Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

លោក កែវ រតនៈ ចុះរៀបចំពិធីជប់លៀង ជូនកងទ័ពនៅ ប្រាសាទតាមាន់ (មានវីដេអូ)

$
0
0

- តំបន់ជាយដែន ធ្លាប់ជាសមរភូមិប្រយុទ្ធ និងជម្រកតស៊ូ បានប្រែក្លាយ ជាតំបន់អភិវឌ្ឍន៍

ឧត្តរមានជ័យ៖ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក អគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ នៅព្រឹកថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០១៥នេះ បានអញ្ជើញធ្វើដំណើរជាច្រើនរយគីឡូម៉ែត្រ ចុះសំណេះសំណាល សួរសុខទុក្ខ និង រៀបចំពិធីជប់លៀងជូនកងទ័ពការពារតំបន់ព្រំដែន នៅទីបញ្ជាការដ្ឋានកងវរៈសេនាតូច៤២២ ស្ថិតក្នុងស្រុក បន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ពិធីនេះរៀបចំឡើងដើម្បីជាការចូលរួមអបអរសាទរសម្រាប់ ពិធីបុណ្យចូលឆ្នាំ ថ្មីប្រពៃណីខ្មែរ ហើយក៏ជាការឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តរបស់កងទ័ព កម្លាំងនគរ បាលកម្ពុជា ក្នុងការការពារតំបន់ព្រំដែន និង រក្សាសន្តិសុខជូនប្រជាពលរដ្ឋខ្មែរ។

ពិធីសំណេះសំណាល និងពិធីជប់លៀង ដែលអមដោយការប្រគុំតន្រ្តីកំដរប្រកបដោយភាពសប្បាយរីករាយ និង ភាតរៈនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីមេទ័ពព្រំដែន លោកឧត្តមសេនីយ៍ទោ ប៉ែន វោយ មេបញ្ជាការកង ពលតូចថ្មើរជើងលេខ៤២, ឧត្តមសេនីយ៍ត្រី នាក់ វង់ មេបញ្ជាការរង និងជានាយសេនាធិការកងពលតូចថ្មើរជើង លេខ៤២ ព្រមទាំងលោកឧត្តមសេនីយ៍ត្រី ម៉ែន លី ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។

លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយកងវរៈសេនាតូច៤២២ និងប្រា សាទតាមាន់នោះ បានប្រសាសន៍ថា ពិធីជួបជុំសំណេះសំណាល និងជប់លៀងនេះ គឺបង្ហាញពីការយកចិត្តទុក ដាក់របស់អគ្គិសនីកម្ពុជា ដែលជាសមរភូមិក្រោយ ក្នុងការជ្រោមជ្រែងដល់កងកម្លាំងប្រដាប់អាវុធជាសមរភូមិមុខ តាមការចង្អុលបង្ហាញ និងជាបទបញ្ជារបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

នៅចំពោះមុខកងទ័ព និងកម្លាំងនគរបាលការពារព្រំដែន លោក កែវ រតនៈ បានគូសបញ្ជាក់ដោយលើកយកនូវ ប្រសាសន៍របស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថា ការយកចិត្តទុកដាក់លើក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ និង កងកម្លាំងប្រដាប់អាវុធ គឺជាវិស័យអាទិភាពមួយ ព្រោះកងទ័ពបានពលី កម្លាំង ញើសឈាម ដើម្បីការពារទឹកដី និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ។ អាស្រ័យហេតុនេះ ក្នុងនាមរូបលោក ជាអគ្គ នាយកអគ្គិសនីកម្ពុជា ក៏ដូចជាក្រុមហ៊ុន LYT របស់ឧកញ៉ា លី យ៉ុងផាត់ ដែលមានសម្ព័ន្ធភាពនោះ តែងតែយក ចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខកងទ័ពតំបន់ព្រំដែន។

លោកផ្កាយ២ ប៉ែន វោយ បានមានប្រសាសន៍ថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ ចំពោះកង ទ័ព និង កម្លាំងប្រដាប់អាវុធ។ លោក ក៏បានថ្លែងអំរគុណ ដល់លោក កែវ រតនៈ និងឧកញ៉ា លី យ៉ុងផាត់ ក្នុងនាម សម្ព័ន្ធមេត្រីភាព តែងតែជួយឧបត្ថម្ភគាំទ្រជានិច្ចដល់កងកម្លាំងប្រដាប់អាវុធ ដែលនេះជាការលើកចិត្តមួយបន្ថែម ទៀត ដល់កងទ័ពក្នុងការឈរជើងការពារដែនអធិបតីភាពរបស់កម្ពុជា រក្សាសន្តិសុខជូនជាតិ និង ប្រជាជន។

លោក កែវ រតនៈ បានបញ្ជាក់ថា មូលហេតុដែលលោកលើកយកពិធីជប់លៀងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ជូននាយ-ពលទាហាន និងនាយ-ពលនគរបាលការពារព្រំដែននាពេលនេះ ដោយសារនៅពេលជិតចូលឆ្នាំថ្មី រូប លោកមមាញឹកការងារចុះជួបប្រជាពលរដ្ឋនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ និងទស្សនកិច្ចបំពេញការងារនៅក្រៅ ប្រទេស។ ជាពិសេសនៅពេលជិតចូលឆ្នាំ កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវជាប់រវល់ឈរជើងការពារ និងរក្សា សន្តិសុខជូនប្រជាពលរដ្ឋដើរលេងកម្សាន្តសប្បាយ ដូច្នេះមិនមានឱកាសបានធ្វើពីធីអបអរសាទរសប្បាយនឹងគេ នោះទេ។

ក្រៅពីពិធីជប់លៀងស្រស់ស្រូបអាហារ ដែលមានចំនួន ៩០តុហើយនោះ លោក កែវ រតនៈ ក៏បាននាំយកនូវ គ្រឿងឧបភោគបរិភោគ និង ថវិកាមួយចំនួនជូនកងទ័ពផងដែរ។

បន្ទាប់ពីការស្រស់ស្រូបអាហារជុំគ្នា ប្រកបដោយភាពសប្បាយរីករាយហើយនោះ នាយ-ពលទាហាន និងនាយ-ពលនគរបាល ក៏បានរាំ-ច្រៀងរួមគ្នា កម្សាន្តសប្បាយផងដែរលើទឹកដី ដែលធ្លាប់ផ្ទុះសង្រ្គាមផ្លោងគ្រាប់ដាក់គ្នា យ៉ាងក្តៅគគុកជាមួយប្រទេសថៃកាលពីឆ្នាំ២០១១កន្លងទៅ។

ជាការកត់សម្គាល់ក្នុងចំណងសម្ព័ន្ធមេត្រីភាពជាមួយកងទ័ពតំបន់ព្រំដែនក្នុងខេត្តឧត្តរមានជ័យនេះ លោក កែវ រត នៈ បាននិងកំពុងជួយធ្វើឲ្យតំបន់ព្រំដែន ដែលធ្លាប់តែស្ងាត់ជ្រងុំ និង ជាសមរភូមិប្រយុទ្ធ ក្នុងសម័យខ្មែរក្រហម និងជាមូលដ្ឋានតស៊ូរបស់កងកម្លាំងសម្តេចព្រះបរមរតនកោដ្ឋ សម្តេច ព្រះនរោត្តម សីហនុ នាទសវត្សរ៍ឆ្នាំ៨០ ក៏ ដូចជាសម័យសង្រ្គាមជាមួយប្រទេសសៀម ក្នុងតំបន់ព្រំដែនប្រាសាទតាមាន់ ស្រុកបន្ទាយអំពិលប្រែប្រួលប្រកប ដោយភាពអ៊ូអរជាមួយការប្រមូលផ្តុំរស់នៅ និងបង្កបង្កើនផលពីក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋទូទៅ។

លោក នាក់ វង់ បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា តំបន់ប្រាសាទតាមាន់នេះ ក្រោមការចង្អុល បង្ហាញ និង គំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ក្នុងការប្រែក្លាយតំបន់ព្រំដែនពីសមរភូមិប្រយុទ្ធទៅជាតំបន់សេដ្ឋ កិច្ចនោះ រាជរដ្ឋាភិ បាលបានចែកដីដល់កងទ័ព ៥០ម៉ែត្រ គុណនឹង ១០០ម៉ែត្រ។ បន្ទាប់មកលោក កែវ រតនៈ ក៏បានចាប់ផ្តើមបង្កបង្កើតភូមិដ្ឋាន និងកសាងផ្ទះសម្រាប់ក្រុមគ្រួសារកងទ័ពរស់នៅផងដែរ។

បច្ចុប្បន្នផ្ទះនៅក្នុងភូមិ ដែលមានឈ្មោះថា «តាមាន់សែនជ័យ» មានផ្ទះដែលសាងសង់រួចប្រមាណ ៣៣៩ខ្នង ដែលផ្ទះមួយខ្នងតម្លៃប្រមាណ ៣៩០០ដុល្លារ សម្រាប់ផ្ទះសាងសង់ពីឈើប្រក់ក្បឿង ហើយសម្រាប់ផ្ទះសាង សង់ពីសរសរថ្ម ជញ្ជាំងស្មាតប៊ត ប្រក់ក្បឿង ត្រូវចំណាយថវិកាប្រមាណ ៧៩០០ដុល្លារ។

ក្រៅពីផ្ទះរបស់ក្រុមគ្រួសារកងទ័ព ដែលសាងសង់ឡើងដោយអគ្គិសនីកម្ពុជា ភូមិតាមាន់សែនជ័យ ក៏មានការ សាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព និងទីអារាមផងដែរ។ ជាពិសេស បណ្តាញអគ្គិសនី ក៏បានរត់ចូលដល់ផងដែរ បច្ចុប្បន្នរង់ចាំតែការវិនិយោគក្នុងការតបណ្តាញចូលផ្ទះប្រជាពលរដ្ឋ តែប៉ុណ្ណោះ។ បើតាមលោក កែវ រតនៈ នៅឆ្នាំ២០១៦ខាងមុខ ក្រុមគ្រួសារកងទ័ពនឹងអាចបានប្រើជាមួយតម្លៃ អនុគ្រោះខ្ពស់ពីរាជរដ្ឋាភិបាល ពោលក្រុមគ្រួសារប្រើអស់ក្រោម ១០គីឡូវ៉ាត់ក្នុងមួយខែ ត្រូវបង់ថ្លៃតែ ៤០០រៀល ប៉ុណ្ណោះក្នុងមួយគីឡូវ៉ាត់។

បើតាមឧត្តមសេនីយ៍ត្រី នាក់ វង់ ក្រៅពីការទទួលបានប្រព័ន្ធហេដ្ឋារចនា និង ការអភិវឌ្ឍន៍ពីរាជរដ្ឋាភិបាលទៅ គ្រួសារកងទ័ព ក៏បាននិងកំពុងប្រែប្រួលជីវភាពល្អប្រសើរផងដែរ ជាមួយការប្រកបរបរធ្វើស្រែ ជាពិសេសការដាំ ដំឡូងមី។ បើតាមនាយឧត្តមសេនីយ៍ នាក់ វង់ គ្រួសារកងទ័ពមួយគ្រួសារ អាចដាំដំឡូងបានប្រមាណ ១០តោន ដែលអាចរកប្រាក់កម្រៃបានប្រមាណពី ៧០០ដុល្លារ ទៅ១.០០០ពាន់ដុល្លារក្នុងមួយរដូវ ដែលដំឡូងទាំងអស់ ត្រូវបានលក់ទៅកាន់ប្រទេសថៃ ក្នុងមួយគីឡូតម្លៃ ៥ ទៅ ៥,២បាត។

អ្នកស្រី មាន់ ស៊ុប បានបង្ហាញអារម្មណ៍រីករាយជាមួយការអភិវឌ្ឍន៍ ដែលកើតចេញពីការគិតគូររបស់រាជរដ្ឋាភិ បាល ជាពិសេសគោលនយោបាយផ្តល់ដី និងផ្ទះនេះតែម្តង ព្រោះកាលពីកន្លងទៅ អ្នកស្រីរស់នៅតែក្នុងខ្ទមជួប ការលំបាកជាខ្លាំង។

ទោះបីការរស់នៅរបស់លោកស្រី បានធូរធារបន្តិចក្តី តែបច្ចុប្បន្នអ្នកស្រីនៅជួបការលំបាក ព្រោះខ្វះប្រព័ន្ធទឹកប្រើ ប្រាស់។ អ្នកស្រី ក៏បានស្នើឲ្យរាជរដ្ឋាភិបាលជួយដោះស្រាយលើបញ្ហានេះផងដែរ។

បញ្ហាទឹកនេះ បើតាមឧត្តមសេនីយ៍ នាក់ វង់ បានបញ្ជាក់ថា បច្ចុប្បន្នទឹកស្អាតដែលបានកែច្នៃនៅជើងភ្នំប្រាសាទ តាមាន់ អាចបង្ហូចែកចាយប្រជាពលរដ្ឋប្រើប្រាស់បាន តែដោយសារខ្វះការវិនិយោគប្រព័ន្ធទុយោ ទើបមិនអាចបង្ហូទឹកចែកចាយប្រជាពលរដ្ឋប្រើប្រាស់បាន។

