី ក៏បានមានប្រសាសន៍ឲ្យដឹងផងដែរថា សំណុំរឿងព្រហ្មទណ្ឌក្នុងសាលាដំបូង ដែលកំពុង ស៊ើបសួរចាស់មាន ចំនួន ១.៩៧៩រឿង និងថ្មី ២.៨៨៦រឿង ចាត់ការរួច ២.៧៨៩រឿង នៅសល់ ២.០៧៧រឿង។ សំណុំរឿងព្រហ្មទណ្ឌជំនុំជម្រះចាស់ មានចំនួន ១.៣១៥រឿង ចូលថ្មីមានចំនួន ២.៩៨៤រឿង ចាត់ការរួច ២.៧៦ ២រឿង នៅសល់ ១.៥៨៣រឿង។ សំណុំរឿងរដ្ឋប្រវេណីចាស់ មានចំនួន ២.៤៥០រឿង សំណុំរឿងថ្មី ២.៨៧៣ រឿង ចាត់ការរួច ២.៥៧៥រឿង នៅសល់ ២.៣៤៨រឿង។

លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងថ្មី ដែលចូលកាន់តំណែង បានមានប្រសាសន៍ថ្លែងអំណរគុណដល់ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ប្រធានឧត្តមក្រុមប្រឹក្សា នៃអង្គ ចៅក្រម និងរាជរដ្ឋាភិបាល ដែលបានផ្តល់សេចក្តីទុកចិត្តឲ្យលោកបាន បំពេញមុខងារជាប្រធានសាលាដំបូងរាជ ធានីភ្នំពេញ។ លោកក៏បានប្តេជ្ញាចិត្តថា ស្មោះត្រង់ចំពោះជាតិ គោរព រដ្ឋធម្មនុញ្ញ គោរពច្បាប់ ធានាការពារសិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ធ្វើឲ្យប្រសើរសេវាយុត្តិធម៌ ពង្រឹងសមត្ថភាពបន្ថែមទៀត ជំរុញ និងលើកទឹកចិត្តដល់មន្ត្រីតុលាការឲ្យបង្កើនសមត្ថភាព ពង្រឹងសាមគ្គីផ្ទៃក្នុង សហការជាមួយក្រសួងស្ថាប័ន និង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

លោក តាំង ស៊ុនឡាយ ក៏បានសំណូមដល់មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ដែលពាក់ព័ន្ធ និង ក្រសួងស្ថាប័នពាក់ព័ន្ធ មេត្តាសហការ ដើម្បីផ្តល់តម្លាភាព និង បង្កើនជំនឿទុកចិត្តដល់ប្រជាពលរដ្ឋ។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង់ វង្សវឌ្ឍនា បានផ្តាំផ្ញើដល់ប្រធានសាលដំបូងថ្មី ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជ អាជ្ញារង ក្រឡាបញ្ជីទាំងអស់ ប្រកាន់ខ្ជាប់នូវសម្បជញ្ញៈ មនសិការ និងឧត្តមគតិខ្ពស់ក្នុងក្រមខណ្ឌវិជ្ជាជីវៈ ជាចៅ ក្រម ឬព្រះរាជអាជ្ញា ដែលជាអ្នកផ្តល់សេវាយុត្តិធម៌ និងជាអ្នកស្វែងរកយុត្តិធម៌ ដោយតម្លាភាព សមភាព និង យុត្តិ ធម៌ ទៅតាមច្បាប់ជូនសាធារណជន និងប្រជាពលរដ្ឋ។ លោករដ្ឋមន្រ្តី ក៏បានជំរុញឲ្យមន្រ្តីតុលាការ ពង្រឹងក្រម សីលធម៌ឲ្យបានម៉ឹងម៉ាត់ និងខ្ជាប់ខ្ជួន។ ក្រមសីលធម៌ ជាត្រីវិស័យជួយតម្រង់ផ្លូវចៅក្រមព្រះរាជអាជ្ញា ឲ្យបានខ្ជាប់ ខ្ជួនជាអ្នកច្បាប់ មានឧត្តមភាពខ្ពស់ និង គោលបំណងពង្រឹងឯករាជ្យភាព និងសេចក្តីថ្លៃថ្នូររបស់ចៅក្រម និងព្រះ រាជអាជ្ញាក្នុងការអនុវត្តកិច្ចការតុលាការ។

លោករដ្ឋមន្រ្តី ក៏បានជំរុញចៅក្រម ព្រះរាជអាជ្ញា ប្រកាន់យកនូវការការពារ ថែរក្សា ការលើកកម្ពស់ឯករាជ្យភាព របស់តុលាការ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមើលឃើញថា ជាបុគ្គលមានចរិតយុត្តិធម៌ ព្រមទាំងរៀបចំទុក ដាក់បញ្ជីសំណុំរឿងឲ្យបានត្រឹមត្រូវប្រកបដោយការទទួលខុសត្រូវ និងបន្តចាត់ការឲ្យទាន់ពេលវេលាស្របតាម នីតិវិធី ដែលច្បាប់បានកំណត់។ ចៀសវាងការទុកចោលមិនចាត់ការបាត់បង់សំណុំរឿងឯកសារផ្សេងៗ ដែលធ្វើ ឲ្យការឃុំខ្លួនជនសង្ស័យ ឬពិរុទ្ធជនលើសពីការកំណត់ នៃច្បាប់ ធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសិទ្ធិសេរី ភាពរបស់បុគ្គល ឬបាត់បង់ផលប្រយោជន៍របស់ជនរងគ្រោះ។

សូមបញ្ជាក់ថា ការដោះដូរតំណែងប្រធានសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បាន ធ្វើឡើងមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន សម្តែងការប្រតិកម្មយ៉ាងខ្លាំងទៅលើការ ដោះលែងឪពុក-ម្តាយ លោក ថោង សារ៉ាត់ ដែលជាជនសង្ស័យនៅពីក្រោយឧក្រិដ្ឋកម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ នៅកន្លែងលក់ផ្លែឈើក្បែពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ។

ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រដល់និស្សិតធនធានមនុស្សកាលពីថ្ងៃទី១៧ ខែកុម្ភៈ ម្សិលមិញ សម្តេចបានស្នើ ឲ្យឧត្តមក្រុមប្រឹក្សាអង្គចៅក្រមបង្កើតក្រុមអធិការកិច្ចស៊ើបអង្កេតទៅលើសំណុំរឿងរបស់ឪពុក-ម្តាយឧកញ៉ា ថោង សារ៉ាត់ ផង ដែរ។

សម្តេចបានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំមិនសុខចិត្តទេ។ ខ្ញុំស្នើឲ្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចាត់វិធានការបន្ទាន់ លើសំណុំរឿងមួយនេះ ហើយទោះបីជាត្រូវដាក់ជណ្តើរឡើង បើថាចុងត្នោតវាខ្ពស់ ដាក់ជណ្តើរឡើង ក៏ឡើង បើ ថាក្នុងទឹក ចុះតាមរក ក៏ត្រូវពាក់ស្អីៗ ចុះក្នុងទឹក។ យើងមានកងទ័ពជើងទឹក រករឿងហ្នឹងឲ្យឃើញ ហើយប៉ុន្មាន ថ្ងៃនេះ សាធារណៈមតិ មិនទៅវ៉ៃតុលាការ មកវ៉ៃតែក្បាលហ៊ុនសែន ថាហ៊ុនសែន បញ្ជាឲ្យនៅក្រៅឃុំ។ មកឆ្កុយ អីចឹងទៅ។ ខ្ញុំមិនសុខចិត្តទេ។ មិនសុខចិត្តដាច់ខាតហើយ»។

ឪពុក-ម្តាយលោក ថោង សារ៉ាត់ ដែលជាជនជាតិវៀតណាម និយាយខ្មែរមិនច្បាស់នោះ ត្រូវបានកម្លាំងនគរបាល ចាប់ខ្លួនជាថ្មីកាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ នៅលើរថយន្តសាមុយ ម្តុំកំពង់ចំលងអ្នកលឿង ពេលពួកគេកំពុងធ្វើដំ ណើរទៅព្យាបាលជំងឺនៅប្រទេសវៀតណាម បន្ទាប់ពីលោកចៅក្រម លី សុខលេង អនុញ្ញាតឲ្យនៅក្រៅឃុំ កាលពី ថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ២០១៥។

កាលពីព្រឹកថ្ងៃទី១៦ កុម្ភៈ ឪពុកម្តាយលោក ថោង សារ៉ាត់ លោក ថោង ចំរើន និងអ្នកស្រី លី សារី ត្រូវបាននគរ បាលនាំទៅតុលាការ ហើយចៅក្រមបានសម្រេចឃុំខ្លួនអ្នកទាំងពីរ នៅពន្ធនាគារព្រៃសជាថ្មី ក្រោមបទចោទប្រកា ន់ពីការកាន់កាប់អាវុធគ្មានការអនុញ្ញាត៕


លោក កឹម សុខា ស្នើព្រះមហាក្សត្រ ជួយអន្តរាគមន៍ ផ្តល់ទិដ្ឋាការ ដល់អេឡិច ខណៈលោក ស ខេង បដិសេធសំណើ លោក សម រង្ស៊ី

$
0
0

ភ្នំពេញ៖ លោក កឹម សុខា ក្នុងនាមជាអនុប្រធានរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម មកពីគណបក្ស សង្រ្គោះជាតិ បានធ្វើលិខិតទូលថ្វាយព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ស្នើសុំព្រះរាជអន្តរាគមន៍ទៅរាជរដ្ឋាភិបាលកម្ពុជា បន្តផ្តល់ទិដ្ឋាការដល់ជនជាតិអេស្ប៉ាញ លោក អេឡិច ហ្សង់ដ្រូ ហ្គន់ហ្សេលេស ដេវីតសុន អ្នកប្រឆាំងគម្រោងសាងសង់វារីអគ្គិសនីតំបន់អារ៉ែង ឲ្យស្នាក់នៅបន្តក្នុងប្រទេសកម្ពុជា ។ ការស្នើសុំព្រះរាជអន្តរាគមន៍ របស់លោក កឹម សុខា បានធ្វើឡើងដំណាលគ្នា និងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ លោក ស ខេង បានបដិសេធសំណើរបស់លោក សម រង្ស៊ី ប្រធានបក្សប្រឆាំង។

លោក កឹម សុខា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានផ្ញើលិខិតមួយច្បាប់ទូលថ្វាយទៅព្រះមហាក្សត្រខ្មែរសុំ ព្រះរាជអន្តរាគមន៍ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ទិដ្ឋការដល់លោក អេឡិចហ្សង់ដ្រូ ហ្គន់ហ្សេលេស ដេវីត សុន ដើម្បីបានស្នាក់នៅបន្តក្នុងព្រះរាជាណាចក្រកម្ពុជា។

តាមរយៈលិខិតសូមព្រះរាជអន្តរាគមន៍ លោក កឹម សុខា បានបញ្ជាក់ថា រូបលោកបានទទួលនូវសំណូមពរយ៉ាង ច្រើនពីប្រជាពលរដ្ឋខ្មែរ ដែលស្រឡាញ់ធម្មជាតិ និងបរិស្ថាន ឲ្យលោក អេឡិចហ្សង់ដ្រូ ប្រធានចលនាមាតា ធម្ម ជាតិ និងជាសកម្មជនបរិស្ថាន ឲ្យបានរស់នៅបន្តក្នុងប្រទេសកម្ពុជា។ លោក កឹម សុខា ទូលថ្វាយបញ្ជាក់ទៅព្រះ មហាក្សត្រថា លោក អេឡិចហ្សង់ដ្រូ ពុំមែនជាឧក្រិដ្ឋជន និងជាអ្នកបំផ្លិចបំផ្លាញធនធានធម្មជាតិ របស់ខ្មែរ នោះ ទេ ផ្ទុយទៅវិញលោក ជាអ្នកចូលរួមថែរក្សា និងការពារធនធានធម្មជាតិយ៉ាងសកម្ម។

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និងជាប្រធានក្រុមតំណាងរាស្រ្តសំឡេងភាគតិច កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅនេះ ក៏បានធ្វើលិខិតមួយច្បាប់ទៅកាន់លោកឧបនាយករដ្ឋមន្រ្តី ស ខេង ដែលជាប្រ ធានក្រុមតំណាងរាស្រ្តសំឡេងភាគច្រើន សុំឲ្យរូបលោកជួយអន្តរាគមន៍ បន្តផ្តល់ទិដ្ឋាការឲ្យ លោក អេឡិច ផង ដែរ។

សំណើរបស់ប្រធានក្រុមតំណាងរាស្រ្តសំឡេងភាគតិចមិនមានប្រសិទ្ធភាពនោះទេ ពោលត្រូវបានលោកឧបនា យករដ្ឋមន្រ្តី ដែលជាប្រធានក្រុមតំណាងរាស្រ្តសំឡេងភាគច្រើនបដិសេធ និងប្រាប់ឲ្យលោក អេឡិច ចាកចេញពី កម្ពុជាមួយរយៈពេលសិន។

នៅក្នុងលិខិតផ្ញើជូនលោក សម រង្ស៊ី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥នេះ នាយឧត្តមសេនីយ៍ ឯម សំអាន រដ្ឋលេ ខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា លោក អេឡិច បានប្រព្រឹត្តខុសទៅនឹងលក្ខន្តិកៈរបស់អង្គការមាតាធម្មជាតិ ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ ដោយបានធ្វើសកម្មភាពរារាំងការគ្រប់គ្រងរដ្ឋបាល សាធារណៈរបស់អាជ្ញាធរ ខេត្តកោះកុង តាមរយៈការញុះញង់ប្រជាជនឲ្យចូលរួមបិទផ្លូវសាធារណៈ មិនឲ្យក្រុមការងារចុះទៅជួបប្រជាពល រដ្ឋនៅឃុំថ្មដូនពៅ ឃុំប្រឡាយ និងឃុំជំនាប់ ស្រុកថ្មបាំង។

នាយឧត្តមសេនីយ៍ ឯម សំអាន បានឲ្យដឹងផងដែរថា បទល្មើសនេះ ត្រូវបានលោក អេឡិច ទទួលសារភាពរួច ហើយ តាមរយៈលិខិតសុំអភ័យទោសសរសេរដោយផ្ទាល់ដៃជាភាសាខ្មែរកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤។

លោក ឯម សំអាន បានបញ្ជាក់ទៀតថា «ក្រសួងមហាផ្ទៃតម្រូវឲ្យលោក ALEJANDRO» ចាកចេញពីព្រះរាជា ណាចក្រកម្ពុជាមួយរយៈពេលខ្លីន ដែលលោក ALEJANDRO យល់ថាសមស្រប នៅពេលផុតកំណត់ទិដ្ឋាការ ស្នាក់នៅ។ ក្រសួងមហាផ្ទៃពុំមានគោលការហាមឃាត់លោក ALEJANDRO ក្នុងការចូលមកព្រះរាជាណាចក្រ កម្ពុជាវិញនោះទេ ប្រសិនបើគាត់បានបំពេញបែបបទ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូចជនអន្តោប្រវេសន៍ ដទៃទៀត ស្របតាមគោលការច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា»។

បុរសជនជាតិអេស្ប៉ាញ លោក Alejandro Gonzalez Davidson  បានមករស់នៅក្នុងប្រទេសកម្ពុជាជាង ១០ឆ្នាំ មកហើយ ហើយទិដ្ឋាការរបស់លោកនឹងផុតកំណត់នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥។ អគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ នៃក្រសួងមហាផ្ទៃបានបដិសេធមិនបន្តទិដ្ឋាការឲ្យរូបលោករស់នៅក្នុងប្រទេសកម្ពុជាបន្តទៅទៀតនោះទេ។ ការមិនបន្តទិដ្ឋាការ គឺបានធ្វើឡើង បន្ទាប់ពីបុរសអេស្ប៉ាញរូបនេះ បានធ្វើសកម្មភាពតវ៉ាប្រឆាំងយ៉ាងខ្លាំង និង គម្រោងសាងសង់វារីអគ្គីសនីនៅតំបន់អារ៉ែង ខេត្តកោះកុង៕

ក្រុមហ៊ុនទ្រី ភាព ចោទអង្គការ Global Witness មួលបង្កាច់ បំផ្លើសការពិត

$
0
0

ភ្នំពេញ ៖ ក្រុមហ៊ុនរបស់ ឧកញ៉ាទ្រី ភាព នៅថ្ងៃ សុក្រទី៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ  បានសម្ដែង ការខឹងសម្បាយ៉ាងខ្លាំងចំពោះ របាយការណ៍ របស់អង្គការ Global Witness ដែលបានចោទ ប្រកាន់បំផ្លើសការពិតថា ក្រុមហ៊ុនរបស់ លោកឧកញ៉ា បាននាំចេញឈើទៅក្រៅ ប្រទេស៩០០ម៉ែត្រគូប តាមកំពង់ផែក្រុង ព្រះសីហនុ ក្នុងមួយថ្ងៃ និងថែមទាំងបាន ចោទប្រកាន់ ថារំលោភច្បាប់ជាតិនិងអន្ដរជាតិ ។

ផ្ទុយទៅវិញ ក្រុមហ៊ុនរបស់ឧកញ៉ាទ្រី ភាពបានឱ្យដឹងថា ការនាំចេញឈើតាម កំពង់ផែក្រុងព្រះសីហនុ មានត្រឹមតែ១០០០ម៉ែត្រគូប ពីមួយខែទៅ២ខែតែប៉ុណ្ណោះ ហើយការនាំចេញទាំងអស់នោះ សុទ្ធតែមានច្បាប់អនុញ្ញាតត្រឹមត្រូវ ពីស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា ។

តំណាងក្រុមហ៊ុនរបស់ឧកញ៉ាទ្រី ភាព បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ ថា រាល់ឈើដែលក្រុមហ៊ុនទ្រីភាពនាំចេញទាំង នោះ ជាប្រភេទឈើដែលប្រមូលពីក្នុងដីសម្បទានសេដ្ឋកិច្ច ហើយថា រាល់ឈើទាំងនោះ ត្រូវបានដាក់នៅក្នុងកុងតឺន័រ ចំនួនជាង១០០ ប៉ុន្ដែមិនមែនមានន័យថា នាំចេញក្នុងមួយថ្ងៃនោះឡើយ ពោលជាង១០០ កុងតឺន័រនេះ គឺជាចំនួនសរុបពី១ខែទៅ ២ខែប៉ុណ្ណោះ  ។

តំណាងក្រុមហ៊ុនទ្រីភាព បានឱ្យដឹង ទៀតថា ការនាំចេញឈើទាំងនោះ មិនមែន តែឈើទាំងអស់នោះទេ រួមមានទាំងគ្រឿង សង្ហារឹម ដែលបានកែច្នៃនៅក្នុងរោងសិប្ប កម្មរបស់ក្រុមហ៊ុន នៅខាងលិចរាជធានីភ្នំពេញ ថែមទៀតផង ។

តំណាងក្រុមហ៊ុនបានវាយបកទៅអង្គការ Global Witness  ទៀតថា របាយការណ៍របស់ អង្គការនេះ គឺជាការចោទប្រកាន់មិនត្រឹមតែប៉ះពាល់ក្រុមហ៊ុនទេ ប៉ុន្ដែបានប៉ះពាល់ទៅដល់ស្ថាប័នជាតិមួយចំនួន ទៀត ហើយធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នទាំងនោះយ៉ាងធ្ងន់ធ្ងរ ។

យោងតាមការផ្សាយរបស់បណ្ដាញ ព័ត៌មានខ្លះបានដកស្រង់របាយការណ៍ អង្គការ Global Witness ដោយបានចោទប្រកាន់ក្រុមហ៊ុន ឧកញ៉ាទ្រីភាព ថា ជាក្រុមហ៊ុនកាប់ឈើធំ បំផុតរបស់កម្ពុជានិងបានរំលោភច្បាប់ជាតិ និងអន្ដរជាតិ ហើយថាក្រុមហ៊ុននេះបាននាំ ចេញឈើ៩០០ម៉ែត្រគូបក្នុងមួយថ្ងៃទៅក្រៅប្រទេស ។

តំណាងក្រុមហ៊ុនឧកញ៉ា ទ្រីភាព បាន បញ្ជាក់ថា រាល់ការនាំចេញឈើនិងគ្រឿង សង្ហារឹម សុទ្ធតែបានបង់ពន្ធត្រឹមត្រូវតាម ច្បាប់រាប់ទាំងឈើដែលប្រមូលនៅក្នុងដីសម្បទានសេដ្ឋកិច្ច ក៏បានបង់ពន្ធដូចគ្នា ។

តំណាងក្រុមហ៊ុនក៏បានរិះគន់អង្គការ Global Witness ថា មិនដែលបានផ្សព្វផ្សាយនូវអ្វីដែលបាននឹងកំពុងតែអភិវឌ្ឍន៍របស់ក្រុមហ៊ុនក្នុងការដាំដំណាំកសិឧស្សាហកម្មនៅលើដីសម្បទានទាំងនោះដូចជា កៅស៊ូ ម្រេច និងអគារ មួយចំនួន ។ ផ្ទុយទៅវិញអង្គការ Global Witness  អាចទៅទីតាំងនោះ បាន ចៀសវាងមួលបង្កាច់ គ្មានការពិត ៕

