Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ជំនួយជប៉ុន លើកមុខមាត់ វិស័យសុខាភិបាល នៅខេត្តព្រះសីហនុ

$
0
0

ព្រះសីហនុ៖ មិនខុសប្លែកពី វិស័យផ្សេងទៀតដែរ ដែលជប៉ុនបានផ្តល់ជំនួយ ក៏ដូចជាកម្ចីសម្បទាន មន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ បានទទួលការផ្តល់ ជំនួយប្រមាណជាង១៥,៥៤ លានដុល្លារសហរដ្ឋអាម៉េរិក សម្រាប់ កែលម្អមន្ទីរពេទ្យនេះឡើងវិញ។ ការកែលម្អនេះ ត្រូវបានអ្នកគ្រប់គ្រង មន្ទីរពេទ្យនោះ ចាត់ទុកថា ជាការលើកមុខ មាត់ មួយដ៏សំខាន់សំរាប់ពេទ្យរដ្ឋ នៅខេត្តភាគនិរតីមួយនេះ។

ថ្លែងប្រាប់ក្រុមអ្នកកាសែតមួយក្រុម នៃដំណើរទស្សកិច្ចសារព័ត៌មាន រៀបចំដោយ ស្ថានទូត និងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិ (JICA) នាថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ លោក វេជ្ជបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានបញ្ជាក់ថា គម្រោងកែលម្អដែល មានទឹកប្រាក់ ជាង១៥លាន ដុល្លារនេះ គឺជាគម្រោង ដ៏ធំមួយមិនធ្លាប់ មាននៅក្នុងព្រះសីហនុនោះទេ។

លោកវេជ្ជបណ្ឌិត ចាត់ទុកថា ជំនួយឥតសំណងរបស់ជប៉ុននាពេល គឺជាកាយវិការមនុស្សធម៌ មួយសម្រាប់ ប្រជាពលរដ្ឋកម្ពុជា ជាពិសេសលើកកម្ពស់វិស័យសុខាភិបាល និងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ឱ្យកាន់តែ មានទំនុកចិត្តពីសាធារណៈជន ជាពិសេសអ្នកជំងឺនិងក្រុមគ្រួសារផ្ទាល់តែម្តង។

គម្រោងកែលម្អនេះចាប់ផ្តើមពីខែឧសភា ឆ្នាំ២០១៤ដល់ខែកញ្ញាឆ្នាំ២០១៥ មានរយៈពេល១៦ខែ ជាជំនួយ ឥតសំណង របស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈJICA អាគារមន្ទីរពេទ្យគ្របដណ្តប់ ៥.១៨៥ម៉ែត្រការ៉េ។ គម្រោងនេះ មានការសាងសង់អាគារមន្ទីរពេទ្យថ្មី បំពាក់ឧបករណ៍ បរិក្ខាពេទ្យ និងបណ្តុះបណ្តាល ធនធានមនុស្សផងដែរ។

បើតាមលោកប្រធានមន្ទីរពេទ្យរូបនេះ បន្ទាប់ពីគម្រោងចាប់ផ្តើមដាក់ឱ្យដំណើរនោះ គេរំពឹងថា គុណភាព សេវានឹងកើនឡើង បង្កើនជំនឿទុកចិត្តរបស់អតិថិជន ចំនួនអ្នកជំងឺកើនឡើង ចំណូលហិរញ្ញប្បទានកើនឡើង អាត្រាអ្នកស្លាប់ថយចុះ រួមចំណែកកាត់បន្ថយភាពក្រីក្រ និងបំរើសេវាសុខភាពដល់ប្រជាពលរដ្ឋក្នុងខេត្ត និងខេត្តជិតខាង កាត់បន្ថយការធ្វើដំណើរទៅព្យាបាលនៅទីកន្លែងឆ្ងាយៗ។

យ៉ាងណាក៏ដោយ បើតាមលោកវេជ្ជបណ្ឌិតរូបនេះ មន្ទីរពេទ្យបង្អែក នៅប្រឈមបញ្ហា ជាច្រើនដូចជា កង្វះខាតវេជ្ជបណ្ឌិតជំនាញវះកាត់ ដែលចាំបាច់ត្រូវមានការផ្តល់ការគាំទ្រពីថ្នាក់ជាតិ ដើម្បីពង្រឹង សេវាសុខមាលភាពដល់ប្រជាពលរដ្ឋ៕


ឈប់បារម្ភពីរូបរាងធាត់ ដោយគ្រាន់តែប្រើ Slimming Coffee

$
0
0

ភ្នំពេញ៖ ជាទូទៅមនុស្សធាត់ គឺបណ្ដាលមកពី កត្តាជាច្រើនដូចជា ការគ្រប់គ្រង របបអាហារមិនល្អ ក្នុងនោះរួមមាន អ្នកនិយមញាំ សាច់ច្រើន សារធាតុដែលមាន ជាតិផ្អែមខ្លាំង ជាតិហ្គាសខ្លាំង ឬបន្លែផ្លែ ឈើដែលឥឡូវដូចដែលអ្នកបានដឹងស្រាប់ ហើយគឺសំបូរទៅដោយជាតិអ័រម៉ូនជាដើម។

មិនត្រឹមតែប៉ុណ្ណោះយើងម្នាក់ៗរវល់ក្នុងការងារ ប្រចាំថ្ងៃគា្មនពេលវេលាសម្រាប់ ហាត់ប្រាណ គ្រាប់គ្រាន់។ ទាំងនេះហើយនាំអោយវាកកស្ទះ ក្នុងរាងកាយយើង វាងាយប្រឈមនឹងភាពស្ពឹកស្រពន់ ភ្លេចភាំ្លង នឹងលើសពីនេះទៀត ពួកគេងាយនឹងកើត ជំងឺលើសឈាមដែលបណ្ដាល មកពីការកើត ឡើងនូវជាតិខ្លាញ់ក្នុងសសៃឈាម នឹងជំងឺខ្លាញ់រុំបេះដូងផងដែរ។

សូមឈប់បារម្ភពីបញ្ហា អស់ទាំងនេះទៅដោយលោកអ្នក គ្រាន់តែទទួលទាន Best Share Slimming Coffee មួយថ្ងៃមួយកែវ ឲ្យបានទៀងទាត់ជាការស្រេច។ លោកអ្នកដឹងទេថាភាព អស្ចារ្យរបស់ Best Share Slimming Coffee គឺអាចកាត់បន្ថយជាតិខ្លាញ់ នៅក្នុងសរសៃឈាមបាន យ៉ាងល្អប្រសើរបំផុត ពោលគឺវាមិនបណ្តាលអោយមានផល់ប៉ះពាល់ រាគរូស ក្អួតចង្អោរ ឈឺក្បាល់ ញ័រទ្រូង នឹងមិនចាំបាច់ ហាត់កីឡា ឬតមអាហារទៀតឡើយ។ ផ្ទុយទៅវិញវាអាចចៀសផុត ពីកត្តាប្រឈម ទាំងឡាយទាំងពួង ដូចជាលើសឈាម ខ្លាញ់រុំបេះដូងដែលកំពុង កើតទ្បើងនៅក្នុងប្រទេស កម្ពុជាផងដែរ។

Best Share Slimming Coffee ជាផលិតផលរបស់សហរដ្ឋអាមេរិច, អាចកែប្រែរូបរាងធាត់របស់ អស់លោកអ្នកបានយ៉ាងល្អឥតខ្ចោះ។ ហើយអាចទទួលទានបាន ទាំងបុរសនឹងស្រ្តីព្រមទាំងទទួលបាន ការគាំទ្រយ៉ាងខ្លាំងនៅជុំវិញ ពិភពលោកព្រោះវាឃើញ លទ្ធផលក្នុងរយៈពេលខ្លីគឺ 7-10 ថ្ងៃ ស្រកបាន 2-5គីឡូក្រាម ហើយមានរសជាតិ ឆ្ងាញ់មិនល្វីង។ សូមកុំបណ្តែតបណ្ដោយ អោយភាពធាត់របស់អ្នកមកយាយីក្នុង អារម្មណ៍របស់លលោកអ្នក នឹងចូល ឲ្យ តម្លៃសុខភាពរបស់អ្នកតាមរយៈការទទួលទាន Best Share Slimming Coffee ពីថ្ងៃនេះតទៅ។

សម្រាប់ព័ត៌មានបន្ថែម៖ លោកអ្នកអាចទំនាក់ទំនង់ មកកាន់ក្រុមហ៊ុនយើងខ្ញុំតាមរយៈ

-អាស័យដ្ធាន: ផ្ទះលេខ#36Eo, ផ្លូវលេខ221, សង្កាត់ផ្សារដេប៉ូ2, ខណ្ឌទួលគោក, ភ្នំពេញ (ស្តុប DN ”ដេអិន”) ក្រោយបណ្ណាគារ IBC) ដែលមានឈ្មោះ Smile Salon (ស្មាយសាឡន)