ជារួមតំបន់ព្រំដែនខេត្តឧត្តរមានជ័យ តាមជួរភ្នំដងរ៉ែក បច្ចុប្បន្ននេះ បាននិងកំពុងប្រែក្លាយជាតំបន់សេដ្ឋកិច្ច ដូច ការបញ្ជាក់របស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថា សម្តេចនឹងលុបលេណដ្ឋាន ហើយប្រែក្លាយ តំបន់សមរភូមិប្រយុទ្ធតាមជាយដែន ឲ្យក្លាយជាតំបន់អភិវឌ្ឍន៍ និង ការវិនិវិយោគ៕


ស្នងការខេត្តក្រចេះ ជួបសំណេះសំណាល ជាមួយនគរបាល នារីចំនួន៥៤រូប ដើម្បីអបអរសាទរ ទិវាសិទ្ធិនារីអន្តរជាតិ៨ មិនា

$
0
0

ក្រចេះ ៖ ក្រោមប្រធានបទ ដំណើរឆ្ពោះទៅមុខ «ស្ត្រីកម្ពុជាក្រោម សិទ្ធិស្រ្តីពិភពលោក ឆ្នាំ១៩៩៥» និង អបអរសាទរ ខួបលើកទី១០៤ នៃទិវាអន្តរជាតិនារី៨មិនា ឆ្នាំ២០១៥ នៅរសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥ នៅស្នងការដ្ឋាន នគរបាលខេត្តក្រចេះ បានធ្វើ ពិធីជួបសំណេះសំណាល ជាមួយនគរបាលនារីចំណុះ ឲ្យស្នងការដ្ឋាន នគរបាលខេត្ត ទាំងចំនួន៥៤រូប ។

មានមិតិសំណេះសំណាល ជាមួយ នារីនគរបាល ទាំងអស់ចំនួន៥៤រូប ដែលកំពុងបំរើ ការងារនៅតាម បណ្តា ប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋាន នគរបាល ស្រុក-ក្រុង និងស្នងការដ្ឋាន នគរបាលខេត្តតាំងពីថ្នាក់មន្រ្តី ដល់ថ្នាក់នាយការិយាល័យ លោក ឧត្តមសេនីយ៏ត្រី លន់ សុផាត ស្នងការនគរបាលខេត្ត បានសម្តែងនូវ ការកោតសសើរ និងលើកទឹកចិត្តដល់ នគរបាលនារី ដែកបានលះបង់កម្លាំងកាយ និងកម្លាំងចិត្ត ខិតខំ បំរើការងាររបស់ខ្លួនជូន អង្កភាព កន្លងមកក៏ដូចជាបច្ចុប្បន្ននេះ។

លោកឧត្តមសេនីយ៍ត្រី លន់  សុផាត ស្នងការ នគរបាលខេត្ត ក៏បានលើកឡើងពីការ យកចិត្តទុកដាក់ ចំពោះ សិទ្ធិនារី ពីសំណាក់ថ្នាក់ដឹកនាំ អគ្គស្នងការនគរបាលជាតិថ្នាក់ដឹក នាំក្រសួងមហាផ្ទៃ និង ការយកចិត្តទុក ដាក់របស់រាជរដ្ឋាភិបាល ដែលតែងតែលើកកំពស់ សិទ្ធិនារីអន្តរជាតិ ដោយឡែក នៅកម្ពុជានារីត្រូវមានសិទ្ធិ និងតម្លៃការងារស្មើរបុរសដូចគ្នា។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត ក៏បាននាំយកនូវសម្ភារៈប្រើ ប្រាស់មួយចំនួន ចែកជូនដល់នគរបាលនារី ក្នុងម្នាក់ទទួលបាន សារុងមួយ និងថវិកា ចំនួន៥ម៉ឺនរៀល ជាការលើកទឹកចិត្ត និងជំរុញបន្ថែមលើកតព្វកិច្ចការងាររបស់នគរបាល នារីលើកិច្ចការងារក្នុងអង្គភាព៕

លោកឧត្តមសេនីយ៍ លន់ សុផាន ប្រគល់ថវិកា ជូននគរបាលជានារី

លោក​ទេសរដ្ឋ​មន្ត្រី ​ស៊ុន ចាន់ថុល អញ្ជើញ​បញ្ចុះ​បឋមសិលា​ កសាង​អគារ​សិក្សា​១ខ្នង ​តម្លៃជាង​៦ម៉ឺន​ដុល្លារ​នៅស្រុក​កោះធំ

$
0
0

កណ្តាល៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល  រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង ប្រធានគណៈអចិន្រ្តៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកកោះធំ និង ជាប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកកោះធំ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា កសាង អគារសិក្សា ០១ខ្នង ៦បន្ទប់ នៅសាលាបឋមសិក្សា វត្តជ្រុងរមាស ភូមិកំពង់កុង ឃុំកំពង់កុង ។

សមិទ្ធផលមួយថ្មី ជាចំណងដៃដ៏ពិសិដ្ឋ ដែលធ្វើពិធីបញ្ចុះបឋមសិលាចាប់ផ្តើម កសាងនាពេលនេះគឺ អគារសិក្សា ០១ខ្នង ៦បន្ទប់ នៅទីនេះ សរុបអស់ថវិកាចំនួន ៦៦,០០០ ដុល្លារអាមេរិក ដើម្បីផ្តល់នូវគុណតម្លៃ សម្រាប់ក្មួយៗ បន្តការសិក្សារៀនសូត្រ សម្រាប់ជាអ្នកបន្តវេនទៅថ្ងៃអនាគត ជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិ។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានោះ លោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជម្រាបជូនអង្គពិធីថា ការវិវត្តន៍ទាំងឡាយ ក្រោមការជួមឧបត្ថមគាំទ្រ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីជាប្រមុខដឹកនាំ បានធ្វើឲ្យស្រុកកោះធំទទួលនៅការគាំទ្រទាំងស្មារតី សម្ភារៈ ថវិកា ទាំងក្នុងការស្តារ និង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់, ប្រព័ន្ធធារាសាស្រ្ត, មន្ទីរពេទ្យ, វត្តអារាម ការដោះស្រាយគោលនយោបាយសំខាន់ៗ ជូនប្រជាពលរដ្ឋក្រីក្រ ដែលទាំងអស់នេះសុទ្ធតែ បានរួមចំណែកយ៉ាងសកម្ម ធ្វើឲ្យស្រុកកោះធំ មានការប្រែមុខមាត់ថ្មី មានសន្តិភាព សុវត្ថិភាព សោភ័ណភាព និង ការអភិវឌ្ឍន៍យ៉ាងពិតប្រាកដ។

ជាក់ស្តែងរហូដល់ពេលនេះ ស្រុកធំទាំងមូល មានអគារសិក្សាសរុប ១៦៧ខ្នង ៧៦០បន្ទប់ ក្នុងនោះជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានចំនួន ៦៧ខ្នង ៣៥១បន្ទប់ ស្មើនឹង ៤៦% នៃចំនួនអគារសិក្សា ទូទាំងស្រុក បានកំពុងមានតម្លៃប្រើប្រាស់រហូតបច្ចុប្បន្ន។

លោកបន្ថែមថា រាល់សមិទ្ធផល ដែលសម្រេចបានដោយ ជោគជ័យខាងលើ នោះគឺពិតជាដោតមានការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចទាំង ៣ ដែលមាន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីជាមគ្គុទេសដ៏ឆ្នើម បានធ្វើឲ្យប្រទេសជាតិ មានសន្តិភាពពេញលេញ នាំមកនូវការអភិវឌ្ឍន៍ លើគ្រប់វិស័យទូទាំងប្រទេសដូចជា ស្រុកកោះធំនាពេលបច្ចុប្បន្ននេះ ដែលមានការរីកចម្រើនគួរឲ្យកត់សម្គាល់ បើប្រៀបធៀប រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ចំពោះសម្តេចទាំង៣ និង សូមនប្រសិទ្ធពរជ័យជូនសម្តេចទាំង៣ មាន សុខភាពល្អបរិបូរណ៍ សម្រេចជោគជ័យក្នុងការបំពេញបេសកកម្មជូនជាតិមាតុភូមិកម្ពុជា ឲ្យឆ្ពោះទៅមុខក្នុងសុខសន្តិភាព និង ការអភិវឌ្ឍន៍ ជារៀងរហូត៕

លោក ហ៊ុន ម៉ាណែត៖ គោលនយោបាយ របស់​រាជរដ្ឋាភិបាល គឺអភិវឌ្ឍ​ដោយផ្ទាល់និង ដោយ​ប្រយោលដើម្បី ប្រជាពលរដ្ឋ និង​កូនចៅ​ជំនាន់ក្រោយ

$
0
0

នៅព្រឹកថ្ងៃទី ០៧ ខែមិនា ឆ្នាំ២០១៥  ព្រះវិហារ និងសមិទ្ធិផលនានា ក្នុងវត្តមង្គលបពិត្រ ហៅវត្តក្តុលស្ថិតនៅ ឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានប្រារព្វពិធីបញ្ចុះ ខណ្ឌសីមាក្រោម អធិបតីភាព លោក ហ៊ុន ម៉ាណែត តំណាងដ៌ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងមានការអញ្ជើញ ចូលរួមពីសំណាក់ អជ្ញាធរខេត្ត ព្រះសង្ឃ លោកគ្រួ អ្នកគ្រូ សិស្សានុសិស្ស យុវជន ប្រជាពលរដ្ឋ សប្បុរស ជនជាង៣០០០    នាក់។

លោក   អ៊ួ សំអួន អភិបាលនៃគណៈអភិបាលខេត្ត កំពង់ស្ពឺបានលើកឡើងពី សភាពការណ៍ទូទៅ និងការអភិវឌ្ឍ នៅក្នុងខេត្តដោយបានបញ្ជាក់ថា ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល សមិទ្ធិផល ជាច្រើនទាំងផ្នែកពុទ្ធចក្រ និងអណាចក្រវបានកសាង ឡើងជាច្រើននៅក្នុងខេត្ត ជាក់ស្តែង ព្រះវិហារ និងសមិទ្ធិផលនានាក្នុងវត្តមង្គលបពិត្រ ហៅវត្តក្តុលនាពេលនេះ ដែលកើតចេញពី សទ្ធាជ្រះថ្លាពីសំណាក់ សប្បុរសជនទាំង ក្នុងនិង ក្រៅប្រទេស ព្រះសង្ឃគណកម្មាការវត្ត និងប្រជាពលរដ្ឋ។ ឯកឧត្តមបានបញ្ជាក់ថា ខេត្តកំពង់ស្ពឺទើបតែ មានសុខសន្តិភាព និងការអភិវឌ្ឍ ពេញលេញ ក្នុងរយៈពេលតែជាង ១០ឆ្នាំប៉ុណ្ណោះ ហើយសុខសន្តិភាព និងការអភិវឌ្ឍនេះ បានធ្វើឱ្យប្រជាពលរដ្ឋ និងកូនចៅប្រជាពលរដ្ឋ មានជីវភាពធូរធា តាមរយៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការប្រកបរបរកសិកម្ម និងការបង្កើតឱ្យមាន ឱកាសការងារ ផ្នែកឧស្សាហកម្មជាច្រើន។

លោក ហ៊ុន ម៉ាណែត មានប្រសាស៍ថា ការរីកចំរើនទាំងផ្នែកពុទ្ធចក្រ និងអណាចក្រគឺជា សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដែលសមិទ្ធិផលទាំងនេះ បានមកពីការចូលរួម ចែករំលែកថវិកាសាងសង់ ដោយសទ្ធាជ្រះថ្លា ពីសំណាក់សប្បុរសជន ចូលរួមជាមួយរាជរដ្ឋាភិបាល កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន ជាច្រើនដើម្បីបំរើឱ្យផ្នែកពុទ្ធចក្រ និងអាណាចក្រស្របពេល ដែលប្រទេសជាតិមាន សន្តិភាព ស្ថេរភាព និង អភិវឌ្ឍ។

លោក  បញ្ចាក់ថា គោលនយោបាយ របស់ រាជរដ្ឋាភិបាលកម្ពុជាគឺ អភិវឌ្ឍដោយផ្ទាល់និង ដោយប្រយោលដើម្បី ប្រជាពលរដ្ឋនិងកូនចៅ ជំនាន់ក្រោយតាមរយៈការ កសាងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មណ្ឌលសុខភាព ផ្លូវថ្នល់ អគ្គីសនីនិងសមិទ្ធិផល ជាច្រើនទៀតដែលបានកសាង នៅលើទឹកដីខេត្តកំពង់ស្ពឺ និងតាមរយៈការបង្កើតឱ្យ មានឱកាសការងារសំរាប់កូនចៅ ប្រជាពលរដ្ឋផ្នែកឧស្សាហកម្ម ជាច្រើនដែលអាចឱ្យពួកគេ មានឱកាសអាចរកចំណូល បានរាប់លានដុល្លាក្នុងមួយឆ្នាំៗ នៅទូទាំងខេត្ត ។ លោកបានបន្តថា ស្របពេលប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើការសម្របសម្រួល ជាមួយវិស័យឯកជនដោយ គិតគូពីជីវភាព និងសុខភាពការងារ របស់កម្មករ កម្មការនី តាមរយៈការតំឡើង ប្រាក់បៀវត្សជាតំណាក់កាល។

លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ អជ្ញាធរគ្រប់លំដាប់ថ្នាក់និង ប្រជាពលរដ្ឋដែលបានចូលរួម រក្សាបានសុខសន្តិភាព ស្ថេរភាពសង្គម និងសំណូមពរឱ្យអជ្ញាធរ ទាំងអស់បន្តពង្រឹងការផ្តល់ សេវារសាធារណជូនដល់ ប្រជាពលរដ្ឋឱ្យកាន់តែ មានប្រសិទ្ធភាពខ្ពស់។ លោក ហ៊ុន ម៉ាណែត ក៍បានបានបំពាក់គ្រឿង ឥស្សរិយសជូនដល់ សប្បុរសជន និងប្រគេនថវិកាដល់ព្រះចៅ អធិការវត្តមង្គលបពិត្រ ហៅវត្តក្តុល និងបានប្រគល់អំណោយ មួយចំនួនដល់យាយជី តាជី លោកគ្រួ អ្នកគ្រូ សិស្សានុសិស្ស យុវជន កងកំលាំងប្រដាប់អាវុធ និងបានកាត់ឬសសី មាសម្ពោធឆ្លងព្រះវិះហារថ្មី និងសម្ពោធសមិទ្ធិផលនានា នៅក្នុងទីអារាមនេះចាប់ពី ពេលនេះតទៅ៕

Huawei បានងាករកការ ចាប់ដៃគូវិនិយោគទុន ជាមួយក្រុមហ៊ុន បច្ចេកវិទ្យាទំនើបរបស់ UAE

$
0
0

ឌូបៃ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៥ថា ក្រុមហ៊ុនអេឡិច ត្រូចយក្ស របស់ចិន Huawei បានងាករកការចាប់ដៃគូវិនិយោគទុន ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាទំនើបរបស់UAE (សហភាពអារ៉ាប់រួម) ឈ្មោះ Etisalat ក្នុងការស្ថាបនាបណ្តាញស្ថាបយ្យកម្មរួមគ្នា ដែលនឹងត្រូវបញ្ចប់នៅឆ្នាំ ២០២០ ។

ក្រុមហ៊ុន Huawei និង Etisalat មានបំណងចង់រួមកម្លាំងគ្នាក្នុងការកសារបណ្តាញនៅឆ្នាំ២០២០ ដែលនេះ ជាទស្សនវិស័យមួយ ដែលជាការរួមគ្នាបង្កើនសន្ទុះវិស័យបច្ចេកវិទ្យាដំបូង ក្នុងនោះមានរៀបចំបណ្តាញ ការកំណត់នូវបណ្តាញសហ្វវែរ បណ្តាញល្បឿននៃអ៊ុលត្រា ទំនាក់ទំនង និងបច្ចេកវិទ្យាជាច្រើនមុខទៀត ។

ក្រុមហ៊ុនទាំងពីរបានចេញសេចក្តីប្រកាសព័ត៌មានមួយរូមគ្នាដែលមានខ្លឹមសារថា "អ្នកប្រើប្រាស់ចុងក្រោយ នឹងអាចមាន សមត្ថភាពក្នុងការទទួលយកភាពរីករាយ ជាមួយព័តមាន និងបច្ចេកវិទ្យាទំនាក់ទំនង ។ ការផ្តល់សេវាកម្មនានាកាន់តែបានឆាប់រហ័ស និងផ្តល់នូវគុណភាព រួមទាំងទទួលបានស្ថិរភាពដ៏រឹងមាំ" ។

សេចក្តីប្រកាសព័ត៌មានរួមបានបន្តថា "គោលគំនិតនៃការបង្កើតបណ្តាញនៅឆ្នាំ២០២០ គឺត្រូវបានកំណត់ជាផ្លូវ ការ ក្នុងអំឡុងពេលធ្វើមហាសន្និបាតចល័តពិភពលោក នៅបាសេឡូណា ដែលកិច្ចការងារនេះ បានចូល ជាធរមាន កាលពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែមីនាកន្លងមកនេះ" ។

ក្រុមហ៊ុន Etisalat ត្រូវបានគេដឹងថា ជាក្រុមហ៊ុនមួយដែលមានឈ្មោះបោះសម្លេងខ្លាំងក្លានៅ UAE ហើយក្រុម ហ៊ុន Hauwei ជាអ្នកដែលគាំទ្រដល់គម្រោងការនេះ ក្នុងនោះក្រុមហ៊ុនក៏បានគ្រោងធ្វើកិច្ច សហប្រតិបត្តិការ ជាមួយគ្នា ដើម្បីរុករក និងពង្រីកនូវការផ្តល់សេវាកម្មអ៊ីនធើណេត 5G ចល័តទៀតផង ៕

ស្នងការខេត្ត បន្ទាយមានជ័យ ជំរុញឲ្យចុះ ល្បាតការពារ សន្តិសុខតាមព្រំដែន

$
0
0

បន្ទាយមានជ័យ : ស្នងការ នគរបាលខេត្ត បន្ទាយមាន ជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានដាក់ផែនការ ឲ្យបង្កើនការចុះល្បាតជា ប្រចាំ នៅក្នុងភូមិសាស្ត្រតាម ខ្សែបន្ទាត់ព្រំដែន របស់អង្គ ភាពនីមួយៗ ក្នុងគោល បំណង បង្ការ និងទប់ស្កាត់ បទល្មើសមួយចំនួន ដែលអាចកើតមានឡើង ដូចជាការលួចឆ្លងដែនខុស ច្បាប់ ការលួចនាំចូល នាំចេញនូវទំនិញខុសច្បាប់ បញ្ហាគ្រឿងញៀន និងអំពើ ចោរកម្មជាដើម ។

លោកឧត្តមសេនីយ៍ស្នងការ បានណែនាំដល់មេបញ្ជាការ វរ:ការពារព្រំដែនទាំង៤ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដាក់វេណប្រចាំការ និងចុះយាមល្បាត រក្សាសន្តិសុខ សុវត្ថិភាព ក្នុងភូមិសាស្ត្ររបស់ ខ្លួនជូនប្រជាពលរដ្ឋ ។

ជាក់ស្តែងកាលពីវេលាម៉ោង ៨និង៣០បាទី ព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥នេះ លោក សេង សុខឡាង នាយរងប៉ុស្តិ៍ក្បាលស្ពាន នៃវរ:ការពារព្រំដែន៨៩១ បានដឹកនាំកម្លាំង៨នាក់ ប្រដាប់ដោយអាវុធអាកា ៧ដើម ដើរល្បាតតាមខ្សែ បន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រ របស់ខ្លួន ។ ជាលទ្ឋផលការ ចុះល្បាតរយ:ពេល១ម៉ោង ពេញ ដែលបានបញ្ចប់ទៅ នៅវេលា៩និង៣០នាទី នាព្រឹកថ្ងៃដដែលនេះ ពុំមានសភាពការអ្វីកើតឡើងមានភាព មិនប្រក្រតី និង គួរឲ្យកត់សម្គាល់នោះ ឡើយ ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ អាត់ ខែម ក៏បានដាក់ផែនការទៅការិយាល័យជំនាញ និងអធិការតាមបណ្តា ក្រុង ស្រុក ពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណ: តាមមូលដ្ឋានរបស់ខ្លួន ជូនប្រជាពលរដ្ឋ ជាពិសេស នោះ ការទប់ស្កាត់ បទល្មើសនានា ដែលអាចកើតមានឡើង ដូចជាគ្រឿងញៀន និងចោរកម្មជាដើម ។

តាមរយ:យុទ្ឋនាការចុះល្បាតជាប្រចាំពីសំណាក់កម្លាំង នគរបាលនៅតាមមូលដ្ឋាន នានានោះ បានធ្វើឲ្យ ប្រជាពលរដ្ឋ នៅក្នុងខេត្តមានភាពកក់ក្តៅ និងជឿទុកចិត្តមកលើកម្លាំង នគរបាល សម្រាប់ការរស់នៅ និងប្រកបមុខរបរប្រចាំថ្ងៃ។

ចាប់ខ្លួនមន្រ្តី ក្រសួងព័ត៌មាន ពីបទប្រើប្រាស់ ស្លាកលេខ និងឯកសណ្ឋាន នគរបាលក្លែងក្លាយ

$
0
0

កណ្តាល៖ សមត្ថកិច្ចខេត្តកណ្តាល បានឱ្យដឹងថា នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៥នេះ កម្លាំងសមត្ថកិច្ច ចម្រុះបានឃាត់ខ្លួន បុរសម្នាក់ជាមន្រ្តីនៅក្រសួង ដែលបានបន្លំប្រើប្រាស់ស្លាកលេខរថយន្ត និង ឯកសណ្ឋាន នគរបាលក្លែងក្លាយ ។

ការឃាត់ខ្លួននេះ បានធ្វើឡើង នៅចំណុចកំពង់សាឡាងអ្នលឿង ត្រើយខាងលិច ស្ថិតនៅក្នុង ភូមិកំពង់ចំលង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។ បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនល្មើស ឈ្មោះ អូន ភាព អាយុ៤៧ឆ្នាំ នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ជាអ្នកថតរូបនៅ ក្រសួងព័ត៌មាន ។

ប្រតិបត្តិការនេះ សមត្ថកិច្ច ក៏បានដកហូតវត្ថុតាងមួយចំនួន រួមមាន រថយន្តកាម៉ារីបាឡែន ពណ៌ខ្មៅ ស្លាកលេខ នគរបាល 2-7272 មួយគ្រឿង ជារថយន្តគេចពន្ធ , អាវុធខ្លី ប៉េអាម៉ាប់ ចំនួន០១ដើម គ្រាប់ចំនួន.០៥គ្រាប់ និងបង់០១, លុយដុល្លារចំនួន.៩០០ដុល្លារ, លុយរៀល៦.៨០០រៀល រួមជាមួយវត្ថុតាំងមួកនគរបាល មួកយោធា និងអាវនគរបាលពណ៌សដៃវែង ពាក់សិក្ត៣. ចំនួន១ផងដែរ៕

លោក ហ៊ុន ម៉ាណែត៖ គោលនយោបាយ របស់រាជរដ្ឋាភិបាល កម្ពុជា គឺអភិវឌ្ឍដោយផ្ទាល់ និងដោយប្រយោល ដើម្បីប្រជាពលរដ្ឋ និងកូនចៅ ជំនាន់ក្រោយ

$
0
0

នៅព្រឹកថ្ងៃទី ០៧ ខែមិនា ឆ្នាំ២០១៥ ព្រះវិហារ និងសមិទ្ធិផលនានា ក្នុងវត្តមង្គលបពិត្រ ហៅវត្តក្តុលស្ថិតនៅ ឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានប្រារព្វ ពិធីបញ្ចុះខណ្ឌសីមាក្រោមអធិបតីភាព លោក ហ៊ុន ម៉ាណែត តំណាងដ៌ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែននិងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែននិងមានការអញ្ជើញ ចូលរួមពីសំណាក់ អជ្ញាធរខេត្ត ព្រះសង្ឃ លោកគ្រួ អ្នកគ្រូ សិស្សានុសិស្ស យុវជន ប្រជាពលរដ្ឋ សប្បុរសជន ជាង៣០០០នាក់។

ឯកឧត្តម អ៊ួ សំអួន អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងពីសភាពការណ៍ទូទៅ និងការ អភិវឌ្ឍ នៅក្នុងខេត្តដោយបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល សមិទ្ធិផលជាច្រើនទាំងផ្នែក ពុទ្ធចក្រនិងអណាចក្រវបានកសាងឡើងជាច្រើននៅក្នុងខេត្ត ជាក់ស្តែង ព្រះវិហារ និងសមិទ្ធិផលនានាក្នុង វត្តមង្គលបពិត្រ ហៅវត្តក្តុលនាពេលនេះ ដែលកើតចេញពីសទ្ធាជ្រះថ្លាពីសំណាក់ សប្បុរសជនទាំងក្នុង និងក្រៅ ប្រទេស ព្រះសង្ឃគណកម្មាការវត្តនិងប្រជាពលរដ្ឋ។ ឯកឧត្តមបានបញ្ជាក់ថា ខេត្តកំពង់ស្ពឺទើបតែមានសុខ សន្តិភាពនិងការអភិវឌ្ឍពេញលេញក្នុងរយៈពេលតែជាង១០ឆ្នាំប៉ុណ្ណោះ ហើយសុខសន្តិភាពនិងការអភិវឌ្ឍនេះ បានធ្វើឱ្យប្រជាពលរដ្ឋ និងកូនចៅប្រជាពលរដ្ឋមានជីវភាពធូរធា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ការ ប្រកបរបរកសិកម្ម និងការបង្កើតឱ្យមានឱកាសការងារផ្នែកឧស្សាហកម្មជាច្រើន។

លោក ហ៊ុន ម៉ាណែត មានប្រសាស៍ថា ការរីកចំរើនទាំងផ្នែកពុទ្ធចក្រ និងអណាចក្រ គឺជាសេចក្តី ត្រូវការរបស់ ប្រជាពលរដ្ឋដែលសមិទ្ធិផលទាំងនេះ បានមកពីការចូលរួមចែករំលែកថវិកា សាងសង់ដោយសទ្ធាជ្រះថ្លា ពីសំណាក់សប្បុរសជនចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា កសាងហេដ្ឋារចនាសម្ព័នជាច្រើន ដើម្បីបំរើឱ្យ ផ្នែកពុទ្ធចក្រនិងអាណាចក្រស្របពេលដែលប្រទេសជាតិមាន សន្តិភាព ស្ថេរភាព និង អភិវឌ្ឍ។

