Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

អ.ហ រាជធានីភ្នំពេញ អះអាង ពីការបង្ក្រាប បទល្មើស គ្មានសំចៃដៃ

$
0
0

ភ្នំពេញ៖ បន្ទាប់ពីកងរាជអាវុធហត្ថ (អ.ហ) រាជធានីភ្នំពេញ ឃាត់ខ្លួនក្រុមម៉ាហ្វៀចិន ៥នាក់ កាលពីថ្ងៃទី១៣ និង ១៤ ខែធ្នូ ឆ្នាំ២០១៥ ពាក់ព័ន្ធករណីចាប់មនុស្សបង្ខាំងទុកជំរិតទារប្រាក់មក នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ សមត្ថកិច្ចអាវុធហត្ថ បានបន្តឈានទៅឃាត់ខ្លួនជនជាតិចិនម្នាក់ទៀត ឈ្មោះ Zhang Zhong Sheng នៅផ្ទះលេខ២, ផ្លូវលេខ២, ឋិតក្នុងបុរីពិភពថ្មី សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ដែលផ្ទះនេះត្រូវ បានជនសង្ស័យទាំង៥នាក់ខាងលើ អះអាងថាជាផ្ទះមេធំ របស់ពួកគេ។

សេចក្តីរាយការណ៍ព័ត៌មាន បានឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ដឹង យប់ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ ២០១៥ថា តាមការសាកសួររបស់ អ.ហ ទៅលើជនជាតិចិនម្នាក់ ដែលចាប់បានក្រោយនេះ បានឲ្យដឹងថា រូបគេគ្រាន់តែ ជាអ្នកស្និតជាមួយមេក្លោងធំ និងរស់នៅផ្ទះជាមួយគ្នា ប៉ុណ្ណោះ រីឯមេរបស់គេ បានគេចខ្លួនបាត់តាំង ពី ២ថ្ងៃមុនមកម្ល៉េះ។

បច្ចុប្បន្ន សមត្ថកិច្ចកងរាជអាវុធហត្ថកំពុងកសាងសំណុំរឿងបញ្ជូនទៅ តុលាការ និងស្វែងរកចាប់ខ្លួនជាបន្តទៀត។

ប្រភពដដែលបន្តថា ដោយឡែកនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះដែរ អ.ហ រាជធានីភ្នំពេញបានបង្ហាញ មុខជនសង្ស័យ ២០នាក់ផ្សេងទៀត ដែលពាក់ព័ន្ធករណីលួចរថយន្តទំនើបម្នាក់ និង ករណីគ្រឿងញៀន ១៩នាក់។

តាមការបំភ្លឺរបស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា ក្រោយពេលទទួល ពាក្យបណ្តឹងរបស់ម្ចាស់រថយន្ត សមត្ថកិច្ចអាវុធហត្ថបានប្រើវិធានការជំនាញ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន បុរស់ម្នាក់ និងរថយន្ត១គ្រឿងដែលជារបស់ ជនរង គ្រោះត្រលប់មកវិញ ។ តាមចម្លើយសារភាពរបស់ជនល្មើស បានប្រាប់ថារូបគេមានឈ្មោះ ហេង ថៃ អាយុ២៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ ពិតជាបានលួច រថយន្ត មួយគ្រឿងម៉ាក RANGE ROVER ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AD-2622 របស់ជនជាតិ ចិន ឈ្មោះ Liu Xue Bing កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ពិតប្រាកដមែន ដែលនៅពេលនោះខ្លួនបានចូលទៅ ម៉ាស្សានៅហាងម៉ាស្សា ឡាក់គីហ្វូត ឋិតនៅផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ដែលនៅពេល ទៅដល់ខ្លួនបានចូលទៅក្នុងបន្ទប់ដាក់សម្លៀកបំពាក់ និងសម្ភារៈ ឃើញទូដាក់សម្ភារៈរបស់ជន រងគ្រោះបិទមិនសូវជិត ខ្លួនបានយកដៃគាស់ទាញទ្វារ ទូចេញ និងបានលូកយកកាបូប១មក ដោយក្នុងកាបូបនោះមាន ប៉ាស្ព័រ១, អត្តសញ្ញាណប័ណ្ណ១, ប័ណ្ណបើកបរ១, ទូរស័ព្ទ១គ្រឿង លុយ៣០០ដុល្លារ និង សោរឡាន១។ បន្ទាប់មកខ្លួនបានចេញ ទៅក្រៅលួចយកឡានតែម្តង និងយកឡាននោះទៅផ្ញើទុកនៅកន្លែងផ្ញើឡាន T3 នៅផ្លូវ១៥៤ សង្កាត់ជ័យជំនះ, ខណ្ឌដូនពេញ។ ក្រោយពេលផ្ញើឡានរួចខ្លួនបានឆែកឃើញក្នុងឡានមានលុយ ៧,០០០ដុល្លារទៀត ខ្លួនក៏បាន យកលុយចេញ ទៅទាំងអស់ រួចត្រឡប់ទៅផ្ទះឋិតក្នុងខណ្ឌ៧មករា រហូតដល់យប់ថ្ងៃទី១៥ខែធ្នូ ឆ្នាំ ២០១៥ ទើបខ្លួនទៅយកឡានពីកន្លែងផ្ញើមកជិះ ក៏ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្ទាក់ចាប់តែ ម្តង។

ចំណែកឯជនសង្ស័យ១៩នាក់ ដែលពាក់ព័ន្ធគ្រឿងញៀននោះ ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ ក្នុង៣គោលដៅផ្សេងគ្នារួមមាន៖ នៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ ឃាត់ខ្លួនបាន៩នាក់, នៅលើផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធសែនជ័យ ឃាត់បាន៦នាក់ និង នៅមុខផ្ទះលេខ458E0E1, ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យឃាត់ខ្លួនបាន៤នាក់ ។

បច្ចុប្បន្នជនសង្ស័យទាំងអស់ ត្រូវបាន អ.ហ រាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការជាបន្តបន្ទាប់។


មន្ទីរបញ្ចកោណ ព្រមានពីការ ដុះពន្លកថ្មីរបស់ ពួកISIS នៅអាហ្គានីស្ថាន

$
0
0

វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃអង្គារកន្លងទៅនេះ បានព្រមានពីការកើតមានឡើង នូវពន្លកថ្មីរបស់ ពួកឧទ្ទាមISIS ក្នុងប្រទេស អាហ្គានីស្ថាន ដោយបញ្ជាក់ថា សាខាថ្មីនេះមានប្រតិបត្តិការ កាន់តែសកម្មជាមុន ដោយធ្វើការ វាតទីយកទឹកដី និងបើកការវាយប្រហារដោយចំហទៅលើពួកតាលីបង់ នេះបើយោងតាម សេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Fox News ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះ។

របាយការណ៍ការពីនាយកដ្ឋានការពារជាតិ អាហ្គានីស្ថាន បានបញ្ជាក់ថា អំពើហិង្សាក្នុងប្រទេស កំពុងមាន ការកើនឡើង ខណៈដែលស្ថានភាពសន្តិសុខកាន់តែមានសភាពអាក្រក់ ជាលំដាប់ចាប់តាំង ពីខែមិថុនា កន្លងទៅនេះ ដោយមានការវាយប្រហារ កាន់តែខ្លាំងពីសំណាក់ក្រុមបះបោរ បង្កឲ្យមានអ្នកស្លាប់កាន់តែច្រើន។

