Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

បាញ់ប្លន់យកមាស ១០តម្លឹង និងលុយ ៥ពាន់ដុល្លារ នៅស្រុកស្រែអំពិល

$
0
0

កោះកុង៖ ក្រុមចោរប្រដាប់ដោយអាវុធវែង ប្រមាណ ៤-៥នាក់ នាំគ្នាសម្រុកចូលប្លន់ផ្ទះប្រជាពលរដ្ឋ យកមាស ១០តម្លឹង និងលុយប្រមាណ ៥ពាន់ដុល្លារ កាលពីម៉ោង ១១ និង៣០នាទីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ នៅ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។

ស្នងការនគរបាលខេត្តកោះកុង លោក សំ ឃិតវៀន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា អំពើប្លន់ កាលពីយប់មិញនេះ មិនបង្កគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះនោះទេ។

លោកស្នងការ បានបញ្ជាក់ផងដែរថា កម្លាំងសមត្ថកិច្ចរបស់លោក កំពុងតាមប្រាញ់ជនល្មើស៕


លទ្ធផលគ្រូឆ្នើម ពិភពលោក រង្វាន់១លានដុល្លារ នឹងប្រកាសនាម៉ោង ៩៖៣០នាទីយប់នេះ

$
0
0

- អ្នកគ្រូ ផល្លា តម្រូវឲ្យឆ្លើយសំណួរ ជាច្រើន លើវេទិកាថ្ងៃនេះ

ភ្នំពេញ៖ លទ្ធផលម្ចាស់ជ័យលាភីគ្រូឆ្នើមពិភពលោក ជាមួយប្រាក់រង្វាន់ប្រមាណ ១លានដុល្លារ ដែលប្រជាពល រដ្ឋកម្ពុជា និងប្រជាពលរដ្ឋបណ្តាប្រទេស នៃបេក្ខភាព៩រូបផ្សេងទៀត កំពុងតែទន្ទឹងរង់ចាំយ៉ាងអន្ទះសារនោះ នឹង ចាប់ផ្តើមប្រកាសនៅវេលាម៉ោង ៩៖៣០នាទីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥នេះ (ម៉ោងនៅកម្ពុជា)។ ប្រជាពល រដ្ឋទូទាំងពិភពលោកអាចទស្សនាការប្រកាសជ័យលាភីនេះ តាមរយៈគេហទំព័រ Global Teacher Prize http://www.globalteacherprize.org

បេក្ខភាពដែលធ្វើការប្រកួតប្រជែងដណ្តើមពានរង្វាន់គ្រូឆ្នើមពិភពលោកនៅវគ្គផ្តាច់ព្រ័ត្រនេះ មានចំនួន ១០រូប រួមមាន៖ អ្នកគ្រូ នាង ផល្លា គ្រូបង្រៀនកុមារពិការភ្នែក និងគ-ថ្លង់ នៃសាលាគ្រួសារថ្មី អញ្ជើញពីកម្ពុជា, លោក Azizullah Royesh (អាហ្វហ្គានីស្ថាន), លោកស្រី Kiran Bir Sethi (ឥណ្ឌា), លោក Guy Etienne (ហៃទី), លោកស្រី Jacqueline Jumbekahura (កេនយ៉ា), លោកស្រី Nancie Atwell (អាមេរិក), លោក Richard Spencer (អង់គ្លេស), លោក Stephen Ritz (អាមេរិក), លោកស្រី Naomi Volain (អាមេរិក) និង លោក Madenjit Singh (ម៉ាឡេស៊ី)។ បេក្ខភាពទាំង១០រូប ត្រូវបានគណៈកម្មការបោះឆ្នោតជ្រើសរើសចេញពីបេក្ខភាព គ្រូបង្រៀនលើពិភពលោកប្រមាណជា ៥.០០០នាក់ ដែលបានដាក់ពាក្យប្រកួតប្រជែង។

អ្នកគ្រូ ផល្លា ជាបេក្ខភាពគ្រូឆ្នើមមួយរូប ដែលទទួលបានការចាប់អារម្មណ៍ខ្ពស់តាមរយៈការពុះពារអស់ពីកម្លាំងកាយចិត្ត ក្នុងការផ្តល់ចំណេះដឹងដល់កុមារពិការ និងគ-ថ្លង់ អស់រយៈពេលប្រមាណជា ២០ឆ្នាំមកនេះ។ អ្នកគ្រូ ផល្លា បាន អញ្ជើញទៅដល់ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ទីដែលអ្នកគ្រូកំពុងរង់ចាំស្តាប់លទ្ធផលម្ចាស់ជ័យលាភីគ្រូឆ្នើម កាលពីវេលាម៉ោងជាង ៨យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ ម៉ោងនៅទីក្រុងឌូប៉ៃ ដែលត្រូវនឹងម៉ោងប្រមាណជា ១១យប់ ម៉ោងនៅកម្ពុជា។

អ្នកគ្រូ ផល្លា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលពីទីក្រុងឌូប៉ៃ ប្រទេសអារ៉ាប់រួម នាម៉ោង ៩ និង ៣០ នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥នេះថា អ្នកគ្រូត្រូវបានកម្មវិធី Global Teacher Prize ដាក់សំណួរឲ្យឆ្លើយ ជាច្រើនសំណួរថែមទៀត។ សំណួរទាំងនោះពាក់ព័ន្ធប្រវត្តិ នៃការបង្រៀន ក៏ដូចជាគោលបំណង និងគោលដៅ របស់អ្នកគ្រូ ដែលសម្រេចជ្រើសរើសការបង្រៀនកុមារពិការភ្នែក និងគ-ថ្លង់។ សំណួរមួយក្នុងសំណួរជាច្រើននោះ ក៏មានការចង់ពីគោលបំណង ក្រោយអ្នកគ្រូទទួលបានពានរង្វាន់គ្រូឆ្នើមពិភពលោក ដែលមានប្រាក់រង្វាន់១លាន ដុល្លារផងដែរ។

អ្នកគ្រូ ផល្លា បានថ្លែងជាមួយអារម្មណ៍រំភើបពីវេទិកាប្រកាសលទ្ធផល Global Teacher Prize ថា វេទិកានោះ មានលក្ខណៈល្អប្រណិត ហើយមានអ្នកចូលរួមរាប់ពាន់នាក់។

ដោយឡែកសម្រាប់វីឌីអូសកម្មរបស់គ្រូៗជាបេក្ខភាពទាំង១០រូប ដែលត្រូវបានគេដាក់ឲ្យបោះឆ្នោត ស្វែងរកអ្នក មានប្រជាប្រិយភាពជាងគេនោះ គិតត្រឹមម៉ោង ៣ និង២៧នាទីល្ងាចថ្ងៃទី១៥ ខែមីនា នេះ វីឌីអូរបស់អ្នកគ្រូ នាង ផល្លា មានអ្នកបោះឆ្នោតគាំទ្រច្រើនគេមានរហូតដល់ ១០០.២៥៦ តាមពីក្រោយដោយលោកគ្រូ Aziz Royesh មកពីអាហ្វហ្គានីស្ថាន មានចំនួន ៣៨.៨៤៣។

ការបោះឆ្នោតគាំទ្រវីឌីអូនេះ មិនទាន់បញ្ចប់នៅឡើយទេ គឺអាចបោះបានរហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥។ នេះបើតាមការបញ្ជាក់ពីទំព័រហ្វេសប៊ុករបស់ Global Teacher Prize។

សម្រាប់ពលរដ្ឋខ្មែរគាំទ្រសកម្មភាពពោរពេញដោយមនុស្សធម៌ ការអត់ធ្មត់ និងឆន្ទៈមុះមុតរបស់អ្នកគ្រូ ផល្លា សូម ចុច Link https://www.facebook.com/teacherprize?sk=app_515720611858523&;;app_data=entry_id%3D19614638។ នៅក្នុងប្រអប់ខាងស្តាំ នៃវីឌីអូ លោកអ្នកវាយអ៊ីម៉ែលរបស់ខ្លួន ហើយចុចលើពាក្យថា «Vote» ជាការ ស្រេច៕

កម្ពុជា នឹងជំរុញ ឲ្យប្រទេស ក្នុងអាស៊ាន បញ្ជូនកងទ័ព ទៅជួយ UN បន្ថែមទៀត ខណៈខ្លួន លេចធ្លោជាងគេ

$
0
0

ភ្នំពេញ ៖ ក្នុងដំណើរ ទៅចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី២៩ (9th ADMM) ចាប់ពីថ្ងៃទី ១៥-១៧ ខែមីនា ឆ្នាំ២០១៥ នាទីក្រុងឡាំងកាវី (Langkawi) នៃប្រទេសម៉ាឡេស៊ី ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ទៀ បាញ់ នឹងជំរុញឲ្យសមាជិក នៃប្រទេសក្នុងតំបន់អាស៊ាន ទាំងអស់ បញ្ជូនកងទ័ពរបស់ខ្លួន ទៅជួយការពាររក្សាសន្តិភាព ជាមួយនិងអង្គការសហប្រជាជាតិ (UN) បន្ថែម ទៀតខណៈពេលបច្ចុប្បន្ននេះកម្ពុជា មានមុខមាត់ខ្លាំងជាងគេក្នុងការបញ្ជូននោះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន មុនពេលចេញដំណើរទៅចូលរួមកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកដ្ឋាននយោបាយ កិច្ចការបរទេសរបស់ក្រសួងការពារជាតិកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥នេះបានឲ្យដឹងថា រហូតមកដល់ពេលនេះ ប្រទេសក្នុងតំបន់អាស៊ាន មួយចំនួនមិនទាន់បាន បញ្ជូនកងទ័ពរបស់ខ្លួនដើម្បីទៅជួយរក្សាសន្តិភាពពិភពលោក តប់តាមសំណើររបស់អង្គការ សហប្រជាជាតិនោះ ឡើយ ហើយក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ទៀ បាញ់នឹងលើកយកបញ្ហានេះមកនិយាយ។

នាយឧត្តមសេនីយ៍ណឹម សុវត្ថិបានបន្តទៀតថា នាពេលបច្ចុប្បន្នេះ ប្រទេសកម្ពុជាបានឈានមុខគេ ក្នុងការ បញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់ ប្រទេសជាច្រើនដើម្បីជួយរក្សាសន្តិភាព និងសន្តិសុខ បន្ទាប់ពីមានការស្នើរ សុំរបស់អង្គការសហប្រជាជាតិនោះ ហើយថាបេសកកម្មនេះកម្ពុជានៅតែបន្តជួយជានិច្ច ដើម្បីសន្តិភាព ពិភពលោកនោះ។

នាយឧត្តមសេនីយ៍បានបញ្ជាក់ទៀតថា “បើទោះបីប្រទេសកម្ពុជាយើងលទ្ធិភាពនៅមានកម្រិត ធនធាននៅមាន កម្រិតក្នុងការងារជួយរក្សាសន្តិភាពជាមួយ UN ក៏ដោយប៉ុន្តែ យើងបានឈានមុខទៅលើបញ្ហាហ្នឹង អីចឹង យើង ធ្វើការជួយយោបល់ជូនបណ្តាកងទ័ពប្រទេសអាស៊ានដទៃទៀត ដែលមិនទាន់បានបញ្ជូនកងកម្លាំង រក្សា សន្តិភាព ដើម្បីបន្ថែមកម្លាំង ឲ្យក្លាយទៅជាបង្កើតអត្តសញ្ញាណថ្មីមួយ ទៅលើអត្តសញ្ញាណចាស់ៗ ដែលមានទៅលើកងទ័ពក្នុងតំបន់អាស៊ានរបស់យើង”។

ទាក់ទងនឹងបញ្ហាការបញ្ជូនកងទ័មួកខៀវ ដើម្បីរក្សាសន្តិភាពពិភពលោកក្រោមឆ័ត្រអង្គការសហប្រជាជាតិនេះ កម្ពុជា បានបញ្ជូនកងទ័ពរបស់ខ្លួនជាងពីរពាំន់នាក់ហើយ ចាប់តាំងពីឆ្នាំ២០០៦មក។ ប្រទេសដែលកម្ពុជាបានបញ្ជូនទៅនោះមានដូចជាប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង សាធារណរដ្ឋអាហ្វ្រិកកណ្តាល លីបង់ ស៊ីរី និងម៉ាលីជាដើម។

នៅក្នុងកិច្ចប្រជុំលើកទី ២៩នោះ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសទាំង១០ នឹងអនុម័តឯកសារទស្សនទាន ចំនួន៣ មានទី១. ត្រៀមលក្ខណៈយោធាអាស៊ានស្តីពី ជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ, ទី២. សេចក្តីណែនាំចំពោះការឆ្លើយតប ទៅនឹងសំណូមពរចំពោះការទំនាក់ទំនង ឬកិច្ចប្រជុំក្រៅផ្លូវការ ដោយបណ្តា ប្រទេស ADMM-បូក និងទី៣. ឯកសារទន្សនទានស្តីពី ការបង្កើតមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធា អាស៊ាន (ACMM)។ នេះបើតាមឲ្យដឹងពីនាយឧត្តមសេនីយ៍ណឹម សុវត្ថិដដែល។

សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៩នេះ មានចំណុចសំខាន់ចំនួន ៣ ទី១. ការប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន, ទី២. ការចូលរួមជាមួយកម្មវិធីពិរព័ណ៍សមុទ្រ និងអាកាសរបស់ប្រទេសម៉ាឡេស៊ី និងទី៣. គឺមានលំហាត់ហ្វឹកហ្វឺនមួយ ដែលទាក់ទងនឹងកម្លាំងទ័ពពិសេស នៅក្នុងបណ្តាប្រទេសអាស៊ាន៕

សមាគម ម៉ូតូកង់បី ទាំង២ក្រុម សន្យាបញ្ចប់ជម្លោះ ក្រោមការ សម្របសម្រួល របស់អាជ្ញាធរ ខណ្ឌដូនពេញ

$
0
0

ភ្នំពេញ ៖ ក្រោយការ ជួបពិភាក្សាគ្នា អស់រយះពេល ប្រមាណ១ម៉ោង រួចមកនោះ ក្រោមការ សម្របសម្រួល របស់អភិបាល ខណ្ឌដូនពេញ លោក គួច ចំរើន និងលោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលព័ត៌មាន ប្រធានសមាគម ម៉ូតូកង់បីទាំង២ បានសន្យាបញ្ចប់ជម្លោះ ជាមួយគ្នាហើយ នៅពេលខាងមុខ ។

នៅក្នុងកិច្ចពិភាក្សា ខាងលើនេះ ភាគីខាងលោក ឯ សុភាស់ បានសម្រេចដកពាក្យ បណ្តឹងហើយ ដែលបានប្តឹងទៅភាគី លោក វ៉ន ពៅ បន្ទាប់ពី កើតមានជម្លោះ ជាមួយគ្នា កាលពីពេលកន្លងទៅនោះ ។

នេះជាការបង្ហាញឲ្យឃើញថា ការពិភាក្សា ប្រកបទៅ ដោយភាពស្និតស្នាល រវាងអាជ្ញាធរ និងក្រុមសមាគម ម៉ូតូកង់៣ ទាំង២ ធ្វើយ៉ាងណា មិនឲ្យមានការប៉ះពាល់ ដល់សង្គមជាតិទៀតនោះឡើយ ។