-ទូរស័ព្ទលេខ: 070 677 773 / 093 306 616 / 088 767 7773 / 011 279 960

lykimchhorng@gmail.com/lykimchhorng@yahoo.com

វិចារណកថា៖ បទល្មើសបំផ្លាញ ព្រៃឈើកំពុងរាលដាល នៅខេត្តកំពង់ឆ្នាំង

$
0
0

រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះបណ្តាញព័ត៌មាននានា បានផ្សព្វផ្សាយជាបន្តបន្ទាប់ ចំពោះបទល្មើសបំផ្លាញព្រៃឈើតាមបណ្តាឃុំមួយចំនួន នៃស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។ នេះបើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងតំបន់នោះ។ ជាក់ស្តែងថ្មីៗនេះ ប្រជាពលរដ្ឋនៅក្នុងស្រុកទឹកផុស នៃសហគមន៍បាណន់ បានគ្រោងប្រមូលផ្តុំគ្នាដង្ហែក្បួនទៅកាន់សាលាស្រុកទឹកផុស ដើម្បីជំរុញឲ្យអភិបាលស្រុកចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើ និងសកម្មភាពកាប់ព្រៃទន្រ្ទានយកដីដែលកំពុងកើតឡើងគួរឲ្យព្រួយបារម្ភ។ ប្រជាពលរដ្ឋក្នុងឃុំក្រាំងស្គា និង ឃុំក្បាលទឹក ស្រុក ទឹកផុសបានឲ្យដឹងថា ព្រៃឈើក្នុងមូលដ្ឋានរបស់ពួកគាត់ជៀសមិនផុតពីសេចក្តីវិ នាសសាបសូន្យនោះទេ ព្រោះមន្រ្តីអា ជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធមិនយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសឡើយ បើទោះបីពួកគាត់រាយការណ៍ជាបន្តបន្ទាប់ឲ្យ ចាត់វិធានការទៅលើក្រុមជនល្មើសយ៉ាងណាក៏ដោយ ។

ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុសបានឲ្យដឹងទៀតថា មួយរយៈពេលចុងក្រោយនេះ ព្រៃឈើតាមតំបន់ព្រំប្រទល់នៃស្រុកក្រគរ ខេត្តពោធិ៍សាត់ និងស្រុកទឹកផុសខេត្តកំពង់ឆ្នាំងកំពុងប្រឈមនឹងការកាប់បំផ្លាញធ្វើអាជីវកម្មខុសច្បាប់យ៉ាងគគ្រឹកគគ្រេង។ ជារៀងរាល់ថ្ងៃពួកគាត់តែងឃើញរទេះគោក្របី គោយន្តកន្រ្តៃ និង គោយន្តច្នៃ ព្រមទាំងរថយន្តជាដើមដឹកឈើហ៊ុប ឈើមូល និងឈើអារជាគ្រឿងសំណង់រួចចេញពីព្រៃខេត្តពោធិ៍សាត់ចូល មកស្រុកទឹកផុសទាំងយប់ទាំងថ្ងៃ។ មន្រ្តីបរិស្ថាន មន្រ្តីរដ្ឋបាលព្រៃឈើ និង មន្រ្តីនគរបាលក្រសួងមហាផ្ទៃ ដែលឈរជើងក្នុងតំបន់នេះ មិនយកចិត្តទុកដាក់បង្រ្កាបបទល្មើសទេ គឺពួកគេបែរជានាំគ្នាឃុបឃិតប្រមូលយកលុយពីអ្នកកាប់ឈើ និង ដឹកជញ្ជូនឈើខុសច្បាប់តាមអំពើចិត្ត ។ ហេតុនេះហើយទើបកាលពីយប់ថ្ងៃទី២៤ និងទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ មានគោយន្តច្នៃ គោយន្តកន្រ្តៃ និង រទេះគោក្របីរាប់សិបគ្រឿងដឹកឈើឆ្លងកាត់ចំណុចតំបន់១០៤ និង១០៦ ក្នុងឃុំក្រាំង ស្គារស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។

បញ្ហាដែលគួរឲ្យកត់សម្គាល់នោះ ក្រុមអ្នករកស៊ីដឹកឈើហ៊ុប និង ឈើមូល ក៏ដូចជាឈើអារច្រៀករួចតាមរទេះគោក្របី បានប្រាប់អ្នកយកព័ត៌មានថា ក្នុងពេលចូលព្រៃដឹកឈើមួយជើង ពួកគាត់ត្រូវបង់លុយឲ្យសមត្ថកិច្ចពាក់ព័ន្ធគ្រប់ស្ថាប័នប្រមាណ៣០ម៉ឺនរៀល ហើយសមត្ថកិច្ច ដែលជំរិតយកលុយច្រើនជាងគេគឺមន្រ្តីរដ្ឋបាលព្រៃឈើ និងមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ។ ទាក់ទងនឹងបញ្ហានេះលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង ត្រូវចាត់វិធានការទប់ស្កាត់ជាបន្ទាន់ព្រោះ មួយរយៈពេលចុងក្រោយនេះ បទល្មើសកាប់ឈើនៅព្រំប្រទល់ស្រុកក្រគរ និង ស្រុកទឹកផុសកំពុងកើតឡើងយ៉ាងអនាធិបតេយ្យ ដោយសារតែមន្រ្តី រដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតគិតតែរឿងផលប្រ យោជន៍ ។ ប្រជាពលរដ្ឋនៅឃុំក្រាំងស្គារបានឲ្យដឹងថា នៅពេលពួកគាត់ឃើញបទល្មើសបំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើខុសច្បាប់ ហើយរាយការណ៍ទៅមន្រ្តីរដ្ឋបាល ព្រៃឈើក្នុងមូលដ្ឋាន គឺសមត្ថកិច្ចរដ្ឋបាលព្រៃឈើឆ្លើយថា ជាប់រវល់រហូត ។

ទាក់ទងនឹងបញ្ហានេះដែរក្រសួង និងស្ថាប័នពាក់ព័ន្ធមិនត្រូវមើលរំលងតទៅទៀតទេ ព្រោះបច្ចុប្បន្នព្រៃសហគមន៍ក្នុងស្រុកទឹកផុសកំពុងប្រឈមនឹងការបំផ្លាញយ៉ាងពេញបន្ទុក ហើយព្រៃនៅតាមព្រំប្រទល់រវាងស្រុកក្រគរនិង ស្រុកទឹកផុសក៏ប្រឈមនឹងមហន្តរាយដែរ ។ សមត្ថកិច្ចពាក់ព័ន្ធគ្រប់ស្ថាប័នដែលឈរជើងក្នុងតំបន់នេះគិតតែរាប់ចំ នួនរទេះគោក្របី គោយន្តកន្រ្តៃ គោយន្តច្នៃ និងរថយន្តដឹកឈើដើម្បីប្រមូលលុយដាក់ហោប៉ៅប៉ុណ្ណោះ ចង់ជនល្មើសបំ ផ្លាញព្រៃឈើឲ្យរលាយក៏ពួកគេធ្វើមិនដឹងមិនឮដែរ ។ ករណីនេះអភិបាលខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងត្រូវចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ព្រោះនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងប្រហែលជា ទទួលបានផលប្រយោជន៍ពីបទល្មើសបំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើខុសច្បាប់ទើបបណ្តោយឲ្យមន្រ្តីរដ្ឋបាលព្រៃ ឈើឈរជើងក្នុងស្រុកទឹកផុសធ្វើអ្វីៗតាមអំពើចិត្ត ។

មិនមែនតែនៅខេត្តកំពង់ឆ្នាំងទេដែលបទល្មើសបំផ្លាញព្រៃឈើបន្តកើតឡើងឥតឈប់ឈរ គឺនៅខេត្តកំពត ខេត្ត បាត់ដំបង ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងមណ្ឌលគិរីក៏បទ ល្មើសបំផ្លាញព្រៃឈើកំពុងកើតឡើងឥតឈប់ឈរដែរ ។ ជាក់ស្តែងសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅតាមបណ្តា ស្រុកនានាក្នុងខេត្តស្ទឹងត្រែងបានឲ្យដឹងថា ព្រៃសហគមន៍របស់ជនជាតិដើមភាគតិចកំពុងទទួលរងនូវការកាប់បំផ្លាញ យ៉ាងមហន្តរាយ ហើយសូម្បីតែដើមច្បោះជ័ររបស់ពួកគាត់ក៏ត្រូវជនល្មើសលបលួចកាប់រំលំ និងអារច្រៀកធ្វើអាជីវកម្ម ខុសច្បាប់យ៉ាងពេញបន្ទុកដែរ ។ នៅក្នុងខេត្តរតនគិរី និងមណ្ឌលគិរី ព្រៃដែនជម្រកសត្វ និងព្រៃសហគមន៍ប្រឈមនឹង ការបំផ្លាញកាន់តែខ្លាំងចាប់តាំងពីខែតុលា ឆ្នាំ២០១៤រហូតដល់បច្ចុប្បន្ន ដែលបញ្ហានេះក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវ ចាត់វិធានការទប់ស្កាត់ជាបន្ទាន់បំផុតដើម្បីឲ្យព្រៃឈើនៅគង់វង្សយូរអង្វែងតទៅទៀត ៕

បិទសន្និបាត បូកសរុប លទ្ធផលការងារ សុខាភិបាលឆ្នាំ ២០១៤ និងលើកទិសដៅឆ្នាំ ២០១៥

$
0
0

កំពត ៖ កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកំពត បានរៀបពិធីបិទអង្គ សន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០១៤ និងលើកទិសដៅឆ្នាំ២០១៥ ក្រោមអធិបតីភាព លោក ខូយ ឃុនហ៊ួរ អភិបាល នៃគណៈអភិបាលខេត្តកំពត ។ វត្តមានចូលរួម អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត លោកអភិបាល អភិបាលរង ស្រុក ក្រុង អស់លោក លោកស្រី មន្ត្រីរាជការ ជុំវិញមន្ទីរសុខាភិបាលខេត្ត អស់លោកតំណាង ដឹកនាំ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអង្គការដៃគូរអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ។

