Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសាកសួរ​សុខទុក្ខ កុមារកំព្រា នៅមណ្ឌលអង្គការ សង្រ្គោះជនអស់សង្ឃឹម

$
0
0

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាព្រឹកថ្ងៃ សុក្រ ទី ២៥ ខែ ធ្នូ ឆ្នាំ២០១៥ នេះ អញ្ជើញសាកសួរសុខទុក្ខកុមារកំព្រា និងគ្មានទីពឹង នៅអង្គការសង្រ្គោះជន អស់សង្ឃឹម មណ្ឌលទី១ ។

គួរបញ្ជាក់ផងដែរ សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ក៏បានអញ្ជើញសំណេះសំណាលជាមួយកុមារពិការភ្នែក និងគថ្លង់ នៅមជ្ឈមណ្ឌលអង្គការគ្រួសារថ្មីផងដែរ។


នាយករដ្ឋមន្ត្រីឥណ្ឌា ផ្តើមទស្សនកិច្ចនៅរុស្ស៊ី ចាប់ពីថ្ងៃទី ២៣ ដល់ ថ្ងៃទី២៤ ខែធ្នូនេះ

$
0
0

នាយករដ្ឋមន្ត្រី ឥណ្ឌាលោក Narendra Modu បានធ្វើដំណើរ ទៅកាន់រដ្ឋធានី ម៉ូស្គូសម្រាប់ដំណើរ ទស្សនកិច្ចរយៈពេល ពីរថ្ងៃ ដើម្បីចូលរួមក្នុងកិច្ចប្រជុំ កំពូលប្រចាំឆ្នាំរវាងប្រទេស រុស្ស៊ី និងឥណ្ឌា នេះបើយោងតាម សេចក្តីរាយការណ៍របស់ ភ្នាក់ងារសារព័ត៌មាន CCTV ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះ។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបង្ហាញការស្វាគមន៍ ចំពោះដំណើរទស្សនកិច្ច និងការបរិភោគអាហារ ពេលល្ងាចរួមគ្នាជាមួយលោក Modi នៅក្នុងទីក្រុង Kremlin កាលពីថ្ងៃពុធកន្លងទៅនេះ។

សូមជម្រាបថា ក្នុងអំឡុងនៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនេះ នាយករដ្ឋមន្ត្រីឥណ្ឌា រំពឹងថា នឹងរៀបចំកិច្ចពិភាក្សាជាផ្លូវការជាមួយលោក Putin ដោយផ្តោតទៅលើបញ្ហាទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយរវាងភាគីទាំងពីរ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CCTV ចេញពីរដ្ឋធានី ម៉ូស្គូ៕

ម៉ូតូ និងម៉ូតូ បុកគ្នានៅស្ទឹងត្រែង អ្នកបើកម្ខាង ដេកផ្ទះ ម្ខាងទៀត បញ្ជូនមកភ្នំពេញ

$
0
0

ស្ទឹងត្រែង៖ គ្រោះថ្នាក់ចរាចរមួយ រវាងម៉ូតូ និងម៉ូតូ នៅខេត្តស្ទឹងត្រែង បានធ្វើឲ្យអ្នកបើកបរ ពីរនាក់រងរបួស។ ភាគីដែលរងរបួសស្រាល ត្រូវបានក្រុមគ្រួសារ យកទៅសំរាកព្យាបាលនៅផ្ទះ ចំណែកភាគីម្ខាងទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនយកទៅព្យាបាលនៅរាជធានីភ្នំពេញ។

សេចក្តីរាយការណ៍ពីខេត្តស្ទឹងត្រែងបានឲ្យដឹងថា គ្រោះថ្នាក់នេះបង្កឡើងដោយម៉ូតូ C 125 ពណ៌ខ្មៅដូចគ្នា ខណៈដែលអ្នកទាំងពីរជិះច្រាសទិសគ្នា នៅម៉ោង ៨ និង ៣៥ នាទី យប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះ ។

ដំបូងឡើយភាគីដែលរងរបួសធ្ងន់ត្រូវបាន ក្រុមគ្រួសារបញ្ជូនៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ប៉ុន្តែដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរ ក្រុមគ្រួពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្ត ពុំមានលទ្ធភាពក្នុង ការព្យាបាល ទើបសម្រេចបញ្ជូន អ្នកជំងឺមកព្យាបាលនៅរាជធានីភ្នំពេញ៕

