Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

នគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ក្របួចចោរឆក់ម្នាក់ ក្រោយធ្វើសកម្មភាព

$
0
0

ភ្នំពេញ៖ កម្លាំងនគរបាល ល្បាតរបស់ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ កាលពីវេលាម៉ោងប្រមាណ ២រសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅមុខ ភោជនីយដ្ឋាន ពិភពថ្មី សង្កាត់ ស្រះចក ខណ្ឌដូនពេញ ក្រោយពី ជនសង្ស័យ រូបនេះ បានធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃ ពីស្រ្តីរងគ្រោះម្នាក់ កំពុងជិះម៉ូតូតែម្នាក់ឯង។

មន្រ្តីនគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល រាជធានីភ្នំពេញ បានឲ្យដឹងថា មុនពេល កើតហេតុ ខណៈស្រ្តី ម្នាក់កំពុង បើកម៉ូតូតែម្នាក់ឯង តាមបណ្តោយផ្លូវ ព្រះមុនីវង្ស ក្នុង ទិស ដៅពី ត្បូងទៅជើង ហើយពេលមកដល់ មុខធនាគារ អេស៊ីលីដា បានបត់ម៉ូតូ ចូលទៅតាម ផ្លូវខាងស្តាំដៃ លុះពេលដល់មុខ ភោជនីយដ្ឋាន ពិភពថ្មី ស្រាប់តែលេចមុខ ជនសង្ស័យ បើក ម៉ូតូមកអែប ជនរងគ្រោះ ហើយក៏ឆក់យកទូរស័ព្ទ។

ភ្លាមៗនោះ បានធ្វើឲ្យ ស្រ្តីរងគ្រោះស្រែ ឆោឡោ ខណៈកម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល កំពុងល្បាត តាមដងផ្លូវ ក៏ចេញ ជួយអន្តរាគមន៍ ទាន់ពេលវេលា ចាប់បានជនសង្ស័យបានតែម្តង ។

សម្រាប់បទ ល្មើស មួយនេះ កម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល បានដកហូតម៉ូតូម៉ាកហុង ដាសេ១២៥ គ្មានស្លាកលេខ មួយគ្រឿងផងដែរ ដែលជិះធ្វើសកម្មភាព ។

ជនល្មើសរូបនេះ ត្រូវបាន បញ្ជូនទៅកាន់ ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល បន្ដការសួរនាំ និងចាត់វិធានការ តាមនីតិវិធី ។

មន្ដ្រីនគរបាល ព្រហ្មទណ្ឌមួយរូប បាននិយាយថា មុខ សញ្ញាឆក់ មានទាំងមុខចាស់ និងមុខសញ្ញាថ្មី ហើយក្រុមនេះ ពេលខ្លះ បានបង្កើតដៃជើង របស់ខ្លួន ជាបន្ដបន្ទាប់។

តែយ៉ាងណា ក៏ដោយ កម្លាំងនគរបាល បាននិងកំពុង បញ្ចេញប្រតិបត្តិការ បង្ក្រាបបទល្មើសទាំងនេះ តាមគ្រប់រូបភាព៕


មន្ត្រីចម្រុះ ការពារតំបន់ឡូត៍ អភិរក្ស អតីតឡូត៍លេខ១ បើកដៃឲ្យឈ្មួញ ចូលវាយអួន នៅពេលយប់

$
0
0

កំពង់ឆ្នាំងៈ ការនេសាទ វាយអួននៅក្នុងតំបន់ឡូត៍អភិរក្ស អតីតឡូត៍លេខ១ ស្ថិតនៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបានគេរាយការណ៍ថា បានកើតឡើងជារៀងរាល់យប់ ជាក់ស្តែងនៅវេលាម៉ោងប្រមាណ១០យប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ យប់មិញនេះ អ្នកយកព័ត៌មានយើងបានចុះទៅ ជួបប្រទះការវាយអួន និងអូសយ៉ាំងកាវ បាននិងកំពុងកើតមាននៅចំណុចរាំងជ្រុំ ស្ថិតនៅក្នុងតំបន់ឡូត៍អភិរក្ស ដែលមានមន្ត្រីបរិស្ថាន តំបន់ប្រើប្រាស់ច្រើនយ៉ាង ស្រុកកំពង់លែង ដែលគេស្គាល់ឈ្មោះ ភាព  ក្រុមប្រឹក្សាឃុំ មន្ត្រី អ.ហ ស្រុកកំពង់លែង និងសហគមន៍នេសាទ ដែលមានប៉ុស្តិ៍យាមនៅទីនោះ ចាំមើលផ្លូវ និងបើកភ្លើងខៀវ ។

ការនេសាទវាយអួន គេបានជួបប្រទះនៅខាងមុខប៉ុស្តិ៍យាមតែម្តង ប៉ុន្តែមន្ត្រីដែលឈរចុះការពារ តំបន់អភិរក្សខាងលើនេះ មិនបានធ្វើការបង្ក្រាបនោះឡើយ ទោះយ៉ាងណា គេពុំដឹងច្បាស់ថា ការបើកឲ្យមានការវាយអួនបែបនេះ ក្នុងមួយយប់តម្លៃប៉ុន្មាននោះទេ គ្រាន់តែឮកម្មករនិយាយថា បើមិនឲ្យលុយមន្ត្រីខាងលើ ពួកគេមិនអាចធ្វើការនេសាទរបៀបនេះបានឡើយ ។

យោងសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋផ្សេងទៀត បញ្ជាក់អះអាងបន្ថែមថា នៅក្នុងតំបន់នោះ គេក៏បានជួបប្រទះឃើញ មានសកម្មភាពឆក់ត្រីប្រភេទក្តៅ និងត្រជាក់ជារៀងរាល់ល្ងាចផងដែរ ។

ជុំវិញសេចក្តីរាយការណ៍ ខាងលលើនេះ គឺគ្រាន់ជាសារមួយផ្ញើជូន ទៅអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្ត គួរចាត់វិធានការបង្ក្រាប ឲ្យមានប្រសិទ្ធភាពខ្ពស់ ៕

Photo by DAP-News

រឺម៉កដឹក ទឹកសុទ្ធ ក្រឡាប់លើម៉ូតូ កិនស្លាប់ អ្នកបើកម៉ូតូ

$
0
0

កណ្តាល៖ យុជនម្នាក់ជាអ្នកបើកបរម៉ូតូ បានស្លាប់ យ៉ាងអណោចអាធម បំផុតដោយសារ រឺម៉កដឹកទឹកសុទ្ធ មួយបានក្រឡាប់ពី លើកិនទាំងកំរោល ហេតុការនេះកើត ឡើងកាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៨ ចំណុចភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

នគរបាលស្រុកខ្សាច់ កណ្តាលបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូអូសរឺម៉កដឹកទឹកសុទ្ធមួយគ្រឿង ពណ៌ខៀវគ្មាន ស្លាកលេខ អ្នកបើកបរពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ បានបើកមកប៉ះម៉ូតូរួចហើយក្រឡាប់ទៅកិនពី លើម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1C-9039 បើកបរ ដោយឈ្មោះយ៉ុង វណ្ណនឿនភេទប្រុស អាយុ២១ឆ្នាំ នៅភូមិតាំងឫស្សី ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល បណ្តាលជនរងគ្រោះជា អ្នកបើកម៉ូតូស្លាប់ភ្លាមៗ នៅកន្លែងនឹងកើតហេតុ។ ជាមួយគ្នានោះដែរអ្នកបើករឺម៉កម៉ូតូបានព្យាយាមរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុនគរបាល បានចុះទៅដល់កន្លែងកើតហេតុ ជួយធ្វើអន្តរាគមនិង យកវត្ថុតាងទាំងពីរ គ្រឿងយកទៅ រក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាន ចាត់ការបន្តទៅតាមនីតិវិធី ផ្លូវច្បាប់៕

ភរិយាលោក អូបាម៉ា អញ្ជើញមកកម្ពុជា នៅថ្ងៃទី២០ មីនា

ភរិយារបស់លោក អូបាម៉ា នឹងមកបំពេញ ទស្សនកិច្ច នៅកម្ពុជា ៣ថ្ងៃ

$
0
0

ភ្នំពេញ៖ លោកស្រី Michelle Obama ជំទាវទី១ (មីស៊្ហែល អូបាម៉ា) ភរិយា ប្រធានាធិបតី អាម៉េរិក លោក បារ៉ាក់ អូបាម៉ា នឹងមកបំពេញទស្សនកិច្ច រយៈពេល ៣ថ្ងៃ នៅកម្ពុជា នៅអំឡុងខែមីនា ឆ្នាំ២០១៥នេះ ។

យោងតាមការប្រកាស របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥ កន្លងទៅនេះ បានឱ្យដឹងថា លោកស្រី Michelle Obama ភរិយាលោកប្រធានាធិបតីអាម៉េរិក លោក Barack Obama នឹងមកបំពេញទស្សនកិច្ចវប្បធម៌ជាផ្លូវការ នៅកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ ២២ ខែមីនា ឆ្នាំ២០១៥ ខាងមុខនេះ បន្ទាប់ពីលោកស្រី បានធ្វើទស្សនកិច្ច នៅតាមបណ្តាប្រទេស មួយចំនួនទៀត នៅតំបន់អាស៊ី ។