លោកអភិបាល ខណ្ឌដូនពេញ គួច ចំរើន បានជំរុញ ឲ្យភាគីទាំងពីរ មានការយល់យោគគ្នា ប្រកបដោយ ការទទួលខុសត្រូវ និងមានការអត់ឱនឲ្យគ្នា ហើយត្រូវដោះស្រាយ បញ្ហាអ្វីមួយ ដោយសន្តិវិធី ជៀសវាង បង្កការរំខានដល់សង្គមជាតិ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៣៖៣០នាទី រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៥ នេះ សមាគមម៉ូតូកង់បី ២ក្រុម រួមមានលោក លោក វ៉ន ពៅ ប្រធានសមាគម ប្រជាធិបតេយ្យ ឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងលោក ឯ សំភាស់ ប្រធានសមាគម រួមគ្នាដើម្បី អភិវឌ្ឍន៍នៅកម្ពុជា ( ស.រ.អ.ក) បានជួបដោះស្រាយ ជម្លោះនឹងគ្នា ក្រោមការ សម្របសម្រួល របស់អភិបាលខណ្ឌលោក គួច ចំរើន និង មានការអញ្ជើញចូលរួមពីលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ។

ការលូកដៃចូលរួម ដោះស្រាយ របស់អាជ្ញាធរខណ្ឌដូនពេញខាងលើនេះ បានធ្វើឡើង បន្ទាប់ពី ក្រុមអ្នករត់ម៉ូតូកង់បី របស់ លោក ឯ សំភាស់ ប្រមាណជិត១០០នាក់ លើកគ្នា ជាថ្មីម្តង ទៅតវ៉ាជាមួយក្រុមម៉ូតូកង់បី របស់លោក វ៉ន ពៅ ជាថ្មីម្តងទៀត រហូតដល់ប្រុងផ្ទុះហិង្សា កាលពីថ្ងៃសុក្រ សប្តាហ៍មុន ព្រមទាំងធ្លាប់ បង្កជម្លោះជាច្រើនលើក កាលពីពេលកន្លងទៅ។

សូមជំរាបថា ជម្លោះទាំងនេះ បានចាប់ផ្តើមឡើង បន្ទាប់ពីក្រុមម៉ូតូកង់បី ទាំងពីរក្រុម បានដណ្តើមម៉ូយគ្នា កាលពីយប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥នេះ រហូតដល់វាយគ្នាផ្អើលពេញមុខរ៉ារថភ្លើង ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ដំណោះស្រាយ រវាងក្រុមអ្នករត់ម៉ូតូកង់៣ បានបិទបញ្ចប់ ដោយជោគជ័យហើយ នៅរសៀលថ្ងៃទី១៦ ខែមីនា ក្រោម ការសម្របសម្រួល របស់អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន និងវត្តមាន លោក សយ សុភាព ដោយភាគីទាំង ពីរ បានបន្ទន់ឥរិយាបថទាំងសងខាង ដោយយកបញ្ហាទាំងអស់លើកមកតុចរចាដោះស្រាយដោយសន្តិវិធី ។

សូមបញ្ជាក់ថា លោក គួច ចំរើន ត្រូវបានគេទទួលស្គាល់ថា បានចូលរួមសម្របសម្រួល បញ្ចប់ជម្លោះបានជាច្រើន ករណី ជាក់ស្តែង ដូចជា ករណីវិវាទរបស់បុគ្គលិក ថៅកែក្រុមហ៊ុន ដឹកអ្នកដំណើរភ្នំពេញសូរិយា ហើយមួយករណី ទៀត ក្រុមអាជីវករផ្សារសូរិយា ដែលបានផ្ទុះការតវ៉ា ក្នុងករណីតម្លើងថ្លៃតូប ៕

នាយករដ្ឋមន្រ្តី អញ្ជើញ មកដល់កម្ពុជា វិញហើយ

$
0
0

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅវេលា ម៉ោងប្រមាណ ៤៖៥០នាទី រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៥ បានធ្វើដំណើរមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានអញ្ជើញចូលរួម សន្និសីទពិភពលោកលើកទី៣ របស់អង្គការ សហប្រជាជាតិ ស្តីពីការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ នៅទីក្រុងសេនដាយ ប្រទេសជប៉ុន។

សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរចាកចេញពីកម្ពុជា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥។ នៅក្នុងដំណើរទៅចូល រួមកិច្ចប្រជុំ នាប្រទេសជប៉ុននេះ សម្តេចក៏បាន ជួបសំណេះសំណាលការងារជាមួយ លោក បាន គីមូន ប្រធាន UN និងលោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុនផងដែរ៕

កម្ពុជា-តួកគី ជំរុញឲ្យមានការ ហោះហើរត្រង់ រួមគ្នា

$
0
0

ភ្នំពេញ៖ កម្ពុជា-តួកគី នឹងជំរុញឲ្យមានការ ហោះត្រង់រួមគ្នា ឲ្យបានឆាប់ នៅពេលខាងមុខ ដើម្បី ចូល រួម ចំណែកជំរុញ ឲ្យមានការកើនឡើង ភ្ញៀវទេសចររវាង ប្រទេសទាំង ការវិនិយោគ និងពាណិជ្ជកម្ម។ ការសន្យានេះ ត្រូវបានធ្វើឡើងនៅ ក្នុងជំនួន ទ្វេភាគីរវាងរដ្ឋមន្រ្តីក្រសួង ការបរទេស តួកគី លោក Mevlut Cavusoglu និងសម្ដេចហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃចន្ទទី១៦ ខែមិនាឆ្នាំ២០១៥។

ថ្លែងក្រោយជំនួបបញ្ចប់លោក កែវ ពិសិដ្ឋ  មន្ត្រីខុទ្ទកាល័យសម្ដេច ហេង សំរិន បានលើកឡើងបន្តថាកម្ពុជា-តួកគី ក៏បាន សន្យារួមគ្នា នឹងពង្រីងទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យបាន៥០០លានដុល្លារនៅឆ្នាំ២០២០។

 លោកបន្តថា តួកគីនឹងជំរុញបន្ថែមទៀតឲ្យមានកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋសភានៃប្រទេស ទាំងពីរកម្ពុជា-តួកគី។

លោកកែវ ពិសិដ្ឋ បញ្ជាក់ថា ជាកិច្ចឆ្លើយតបសម្ដេច ហេង សំរិន បានស្វាគមន៍ចំពោះការលើក ឡើង ថាខាងលើពីសំណាក់ លោក Mevlut Cavusoglu ។ លោកថា" សម្ដេចលោកមានប្រសាសន៍ថាតួកគីនិងកម្ពុជាមានការភ្ជាប់ទំនាក់កាទូតជាមួយគ្នារយៈពេល២០ឆ្នាំមកហើយ។ ហើយទំនាក់ទំនងកាន់តែបន្តនិងពង្រីកបន្ថែមទៀត" ។   សម្ដេច ហេង សំរិន ក៏បានស្នើទៅរដ្ឋមន្ត្រីការ បរទេសតួកគីជួយជំរុញប្រជា ជនតួកគីមកទស្សនាប្រទេសកម្ពុជា។

សូមបញ្ជាក់ថា លោក Mevlut Cavusoglu កំពុងបំពេញទស្សនៈកិច្ចនៅកម្ពុជាដែលមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៥-១៧ ខែមីនាឆ្នាំ២០១៥៕

ខ្សឹបដាក់ត្រចៀក ៖ មេព្រៃកំពង់ឆ្នាំង ប្រើប្រជាជន ធ្វើការជំនួស មន្រ្តី !

$
0
0

ដោយ ៖ នាយខ្វែក

ភ្នំពេញ ៖ សំឡេងទូរស័ព្ទរោទ៍ឡើងទាំងព្រឹក ខណៈនាយខ្វែកយើងលើកនិយាយ សំឡេងទូរស័ព្ទ ពីខ្សែម្ខាងអះអាង ថា រូបគេជាមន្រ្តីមេព្រៃ នៅក្នុងអង្គភាពមួយ ចំណុះឲ្យអង្គភាពរដ្ឋបាលព្រៃឈើ ខណ្ឌកំពង់ឆ្នាំង ។

ម្ចាស់ទូរស័ព្ទ ចូលមកនាយខ្វែកនោះ និយាយដូចជាកំសត់ណាស់ ចង់ឲ្យនាយខ្វែកជួយខ្សឹបជម្រាបទៅលោកអគ្គ នាយករដ្ឋបាលព្រៃឈើធំ គឺលោក ឆង គឹមស៊ុន ជួយចុះមើលការគ្រប់គ្រង និងដឹកនាំការងារនៅក្នុងអង្គភាពខណ្ឌរដ្ឋ បាលព្រៃឈើកំពង់ឆ្នាំង និងផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាចផង ។

តាមអ្នកខ្សឹបបានអះអាងថា ចាប់តាំងពីលោកនាយខណ្ឌមានជំងឺ ហើយប្រគល់ការងារគ្រប់គ្រង និងដឹកនាំទៅឲ្យ នាយរងម្នាក់ ជាស្តីទីកាលណាមក ការងារភាគច្រើនដែលពាក់ព័ន្ធនឹងលុយកាក់គឺលោកនាយខណ្ឌស្តីទីមិនសូវប្រើ មន្រ្តីថ្នាក់ក្រោមរបស់ខ្លួនធ្វើនោះឡើយ  ព្រោះខ្លាចបាត់ទឹកលុយ គឺគាត់បានយកប្រជាពលរដ្ឋសាមញ្ញម្នាក់ ឲ្យមកធ្វើ ការងារជំនាញរកលុយនៅ លើផ្លូវជាតិជំនួស មិនត្រឹមធ្វើឲ្យប៉ះពាល់ ដល់មន្រ្តីក្នុងអង្គភាពប៉ុណ្ណោះទេ គឺប៉ះពាល់ដល់ សតិអារម្មណ៍ប្រជាពលរដ្ឋទៀតផង ។

ម្ចាស់ទូរស័ព្ទម្ខាងបានខ្សឹបបន្តថា បច្ចុប្បន្ននៅក្នុងអង្គភាពរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង លោក ធី ដែលគេស្គាល់ថា ជា ប្រធានស្តីទីបានយកប្រជាពលរដ្ឋសាមញ្ញម្នាក់ឈ្មោះ ឌិន មកធ្វើការងារនៅលើផ្លូវជាតិលេខ៥ ជំនួសមន្រ្តីដែលមាន ក្របខណ្ឌរដ្ឋ ។ មានអីដល់លោកស្តីទីប្រគល់សិទ្ធិអំណាច ប្រគល់រថយន្តរដ្ឋឲ្យជិះធ្វើការ លោក ឌិន បានដៃបើក រថយន្តដេញស្ទាក់រថយន្តនៅលើដងផ្លូវឆែកឆេរយ៉ាងអនាធិបតេយ្យស្រេចនឹងចិត្ត ដោយគ្មានធ្វើតាមជំនាញអ្វីឡើយ។ ក្នុងនោះសូម្បីតែរ៉ឺម៉កដឹកធ្យូង ដឹកអុស ដឹកជំរៀកឈើបន្តិចបន្តួចក៏ឈ្មោះ ឌិន ដេញឃាត់ទារលុយគ្មានឲ្យ រួចមួយដែរ ក្រោមលេសយកលុយថ្លៃបាយ ថ្លៃប្រេងចាក់រថយន្ត ដោយមិនបានគិតពីផលលំបាករបស់ប្រជាពលរដ្ឋ ឬអ្នកដំណើរនៅលើដងផ្លូវអ្វីបន្តិចឡើយ ។

សព្វថ្ងៃនេះ គេឃើញឈ្មោះ ឌិន បើករថយន្តនៅលើដងផ្លូវជាតិលេខ ៥ ឆ្វែលចុះឆ្វែលឡើង ចាប់ពីចំណុចសាលា លេខ ៥ មកដល់ម្តុំផ្សារត្រាច ដើម្បីឃ្លាំមើលរថយន្តដឹកបទល្មើសព្រៃឈើ រួមទាំងរ៉ឺម៉កដឹកអូសដឹកបទល្មើសព្រៃឈើ រួមទាំងរ៉ឺម៉កដឹកធ្យូង របស់ប្រជាពលរដ្ឋយកលុយផងដែរ ។

អ្នកខ្សឹបកបានអះអាងថា ការប្រើប្រជាពលរដ្ឋ ដែលគ្មានសមត្ថកិច្ច គ្មានជំនាញរដ្ឋបាលព្រៃឈើ មកធ្វើការងារជំនួស មន្រ្តីព្រៃឈើខាងលើនេះ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ការងារអង្គភាពប៉ុណ្ណោះទេ គឺ់ធ្វើឲ្យមានសតិអារម្មណ៍ និងការ ថ្នាំងថ្នាក់យ៉ាងខ្លាំងពីសំណាក់មន្រ្តីថ្នាក់ក្រោម និងប្រជាពលរដ្ឋ ព្រោះតែគាត់ជាប្រជាជនធ្វើម៉េចឲ្យតែលុយចូលហោ ប៉ៅគឺចប់ ចង់ប្រជាពលរដ្ឋដឹកអុស ដឹកធ្យូងជេរយ៉ាងណាក៏ជេរទៅ ។

ដោយឡែកលោកនាយផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច ក៏ត្រូវបានគេចោទប្រកាន់ថា បានឱបក្រសោបមន្រ្តីចូល និវត្តន៍ម្នាក់ឈ្មោះ រិន ឲ្យបន្តនៅធ្វើការងាររកប្រយោជន៍ផងដែរ ។

ខាងលើនេះ គឺគ្រាន់តែជាព័ត៌មានដែលនាយខ្វែកទទួលបានពីម្ចាស់ទូរស័ព្ទអនាមិក ថ្លែងទុកប្រាប់ប៉ុណ្ណោះ តែរឿង ពិតយ៉ាងណានោះ នាយខ្វែកមិនហ៊ានអះអាងឡើយ ។ ដើម្បីចង់ដឹងការពិតថា តើលោកនាយខណ្ឌស្តីទីពិតជាបាន ប្រើប្រជាពលរដ្ឋធ្វើការងារជំនាញជំនួសមន្រ្តីពិតមែន ឬអត់ គឺមានតែថ្នាក់លើចុះធ្វើការស្រាវជ្រាវរកការពិតតែ ប៉ុណ្ណោះ ៕

វិភាគ ៖ មេៗបក្សប្រឆាំង ប្រកាន់ជំហរនយោបាយ អន្តរជាតិមិនច្បាស់លាស់ !