មនុស្ស១៥ម៉ឺននាក់ ត្រូវជម្លៀសខ្លួន ចេញពីលំនៅដ្ឋាន ដោយសារគ្រោះ ទឹកជំនន់នៅ អាម៉េរិកខាងត្បូង

$
0
0

ប្រជាពលរដ្ឋប្រមាណ ១៥ម៉ឺននាក់ ក្នុងបណ្តាប្រទេសទាំងបី នៅអាម៉េរិកខាងត្បូង បានផ្លាស់ទីចេញ ពីលំនៅដ្ឋានរបស់ខ្លួន ដោយសារគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះ ។

គ្រោះទឹកជំនន់ត្រូវបានបង្កឡើងដោយសារ ភ្លៀងធ្លាក់ខ្លាំងក្នុងប្រទេស ប៉ារ៉ាហ្គាយ អ៊ុយរូហ្គាយ និង អាហ្សង់ទីន ជម្រុញឲ្យអាជ្ញាធរត្រូវ ជម្លៀសប្រជាពលរដ្ឋ របស់ខ្លួនរាប់ពាន់នាក់ ទៅកាន់ជម្រក ស្នាក់នៅបណ្តោះអាសន្ន។

ក្នុងចំណោមប្រទេសរងគ្រោះទាំងបី ប្រទេស ប៉ារ៉ាហ្កាយ បានរងការវាយប្រហារដោយទឹកជំនន់ ធ្ងន់ធ្ងរជាងគេ ដោយគិតត្រឹមថ្ងៃពុធកន្លងទៅនេះ ប្រជាពលរដ្ឋរហូតដល់១០ម៉ឺននាក់ ត្រូវបាន ជម្លៀសខ្លួនចេញពីលំនៅដ្ឋានរបស់ខ្លួន បន្ទាប់ពីអាងទន្លេនានាត្រូវពេញប្រៀបដោយទឹកជំនន់។

រហូតមកទល់ពេលនេះមានមនុស្ស៥នាក់ហើយ ដែលបានស្លាប់ ដោយសារគ្រោះទឹកជំនន់នេះ ដោយក្នុងនោះមានជនរងគ្រោះ៤នាក់ជាជនជាតិ ប៉ារ៉ាហ្កាយ និងក្មេងប្រុសម្នាក់ទៀត ជាជនជាតិអាហ្សង់ទីន ៕

ISIS បង្ហោះវីដេអូ កាត់ក្បាល និងបាញ់សម្លាប់ យោធាប៉ាគីស្ថាន នៅថ្ងៃបុណ្យ គ្រីស្តម៉ាស

$
0
0

ភ្នំពេញៈ ក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS បានបង្ហោះវីដេអូ ដ៏ព្រៃផ្សៃមួយ បង្ហាញពីការប្រហារជីវិត យ៉ាងឃោឃៅ ដោយបានអាករ និងបាញ់សម្លាប់ យោធាជនជាតិប៉ាគីស្ថាន ត្រង់តំបន់ ជាប់បន្ទាត់ ព្រំដែនប្រទេស អាហ្គានីស្ថាន នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Mirror ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះ។

វីដេអូនេះមានចំណងជើងថា« Khorasan» ដែលបានអួតបង្ហាញពី បច្ចេកទេសក្នុង ការធ្វើចម្បាំង នៅតាមបន្ទាត់ព្រំដែននៃប្រទេស ប៉ាគីស្ថាន និងអាហ្គានីស្ថាន។

វីដេអូដែលមានរយៈពេលប្រមាណ១២នាទីនេះ ត្រូវបានបង្ហោះនៅថ្ងៃបុណ្យគ្រីស្តម៉ាស ដែលជា បុណ្យដ៏សំខាន់របស់សាសនាគ្រិស្ត ដើម្បីគំរាមដល់បណ្តាទ័ពជើងគោក ដែលប្រឆាំង នឹងពួកឧទ្ទាម ISIS នៅតំបន់មជ្ឈឹមបូព៌ា។ វីដេអូនេះបានបង្ហាញថា ពួកឧទ្ទាមISIS ស្ថិតនៅលើភ្នំក្បែរបន្ទាត់ ព្រំដែននៃប្រទេសប៉ាគីស្ថាន និងអាហ្គានីស្ថាន៕

អភិបាល ខេត្តរតនគិរី៖ ក្រោយសម្ពោធ បង្គោលព្រំដែន លេខ៣០ នឹងធ្វើឲ្យវិនិយោគិន នៅតំបន់ អូរយ៉ាដាវកាន់តែ មានជំនឿចិត្ត