ឧកញ៉ា ទ្រី ភាព ដើរមើលចំការម្រេចស្ថិតនៅក្នុងស្រុករវៀង ខេត្តព្រះវិហារ (រូបថត៖ ដើមអម្ពិល)

ចំការម្រេច របស់ឧកញ៉ា ទ្រី ភាពប្រមូលផល, កៅស៊ូបើកមុខឆ្នាំក្រោយ (មានវីដេអូ)

$
0
0

ភ្នំពេញ ៖ បើទោះបីជាមានអង្គការ ក្រៅរដ្ឋាភិបាលជាតិ អន្តរជាតិមួយចំនួន តែងតែរិះគន់ឈ្នានីសចំពោះការរកស៊ី ជំនួញជួញដូរ របស់លោកឧកញ៉ា ទ្រី ភាព យ៉ាងណាក៏ដោយក្តី ក៏ក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព នៅតែធ្វើសកម្មភាព ជាប្រក្រតី ដូចជា ការដាំដំណាំកសិ-ឧស្សាហកម្ម អគារកាស៊ីណូ តំបន់សេដ្ឋកិច្ចពិសេស និងសណ្ឋាគារមួយចំនួនជា ដើម ។

ទន្ទឹមនឹងនេះផងដែរ ចំការម្រេចរាប់សិបហិកតា ដែលបានដាំដុះនៅលើតំបន់ព្រៃរិចរិល ក្រោយពីឈូសឆាយដែលរាជ រដ្ឋាភិបាលបានផ្តល់សម្បទានសេដ្ឋកិច្ចកន្លងទៅ បាន និងកំពុងប្រមូលផលហើយ នៅក្នុងខែកុម្ភៈនេះ ដែលចំការ ម្រេចនេះ ស្ថិតនៅក្នុងស្រុករវៀង ខេត្តព្រះវិហារ ។ ក្រៅពីចំការម្រេចនេះ ចំការកៅស៊ូដែលបានដាំគ្របដណ្តប់ទៅលើ ផ្ទៃដីជិត ៩០០០ហិកតាផងដែរ គ្រោងនឹងជាបើកមុខជ័រកៅស៊ូ នៅពាក់កណ្តាលឆ្នាំ ២០១៦ ខណៈដែលផ្ទៃដី ១០ ភាគរយ គ្រោងនឹងបង្ហើយការដាំកៅស៊ូនៅពាក់កណ្តាលឆ្នាំ ២០១៥ នេះ ។

ក្រៅពីដំណាំខាងលើ ក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព ក៏បានដាំដំណាំរួមផ្សំផ្សេងទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស កម្ពុជា នៅលើផ្ទៃដីខាងលើ ដូចជា ល្ពៅ ឪឡឹក និងដំណាំមួយចំនួនទៀត ។

លោក ដែត សិលា នាយកប្រតិបត្តិរបស់ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ប្រចាំចំការកៅស៊ូ និងម្រេច នៅស្រុករវៀង ខេត្ត ព្រះវិហារ បានឲ្យដឹងថា ឥឡូវនេះដំណាំម្រេចដែលទើបតែដាំបានជាង ១០ហិកតា កំពុងតែចាប់ផ្តើមប្រមូលផលជា លើកដំបូងបន្ទាប់ពីដំណាំនេះ បានដាំដុះអស់រយៈកាល២ឆ្នាំកន្លងមក ដែលមានអ្នកបច្ចេកទេសជាកូនខ្មែរ ចេញពី សាលាចំការដូង និងចេញពីមហាវិទ្យាល័យកសិកម្ម នៅប្រទេសអាល្លឺម៉ង់ ជប៉ុន...។

លោក ដែត សិលា ដែលធ្លាប់ទទួលការសិក្សាផ្នែករុក្ខកម្មនៅអាល្លឺម៉ង់ បានឲ្យដឹងថា ដំណាំម្រេចនេះបានទាមទារឲ្យ មានការថែទាំយកចិត្តទុក្ខដាក់ និងបច្ចេកទេសខ្ពស់ ហើយចាប់តាំងពីដាំដុះរហូតដល់ទាញផល ក្នុង១ហិកតាចំណាយ ដើមទុនអស់ ២ម៉ឺនដុល្លារ ប៉ុន្តែ វានឹងហុចផលបានច្រើនឆ្នាំ ។

កម្មកររាប់សិបនាក់ ដែលស្នាក់នៅក្នុងផ្ទះថ្ម ដែលធ្វើដោយក្រុមហ៊ុននៅជាប់ចំការម្រេច បានត្រៀមរួចជាស្រេចសម្រាប់ ការដើរបេះផល្លានុផលម្រេច ត្រៀមលក់ទៅក្រៅប្រទេស ដែលតាមការឲ្យដឹងរបស់លោក ដែត សិលា ថា ទីផ្សារអឺរ៉ុប កំពុងតែចាប់អារម្មណ៍ មកដល់ចំការម្រេចផ្ទាល់តែម្តង កាលពីពេលកន្លងមក ។

ដោយឡែកទាក់ទងដំណាំកៅស៊ូ លោក ដែត សិលា បានឲ្យដឹងថា ក្រុមហ៊ុនបានដាំដុះជាង ៩០ភាគរយហើយចាប់ តាំងពីឆ្នាំ ២០១១ ក្រោយពេលរាជរដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ច កាលពីចុងឆ្នាំ ២០១០ ។ តាមផែនការ គ្រោងទុក ក្រុមហ៊ុននឹងប្រើពេលវេលា ១០ឆ្នាំ ដើម្បីអភិវឌ្ឍន៍ដាំដំណាំកសិ-ឧស្សាហកម្មខាងលើ ប៉ុន្តែ ជាក់ស្តែង ក្រុម ហ៊ុនចំណាយពេលវេលាត្រឹមតែ ៥ឆ្នាំប៉ុណ្ណោះ បានបញ្ចប់គម្រោងរបស់ខ្លួនទៅលើការដាំកៅស៊ូ ក៏ដូចជាម្រេច និង ដំណាំហូបផ្លែមួយចំនួនទៀត ដូចជា តាងែនជាដើម ។

លោក ដែត សិលា បានឲ្យដឹងថា នៅពាក់កណ្តាលឆ្នាំ ២០១៦ កៅស៊ូរាប់រយហិកតា ដែលបានដាំតាំងពីឆ្នាំ២០១១ នឹងចាប់ផ្តើមបើកមុខជៀជ័រជាលើកដំបូង ។ ឥឡូវក្នុងឆ្នាំនេះ ក្រុមហ៊ុនបានត្រៀមសាងសង់ផ្ទះសម្រាប់កម្មករជាបន្ត បន្ទាប់ ដែលតាមគម្រោង ៥០០០នាក់ ដែលត្រូវធ្វើការជាកម្មករនៅក្នុងចំការកៅស៊ូនេះ ។ ចំការកៅស៊ូដែលកំពុងដាំ ដុះ និងប្រមូលផលជាបណ្តើរៗចាប់ពាក់កណ្តាលឆ្នាំ ២០១៦នេះទៅ ក្រុមហ៊ុនបានចំណាយប្រាក់ ៥០០០ដុល្លារក្នុង ១ហិកតា ពីការឈូសឆាយរហូតដើមកៅស៊ូផ្តល់ផល ដូច្នេះក្រុមហ៊ុនបានវិនិយោគដាំកៅស៊ូ និងម្រេចលើផ្ទៃដីជិត ៩០០០ហិកតា កសាងហេដ្ឋារចនាសម្ព័ន្ធ និងអគាររដ្ឋបាល ព្រមទាំងផ្ទះសម្រាប់កម្មករផង ចំណាយមិនតិច ជាង ៥០លានដុល្លារសហរដ្ឋអាម៉េរិកឡើយ ។

លោក ដែត សិលា បានបញ្ជាក់ថា តំបន់ចំការកៅស៊ូ និងម្រេចនៅស្រុករវៀង ខេត្តព្រះវិហារនេះ ក៏នឹងគ្រោងរៀបចំឲ្យ ទៅជាតំបន់បរិស្ថានសម្រាប់ការសិក្សាស្រាវជ្រាវ ទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ ដោយក្រុមហ៊ុនគ្រោងនឹងរៀបចំ អគារសម្រាប់រៀបចំបណ្ណាល័យ ក៏ដូចជាបំពាក់ឧបករណ៍ពិសោធន៍ ដើម្បីបម្រើដល់ការស្រាវជ្រាវផងដែរ ។ ក្រៅពី ដំណាំកៅស៊ូ និងម្រេចនេះ ក្រុមហ៊ុនក៏បានរៀបចំឲ្យមានតំបន់ទេសចរណ៍ ដែលគេសង្កេតឃើញមានប្រភព ទឹក ជម្រៅប្រហាក់ប្រហែល ៨ម៉ែត្រ បណ្តោយជាង ២០០០ម៉ែត្រ និងរៀបចំឲ្យមានទំនប់បង្ហៀរទឹក ។

និយាយអំពីការស្នាក់នៅរបស់កម្មករ ក្រុមហ៊ុនបាន និងកំពុងរៀបចំសង់ជាផ្ទះថ្ម ប្រក់ក្បឿងដែលមានទទឹង ៥ម៉ែត្រ បណ្តោយ ១៥ម៉ែត្រ បន្ទប់ទឹក រានហាល ក៏ដូចជាសល់ដីសម្រាប់កម្មករដាំដំណាំរួមផ្សំរបស់គេ ។ ក្រៅពីនោះក្រុមហ៊ុន ក៏បានតបណ្តាញអគ្គិសនីរៀបចំទឹក ភ្លើង ដោយផ្តល់ឲ្យកម្មករទាំងនោះដោយមិនគិតថ្លៃ បូកផ្សំនឹងប្រាក់តម្លៃ ពលកម្ម មិនចាញ់ពលករខ្មែរ ដែលកំពុងធ្វើការងារនៅក្នុងប្រទេសថៃនោះឡើយ លើផ្នែកសិ-ឧស្សាហកម្មដូចគ្នា ។

លោក ដែត សិលា ក៏បានឲ្យដឹងទៀតថា ក្រុមហ៊ុនក៏កំពុងតែរៀបចំសាងសង់មណ្ឌលសុខភាព ស្ថិតនៅទល់មុខ បរិវេណក្រុមហ៊ុន ដោយមានកិច្ចសហប្រតិបត្តិការជាមួយនឹងស្ថាប័នរដ្ឋ ដើម្បីរៀបចំឲ្យមានក្រុមគ្រូពេទ្យ សម្ភារៈពេទ្យសម្រាប់ព្យាបាលថែទាំសុខភាពដល់កម្មករ ខណៈដែលពួកគេបានបង់របបសន្តិសុខសង្គមតាមច្បាប់របស់ក្រសួងការ ងាររួចជាស្រេចទៅហើយ ។

នៅក្នុងបរិវេណក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព គេក៏បានសង្កេតឃើញអគាររដ្ឋបាល អគារស្នាក់នៅរបស់បុគ្គលិក របស់ក្រុមហ៊ុន ក៏ដូចជាបន្ទប់ប្រណីតៗសម្រាប់ទទួលភ្ញៀវ ដែលខ្លះបានសាងសង់រួចជាស្រេច ខ្លះកំពុងតែសាងសង់ និងខ្លះទៀត បាន ៨០ភាគរយ ។ អគារទាំងនោះបានរំលេចក្បូរក្បាច់រចនាតាមលំនាំខ្មែរ ដែលក្បាច់ទាំងអស់នោះធ្វើ ឡើងពីឈើនៅតំបន់នេះតែម្តង ដែលក្រុមហ៊ុនបានកាត់ទុកយកមកសាងសង់ ដែលឈើទាំងអស់នេះនៅសល់ពីការ ដេញថ្លៃព្រៃគុកកន្លងទៅ ។ ឈើនេះ មិនមែនជាឈើប្រណីតដែលមានតម្លៃសេដ្ឋកិច្ចនោះទេ ប៉ុន្តែ ក៏ជាឈើប្រភេទ ធ្នង់ដែលត្រូវបានបង់ពន្ធជូនរដ្ឋរួចស្រេចផងដែរ ។

អ្នកទេសចរណ៍ អ្នកចង់ស្រាវជ្រាវ ក៏ដូចជាអ្នកធ្លាប់រិះគន់ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព អាចនឹងធ្វើដំណើរមកទស្សនាស្វែង យល់បានគ្រប់ពេល ដោយមិនចាំបាច់លួចថត ឬលួចតាមដានអង្កេតនោះទេ ។ ក្រុមហ៊ុននេះបានស្ថិតនៅចំពាក់ កណ្តាលទីតាំងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ស្ថិតនៅខាងស្តាំដៃ ពេលធ្វើដំណើរពីកំពង់ធំ ដែលគេអាចឃើញក្រៅពី អគាររដ្ឋបាល ភោជនីយដ្ឋាន ស្ថានីយចាក់សាំង និងការរត់ខ្វាត់ខ្វែងនៃបង្គោលភ្លើងអគ្គិសនី ព្រមទាំងផ្លូវក្រាលកៅស៊ូ ចូលទៅក្នុងតំបន់ចំការទាំងមូល ។

ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព បច្ចុប្បន្នកំពុងសាងសង់អគារកម្ពស់ ១៦ជាន់ ស្ថិតនៅអតីតទីតាំងតុលាការកំពូល ក្នុងតំបន់ បឹងកេងកង ខណ្ឌចំការមន សារមន្ទីរឈើតម្លៃជាង ១០លានដុល្លារ នៅខាងលិចព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្រុកអង្គស្នួល សណ្ឋាគារធ្វើពីឈើ១០០ភាគរយ លើផ្ទៃដីជាច្រើនហិកតា នៅខេត្តកែប សំណង់អគារកាស៊ីណូ និង តំបន់សេដ្ឋកិច្ចពិសេសនៅអូយ៉ាដាវ ខេត្តរតនគិរី សំណង់អគារកាស៊ីណូ នៅអានសេះ ខេត្តព្រះវិហារ សំណង់អគារ កាស៊ីណូ និងតំបន់សេដ្ឋកិច្ចពិសេសនៅថ្មដា ស្រុកវាលវែង ជាប់ព្រំដែនថៃ ខេត្តពោធិ៍សាត់ ចំការកៅស៊ូម្រេច ជិត ៤០០០ហិកតា នៅភូមិថ្មដា និងចំការកៅស៊ូ ម្រេច នៅស្រុករវៀង ខេត្តព្រះវិហារ ព្រមទាំងក្រុមហ៊ុនទទួលដេញថ្លៃ គម្រោងសាងសង់ផ្លូវ ថ្នល់ និងអគារខ្ពស់ៗ ដូចជា ខុនដូ សណ្ឋាគារ ក្រុមហ៊ុនក៏មានទីតាំងស្តុកឈើ ដែលក្រុមហ៊ុនបានប្រមូលទិញ ពីក្រុមហ៊ុនព្រៃសម្បទាន ព្រមទាំងដេញថ្លៃបានពីរដ្ឋបាលព្រៃឈើ ដែលមានទីតាំង នៅផ្លូវលេខ ៥១ ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ព្រមទាំងរោងសិប្បកម្មខ្នាតធំ កែច្នៃគ្រឿងសង្ហាររឹមនៅខាងក្រោយសារមន្ទីរឈើ ៕

កុំធ្វើបុរេវិនិច្ឆ័យ គួរទុកលទ្ធភាព ឲ្យអ្នកជំនាញសិក្សា ជាមុនសិន អំពីទំនប់វារីអគ្គិសនី ជាយអារ៉ែង

$
0
0

ភ្នំពេញ ៖ ក្រុមអ្នកជំនាញ បានបញ្ចេញទស្សនៈរបស់ខ្លួន ដោយបានរិះគន់ត្រង់ៗទៅលើ ក្រុមអ្នកនិយមជ្រុលបរិស្ថាន ខ្មែរមួយតំបស្វានោះ ទាំងបរទេស រាប់ទាំងអ្នកនយោបាយ ដែលគ្មានជំនាញផ្នែកថាមពលអគ្គិសនីថា មិនគួរព្រួយបារម្ភហួសប្រមាណ ទាក់ទិនទៅនឹងរាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន ត្រឹមតែបញ្ជូនអ្នកជំនាញការផ្នែកវារីអគ្គិសនី និងបរិស្ថាន ទៅសិក្សានៅតំបន់ជាយអារ៉ែង ដែលថា វានឹងអាចផ្តល់សក្តានុពលផលិតថាមពលអគ្គិសនី ៨មេហ្គាវ៉ាត់ ខណៈដែល តំបន់នេះ ធ្លាប់បានស្ថិតនៅក្នុងគម្រោងសិក្សា តាំងពីតែពីសម័យសង្គមរាស្រ្តនិយមមកម្ល៉េះ ។

ការលើកឡើងរបស់អ្នកជំនាញ បានធ្វើឡើងបន្ទាប់ពីលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរជូនសម្តេច ហេង សំរិន ប្រធានរដ្ឋសភា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ ហើយដែលទើបតែត្រូវបាន ផ្សព្វផ្សាយជាចំហ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៥  ឆ្លើយតបទៅនឹងការតាំងសំណួររបស់លោកស្រី តែ ច័ន្ទមុន្នី តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានស្នើសុំសម្តេចនាយករដ្ឋមន្រ្តីអន្តរាគមន៍ និងជួយបញ្ឈប់គម្រោងការសាង សង់វារីអគ្គិសនីជាយអារ៉ែង កាលពីដើមខែតុលា ឆ្នាំ២០១៤ កន្លងទៅ ។

នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ៥ទំព័រ បានបញ្ជាក់ថា រាជរដ្ឋាភិបាលចាត់ទុកតំបន់ជាយអារ៉ែង ជាទ្រព្យ សម្បត្តិដ៏វិសេសវិសាល ដែលត្រូវធ្វើការអភិវឌ្ឍន៍ និងអភិរក្សប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ។ ទោះបីជាមាន ឬ គ្មានគម្រោងវារីអគ្គិសនីនេះក៏ដោយ ការប្រែក្លាយតំបន់អារ៉ែងជាតំបន់អេកូទេសចរណ៍ គឺជារបៀបវារៈដែលរាជរដ្ឋាភិ បាលកំពុងគិតគូរ និងប្តេជ្ញាអនុវត្តឲ្យបាន ។ ការការពារ និងគ្រប់គ្រងធនធានធម្មជាតិ គឺជារបៀបវារៈជាចម្បងមួយ របស់រាជរដ្ឋាភិបាល ។

ក្រុមអ្នកជំនាញ បានលើកឡើងដោយសង្ខេប នូវសវតា និងផលប្រយោជន៍ពីគម្រោងវារីអគ្គិសនីជាយអារ៉ែងថា « គម្រោងវារីអគ្គិសនីជាយអារ៉ែង ត្រូវគ្រោងអភិវឌ្ឍន៍តាំងពីមុនឆ្នាំ ១៩៧០ តែបានអាក់ខានដោយសារសង្រ្គាម ក្រោមការញុះញង់របស់អាម៉េរិក ។ ឆ្នាំ ២០០៦ រាជរដ្ឋាភិបាលក៏ចាត់ឲ្យមានការសិក្សាឡើងវិញនូវគម្រោងនេះ បន្ទាប់ ពីប្រទេសជាតិទទួលបានសន្តិភាពទាំងស្រុង ។ បើអភិវឌ្ឍន៍តំបន់នេះ ផលប៉ះពាល់ផ្ទៃដីអាងទឹក ត្រឹមតែ ៩៤៧៤ ហិកតាប៉ុណ្ណោះ ស្មើប្រមាណ ៩ភាគរយ នៃផៃដីសរុបប្រមាណជាង ១០ម៉ឺនហិកតាក្នុងតំបន់ » ។

អ្នកជំនាញខាងផ្នែកថាមពលអគ្គិសនី ដែលសុំមិនបញ្ចេញឈ្មោះ បានរិះគន់ទៅដល់ជនបរទេសម្នាក់ពីរ ដែលតាំងខ្លួន ជាអ្នកបរិស្ថាន ហើយនិងអ្នកនយោបាយដែលគ្មានចំណេះដឹង លើថាមពលអគ្គិសនីដែលថា គម្រោងវារីអគ្គិសនីនេះ ប៉ះពាល់បរិស្ថាន (ទាំងធនធានធម្មជាតិ សត្វ និងមនុស្ស) នោះ ។

ដោយឡែកផលប្រយោជន៍ ដែលទទួលបានពីគម្រោងវារីអគ្គិសនីជាយអារ៉ែងនេះ អ្នកសិក្សាបានឲ្យដឹងថា « បើអភិ វឌ្ឍន៍តាមផែនការមេ ដែលធនាគារពិភពលោក និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (ចៃកា) បានឲ្យដឹងថា គម្រោងវារីអគ្គិសនីជាយអារ៉ែងនឹងទទួលបានអានុភាព ១០៨មេហ្គាវ៉ាត់ ស្មើនឹង ១ភាគ៥ នៃថាមពល ប្រើប្រាស់នៅរាជធានីភ្នំពេញរាល់ថ្ងៃ មិនដូចអ្នកនយោបាយ និងអ្នកនិយមជ្រុលបរិស្ថាន លើកឡើងថា ទទួលបាន ផលប្រយោជន៍តិចតួចនោះទេ ។ ពិសេសបានថាមពលដល់ ៥៩៥លានគីឡូវ៉ាត់ម៉ោង ក្នុង១ឆ្នាំ ច្រើនជាងវារីអគ្គិសនី កំចាយនៅខេត្តកំពត នេះបើគិតជាកម្លាំងថាមពលដែលអាចទាញបាន » ។