លិខិតដដែលនេះ បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅ នូវដំណើរទស្សនកិច្ច របស់លោកស្រី Michelle Obama ហើយសង្ឃឹមថា ដំណើរ ទស្សនកិច្ចនេះ នឹងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។

លោកស្រី Michelle Obama ភរិយារបស់លោក បារ៉ាក់ អូបាម៉ា នឹងក្លាយជា ភរិយាប្រធានាធិបតីអាមេរិក ទី២ ដែលបានមកធ្វើទស្សនកិច្ច នៅក្នុង ប្រទេសកម្ពុជា បន្ទាប់ពីលោកស្រី ហ្សាក់ហ្គាលីន ខេននឺឌី ( jacgueline kennedy) ជាភរិយារបស់ លោកខេននឺឌី (John Fitzgerald Kennedy) ប្រធានាធិបតីទី៣៥ របស់សហរដ្ឋអាមេរិក កាលណោះ បានមកបំពេញ ទស្សនកិច្ច នៅកម្ពុជា លើកដំបូង នៅឆ្នាំ១៩៦៧ នាសម័យសង្គមរាស្ត្រនិយម៕

នាយករដ្ឋមន្ដ្រី ប្រកាសលុបលេណដ្ឋាន នៅទូទាំងប្រទេស

$
0
0

ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ដ្រី បាន ប្រកាសលុបលេណដ្ឋានចោលទូទាំងប្រទេស ហើយត្រឡប់មកវិញ នូវការកសាងសណ្ឋាគារមកវិញ  ។

សម្ដេចនាយករដ្ឋមន្ដ្រី បានបញ្ជាក់ពីក្រសួងការពារជាតិថា “នយោបាយរបស់ខ្ញុំ នយោបាយលុបលេណដ្ឋាន សូមបញ្ជាក់ ពីដើមលេណដ្ឋានរបស់យើង នៅទូទាំងប្រទេសហ្នឹង រាប់ទាំងភ្នំពេញ ក៏សុទ្ធតែលេណដ្ឋានដែរ ឥឡូវខ្ញុំលុបលេណ ដ្ឋានចោលអស់ ទុកវាធ្វើអ្វី លុបលេណដ្ឋាន កសាងសណ្ឋាគារ អាហ្នឹងវាមិនល្អ លុបលេណដ្ឋានកសាងផ្ទះទៅអាហ្នឹងវាមិនល្អ លុបលេណដ្ឋាន ហើយធ្វើជាកន្លែងដាំដុះ ទៅអាហ្នឹងវាមិនល្អ ”។

នាយករដ្ឋមន្រ្តីបន្តថា ពិតហើយនៅក្នុង ទីតាំងកងទ័ព គ្មានលេដ្ឋានគេមិនហៅ ថាទីតាំងកងទ័ពទេ វាត្រូវតែមាន  ឯនៅតាមទល់ដែនកន្លែងណាដែលអាច ធ្វើបានគឺលុបលេដ្ឋានកុំល្ងង់នឹងលេដ្ឋាន។

 សម្តេចបន្តថា ជាក់ស្តែងនៅប៉ោយប៉ែតពីសម័យដើមសុទ្ធតែលេដ្ឋា នឥឡូវក្លាយជា ទីក្រុងប៉ោយប៉ែត មានសណ្ឋាគារ៥ទៅ៦ជាន់មានផ្ទះប្រជាពលរដ្ឋទាំងអស់មិនល្អទេឬ។

សម្តេចថា លុបលេដ្ឋានជំនួសដោយសណ្ឋាគារ រោងចក្រ ផ្សារជំនួសដោយតំបន់ដាំដុះចាំបាច់ទៅធ្វើលេដ្ឋានធ្វើអ្វី។

សម្តេចបន្ថែមទៀតថា មូលហេតុដែលសម្តេចបានលើកឡើងនេះ គឺសំដៅទៅដល់តំបន់ មួយចំនួនហើយសុំឲ្យមនុស្សមួយចំនួននោះ កុំប្រើពាក្យសំដីរបស់សម្តេចខុសឲ្យសោះ៕

ចាងហ្វាង​ផលិត​កម្ម «Veha Entertainment Production» ចង់​អភិវឌ្ឍ​​ភាព​យន្ត​ខ្មែរ ទៅ​ជា​គំនូ​ជីវចល 3D

$
0
0

ភ្នំពេញ៖ ចាងហ្វាងផលិតកម្ម វេហា «Veha Entertainment Production» លោក ផាត សុផល បានបង្ហាញ មហិច្ឆតារបស់ខ្លួនថា ទៅថ្ងៃអនាគត ចង់អភិវឌ្ឍភាពយន្តខ្មែរ ទៅជាគំនូជីវចល 3D ដែលជាការតាំងចិត្តថ្មីមួយ ពុំធ្លាប់មានពីមុនមក ក្នុងចំណោមអ្នកសិល្បៈទូទៅ។  ការបង្ហាញបំណងប្រាថ្នាធំនៅពេលនេះ គឺស្របទៅនឹងផលិតកម្ម Veha Entertainment បានដាក់បញ្ចាំងភាពយន្តថ្មី ជាស្នាដៃដំបូង របស់ខ្លួន នៅរោងភាពយន្តលុច្ស មានចំណងជើងថា «បេសកកម្មមរណៈ» ដោយផលិតកម្មមួយនេះ បានរំពឹងយ៉ាងមុតមាំថា នឹងទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជនទូទៅ ព្រោះផ្ទៃរឿងទាំងមូល ពោរពេញដោយឈុតឆាកប្លែកៗ ចម្លែកអារម្មណ៍ ត្រូវចិត្តអ្នកទស្សនា កំប្លុកកំប្លែង វាយប្រហារ ព្រឺព្រួច និងតួសម្ដែងប្រកបដោយ ទេពកោសល្យខ្ពស់ ។

ក្នុងពិធីបើកសម្ពោធ បញ្ចាំងជាផ្លូវការនេះ គេសង្កេតឃើញមានតារាល្បី ដែលបានសម្ដែងក្នុងរឿង «បេសកកម្មមរណៈ» បានមកចូលរួមយ៉ាងច្រើន ក្នុងនោះទស្សនិកជន ក៏បានមកទស្សនាយ៉ាងកកកុញ មុខរោងភាពយន្ត ធ្វើឲ្យបរិយាកាស នៃការដាក់បញ្ចាំងដំបូង កាន់តែសប្បាយរីករាយ។

ចាងហ្វាងផលិតកម្ម Veha Entertainment លោក ផាត សុផល បានថ្លែងឲ្យដឹងថា រឿង «បេសកកម្មមរណៈ» ជាវណ្ណទី១របស់ផលិតកម្មលោក ដោយក្នុងផ្ទៃរឿងចង់បង្ហាញអំពី ក្នុងការងារថតរឿងមួយដែល បានចេញទៅថតនៅតំបន់ដាច់ស្រយាល ហើយបានជួប ឧបសគ្គជាច្រើន ក្នុងនោះមានទាំងគ្រោះធម្មជាតិ ហើយតម្រូវឲ្យពួកគេ ឆ្លងកាត់ឧបសគ្គទាំងនោះ។  រឿង«បេសកកម្មមរណៈ» បានបង្កប់ឈុតឆាក ភ័យរន្ធត់ កំប្លុកកំប្លែង និង បានប្រើរយៈពេលថតចំនួន៣ខែ ដោយបានសម្រិតសម្រាំង ឡើងយ៉ាងពិសេស ។

លោកបានបន្តថា ដោយសារតែចិត្តស្រឡាញ់វិស័យសិល្បៈខ្មែរ ចង់ឲ្យសិល្បៈខ្មែរ មានភាពរីកចំរើន ទើបលោកបានបោះទុនជាច្រើន ដើម្បីថតភាពយន្តនេះឡើង ។ មិនតែប៉ុណ្ណោះ លោកចង់ឃើញភាពយន្តខ្មែរ មានការវិវឌ្ឍន៍ជឿនលឿនជាងនេះបន្ថែមទៀត ជាពិសេស លោកចង់វិវឌ្ឍ ភាពយន្តខ្មែរ ទៅជាភាពយន្តគំនូជីវចល 3D ទៅថ្ងៃអនាគត បើទោះបីជាយើងនៅខ្វះ ធនធានមនុស្ស ដើម្បីធ្វើការងារនេះ បន្តិចក្ដី។ ការបង្ហាញបំណង ប្រាថ្នាបែបនេះ ដោយសារតែលោក ជាអ្នកផលិតកម្មភាពយន្ត គំនូជីវចលស្រាប់ អាចថា មិនមែនជាការលំបាក សម្រាប់លោកឡើយ។

សូមបញ្ជាក់ថា រឿង «បេសកកម្មមរណៈ» ចូលរួមសម្ដែងដោយ តារាជាច្រើនដួង រួមមាន កញ្ញា ហង្ស ម៉ារីនី លោក ម៉េង ប៊ុនឡូ លោក PeyPey Dy អ្នកនាង ហង្ស ម៉ារីណា កញ្ញា ស៊ឹម សេរីរ័ត្នមនី និងតារាល្បីជាច្រើនដួងទៀត។ រឿង «បេសកកម្មមរណៈ» ចាប់ផ្ដើមបញ្ចាំងពីថ្ងៃនេះតទៅ នៅរោងភាពយន្តលុច្ស ។ ផលិតកម្ម Veha Entertainment បង្កើតឡើង ដើម្បីអភិវឌ្ឍន៍រឿងព្រេងខ្មែរ ឲ្យទៅជាគំនូជីវចល រួមចំណែក ផលិតខ្សែភាពយន្ត ដែលមានគុណភាព ដើម្បីផ្សព្វផ្សាយសមិទ្ធផល និងវប្បធម៌ខ្មែរ គាំទ្រស្នាដៃខ្មែរ និងរួមចំណែក បង្កើតការងារសម្រាប់ខ្មែរ ៕