$
0
0

រតនគិរី៖ អភិបាលខេត្តរតនគិរី លោក ថង សាវុន បានលើកឡើងថា ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា និងលោក ង្វៀង តាន់យុង នាយករដ្ឋមន្ត្រី នៃប្រទេស វៀតណាម សម្ពោធបង្គោលព្រំដែនលេខ៣០ នៅច្រកអូរយ៉ាដាវ-ឡេថាញ់ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ នឹងធ្វើឲ្យអ្នកវិនិយោគ កាន់តែមានទំនុកចិត្តខ្លាំងឡើង ក្នុងការធ្វើអាជីវកម្មនៅតំបនេះ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ នាតំបន់សេដ្ឋកិច្ចពិសេស ទ្រី ភាព អូរយ៉ាដាវ លោកអភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា  ការបោះបង្គោលព្រំដែន លេខ៣០នេះ គឺបានបញ្ជាក់នូវទីតាំងប្រវត្តិសាស្ត្រដល់ប្រជាពលរដ្ឋខ្មែរ ពិសេស ដល់យុវជន ជំនាន់ក្រោយឲ្យបន្តវេន ឲ្យទទួលស្គាល់នូវបង្គោលព្រំដែន ខ្សែបន្ទាត់ព្រំដែនជាក់លាក់សន្តិភាព រវាងកម្ពុជា-វៀតណាម។

លោកថា “នៅពេលសម្ពោធព្រំដែនលេខ៣០រួច ខ្ញុំក៏សង្ឃឹមថា នឹងមានការយកចិត្តទុកដាក់ និងទទួលស្គាល់ ពីសំណាក់អ្នកវិនិយោគទុន ដើម្បីមានភាពលំនឹង ក្នុងការវិនិយោគ នៅក្នុងតំបន់ ខ្សែបន្ទាត់ ព្រំដែននេះ ក្នុងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីជួយលើកតម្កើងជីវភាព ប្រជាពលរដ្ឋនៅក្នុងតំបន់ ជាពិសេសគឺកសាងនូវរោងចក្រមួយចំនួន ដែលពាក់ព័ន្ធនឹងការ កែច្នៃនូវផលិតផលរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់”។

លោក ថង សាវុន បានបញ្ជាក់ថា ច្រកអូរយ៉ាដាវនេះ គឺជាច្រកដែលប្រជាពលរដ្ឋកម្ពុជា នាំយកផល ដំណាំរបស់ពួកគាត់ទៅលក់នៅប្រទេសវៀតណាម ឬលក់ឲ្យឈ្មួញវៀតណាម ដែលចូលមកទិញ ក្នុងប្រទេសកម្ពុជា ប៉ុន្តែចំពោះវិស័យទេសចរណ៍វិញ ច្រកនេះគឺនៅមានកម្រិតនៅឡើយ។

សូមបញ្ជាក់ថា នៅតំបន់អូរយ៉ាដាវជាប់ព្រំដែនវៀតណាម មានសណ្ឋាគារប្រណិតកម្ពស់ ៥ជាន់ និងកាស៊ីណូ ព្រមទាំងតំបន់សេដ្ឋកិច្ចពិសេសរបស់ឧកញ៉ា ទ្រី ភាព ផងដែរ ដែលបានរំលេចឡើង នៅសម្រស់ សម្រាប់បង្ហាញឲ្យភ្ញៀវឃើញថា ព្រំដែនរតនគិរី គឺជាព្រំដែនសេដ្ឋកិច្ច ក្រៅពីការ ដឹកជញ្ជូន និងផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរ៕

លោក ម៉ុម សារឿន នឹឹងត្រូវតែងតាំងជា អភិបាលខេត្តស្ទឹងត្រែង ជំនួស លោក កុល សំអុល

$
0
0

ភ្នំពេញ៖ ប្រភពព័ត៌មាន បានថ្លែងអះអាងថា លោក ម៉ុម សារឿន អភិបាលរងខេត្តស្ទឹងត្រែង នឹងត្រូវតែងតាំងជា អភិបាលខេត្តស្ទឹងត្រែង ជំនួសលោក កុល សំអុល ដែលត្រូវផ្លាស់ទៅធ្វើការ នៅក្រសួងមហាផ្ទៃវិញ។