ក្នុងពិធីបិទអង្គសន្និបាតនេះ លោក ខូយ ឃុនហ៊ួរ អភិបាល នៃគណៈអភិបាលខេត្តកំពត បានលើកឡើង អំពីលទ្ធផល វិជ្ជមាន និងអវិជ្ជមាន ដែលមន្ទីរសុខាភិបាលខេត្តអនុវត្តក្នុងឆ្នាំ២០១៤កន្លងមក និងដាក់ទិសដៅបន្ត សម្រាប់ឆ្នាំ ២០១៥ ខាងមុខ ជាពិសេសពង្រឹងនូវរាល់រូបភាពបណ្តាបទល្មើសផ្សេងៗ ដែលពាក់ព័ន្ធនឹងវិស័យ សុខាភិបាលនេះ ឲ្យកាន់តែល្អប្រសើរថែមទៀត ត្រូវបង្កើតនូវប្រភពធនធានមនុស្ស លើជំនាញសុខាភិបាល ដើម្បីធានាទៅលើវិស័យ សុខាភិបាលនេះ សម្រាប់សុខុមាលភាពរបស់ប្រជាពលរដ្ឋយើង ។ ក្រុមគ្រូពេទ្យត្រូវប្រកាន់ភ្ជាប់ ក្រុមសីលធម៌ វិជ្ជា ជីវៈរបស់ខ្លួន ឲ្យមានសមភាពក្នុងការធានាព្យាបាលអ្នកជំងឺ មិនថា អ្នកក្រ ឬអ្នកមាននោះឡើយ ។

អង្គសន្និបាតនេះ បានប្រព្រឹត្តឡើង កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភ ឆ្នាំ២០១៥ ក្រោមវត្តមានលោកស្រី តាន់ វួចឆេង រដ្ឋ លេខាធិការក្រសួងសុខាភិបាល និងលោក ជួង ស៊ីវវុធ អភិបាលរងខេត្តកំពត ៕

CPP-CNRP បញ្ចប់កិច្ចពិភាក្សា វិសោធនកម្មច្បាប់ បោះឆ្នោត បន្សល់បញ្ហាខ្វែងគ្នា ១៥ចំណុច ជូនថ្នាក់ដឹកនាំ សម្រេចថ្ងៃស្អែក

$
0
0

ភ្នំពេញ៖ កិច្ចពិភាក្សាលើវិសោធនកម្មច្បាប់បោះឆ្នោតរវាង ក្រុមការងារគណបក្សប្រជាជនកម្ពុជា (CPP) និង គ  ណបក្សសង្រ្គោះជាតិ (CNRP) បានបិទបញ្ចប់ហើយនៅល្ងាចថ្ងៃនេះ បន្ទាប់ពីបានចំណាយពេលអស់រយៈជិត  ៣ខែ។ កិច្ចពិភាក្សាបានបិទបញ្ចប់ ដោយបន្សល់នូវការខ្វែងគំនិតគ្នាចំនួន១៥មាត្រា ស្មើ ១៥ចំណុច ទុកឲ្យថ្នាក់ ដឹកនាំបក្សទាំងពីរជាអ្នកសម្រេចនៅថ្ងៃស្អែក។

បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សានៅល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ក្រុមការងារគណបក្សមានអាសនៈក្នុងរដ្ឋ  សភាទាំងពីរ បានចេញមកប្រកាសប្រាប់ក្រុមអ្នកព័ត៌មានថា កិច្ចពិភាក្សាលើវិសោធនកម្មច្បាប់បោះឆ្នោតចាប់ពី  ជំពូកទី១ ដល់ទី១១ ត្រូវបានបិទបញ្ចប់ទាំងស្រុងហើយ។ ក្នុងជំនួបពិភាក្សាចំនួន ២១លើក ដែលចាប់ផ្តើមតាំង ពីដើមខែធ្នូ ឆ្នាំ២០១៤ ក្រុមពិភាក្សាបានបន្សល់ទុកនូវចំណុចខ្វែងគំនិតគ្នាចំនួន ១៥មាត្រា ស្មើនឹង ១៥ចំណុច  ដាក់ជូនថ្នាក់ដឹកនាំរបស់ខ្លួនពិភាក្សាសម្រេច។ ចំណុចកែតម្រូវមានចំនួន ១៨មាត្រា និង រក្សាខ្លឹមសារដើមជាង  ១០០មាត្រា។

ចំណុចដែលខ្វែងគំនិតគ្នាទាំង ១៥នោះ មាននៅក្នុងជំពូកទី២ មាន ១ចំណុច ត្រង់មាត្រាទី៦, ជំពូកទី៧ មាន ៨ ចំណុច ត្រង់មាត្រាទី ៦៨, ៧២, ៧៥, ៧៨, ៧៩, ៨៣, ៨៧, និងមាត្រា៩១, ជំពូកទី៨ មាន ១ចំណុចត្រង់ មាត្រា ១៣៧, ជំពូកទី១០ មាន ៣ចំណុច និងជំពូក១១ មាន ១ចំណុច ។

ចំណុចខ្វែងគំនិតគ្នានោះ រួមមាន ទី១. ការចែងអំពីការកំណត់អាសនៈរដ្ឋសភា, ទី២. ការចែងអំពីសកម្មភាព នៃ ការឃោសនាបោះឆ្នោត, ទី៣. ការចែងអំពីរយៈពេល នៃយុទ្ធនាការឃោសនាបោះឆ្នោត, ទី៤, ការចែងអំពីការ ផ្សព្វផ្សាយព័ត៌មានអប់រំអ្នកបោះឆ្នោតតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ, ទី៥. ការចែងអំពីការសុំជួលរោង មហោស្រព មណ្ឌលកីឡា ឧទ្យានសាធារណៈ សាលសាធារណៈ សម្រាប់បម្រើការឃោសនាបោះឆ្នោត, ទី៦.  ការចែងអំពីការដាក់ពាក្យសុំជួលទីតាំង ដូចមានចែងនៅក្នុងមាត្រា ៧៨, ទី៧. ក្រុមការងារ នៃគណបក្សប្រជា ជនកម្ពុជា បានដកស្រង់ពីបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត មកបញ្ចូលក្នុងមាត្រានេះ (មាត្រា៨៣)  ដើម្បីផ្តល់ឱកាសដល់មន្ត្រីរាជការស៊ីវិល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងយោធពលខេមរភូមិន្ទ នគរបាល ជាតិ និងមន្ត្រីតុលាការ អាចចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត បន្ទាប់ពីបញ្ចប់ម៉ោងធ្វើការ ឬស្ថិតនៅ ក្រៅម៉ោងធ្វើការ ឬមិនស្ថិតក្នុងពេលបំពេញការងារក្នុងសមត្ថភាពផ្លូវការ ដើម្បីធានាការពារសិទ្ធិនយោបាយ របស់ប្រជាពលរដ្ឋ, ទី៨. ការចែងអំពីការផ្តល់កិច្ចសហប្រតិបត្តិការដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត  (គ.ជ.ប) និង គ.ជ.ប គ្រប់លំដាប់ថ្នាក់ របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលទទួលខុសត្រូវលើការងារសន្តិសុខ  សណ្តាប់ធ្នាប់សាធារណៈ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ និងរបៀបរៀបរយ ក្នុងសម័យបោះឆ្នោត ការចុះបញ្ជី បេក្ខជនឈរឈ្មោះបោះឆ្នោត ការឃោសនាបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលបោះឆ្នោត,  ទី៩. ការចែងអំពីគណបក្សនយោបាយ ដែលឈរឈ្មោះបោះឆ្នោត ត្រូវផ្ញើសៀវភៅគណនី និងរបាយការណ៍ ចំណូលចំណាយសម្រាប់ការឃោសនាបោះឆ្នោត មក គ.ជ.ប យ៉ាងយូរ ១៥ថ្ងៃ បន្ទាប់ពីថ្ងៃបោះឆ្នោត ទី១០.  ការចែងអំពីការប្រកាន់ជំហរអព្យាក្រឹតភាពឥតលម្អៀងរបស់អង្គការមិនមែនរដ្ឋាភិបាល ឬសមាគមក្នុងស្រុក និង អង្គការមិនមែនរដ្ឋាភិបាល ឬសមាគមអន្តរជាតិ ដែលបំពេញការងារនៅក្នុងប្រទេសខ្មែរ ឬជនបរទេស នៅក្នុង អំឡុងពេលបោះឆ្នោត រាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល នៃការបោះឆ្នោត...។

បើតាមលោក ប៊ិន ឈិន ចំណុចដែលមិនទាន់ត្រូវគ្នាក៏មាន ការកំណត់កម្រិតការផាកពិន័យលើអង្គការ សង្គមស៊ី  វិល ដែលធ្វើផ្ទុយនឹងច្បាប់ផងដែរ។ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ចង់ឲ្យផាកពិន័យពី ១០លាន ទៅ ៣០ លានរៀល ខណៈគណបក្សសង្រ្គោះជាតិ ចង់ឲ្យផាកពិន័យត្រឹម ៥លាន ទៅ ១០លានប៉ុណ្ណោះ។