លោក ផាត សុផល ចាងហ្វាងផលិតកម្ម វេហា «Veha Entertainment Production»

Tiger Street Football មកវិញ​ហើយ ជា​មួយ​ក្រុម​ប្រកួត​រហូត​២៤០

$
0
0

ភ្នំពេញ៖ ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football ដ៏អស្ចារ្យបានត្រឡប់មកវិញទៀតហើយក្នុងឆ្នាំទី៣ នេះ ជាមួយ នឹងក្រុមចំនួន២៤០ក្រុមចូលរួមប្រកួតក្នុងវគ្គជម្រុះតាម តំបន់នីមួយៗ ។ ការប្រកួតវគ្គជម្រុះតាមតំបន់ ក្នុងកម្មវិធី Tiger Street Football ប្រចាំឆ្នាំ២០១៥ នឹងចាប់ផ្តើមបើកការប្រកួតនៅទីរួម ខេត្តសៀមរាប បន្ទាប់ មកបន្តទៅខេត្តកំពង់ចាម បាត់ដំបង ក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៧ ខែមីនារហូតដល់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៥ ។

ការប្រកួតវគ្គជម្រុះតាមតំបន់ក្នុងកម្មវិធី Tiger Street Football តាមកាលបរិច្ឆេទដូចខាងក្រោមថ្ងៃទី៧-៨ ខែ មីនា នៅខេត្តសៀមរាប ខាងក្រោយសារមន្ទីរអង្គរជាតិ, ថ្ងៃទី១៤-១៥ ខែមីនានៅខេត្តកំពង់ចាម នៅខាងមុខ សាលាគរុ កោសល្យខេត្ត, ថ្ងៃទី២១-២២ ខែមីនានៅខេត្តបាត់ដំបងក្នុងបរិវេណផ្សារទំនើបបុរីថ្មី, ថ្ងៃទី២៨-២៩ ខែមីនានៅខេត្ត ព្រះសីហនុនៅមហោស្រពចាស់, ថ្ងៃទី៣-៤ ខែមេសានៅរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌល កោះពេជ្រ ខាងមុខសាល មហោស្រព ។

ព្រឹត្តិការណ៍ Tiger Street Football នេះមិនត្រឹមតែបង្ហាញស្ទីលលេងបាល់ទាត់ ដ៏អស្ចារ្យទេ ថែមទាំងមាន សកម្មភាព សប្បាយរីករាយជាច្រើននៅលើទីលាន និងក្រៅទីលានដូចជាការសំដែងក្បាច់រាំ ពីក្រុមនារីរាំដ៏ ស្រស់ស្អាតកន្លែងលេងហ្គេមកម្សាន្តការដាក់តាំងលក់សម្ភារៈទាក់ទងនឹងកីឡាមានលក់ជូនពិសេសសម្រាប់ ការជាវផលិតផលស្រាបៀរ Tiger មានការប្រគំតន្រ្តីចូលរួមសំដែងដោយតារាល្បីៗ ហើយនឹងមានកម្មវិធី ពិសេសជាច្រើនទៀត ដែលញាំងឲ្យព្រឹត្តិការណ៍ នេះកាន់តែជក់ចិត្ត និងដក់ជាប់អារម្មណ៍ដល់អ្នកទស្សនា ។

គួរបញ្ជាក់ថា សម្រាប់ក្រុមណាដែលនឹងក្លាយជាជើងឯកក្នុងកម្មវិធី Tiger Street Football ២០១៥នឹងទទួល បានទឹក ប្រាក់ ១០០០០ដុល្លារសហរដ្ឋអាម៉េរិក ៕


នគរបាលខេត្ដកំពង់ធំ បង្ក្រាបករណី គ្រឿងញៀននិង​ លួចម៉ូតូ ឃាត់ខ្លួនជន សង្ស័យ ៥នាក់

$
0
0

កំពង់ធំ ៖ កម្លាំងនគរបាលផ្នែកជំនាញ និងនគរបាលមូលដ្ឋាន នៅក្រុងស្ទឹងសែនបាន បញ្ចេញប្រតិបត្ដិការបង្ក្រាបបទល្មើសចំនួន ២ផ្សេងគ្នា ក្នុងនោះករណីលួចម៉ូតូនិងករណី គ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ៥ នាក់ ព្រមទាំងដកហូតបានវត្ថុតាងជាច្រើន ផងដែរ ។

ប្រតិបត្ដិការបង្ក្រាបបទល្មើសនៅតាម មូលដ្ឋានខាងលើនេះ បានធ្វើឡើងកាលពី យប់ថ្ងៃទី០៣ ខែមីនា និងនៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅក្រុងស្ទឹងសែន ខេត្ដកំពង់ធំ ។

ស្នងការនគរបាលខេត្ដកំពង់ធំ លោក ឧត្ដមសេនីយ៍ ជូ សំអាន បានឱ្យដឹងថា កាល ពីវេលាម៉ោង១០និង២៤នាទីយប់ថ្ងៃទី៣ ខែ មីនា ឆ្នាំ២០១៥ នគរបាលការិយាល័យប្រ ឆាំងគ្រឿងញៀន បានបង្ក្រាបសកម្មភាព ចែកចាយគ្រឿងញៀនមួយករណី ស្ថិតនៅ ភូមិក្ដី សង្កាត់ព្រៃតាហូ ក្រុងស្ទឹងសែន ដោយ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ព្រមទាំងដក ហូតនូវវត្ថុតាងមួយចំនួន រួមមានម៉ាទឹកកក ១ក្រាម ម៉ូតូចំនួន២គ្រឿង ទូរស័ព្ទដៃ៤ គ្រឿង និងសម្ភារមួយចំនួនទៀត ។

លោកឧត្ដមសេនីយ៍ស្នងការបានអះអាង ថា ជនសង្ស័យទាំង៤នាក់នោះ រួមមានទី១ ឆេង ស៊ីថា ហៅនិត អាយុ៣២ឆ្នាំ មុខរបរ រត់ម៉ូតូឌុប រស់នៅភូមិក្ដី ទី២ឈ្មោះអេង វាសនា អាយុ២៦ឆ្នាំ មុខរបរបើកអាប៊ុល រស់នៅភូមិក្ដី ទី៣ ឈ្មោះហេង រ៉ាមីត អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្ដី និងទី៤ ឈ្មោះសាស្លៃម៉ាន អាយុ៣០ឆ្នាំមុខ របរមិនពិតប្រាកដ រស់នៅភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ ។

លោកឧត្ដមសេនីយ៍ស្នងការខេត្ដកំពង់ធំ បានបញ្ជាក់ទៀតថា នៅរសៀលថ្ងៃទី៤ ខែ មីនា ឆ្នាំ២០១៥ នគរបាលជំនាញនិងនគរ បាលអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន បាន បង្ក្រាបបទល្មើសលួចម៉ូតូមួយករណី ដោយ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ មានឈ្មោះ ក្លាំង ប៊ុនធឿន អាយុ២៩ឆ្នាំ រស់នៅភូមិទី៧ សង្កាត់កំពង់ធំ ។

លោកជូ សំអាន បានបញ្ជាក់ថា ករណី បង្ក្រាបបទល្មើសលួចម៉ូតូនេះ ក្រោយពីប្រជា ពលរដ្ឋ បានបាត់ម៉ូតូកាលពីខែមេសា ឆ្នាំ ២០១៤កន្លងទៅ ហើយក្រោយការឃាត់ខ្លួន សមត្ថកិច្ចរបស់លោក បានដកហូតម៉ូតូមួយ គ្រឿងម៉ាកសេ១២៥ ។

បច្ចុប្បន្នជនសង្ស័យក្នុងពីរករណី ដែល បង្ក្រាបបាននេះ ត្រូវបានសមត្ថកិច្ចបាននឹង កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលា ការផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

ប្រធានភូមិ និងមន្ត្រីយោធា ពីររូបអាចប្រឈម មុខនឹងផ្លូវច្បាប់

$
0
0

សៀមរាប ៖ មេក្លោង និងជាមេខ្យល់ ដ៏ខ្លាំងក្លា នៃការចាប់យកដី និងសាងសង់ សំណង់ខុសច្បាប់ លើដីបុរីទេសចរណ៍ និងវប្បធម៌អង្គរ អាចប្រឈមនឹង វិធានការរដ្ឋបាល និងផ្លូវច្បាប់ ។ នេះបើយោងពី ប្រភពពីមេធាវី និងមន្ត្រីផ្នែក ស្រាវជ្រាវ ក្នុងសំណុំរឿង ដ៏រសើបមួយនេះ។