ប្រភពដដែលបានបញ្ជាក់ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ ២០១៥ថា ពិធីផ្ទេរតំណែងនោះ នឹងត្រូវធ្វើនៅខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ប្រភពបានបញ្ជាក់ទៀតថា ព្រះរាជក្រឹត្យ នឹងត្រូវផ្សព្វផ្សាយនៅថ្ងៃចន្ទ សប្តាហ៍ក្រោយពោលមួយថ្ងៃមុន ពិធីប្រកាសតែងតែងមុខដំណែង៕

ភ្នែកឆ្វេង តេជោ សែន ត្រូវពិការដោយសង្គ្រាម ក្នុងឃុំទន្លេបិទ កាលពី៤០ឆ្នាំ​មុន

$
0
0

ភ្នំពេញ៖ម៉ោង៦៖១៥នាទី នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ ក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងនាមជាយុទ្ធជន ដ៏អង់អាចក្លាហាម្នាក់ លោកបានរងរបួសយ៉ាងធ្ងន់ធ្ងរ រួមនិងបាត់បង់ភ្នែកឆ្វេងម្ខាង រហូតមកទល់សព្វថ្ងៃ ខណៈកំពុងប្រឈមមុខតតំាង ជាមួយរបបអាវខ្មៅប៉ុលពត ក្នុងសមរភូមិជាមួយក្រុមយុទ្ធជនដ៏អង់អាចក្លាហានរបស់កម្ពុជា ក្នុងកាតាព្វកិច្ចរំដោះជាតិ រំដោះប្រជាជនចេញពីស្ថាននរកអវចី។ 

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា "ទីនេះហើយ ជាកន្លែងដែលខ្ញុំត្រូវរបួសធ្ងន់ ហើយត្រូវពិការភ្នែកឆ្វេង រហូតសព្វថ្ងៃ ខ្ញុំពិតជាឈឺខ្លាំងណាស់ នៅពេលដែលគ្រូពេទ្យ បានយកកាំបិត និងកន្ត្រៃមកវះកាត់ យកគ្រាប់ភ្នែកខ្ញុំចេញ ពីពេលនោះមក ភាសាដែលនិយាយថាស្រឡាញ់ និងការពារ ដូចប្រស្រីភ្នែក មិនមែនជាពាក្យ ដែលខ្ញុំត្រូវនិយាយទៀតទេ ព្រោះប្រស្រីភ្នែកខ្ញុំម្ខាង បានបាត់បង់ទៅហើយ"។

សម្តេច បានបញ្ជាក់បន្ថែមថា "ខ្ញុំត្រូវរបួសម៉ោង ០៦៖១៥នាទីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ នៅ ក្បែរគល់ស្ពាន គីស្យូណាត្រើយ ខាងកើតនៃឃុំទន្លេរបិទស្រុក ត្បូងឃ្មុំ ខេត្តកំពង់ចាម បច្ចុប្បន្នជា ខេត្តត្បូងឃ្មុំ នេះហើយជាសង្គ្រាមដែល អ្នកនយោបាយជំនាន់ មុនបង្កើតឡើង ដែលធ្វើឲ្យយុវជនរាប់ម៉ឺននាក់ ស្លាប់ ឬរបួស ពិការក្នុងនោះមានរូប ខ្ញុំម្នាក់ដែរ"។

ជាមួយគ្នានោះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើការអំពាវនាវផងដែរ សូមឲ្យប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងរស់នៅដោយសុខក្សាន្ត នៅលើទឹកដីកម្ពុជា នាពេលបច្ចុប្បន្ននេះ ត្រូវរួមគ្នាការពារ នូវសន្តិភាព ដែលសម្តេចផ្ទាល់ និងអ្នកដឹកនាំជំនាន់មុនមួយចំនួនខិតខំរកមកដោយលំបាកនេះ៕


លោកព្រាប សុវត្ថិ និងសិល្បករជាច្រើន ចូលរួមសម្តែងតន្រ្តី បរិច្ចាគឈាម នៅសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ PPIU ថ្ងៃទី២៨-២៩ ធ្នូ

$
0
0

ភ្នំពេញ៖សាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ និងមជ្ឈមណ្ឌលជាតិ ផ្តល់ឈាមក្រោម កិច្ចសហការ របស់ ចលនាយុវជនកម្ពុជា ក្រុម១៥៧ នឹងរៀបចំទិវាបរិច្ចាគឈាម ក្រោមប្រធានបទ “អ្នកបរិច្ចាគឈាម គឺជាវីរជន” នៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០១៥ ចាប់ពីម៉ោង ៧: ៣០ នាទីព្រឹក រហូតដល់ម៉ោង១៩៖៣០ នាទីល្ងាច។