លោកបញ្ចាក់ថា គោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជាគឺ អភិវឌ្ឍដោយផ្ទាល់ និងដោយប្រយោល ដើម្បី ប្រជាពលរដ្ឋនិងកូនចៅជំនាន់ក្រោយ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មណ្ឌលសុខភាព ផ្លូវថ្នល់ អគ្គីសនី និងសមិទ្ធិផលជាច្រើនទៀត ដែលបានកសាងនៅលើទឹកដីខេត្តកំពង់ស្ពឺ និងតាមរយៈការ បង្កើតឱ្យមានឱកាសការងារសំរាប់កូនចៅ ប្រជាពលរដ្ឋផ្នែកឧស្សាហកម្មជាច្រើន ដែលអាចឱ្យពួកគេមានឱកាស អាចរកចំណូលបានរាប់លានដុល្លាក្នុងមួយឆ្នាំៗនៅទូទាំងខេត្ត ។ លោកបានបន្តថា ស្របពេលប្រទេសជាតិមាន សុខសន្តិភាពនិងការអភិវឌ្ឍរាជរដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើការសម្របសម្រួលជាមួយវិស័យឯកជនដោយ គិតគូពីជីវភាព និងសុខភាពការងាររបស់កម្មករ កម្មការនី តាមរយៈការតំឡើងប្រាក់បៀវត្សជាតំណាក់កាល។

លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណអជ្ញាធរគ្រប់លំដាប់ថ្នាក់និង ប្រជាពលរដ្ឋដែលបានចូលរួមរក្សាបាន សុខសន្តិភាព ស្ថេរភាពសង្គម និងសំណូមពរឱ្យអជ្ញាធរទាំងអស់បន្តពង្រឹងការផ្តល់ សេវារសាធារណជូន ដល់ ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

តមក ឯកឧត្តម ហ៊ុន ម៉ាណែត ក៍បានបានបំពាក់គ្រឿងឥស្សរិយសជូនដល់សប្បុរសជន និងប្រគេនថវិកា ដល់ ព្រះចៅអធិការវត្តមង្គលបពិត្រ ហៅវត្តក្តុល និងបានប្រគល់អំណោយមួយចំនួនដល់យាយជី តាជី លោកគ្រួ អ្នកគ្រូ សិស្សានុសិស្ស យុវជន កងកំលាំងប្រដាប់អាវុធនិងបានកាត់ ឬសសីមាសម្ពោធឆ្លងព្រះវិះហារថ្មី និង សម្ពោធសមិទ្ធិផលនានានៅក្នុងទីអារាមនេះចាប់ពីពេលនេះតទៅ៕


នគរបាល​ប្រឆាំង​បទល្មើស​ សេដ្ឋកិច្ច​ខេត្ត​មណ្ឌលគីរី ចាប់​រថយន្ត​ឡង់គ្រីស័រ ៣គ្រឿង ដក​ហូត​ឈើ​ប្រណីត ៣០ដុំ

$
0
0

មណ្ឌលគីរី: កម្លាំងនគរបាល ការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគីរី បានបើក ប្រតិបត្តិការចុះបង្ក្រាប ការដឹកជញ្ជូន ឈើប្រណីត ដោយឃាត់រថយន្តឡង់គ្រីស័រ ចំនួន ៣គ្រឿង កាលពីវេលា ម៉ោង៨ព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅភូមិពូទ្រូលើ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី ។

ប្រតិបត្តិការចុះបង្ក្រាបការ ដឹកជញ្ជូនឈើប្រណីតពី សំណាក់ឈ្មួញ តាមរយ:ការ ប្រើរថយន្តឡង់គ្រីស័រ ទាំង៣ គ្រឿងខាងលើនេះ បានធ្វើឡើង ក្រោមការបញ្ជា ផ្ទាល់ពីសំណាក់ស្នងការ នគរបាលខេត្ត លោកឧត្តមសេនីយ៍ ញ៉ែម វ៉ាន់នី ដោយដកហូតឈើ សរុប ៣០ដុំ ។

ប្រធានការិយាល័យកណ្តាល ប្រឆាំងបទល្មើស ខេត្តមណ្ឌលគីរី លោក ជិន សុឃុន បានបញ្ជាក់នៅក្នុង របាយការណ៍ថា រថយន្តឡង់ គ្រីស័រ ទាំង៣គ្រឿង រួមមាន ទី១ប្រភេទចង្កូតស្តាំ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2S-9293 ផ្ទុកឈើចំនួន ៨ដុំ ។ ទី២ប្រភេទចង្កូតស្តាំ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2C-9965 ផ្ទុកឈើចំនួន ១១ដុំ និងទី៣-ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2S-9378 ផ្ទុកឈើចំនួន ១១ដុំ ។

លោក ជិន សុឃុន បានបញ្ជាក់ទៀតថា ក្រោយប្រតិបត្តិការបង្ក្រាប វត្ថុតាងខាងលើ ទាំងរថយន្ត ទាំងឈើប្រណីតត្រូវបាន កម្លាំងជំនាញបញ្ជូនទៅរក្សា ទុក នៅស្នងការដ្ឋាននគរ បាលខេត្ត ជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី ។

សម្រាប់ប្រតិបត្តិការបង្ក្រាប រថយន្តដឹកឈើប្រណីតទាំង ៣គ្រឿងនេះ សមត្ថកិច្ចពុំ បានឃាត់ខ្លួនជនណាម្នាក់ នោះឡើយ ។ តាមមន្ត្រីនគរ បាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានអោយដឹងថា ក្រោយពីទទួលបានព័ត៌មាន ស្តីពីការដឹកជញ្ជូនឈើប្រណីតតាមរយ:រថយន្តឡង់គ្រីស័រទាំង៣គ្រឿងរួចមក ការិយាល័យជំនាញ បានទទួលបញ្ជាភ្លាមៗពីស្នង ការខេត្ត ចុះទៅបង្ក្រាប ជាក់ស្តែងតែម្តង៕

នគរបាល​ក្រសួង​មហាផ្ទៃ​​ ចុះ​បង្ក្រាប​គ្រឿងញៀន​ នៅ​តំបន់​ បឹងស្នោ​ឃាត់ខ្លួន​ ជនល្មើស​ ៣នាក់ និង​ថ្នាំញៀន​មួយ​ចំនួនធំ​

$
0
0

-ប្រជាពលរដ្ឋរិះគន់ពីភាព កំសោយលើការបង្ក្រាបបទ ល្មើសរបស់អធិការខណ្ឌច្បារអំពៅ

ភ្នំពេញ: កម្លាំងនគរបាល ការិយាល័យ នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដឹកនាំដោយ ព្រះអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ លោក ហុឹង ប៊ុនថន នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥នេះ បានចុះបង្ក្រាបករណីជួញដូរ គ្រឿងញៀនដ៏ធំមួយស្ថិតនៅ ផ្ទះលេខ១២៣ ផ្លូវA15 ក្នុងបុរីមួយកន្លែង ភូមិបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយឃាត់ ខ្លួនជនល្មើស ៣នាក់ និងថ្នាំញៀន ប្រភេទមេតំហ្វេតាមីនមួយចំនួនធំ ។

យោងតាមប្រភពព័ត៌មាន ពីមន្ត្រីនគរបាល ដែលចូលរួមប្រតិបត្តិកាតចុះបង្ក្រាបករណីជួញដូរគ្រឿង ញៀនខាងលើនេះ បានអោយដឹងថា ក្រោយពី ទទួលបានព័ត៌មានសម្ងាត់ ថាមានករណីជួញដូរថ្នាំញៀន នៅចំណុចខាងលើ រួចមក កម្លាំងនគរបាល ដែកដឹកនាំ ដោយមន្ត្រីតុលាការនោះ បានចុះទៅបង្ក្រាបជាក់ស្តែង តែម្តង ។

យ៉ាងណាក៏ដោយ មិនទាន់ មានការបញ្ជាក់ពីលទ្ឋផល នៃប្រតិបត្តិការចុះបង្ក្រាប គ្រឿងញៀនដ៏ធំខាងលើនេះ ទេ ខណ:ដែលលោក សាន សុធី នាយរងការិយាល័យ មិនអាចទាក់ទងបានទេ ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ នៅក្នុងខណ្ឌច្បារអំពៅ បានរិះគន់ទៅលើភាពកំសោយរបស់អធិការនគរបាល ខណ្ឌ លោក អេម សារ៉ាវុធ ពីព្រោះបណ្តែតបណ្តោយ អោយបទល្មើសកើតមាន គ្រប់ទីកន្លែង ទាំងសកម្មភាព ចែកចាយគ្រឿងញៀន បទល្មើសចោរកម្ម ល្បែងសុីសង និងបញ្ហា អសកម្មជាច្រើនផ្សេងទៀត។

លោក អេម សារ៉ាវុធ ដែកគេ ដឹងថា ជាក្មួយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ នៅសាលារាជ ធានីភ្នំពេញ ចាប់តាំងពីត្រូវ បានតែងតាំងជាអធិការខណ្ឌ ច្បារអំពៅ រយ:ពេលប៉ុន្មាន ខែមកនេះ ហាក់បីដូចជាមិន បាបបញ្ចេញចំណាត់ការ បង្ក្រាបបទល្មើសនៅក្នុង ខណ្ឌរបស់ខ្លួននោះឡើយ ក្រៅពីប្រើអោយកូនចៅទៅ យកលុយពីបទល្មើសទាំងនោះវិញ៕

ការប្រើ​ឧបករណ៍​​ នេសាទ​វាយអួន​ រុញ​ស៊ីប​ និង​អូស​យ៉ាំងកាវ កើតឡើង​យ៉ាង​ អាណា​ធិបតេយ្យ ក្នុង​ខេត្ត​កំពង់ឆ្នាំង

$
0
0

កំពង់ឆ្នាំងៈ ការប្រើឧបករណ៍ នេសាទវាយអួន រុញស៊ីប និងអូសយ៉ាំងកាវ គេសង្ឃឹមថានឹងត្រូវបាន បង្ក្រាបលែងមានវត្តមាន នៅលើផ្ទៃទឹកបឹង ទន្លេសាប នាដែននេសាទ ខេត្តកំពង់ឆ្នាំង ខណៈក្រោយ ថ្ងៃទី១៣ ខែកុម្ភៈ  ឆ្នាំ២០១៥ដោយមាន នាយខណ្ឌរដ្ឋបាលជលផល លោក សោម ភារុណ ។

ប៉ុន្តែសេចក្តីសង្ឃឹមរបស់ ប្រជានេសាទលក្ខណៈគ្រួសារ បែរជាខកចិត្តយ៉ាងខ្លាំង ព្រោះបច្ចុប្បន្នសកម្មភាពទាំងនោះនៅតែកើតមានបន្ត យ៉ាងអាណាធិបតេយ្យ យ៉ាងណាមិញ ការប្រើឧបករណ៍នេសាទទាំងនេះ ត្របានគេប្រទះឃើញ នៅចំណុចក្បាលកោះក្រញ៉ាន ក្បាលកោះក្អែរ និងក្បាលកោះចោរ និងសាច់ស្ពៃ ការប្រើឧបករណ៍ នេសាទាំងនោះជួនកាល ពួកគេវាយឆ្មក់ចូលទៅនេសាទ ក្នុងដែនអភិរក្សទៀតផង ។

ក្រោយពីលោក សេង ប៊ុនឈឿន អតីតនាយខណ្ឌរដ្ឋបាល ជលផលចូលនិវត្តន៍សកម្មភាព បទល្មើសនេសាទនៅក្នុងដែននេសាទ ខេត្តកំពង់ឆ្នាំង យ៉ាងអាណា ធិបតេយ្យ ដូចជាការនេសាទ ដោយចៃរ៉ាប្រើប្រាស់ ម៉ាស៊ីនខ្យល់ និងប្រើប្រាស់មងបង្ក្រាប បីជាន់ត្រូវបានគេឃើញ ប្រសេចប្រសាច ពេញផ្ទៃបឹងបឹងទន្លេសាប ខេត្តកំពង់ឆ្នាំង នេះបើយោងតាម សេចក្តីរាយការណ៍ និងអះអាង ពីប្រជានេសាទ លក្ខណៈគ្រួសារ ។

ពាក់ព័ន្ធករណីខាងលើនេះ នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង លោក សោម ភារុណ មិនទាន់អាចទំនាក់ទំនង សុំការអត្ថាធិប្បាយ បាននោះឡើយទេ នាថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៥នេះ ។ ដោយឡែក លោក ឈិន តួ ប្រធានក្រុមអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ប្រចាំខេត្តកំពង់ឆ្នាំង បានប្រាប់អោយដឹងថា ករណីនេសាទ ទាំងអម្បាលម៉ានខាងលើ ធ្វើទៅបានដោយសារអស្រ័យ យ៉ាងម៉ិចៗដឹងហើយ  ឯការនេសាទធំៗអស់ហើយ នៅតែតូចៗទេ ។

សូមរម្លឹកថា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានផ្តាំផ្ញើ និងលើកឡើង សូមអោយមុំន្ត្រី រដ្ឋបាលជលផល ជាពិសេសលោកនាយខណ្ឌ រដ្ឋបាលជលផល ដែលត្រូវប្រកាស តែងតាំងកាលពីថ្ងៃទី១៣ ខែកុម្ភៈ  ឆ្នាំ២០១៥កន្លងទៅនៅ សាលាខេត្តកំពង់ឆ្នាំង សូមខិតខំប្រឹងប្រែងបង្ក្រាប និងទប់ស្កាត់ អោយបាននូវបទល្មើស នេសាទគ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