យោងតាមមេធាវី មួយរូប ដែលសុំមិនបញ្ចេញឈ្មោះ ហើយដែលជា អ្នកកាន់សំណុំរឿងនេះ បានបង្ហើបឲ្យដឹងថា មានមេភូមិពាក់ព័ន្ធ នឹងបញ្ហានេះ ( ប៉ុន្តែ គាត់មិនបានប្រាប់ឈ្មោះ មេភូមិនោះថា ជាប្រុស ឬស្រីទេ) និងមន្ត្រីយោធា ថ្នាក់ឧត្តមសេនីយ៍ពីររូប នៅក្នុង ខេត្តសៀមរាប ជាមេក្លោង ស្ថិតនៅក្នុងសំណុំរឿងដែលមេធាវី បាន និងកំពុងរៀបចំ ដើម្បីដំណើរការ តាមវិធានការរដ្ឋបាល និងវិធានការច្បាប់។

សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ អាជ្ញាធរជាតិអប្សរា និង អាជ្ញាធរមាន សមត្ថកិច្ចនៃសាលា ខេត្តសៀមរាប បានអនុវត្តវិធានការរដ្ឋបាល រុះរើសំណង់ខុសច្បាប់ចំនួន២៦ខ្នងផ្ទះ ក្នុងនោះក៏ មានរោងចាំដីផងដែរ ដែលបានសាងសង់ ដោយខុសច្បាប់លើដីបុរីវប្បធម៌ និងទេសចរណ៍អង្គរ ។

ក្នុងចំណោមនោះ ក្រុមអ្នករស់នៅទីនោះ មួយចំនួនពួកគាត់បានទទួលស្គាល់ថា ពិតជាបាន សាងសង់ និងរស់នៅក្នុងតំបន់នោះ ដោយខុសច្បាប់ពិតប្រាកដមែន និងបានយល់ ព្រមរុះរើចាកចេញ និងមានអ្នកខ្លះគ្រាន់តែ ជាអ្នកយាមដីឲ្យគេ ដែលម្ចាស់ដីខុសច្បាប់ទាំងនោះ ជាមន្ត្រីយោធា អាងខ្នង អាងអំណាច ឃុបឃិតជាមួយឈ្មួញ រកស៊ីទិញលក់ដីធ្លី យ៉ាង អាណាធិបតេយ្យ។

គួរបញ្ជាក់ផងដែរថា តំបន់បុរីវប្បធម៌ និងទេសចរណ៍អង្គរ ដែលមានសំណង់ ខុសច្បាប់សាងសង់ និងមានជម្លោះកើតឡើងនេះ គឺជាដីរបស់រដ្ឋ ដែលមានការ រំលោភដោយបំពាន៕

កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ១ បញ្ជូនកងទ័ពស្រ្តី ទៅការពារសន្តិសុខ នៅក្រៅប្រទេស

$
0
0

ភ្នំពេញ ៖ ក្នុងពិធីបិទសិក្ខាសាលា បូកសរុបការងារ កំណែទម្រង់កងយោធពលខេមរភូមិន្ទ ៥ឆ្នាំ និង លើកទិសដៅ ៥ឆ្នាំបន្ត នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍ថា ក្នុងតំបន់អាស៊ាន ក្នុងចំណោមប្រទេសទាំង១០ កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ លើផ្នែកស្រ្តីក្នុងការបញ្ជូនទៅការពារសន្តិភាព នៅ បណ្តាប្រទេសមួយចំនួន នៅទូទាំងពិភពលោក ។

នាយករដមន្រ្តីសម្តេចតេជោ បានបញ្ជាក់ថា “ផ្នែកយេនឌ័រ គឺអាស៊ានរបស់យើងកម្ពុជាជាប់លេខ១ដោយសារតែយើង បានបញ្ជូនស្រ្តី ទៅក្នុងប្រតិបត្តិការរក្សាសន្តិភាពបានច្រើន”។

សម្តេចបន្តថា អគ្គលេខាធិការ អង្កការសហប្រជាជាតិ លោក បាន គីមូន បានស្នើសុំឲ្យកម្ពុជាបញ្ជូន កងកម្លាំងរក្សា សន្តិភាព ជាស្រ្តីឲ្យបានច្រើន ជាពិសេស កងរាជអាវុធហត្ថជាស្រ្តី ដើម្បីទៅកាន់បណ្តា ប្រទេសមួយចំនួន ក្នុងពិភព លោកតាមស្នើសុំរបស់លោក ។

នាយករដ្ឋមន្រ្តីបន្ថែមថា កម្ពុជាចំណាត់លេខ៣៦ ក្នុងចំណោមប្រទេស១២២ ដែលបានបញ្ជូន កងកម្លាំងការពារ សន្តិ ភាព ទៅកាន់ប្រទេសមួយចំនួនក្នុងពិភពលោក ។

សម្តេចបន្តថា ដោយឡែក នៅតំបន់អាស៊ានវិញកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីម៉ាឡេស៊ី ជាប់លេខ២ និង លេខ១ បានធ្លាក់ទៅឥណ្ឌូនេស៊ី ចំណែកលេខ៤ ប្រទេសថៃ លេខ៥ ហ្វីលីពីន លេខ៦ព្រុយណេ លេខ៧ វៀត ណាម ៕

នាយករដ្ឋមន្ត្រី ជំរុញឲ្យអង្គភាពទ័ព បើកបៀវត្ស តាមធនាគារ

$
0
0

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានលើកទឹកចិត្ត ឲ្យអង្គភាពទ័ពបើកប្រាក់បៀវត្ស តាម ប្រព័ន្ធធនាគារ ដើម្បីឲ្យដឹងពីចំនួនទ័ពពិតប្រាកដនៅកម្ពុជា មានចំនួនប៉ុន្មាន និងដើម្បីធានាថា ប្រាក់ខែបានទៅដល់ ដៃកងទ័ព ។

ថ្លែងនៅក្នុងឱកាស អញ្ជើញបិទសិក្ខាសាលាបូកសរុបការងារ កំណែទម្រង់កងយោធពលខេមរភូមិន្ទ ៥ឆ្នាំ (២០១០-២០១៥) និងលើកទិសដៅ ៥ឆ្នាំបន្ត (២០១៥-២០១៩)នៅរសៀលថ្ងៃពុធនេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា" ទន្ទឹមនឹងទ័ពឡើងប្រាក់ខែ ត្រូវបើកបៀវត្សតាមប្រព័ន្ធធនាគារ ។ សាកល្បងមើលអង្គភាពណាធ្វើបានមុនគេពូកែ។ ព្រោះដើម្បីឲ្យដឹងថា ទ័ពមានប៉ុន្មាន នៅប៉ុន្មានពិតប្រាកដ ហើយវាគ្មានខ្មោចទ័ព មកបើកលុយតាមធនាគារ ។

នាយករដ្ឋមន្ត្រី បានលើកឡើងថា ការបើប្រាក់បៀវត្សទ័ព តាមប្រព័ន្ធធនាគារនេះ ដើម្បីកុំឲ្យមានការចោទប្រកាន់គ្នា ទៅវិញទៅមក ។ សម្ដេចថា " អត់មានភាសាអីកាត់មិនកាត់នោះទេ លឺតែចោទគ្នា ប្ដឹងគ្នា អាខ្លះប្ដឹងមួលបង្កាច់តែ ម្ដង ។ បើនៅធនាគារខុសពីឈ្មោះហ្នឹងគេអត់ឲ្យបើក។ ហើយធានាថា អ្វីៗបានទៅដល់ដៃកងទ័ព ដោយគ្មានការបាត់ បង់" ៕

ពូបង្កើតរបស់ ក្មេងស្រីកំព្រាទាំង៣នាក់ ដែលគេបោះបង់ចោល ត្រឡប់មក យកវិញហើយ

$
0
0

ភ្នំពេញ៖ ក្មេងស្រី៣នាក់ ដែលម្តាយ យកមកបោះចោល នៅមុខបុរីទារក និងកុមារជាតិ រយៈពេល ៧ថ្ងៃមកហើយនោះ ឥឡូវត្រូវបាន លោក ងីម ធឿន ត្រូវជាពូបង្កើត ខាងម្តាយក្មេងស្រី បានចេញមក ធានាអះអាង យកទៅវិញហើយ ។

ពួកគេមានលំនៅឋាន ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ក្នុងការយកមកនេះ ស្ថិតក្រោមវត្តមាន លោកចៅសង្កាត់ស្ទឹងមានជ័យ សេង សាញ់ និងមន្ត្រីសង្គមកិច្ច ខណ្ឌមានជ័យ ព្រមទាំង តំណាងបុរីទារក និងកុមារជាតិ ផងដែរ ។

ក្រោយពីឈ្មោះ ងឹម ធឿន និងភរិយា ដែលត្រូវជា ពូមីងបង្កើត លោកស្រី ប្រធានទារក និងកុមារជាតិ និងលោកចៅសង្កាត់ បានព្រមព្រៀង ប្រគល់ ក្មេងទាំង៣នាក់ អោយទៅសាច់ញាតិរបស់ក្មេង ដែលបាន និងកំពុងរស់នៅ ក្នុងអង្គការទារក និងកុមារជាតិ រយៈពេល ៧ថ្ងៃកន្លងមកហើយ ។

សូមបញ្ជាក់ថា ចៅសង្កាត់ ស្ទឹងមានជ័យ លោក សេង សាញ់ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ បន្ទាប់ពីបាន ទទួលក្មេងបីនាក់ ដែលត្រូវម្តាយឪពុក បោះបង់ចោនៅព្រឹកនេះ បានអំពាវនាវ ដល់អាណា ព្យាបាល មកជួបដើម្បីរក ដំណោះស្រាយជូន ជៀសជាងសម្រេចចិត្ត បោះបង់កូនទាំងបី ចោលព្រោះតែជីវភាព។