ការប្រគុំតន្ត្រីនេះ មានការចូលរួមសម្តែង ដោយលោក ព្រាប សុវត្ថិ លោក អ៉ឹង ប៊ុនលាភ លោក ប៊ុន សាក និងសិល្បករល្បីៗ ជាច្រើនទៀតក្នុងនោះ ក៏មានក្រុមសិល្បករ នៃPPIU ហើយមានការតាំង ពិព័រណ៌ស្តង់សម្ភារៈផ្សេងៗ ពីបណ្តាក្រុមហ៊ុនជាច្រើន ដើម្បីញ៉ាំងពិធីនេះឲ្យមានភាពអធិកអធមផងដែរ។

លើសពីនេះទៀតក៏មានការចាប់រង្វាន់ សម្រាប់អ្នកបរិច្ចាគឈាម ដោយរង្វាន់ទាំងនេះ បានមកពីការជួយឧបត្ថម្ភ របស់សប្បុរសជន និងក្រុមហ៊ុននានា ដែលមានដូចជា ទូរស័ព្ទ iPhone, Computer Laptop, ទូរទស្សន៍ និងរង្វាន់ជាច្រើនទៀត ប្រមាណជាង៣០០ រង្វាន់។

ពិធីនេះនឹងមានសាស្ត្រាចារ្យ និស្សិតនិងសាធារណជន ចូលរួមបរិច្ចាគឈាម ប្រហែល១០០០នាក់ ក្នុងសកម្មភាព មនុស្សធម៌នេះ ដើម្បីជួយសង្គ្រោះ ជីវិតជនរងគ្រោះ៕

នាយករដ្ឋមន្ត្រី កម្ពុជា បានអញ្ជើញ ដល់ ខេត្តរតនគិរី ដើម្បីសម្ពោធ បង្គោលព្រំដែន នៅច្រកអូយ៉ាដាវ

$
0
0

រតនគិរី៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដល់ខេត្តរតនគិរី ដើម្បី ធ្វើជាអធិបតីភាព ចូលសម្ពោធបង្គោលព្រំដែនច្រកអូយ៉ាដាវលេខ៣០ ជាមួយនិងប្រមុខរដ្ឋាភិបាល នៃប្រទេសវៀតណាម លោក ង្វៀន តាន់យុង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥នេះ។  

តាមការគ្រោងទុក នៅពេលព្រឹកសម្តេច នឹងចុះទៅសម្ពោធ នៅបង្គោលនៅច្រកអូយ៉ាដាវ ខេត្តរតនគិរី ចំណែកពេលល្ងាច សម្តេចនឹងអញ្ជើញទៅ សម្ពោធនៅច្រកភ្នំដិន ខេត្តាកែវ។

លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការជាតិកិច្ចការព្រំដែន បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ថា ការបង្គោលព្រំដែននេះ មិនត្រឹមតែបង្កើនមិត្តភាពរវាង ប្រទេសក្បែរខាងនោះទេ ប៉ុន្តែថែមទាំងបង្កើតផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មផងដែរ។

លោកស្រីបន្តថា កន្លងមកកម្ពុជាបានបង្គោលព្រំដែនលើកទី១ នៅបង្គោលលេខ១៧១នៅបាវិត ខេត្តស្វាយរៀង និងលើកទី២ នៅខេត្តកំពត បង្គោលលេខ៣១៤ ។ នេះជាលើកទី៣ ហើយសម្រាប់ការបោះបង្គោលព្រំដែន។

សូមបញ្ជាក់ថា គណៈកម្មការព្រំដែនកម្ពុជា និងវៀតណាមបានស្ថាបនា បង្គោលព្រំដែលលេខ៣០ ដែលស្ថិតនៅ ច្រកព្រំដែន អន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរីខាងកម្ពុជា ទល់នឹងច្រកព្រំដែនអន្តរជាតិ ខាងវៀតណាម ច្រកឡេថាញ់ ស្រុកដុងកឺ ខេត្តយ៉ាឡាយ ដែលការស្ថាបនានេះបានចាប់ផ្ដើម ជាផ្លូវការកាលពីថ្ងៃទី២០ ខែ វិច្ឆិកា ហើយគ្រោង ហើយបញ្ចប់ការសាងសង់ រយៈពេល១ខែនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ។