ប្រភពដដែលបានឲ្យដឹងថា ការវិវឌ្ឍន៍របស់ពួកឧទ្ទាមISIS ក្នុងខេត្ត Khorasan ហៅកាត់ថា IS-KP អាចបង្កជាអំពើ ហិង្សាកើតមានកាន់តែខ្លាំងដោយសារការប្រឈមមុខដាក់គ្នារវាងពួកឧទ្ទាមISIS និងក្រុមជ្រុលនិយមផ្សេង ទៀតក្នុងឆ្នាំ២០១៦ខាងមុខ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមឧទ្ទាមISIS បានដំណើរការសកម្មភាពរបស់ខ្លួន ដោយផ្តើមចេញពី ការវាយប្រហារទៅលើពួកតាលីបង់ ដើម្បីវាតទីបង្កើតជំរុំស្នាក់នៅប្រកបដោយសុវត្ថិភាព និងផ្តើមប្រតិបត្តិការរបស់ខ្លួនកាន់តែសកម្មជាងមុនជាលំដាប់៕

ក្រយ៉ៅជាប់គុក នៅតែជាប់គុក ទើបចេញបាន ១ឆ្នាំ ត្រូវសមត្ថកិច្ច ឃាត់វិញ ពីបទលួចម៉ូតូ

$
0
0

ភ្នំពេញ៖ អាង ចន្នី ហៅខ្មោចឆៅ ដែលគេស្គាល់ថា ជាមុខសញ្ញាដែ លទើបចេញពីពន្ធនាគារ អស់រយៈពេល១ឆ្នាំ ពីបទឆក់ទ្រព្យសម្បត្តិ របស់ជនបរទេសនោះ ត្រូវបាន កំលាំង អធិការនគរបាល ក្រុងព្រះសីហនុ ឃាត់ខ្លួនពីបទលួចម៉ូតូ។

តាមសេចក្តីរាយការណ៍ ពីសមត្ថកិច្ច ខេត្តព្រះសីហនុ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួល  បាននៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥នេះ ជនសង្ស័យដែលមាន អាយុ២៨ឆ្នាំ ត្រូវបានឃាត់ខ្លួនសារជាថ្មីទៀត នាថ្ងៃទី២២ខែធ្នូ ពាក់ព័ន្ធទៅនឹង បទល្មើសចូលលួចម៉ូតូ ស្ត្រីម្នាក់កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០១៥ វេលាម៉ោង០២:៣០កណ្តាលយប់ ស្ថិតនៅក្រុម១០ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។  រហូតមកទល់ពេលនេះ កំលំាងនរគបាល ក្រុងព្រះសីហនុ បានវែកមុខ និងធ្វើការឃាត់ខ្លួនជនសង្ស័យ ជាមួយនិងវត្ថុតាង ម៉ូតូមួយគ្រឿងម៉ាក់ Suzuki Next110 ពណ៌ស លេខតួCE-44F31307 លេខម៉ាស៊ីន AE52312919 គ្មានស្លាកលេខ ដែលជាម៉ូតូរបស់ស្រ្តីម្នាក់ ឈ្មោះ ផាង វី ស្រីអាយុ៣២ឆ្នាំ មុខរបរលក់កាហ្វេ។

បន្ទាប់ពីមានការសាកសួររួចរាល់ ជនសង្ស័យត្រូវបាន កំលាំងជំនាញ បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

សាលាក្តី ខ្មែរក្រហម កំណត់ ពេលបន្ត សវនាការ បណ្តឹងសាទុក្ខ នួន ជា និងខៀវ សំផន

$
0
0

ភ្នំពេញ៖ សាលាក្តីខ្មែរក្រហម បានកំណត់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខ បន្តបើកសវនាការ លើបណ្តឹងសាទុក្ខ ចំពោះទណ្ឌិតនួនជា  និងខៀវ សំផន  នៅម៉ោង៩ព្រឹក នឹងបន្តដល់ថ្ងៃទី១៩កុម្ភៈ នេះបើតាមដីការកំណត់ កាលបរិច្ឆេទបន្តសវនាកា លើបណ្តឹងសាទុក្ខ របស់អង្គជុំនុំជម្រះសាមញ្ញក្នុង តុលាការកម្ពុជា (អ.វ.ត.ក)។

អង្គប្រជុំតុលាការកំពូល បានចេញដីការកំណត់ កាលបរិច្ឆេទ នៃសវនាការលើ បណ្តឹងសាទុក្ខ ក្នុងសំណុំរឿង ០០២ កាលពីថ្ងៃទី១៧-១៩ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលត្រូវបានផ្អាក រហូតដល់មានការ ជូនដំណឹងបន្ថែម។ ការផ្អាកនេះ គឺដោយសារកង្វះ ការការពារក្តីស្របច្បាប់ សមស្របសម្រាប់ នួន ជា ដែលបណ្តាលមកពី សហមេធាវីការពារក្តី អន្តរជាតិ ពុំបានចួលរួមសវនាការ លើបណ្តឹងសាទុក្ខ ហើយសហមេធាវីជាតិ បានចេញបន្ទាប់សវនាការ បើទោះបីជា មានការបង្គាប់របស់ អ.វ.ត.ក បន្តឲ្យមានវត្តមានក៏ដោយ ។

ក្នុងដីការកំណត់ កាលបរិច្ឆេទ បន្តសវនាការលើបណ្តឹងសារទុក្ខ របស់ លោក គង់ ស្រ៊ីម  ប្រធានអង្គជំនុំជម្រះតុលាការកំពូល បានសម្រេចថា សវនាការលើកបណ្តឹងសាទុក្ខ ត្រូវបន្តនៅថ្ងៃ ១៦កុម្ភៈ ឆ្នាំ២០១៦ ម៉ោង ៩ ព្រឹក នៅបន្ទប់សវនាការធំរបស់ អ.វ.ត.ក និងបន្តដល់ថ្ងៃទី១៧, ១៨ និងថ្ងៃទី១៩កុម្ភៈជាថ្ងៃបម្រុង។

ក្នុងដីការដដែល បានណែនំាសហមេធាវី ត្រៀមបម្រុងសម្រាប់ នូន ជា  ត្រូវមាននៅក្នុងបន្ទប់សវនាការ គ្រប់ពេល នៃសវនាការលើ បណ្តឹងសារទុក្ខ និងត្រូវត្រៀមលក្ខណៈ ដើម្បីទទួលយក ការការពារក្តីសម្រាប់ នួន ជាភ្លាមៗនៅពេលមានការបង្កាប់ពី អង្គជំនុំជម្រះ។ ស្នើឲ្យសហ មេធាវីមុខដំណែងនាំមុខតំណាង ដើមបណ្តឹងរដ្ឋប្បវេណី ជូនដំណឹងមកក្រឡាបញ្ជី នៃអ.វ.ត.ក ត្រឹមថ្ងៃទី១២ កុម្ភៈឆ្នាំ២០១៦ ។

សវនាការលើ បណ្តឹងសារទុក្ខ អង្គជំនុំជម្រះ នឹងត្រូវសួរពីបញ្ហា ថាតើគាត់នៅតែគោរព តាមការសម្រេចចិត្ត របស់ខ្លួនមិនធ្វើសារណាផ្ទាល់មាត់ និងមិនឆ្លើយតបទៅនឹងសំណួរ របស់ ចៅក្រមនិងថាតើ នួនជា បានយល់ដឹងពេញលេញ និងទទួលយកផលវិបាក នៃការសម្រេច ចិត្តបែបនេះដែរឬយ៉ាងណា ៕