សម្រាប់បញ្ហា ដែលនៅសេសសល់ទាំង ១៥ចំណុច ប្រធានក្រុមតំណាងរាស្រ្តសំឡេងភាគច្រើន និងភាគតិច គឺ លោកឧបនាយករដ្ឋមន្រ្តី ស ខេង និង លោក សម រង្ស៊ី នឹងជួបពិភាក្សានៅថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ស្អែកនេះ នា វិមានរដ្ឋសភា។

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ក្នុងឱកាសបិទសន្និបាតក្រសួងមហាផ្ទៃ  បាន បានផ្តាំផ្ញើទៅលោកឧបនាយករដ្ឋមន្រ្តី ស ខេងថា ប្រសិនបើចំណុចខ្វែងគំនិតគ្នា មិនអាចសម្រេចបានទេ  នោះ ឲ្យលើកយកទៅសម្រេចក្នុងកិច្ចប្រជុំរដ្ឋសភា។ សម្តេច ក៏បានស្នើឲ្យលោក ស ខេង លើកយកបញ្ហាលាប ពណ៌ និង ការពហិការមិនចូលប្រជុំសភា តាមការកោះអញ្ជើញរបស់ព្រះមហាក្សត្ររបស់តំណាងរាស្រ្តទៅដាក់  បញ្ចូលក្នុងវិសោធនកម្មច្បាប់បោះឆ្នោតថ្មីនេះផងដែរ។ បើតាមសម្តេច ចង់ឲ្យកំណត់ថា គណបក្សនយោបាយ   ណា ដែលមិនចូលរួមប្រជុំសភាលើកដំបូង តាមការកោះហៅរបស់ព្រះមហាក្សត្រ ស្មើនឹងបោះបង់អាសនៈ  របស់ខ្លួន។

លោក ប៊ិន ឈិន ក៏បានមានប្រសាសន៍ដែរថា ប្រសិនបើថ្នាក់ដឹកនាំកំពូលជជែកមិនត្រូវគ្នា វិសោធនកម្មច្បាប់ បោះឆ្នោតនេះ អាចនឹងត្រូវវិលមកក្រុមពិភាក្សាទាំងពីរជជែកជាថ្មីផងដែរ។

ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងសង្រ្គោះជាតិ បានចាប់ផ្តើមពិភាក្សាគ្នាទៅលើសេចក្តីព្រាងច្បាប់បោះ ឆ្នោតចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤ ដោយក្រុមការងារគណបក្សប្រជាជនកម្ពុជា មានសមាសភាព ៨រូប ដឹកនាំ ដោយលោក ប៊ិន ឈិន ហើយក្រុមការងារសង្រ្គោះជាតិ ក៏មានសមាសភាព ៨រូបផងដែរ ដឹកនាំដោយលោក គួ យ ប៊ុនរឿន៕

Photo by DAP-News

ស្ត្រីខ្មែរ រងគ្រោះ២នាក់ នឹងមកពីប្រទេសចិន នៅថ្ងៃទី២៧-២៨ ខែកុម្ភៈ

$
0
0

ភ្នំពេញ៖ ដោយមានការណែនាំ ជាប្រចាំពី លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទី ក្រុងក្វាងចូវ បានសហការជាមួយ អាជ្ញាធរចិន ជួយសង្គ្រោះស្រ្តីខ្មែរម្នាក់ឈ្មោះ សៅ រ៉ាវី  ដែលរងគ្រោះ ដោយមេខ្យល់នាំ យកទៅរៀបការជាមួយ បុរសជនជាតិចិន នៅខេត្តជាំងស៊ី ប្រទេសចិន។

នារី សៅ រ៉ាវី មានស្រុកកំណើត នៅភូមិស្តុក ឃុំស្រង់ ស្រុកគងពិសី ខេត្ត កំពង់ស្ពឺ នឹងមកដល់មាតុប្រទេសវិញ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៥ វេលាម៉ោង ៦៖១០ នាទីល្ងាចនេះ នៅអាកាសយាន ដ្ឋានអន្តរជាតិភ្នំពេញ។

ករណីមួយទៀត ស្ថានទូតកម្ពុជា ប្រចាំប្រទេសចិន បានសហការជាមួយ អាជ្ញាធរចិន ជួយសង្គ្រោះស្រ្តីខ្មែរម្នាក់ឈ្មោះ ហួង ឆៃហ៊ាន ដែលរងគ្រោះ ដោយមេខ្យល់នាំ យកទៅរៀបការជាមួយ បុរសជនជាតិចិន នៅខេត្តហ៊ូណាន។នារី ហួង ឆៃហ៊ាន មានស្រុកកំណើត នៅភូមិល្វា ឃុំល្វា ស្រុកចំការលើ ខេត្តកំពង់ចាម នឹងត្រឡប់មកដល់ មាតុប្រទេសវិញ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០១៥ វេលាម៉ោង១២:០០ នាទីថ្ងៃត្រង់ នៅអាកាសយានដ្ឋាន អន្តរជាតិខេត្តសៀមរាប  ។

ជាថ្មីម្តង ទៀត ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិ សូមធ្វើការ អំពាវនាវ ដល់ពលរដ្ឋខ្មែរ ជាពិសេសនារីខ្មែរ ដែលជាជនងាយរងគ្រោះ សូមធ្វើការ ប្រុងប្រយ័ត្នខ្ពស់ កុំឲ្យចាញ់បោក តាមការអូសទាញ បញ្ចុះ បញ្ចូលពី សំណាក់មេខ្យល់ ដែលប៉ុនប៉ង នាំបងប្អូន ទៅធ្វើការ ឬទៅរៀបការជាមួយ បុរសជនជាតិចិន នៅប្រទេសចិន ដោយធ្វើការ សន្យាកុហក់ថា នឹងទទួលបានលាភសក្ការៈ ប្រាក់កាស់ ជាច្រើន ឲ្យសោះ។

កន្លងមកក្រសួង ក៏ដូចស្ថានទូត និងស្ថាន អគ្គកុងស៊ុលកម្ពុជា ប្រចាំនៅបរទេស ជាពិសេស នៅប្រទេសចិន បានទទួលពាក្យ បណ្តឹងយ៉ាងច្រើនពីជនរងគ្រោះ គ្រួសារជនរងគ្រោះ និងតាមរយៈអង្គការ មួយចំនួន។ បច្ចុប្បន្នក្រសួងការបរទេស ស្ថានទូត និងស្ថានអគ្គកុង ស៊ុលកម្ពុជា បាន និងកំពុងជួយសង្គ្រោះនារីខ្មែរ រងគ្រោះទាំងនោះមកកម្ពុជាវិញ ជាបន្តបន្ទាប់៕

តុលាការឃុំខ្លួន បុរសម្នាក់ដាក់ ពន្ធនាគារពីបទ វាយដៃគូផឹកស៊ី បណ្តាលឲ្យ រងរបួស

$
0
0

កំពង់ចាម ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តកំពង់ចាម លោក ងួន វុទ្ធី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ បានចេញដីកា ឃុំខ្លួនបុរសម្នាក់ ដាក់ពន្ធនាគារជា បណ្តោះអាសន្ន ក្រោមបទចោទប្រកាន់ «ហិង្សាដោយចេតនា» ដែលប្រព្រឹត្តទៅនៅ ភូមិអូរកាប់មាន់ ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

 យោងតាមដីកាបង្គាប់ឲ្យ ឃុំខ្លួនរបស់លោកចៅក្រម ងួន វុទី្ធ បានឲ្យដឹងថា ជនត្រូវចោទ ឈ្មោះ គ្រៀល សារុន អាយុ ៣៣ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិខ្ទួយ ឃុំអូរម្លូរ បានប្រព្រឹត្តអំពើ «ហិង្សាដោយចេតនា» នៅភូមិអូរកាប់មាន់ ឃុំអូរម្លូរ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅ ។

អធិការនគរបាល ស្រុកស្ទឹងត្រង់ លោក ជា ធិរិទ្ធ បានឲ្យ ដឹងថា នៅថ្ងៃកើតហេតុនោះ ជនបង្កបានផឹកស៊ី ជាមួយមិត្តភក្តិ ស្រាប់តែគងពាក្យសំដី ជាមួយគ្នា ស្រាប់តែជនបង្កបានវាយ ជនរងគ្រោះ បណ្តាលឲ្យរងរបួស ។

លោកអធិការ បានបន្តទៀតថា ក្រោយទទួលបានព័ត៌មានភ្លាមៗ កម្លាំងនគរបាលរបស់លោក បានចុះទៅ ជួយអន្ត រាគមន៍ ហើយធ្វើការឃាត់ខ្លួនបានភ្លាមៗ យកមកសួរនាំ រួចបានកសាង សំណុំរឿង បញ្ជូនទៅកាន់តុលាការ ផ្តន្ទាទោសតាមផ្លូវច្បាប់ រហូតចៅក្រមចេញដីកា ឃុំខ្លួនដាក់ពន្ធនាគារ យ៉ាងដូច្នេះ។