ទន្ទឹមជាមួយគ្នានេះផងដែរ ភាគីទាំងពីរក៏បានស្ថាបនាផ្លូវប្រវែង ជាង២០០ម៉ែត្រ សម្រាប់តភ្ជាប់រវាង ច្រកអន្តរជាតិ ទាំងពីរផងដែរ។ ការស្ថាបនា និងពង្រីកផ្លូវនេះឲ្យចេញពីផ្លូវលំ ទៅជាផ្លូវដែលមានទទឹងប្រវែង ១៨ម៉ែត្រ ដើម្បីងាយស្រួលការធ្វើដំណើរ និងដឹកជញ្ជួនទំនិញឆ្លងកាត់។

ច្រកអន្តរជាតិអូរយ៉ាដាវ ដែលមានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រពីក្រុងបានលុង ខេត្តរតនគិរី ដែលមានផ្លូវងាយ ស្រួលធ្វើដំណើរនោះ ត្រូវបានមន្រ្តីច្រកទ្វារព្រំដែន អះអាងថា មិនសូវជាមានទំនិញឆលងកាត់ ច្រើននោះទេ ក្រៅតែពីដំណាំកសិផលដូចជា ដំឡូងមី ស្វាយចន្ទីរ កៅស៊ូ ម្រេច ដែលនាំពីកម្ពុជាទៅ វៀតណាម។

ដោយឡែកពីវៀតណាម មកវិញមានដូចជា ឥវ៉ាន់ចាប់ហ៊ួយ គ្រឿងទេស និងបន្លែ បង្កាផ្សេងៗ។ ច្រកនេះក៏មាន ផងដែរការដឹកជញ្ជូន អ្នកជំងឺ របស់ខ្មែរ ដែលមានអាការៈធ្ងន់ធ្ងរ ឬជួបគ្រោះថ្នាក់ចរាចរណ៍ជាដើម ទៅព្យាបាល នៅវៀតណាម។ សម្រាប់ភ្ញៀវទេសចរត្រូវបានមន្រ្តីអះអាងថា មានដែរតែមិនច្រើន។

សូមបញ្ជាក់ថា នៅតំបន់ច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ ក្រៅពីមានផ្លូវចាក់កៅស៊ូងាយស្រួល ធ្វើដំណើរហើយនោះ នៅតំបន់នេះក៏មានតំបន់សេដ្ឋកិច្ចរួម មានសណ្ឋាគារ និងការស៊ីណូប្រណីតទំនើប លំដាប់ផ្កាយ៥  ស្ថានីយ ប្រេងឥន្ធនៈ ផែស្ងួតផងដែរ។ សណ្ឋាគារ និងការស៊ីណូដ៏ប្រណីតភាព ស្ថានីយប្រេងឥន្ធនៈ និងផែស្ងួត គឺជា របស់លោក ឧកញ៉ា ទ្រី ភាព ដែលបានធ្វើការអភិវឌ្ឍ ជាមួយទុនវិនិយោគរាប់លានដុល្លារ ដើម្បីឲ្យតំបន់ព្រំដែន កម្ពុជានេះ ក្លាយជាអ៊ួរអរ មិនស្ងាត់ជ្រងំ ដូចគ្រាដើមឡើយ៕

ប្រមុខរដ្ឋាភិបាល កម្ពុជា-វៀតណាម អញ្ជើញដល់បង្គោល ព្រំដែនលេខ៣០ ដើម្បីត្រៀម នឹងសម្ពោធ

$
0
0

រតនគិរី៖ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្តេចតេជោ ហ៊ុន សែន និង លោក ង្វៀន តាន់យុង ប្រមុខរដ្ឋាភិបាល នៃប្រទេសវៀតណាម បានអញ្ជើញដល់ទីតាំង បង្គោលព្រំដែនលេខ៣០ ដើម្បី ធ្វើជាអធិបតីភាព ក្នុងការសម្ពោធ បង្គោល ព្រំដែនកម្ពុជា-វៀតណាម លេខ៣០នៅព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥នេះ។  

តាមការគ្រោងទុក នៅពេលព្រឹកសម្តេច នឹងចុះទៅសម្ពោធ នៅបង្គោលនៅច្រកអូយ៉ាដាវ ខេត្តរតនគិរី ចំណែក ពេលល្ងាច សម្តេចនឹងអញ្ជើញទៅ សម្ពោធនៅច្រកភ្នំដិន ខេត្តាកែវ។