$
0
0

ដោយ ៖ នាយខ្វែក

ភ្នំពេញ ៖ ការប្រកាន់ជំហរនយោបាយ អន្តរជាតិមិនច្បាស់លាស់តាមរបៀបចុងស្រស់រេរា តាមខ្យល់របស់មេដឹកនាំ គណបក្ស ប្រឆាំង គឺលោក សម រង្ស៊ី និងលោក កឹម សុខា បានធ្វើឲ្យសមាជិកភាគច្រើននាំគ្នាអស់សង្ឃឹម ព្រោះតែពួក គេយល់ថា ទោះជាធ្វើនយោបាយដើរតាមមេដឹកនាំរបស់ខ្លួនរហូតដល់ងាប់ខ្លួនទៀត ក៏មិនអាចឈ្នះឆ្នោតបានកាន់ អំណាចដែរ ។

លោក សម រង្ស៊ី ដើមឡើយ បន្ទាប់ពីបែកចេញពីគណបក្សហ៊្វុនស៊ិនប៉ិច ក្រោយសម្តេចក្រុមព្រះ ដកហូតអំណាចកុង្ស៊ី ហិរញ្ញវត្ថុ បានគៀងគគ្នាទៅបង្កើតគណបក្សជាតិខ្មែរ ដោយស្រែកក្តែងៗថា គណបក្សរបស់ខ្លួនមានសហរដ្ឋអាមេរិក នៅពីក្រោយខ្នង ។

នៅមុនការបោះឆ្នោតឆ្នាំ ២០០៨ លោក កឹម សុខា ដែលបោះបង់អង្គការសិទ្ធិមនុស្ស កម្ពុជាឧបត្ថម្ភដោយសហរដ្ឋអា មេរិក ទៅបង្កើតគណបក្សសិទ្ធិមនុស្សក៏បានធ្វើការស្រែកក្តែងៗថា គណបក្សរបស់លោកមានសហរដ្ឋអាមេរិកនៅពី ក្រោយខ្នងផងដែរ ដើម្បីអូសទាញការគាំទ្រពីសាធារណជនកម្ពុជា ដែលមានជំនឿទៅលើសហរដ្ឋអាមេរិកថា ជា ប្រទេសបិតាលទ្ធិប្រជាធិបតេយ្យ ។ ក្រោយលោក សម រង្ស៊ី និងលោក កឹម សុខា ដែលសុទ្ធតែអះអាងថា ខ្លួនជាកូន ជឹងរបស់អាមេរិកដូចគ្នា ហើយចាប់ដៃគ្នាបង្កើតគណបក្សតែមួយ ក៏ពួកគេនៅតែដើរស្រែកដដែលជាដដែលថា គណ បក្សរបស់ខ្លួនមានសហរដ្ឋអាមេរិកនៅពីក្រោយខ្នងដដែល ។ ប៉ុន្តែ សម្រាប់អ្នកដឹងរឿងពិតបានអះអាងថា ទាំងលោក សម រង្ស៊ី ទាំងលោក កឹម សុខា មិនបានប្រកាន់យកគោលនយោបាយអាមេរិកមកដាក់ក្នុងខ្លួន ដូចអ្វីដែលពួកខ្លួនដើរ ស្រែកនោះឡើយ គឺពួកគេប្រកាន់ជំហរម្តងអាមេរិក ម្តងចិន តាមរបៀបចាក់ខ្សែធ្វើឲ្យសហរដ្ឋអាមេរិក មានការខឹង សម្បារយ៉ាងខ្លាំងនូវនយោបាយមិនច្បាស់លាស់របស់មេៗបក្សប្រឆាំងនៅស្រុកខ្មែរនេះ ។

លោក សម រង្ស៊ី ដែលដឹងថា សម្បកក្រៅសហរដ្ឋអាមេរិកប្រកាសគាំទ្រខ្លួន តែផ្ទៃក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក ចាប់ ដៃធ្វើការដោយរលូនជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជននោះ ក៏បានងាកទៅរកការ គាំទ្រពីរដ្ឋាភិបាលទីក្រុងប៉េកាំងវិញ ដោយខ្លួនសង្ឃឹមថា មានតែរដ្ឋាភិបាលប៉េកាំងទេ ទើបអាចជួយឲ្យខ្លួនឡើងកាន់ អំណាចបានទាំងមិនឲ្យលោក កឹម សុខា ដឹងខ្លួនផង គ្រាន់តែប្រាប់បក្ខពួករបស់ខ្លួនថា មានតែចាប់ដៃទីក្រុងប៉េកាំង ទេ ទើបអាចឈ្នះទីក្រុងហាណូយដែលខ្លួនយល់ថា ជាអ្នកនៅពីក្រោយគណបក្សប្រជាជនកម្ពុជា ព្រោះលោក សម រង្ស៊ីយល់ថា ចិន និងវៀតណាម កំពុងមានជម្លោះរឿងសមុទ្រចិនខាងត្បូងជាមួយគ្នា ។ ដោយការយល់ឃើញដូច្នេះ បានជានៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២ លោក សម រង្ស៊ី បានលួចសរសេរសំបុត្រជាសម្ងាត់ផ្ញើជូនលោក ហ៊ូ ជីនតាវ ស្វាគមន៍ និងគាំទ្រចិន ក្នុងរឿងជម្លោះកោះប៉ារ៉ាហ្សែល និងកោះទានសាល នៅសមុទ្រចិនខាងត្បូង តែរដ្ឋាភិបាលចិន មិនបានឆ្លើយតបអ្វីឡើយ ។ ដោយឡែកលោក កឹម សុខា និងសមាជិកសភារបស់ខ្លួនភាគច្រើននៅតែប្រកាន់ជំហរ គាំទ្ររាជរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដដែល ព្រោះក្រុងវ៉ាស៊ីនតោន ជាខ្នងបង្អែកក្រុងហាណូយ និងសមាជិកអាស៊ាន ដទៃទៀត ក្នុងការទប់ទល់ជាមួយចិននៅក្នុងជម្លោះសមុទ្រចិនខាងត្បូងដោយពួកគេយល់ថា បើក្រុងប៉េកាំងរំលំរដ្ឋាភិ បាល របស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏រលំដែរ ព្រោះមហាអំណាចចិនជាខ្នងបង្អែកដ៏ក្រាស់របស់គណបក្សប្រជាជន កម្ពុជា ។

ប៉ុន្តែ ចាប់តាំងពីក្រោយបោះឆ្នោតឆ្នាំ ២០១៣ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអ៊ឺរ៉ុប គាបសង្កត់ឲ្យលោក សម រង្ស៊ី និង លោក កឹម សុខា ឈប់ដើរធ្វើការតវ៉ានៅតាមដងផ្លូវ ហើយឲ្យនាំគ្នាចូលសភាចរចាគ្នា ដែលខុសពីគោលបំណងរបស់ ខ្លួននោះ បានធ្វើឲ្យមេបក្សទាំងពីរនេះ កាន់តែបាត់ទំនុកចិត្ត ព្រោះអាមេរិកដែលជាខ្នងបង្អែកក៏មិនគាំទ្រងាកទៅចិន ដែលលោក សម រង្ស៊ី សង្ឃឹមថា ជាខ្នងបង្អែកដ៏រឹងមាំថ្មីក៏គេមិនឆ្លើយតប ។

ភាពអស់សង្ឃឹមរបស់មេបក្សទាំងពីរនេះ ត្រូវបានលោក កឹម សុខា ទម្លាយចេញនៅក្នុងឱកាសជួបជាមួយសកម្មជន របស់ខ្លួននៅសហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍កន្លងទៅនេះថា សហគមន៍ និងមហាអំណាច (សហរដ្ឋអាមេរិក) គេគិតតែប្រយោជន៍របស់គេ គេទៅចាប់ដៃជាមួយយួន ដើម្បីទប់ចិន សូម្បីតែពាក្យ « យួន» ក៏គេមិនឲ្យប្រើផង ។

ក្រុមអ្នកវិភាគយល់ឃើញថា ឲ្យគេគាំទ្រខ្លួនម្តេចកើត បើខ្លួនឯងមិនដឹងថា ត្រូវឈរនៅខាងណាពិតប្រាកដផងនោះ មិនខុសពីពាក្យ « ជួយខ្លួនឯងមិនបានផង ឲ្យគេជួយម្តេចកើត » ៕


វិទ្យាស្ថាន វិទ្យាសាស្រ្ត សុខាភិបាល ខេមរភូមិន្ទ ប្រគល់តុ១៧០ ជូនដល់សាលា ខណ្ឌពោធិ៍សែនជ័យ

$
0
0

ភ្នំពេញ៖ ដើម្បីចូលរួម ជួយលើកស្ទួយ ដល់វិស័យអប់រំ នោះ លោកនាយក នៃវិទ្យាស្ថានវិទ្យាសាស្រ្ត សុខាភិបាល ខេមរភូមិន្ទ បានប្រគល់តុ សម្រាប់សិស្សានុសិស្ស អង្គុយរៀនសូត្រនោះ ចំនួន១៧០តុ ដើម្បីឲ្យសាលា បានចាត់ចែង និងប្រគល់ជូនទៅសាលារៀន ណាដែលខ្វះខាត តុសម្រាប់សិស្សានុសិស្សរៀនសូត្រនោះ។

ពិធីប្រគល់នេះធ្វើឡើងកាលពី រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅក្នុងបរិវេណនៃ វិទ្យាស្ថានវិទ្យាសាស្រ្ត សុខាភិបាល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ក្រោមអធិបតីលោក ឧត្តមសេនីយ៍ឯក សាស្រ្តាចារ្យ លន់ សុខុន នាយកវិទ្យាស្ថានវិទ្យាសាស្រ្ត សុខាភិបាលខេមរភូមិន្ទ និងលោក ហែម ដារិទ្ធិ អភិបាលនៃគណអភិបាលខណ្ឌពោធិ៍សែនជ័យ និងមានការចូលរួមពីមន្ត្រីសាលាខណ្ឌ មួយចំនួនផងដែរ និងលោកនាយ នាយរងបុគ្គលិកមន្ត្រីនៃវិទ្យាស្ថានវិទ្យាសាស្រ្តនិង និស្សិតមួយចំនួនផងដែរ។

នៅក្នុងពិធីនេះលោក ឧត្តមសេនីយ៍ឯក លន់ សុខុន បានមានប្រសាសន៍ថា តុទាំងនេះ គឺមិនមែនជាតុដែលខូចខាតទេ គ្រាន់តែមើលទៅរាងចាស់បន្តិច តែវាអាចនៅប្រើបាន ដូច្នេះហើយសូមឲ្យលោកអភិ បាលជួយយក ទៅឧបត្ថម្ភ ដល់សាលារៀនណាដែលកំពុងតែ ខ្វះខាតតុសម្រាប់ឲ្យក្មួយៗ ដែលជាសិស្សានុសិស្ស ងាយស្រួលក្នុងការរៀនសូត្រ បានសមរម្យផងដែរ។

លោកបានបន្តថា តុដែលប្រគល់ជូនទៅសាលាខណ្ឌពោធិ៍សែនជ័យ នាពេលនេះ គឺមានចំនួន១៧០តុ ហើយតុគឺមានតម្លៃ១៤០ដុល្លារ។ លោកសង្ឃឹមថា បន្ទាប់ពីលោកអភិបាលនាំយក ទៅប្រគល់ជូនដល់សាលារៀនហើយនោះ ក្មួយៗដែលជាសិស្សានុសិស្ស រួមទាំងលោកគ្រូអ្នកគ្រូ ជួយថែរក្សាឲ្យបានគង់វង្សយូរអង្វែង។

លោកបានបន្តថា វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខេមរភូមិន្ទ គឺពោរពេញទៅដោយចំណេះពិតប្រាកដ ជំនាញច្បាស់លាស់ ហើយមានឧបករណ៍គ្រប់គ្រាន់ សម្រាប់ធ្វើការដកពិសោធន៍ ហើយនិស្សិត ដែលចូលរៀនគឺទទួលចំណឹងទូលំទូលាយ យល់ដឹងច្បាស់លាស់ពីស្ថានភាពជំងឺនិងវិធីព្យាបាល។ ហើយ ថ្ងៃក្រោយលោកមានគំរោងមួយនិងបើកការ ព្យាបាលដើម្បីបានកម្រៃខ្លះមកទ្រងទ្រង់វិទ្យាស្ថានផងដែរ ពីបុគ្គលិកនៃវិទ្យាស្ថានសុទ្ធ តែអ្នកពោរពេញដោយបទពិសោធន៍ ច្បាស់លាស់ និងយល់ពីស្ថានភាពជំងឺ ។

ជាមួយគ្នានោះដែរលោក ហែម ដារិទ្ធិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកនាយកវិទ្យា ស្ថានក៏ដូច ជាបុគ្គលិកមន្ត្រី វិទ្យាស្ថានទាំងអស់ផងដែរ ដែលបានចូលរួមឧបត្ថម្ភ ជាតុប្រមាណជា១៧០ សម្រាប់លោកយក ទៅឧបត្ថម្ភបន្តដល់សាលារៀនណាដែលកំពុងតែខ្វះខាតនោះ ។បន្ទាប់ពីលោកយក ទៅលោកនិងពិនិត្យ មើលចំពោះសាលារៀន ដែលនៅជាយក្រុងបើសាលាណាខ្វះខាតតុ សម្រាប់ក្មួយរៀនសូត្រនោះ លោកយក ទៅប្រគល់ជូនសាលា ដើម្បីឲ្យសិស្សានុសិស្សបានអង្គុយរៀន សូត្រស្រួល។

លោកបានបន្តទៀតថា បើសាលាខណ្ឌមានលទ្ធភាព នោះថ្ងៃក្រោយ សាលាខណ្ឌនិងអញ្ជើញ ក្រុមគ្រូពេទ្យពីវិទ្យស្ថានវិទ្យាសាស្ត្រ ឲ្យទៅព្យាបាលជូនប្រជាពលរដ្ឋ នៅក្នុងខណ្ឌពោធិ៍សែនជ័យ ផងដែរ៕

សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់ប្រាក់រង្វាន់ ១០០លានរៀល និងបំពាក់មេដាយ កិត្តិយសថ្នាក់មហាសេរីវឌ្ឍន៍ ជូន អ្នកគ្រូ នាង ផល្លា

$
0
0

ភ្នំពេញ ៖ យោងតាមប្រភពមន្រ្តីជាន់ខ្ពស់ ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលដឹង នៅយប់ថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០១៥ នេះថា ដើម្បីជាការលើកទឹកចិត្ត និងផ្តល់កិត្តិយសជូនអ្នកគ្រូ នាង ផល្លា ដែលបានខិតខំអប់រំ បង្ហាត់បង្រៀនកុមារគ ថ្លង់ កម្ពុជាអស់រយៈកាលជិត ២០ឆ្នាំ នឹងទទួលបានមហាកិត្តិយស ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាល ព្រះរាជាណាចក្រកម្ពុជា នូវមេដាយថ្នាក់មហាសេរីវឌ្ឍន៍ (មេដាយមហាកិត្តិយស លំដាប់ទី២) ព្រមទាំងផ្តល់នូវរង្វាន់លើកទឹកចិត្តចំនួន ១០០លានរៀល ដែលពិធីប្រគល់នេះ នឹងធ្វើឡើង នៅក្នុងឱកាសមហាសន្និបាតរបស់ក្រសួងអប់រំយុវជន និងកីឡា ដែលនឹងធ្វើឡើងនៅក្នុងពេលដ៏ខ្លីខាង មុខនេះ ។

អ្នកវិភាគបានលើកឡើងថា ការផ្តល់នូវគ្រឿងមហាឥស្សរយស និងចំនួនទឹកប្រាក់ខាងលើពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺជាការលើកទឹកចិត្ត ចំពោះអ្នកគ្រូ នាង ផល្លា ហើយក៏ជាការបង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់ ចំពោះគុណបំណាច់របស់អ្នកគ្រូ ដែលបានធ្វើឲ្យពិភពលោកចាប់អារម្មណ៍ និងស្គាល់កម្ពុជាកាន់តែខ្លាំងឡើងថែមទៀត ជាពិសេសជាការបង្ហាញឲ្យឃើញនូវធនធានមនុស្ស ក៏ដូចជាចក្ខុវិស័យ នៃការរៀបចំឲ្យកាន់តែប្រសើរក្នុងវិស័យអប់រំ នៅប្រទេសកម្ពុជា បើទោះបីជាអ្នកគ្រូមិនត្រូវបានឈ្នះរង្វាន់ ១លាន ដុល្លារពីគ្រូឆ្នើមពិភពលោកដែលបានទៅលើ ជនជាតិអាម៉េរិកាំង ។