តាមសេចក្តី រាយការណ៍ បានឲ្យដឹងថា នៅម៉ោងប្រម៉ាណ ៨៖០៨ នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ ក្មេងស្រី៣ នាក់ ត្រូវបានម្តាយឳពុកយកទៅទម្លាក់ នៅជិងអង្គការបុរីធារុកុមារជាតិ ដែលមានទីតំាងនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា ក្រោយទទួលបានព័ត៌មាននេះ ចៅសង្កាត់ស្ទឹងមានជ័យ ក៏បានឲ្យលោកស្រី សឹង មុំ ជាជនបង្គោលទទួលបន្ទុកកិច្ចការនារី សង្កាត់ស្ទឹងមានជ័យ ចុះទៅទីតាំងនោះ ដើម្បីជួយដល់កុមារីទាំងបី ដ៏គួរឲ្យកំសត់នោះ ហើយថែមទាំងបាន ទាក់ទងទៅកាន់អង្គការបុរីធារុកុមារជាតិ ដើម្បីទទួលក្មេងស្រីទាំងនោះ ទៅចិញ្ជីមជាបណ្តោះអាសន្នសិន។

សេចក្តីរាយការណ៍ ក៏បានបញ្ជាក់ទៀតថា ក្មេងស្រីទាំងបីនាក់នោះ មានអាយុចន្លោះពី៤ ឆ្នាំ ទៅ៩ឆ្នាំ។ នៅម៉ោង២៖៣០នាទី រសៀលថ្ងៃដដែលនេះ  លោកស្រី មន្ទីសង្គមកិច្ច ខណ្ឌមានជ័យ និងលោក សម សុខសែន ជាស្មៀនសង្កាត់ស្ទឹងមានជ័យ និងលោកស្រី សឹង មុំ ជាជនបង្គោលទទួល បន្ទុកកិច្ចការនារី សង្កាត់កំពុង តែសាសួរក្មេងស្រីទាំងបីនាក់។

មន្រ្តីសាលាសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា ក្មេងស្រីទី១មាន ឈ្នោះ ហុក គឹមស៊ូន អាយុ៩ឆ្នាំ ទី២ឈ្នោះ ហុក គឹមស្រ៊ាន អាយុ៧ឆ្នាំ និងទី៣ឈ្នោះ ហុក គឹមស្រ៊ាន់ អាយុ២ឆ្នាំ មានបងស្រីម្នាក់ទៀត ឈ្នោះ ហុក ដាវីន អាយុ១៩ឆ្នាំ ធ្វើការគាត់មានម្តាយឈ្នោះ ឃីម នី ឪពុកស្លាប់ ចោលមានឈ្នោះ ហុក វិទ្ធី។  ក្មេងស្រីធ្លាប់រៀននៅ សាលាទំនប់រលក ថ្មី និងមានតានៅខេត្តព្រះសីហនុ តែមិនស្គាល់ឈ្នោះ៕

អគ្គិសនីកម្ពុជា ពង្រីកការតបណ្តាញ អគ្គិសនីជូនកម្មករ ទៅខណ្ឌ ៦ផ្សេងទៀត ខណៈជំហានទី១សម្រេច បានជាង ២ម៉ឺនបន្ទប់

$
0
0

ភ្នំពេញ៖ អគ្គិសនីកម្ពុជាប្រកាសពង្រីកវិសាលភាពការងារ ជំហានទី២ ក្នុងការតបណ្តាញអគ្គិសនី និងដំឡើងកុង  ទ័រដល់បន្ទប់ជួលកម្មករ កម្មការិនី ទៅខណ្ឌ ៦ផ្សេងបន្ថែមទៀត ខណៈប្រតិបត្តិការជួយកម្មករបានប្រើប្រាស់អគ្គិ  សនីតម្លៃត្រឹម ៦១០រៀលក្នុងមួយគីឡូវ៉ាត់ ក្នុងជំហានទី១ សម្រេចបាន ២៣.១៤២បន្ទប់ហើយ។

យោងតាមលិខិតផ្ញើទៅកាន់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥  ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៥នេះ លោក កែវ រតនៈ អគ្គនា  យកអគ្គិសនីកម្ពុជា បានឲ្យដឹងថា អគ្គិសនីកម្ពុជា បានចាប់ផ្តើមជំហានទី២ ក្នុងការតបណ្តាញអគ្គិសនី និង ដំ  ឡើងកុងទ័រក្នុងជូនកម្មករ កម្មការិនីទៅកាន់ខណ្ឌចំនួន ៦ផ្សេងទៀត ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៥។ ខណ្ឌ  ដែលនឹងត្រូវតបណ្តាញអគ្គិសនីនោះ រួមមាន៖ ខណ្ឌសែនសុខ  ព្រែកព្នៅ ពោធិ៍សែនជ័យ ចំការមន ច្បារអំពៅ  និងជ្រោយចង្វារ។ ដោយឡែកនៅក្នុងខណ្ឌមានជ័យ និងខណ្ឌឬស្សីកែវ ក៏បាននិងកំពង្រីកវិសាលភាពទៅតំបន់ ដទៃទៀតផងដែរ។

លោក កែវ រតនៈ បានបញ្ជាក់ថា និយោជិតរបស់អគ្គិសនី ដែលនឹងចុះបំពេញការងារតបណ្តាញនេះ មានចំនួន  ២៤០នាក់ ចែកចេញជា ៣០ក្រុម ក្នុងមួយក្រុមមានគ្នា ៨នាក់។ តាមរយៈលិខិតដដែលនេះ លោក កែវ រតនៈ  បានឲ្យដឹងទៀតថា ក្រុមនិយោជិតរបស់អគ្គិសនីកម្ពុជា នឹងចុះទៅទទួលពាក្យស្នើសុំបន្តចរន្ត និងធ្វើការភ្ជាប់ចរន្ត អគ្គិសនីនៅទីតាំងស្នាក់នៅរបស់កម្មករ កម្មការិនី ដោយថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ធ្វើចាប់ពីម៉ោង ៤៖៣០នាទីល្ងាច  ដល់ម៉ោង ៨៖៣០នាទីយប់។ សម្រាប់ថ្ងៃអាទិត្យ ធ្វើចាប់ពីម៉ោង៨ ព្រឹកដល់ម៉ោង ៥ល្ងាច។

ស្របពេលជាមួយការចុះតបណ្តាញជូនកម្មករ កម្មការិនីជាអ្នកជួលផ្ទះ ឬបន្ទប់នេះ អគ្គិសនីកម្ពុជា ក៏នឹងបញ្ជូន ក្រុមការងារ ចុះទៅជួបជាមួយម្ចាស់ផ្ទះ ឬម្ចាស់បន្ទប់ជួលផងដែរ ដើម្បីធ្វើការវាយតម្លៃសំណងថ្លៃខ្សែ និងឧបករ  ណ៍អគ្គសិនី។

នៅក្នុងលិខិតដដែលនេះ លោក កែវ រតនៈ ក៏បានស្នើសុំលោកអភិបាលរាជធានីភ្នំពេញ ជួយសហការអនុវត្ត ការងារជំហានទី២ បន្តទៀត ដើម្បីឲ្យទទួលបានជោគជ័យ ដូចក្នុងជំហានទី១។

សូមបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ការចំណាយរបស់កម្មករ កម្មការិនី លើការប្រើប្រាស់ថាមពលអគ្គិសនី  ដែលមានតម្លៃខ្ពស់ចាប់ពី ១.៥០០រៀល រហូតដល់ ២.៥០០រៀលនោះ អគ្គិសនីកម្ពុជា បានសម្រេចចំណាយ ថវិកាប្រមាណជា ២លានដុល្លារ ដើម្បីតបណ្តាញអគ្គិសនី និងដំឡើងកុងទ័រ ដល់បន្ទប់ជួលរបស់កម្មករ កម្មារិនី  និងនិយោជិត ដើម្បីជួយឲ្យពួកគេអាចប្រើប្រាស់ថាមពលអគ្គិសនីជាមួយតម្លៃត្រឹម ៦១០រៀលក្នុងមួយគីឡូវ៉ាត់  ម៉ោង ដែលជាតម្លៃអនុគ្រោះរបស់រាជរដ្ឋាភិបាល។

ប្រតិបត្តិការតបណ្តាញអគ្គិសនី និងដំឡើងកុងទ័រដល់បន្ទប់ជួល បានចាប់ផ្តើមក្នុងជំហានទី១ កាលពីថ្ងៃទី២៩  ខែមករា ឆ្នាំ២០១៥ ដោយធ្វើឡើងដំបូងក្នុងខណ្ឌចំនួន ៣ គឺខណ្ឌឬស្សីកែវ មានជ័យ និងដង្កោ នៅតំបន់ ដែល ប្រមូលផ្តុំដោយកម្មករ កម្មការិនី។

ប្រតិបត្តិការរហូតមកដល់ត្រឹមថ្ងៃទី០៣ ខែមីនា អគ្គិសនីកម្ពុជា បានតបណ្តាញទៅដល់បន្ទប់កម្មករ កម្មការិនី  បានចំនួន ២៣.១៤២បន្ទប់ហើយ។ នេះបើយោងតាមការបញ្ជាក់របស់មន្រ្តីអគ្គិសនីកម្ពុជា៕