អ្នកជំនាញបានបន្តថា ប្រសិនបើគម្រោងវារីអគ្គិសនីជាយអារ៉ែង អាចនឹងត្រូវបានសិក្សានាពេលខាងមុខ ក្រោយការ សិក្សាដល់ក្រុមអ្នកជំនាញច្បាស់ល្អិតល្អន់ នោះតម្លៃប្រើប្រាស់ថាមពលអគ្គិសនីនឹងកាត់បន្ថយឲ្យមកនៅត្រឹម ៤០០ រៀលក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់អ្នកក្រីក្រប្រើប្រាស់ ក្រោយឆ្នាំ ២០២០ (ប្រសិនបើការសាងសង់ចាប់ផ្តើមពីក្រោយ ការសិក្សា) មិនតែប៉ុណ្ណោះ វាបង្កើតទៅជាតំបន់អេកូទេសចរណ៍ ។ មានទំនប់អាចការពារទឹកជំនន់នៅតំបន់ត្រពាំង រូង មានអគ្គិសនីអាចបង្កើតការងារ និងបង្កើនចំណូលជូនពលរដ្ឋ កាត់បន្ថយការប្រើប្រាស់អុស ធ្យូង ទៅថ្ងៃខាងមុខ។ អ្នកជំនាញបានឲ្យដឹងទៀតថា ក្រៅពីទទួលបាននូវផលប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋខាងលើ គម្រោងវារីអគ្គិសនី ជាយអារ៉ែង និងពង្រីកមូលដ្ឋានពន្ធជូនរដ្ឋ ធ្វើឲ្យរដ្ឋមានចំណូលបន្ថែមលើប្រាក់បៀវត្សជូនមន្រ្តីរាជការ កងម្លាំង ប្រដាប់អាវុធ និងការអភិវឌ្ឍន៍នានា ដែលសង្គមត្រូវការ រួមទាំងជួយបង្កើនប្រាក់ចំណូលកម្មករ និយោជិតថែមទៀត ផង។

អ្នកជំនាញក៏បានព្រមានផងដែរថា ប្រសិនបើជនបរទេសជ្រុលនិយម ផ្នែកបរិស្ថាន និងអ្នកនយោបាយគ្មានចំណេះដឹង គ្មានទស្សនវិស័យនៅក្រោយឆ្នាំ ២០២០ ប្រទេសកម្ពុជាប្រឈមនឹងការខ្វះអគ្គិសនីប្រើប្រាស់នៅពេលប្រទេសនេះ កាន់តែអភិវឌ្ឍន៍ ។ មិនតែប៉ុណ្ណោះផែនការចង់បញ្ចុះតម្លៃអគ្គិសនីក៏មិនអាចធ្វើទៅបាន នៅពេលនោះតើនរណាជាអ្នក ទទួលខុសត្រូវ ? តើអ្នកតំណាងរាស្រ្តទាំងនេះ ត្រូវឆ្លើយថាម៉េច ចំពោះកាលៈទេសៈដែលវានឹងមកដល់ ឬមួយបាន ត្រឹមតែសោកស្តាយ ចុះជនបរទេសដែលតាំងខ្លួនស្រឡាញ់បរិស្ថានជាងខ្មែរនោះ នៅពេលនោះយល់ឃើញយ៉ាងម៉េច ដែរ ឬមួយអ្នកឯងបច្ចុប្បន្នគ្រាន់តែជាភ្នាក់ងារចារកិច្ចម្នាក់ ដែលប្រទេសខ្លះជួលមកឲ្យធ្វើវិច្ឆេទកម្មនៅតំបន់នេះ ខណៈ ដែលគេបានដឹងថា ប្រទេសចិន និងក្រុមហ៊ុនចិនជាអ្នកសាងសង់ក្រោយការសិក្សាបញ្ចប់ ។

ឥឡូវនេះ កុំទាន់អាលនិយាយដល់ពេលនោះ អ្វីដែលសំខាន់អ្នកជំនាញបានគាំទ្រឲ្យរដ្ឋាភិបាលបញ្ជូនអ្នកសិក្សាដែល មានក្រសួងបរិស្ថាន ជាម្ចាស់គម្រោងឲ្យដឹងលទ្ធផលច្បាស់លាស់ជាមុនសិន ទើបសម្រេចជាក្រោយ ព្រោះថា ឥឡូវ  គម្រោងនោះ មិនទាន់ចាប់ផ្តើមសិក្សានៅឡើយទេ ក្រសួងបរិស្ថានទើបតែរកបាននូវអ្នកឯករាជ្យ ដើម្បីចុះទៅសិក្សា ប៉ុណ្ណោះ ។ ប៉ុន្តែ មិនទាន់បានសិក្សាផង ជនបរទេសដែលតាំងខ្លួនជាអ្នកស្រឡាញ់បរិស្ថានរបស់ខ្មែរ បានគៀងគរ មនុស្សតំបន់ផ្សេងៗមួយចំនួនតូច ទៅរារាំងទប់ស្កាត់មិនឲ្យអ្នកជំនាញចុះទៅសិក្សា រួមទាំងអ្នកតំណាងរាស្រ្តគណ បក្សប្រឆាំងស្ទើរភ្លើងដែលគ្មានជំនាញថាមពលអគ្គិសនីក្នុងខ្លួន ថែមទាំងជួយលើកទឹកចិត្តដល់ជនបរទេសនេះទៀត ផង ។

អ្នកជំនាញបានដាក់សំណួរចោទសួរ ថាតើអ្នកបរិស្ថានជាជនបរទេសនោះដឹងច្បាស់ម្ល៉េះថា តំបន់វារីអគ្គិសនីជាយអា រ៉ែង រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បើខ្លួនឯងមិនបានសិក្សាផង ហើយបើសិក្សាតើសិក្សានៅពេលណា មានសហការ ជាមួយរដ្ឋាភិបាលកម្ពុជាដែររឺទេ ឬមួយអ្នកឯងគ្រាន់តែត្រឹមជាចារកម្មឲ្យបរទេសជួលមកស្រែកដោយគ្មានទាំងអ្វីជា មូលដ្ឋានពិតប្រាកដ ?

សូមឲ្យអ្នកនយោបាយខ្មែរ មិនថា អ្នកប្រឆាំង ឬមិនប្រឆាំងទេ សូមឲ្យគិតពិចារណាឲ្យបានច្បាស់ កុំឲ្យតែបរទេស ច្រមុះស្រួចនិយាយអីក៏ត្រូវ និយាយអីក៏សមដែរនោះ ។ ប្រវត្តិសាស្រ្តបានបង្ហាញថា ពីឆ្នាំ ១៩៧០ដល់ចុងឆ្នាំ ១៩៩៨ ដោយសារតែបរទេសច្រមុះស្រួចវែងនោះហើយ ទើបប្រទេសខ្មែររលាយ ជនជាតិខ្មែរដែលធ្លាប់រស់នៅសុខដុមរមនា បានរងគ្រោះ សង្រ្គាមស្លាប់និរាសព្រាត់ប្រាស និងលាបពណ៌ដាក់គ្នារហូតដល់ពេលនេះមិនទាន់ចប់ផង ។

ប្រវត្តិរឿង ៖ កាលពីថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ លោក ប៉ុល ហំម ប្រធានគណៈកម្មការទី៣ ដែលមានភារកិច្ចមើលការខុសត្រូវ ផ្នែកផែនការវិនិយោគ កសិកម្មអភិវឌ្ឍន៍ជនបទ បរិសា្ថន និងធនធានទឹក បានស្ដាប់នូវចម្លើយ ក៏ដូចជាការបំភ្លឺជុំវិញការចោទសួរអំពីផលប៉ះពាល់បរិស្ថាន នៃទំនប់វារីអគ្គិសនីជាយអារ៉ែង ក្នុងស្រុកថ្មបាំង ខេត្ដកោះកុង ចំពោះលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានវ័យក្មេង ។ មិនតែប៉ុណ្ណោះគណៈកម្មការទី៣ នៃរដ្ឋសភាដែល ដឹកនាំដោយសមាជិកសភាមកពីគណបក្ស សង្គ្រោះជាតិ ក៏ដូចជាគណបក្សនេះ ព្រមទាំងអង្គការសង្គមស៊ីវិលមួយ ចំនួន ដែលតាមដានលើទំនប់វារីអគ្គិសនី ជាយអារ៉ែង មានបំណងឱ្យរដ្ឋាភិបាលបញ្ចប់គម្រោងតែម្ដង ។

ថ្មីៗនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក៏បានមានប្រសាសន៍ប្រាប់អ្នកកាសែត ក្រោយពីជំនួបជាមួយ សម្ដេចតេជោ ហ៊ុន សែន មុនកិច្ចប្រជុំសភាចប់ថា សម្ដេចហ៊ុន សែន បានប្រាប់លោកថា បញ្ហាទំនប់វារីអគ្គិសនីស្ទឹង អារ៉ែងនេះ រដ្ឋាភិបាលនឹងមិនជំរុញបន្ដទៀតទេ ហើយថា ទុកឱ្យកូនខ្មែរជំនាន់ក្រោយជាអ្នកសម្រេចទៅចុះ ។

ទោះជាយ៉ាងនេះ ក៏ដោយក្ដី ក៏យើង សង្កេតឃើញអង្គការក្រៅរដ្ឋាភិបាល និងសមាជិកសភាមកពីគណបក្សសង្គ្រោះ ជាតិនៅតែសម្ដែងការព្រួយបារម្ភ ។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានខិតខំព្យាយាមជួបមន្ដ្រីជំនាញជាន់ខ្ពស់ផ្នែកថាមពល ក៏ដូចជា អ្នកសិក្សាដែល ធ្លាប់បានសិក្សានៅតំបន់ជាយអារ៉ែង ស្ដីអំពីផែនការកសាងទំនប់វារីអគ្គិសនី ដែលមានកម្លាំងថាមពល ១០៨មេហ្គា វ៉ាត់ យកមកផ្សព្វផ្សាយ ដើម្បីឱ្យអ្នកទស្សនាជួយធ្វើការពិចារណាទាំងអស់គ្នា។

បើយោងតាមសេចក្ដីបំភ្លឺ របស់ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤កន្លងទៅ បានឱ្យដឹងថា គម្រោងវារី អគ្គិសនីជាយអារ៉ែងជាគម្រោងដែលត្រូវបានកំណត់អភិវឌ្ឍន៍តាំងពីមុនឆ្នាំ ១៩៧០ ហើយរាជរដ្ឋាភិបាល បច្ចុប្បន្ន ក៏បានរក្សាគម្រោងនេះ ក្នុងផែនការអភិវឌ្ឍន៍វិស័យថាមពលជាតិ ។

គម្រោងនេះពិតជាមែន តែជាគម្រោង មានអានុភាព ដំឡើងត្រឹម ១០៨មេហ្គាវ៉ាត់ ក៏ប៉ុន្ដែវារីអគ្គិសនីនេះ អាចដំណើរ ការស្ទើរពេញមួយឆ្នាំ ដែលបរិមាណថាមពលផលិតប្រចាំឆ្នាំមានរហូតទៅដល់ ៥៩៥លានគីឡូ វ៉ាត់ម៉ោងច្រើនជាងវារី អគ្គិសនីកំចាយ ដែលផលិតបានតែ ៤៩៨លានគីឡូវ៉ាត់ម៉ោងទោះជាមានអានុភាពដំឡើងធំជាងដល់ទៅ១៩៤ មេហ្គា វ៉ាត់ក៏ដោយ ។

នៅក្នុងជួបសម្ភាសន៍ មន្ដ្រីជាន់ខ្ពស់មួយរូប នៅក្រសួងរ៉ែនិងថាមពល និងដែលមានជំនាញ ផ្នែកថាមពលអគ្គិសនី ដែលសុំមិនបញ្ចេញឈ្មោះ បានពន្យល់រៀបរាប់ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលអំពីគម្រោង វារីអគ្គិសនីជាយ អារ៉ែងយ៉ាងដូច្នេះថា តាមការពិតរហូតមកដល់ពេលនេះ គម្រោងស្ថាបនាវារីអគ្គិសនីជាយអារ៉ែង កំពុងស្ថិតក្នុងការ សិក្សាថ្នាក់អន្តរក្រសួងនៅឡើយ និងថាមិនទាន់ដាក់ជូនទៅគណៈរដ្ឋមន្ដ្រី ដើម្បីជជែកដេញដោលនៅឡើយទេ ។ ក៏ប៉ុន្ដែ រយៈនៃការសិក្សាកន្លងមកក្រសួង ក៏ដូចជាអន្តរក្រសួង បានរកក្រុមហ៊ុនជាច្រើនមកធ្វើការសិក្សា វាយតម្លៃអំពី ផលប៉ះពាល់បរិស្ថាន សត្វ មនុស្ស ក៏ដូចជាបញ្ហាផ្សេងៗទៀត ពីផែនការសាងសង់ទំនប់វារីអគ្គិសនីនេះ។ ក្រោយការ សិក្សារបស់ក្រុមហ៊ុនខ្លះមានតម្លៃថ្លៃ អន្តរក្រសួងក៏បានបញ្ឈប់ក្រុមហ៊ុនទាំងនោះ ហើយក៏បានស្វះស្វែងរកក្រុមហ៊ុន ផ្សេងទៀតដើម្បីសិក្សា ។ ក្រុមហ៊ុន បច្ចុប្បន្នដែលកំពុងសិក្សា ឈ្មោះ ស៊ីណូហាយត្រូ ជាក្រុមហ៊ុនរបស់ប្រទេសចិន ហើយការសិក្សាមិនទាន់បាន បញ្ចប់នៅឡើយទេ ។ ជាគោលការណ៍ ការដំណើរការសិក្សានេះកន្លងមក មិនមែនធ្វើ ឡើងក្រសួងរ៉ែ និងថាមពលតែឯកឯងទេ ពោលគឺអន្ដរក្រសួង ដូច្នេះអន្ដរក្រសួងមកដល់ពេលនេះ ពុំទាន់យល់ស្រប ឬក៏ឯកភាពទៅលើការសិក្សារបស់ក្រុមហ៊ុនដែរ ដោយអន្ដរក្រសួង ត្រូវសិក្សាឲ្យស៊ីជម្រៅបន្ថែម ជាមួយនឹងផលប៉ះ ពាល់នានា ដែលកើតចេញពីគម្រោងវារីអគ្គិសនីនេះ ។

មន្ដ្រីបានបញ្ជាក់បន្ថែមថា កម្លាំងថាមពលវារីអគ្គិសនី នៅជាយអារ៉ែងនេះ មានដល់ទៅជាង២០០មេហ្គាវ៉ាត់ ប៉ុន្ដែ ការ សិក្សាគ្រោងកំណត់យកត្រឹមតែ ១០៨មេហ្គាវ៉ាត់តែប៉ុណ្ណោះ ។

ទាក់ទិនការលើកឡើង របស់លោក ប៉ុល ហំម ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា សុំឱ្យលុបចោលគម្រោង ព្រោះ ថា មានថាមពលត្រឹមតែ ១០៨មេហ្គាវ៉ាត់តែប៉ុណ្ណោះ បើធៀបទៅទំនប់វារីអគ្គិសនីស្ទឹងអាតៃ ដែលមានជាង ២០០ មេហ្គាវ៉ាត់ ហើយមានផលប៉ះពាល់ដល់បរិស្ថាន មនុស្សនិងសត្វច្រើន...។

មន្ដ្រីជំនាញខាងលើបានពន្យល់ថា តើ ១០៨មេហ្គាវ៉ាត់ នៃថាមពលអគ្គិសនីថាតូច តើធំប៉ុនណាទៅ ទើបអាចផលិត បាន បើទំនប់វារីអគ្គិសនីសេសាន្ដ២ នៅស្រែពក ខេត្ដស្ទឹងត្រែង ផលិតថាមពលបាន ៤០០មេហ្គាវ៉ាត់ ក៏ក្រុមតំណាង រាស្ដ្រគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ដែលជាសម្ព័ន្ធរបស់គេ ក៏ជំទាស់ដែរនោះ។ ផ្ទុយទៅវិញ តើផលប៉ះ ពាល់ នៃបរិស្ថាន ក៏មានទំហំធំប៉ុនណាទៅ ឬមួយក៏យើងនៅតែពឹងដង្ហើមប្រទេសជិតខាងដក ឬមួយ ក៏យើងនៅប្រើ ថាមពល ដោយប្រើប្រេង ក្នុងខណៈដែលពួកគេបានចោទថា តម្លៃអគ្គិសនីស្រុកខ្មែរថ្លៃ ។ ប៉ុន្ដែ ពុំដែលបានឃើញពួកគេទាំងនោះផ្ដល់នូវចម្លើយ ឬជម្រើសណាមួយមកឱ្យរដ្ឋាភិបាលទេ ក្រៅពីរិះគន់ថា តម្លៃអគ្គិសនីថ្លៃ ហេតុអីក៏ពឹងអគ្គិសនីប្រទេសជិតខាង ហេតុអ្វីក៏មិនបញ្ឈប់គម្រោងវារីអគ្គិសនី ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរ និងស្ដីបន្ទោសថា ឱ្យអ្នក វិនិយោគទុនគេមកយ៉ាងម៉េច បើតម្លៃអគ្គិសនីថ្លៃនោះ ។

អ្នកជំនាញបាននិយាយថា ១០៨មេហ្គាវ៉ាត់ នៃថាមពលអគ្គិសនី ដែលនឹងផលិតបាន ពីវារីអគ្គិសនីជាយអារ៉ែងនោះ គឺវាគ្របដណ្ដប់បានទៅលើខេត្ដសៀមរាប ទាំងមូល(ម៉ោងបន្ទប់ប្រើប្រាស់ពេលថ្ងៃ) បន្ទាយមានជ័យ បាត់ដំបង ពោធិ៍ សាត់ និងកំពង់ឆ្នាំង។

សរុបទាំងអស់នេះ ប្រើប្រាស់ថាមពលមិនទាន់គ្រប់ចំនួន ១០៨មេហ្គាវ៉ាត់នេះទេដូច្នេះកម្លាំងថាមពលនេះ វាមិនតូចទេ ។ ហើយសួរថា បើ ១០៨មេហ្គាវ៉ាត់វាតូច តើធំប៉ុនណាទៅ។ ជាធម្មតា ការសិក្សាអំពីគម្រោងរីអគ្គិសនី នីមួយៗ មិន ក្រោមពី៨ ទៅ១០ឆ្នាំទេ។ ហើយថា កន្លងមកការសិក្សាទៅលើគម្រោងអគ្គិសនីជាយអារ៉ែងនេះ គ្រោងនឹងទាញ ថាមពលនៅឆ្នាំ២០២១ ។ មន្ដ្រីជំនាញបាននិយាយថា ប្រសិនបើគម្រោងនេះបានជោគជ័យ វាមិនត្រឹមតែផ្ដល់ភ្លើង

សម្រាប់ពង្រីកការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅតាមទីប្រជុំជនជនបទ ប៉ុណ្ណោះទេ ប៉ុន្ដែវា ក៏ជាផ្នែកនៃការទាញ ទម្លាក់ចុះ នៃតម្លៃភ្លើង របស់យើងនាពេលអនាគតថែមទៀតផង ។

ក្រុមអ្នកជំនាញ ក៏ដូចជារាជរដ្ឋាភិបាល គឺមានមហិច្ឆតាចង់ឱ្យប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទូទាំងប្រទេស មានវារី អគ្គិសនីប្រើប្រាស់ ដោយរួមទៅតម្លៃសមរម្យ ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាល ក៏ដូចជាអ្នកបច្ចេកទេស ត្រូវខិតខំ ឆ្លើយតបទៅនឹងសំណូមពរទាំងនោះ។

មន្ដ្រីជំនាញបានលើកឡើង នូវសំណូមពរ របស់ប្រជាពលរដ្ឋកន្លងទៅ ដោយពួកគេបាននិយាយថា «ប្រជាពលរដ្ឋសុំ ស្នើថា អ្នកអត់ភ្លើង សុំឱ្យមានភ្លើងប្រើនឹងគេ ពីព្រោះពួកគាត់ក៏ជាប្រជារាស្ដ្រខ្មែរដែរ អ្នកដែលមានភ្លើងប្រើ ក្រោមការ ផ្គត់ផ្គង់របស់ក្រុមហ៊ុនឯកជន សុំឱ្យមានថ្លៃអគ្គិសនី ដូចជាអគ្គិសនីរបស់រដ្ឋ ដែលផ្គត់ផ្គង់ដោយអគ្គិសនីកម្ពុជា ( EDC) ហើយអ្នកដែលមានភ្លើងប្រើ ក្រោមការផ្គត់ផ្គង់របស់ EDC សុំឱ្យមានការ ផ្គត់ផ្គង់ភ្លើងឱ្យបានស្ថិរភាព២៤ ម៉ោងលើ ២៤ម៉ោង ហើយសំណូមពរឱ្យចុះថ្លៃផង»។

