Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

អ្នកគ្រូ នាង ផល្លា ទៅស្តាប់លទ្ធផល គ្រូឆ្នើមពិភពលោក នាទីក្រុងឌូប៉ៃ ទាំងអារម្មណ៍ អរភ័យ​ (មានវីដេអូ)

$
0
0

- ទោះបាន ឬមិនបានទទួលរង្វាន់ គ្រូឆ្នើមពិភពលោក អ្នកគ្រូ ផល្លា នៅតែប្តេជ្ញាបន្តឆន្ទៈ ផ្តល់ពន្លឺជីវិត ដល់កុមារ ពិការ និងគ-ថ្លង់ នៅកម្ពុជា

ភ្នំពេញ ៖ អ្នកគ្រូ នាង ផល្លា ដែលបានបូជាកម្លាំងកាយចិត្ត ពោរពេញដោយការប្តេជ្ញាចិត្តមុះមុត ផ្តល់នូវចំណេះដឹង សម្រាប់កុមារពិការ និង គ-ថ្លង់កម្ពុជាអស់រយៈពេលជាង ២០ឆ្នាំមកហើយនោះ នឹងធ្វើដំណើរចាកចេញពី កម្ពុជានៅ ថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០១៥ស្អែកនេះ ដើម្បីទៅស្តាប់ការប្រកាសលទ្ធផលពានរង្វាន់គ្រូឆ្នើមពិភពលោក របស់ មូលនិធិ VARNKEY Foundation មានទឹកប្រាក់ប្រមាណ១លានដុល្លារ នាទីក្រុងឌូប៉ៃ ប្រទេសអារ៉ាប់រួម ដែលធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០១៥។ ទោះបាន ទទួល ឬ មិនបានទទួលរង្វាន់គ្រូឆ្នើមពិភពលោកក្តី អ្នកគ្រូ ផល្លា នៅតែប្តេជ្ញាចិត្ត បន្តជួយផ្តល់ចំណេះដឹង ដល់កុមារ ពិការ និង គ-ថ្លង់ ក៏ដូចជាបណ្តុះបណ្តាលគ្រូបច្ចេកទេសរបស់កម្ពុជាផងដែរ ។

ទន្ទឹមនិងការប្រកាសលទ្ធផលផ្លូវការខិតជិតមកដល់នេះ ទំព័រហ្វេសប៊ុក  VARKEY Foundation ក៏បានដាក់ បង្ហាញខ្សែវីឌីអូបេក្ខភាពគ្រូឆ្នើមទាំង ១០រូប រួមមានកម្ពុជាផងដែរ ឲ្យអ្នកលេងបណ្តាញសង្គមហ្វ៊េសប៊ុកបោះ ឆ្នោតបង្ហាញការគាំទ្រលើបេក្ខភាព ដែលចូលចិត្ត។

យោងតាមទំព័រហ្វេសប៊ុករបស់ VARKEY Foundation បានបញ្ជាក់ថា វីឌីអូ ដែលដាក់បង្ហាញ និង បើកឲ្យមាន ការបោះឆ្នោតនេះ គឺជាផ្នែកមួយក្នុងចំណោមលក្ខន្តិកៈជាច្រើនទៀត សម្រាប់បែកភាពទាំង ១០រូប ដណ្តើមយក   ជ័យជម្នះ ដែលនឹងប្រកាសជាផ្លូវការនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០១៥។

ក្នុងវីដេអូប្រកួតប្រជែងទាំង១០ វីឌីអូរបស់អ្នកគ្រូ នាង ផល្លា ដែលជាគ្រូបង្រៀនបានបូជាកម្លាំងកាយចិត្តជា   ច្រើនឆ្នាំ ដើម្បីបង្ហាត់បង្រៀនសិស្សពិការ និង គ-ថ្លង់ នៅមណ្ឌលគ្រួសារថ្មី ទទួលបានការបោះឆ្នោតបានច្រើន ជាងគេ។ គិតត្រឹមម៉ោង ៧ល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ វីឌីអូរបស់អ្នកគ្រូ នាង ផល្លា ដែលរៀបចំពីជីវិត   ពិត និងសកម្មភាពបង្រៀនរបស់អ្នកគ្រូទទួលបានការបោះឆ្នោត ៣៣.៧៤៦ តាមពីក្រោយដោយលោកគ្រូ Aziz  Royesh មកពីប្រទេសអាហ្វហ្គានីស្ថាន ដែលមានអ្នកបោះឆ្នោតគាំទ្រ ២៦.០៤៥។

ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអ្នកគាំទ្រសកម្មពោរពេញដោយមនុស្សធម៌ ការប្តេជ្ញាចិត្ត និង ឆន្ទៈខ្ពស់ក្នុងការផ្តល់ពន្លឺ   ជីវិតដល់កុមារពិការគ-ថ្លង់ របស់អ្នកគ្រូ នាង ផល្លា សូមចុច Link (https://www.facebook.com/teacherpri ze/app_515720611858523)។ នៅក្នុងប្រអប់ខាងស្តាំ នៃវីឌីអូ លោកអ្នកវាយអ៊ីម៉ែលរបស់ខ្លួន ហើយចុចលើ ពាក្យថា «Vote» ជាការស្រេច។ លោកអ្នកអាចបោះឆ្នោតបានម្តង ក្នុងមួយថ្ងៃ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៥។

អ្នកគ្រូ ផល្លា បានបង្ហាញអារម្មណ៍មុនពេលចេញទៅក្រុងឌូប៉ៃថា អ្នកគ្រូកំពុងតែភ័យផង និង អរផង ហើយស្មុគស្មាញ ថែមទៀត។ អរ ក៏ព្រោះតែអ្នកគ្រូឃើញប្រជាពលរដ្ឋខ្មែរជាច្រើនអ្នកបានបង្ហាញការគាំទ្រ និងលើកទឹកចិត្ត ដល់អ្នកគ្រូ ជាពិសេសតាមបណ្តាញសង្គមហ្វេសប៊ុក។ ភ័យ ក៏ព្រោះតែអ្នកគ្រូក្លាចមិនបានទទួលពានរង្វាន់គ្រូឆ្នើមពិភពលោក នឹងត្រូវធ្វើឲ្យប្រជាពលរដ្ឋខ្មែរដែលខំគាំទ្រ អស់សង្ឃឹម អន់ចិត្ត ជាមួយបរាជ័យរបស់អ្នកគ្រូ។

អ្នកគ្រូ ដែលបានជួយឲ្យកុមារពិការ និងគ-ថ្លង់ រាប់រយនាក់ទទួលបានពន្លឺជីវិតថ្មី បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ថា «អារម្មណ៍ពេលនេះ ខ្ញុំនិយាយមិនត្រូវ គឺថាស្មុគស្មាញ ភ័យផង អរផង។ ខ្ញុំមានអារម្មណ៍រំភើបរកអ្វីផ្ទឹមគ្មាន នៅពេលឃើញបងប្អូនខ្មែរយើងទាំងក្នុង និងក្រៅប្រទេស បាន បង្ហាញ ការគំាទ្រ និង លើកទឹកចិត្តខ្ញុំទាំងតាមទូរស័ព្ទ បណ្តាញសង្គម និងអ៊ីម៉ែល»។

អ្នកគ្រូ ផល្លា បានប្រកួតប្រជែងជាមួយបេក្ខភាពគ្រូឆ្នើមប្រមាណ ៥.០០០នាក់ មកពី ១២៧ប្រទេស ហើយជាប់ជា បន្តបន្ទាប់រហូតដល់ដំណាក់កាលចុងក្រោយ ពោលបានក្លាយជាបេក្ខភាពគ្រូឆ្នើមម្នាក់ ក្នុងចំណោមគ្រូឆ្នើម ១០នាក់ មកពី ៨ប្រទេស រួមមាន៖ កម្ពុជា អាហ្វហ្គានីស្ថាន ឥណ្ឌា ហៃទី កេនយ៉ា អាម៉េរិក អង់គ្លេស និង ម៉ាឡេស៊ី។ អ្នកគ្រូ ត្រូវបានគណៈកម្មការផ្តល់ពិន្ទុគ្រូឆ្នើមពិភពលោក ជាមួយការចាប់អារម្មណ៍ពីប្រវត្តិអ្នកគ្រូ ដែលជាអ្នកគ្រូដំបូងបំផុត បានពាំនាំភាសា គ ថ្លង់ បង្រៀនដល់ក្មេង គ ថ្លង់ នៅក្នុងប្រទេសកម្ពុជា ឲ្យទទួលចំណេះដឹង និងការសិក្សាដូចក្មេង ដទៃទៀត ។

អ្នកគ្រូ ផល្លា បានឲ្យដឹងថា អ្នកគ្រូមិនបានដឹងពីលក្ខន្តិកៈ នៃការផ្តល់ពិន្ទុពីគណៈកម្មការនោះឡើយ។ អ្នកគ្រូបាន បញ្ជាក់ថា ក្នុងដំណាក់កាលដំបូង ដែលអ្នកគ្រូបានជាប់ក្នុងបេក្ខភាពគ្រូឆ្នើម ៥០រូប អ្នកគ្រូត្រូវបានអ្នករៀបចំកម្មវិធី តម្រូវឲ្យឆ្លើយនឹងសំណួរជាច្រើនពាក់ព័ន្ធប្រវត្តិការបង្រៀន និងគោលបំណង នៃការបម្រើការងារជាគ្រូបង្រៀន កុមារ ពិការ និងគ-ថ្លង់ រួមជាមួយសំណួរផ្សេងៗជាច្រើនទៀត។ បើតាមអ្នកគ្រូ ផល្លា ចម្លើយតបតាមសំណួររបស់កម្មវិធីនោះ មានកម្រាស់ប្រមាណ ៥ទំព័រ។

លុះដល់វគ្គជម្រុះនៅសល់ត្រឹម ១០រូបចុងក្រោយ ក្រុមអ្នករៀបចំកម្មវិធី Global Teacher Prize បានចុះមកផ្តិតរូប ភាពពីសកម្មភាព នៃការបង្រៀន និងជួបសម្ភាសន៍ជាមួយអ្នកគ្រូ ផល្លា ដោយផ្ទាល់នៅក្នុងអង្គការគ្រួសារថ្មី នាសង្កាត់ ភ្នំពេញថ្មី រាជធានីភ្នំពេញ។ នេះបើតាមការពន្យល់ត្រួសពីអ្នកគ្រូ ផល្លា ជុំវិញការផ្តល់ពិន្ទុ នៃពានរង្វាន់ Global Teacher Prize ។  

សម្រាប់វគ្គផ្តាច់ព្រ័ត្រ ដែលគេនឹងប្រកាសនៅថ្ងៃទី១៥ ខែមីនា ចុងសប្តាហ៍ អ្នកគ្រូ ផល្លា ក៏មិនទាន់ដឹងថា គណៈកម្ម ការ ក៏ដូចជាអ្នករៀបចំកម្មវិធី នឹងត្រូវផ្តល់ពិន្ទុ ឬវាយតម្លៃយ៉ាងណានោះដែរ។ តែអ្នកគ្រូ បានប៉ាន់ស្មាន ថា នឹងមាន ការចោទសួរ និងឆ្លើយដោយផ្ទាល់ ពាក់ព័ន្ធការបង្រៀន និងប្រវត្តិការងាររបស់អ្នកគ្រូនៅលើវេទិកានាទីក្រុងឌូប៉ៃ នា ថ្ងៃអាទិត្យ នេះ។

អ្នកគ្រូ ផល្លា បានបញ្ជាក់ថា អ្នកគ្រូបានត្រៀបចិត្ត ត្រៀមកាយ ស្មារតី និងលក្ខណៈសម្បត្តិរួចរាល់ហើយ ដើម្បីឆ្លើយ នឹងសំណួរ ក៏ដូចជាចម្ងល់ផ្សេងៗរបស់គណៈកម្មការ។ អ្វីដែលអ្នកគ្រូត្រៀមនោះ គឺជាបទពិសោធន៍ទាំង ភាពលំបាក ឧបសគ្គ និងបញ្ហាផ្សេងៗជាច្រើនទៀត ដែលអ្នគ្រូ បានជួបប្រទះ និង ហែលឆ្លងក្នុងនាមជាគ្រូបង្រៀនដល់កុមារពិការ និងគ-ថ្លង់ រយៈពេលជាង ២០ឆ្នាំមកនេះ។