អធិការនគរបាល ស្រុកស្ទឹងត្រង់ បានសង្កត់ធ្ងន់ថា ដោយមានការណែនាំ ពីសំណាក់ ស្នងការនគរបាលខេត្ត លើការ ពង្រឹង ផ្លូវច្បាប់នោះ រាល់បទល្មើស ដែលកើត មានឡើង នៅតាមមូលដ្ឋាន ទោះគ្រប់រូបភាពណាក៏ដោយ ត្រូវចាប់ខ្លួន ជនបង្កឲ្យបាន យកទៅ ផ្តន្ទាទោសតាមផ្លូវច្បាប់ ពោលមិនអាចធ្វើការ សម្របសម្រួល ក្រៅប្រព័ន្ធ តុលាការ បានឡើយ ហើយមិនត្រូវឲ្យជនបង្ករួចខ្លួននោះទេ៕

សេចក្តីជូនដំណឹង ស្តីពីការចុះ បច្ចុប្បន្នភាពក្បាលដី របស់ក្រុមការងារ ចម្រុះនៃអាជ្ញាធរ ជាតិអប្សរា និងសាលាខេត្ត សៀមរាប


កម្លាំងនគរបាល ស្រុកកងមាស ដេញបង្ក្រាប និងឡោមព័ទ្ធ ចោរវាយប្លន់ យកម៉ូតូ

$
0
0

កំពង់ចាមៈ កម្លាំងនគរបាលល្បាត របស់ស្រុកកងមាស ខេត្តកំពង់ចាម នៅយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានដេញបង្ក្រាប និងឡោមព័ទ្ធ ជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាព វាយប្លន់យកម៉ូតូ របស់ប្រជាពលរដ្ឋនៅ តាមដងផ្លូវសាធារណៈ ប៉ុន្តែបានបោះម៉ូតូចោល ពេលដែលពើបជាមួយកម្លាំងសមត្ថកិច្ច។

សកម្មភាពនាពេលប្លន់យកម៉ូតូបានសម្រេចខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ នេះស្ថិតនៅស្ពាន សូកេន ភូមិសូកេន ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម។

យោងតាមមន្ត្រីនគរបាល ស្រុកកងមាសបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មានប្រជាពលរដ្ឋជិះ ម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ស៊េរីទំនើប ពាក់ស្លាកលេខភ្នំពេញ 1AH-6447  លុះពេលធ្វើដំណើរដល់ស្ពាន សូកេន ស្រាប់តែលេចមុខជនសង្ស័យមកពួនស្ទាក់ ហើយវាយប្លន់យកម៉ូតូ ពីជនរងគ្រោះបើកគេចខ្លួន។

មន្ត្រីនគរបាលបានបញ្ជាក់ទៀតថា នៅពេលដែលជនសង្ស័យកំពុងបើកម៉ូតូគេចខ្លួននោះ ស្រាប់តែពើបជាមួយ កម្លាំង នគរបាលដែលពួនស្ទាក់ គ្រប់គោលដៅ ជនសង្ស័យបានទំលាក់ម៉ូតូចោល រួចហើយរត់ចូលព្រៃ។

ចំពោះករណីវាយប្លន់យកម៉ូតូនេះ ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាទៅកម្លាំងនគរបាលជំនាញ និងនគរបាល មូលដ្ឋាន បន្តការរុករក និងឡោមព័ទ្ធដើម្បី តាមចាប់ជនសង្ស័យរូបនេះយកមកផ្តន្ទាទោសតាម ផ្លូវច្បាប់។

សមត្ថកិច្ចមិនទាន់បានបង្ហាញពីអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ  ប៉ុន្តែម៉ូតូ របស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ដកហូតមកវិញ និងត្រៀមប្រគល់ ទៅឲ្យជនរងគ្រោះ៕

ចិនច្រានចោល ការចោទប្រកាន់ របស់អាមេរិក លើបញ្ហា សមុទ្រចិន ខាងត្បូង

$
0
0

ប៉េកាំង៖ រដ្ឋាភិបាលចិន បានចេញមុខជាសាធារណៈ ដោយច្រានចោលនូវ ការចោទប្រកាន់ របស់សហរដ្ឋអាមេរិក ថាខ្លួនកំពុងតែ ពង្រីកមូលដ្ឋាន យោធានៅសមុទ្រចិនខាងត្បូង ដោយ ចិនអះអាងថា សកម្មភាព ទាំងឡាយនៅក្នុងដែន អធិបតេយ្យរបស់ខ្លួន នោះវាជារឿងដែល ស្របច្បាប់ និង ត្រឹមត្រូវបំផុត។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៥ នេះទៀតថា ការថ្លែងបក ទៅកាន់អាមេរិកវិញ ធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារស៊ើបអង្កេត សម្ងាត់អាមេរិក ដែលដឹកនាំដោយលោក ចេមស៍ ក្លេបភឺ អះអាងថា “ប្រទេសចិនកំពុងតែធ្វើការពង្រីកមូលដ្ឋាន យោធារបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ដោយ ក្នុងនោះរួមមានការបង្កើតស្ថានីយ៍ ប្រចំាការសម្រាប់នាវា និង ការកសាងព្រលានយន្តហោះ ដោយវាជាផ្នែកមួយនៃទង្វើដ៏ គឃ្លើន របស់ចិនដែលចង់ពង្រីកដែនអធិបតេយ្យរបស់ខ្លួន"។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហុង ឡៃ បានអះអាងនៅថ្ងៃសុក្រ នេះទៀតថា “ប្រទេសចិនបាន បង្ហាញភាព អត់ធ្មត់ និង ប្រកបដោយទំនួលខុសត្រូវខ្ពស់ក្នុងបញ្ហាដែន សមុទ្រចិនខាងត្បូងនេះ។ ជនក្រៅរឿងទាំងឡាយ គ្មានសិទ្ធិអ្វី ក្នុងការធ្វើការចោទប្រកាន់ ណាមួយដោយគ្មានមូលដ្ឋាននោះទេ"។

ជាចុងក្រោយប្រទេសចិន បានអំពាវនាវឲ្យសហរដ្ឋអាមេរិក រំលឹកឡើងវិញអំពីការប្តេជ្ញារបស់ ខ្លួន តាមរយៈការ អនុវត្តឲ្យចេញជាសកម្មភាព តាមពាក្យសម្តីដែលខ្លួនធ្លាប់បាននិយាយ គឺការ ប្រឹងប្រែងក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងចិន និង អាមេរិក ឲ្យបានប្រសើរឡើង ដើម្បីស្ថិរភាព និង សន្តិភាព សកលលោកទាំងមូល៕

NASA អញ្ជើញផលិតករ ភាពយន្តនានា ឲ្យប្រើប្រាស់ខ្លួន ដើម្បីការប្រកួត ភាពយន្តឯកសារ

$
0
0

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារអវកាសអាមេរិក NASA នៅថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ បានអញ្ជើញនូវ រាល់ផលិតករភាពយន្ត នានា ដើម្បីធ្វើការរំលឹកនូវដំណើរ ការស្រាវជ្រាវ ទីអវកាសរបស់ខ្លួន ដែលមានរយៈកាល ៥០ឆ្នាំមកនេះ ហើយធ្វើការបង្កើតខ្សែភាពយន្ត ស្តីអំពីរឿងរ៉ាវកន្លងមក ដាក់ប្រកួតក្នុងមហោស្រព ភាពយន្តនាពេលឆាប់ៗ ខាងមុខនេះ។

កម្មវិធីថ្មីនេះផងដែរ មានឈ្មោះថា CineSpace នឹងត្រូវរៀបចំបង្ហាញខ្សែភាពយន្តនានា ព្រម ទាំងដាក់ឲ្យមាន ការកាត់សេចក្តីនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខនេះ នៅក្នុង មហោស្រពសិល្ប និង ភាពយន្ត ទីក្រុងហួស្តុន សហរដ្ឋអាមេរិក។ ចំពោះប្រធានបទនៃ ភាពយន្តសម្រាប់ផលិតករនានា គឺស្តីពីការរុករកចក្រវាទទាំងមូល ក្នុងរយៈពេល ៥០ឆ្នាំ របស់អង្គការណាសា។

ចំពោះភាពយន្តដែលនឹងបានទទួលស្គាល់នោះ ត្រូវបានតែជាភាពយន្តប្រកបដោយការច្នៃ ប្រឌិត ការបង្កើតថ្មី និង ភាពយន្តចិត្តទុកដាក់ទៅលើទៅព័ត៌មានលម្អិត នៃសមទ្ធិផលអវកាស ដែល ណាសា សម្រេចបាននាពេលកន្លងមក។ សម្រាប់បេក្ខភាពដែលឈ្នះ នឹងទទួលបាន រង្វាន់ជាទឹកប្រាក់ ១០.០០០ ដុល្លារសហរដ្ឋអាមេរិក ហើយខ្សែភាពយន្តនោះ នឹងមាន ឱកាសចាក់ផ្សាយទាំងលើផែនដី និង ក្រៅផែនដីផងដែរ៕