អ្នកជំនាញបានបន្ដថា ផ្ដើមចេញពីនោះ ហើយ ដែលរាជរដ្ឋាភិបាល ក៏ដូចជាអ្នកបច្ចេកទេស ត្រូវធ្វើការសិក្សា លើកជា ផែនការ ដើម្បីឆ្ពោះទៅរកការដោះស្រាយរាល់សំណូមពរទាំងនេះ។ ដូច្នេះរដ្ឋាភិបាលមិនត្រឹមតែគិតប្រជាពលរដ្ឋ នៅ រាជធានីភ្នំពេញនោះទេ ប៉ុន្ដែត្រូវគិតទៅដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ជាពិសេស តាមស្រុកភូមិ ឃុំ រហូត ដល់ ជនបទចុងកាត់មាត់ញ៉ក ។

មន្ដ្រីជំនាញបានបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ ដោយសារតែកម្ពុជា ចាប់ផ្ដើមទាញផលអគ្គិសនី ពីវារីអគ្គិសនី នៅ ខេត្ដពោធិ៍សាត់ កំពត និង ការផលិតអគ្គិសនី ដោយប្រើធ្យូងថ្ម នៅខេត្ដព្រះសីហនុ នេះហើយទើបបានធ្វើកម្ពុជា កាត់ បន្ថយការនាំចូលភ្លើងពីប្រទេសវៀតណាមនិងថៃ បានយ៉ាងច្រើន ជាអតិបរមា ដោយនៅរដូវវស្សាភ្លើងនាំចូលពី ប្រទេសទាំងនោះ មិនលើសពីចន្លោះពី ២០ ទៅ៣០ភាគរយទេ ។ បច្ចុប្បន្នប្រទេសកម្ពុជា បានផលិតភ្លើងរួចជាស្រេច ហើយ ចំនួន ៨០០មេហ្គាវ៉ាត់ហើយថា ចំនួននេះ នឹងមានការកើនឡើងថែមទៀត នៅពេលដែលទំនប់វារីអគ្គិសនី ដែលកំពុងសាងសង់ ដូចជានៅស្ទឹងត្រែង និងខេត្ដពោធិ៍សាត់ ត្រូវបានបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០១៧ខាងមុខ ។

រដ្ឋាភិបាល ក៏ដូចជាអ្នកជំនាញ មានបំណងធំណាស់ នៅក្នុងការធ្វើឱ្យមានស្ថិរភាព ក្នុងវិស័យថាមពល អគ្គិសនី សម្រាប់ប្រទេសជាតិ ដោយក្នុងនោះព្យាយាមឱ្យបានជាអតិបរមា កាត់បន្ថយ នៃការពឹងពាក់អគ្គិសនីនាំចូលពីប្រទេស ជិតខាង ក៏ដូចជាការខិតខំផលិត អគ្គិសនីដោយខ្លួនឯង ។

អ្នកជំនាញបាននិយាយថា ប្រទេសកម្ពុជារហូតមកដល់ពេលនេះ ពុំទាន់មានទំនប់វារីអគ្គិសនីណាមួយ បានសាងសង់ នៅលើដងទន្លេមេគង្គ ដូចឡាវ និងចិននៅឡើយទេ។ ហើយថា កម្ពុជា ក៏គ្មានផែនការណា ដើម្បីសាងសង់ទំនប់វារី អគ្គិសនី នៅលើដងទន្លេមេគង្គដែរ ព្រោះសក្ដានុពលវារីអគ្គិសនីនៅ កន្លែងដទៃទៀត មិនទាន់បានសិក្សា និងសាង សង់អស់ផង ។ កម្ពុជា ទើបតែចាប់ផ្ដើមសង់ទំនប់វារី អគ្គិសនីនៅលើទន្លេសេសាន្ដ២តែប៉ុណ្ណោះ ខណៈដែលប្រទេស វៀតណាម បានសាងសង់ទំនប់វារីអគ្គិសនី៨ទៅ៩ នៅលើទន្លេស្រែពករួចទៅ ហេតុដូច្នេះ បានជាអ្នកទាំងអស់នោះ មិនតវ៉ាឱ្យខ្លាំងក្លាផងទៅ ។

អ្នកជំនាញថាមពល បានទាញទស្សនៈ ទានឱ្យគិតពិចារណាផងដែរ ចំពោះអ្នកខ្លះ ដែលមានភ្លើងប្រើគ្រប់គ្រាន់ហើយ ចូរគិតទៅដល់ប្រជារាស្ដ្រខ្មែរដទៃទៀត ដែលពុំទាន់ទទួលបានអគ្គិសនីប្រើប្រាស់នៅឡើយ ហើយពួកគេដែលខំស្រែក តវ៉ាប្រឆាំងនេះមិនបានគិតទៅដល់ផលលំបាកទៅ ដល់ប្រជាជនយើងទាំងនោះទេ ។ ផ្ទុយទៅវិញ ពួកគេគិតតែលើក ឡើង អំពីការរិះគន់ថ្លៃអគ្គិសនីថ្លៃ ...។

មន្ដ្រីជំនាញបាននិយាយថា សព្វថ្ងៃនេះកម្ពុជា មានភ្លើងប្រើប្រាស់ទើបតែ៥៦ភាគរយប៉ុណ្ណោះ ដូច្នេះសម្រាប់អ្នក ជំនាញ និងរដ្ឋាភិបាល មិនទាន់ស្កប់ស្កល់នៅឡើយទេ ត្រូវតែរកគ្រប់មធ្យោបាយ ដើម្បីផ្គត់ផ្គង់១០០ភាគរយ ។ និយាយជារួមកម្ពុជា ត្រូវតែឯករាជ្យចំពោះសន្ដិសុខថាមពលអគ្គិសនី ដោយមិនត្រូវពឹងលើដង្ហើមអ្នកជិតខាងនោះទេ

ដូច្នេះអ្នកផ្សេងទៀត គួរតែរួមគិត ចំពោះបញ្ហានេះ កុំលើកតែពីក្ដីកង្វល់រារាំង ប៉ុន្ដែមិនដែលបានផ្ដល់ដំណោះស្រាយ។ អ្នកជំនាញ បានឱ្យដឹងទៀតថា តាមធម្មតា តម្លៃអគ្គិសនីនៅកម្ពុជាអាចនឹងត្រូវឡើងថ្លៃបន្ថែម ដោយសារតែប្រទេស វៀតណាម និងថៃ បានដំឡើងថ្លៃអគ្គិសនីពី ១៥ទៅ២០ភាគរយ ក្នុងមួយឆ្នាំ ប៉ុន្ដែដោយសារតែកម្ពុជា មានវារីអគ្គិសនី និង អគ្គិសនីដើរដោយធ្យូងថ្មី ទើបធ្វើឱ្យតម្លៃអគ្គិសនី មានតម្លៃថេរ ត្រឹមចន្លោះ ៨០០រៀល ១គីឡូវ៉ាត់ ម៉ោងតែ ប៉ុណ្ណោះ ៕

ខឹងភរិយាផឹកស្រា ស្រវឹង ទៅដេកលើ ផ្លូវដែក ត្រូវរថភ្លើង កិនដាច់ជើង ស្លាប់គួរឲ្យអាសូរ

$
0
0

កណ្តាល៖ បុរសកសិករវ័យ ៣៧ឆ្នាំ ផ្ទុះកំហឹងជាមួយភរិយា បានទៅផឹកស្រាស្រវឹង ហើយទៅដេកលើផ្លូវដែក ត្រូវ រថភ្លើងកិនដាច់ជើងទាំងសងខាងបណ្តាលឲ្យស្លាប់បាត់បង់ជីវិតគួរឲ្យអាសូរ កាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៥ ស្ថិតនៅក្នុងភូមិឫស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សមត្ថកិច្ចស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា សពលោក អួង សារ៉ាត ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅម៉ោង ១១ និង២០នាទីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥នេះ។

ស្រ្តីជាភរិយា បានប្រាប់សមត្ថកិច្ចថា នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ស្វាមីរបស់ខ្លួនបានទាស់ពាក្យសម្តីគ្នាបន្តិចបន្តួច ហើយដើរទៅផឹក ស្រាមិនឃើញត្រឡប់មកផ្ទះ លុះថ្ងៃនេះទទួល ដំណឹងមរណភាពតែម្តង។ ក្រោយសមត្ថកិច្ច ពិនិត្យ និងធ្វើកោសលវិច័យ សពត្រូវបានប្រគល់ជូនភរិយាធ្វើបុណ្យ តាមប្រពៃណី៕

បទយកការណ៍៖ ពលករខ្មែរបង្ហាញ ការពេញចិត្ត និងជីវភាពលើទឹកដីថៃ (មានវីដេអូ)

$
0
0

ដោយ៖ វ៉ាន់ សារាយ

ភ្នំពេញ៖ ប្រជាពលករខ្មែរ ដែលមានប្រមាណជា ១លាននាក់ក្នុងប្រទេសថៃ ភាគច្រើនសុទ្ធតែបានបង្ហាញការ ពេញជាមួយជីវភាពក្នុងប្រទេសថៃ ទោះបីជាពួកគេ ត្រូវធ្វើការនឿយហត់យ៉ាងណាក្តី ព្រោះទឹកដីថៃ សម្បូរការ ងារធ្វើជាមួយនិងប្រាក់ខែសមរម្យ ជាពិសេសការចំណាយលើការថែទាំងសុខភាព ឬព្យាបាលជំងឺសម្រាប់ពល ករស្របច្បាប់អស់ត្រឹម ៣០បាត ស្មើនឹងប្រមាណជិត ៤.០០០រៀលប៉ុណ្ណោះ។

ប្រជាពលករខ្មែរ ត្រូវបានគេមើលឃើញថា បានធ្វើចំណាកស្រុកដូចទឹកបាក់ទំនប់ជារៀងរាល់ឆ្នាំទៅស្វែងរកការ ងារធ្វើនៅក្នុងប្រទេសថៃ។ ជាមួយចំណាកស្រុកនេះ មានព័ត៌មានជារឿយៗថា ពួកគេតែងរងការធ្វើបាបពីទា ហាន ឬថៅកែថៃ។ ព័ត៌មានទាំងនេះ បានធ្វើឲ្យមន្រ្តីរាជរដ្ឋាភិបាល មន្រ្តីបក្សប្រឆាំង អង្គការសង្គមស៊ីវិល បាន ជំរុញការផ្សព្វផ្សាយ ទប់ស្កាត់កុំឲ្យប្រជាពលរដ្ឋខ្មែរធ្វើចំណាកស្រុកទៅធ្វើការនៅក្នុងប្រទេសថៃផងដែរ។ តើ ចំណាកស្រុករបស់ពលរដ្ឋខ្មែរ ចំណេញ ខាត សម្រាប់កម្ពុជា ឬ ជួបផលលំបាកយ៉ាងណាខ្លះ?

ដើម្បីស្រាយនូវចម្ងល់ ដែលបានចោទសួរខាងលើ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល បានដឹកនាំសហការីរបស់លោកមួយក្រុមចុះទៅកាន់តាមបណ្តាខេត្តនានា ក្នុងប្រទេសថៃ ដែលមានពល ករខ្មែរច្រើននាក់ កំពុងបម្រើការងារ មានដូចជា ខេត្តត្រាត ខេត្តច័ន្ទបូរី ខេត្តឈុនបូរី និង ខេត្តរ៉ាក់យ៉ង។ដំណើរ ស្វែងរកព័ត៌មានពីពលករខ្មែរក្នុងប្រទេសថៃ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃសុក្រ ទី០៦ ដល់ថ្ងៃចន្ទ ទី០៩ ខែកុម្ភៈ ឆ្នាំ ២០១៥ ដោយធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ នៅក្នុងប្រទេសកំពុងអភិវឌ្ឍនរីកចម្រើនជឿនលឿន មួយក្នុងតំបន់អាស៊ានមួយនេះ លោក សយ សុភាព បានចុះទៅជួបប្រជាពលករខ្មែរជាច្រើន ដែលកំពុងធ្វើការ នៅតាមការដ្ឋានសំណង់ភោជនីយដ្ឋាន ចំការដំឡូង រោងចក្រ សហគ្រាស លើទូកនេសាទ និងថៅកែជនជាតិថៃ ជាច្រើននាក់ផងដែរ។

ប្រជាពលករខ្មែរបម្រើការងារក្នុងប្រទេសថៃ ដែលខ្លះធ្វើការជាង១០ឆ្នាំ ក៏មានដែរនោះ ទាំងក្នុងវិស័យសំណង់ នេសាទ កសិកម្ម ភោជនីយដ្ឋាន រោងចក្រ និងតាមផ្សារ ជាទូទៅទទួលបានប្រាក់ខែប្រមាណ ៣០០បាត ក្នុង មួយថ្ងៃ ហើយមួយខែអាចសល់ចន្លោះពី ៥.០០០បាត ទៅ១០.០០០បាត (៣២,៧៣បាត ស្មើ ៤០០០រៀល) សម្រាប់ពលករតាមរោងចក្រវិញ អាចទទួលបានរហូតដល់ ១៦.០០០បាត ប្រសិនបើថែមម៉ោងច្រើន។ ថ្លៃទឹក ភ្លើង និងផ្ទះ សម្រាប់ពលករបម្រើវិស័យកសិកម្ម នេសាទ និងសំណង់ ថៅកែជារ៉ាប់រង ដោយពួកគេចំណាយតែ ថ្លៃម្ហូប អាហារ និងថ្លៃបាយ។ ដោយឡែកសម្រាប់ពលករនៅតាមរោងចក្រពួកគាត់ត្រូវរ៉ាប់រងទាំង ថ្លៃម្ហូបអាហារ ទឹក ភ្លើង និងកន្លែងស្នាក់នៅ តែថៅកែជួយចេញខ្លះផងដែរ។ សម្រាប់សេវាព្យាបាលវិញ ពលករខ្មែរ ដែលស្រប ច្បាប់ ពួកគេអាចទៅព្យាបាលនៅគ្រប់មន្ទីរពេទ្យរដ្ឋក្នុងប្រទេស ដោយចំណាយតែ ៣០បាតប៉ុណ្ណោះ ពោលប្រ ហែល ៤.០០០រៀល។

កំពុងអង្គុយរង់ចាំធ្វើលិខិតឆ្លងដែននៅមន្ទីរការងារក្នុងខេត្តត្រាត លោក ហ៊ី ចាន់ថន បានឲ្យដឹងថា លោកបាន ចូលទៅធ្វើការនៅថៃ ដោយខុសច្បាប់លួចឆ្លងតាមទូក ដោយចំណាយលុយ ៥០០បាតទៅឲ្យមេខ្យល់។

បុរសអ្នកស្រុកគិរីសាគរ ខេត្តកោះកុង បាននាំទាំងភរិយា និងកូនតូចម្នាក់ផងដែរ ទៅធ្វើការងារលើទូកនេសាទ របស់ថៃ។ បុរសវ័យ ៣០ឆ្នាំ ដែលបានចូលទៅធ្វើការក្នុងប្រទេសថៃ កាលពីពីឆ្នាំ២០០៤នោះ  បានឲ្យដឹងថា លោករកបានចំណូល ៣០០ ទៅ៣៥០បាតក្នុងមួយថ្ងៃ ហើយអាចសល់ពី ៤.០០០ ទៅ៥.០០០បាតក្នុងមួយ ខែ។

បុរសអ្នកខេត្តបាត់ដំបងម្នាក់ បានធ្លាក់ខ្លួនក្លាយជាពលករប្រទេសថៃ និងបង្ខំកូន៤នាក់ផ្សេងទៀត ឲ្យឈប់រៀន សូត្រ ដើម្បីស្វែងរកប្រាក់ក្នុងប្រទេសថៃសងបំណុល ព្រោះតែការចិញ្ចឹមមាន់ខាតចុងខាតដើមក្រោយពីក្រុមហ៊ុន ស៊ីភីឈប់ទិញមាន់របស់គាត់។

លោក សុខ ឌាំង បានរៀបរាប់ថា «ខ្ញុំមកធ្វើការនៅស្រុកថៃ ក្រោយពីមានសង្រ្គាមនៅព្រំដែន ព្រះវិហារ ហើយ ក្រុមហ៊ុនស៊ីភី ឈប់ទិញមាន់ ធ្វើឲ្យខ្ញុំខាតចុងខាតដើម ជំពាក់លុយគេ។ ខ្ញុំក៏បង្ខំចិត្តឲ្យកូនឈប់រៀនមករកការ ងារធ្វើនៅក្នុងប្រទេសថៃ»។

បុរសវ័យប្រមាណជា ៤៤ឆ្នាំរូបនេះ បានបន្តថា រូបគាត់ និងកូនៗ៤នាក់ផ្សេងទៀត បានឆ្លងចូលទៅព្រំដែនថៃ តាមច្រកឡែម ដោយចំណាយលុយឲ្យមេខ្យល់ម្នាក់ប្រមាណ ២.៥០០បាត។ ពួកគាត់ បាននាំគ្នាធ្វើការក្នុងរោង ចក្រក្រដាស់ និង បន្ទះស៊ីឌី ដោយលោកទទួលថ្លៃពលកម្ម ៣០០បាតក្នុងមួយថ្ងៃ និងថ្លៃអាហារ ២៥បាត។ ប្រ សិនមានថែមម៉ោងច្រើន ពួកគាត់ ក៏បានលុយកើនច្រើនតាមនោះផងដែរ តែត្រូវជួលផ្ទះ និងបង់ថ្លៃទឹក ភ្លើង ដោយខ្លួនឯង។

បុរស ដែលធ្លាក់ខ្លួនជាពលករដោយកសារចិញ្ចឹមមាន់ខាតដើមនេះ ក៏បានឲ្យដឹងផងដែរថា នៅក្នុងរោងចក្រ របស់លោក បម្រើការងារភាគច្រើនជាជនជាតិខ្មែរ ហើយការរស់នៅមិនសូវជាជួបការលំបាកនោះទេ ប្រសិន បើស្របច្បាប់ តែបើមិនស្របច្បាប់អាចជួបការលំបាកបន្តិចបន្តួច។

បន្ទាប់ពីបញ្ចប់ការសាកសួរពលករខ្មែរនៅក្នុងខេត្តឈុនបូរី លោក សយ សុភាព និងក្រុមការងារ ក៏បន្តចុះទៅ កាន់ខេត្តរ៉ាក់យ៉ង។ នៅលើវាលដីចំការដំឡូងជាច្រើនហិកតាមួយកន្លែងស្ថិតនៅឃុំសំណាក់ថន ស្រុកបានឆាង ខេត្តរ៉ាក់យ៉ងមានសភាពស្ងាត់ច្រងុំ មើលទៅមិនមានឃើញថៅកែប្រទេសថៃ ឬកម្មករដទៃក្រៅពីពលរដ្ឋខ្មែរប្រ មាណជា ១០នាក់។ ពួកគេបានម៉ៅដីចំការនេះ  ស៊ីឈ្នួលដាំដំឡូងឲ្យថៅកែថៃ ក្នុងមួយរ៉ៃ ស្មើនឹង ១.៦០០ ម៉ែត្រការ៉េ ៣០០បាត។ អ្នកដាំដំឡូងទាំងអស់ បានឃ្លុំមុខជិតៗ ព្រោះតែពួកគេខ្លាចកំដៅសូរ្យសែង ដ៏សែនក្តៅ បំផ្លាញសាច់ និងសម្រស់របស់ពួកគេ។

អ្នកស្រី រៀម ពលរដ្ឋមានស្រុកកំណើតក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានចូលបម្រើការងារនៅប្រទេសថៃជា អ្នកដាំ ដក និងមើលថែទាំចំការដំឡូង អស់រយៈពេលជាង ១០ឆ្នាំហើយ។

អ្នកស្រី បានឲ្យដឹងថា ការចូលទៅធ្វើការនៅប្រទេសថៃ ដោយសារអ្នកស្រីមានដីតិចតួចសម្រាប់បង្កបង្កើនផល និងមិនអាចទ្រទ្រង់ការរស់នៅរបស់ក្រុមគ្រួសារ។ អ្នកស្រីវ័យប្រមាណ ៤០ឆ្នាំ និយាយតាមសំនៀងអ្នកខេត្តព្រៃ វែង បានបន្តឲ្យដឹងថាអ្នកស្រីចូលបម្រើការងារក្នុងប្រទេសថៃ តាមរយៈមេខ្យល់ ដោយចំណាយលុយអស់ ២.៥០០បាត ឲ្យពួកគេជូនឆ្លងដែនរហូតដល់គោលដៅធ្វើការសព្វថ្ងៃ។ អ្នកស្រី បានធ្វើការជាអ្នកដាំដំឡូងក្នុង ប្រទេសថៃ ដោយម៉ៅក្នុងមួយរ៉ៃ ស្មើ ១៦០០ម៉ែត្រការ៉េ តម្លៃ ៣០០បាត ហើយជាមធ្យមពួកគាត់សល់កម្រៃ ៥.០០០បាតក្នុងមួយខែ។ សម្រាប់ថ្លៃទឹក ភ្លើង និងកន្លែងស្នាក់នៅ ត្រូវបានថៅកែជាអ្នករ៉ាប់រង។