អ្នកវិភាគបាននិយាយថា ពានរង្វាន់ធំៗលើពិភពលោក ភាគច្រើនមិនដែលធ្លាក់ទៅលើជនជាតិអាស៊ីទេ ផ្ទុយទៅវិញ ពានរង្វាន់ច្រើនឈ្នះទៅលើប្រទេសមកពីអាម៉េរិក ឬអ៊ឺរ៉ុប ។

អ្នកគ្រូ នាង ផល្លា មិនត្រឹមតែជាស្រ្តីកម្ពុជា ដែលបានបំពេញការងារមនុស្សធម៌បម្រើប្រយោជន៍សម្រាប់សង្គមជាតិ តាមរយៈការតស៊ូអត់ធ្មត់ជាមួយការតាំងចិត្ត និង ប្តេជ្ញាចិត្តដ៏មុះមុតក្នុងការផ្តល់ចំណេះដឹងដល់កុមារពិការ និងគ ថ្លង់នោះ ទេ។ តាមរយៈកម្មវិធី Global Teacher Prize ជាពិសេសនៅលើវេទិកា នាទីក្រុងឌូប៉ៃ ដែលនឹងមានអ្នកចូលរួមរាប់រយនាក់នោះ អ្នកគ្រូ ផល្លា បាននាំកម្ពុជាឲ្យមនុស្សជាតិលើឆាកអន្តរជាតិ បានដឹង បានស្គាល់ ហើយដឹងកាន់តែច្បាប់ ថា កម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្លាំងទៅលើវិស័យពិការភាព ដែលជាឧបសគ្គមួយក្នុងការអភិវឌ្ឍសង្គមជាតិ។

អ្នកគ្រូ ផល្លា បានចាប់ផ្តើមធ្វើការ និងបង្រៀនក្មេង គ ថ្លង់ តាំងពីឆ្នាំ១៩៨៦ ជានាយកសាលារបស់អង្គការ សហប្រជា ជាតិ ក្នុងជំរុំភៀសខ្លួននៅប្រទេសថៃ។ បន្ទាប់មកអ្នកគ្រូ បានត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ ១៩៩១ ចាប់ផ្តើមធ្វើ ការឲ្យអង្គការគ្រួសារថ្មី ហើយនៅឆ្នាំ១៩៩៣ អ្នកគ្រូបានក្លាយជាអ្នកគ្រូដំបូង ក្នុងប្រវត្តិសាស្រ្តកម្ពុជាពាំនាំភាសា គ ថ្លង់ បង្រៀនដល់ក្មេង គ ថ្លង់ ក្នុងប្រទេសកម្ពុជា។អ្នកគ្រូបានបើកសាលាដំបូងសម្រាប់សិស្សគ ថ្លង់ ក្នុងប្រទេសកម្ពុជា និង បានបង្កើតរបៀបបង្រៀនភាសាគ ថ្លង់ ដំបូង គេ។ នៅក្នុងអំឡុងពេលនោះប្រជាជនកម្ពុជាជឿថា អ្នក គ ថ្លង់ គ្មានសមត្ថភាពរៀនដូចក្មេងដទៃនោះទេ។

អ្នកគ្រូត្រូវបាន Global Teacher Prize ដកស្រង់សម្តីថា «ចាប់ផ្តើមការបង្រៀនកម្មវិធីគ ថ្លង់ ជាពេលវេលា ដ៏លំបាកបំផុត ព្រោះមិនទាន់ការអប់រំ ដល់ពួកគេ នៅឡើយទេ ដែលទាមទារឲ្យពួកគេរៀនចំណាំក្នុងការចងចាំ សញ្ញា នៃភាសា គ ថ្លង់ នេះ ខណៈដែលយើងទើបតែនឹងចាប់ផ្តើម។ យ៉ាងណាក៏ដោយ ខ្ញុំអាចនិយាយបានថា ខ្ញុំនៅតែបន្តការងារនេះ»។

ក្នុងការបង្រៀនអ្នកគ្រូ បានត្រួសត្រាយវិធីសាស្រ្ត ក្នុងការរៀននៅក្នុងបែបបទ ដែលមានច្រើនជាងធម្មជាតិ សម្រាប់ មនុស្ស គ ថ្លង់ ។

អ្នកគ្រូ មានគោលដៅក្នុងការបង្រៀនវិធីនេះ តាមរយៈការយល់ដឹង ការចងចាំ និងជំនឿទុកចិត្តរបស់អ្នកគ្រូ។ បន្ថែមនេះ អ្នកគ្រូបានផ្តល់ការបង្រៀនជាអាទិភាព នូវ ភាសាអង់គ្លេស និងជំនាញកុំព្យូទ័រ ដល់ពួកគេថែមទៀត ផង។ សិស្ស នៅអង្គការគ្រួសារថ្មី បានចាប់ផ្តើមរៀនភាសាអង់គ្លេស ដោយក្មេង គ ថ្លង់នោះបានបន្ថែមតន្រ្តី និង ភាសាបរទេស។

ដោយសារប្រព័ន្ធអប់រំ កម្មវិធីបង្រៀនសិស្ស គ ថ្លង់ ត្រូវបានអនុវត្តជាមួយក្រសួងអប់រំ ជាលក្ខណៈជាតិ កម្មវិធី បង្រៀន ត្រូវបានពង្រីកដោយមានគ្រូ រហូតទៅដល់ ៦៩នាក់ និងមានសិស្សចំនួន ២៥០នាក់ នៅអង្គការគ្រួសារ ថ្មី ចំនួន ៤ សាខា និង សាលានានា ជាសាធារណៈចំនួន ២៩ទូទាំងប្រទេស ៕

លោក កែវ រ៉េមី និងលោក សយ សុភាព ចូលរួមបុណ្យសព លោក សុខ សេរី

$
0
0

ភ្នំពេញ ៖ លោក កែវ រ៉េមី រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី និងលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល នៅថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០១៥ នេះ បានអញ្ជើញរួមគ្នាចូលរួម គោរពវិញ្ញាណក្ខន្ធសព លោក សុខ សេរី អតីតអ្នកយកព័ត៌មានទូរទស្សន៍អាស៊ីអាគ្នេយ៍ នៅវត្តឧរាវតី ស្ថិតនៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

លោក កែវ រ៉េមី បានថ្លែងទៅកាន់ភរិយា ក្រុមគ្រួសារនៃសពលោក សុខ សេរី ដែលបានសម្តែងនូវមរណទុក្ខ និងសោក ស្តាយចំពោះការបាត់បង់លោក សុខ សេរី ដែលធ្លាប់តែជាអ្នកយកព័ត៌មានផ្សព្វផ្សាយឲ្យសាធារណជនបានលឺ និង ឃើញនាពេលកន្លងមក ។

លោក កែវ រ៉េមី បានឲ្យដឹងថា លោកធ្លាប់មានទំនាក់ទំនងដ៏ល្អជាមួយនឹងលោក សុខ សេរី ជាយូរឆ្នាំមកហើយ ហើយ ថា តែងតែជួបគ្នាផ្តល់បទសម្ភាសន៍នាពេលកន្លងទៅ ។ សពលោក សុខ សេរី នឹងត្រូវបូជាតាមប្រពៃណីព្រះពុទ្ធ សាសនា នៅថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ ២០១៥ ។

គួរបញ្ជាក់ថា អ្នកសារព័ត៌មានជាច្រើន បាននាំគ្នាអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសពលោក សុខ សេរី ដែលជាការ បញ្ជាក់ឲ្យឃើញថា លោក សុខ សេរី កាលដែលនៅមានជីវិត លោកពុំដែលមានការថ្នាំងថ្នាក់ ជាមួយអ្នកសារព័ត៌មាន ដទៃទៀតឡើយ ។

បង្ក្រាបទីតាំង បើកល្បែង ហ្គេមត្រីគ្មានច្បាប់ ដកហូតទូរហ្គេម ចំនួ​ន ៣

$
0
0

ភ្នំពេញ៖ ល្បែងហ្គេមដែលជា ល្បែងមួយពង្វក់ក្មេងៗ ឲ្យលេងភ្លេចផ្ទះ សម្បែងនិងក្មេង ជាសិស្សានុសិស្ស មួយចំនួនគេចវេសការរៀនសូត្រ ហើយក៏ជាប្រភេទល្បែងស៊ីសង មួយដែរដែលក្មេងទាំងនោះចូល លេងដើម្បីភ្នាល់ ជាមួយហ្គេម យកឈ្នះចាញ់ ដោយសារតែមាន មើលឃើញពីផលលំបាក របស់អណាព្យាបាល ជាច្រើនដែលពួកគាត់ មានក្តីកង្វល់ដោយសារតែកូនៗ ញៀននិងល្បែងហ្គេមនេះ ទើប លោក សេង គន្ធ ប្រធានគណកម្មការ ចម្រុះនិងជាអភិបាលរងខណ្ឌ បានដឹកនាំកម្លាំង ចម្រុះចុះបង្ក្រាប់ទីតាំងលួចលាក់ បើកល្បែងហ្គេមមួយកន្លែង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលមានការចូលរួមពីមេបញ្ជាការង ប៉េអឹមខណ្ឌរួមនិងមន្ត្រីនគរបាល និងកម្លាំងបញ្ជាការ ឯកភាពខណ្ឌជាច្រើនផងដែរ។

លោក សេង គន្ធ ដែលដឹកនាំកម្លាំងចម្រុះចុះទៅនោះបានឲ្យដឹងថា ដោយមានការឯកភាពពីលោកអភិ បាលខណ្ឌ បានឲ្យបង្កើតជា គណកម្មការចម្រុះចុះទៅបង្ក្រាប់ ទីតាំងហ្គេមខាងលើ ក្នុងនោះគឺលោក បានធ្វើការ ដកហូតទូរហ្គេមបានចំនួន៣ទូរ និងបានហៅក្មេងៗដែលញៀនល្បែងហ្គេមចំនួន៥នាក់មកអប់រំផងដែរ។

លោកបានបន្តថា ល្បែងហ្គេមគឺច្បាប់មិនអនុញាតិឲ្យបើកនោះទេ ប៉ុន្តែជនមួយចំនួននៅតែលួចលាក់ បើក ហើយល្បែង ហ្គេមនេះគឺជាល្បែងមួយដែលធ្វើឲ្យក្មេងញៀនចូលលេងភ្លេចផ្ទះសម្បែងភ្លេច ការរៀនសូត្រ គេចវេសពីសាលាមក សំងំនៅតែក្នុងទីតាំងហ្គេម ដូច្នេះហើយធ្វើឲ្យប៉ះពាល់ដល់យុវជនជំនាន់ក្រោយដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ ជាមួយគ្នានោះលោកក៏សុំអំពាវនាវដល់ អណាព្យាបាលត្រូវតែខិតខំជួយអប់រំកូនចៅ ដើម្បីកុំឲ្យពួកគេងុបងុល និងល្បែងហ្គេមនេះ ព្រោះវាអាច ប៉ះពាល់ដល់អនាគតកុលបុត្រកុលធីតារបស់យើង ចំណែកឯក អាជ្ញាធរវិញចំពោះល្បែងហ្គេម នេះអាជ្ញាធរនិងខិតខំតាមហើយប្រសិនបើមានលួចលាក់បើក គឺនិងចុះបង្ក្រាប មិនឲ្យមាននោះទេ៕

តួកគីរិះគន់ យ៉ាងចាស់ដៃ ចំពោះអាម៉េរិក ដែលគ្រោងនឹង បើកកិច្ចពិភាក្សា ជាមួយប្រធានាធិបតី ស៊ីរី

$
0
0

អង់ការ៉ា៖ បើតាមសារព័ត៌មាន រដ្ឋតួកគី Anadolu Agrency បានផ្សាយថា ប្រទេសតួកគី នៅថ្ងៃចន្ទ បានរិះគន់ យ៉ាងចាស់ដៃ ចំពោះសហរដ្ឋអាម៉េរិក ដែលបានផ្តល់យោបល់ថា ការចរចាអាចនឹងបង្កើត ឡើងជាមួយប្រធានាធិបតីស៊ីរី គឺលោក បាហ្សា អាល់ អាស្សាដ ដើម្បីឲ្យមានជានយោបាយអន្តរកាល នៅក្នុងប្រទេសដែលហែកហួរទៅដោយសង្គ្រាមមួយនេះ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០១៥ ដោយបានឲ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក Mevlut Cavusoglu រដ្ឋមន្រ្តីការបរទេសតួកគី ដែលធ្វើទស្សនកិច្ចនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដែលសារព័ត៌មានបានស្រង់សម្តី របស់លោកដោយបាននិយាយថា «គ្មានអ្វីដែលត្រូវធ្វើឲ្យមានការចរចា ជាមួយលោក អាស្សាដ ហើយក៏គ្មានផលដែលសម្រេចបានពីកិច្ចពិភាក្សាជាមួយរបបស៊ីរីនោះដែរ» ។

ការលើកឡើងរបស់លោក Cavusoglu គឺជាការឆ្លើយតបមួយចំពោះសេចក្តីថ្លែងការណ៍ដែលបានចេញកាលពីថ្ងៃអាទិត្យ ដោយរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ចន ឃឺរី ថាសហរដ្ឋអាម៉េរិក បានស្វែងរកវិធីផ្សេងពីការដាក់សម្ពាធលើលោក អាស្សាដ ទៅជាការព្រមព្រៀងពិភាក្សាគ្នាវិញ។

ពាក់ព័ន្ធនឹងគម្រោងចង់បង្កើតឲ្យមានកិច្ចភាក្សានេះ ត្រូវបានរដ្ឋមន្រ្តីការបរទេសតួកគីរូបនេះនិយាយថា «អ្វីដែល អ្នកនឹងចរចាជាមួយនោះ គឺជារបបដែលបានសម្លាប់មនុស្សអស់ជាង ២០០.០០០នាក់ និងរបបដែលបានប្រើប្រាស់អាវុធ គីមី។

សូមបញ្ជាក់ផងដែរថា ការរិះគន់នេះបានធ្វើឡើងបន្ទាប់ពីលោក ចន ឃឺរី រដ្ឋមន្រ្តីការបរទេសអាម៉េរិក បាននិយាយថា សហរដ្ឋអាម៉េរិក និងប្រទេសផ្សេងទៀតដែលលោកមិនបញ្ចេញឈ្មោះ បានកំពុងស្វែងរកវិធីផ្នែកកាទូតវិញ ដើម្បី បញ្ចប់វិបត្តិនៅក្នុងប្រទេសស៊ីរីដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ៕