តួកគី និងអាម៉េរិក នឹងចាប់ផ្តើម បង្ហាត់បង្រៀន ដល់ក្រុម ឧទ្ទាមស៊ីរី នៅដើមខែក្រោយ

$
0
0

អង់ការ៉ា៖ អ្នកនាំពាក្យ ក្រសួងការបរទេសតួកគី លោក តាន់ជូ ប៊ីលហ្គិក បាននិយាយនៅថ្ងៃសុក្រថា ប្រទេស តួកគី និងសហរដ្ឋអាម៉េរិក នឹងចាប់ផ្តើមកម្មវិធីហ្វឹកហ្វឺន និងផ្តល់សម្ភារៈយោធាដល់ក្រុមឧទ្ទាមស៊ីរី នៅថ្ងៃទី០១ ខែមីនា ក្រោយនេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅរាត្រីថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ បានឲ្យដឹងថា កាលពីថ្ងៃទី១៩ កន្លងទៅ តួកគី និងអាម៉េរិក បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ដើម្បីផ្តល់ការបណ្តុះបណ្តាល និងបំពាក់ សម្ភារៈយោធា ដល់កងកម្លំាងក្រុមប្រឆំាងស៊ីរី។

កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងជួយបណ្តុះបណ្តាល ដល់ក្រុមអ្នកប្រយុទ្ធស៊ីរី ដែលមានចំនួនសរុប ១៥.០០០នាក់ ដែលមានរយៈពេលបីឆ្នាំ ហើយ ៥.០០០នាក់ក្នុងចំណោមកងកម្លំាងទំាងនោះ នឹងត្រូវទទួលការ បណ្តុះបណ្តាល នៅមូលដ្ឋានយោធាកណ្តាលទីក្រុង គ័រស៊ីហ៊ី របស់តួកគី។

បើតាមរដ្ឋមន្រ្តីការបរទេសតួកគី លោក កាវូសូហ្គ្លូ ក៏បានឲ្យដឹងផងដែរថា ក្រុមឧទ្ទាមស៊ីរី នឹងហ្វឹកហាត់ រួមទំាង បំពាក់សម្ភារៈយោធា ដើម្បីទៅតតំាងជាមួយទំាងក្រុមឧទ្ទាមរដ្ឋឥស្លាម និងកងកម្លំាងរដ្ឋាភិបាលស៊ីរីទៀតផង៕

 

ក្រុមហុ៑នអចលនទ្រព្យ ឆៃលីន ស៊ា រៀលធី ប្រកាសលក់វីឡា នៅសង្កាត់ ជ្រាយចង្វា សិ្ថតនៅបុរីអេង អេង

$
0
0

ភ្នំពេញ៖ ក្រុមហុ៑នអចលនទ្រព្យ ឆៃលីន ស៊ា រៀលធី ហៅកាត់ (ស៊ីអ៊ិល) ប្រកាសលក់វីឡា នៅសង្កាត់ជ្រាយចង្វា សិ្ថតនៅបុរីអេង អេង មានបន្ទប់គេង ៦បន្ទប់ បន្ទប់ទឹក៦ បន្ទប់ទទួល ភ្ញៀវធំមួយ និងផ្ទះបាយធំមួយ  បែរមុខទៅទិសខាងត្បូង មានទំហំដី ២៣ម x ២៥ម ផ្លូវខាងមុខផ្ទះ ៨ម មានសួនច្បារស្អាត និងមានទីធ្លាធំទូលាយ ល្អសម្រាប់ស្នាក់នៅ ឬក៏អាចជួលសំរាប់ ជនជាតិបរទេស  អាចចតឡាន បាន៤គ្រឿង មានកំពស់ ២ជាន់ នៅជិត សាលា ផ្សារ និង ងាយស្រួលធ្វើដំណើរ ព្រោះមិនកកស្ទះ មានសន្តិសុខ២៤ម៉ោង មានសុវតិ្ថភាពល្អ ។ សូមបញ្ជាក់ថាវីឡានេះ លក់រួមជាមួយ នឹងសំភារៈទាំងអស់ ដែលនៅ ក្នុងវិឡានេះ ។ ដាក់លក់ក្នុងតម្លៃ៖ ៧០ម៉ឺនដុល្លារសហរដ្ឋអាមេរិក (អាចចរចារបាន) ។

សូមបញ្ជាក់ថា ក្រុមហ៊ុនអចលនទ្រព្យ ឆៃលីន ស៊ា រៀលធី ជាក្រុមហ៊ុនដែល មានជំនាញ វាយតម្លៃអចលនទ្រព្យច្បាស់ ដែលបានចុះបញ្ជីរ ពាណិជ្ជកម្មលេខ ០៥៣៥/២០១៣ ពណ.ចបព, មានអជ្ញាប័ណ្ណ វាយតម្លៃអចលនវត្ថុលេខ១២២ សហវ.ឧហ, អជ្ញាប័ណ្ណ សេវាកម្មអចលនវត្ថុលេខ ១១៩ សហវ.ឧហ, ប័ណ្ណប៉ាតង់ សម្រាប់សេវាកម្ម អចលនវត្ថុ លេខ០១២៧៦ អពដ/សខ/ចម, និង វិញ្ញាបនប័ត្រវាយតម្លៃ អចលវត្ថុលេខ ០២៥៣៥ អពដ/សខ/ចម និងជាសមាជិក សមាគមអ្នកវាយតំលៃ និង សេវាកម្មអចលន វត្ថុកម្ពុជាលេខ ០០២៤ ស.វ.អ.ក ។

សម្រាប់ព័ត៌មានបន្ថែម៖ 078 400400 / www.cl-realty.com                        

គុយបា ស្នើឲ្យអាមេរិក ដកខ្លួនចេញពី បញ្ជីភេរវករ

$
0
0

ឡាហាវ៉ាន់៖ គុយបា នៅថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៥ បានធ្វើការទាមទារ សាជាថ្មីឲ្យអាមេរិក ដកប្រទេសដីកោះនេះ ចេញពីបញ្ជី ប្រទេសដែលគាំទ្រពួកភេរវករ ដើម្បីត្រួសត្រាយផ្លូវទៅរកការស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យបានប្រសើរឡើងវិញ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាបន្តទៀតថា នៅក្នុងជុំទីពីរនៃកិច្ចពិភាក្សាស្តារទំនាក់ ទំនងរវាងអាមេរិក និង គុយបា ឲ្យបានប្រសើរឡើងវិញនោះ តំណាងចរចាមកពីរដ្ឋាភិបាល គុយបា បានអះអាងថា វាពិតជារឿងដែលមានសារៈសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហា ពាក់ព័ន្ធមួយចំនួន ក្នុងនោះការដកគុយបា ចេញពីបញ្ជីនៃប្រទេសគាំទ្រពួកភេរវករ គឺជា ប្រធានបទចម្បងមុនគេ។

ការដកគុយបាចេញពីបញ្ជីខ្មៅខាងលើនេះ គឺ ត្រូវតែកើតឡើងឲ្យបានមុនពេលដែល ស្ថានទូតនៃប្រទេសទាំងសងខាងត្រូវបើកដំណើរការជាផ្លូវការនោះ។ ដោយឡែកបញ្ហាទី ពីរ ដែលសំខាន់ផងដែរនោះ គឺការបែងចែកសេវាកម្មហិរញ្ញវត្ថុ ដើម្បីលើកស្ទួយ និង ចែករំលែក ផលប្រយោជន៍ឲ្យបានត្រឹមត្រូវ ជាមួយនឹងទីក្រុងវ៉ាស៊ីនតោន។

ក្រៅពីនេះប្រទេសគុយបា បានសន្យាថានឹងធ្វើការអនុវត្តនូវច្បាប់អន្តរជាតិ ព្រមទាំង អនុសញ្ញាទីក្រុងវីយ៉ែន ស្តីពីផ្នែកការទូត និង ទំនាក់ទំនងស្ថានកុងស៊ុល ដែលទាំងនេះគឺ ជាមូលដ្ឋានគ្រិះដ៏សំខាន់ដើម្បីអនាគតនៃវិស័យការទូតរបស់គុយបាផងដែរ៕

រដ្ឋបាល ក្រុងប៉ោយប៉ែត និងក្រុមយុវជន ក្រុងប៉ោយប៉ែត នៅតែបន្តសកម្មភាព មនុស្សធម៌ និងនាំយក អំណោយ

$
0
0

បន្ទាយមានជ័យ៖  រដ្ឋបាលក្រុងប៉ោយប៉ែត បន្តសហការណ៍ ជាមួយក្រុមយុវជន និងសប្បុរសជន បានចូលរួម ចែករំលេកទុក្ខ និងការរស់នៅខ្វះខាត់ របស់ពលរដ្ឋនៅក្រុងប៉ោយប៉ែត ដើម្បីកាត់បន្ថយដល់ពួកគាត់ ។

ជាក់ស្តែងក្នុងសប្តាហ៍នេះ រដ្ឋបាលក្រុង និងក្រុមយុវជនក្រុងបានចុះជួយសង្គ្រោះ និងការចូលរួមចែករំលេកទុក្ខ និងមានការជួយពលរដ្ឋដែលគ្មានលំនៅដ្ឋានត្រឹមត្រូវ ហើយសាងសង់ផ្ទះជួយ១ខ្នងផងដែរ។

ក្រុមយុវជនក្រុងប៉ោយប៉ែត បានចុះសួរសុខទុក្ខ និងចូលរួមចែករំលេកទុក្ខសព លោក ហ៊ន យឿន អាយុ៥១ឆ្នាំ ជាសកម្មជនរបស់ គណបក្សប្រជាជនកម្ពុជា បង្សល់ទុកកូនប្រុសស្រី៤នាក់ ប្រពន្ធឈ្មោះ នន ណាត អាយុ៥២ ឆ្នាំ នៅភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត  និងនាំយកអំណោយ ជាអង្ករ៥០គីឡូ ក្រាម និងថវិកា៣២ម៉ឺន រៀល ។