ក្រោយបញ្ចប់ការសាកសួរជាមួយពលករខ្មែរក្នុងចំការដំឡូងហើយ ក្រុមការងាររបស់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល ដែលមានការជូនដំណើរដោយថៅកែជនជាតិថៃផងនោះ បានបន្តដំណើរចុះទៅជួបប្រជាពលករខ្មែរ ដែលធ្វើការក្នុងរោងចក្រគ្រឿងសមុទ្រនៅតំបន់សេដ្ឋកិច្ចពិសេសអមតៈ ស្ថិតក្នុងឃុំម៉ាប យ៉ាងផន ស្រុកពួកដែង ខេត្តរ៉ាក់យ៉ង។ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលជាថ្ងៃអាទិត្យ ពលករខ្មែរបាននៅជុំគ្នា ពួកគេមិនបានទៅធ្វើ ការនោះទេ ធ្វើឲ្យតំបន់ផ្ទះជួលនេះ មើលទៅមានសភាពអ៊ូរអរសុទ្ធតែជាប្រជាពលរដ្ឋខ្មែរ មិនចាញ់តំបន់រោង ចក្រតាមបណ្តោយផ្លូវវេងស្រេងប៉ុន្មានទេ។

ពលករក្នុងតំបន់សេដ្ឋកិច្ចពិសេសអមតៈហាក់មានជីវភាពធូរធារជាងគេ ពោលពួកគេអាចសន្សំលុយទិញម៉ូតូប្រើ ប្រាស់ដោយខ្លួនឯង ហើយខ្លះទៀតសន្សំលុយបានទិញមាសពាក់ជាប់ខ្លួន និងមិនខ្លារអានិងបង្ហាញ ដូចស្រុក ខ្មែរនោះទេ។ ពលករ នៅតំបន់នេះ ភាគច្រើនមកពីខេត្តស្វាយរៀង និង ព្រៃវែង។ ពលករក្នុងតំបន់សេដ្ឋកិច្ច ដែលប្រជុំដោយរោងចក្រក្នុងខេត្ត រ៉ាក់យ៉ង អាចប្រាក់ឈ្នួលចន្លោះពី ៨.០០០ ទៅជាង ១ម៉ឺនបាត ពោលមិន តិចជាង ៣០០ដុល្លារ ក្នុងមួយខែ។

កម្លាំងពលកម្មរបស់ពលករខ្មែរ បានដើរតួសំខាន់សម្រាប់ជួយជ្រោងដល់សេដ្ឋកិច្ចរបស់ថៃ ស្ទើរគ្រប់វិស័យ រាជ រដ្ឋាភិបាល និង ថៅកែក្រុមហ៊ុននៅក្នុងប្រទេសថៃ ពួកគេបានសហការជួយសម្របសម្រួលលក្ខខណ្ឌជាច្រើន ដើម្បីឲ្យពលរដ្ឋខ្មែរ បានរស់នៅ និងធ្វើការក្នុងប្រទេសថៃ។ បើតាមការជួបសាកសួរផ្ទាល់ជា មួយពលករខ្មែរជា ច្រើននាក់ កំពុងធ្វើការនៅក្នុងប្រទេសថៃបានឲ្យដឹងថាពលករខ្មែរភាគច្រើនបំផុត បានចូល ទៅក្នុងប្រទេសថៃ តាមរយៈមេខ្យល់ និង ខុសច្បាប់ ដោយចំណាយថ្លៃរត់ការចន្លោះ ២.៥០០បាត ទៅ ៣.០០០ បាត។ បន្ទាប់ ពីចូលទៅដល់កន្លែងធ្វើការក្នុងប្រទេសថៃហើយ ពលករខ្មែរត្រូវបានថៅកែថៃធានា និង ជួយលាក់ បាំងពីអាជ្ញា ធរថៃផងដែរ ដើម្បីបានបម្រើការងាររបស់ពួកគេ។

អ្នកស្រី ចាន់ សូវ៉េត អាយុ ៤៣ឆ្នាំ រួមនិងកូន ៣នាក់ផ្សេងទៀត មកពីភូមិ-ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង បានចូលបម្រើការងារនៅរោងចក្រគ្រឿងសមុទ្រក្នុងតំបន់សេដ្ឋកិច្ចពិសេសអមតៈ អស់រយៈពេល ៣ឆ្នាំមកហើយ។

នៅក្នុងបន្ទប់ស្នាក់នៅទំហំប្រមាណជា ៤ម៉ែត្រ អ្នកស្រី ចាន់ សូវ៉េត បានឲ្យដឹងថា អ្នកស្រីឆ្លងចូលទៅប្រទេស ថៃតាមរយៈមេខ្យល់ជនជាតិខ្មែរ តាមច្រកប៉ោយប៉ែត ឆ្លងកាត់តាមអូរ ដោយចំណាយប្រាក់ប្រមាណ ៣.០០០ បាត។ បន្ទាប់ពីចូលដល់ប្រទេសថៃ អ្នកត្រូវអ្នកស្រីត្រូវបានប្អូននាំទៅធ្វើប័ណ្ណការងារហើយបម្រើការងារទាំង ម្តាយ និងកូនតែម្តង។

អ្នកស្រីបញ្ជាក់ថា ការរស់នៅក្នុងប្រទេសថៃ បានសុខសប្បាយ និងមិនមានការធ្វើទុក្ខបុកម្នេញអ្វីនោះទេ។ អ្នក ស្រីធ្វើការបានមួយថ្ងៃ ៣០០បាត ហើយអាចសល់បានមួយ ១ម៉ឺនបាតក្នុងមួយខែ ប្រសិនបើថែមម៉ោងច្រើន តែ បើមិនមានថែមម៉ោង អាចសល់ ៥.០០០បាត។

បើតាមការរៀបរាប់ជាមួយការសាកសួរប្រជាពលករខ្មែរជាច្រើននាក់ ពួកគេភាគច្រើនបានបង្ហាញការពេញចិត្ត ពេញថ្លើមខ្លាំងជាមួយជីវភាពជាពលករក្នុងប្រទេសថៃ។ ពួកគេត្រូវបានថៅកែលើកទឹកចិត្តយ៉ាងខ្លាំង ដើម្បីឲ្យ ពួកគេបាននៅបម្រើការងារក្នុងប្រទេសថៃ។

ទោះបីជាការរស់នៅក្នុងប្រទេសថៃរបស់ពលករខ្មែរមានភាពល្អប្រសើរច្រើនយ៉ាងណាក្តី តែប្រជាពលករ ក៏ដូច ជាថៅកែជនជាតិថៃ បានទទូចឲ្យមានការបង្កើនការចុះសួរសុខទុក្ខ ពីមន្រ្តីស្ថានទូតខ្មែរប្រចាំប្រទេសថៃ និងមន្រ្តី ពាក់ព័ន្ធដទៃទៀតរបស់រាជរដ្ឋាភិបាលខ្មែរ ព្រោះចាប់តាំងពីពលករខ្មែរ បានចូលបម្រើការងារក្នុងប្រទេសថៃជាង ១០ឆ្នាំមកហើយនោះ ពួកគេមិនដែលឃើញមុខមន្រ្តីខ្មែរណាម្នាក់ចុះទៅសួរសុខទុក្ខ ក្តៅរងារត្រជាក់ យ៉ាងណា ឡើយ។

អ្នកស្រី រៀម បានរៀបរាប់ថា «ចាប់តាំងពីខ្ញុំមកនៅទីនេះ អស់រយៈពេលជាង ១០ឆ្នាំហើយ ខ្ញុំមិនដែលឃើញ មានមន្រ្តីណាម្នាក់ចុះមកឲ្យឃើញមុខ ឬស្វែងយល់ការរស់នៅរបស់ពួកខ្ញុំថា យ៉ាងម៉េចនោះទេ។ ខ្ញុំចង់ឲ្យពួក គាត់មកជួយមើលពួកខ្ញុំផង»។

មិនខុសពីពលករខ្មែរ ថៅកែជនជាតិថៃ លោក SOMMAS SUPAPHOL សមាជិកក្រុមប្រឹក្សាកសិករជាតិថៃ និងជាថៅកែចំការដំឡូង និង រោងចក្រ ហ្គាសនៅក្នុងខេត្តឈុនបូរី ក៏បានទទូចឲ្យរាជរដ្ឋាភិបាលខ្មែរ ដាក់ចេញ នូវគោល នយោបាយ ដើម្បីមើលថែ និងយកចិត្តទុកដាក់ដល់ពលករខ្មែរនៅក្នុងប្រទេសថៃផងដែរ។ លោកបាន បញ្ជាក់ថា ការបង្កើតគោលនយោបាយយកចិត្តទុកដាក់លើពលករខ្មែរនៅក្រៅប្រទេស អាចជួយឲ្យប្រជាពលរដ្ឋ ខ្មែររួចផុតពីការធ្វើបាបពីថៅកែថៃគ្មានចិត្តមេត្តាមួយចំនួនផងដែរ។

លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ជាអ្នកព័ត៌មានរបស់កម្ពុជា ដែលបានចុះជួប ពលករខ្មែរក្នុងទឹកដីថៃជាលើកដំបូងនោះ ក៏បានស្នើដល់ថៅកែជនជាតិថៃ ឲ្យជួយមើលថែប្រជាពលរដ្ឋខ្មែរ និង កុំប្រើហិង្សាពួកគេ។ លោកបានគូសបញ្ជាក់ទៅកាន់ថៅកែជនជាតិថៃថា «ប្រជាពលរដ្ឋខ្មែរចូលចិត្តការប្រើដោយ ពាក្យសម្តីផ្អែមល្ហែម និងលួងលោម ហើយមិនចូលចិត្តការប្រើជាមួយពាក្យសម្តីទ្រគោះបោះបោកឡើយ»។

បន្ទាប់ពីការស្វែងយល់ពីដំណើរជីវិត ការរស់នៅ និងធ្វើការរបស់ពលករខ្មែរ ក្នុងទឹកដីថៃអស់រយៈពេល ៣ថ្ងៃ ហើយនោះ នៅរាត្រីថ្ងៃអាទិត្យ ដែលជាថ្ងៃចុងក្រោយ លោក សយ សុភាព ក្រុមការងារ ពលករខ្មែរ រួមនិងថៅកែ ជនជាតិថៃ បានស្រស់ស្រូបអាហារជុំគ្នា ប្រកបដោយភាតរភាព និងពោរពេញដោយភាពស្និទ្ធស្នាលក្នុងនាមជាតិ រួមឈាមខ្មែរតែមួយ និងក្នុងនាមជាជាតិសាសន៍ មានភូមិផងរបងតែមួយ។ ក្រៅពីការស្រស់ស្រូបអាហារជុំគ្នា លោក សយ សុភាព ពលករខ្មែរ និងថៅកែជនជាតិថៃ បានរាំកម្សាន្តសប្បាយផងដែរ មុនពេលលាត្រឡប់មក ទឹកដីកម្ពុជាវិញ៕

{jwplayer}http://image.dap-news.com:81/dap-news/dap-images/2015/February/id-009/Feature Worker in Thailan Frsh News.mp4&image=http://image.dap-news.com:81/dap-news/dap-images/2015/February/id-009/ST-058.jpg&width=550&height=400{/jwplayer}

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធ ការចែកចាយ និងប្រើប្រាស់ថ្នាំញៀន

$
0
0

បាត់ដំបង៖ កម្លាំងនគរបាលស្រុកភ្នំព្រឹកបានឃាត់ខ្លួន ជនសង្ស័យ ៣នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធការចែកចាយ និង ប្រើប្រាស់ថ្នាំញៀនកាលពីម៉ោង ៩ និង៤៥នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចក្រុមទី៩ ភូមិអូរឃុំ ពេជ្រចិន្តា ស្រុកភ្នំព្រឹក ដោយរឹបអូសបានយ៉ាម៉ាចំនួន ១៣គ្រាប់ និងសម្ភារៈមួយចំនួន រួចកសាងសំណុំរឿងបញ្ជូន ខ្លួនជនសង្ស័យ និងវត្ថុតាងទៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។

លោក សារ៉េត វិសេដ្ឋ អធិការរងនគរបាលស្រុកភ្នំព្រឹកបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ កម្លាំង នគរបាលទទួលបានព័ត៌មានថា មានករណីចែកចាយ និងប្រើប្រាស់ថ្នាំញៀន។ ភ្លាមៗនោះ លោកបាននាំកម្លាំង ១ក្រុមចុះបង្រ្កាប និងចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់មានទី១. ឈ្មោះ ឆែម ឆូត ភេទប្រុស អាយុ ២៨ឆ្នាំ ទី២. ឈ្មោះ សេក ដា ភេទប្រុស អាយុ ៤៤ឆ្នាំ ជនសង្ស័យទាំង២នាក់ រស់នៅភូមិអូរឃុំពេជ្រចិន្តាស្រុកភ្នំព្រឹក ព្រមទាំងរឹបអូសបានថ្នាំញៀនចំនួន ៦គ្រាប់ លាក់ទុកក្នុងកញ្ចប់បារី។ បន្ទាប់ពីការសាកសួរជនសង្ស័យទាំងពីរ នាក់ កម្លាំងនគរបាលបានឈានទៅឃាត់ខ្លួនបក្ខពួកម្នាក់ទៀត ឈ្មោះ ភួង សំអាត ភេទប្រុស អាយុ ៣១ឆ្នាំ រស់ នៅភូមិជាមួយគ្នាខាងលើ ព្រមទាំងរឹបអូសបានថ្នាំញៀនយ៉ាម៉ាចំនួន ៧គ្រាប់ទៀត នាំយកមកអធិការស្រុក ដើម្បី សហការសួរចម្លើយ។

បន្ទាប់ពីសួរចម្លើយជនសង្ស័យទាំង៣នាក់ ត្រូវបាន សមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមច្បាប់៕


កូនថៅកែសណ្ឋាគារ អង្គរមាស និងបក្ខពួក បើករថយន្ត ដេញបុកគូជម្លោះដល់ផ្ទះ ឯសមត្ថកិច្ចមិនហ៊ានប៉ះ

$
0
0

ស្ទឹងត្រែង៖ កូនថៅកែសណ្ឋាគារអង្គរមាស និងបក្ខពួកមួយក្រុម ដែលគេដឹងថា ជាកូនអ្នកមានលុយ និងអះអាង ថា ជាកូនឧកញ៉ា បានជិះម៉ូតូដេញវាយតប់គ្នា និងបានបើករថយន្តដេញបុកគូជម្លោះដល់ផ្ទះ ហើយវាយកម្ទេច កញ្ចក់បង្អួចផ្ទះថែមទៀត បង្ករឲ្យមានការភ្ញាក់ផ្អើលក្នុងក្រុងស្ទឹងត្រែង តែសមត្ថកិច្ច បានត្រឹមឈរមើល ព្រោះក្លាច អំណាចកូនអ្នកមាន។ ហេតុការណ៍ ក្រុមកូនអ្នកមានលុយ មានអំណាច បង្កភាពអនាធិបតេយ្យក្នុងប្រទេស ដែល មានច្បាប់ទម្លាប់ត្រឹមត្រូវនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅក្នុង ភូមិព្រែក សង្កាត់-ក្រុងស្ទឹងត្រែង។

លោក ឆេង គឹមសួរ ត្រូវជាបងថ្លៃជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្អូនថ្លៃរបស់គាត់ឈ្មោះ ឃីម  ភារម្យ (ហៅពៅ) បានជិះម៉ូតូឌុបក្មេងតូចម្នាក់ ត្រូវជាគ្មួយទៅដើរទារលុយគេ ហើយក៏បានជួបមិត្តភក្តិ ដែលឈរ ជិតជនបង្ករ ហើយសើចដាក់គ្នា ពេលនោះជនរងគ្រោះ ក៏បានងាកមើលដែរ ហើយជនបង្ករដែលគេដឹងថា ឈ្មោះ ស ជាកូនថៅកែសណ្ឋាគារអង្គមាស ក៏បានស្រែកថា «ហ្អែងមើលអី?»។

ជនរងគ្រោះ ឃីម ភារម្យ បានឆ្លើយតបវិញថា «គ្រាន់តែមើលមុខមិនបានហ្អី?» ហើយក៏ជិះម៉ូតូចេញទៅ។ ក្រោយ មកឈ្មោះ ស បានជិះម៉ូតូដេញតាមវាយជនរងគ្រោះ ក៏វាយតបវិញ រួចក៏ជិះម៉ូតូមកផ្ទះ បានមួយសន្ទុះក្រោយមក ជនបង្ករបាននាំបក្ខពួក ៦នាក់ជិះរថយន្តពីរគ្រឿង មួយគ្រឿងម៉ាកវីហ្គោ ជារបស់សណ្ឋាគារអង្គរមាស និង មួយ គ្រឿងទៀតម៉ាកព្រូស បានតាមដេញបុកជនរងគ្រោះដល់ផ្ទះ។ ជនបង្ករបានបើករថយន្តបម្រុងបុកជនរងគ្រោះតែ ត្រូវបានគេចផុតរត់ទៅចំហៀងផ្ទះ ហើយរថយន្តព្រូសបានតាមបុកទៀត ត្រូវបានជនរងគ្រោះ យកដុំថ្មរគប់តបទៅ វិញ ដើម្បីការពារខ្លួន ត្រូវកញ្ចក់រថយន្តវីហ្គោបណ្តាលឲ្យបែក និង ត្រូវក្បាលកូនថៅកែសណ្ឋាគារអង្គរមាស ពេល នោះ ក្រុមកូនអ្នកមានចំនួន ៦នាក់ បានចុះពីលើរថយន្តយកដុំថ្មរគប់កញ្ចក់បង្អួចផ្ទះបងជនរងគ្រោះ។

បើតាមលោក ឆេង គឹមសួរ ពេលកំពុងឈ្លោះប្រកែក និងយកដុំថ្មគប់គ្នានោះ កូនថៅកែសណ្ឋាគារអង្គរមាស បាន ស្រែកថា «អញជាកូនឧកញ៉ា មានលុយចង់សម្លាប់អាណា ក៏បានដែរ»។

ក្រោយឃើញហេតុការណ៍ឈ្លោះប្រកែកអនាធិបតេយ្យក្នុងសង្គមមិនសមជាប្រទេសមានច្បាប់ទម្លាប់បែបនេះ ប្រ ជាពលរដ្ឋ បាននាំគ្នាមកចោមរោម ជួយអន្តរាគមន៍ ធ្វើឲ្យក្រុមកូនអ្នកមានក្នុងខេត្តស្ទឹងត្រែង រត់ឡើងរថយន្តវីហ្គោ ទាំងអស់គ្នា ចេញពីកន្លែងកើតហេតុបន្សល់ទុករថយន្តព្រូសមួយគ្រឿងនៅទីនោះ ហើយត្រូវបានបងប្អូនជនរង គ្រោះបន្ធូរកង់ទាំងបួន និងយកដុំឈើដាក់ព័ទ្ធជុំវិញរថយន្តមិនឲ្យយកចេញ។

បងប្អូនជនរងគ្រោះ ក៏បានប្តឹងដល់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ហើយសមត្ថកិច្ចបានចុះមកពិនិត្យមើល ដែរ តែហាក់បីដូចជាគ្មានចំណាត់ការ បានត្រឹមតែមកប្រាប់ថា ឲ្យរថយន្តទៅម្ចាស់គេវិញទៅ។

បើតាមការបញ្ជាក់ពីបងប្អូនជនរងគ្រោះ សមត្ថកិច្ចមិនត្រឹមតែមិនស្វែងរកដំណោះស្រាយនោះទេ ថែមទាំងបោះ ពាក្យសម្តីថា «មកពីផ្ទះអត់របងទើបគេបើកចូល រឿងនេះស្អែកចាំដាក់ពាក្យបណ្តឹង»។ បន្ទាប់ពីបោះពាក្យសម្តីមិន ប្រកបដោយសេចក្តីថ្លៃថ្នូរ និងមានវិជ្ជាជីវៈជាអ្នកមើលខុសត្រូវលើប្រជាពលរដ្ឋហើយនោះ លោកនគរបាលក្រុង ស្ទឹងសែន ក៏បានយកទៅឲ្យភាគីជម្លោះបាត់ទៅ។

បើតាមប្រជាពលរដ្ឋក្បែរនៅកន្លែងកើតហេតុ ក៏បាននិយាយដែរថា ក្រោយពីមានហេតុការណ៍កើតឡើង ហើយ ក៏មានការប្តឹងដល់សមត្ថកិច្ច តែហាក់បីដូចជាមិនមានវិធានការសោះ។ លុះនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ ជនរងគ្រោះ ក៏បានដាក់ពាក្យប្តឹងទៅកាន់តុលាការថែមទៀត។

បន្ទាប់ពីមានពាក្យបណ្តឹង លោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារង បានចុះទៅដល់ទីតាំងកើតហេតុ និង បានធ្វើកំ ណត់ហេតុដកហូតរថយន្តម៉ាកព្រូស យកទៅរក្សាទុកនៅតុលាការខេត្ត។

លោកស្រី ស៊ុន យ៉ឺត បានបញ្ជាក់ថា ចំពោះមុខអ្នកយកអ្នកសារព័ត៌មានថា នឹងចាត់ការលើសំណុំរឿងនេះទៅតាម ច្បាប់ដោយមិនគិតពីអ្នកមាន ឬអ្នកក្រទេ តែផ្អែកទៅតាមអង្គហេតុជាក់ស្តែង។

ពាក់ព័ន្ធនិងករណីខាងលើលោកវរសេនីយ៍ឯក ហម ប៊ុនធែល ស្នងការរង និង ជាប្រធានការិយាល័យកណ្តាលនគ របាលព្រហ្មទណ្ឌ បានប្រាប់តាមទូរស័ព្ទថា សមត្ថកិច្ចបានឃាត់ជនបង្ករបាន២នាក់ ដែលបានបំផ្លាញទ្រព្យសម្បត្តិ អ្នកដទៃ។ ក្នុងរឿងនេះ មានពាក្យបណ្តឹងពីរ ពាក្យបណ្តឹងមួយអ្នកគេដេញបុក បានទៅប្តឹងនៅតុលាការ ឯពាក្យ បណ្តឹងមួយទៀត អ្នកបើកបររថយន្តប្តឹងទៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្ត។ ទាំងពាក្យបណ្តឹង និង ជន បង្ក ២នាក់ បានបញ្ចូនទៅកាន់តុលាការហើយ។

ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង បាននិយាយថា ក្រុមក្មេងស្ទាវមួយក្រុមនេះ សុទ្ធសឹងតែជាកូនអ្នកមានលុយល្បីពេញ ខេត្ត។ ករណីជម្លោះខាងលើ ប្រជាពលរដ្ឋក្នុងស្ទឹងត្រែងមានជំនឿមុតមាំថា ក្រុមកូនអ្នកមានទាំងនេះ នឹងគេចផុត ពីសំណាញ់ច្បាប់ ដូចពេលកន្លងទៅដដែល ព្រោះពួកគេ «មានខ្សែធំណាស់»៕

សមត្ថកិច្ចឃាត់ខ្លួន លោកផ្កាយ១ ពេជ្រ ព្រហ្មមុនី មនុស្សជំនិត លោក អាំង មាលតី

$
0
0

ភ្នំពេញ៖ បន្ទាប់ពីការព្យាយាមរត់គេចខ្លួន ក្រោយពេលលោក អាំង មាលតី មេកើយរបស់ខ្លួនត្រូវដកចេញពី តំណែងនោះ លោកផ្កាយ១ ពេជ្រ ព្រហ្មមុនី នាយរងសេនាធិការ នៃអគ្គបញ្ជាការកងទ័ពជើងគោក នៅល្ងាចថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបានហើយ នៅតំបន់ភ្នំជីសូរ ស្ថិតក្នុងខេត្តតាកែវ។ នេះបើយោងតាមការបញ្ជាក់ពីមន្រ្តីកងរាជអាវុធហត្ថ។

លោក ពេជ្រ ព្រហ្មមុនី គឺជាមនុស្សជំនិត ហើយក៏ជាគ្រូអាគមអូមអាម របស់លោក អាំង មាលតី។ លោក ពេជ្រ ព្រហ្មមុនី ត្រូវបានលោក អាំង មាលតី ស្នើសុំពីនាយឧត្តមសេនីយ៍ មាស សុភា មេបញ្ជាការកងទ័ពជើងគោក យក មកបម្រើការងារ បន្ទាប់ពីរូបលោក បានផ្លាស់មកធ្វើជាប្រធានសាលាដំបូងរាជធានីភ្នំពេញកាលពីដើមឆ្នាំ២០១៤។

ព្រោះតែសំណុំរឿង នៃការដោះលែងលោក ថោង ចំរើន និងអ្នកស្រី កែវ សារី ឪពុក-ម្តាយលោក ថោង សារ៉ាត់ នោះ លោក អាំង មាលតី ត្រូវជ្រុះចេញពីតំណែង ហើយមនុស្សជំនិតរបស់លោក គឺលោក ពេជ្រ ព្រហ្មមុនី ក៏បាន ព្យាយាមរត់គេចខ្លួននាព្រឹកមិញនេះផងដែរ។

ការរត់គេចខ្លួននេះ ក៏ដោយសារតែលោក ពេជ្រ ព្រហ្មមុនី អាចជាប់ ពាក់ព័ន្ធសំណុំរឿងពុករលួយមួយចំនួន ក្នុងនាមជាអ្នកកាង និងរកចំណូលជូនលោក អាំង មាលតី ជាពិសេសសំ ណុំរឿងដោះលែងឪពុក-ម្តាយ លោក ថោង សារ៉ាត់។

មុនរត់គេចខ្លួននាព្រឹកមិញនេះ លោកផ្កាយ១ ពេជ្រ ព្រហ្មមុនី ក៏បានយករថយន្តហាំមឿមួយគ្រឿង និងម៉ូតូធំមួយ គ្រឿង ដែលលោក អាំង មាលតី យកពីជនល្មើសឲ្យជិះបម្រើការងារនោះ ទៅទុកចោលនៅសាលាដំបូងវិញផង ដែរ៕

ឧត្តមសេនីយ៍ ពេជ្រ ព្រហ្មមុន្នី ត្រូវបានចាប់ខ្លួន ពីបទជ្រៀតជ្រែក​​​ ការងារសាធារណៈ និង ប្រើប្រាស់ស្លាកលេខ ខ.ម ក្លែងក្លាយ

$
0
0

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានថ្លែងឲ្យដឹងថា ការចាប់ខ្លួនឧត្តមសេនីយ៍ ពេជ្រ ព្រហ្មមុន្នី ធ្វើឡើងតាមដីការបស់តុលាការ ពីបទជ្រៀតជ្រែកការងារសាធារណៈ និង ប្រើប្រាស់ស្លាកលេខ ខ.ម ក្លែងក្លាយ។ ហើយនៅខណៈពេលនេះ(ម៉ោង ២០៖៣៥នាទីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥) លោក ពេជ្រ ព្រហ្មមុន្នី បាននឹងកំពុងស្ថិតក្រោមការសាកសួរ នៅសាលាដំបូងរាជធានីភ្នំពេញ។ សូមជំរាបថា លោក ពេជ្រ ព្រហ្មមុន្នី មានតួនាទីជានាយករងសេនាធិការ នៃអគ្គបញ្ជាការកងទ័ពជើងគោក ក្រសួងការពារជាតិ និងជាគ្រូអាគមអូមអាម របស់លោក អាំង មាលតី អតីតប្រធានតុលាការក្រុងភ្នំពេញ។

ប្រវត្តរឿង៖ឧត្តមសេនីយ៍ ពេជ្រ ព្រហ្មមុន្នី បញ្ជូនមកដល់តុលាការក្រុងភ្នំពេញហើយ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ នៅតុលាការក្រុងភ្នំពេញបានឲ្យដឹងថា នៅម៉ោង ១៩៖៣០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ ឧត្តមសេនីយ៍ផ្កាយ១ ពេជ្រ ព្រហ្មមុន្នី មនុស្សជំរិតបំផុតរបស់ អាំង មាលតី បានបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញហើយ។ សូមជំរាបថា កម្លាំងកងរាជអាវុធហត្ថបានចាប់ឃាត់ខ្លួន លោក ពេជ្រ ព្រហ្មមុន្នី នៅម៉ោងប្រមាណ១៨៖១០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ នៅឯតំបន់ភ្នំជីសូរ ស្ថិតក្នុងខេត្តតាកែវ៕ 

ព្រះរាជអាជ្ញារង លី សុផាន់ណា កំពុងសាកសួរ លោក ពេជ្រ ព្រហ្មមុន្នី នឹងមានការចូលរួមស្តាប់ពីប្រធានតុលាការថ្មី និងមន្រ្តីតុលាការទាំងអស់

$
0
0

ភ្នំពេញ៖ ភ្នាក់ងារ ដើមអម្ពិល ប្រចាំស្ថាប័នតុលាការ រាយការណ៍ឲ្យដឹងថា នៅម៉ោង ២១៖២០នាទីយប់ថ្ងៃនេះ លោក ពេជ្រ ព្រហ្មមុន្នី កំពុងធ្វើការសាកសួរពីសំណាក់ព្រះរាជអាជ្ញារង លី សុផាន់ណា នៅក្នុងបន្ទប់មួយ នឹងដោយមានការចូលរួមស្តាប់៖ មានលោក តាំង ស៊ុនឡាយ ប្រធានតុលាការក្រុងភ្នំពេញថ្មី, លោក នេត ចរិយា ព្រះរាជអាជ្ញា និងមន្រ្តីជាន់ខ្ពស់អាវុធហត្ថលើផ្ទៃប្រទេសមួយរូប ព្រមទាំងព្រះរាជអាជ្ញារងទាំងអស់ផងដែរ។ តាមព័ត៌មានផ្សេងបានឲ្យដឹងថា លោក ពេជ្រ ព្រហ្មមុន្នី អាចនឹងត្រូវបញ្ជូនទៅទុកនៅទីបញ្ជាការដ្ឋាន អាវុធហត្ថរាជធានីភ្នំពេញបណ្តោះអាសន្ន នឹងបន្តការសាកសួរបន្ថែមនៅថ្ងៃស្អែក៕

រាជរដ្ឋាភិបាលកម្ពុជា ចង់ឱ្យមានចលនាភូមិថ្មី នៅកម្ពុជា ព្រោះចលនាភូមិថ្មី អាចជួយដល់កម្ពុជាឈាន ទៅកាន់ការអភិវឌ្ឍ

$
0
0

ភ្នំពេញ៖ ណប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិ បាលកម្ពុជាចង់ឱ្យមានចលនាភូមិថ្មីនៅកម្ពុជា ព្រោះចលនាភូមិថ្មី អាចជួយដល់កម្ពុជាឈានទៅកាន់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដូចប្រទេសកូរ៉េ។ សម្តេចតេជោបន្តថា ចលនាភូមិថ្មី អាចបញ្ចូលគ្នាទៅនឹងចលនាភូមិ ឃុំមានសុវត្ថិភាព ដែលកំពុង តែអនុវត្តនៅកម្ពុជានាសព្វថ្ងៃ។ នេះជាបញ្ជាក់បស់សម្តេច តេជោ ហ៊ុន សែន នៅក្នុងជំនួបជាមួយ លោក គីម វ័នយីន (Kim Weon Jin) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណៈរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី ១៨ កុម្ភៈ នៅវិមានសន្តិភាព។

លោក Kim Weon Jin បានទៅធ្វើទស្សនកិច្ចនៅខេត្តកំពង់ចាម កំពង់ស្ពឺ ហើយបាន យល់ឃើញថា គម្រោង ចលនាភូមិថ្មីត្រូវបានរដ្ឋាភិបាលកូរ៉េ ត្រៀមខ្លួនរួចជាស្រេចដើម្បីជំរុញចលនានេះ ឱ្យពេញទំហឹង នៅក្នុងព្រះរាជាណាចក្រម្ពុជា ។ ក្នុងអណត្តិថ្មី លោកនឹងប្រឹងប្រែង ធ្វើយ៉ាងណាឱ្យមានទេសចរណ៍កូរ៉េ មកកម្ពុជា កាន់តែច្រើន ឡើងថែមទៀត ជាមួយនឹងការខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព គឺធ្វើយ៉ាងណាជំរុញទំនាក់ទំនង ទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា កូរ៉េ ឱ្យកាន់តែល្អថែមទៀត ។ នេះជាបញ្ជាក់ របស់ លោក អ៊ាង សុផល្លែតជំនួយការផ្ទាល់សម្តេចតេជោ បញ្ជាក់ប្រាប់អ្នកកាសែតនៅក្រោយជំនួបនោះ។

សម្តេចតេជោ បានសំដែងការអបអរសាទរ ចំពោះការតែងតាំង លោក គីម វ័ន យីន ធ្វើជាឯកអគ្គរដ្ឋទូតនៅកម្ពុជា ។ សំរាប់ចលនាភូមិថ្មីនោះ រាជរដ្ឋាភិ បាលកម្ពុជា ចង់ឱ្យមាន នៅកម្ពុជា ព្រោះចលនាភូមិថ្មី អាចជួយដល់កម្ពុជាឈានទៅកាន់ការអភិវឌ្ឍ។

សម្តេចតេជោក៏បានថ្លែងអំណរគុណចំពោះឯកអគ្គរដ្ឋទូតថ្មីដែលបានប្តេជ្ញាថា នឹងខិត ខំពង្រឹងទំនាក់ ទំនង រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត និងបានជូនពរឱ្យបេសកកម្មការទូតរបស់ ឯកឧត្តម គីម វ័ន យីន ទទួលបានជោគជ័យនៅកម្ពុជា៕

រដ្ឋមន្ត្រីការទេសហ្វាំងឡង់​​ សន្យាជួយកម្ពុជា ក្នុងកិច្ចដំណើរការ អភិវឌ្ឍប្រទេស

$
0
0

ភ្នំពេញ៖នៅក្នុងជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា នៅរសៀលថ្ងៃទី ១៨ កុម្ភៈ នៅវិមានសន្តិភាព លោក អ៊ើគី ទួមីអូចា (Erkki Tuomioja) រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់បានសន្យាជួយចូលរួមចំណែក ដល់កម្ពុជា ក្នុងកិច្ចដំណើរការអភិវឌ្ឍឲ្យកាន់តែប្រសើរឡើង ក៍ព្រោះតែការអភិវឌ្ឍនេះមានទំហំធំធេងណាស់សំរាប់កម្ពុជា។

លោក Erkki Tuomioja បានឲ្យដឹងថា ដំណើរទស្សនកិច្ច របស់ឯកឧត្តម មកកាន់កម្ពុជា នាពេលនេះ គឺដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរថែមមួយ ជំហានទៀត ព្រមជាមួយមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចដែល កំពុងតែ មានភាពរស់រវើកនៅក្នុងព្រះរាជាណាចក្រកម្ពុជា នោះសោធគឺកំពុងតែមានមោទនភាព។ នេះបើតាមលោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មាននៅក្រោយជំនួប។ លោករដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ក៍បាន ស្នើសុំស្វែងយល់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី អំពីដំណើរការនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជាជាបន្តទៀត។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរាបជូនលោករដ្ឋមន្ត្រីការបរទេស ហ្វាំងឡង់ ពីប្រវត្តិសង្ខេបរបស់កម្ពុជា ដែលបានចាប់ផ្តើមពីបាតដៃទទេមក។ ពាក់ព័ន្ធ នឹងបញ្ហាសេដ្ឋកិច្ច សម្តេចបានបញ្ជាក់ថា កម្ពុជាបានដាក់គោលដៅកំណែទម្រង់ របស់កម្ពុជា លើវិស័យសេដ្ឋកិច្ច គឺធ្វើយ៉ាងណាជំរុញ ឱ្យមានកំណើនសេដ្ឋកិច្ច យ៉ាងតិច៧% ក្នុងរយៈពេលវែង និងកាត់បន្ថយ ភាពក្រីក្រឱ្យបានជាង១%ក្នុង១ឆ្នាំ និងជំរុញ កំណែទម្រង់លើវិស័យហិរញ្ញវត្ថុសាធារណៈ វិស័យតុលាការ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងរដ្ឋបាលសាធារណៈ ហើយអ្វីដែលជាកត្តាសំខាន់ នោះ រាជរដ្ឋាភិបាល មានយទ្ធសាស្ត្រចតុកោណ និងអភិបាលកិច្ចល្អ ដែលជាឆ្អឹងខ្នង នៃយុទ្ធសាស្ត្រនេះ៕

តុលាការសម្រេចបញ្ជូនលោក ពេជ្រ ព្រហ្មមុន្នី ទៅទុកនៅទីបញ្ជាការដ្ឋានអាវុធហត្ថក្រុងភ្នំពេញ ដើម្បីបន្តសួរនៅថ្ងៃស្អែក

$
0
0

 ភ្នំពេញ៖ នៅម៉ោង ២៣៖៤៥នាទីយប់ថ្ងៃទី១៩ ខែកុម្ភៈនេះ លោកឧត្តមសេនីយ៍ ពេជ្រ ព្រហ្មមុន្នី ត្រូវបានតុលាការសម្រេចបញ្ជូនខ្លួនទៅកាន់ ទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ បន្ទាប់ពីសាកសួរអស់ជាង៤ម៉ោង នៅបន្ទប់សួរចម្លើយក្នុងសាលាដំបូងរាជធានីភ្នំពេញ ហើយថ្ងៃស្អែកនឹងយកមកសាកសួរបន្តទៀតនៅសាលាដំបូងរាជធានីភ្នំពេញ។ មន្រ្តីតុលាការមួយរូបបានប្រាប់ឲ្យដឹងថា បានធ្វើការសួរនាំអំពីដំណើររឿងរ៉ាវទាក់ទងគ្នារវាង ពេជ្រ ព្រហ្មមុន្នី ជាមួយឪពុកម្តាយ ថោង សារ៉ាត់។ សូមជំរាបថា ឧត្តមសេនីយ៍ ពេជ្រ ព្រហ្មមុន្នី ត្រូវបានចាប់ខ្លួនពីបទជ្រៀតជ្រែកការងារសាធារណៈ និង ប្រើប្រាស់ស្លាកលេខ ខ.ម ក្លែងក្លាយ៕


ធ្លាក់យន្តហោះចម្បាំងថៃ ស្លាប់អ្នកបើកបរពីរនាក់

$
0
0

បាងកក៖ យោងតាមការចេញផ្សាយរបស់ព័ត៌មានថៃ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥នេះ យន្តហោះចម្បាំប្រភេទ F-16 មួយគ្រឿងរបស់ថៃ បានហោះធ្លាក់នៅស្រុកឆៃបាដាន ខេត្តឡុបបួរី ប្រទេសថៃ បណ្តាលឲ្យអ្នកបើកបរពីរនាក់ បានស្លាប់បាត់បង់ជីវិត។

ការធ្លាក់នេះ អាជ្ញាធរថៃ មិនទាន់បានបញ្ជាក់ពីមូលហេតុនៅឡើយទេ។ ដោយឡែកការស្លាប់របស់អ្នកបើកបរទាំង ពីរនាក់ ត្រូវបានព័ត៌មានចេញផ្សាយថា ព្រោះតែរលាស់ឆ័ត្រយោងមិនទាន់៕

កុំធ្វើបុរេវិនិច្ឆ័យ គួរទុកលទ្ធភាព ឲ្យអ្នកជំនាញសិក្សា ជាមុនសិន អំពីទំនប់វារីអគ្គិសនី ជាយអារ៉ែង

$
0
0

ភ្នំពេញ ៖ ក្រុមអ្នកជំនាញ បានបញ្ចេញទស្សនៈរបស់ខ្លួន ដោយបានរិះគន់ត្រង់ៗទៅលើ ក្រុមអ្នកនិយមជ្រុលបរិស្ថាន ខ្មែរមួយតំបស្វានោះ ទាំងបរទេស រាប់ទាំងអ្នកនយោបាយ ដែលគ្មានជំនាញផ្នែកថាមពលអគ្គិសនីថា មិនគួរព្រួយបារម្ភហួសប្រមាណ ទាក់ទិនទៅនឹងរាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន ត្រឹមតែបញ្ជូនអ្នកជំនាញការផ្នែកវារីអគ្គិសនី និងបរិស្ថាន ទៅសិក្សានៅតំបន់ជាយអារ៉ែង ដែលថា វានឹងអាចផ្តល់សក្តានុពលផលិតថាមពលអគ្គិសនី ៨មេហ្គាវ៉ាត់ ខណៈដែល តំបន់នេះ ធ្លាប់បានស្ថិតនៅក្នុងគម្រោងសិក្សា តាំងពីតែពីសម័យសង្គមរាស្រ្តនិយមមកម្ល៉េះ ។

ការលើកឡើងរបស់អ្នកជំនាញ បានធ្វើឡើងបន្ទាប់ពីលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរជូនសម្តេច ហេង សំរិន ប្រធានរដ្ឋសភា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ ហើយដែលទើបតែត្រូវបាន ផ្សព្វផ្សាយជាចំហ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៥  ឆ្លើយតបទៅនឹងការតាំងសំណួររបស់លោកស្រី តែ ច័ន្ទមុន្នី តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានស្នើសុំសម្តេចនាយករដ្ឋមន្រ្តីអន្តរាគមន៍ និងជួយបញ្ឈប់គម្រោងការសាង សង់វារីអគ្គិសនីជាយអារ៉ែង កាលពីដើមខែតុលា ឆ្នាំ២០១៤ កន្លងទៅ ។

នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ៥ទំព័រ បានបញ្ជាក់ថា រាជរដ្ឋាភិបាលចាត់ទុកតំបន់ជាយអារ៉ែង ជាទ្រព្យ សម្បត្តិដ៏វិសេសវិសាល ដែលត្រូវធ្វើការអភិវឌ្ឍន៍ និងអភិរក្សប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ។ ទោះបីជាមាន ឬ គ្មានគម្រោងវារីអគ្គិសនីនេះក៏ដោយ ការប្រែក្លាយតំបន់អារ៉ែងជាតំបន់អេកូទេសចរណ៍ គឺជារបៀបវារៈដែលរាជរដ្ឋាភិ បាលកំពុងគិតគូរ និងប្តេជ្ញាអនុវត្តឲ្យបាន ។ ការការពារ និងគ្រប់គ្រងធនធានធម្មជាតិ គឺជារបៀបវារៈជាចម្បងមួយ របស់រាជរដ្ឋាភិបាល ។

ក្រុមអ្នកជំនាញ បានលើកឡើងដោយសង្ខេប នូវសវតា និងផលប្រយោជន៍ពីគម្រោងវារីអគ្គិសនីជាយអារ៉ែងថា « គម្រោងវារីអគ្គិសនីជាយអារ៉ែង ត្រូវគ្រោងអភិវឌ្ឍន៍តាំងពីមុនឆ្នាំ ១៩៧០ តែបានអាក់ខានដោយសារសង្រ្គាម ក្រោមការញុះញង់របស់អាម៉េរិក ។ ឆ្នាំ ២០០៦ រាជរដ្ឋាភិបាលក៏ចាត់ឲ្យមានការសិក្សាឡើងវិញនូវគម្រោងនេះ បន្ទាប់ ពីប្រទេសជាតិទទួលបានសន្តិភាពទាំងស្រុង ។ បើអភិវឌ្ឍន៍តំបន់នេះ ផលប៉ះពាល់ផ្ទៃដីអាងទឹក ត្រឹមតែ ៩៤៧៤ ហិកតាប៉ុណ្ណោះ ស្មើប្រមាណ ៩ភាគរយ នៃផៃដីសរុបប្រមាណជាង ១០ម៉ឺនហិកតាក្នុងតំបន់ » ។