អ្នកគ្រូ ផល្លា នឹងត្រឡប់ មកដល់កម្ពុជាវិញ នៅព្រឹកស្អែក ជាមួយអារម្មណ៍ សោកស្តាយ

$
0
0

ភ្នំពេញ៖ អ្នកគ្រូ នាង ផល្លា បេក្ខភាពគ្រូឆ្នើមពិភពលោក ១០រូបចុងក្រោយ នឹងត្រឡប់មកដល់កម្ពុជាវិញ នៅថ្ងៃ ស្អែក ជាមួយអារម្មណ៍សោកស្តាយបន្តិចបន្តួច ដែលមិនអាចដណ្តើមបានពានរង្វាន់គ្រូឆ្នើមពិភពលោក តាមទំហំ ទឹកចិត្ត នៃការគាំទ្ររបស់ពលរដ្ឋកម្ពុជា។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០១៥នេះថា តាមការគ្រោងទុកអ្នកគ្រូ នាង ផល្លា នឹងត្រឡប់មកដល់ព្រលាន យន្តហោះអន្តរជាតិភ្នំពេញនាវេលាម៉ោងប្រមាណ ១០ និង១៥នាទីព្រឹកថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០១៥។

មន្រ្តីក្រសួងសង្គមកិច្ច ក៏បានឲ្យដឹងផងដែរថា ដំណើរវិលវិញ របស់អ្នកគ្រូ ផល្លា ក៏នឹងមានការអញ្ជើញទទួលដំ ណើរពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមនិងក្រុមយុវជនជាសមា ជិកជាច្រើនរូបផ្សេង ទៀត ដើម្បីបង្ហាញនូវការគាំទ្រ និងលើកទឹកចិត្តដល់អ្នកគ្រូ ផល្លា។

ពីទីក្រុងឌូបៃ អ្នកគ្រូ ផល្លា បានថ្លែងថា អ្នកគ្រូ មានការសោកស្តាយខ្លះដែរ ដែលមិនអាចដណ្តើមយកពានរង្វាន់ គ្រូឆ្នើមពិភពលោកសម្រាប់កម្ពុជា។ អ្នកគ្រូ ក៏បានឲ្យដឹងផងដែរថា មិនត្រឹមតែអ្នកគ្រូទេ ដែលសោកស្តាយ នៅមានអ្នកចូលរួមជាច្រើនផ្សេងទៀត ក៏សម្តែងការសោកស្តាយជាមួយអ្នកគ្រូផងដែរ។ តែទោះជាយ៉ាងណា ការជាប់ជាបេក្ខភាពគ្រូឆ្នើម ១០រូបចុងក្រោយ អ្នកគ្រូ ក៏ បានទទួលមេដាយកិត្តិយសមួយ និង ប័ណ្ណសរសើរមួយសន្លឹកពីកម្មវិធី ហើយអ្នកគ្រូទទួលឱកាសចូលរួមសិក្ខាសា លាអន្តរជាតិពាក់ព័ន្ធការអប់រំជាច្រើនផ្សេងទៀត

ទោះបីមិនបានទទួលជ័យលាភីគ្រូឆ្នើម តែអ្នកគ្រូ ផល្លា បានបញ្ជាក់ថា អ្នកគ្រូនៅតែមានអារម្មណ៍សប្បាយរំភើបរីក រាយ ចំពោះការគាំទ្រ និងផ្តល់កម្លាំងចិត្តយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋខ្មែរ។ អ្នកគ្រូ ផល្លា បានបង្ហាញនូវទឹកចិត្ត មុះមុតប្រកបដោយឆន្ទៈថា អ្នកគ្រូនៅតែបន្តបេសកកម្ម ដែលបានអនុវត្តជាង ២០ឆ្នាំកន្លងមកនេះដដែល ក្នុងការ បណ្តុះបណ្តាលបង្ហាត់បង្រៀនកុមារពិការ និង គ-ថ្លង់ ឲ្យពួកគេទទួលបានចំណេះដឹងដូចកុមារដទៃទៀត។

អ្នកគ្រូ នាង ផល្លា មិនត្រឹមតែជាស្រ្តីកម្ពុជា ដែលបានបំពេញការងារមនុស្សធម៌បម្រើប្រយោជន៍សម្រាប់សង្គមជាតិ តាមរយៈការតស៊ូអត់ធ្មត់ជាមួយការតាំងចិត្ត និងប្តេជ្ញាចិត្ត ដ៏មុះមុតក្នុងការផ្តល់ចំណេះដឹងដល់កុមារពិការ និង គ ថ្លង់នោះទេ។ តាមរយៈកម្មវិធី Global Teacher Prize ជាពិសេសនៅលើវេទិកា នាទីក្រុងឌូប៉ៃ ដែលមានអ្នក ចូលរួមរាប់រយនាក់នោះ អ្នកគ្រូ ផល្លា បាននាំកម្ពុជាឲ្យមនុស្សជាតិលើឆាកអន្តរជាតិ បានដឹង បានស្គាល់ ហើយ ដឹងកាន់តែច្បាប់ថា កម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្លាំងទៅលើវិស័យពិការភាព ដែលជាឧបសគ្គមួយក្នុងការ អភិវឌ្ឍសង្គមជាតិ។

លោក ឯម ច័ន្ទមករា បានថ្លែងថា អ្នកគ្រូ នាង ផល្លា បាននាំនូវកិត្តិយសបន្ថែមទៀតសម្រាប់កម្ពុជា ទៅលើឆាក អន្តរជាតិ និងបានធ្វើឲ្យពិភពលោកបានយល់ដឹងអំពីការវិវឌ្ឍវិជ្ជមាន នៃការអប់រំនៅកម្ពុជា។ លោកបន្តថា អ្នកគ្រូ ផល្លា ជានិមិត្តរូប ដ៏ល្អបំផុតសម្រាប់ការអប់រំដល់កុមារពិការ។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការវ័យក្មេងរូបនេះ បានបញ្ជាក់ថា «យើងខ្ញុំសូមសម្តែងការគាំទ្រ និង គោរពដឹងគុណចំពោះអ្នកគ្រូ នាង ផល្លា ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីជាអ្នកគ្រូ ដ៏ល្អសម្រាប់ប្អូនៗពិការ នៅក្នុងអង្គការគ្រួសារថ្មី ជាអង្គការដំបូងបង្អស់ផ្តល់ការអប់រំដល់កុមារពិការ រួមមានកុមារពិការភ្នែក ពិការ គ-ថ្លង់ ។ល។ យើងខ្ញុំពិតជាមានមោទនភាពចំពោះអ្នកគ្រូ នាង ផល្លា ដែលបាននាំនូវកិត្តិយសបន្ថែមទៀតរបស់កម្ពុជា ទៅលើឆាកអន្តរជាតិ និង បានធ្វើឲ្យពិភពលោក បានយល់ដឹងអំពីការវិវឌ្ឍវិជ្ជមាននៃការអប់រំរបស់កម្ពុជា»។

សូមបញ្ជាក់ថា ដើម្បីជាការលើកចិត្ត និង បង្ហាញនូវការគាំទ្រចំពោះអ្នកគ្រូ ផល្លា ដែលបានលះបង់កម្លាំងកាយចិត្ត សម្រាប់កុមារពិការភ្នែក និង គ-ថ្លង់ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់មេដាយកិត្តិ យសថ្នាក់មហាសេរីវឌ្ឍន៍ និង ប្រាក់រង្វាន់ ១០០លានរៀល ជូនដល់អ្នកគ្រូ។ ពិធីប្រគល់នេះ នឹងធ្វើក្នុងមហាសន្និ បាទបូកសរុបការងាររបស់ក្រសួងអប់រំ នាពេលឆាប់ៗខាងមុខនេះ៕

 

ផ្លូវជាតិលេខ៧៦ រងការខូចខាតធ្ងន់ធ្ងរ ដោយសាររថយន្ត ដឹកទំនិញធំៗ ជាអ្នកបំផ្លាញ

$
0
0

មណ្ឌលគិរី៖ សញ្ញាប្រកាសអាសន្ន របស់ផ្លូវជាតិលេខ៧៦ ពីក្រុងសែនមនោរម្យ ឆ្ពោះទៅកាន់ស្រុកស្នួល ជាង១០០គីឡូម៉ែត្រ អាចឈានទៅរក ការខូចខាត ធ្ងន់ធ្ងរទៅៗតាមអន្លើៗ ពិបាកធ្វើចរាចរណ៍ ថៅកែ រថយន្តធំៗផ្ទុកទំនិញលើសចំណុះ អ្នកមានឥតទ្ធិពល ងារជាឧកញ៉ាៗ ដឹកទំនិញដូចជាឈើ គ្មានការរំខានពី សមត្ថកិច្ចជំនាញ បណ្តាលឲ្យទ្រូងផ្លូវមួយនេះ ទទួលរងនៅការប្រេះធ្លាយ ខ្ទេចខ្ទីបែបនេះ  ។

នេះជាទស្សនៈ របស់មហាជនទូទៅ ព្រមទាំងអ្នកទេសចរណ៍ បាននាំគ្នាសម្តែងនូវការព្រួយបារម្ភ អំពីការ ខូចខាតផ្លូវជាតិមួយនេះ ចេះតែធ្ងន់ធ្ងរទៅៗ កត្តាដែល នាំឲ្យផ្លូវមួយនេះ គ្មានផ្លាកសញ្ញាបានយូរអង្វែង ពោលគឺដោយសារ មកពីរថយន្តម៉ាកយីឌុបធុនធំៗ ដឹកទំនិញលើសចំណុះដោយសេរី ឆ្លងកាត់ចេញ ចូលក្នុង ទឹកដីនៃខេត្តមួយនេះ ពុំមានការរឹតបណ្តឹង ពីសំណាក់មន្ត្រីប៉ូលិស ឬមន្ត្រីជំនាញពាក់ព័ន្ធ ឲ្យបានតឹងរ៉ឹងទាល់តែសោះ ទើបបានជាផ្លូវមួយនេះ រយៈពេលខ្លីសោះ មានការទ្រុឌទ្រោមយ៉ាងហ្នឹង ។ ទំនិញធ្ងន់ៗ ដឹកជញ្ជូនឆ្លងកាត់ផ្លូវនេះសព្វថ្ងៃមានដូចជា ស៊ីម៉ងត៍ ខ្សាច់ ឥដ្ឋ ដែក និងឈើ។ល។

ហើយការធ្វើចរាចរណ៍បាន ដោយគ្មានការរំខានបែបនេះ អាចមានការប្រគល់ ទទួលសំណូកសូកប៉ាន់ ផ្សេងៗ ម្យ៉ងវិញទៀត សព្វថ្ងៃជាពិសេសទំនិញផ្សេងៗ រួមទាំងការដឹកជញ្ជូនឈើ របស់អស់លោកមួយ ចំនួន ដែលមានងារជាឧញ៉ាផងនោះ គេបានដឹកឈើពេញៗរថយន្ត ខ្នាតយក្សធំៗ ដឹកជញ្ជូនចេញពី ចំណុច ដែលគេបានវិនិយោគនៅតំបន់នេះ និងឆ្លងកាត់ផ្លូវជាតិលេខ៧៦ ធ្លុះធ្លាយទ្រូងផ្លូវ សូម្បីតែថ្នាក់ ដឹកនាំខេត្ត ឬមន្ត្រីជំនាញមិនហ៊ានក្អក ជាមួយអ្នកមានប្រាក់ មហាសាលនោះទេ គេពុំដែលបានគិតសម្បត្តិ សាធារណៈរបស់រដ្ឋឡើយ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានខិតខំសាងសង់ផ្លូវ ដើម្បីតម្រូវការជូន ប្រជាពលរដ្ឋ យ៉ាងណាក៏ដោយ ក៏ពួកអ្នកមានទាំងនោះ គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីបំពេញ មហិច្ឆតាចិត្តលោភលន់ខ្លួនឯងតែប៉ុណ្ណោះ ។

លោក ម៉ៅ ធនរក្ស័ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគិរី បានថ្លែងប្រាប់អ្នក យកព័ត៌មាន ប្រចាំខេត្តមណ្ឌលគិរីឲ្យបានដឹងថា ការខូចខាត ផ្លូវជាតិលេខ៧៦នេះ សព្វថ្ងៃពិតជាមាន ពិតប្រាកដមែន បង្កឡើងដោយសាររថយន្តធំៗខ្នាតយក្ស ផ្ទុកទំនិញលើសចំណុះយ៉ាងពិតប្រាកដ ការដឹកជញ្ជូនរបស់ពួកគេ គឺធ្វើឡើងនៅពេលយប់ ម្យ៉ាងវិញទៀតខេត្តមណ្ឌលគិរី គ្មានក្រុមជញ្ជីងចល័ត មកចាប់ផ្តើមយុទ្ធនាការរឹតបណ្តឹង ត្រួតពិនិត្យនៅខេត្តនេះនៅឡើយទេ ។

លោកបានបន្តថា ជាក់ស្តែងសព្វថ្ងៃនេះ ក្រុមការងាររបស់លោក បាននិងកំពុងធ្វើការជួសជុលផ្លូវនេះ ឡើងវិញ នៅចន្លោះស្រុកអូររាំង ស្រុកកែវសីមា មានប្រវែង ជាច្រើនគីឡូម៉ែត្រ ដោយខាងមន្ទីរសាធារណការ ជាអ្នកជួសជុល ។ ដូច្នេះខាងមន្ទីរត្រូវតែមានតួនាទី ជួសជុលនិងថែទាំ ។ល។

លោកប្រធានមន្ទីរ បានធ្វើការសំណូមពរ យ៉ាងទទូចដល់អស់លោក លោកស្រីទាំងអស់ ដែលជាថៅកែ ឧកញ៉ា មានរថយន្តធំៗ ផ្ទុកទំនិញដឹកជញ្ជូនចេញ ចូលខេត្ត នេះ សូមមេត្តាផ្ទុកតាមច្បាប់កំណត់ផង ដើម្បីធានាបាន នូវការយូរអង្វែងនៃអាយុកាលផ្លូវផង ។ ម្យ៉ាងវិញទៀត សូមឲ្យអាណិតស្រឡាញ់ផ្លូវថ្នល់ និងប្រយោជន៍ ក្នុងការចរាចរណ៍ទាំងអស់គ្នា ជាងនេះទៅទៀត សូមជួយគិតថា ទ្រព្យរបស់ជាតិយើង គ្រប់គ្នាស្រឡាញ់ និងជួយថែរក្សា ដូចទ្រព្យសម្បត្តិយើងដែរ  ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


ទស្សនៈ ៖ ខ្មែរអ្នកនិយម បរទេស សូម អានរាជសារ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិសិរិមតៈ ឆ្នាំ១៩៧៥ (មានវិដេអូ)

$
0
0

ដោយ៖ សយ សុភាព

ភ្នំពេញ៖ ថ្ងៃស្អែក (១៨ មីនា ២០១៥) គឺជាខួប ៤៥ឆ្នាំ នៃការធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ព្រះវរាជបីតាឯករាជ្យជាតិខ្មែរ ចេញពីតំណែង ពីសំណាក់ក្រុមលោកសេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ដោយមានបង្អែកយ៉ាងធំពីមហាអំណាចសហរដ្ឋអាម៉េរិក។ តែអ្វី ដែលធ្វើឲ្យលោក សេនាប្រមុខ លន់ នល់ ព្រះអង្គម្ចាស់ សិរីមតៈ និងមន្រ្តីខ្មែរក្នុងរបបសាធារណរដ្ឋខ្មែរឆ្អែតចិត្ត កកឈាម និយាយមិនចេញនោះ អាម៉េរិក ដែលធ្លាប់តែជាបង្អែកដ៏រឹងមាំ របស់របបមួយនេះ ទីបំផុតបានដោះដៃលែងខ្វាយខ្វល់អ្វីទាំងអស់ គ្រាដែលទាហានរបបសាធារណរដ្ឋខ្មែរ កំពុងជាប់ដៃប្រយុទ្ធជាមួយ កងទ័ពខ្មែរក្រហម។ នេះជាមេរៀនប្រវត្តិសាស្រ្ត ដែលខ្មែរគ្រប់រូប មិនគួររំពឹង ទុកចិត្ត និយមលើបរទេស ជាងជាតិសាស្រ្តខ្លួនឯងនោះឡើយ។ គ្មានជាតិសាសន៍ដទៃណាមួយ ស្រឡាញ់ខ្មែរ ដូចខ្មែរគ្នា ឯងនោះឡើយ។