អ្នកគ្រូ នាង ផល្លា បានបង្ហាញនូវឆន្ទៈ និងស្មារតីមុះមុតរបស់អ្នកគ្រូថា នឹងនៅតែបន្តបេសកកម្មរបស់គ្រូក្នុងការ ផ្តល់ ចំណេះដឹងដល់កុមារពិការ និង គ-ថ្លង់ ឲ្យពួកគេទទួលបាននូវពន្លឹជីវិតថ្មី ដូចកុមារទូទៅ ហើយអ្នកគ្រូ នឹងជួយបណ្តុះ បណ្តាលគ្រូបច្ចេកទេសបន្តទៅទៀតឲ្យជួយដល់កុមការពិការ និង គ-ថ្លង់ ទោះបីជាអ្នកគ្រូបានឈ្នះ ពានរង្វាន់គ្រូឆ្នើម ពិភពលោក ឬមិនបានទទួលក៏ដោយ។

អ្នកគ្រូ នាង ផល្លា មិនត្រឹមតែជាស្រ្តីកម្ពុជា ដែលបានបំពេញការងារមនុស្សធម៌បម្រើប្រយោជន៍សម្រាប់សង្គមជាតិ តាមរយៈការតស៊ូអត់ធ្មត់ជាមួយការតាំងចិត្ត និង ប្តេជ្ញាចិត្តដ៏មុះមុតក្នុងការផ្តល់ចំណេះដឹងដល់កុមារ និងគ ថ្លង់នោះ ទេ។ តាមរយៈកម្មវិធី Global Teacher Prize ជាពិសេសនៅលើវេទិកា នាទីក្រុងឌូប៉ៃ ដែលនឹងមានអ្នកចូលរួមរាប់ រយនាក់នោះ អ្នកគ្រូ ផល្លា បាននាំកម្ពុជាឲ្យមនុស្សជាតិលើឆាកអន្តរជាតិ បានដឹង បានស្គាល់ ហើយដឹងកាន់តែច្បាប់ ថា កម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្លាំងទៅលើវិស័យពិការភាព ដែលជាឧបសគ្គមួយក្នុងការអភិវឌ្ឍសង្គមជាតិ។

អ្នកគ្រូ ផល្លា បានចាប់ផ្តើមធ្វើការ និងបង្រៀនក្មេង គ ថ្លង់ តាំងពីឆ្នាំ១៩៨៦ ជានាយកសាលារបស់អង្គការ សហប្រជា ជាតិ ក្នុងជំរុំភៀសខ្លួននៅប្រទេសថៃ។ បន្ទាប់មកអ្នកគ្រូ បានត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ ១៩៩១ ចាប់ផ្តើមធ្វើ ការឲ្យអង្គការគ្រួសារថ្មី ហើយនៅឆ្នាំ១៩៩៣ អ្នកគ្រូបានក្លាយជាអ្នកគ្រូដំបូង ក្នុងប្រវត្តិសាស្រ្តកម្ពុជាពាំនាំភាសា គ ថ្លង់ បង្រៀនដល់ក្មេង គ ថ្លង់ ក្នុងប្រទេសកម្ពុជា។

អ្នកគ្រូបានបើកសាលាដំបូងសម្រាប់សិស្សគ ថ្លង់ ក្នុងប្រទេសកម្ពុជា និង បានបង្កើតរបៀបបង្រៀនភាសាគ ថ្លង់ ដំបូង គេ។ នៅក្នុងអំឡុងពេលនោះប្រជាជនកម្ពុជាជឿថា អ្នក គ ថ្លង់ គ្មានសមត្ថភាពរៀនដូចក្មេងដទៃនោះទេ។

អ្នកគ្រូត្រូវបាន Global Teacher Prize ដកស្រង់សម្តីថា «ចាប់ផ្តើមការបង្រៀនកម្មវិធីគ ថ្លង់ ជាពេលវេលា ដ៏ លំបាក បំផុត ព្រោះមិនទាន់ការអប់រំដល់ពួកគេនៅឡើយទេ ដែលទាមទារឲ្យពួកគេរៀនចំណាំក្នុងការចងចាំ សញ្ញា នៃភាសា គ ថ្លង់ នេះ ខណៈដែលយើងទើបតែនឹងចាប់ផ្តើម។ យ៉ាងណាក៏ដោយ ខ្ញុំអាចនិយាយបានថា ខ្ញុំនៅតែបន្តការងារ នេះ»។

ក្នុងការបង្រៀនអ្នកគ្រូ បានត្រួសត្រាវិធីសាស្រ្ត ក្នុងការរៀននៅក្នុងបែបបទ ដែលមានច្រើនជាងធម្មជាតិ សម្រាប់ មនុស្ស គ ថ្លង់ ។

អ្នកគ្រូ មានគោលដៅ ក្នុងការបង្រៀនវិធីនេះ តាមរយៈការយល់ដឹង ការចងចាំ និង ជំនឿទុកចិត្តរបស់អ្នកគ្រូ។ បន្ថែម នេះ អ្នកគ្រូបានផ្តល់ការបង្រៀនជាអាទិភាព នូវភាសាអង់គ្លេស និងជំនាញកុំព្យូទ័រ ដល់ពួកគេថែមទៀត ផង។ សិស្ស នៅអង្គការគ្រួសារថ្មី បានចាប់ផ្តើមរៀនភាសាអង់គ្លេស ដោយក្មេង គ ថ្លង់នោះបានបន្ថែមតន្រ្តី និង ភាសាបរទេស។

ដោយសារប្រព័ន្ធអប់រំ កម្មវិធីបង្រៀនសិស្ស គ ថ្លង់ ត្រូវបានអនុវត្តជាមួយក្រសួងអប់រំ ជាលក្ខណៈជាតិ កម្មវិធី បង្រៀន ត្រូវបានពង្រីកដោយមានគ្រូ រហូតទៅដល់ ៦៩នាក់ និងមានសិស្សចំនួន ២៥០នាក់ នៅអង្គការគ្រួសារ ថ្មី ចំនួន ៤ សាខា និង សាលានានា ជាសាធារណៈចំនួន ២៩ទូទាំងប្រទេស ។

អ្នកគ្រូបានបញ្ជាក់ថា ប្រសិនបើអ្នកគ្រូជាប់ក្នុងការទទួលបានពាននោះ អ្នកគ្រូនឹងយកមូលនិធិនេះ សម្រាប់ ពង្រីក ការអប់រំដល់ក្មេង គ ថ្លង់ នៅអង្គការគ្រួសារថ្មី។ អ្នកគ្រូនឹងបណ្តុះបណ្តាលគ្រូបង្រៀនផ្សេងទៀត មិនត្រឹមតែក្នុងខេត្ត ចំនួន ១១នោះទេ គឺទូទាំងប្រទេសតែម្តង។ ហើយអ្នកគ្រូនឹងទិញម៉ាស៊ីនព្រីនអក្សរគ ថ្លង់បន្ថែមទៀត ដែលជាជំនួយ ក្នុងការបង្រៀន និងទិញសៀវភៅ គ ថ្លង់ និងបង្កើតជាវចនានុក្រមភាសាគថ្លង់ផងដែរ។ លើសពីនេះ អ្នកគ្រូនឹងភ្ជាប់ ការទំនាក់ទំនង ជាមួយស្ថាបនិកសាលាក្រៅប្រទេស និងអង្គដៃគូបន្ថែមទៀត ដើម្បីគាំទ្រកម្មវិធីនេះ ៕


សិក្ខាសាលា ចែករំលែក បទពិសោធន៍ ស្តីពីការកែលម្អ លក្ខខណ្ឌការងារ នៅតាមការដ្ឋាន សំណង់ខ្នាតតូច

$
0
0

ភ្នំពេញ៖ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការ អន្តរជាតិ ខាងការងារជប៉ុន ក្រោមគម្រោងពហុវិស័យ-ទ្វេភាគី ស្តីពីសុខភាព និងសុវត្ថិភាពការងារ បានរៀបចំ សិក្ខាសាលាចែករំលែកបទពិសោធន៍ ស្តីពីការកែលម្អលក្ខខណ្ឌការងារ នៅតាមការដ្ឋានសំណង់ខ្នាតតូច ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ នៅសណ្ឋាគារ សែន ហាន ។

ពិធីនេះ មានការបានអញ្ជើញជាអធិបតីភាព លោកទន្តបណ្ឌិត ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ លោកវេជ្ជ. យី កន្និដ្ឋា អនុប្រធាននាយកដ្ឋានពេទ្យការងារ និងលោក រស់ សុដ្ឋា អ្នកសម្របសម្រួល គម្រោង សុខភាព និងសុវត្ថិភាពការងារថ្នាក់ជាតិ នៃអង្គការអន្តរជាតិខាងការងារ ដែលមានអ្នកចូលរួមមកពីអ្នកធ្វើការ ក្នុងការដ្ឋានសំណង់ នៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង សរុបចំនួន ៣០ នាក់ ។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីឱ្យសិក្ខាកាម ដែលទទួលបានការបណ្តុះបណ្តាល កម្មវិធី កែលម្អលក្ខខណ្ឌការងារ នៅក្នុងការដ្ឋានសំណង់ខ្នាតតូច កន្លងមក ចែករំលែកបទពិសោធន៍ នៃការអនុវត្តល្អក្នុង ការកែលម្អផ្នែកសុខភាព និងសុវត្ថិភាពការងារនៅការដ្ឋានសំណង់។

លោកទន្តបណ្ឌិត ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បានគូសបញ្ជាក់ អំពីគោលបំណង នៃការរៀបចំ សិក្ខាសាលារយៈពេលមួយថ្ងៃនេះ គឺជំរុញឱ្យមានវប្បធម៌ នៃការបង្ការសុខភាព និងសុវត្ថិភាព និងគ្រោះថ្នាក់ នៅក្នុងការដ្ឋានសំណង់ខ្នាតតូច ។ លោកបានបន្តទៀតថា គ្រោះថ្នាក់ការងារនៅក្នុងការដ្ឋានសំណង់ភាគច្រើន បានកើតឡើងទៅលើ អ្នកធ្វើការនៅលើទីខ្ពស់ ការឆក់ចរន្តអគ្គីសនី និងគ្រឿងម៉ាស៊ីន ដែលគ្រោះថ្នាក់ទាំងនោះ មានកត្តាពីរជាចំបង គឺកន្លែងធ្វើការគ្មានសុវត្ថិភាព និងអាកប្បកិរិយាគ្មានសុវត្ថិភាពរបស់កម្មករនិយោជិត។

លោកថា ក្រសួងការងារ និងបណ្តុះវិជ្ជាជីវៈបាននឹងកំពុងយកចិត្តទុកដាក់ ក្នុងការបណ្តុះបណ្តាល ដល់គ្រូ បង្គោល និងសិក្ខាកាម ស្តីពី កម្មវិធីកែលម្អលក្ខខណ្ឌការងារនៅក្នុងសហគ្រាសខ្នាតតូច កម្មវិធីកែលម្អលក្ខខណ្ឌ ការងារសម្រាប់អ្នកប្រកបការងារតាមផ្ទះ កម្មវិធីកែលម្អលក្ខខណ្ឌការងារនៅក្នុងការដ្ឋានសំណង់ខ្នាតតូច និង កម្មវិធី កែលម្អលក្ខខណ្ឌការងារ និងអភិវឌ្ឍភូមិដ្ឋាន របស់អង្គការអន្តរជាតិការងារ ដែលជាឧបករណ៍ ដ៏មាន ប្រសិទ្ធភាពក្នុងការលើកកម្ពស់ការយល់ដឹងផ្នែកសុខភាព និងសុវត្ថិភាពការងារនៅ កន្លែងធ្វើការ ។

លោក រស់ សុដ្ឋា អ្នកសម្របសម្រួលគម្រោងសុខភាព និងសុវត្ថិភាពការងារថ្នាក់ជាតិ នៃអង្គការអន្តរជាតិខាង ការងារ បានលើកឡើងថា គ្រោះថ្នាក់ការងារមានការកើនឡើង នៅក្នុងវិស័យសំណង់ ជាពិសេស ការបាក់ស្រុត អគាររោងចក្រដែលកើតឡើងនៅខេត្តកំពង់ស្ពឺនាពេលកន្លងទៅនេះ ដែលទាមទារ ឱ្យមានការយកដាក់ខ្ពស់ ពីស្ថាប័ន អង្គការជាតិ និងអន្តរជាតិពាក់ព័ន្ធ ។ លោកបន្តទៀតថា អង្គការអន្តរជាតិ ខាងការងារ នឹងបន្តកិច្ច សហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់វិស័យសុខភាព និងសុវត្ថិភាពការងារ នៅប្រទេសកម្ពុជា៕

បុរសម្នាក់ ខ្ទេចដៃឆ្វេង មួួយកំណាត់មុខ ក្រោយយកអំពៅ គៀប​មិនប្រយ័ត្ន ដោយទាំងដៃខ្លួនឯង