អ្នកជំនាញខាងផ្នែកថាមពលអគ្គិសនី ដែលសុំមិនបញ្ចេញឈ្មោះ បានរិះគន់ទៅដល់ជនបរទេសម្នាក់ពីរ ដែលតាំងខ្លួន ជាអ្នកបរិស្ថាន ហើយនិងអ្នកនយោបាយដែលគ្មានចំណេះដឹង លើថាមពលអគ្គិសនីដែលថា គម្រោងវារីអគ្គិសនីនេះ ប៉ះពាល់បរិស្ថាន (ទាំងធនធានធម្មជាតិ សត្វ និងមនុស្ស) នោះ ។

ដោយឡែកផលប្រយោជន៍ ដែលទទួលបានពីគម្រោងវារីអគ្គិសនីជាយអារ៉ែងនេះ អ្នកសិក្សាបានឲ្យដឹងថា « បើអភិ វឌ្ឍន៍តាមផែនការមេ ដែលធនាគារពិភពលោក និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (ចៃកា) បានឲ្យដឹងថា គម្រោងវារីអគ្គិសនីជាយអារ៉ែងនឹងទទួលបានអានុភាព ១០៨មេហ្គាវ៉ាត់ ស្មើនឹង ១ភាគ៥ នៃថាមពល ប្រើប្រាស់នៅរាជធានីភ្នំពេញរាល់ថ្ងៃ មិនដូចអ្នកនយោបាយ និងអ្នកនិយមជ្រុលបរិស្ថាន លើកឡើងថា ទទួលបាន ផលប្រយោជន៍តិចតួចនោះទេ ។ ពិសេសបានថាមពលដល់ ៥៩៥លានគីឡូវ៉ាត់ម៉ោង ក្នុង១ឆ្នាំ ច្រើនជាងវារីអគ្គិសនី កំចាយនៅខេត្តកំពត នេះបើគិតជាកម្លាំងថាមពលដែលអាចទាញបាន » ។

អ្នកជំនាញបានបន្តថា ប្រសិនបើគម្រោងវារីអគ្គិសនីជាយអារ៉ែង អាចនឹងត្រូវបានសិក្សានាពេលខាងមុខ ក្រោយការ សិក្សាដល់ក្រុមអ្នកជំនាញច្បាស់ល្អិតល្អន់ នោះតម្លៃប្រើប្រាស់ថាមពលអគ្គិសនីនឹងកាត់បន្ថយឲ្យមកនៅត្រឹម ៤០០ រៀលក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់អ្នកក្រីក្រប្រើប្រាស់ ក្រោយឆ្នាំ ២០២០ (ប្រសិនបើការសាងសង់ចាប់ផ្តើមពីក្រោយ ការសិក្សា) មិនតែប៉ុណ្ណោះ វាបង្កើតទៅជាតំបន់អេកូទេសចរណ៍ ។ មានទំនប់អាចការពារទឹកជំនន់នៅតំបន់ត្រពាំង រូង មានអគ្គិសនីអាចបង្កើតការងារ និងបង្កើនចំណូលជូនពលរដ្ឋ កាត់បន្ថយការប្រើប្រាស់អុស ធ្យូង ទៅថ្ងៃខាងមុខ។ អ្នកជំនាញបានឲ្យដឹងទៀតថា ក្រៅពីទទួលបាននូវផលប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋខាងលើ គម្រោងវារីអគ្គិសនី ជាយអារ៉ែង និងពង្រីកមូលដ្ឋានពន្ធជូនរដ្ឋ ធ្វើឲ្យរដ្ឋមានចំណូលបន្ថែមលើប្រាក់បៀវត្សជូនមន្រ្តីរាជការ កងម្លាំង ប្រដាប់អាវុធ និងការអភិវឌ្ឍន៍នានា ដែលសង្គមត្រូវការ រួមទាំងជួយបង្កើនប្រាក់ចំណូលកម្មករ និយោជិតថែមទៀត ផង។

អ្នកជំនាញក៏បានព្រមានផងដែរថា ប្រសិនបើជនបរទេសជ្រុលនិយម ផ្នែកបរិស្ថាន និងអ្នកនយោបាយគ្មានចំណេះដឹង គ្មានទស្សនវិស័យនៅក្រោយឆ្នាំ ២០២០ ប្រទេសកម្ពុជាប្រឈមនឹងការខ្វះអគ្គិសនីប្រើប្រាស់នៅពេលប្រទេសនេះ កាន់តែអភិវឌ្ឍន៍ ។ មិនតែប៉ុណ្ណោះផែនការចង់បញ្ចុះតម្លៃអគ្គិសនីក៏មិនអាចធ្វើទៅបាន នៅពេលនោះតើនរណាជាអ្នក ទទួលខុសត្រូវ ? តើអ្នកតំណាងរាស្រ្តទាំងនេះ ត្រូវឆ្លើយថាម៉េច ចំពោះកាលៈទេសៈដែលវានឹងមកដល់ ឬមួយបាន ត្រឹមតែសោកស្តាយ ចុះជនបរទេសដែលតាំងខ្លួនស្រឡាញ់បរិស្ថានជាងខ្មែរនោះ នៅពេលនោះយល់ឃើញយ៉ាងម៉េច ដែរ ឬមួយអ្នកឯងបច្ចុប្បន្នគ្រាន់តែជាភ្នាក់ងារចារកិច្ចម្នាក់ ដែលប្រទេសខ្លះជួលមកឲ្យធ្វើវិច្ឆេទកម្មនៅតំបន់នេះ ខណៈ ដែលគេបានដឹងថា ប្រទេសចិន និងក្រុមហ៊ុនចិនជាអ្នកសាងសង់ក្រោយការសិក្សាបញ្ចប់ ។

ឥឡូវនេះ កុំទាន់អាលនិយាយដល់ពេលនោះ អ្វីដែលសំខាន់អ្នកជំនាញបានគាំទ្រឲ្យរដ្ឋាភិបាលបញ្ជូនអ្នកសិក្សាដែល មានក្រសួងបរិស្ថាន ជាម្ចាស់គម្រោងឲ្យដឹងលទ្ធផលច្បាស់លាស់ជាមុនសិន ទើបសម្រេចជាក្រោយ ព្រោះថា ឥឡូវ  គម្រោងនោះ មិនទាន់ចាប់ផ្តើមសិក្សានៅឡើយទេ ក្រសួងបរិស្ថានទើបតែរកបាននូវអ្នកឯករាជ្យ ដើម្បីចុះទៅសិក្សា ប៉ុណ្ណោះ ។ ប៉ុន្តែ មិនទាន់បានសិក្សាផង ជនបរទេសដែលតាំងខ្លួនជាអ្នកស្រឡាញ់បរិស្ថានរបស់ខ្មែរ បានគៀងគរ មនុស្សតំបន់ផ្សេងៗមួយចំនួនតូច ទៅរារាំងទប់ស្កាត់មិនឲ្យអ្នកជំនាញចុះទៅសិក្សា រួមទាំងអ្នកតំណាងរាស្រ្តគណ បក្សប្រឆាំងស្ទើរភ្លើងដែលគ្មានជំនាញថាមពលអគ្គិសនីក្នុងខ្លួន ថែមទាំងជួយលើកទឹកចិត្តដល់ជនបរទេសនេះទៀត ផង ។

អ្នកជំនាញបានដាក់សំណួរចោទសួរ ថាតើអ្នកបរិស្ថានជាជនបរទេសនោះដឹងច្បាស់ម្ល៉េះថា តំបន់វារីអគ្គិសនីជាយអា រ៉ែង រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បើខ្លួនឯងមិនបានសិក្សាផង ហើយបើសិក្សាតើសិក្សានៅពេលណា មានសហការ ជាមួយរដ្ឋាភិបាលកម្ពុជាដែររឺទេ ឬមួយអ្នកឯងគ្រាន់តែត្រឹមជាចារកម្មឲ្យបរទេសជួលមកស្រែកដោយគ្មានទាំងអ្វីជា មូលដ្ឋានពិតប្រាកដ ?

សូមឲ្យអ្នកនយោបាយខ្មែរ មិនថា អ្នកប្រឆាំង ឬមិនប្រឆាំងទេ សូមឲ្យគិតពិចារណាឲ្យបានច្បាស់ កុំឲ្យតែបរទេស ច្រមុះស្រួចនិយាយអីក៏ត្រូវ និយាយអីក៏សមដែរនោះ ។ ប្រវត្តិសាស្រ្តបានបង្ហាញថា ពីឆ្នាំ ១៩៧០ដល់ចុងឆ្នាំ ១៩៩៨ ដោយសារតែបរទេសច្រមុះស្រួចវែងនោះហើយ ទើបប្រទេសខ្មែររលាយ ជនជាតិខ្មែរដែលធ្លាប់រស់នៅសុខដុមរមនា បានរងគ្រោះ សង្រ្គាមស្លាប់និរាសព្រាត់ប្រាស និងលាបពណ៌ដាក់គ្នារហូតដល់ពេលនេះមិនទាន់ចប់ផង ។

ប្រវត្តិរឿង ៖ កាលពីថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ លោក ប៉ុល ហំម ប្រធានគណៈកម្មការទី៣ ដែលមានភារកិច្ចមើលការខុសត្រូវ ផ្នែកផែនការវិនិយោគ កសិកម្មអភិវឌ្ឍន៍ជនបទ បរិសា្ថន និងធនធានទឹក បានស្ដាប់នូវចម្លើយ ក៏ដូចជាការបំភ្លឺជុំវិញការចោទសួរអំពីផលប៉ះពាល់បរិស្ថាន នៃទំនប់វារីអគ្គិសនីជាយអារ៉ែង ក្នុងស្រុកថ្មបាំង ខេត្ដកោះកុង ចំពោះលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានវ័យក្មេង ។ មិនតែប៉ុណ្ណោះគណៈកម្មការទី៣ នៃរដ្ឋសភាដែល ដឹកនាំដោយសមាជិកសភាមកពីគណបក្ស សង្គ្រោះជាតិ ក៏ដូចជាគណបក្សនេះ ព្រមទាំងអង្គការសង្គមស៊ីវិលមួយ ចំនួន ដែលតាមដានលើទំនប់វារីអគ្គិសនី ជាយអារ៉ែង មានបំណងឱ្យរដ្ឋាភិបាលបញ្ចប់គម្រោងតែម្ដង ។

ថ្មីៗនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក៏បានមានប្រសាសន៍ប្រាប់អ្នកកាសែត ក្រោយពីជំនួបជាមួយ សម្ដេចតេជោ ហ៊ុន សែន មុនកិច្ចប្រជុំសភាចប់ថា សម្ដេចហ៊ុន សែន បានប្រាប់លោកថា បញ្ហាទំនប់វារីអគ្គិសនីស្ទឹង អារ៉ែងនេះ រដ្ឋាភិបាលនឹងមិនជំរុញបន្ដទៀតទេ ហើយថា ទុកឱ្យកូនខ្មែរជំនាន់ក្រោយជាអ្នកសម្រេចទៅចុះ ។

ទោះជាយ៉ាងនេះ ក៏ដោយក្ដី ក៏យើង សង្កេតឃើញអង្គការក្រៅរដ្ឋាភិបាល និងសមាជិកសភាមកពីគណបក្សសង្គ្រោះ ជាតិនៅតែសម្ដែងការព្រួយបារម្ភ ។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានខិតខំព្យាយាមជួបមន្ដ្រីជំនាញជាន់ខ្ពស់ផ្នែកថាមពល ក៏ដូចជា អ្នកសិក្សាដែល ធ្លាប់បានសិក្សានៅតំបន់ជាយអារ៉ែង ស្ដីអំពីផែនការកសាងទំនប់វារីអគ្គិសនី ដែលមានកម្លាំងថាមពល ១០៨មេហ្គា វ៉ាត់ យកមកផ្សព្វផ្សាយ ដើម្បីឱ្យអ្នកទស្សនាជួយធ្វើការពិចារណាទាំងអស់គ្នា។

បើយោងតាមសេចក្ដីបំភ្លឺ របស់ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤កន្លងទៅ បានឱ្យដឹងថា គម្រោងវារី អគ្គិសនីជាយអារ៉ែងជាគម្រោងដែលត្រូវបានកំណត់អភិវឌ្ឍន៍តាំងពីមុនឆ្នាំ ១៩៧០ ហើយរាជរដ្ឋាភិបាល បច្ចុប្បន្ន ក៏បានរក្សាគម្រោងនេះ ក្នុងផែនការអភិវឌ្ឍន៍វិស័យថាមពលជាតិ ។

គម្រោងនេះពិតជាមែន តែជាគម្រោង មានអានុភាព ដំឡើងត្រឹម ១០៨មេហ្គាវ៉ាត់ ក៏ប៉ុន្ដែវារីអគ្គិសនីនេះ អាចដំណើរ ការស្ទើរពេញមួយឆ្នាំ ដែលបរិមាណថាមពលផលិតប្រចាំឆ្នាំមានរហូតទៅដល់ ៥៩៥លានគីឡូ វ៉ាត់ម៉ោងច្រើនជាងវារី អគ្គិសនីកំចាយ ដែលផលិតបានតែ ៤៩៨លានគីឡូវ៉ាត់ម៉ោងទោះជាមានអានុភាពដំឡើងធំជាងដល់ទៅ១៩៤ មេហ្គា វ៉ាត់ក៏ដោយ ។

នៅក្នុងជួបសម្ភាសន៍ មន្ដ្រីជាន់ខ្ពស់មួយរូប នៅក្រសួងរ៉ែនិងថាមពល និងដែលមានជំនាញ ផ្នែកថាមពលអគ្គិសនី ដែលសុំមិនបញ្ចេញឈ្មោះ បានពន្យល់រៀបរាប់ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលអំពីគម្រោង វារីអគ្គិសនីជាយ អារ៉ែងយ៉ាងដូច្នេះថា តាមការពិតរហូតមកដល់ពេលនេះ គម្រោងស្ថាបនាវារីអគ្គិសនីជាយអារ៉ែង កំពុងស្ថិតក្នុងការ សិក្សាថ្នាក់អន្តរក្រសួងនៅឡើយ និងថាមិនទាន់ដាក់ជូនទៅគណៈរដ្ឋមន្ដ្រី ដើម្បីជជែកដេញដោលនៅឡើយទេ ។ ក៏ប៉ុន្ដែ រយៈនៃការសិក្សាកន្លងមកក្រសួង ក៏ដូចជាអន្តរក្រសួង បានរកក្រុមហ៊ុនជាច្រើនមកធ្វើការសិក្សា វាយតម្លៃអំពី ផលប៉ះពាល់បរិស្ថាន សត្វ មនុស្ស ក៏ដូចជាបញ្ហាផ្សេងៗទៀត ពីផែនការសាងសង់ទំនប់វារីអគ្គិសនីនេះ។ ក្រោយការ សិក្សារបស់ក្រុមហ៊ុនខ្លះមានតម្លៃថ្លៃ អន្តរក្រសួងក៏បានបញ្ឈប់ក្រុមហ៊ុនទាំងនោះ ហើយក៏បានស្វះស្វែងរកក្រុមហ៊ុន ផ្សេងទៀតដើម្បីសិក្សា ។ ក្រុមហ៊ុន បច្ចុប្បន្នដែលកំពុងសិក្សា ឈ្មោះ ស៊ីណូហាយត្រូ ជាក្រុមហ៊ុនរបស់ប្រទេសចិន ហើយការសិក្សាមិនទាន់បាន បញ្ចប់នៅឡើយទេ ។ ជាគោលការណ៍ ការដំណើរការសិក្សានេះកន្លងមក មិនមែនធ្វើ ឡើងក្រសួងរ៉ែ និងថាមពលតែឯកឯងទេ ពោលគឺអន្ដរក្រសួង ដូច្នេះអន្ដរក្រសួងមកដល់ពេលនេះ ពុំទាន់យល់ស្រប ឬក៏ឯកភាពទៅលើការសិក្សារបស់ក្រុមហ៊ុនដែរ ដោយអន្ដរក្រសួង ត្រូវសិក្សាឲ្យស៊ីជម្រៅបន្ថែម ជាមួយនឹងផលប៉ះ ពាល់នានា ដែលកើតចេញពីគម្រោងវារីអគ្គិសនីនេះ ។

មន្ដ្រីបានបញ្ជាក់បន្ថែមថា កម្លាំងថាមពលវារីអគ្គិសនី នៅជាយអារ៉ែងនេះ មានដល់ទៅជាង២០០មេហ្គាវ៉ាត់ ប៉ុន្ដែ ការ សិក្សាគ្រោងកំណត់យកត្រឹមតែ ១០៨មេហ្គាវ៉ាត់តែប៉ុណ្ណោះ ។

ទាក់ទិនការលើកឡើង របស់លោក ប៉ុល ហំម ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា សុំឱ្យលុបចោលគម្រោង ព្រោះ ថា មានថាមពលត្រឹមតែ ១០៨មេហ្គាវ៉ាត់តែប៉ុណ្ណោះ បើធៀបទៅទំនប់វារីអគ្គិសនីស្ទឹងអាតៃ ដែលមានជាង ២០០ មេហ្គាវ៉ាត់ ហើយមានផលប៉ះពាល់ដល់បរិស្ថាន មនុស្សនិងសត្វច្រើន...។

មន្ដ្រីជំនាញខាងលើបានពន្យល់ថា តើ ១០៨មេហ្គាវ៉ាត់ នៃថាមពលអគ្គិសនីថាតូច តើធំប៉ុនណាទៅ ទើបអាចផលិត បាន បើទំនប់វារីអគ្គិសនីសេសាន្ដ២ នៅស្រែពក ខេត្ដស្ទឹងត្រែង ផលិតថាមពលបាន ៤០០មេហ្គាវ៉ាត់ ក៏ក្រុមតំណាង រាស្ដ្រគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ដែលជាសម្ព័ន្ធរបស់គេ ក៏ជំទាស់ដែរនោះ។ ផ្ទុយទៅវិញ តើផលប៉ះ ពាល់ នៃបរិស្ថាន ក៏មានទំហំធំប៉ុនណាទៅ ឬមួយក៏យើងនៅតែពឹងដង្ហើមប្រទេសជិតខាងដក ឬមួយ ក៏យើងនៅប្រើ ថាមពល ដោយប្រើប្រេង ក្នុងខណៈដែលពួកគេបានចោទថា តម្លៃអគ្គិសនីស្រុកខ្មែរថ្លៃ ។ ប៉ុន្ដែ ពុំដែលបានឃើញពួកគេទាំងនោះផ្ដល់នូវចម្លើយ ឬជម្រើសណាមួយមកឱ្យរដ្ឋាភិបាលទេ ក្រៅពីរិះគន់ថា តម្លៃអគ្គិសនីថ្លៃ ហេតុអីក៏ពឹងអគ្គិសនីប្រទេសជិតខាង ហេតុអ្វីក៏មិនបញ្ឈប់គម្រោងវារីអគ្គិសនី ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរ និងស្ដីបន្ទោសថា ឱ្យអ្នក វិនិយោគទុនគេមកយ៉ាងម៉េច បើតម្លៃអគ្គិសនីថ្លៃនោះ ។

អ្នកជំនាញបាននិយាយថា ១០៨មេហ្គាវ៉ាត់ នៃថាមពលអគ្គិសនី ដែលនឹងផលិតបាន ពីវារីអគ្គិសនីជាយអារ៉ែងនោះ គឺវាគ្របដណ្ដប់បានទៅលើខេត្ដសៀមរាប ទាំងមូល(ម៉ោងបន្ទប់ប្រើប្រាស់ពេលថ្ងៃ) បន្ទាយមានជ័យ បាត់ដំបង ពោធិ៍ សាត់ និងកំពង់ឆ្នាំង។

សរុបទាំងអស់នេះ ប្រើប្រាស់ថាមពលមិនទាន់គ្រប់ចំនួន ១០៨មេហ្គាវ៉ាត់នេះទេដូច្នេះកម្លាំងថាមពលនេះ វាមិនតូចទេ ។ ហើយសួរថា បើ ១០៨មេហ្គាវ៉ាត់វាតូច តើធំប៉ុនណាទៅ។ ជាធម្មតា ការសិក្សាអំពីគម្រោងរីអគ្គិសនី នីមួយៗ មិន ក្រោមពី៨ ទៅ១០ឆ្នាំទេ។ ហើយថា កន្លងមកការសិក្សាទៅលើគម្រោងអគ្គិសនីជាយអារ៉ែងនេះ គ្រោងនឹងទាញ ថាមពលនៅឆ្នាំ២០២១ ។ មន្ដ្រីជំនាញបាននិយាយថា ប្រសិនបើគម្រោងនេះបានជោគជ័យ វាមិនត្រឹមតែផ្ដល់ភ្លើង