ក្រុមយុវជនក្រុងប៉ោយប៉ែត បានចុះសួរសុខទុក្ខ និងបានចុះទៅទិញឈើ និងសំភារះសាងសង់ផ្ទះជូនពលរដ្ឋ ដែរគ្មានផ្ទះសំបែងត្រឹមត្រូវ ចំនួន១ខ្នង មានទំហំ ៤ គុណ៥ម៉ែត្រ ដំបូលប្រកស័ង្កសី នៅក្នុងភូមិនិមិត្ត៤ សង្កាត់ និមិត្ត ក្រុងប៉ោយប៉ែត ។

ក្រុមយុវជនក្រុងប៉ោយប៉ែតបានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនពលរដ្ឋមានជីវភាពខ្វះខាត និងគ្មាន លំនៅដ្ឋាន ហើយត្រូវបានសប្បុរសជនអោយសង់ខ្ទមស្នាក់នៅនៅត្រង់ដីទំនេរ ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់ -ក្រុងប៉ោយប៉ែត ។

ក្នុងមួយគ្រួសារទទួល បានអង្ករចំនួន៥០គីឡូក្រាម ទឹកស៊ីអ៊ីវ ១យួរ មីកំប៉ុង ១យួរ ទឹកត្រី ២ដប ស្ករស ១គីឡូក្រាម ប៊ីចេង កន្លះគីឡូក្រាម និងថវិការ២ម៉ឺនរៀលផងដែរ ៕


អតីតសិស្ស វិទ្យាល័យ ច្បារអំពៅ ជួយស្ថាបនា ផ្លូវបេតុង ប្រវែង ២៥១ម៉ែត្រ

$
0
0

ភ្នំពេញ : ផ្លូវដីក្រហមប្រវែង ២៥១ម៉ែត្រ ស្ថិតក្នុងបរិវេណ វិទ្យាល័យច្បារអំពៅ សម្រាប់ សិស្សានុសិស្ស ដែល ក្នុងរដូវ វស្សាពិបាកក្នុងការធ្វើដំណើរចូលថ្នាក់រៀននោះ ឥឡូវនេះ ក្រោមការជ្រោងជ្រែងរបស់ គណ:កម្មការ នាយក លោក ហៀង សុខេង បាននិងកំពុង ដំណើរការស្ថាបនាជាបេតុង ហើយ ។

កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៥ លោក ហៀង សុខេង នាយកវិទ្យាល័យ ច្បារអំពៅ និងសហការី បាន ពិនិត្យសកម្មភាពស្ថាបនា ផ្លូវបេតុងមួយខ្សែនេះ ដែលមានប្រវែង ២៥១ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ២តឹកកន្លះ ។

លោកនាយកបន្តថា ផ្លូវបេតុងមួយខ្សែនេះ គឺជាជំនួយឧបត្ថម្ភរបស់អតីតសិស្សវិទ្យាល័យច្វារអំពៅ គឺលោក ឈន សារ៉ាណេ ។ លោកនាយកបន្តថា ដោយពិនិត្យឃើញនូវការលំបាក ក្នុងការធ្វើដំណើរទៅមករបស់សិស្សានុ សិស្ស ទើបលោក ឈន សារ៉ាណេ អទីតសិស្សនៃវិទ្យាល័យនេះ បានជួយឧបត្ថម្ភថវិកាក្នុងការស្ថាបនាផ្លូវបេតុង មួយខ្សែ ទុកជាចំណងដៃដល់ប្អូនៗ ក្មួយៗជាសិស្សានុសិស្សជំនាន់ក្រោយ ។

លោក ហៀង សុខេង ក្នុងនាមនាយកវិទ្យាល័យ តំណាងអោយសិស្សានុសិស្សទាំងអស់ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ម្ចាស់អំណោយ ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ជួយស្ថាបនាផ្លូវបេតុង មួយខ្សែនេះដល់ វិទ្យាល័យ ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យអប់រំ ៕

ប្រធាន សហព័ន្ឋ យុវជនខេត្តក្រចេះ ជំរុញឲ្យយុវជន បង្កើនសកម្មភាព លើការចូលរួម អភិវឌ្ឍន៏ជាតិ

$
0
0

ក្រចេះ៖ ប្រធានសហព័ន្ឋ យុវជន និងជាអភិបាលរង ខេត្តក្រចេះ លោក វ៉ា ថន បានលើកឡើងថា សហព័ន្ឋ យុវជនកម្ពុជា គឺមានកតព្វកិច្ចសំខាន់លើ ចលនាចូលរួមសកម្មភាពគ្រប់វិស័យ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ។

ការថ្លែងបែបនេះ របស់លោក វ៉ា ថន អភិបាលរងខេត្ត និងជាប្រធានសហព័ន្ឋយុវជន កម្ពុជាបានធ្វើឡើង នៅព្រឹកថ្ងៃទី១ មិនា នៅក្នុងសាលប្រជុំមហោស្រពខេត្តក្រចេះ ក្នុងពិធី ប្រកាសប្រកាស់ទទួលស្គាល់សហភាព សហព័ន្ឋយុវជនយុវជនកម្ពុជាខេត្តក្រចេះ។ ដោយ លោកអភិបាលរង បានធ្វើការពន្យល់បង្ហាញលើតួនាទី សំខាន់ៗមួយចំនួនរបស់សហព័ន្ឋ យុវជនដើម្បីជាគោលដៅសម្រាប់អភិវឌ្ឍន៍ជាតិ ទៅដល់ក្រុមសហព័ន្ឋ យុវជនកម្ពុជា ប្រមាណចំនួនជិត៣០០នាក់ ដែលមានវត្តមានចូលរួមនាព្រឹកនោះ។

កន្លងមកសហព័ន្ឋយុវជនកម្ពុជា សម្រាប់ខេត្តក្រចេះ គឺត្រូវគេមើលឃើញថា បាន បញ្ចេញនូវកតព្វកិច្ចការងារ សកម្មភាពសំខាន់ៗជាច្រើនលើការចូលរួមស្ទើរគ្របវិស័យ ទាំង វិស័យសង្គម មនុស្សធម៌ អប់រំនិងសុខាភិបាល ក្រោមការដឹកនាំពីសំណាក់ប្រធាន និងអនុប្រធានជាច្រើនរូបក្នុងខេត្ត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ ដូចបណ្តារយុវជន ដែលកំពុង តែមានសកម្មភាពតាមបណ្តារប្រទេសកំពុងអភិវឌ្ឍន៏។

ជាមួយគ្នានេះប្រធានសហព័ន្ឋយុវជននិងជាអភិបាលរងខេត្តខេត្តក្រចេះលោក វ៉ា ថន បានរំលឹកថា សហព័ន្ឋ យុវជនដែលកំពុងតែមានសកម្មភាពសព្វថ្ងៃនេះ គឺប្រសូតចេញពី សមាគមន៏យុវជន២ធ្នូ ដែលបានបង្កើតឡើង ក្នុងថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ លើកទឹកដីប្រវត្តិសាស្រ្ត ២ធ្នូ ក្នុងស្រុកស្នួល ខេត្តក្រចេះ ក្នុងបំណងលើចលនា ប្រយុទ្ឋប្រឆាំងផ្តួលរលំរបប ប្រល័យពូជសាសន៏ប៉ុល ពត ដើម្បីឈានរកស្ថេរភាពសង្គមនិងការអភិវឌ្ឍន៏។

លោក វ៉ា ថន បានជម្រុញឲ្យសហព័ន្ឋយុវជន ខេត្តក្រចេះ បន្តលើសកម្មភាពមួយចំនួន លើវិស័យផ្សេងៗ ឲ្យកាន់តែប្រសើបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៏សង្គមជាតិ យើងឲ្យកាន់តែមានភាពរីកចម្រើន អភិវឌ្ឍន៍។ ព្រោះយុវជនជាសសរទ្រូងក្នុងការអភិវឌ្ឍន៏ មិនថា ប្រទេសណាក៏ដូចគ្នា៕

ប្រធានយូអិន ថ្កោលទោស ការធ្វើឃាត មេគណបក្ស ប្រឆាំងរុស្ស៊ី

$
0
0

អ.ស.ប៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក បាន គីមូន បានថ្កោលទោសការសម្លាប់ មេដឹកនាំគណ បក្សប្រឆាំង លោក Boris Nemtsov នៅទីក្រុងមូស្គូ ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី០១ ខែមិនា ឆ្នាំ២០១៥នេះ ដោយយោងតាមសេចក្តី ថ្លែងការណ៍ចេញផ្សាយដោយអ្នកនាំពាក្យរបស់លោក បាន បានឲ្យដឹងថា ប្រធានយូអិន ពិតជាស្លុតជាខ្លាំង នៅ ពេលបានលឺដំណឹងថា អ្នកនយោបាយរុស្សី ត្រូវបានគេសម្លាប់យ៉ាងឃោរឃៅរ។