អ្វីដែលខ្ញុំលើកយកមកអត្ថាធិប្បាយ នៅពេលនេះ ខ្ញុំមានបំណងចង់ចូលរួម វិភាគទានតិចតួច ស្ដួចស្ដើង ជូនចំពោះប្រជា ពលរដ្ឋខ្មែរទាំងឡាយណា ដែលតែង តែយក បរទេសធ្វើជា មូលដ្ឋានបង្អែក គាំទ្រខាងនយោបាយ ក៏ដូចជាផ្នែកស្មារតី ផ្សេងៗ ដើម្បីយើងរួម គិតទាំងអស់គ្នា ថាតើយើងបន្ដងប់ងល់ យកបរទេសមក ធ្វើជាបង្អែកទាំងងងឹត ងងល់តទៅទៀត ឬមួយរាប់អានគេ ក្នុង កម្រិតកិច្ចសហ ប្រតិបត្ដិ ការ ដោយស្មើភាព និងស្មើសិទ្ធិ ។

ខ្ញុំពិតជាមានការ សោកស្ដាយណាស់ ដែលអ្នកនយោបាយខ្មែរ ជាទីគោរពរបស់ យើងខ្លះ ពេលដែលមាន បញ្ហាកើតឡើងនៅ ក្នុងស្រុកបន្ដិច បន្ដួច រវាងខ្មែរ និងខ្មែរ ពួកគេ តែងតែហួងហែង យកបរទេសដាក់ ពីមុខ។ ខ្ញុំសួរថា មានប្រទេសណាមួយនៅ លើលោក នេះ ដែលស្រឡាញ់ ជនជាតិខ្លួន ប្រទេសជាតិ ខ្លួន តិចជាង សាសន៍ដទៃ ។ ជាការពិតគ្មាន នរណាម្នាក់ស្រឡាញ់ជាតិសាសន៍ដទៃជាង ស្រឡាញ់ជាតិ សាសន៍ខ្លួន និង ជាតិខ្លួនឯង នោះទេ ។

ការស្រឡាញ់ និងជួយឈឺឆ្អាលជាតិ សាសន៍ដទៃ ក្នុងន័យថា ជាតិសាសន៍នោះ មានផលប្រយោជន៍ សម្រាប់ ជាតិខ្លួនឯងផង ដែរ ។ ពោលប្រទេសធំមួយ ជួយប្រទេស ដទៃផ្សេងទៀត ពិតណាស់ថា ប្រទេស ដែល ទទួល ជំនួយនោះ ប្រាកដជាមានផល ប្រយោជន៍សម្រាប់ខ្លួន ។ យ៉ាងណាមិញ ខ្ញុំសូមដកស្រង់ នូវឯកសារប្រវត្ដិ សាស្ដ្រ ស្ដីអំពីនយោបាយរបស់សាធារណរដ្ឋខ្មែរ ដឹកនាំដោយលន់ នល់ សិរិមតៈ និងបរិវ៉ា  មានទំនាក់ទំនង ការទូត ជាមួយសហរដ្ឋអាមេរិក ហើយទីចុងបញ្ចប់ តើរដ្ឋាភិបាល អាមេរិក នៅពេលនោះ មានជំហរយ៉ាងណា ចំពោះរបបលន់នល់  តើអ្នកអង្គម្ចាស់ ស៊ីសុវត្ថិសិរិមតៈ មានបន្ទូល យ៉ាងម៉េច ឆ្លើយតបទៅនឹងរដ្ឋាភិបាល អាមេរិក ។

យោងតាមសៀវភៅ ឯកសារប្រវត្ដិសាស្ដ្រ ក្រោមចំណងជើងថា “សង្គ្រាមអាមេរិក នៅកម្ពុជា លន់នល់ និង ខ្មែរក្រហម ១៩៧០-១៩៧៥” ដែលនិពន្ធដោយ នួន សុធិមន្ដ ដោយបាន សរសេរ យ៉ាងក្បោះក្បាយ អំពី នយោបាយការបរទេស របស់លន់នល់ ជាមួយនិងសហរដ្ឋ អាមេរិក ។ ខ្ញុំសូមដកស្រង់ នូវខ្លឹមសារ ខ្លះៗចេញ ពីសៀវភៅនេះ ត្រង់ទំព័រ ១៦៧ និងការឆ្លើយឆ្លងលិខិតរបស់អ្នកអង្គម្ចាស់ស៊ីសុវត្ថិសិរិមតៈ ជាមួយឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅភ្នំពេញ នៃរដ្ឋាភិបាលលន់នល់ លោកហ្សន កាន់ធីឌីន ។ ខ្លឹមសារសង្ខេបមានដូចតទៅ “នៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៧៥ ដោយមានដំបូន្មានបន្ទាន់មួយ របស់ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅភ្នំពេញ លោកហ្គាន់ធីឌីន លោកបានផ្ញើទូរសារ មួយទៅឱ្យ ប្រធានាធិបតី អាមេរិក លោក ហ្វដ ដោយសុំឱ្យគាត់ឈប់ ផ្ដល់ជំនួយដល់កម្ពុជា ចំពេលដែលសភា អាមេរិក កំពុងពិនិត្យ លទ្ធភាព ផ្ដល់ជំនួយបន្ថែមដល់កម្ពុជា ចំនួន ២២២លានដុល្លារ ដែលកម្ពុជា ស្នើសុំនៅនាទីចុងក្រោយ ដើម្បីទ្រទ្រង់ជីវិតរបបសាធារណរដ្ឋខ្មែរ ឱ្យឆ្លងផុត រហូតដល់រដូវវស្សា ព្រោះពេលនោះទាហាន ទាំងសង ខាង ច្រើន តែផ្អាកការប្រយុទ្ធគ្នា ដើម្បីឆ្លៀតឱកាស ពង្រឹងកម្លាំង និងយុទ្ធសាស្ដ្ររៀងៗខ្លួន សម្រាប់ ប្រតិបត្ដិ ការ នារដូវប្រាំងបន្ដទៀត តែទោះបីជាសភាអាមេរិក អនុម័តយល់ព្រមផ្ដល់ថវិកា នេះឱ្យ កម្ពុជាក៏ ដោយ ក៏ជំនួយទាំងនេះ មិនដឹងជាបញ្ជូនមកកម្ពុជាតាម មធ្យោបាយ ណាដែរ ហើយបើជំនួយនេះ បានមកដល់កម្ពុជា តាមវិធីណា ផ្សេងនោះ ក៏ជំនួយនេះ មិនអាចជួយរដ្ឋាភិបាល លន់នល់ ឱ្យរស់រានបន្ដ ទៀត បានដែរ ព្រោះមកដល់ពេលនេះ ពួកខ្មែរក្រហម បានឡោមព័ទ្ធជុំវិញ ទីក្រុង ភ្នំពេញ ហើយ ហើយទី បំផុត ទឹកលុយទាំងនេះ នឹងត្រូវបាត់បង់តែម្ដង ដោយសារតែគ្មានអ្នកទទួលខុសត្រូវ មុនពេលចេញដំណើរពីកម្ពុជា របស់ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា លោកហ្សន ហ្គាន់ធីឌីន គាត់បាន ផ្ញើ លិខិតជា អាយុជីវិតមួយជូនព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ ដើម្បីអញ្ជើញព្រះអង្គ និងឥស្សរជន នយោ បាយ សាធារណរដ្ឋខ្មែរផ្សេងទៀត ដែលប្រឈម មុខនឹងគ្រោះថ្នាក់ដល់អាយុជីវិតឱ្យចាកចេញពីកម្ពុជា ជាបន្ទាន់ ជាមួយពួកគេ តាមជើងយន្ដហោះ ពិសេសចុងក្រោយរបស់អាមេរិក ដែលខ្លឹមសារសំបុត្រ មានអត្ថន័យ ដូចតទៅ

ថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥

ជូនចំពោះ ឯកឧត្ដមជាទីស្នេហា ខ្ញុំ បាន ទទួលការណែនាំពីរដ្ឋមន្ដ្រីការបរទេស ទីក្រុង វ៉ាស៊ីនតោន ដែល ស្នើឱ្យ ខ្ញុំជួយសម្រួលការ ចាកចេញជាបន្ទាន់នូវពលរដ្ឋអាមេរិក ទាំងអស់ ដែលរស់នៅទីក្រុង ព្រមទាំងបុគ្គ លិក ខ្មែរ របស់យើងផងដែរ ដែលចង់ចាក ចេញជាមួយពួកយើង ពីព្រោះជីវិតពួកគេអាចមានគ្រោះថ្នាក់ បើគេបន្ដរស់នៅ កម្ពុជា ទៀត  ដូចដែលខ្ញុំបានជម្រាបជូនឯកឧត្ដម នាពេលថ្មីៗនេះហើយថា យើងមាន កៅអី យន្ដហោះមួយ ចំនួន សម្រាប់សមាជិកសំខាន់ៗក្នុងរដ្ឋាភិបាល របស់ឯកឧត្ដម ដែល ចង់ចាកចេញពី កម្ពុជា នៅពេលនេះ ហើយជាអ្នកដែលគ្រោះថ្នាក់ បំផុត ។ ដូចដែលខ្ញុំ ជម្រាបឯកឧត្ដមហើយ ការសម្រេច ចិត្ដនេះ អាស្រ័យលើ ឯកឧត្ដម ហើយខ្ញុំជឿលើ ឯកឧត្ដម ក្នុងការជូនព័ត៌មាន ដល់អ្នកដែលមាន បញ្ហាទាំង នេះ ។ អ្នកដែលសម្រេច ចិត្ដចាកចេញត្រូវនាំមកជាមួយគ្រួសារ ដែលជិតបំផុត“សហព័ទ្ធនិងកូន” ដោយ សារ កន្លែងជិះមានកំណត់ ។ ជាមួយគ្នានេះ ដែរសូមឯកឧត្ដមជូនព័ត៌មានឱ្យបានឆាប់ តាម តែអាចធ្វើបាន ចំពោះអ្នកទាំងឡាយ ដែល ឯកឧត្ដមយល់ថា ត្រូវចាកចេញ ហើយចង់ ចាកចេញជាមួយពួកគេ ដោយ ហេតុថា ពួកគេមានពេលតែ២ ម៉ោងប៉ុណ្ណោះ  សម្រាប់ រៀបចំ ខ្លួនចាកចេញ និងធ្វើដំណើរមកកាន់ស្ថានទូតអាមេរិក ។  អ្នកដែលចង់ចាក ចេញត្រូវធ្វើដំណើរមកកាន់ស្ថានទូតអាមេរិកជាបន្ទាន់ (នៅមហាវិថី ៩តុលា)។ មនុស្ស ម្នាក់អាចយកតែកាបូប និងវ៉ាលីសមួយ ដែលអាចដាក់ពីភ្លៅអង្គុយតែប៉ុណ្ណោះ។ នៅ ម៉ោង ៩និង៣០នាទីព្រឹក(ថ្ងៃទី១២ ខែមេសា ) យន្ដហោះនឹងចាកចេញពីស្ថានទូត របស់យើង ។ អ្នកដែលមក ដល់ ក្រោយម៉ោង៩និង៣០នាទី នឹងមិនមានឱកាសចាក ចេញ ជាមួយពួក យើងទេ ខ្ញុំសូមបញ្ជាក់ថា ពេលវេលាដែលត្រូវមកដល់ស្ថានទូត អាមេរិក គឺមុនម៉ោង៩និង៣០នាទី ។ អ្នកដែលមកដល់ មុននឹងមាន កន្លែងជិះ នៅលើ យន្ដហោះរបស់យើង គឺមានន័យថា អ្នកដែលមកកាន់ស្ថានទូតនៅម៉ោង៨ មានឱកាស បាន ជិះ ជាងអ្នកមកដល់ស្ថានទូតនៅ ម៉ោង៩និង២០នាទី ។

ហ្សន ហ្គាន់ធីឌីន

ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក

ក្នុងពេលជាមួយគ្នានេះដែរ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិសិរិមតៈ ក៏បានសរសេរលិខិតមួយ ឆ្លើយតបទៅនឹងការ អញ្ជើញរបស់ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ដោយធ្វើការ បដិសេធនូវបំណងល្អរបស់អាមេរិក ក្នុងការ ជួយ សង្គ្រោះជីវិតមេដឹកនាំសាធារណរដ្ឋ ខ្មែរ ដែលធ្លាប់ជាមិត្ដរួមការងារ ជាមួយគ្នាដ៏ស្អិតរល្មួត ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ ៖

ជូនចំពោះឯកឧត្ដម និងមិត្ដភក្ដិជាទីស្រឡាញ់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះសារលិខិត ក្នុងការស្នើអញ្ជើញ នាំខ្ញុំ ទៅកាន់ប្រទេសឯកឧត្ដម ដែលពោរពេញ ដោយសេរីភាព ។ ប៉ុន្ដែគួរឱ្យសោកស្ដាយ ខ្ញុំមិនអាចចាកចេញ ពីប្រទេសនេះ ក្នុង ស្ថានភាព កំសាកបែបនេះទេ ។ សម្រាប់រូបឯកឧត្ដម និងជាពិសេស ប្រទេសមហា អំណាចរបស់ឯកឧត្ដម ខ្ញុំមិនដែលជឿ ក្នុងមួយនាទីណា ដែល ឯកឧត្ដមមានគំនិត បោះបង់ប្រជាជនមួយដែលជ្រើសរើសយកសេរីភាពឡើយ ។ ឯកឧត្ដម បានបដិសេធ មិនផ្ដល់ការ គាំពារដល់ពួកគេ ហើយយើង ក៏មិនអាចធ្វើអ្វីបាន ដែរចំពោះរឿងនេះ ។ ឯកឧត្ដមបានចាកចោលពួកយើង ហើយខ្ញុំសូមឱ្យឯកឧត្ដម និងប្រទេសរបស់ឯកឧត្ដម រស់នៅដោយសេចក្ដីសុខ ។

ប៉ុន្ដែឯក ឧត្ដម ត្រូវ ចងចាំថា ខ្ញុំសុខចិត្ដ ស្លាប់នៅទីនេះ នៅក្នុងប្រទេស ដែលខ្ញុំ ស្រឡាញ់ វាជារឿងអាក្រក់ ណាស់ ព្រោះយើងត្រូវ កើតនិងស្លាប់ថ្ងៃណាមួយចៀស មិនរួច ។ ខ្ញុំមានកំហុសតែមួយប៉ុណ្ណោះ គឺជឿជាក់លើ ឯកឧត្ដម ដែលជាជនជាតិ អាមេរិក ។

សូមឯកឧត្ដមជាទីស្រឡាញ់ ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រនិងជាមិត្ដភាព អំពីខ្ញុំ ។