សម្រាប់ពង្រីកការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅតាមទីប្រជុំជនជនបទ ប៉ុណ្ណោះទេ ប៉ុន្ដែវា ក៏ជាផ្នែកនៃការទាញ ទម្លាក់ចុះ នៃតម្លៃភ្លើង របស់យើងនាពេលអនាគតថែមទៀតផង ។

ក្រុមអ្នកជំនាញ ក៏ដូចជារាជរដ្ឋាភិបាល គឺមានមហិច្ឆតាចង់ឱ្យប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទូទាំងប្រទេស មានវារី អគ្គិសនីប្រើប្រាស់ ដោយរួមទៅតម្លៃសមរម្យ ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាល ក៏ដូចជាអ្នកបច្ចេកទេស ត្រូវខិតខំ ឆ្លើយតបទៅនឹងសំណូមពរទាំងនោះ។

មន្ដ្រីជំនាញបានលើកឡើង នូវសំណូមពរ របស់ប្រជាពលរដ្ឋកន្លងទៅ ដោយពួកគេបាននិយាយថា «ប្រជាពលរដ្ឋសុំ ស្នើថា អ្នកអត់ភ្លើង សុំឱ្យមានភ្លើងប្រើនឹងគេ ពីព្រោះពួកគាត់ក៏ជាប្រជារាស្ដ្រខ្មែរដែរ អ្នកដែលមានភ្លើងប្រើ ក្រោមការ ផ្គត់ផ្គង់របស់ក្រុមហ៊ុនឯកជន សុំឱ្យមានថ្លៃអគ្គិសនី ដូចជាអគ្គិសនីរបស់រដ្ឋ ដែលផ្គត់ផ្គង់ដោយអគ្គិសនីកម្ពុជា ( EDC) ហើយអ្នកដែលមានភ្លើងប្រើ ក្រោមការផ្គត់ផ្គង់របស់ EDC សុំឱ្យមានការ ផ្គត់ផ្គង់ភ្លើងឱ្យបានស្ថិរភាព២៤ ម៉ោងលើ ២៤ម៉ោង ហើយសំណូមពរឱ្យចុះថ្លៃផង»។

អ្នកជំនាញបានបន្ដថា ផ្ដើមចេញពីនោះ ហើយ ដែលរាជរដ្ឋាភិបាល ក៏ដូចជាអ្នកបច្ចេកទេស ត្រូវធ្វើការសិក្សា លើកជា ផែនការ ដើម្បីឆ្ពោះទៅរកការដោះស្រាយរាល់សំណូមពរទាំងនេះ។ ដូច្នេះរដ្ឋាភិបាលមិនត្រឹមតែគិតប្រជាពលរដ្ឋ នៅ រាជធានីភ្នំពេញនោះទេ ប៉ុន្ដែត្រូវគិតទៅដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ជាពិសេស តាមស្រុកភូមិ ឃុំ រហូត ដល់ ជនបទចុងកាត់មាត់ញ៉ក ។

មន្ដ្រីជំនាញបានបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ ដោយសារតែកម្ពុជា ចាប់ផ្ដើមទាញផលអគ្គិសនី ពីវារីអគ្គិសនី នៅ ខេត្ដពោធិ៍សាត់ កំពត និង ការផលិតអគ្គិសនី ដោយប្រើធ្យូងថ្ម នៅខេត្ដព្រះសីហនុ នេះហើយទើបបានធ្វើកម្ពុជា កាត់ បន្ថយការនាំចូលភ្លើងពីប្រទេសវៀតណាមនិងថៃ បានយ៉ាងច្រើន ជាអតិបរមា ដោយនៅរដូវវស្សាភ្លើងនាំចូលពី ប្រទេសទាំងនោះ មិនលើសពីចន្លោះពី ២០ ទៅ៣០ភាគរយទេ ។ បច្ចុប្បន្នប្រទេសកម្ពុជា បានផលិតភ្លើងរួចជាស្រេច ហើយ ចំនួន ៨០០មេហ្គាវ៉ាត់ហើយថា ចំនួននេះ នឹងមានការកើនឡើងថែមទៀត នៅពេលដែលទំនប់វារីអគ្គិសនី ដែលកំពុងសាងសង់ ដូចជានៅស្ទឹងត្រែង និងខេត្ដពោធិ៍សាត់ ត្រូវបានបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០១៧ខាងមុខ ។

រដ្ឋាភិបាល ក៏ដូចជាអ្នកជំនាញ មានបំណងធំណាស់ នៅក្នុងការធ្វើឱ្យមានស្ថិរភាព ក្នុងវិស័យថាមពល អគ្គិសនី សម្រាប់ប្រទេសជាតិ ដោយក្នុងនោះព្យាយាមឱ្យបានជាអតិបរមា កាត់បន្ថយ នៃការពឹងពាក់អគ្គិសនីនាំចូលពីប្រទេស ជិតខាង ក៏ដូចជាការខិតខំផលិត អគ្គិសនីដោយខ្លួនឯង ។

អ្នកជំនាញបាននិយាយថា ប្រទេសកម្ពុជារហូតមកដល់ពេលនេះ ពុំទាន់មានទំនប់វារីអគ្គិសនីណាមួយ បានសាងសង់ នៅលើដងទន្លេមេគង្គ ដូចឡាវ និងចិននៅឡើយទេ។ ហើយថា កម្ពុជា ក៏គ្មានផែនការណា ដើម្បីសាងសង់ទំនប់វារី អគ្គិសនី នៅលើដងទន្លេមេគង្គដែរ ព្រោះសក្ដានុពលវារីអគ្គិសនីនៅ កន្លែងដទៃទៀត មិនទាន់បានសិក្សា និងសាង សង់អស់ផង ។ កម្ពុជា ទើបតែចាប់ផ្ដើមសង់ទំនប់វារី អគ្គិសនីនៅលើទន្លេសេសាន្ដ២តែប៉ុណ្ណោះ ខណៈដែលប្រទេស វៀតណាម បានសាងសង់ទំនប់វារីអគ្គិសនី៨ទៅ៩ នៅលើទន្លេស្រែពករួចទៅ ហេតុដូច្នេះ បានជាអ្នកទាំងអស់នោះ មិនតវ៉ាឱ្យខ្លាំងក្លាផងទៅ ។

អ្នកជំនាញថាមពល បានទាញទស្សនៈ ទានឱ្យគិតពិចារណាផងដែរ ចំពោះអ្នកខ្លះ ដែលមានភ្លើងប្រើគ្រប់គ្រាន់ហើយ ចូរគិតទៅដល់ប្រជារាស្ដ្រខ្មែរដទៃទៀត ដែលពុំទាន់ទទួលបានអគ្គិសនីប្រើប្រាស់នៅឡើយ ហើយពួកគេដែលខំស្រែក តវ៉ាប្រឆាំងនេះមិនបានគិតទៅដល់ផលលំបាកទៅ ដល់ប្រជាជនយើងទាំងនោះទេ ។ ផ្ទុយទៅវិញ ពួកគេគិតតែលើក ឡើង អំពីការរិះគន់ថ្លៃអគ្គិសនីថ្លៃ ...។

មន្ដ្រីជំនាញបាននិយាយថា សព្វថ្ងៃនេះកម្ពុជា មានភ្លើងប្រើប្រាស់ទើបតែ៥៦ភាគរយប៉ុណ្ណោះ ដូច្នេះសម្រាប់អ្នក ជំនាញ និងរដ្ឋាភិបាល មិនទាន់ស្កប់ស្កល់នៅឡើយទេ ត្រូវតែរកគ្រប់មធ្យោបាយ ដើម្បីផ្គត់ផ្គង់១០០ភាគរយ ។ និយាយជារួមកម្ពុជា ត្រូវតែឯករាជ្យចំពោះសន្ដិសុខថាមពលអគ្គិសនី ដោយមិនត្រូវពឹងលើដង្ហើមអ្នកជិតខាងនោះទេ

ដូច្នេះអ្នកផ្សេងទៀត គួរតែរួមគិត ចំពោះបញ្ហានេះ កុំលើកតែពីក្ដីកង្វល់រារាំង ប៉ុន្ដែមិនដែលបានផ្ដល់ដំណោះស្រាយ។ អ្នកជំនាញ បានឱ្យដឹងទៀតថា តាមធម្មតា តម្លៃអគ្គិសនីនៅកម្ពុជាអាចនឹងត្រូវឡើងថ្លៃបន្ថែម ដោយសារតែប្រទេស វៀតណាម និងថៃ បានដំឡើងថ្លៃអគ្គិសនីពី ១៥ទៅ២០ភាគរយ ក្នុងមួយឆ្នាំ ប៉ុន្ដែដោយសារតែកម្ពុជា មានវារីអគ្គិសនី និង អគ្គិសនីដើរដោយធ្យូងថ្មី ទើបធ្វើឱ្យតម្លៃអគ្គិសនី មានតម្លៃថេរ ត្រឹមចន្លោះ ៨០០រៀល ១គីឡូវ៉ាត់ ម៉ោងតែ ប៉ុណ្ណោះ ៕

លោកផ្កាយ១ ពេជ្រ ព្រហ្មមុនី ត្រូវបានជជីកសួរច្រើន លើការដោះលែង ឪពុក-ម្តាយ ថោងសារ៉ាត់

$
0
0

ភ្នំពេញ៖ សំណុំរឿងលោកផ្កាយ១ ពេជ្រ ព្រហ្មមុនី ដែលជាមនុស្សជំនិត និងជាអ្នករកចំណូលសម្រាប់ លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានព្រះរាជអាជ្ញាសាកសួរចប់សព្វគ្រប់ហើយ ហើយនឹងបញ្ជូនសំណុំរឿងទៅដៃចៅក្រមនៅថ្ងៃស្អែក។ ប្រភពពីសាលាដំបូងបានឲ្យដឹងថា លោក ពេជ្រ ព្រហ្មមុនី ត្រូវបានជជីកសួរដេញដោលយ៉ាងខ្លាំងលើការ ដោះលែងឪពុក-ម្តាយ លោក ថោង សារ៉ាត់ ឲ្យនៅក្រៅឃុំកាលពីពេលកន្លងទៅ។

សហការីរបស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលប្រចាំសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា នៅព្រលប់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៥នេះ លោកឧត្តមសេនីយ៍ត្រី ពេជ្រ ព្រហ្មមុនី នាយរងសេនាធិការ នៃអគ្គបញ្ជាការកងទ័ព ជើងគោក ត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនត្រឡប់ទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ វិញហើយ បន្ទាប់ពីព្រះរាជអាជ្ញារង លោក លី សុផាន់ណា បានបញ្ចប់ការសាកសួរ។ សំណុំរឿងលោក ពេជ្រ ព្រហ្មមុនី នឹងបញ្ជូនទៅដៃចៅក្រមនៅថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ។

បើតាមប្រភពពីមន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា លោក ពេជ្រ ព្រហ្មមុនី ក្រៅពីការចោទប្រកាន់ពី បទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ និងប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្ត ដែលមានសញ្ញាសម្គាល់ប្រើប្រាស់ ដោយនគរបាល ឬយោធា លោកក៏ត្រូវបានលោកព្រះរាជអាជ្ញារង ជជីកសួរដេញដោលជាច្រើនផងដែរ ពាក់ព័ន្ធការដោះលែងឪពុក-ម្តាយរបស់លោក ថោង សារ៉ាត់ ឲ្យនៅក្រៅឃុំ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងទៅនេះ លោក ពេជ្រ ព្រហ្មមុនី មនុស្សជំនិត លោក អាំង មាលតី បានបែកធ្លាយរូបភាពមួយសន្លឹកអង្គុយស្រស់ស្រូបអាហាររួមគ្នាជាមួយ លោក ថោង ចំរើន និងអ្នក ស្រី កែវ សារី ក្រោយពេលចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុខលេង ដោះលែងឲ្យនៅក្រៅឃុំជា បណ្តោះអាសន្នកាលពីថ្ងៃទី០៧ ខែកុម្ភៈ។

រូបភាពមួយសន្លឹកបង្ហាញពីការស្រស់ស្រូបអាហារដ៏ស្និទ្ធស្នាលជាមួយជនជាប់ចោទ ពីការប្រើប្រាស់អាវុធខុស ច្បាប់ ធ្វើឲ្យមានការសង្ស័យជាច្រើនថា ការដោះលែងឪពុក-ម្តាយ លោកថោង សារ៉ាត់ ឲ្យនៅក្រៅឃុំអាចជាថ្នូរនឹង លាភសក្ការៈយ៉ាងក្រាស់ក្រែល។

លោក ពេជ្រ ព្រហ្មមុនី ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសតាមចាប់ខ្លួនបានកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ម្សិលមិញនេះ នៅម្តុំភ្នំជីសូរ ខេត្តតាកែវ។ ការចាប់ខ្លួនបានធ្វើឡើងតាមដីការរបស់សាលាដំបូងរាជធានី ភ្នំពេញ ដែលចោទប្រកាន់ពីបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ និងប្រើប្រាស់ ដោយគ្មានសិទ្ធិនូវយានយន្ត ដែលមានសញ្ញាសម្គាល់ប្រើប្រាស់ ដោយនគរបាល ឬយោធា។

យោងតាមមាត្រា៦០៩ នៃក្រមព្រហ្មទណ្ឌ បទល្មើសជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារ ណៈត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ៦លានរៀល។ រីឯ មាត្រា ៦១៥ នៃក្រមព្រហ្មទណ្ឌ បទប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្ត ដែលមានសញ្ញាសម្គាល់ប្រើប្រាស់ ដោយនគរបាល ឬ យោធា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ ខែ ទៅ១ ឆ្នាំ និង ពិន័យជាប្រាក់ពី ១សែន ទៅ២ លានរៀល៕

លោក ខៀវ សុភ័គ ៖ លោក អាឡិច ក្លាយជាជនបរទេស រស់លើទឹកដីកម្ពុជា ហួសសុពលភាពទិដ្ឋាការ

$
0
0

ភ្នំពេញ៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលយ៉ាងខ្លីនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ថា ចាំពីថ្ងៃទី២១ ខែកុម្ភៈ នេះតទៅ លោក អាឡិច នឹងក្លាយជាជនបរទេសរស់នៅលើទឹកដីកម្ពុជា ហួសសុពលភាព ទិដ្ឋាការ ដែលផ្តល់ដោយអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាហើយ។

ទោះជាយ៉ាងណាលោក ខៀវ សុភ័គ មិនបានបញ្ជាក់ពីចំណាត់ការ ដែលនឹងត្រូវចាត់ការលើលោក អេឡិច ក្រោយពេលផុតសុពលភាពទិដ្ឋាការនោះទេ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ក្រុមយុវជន និង ព្រះសង្ឃជាច្រើននាក់ និងអង្គ បានប្រមូលផ្តុំគ្នានៅខាងមុខរដ្ឋសភា ស្នើឱ្យតំណាងរាស្រ្ត ជួយអន្តរាគមន៍ ទៅរាជរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃ ដើម្បីសុំឱ្យលោក អាឡិចសង់ដ្រូ ហ្កង់ហ្សាលេហ្ស ដាវីដសុន ( AlejandroGonzalez-Davidson) បន្តស្នាក់នៅក្នុងប្រទេសកម្ពុជាតទៅទៀត។

តំណាងក្រុមអ្នកតវ៉ាបាននិយាយថា ក្រសួងមហាផ្ទៃមានចេតនាបណ្តេញលោក អាឡិច ចេញពីប្រទេសកម្ពុជា ។ ប៉ុន្តែក្រសួងមហាផ្ទៃបានអះអាងថា មិនមានការបណ្តេញលោក អាឡិច ចេញពីប្រទេសកម្ពុជានោះទេ គ្រាន់តែឱ្យជនជាតិអេស្បាញរូបនេះ ចេញពីប្រទេសកម្ពុជាមួយរយៈប៉ុណ្ណោះ ហើយបន្ទាប់ពីនោះលោកអាចត្រឡប់មកកាន់ប្រទេសកម្ពុជាជាធម្មតា។

សូមជំរាបថា លោក អាឡិច គឺជាសកម្មជនម្នាក់ ដែលបានតវ៉ាយ៉ាងខ្លាំងចំពោះគម្រោងសាងសង់វារីអគ្គិសនី នៅតំបន់អារ៉េង ខេត្តកោះកុង។ យ៉ាងណាមិញ ក្នុងការតវ៉ាដាក់ញត្តិព្រឹកមិញនេះ គេសង្កេតឃើញមានតំណាងរាស្រ្តមួយក្រុម ដឹកនាំដោយលោក ហូរ វ៉ាន់ បានចេញមកទទួលញត្តិពីយុវជន ទាំងនោះហើយដែរ៕

ឆ្លើយតបតួលេខ «លីកាដូ» ក្រសួងដែនដី បង្ហាញថា វិវាទដីធ្លីឆ្នាំ២០១៤ មានត្រឹម ៧៥០ករណី

$
0
0

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញមកប្រកាសថា ចំនួនវិវាទដីធ្លីឆ្នាំ២០១៤កន្លង ទៅមានត្រឹម ៧៥០ករណីប៉ុណ្ណោះ ដែលចំនួននេះ មានការថយចុះជាង ២០០ករណី បើធៀបឆ្នាំ២០១៣។ ការ ចេញមកប្រកាសរបស់ក្រសួងដែនដី បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីអង្គការសម្ព័ន្ធជំរឿន និងការពារសិទ្ធិមនុស្ស «លីកា ដូ» បានចេញរបាយការណ៍ថា វិវាទដីធ្លីក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១៤ បានកើងឡើង ៣ដងបើធៀបនឹងឆ្នាំ២០ ១៣។

ក្រសួងរៀបចំដែនដីនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានចេញសេចក្តីជូនដំណឹងឲ្យដឹងថា ចាប់ពីឆ្នាំ២០០២ រហូតដល់ដំណាច់ឆ្នាំ២០១៤ គណៈកម្មការសុរិយោដី ទទួលបានពាក្យបណ្តឹងវិវាទដីធ្លីទូទាំងប្រទេសចំនួន ៦.៥៥ ៦ករណី។ វិវាទត្រូវបានដោះស្រាយជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០១៣ វិវាទនៅសល់ត្រឹម ៩៩០ករណី ហើយឆ្នាំ ២០១៤ នៅសល់ ៧៥០ករណី ដែលកំពុងបន្តដោះស្រាយ។

តាមរយៈសេចក្តីជូនដំណឹងដដែលនេះ ក្រសួងដែនដីបានឆ្លើយតបនឹងរបាយការណ៍របស់អង្គការសម្ព័ន្ធជំរឿន និង ការពារសិទ្ធិមនុស្ស  «លីកាដូ» ផងដែរថា ទិន្នន័យដែលដែលអង្គការបានចេញផ្សាយកាលពីម្សិលមិញ ជាចំនួន មួយច្រើនលើសលប់មិនឆ្លុះបញ្ចាំងការពិត។ ក្រសួង ក៏បានធ្វើលិខិតទៅអង្គការលីកាដូ ដើម្បីផ្ទៀងផ្ទាត់តួលេខ ផងដែរ ហើយកំពុងរង់ចាំចម្លើយពីអង្គការនេះមកវិញ។

ក្រសួងដែនដីក៏បានបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅ ខ្លួនធ្លាប់បានចេញសេចក្តីជូនដំ ណឹងម្តងហើយ ដើម្បីបំភ្លៃសាធារមតិ បន្ទាប់ពីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនតូច បានផ្សាយបំប៉ោងតួលេខពាក់ ព័ន្ធនិងវិស័យដីធ្លី ដូចជាទំនាស់ដីធ្លី និងលំនៅឋាន។ ក្រសួងក៏បានធ្វើលិខិតទៅអង្គការក្រៅរដ្ឋាភិបាល ដើម្បីផ្ទៀង ផ្ទាត់តួលេខផងដែរ ប៉ុន្តែមិនបានទទួលការឆ្លើយតបនោះទេ។

សូមបញ្ជាក់ថា អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស «លីកាដូ» កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ បានចេញរបាយការណ៍ថា ចំនួនគ្រួសារ ដែលមានវិវាទដីធ្លីនៅកម្ពុជាក្នុងឆ្នាំ២០១៤ បានកើនឡើងបីដង បើប្រៀប ធៀបទៅនឹងឆ្នាំ២០១៣។

តាមរបាយការណ៍ដែលចងក្រងឡើងពីការិយាល័យតាមបណ្តាខេត្ត អង្គការលីកាដូ បានរកឃើញថា ឆ្នាំ២០១៤ មានគ្រួសារចំនួន ១០.៦២៥គ្រួសារ ឬ ប្រហែល ៤៩.៥១៩នាក់ ដែលទទួលរងផលប៉ះពាល់ដោយសារជម្លោះដី ធ្លី។ ចំនួននេះភាគច្រើនកើតឡើងនៅក្នុងខេត្តចំនួន១៣ ហើយមានចំនួនច្រើនជាងបីដង នៃចំនួនគ្រួសារ ដែលត្រូវ បានចងក្រងទុកកាលពីឆ្នាំ២០១៣។ ដោយកាលពីឆ្នាំ២០១៣ មានចំនួន ៣.៤៧៥គ្រួសារ និង ច្រើនជាងពីរដង បើប្រៀបធៀបទៅនឹងឆ្នាំ២០១២ ដែលមានចំនួន ៥.៦៧២គ្រួសារ៕

Viewing all 8042 articles
Browse latest View live




Latest Images