$
0
0

កណ្តាលៈ បុរសបានខ្ទេចដៃខាងឆ្វេងមួយកំណាត់ផ្នែកខាងមុខ ដោយសារតែការធ្វេសប្រហែស របស់ខ្លួន នៅពេលដែលជនរងគ្រោះ បានយកអំពៅទៅគៀប រួចមិនប្រយ័ត្នក៏ដោយទាំងដៃទៅជាមួយ។ ហេតុការណ៍នេះបាន កើតឡើង នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង១០ៈ៣០នាទី  នៅចំណុចកន្លែង លក់ទឹកអំពៅភូមិបែកចាន
ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះមាន ឈ្មោះ លាង ហាន ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរ កិនទឹកអំពៅលក់។

ប្រភព័ត៌មានបានឲ្យដឹងា នៅមុនពេល កើតហេតុជនរងគ្រោះ បានជិះម៉ូតូកង់បី ដើរលក់ទឹកអំពៅ លុះដល់ចំណុច កើតហេតុ ជនរង គ្រោះបានឈប់ម៉ូតូ ហើយបានយកអំពៅដាក់ចូលក្នុងម៉ាស៊ីន គៀប (ម៉ាស៊ីនបញ្ឆេះ) ពេល ជនរងគ្រោះ រុញអំពៅចូលនោះក៏គៀបដៃឆ្វេង ចូលក្នុងម៉ាស៊ីន តែម្តង ។ ជនរងគ្រោះបាន ដាច់ត្រឹម កដៃឆ្វេងតែម្ដង ហេតុការណ៍នេះដោយសារ ការធ្វេសប្រហែសខ្លួនឯង៕

ប្រជាពលរដ្ឋ នៅសង្កាត់ស្រយ៉ូវ ប្រគល់ឧបករណ៍ឆក់ ២៤គ្រឿង ជូនសមត្ថកិច្ច

$
0
0

កំពង់ធំ ៖ ដោយសារតែ មានការយល់ដឹង ច្រើនលើការចូលរួម ជាមួយសមត្ថកិច្ច ដើម្បី ទប់ស្កាត់ បទល្មើសនានានោះ ប្រជាពលរដ្ឋរស់នៅ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បាននាំយក ឧបករណ៍នេសាទខុសច្បាប់ ចំនួន ២៥គ្រឿង មកឲ្យសមត្ថកិច្ចនគរបាល និង មន្រ្តីជលផល រក្សាទុកចាត់ការបន្តទៀត និងដុតបំផ្លាញចោល ។

ជាក់ស្តែង កាលពី ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ នគរបាល ការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ច   នៃ ស្នង ការដ្ឋាន នគរបាល ខេត្តកំពង់ធំ បានសហការ ជាមួយរដ្ឋបាល ជលផល ព្រមទាំង អាជ្ញាធរ ភូមិ-សង្កាត់ស្រយ៉ូវ ផ្សព្វផ្សាយ ច្បាប់ជលផល និងណែនាំ ដល់ប្រជាពលរដ្ឋ ដែល ប្រព្រឹត្ត បទល្មើសឆក់ត្រី។

មន្រ្តីនគរបាល ការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ច ខេត្ត កំពង់ធំ បានឲ្យដឹងថា ដោយមានការភ្ញាក់រលឹក និងទទួលបានការណែនាំពី សមត្ថកិច្ចនោះ ប្រជាពលរដ្ឋ បានសម្រេចចិត្ត យកឧបករណ៍នេសាទ មកប្រគល់ជូន និងសន្យាថា មិនប្រព្រឹត្ត ទៀតឡើយ។

មន្រ្តីនគរបាល បានឲ្យដឹងថា ដោយមានការណែនាំ ពីសំណាក់ ស្នងការ នគរបាល ខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ ជូ សំអាន លើការពង្រឹងបញ្ហាសន្តិសុខ តាម មូលដ្ឋាននោះ ក្រៅពីការ ចុះបង្ក្រាបជាក់ស្តែង កម្លាំងនគរបាលត្រូវចុះទៅជួប ជាមួយ ប្រជាពលរដ្ឋ ដោយផ្ទាល់ ដើម្បីជួយពន្យល់ និងផ្សព្វផ្សាយច្បាប់ ដល់ពួកគាត់ និងនាំយក ឧបករណ៍ ក៏ដូចជា អាវុធយុទ្ធភណ្ឌដែលមាន ប្រគល់មកឲ្យសមត្ថកិច្ច ចាត់ការបន្ត៕

ចាប់ជន ជាតិវៀតណាមម្នាក់ ក្រោយបង្ក គ្រោះថ្នាក់ចរាចរណ៍ និងជេរប្រមាថ អ្នកកាសែត

$
0
0

បន្ទាយមានជ័យ ៖ បុរសជនជាតិវៀតណាមម្នាក់ ត្រូវបានកម្លាំង នគរបាល ក្រុងប៉ោយប៉ែត ចាប់ខ្លួនភ្លាមៗ ក្រោយ ពីជននេះ បានបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយបើក រថយន្តបុករបងផ្ទះ ប្រជាពលរដ្ឋ បណ្តាលឲ្យ រងការខូចខាត រួចទៅជ្រុល បុករថយន្តហាឡែនឌឺ និង ម៉ូតូកង់បី មួយគ្រឿង ព្រមទាំងបានជេរប្រមាថ បោកទូរស័ព្ទ របស់ អ្នកកាសែតទៀតផង ខណៈចុះ ទៅថតយកព័ត៌មាននោះ ។

ហេតុការណ៍នេះ បានកើតឡើង និងបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ នៅជាយដែនប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅ ភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ។

លោក ចិន្តា សហការី នៃមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ដែលទទួលរង នូវការជេរប្រមាថ ពីបុរស ជនជាតិវៀត ណាមបាននិយាយថា មុនពេលកើតហេតុជននេះ កើតមានជម្លោះជាមួយ ប្រពន្ធរបស់ខ្លួន ពេលនោះ បានបើក រថយន្តថយក្រោយ ក៏ទៅបុករបងផ្ទះ ប្រជាពលរដ្ឋ បណ្តាលឲ្យ រងការខូចខាត យ៉ាងច្រើន ។

រថយន្តរបស់ជនជាតិវៀតណាម ក៏បានជ្រុលទៅបុករថយន្ត ហាយឡែនឌឺ មួយគ្រឿង និងម៉ូតូកង់បីមួយ គ្រឿងផងដែរ។ លោក ចិន្តា បានបន្តទៀតថា ក្រោយទទួល បានព័ត៌មាន នៃគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ លោក និងសហការី របស់ស្ថានីយ៍ ទូរទស្សន៍អាស៊ីអាគ្នេយ៍ បានទៅថតទិដ្ឋភាព និងចង់សួរ ពីដំណើររឿង យកមកចុះផ្សាយ ។

ខណៈកំពុងលើកទូរស័ព្ទថតរូប និងវីដេអូនោះ ស្រាប់តែជនបង្ក ជនជាតិវៀតណាម មកឆក់ទូរស័ព្ទ បោកចោល និងជេរប្រមាថ យ៉ាងចាស់ដៃ ថែមទៀតផង។

ក្រោយមានរឿង ខាងលើនេះកើតឡើង កម្លាំងនគរបាលចរាចរណ៍ និងនគរបាលមូលដ្ឋាន បានចុះមក ជួយអន្តរាគមន៍ ហើយចាប់ខ្លួន ជនជាតិវៀតណាម យកទៅសួរនាំ ដើម្បីដោះស្រាយ តាមនីតិវិធី៕

បទល្មើសនេសាទ នៅផ្ទៃបឹងទន្លេសាប ក្នុងខេត្តពោពោធិ៍សាត់ នៅតែបន្តកើតមាន

$
0
0

ពោធិ៍សាត់៖ បើតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនានា ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា  ក្នុងរយៈប៉ុន្មានខែ ដើមឆ្នាំ២០១៥នេះ បទល្មើសនេសាទ នៅលើផ្ទៃបឹងទន្លេសាប ចាប់ពីចំណុចភូមិសាស្រ្តកោះក្អែក និង ចំណុចអតីតឡូត៍លេខ៧ អតីតឡូត៍លេខ៣ចាស់ ក្នុងស្រុកបាកាន និងស្រុកកណ្តៀង បទល្មើសប្រភេទអួន យ៉ាងកាវ និងសីប បាននិងកំពុងកើតមានយ៉ាងពេញបន្ទុក ហើយសកម្មភាព នៃបទល្មើសទាំងនោះ ច្រើនតែកើតមាននៅពេលយប់ ចំណែកសមត្ថកិច្ចជំនាញ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ហាក់ដូចជា អង្គុយចាំបក់ផ្សែងតែប៉ុណ្ណោះ ប្រសិនបើគេចុះបង្រ្កាប លុះត្រាតែមានបញ្ជាយ៉ាងក្តៅគគុកពីថ្នាក់លើ។

ក្រៅពីបទល្មើសខាងលើនោះ បើតាមប្រភពដដែល ក៏បានបង្ហើបឲ្យដឹងដែរថា ចាប់ពីព្រំប្រទល់ នៃខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តសៀមរាប និងព្រំប្រទល់ខេត្តបាត់ដំបង បទល្មើសប្រភេទសំរ៉ាស់ ក៏មានយ៉ាងច្រើនស្អេកស្កះផងដែរ។

គួររំលឹកថា កន្លងមកគណៈបញ្ជាការឯកភាពខេត្ត ដែលមានលោកអភិបាលខេត្ត ជាប្រធាននោះ ធ្លាប់បានដាក់ផែនការយ៉ាងក្តៅគគុក ស្នើឲ្យមន្រ្តីជំនាញ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឲ្យយកចិត្តទុកដាក់ទប់ស្កាត់ និងចុះបង្រ្កាបឲ្យខាងតែបាន ចំពោះបទល្មើសទាងឡាយណា ដែលច្បាប់ ហាមឃាត់។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏បទល្មើសនេសាទទាំងនោះ នៅតែបន្តកើតមានដដែល ជាមួយគ្នានោះផងដែរ មជ្ឈដ្ឋានខ្លះនិយាយថា បើជំនាញជលផលមានឆន្ទៈបង្រ្កាបនោះ កុំថាឡើយ បទល្មើសនោះវាលាក់ខ្លួនពួនអាត្មា នៅទីណាក៏គេចមិនផុតដែរ៕

បុគ្គលិក បម្រើការងារ នៅផ្ទះសំណាក់ និង ម៉ាស្សា យីហោ តារា ច្រកចូលតាមផ្លូវលំ ខាងជើងបុរីកីឡា ត្រូវភ្ញៀវចាប់រំលោភទាំងបង្ខំ

$
0
0

ភ្នំពេញ៖ យោងតាមប្រភពព័ត៌មាន ពីអ្នកដែលទៅស្ទីមម៉ាស្សា នៅផ្ទះសំណាក់ និងម៉ាស្សា យីហោ តារា ស្ថិតនៅតាមផ្លូវលំ ខាងជើងបុរីកីឡា សង្កាត់មិត្តភាព ខណ្ឌ៧មករា បានឲ្យដឹងថា មាននារីម៉ាស្សាម្នាក់ ត្រូវបានភ្ញៀវនៅក្នុងបន្ទប់ចាប់រំលោភទាំងបង្ខំ កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥នេះ ។

ប្រភព័ត៌មានពីបុរសម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើនេះ ខណៈដែលរូបលោក ចូលទៅស្ទីមម៉ាស្សាក្នុងហាងខាងលើ ស្រាប់តែឃើញនារីម៉ាស្សាម្នាក់រត់ចេញពីបន្ទប់ ដោយយំសស្រេកសស្រាក់នោះ គឺបណ្តាលមកពីភ្ញៀវនៅក្នុងបន្ទប់ បានចាប់រំលោភនាងទាំងបង្ខំ ។

ប្រភពព័ត៌មានបានបន្តទៀតថា ចំពោះករណីខាងលើនេះ សូម្បីតែថៅកែហាងក៏ទទួលស្គាល់ថា ភ្ញៀវរូបនោះ បានចាប់រំលោភនារីម៉ាស្សាទាំងបង្ខំ ជាបុគ្គលិករបស់ខ្លួនទៀតផង ។ សាក្សីដែលមានការអាណិតអាសូរ ចំពោះនារីរងគ្រោះ ដែលត្រូវគេចាប់រំលោភទាំងបង្ខំពុំមានការយល់ព្រម ក៏ជួយប្រាប់ព័ត៌មានមកកាន់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ចុះផ្សាយដើម្បីឲ្យសមត្ថកិច្ច ឬមន្រ្តីពាក់ព័ន្ធជួយរកយុតិ្តធម៌ឲ្យនារីរងគ្រោះ  ដែលទទួលរងការរំលោភទាំងបង្ខិតបង្ខំបែបនេះ។

សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ តូ ម៉ាស់ អាយុ ៣១ឆ្នាំ មានមុខរបរលក់ស្បែកជើងនៅផ្សារធំថ្មី រស់នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌ៧មករា ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ នេះ។

យោងតាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានចូលទៅម៉ាស្សា នៅផ្ទះសំណាក់ និងម៉ាស្សា យីហោ តារា ហើយត្រូវបានស្រ្តី ជាបុគ្គលិកធ្វើការទីនោះចោទថាចាប់រំលោភនាងទាំងបង្ខំ ។ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យបានឆ្លើយថា មិនបានចាប់រំលោភនាងនោះទេ ៕

Photo by DAP-News

លិចនាវា នៅរដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា, ស្លាប់ ២១នាក់ និង បាត់ខ្លួន ៤៧នាក់

$
0
0

រ៉ង់ហ្គូន ៖ យ៉ាងហោចណាស់មនុស្ស ២១នាក់បានស្លាប់ និង ៤៧នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីនាវាមួយគ្រឿង ដែលមានកន្លែងជិះពីរជាន់ បានលិចនៅតាមដងទន្លេនៃក្រុង ក្យកព្យូ ស្ថិតនៅរដ្ឋរ៉ាឃីន នៃសហភាពមីយ៉ាន់ម៉ា តាំង ពីយប់ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ ២០១៥ មកម្ល៉េះ ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃសៅរ៍នេះថា មនុស្សជិះនៅលើទូកទាំងអស់ មានជាង ២០០នាក់ ហើយក្នុងនោះ ១៦៧នាក់ ត្រូវបានសង្គ្រោះឲ្យរួចជីវិត ។ នាវាឈ្មោះ អ៊ុង ដាគុណ បានដឹកមនុស្ស ២១៤ ចេញពីក្រុង ក្យកព្យូ ទៅកាន់កំពង់ផែ ស៊ីតថ្វាយ នៃរដ្ឋរ៉ាឃីន ហើយក៏ជួបគ្រោះថ្នាក់ពេលកំពុងធ្វើដំណើរតែម្តង ។

ក្រុមសង្គ្រោះនៅតែបន្តស្វែងរកមនុស្សដែលកំពុងបាត់ខ្លួននៅឡើយ ដោយឡែក មូលហេតុ ចម្បងដែលនាំឲ្យមាន គ្រោះថ្នាក់នេះ នៅមិនទាន់មានការបញ្ជាក់ទេ ៕


សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ប្រកាសបើក ការប្រកួតប្រជែង ផែនការ អាជីវកម្មថ្នាក់ជាតិ

$
0
0

ភ្នំពេញ៖ ដើម្បីជួយបំផុស គំនិតអាជីវកម្មឲ្យមានភាពរឹងមាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែ មីនា ឆ្នាំ ២០១៥ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានរៀបចំកម្មវិធី សន្និសីទសារព័ត៌មានស្តីពី «ការប្រកួតប្រជែង ផែនការអាជីវកម្មថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៥ (NBPC2012)» ដោយទទួលបានការអនុញ្ញាត និងគាំទ្រយ៉ាងមុតមាំ ពីក្រសួងអប់រំយុវជននិងកីឡា ។

ថ្លែងក្នុងសន្និសីទសារព័តមាន លោក គិត ច័ន្ទគ្រឹស្នា សាកលវិទ្យាធិការរងប្រតិបត្តិ នៃសាលកវិទ្យាលពុទ្ធសាស្ត្រ បានបញ្ជាក់ថា វត្ថុគោលបំណង នៃការរៀបចំការប្រកួតប្រជែង ផែនការអាជីវកម្មថ្នាក់ជាតិនេះឡើង ដើម្បីជំរុញ និងគាំទ្រដល់យុវជនកម្ពុជាទូទាំងប្រទេស ដែលមានទឹកចិត្តស្រឡាញ់ និងមានក្តីស្រមៃ ចង់ក្លាយជាសហគ្រិន ឲ្យមានឱកាសអាចធ្វើការ អភិវឌ្ឍផែនការអាជីវកម្មរបស់ខ្លួនព្រម ទាំងទទួលការបណ្តុះបណ្តាល នូវភាពជាសហគ្រិន ដែលឈានមុខគេក្នុងប្រទេស ស្របពេលដែលវិនិយោគិនជាច្រើន បាននិងកំពុងធ្វើដំណើរ មកបណ្តាក់ទុននៅកម្ពុជា ។

លោកបន្ថែមថា បេក្ខជន៣ក្រុម នឹងត្រូវជ្រើសរើសជាម្ចាស់ជ័យលាភី នៃប្រកួតប្រជែង ផែនការអាជីវកម្មថ្នាក់ជាតិនេះ។ ក្រៅតែទទួលបាន ប្រាក់រង្វាន់ហើយនោះ បេក្ខជននឹងទទួលបាន នូវបទពិសោធន៍ ពីសហគ្រិនជោគជ័យនៅកម្ពុជា និងបរទេស។

អ្នកសម្របសម្រួសកម្មវិធី ប្រកួតប្រជែងផែនការ អាជីវកម្មថ្នាក់ជាតិ លោក Lucien Ong បានមានប្រសាសន៍ថា ការប្រកួតប្រែងនេះ បានប្រកាសទទួលពាក្យ ចាប់ពីថ្ងៃទី២៦ ខែ មករា ឆ្នាំ ២០១៥ ហើយឈប់ទទួលពាក្យនៅថ្ងៃទី ២៨ ខែ កុម្ភ: ឆ្នាំ ២០១៥។ ជាក់ស្តែងនិស្សិតប្រមាណ១៨ សាកលវិទ្យាល័យ បានមកដាក់ពាក្យប្រកួតប្រជែង ហើយក្រុមការងារ បានជម្រុះយកបេក្ខជនចំនួន ២០ក្រុម (១ក្រុមមានគ្នា៣នាក់) ដើម្បីប្រកួតប្រជែង ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

លោកបន្តថា« ជាលទ្ធផល យើងជម្រុះយកបាន ២០ក្រុម ដើម្បីធ្វើការប្រកួតប្រជែង ហើយពួកគាត់នឹងត្រូវចូលរួម វគ្គបណ្តុះបណ្តាលបន្ថែមរយ:ពេល៦ សប្តាហ៍ ពីសំណាក់អ្នកជំនាញ និងគ្រូបង្គោល ដែលមានបទពិសោធន៍ ក្នុងការធ្វើផែនការអាជីវកម្ម និងជំនួញជាក់ស្តែង មកពីប្រទេសអូស្ត្រាលី ហុងកុង សហរដ្ឋអាម៉េរិក និង កម្ពុជា»។

ការប្រកួតប្រជែងនេះ នឹងចែកចេញជា ៣ ដំណាក់កាលធំៗ ៖ទី១- វគ្គជម្រុះ : ក្រុមប្រកួតប្រជែង ២០ ក្រុមត្រូវបានជ្រើសរើស តាមរយ:ការប្រកាសលទ្ធផលជាផ្លូវការ នៅថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៥។ ទី២-វគ្គពាក់កណ្តាលផ្តាច់ព្រាត់ នឹងត្រូវជ្រើសរើសយក៨ក្រុម ដើម្បីឆ្លងទៅវគ្គផ្តាច់ព្រាត់ ដែលត្រូវប្រកាស លទ្ធផលនៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៥ និង វគ្គផ្តាច់ព្រាត់ ស្វែងរកជ័យលាភី ៣ក្រុម នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥ ។

ដោយឡែកសម្រាប់ប្រាក់រង្វាន់វិញ គឺលេខ១ ទទួលបានទឹកប្រាក់ ៥០០០ដុល្លារ លេខ ទទួលបានទឹកប្រាក់ ៣០០០ដុល្លារ និង លេខ ទទួលបានទឹកប្រាក់ ២០០០ដុល្លារ និង រង្វាន់អនុស្សាវីយ៍ជាច្រើនទៀត ថែមទាំងឱកាសការងារ និងការបើកអាជីវកម្មថែមទៀតផង។

សូមជម្រាបថា បេក្ខជនអាទិភាពដំបូងជានិស្សិត ពីគ្រប់សាកលវិទ្យាល័យ ក៏ដូចជាប្រជាជនកម្ពុជា ដែលបេក្ខជនទាំងអស់ ត្រូវមានអាយុយ៉ាងតិច២០ឆ្នាំ។ អ្នកចូលរួមជាក្រុម ត្រូវមានគ្នាបីនាក់ ហើយម្នាក់ក្នុងចំណោមនោះ ត្រូវមានចំណេះដឹងល្អខាងភាសាអង់គ្លេស ព្រោះអ្នកដែលជាប់ក្នុងវគ្គជម្រុះ នឹងទទួលបានការបណ្តុះបណ្តាលជា ភាសាអង់គ្លេស ពីអ្នកជំនាញដែលមកពីបរទេសហើយនឹងត្រូវធ្វើបទបង្ហាញ ជាភាសាអង់គ្លេស នៅចំពោះមុខអ្នកបណ្តាក់ទុន ដែលចូលរួមផងដែរ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ប្រព័ន្ធលូ ប្រវែងជិត២ម៉ឺនម៉ែត្រ និងប្រឡាយ ជាង៥ពាន់ម៉ែត្រ ត្រូវបានក្រុមហ៊ុន AZ សហការ ជាមួយអាជ្ញាធរ កាយនិងស្ថាបនា

$
0
0

ភ្នំពេញៈ ដោយសារតែមានការកកស្ទះទឹក ក្នុងខណ្ឌពោធិ៍សែនជ័យនារដូវវស្សា ដែលបង្កឲ្យលិចលង់ភូមិឋានប្រជាពលរដ្ឋនោះ ទើបសាលារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយ បញ្ជៀសនៃការកកស្ទះទឹកនេះ និងបានតម្រូវឲ្យក្រុមហ៊ុន AZ សហការជាមួយអាជ្ញាធរ ដាក់លូនិងកាយប្រឡាយមេមួយខ្សែ ដើម្បីរំដោះទឹក ធ្វើយ៉ាងណា កុំឲ្យលិចលង់ភូមិឋានប្រជាពលរដ្ឋ ជាបន្តទៀត ទើបនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥នេះ លោក សេង គន្ធ អភិបាលរងខណ្ឌពោធិ៍សែនជ័យ និងលោក នួន វណ្ណឌន តំណាងក្រុមហ៊ុន រួមអ្នកជំនាញ របស់ក្រុមហ៊ុនផងដែរ បានចុះទៅពិនិត្យទីតាំងនិង ឲ្យគ្រឿងចក្រកាយផងដែរ ដែលការដាក់លូនេះ មានប្រវែងជិត២ម៉ឺនម៉ែត្រ អមសងខាងផ្លូវជាតិលេខ៤ ហើយចំពោះអាជ្ញាធរ បានកាយប្រឡាយមេមួយខ្សែ ប្រវែង៥ពាន់ម៉ែត្រ។

លោក សេង គន្ធ ចុះទៅពិនិត្យទីតាំងប្រឡាយ ដែលត្រូវស្ថាបនានោះ បានឲ្យដឹងថា ដោយសារតែជំនន់ទឹកភ្លៀងធ្លាក់មក ធ្វើឲ្យមានការជន់លិចលង់ភូមិឋាន ប្រជាពលរដ្ឋ រស់នៅស្របតាមបណ្តោយ ផ្លូវជាតិលេខ៤ ជារៀងរាល់ឆ្នាំនោះ ដោយសារតែក្រុមហ៊ុន AZ ពុំមានប្រព័ន្ធលូត្រឹមត្រូវ ទើបនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥ សាលារាជធានី បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាព លោក សាយ ឈុំ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមការថ្នាក់ជាតិ ចុះជួយរាជធានីភ្នំពេញ ដើម្បីដោះស្រាយការលិចលង់  និងមានចូលរួមពីលោក ម៉ប សារិន និងលោក ប៉ា សុជាតិវង្ស អភិបាលរាជាធានី និងមានតំណាងក្រុមហ៊ុន AZ ចូលរួម ជាមួយនិងមន្ត្រីសាលារាជធានី ជាច្រើនផងដែរ ដើម្បីស្វែងរកដំណោះស្រាយ ធ្វើយ៉ាងណាបញ្ជៀសការកកស្ទះនេះ រួមបានសំណូមពរ មកកាន់ក្រុមហ៊ុន AZ ត្រូវដាក់ប្រព័ន្ធលូនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅ រហូតទៅដល់ព្រំប្រទល់ ស្រុកអង្គស្នួល ចំណែកឯការបង្ហូរ ចេញបន្តទៅទៀត លោកបានឲ្យសាលាខណ្ឌ កាយប្រព័ន្ធប្រឡាយមេមួយខ្សែ អមតាមផ្លូវរថភ្លើង ចេញពីភូមិអង្គ ឆ្ពោះទៅកាន់ប្រឡាយតាហោ និងហូរចូលទៅស្ទឹងព្រែកត្នោត ដែលមានប្រវែងជាង៥ពាន់ម៉ែត្រ គឺជាគំរោងរបស់សាលារាជធានី។