ឃាត់ខ្លួន អនុសេនីយ៍ឯក បន្ទាប់ពីឆបោកម៉ូតូមិត្តភក្តិ អស់ពីរគ្រឿង

$
0
0

ភ្នំពេញ ៖ មន្រ្តីនគរបាលមួយរូប ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍ផ្សារដើមថ្កូវ ធ្វើការឃាត់ខ្លួន នៅ ក្នុងបន្ទប់ជួលលេខ ១០២ ផ្លូវលេខ៣៣ ភូមិ១ ក្រុម៤ បន្ទាប់ពីបានសង្ស័យថា បានធ្វើសកម្មភាពឆបោកម៉ូតូមិត្តភក្តិ របស់ខ្លួនអស់ពីរ គ្រឿង។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះ ឈ្មោះ ហេង សុត្ថា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ ជាមន្រ្តីនគរបាល ឋានៈអនុសេនីយ៍ឯក មានទីលំនៅនៅផ្ទះជួល បន្ទប់លេខ៥ ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌ ចំការមន ។ ឯជនរងគ្រោះ ក្នុងហេតុការណ៍នេះ ឈ្មោះ កែវ រ័ត្នមុន្នី ភេទស្រី អាយុ ២៧ឆ្នំា ស្នាក់នៅផ្ទះលេខ២២៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។

សាក្សីដឹងហេតុការណ៍ បានឲ្យដឹងថា ជនសង្ស័យ ហេង សុត្ថា នេះ កន្លងទៅ បានឆបោកម៉ូតូមិត្តភក្តិប្រុសរបស់ខ្លួន ម្នាក់ ម៉ាក ស្កុបពីអស់មួយគ្រឿង បន្ទាប់មកនៅយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៥ ជនសង្ស័យ និងជនរងគ្រោះ បានដេក ផ្ទះសំណាក់ជាមួយគ្នា ពេលជនសង្ស័យបានខ្ចីម៉ូតូ ធូដេ របស់សង្សារមិត្តភក្តិរបស់ខ្លួនជិះ។ សាក្សីបន្តទៀតថា លុះ ដល់ថ្ងៃបន្តិច មិត្តភក្តិជនសង្ស័យបានទូរស័ព្ទមកឲ្យជួបគ្នា រួចក៏សួររឿងម៉ូតូថា នៅឯណា ភ្លាមនោះ ជនសង្ស័យក៏ឆ្លើយ ថា ចំាគ្នាសងលុយវិញ ប៉ុន្តែភ្លាមនោះដែរ នារីជាម្ចាស់ម៉ូតូ ក៏ស្រែកឆោឡោ ហើយក៏រាយការណ៍ ឲ្យនគរបាល ដើម្បីធ្វើ ការឃាត់ខ្លួន ចាត់វិធានការតាមផ្លូវច្បាប់ ៕


រាជរដ្ឋាភិបាល នឹងដាក់ចេញ គោលដៅ យុទ្ធសាស្រ្ត១០ឆ្នាំ សម្រាប់អភិវឌ្ឍន៍ ឧស្សាហកម្ម

$
0
0

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចចិត្តថា នឹងដាក់ចេញជាគោលដៅ ជាយុទ្ធសាស្រ្ត នៅក្នុងរយៈពេល១០ឆ្នាំ សម្រាប់អភិវឌ្ឍន៍ វិស័យឧស្សាហកម្មនៅកម្ពុជា ឲ្យមានការរីកចំរើនបន្ថែមទៀត។

សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងនៅក្នុងសន្និសីទ ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៥ ដែលប្រារឰធ្វើឡើងនៅ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥ នេះថា  រាជរដ្ឋាភិបាកកម្ពុជា នឹងដាក់គោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្ម១០ ចាប់ពីឆ្នាំ២០១៥-២០២៥ ក្នុងពេលខាងមុខនេះ។

សម្តេចបន្តថា បច្ចុប្បន្នកំណើនសេដ្ឋកិច្ចកម្ពុជា ពឹងផ្អែកលើវិស័យប្រពៃណី ដូចជាកសិឧស្សាហកម្ម ទេសចរណ៍ សំណង់ និងវិស័យ កសិកម្ម ប្រកាន់ការចង្អុលបង្ហាញ ពីភាពចាំបាច់បំផុត ក្នុងការទៅកាន់វិស័យផ្សេងៗទៀត ពិសេសវិស័យឧស្សាហកម្ម កសិឧស្សាហកម្ម និងសិប្បកម្ម ដែលទាមទារការវិនិយោគ យ៉ាងច្រើនបន្ថែមទៀត។

នាយករដ្ឋមន្រ្តីបន្តថា គោលនយោបាយនេះ មិនត្រឹមតែផ្តល់យុទ្ធសាស្រ្តថ្មី ដែលជាចក្ខុវិស័យ និងការចង្អុលទិសក្នុងវិស័យ ឧស្សាហកម្មប៉ុណ្ណោះទេ ថែមទាំងជំរុញការលើកកម្ពស់ វិនិយោគផ្ទាល់ពីបរទេស ដែលជាផ្នែកដ៏សំខាន់ និងជាឧបករណ៍គន្លឹះ សម្រាប់សម្រេចបាន នូវគោលដៅរបស់កម្ពុជាថែមទៀតផង៕

Photo by DAP-News

ថ្នាក់ដឹកនាំ រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ បង្កើនការផ្សព្វផ្សាយ ជូនម្ចាស់ ផ្ទះជួល ពីតម្លៃទឹកប្រើប្រាស់

$
0
0

ភ្នំពេញ  ៖ តបតាមការ អំពាវនាវរបស់ ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន តម្រូវឱ្យភាគីពាក់ព័ន្ធជាពិសេសអង្គ ភាព រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ពិនិត្យ មើលការផ្គត់ផ្គង់ទឹក ដោយផ្ទាល់ទៅកាន់ បន្ទប់ជួលរបស់កម្មករកម្មការិនី សិស្ស និស្សិតនៅទូទាំងរាជធានីភ្នំពេញ ថ្នាក់ដឹកនាំ អង្គភាពមួយនេះ ជាមួយមន្ដ្រីរបស់ខ្លួន បាន សហការជាមួយ អាជ្ញាធររាជ ធានីភ្នំពេញ ក៏ដូចជាតាមបណ្ដាខណ្ឌ បាននឹងកំពុងបន្ដ សកម្មភាពចុះផ្សព្វផ្សាយ ដោយផ្ទាល់ទៅ កាន់ម្ចាស់ផ្ទះជួល ក៏ដូចជាអ្នកជួលផ្ទះ តែម្ដង។

តម្លៃទឹក ដែលប្រមុខនៃរាជរដ្ឋាភិបាល បានស្នើឱ្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាពិសេស អង្គភាពរដ្ឋាករទឹកស្វយ័តក្រុង ភ្នំពេញ ពិនិត្យមើលនិងកំណត់តម្លៃនោះ គឺរដ្ឋ បានគិតតម្លៃពីម្ចាស់ផ្ទះជួល ត្រឹម ១០៣០រៀល ក្នុងមួយម៉ែត្រគូប ហើយ តម្រូវឱ្យម្ចាស់ជួលទាំងនោះ គិតថ្លៃទឹកពីអ្នក ជួលបន្ទប់ ត្រឹម ១២០០រៀល ក្នុង១ម៉ែត្រ គូប ក្នុងនោះគិតទាំងការបញ្ចុះប្រព័ន្ធលូទឹក ស្អុយចំនួន១០ភាគរយផងដែរ ។

ការស្វែងរកដំណោះស្រាយ និងកំណត់ តម្លៃសារជាថ្មី របស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែននោះ គឺក្នុងគោលបំណង កាត់ បន្ថយការចំណាយរបស់អ្នកជួលបន្ទប់ នៅ ដូចជា កម្មករកម្មការិនី សិស្ស និស្សិត នៅ ទូទាំងរាជធានីភ្នំពេញ ដោយកន្លងទៅ អ្នក ជួលបន្ទប់ទាំងនេះ ត្រូវបានម្ចាស់ផ្ទះជួល ជាអ្នកកំណត់តម្លៃ ជូនពួកគេឱ្យបង់ពីតម្លៃ នៃការប្រើប្រាស់ទឹក ។

ដោយមានការណែនាំពីសំណាក់រដ្ឋមន្ដ្រី ក្រសួងឧស្សាហកម្មនិងសិប្បកម្ម អគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោកស៊ឹម ស៊ីថា បានដឹកនាំមន្ដ្រីរបស់ខ្លួនសហការជា មួយអាជ្ញាធររាជធានីភ្នំពេញ ចុះទៅជួប ផ្ទាល់ជាមួយម្ចាស់ផ្ទះជួលនិងជួល បន្ទប់ ស្នាក់នៅឱ្យយល់ពីការកំណត់ថ្លៃនៃការ ប្រើប្រាស់ទឹក ។

មន្ដ្រីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាន ឱ្យដឹងថា សកម្មភាពចុះទៅជួបជាមួយប្រជា ពលរដ្ឋ ដោយផ្ទាល់នេះ បានធ្វើឡើងនៅ ទូទាំងរាជធានីភ្នំពេញ ជាពិសេសតាមតំបន់ ណា ដែលសំបូរទៅ បន្ទប់ជួលជូនកម្មករកម្ម ការិនី ក៏ដូចជាសិស្ស និស្សិត ។