ក្រុមចោរ​ប្លន់​ ៦នាក់ កាំភ្លើង អាកា​៦ដើម​ ចូលប្លន់​អាជីវករ​ផ្សារស្ទោង​ យក​អស់​រាប់សិប​​តម្លឹង​ ខណ:​អគ្គិភ័យ​ឆេះផ្ទះ​ស្នងការខ្ទេច

$
0
0

កំពង់ធំ: ក្រុមចោរប្លន់ ចំនួន ៦នាក់ ជិះម៉ូតូ ៣គ្រឿង ប្រដាប់ដោយកាំភ្លើងអាកា គ្រប់ដៃ កាលពីវេលាម៉ោង ៣និង៣០នាទី រសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥នេះ បានចូលទៅភ្ជង់ ប្លន់អាជីវករ លក់មាសប្តូរប្រាក់ នៅផ្សារ ស្ទោង ស្រុកស្ទោង ដោយយកអស់គ្រឿងអល្លង្ការាប់សិបតម្លឹង ហើយគេចខ្លួន ភ្លាមៗផងដែរ ខណ:ដែលកម្លាំងសមត្ថកិច្ច ជាច្រើននាក់ កំពុងតាមចាប់ ប្រផាប់ប្រភីង ។

នេះបើយោងតាមលោក គង់ វិមាន អភិបាលរងខេត្តកំពង់ ធំ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅរសៀលថ្ងៃ ដដែលនេះ ។ ខណ:ដែលមាន ករណីប្លន់ប្រដាប់អាវុធកើត ឡើង នៅផ្សារស្ទោង ស្រាប់តែអគ្គិភ័យ បានឆាបឆេះលំនៅឋាន របស់លោកស្នងការនគរបាលខេត្ត ឧត្តមសេនីយ៍ ជូ សំអាន ស្ថិតនៅទល់មុខស្នង ការដ្ឋាននគរបាលខេត្ត ក្រុងស្ទឹងសែន ។ ដូច្នេះលោកស្នងការត្រូវប្រឈមមុខដោះស្រាយបញ្ហា២ធំៗទាំងនេះ ក្នុងពេលតែមួយ ។

លោក គង់ វិមាន បានបញ្ជាក់ថា នៅវេលាម៉ោង ៣និង៣០នាទីនោះ ស្រាប់តែ មានក្រុមចោរប្លន់ ៦នាក់ ជិះម៉ូតូ ៣គ្រឿង ប្រដាប់ដោយកាំភ្លើងអាកា ៦ដើម បានចូលទៅភ្ជង់ក្រុម អាជីវករលក់មាសប្តូរប្រាក់ នៅផ្សារស្ទោង ដោយវាយបំបែកទូរមាស ចំនួន ៥ទូរ ។ លោក គង់ វិមាន បានបន្តថា ម្ចាស់តូបទី១ឈ្មោះឆង ឡូន, ទី២ឈ្មោះ ហុង ផារី, ទី៣ឈ្មោះ អុឹង ប៊ុនឆាយ ប្កន់អស់ផ្លាកទីន ១០ខ្សែ, ទី៤ឈ្មោះ អ៊ួន សុីចាន់ ជាម្តាយ និងទី៥ឈ្មោះ អុង សោហ៊ួយ ជាកូនស្រី អស់គ្រឿងអលង្ការ ជាង១០០តម្លឹង និងម៉ូតូសេ១២៥ ស៊េរី០១២ មួយគ្រឿង ។

តាមលោក គង់ វិមាន ក្រោយកើតហេតុ ក្រុមចោរ ទាំង៦នាក់ បានបើកម៉ូតូជិះ ចេញគេចខ្លួនទៅតំបន់វាល ក្រោមខណ:ដែលកម្លាំង សមត្ថកិច្ចជាច្រើននាក់ ទាំងនគរបាល និងអាវុធហត្ថ អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ បាននាំគ្នាជួយដេញតាមក្រុម ចោរទាំងនោះផងដែរ ។ ប៉ុន្តែគិតត្រឹមវេលាម៉ោង ៦ល្ងាចថ្ងៃដដែលនេះ មិនទាន់ បានចាប់ខ្លួនក្រុមចោរទាំងនេះទេ ។ ដោយឡែកផ្ទះរបស់ ស្នងការនគរបាលខេត្ត លោក ជូ សំអាន ឈើលើថ្មក្រោម ទំហំ ១៨គុណ១១ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះ ខណ:ដែលពុំមានអ្នកនៅក្នុង ផ្ទះ ប៉ុន្តែត្រូវបានកម្លាំង សមត្ថកិច្ច និងប្រជាពលរដ្ឋ នៅក្បែរនោះ ចេញជួយអន្តរាគមន៍វាញ់ពន្លត់ខណ:ដែលមូលហេតុពិតប្រាដក នៅមិនទាន់ដឹងនៅឡើយទេ៕

អ.ហ ខេត្ត​ស្ទឹងត្រែង​តាម​ ចាប់ប្តី​កំណាចបាញ់​សម្លាប់​ ប្រពន្ឋ​ដល់​ខេត្តរតនគីរី​

$
0
0

ស្ទឹងត្រែង: កម្លាំងអាវុធហត្ថ ខេត្តស្ទឹងត្រែង សហការជា មួយកម្លាំងអាវុធហត្ថ ខេត្តរតនគីរី បានបើកការ ស្រាវជ្រាវតាមចាប់បុរសជា ប្តី ដែលបានបាញ់សម្លាប់ ប្រពន្ឋរបស់ខ្លួន ដល់ខេត្តរតនគីរី នៅរសៀល ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥នេះ ក្រោយពីរត់គេចខ្លួន អស់រយ:ពេលមួយថ្ងៃ ។

មេបញ្ជាការអាវុធហត្ថខេត្ត ស្ទឹងត្រែង លោកឧត្តមសេនីយ៍ អៀង វណ្ឌឌី បានអោយដឹងថា ក្រោមការបញ្ជាពីសំណាក់ មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា រួចមក លោកបានដឹកនាំកម្លាំងជំនាញបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតតាមចាប់ ខ្លួនជននេះដល់ទឹកដីខេត្តរតនគីរី ។

ក្រោយពីការឃាត់ខ្លួននៅទីនោះ អាវុធហត្ថខេត្តស្ទឹងត្រែង កំពុងបំពេញនីតិវិធីនាំជននេះ ត្រឡប់ មកវិញ ដើម្បីកសាង សំណុំរឿង បញ្ជូនជននេះទៅកាន់ តុលាការផ្តន្ទាទោសតាមផ្លូវច្បាប់ ។ យ៉ាងណាក៏ដោយ មន្ត្រីអាវុធហត្ថ មិនទាប់បានបញ្ជាក់ពីអត្តសញ្ញាណ និងដំណើររឿង ដែលនាំអោយជននេះ ដាច់ចិត្តបាញ់សម្លាប់អតីត ភរិយារបស់ខ្លួន យ៉ាងសាហាវនោះ ។

សូមបញ្ជាក់ថា  អំពើឃាតកម្ម យ៉ាងសាហាវ មួយករណីទៀតហើយ នៅខេត្ដស្ទឹងត្រែង នោះគឺប្ដីបាញ់ សម្លាប់ភរិយា របស់ខ្លួន ចំនួន៣ គ្រាប់ បណ្ដាលឱ្យស្លាប់នៅលើ អង្រឹងក្នុងតូប លក់ខោអាវផ្សារស្ទឹងត្រែង កាលពីវេលា ម៉ោង២ រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥។

យោងតាមមន្ដ្រីនគរបាលខេត្ដស្ទឹងត្រែង បានឱ្យដឹងថា មូលហេតុដែលនាំឱ្យប្ដីបាញ់សម្លាប់ប្រពន្ធ៣ គ្រាប់ បណ្ដាលឱ្យ ស្លាប់មួយរំពេច ដោយគ្មានស្ដាយស្រណោះនោះ គឺផ្ដើមចេញ ពីការសុំរស់នៅជាមួយគ្នាវិញ តែប្រពន្ធមិនព្រម ក្រោយពីពួកគេបានបែកគ្នាអស់រយៈពេលមួយឆ្នាំមកនោះ ។ មន្ដ្រីនគរបាលបានបញ្ជាក់ទៀតថា ជន រងគ្រោះឈ្មោះរស្មី ស្រីខួច អាយុ២២ឆ្នាំ ដោយឡែកប្ដីមិន ទាន់ត្រូវបានបញ្ជាក់ពីអត្ដសញ្ញាណនៅឡើយទេ ។

តាមការបញ្ជាក់ពីសមត្ថកិច្ច ក្រោយពីបែកគ្នាអស់រយៈពេល១ឆ្នាំមកនោះ ដោយមិនទាន់ដឹងមូលហេតុ ស្រាប់តែបុរសជាប្ដី បានមករកប្រពន្ធរបស់ខ្លួនវិញ ដោយចង់រួមរស់នៅជាមួយគ្នា ដូចដើម ។

ប៉ុន្ដែស្ដ្រីជាភរិយាបានបដិសេធនិងមិនចង់រស់នៅជាមួយ ទើបធ្វើឱ្យជនសង្ស័យជាប្ដីនោះបាញ់ប្រហារនិងអាវុធខ្លី ចំនួន៣គ្រាប់ ខណៈដែលស្ដ្រីជាភរិយា កំពុងដេក លើអង្រឹង នៅតូបលក់ខោអាវក្នុង ផ្សារស្ទឹងត្រែង ទីរួម ខេត្ដស្ទឹងត្រែងតែម្ដង រួចហើយជនសង្ស័យបានរត់គេចខ្លួនបាត់ ។

ក្រោយការបាញ់ប្រហារ ប្រពន្ធរបស់ខ្លួន រួចមក បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទាំងប្រជាពលរដ្ឋ ទាំង អាជីវករនៅក្នុងផ្សារ និងសមត្ថកិច្ចបានចុះទៅកាន់ កន្លែងកើតហេតុពិនិត្យ និងអន្ដរាគមន៍ ហើយតាមចាប់ខ្លួន បុរសជាប្ដី ។ បច្ចុប្បន្នសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕

ប្រធាន ADB ធ្វើទស្សនកិច្ច នៅកម្ពុជាថ្ងៃ ១០-១១ មីនា

$
0
0

ភ្នំពេញ ៖ ប្រធានធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) លោក Takehiko Nakao នឹងធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ ថ្ងៃ ១០-១១ ខែមីនា ឆ្នាំ២០១៥ ដើម្បីបង្ហាញសុឆន្ទៈរបស់ខ្លួន ក្នុងការគាំទ្រ ដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ ADB  ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃចន្ទ ទី៩ ខែ មីនា ឆ្នាំ២០១៥ ឱ្យដឹងថា អំឡុងដំណើរទស្សនកិច្ចនេះ លោកប្រធាន ក៏នឹងចូលជួបពិភាក្សាការងារ និងសម្តែងការ គួរសម ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ហង់ ជួនណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី១០ ខែមីនា ។ ក្រៅពីនេះ លោកក៏នឹងទៅទស្សនកិច្ចគម្រោងមួយចំនួន របស់ ADB នៅជាយៗភ្នំពេញផងដែរ ។

នេះបើតាមការ បញ្ជាក់បន្ថែម របស់អ្នកស្រី រស់ សុធា មន្រ្តីព័ត៌មានរបស់ ADB ។  លោក Takehiko Nakao ក៏ធ្វើ សន្និសីទកាសែតមួយ នៅរសៀលថ្ងៃអង្គារ នៅស្នាក់ការ ADB ផងដែរ ៕

អភិបាល ខេត្ដកំពង់ធំ បើកកិច្ចប្រជុំជាបន្ទាន់ ពង្រឹងបញ្ហា សន្ដិសុខឡើងវិញ ក្រោយវាយ ប្លន់ទូមាស នៅផ្សារស្ទោង

$
0
0

-ក្រុមចោរប្លន់ យកអស់មាស និងបា្លទីន ជាង១៥០តម្លឹង និងលុយជិត៤ម៉ឺនដុល្លារ
កំពង់ធំ ៖ បន្ទាប់ពីមានករណីប្លន់ ទូមាសពីអាជីវករ នៅផ្សារស្ទោង យកអស់គ្រឿងអលង្ការាប់ សិបតម្លឹង និង លុយកាក់មួយចំនួនធំនោះ ប្រធានគណៈបញ្ជាការឯកភាព ខេត្ដកំពង់ធំ លោក អ៊ុត សំអន នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥នេះ បានបើកកិច្ចប្រជុំ មួយជាបន្ទាន់ នៅ សាលាខេត្ដ ដើម្បីពង្រឹងបញ្ហាសន្ដិសុខ ឡើងវិញ ជាពិសេស នៅតាមផ្សារ និងទីប្រជុំជន ។

កិច្ចប្រជុំនេះ បានធ្វើឡើងដោយមានការ ចូលរួមពីថ្នាក់ដឹកនាំខេត្ដ ស្នងការខេត្ដ មេ បញ្ជាការ អាវុធហត្ថ មេ យោធាខេត្ដ អធិការ តាមបណ្ដា ក្រុង-ស្រុក មេបញ្ជាការអាវុធហត្ថ តាមបណ្ដា ក្រុង-ស្រុក ព្រមទាំងក្រុម អាជីវករ រកស៊ីលក់មាស ប្ដូរប្រាក់មួយ ចំនួនផងដែរ ។