លោកបានបន្តថា នេះគឺជាយុទ្ធសាស្រ្តដ៏ល្អមួយ សម្រាប់ការរំដោះការកកស្ទះជំនន់ទឹកភ្លៀង ដែលធ្វើឲ្យ ជន់លិចលង់ភូមិឋាន របស់ប្រជាពលរដ្ឋនោះ ហើយបន្ទាប់ពី ស្ថាបនារួចនោះ ឃើញថា ទឹកដែលហូរចុះមកពីខេត្តកំពង់ស្ពឺ និងហូរចូលទៅតាមប្រឡាយមេមួយខ្សែនេះ ដូច្នេះការកកស្ទះបណ្តាលឲ្យលិចលង់ ភូមិឋាន ប្រជាពលរដ្ឋនោះ ជាពិសេសសង្កាត់ចោមចៅ សង្កាត់កន្ទោក សង្កាត់កំបូលនិងត្រពាំងក្រសាំង ផងដែរ គឺនឹងលែងមានការលិចលង់ទៀតហើយ ។

តំណាងក្រុមហ៊ុន AZ លោក នួន វណ្ណឌន បានឲ្យដឹងដែរថា ដើម្បីអនុវត្តន៍ទៅតាមការណែនាំរបស់ សាលារាជធានីភ្នំពេញនោះ ក្រុមហ៊ុនAZនិងខិតខំសម្រប សម្រួលផលប៉ះពាល់ ជាមួយប្រជាពលរដ្ឋនិងខិត ខំកាយនិងដាក់លូឲ្យបានលឿនបំផុត លោកបានបញ្ជាក់ថា ការស្ថាបនាប្រព័ន្ធលូនេះ មានប្រវែងផ្លូវស្មើនិង ៩៥០០ម៉ែត្រ ដូច្នេះយើងដាក់សងខាង គឺមានប្រវែងសរុបស្មើនិង ១៩០០០ម៉ែត្រ ដែលលូនេះមានមុខកាត់២ម៉ែត្រ និងជម្រៅ២ម៉ែត្រ ជាប្រភេទលូកែង ដែលអាច ហូរបានលឿន។

លោកបានបន្តទៀតថា ខណៈដែលក្រុមហ៊ុនដំណើរស្ថាបនានោះ សូមឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចូលរួមសហការទាំងអស់គ្នាផងដែរ ដើម្បីឲ្យដំណើរស្ថាបនានោះ បាន ទៅដោយរលូន ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

HUAWEI ចាក់ចំបេះដូងយុវវ័យ តាមរយៈបទចំរៀងថ្មី របស់ មាស សុខសោភា

$
0
0

បទ«ស្នេហ៍អាថ៌កំបាំង» របស់កំពូលតារា មាស សុខសោភា ដែលវ៉ុលវ៉ុល លើទូស័ព្ទ HUAWEI G7 ជាជាងតួប្រុស បាននិងកំពុងចាក់ចំបេះដូង យុវវ័យខ្មែរ នាពេលបច្ចុប្បន្ន។

មាស សុខសោភា បានសំដែងនូវ ការពេញចិត្តប្រើទូរស័ព្ទស្មាតហ្វូន HUAWEI G7 ដូចជា អ៊ិនធើណិតលឿន ថតរូបលឿន ថ្មប្រើបានយូរ និងមានរូបរាងទាក់ទាញ ស្តើង ស្រាល មាំ ជាមួយនឹងតួរទាំងមូលស្រោបលោហៈធាតុ ដែលមាំ ធុន មិនរបកថ្នាំ ឬទុនដោយប្រើជ័រទន់ ឬជ័រស្រួល ឬសម្ភារដែលងាយបែក ឬខូចដោយគ្រាន់តែបាញ់ថ្នាំពណ៌ អ៊ីណុក ដូចម៉ាកផ្សេងៗ ។

ជាពិសេស កាមេរ៉ាកាន់តែអែម ជាមួយនឹងកាមេរ៉ាសែល ហ្វីអស់ទាស់ និងមុខងារទំនើបៗ ថ្មី ។ ចំណែកឯបទ «ស្រឡាញ់គ្នាបានទេ» របស់មាស សុខសោភា គឺជាបទភ្លេងថ្មីប្លែក ជាមួយនឹងបារ៉ូចំរៀងថ្មី ពាក្យពេជន៍ ពេញនិយម ញាក់បែប Remix ដែលរួមសំដែងជាមួយនឹង DJ ក្តិប ហើយ DJ ក្តិប បែរជាស្រលាញ់ ឬ ទាញស្មាតហ្វូន HUAWEI Mate 7 មកប្រើ ជាជាងចាប់អារម្មណ៍លើ មាស សុខសោភា ។

លោក អែម យុទ្ធូ បានផ្តល់បទសំភាសន៍តាមទូរសព្ទ័ថា  «យើងបន្តកិច្ចសហប្រតិបត្តិ និងគាំទ្រ កំពូលតារាចំរៀងលំដាប់មុខលេខ ១ នៅកម្ពុជា ដែលកំពុងឡើង កូដខ្លាំង តាមរយៈគំរោងជាច្រើន ដូចជា ការចូលរួមពិធីសម្ពោធ ផលិតផលថ្មីៗ ការថតរូបពាណិជ្ជកម្ម សំរាប់សំភារៈផ្សព្វផ្សាយពាណិជ្ជកម្ម ប៉ាណូធំៗ បាដាផ្សព្វផ្សាយ តាមបណ្តាញសង្គម វ៉េបសាយ ការឧបត្ថម្ភផលិតបទចំរៀងថ្មីៗ ពេញនិយមរបស់ មាស សុខសោភា យើងសង្ឈឹមថានឹងជួយជំរុញស្មាតហ្វូន HUAWEI កាន់តែល្បឺ ពេញនិយម នឹងអាចក្លាយជាស្មាតហ្វូនឈានមុខ ពេញនិយម និងឈានដល់លំដាប់លេខ ១ នាពេលអនាគត» ។

គួរកត់សំគាល់ថា HUAWEI បានធ្វើឱ្យគ្រប់គ្នាចាង់អារម្មណ៍ តាមរយៈចេញម៉ូដែលថ្មីៗ ដូចជា HUAWEI Mate 7, Honor 6 និងចេញស៊េរីកាច់ៗ ក្នុងឆ្នាំ 2015 ដូចចជា G7, Honor 6 plus, X2, P8, Mate 8, G8 ដើម្បីផ្តួលម៉ាកផ្សេងៗ ជាដើម៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

មន្រ្តីយោធា ផ្ទុះអាវុធ បណ្តាលឲ្យ ក្មេងប្រុសម្នាក់ រងរបួស នៅសង្កាត់ ត្រពាំងក្រសាំង

$
0
0

ភ្នំពេញ ៖ មន្រ្តីយោធាម្នាក់ នៅក្រសួងការពារជាតិ ពាក់ស័កិ្ត៤ បានផ្ទុះអាវុធ បង្កឲ្យក្មេងប្រុសម្នាក់រងរបួស នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ នេះ ស្ថិតនៅភូមិ ត្រពាំងអញ្ចាញ៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែជនបង្ករូបនេះ ត្រូវបានកម្លាំងនគរបាល តាមចាប់ខ្លួនភ្លាមៗផងដែរ។

អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ឲ្យដឹងថា ពិតជាមានករណីផ្ទុះអាវុធ ប្រាកដមែន ដែលបង្កឡើងដោយមន្រ្តីយោធាម្នាក់ ដោយសារស្រវឹងខ្លាំង។

តាមលោក យឹម សារ៉ាន់ បានឲ្យដឹងទៀតថា ជនសង្ស័យរូបនេះ ស្រវឹងខ្លាំង សួរមិនទាន់ដឹងច្បាស់នៅឡើយទេ ហើយនិយាយ ប្រាប់សមត្ថកិច្ចរបស់លោកថា ស្តារកាណុងលេង។ តាមកាតសម្គាល់ខ្លួន ដែលបង្ហាញដោយសមត្ថកិច្ចនោះ ជនសង្ស័យរូបនេះឈ្មោះ ប៉ុល ពន្លឺ ពាក់ស័កិ្ត៤ នៅក្រសួងការពារជាតិ ។

យោងតាមប្រពភព័ត៌មានចុងក្រោយ ពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះ ឈ្មោះ តុល ចន្ថា អាយុ ១២ឆ្នាំ ហើយមូលហេតុដែលនាំឲ្យមន្រ្តីយោធារូបនេះបាញ់១គ្រាប់ ផ្ជុចដី គឺមកពីស្រវឹង ហើយផ្លាតត្រូវក្មេងប្រុសរងគ្រោះតែម្តង ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

លោក ឃុន ហាំង ជំរុញឲ្យក្រុមហ៊ុន AZ ភ្ជាប់ប្រព័ន្ធលូ ឲ្យប្រជាពលរដ្ឋ ចេញចូលភូមិជាមុនសិន

$
0
0

ភ្នំពេញៈ លោក ឃុន ហាំង ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍ ដោយសំណូមពរដល់ក្រុមហ៊ុន AZ ត្រូវតែ ស្ថាបនានិងដាក់ប្រព័ន្ធលូ ដែលចំផ្លូវចេញចូលភូមិ របស់ប្រជាពលរដ្ឋជាមុនសិន ទើបងាកមកគិតរឿង ផ្លូវជាតិលេខ៤ ពីព្រោះផ្លូវចេញចូលរបស់ប្រជាពលរដ្ឋ គឺជាចំណុចសំខាន់ដែលយើងត្រូវដោះស្រាយ ។

ការជំរុញបែបនេះ គឺលោកបានមានប្រសាសន៍ នៅក្នុងវេទិការសាធារណៈមួយ ដែលធ្វើឡើងនៅក្នុងបរិវេណវត្តជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ ដែលមានការអញ្ជើញចូលរួមពីលោក ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌ លោក សេង គន្ធ អភិបាលរងខណ្ឌ និងលោក នួន វណ្ណឌន រួមនិងមន្ត្រីជុំវិញ ការិយាល័យ និងប្រជាពលរដ្ឋគ្រប់ភូមិក្នុងសង្កាត់ចោមចៅ កងកម្លាំងប្រដាប់អាវុធខណ្ឌចូលរួមផងដែរ។

នៅក្នុងពិធីនោះលោក សេង គន្ធ អភិបាលរងបាននិយាយទៅកាន់អង្គពិធីថា ដោយសារតែបញ្ជៀសការកកស្ទះជំនន់ទឹកភ្លៀងក្នុងរដូវវស្សានោះ កន្លងមកក្រុមហ៊ុន AZ បានចូលរួមសហការជាមួយអាជ្ញាធរយ៉ាងសកម្មបំផុត ដោយបានស្តារប្រឡាយជាច្រើនខ្សែ ដើម្បីរំដោះទឹកចេញ ហើយបច្ចប្បន្ននេះក្រុម ហ៊ុន AZ កំពុងតែកាយប្រឡាយ តាមបណ្តោយផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅ រហូតទៅដល់ព្រំ ប្រទល់ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីរៀបចំដាក់ប្រព័ន្ធលូ ឲ្យបានល្អស្របទៅតាមពាក្យថា ទីក្រុងស្អាត។

លោកបានបញ្ជាក់ថា ខណ្ឌពោធិ៍សែនជ័យ បើតាមបណ្តោយផ្លូវជាតិលេខ៤ ស្អាតទៀតនោះ ដូច្នេះពេលប្រកួតទីក្រុងស្អាត បើយើងមិនទទួលបានលេខ១ ក៏អាចស្មើនិងខណ្ឌផ្សេងៗទៀតដែរ ហើយម្យ៉ាងវិញទៀត ដើម្បីឲ្យស្របទៅតាមពាក្យថា ទីក្រុងស្អាតនោះ លុះត្រាតែមានការចូលរួមពីបង ប្អូនប្រជាពលរដ្ឋផងដែរ សូមកុំបោះសំរាមចោលផ្តេសផ្តាស ហើយសំរាមត្រូវចេះវេចខ្ទប់ទុកដាក់ឲ្យបានត្រឹមត្រូវ កុំយកមកទុកចោល មុនពេលរថយន្តដឹកសំរាម ទៅយករង់ចាំរថយន្តមកដល់ចាំយកទៅ ដាក់តែម្តងចៀសវាងវារាយប៉ាយ មុនរថយន្តដឹកសំរាមទៅដល់។