ឃាត់ខ្លួន បុរសម្នាក់ពី បទប្រើប្រាស់ គ្រឿងញៀន

$
0
0

ភ្នំពេញ៖ សមត្ថកិច្ច ក្រុងព្រះសីហនុ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥នេះ បានឃាត់ខ្លួនបុរសម្នាក់ ពីបទប្រើប្រាស់គ្រឿងញៀន។

ប្រភពពីសមត្ថកិច្ច ក្រុងព្រះសីហនុបានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជន សង្ស័យម្នាក់ឈ្មោះ ឡុង រតនា ហៅវីរៈ អាយុ២៣ រស់នៅក្នុងភូមិ១ សង្កាត់២ ក្រុងព្រះសីហនុពី បទប្រើប្រាស់គ្រឿងញៀន។

វត្ថុតាង ដែលចាប់បានមាន ម្សៅក្រាមពណ៌ស ចំនួន៣ កូនកញ្ចប់តូច ។

អាជ្ញាធរភ្នំពេញសុំ ពេល ១៥ថ្ងៃ ដើម្បីបញ្ជូនសំណើ ទៅរាជរដ្ឋាភិបាល

$
0
0

ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥នេះ បានស្នើទៅក្រុមអ្នកបើក រថយន្តដឹកដីសុំពេល ១៥ថ្ងៃ ដើម្បីយកពេលវេលាបញ្ជូនសំណើ ទៅរាជរដ្ឋាភិបាលពិនិត្យ និងពិចារណាអំពីការ ស្នើសុំរបស់ពួកគាត់។

ការស្នើសុំរបស់អភិបាល រាជធានីភ្នំពេញ នាពេលបានធ្វើឡើង នៅក្នុងកិច្ចប្រជុំជាមួយ តំណាងអ្នកបើក រថយន្តដឹកដី ចំនួន៣៥នាក់ នាសាលប្រជុំរបស់សាលារាជធានី នៅថ្ងៃទី២៣ ធ្នូនេះ។

ក្នុងកិច្ចប្រជុំនោះ លោកប៉ា សុជាតិវង្ស បានស្នើឲ្យអ្នកតវ៉ា ទាំងអស់ទៅបង់ពន្ធផ្លូវ ដើម្បីមានសិទ្ធិធ្វើដំណើរលើ ដងវិថីនានានៅទូទាំងប្រទេស។
ក្នុងកិច្ចប្រជុំនេះ ខាងម្ចាស់រថយន្តដឹកដី ទំាងអស់គ្នា បានយល់ព្រមបង់ពន្ធរថយន្ត ដើម្បីទទួលបានស្លាកលេខ ក្នុងការធ្វើដំណើរតាមដងផ្លូវ ដោយឡែកចំពោះ ការកែចង្កូតរថយន្តពីស្តាំ មកឆ្វេងនោះ ពួកគាត់បដិសេធ ដាច់ខាតមិនព្រមធ្វើការកែចង្កូតនោះទេ។

សូមបញ្ជាក់ថា អ្នកបើក រថយន្តដឹកដី ប្រមាណ ជិត៤០០នាក់ ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ នេះបាននាំគ្នាតវ៉ាប្រឆាំងទាមទារ សុំមិនប្តូរចង្កូតរថយន្តពីស្តំា មកឆ្វេង៕

កម្លាំងនគរបាល ខណ្ឌសែនសុខ ចុះបង្ក្រាបមុខសញ្ញាជក់ និងចែកចាយគ្រឿងញៀន ដ៏សកម្ម ចំនួន ១៩នាក់

$
0
0

ភ្នំពេញ៖ កម្លាំងនគរបាល ខណ្ឌសែនសុខ សហការជាមួយ កម្លាំងសមត្ថកិច្ចរបស់អធិកា ខណ្ឌសែនសុខ បានធ្វើការចុះបង្ក្រាប មុខសញ្ញាជក់ និងចែកចាយថ្នាំញៀន ដ៏សកម្ម ។ ប្រតបត្តិការចុះបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង ០៣និង៣០នាទី រសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ នៅទីតាំង ម្លុកទឹកដីបឹងឈូក មុខមន្ទីរពេទ្យលោកសង្ឃ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងការចុះបង្ក្រាបនេះ សមត្ថកិច្ចបានបង្ក្រាបបាន មុខសញ្ញាជក់ និងចែកចាយថ្នាំញៀនចំនួន ១៩នាក់ ក្នុងនោះមានស្ត្រីម្នាក់ផងដែរ។

សូមបញ្ជាក់ថា សម្រាប់ជនទាំង ១៩នាក់ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនបានហើយ និងត្រូវបញ្ជូនបន្តទៅសាកសួរ នៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្ត ទៅតុលាការចាត់ការតាមនីតិវិធី៕

លោក ហង់ ជួនណារ៉ុន ផ្ដល់កិត្តិយស ចែករង្វាន់លើកទឹកចិត្ត ដល់សិស្សជ័យលាភី អូឡាំព្យាដ ២០១៥

$
0
0

ភ្នំពេញ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់កិត្តិយស ចែករង្វាន់លើកទឹកចិត្ត ដល់សិស្សជ័យលាភី អូឡាំព្យាដ ឆ្នាំ២០១៥ ពីលើឆាកអន្តរជាតិ ជូនដល់សិស្ស ដែលបានមេដាយសំរឹទ្ធ ទទួលថវិកា ៣លានរៀន និងពានរង្វាន់កិត្តិយស ទទួលបានថវិកា ២,៥លានរៀល ។ ការចែករង្វាន់លើកទឹកចិត្តនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ នាទីស្ដីការក្រសួង។

ចំណែកសាស្ត្រាចារ្យដឹកនាំ និងបំប៉ន ទទួលបានលិខិតថ្លែង អំណរគុណដូចខាងក្រោម៖

ក- ប្រទេសកូរ៉េ ប្រឡងអ្នកវិទ្យាសាស្រ្តវ័យក្មេង អូឡាំព្យាដ អន្តរជាតិ លើកទី១២ (The 12th IJSO: International Junior Science Olympiad) នៅប្រទេសកូរ៉េ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥៖ ១- វង់ ស៊ិនរិទ្ធី ភេទប្រុស វិទ្យាល័យមង្គលបូរី ខេត្តបន្ទាយមានជ័យ មេដាយសំរឹទ្ធ, ២- អ៊ិត រស្មី ភេទប្រុស វិទ្យាល័យហ៊ុនសែនកោះធំ ខេត្តកណ្តាល មេដាយសំរឹទ្ធ, ៣- ហុន នួន ភេទប្រុស វិទ្យាល័យមេសាង ខេត្តព្រៃវែង មេដាយសំរឹទ្ធ, ៤- លោក ង៉ោ ប៉េងឡុង លោកស្រី ហួ ឃីម និង លោក ប៉ែន សំភា សាស្រ្តាចារ្យ វិទ្យាស្ថានជាតិអប់រំ។