ក្នុងសេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា «លោក បាន គីមូន បានអធិប្បាយថា ការស៊ើបអង្កេតត្រូវបានប្រកាស ជាសាធារណៈ ហើយលោកសង្ឃឹមយ៉ាងមុសម៉ត់ថា ជនល្មើសនឹងត្រូវនាំមកកាត់ទោសក្នុងពេលឆាប់ៗនេះ។»

លោក Boris Nemtsov ត្រូវបានគេបាញ់សម្លាប់នៅឯទីប្រជុំជននៅក្នុងទីក្រុង មូស្គូ កាលពីពេលទៀបភ្លឺ ឈានចូលថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈកន្លងទៅ ។ របាយការណ៍ដំបូងបានបង្ហាញថា គាត់ត្រូវបានគេបាញ់ចំ ៤ គ្រាប់ និង ប្រទះឃើញសំបកគ្រាប់ ០៦ នៅកន្លែងកើតហេតុ។

គួរបញ្ជាក់ផងដែរថា គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានធ្វើការស៊ើបអង្កេតយ៉ាង់ម៉ត់ចត់ ទៅលើឧប្បតិ្តហេតុ នេះ ដែលក្តាប់ជាប់ពីមូលហេតុមួយចំនួន នៃការធ្វើឃាតមេដឹកនាំគណបក្សប្រឆាំងរូបនេះ ដូចជាការប៉ុនប៉ងធ្វើ ឱ្យមានអស្ថិរភាពស្ថានភាពនយោបាយនៅក្នុងប្រទេសរុស្សី, ស្ថានភាពផ្ទៃក្នុងនៅក្នុងប្រទេសអ៊ុយក្រែន និង អាច មានការជាប់ទាក់ទងទៅនឹងសកម្មភាពរកស៊ីរបស់លោក Nemtsov ឬអាចជាគំនុំផ្ទាល់ខ្លួន៕

កូរ៉េខាងត្បូង ទទូចឲ្យជប៉ុន ប្រឈមមុខ នឹងប្រវត្តិសាស្រ្ត ដោយភាពក្លាហាន

$
0
0

សេអ៊ូល៖ នៅថ្ងៃអាទិត្យ ទី០១ ខែមិនា ឆ្នាំ២០១៥នេះ ប្រធានាធិបតី សាធារណរដ្ឋកូរ៉េ លោកស្រី Park Geun Hye បានទទូចឲ្យប្រទេសជប៉ុន ប្រឈមមុខនឹងប្រវត្តិសាស្រ្តដោយសេចក្តីក្លាហាន និង ភាពស្មោះត្រង់ ដើម្បី ចាប់ផ្តើមបង្កើតប្រវត្តិសាស្រ្តថ្មី ក្នុងនាមជាដៃគូកូរ៉េខាងត្បូង ក្នុងរយៈពេល ៥០ ឆ្នាំខាងមុខទៀត។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យដដែលនេះថា លោក ស្រី Park បានលើកឡើងពីបញ្ហា នេះ កំឡុងពិធីរំលឹកខួបការបះបោរទូទាំងប្រទេសឆ្នាំ១៩១៩ លើរបបអាណានិគមនិយមជប៉ុន ឆ្នាំ១៩១០-១៩៤៥។

លោកស្រី បាននិយាយថា «វាគួរតែដល់ពេលហើយដែលប្រទេស ទាំង២ (កូរ៉េខាងត្បូង-ជប៉ុន) សរសេរ ប្រវតិ្តសាស្រ្តថ្មីជាមួយគ្នា ក្នុងនាមជាដៃគូចាស់ទុំ សម្រាប់ពេល៥០ ឆ្នាំខាងមុខទៀត ដូចដែលឃើញមាន ស្រាប់ករណី ប្រទេសអាល្លឺម៉ង់ និង បារាំង បានកែប្រែពីជម្លោះនិងសត្រូវ ក្លាយទៅជាមេដឹកនាំដើរតួរនាទីនាំ មុខគេក្នុងការកសាងតំបន់អឺរ៉ុបថ្មីមួយ»។

លោកស្រីបានបន្តទៀតថា កូរ៉េខាងត្បូងបានខិតខំប្រឹងប្រែងដើម្បីបង្កើតយុគសម័យសតវត្សរ៍ ទី២១ រវាងកិច្ច សហប្រតិបត្តិការសេអ៊ូល-តូក្យូ ចាប់តាំងពីលោកស្រីឡើងកាន់អំណាច ប៉ុន្តែប្រទេសទាំង ០២ បានបរាជ័យ ដោយសារតែជម្លោះរឿងប្រវតិ្តសាស្រ្ត បើទោះបីជាប្រទេសទាំង ០២ នេះមានភូមិសាស្រ្តជិតគ្នាក៏ដោយ។

លោកស្រី Park Guen Hye បានសង្កត់ធ្ងន់ថា បញ្ហាទាសករផ្លូវភេទ កាលពីសង្រ្គាមលោកលើកទី២ គឺជាភារកិច្ច ប្រវត្តិសាស្រ្តមួយដែលចាំបាច់ត្រូវតែដោះស្រាយ ដោយនិយាយថា វានៅសល់ពេលវេលាតិចតួចដែលត្រូវទាម ទាររកយុត្តិធម៌និង ស្តារកិត្តិយសសម្រាប់ស្រ្តីដែលមានអាយុចាប់ពី ៩០ ឆ្នាំឡើងទៅ។

គួរបញ្ជាក់ផងដែរថា ស្រ្តីវ័យក្មេងលើសពី ២០ម៉ឺន នាក់ ពួកគេជាច្រើនត្រូវបានបង្ខំឲ្យធ្វើជាទាសករផ្លូវភេទ នៅ ផ្ទះបនយោធាជប៉ុន កំឡុងពេលសង្គ្រាមពិភពលោកដ៏សាហាវបង្កឡើងដោយពួកយោធានិយមជប៉ុន។ ក្នុងចំណោមស្រ្តីទាំងនោះ គេបានកំណត់អត្តសញ្ញាណបានចំនួន ២៣៧ នាក់ ដែលធ្វើជាទាសករផ្លូវភេទ តែនៅសល់ ៥៣ នាក់ ប៉ុណ្ណោះដែលរស់រានមានជីវិត៕

ចាប់រថយន្ត១គ្រឿង ដឹកឈើប្រណីត រួចដោះលែងវិញ បន្ទាប់ពីម្ចាស់ ទម្លាក់លុយឲ្យ

$
0
0

រតនគិរីៈ សមត្ថកិច្ចមួយកុ្រម ដែលគេឃើញមានវត្តមាន លោកវរសេនីយ៍ត្រី ធី សុខា មន្ត្រី អ.ហ ខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ បានស្ទាក់ចាប់រថយន្តលុច្សស៊ីស RX300 ពណ៌ទឹកមាស ពាក់ស្លាក លេខ ភ្នំពេញ 2P-7579 ផ្ទុកឈើប្រណីតពេញ លើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតក្នុងឃុំឡាមិញស្រុកបរកែវ ខេត្តរតនគិរី ខណៈកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសវៀតណាម។

មន្ត្រីនគរបាលដែលប្រចាំការផ្លូវជាតិលេខ៧៨ ម្នាក់សុំមិនបញ្ចេញឈ្មោះ ប្រាប់ឲ្យដឹងថារថយន្តលុច្សស៊ីសលោតឆ័ត្រដឹកឈើប្រណីតនេះមានឈ្មោះ ចន្ធី មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ជាកូនប្រុសលោកញាណ សារី មន្ត្រីយោធាមាន ឋានៈជា នាយការិយាល័យទី១នៃតំបន់ប្រតិបត្តិការសឹករង រតនគិរី។

មន្ត្ររីដដែលខាងលើប្រាប់បន្តទៀតថាបន្ទាប់ពីការស្ទាក់ចាប់រថយន្តដឹកឈើល្មើសច្បាប់នេះក៏មានការចរចាគ្នារវាងក្រុមសមត្ថកិច្ច និងម្ចាស់ ព្រមទាំងមានការអន្តរាគមន៍ផងនោះ។ លុះមួយសន្ទុះក្រោយមករថយន្តនេះក៏មានសេរីភាពបន្តដំណើរទៅទៀតពោលគឺមិនមានចាប់រថយន្តផ្ទុកបទល្មើសនោះបញ្ជូនទៅរដ្ឋបាលព្រៃឈើដើម្បីចាប់ចែងតាមច្បាប់នោះទេ។

នាយផ្នែករដ្ឋបាលព្រៃឈើទទួលបន្ទុកស្រុកបរកែវ ស្រុកអណ្តូងមាស និងស្រុកអូរយ៉ាដាវ លោក ឡេង យុគ បានប្រាប់មជ្ឈមណ្ឌលពត៌មានដើមអម្ពិល តាមទូរស័ព្ទនៅព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៥នេះថា មន្ត្រីរបស់ លោកមិនបានទទួលរថយន្តលុច្សស៊ីស ដឹកបទល្មើសឈើប្រណិតខុសច្បាប់នោះទេ។ ដោយឡែកលោកវរសេនីយ៍ត្រី ធី សុខា មន្ត្រីអាវុធហត្ថខេត្តរតនគិរីទាក់ទិន ទៅនឹងការដោះលែងរថយន្តដឹក ឈើល្មើសច្បាប់នេះដែរ មជ្ឈមណ្ឌលពត៌មានដើមអម្ពិលមិនសុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៥នេះ៕

Viewing all 8042 articles
Browse latest View live




Latest Images