បន្ទាប់ពីលោកបានមានប្រសាសន៍ ស្វាគមន៍ចប់ ឃើញថា ប្រជាពលរដ្ឋបានឡើងមានមតិយ៉ាងផុលផុស ដែលចោទបញ្ហាទៅលើក្រុមហ៊ុន AZ មិនឲ្យធ្វើលូបង្ហូរទឹកចូលប្រព័ន្ធ លូក្រុមហ៊ុន និងបានកាយផ្លូវដែលចូលភូមិ របស់គាត់ផងដែរ ។

ក្នុងនោះលោក នួន វណ្ណឌន បានឆ្លើយតបទៅនឹងក្តីកង្វល់ របស់ប្រជាពលរដ្ឋថា ចំពោះក្រុមហ៊ុនមិនបានហាមឃាត់ប្រជាពលរដ្ឋ ឲ្យដាក់លូបង្ហូរទឹកចូលលូរបស់ក្រុមហ៊ុននោះទេ ប៉ុន្តែប្រជាពលរដ្ឋត្រូវតែ ដាក់ទៅតាមស្តង់ដាររបស់ក្រុមហ៊ុន ដែលមានមុខកាត់ ២ម៉ែត្រ គឺក្រុមហ៊ុន និងអនុញ្ញាតឲ្យដាក់ ប៉ុន្តែបើ បងប្អូនដាក់លូតូចជាងលូក្រុមហ៊ុន បង្កឲ្យប៉ះពាល់ដល់លូរក្រុមហ៊ុនផងដែរ ចំណែកឯការកាយផ្តាច់ ផ្លូវនោះ គឺក្រុមហ៊ុនកាយផ្តាច់ ដើម្បីស្ថាបនាលូដូច្នេះត្រូវតែកាត់ផ្តាច់។

បន្ទាប់មកលោក ឃុន ហាំង បានជំរុញឲ្យក្រុមហ៊ុន ត្រូវតែដាក់លូនៅចំណុចផ្លូវ ចូលភូមិរបស់ប្រជាពលរដ្ឋ ឲ្យរួចរាល់ជាមុនសិន ទើបងាកមកគិតរឿងដាក់ប្រព័ន្ធលូ ជាបន្តទៀត ទោះបីជាមានប៉ុន្មានកន្លែង ក៏ដោយត្រូវតែដាក់ឲ្យរួចរាល់ជាមុន ដើម្បីឲ្យប្រជាពលរដ្ឋបានឆ្លងកាត់ ប្រសិនបើយើងមិនធ្វើដាក់ចំណុច ផ្លូវចូលភូមិរបស់គាត់នោះ តើគាត់ចូលភូមិតាមណា នេះជាចំណុចដែលយើងត្រូវគិត។

ឆ្លើយតបទៅនឹងសំណូមពរ របស់លោក ឃុន ហាំង តំណាងក្រុមហ៊ុនAZបានទទួលយល់ព្រមដាក់ តាមការណែនាំរបស់លោក៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

បញ្ជូនបុរសម្នាក់ ទៅតុលាការ ពីបទ ហិង្សាក្នុងគ្រួសារ

$
0
0

បាត់ដំបង ៖ កម្លាំងអាវុធហត្ថ ក្រុងបាត់ដំបង បានចាប់បញ្ជូនបុរសម្នាក់ ទៅតុលាការនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥ពីបទហិង្សាក្នុងគ្រួសារ បន្ទាប់ពីបានធ្វើសកម្មភាពបង្ខាំងទុក និងវ៉ៃប្រពន្ធ មិនឲ្យចេញក្រៅផ្ទះ កាលពី វេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៤ ខែមីនា នៅចំណុចភូមិ សង្កាត់ទួលតាឯកក្រុងបាត់ដំបង។

លោក សំ វីឡុង មេបញ្ជាការរងាអាវុធហត្ថ ក្រុងបាត់ដំបងបានឲ្យដឹងថា កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមីនា នៅចំណុចភូមិ សង្កាត់ទួលតាឯកក្រុងបាត់ដំបង មានករណីហិង្សាក្នុងគ្រួសារមួយបានកើត ឡើងបង្កដោយជនសង្ស័យឈ្មោះ យឿន ថេន ភេទប្រុសអាយុ៤៣ឆ្នាំ បានធ្វើសកម្មភាពជេរប្រមាថ បង្ខាំង ប្រពន្ធទុកក្នុងផ្ទះមិនឲ្យចេញរកស៊ីខាងក្រៅ ព្រមទាំងបានវ៉ៃប្រពន្ធ បណ្តាលឲ្យរងរបួសហើមមុខ និងជាំជាច្រើន កន្លែង។ បន្ទាប់ធ្វើសកម្មភាពជាច្រើនលើកមកហើយ នៅចុងក្រោយនេះអ្នកជិតខាង និងសាច់ញាតិបានប្តឹង សមត្ថកិច្ចឲ្យជួយអន្តរាគមន៍។ ក្រោយបានទទួលបណ្តឹងរួចមក កម្លាំងយើងបានចុះទៅធ្វើការឃាត់ខ្លួន ជនសង្ស័យ រួចនាំយកមកសាកសួរ។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវ៉ៃទៅប្រើពន្ធខ្លួនពិតប្រាកដមែន។

បច្ចុប្បន្នសមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី១៥ ខែមីនានេះ ដើម្បីចាត់ការតាមច្បាប់៕

សម្តេចប្រធាន រដ្ឋសភា ចាត់ទុកថា វត្តអារាម និង ព្រះពុទ្ធសាសនា មានតួនាទីសំខាន់ ក្នុងសង្គមខ្មែរ

$
0
0

ត្បូងឃ្មុំ ៖ សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកថា វត្តអារាម និងព្រះពុទ្ធសាសនាមានតួនាទីសំខាន់ក្នុងសង្គមខ្មែរ។

នៅក្នុងពិធីបុណ្យ បញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា វត្តសុវណ្ណរាម ហៅវត្តសន្ទៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៥នេះ សម្តេចប្រធានរដ្ឋសភា បានប្រសាសន៍ថា វត្តអារាម និងព្រះពុទ្ធសាសនាមានតួនាទីសំខាន់ក្នុងសង្គមខ្មែរ។ សម្តេចបន្តថា ទីវត្តអារាមមិនគ្រាន់តែជាទី សក្ការៈ សម្រាប់គោរពបូជាតាមផ្លូវជំនឿសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាថ្នាលបណ្តុះបណ្តាលនូវ ចំណេះ ដឹង បញ្ញាញាណ តម្លៃសីលធម៌ និងស្មារតីរួមរស់សាមគ្គីគ្នាតាមផ្លូវពុទ្ធចក្រ និងអាណាចក្រទៀតផង។

ក្នុងន័យនេះវត្តអារាមមានតួនាទី មិនត្រឹមតែធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើង បានរួមរស់ជាមួយគ្នា ដោយសុខ សាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការពង្រឹងសន្តាប់ ធ្នាប់សុខ សន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង។

ជាងនេះទៀត ការអប់រំបែបទស្សនវិជ្ជាព្រះពុទ្ធសាសនា ដែលធ្វើឡើងតាមរយៈតួនាទីរបស់ព្រះសង្ឃ ពិតជា បានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹងអំពីតម្លៃសីលធម៌ និងឥរិយាបថក្នុងសង្គម ដែល ពុទ្ធសាសនិកជនទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដឹងខុស ដឹងត្រូវ ដឹងល្អ ដឹងអាក្រក់ ដឹងថាអ្វីគួរធ្វើ និងអ្វីមិនគួរធ្វើ។ ដូច្នេះទីអារាម គឺជាទីកន្លែងដ៏មានតម្លៃសម្រាប់រក្សានូវគម្ពីរសាស្ត្រាអក្សរសាស្ត្រ ទំនៀមទំលាប់ វប្បធម៌ ប្រពៃណីរបស់ជាតិខ្មែរឱ្យបានគង់វង្សស្ថិតស្ថេររហូតមក។

សម្តេចបានបញ្ជាក់ថា ដោយមើលឃើញពីតួនាទីដ៏សំខាន់របស់ព្រះពុទ្ធសាសនា និងព្រះសង្ឃក្នុងសង្គមនេះ ហើយ ទើបរដ្ឋសភា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងវិស័យនេះ តាមរយៈ បើកទូលាយ និងជំរុញឱ្យមានការចែករំលែក រួមចំណែកជាមួយព្រះសង្ឃ បុទ្ធបរិស័ទ និងបងប្អូនជនរួមជាតិ នៅទូទាំងប្រទេស ដើម្បីសន្សំនូវបុណ្យកុសលទានសីលផង និងដើម្បីចូលរួមវិភាគទាន ក្នុងការកសាង វត្តអារាមឡើងវិញ ឱ្យសមស្របនឹងការអភិវឌ្ឍទៅមុខឥតឈប់ឈរផ្នែកសេដ្ឋកិច្ច និងសង្គមកម្ពុជាយើង លើគ្រប់វិស័យ។

សម្តេចបញ្ជាក់បន្ថែមថា ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណរាម ហៅវត្តសន្ទៃថ្ងៃនេះ គឺជាសមិទ្ធផល ថ្មីមួយទៀត ដែលយើងទទួលបានក្នុងឃុំកក់ ស្រុកញាក្រែក ខេត្តត្បូងឃ្មុំ ក៏ដូចជាក្នុងទូទាំងប្រទេស ដូចជា សាលារៀន ផ្លូវថ្នល់ ស្ពាន ប្រឡាយ ទំបន់ ស្រះទឹក អណ្តូងទឹក។ល។ ដែលរដ្ឋសភា និងរាជរដ្ឋាភិបាល ក៏ដូចជា សមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជា បានកសាងឡើងដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ និងលើក កម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ទាំងផ្នែកស្មារតីនិងម្ភារៈ។ សម្តេចបន្ថែមថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចទាំងបីជាប្រមុខ ប្តេជ្ញាយ៉ាងមុតមាំថា នឹងបន្តពង្រឹងនូវសាមគ្គីប្រជាជាតិទាំងមូល ដោយមិន បែងចែកអំពីនិន្នាការនយោបាយ អតីតកាល ភេទ ជំនឿ សាសនា ដើម្បីកំណើនជាតិ និងឋានៈក្នុងសង្គមឡើយ លើមូលដ្ឋានគោរពប្រតិបត្តិខ្ជាប់ខ្ពួនរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងបាវនាជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីរក្សាពង្រីក និងការពាររាល់សមិទ្ធផល ដែលសម្រេចបានតាំងពីថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ និងធានាជោគជ័យក្នុងដំណើរការកសាង និងការពារមាតុភូមិតទៅមុខទៀត។

ឆ្លៀតឱកាសនេះ តាងនាមគណបក្សប្រជាជនកម្ពុជា សម្តេចបានថ្លែងអំណរគុណដល់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ដែលបានផ្តល់ទំនុកទុកចិត្តបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជាឱ្យបន្តដឹកនាំរាជរដ្ឋាភិបាល រដ្ឋសភា អាណត្តិទី៥នេះបន្តទៀត។ ជាមួយនេះដែរសម្តេចក៏បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ ថ្នាក់ ត្រូវខិតខំបន្តយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់ បម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យបានល្អដោយមិនរើសអើង និងខិតខំធ្វើអំពើល្អ ដើម្បីទាក់ទាញ សមាណចិត្តពួកគាត់ ឱ្យបន្តគាំទ្រគណបក្សប្រជាជនកម្ពុជានៅអាណត្តិខាងមុខៗបន្តទៀត ជាពិសេសការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ និងបោះឆ្នោតសកលជ្រើសតាំង តំណាង រាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ខាងមុខ។

តាមរបាយការណ៍របស់លោក ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំបានឱ្យដឹងថា ព្រះវិហារថ្មី និងកុដិ១ មាន២ខ្នង ព្រមទាំងបង្គន់អនាម័យ១ មាន ៣បន្ទប់ ចំណាយថវិកាកសាងអស់ទឹកប្រាក់ជាង ១៥ម៉ឺន ដុល្លារអាមេរិក នៃវត្តសន្ទៃ ដែលយើងទាំងអស់គ្នាកំពុងប្រារព្ធពិធីបញ្ចុះខណ្ឌសីមា និងពុទ្ធាភិសេកថ្ងៃនេះ កើត ឡើងដោយកម្លាំងសាមគ្គីរបស់បងប្អូនពុទ្ធបរិស័ទចំណុះជើងវត្ត ក្នុងនោះសម្តេចប្រធានរដ្ឋសភា និងលោកជំទាវ បានជួយទំនុកបម្រុង ឧបត្ថម្ភផងដែរ។