ខ- ប្រទេសឥណ្ឌា ការប្រឡងរូបវិទ្យា អូឡាំព្យាដ អន្តរជាតិ លើកទី៤៦ (46th Ipho: International Physics Olympiad) នៅប្រទេសឥណ្ឌា ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥ ៖ ១- ហេង សូវីរ៉ូ ភេទប្រុស វិទ្យាល័យបាក់ទូក រាជធានីភំ្នពេញ មេដាយសំរឹទ្ធ, ២- ប្រាក់ ស៊ីវហួរ ភេទស្រី វិទ្យាល័យមង្គលបូរី ខេត្តបន្ទាយមានជ័យ ពានរង្វាន់កិត្តិយស, ៣- លោក ជ័យ ចាន់អឿន និងលោក ឃុន គឹមលាង សាស្រ្តាចារ្យ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

គ- ប្រទេសចិន ការប្រឡងរូបវិទ្យា អូឡាំព្យាដ ទ្វីបអាស៊ី លើកទី១៦ (16th Apho: Asian Physics Olympiad) នៅប្រទេសចិន ដែលបានប្រព្រឹត្តទៅពីថ្ងៃទី០៣ ដល់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ ៖ ១- ហេង សូវីរ៉ូ ភេទប្រុស វិទ្យាល័យបាក់ទូក រាជធានីភំ្នពេញ មេដាយសំរឹទ្ធ, ២- ប្រាក់ ស៊ីវហួរ ភេទស្រីវិទ្យាល័យមង្គលបូរី ខេត្តបន្ទាយមានជ័យ ពានរង្វាន់កិត្តិយស, ៣- លោក ជ័យ ចាន់អឿន និងលោក ហូ សុបាន្នី សាស្រ្តាចារ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឃ- ប្រទេសថៃ ការប្រឡងគណិតវិទ្យា អូឡាំព្យាដ អន្តរជាតិ លើកទី៥៦ (56th IMO: International Mathematics Olympiad) នៅប្រទេសថៃ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី០៤ ដល់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ៖ ១- តាំងងីន ដាវីត ភេទប្រុស វិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សួង ខេត្តត្បូងឃ្មុំ , ២- ជឹង សុភារៈ ភេទប្រុស វិទ្យាល័យពោធិ៍សាត់ ខេត្តពោធិ៍សាត់, ៣- លោក សួន សុវ៉ាន់ និងលោក សុខ លីន សាស្ត្រាចារ្យ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕


រដ្ឋាភិបាល ម៉ាលី ប្រកាសដាក់ ប្រទេសក្នុងភាព អាសន្នរយៈពេល ១០ថ្ងៃ បន្ទាប់ពីមានការ គំរាមពីពួកឧទ្ទាម

$
0
0

រដ្ឋាភិបាល ម៉ាលី បានប្រកាសដាក់ប្រទេស ក្នុងភាពអាសន្នក្នុង រយៈពេល១០ថ្ងៃ បន្ទាប់ពីប្រភពពីមន្ត្រីរក្សាសន្តិសុខ បានឲ្យដឹងថា មានការគំរាមកំហែង ពីសំណាក់ពួកឧទ្ទាមជីហាត នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Street Insider ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នេះ។

កាលពីខែវិច្ឆិកា កន្លងទៅនេះ ក្រុមឧទ្ទាមជីហាត មិនស្គាល់អត្តសញ្ញាណមួយក្រុម បានវាយប្រហារសណ្ឋាគារដ៏ប្រណិតមួយកន្លែង បណ្តាលឲ្យមនុស្ស២០នាក់ស្លាប់ ក្នុងរួមទាំងជនបរទេសផងដែរ ដែលបានគំរាមកំហែង ដល់ស្ថិរភាពក្នុងតំបន់ភាគខាងត្បូង ទីក្រុង Bamako។ ចាត់តាំងពីពេលនោះមក រដ្ឋាភិបាលម៉ាលី បានប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ន ហើយពេលនេះ ក៏បានប្រកាសដាក់ក្នុងភាពអាសន្នសារជាថ្មី។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានឲ្យដឹងថា ការប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ន ដើម្បីផ្តល់ភាពងាយស្រួលដល់អាជ្ញាធរពាក់ព័ន្ធក្នុងការកំណត់អត្តសញ្ញាណ និងទប់ទល់ជាមួយការគំរាមកំហែងទាំងនោះ។

សូមជម្រាបថា បច្ចុប្បន្នក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS កំពុងរីកដុះដាលយ៉ាងខ្លាំងនៅបណ្តាប្រទេសអាហ្វ្រិកខាងលិច ចាប់តាំងពីប្រទេស បារាំង ដកទ័ពពីទីក្រុងសំខាន់ៗភាគខាងជើងប្រទេស ម៉ាលីកាលពីពីរឆ្នាំកន្លងទៅនេះ៕

មនុស្ស៣០នាក់ រងរបួសក្នុង ហេតុការណ៍ផ្ទុះ បំពង់បង្ហូរឧស្ម័ន នៅម៉ិចស៊ិក

$
0
0

មនុស្សយ៉ាងហោចណាស់ ៣០នាក់រងរបួស បន្ទាប់ពីបំពង់ បង្ហូរឧស្ម័នមួយបានផ្ទុះ នៅរដ្ឋ Tabasco ភាគខាងត្បូង ប្រទេសម៉ិចស៊ិក នេះបើយោងតាមការ លើកឡើងរបស់មន្ត្រី ម៉ិចស៊ិក ដកស្រង់ដោយសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥នេះ។

ហេតុការណ៍ផ្ទុះបំពង់ឧស្ម័ននេះបានកើតឡើងនៅរាត្រីថ្ងៃអង្គារនេះ ក្នុងតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ ក្នុងទីក្រុង Cardenas។ ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះ។
យ៉ាងនេះក្តី ម្ចាស់ក្រុមហ៊ុនឧស្ម័ននេះ បានធ្វើការបដិសេធថា ហេតុការណ៍ផ្ទុះនេះ មិនមែនផ្តើមឡើងដោយការផ្ទុះបំពង់ឧស្ម័ននោះទេ។

ប្រភពដដែលបានបន្ថែមថា ការផ្ទុះនេះបានកើតឡើង ដោយផ្តើមចេញពីរថយន្តដឹកប្រេងដែលនៅក្បែរនោះទៅវិញទេ។ សូមជម្រាបថា ក្រុង Cardenas ស្ថិតនៅចម្ងាយប្រមាណ៦០គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Villahermos៕

ធនាគារ ពិភពលោក ផ្តល់ប្រាក់កម្ចី ៥០០លានដុល្លារ ដល់ហ្វីលីពីន ដើម្បីទប់ទល់ នឹងគ្រោះធម្មជាតិ

$
0
0

ម៉ានីល៖ ធនាគារពិភពលោក (World Bank) បានសម្រេចយល់ព្រម ក្នុងការផ្តល់ប្រាក់កម្ចី ចំនួន៥០០លានដុល្លារអាម៉េរិកដើម្បីជួយ ដល់ប្រទេស ហ្វីលីពីនក្នុងការទប់ទល់ នឹងគ្រោះធម្មជាតិ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥នេះ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុហ្វីលីពីន លោក Cesar Purisima បានលើកឡើងថា ស្ថានភាពហិរញ្ញវត្ថុរបស់ហ្វីលីពីន ត្រូវរងផលប៉ះពាល់ជាខ្លាំងដោយសារគ្រោះធម្មជាតិ ដែលជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ច និងគោលនយោបាយកាត់បន្ថយភាពក្រីក្រ។