នៅក្នុង កិច្ចប្រជុំនេះ អភិបាលខេត្ដកំពង់ធំ បានដាក់ផែនការឱ្យ សមត្ថកិច្ចគ្រប់ជាន់ ថ្នាក់ ចាត់វិធានការ ជាបន្ទាន់លើការពង្រឹង បញ្ហាសន្ដិសុខ តាមរយៈការបំពាក់កាមេរ៉ា តាមទីផ្សារ និងទីប្រជុំ និង បន្ថែមកម្លាំង យាមល្បាតជាងមុន ។

ចំពោះករណីប្លន់ខាងលើនេះ មេបញ្ជាការ អាវុធហត្ថ ស្រុកស្ទោង លោក ឃុន ប៊ុនហូ បាន បញ្ជាក់ថា ជនរងគ្រោះ ទាំង៥នាក់ បាត់បង់ មាស ១១១ តម្លឹង បា្លទីន៤១តម្លឹង និងប្រាក់ដុល្លារ ៣៧០០០ដុល្លារ ព្រមទាំងម៉ូតូសេ ១២៥មួយ គ្រឿងផងដែរ ។

រហូតមកដល់ល្ងាច ថ្ងៃទី៩ ខែមីនា ឆ្នាំ ២០១៥នេះ កម្លាំងសមត្ថកិច្ចចម្រុះ របស់ខេត្ដ មិនទាន់ចាប់ខ្លួនបាន ជន សង្ស័យណាម្នាក់នៅឡើយទេ ។

យ៉ាងណាក៏ដោយ លោក អ៊ុត សំអន បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបាន នឹងកំពុងបន្ដ យកចិត្ដទុកដាក់តាម បង្ក្រាបក្រុមចោរប្លន់ទាំងនេះ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕


ពង្រាងច្បាប់ គ.ជ.ប ថ្មី ស្រាស់ផ្លូវកូន លោក កឹម សុខា ធ្វើជាសមាជិក គ.ជ.ប

$
0
0

ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី ដែលតាក់តែងឡើង ដោយគណ បក្សបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានធ្វើឲ្យមហិច្ឆតាលោក កឹម សុខា ចង់ដាក់កូនស្រី របស់ខ្លួន កញ្ញា កឹម មនោវិជ្ជា ជាសមាជិក គ.ជ.ប ក្លាយជាអសារបង់ ព្រោះច្បាប់ថ្មីនេះ បានចែងថា សមាសភាពមន្រ្តី គ.ជ.ប មិនត្រូវជាសហព័ទ្ធ ឬញាតិលោហិត ឬញាតិពន្ធរហូតដល់ថ្នាក់ទី៣ របស់ប្រធាន អនុប្រធាន គណបក្សនយោបាយ ណាមួយនោះឡើយ ។ ច្បាប់ គ.ជ.ប ថ្មី បានផ្តល់ឋានៈ និងបុព្វសិទ្ធិ ដល់ប្រធាន គ.ជ.ប ស្មើឧបនាយករដ្ឋមន្រ្តី អនុ ប្រធានស្មើទេសរដ្ឋមន្រ្តី ខណៈសមាជិក មានឋានៈស្មើនឹងរដ្ឋមន្រ្តី ។

ច្បាប់ គ.ជ.ប ថ្មី មានចំនួន ៧ជំពូក និង ៦៦មាត្រា ត្រូវបានលើកយកមកដាក់បង្ហាញ ក្នុងអង្គសិក្ខាសាលាមួយ កាល ពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥ នាវិមានរដ្ឋសភា ដោយមានសិក្ខាកាមចូលរួមប្រមាណ ៤៩៥នាក់ មកពីស្ថាប័នព្រឹទ្ធ សភា រដ្ឋសភា បណ្តាស្ថានទូត អង្គការសង្គមស៊ីវិល សាស្ត្រាចារ្យ និងសិស្ស និស្សិតជាច្រើននាក់ផ្សេងទៀត បន្ទាប់ពី គណបក្សនយោបាយទាំងពីរ បានបញ្ចប់កិច្ចពិភាក្សាកែប្រែនាពេលកន្លងទៅ ។ ការលើកមក បង្ហាញជាសាធារណៈ នាព្រឹកម្សិលមិញ ក្នុងបំណងទទួលយកនូវមតិនានា ក៏ដូចជាដើម្បីបង្ហាញឲ្យសាធារណៈ បានដឹងពីច្បាប់ គ.ជ.ប ថ្មី នេះផងដែរ ។

អាណត្តិសមាជិក របស់ គ.ជ.ប មាន ៥ឆ្នាំហើយ ត្រូវផុតអាណត្តិ នៅពេលសមាសភាពថ្មី ចូលកាន់តំណែង។ មុខ ងារសមាជិក គ.ជ.ប មានវិសមត្ថភាពជាមួយការបំពេញមុខតំណែង ក្នុងមុខងារសាធារណៈ និង ជាមួយមុខងារ ជា សមាជិក នៃស្ថាប័នដទៃទៀត ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ។

លោក កើត រិទ្ធ សមាជិកក្រុមការងារចរចា មកពីគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ការតាក់តែងច្បាប់ ស្តីពីការរៀបចំ គ.ជ.ប បានផ្អែកទៅលើគោលការណ៍សំខាន់ធំៗ ចំនួន៣។ គោលការណ៍រួមមាន ទី១-ធានាឲ្យ គ.ជ.ប ឯករាជ្យ និងអព្យាក្រឹត, ទី២-ធានាឲ្យ គ.ជ.ប ដំណើរការប្រព្រឹត្តទៅ ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ និងទី៣- ធានាឲ្យ គ.ជ.ប មិនមានភាពជាប់គាំង ព្រោះថា បើ គ.ជ.ប ជាប់គាំងដំណើរការបោះឆ្នោត មិនអាចប្រព្រឹត្ត ទៅបានប្រជាធិបតេយ្យ ក៏មិនត្រូវបានអនុវត្ត ។

លោក អេង ឆៃអ៊ាង ក្រុមការងារ របស់គណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ថ្មីនេះ បើ មើលទាំងអស់គ្រប់ជ្រុងជ្រោយទៅមិនល្អឥតខ្ចោះណាស់ណាទេ ប៉ុន្តែជាសេចក្តីព្រាងច្បាប់មួយមានការជជែកយ៉ាង តឹងតែងក្រុមការងាររវាងគណបក្សនយោបាយធំៗទាំងពីរ គឺមានការផ្តល់គំនិតច្រើនណាស់ ដែលក្រុមការ ងារទាំងពីរ បានលើកយកមកជជែកគ្នា ។

លោកថា «ទោះយ៉ាងណាក៏ដោយ យើងមើលឃើញថា វាល្អជាងច្បាប់ចាស់ ហើយនេះជារបត់នយោបាយថ្មីមួយ សម្រាប់ប្រទេសកម្ពុជា ហើយបើយើងអនុវត្តទាំងអស់គ្នា អនុវត្តនូវអ្វីដែលបានឯកភាពគ្នាឲ្យបានត្រឹមត្រូវពេញលេញ ខ្ញុំមានជំនឿថា ការបោះឆ្នោតលើកក្រោយ អត់មានភាពជាប់គាំងនយោបាយទេ ប៉ុន្តែបើអនុវត្តមិនត្រឹមត្រូវ គឺមានការ ឈ្លោះគ្នាទៀតហើយ»។

សេចក្តីច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ គ.ជ.ប ក្នុងជំពូកទី២ មាត្រាទី៥ បានបញ្ញត្តិថា សមាសភាព គ.ជ.ប ត្រូវជ្រើសរើសក្នុងចំណោមឥស្សរជនខ្មែរទាំងពីរភេទមានសញ្ជាតិខ្មែរពីកំណើត និងមានសញ្ជាតិខ្មែរតែមួយគត់ ក្នុង ពេលបំពេញការងារនៅ គ.ជ.ប មានអាយុយ៉ាងតិច ៣៥ឆ្នាំ គិតដល់ថ្ងៃតែងតាំង, មានសិទ្ធិបោះឆ្នោត, មានសញ្ញា បត្រចាប់ថ្នាក់ឧត្តមសិក្សាឡើងទៅ, មានបទពិសោធន៍ការងារយ៉ាងតិច ១០ឆ្នាំ មិនត្រូវជាសហព័ទ្ធ ឬញាតិលោហិត ឬញាតិពន្ធរហូតដល់ថ្នាក់ ទី៣របស់ប្រធាន អនុប្រធាន គណបក្សនយោបាយ ដែលចូលរួម ប្រកួតប្រជែងក្នុងការបោះ ឆ្នោត ។

បញ្ញត្តិថ្មីរបស់ គ.ជ.ប បានក្លាយជាឧបស័គ្គ និងរបាំង នៃមហិច្ឆតារបស់អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដែលពេលកន្លងទៅចង់ឲ្យកូនស្រី របស់ខ្លួន គឺកញ្ញា កឹម មនោវិជ្ជា ទៅធ្វើជាសមាជិក គ.ជ.ប។ ការដែលលោក កឹម សុខា ចង់ដាក់កូនរបស់ខ្លួនធ្វើជាសមាជិក គ.ជ.ប កន្លងទៅនេះ ក៏រងការរិះគន់ពីមជ្ឈដ្ឋានសាធា រណៈមតិ និងអង្គ ការសង្គមស៊ីវិលជាច្រើនផងដែរ ដោយគេបានប្រៀបប្រដូចថា ការធ្វើដូចនេះ មិនខុសអីពី «ឪពុក ជាអ្នកប្រដាល់ កូន ជាអាជ្ញាកណ្តាល»។

បញ្ញត្តិថ្មីរបស់ គ.ជ.ប បានក្លាយជាឧប ស័គ្គ និង របាំង នៃមហិច្ឆតារបស់អនុប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា ដែលពេលកន្លងទៅចង់ឲ្យកូនស្រី របស់ខ្លួន គឺកញ្ញា កឹម មនោវិជ្ជា ទៅធ្វើជាសមាជិក គ.ជ.ប ។ ការដែលលោក កឹម សុខា ចង់ដាក់កូនរបស់ខ្លួនធ្វើជាសមាជិក គ.ជ.ប កន្លងទៅនេះ ក៏រងការរិះគន់ពីមជ្ឈដ្ឋានសាធារណៈមតិ និងអង្គ ការសង្គមស៊ីវិលជាច្រើនផងដែរ ដោយគេបានប្រៀបប្រដូចថា ការធ្វើដូចនេះ មិនខុសអីពី «ឪពុក ជាអ្នកប្រដាល់ កូន ជាអាជ្ញាកណ្តាល»។

ចំពោះការដាក់បញ្ញត្តិឲ្យមានសញ្ជាតិតែ មួយត្រូវសមាជិក នៃក្រុមការងាររបស់គណ បក្សប្រជាជនកម្ពុជា លោក ព្រុំ សុខា បញ្ជាក់ថា ការកំណត់ឲ្យមានសញ្ជាតិតែមួយ ចំពោះសមាជិករបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដើម្បីធានាឲ្យមានអព្យាក្រឹតភាព ចំពោះស្ថាប័នឯករាជ្យមួយនេះ ។

លោក ព្រុំ សុខា បានមានប្រសាសន៍ថា «បំណងសំខាន់ នៃការកំណត់សញ្ជាតិ គឺដើម្បីអព្យាក្រឹត្យភាពរបស់ គ.ជ.ប នេះ ជារឿងសំខាន់ជាងអ្វីទាំងអស់ ទោះបីការបក ស្រាយកន្លងមក ទៅចេះទៅចុះ រើសអើង ចេះចុះ ហើយមានការ បកស្រាយថា ខុស រដ្ឋធម្មនុញ្ញ ប៉ុន្តែគឺមិនខុសទេ»។

លោកបានបញ្ជាក់ថា ការទទួលស្គាល់សញ្ជាតិនេះ គឺមានប្រទេសខ្លះទទួលស្គាល់ សញ្ជាតិពីរ និង ប្រទេសខ្លះ អត់ ទទួលស្គាល់។ ចំពោះប្រទេស ដែលទទួលស្គាល់ សញ្ជាតិពីរមានប្រហែល ៣០ប្រទេសមាន អាម៉េរិក, អង់គ្លេស និង ប្រទេសនៅក្នុងទ្វីបអាស៊ី មានហ្វីលីពីន និងបាគីស្ថាន ជាដើមនិងប្រទេស ដែលមានមិនទទួលស្គាល់សញ្ជាតិពីរ នៅ ក្នុងទ្វីបអាស៊ី មានចំនួនប្រហែល ៤៩ប្រទទេស មាន ចិន ជប៉ុន ឥណ្ឌា ឥណ្ឌូនេស៊ី ថៃ និងវៀតណាមជាដើម ៕

ប្រកាសតែងតាំង ព្រះចៅអធិការ វត្តតាំងកសាងខាងជើង និងប្រារព្ធ បុណ្យស្រោចស្រព សុគន្ធវារី