សូមបញ្ជាក់ថាវត្តសុវណ្ណរាម ហៅសន្ទៃនេះ ជាវត្តចំណាស់មួយ ដែលបានកសាងឡើងក្នុងឆ្នាំ១៩៦៥ ហើយបើ គិតមកដល់ពេលនេះ គឺមានអាយុកាល ៤៩ឆ្នាំហើយ។ កាលដើមឡើយវត្តនេះត្រូវបានផ្ទេរចេញពីវត្តចាស់មួយ ដែលមានទីតាំងស្ថិតខាងលិចវត្តសព្វថ្ងៃនេះប្រមាណ ៣គីឡូម៉ែត្រ ដែលប្រជាជនជំនាន់នោះហៅវត្ត សន្ទៃ ចាស់។ វត្តនេះក៏ត្រូវបានបំផ្លាញដល់ប្ញសគល់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ជារបបយង់ឃ្នង ដែល មិនត្រឹមតែបំផ្លាញប្រទេសជាតិ លើគ្រប់វិស័យនោះទេតែថែមទាំងបានធ្វើឱ្យប្រជាជនរងទុក្ខវេទនា បែកបាក់ព្រាត់ ប្រាស់ក្រុមគ្រួសារ មិនអាចបំភ្លេចបានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិទៀតផង។

ក្នុងឱកាសនោះដែរ សម្តេចប្រធានរដ្ឋសភាក៏បានបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារជូនអ្នកមាន ស្នាដៃក្នុងការចូលរួមកសាងភូមិ ឃុំ និងប្រគេនថវិកាចំនួន ៥០លានរៀលដល់វត្តសុវណ្ណរាម សម្រាប់ជា ប្រយោជន៍ដល់វត្ត និងនាំយកអំណោយ និងថិវិកាមួយចំនួនចែកជូន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស តាជីយាជី និងកងកម្លាំងការពារក្នុងពិធីនោះផងដែរ៕


ប្រធាន​យូអិន ​ស្ងប់ស្ងែង​សម្តេចតេជោ ក្នុងការ​ជំរុញ​ឱ្យ​មាន​វប្បធម៌​​ សន្ទនា​នយោបាយ​ នៅ​កម្ពុជា​

$
0
0

ភ្នំពេញ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក បាន គីមូន បានសម្តែងការស្ងប់ស្ងែងចំពោះភាពច្នៃប្រឌិតខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃនាយករដ្ឋមន្រ្តីនៃ ក្នុងការជំរុញឱ្យមានវប្បធម៌សន្ទនាការ ការរីកចម្រើនខាងនយោបាយ និងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានកម្ពុជា (AKP) នា ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥។  

ប្រភពដដែលឱ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី នៅទីក្រុងសេនដាយ ប្រទេសជប៉ុននៅរសៀលថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៥ លោក បាន គីមូន បានថ្លែងនូវអំណរគុណ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានចំណាយនូវពេលវេលា ដ៏មានតម្លៃអញ្ជើញ មកចូលរួមសន្និសីទ ពិភពលោកលើកទី៣ ស្តីពីការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ នៅទីក្រុងសេនដាយ ។

ជាមួយគ្នានេះ លោក មានប្រសាសន៍សម្តែង នូវការវាយតម្លៃខ្ពស់ និងកោតសរសើរជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានជំរុញឱ្យមានវប្បធម៌ សន្ទនានយោបាយ ជាពិសេសជាមួយ គណបក្សប្រឆាំងនៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន ទាំងនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ពិសេសការសម្រេចបាន នូវលទ្ធផលជាផ្លែផ្កា នៃការអនុវត្តន៍សេចក្តីប្រកាស សហស្សវត្សរ៍ របស់អង្គការសហប្រជាជាតិ លើចំណុចអាទិភាពទាំង៩របស់ខ្លួន ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងប្រមុខយូអិន ក៏បានពិភាក្សាយ៉ាងយកចិត្ត ទុកដាក់ចំពោះសាលាក្តី កាត់ទោសមេដឹកនាំ ខ្មែរក្រហម ដែលក្នុងនោះអគ្គលេខាធិការអ.ស.ប បានសម្តែងនូវ ការវាយតម្លៃខ្ពស់ ចំពោះការចូលរួមវិភាគទាន របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងជួយ ផ្តល់នូវថវិកាដល់ការបើកប្រាក់បៀវត្សរ៍ ដល់បុគ្គលិកជាតិ របស់កម្ពុជា ហើយខាងផ្នែកអន្តរជាតិ ជាបន្ទុករបស់អង្គការសហប្រជាជាតិ ក្នុងការស្វែងរកថវិកា ដោយផ្ទាល់ ដើម្បីឱ្យមាននិរន្តរភាព ទៅមុខ ជាបន្តបន្ទាប់ ។

ពាក់ព័ន្ធនឹងការប្រារព្ធ ខួប៧០ឆ្នាំ របស់អង្គការសហប្រជាជាតិ ដែលនឹងធ្វើឡើងនៅខែ កញ្ញាឆ្នាំ២០១៥ លោក បាន គីមូន ក៏បានគោរពអញ្ជើញ សម្តេចតេជោ ចូលរួមក្នុងកិច្ចប្រជុំ កំពូលរំឭកខួបនោះ ព្រោះគឺជាកិច្ចប្រជុំ កំពូលដ៏មានសារៈសំខាន់ ក្នុងការពិភាក្សា សម្រាប់ បណ្តាប្រទេសទាំងអស់ ក្នុងពិភពលោក ដែលពាក់ព័ន្ធ ទៅនឹង ដំណាក់កាល ក្រោយឆ្នាំ២០១៥ ដែលជាសេចក្តីប្រកាស សហស្សវត្ស រ៍របស់អង្គការសហប្រជាជាតិ ។ ជាការឆ្លើយតបសម្តេច តេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ពេលវេលានោះសម្តេចមាន ការជាប់រវល់នឹងកិច្ចការ ជាច្រើននៅក្នុងប្រទេស តាមរយៈនេះសម្តេច នឹងចាត់តាំងឱ្យ លោកឧបនាយករដ្ឋមន្រ្តី គាត ឈន់ អញ្ជើញទៅ ចូលរួមកិច្ចប្រជុំនោះ ។

នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ជម្រាបជូន អគ្គលេខាធិការអង្គការ សហប្រជាជាតិថា ដោយសារតែបញ្ហា គ្រោះមហន្តរាយ គឺជា បញ្ហាដែលត្រូវយកចិត្តទុកដាក់បំផុតនោះ កម្ពុជាបានរៀបចំតាក់តែង ច្បាប់ស្តីពីការគ្រប់គ្រង គ្រោះមហន្តរាយ ហើយដែល ច្បាប់នោះមកដល់ពេលនេះ កំពុងតែស្ថិតនៅក្នុងដៃ រដ្ឋសភា ។ សម្តេចតេជោ នាយករដ្ឋមន្រ្តីមានប្រសាសន៍ បន្តថា នៅពេលដែលច្បាប់ នោះដាក់ឱ្យ អនុវត្តន៍ កម្ពុជានឹងមានភាពប្រាកដ និយមណាស់ ក្នុងការគ្រប់គ្រងគ្រោះ មហន្តរាយ នៅកម្ពុជានោះ៕

សម្តេច​តេជោ​ គំាទ្រ​យន្តការ​រួម​ ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ ប្រកាស​អាសន្ន​ជាមុន

$
0
0

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្តែង ការគំាទ្រចំពោះ គំនិតផ្តើមរបស់ ប្រទេសបារំាង ដែលចង់ប្រកាស ឱ្យបណ្តាប្រទេស ទាំងអស់លើ ពិភពលោក មានយន្តការរួម ក្នុងការប្រើប្រាស់ប្រព័ន្ធ ប្រកាសអាសន្នជាមុន ។

ទីភ្នាក់ងារព័ត៌មានកម្ពុជា (AKP)រាយការណ៍ឱ្យដឹងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទពិភពលោកលើកទី៣ ស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយនៅទីក្រុងសេនដាយ ប្រទេសជប៉ុន សម្តេចតេជោ បានអនុញ្ញាតឱ្យលោកស្រី Annick Girardin រដ្ឋលេខាធិការទទួលបន្ទុកអភិវឌ្ឍន៍ និងហ្រ្វង់កូហ្វូនី នៃសាធារណរដ្ឋបារាំងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។

លោកស្រី Annick មានប្រសាសន៍ជម្រាបជូនសម្តេចតេជោ ថា ក្នុងពិធីបើកសន្និសីទពិភពលោកលើកទី៣ ស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ លោក រ៉ូឡង់ហ្វាយីស ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសបារាំង បានថ្លែងសុន្ទកថាដោយបានគូសបញ្ជាក់ថា នៅខែ ធ្នូឆ្នាំ២០១៥នេះ ប្រទេសបារាំងនឹងមានរៀបចំ កិច្ចប្រជុំអន្តរជាតិស្តីពីការបម្រែបម្រួលអាកាសធាតុអាកាសនៅទីក្រុងបារីសប្រទេសបារាំង ។ លោកស្រីមាន ប្រសាសន៍បន្តថា កិច្ចប្រជុំអន្តរជាតិនោះគឺបារាំង ចង់ប្រកាសឱ្យបណ្តាប្រទេស ទាំងអស់លើពិភពលោកមានយន្តការរួម ក្នុងការប្រើប្រាស់ប្រព័ន្ធប្រកាសអាសន្នជាមុន ។ តាមរយៈនៃការប្រើប្រាស់ នូវប្រព័ន្ធប្រកាសអាសន្នជាមុននេះ លោកស្រីរដ្ឋលេខាធិការមានប្រសាសន៍ជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្រ្តីថា តើសម្តេចមានការចាប់អារម្មណ៍ និងមានការយល់ឃើញយ៉ាងណា?។

ប្រភពដដែលបានដកស្រង់ប្រសាសន៍សម្តេចតេជោ ដែលបានថ្លែងថា “សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្តែងនូវការគាំទ្រនូវគំ និតផ្តួចផ្តើមដ៏មានសារៈសំខាន់នោះ ។ សម្តេចមានបំណងចង់ឱ្យបណ្តាប្រទេសទាំងអស់ រួមចិត្តរួមថ្លើមគ្នាក្នុងការរិះរក នូវគំនិតល្អៗ ក្នុងការបង្កើននូវឡើងនូវប្រព័ន្ធប្រកាសអាសន្នជាមុននេះ ដើម្បី ប្រាប់ដល់ពិភពលោកទាំងមូលពីការបម្រែបម្រួលអាកាសធាតុ ដែលអាចកើត ឡើងជាយថាហេតុ ក្នុងគោលបំណងបម្រើផលប្រយោជន៍សម្រាប់ប្រទេសទាំង អស់នៅលើពិភពលោកយើងនេះ”។

ពាក់ព័ន្ធនឹងគ្រោះមហន្តរាយនោះដែរ លោកស្រី មានប្រសាសន៍ជម្រាប ជូនសម្តេចតេជោដែរថា តើនៅក្នុងប្រទេសកម្ពុជារាជរដ្ឋាភិបាលមានវិធានការយ៉ាងណា ដើម្បីដោះស្រាយនូវបញ្ហាប្រឈម ដែលបង្កឡើងដោយគ្រោះមហន្តរាយ ។ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា បើប្រៀបធៀបទៅ និង បណ្តាប្រទេសនៅតាមបណ្តោយដងទន្លេមេគង្គ ជាការពិតកម្ពុជាមានបទ ពិសោធន៍ខ្លាំងណាស់ ហើយបទពិសោធន៍ដែលមានចរឹកជាខ្មែរនោះគឺ យើង ជ្រើសរើសទីទួលសុវត្ថិភាព ព្រោះគឺទីទួលសុវត្ថិភាពនោះមិនគ្រាន់តែ ដើម្បីជួយ សង្គ្រោះតែអាយុជីវិតមនុស្សទេ ប៉ុន្តែគឺជួយដល់អាយុជីវិតសត្វ ហើយទីទួល សុវត្ថិភាពនោះដែរគឺយើងធ្វើឡើងនៅតាមវត្តអារាម និងសាលារៀនដែលសង់ ខ្ពស់ពីផ្ទៃទឹក ។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា នៅកម្ពុជាយន្តការនៃ ការដឹកនាំជួយសង្គ្រោះជនងាយរងគ្រោះ គឺមានកម្រិតខ្ពស់ណាស់ ពោលគឺដឹក នាំដោយនាយករដ្ឋមន្រ្តីផ្ទាល់តែម្តង ។ សម្តេចតេជោមានប្រសាសន៍សង្កត់ ធ្ងន់ថា នៅពេលមានគ្រោះមហន្តរាយម្តងៗ កម្ពុជាមិនគ្រាន់តែជួយសង្គ្រោះតែ ជីវិតមនុស្ស សត្វប៉ុណ្ណោះទេ គឺកម្ពុជាបានត្រៀមនូវស្បៀង ពូជ សម្រាប់ផ្តល់ជូន ប្រជាពលរដ្ឋរងគ្រោះស្តារឡើងវិញនូវជីវភាពរស់នៅរបស់ពួកគេផងដែរ។