សូមជម្រាបថា កន្លងមក មានមនុស្សជាង១០០០នាក់ស្លាប់បាត់បង់ជីវិតជារៀងរាល់ឆ្នាំដោយសារគ្រោះធម្មជាតិ នៅក្នុងប្រទេស ហ្វីលីពីន ដែលក្នុងនោះ ព្យុះទីហ្វុងដែលបានបង្កឲ្យមានចំនួនអ្នកស្លាប់ និងផលខូចខាតច្រើនជាងគេ។ ជាមួយគ្នានេះដែរ ប្រទេសដីកោះមួយនេះ ក៏រងការគំរាមកំហែងពីសំណាក់គ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងខ្ពស់ផងដែរ៕

រុស្ស៊ីរងការ ចោទប្រកាន់ថា បានសម្លាប់ជន ស៊ីវិល២០០នាក់ ចាប់តាំងពីការ ចូលរួមវាយប្រហារ នៅស៊ីរី

$
0
0

ប៉េរ៉ូ៖ ក្រុមអ្នកអង្កេត ការណ៍ផ្នែកសិទ្ធ មនុស្សនៅថ្ងៃពុធនេះ បានចោទប្រកាន់ប្រទេស រុស្ស៊ីថា បានប្រើប្រាស់អាវុធ និងគ្រាប់បែកចង្កោម វាយប្រហារ ទៅលើតំបន់រស់នៅ របស់ជនស៊ីវិលក្នុងប្រតិបត្តិការ វាយប្រហារនៅស៊ីរី ដែលបណ្តាលឲ្យមនុស្សរាប់រយនាក់ ស្លាប់បាត់បង់ជីវិតក្នុងរយៈត្រឹម ពីរបីខែកន្លងទៅនេះ នេះបើយោងតាម សេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Fox News ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥នេះ។

សេចក្តីរាយការណ៍ពីសំណាក់អង្គការដើម្បីដោះលែងអ្នកទោស បានឲ្យដឹងថា កងកម្លាំងប្រទេស រុស្ស៊ី បានប្រើប្រាស់គ្រាប់បែកចង្កោមទម្លាក់លើតំបន់គោលដៅរបស់ខ្លួន ចាប់តាំងពីរដ្ឋាភិបាលក្រុង ម៉ូស្គូ ចូលរួមអន្តរាគមន៍ក្នុងសង្គ្រាមនៅប្រទេស ស៊ីរីកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅនេះ។

សេចក្តីរាយការណ៍បានផ្តោតទៅលើការវាយប្រហារលើទីតាំងប្រាំមួយកន្លែងសំខាន់ ក្នុងរវាងខែកញ្ញា ដល់ខែតុលា ដែលបានបណ្តាលឲ្យជនស៊ីវិលប្រមាណ២០០នាក់ត្រូវបាត់បង់ជីវិត។ របាយការណ៍បានចោទប្រកាន់រុស្ស៊ីថា មិនបានទទួលស្គាល់ចំពោះទោសកំហុសរបស់ខ្លួន ដែលបានសម្លាប់ជនស៊ីវិលបែបនេះ។

សូមជម្រាបថា ការចោទប្រកាន់នេះ បានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ស្តីពីបញ្ហាសិទ្ធមនុស្ស កាលពីសប្តាហ៍មុន ដែលបានបញ្ជាក់ថា មានការប្រើប្រាស់គ្រាប់បែកចង្កោមក្នុងប្រតិបត្តិវាយប្រហារតាមផ្លូវអាកាសរហូតដល់២០លើក ចាប់តាំងពីប្រទេស ស៊ីរី និងរុស្ស៊ីរួមកម្លាំងគ្នាធ្វើការវាយប្រហារតាំងពីថ្ងៃទី៣០ ខែកញ្ញាកន្លងទៅនេះ៕

ឆ្នាំ២០១៥ ចំនួន អ្នកស្លាប់ នឹងគ្រោះថ្នាក់ ចរាចរណ៍ កើនឡើង ដោយសារ ការអនុវត្តន៍ ច្បាប់មិនរឹងមាំ

$
0
0

ភ្នំពេញ៖លោក អ៊ា ចរិយា មន្រ្តីឯករាជ្យផ្នែក ចរាចរណ៍ផ្លូវគោក ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអំពិល នៅល្ងាចថ្ងៃទី២៤ធ្នូថា ឆ្នាំ២០១៥នេះ អ្នកស្លាប់ នឹងគ្រោះថ្នាក់ ចរាចរណ៍សរុប ចំនួន២២៦៥នាក់ កើនឡើងជាង ឆ្នាំ២០១៤ ប្រមាណជា៥%។ នៅឆ្នំា២០១៤ មានអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ ចំនួន២២២៦នាក់។ យ៉ាង ណាក៏ដោយលោកអ៊ា ចរិយាថា អ្នកស្លាប់កើនឡើងក៏ពិតមែន តែចំនួនគ្រោះថ្នាក់ចរាចរណ៍ថយចុះវិញ។ អ្នកស្លាប់កើនឡើង ដោយសារតែអ្នក ធ្វើដំណើរ តាមផ្លួវផ្ទុក ចំនួន មនុស្សច្រើន ដឹកទំនិញលើសចំណុះ និងពលរដ្ឋភាគច្រើន នៅតែមិនទាន់យល់ដឹង ពីច្បាប់ចរាចរណ៍។

លោកអ៊ា ចរិយា ” ពលរដ្ឋនៅមានកំរិត មិនទាន់យល់ពីច្បាប់ ការអប់រំពីមន្រ្តីចរាចរណ៍ នៅមានកំរិត និងការរិតបន្តឹងច្បាប់ នៅឆ្នាំ២០១៥ ក៏ពុំទាន់មាន ការរីកចំរើនជាង ឆ្នាំ២០១៤ ដូចនេះវានៅតែ ប្រហាក់ប្រហែលដូច ឆ្នាំ២០១៤ ដោយសារយានយន្ត កើនឡើង ផ្លូវថ្នល់រីកចំរើនជំរុញឲ្យ ចំនួនគ្រោះថ្នាក់ និងអ្នកស្លាប់កើនឡើង សរុបមក កក្តា ប្រឈមធ្វើឲ្យ អ្នកស្លាប់កើនឡើងនឹងទី១ គឺដោយសារតែកក្តាមនុស្ស បើកបរធ្វេស ប្រហេសមិនគោរព ច្បាប់លើសល្បឿន កំណត់ធ្វើ ឲ្យមនុស្សស្លាប់ជាង៥០% បើក បកក្រោមឥទ្ឋិពលស្រវឹងធ្វើ ឲ្យមនុស្សស្លាប់ តាមដងផ្លូវជាង១៥% មូលហេតុផ្សេងទៀត ការរឹតបន្តឹងច្បាប់ នៅកម្ពុជាយើងក្នុង ឆ្នាំ២០១៥ ក៏នៅមាន កំរិតធូរលុង ដែលធ្វើឲ្យអ្នក បើកបរមួយចំនួនមិន គោរច្បាប់ ប្រជាពលរដ្ឋ នៅតែមិនសូវយល់ពីច្បាប់”។

តាមលោកអ៊ា ចរិយា កក្តាផ្លូវមានការរីកចំរើន តែការបំពាក់សញ្ញាចរាចរណ៍នៅមានកំរិត ឬនៅខ្វះខាត មិនទាន់មានការសិក្សា កន្លែងធ្លាប់ជួបគ្រោះ ថ្នាក់ចរាចរណ៍ ញឹកញាប់ កក្តាយានយន្តកើនឡើង ជាប្រភេទយានយន្តជជុះ ខ្លះបែកកង់ ហ្វា្រងមិនដំណើរការ មិនមានភ្លើងសញ្ញាពេលយប់ វាក៏ធ្វើឲ្យ មានបញ្ហា គ្រោះថ្នាក់ ចរាចរណ៍ កើនឡើងផងដែរ។