យោងតាមរបាយការណ៍របស់លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥ បានបង្ហាញថា កាលពីថ្ងៃទី២ ខែមីនា កន្លងទៅ រដ្ឋាករទឹក បានអនុវត្ដក្នុង ការបំពេញកិច្ចសន្យាបន្ថែម ជូនដល់អតិថិជន មានបន្ទប់ចំនួន២៩ទីតាំង ដែលមាន៥៦៦បន្ទប់ ដូច្នេះ គិតត្រឹមថ្ងៃដលែនោះ អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អនុវត្ដបានសរុប ១៦៧២ទីតាំង ដែលមានបន្ទប់ ៣៥១២៤បន្ទប់ ។

របាយការណ៍របស់លោកស៊ឹម ស៊ីថា ក៏ បានបង្ហាញពីការពន្យល់ណែនាំ និងផ្សព្វផ្សាយសេចក្ដីអំពាវ នាវរបស់ប្រមុខ នៃរាជរដ្ឋាភិបាល នៅអង្គភាពរបស់ខ្លួន អតិថិជនបានយល់ព្រមបំពេញ កិច្ចសន្យាបន្ថែមនិងមានសំណូមពរដូចខាងក្រោម គឺស្នើ លក់ទឹក ជូនដល់កម្មករកម្មការិនី ក្នុងតម្លៃ ១២០០រៀល ក្នុងមួយម៉ែត្រគូប ដោយយោងលើសម្ពាធទឹករបស់អង្គភាព រដ្ឋាករទឹកមិនគ្រប់គ្រាន់ ត្រូវប្រើប្រាស់ភ្លើង បន្ថែម ។

មន្ដ្រីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏សូម អំពាវនាវដល់ប្រជាពលរដ្ឋ ដែលជួល បន្ទប់ស្នាក់នៅក្នុងរាជធានីភ្នំពេញ ទាំងអស់ ឱ្យដឹងពីតម្លៃ ដែលត្រូវបានកំណត់នៃការបង់សេវា ចំពោះការប្រើប្រាស់ទឹក ពោល លែងបង់ទៅតាមការកំណត់របស់ម្ចាស់ផ្ទះជួលទៀតហើយ គឺបង់ទៅតាមតម្លៃរបស់រដ្ឋ ១២០០រៀល ក្នុងមួយម៉ែត្រគូប ៕

Huawei ជាប់ឈ្មោះជាទូរស័ព្ទ ដែលមានរចនាសម្ព័ន្ធផ្នែក LampSite Solution ល្អបំផុតនៅក្នុងពិព័រណ៍ ទូរស័ព្ទពិភពលោក ឆ្នាំ២០១៥

$
0
0

ក្រុមហ៊ុន Huawei បានឈ្នះពានរង្វាន់ទូរស័ព្ទល្អបំផុត ផ្នែករចនាសម្ព័ន្ធ ជាមួយនឹង ដំណោះស្រាយ LampSite ប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួន នៅក្នុងពិព័រណ៍ទូរស័ព្ទ ពិភពលោកឆ្នាំ២០១៥  នៅ ទីក្រុង បាសេឡូណា ប្រទេសអេស្ប៉ាញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០១៥។

ក្នុងនាមជាអ្នកផ្តល់ដំណោះស្រាយ ក្នុងឧស្សាហកម្មទូរស័ព្ទដៃ Huawei LampSite កំពុងឈានមុខគេ នៅក្នុងការច្នៃប្រឌិតថ្មី តាមរយៈការភ្ជាប់បណ្តាញស្ថាបត្យកម្ម ឌីជីថល ដែលមានប្រព័ន្ធ និងសមត្ថភាពប្រតិបត្តិការ ដែលផ្តល់បទពិសោធន៍ក្នុងការប្រើប្រាស់ អ៊ីនធើណេតតាមទូរស័ព្ទកាន់តែប្រសើរជាងមុន បង្កើនផលិតភាពអាជីវកម្ម សម្រាប់សហគ្រាស និងជ្រោមជ្រែងការអភិវឌ្ឍ ទិន្នន័យផ្នែកសេវាកម្ម និងអតិថិជនថ្មី។

លោក Ryan Ding ប្រធានផ្នែកផលិតផល និងដំណោះស្រាយរបស់ក្រុមហ៊ុន Huawei បានមានប្រសាសន៍ថា៖ «យើងចង់យកឱកាសនេះ ដើម្បីសម្តែងការដឹងគុណ របស់យើងចំពោះគណៈកម្មការវិនិច្ឆ័យ  មិត្តរួមការងារក្នុងវិស័យឧស្សាហកម្ម និង GSMA ទាំងអស់។ ចក្ខុវិស័យរបស់យើង គឺបើកផ្លូវដើម្បីឱ្យ មានការតភ្ជាប់ពិភពលោក កាន់តែប្រសើរ ហើយដំណោះស្រាយ LampSite គឺជាផ្នែកមួយនៃកត្តាផ្សេងៗទៀត ដែលអនុញ្ញាតឱ្យយើងដើម្បី សម្រេចបាននូវចក្ខុវិស័យនេះ ។ ក្នុងនាមជាដៃគូប្រតិបត្តិកររបស់យើង យើងមានមោទនភាពជាខ្លាំង ដែលបានបង្ហាញ និងផ្សព្វផ្សាយជាលើកដំបូង នូវដំណោះស្រាយ LampSite អស់រយៈពេលជិតពីរឆ្នាំមកនេះ ។ ដំណោះស្រាយនេះ ត្រូវបានរចនាឡើងឲ្យកាន់តែ មានមាត្រដ្ឋាន អាចបត់បែនបាន និងងាយស្រួលក្នុងការរៀបចំ និងគ្រប់គ្រង។ ជាការពិតនៅក្នុងខួបលើកទី២០ នៃពានរង្វាន់ GSMA នេះ ផលិតផលឥតខ្សែរបស់ Huawei ក៏បានប្រារព្ធខួបលើកទី២០ របស់ខ្លួនផងដែរ។ រយៈពេល២០ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន Huawei បានខិតខំអស់ពីសមត្ថភាព ដើម្បីជំរុញឧស្សាហកម្ម ទូរស័ព្ទឲ្យដើរទៅមុខជានិច្ច តាមរយៈការសហការគ្នា លើការធ្វើពាណិជ្ជកម្ម ការច្នៃប្រឌិតថ្មី និងមានស្តង់ដារ ។ ដោយសម្លឹងឆ្ពោះទៅមុខជានិច្ច យើងនឹងបន្តផ្តោតទៅលើការបង្កើតថ្មី ដោយចាត់ទុកអតិថិជនជាធំ ហើយយើងនៅតែប្តេជ្ញាចិត្ត ធ្វើជាដៃគូពាណិជ្ជកម្មដ៏ល្អបំផុត សម្រាប់អតិថិជនរបស់យើង នៅទូទាំងពិភពលោក»។

រួមជាមួយនឹងការផ្លាស់ប្តូរបណ្តាញប្រតិបត្ដិការ ការផ្តោតអារម្មណ៍របស់ខ្លួនពីសំឡេងទៅចរាចរណ៍ បណ្តាញស្ថាបត្យកម្ម និងបទពិសោធន៍របស់អ្នកប្រើប្រាស់ ក្លាយជាគន្លឹះដ៏សំខាន់ក្នុងការ អភិវឌ្ឍយុទ្ធសាស្រ្ត សម្រាប់ប្រតិបត្តិករទាំងឡាយ។ ក្នុងពេលថ្មីៗនេះ ប្រតិបត្តិករ បានបំពាក់ប្រព័ន្ធ Huawei LampSite ទាំងស្រុង នៅព្រលានយន្តហោះអន្តរជាតិ ទីក្រុងប៉េកាំង ក្នុងប្រទេសចិន។ ការដាក់ពង្រាយ ទាំងអស់ប្រើពេលតែបីខែប៉ុណ្ណោះ ហើយការចំណាយសរុបបានថយចុះ ៥០% បើប្រៀបធៀបនឹងការដាក់ពង្រាយពីមុន ហើយនៅក្នុងការសាកល្បងនេះ មានអត្រាខ្ពស់បំផុតឈានដល់ ១៤០ Mbps ដែលអាចបង្កើនបទពិសោធ របស់អ្នកប្រើប្រាស់កាន់តែប្រសើរឡើង។ វាត្រូវបានគេប៉ាន់ប្រមាណថា ការវិនិយោគទាំងអស់របស់ប្រតិបត្តិករ នឹងត្រូវបានត្រឡប់មកវិញ ក្នុងរយៈពេលពីរឆ្នាំ។ ចាប់ពីពេលនេះតទៅ ដំណោះស្រាយ LampSite របស់ Huawei ត្រូវបានលក់ទៅឲ្យ ក្រុមហ៊ុនទូរស័ព្ទចល័តជាង ៧០ ដែលបានរីករាលដាល នៅក្នុងតំបន់អឺរ៉ុប អាស៊ីអាគ្នេយ៍ មជ្ឈឹមបូព៌ា និងអាមេរិកឡាទីន។

គណៈកម្មការបានមានប្រសាសន៍ថា៖ «នេះបង្ហាញថា ការសន្យាមានសារៈសំខាន់បំផុត នៅក្នុងការជួយដល់ ប្រតិបត្តិករ ទូរស័ព្ទឲ្យកាន់តែប្រសើរឡើង ទាំងគុណភាព និងសមត្ថភាព ដោយប្រើត្រឹមតែសម្ភារៈបច្ចេកវិទ្យា តូចតាចប៉ុណ្ណោះ»។