លោកស្រី Annick មានប្រសាសន៍ជម្រាបជូនសម្តេចតេជោដែរថា នៅ ថ្ងៃទី១៨ដល់ ថ្ងៃទី២០ឧសភា លោកស្រីនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅកម្ពុជា ហើយតាមរយៈដំណើរទស្សនកិច្ចនោះ លោកស្រីនឹងធ្វើការពិភាក្សា លើកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរទៅលើការងារគ្រោះមហន្តរាយ និងការរឹតចំណងមិត្តភាពនៃប្រទេសទាំងពីរផងដែរ ។ ពាក់ព័ន្ធនឹងការលើក ឡើងរបស់លោកស្រី Annick សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ ស្វាគមន៍ និងចង់ឃើញនូវទំនាក់ទំនងរបស់ប្រទេសទាំងពីរឈានដល់ចំណុចកំពូលថ្មីមួយទៀត ពិសេសការរីកចម្រើនលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងអប់រំ ។

ក្នុងជំនួបពិភាក្សាគ្នានោះដែរ ដោយសារតែនៅប្រទេសកម្ពុជា មានទីភ្នាក់ អភិវឌ្ឍន៍បារាំង AFD នោះ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ ថា កម្ពុជានឹងធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីអភិវឌ្ឍន៍ ប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ។

ជាមួយគ្នានេះដោយសារ តែកម្ពុជាបានបញ្ជូនទាហានថែរក្សាសន្តិភាពពិភពលោក ទៅកាន់ប្រទេសនានា លើពិភពលោក ពិសេសនៅក្នុងបណ្តាប្រទេសសមាជិកហ្រ្វង់កូហ្វូនីផងនោះ សម្តេចសំណូមពរដល់កងទ័ពបារាំងដែលមានវត្តមាន ជាមួយនឹងកងទ័ពកម្ពុជា បន្តសហការ និងផ្តល់ព័ត៌មានដល់កងទ័ពកម្ពុជា និងប្រជាជននៅទីនោះមាន សុវត្ថិភាពទាំងអស់គ្នាផងដែរ៕

លោក សុខ សេរី អ្នកយកព័ត៌មាន ទូរទស្សន៍អាស៊ី -អាគ្នេយ៍ ទទួលមរភាព ព្រោះជំងឺសួត

$
0
0

ភ្នំពេញ៖ លោក សុខ សេរី អ្នកយកព័ត៌មានប្រចាំស្ថានីយ៍ទូរទស្សន៍អាស៊ី-អាគ្នេយ៍ និងអតីតជាអ្នកព័ត៌មានវិទ្យុអា ស៊ីសេរី បានទទួលមរណភាពនៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០១៥នេះ ដោយសារជំងឺសួត ក្នុងវ័យ ៤៣ឆ្នាំ ។

បើតាមសំឡេងចុងក្រោយរបស់លោក សុខ សេរី ដែលបានផ្ញើជូនក្រុមអ្នកព័ត៌មានតាមបណ្តាញ WhatsApp ពេលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលាក់ម៉ែត្រ បានបញ្ជាក់ថា រូបលោកមានជំងឺសួតធ្ងន់ធ្ងរសម្រាក់ព្យាបាល ជំងឺជាច្រើនសប្តាហ៍មកហើយ ហើយហូបអ្វីមិនបានទាំងអស់។

សពរបស់លោក សុខ សេរី ត្រូវបានតម្កល់ធ្វើបុណ្យនៅវត្តឧតារាវត្តី ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ៕

សូមស្តាប់សំឡេងរបស់ លោក សេរី ដែលបានផ្ញើជូនមិត្តភក្តិក្រុមអ្នកព័ត៌មានមុនពេលទទួលមរណភាព៖

{mp3remote}http://image.dap-news.com:81/dap-news/dap-images/2015/march/id-009/sokserey.mp3{/mp3remote}

វគ្គសិក្សាជំនាញខ្លី ប្រសិទ្ធភាព នៃការគ្រប់គ្រង ធនធានមនុស្ស

$
0
0

សេចក្តីផ្តើម

នៅក្នុងសតវត្សទី២១នេះ ការងារគ្រប់គ្រងធនធានមនុស្ស បានជួបផលវិបាកជាច្រើន ពិសេសបំលាស់ប្តូរការងារ របស់និយោជិតមានសន្ទស្សន៍ឡើងខ្ពស់ ខុសពីការប្រមើលមើលរបស់សេដ្ឋវិទូល្បីៗ នៃបស្ចឹមលោក។ នៅក្នុងបរិបទដ៏ជឿនលឿន នៃសម័យសេដ្ឋកិច្ចនេះបានធ្វើឱ្យក្រុមហ៊ុន ឯកជនមួយចំនួន ជួបបញ្ហាធំៗ ជាច្រើន ដូចជា ជម្លោះផ្ទៃក្នុងអង្គភាព, ការមិនគោរពតាមគោលការណ៍អង្គភាព, អត្រាហូរចូលនិងចេញរបស់បុគ្គលិក ខ្ពស់, ការរិះគន់មកអង្គភាពជាដើម។ ដោយមើលឃើញផលវិបាកទាំងនេះ ទើបក្រុមហ៊ុន អេជអាខេមបូឌា សហការជាមួយសាកលវិទ្យាលល័យធនធាន មនុស្សបានរៀបចំវគ្គជំនាញខ្លី ប្រធានបទ “ការអនុវត្តដ៏មាន ប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានមនុស្ស” សម្រាប់ក្រុមហ៊ុនឯកជន, អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័ន អាជីវកម្មនានាក្នុងព្រះរាជាណាចក្រកម្ពុជា។

រាល់ឯកសារពាក់ព័ន្ធនានា និងលិខិតបញ្ជាក់ការសិក្សាចេញ ដោយសាកលវិទ្យាល័យធនធានមនុស្ស។

គោលបំណងនៃការរៀន៖

•បង្កើនជំនាញវិជ្ជាជីវៈសម្រាប់បុគ្គលិកជំនាញ

•បង្កើនគុណភាពការងារផ្នែកធនធានមនុស្ស

•គន្លឹះដោះស្រាយបញ្ហាក្នុងអង្គភាព

•បង្កើនបណ្តាញទំនាក់ទំនងនិងការចែករំលែក

អ្នកដែលអាចចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ៖

•ម្ចាស់ក្រុមហ៊ុនសេវាកម្មខ្នាតតូចនិងមធ្យម ដែលចង់ដឹងបន្ថែមលើការងារធនធានមនុស្ស

•បុគ្គលិកជំនាញប្រតិបត្តិការឬបុគ្គលិកទទួលបន្ទុកផ្នែកធនធានមនុស្ស

•និសិត្សដែលកំពុងសិក្សាជំនាញគ្រប់គ្រងធនធានមនុស្សនិងរដ្ឋបាល

•ប្រធាន អនុប្រធាន ការិយាល័យ / ផ្នែក និងបុគ្គលិកដែលទទួលបន្ទុក ឬដែលពាក់ព័ន្ធក្នុងការងារធនធានមនុស្ស

•ថ្នាក់ដឹកនាំគ្រប់គ្រងដែលចង់ស្វែងយល់បន្ថែម អំពីការងារធនធានមនុស្ស ដើម្បីងាយស្រួលក្នុងការរៀបចំ ផែនការ ដោះស្រាយបញ្ហានានាក្នុងអង្គភាព។

វិធីសាស្ត្រក្នុងការបង្រៀន

បណ្តុះបណ្តាលជាភាសាខ្មែរ តាមរយៈការធ្វើបទបង្ហាញ ការពិភាក្សាលំហាត់ករណីសិក្សា ការធ្វើការងារជាក្រុម និងជាបុគ្គល

កាលបរិច្ឆេទ និងពេលវេលាបណ្តុះបណ្តាល

រយៈពេល       ៖៣២ម៉ (៤សប្តាហ៍)

ថ្ងៃចុងសប្តាហ៍

ថ្ងៃសៅរ៍           ៖ ១:៣0 រសៀល -៥:៣0  រសៀល

ថ្ងៃអាទិត្យ         ៖ ៨:00 ព្រឹក -១២:00 ព្រឹក

កាលបរិច្ឆេទ     ៖ ថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០១៥

តម្លៃសិក្សា

-តម្លៃសិក្សា ១៨០ ដុល្លារអាមេរិក

-១៥០ដុល្លារអាមេរិក សម្រាប់ធ្វើការចុះឈ្មោះមុនថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥

-ចំពោះការចុះឈ្មោះជាក្រុម៥នាក់ នឹងបន្ថែមជូនម្នាក់ដោយឥតគិតថ្លៃ

-ផ្តល់ជូននូវអាហារសម្រន់សម្ភារៈ ឯកសារសិក្សានិងវិញ្ញាបនបត្របញ្ជាក់ការសិក្សា

ទីកន្លែងចុះឈ្មោះ និងទីកន្លែងនៃការសិក្សា:

ក្រុមហ៊ុន អេជអាខេមបូឌា (HR CAMBODIA)

អគារសាកលវិទ្យាល័យធនធានមនុស្ស លេខ៥C ជាប់ខាងត្បូងវត្តមហាមន្ត្រី ផ្លូវលេខ២៨៤កែងផ្លូវលេខ១៦៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

លេខទូរស័ព្ទ     ៖          855(0) 93 888 772

អ៊ីម៉ែល             ៖          men.tum@hrcambodia.com

គេហទំព័រ         ៖          www.hrcambodia.com

ថ្ងៃផុតកំណត់   ៖          ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥

លោកអភិបាល ខណ្ឌដង្កោ បន្តនាំយកអំណោយ របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូន ពលរដ្ឋក្រីក្រ ៣០គ្រួសារ នៅសង្កាត់គងនយ

$
0
0

ភ្នំពេញៈ នៅព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៥ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទ ក្រហមកម្ពុជា បាននាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៣០គ្រួសារ នៅសង្កាត់ គងនយ ខណ្ឌដង្កោ។

លោកអភិបាលខណ្ឌដង្កោ បានផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា និងលោក ប៉ា សុជាតិវង្ស ប្រធានសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាអភិបាល រាជធានីភ្នំពេញ ជូនដល់បងប្អូនទាំងអស់ ដែលជានិច្ចកាល តែងបានគិតគូពីការលំបាក របស់បងប្អូនប្រជាពល រដ្ឋដែលជួបការលំបាក ក្រីក្រ អ្នកផ្ទុកមេរោគអេដស៍ ទុរគតជន ជាដើម ហើយតែងបានផ្តាំផ្ញើ ដល់អាជ្ញាធរ មូលដ្ឋាន គ្រប់លំដាប់ថ្នាក់ឲ្យចុះ ដល់មូលដ្ឋានដើម្បីពិនិត្យមើលការលំបាករបស់បងប្អូនទាំងអស់ ហើយដោះ ស្រាយ និងធ្វើការរាយការណ៍ជូនថ្នាក់លើបានទាន់ពេលវេលា។

លោក នុត ពុធដារ៉ា ក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ឲ្យថែរក្សាសុខភាព ហូបស្អាត ផឹកស្អាត និងខិតខំពង្រឹង ជីវភាពរស់នៅ តាមរយៈការបង្កបង្កើនផលលើដំណាំរួមផ្សំនានា ស្របតាមអនុសាសន៍របស់ លោកអភិបាលរាជធានីភ្នំពេញ ដើម្បីបង្កើតជាសហគមន៍ដាំដុះ និងចិញ្ចឹមសត្វ ក្នុងមូលដ្ឋាន។

អំណោយដែលត្រូវបានចែក ជូនប្រជាពលទាំង៣០គ្រួសារ ក្នុងឱកាសនោះ ក្នុង០១គ្រួសារទទួលបាន អង្ករ ៣០ គីឡូក្រាម មី ០១ កេស ត្រីខ ១០ កំប៉ុង ឃីត០១ កញ្ចប់ (រួមមាន សារុង១+ក្រមា១ + ភួយ១+មុង១) និងថវិកា ៣ម៉ឺនរៀល ៕

Viewing all 8042 articles
Browse latest View live




Latest Images

<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>
<script src="https://jsc.adskeeper.com/r/s/rssing.com.1596344.js" async> </script>