ចំពោះការអនុវត្តន៍ ច្បាប់ចរចរណ៍ផ្លូគោកថ្មី អាចនឹងមានសង្ឃឹម ជាវិជ្ជមានច្រើនធ្វើ ឲ្យចំនួនគ្រោះថ្នាក់ចរាចរណ៍ និងករណីស្លាប់នឹងថយចុះ ដោយសារតែ ឆ្នាំ២០១៦ ខាង មុខនេះ មន្រ្តីចរាចរណ៍ នឹងធ្វើសកម្មភាពតឹងរឹងជាង ឆ្នាំ២០១៥។ ច្បាប់ថ្មី តម្រូវឲ្យអ្នកបើក អ្នកជិះ ត្រូវពាក់មួកសុវត្ថិភាព ហើយនឹងមានការបង្កើនតំលៃផាកពិន័យ ដែលអាចធ្វើឲ្យអ្នកប្រើប្រាស់ផ្លូវ ជាទូទៅមានការភ័យខ្លាចជៀសវៀង កំហុសជាច្រើន និងតម្រូវឲ្យការបើកបរមានឯកសារត្រឹមត្រូវ។

តាមមន្រ្តីឯកសារ ផ្នែកចរាចរណ៍រូបនេះ នឹងមិនមានការព្រួយបារម្ភ ចំពោះវិវាទក្រោយការ អនុត្តន៍ច្បាប់ចរាចរណ៍ ផ្លូវគោកថ្មីនេះទេ ដោយសារ តែពលរដ្ឋភាគ នឹងយល់ដឹង ពីច្បាប់នេះ ហើយសមត្ថកិច្ចក៏បានធ្វើការផ្សព្វផ្សាយលើច្បាប់នេះ តាំងពីដើមឆ្នាំ២០១៥មកម្លេះ។

ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងអនុវត្តជាផ្លូវការ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦នេះ។ គោលដៅដែលមន្រ្តីនគរបាលចរាចរណ៍ ត្រូវធ្វើការឃាត់ខ្លួន ចំពោះអ្នកធ្វើដំណើរ នៅតាមដងផ្លូវនោះ គឺមានអ្នកបើកបរមានជាតិស្រវឹង បើកបរយានយន្តអត់ស្លាកលេខ ការពាក់ស្លាកលេខក្លែងក្លាយ អ្នកអត់មានប័ណ្ណបើកបរ អ្នកអត់មានប័ណ្ណ សំគាល់ យានយន្ត និងការបើកបរខុសបច្ចេកទេស ជាច្រើនទៀត រួមទាំងការជេរប្រមាថមក លើនគរបាលជាដើម។

ច្បាប់ចរាចរណ៏ថ្មី នឹងតម្រូវឲ្យផាកពិន័យ ទៅលើអ្នកជិះម៉ូតូណា ដែលមិនពាក់មួកសុវត្ថិភាព ១.៥០០០រៀល។ ចំណែកម៉ូតូ អនុញ្ញាតឲ្យជិះបីនាក់ តែត្រូវពាក់មួក ទាំងអស់គ្នា។ ច្បាប់ចាស់តម្រូវឲ្យផាកពិន័យត្រឹមតែ៣.០០០ រៀល ដែលមិនសូវមានអ្នកគោរពនោះ៕

មន្ត្រីទូតកូរ៉េខាងជើង ត្រូវនិរទេសចេញ ពីអាហ្វ្រិកខាងត្បូង ពីបទជួញដូរកុយរមាស

$
0
0

មន្ត្រីទូតកូរ៉េ ខាងជើងម្នាក់ ត្រូវបាននិរទេស ចេញពីប្រទេស អាហ្រ្វិកខាងត្បូង ពីបទជួញដូរកុយរមាស ដោយខុសច្បាប់ នេះបើយោងតាម ការលើកឡើងរបស់ រដ្ឋមន្ត្រីការបរទេស អាហ្វ្រិកខាងត្បូងដកស្រង់ ដោយសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះ។

លោក Nelson Kgwete រដ្ឋមន្ត្រីការបរទេស អាហ្រ្វិកខាងត្បូង បានលើកឡើងថា «មន្ត្រីការទូតរូបនេះ ត្រូវបាននិរទេសខ្លួន ដោយបានចាកចេញទៅ តាំងពីថ្ងៃទី១១ ខែធ្នូកន្លងទៅនេះ។

លោក Kgwete បានបញ្ជាក់ថា មន្ត្រីកូរ៉េខាងជើងរូបនេះ ក៏ធ្លាប់ត្រូវបានគេចាប់ខ្លួនម្តងផងដែរ ក្នុងប្រទេស Mozambique ដែលជាប្រទេសជិតខាង កាលពីខែឧសភា ឆ្នាំ២០១៥កន្លងទៅនេះ ពីបទពាក់ព័ន្ធនឹងការជួញដូរកុយរមាសដូចគ្នា។

លោកត្រូវបានគេចាប់ខ្លួន ក្នុងពេលជិះរថយន្តជាមួយមន្ត្រីទូតរបស់ប្រទេស អាហ្វ្រិកខាងត្បូងមួយរូបទៀត។ សារព័ត៌មានNews24 បានឲ្យដឹងថា លោកត្រូវបានចាប់ខ្លួន ជាមួយកុយរមាសក្នុងទម្ងន់ប្រមាណ៤,៥គីឡូក្រាម និងប្រាក់ចំនួន៩៩.៣០០ដុល្លារក្នុងរថយន្តរបស់លោក។ ប៉ូលីសបានដោះលែងមន្ត្រីរូបនេះឲ្យនៅក្រៅឃុំ បន្ទាប់ពីបានបង់ប្រាក់ផាកពិន័យចំនួន៣ម៉ឺនដុល្លារ។

សូមជម្រាបថា ប្រទេស អាហ្វ្រិកខាងត្បូង ជាប់ចំណាត់ថ្នាក់ជាប្រទេស ដែលមានការសម្លាប់សត្វរមាសខ្ពស់បំផុត ដោយកាលពីឆ្នាំ២០១៤កន្លងទៅនេះ សត្វរមាសចំនួន១.២១៥ក្បាលត្រូវបានសម្លាប់ ដើម្បីយកកុយរមាសធ្វើជាថ្នាំ ដែលពេញនិយមបំផុត សម្រាប់ប្រទេស អាស៊ីមួយចំនួន៕

អ្នកស្លាប់ កើនឡើងដល់ ២៦នាក់ ក្នុងហេតុការណ៍ លិចនាវានៅឥណ្ឌូនេស៊ី

$
0
0

ចាកាតា៖ សាកសពចំនួន បីនាក់បន្ថែមទៀត ត្រូវបានគេស្រង់ចេញពី សមុទ្រនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីហេតុការណ៍លិចនាវា នៅក្បែរកោះ Sulawesi ប្រទេស ឥណ្ឌូនេស៊ី នាចុងសប្តាហ៍នេះ នាំឲ្យចំនួនអ្នកស្លាប់សរុប កើនឡើងដល់ ២៦នាក់ ខណៈដែលមនុស្ស ៥១នាក់ផ្សេងទៀត បន្តបាត់ខ្លួននៅឡើយ នេះបើយោងតាមការលើកឡើងរបស់ មន្ត្រីឥណ្ឌូនេស៊ី ដកស្រង់ដោយសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះ។