ស៊ីសុវត្ថិសិរិមតៈ

ចំណែកឯស្ថានទូត សហរដ្ឋអាមេរិកវិញ គេមិនអាចបន្ដនៅផ្សងព្រេងជាមួយជនជាតិ ខ្មែរតទៅទៀតបាន ឡើយ ពួកគេចាប់ផ្ដើម ដឹកជញ្ជូនមន្ដ្រី បុគ្គលិក និងជនជាតិគេទាំង អស់ចេញពីកម្ពុជា លើកលែងតែ អ្នកកាសែត ដែលត្រូវការប្រមូលព័ត៌មានប៉ុណ្ណោះ ដែល បន្ដនៅជាមួយរដ្ឋាភិបាល ក្រុងភ្នំពេញ ជាមួយគ្នានោះ ។ ព្រលឹមស្រាងឡើងមុន ថ្ងៃរះ ទៅទៀត ក្រុងប៉េកាំងបានឱ្យដំណឹងដល់ លោករីឆាដ ហូលប្រូក តំណាង អាមេរិកនៅ ប៉េកាំង ឱ្យដឹងថា មិនអាចទទួលស្គាល់ ការផ្ទេរអំណាចថ្វាយសម្ដេច សីហនុ ដូច បានព្រមព្រៀងគ្នានៅពេលមុនទេ ។  ប្រហែលជាការផ្លាស់ប្ដូរ អាកប្ប-កិរិយាចិនប៉េកាំង នេះហើយ ដែលជា ដើមហេតុ បណ្ដាលឱ្យសហរដ្ឋអាមេរិក ដាច់ចិត្ដ ដកទូត បុគ្គលិកនិងគ្រួសារអាមេ រិកទាំងអស់ ចេញ ពីភ្នំពេញ ស្អែកឡើងនាថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥ ។ ប្រធានាធិបតីអាមេរិក លោកហ្វ័ដ បានប្រកាស ថា “នេះជាការ ខ្លោចផ្សាមួយនៅកម្ពុជា ដែលយើងហួសពេលស្រង់ទៅហើយ” ។

តាមពិតការផ្លាស់ប្ដូរ យ៉ាងឆាប់រហ័សនេះ ចាប់កើតឡើងក្រោយពេលភារៈធារី ឡយដ៏ រីវស័ បានមកជួប ជាមួយលោក សេនាប្រមុខ នៅ ក្រុងហូណូលូ (សហរដ្ឋអាមេរិក) ហើយបានជម្រាបប្រធានាធិបតីខ្មែរថា សហរដ្ឋអាមេរិកមិនអាចគាំទ្រ នៅក្នុងកម្ពុជា តទៅទៀតបានឡើយ ។ បុគ្គលិកស្ថានទូតអាមេរិកនឹងត្រូវដកចេញ ឱ្យអស់ មុនម៉ោង ៤រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥ ។

ខាងលើនេះ គឺជាខ្លឹមសារដើម នៃការ ឆ្លើយឆ្លងសំបុត្រ ហើយវាពិតជាបានបង្ហាញ ឱ្យយើងទាំងអស់គ្នាឃើញថា តើបរទេស ស្រឡាញ់ខ្មែរ ដូចដែលយើងស្រឡាញ់ជាតិ យើងដែរឬទេ ។ ដូច្នេះសូមឱ្យខ្មែរនិយមងប់ងល់ បរទេសទាំងឡាយ ស្វែងយល់ពី ប្រវត្ដិសាស្ដ្រនា អតីតកាលរបស់យើងឡើងវិញ នោះទើបយើងអាចរកឃើញផ្លូវ ដែល ត្រូវ សម្រាប់ជាតិយើងនាពេលបច្ចុប្បន្ននិងទៅអនាគត ។ ដូច្នេះ សូមឱ្យអ្នក នយោបាយខ្មែរ និយមបរទេស សញ្ជឹងគិតឡើងវិញថា តើខ្លួនសុខចិត្ដងប់ងល់ជាមួយ នឹងបរទេស ឬមួយក៏យើងងាកមករក ការប្រាស្រ័យ ទាក់ទងគ្នារវាងខ្មែរនិងខ្មែរ ដែល មិនចាំបាច់ ត្រូវការអ្នកបកប្រែភាសាវិញឬយ៉ាងណា?

 

អគ្គិសនីកម្ពុជា ចាយជាង ១៦៧លានដុល្លារ កសាងខ្សែបញ្ជូន អគ្គិសនីតង់ស្យុងខ្ពស់ ពីបាត់ដំបង ទៅកំពង់ចាម

$
0
0

ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានប្រកាសបង្ហាញគម្រោង សាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល  ភ្ជាប់ពីខេត្តបាត់ដំបង ទៅកាន់ខេត្តសៀមរាប កំពង់ធំ និង ខេត្តកំពង់ចាម ដោយចំណាយថវិកាជាង ១៦៧លាន ដុល្លារអាម៉េរិក។ ការសាងសង់បណ្តាញខ្សែបញ្ជូនអគ្គិសនី មានតង់ស្យុងខ្ពស់នេះ នឹងជួយឲ្យកម្ពុជាធានាបាននូវ និរន្តរភាពក្នុងការផ្គត់ផ្គង់អគ្គិសនីទៅថ្ងៃអនាគត សម្រាប់បម្រើផលប្រយោជន៍សេដ្ឋកិច្ច និង សង្គម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គសិនីកម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ បានឲ្យ ដឹងថា បណ្តាញខ្សែបញ្ជូនអគ្គិសនីមានតង់ស្យុងខ្ពស់ពីខេត្តបាត់ដំបង ទៅកាន់ខេត្តសៀមរាប កំពង់ធំ និងកំពង់ ចាមនេះ មានប្រវែងប្រមាណ ៣៥០គីឡូម៉ែត្រ មានសមត្ថភាពបញ្ជូនចរន្តបាន ៦០០មេហ្គាវ៉ាត់។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែល ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទើបទទួលបាននៅព្រឹកថ្ងៃទី១៦  ខែមីនា ឆ្នាំ២០១៥នេះ បានបញ្ជាក់ថា ដំណើរសាងសង់បណ្តាញខ្សែបញ្ជូនអគ្គិសនីមានតង់ស្យុងខ្ពស់នេះ នឹង ប្រើរយៈពេលសាងសង់ ៣ឆ្នាំ។

អគ្គិសនីកម្ពុជា បានបញ្ជាក់ថា គម្រោងសាងសង់ខ្សែបញ្ជូនចរន្តអគ្គិសនីមានតង់ស្យុងខ្ពស់ ដែលទទួលបាន ហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិននេះ នឹងបង្កើតបានជាប្រព័ន្ធបញ្ជូនកងព័ទ្ធជុំវិញបឹងទន្លេសាបមួយឲ្យ កាន់តែមានភាពរឹងមាំ និរន្តភាពខ្ពស់ក្នុងការផ្គត់ផ្គង់អគ្គិសនីទៅថ្ងៃអនាគតសម្រាប់បម្រើផលប្រយោជន៍ សេដ្ឋ កិច្ច និង សង្គមវែងឆ្ងាយ។

គម្រោងនេះ ក៏នឹងផ្តល់លទ្ធភាពថ្មីឲ្យអគ្គិសនីកម្ពុជា អាចជួយរុញចរន្តអគ្គិសនីពីបណ្តាញជាតិ ទៅជួយផ្គត់ផ្គង់ ខេត្តព្រះវិហារ និង ខេត្តឧត្តរមានជ័យផងដែរ។ លើសពីនេះទៀត  ក្នុងក្របខណ្ឌគម្រោងនេះ ក៏នឹងមានការសាង សង់ខ្សែបញ្ជូនជាកងបន្ថែមបង្រ្គប់ប្រព័ន្ធខ្សែបញ្ជូនតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុលជាកងនៅរាជធានីភ្នំពេញនា ពេលបច្ចុប្បន្ន ដោយខ្សែថ្មីនេះភ្ជាប់ពីអនុស្ថានីយនៅឧត្តុង្គ ឆ្លងកាត់ទន្លេសាប ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម  ទន្លេបាសាក់ ដើម្បីទៅភ្ជាប់ជាមួយអនុស្ថានីយតាខ្មៅ ដែលមានប្រវែងសរុបជិត ១០០គីឡូម៉ែត្រ ដែលលទ្ធភាព បញ្ជូនអនុភាព ១.០០០មេហ្គាវ៉ាត់លើខ្សែថ្មីនេះ៕

អគ្គិសនីកម្ពុជា តបណ្តាញអគ្គិសនី ជូនកម្មករបានជាង ៣ម៉ឺនបន្ទប់ហើយ

$
0
0

ភ្នំពេញ៖ យុទ្ធនាការតបណ្តាញអគ្គិសនី និងដំឡើងកុងទ័រទៅដល់បន្ទប់ជួលរបស់កម្មករ កម្មការិនី ដើម្បីឲ្យពួក គេបានប្រើប្រាស់ថាមពលអគ្គិសនីក្នុងតម្លៃ ៦១០រៀលក្នុងមួយគីឡូវ៉ាត់នោះ គិតត្រឹមយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៥នេះ សម្រេចបានជាង ៣ម៉ឺនបន្ទប់ហើយ។ នេះបើយោងតាមការបញ្ជាក់របស់អគ្គិសនីកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៥នេះ អគ្គិសនីកម្ពុជា បាន បញ្ជាក់ថា យុទ្ធនាការចុះភ្ជាប់ចរន្ត ៦១០រៀល ជូនអ្នកជួលផ្ទះ និងជួលបន្ទប់ ក្រោមការចែកចាយផ្ទាល់របស់អគ្គិ សនីកម្ពុជា នៅរាជធានីភ្នំពេញ ដែលចាប់ផ្តើមកាលពីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ រហូតមកដល់យប់ថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៥នេះ បានភ្ជាប់ចរន្តអគ្គិសនីរួចរាល់បានចំនួន ៣២.២៧៧បន្ទប់ហើយ។

សូមបញ្ជាក់ថា យុទ្ធនាការតបណ្តាញអគ្គិសនី និង ដំឡើងកុងទ័រទៅដល់កន្លែងស្នាក់នៅរបស់អ្នកជួលបន្ទប់ ឬ ជួលផ្ទះ ជាពិសេសកម្មករ កម្មការិនី ដើម្បីឲ្យពួកគេបានប្រើប្រាស់អគ្គិសនីក្នុងតម្លៃ ៦១០រៀល ក្នុងមួយគីឡូវ៉ាត់ ម៉ោង សម្រាប់អ្នកដែលប្រើអស់ក្រោម ៥០គីឡូវ៉ាត់ក្នុងមួយខែ ដែលជាតម្លៃអនុគ្រោះរបស់រាជរដ្ឋាភិបាល បាន ធ្វើឡើងបន្ទាប់ពីការប្រកាសអំពាវនាវរបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

ការប្រកាសអំពាវនាវរបស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីសម្តេចមើលឃើញថា កម្មករ កម្មការិនី នៅតាម ផ្ទះ និង បន្ទប់ជួល ត្រូវបានចំណាយថ្លៃភ្លើងខ្ពស់ ពោលចាប់ពី ១.៥០០រៀល រហូតដល់ ២.៥០០រៀល ក្នុងមួយ គីឡូវ៉ាត់ម៉ោង ដែលមិនមែនជាតម្លៃអនុគ្រោះរបស់រាជរដ្ឋាភិបាល ហើយតម្លៃភ្លើងខ្ពស់នេះទៀតសោត វានឹងមិន អាចធ្វើឲ្យជីវភាពរបស់កម្មករ កម្មការិនី បានប្រសើរនោះឡើយ។

យុទ្ធនាការជួយឲ្យកម្មករ កម្មការិនី បានប្រើប្រាស់អគ្គិសនីក្នុងតម្លៃ ៦១០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ត្រូវបានគេ  រំពឹងថា នឹងចូលរួមកាត់បន្ថយការចំណាយរបស់កម្មករ កម្មការិនី បានមួយកម្រិតថែមទៀត ដើម្បីសល់ប្រាក់ខែ  បានកាន់តែច្រើនជួយដល់ជីវភាពក្រុមគ្រួសារនៅតាមទីជនបទ ក៏ដូចជាជួយការរស់នៅរបស់កម្មករ កម្មការិនី  បានប្រសើរផងដែរ។

បើយោងតាមការបញ្ជាក់របស់ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រត នៈ យុទ្ធនាការតបណ្តាញអគ្គិសនី និងដំឡើងកុងទ័រដល់បន្ទប់អ្នកជួលបន្ទប់ និងជួលផ្ទះនេះ គ្រោងនឹងចំណាយ  ថវិកាប្រមាណ ២លានដុល្លារអាម៉េរិក។

យុទ្ធនាការតបណ្តាញអគ្គិសនី និងដំឡើងកុងទ័រជូនអ្នកជួលបន្ទប់ និងជួលផ្ទះ ក្នុងជំហានទី២ បាននិងកំពុងធ្វើ ឡើងក្នុងខណ្ឌចំនួន៨ រួមមាន៖ ខណ្ឌសែនសុខ  ព្រែកព្នៅ ពោធិ៍សែនជ័យ ចំការមន ច្បារអំពៅ ជ្រោយចង្វារ  មានជ័យ និង ខណ្ឌឬស្សីកែវ។

លោក កែវ រតនៈ ធ្លាប់បានបញ្ជាក់ថា និយោជិតរបស់អគ្គិសនី ដែលចុះបំពេញការងារតបណ្តាញនេះ មានចំនួន   ២៤០នាក់ ចែកចេញជា ៣០ក្រុម ក្នុងមួយក្រុមមានគ្នា ៨នាក់។ ក្រុមនិយោជិតរបស់អគ្គិសនីកម្ពុជា ចុះទទួល ពាក្យស្នើសុំបន្តចរន្ត និងធ្វើការភ្ជាប់ចរន្តអគ្គិសនីនៅទីតាំងស្នាក់នៅរបស់កម្មករ កម្មការិនី ដោយថ្ងៃចន្ទ ដល់ថ្ងៃ សៅរ៍ ធ្វើការចាប់ពីម៉ោង ៤៖៣០នាទីល្ងាច  ដល់ម៉ោង ៨៖៣០នាទីយប់។ សម្រាប់ថ្ងៃអាទិត្យ ធ្វើចាប់ពីម៉ោង៨  ព្រឹកដល់ម៉ោង ៥ល្ងាច។

ស្របពេលជាមួយការចុះតបណ្តាញជូនកម្មករ កម្មការិនីជាអ្នកជួលផ្ទះ ឬបន្ទប់នេះ អគ្គិសនីកម្ពុជា ក៏បានបញ្ជូន ក្រុមការងារចុះទៅជួបជាមួយម្ចាស់ផ្ទះ ឬម្ចាស់បន្ទប់ជួលផងដែរ ដើម្បីធ្វើការវាយតម្លៃសំណងថ្លៃខ្សែ និងឧបករ  ណ៍អគ្គិសនី។

អគ្គិសនីកម្ពុជា បានកោតសរសើរ និង ថ្លែងអំណរគុណដល់ម្ចាស់ផ្ទះជូល  និង បន្ទប់ជួល អាជ្ញាធរមូដ្ឋាន កង កម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ដែលបានផ្តល់កិច្ចសហការការគាំទ្រ ដើម្បីសម្រេចនូវប្រយោជន៍ជូនដល់កម្ម ករ កម្មការិនី។ អគ្គិសនីកម្ពុជា ក៏បានប្តេជ្ញាបន្តការងារយ៉ាងស្រាក់សស្រាំរហូតដល់យុទ្ធនាការត្រូវបានបញ្ចប់ ទាំងស្រុង៕