សូមបញ្ជាក់ថា គណៈកម្មការព្រំដែនកម្ពុជា និងវៀតណាមបានស្ថាបនា បង្គោលព្រំដែលលេខ៣០ ដែលស្ថិតនៅ ច្រកព្រំដែន អន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរីខាងកម្ពុជា ទល់នឹងច្រកព្រំដែនអន្តរជាតិ ខាងវៀតណាម ច្រកឡេថាញ់ ស្រុកដុងកឺ ខេត្តយ៉ាឡាយ ដែលការស្ថាបនានេះ បានចាប់ផ្ដើម ជាផ្លូវការកាលពីថ្ងៃទី២០ ខែ វិច្ឆិកា ហើយគ្រោង ហើយបញ្ចប់ការសាងសង់ រយៈពេល១ខែនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ។

បង្ហោះ​ខ្លែងឯក​ អបអរបុណ្យ​គ្រីស្មាស​ នៅស្រុក​ត្រាំកក់

$
0
0

តាកែវ៖ នៅព្រឹកថ្ងៃទី ២៦ ធ្នូ ឆ្នាំ ២០១៥ មានកម្មវិធីបង្ហោះខ្លែងឯកប្រមាណ ១៣០ខ្លែងឯក ត្រូវបានបង្ហោះដើម្បីអបអរសាទេពិធី បុណ្យគ្រីស្មាសស់ របស់សហគមន កាតូលីក សន្តីម៉ារី ញញឹម នៅឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។

 

សង្គមស៊ីវិល និង​សហជីព រិះគន់​ចំពោះ​ការបញ្ជូនខ្លួន​ ទណ្ឌិត ឈូក បណ្ឌិត មកព្យាបាល​នៅមន្ទីរពេទ្យ​

$
0
0

ភ្នំពេញ៖ ទណ្ឌិត ឈូក បណ្ឌិត ត្រូវបានមន្រ្តីពន្ឋនាគារព្រៃសរ បញ្ជូនមកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តាមការស្នើសុំពីមេធាវី បន្ទាប់ពីរកឃើញថា លោកមាន ជំងឺលើសឈាម និងទឹកនោមផ្អែម។

មន្រ្តីផ្នែកសិទ្ឋិមនុស្សនៅអង្គការលីកាដូ លោកអ៊ំ សំអាត ប្រាប់ដើមអម្ពិលថា លោកបានដឹកពីការបញ្ជូនលោកឈូកបណ្ឌិត ចេញពីពន្ឋនាគារខេត្តស្វាយរៀង មកកាន់ពន្ឋនាគារព្រៃសរជាង១ខែហើយ។ ពេលនេះទណ្ឌិតឈូក បណ្ឌិត កំពុងមានជំងឺប្រចាំកាយ មន្រ្តីពន្ឋនាគារក៏បញ្ជូន ពីព្រៃសរមកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ តាមផ្លូវច្បាប់ការអនុវត្តន៍លើលោកឈូក បណ្ឌិតនេះ ត្រូវតាមផ្លូវច្បាប់ហើយ តែការអនុវត្តន៍មិនស្មើរភាពគ្នា បើធៀបជាមួយអ្នកទោសដទៃ។

លោកអ៊ំ សំអាតបបន្ថែម “ យើងឃើញថា អ្នកទោសច្រើនបានត្រូវបានបញ្ជូនទៅមណ្ឌលផ្សេងៗ នៅតាមបណ្តាលខេត្ត តែលោកឈូក គេអោយមកនៅព្រៃសរភ្នំពេញ ដើម្បីជិតគ្រួសារ និងការព្យាបាល ហីមួយទៀតនៅពេលមានជំងឺស្រួលបញ្ជូនមកព្យាបាល ចឹងជាគោលការណ៍មនុស្សធម៌និងផ្លូវច្បាប់ គេធ្វើបានគ្រាន់តែការអនុវត្តន៍ វាអត់ស្មើរភាពគ្នា”។  

លោកជា មុន្នី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា រិះគន់ថាការបញ្ជូនខ្លួនលោកឈូក បណ្ឌិតមកព្យាបាលនៅមន្ទីររដ្ឋនេះ មានភាពលំអៀងខ្លាំង បើធៀបជាមួយពលរដ្ឋតវ៉ាវិញ មិនមានសេរីភាពដូចនេះទេ ដោយឆ្មាំគុកអះអាងថា នៅក្នុងគុកក៏មានពេទ្យព្យាបាល។ បើលោកឈូក បណ្ឌិតមានសិទ្ឋមកព្យាបាល នៅពេទ្យរដ្ឋនោះអ្នកទោសផ្សេងទៀត ក៏មានសិទ្ឋដែរ។