លោក Alamsyah មន្ត្រីគ្រប់គ្រងគ្រោះធម្មជាតិក្នុងតំបន់ បានលើកឡើងថា «នាព្រឹកថ្ងៃព្រហស្បតិ៍នេះ យើងបានទទួលដំណឹងថា អ្នកនេសាទក្នុងស្រុកបានរកឃើញសាកសពបីនាក់បន្ថែមទៀត នៅក្នុងដែនទឹកក្បែរភូមិ Lawata ក្នុងតំបន់ភាគអាគ្នេយ៍នៃកោះ Sulawesi» ។

សូមជម្រាបថា រហូតមកទល់ពេលនេះ មានមនុស្សយ៉ាងហោចណាស់ ៥១នាក់ផ្សេងទៀត ដែលបន្តបាត់ខ្លួននៅឡើយ បន្ទាប់ពីនាវាដឹកអ្នកដំណើរ Marina Baru បានលិចនៅចម្ងាយប្រមាណ ២២គីឡូម៉ែត្រ ពីកំពង់ផែ Siwa កាលពីថ្ងៃសៅរិ៍កន្លងទៅនេះ៕


សជណ គណៈរដ្ឋមន្រ្តី បញ្ជាក់ពីការកែចង្កូតរថយន្ត ពីស្តាំ មកឆ្វេង ជាកំហិត

មនុស្ស ១៨នាក់ស្លាប់ ក្នុងហេតុការណ៍ លិចទូក ជនអន្តោប្រវេសន៍ នៅតួកគី

$
0
0

អ៊ីស្តង់ប៊ុល៖ មនុស្ស១៨នាក់ ក្នុងនោះរួមទាំងកុមារ ៦នាក់ បានលង់ទឹកស្លាប់ បន្ទាប់ពីទូកដឹកជន អន្តោប្រវេសន៍ បានលិចនៅសមុទ្រ ភាគខាងលិចទីក្រុង Dikili ប្រទេស តួកគី នៅថ្ងៃព្រហស្បតិ៍នេះ នេះបើយោងតាមសេចក្តី រាយការណ៍របស់ភ្នាក់ងារ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះ។

ឆ្មាំល្បាតឆ្នេរសមុទ្រប្រចាំប្រទេស តួកគី សង្គ្រោះបានមនុស្ស២១នាក់ ក្នុងនោះរួមទាំងទារកអាយុ ទើបតែមួយឆ្នាំម្នាក់ផងដែរ ហើយបន្តស្វែងរកមនុស្ស ពីរនាក់បន្ថែមទៀត ដែលនៅបាត់ខ្លួននៅឡើយ បន្ទាប់ពីទូកឈើមួយ គ្រឿងបានក្រឡាប់លិច ដោយសាររលកសមុទ្រធំៗ និងការផ្ទុកមនុស្សលើសចំណុះ។

សូមជម្រាបថាចំនួនជនអន្តោប្រវេសន៍ និងជនភៀសខ្លួន បានកើនដល់មួយលាននាក់ហើយ ដែលបានធ្វើដំណើរទៅកាន់ទឹកដី នៃសហភាពអឺរ៉ុបក្នុងឆ្នាំ២០១៥នេះ។ ជាមួយគ្នានេះដែរ មានមនុស្សជិត៣៧០០នាក់ បានស្លាប់ ឬបាត់ខ្លួនក្នុងពេលធ្វើដំណើរ នេះបើយោងតាមប្រភពពីអង្គការ អន្តរជាតិដើម្បីជនអន្តោប្រវេសន៍ចេញផ្សាយរបាយការណ៍របស់ខ្លួន កាលពីថ្ងៃអង្គារកន្លងទៅនេះ។

បើទោះបីជាបញ្ហា អាកាសធាតុមិនអំណោយផល ឬដោយសាររលកសមុទ្រធំៗ ប៉ុន្តែជនអន្តោប្រវេសន៍ទាំងនោះ នៅតែផ្សងគ្រោះថ្នាក់ធ្វើដំណើរចាកចេញពីប្រទេសកំណើតរបស់ខ្លួន ក្នុងគោលដៅគេចខ្លួនចេញពីសង្គ្រាម៕

គណៈកម្មការ ទី៧ ព្រឹទ្ធសភាស្វែងយល់ អំពីការអនុវត្តច្បាប់ និងការរីកចំរើន របស់ក្រសួងទេសចរណ៍

$
0
0

ភ្នំពេញ៖ គណៈកម្មការទី៧ ទទួលបន្ទុក ពិនិត្យ តាមដាន និងគ្រប់គ្រងលើក្រសួង សំខាន់ៗចំនួន ៤ រួមមាន ក្រសួងអប់រំ យុវជន កីឡា, ក្រសួងធម្មការ សាសនា, ក្រសួងវប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា ដឹកនាំដោយ លោក ម៉ាន់ ឈឿន ជាប្រធានគណៈកម្មការ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះ បានចុះទៅឈ្វេងយល់អំពីការអនុវត្តច្បាប់ និងការរីកចំរើននៃវិស័យ ទេសចរណ៍ដែលបាន អនុវត្តក្នុងឆ្នាំ២០១៥ និងទិសដៅអនុវត្តបន្តនៅឆ្នាំខាងមុខ នៅទីស្តីការក្រសួង។

ក្នុងកិច្ចសវនាការនោះ រដ្ឋមន្រ្តីក្រសួងទេស លោក ថោង ខុន បានជម្រាបជូនគណៈប្រតិភូពីកិច្ចប្រឹងប្រែងរបស់ក្រសួង ក្រោយពីទទួលបានការ ណែនាំពីប្រមុខរាជរដ្ឋាភិបាលឲ្យបង្កើនកិច្ចអភិវឌ្ឍន៍ លើវិស័យទេសចរណ៍ឲ្យមានការរីកចំរើន និងទទួលបានកំណើនភ្ញៀវ ទេសចរណ៍ខ្ពស់ជាបន្តបន្ទាប់មកនោះ ក្រសួងទេសចរណ៍ បានខិតខំប្រឹងប្រែងយកចិត្តទុក ដាក់អនុវត្តតាមការណែនាំ និងអនុវត្តតាមច្បាប់បានយ៉ាងខ្ជាប់ខ្ជួន រហូតទទួលបានការអភិវឌ្ឍឆាប់រហ័ស និងទទួលបានទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាមានការ កើនឡើងគួរឲ្យកត់សំគាល់។

លោក ថោង ខុន បានបញ្ជាក់ជូនថា «នៅក្នុងឆ្នាំ២០១៤កន្លងទៅកម្ពុជា ទទួលបានទេសចរណ៍អន្តរជាតិចំនួន ៤,៥លាននាក់ ក្នុងកំណើន៧ភាគរយ បង្កើនប្រាក់ចំណូលជាង ៣ពាន់លានដុល្លារ និងឳកាសការងារដោយ ផ្ទាល់ប្រមាណ៦២ម៉ឺននាក់ ។ ដោយឡែកសម្រាប់រយៈពេល ១០ខែ ឆ្នាំ២០១៥ ទទួលបានទេសចរណ៍អន្តរជាតិ ៣,៧លាននាក់ នឹងមានសុទិដ្ឋិនិយមថា នៅដំណាច់ឆ្នាំនេះនឹងទទួលបានទេសចរណ៍ ៤,៨លាននាក់ កើនឡើង ៥ភាគរយ បើធៀបនិងឆ្នាំកន្លងទៅ ហើយមានផលរំពឹងទុកថា នៅឆ្នាំ២០២០ មានទេសចរអន្តរជាតិប្រមាណពី ៧,៥ទៅ៨លាននាក់ មកទស្សនាកម្ពុជា ហើយអាចបង្កើតការងារ ដោយផ្ទាល់ប្រមាណ ១លាននាក់ផងដែរ»។