$
0
0

ភ្នំពេញ ៖ ដោយសារតែ វត្តតាំងកសាងខាងជើង ពុំមានអ្នកគ្រប់គ្រង ត្រឹមត្រូវនោះ និង ដោយមើលឃើញ ពីការគ្រប់គ្រងរបស់ព្រះផលសរីរោ គឹម ធួង កាលព្រះអង្គ នៅជា ព្រះចៅអធិការស្តីទី ព្រះអង្គបានដឹកនាំវត្ត ធ្វើឲ្យវត្តតាំងខាងជើងនេះ មានធម៌វិន័យបានល្អ គោរពប្រតិបត្តិ តាមវិស័យព្រះពុទ្ធសាសនា និងធ្វើឲ្យវត្តមាន ការរីកចំរើន ឥតឈប់ឈរ ហេដ្ឋារចនាសម្ព័ន្ធ នានានៅក្នុងវត្ត បានកើតឡើង ជាបន្តបន្ទាប់ផងដែរ ទើបក្រសួង ធម្មការ បានសម្រេចតែងតាំង ព្រះអង្គជាព្រះចៅអធិការវត្តតាំងកសាងខាងជើង និងបានរៀចំប្រារព្ធ ពិធីបុណ្រស្រោចស្រព សុគន្ធវារី កាលពីរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥ស្ថិត នៅក្នុងបរិវេណ វត្តតាំងកសាងខាងជើង ភូមិព្រៃសាលាខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍ សែនជ័យ។

ពិធីនេះក៏មានការនិមន្ត និងអញ្ជើញចូលរួមពីសម្តេចព្រះវនរ័ន ណយ ច្រឹក ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា ,សម្តេចព្រះមហាអរិវង្ស សៅ ចន្ទួ័ ថុល ព្រពអគ្គាធិការរងពុទ្ធកសិក្សា ជាតិ,ព្រះញាណវង្ស ឃឹម សន ព្រះមេគណរាជធានី, ព្រះបវេសត្ថា ផាន់ វន្ទតារា ព្រះធម្មគណរាជធានី ,ព្រះពោធិ៍សិរីមុន្នី វ៉ង់ គឹមសន ព្រះអនុគុណ ខណ្ឌពោធិ៍សែនជ័យ ,ព្រះសុធម្មវង្ស ចឹក ចុន ព្រះអនុគុណខណ្ឌដង្កោ ព្រមទាំង មានការ ចូលរួមពី លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ លោក សេង គន្ធ លោក ឃឹម ស៊ុនសូដា ជាអភិបាលរង មន្ត្រីសាលាខណ្ឌ គណៈកម្មការវត្ត និង ពុទ្ធបរិស័ទ ចំណុះជើងវត្តជាច្រើនផងដែរ។

នាក្នុងឱកាសនោះដែរ លោក ហែម ដារិទ្ធិ បានមាន ប្រសាសន៍ថា វិស័យព្រះពុទ្ធសាសនា ក្នុងខណ្ឌបាន និងកំពុងមានរីកចំរើន ទាំងខាង ការគោរពប្រតិបត្តិ ការរៀបចំរបៀបរៀប រយតាមវត្តនីមួយៗ និង សកម្មភាពរួមចំណែក លើការងារសង្គម ។ ការគួរឲ្យកត់សំគាល់សំណង់ថ្មី បានកើតឡើងជាបន្តបន្ទាប់ ដូច្នេះ ជាព្រះវិហារ ឧបដ្ឋានសាលា កុដិជាដើម ។ ធ្វើឲ្យវត្តនីមួយៗ មានការលូតលាស់ សមជាកន្លែងគោរពបូជា សក្តារៈ របស់ពុទ្ធបរិស័ទជិតឆ្ងាយ ។ រីឯសន្តិសុខនៅគ្រប់វត្តវិញ ត្រូវបាន ពង្រីកជាប្រចាំ ។ បញ្ហានេះក្នុង នាមលោកជា អាជ្ញាធរខណ្ឌ បានយកចិត្តគិតគូទុក ដាក់ជំរុញឲ្យ មូលដ្ឋាន ភូមិ-សង្កាត់ ចុះធ្វើកិច្ចការនេះ សំដៅបង្ករឲ្យមានលក្ខណៈ ងាយស្រួល ចំពោះព្រះសង្ឃ ពុទ្ធបរិស័ទ ទ្រទ្រង់ប្រតិបត្តិ និងបំពេញបុណ្យកុសល ប្រកបដោយសុវត្ថិភាព។

លោកបានបន្តថា ដោយឡែក ភាពអសកម្មមួយចំនួន ដែលកើតមានឡើង ក្នុងការគ្រប់គ្រងវត្តដូចជា បញ្ហារវាងព្រះសង្ឃ និងព្រះសង្ឃ រវាងព្រះសង្ឃ និង គណៈកម្មការអាចារ្យវត្ត និងការដើររៃអង្គាស រកប្រយោជន៍ បុគ្គល ដោយយកព្រះពុទ្ធសាសនា ធ្វើជាខែល ដូច្នេះករណីនេះ ស្ថាប័នសង្ឃ រួមជាមួយស្ថាប័នពាក់ព័ន្ធ ខិតខំ រកវិធីដោះស្រាយឲ្យ ទាន់ពរលវេលា។

លោកបានបន្តថា ការប្រកាសតែងតាំង និងស្រង់ដុគន្ធវារី មន្ត្រីសង្ឃវត្តតាំងក្រសាំង ខាងជើងនាពេលនេះ គឺពិតជាបានរួមចំណែក យ៉ាងសំខាន់ ក្នុងការពង្រីក និងការដឹកនាំវត្ត និងឈានទៅលុបបំបាត់ ភាពអសកម្មទាំងឡាយ ដែលកើតមានឡើង នៅក្នុងវត្តនាពរលកន្លងមក។ លោកបានបន្តថា ការប្រគល់ភារកិច្ច ប្រគេនព្រះ គឹម ធួង ជាព្រះចៅអធិការវត្តតាំងក្រសាំង ខាងជើងនាពេលនេះ គឺសក្តិសម ខ្លាំងណាស់ គឺព្រះអង្គមានលក្ខណៈ សម្បត្តិល្អ មានសីលធម៌ល្អ សមជាអ្នកដឹកនាំ ។

នៅក្នុងឱកាសនោះដែរ សម្តេចព្រះវនរ័ន ណយ ច្រឹកព្រះសង្ឃ នាយករងទី៣ នៃព្រះរាជា ណាចក្រកម្ពុជា បានសង្ឃដីកា ទៅកាន់ពង្គពិធីថា ចំពោះចៅអធិការវត្ត ព្រះនាម គឹម ធួង ដែលបាតែងតាំង នាពេលនេះព្រះអង្គ កាន់ធម៌ពីរ គឺ សច្ចះ និង ខន្តី អត់ធ្មត់ ពីព្រោះព្រះចៅ អធិការប្រៀបបីដូចជា កាំបិតនិងជ្រុញ ពីព្រោះជាធម្មតានោះទេ នៅតាមវត្តអារាម នីមួយៗ វាចៀសមិនផុតទេ បញ្ហាច្រណែន និន្ទាឈ្នានីសគ្នានោះ ដូច្នេះត្រូវស្តាប់ឮ ត្រចៀកស្តាំ ចេញត្រចៀកឆ្វេង ឮត្រចៀកឆ្វេង ចេញត្រចៀកស្តាំ ត្រូវតែធ្វើថ្លង់ធ្វើគរ ទើបវាបានសេចក្តីសុខៗ។ សម្តេបានបន្តថា ព្រះចៅអធិការ ដែលបានតែងតាំងនាពេល គឺព្រះផលសរីរោ គឹម ធួង ជាព្រះចៅអធិការ វត្តតាំងក្រសាំងខាងជើង និងអគ្គរិរយោ អឿន វុត្ថា ជាគ្រូសូត្រស្តាំ និងព្រះនរសេដ្ឋា ហេសា រ៉ែន ជាគ្រូសូត្រឆ្វេង ។

ជាចុងញ្ចប់ គណៈកម្មការវត្តបាននិមន្តសម្តេច និងព្រះអនុគណខណ្ឌ ចូលរួមក្នុងពិធី ស្រោចស្រពសុគន្ធវារី ដល់ព្រះចៅអធិការ និងគ្រូសូត្រទាំងពីរព្រះអង្គផងដែរ៕

នគរបាល ខេត្ដកំពង់ចាម គាស់រំលើង ដីកា ចាប់ខ្លួន មួយត្រីមាស ចាប់តាមដីកា បាន២៩នាក់

$
0
0

-មន្ដ្រីនគរបាល រិះគន់មន្ដ្រីតុលាការ មិនបញ្ជូនដីកា មកមន្រ្តីនគរបាល យុត្តិធម៌ ឱ្យអនុវត្ដ ខណៈដែល ចាប់ជនល្មើស ប្រទះឃើញដីកានៅក្នុងជាប់ជនល្មើស

កំពង់ចាម ៖ មន្ដ្រីនគរបាលទាំងថ្នាក់ ជំនាញ ព្រហ្មទណ្ឌនៃស្នងការដ្ឋាន នគរបាលខេត្ដ និងនគរបាល តាមបណ្ដា ក្រុង-ស្រុក បាន នឹងកំពុងគាស់រំលើងដីកា របស់មន្ដ្រីតុលាការ ដែលបញ្ជាឱ្យតាមចាប់ខ្លួនជនល្មើសពាក់ព័ន្ធ ទៅនឹងបទល្មើសផ្សេងៗ នៅទូទាំងខេត្ដ ហើយ និងកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់ ។

ប្រតិបត្ដិការអនុវត្ដតាមដីការបស់មន្ដ្រី តុលាការនោះ កម្លាំងនគរបាលខេត្ដកំពង់ ចាម បានសម្រេច២៩ដីកា ពោល តាំងពីស្នង ការនគរបាលខេត្ដកំពង់ចាម លោកឧត្ដម សេនីយ៍ បែន រត្ន័ បានឡើងកាន់តួនាទីរយៈ ពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ។  ក្នុងនោះ រយៈពេលមួយត្រីមាស ពោល ៣ខែជនត្រូវ ចោទចំនួន២៩នាក់ ត្រូវបានចាប់ខ្លួន បើគិត ជាមធ្យមភាគ គឺ៣ថ្ងៃចាប់បានជនល្មើស ម្នាក់ ។

ស្នងការនគរបាលខេត្ដកំពង់ចាម បាន បង្ហាញពីវិធានការដ៏ម៉ឺងម៉ាត់របស់ខ្លួនបន្ដ ទៀត លើការអនុវត្ដដីកា បញ្ជាឱ្យចាប់ខ្លួនពី សំណាក់តុលាការ ខណៈដែលជនត្រូវចោទ បន្ដមានសេរីភាពដដែលនោះ ។

បើតាមលោកស្នងការ ការគាស់រំលើង ដីកាធ្វើឡើងជាបន្ដបន្ទាប់ ក្នុងករណីដែល ដីកាទាំងនោះ មិនទាន់ហួស អាជ្ញាយុកាល ពោលឆ្នាំណាក៏ដោយ មន្ដ្រីនគរបាលរបស់ លោក និងបន្ដស្រាវជ្រាវឃ្លាំមើលដើម្បីតាម ចាប់ខ្លួនជនដែលមានឈ្មោះនៅក្នុងដីកាទាំង នោះ  ។

យោងតាមរបាយការណ៍របស់នគរបាល ខេត្ដកំពង់ចាម បានបង្ហាញថា ដីកាចំនួន២៩ ដីកា ក្នុងនោះពីបទមជ្ឈឹម ១៥ និងបទឧក្រិដ្ឋ  ១៣ ត្រូវបានអនុវត្ដដោយជោគជ័យ ចាប់ តាំងពីឆ្នាំ១៩៩៥ រហូតដល់ឆ្នាំ២០១៤ ។

របាយការណ៍ដដែលនេះ បានបង្ហាញទៀត ថា ការអនុវត្ដដោយជោគជ័យលើដីការបស់ មន្ដ្រីតុលាការនោះ រួមមាន ឆ្នាំ១៩៩៥ អនុវត្ដ មួយដីកា ឆ្នាំ១៩៩៩ អនុវត្ដមួយដីកា ឆ្នាំ ២០០៤ អនុវត្ដមួយដីកា ឆ្នាំ២០០៥ អនុវត្ដ មួយដីកា ឆ្នាំ២០០៦ អនុវត្ដពីរដីកា ឆ្នាំ២០០៨ អនុវត្ដមួយដីកា ឆ្នាំ២០១០ អនុវត្ដមួយដីកា ឆ្នាំ២០១១ អនុវត្ដមួយដីកា ឆ្នាំ ២០១២ អនុ វត្ដមួយដីកា ឆ្នាំ២០១៣ អនុវត្ដ ៥ដីកា និង ឆ្នាំ២០១៤ អនុវត្ដ ១៣ដីកា ។ ដូច្នេះក្នុង មួយត្រីមាស ចាប់ជនត្រូវចោទបាន២៩ដីកា។

សម្រាប់ដីកា ទី២៩ កម្លាំងសមត្ថ កិច្ចមិន បានទទួលដីកានេះមកអនុវត្ដនោះឡើយ បែរជាប្រទះឃើញ ដីកាមួយ សន្លឹកនេះ ពេលចុះ ទៅឃាត់ខ្លួន ជនត្រូវចោទម្នាក់ឈ្មោះ ពេជ្រ គ្រឹះស្នា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិ សាមគ្គី ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្ដ កំពង់ចាម ដែលត្រូវបានលោក អ៊ុំ ចាន់ថុល ចៅក្រមស៊ើបសួរសាលាដំបូង ខេត្ដ កំពង់ចាម ចេញដីកាសម្រេចដាក់ជនត្រូវចោទនេះ ស្ថិត ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ កាល ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២កន្លងទៅ ។