ពានរង្វាន់ Global Mobile Awards គឺជាពានរង្វាន់ដែលគេចង់បានច្រើនបំផុត បន្ទាប់ពីបានប្រគល់រង្វាន់ជាច្រើន ដល់វិស័យទូរគមនាគមន៍ ក្នុងពិភពលោក។ ពានរង្វាន់នេះ បានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៦ និងបានទាក់ទាញក្រុមហ៊ុន នានាមកពីជុំវិញពិភពលោក ហើយត្រូវបានវិនិច្ឆ័យដោយក្រុម អ្នកជំនាញដែល មានឯករាជ្យ និងទទួលបានការគោរពយ៉ាងខ្ពស់។ ពានរង្វាន់ទូរស័ព្ទល្អបំផុត ផ្នែករចនាសម្ព័ន្ធ របស់ Global Mobile Awards គឺជាពានរង្វាន់មួយដ៏មានតម្លៃ និងមានការប្រកួតប្រជែងបំផុត របស់ពិភពលោក នៅក្នុងឧស្សាហកម្មទូរស័ព្ទចល័ត។ ពិព័រណ៍ទូរស័ព្ទពិភពលោក គឺជាព្រឹត្តិការណ៍ដាក់បង្ហាញទូរស័ព្ទដៃ កម្រិតខ្ពស់បំផុត ខណៈពេលដែលពានរង្វាន់ GSMA ជាមហាកិត្តិយស ដ៏ធំនៅក្នុងឧស្សាហកម្មទូរស័ព្ទដៃ ។

កម្មវិធី MWC ឆ្នាំ ២០១៥ ធ្វើឡើងនៅក្នុងទីក្រុង បាសេឡូណា ពីថ្ងៃទី ០២-០៥ ខែមីនា ។ ក្រុមហ៊ុន Huawei នឹងដាក់បង្ហាញផលិតផល និងដំណោះស្រាយចុងក្រោយបំផុត របស់ខ្លួន នៅសាល Fira Gran Via Hall 1 និង Hall 3 ។

លោក Ryan Ding ប្រធានផ្នែកផលិតផល និងដំណោះស្រាយ ទទួលពានរង្វាន់ ក្នុងនាមក្រុមហ៊ុន Huawei

លោក Ryan Ding ឡើងសម្តែងចំណាប់អារម្មណ៍

លោក អាត់ ខែម ប្រគល់ថវិកា សមាគម មិត្ដនគរបាល ជូនគ្រួសារមន្ដ្រី ដែលស្លាប់ និងគ្រួសារនិវត្ដន៍​ជន ៦នាក់

$
0
0

បន្ទាយមានជ័យ ៖ ស្នងការនគរបាលខេត្ដ បន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ អាត់ ខែម បានប្រគល់ថវិកា ជូនដល់គ្រួសារ សពមន្ដ្រីនគរបាល ៥នាក់ ដែលស្លាប់ដោយសារជំងឺ និងគ្រួសារមន្ដ្រីនគរបាល ដែលចូលនិវត្ដន៍ម្នាក់ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥នេះ។

គ្រួសារសពមន្ដ្រីនគរបាលទាំង៥រូបទទួល បានម្នាក់ ៤លានរៀល រីឯគ្រួសារមន្ដ្រី ដែលចូលនិវត្ដន៍ ទទួលបានប្រាក់ ១លានរៀល តបតាមលក្ខន្ដិកៈរបស់សមាគមមិត្ដនគរបាលកម្ពុជា។

មន្ដ្រីនគរបាលខេត្ដបន្ទាយមានជ័យ បានថ្លែងឱ្យដឹងថា សពមន្ដ្រីនគរបាល ដែល ស្លាប់ដោយសារជំងឺ នាពេល កន្លងទៅរួមមានទី១ លោកអនុសេនីយ៍ទោ នួន ហាក់ទី មានមុខតំណែងជានាយរងផ្នែក នៅការិយាល័យ បង្ការនិង ពន្លត់អគ្គិភ័យ បានទទួលមរណភាព កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ទី២ លោកអនុសេនីយ៍ទោ សេង ធីន  មានមុខតំណែង នាយរងផ្នែក នៃការិ យាល័យ បង្ការនិងពន្លត់អគ្គិភ័យ បានទទួល មរណភាព កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ ទី៣ លោកព្រិន្ទបាលឯក លាង ប៊ុនថន មានមុខតំណែងជាមន្ដ្រី នៃវរសេនាតូច ការពារព្រំដែន ៩១១ បានទទួលមរណភាព កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ ទី៤ លោកព្រិន្ទបាលទោ ប៊ុច ញឹម មានមុខតំណែង ជាមន្ដ្រីនៅវរសេនាតូច ការពារព្រំដែន ៩១១ បានទទួលមរណភាព ថ្ងៃទី២៤ ធ្នូ ២០១៤ ទី៥ លោកព្រិន្ទបាល ទោ ប៉ាវ លីន បានទទួលមរណភាព កាលពី ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ និងទី៦ លោក ស្រី ហ៊ូ សាវឿង ជាគ្រួសារនិវត្ដន៍ ដែលបាន ទទួលមរណភាព កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ ។

លោកឧត្ដមសេនីយ៍ស្នងការ បានផ្ដាំផ្ញើ ការសួរសុខទុក្ខពីសំណាក់នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នង ការនគរបាលជាតិ ដែលជាប្រធានសមាគមមិត្ដនគរបាលកម្ពុជា ដែលបានចូលរួមរំលែកទុកដ៏ក្រៀមក្រំ ចំពោះគ្រួសារសព ។

លោកស្នងការបានផ្ដាំផ្ញើឱ្យគ្រួសារសព មិត្ដភក្ដិយកថវិកាទាំងនេះ ទៅចាត់ចែងនៅ ក្នុងតម្រូងការជីវភាពរបស់ខ្លួន ។

គ្រួសារសពមន្ដ្រីនគរបាល និងនិវត្ដជន ដែលបានទទួលថវិកាពីលោកស្នងការ បាន ថ្លែងអំណរយ៉ាងជ្រាលជ្រៅ អំពី ការយកចិត្ដ ទុកដាក់ពីថ្នាក់ដឹកនាំមកលើកងកម្លាំងនគរបាល ដែលបានទទួលមរណភាពនាពេលកន្លង ទៅនោះ ៕

នាយករដ្ឋមន្រ្តី លើកឡើងថា មានតែសម្តេចទេ ហ៊ាននិយាយជាមួយ អូបាម៉ា រឿង ISIS និងអាសាដ

$
0
0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅ ទីក្រុងណៃ ពិដោប្រទេសមីយ៉ាន់ម៉ា កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៥នោះ ក្នុងចំណោមមេដឹក នាំមកពីប្រទេសផ្សេងៗទៀត មានតែសម្តេចមួយទេ ដែលហ៊ាននិយាយ ជាមួយមេដឹកនាំកំពូលពិភព លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី សហរដ្ឋអាម៉េរិក អំពីករណីអាសាដ និងរឿង ISIS។

សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងនៅក្នុងសន្និសីទ ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៥ ដែលប្រារឰធ្វើឡើង នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥ នេះថា “ពិភពលោកត្រូវការឲ្យមនុស្សនិយាយត្រង់ ទាមទារឲ្យតម្លាភាព ប៉ុន្តែខ្ញុំដឹងដែល មានមនុស្ស ហ៊ាននិយាយនិង អត់និយាយ លើការជាក់ស្តែងអាស៊ាន នៅណៃពិដោ អត់ត្រូវការចាប់បង្ខំឲ្យហ៊ុន សែន និយាយ ហើយនិយាយជាមួយ ប្រធានាធិបតី អូបាម៉ា តែម្តង រុញអ្នកនេះឲ្យ និយាយ រុញអ្នកនោះឲ្យនិយាយអត់ហ៊ាននិយាយ ។ បើអីចឹងខ្ញុំនិយាយរឿងវ៉ៃ ISIS ។

ខ្ញុំនិយាយជាមួយឯកឧត្តម បាន គីមូន ឯកឧត្តមគិតមើលម្ខាងវ៉ៃ ISIS ម្ខាងវ៉ៃអាសាដ អីចឹងគណិតវិទ្យា ១-១ស្មើសូន្យ សម្តីនេះ អត់មានអ្នកណាហ៊ាននិយាយ។ ខ្ញុំនិយាយជាមួយ អូបាម៉ា ពេលរបបអាសាដវ៉ៃ ISIS និងសហរដ្ឋអាម៉េរិក រត់ចោលសម្ព័ន្ធមិត្ត ។ វ៉ៃ ISIS វាជាធម្មជាតិ ទង្វើណាក៏ដោយ ដែល ធ្វើឲ្យអាសាដធ្ងន់ធ្ងរ វានឹងធ្វើឲ្យ ISIS មានឧត្តមភាព ខ្ញុំត្រូវនិយាយការពិតពេលនេះ អាសាដ និង ISIS មួយណាគ្រោះថ្នាក់ជាងយើង ត្រូវសួរយោបល់គេផង អីចឹងវ៉ៃទាំងអស់”៕

Viewing all 8042 articles
Browse latest View live




Latest Images