ក្រៅពីនេះក្រសួងបានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អនុវត្តនូវ គោលនយោបាយទេសចរណ៍ ដោយបានដាក់ចេញនូវផែនការច្បាស់លាស់ ក្នុងការអភិវឌ្ឍន៍វិស័យនេះឲ្យមានការរីកចំរើន ក្នុងនោះ បានជម្រុញការផ្សព្វផ្សាយវិស័យទេសចរណ៍ ដោយមានការទទួលខុសត្រូវទៅកាន់ប្រទេស ក្នុងតំបន់និងពិភពលោក ការធានានូវគុណភាពក្នុងវិស័យទេសចរណ៍ ការចុះមន្រ្តីជាចំបងក្នុងការចេញស្តង់ដានានា ការផ្តល់អាជ្ញាប័ណ្ណ សកម្មភាពបញ្ជីការ ការផ្តល់បទពិសោធន៍ និងព័ត៌មានជាមួយប្រទេសជិតខាង និងកិច្ចការសំខាន់ៗ ជាច្រើនទៀតក្នុងវិស័យនេះ រួមទាំងការវិនិយោគនិងលើកទឹកចិត្ត ការគ្រប់និងឯកជនភាវូបនីយកម្មនៃសហគ្រាសរបស់រដ្ឋ ដោយរួមគ្នាការពារបរិស្ថាន និងការទប់ស្កាត់នូវផលរំខាននានា ដើម្បីឲ្យមានការរីកចំរើននិងនិរន្តរភាព ពិសេសទៅទៀតគឺធ្វើឲ្យកម្ពុជាក្លាយជា គោលដៅទេសចរមួយបៃតង ស្អាត គុណភាព និងមានបដិសណ្ឋារកិច្ច រួមចំណែកជាមួយអាស៊ាន។

ជាមួយគ្នានោះប្រធានគណៈប្រតិភូលោក ម៉ាន់ ឈឿន បានសម្តែងនូវការពេញចិត្ត ចំពោះរបាយការណ៍ និងបានឃើញនូវសកម្មភាពអនុវត្ត ជាក់ស្តែងកន្លងមក ក្រោមការដឹកនាំរបស់លោករដ្ឋមន្រ្តី ធ្វើឲ្យរាជរដ្ឋាភិបាលទទួលបាននូវ កំណើនសេដ្ឋកិច្ចគួរឲ្យកត់សំគាល់ និងបានលើកឡើងនូវសំនួរ មួយចំនួនដែលជាការមន្ទិល និងជម្រុញឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀត លើការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា ព្រោះកម្ពុជានៅមានសក្កដានុពលទេសចរណ៍ ជាច្រើនទៀតដែលពុំទាន់មានការអភិវឌ្ឍន៍នៅឡើយ ៕

នគរបាលខេត្តព្រះសីហនុ បង្រ្កាបបទល្មើស គ្រឿងញៀនទ្រង់ទ្រាយធំ

$
0
0

ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងអោយដឹងនៅយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះថា កងកំលាំងនគរបាលក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក និងមានលោកស្នងការរង ទទួលផែនការបទល្មើស បានសហការជាមួយកំលាំង អធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ បានធ្វើការបង្ក្រាបករណី ជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ មួយនៅក្នុងស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុដោយក្នុងនោះ បានធ្វើការដកហូតវត្ថុតាងម្សៅសថ្លា មួយចំនួនធំ។

កម្លាំងនគរបាលបានឲ្យដឹងថា នៅក្នុងការបង្ក្រាបនេះ ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់រួមមាន ទី១.មានឈ្មោះ ពៅ ថាណាក់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ ទីលំ នៅបច្ចុប្បន្នរស់នៅ ភូមិ១ ឃុំកំពេញ, ទី២.ឈ្មោះ ពោល ចន្ថា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិ៤ ឃុំទំនប់រលក, ទី៣.ឈ្មោះ ដុល ណាចា ហៅទូច ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ៤ ឃុំទំនប់រលក, ទី៤.ឈ្មោះ ព្រហ្ម ចានត្រា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ៤ ឃុំទំនប់រលក ។

សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង សមត្ថកិច្ចកំពុងត្រូវបានសមត្ថកិច្ចបញ្ជូន មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរចំលើយ និងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីវិនិច្ឆ័យទោសតាមច្បាប់ ៕

សាខាគណបក្ស សង្រ្គោះជាតិ នៅអាមេរិក ទម្លាយខ្ទង់ចំណាយ សម្រាប់ធ្វើបាតុកម្ម ប្រឆាំងគណបក្ស ប្រជាជនកម្ពុជា និងសម្តេចតេជោ

$
0
0

ភ្នំពេញ៖ ប្រភពព័ត៌មានពីមន្រ្តីជាន់ខ្ពស់ា គណបក្សសង្រ្គោះជាតិ (CNRP) បានបង្ហើបប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងថា ហេតុតែចង់ផ្តួលគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន គណបក្សសង្រ្គោះជាតិ បានរៃអង្គាសប្រាក់គ្នា រាប់ម៉ឺនដុល្លារ ដើម្បីគាំទ្រដល់សកម្មភាពធ្វើបាតុកម្មនានា ចាប់ពេលថ្ងៃក្រោយបោះឆ្នោត និងដំណើរទស្សនកិច្ចសម្តេចតេជោ ទៅកាន់បុរីញូវយ៉ក ។

ប្រភពដដែលឲ្យដឹងថា គ្រាន់តែសាខាគណបក្សសង្រ្គោះជាតិ (CNRP) ប្រចាំរដ្ឋHouston សហរដ្ឋអាមេរិក បានចំណាយថវិកាអស់ជាង៦ម៉ឺនដុល្លារ គិតចាប់ពីឆ្នាំ២០១៣ដល់២០១៥នេះ។

ថវិកាចុងក្រោយដែលសាខាចំណាយចុងក្រោយ គឺនៅថ្ងៃ ទី២៦ ខែកញ្ញា ឆ្នាំ២០១៥ ជាថ្ងៃដែលគេដឹងថា សមាជិកគណបក្សសង្រ្គោះជាតិ ធ្វើបាតុកម្មប្រឆាំងសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួមមហាសន្និបាត អង្គការសហប្រជាជាតិ និងខួបឆ្នាំទី៧០នៃការបង្កើតអង្គការសហប្រជាជាតិ។ ខ្ទង់ចំណាយសម្រាប់បាតុកម្មនោះ គឺអស់ទឹកប្រាក់ ១.២៨០ដុល្លារសហរដ្ឋអាមេរិក។

ខាងក្រោមនេះ ជារបាយការណ៍លម្អិតរបស់សាខា (CNRP) ប្រចាំរដ្ឋHouston៖

Viewing all 8042 articles
Browse latest View live




Latest Images