ក្រុមប្រឹក្សា ក្រុងបាត់ដំបង ប្រជុំជាសាធារណៈ ស្តីពីការគ្រប់គ្រង សំណល់រឹង អនាម័យ បរិស្ថាន សោភ័ណភាព ទីក្រុង

$
0
0

បាត់ដំបង៖ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ នៅចំណុចដើមពោធិ៍ នាគបាញ់ទឹក ស្ថិតក្នុង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្រុមប្រឹក្សាក្រុង បាត់ដំបង រៀបចំកិច្ចប្រជុំជាសាធារណៈ ស្តីពីការគ្រប់គ្រងសំណល់រឹង អនាម័យ បរិស្ថាន សោភ័ណភាពទីក្រុង ក្រោមអធិបតីភាព លោក លោក សៀងឯម វូនស្ហី អភិបាលក្រុងបាត់ដំបង លោក អឿម សុខុន ប្រធានក្រុមប្រឹក្សាក្រុង លោក សំ ផល្លា នាយករងអង្គការកែច្នៃសំរាម និងការសិក្សានៅកម្ពុជា comped លោក អៀ គឹមឆេង អនុប្រធានមន្ទីរ បរិស្ថានខេត្ត លោក ទុយ រ៉ុង ប្រធានការិយាល័យទេសចរណ៍ក្រុង។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួម ពីអស់លោក លោកស្រី អភិបាលរងក្រុង សមាជិកក្រុមប្រឹក្សាក្រុង មន្រ្តីរាជការ កងកម្លាំង អាជីវករ ប្រជាពលរដ្ឋ ក្នុងក្រុងបាត់ដំបង ប្រមាណជាង១០០នាក់។

បន្ទាប់ពីលោក អឿម សុខុន ប្រធានក្រុមប្រឹក្សាក្រុងបាត់ដំបង បានឡើងមានធ្វើរបាយការណ៍ និងមតិស្វាគមន៍ ប្រកាសបើកកិច្ចប្រជុំរួចមក។

លោកស្រី ផាត់ សុខលាង សមាជិកក្រុមប្រឹក្សាក្រុង ឡើងអានបទបញ្ជាផ្ទៃក្នុងកិច្ចប្រជុំ ដែលមានសំណួរ និងចម្លើយក្នុងអង្គពីធី។ បន្ទាប់មកប្រធាននិងសមាជិកក្រុមប្រឹក្សាក្រុង បានឡើងបង្ហាញសមាសភាព របស់ខ្លួន និងអភិបាល អភិបាលរងផងដែរ។

លោក សឿន បូរ៉ា មន្រ្តីសាលាក្រុងបាត់ដំបង បានឡើងធ្វើបទបង្ហាញពី ផលប៉ះពាល់បរិស្ថានក្នុងក្រុង ពីកាកសំណល់រឹង មានដូចជា សាកសពសត្វស្លាប់ ការចោលសំរាមពាសពេញដងផ្លូវ ទឹកជំនន់តាមដងផ្លូវ ដែលធ្វើឲ្យមានការប៉ះពាល់ ដល់បរិស្ថាន និងសុខភាពមនុស្សយើងទូទៅ។

លោក អឿម សុខុន ប្រធានក្រុមប្រឹក្សាក្រុង បានបញ្ជាក់បន្ថែមថា សំរាមនៅក្នុងក្រុងបាត់ដំបង មានទំហំគិតជាមធ្យម ដល់ទៅជិត៨០តោន ក្នុង១ថ្ងៃ គិតទាំងនៅតាមផ្សារនានា និងនៅតាមផ្ទះ ប្រជាពលរដ្ឋក្នុងនិងជាយក្រុងផង។

នៅក្នុងកិច្ចប្រជុំនោះដែរ គណៈអធិបតីបានអនុញ្ញាត ជូនប្រជាពលរដ្ឋ លើកជាសំណួរជាបន្តបន្ទាប់ ទៅគណៈអធិបតី និងក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រី ពីសេវាកម្មប្រមូលសំរាមប្រចាំថ្ងៃ ដោយប្រមូល សំរាមមិនបានទាន់ពេលវេលា និងមានធ្លាក់ជ្រុះហៀរទឹកស្អុយ តាមដងផ្លូវជាដើម។

លោក សេង សូរិយា តំណាងក្រុមហ៊ុនស៊ិនទ្រី ប្រចាំខេត្តបាត់ដំបង បានឆ្លើយសំណួរតបវិញថា ដោយសាររថយន្តមានតិច កន្លងមកមាន៥រថយន្ត តែឥឡូវមាន ៧រថយន្ត និងមានកាលវិភាគ ចែកវេនគ្នាដឹកសំរាមត្រឹមត្រូវ បានន័យថា កន្លែងខ្លះក្នុង១សប្តាហ៍ ក្រុមហ៊ុនទៅប្រមូលដឹកមាន ចំនួន៣ថ្ងៃទេ ។

លោកបានបន្តថា កន្លែងខ្លះមកពីប្រជាពលរដ្ឋមួយចំនួន លួចយកសំរាមមកទម្លាក់ចោល នៅតាមទីសាធារណៈ បានន័យថា គឺពួកគាត់បានគេចវេះ ពីការបង់ប្រាក់ សេវាកម្ម ឲ្យក្រុមហ៊ុនផងដែរ ទើបទីកន្លែងខ្លះ ឃើញមាននៅសល់សំរាមពិតមែន ចំពោះធុងសំរាមយើង មិនអាចដាក់ទុកចោល ជាអចិន្ត្រៃយ៍បានទេ ព្រោះវាអាចមាន អ្នកឆ្លៀតឱកាសពីចម្ងាយ យកសំរាមមកចាក់ចោលក្នុងធុងនេះ។

លោក សៀងឯម វូនស្ហី អភិបាលក្រុង បានចូលរួមមានមតិថា វេទិកានេះក្រុងបាត់ដំបងយើង បានធ្វើជា ច្រើនកន្លែងហើយ និងបន្តផ្សព្វផ្សាយជាបន្តបន្ទាប់ទៀត ដើម្បីឲ្យប្រជាពលរដ្ឋ និងក្រុមហ៊ុនចូលរួម បរិស្ថានល្អ ដើម្បីអបអរសាទរជ័យលាភីទីក្រុងស្អាត។

លោក សំ ផល្លា  នាយករងអង្គការកែច្នៃសំរាម និងការសិក្សានៅកម្ពុជា comped ឡើងមានមតិ នៅក្នុងកិច្ចប្រជុំ ស្តីពីកាកសំណល់រឹង សំរាម ឧស្ម័នកាបូនិក ឧស្ម័នមេតាន ចេញមកក្រៅធ្វើមាន ការប៉ះពាល់ឧស្ម័នផ្ទះកញ្ចក់ជាដើម។ លោកបានបញ្ជាក់ទៀតថា បើយើងចេះកែច្នៃសំរាម តាមបចេ្ចកទេស វាអាចបញ្ជៀសពី ផល់ប៉ះពាល់បរិស្ថាននោះទេ យើងអាចញែកសំរាមទាំងនេះ ឲ្យមានប្រយោជន៍ ដោយ ធ្វើការញែកទៅតាមប្រភេទសំរាមទាំងនោះ។

លោក អៀ គឹមឆេង អនុប្រធានមន្ទីរបរិស្ថានខេត្ត បានមានមតិថា ចំពោះសំរាមដែលប្រជាពលរដ្ឋណា មិនគោរពច្បាប់បរិស្ថាន ដោយបានលួចចោលសំរាមផ្តេសផ្តាស តាមទីសាធារណៈ គឺត្រូវបានធ្វើការ ផាកពិន័យតាមច្បាប់។ ដូច្នេះយើងទាំងអស់គ្នា ត្រូវប្រមូលសំរាមវេចខ្ចប់ទុកដាក់ឲ្យបានល្អ និងសូមមេត្តា ខិតខំចូលរួម ការពារបរិស្ថាន ដើម្បីសម្អាតទីក្រុងយើងទាំងអស់គ្នា។

លោក សៀងឯម វូនស្ហី បានធ្វើការបូកសរុបកិច្ចប្រជុំ នាឱកាសនោះថា យើងរៀបចំកិច្ចប្រជុំនេះឡើង គឺមានគោលបំណងដូចជា ទី១ ដើម្បីផ្សព្វផ្សាយជូនដល់ ប្រជាពលរដ្ឋ ឲ្យបានយល់ដឹងអំពីការវេចខ្ចប់ ការទុកដាក់សំរាម និងការញែកកាកសំណល់ ទី២ ដើម្បីចែករំលែកព័ត៌មាន និងការអនុវត្តរបស់រដ្ឋបាល ក្រុង ស្តីពីការគ្រប់គ្រងកាកសំណល់ និងទី៣ ដើម្បីប្រមូលព័ត៌មាន មតិយោបល់ សំណូមពរ និងតម្រូវ ការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការគ្រប់គ្រងកាកសំណល់។ បញ្ហាញកាកសំណល់ ឬសំរាមនេះ គឺជាកង្វល់មួយដែលយើងទាំងអស់គ្នា ត្រូវតែរួមគ្នាគិត រួមធ្វើ ដើម្បីបរិស្ថាន អនាម័យ សោភ័ណភាពទីក្រុង ពិសេសសុខភាពមនុស្ស យើងទាំងអស់គ្នាផងដែរ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

NOCC ត្រៀមប្រាក់រង្វាន់ជាង ១ម៉ឺនដុល្លារ សម្រាប់ជើងឯក អុកចត្រង្គអង្គរ សង្ក្រាន្ដឆ្នាំនេះ

$
0
0

ភ្នំពេញ៖ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បានត្រៀមដំឡើងប្រាក់រង្វាន់ ដើម្បីលើកទឹកចិត្តជូនកីឡាករ ដែលដណ្ដើមជ័យលាភី ពីចំណាត់ថ្នាក់លេខ១ ដល់លេខ៤ នូវទឹកប្រាក់សរុបជាង ១ម៉ឺនដុល្លារ ក្នុងការប្រកួតកីឡាអុកចត្រង្គ អបអរសាទរព្រឹត្តិការណ៍ អង្គរសង្ក្រាន្ដ លើកទី២ ឆ្នាំ២០១៥នេះ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងក្នុងសន្និសីទ សារព័ត៌មានស្ដីពី «ការប្រកួតអុកចត្រង្គអង្គរ សង្ក្រាន្ដ ឆ្នាំ២០១៥» នៅល្ងាចថ្ងៃទី១៧ មីនានេះថា ឆ្នាំនេះ ដោយទទួលបានការគាំទ្រ ពីសហភាពសហព័ន្ធយុវជនកម្ពុជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរ ចុះឈ្មោះដោយសេរី ដើម្បីចូលរួមប្រកួតកីឡាអុកចត្រង្គ នៅក្នុងឱកាស បុណ្យចូលរួមឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាខែមេសាខាងមុខ ក៏ដូចជាអបអរសាទរព្រឹត្តិការណ៍ អង្គរសង្ក្រាន្ដផងដែរ ។

លោកបានបន្ដថា គិតថ្ងៃទី១៧ មីនានេះ មានប្រជាពលរដ្ឋខ្មែរប្រមាណជាង ៧០នាក់ហើយ ដែលបានមកចុះឈ្មោះចូលរួម ហើយពួកគាត់មកពី ១៥ខេត្ត-ក្រុង ទូទាំងប្រទេសកម្ពុជា ប៉ុន្ដែចំនួននេះ នៅមិនទាន់គ្រប់តាមការគ្រោងទុកនោះទេ ដូច្នេះហើយលោកអគ្គលេខាធិការ NOCC បានធ្វើការអំពាវនាវ ឲ្យប្រជាពលរដ្ឋខ្មែរ គ្រប់រូប ដែលរស់នៅគ្រប់ខេត្ត-ក្រុង ទោះបីចេះលេងបន្ដិចបន្ដួចក៏ដោយ សូមមេត្តា ចូលរួមប្រកួតឲ្យបានច្រើនកុះករ ដើម្បីទទួលបាន ចំណេះដឹងពិតប្រាកដពី ក្បួនច្បាប់លេងអុក ក៏ដូចជារួមចំណែកអភិវឌ្ឍន៍ និងលើកស្ទួយកីឡាអុកចត្រង្គខ្មែរ ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា «ឆ្នាំនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងស្នើទៅ រាជរដ្ឋាភិបាល ដើម្បីដំឡើងប្រាក់រង្វាន់ សម្រាប់កីឡាករដែល ដណ្ដើមបានជ័យលាភី ដោយតាមគម្រោង យើងនឹងផ្ដល់ប្រាក់រង្វាន់ ចំណាត់ថ្នាក់លេខ១ ទទួលបាន ៥ពាន់ដុល្លារ, លេខ២ ទទួលបាន ៣ពាន់ដុល្លារ, លេខ៣ ទទួលបាន ២ពាន់ដុល្លារ និងលេខ៤ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៥០០ដុល្លារ» ។

ប៉ុន្ដែទោះជាយ៉ាងណាលោក វ៉ាត់ ចំរើន មិនបានជំរុញឲ្យកីឡាករ ដែលចូលរួម មើលឃើញតែជ័យជម្នះ ឬប្រាក់រង្វាន់នោះទេ ដោយលោកបានសង្កត់ធ្ងន់ថា «កីឡាករចូលរួម ត្រូវប្រកួតដោយគោរពតាមក្បួនច្បាប់អុកចត្រង្គខ្មែរ ទោះបីចេះលេងច្រើន ឬតិច ក៏អាចចូលរួមបានដែរ ដើម្បីដកស្រង់បទពិសោធន៍ ប៉ុន្ដែសូម កីឡាករ កុំគិតតែផលប្រយោជន៍ ឬមើលឃើញតែជ័យជំនះ និងលុយពេក ទើបធ្វើឲ្យកីឡាអុកចត្រង្គ មានភាពរីកចម្រើន និងអាចចូលរួមប្រកួតលើឆាក អន្ដរជាតិបាន» ។

ចំពោះលក្ខខណ្ឌប្រកួតលោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ការប្រកួតនឹងបែងចែកជា ២ដំណាក់កាល ក្នុងដំណាក់កាលទី១ គឺវគ្គជម្រុះនៅរាជធានីភ្នំពេញ ដែលការ ចាប់ឆ្នោតជ្រើសរើសគូប្រកួត នឹងធ្វើនៅថ្ងៃទី២៥ ខែមីនា ខណៈការប្រកួតនឹងធ្វើ នៅថ្ងៃបន្ដបន្ទាប់ គឺចាប់ពីថ្ងៃទី២៦-២៨ ខែមីនាខាងមុខ ហើយជ្រើសរើសរកជើងខ្លាំង ៨នាក់ប៉ុណ្ណោះ ទៅប្រកួតនៅដំណាក់កាលទី២ ។ ដំណាក់កាលទី២ គឺជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលការប្រកួតនឹងធ្វើឡើង នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៥ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសាខាងមុខ នៅមុខប្រាសាទអង្គរវត្តតែម្ដង ៕

Photo by DAP-News

Photo by DAP-News

Viewing all 8042 articles
Browse latest View live




Latest Images