មន្ដ្រីនគរបាល ដែលចូលរួមក្នុងប្រតិបត្ដិការ ឆែកឆេះផ្ទះជនល្មើស ក្រោមការដឹកនាំនិង សម្របសម្រួលតាមផ្លូវច្បាប់ ពីសំណាក់ តំណាងអយ្យការនោះ កម្លាំងនគរបាលបាន ប្រទះឃើញដីកានេះ នៅក្នុងផ្ទះជនល្មើស ទៅវិញកាល ពីវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅ ចំណុចសាលា បឋមសិក្សា ច្រណោម ក្នុង ភូមិច្រណោម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្ដកំពង់ចាម ដែលពាក់ព័ន្ធទៅនឹងសកម្ម ភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀន ។

តាមរយៈប្រតិបត្ដិការ ហើយរកឃើញ ដីការបស់តុលាការនៅក្នុងផ្ទះជនល្មើស ខណៈ ដែលមន្ដ្រីនគរបាលយុត្ដិធម៌ ដែលជាអ្នកអនុ វត្ដដីកាមិនបានទទួលដីកាក្នុងដៃនោះ បង្ហាញ ឱ្យឃើញពីភាពមិនប្រក្រតី របស់មន្ដ្រីតុលាការ ទាំងនោះ ក្នុងការចេញដីការបស់ខ្លួន។

មន្ដ្រីនគរបាលខាងលើ បានលើកឡើង ទៀតថា បើសិនជាមន្ដ្រីតុលាការមិនព្រមប្រ គល់ដីកាមកឱ្យមន្ដ្រី នគរបាលយុត្ដិធម៌ គួរតែ លុបចំណុច និងលេខ ចេញពីដីកានោះ ទៅ ។

សម្រាប់ចំណុច នៅក្នុងដីកាបាន ចែងថា ជនដែលដាក់ក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ ត្រូវចូលបង្ហាញ ខ្លួននៅ ចំពោះមុខនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលបុសខ្នុរ ក្នុងមួយខែម្ដង ជារៀងរាល់ចុងខែនីមួយៗ និង ត្រង់ ចំណុច លេខ បានចែងថា លោក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំបុសខ្នុរ ត្រូវ រាយ ការណ៍ជូនចៅក្រមស៊ើបសួរ នៃសាលា ដំបូង ខេត្ដកំពង់ចាម ក្នុងករណីជនត្រូវ ចោទមិនអនុវត្ដតាមដីកានេះ ។

មន្ដ្រីនគរបាលរូបនេះ បានលើកឡើង ទៀតថា នៅពេលដែលនគរបាលទទូចសុំដីកា ប៉ុន្ដែគេមិនឱ្យ ហើយ បើគេឱ្យនោះនឹងលុប ចោលចំណុច ដែលពាក់ព័ន្ធ ដូច្នេះនគរបាល ធ្វើវាខុសច្បាប់បទល្មើស ។

ជាថ្មីម្ដងទៀត ក្នុងនាមជាមន្ដ្រីនគរបាល យុត្ដិធម៌ ដែលជាសេនាធិការរបស់រាជរដ្ឋាភិ បាល ក្នុងជួរកម្លាំង ប្រដាប់អាវុធដែរនោះ សូមអំពាវនាវនិងទទូចដល់មន្ដ្រីតុលាការទាំង អស់ ទាំងព្រះរាជអាជ្ញានិងចៅក្រម គួរតែ ធ្វើឡើងតាមនីតិវិធីត្រឹមត្រូវ ចៀសវាងសាច ទឹកដាក់គ្នា ក្នុងប្រតិបត្ដិការអនុវត្ដដីកាតាម ចាប់ជនល្មើស ក្នុងបទអ្វីមួយនោះ ៕

តុលាការ ឃុំខ្លួនជនជះ ទឹកអាស៊ីត លើនារីសន្ដិសុខ ដាក់ពន្ធនាគារ

$
0
0

ភ្នំពេញ ៖ ជនដៃដល់ ដែលជះទឹកអាស៊ីត លើនារីជាសន្ដិសុខ រោងចក្រ «ស៊ិនតាយ» ត្រូវ បានចៅក្រម ស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥នេះ ចេញដីកា ឃុំខ្លួនដាក់ ពន្ធនាគារជា បណ្ដោះអាសន្ន ។

យោងតាមមន្ដ្រី សាលាដំបូង រាជធានីភ្នំពេញ បានឱ្យដឹងថា ជននេះ ត្រូវលោក ស្វាយ តុញ ចៅក្រមស៊ើបសួរ ចេញដីកា ឃុំខ្លួនដាក់ ពន្ធនាគារ បន្ទាប់ពីលោក អ៊ុំ សុភក្រ័ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ពី «បទប៉ុនប៉ងមនុស្សឃាត» ។

សូមបញ្ជាក់ថា ករណីវាយ ប្រហារដោយទឹកអាស៊ីត យ៉ាងសាហាវឃោរឃៅ ទៅលើនារី ជាសន្ដិសុខនៅ រោងចក្រ «ស៊ិនតាយ» ដោយផ្ដើមចេញពីជម្លោះ ស្នេហាត្រីកោណនោះជន ល្មើស ត្រូវបាន នគរបាលព្រហ្មទណ្ឌ ខណ្ឌ ពោធិ៍សែនជ័យ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីបន្ដការសាកសួរ និងផ្ដន្ទាទោស តាមផ្លូវច្បាប់ ពីទង្វើ ដ៏ព្រៃផ្សៃរបស់ខ្លួន។

ខណៈដែល នគរបាល កសាងសំណុំរឿង បញ្ជូនជនល្មើសទៅកាន់តុលាការនោះ ស្ថាន ភាពរបស់ នារី រងគ្រោះ មិនទាន់ធូរស្បើយ នៅឡើយទេ ដោយបច្ចុប្បន្នកំពុងបន្ដសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យ កាល់ម៉ែត រហូតមកដល់ ថ្ងៃទី៩ ខែមីនាឆ្នាំ២០១៥ ។

អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅរសៀល ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥ថា ក្រោយពីបញ្ចប់ ការសួរនាំ និងបំពេញនីតិវិធីរួចមក នគរបាល របស់លោក បានបញ្ជូនជនល្មើស ទៅតុលាការ ដីម្បីចាត់ការបន្ដតាមនីតិវិធី ។

ដោយឡែក ជនរងគ្រោះវិញ ដែលកំពុងបន្ដការព្យាបាល មុខរបួសដ៏ធ្ងន់ធ្ងររបស់ខ្លួន ជាពិសេស នៅលើផ្ទៃមុខ ទាំងមូលនោះ ត្រូវបានទទួលការ ឧបត្ថម្ភព្យាបាល ទាំងស្រុងពីសំណាក់ បេឡាជាតិ របបសន្ដិសុខសង្គម របស់ក្រសួងការងារ រហូតជាសះស្បើយ ។

ដោយឡែក កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ ២០១៥ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ បានដឹកនាំ អភិបាលរង និងក្រុម ការងាររបស់ខ្លួននាំយកអំណោយនិងថវិកា ចំនួន១លានរៀល ទៅប្រគល់ជូនជនរងគ្រោះ ដល់មន្ទីរពេទ្យតែម្ដង ។

លោក សេង គន្ធ អភិបាលរងខណ្ឌ ដែល ចូលរួមចុះសួរសុខទុក្ខនិងផ្ដល់អំណោយដល់ ជនរងគ្រោះបានថ្លែង ឱ្យ ដឹងថា រហូតមកដល់ ពេលនេះ ស្ថានភាពរបួសរបស់ជនរងគ្រោះ នៅតែធ្ងន់ធ្ងរនិងកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះ បន្ទាន់នៅឡើយ ។

តាមលោក សេង គន្ធ ជនរងគ្រោះអាច  និយាយបានតិចៗ ហើយភ្នែកមើលឃើញមិន ច្បាស់ ប៉ុន្ដែយ៉ាងណានោះ ក្រុមគ្រូពេទ្យកាល់ ម៉ែត បាននិងកំពុងបន្ដយកចិត្ដទុកដាក់ព្យា បាលស្ថានភាពរបួសរបស់ជនរងគ្រោះ។

យ៉ាងណាក៏ដោយ តាមរយៈស្ថានភាព ជនរងគ្រោះដោយសារទឹកអាស៊ីតក្នុងករណី កន្លងទៅ ជនរង គ្រោះបើ ទោះបីជាសះស្បើយ ប៉ុន្ដែស្លាកស្នាមនិងកើតមានលើដងខ្លួនជនរង គ្រោះដដែល ។

គួរបញ្ជាក់ថា នារីជាសន្ដិសុខនៅរោងចក្រ ស៊ិនតាយ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ឈ្មោះមាស វ៉ាន់នី អាយុ២០ ឆ្នាំ ត្រូវបានជនល្មើសស្រឿន នាន់ អាយុ៣៨ ឆ្នាំ កាន់ទឹកអាស៊ីតមួយដបទឹកសុទ្ធ ជះទៅ លើ ស្រោចពេញខ្លួន ខណៈដែល នារីរងគ្រោះ កំពុងធ្វើដំណើរទៅធ្វើការកាលពីវេលាម៉ោង ៦និង១០នាទី ព្រឹក ព្រលឹមថ្ងៃទី៦ ខែមីនា ឆ្នាំ ២០១៥ ស្ថិតនៅមុខផ្សារកាណាស៊ីធី ។

អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ក្រោយករណីខាងលើនេះកើតឡើង លោកបានទទួលបាន បញ្ជាភ្លាមៗ ពីសំណាក់ ស្នងការនគរបាលរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ ជួន សុវណ្ណ  និង ស្នងការរង ទទួល ផែនព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ រួច នគរបាលរបស់លោក បានប្រើពេល ជាង៨ម៉ោង តាមចាប់ ជនល្មើស ហើយសារភាពថា មូលហេតុដែលនាង ប្រព្រឹត្ដ ទង្វើដ៏ឃោរឃៅមួយ នេះ ព្រោះខឹងនារីរងគ្រោះ លួច ទំនាក់ទំនង និងលួចរស់នៅជាមួយប្ដី របស់ខ្លួនឈ្មោះជន់ ធឿន អាយុ៣៥ឆ្នាំមុខរបរជាសន្ដិសុខដូចគ្នា នៅរោងចក្រមួយនេះ ៕

នារីរងគ្រោះដែល កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត

ជនដៃដល់ដែលត្រូវ បានតុលាការ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន

លោក ប្រាជ្ញ សីហា ជួបសំណេះសំណាល ជាមួយស្ត្រី ក្នុងថ្ងៃទិវា សិទ្ធិនារី ៨មីនា

$
0
0

ភ្នំពេញ : ជាការចូករួមអបអរសាទរ ថ្ងៃទិវាសិទ្ធិនារីអន្តរ ជាតិ ៨ មីនា លើកទី១០៤ ក្រោមប្រធានបទ ដំណើរឆ្ពោះទៅមុខ ស្ត្រីកម្ពុជាក្រោយសន្និសីទ ស្ត្រីពិភពលោក ឆ្នាំ១៩៩៥ ដោយនៅគ្រប់ស្ថាប័ន មន្ទីរ ក្រសួង អាជ្ញាធរមូលដ្ឋាន បាននាំគ្នាប្រារព្ធពិធី សិទ្ធិនារី ៨ មីនា ។ ក្នុងនោះលោក ប្រាជ្ញ សីហា អភិបាលរង ខណ្ឌដង្កោ និងលោកស្រី បានរៀបចំពិធីសំណេះសំណាល ជាមួយនារីជាង១០០នាក់។

ក្នុងពិធីនោះ លោកអភិបាល រងខណ្ឌដង្កោ បានថ្លែងកោតសរសើរដល់ស្ត្រី ជាង១០០នាក់ មកពីសង្កាត់ជើងឯក និងសង្កាត់ នូវស្នាដៃរបស់ស្ត្រីមិនចាញ់បុរសឡើយ ក្នុងការបំពេញ តួនាទីរបស់ខ្លួនក្នុងមូលដ្ឋាន ក៏ដូចក្នុងសង្គមជាតិផងដែរ ។

លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌដង្កោ និងលោកស្រី បានលើកឡើង ខណ:ជួបសំណេះសំណាល ជាមួយនារីឃាង១០០នាក់ កាលពីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥ ថាទិវាសិទ្ធិនារី ៨មីនា យើងគ្រប់គ្នា រួមដៃគ្នាលើកកម្ពស់ស្ត្រី គឺផ្តល់តម្លៃដល់ស្ត្រី ជាមាតាលើពិភពលោក ។

លោកអភិបាលរងខណ្ឌដង្កោ បានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ លើកកម្ពស់ស្ត្រី ក្នុងនោះបាន ដាក់បញ្ចូលស្ត្រីទៅ បម្រើការងារ នៅតាមស្ថាប័ន មន្ទីរ ក្រសួង និងអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ក៏ដូចក្នុងជួរ កងកម្លាំងប្រដាប់អាវុធផងដែរ ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍ ប្រទេសជាតិ ពោលគឺស្ត្រីអាច បំពេញការងារ បានគ្រប់បែបយ៉ាងដូចបុរស និងមានភាពអត់ធ្មត់ជាងបុរស។

ក្នុងឱកាសសំណេះសំណាល និងអបអរទិវាសិទ្ធិនារី ៨មីនា នេះ លោក ប្រាជ្ញា សីហា អភិបាលរងខណ្ឌដង្កោ និងលោកស្រី នៅបានផ្តល់វត្ថុ អនុស្សាវរីយ៍ ជាសារុងម្នាក់មួយ ព្រមទាំងថវិកាមួយចំនួនផងដែរ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Viewing all 8042 articles
Browse latest View live




Latest Images