លោកជា មុន្នី “ យើងដឹងហើយថា លោកឈូកបណ្ឌិតអើបើសីនជាមិនមានបញ្ជាតឹងរឹងពីសម្តេចតេជោហ៊ុនសែនឬសម្តេចសខេងទេ  ក៏គ្មានអ្នកណាហ៊ានចាប់គាត់ដែរ អាចឹងសកម្មភាពមកព្យាបាលនេះ របស់លោកឈូកបណ្ឌិតស្តែងអោយឃើញថា មានភាពលំអៀងនៅក្នុងប្រទេសកម្ពុជានឹងវាមានភាពលំអៀងខ្លាំងណាស់”។

បន្ទាប់ពីបាញ់ ប្រហារលើកម្មការិនី៣នាក់ ជនជាប់ចោទឈូកបណ្ឌិត ត្រូវបានរាជរដ្ឋាភិបាល ដកចេញពីមុខតំណែងជាអភិបាលក្រុងបាវិត នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១២។ ក្នុងខែមិថុនាឆ្នាំ២០១៣ តុលាការបានសម្រេចផ្ដន្ទាទោសកំបាំងមុខលោកឈូក បណ្ឌិត ដាក់ពន្ធនាគាររយៈពេលចំនួន១៨ខែ ក្នុងសំណុំរឿងបាញ់ប្រហារ ទៅលើកម្មការិនីកាត់ដេរ៣នាក់ ឱ្យរងរបួសនៅគ្រាកម្មករធ្វើបាតុកម្មតវ៉ានៅក្រុងបាវិត នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។

កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ តុលាការកំពូល សម្រេចផ្ដន្ទាទោស ជនជាប់ចោទឈ្មោះ ឈូក បណ្ឌិត ដាក់ ពន្ធនាគារកំណត់ ១៨ខែ និងបង្គាប់ឱ្យ បង់ប្រាក់ ចំនួន៣៨លានរៀលឱ្យទៅជន រងគ្រោះជាកម្មការិនី ចំនួន៣នាក់នោះ។ ក្រោយមកទៀតលោកឈូក បណ្ឌិតរងការចោទប្រកាន់ថា មានអ្នកធំនៅពីក្រោយខ្នង ទើបរត់គេចពីសំណាញ់ច្បាប់។ ជាច្នៃដន្យក្រោយពីផ្ទុះរឿងជំលោះកញ្ញាសាសា ជាមួយឧញ៉ាមួយរូប កាលពីពាក់កណ្តាលឆ្នាំ២០១៥នេះ ក៏មានការតវ៉ាពីមជ្ឈដ្ឋានជាច្រើន ដើម្បីអោយតាមចាប់ខ្លួនលោកឈូកបណ្ឌិត យកមកដាក់ទោសដូចឧញ៉ាមួយរូបវៃកញ្ញាសាសា។ ក្រោយមកសម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែន បានបញ្ជាអោយស្ថានប័ន ជំនាញ តាមចាប់ខ្លួនទណ្ឌិតឈូក បណ្ឌិត យកមកផ្តន្ទាទោស។ បន្ទាប់ពីមានចំណាររបស់សម្តេចបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ សមត្ថកិច្ចបានចាប់ខ្លួនលោកឈូក បណ្ឌិតយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ភ្លាមៗ៕

រយៈពេល ១៥ថ្ងៃ គ ជ ប នឹង​ពិនិត្យ​បេក្ខជន​ ក្នុង​តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការង

$
0
0

ភ្នំពេញ៖ ការទទួលពាក្យ ក្នុងការជ្រើសរើស អគ្គលេខាធិការ និងអគ្គលេខាធិការរង របស់ គ.ជ.ប បានបញ្ចប់ហើយ ដោយទទួលបាន១២៤រូប។ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប  បានបិទឈប់ទទួលពាក្យសុំចូលបំរើការជាអគ្គលេខាធិការ និងអគ្គលេខាធិការរង របស់ គ.ជ.បហើយ កាលពីម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥នេះ ដោយមានអ្នកដាក់ពាក្យចំនួន២០៤រូប។

លោកបណ្ឌិត ហង្ស ពុទ្ធា មន្ត្រីនាំពាក្យរបស់ គ.ជ.ប បានថ្លែងប្រាប់មជ្ឈមណ្ឌលពត៌មានដើមអំពិលតាមរយះទូរស័ព្ទថា  គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាន បញ្ចប់ការទទួលពាក្យសុំឈរឈ្មោះធ្វើជាអគ្គលេខាធិការ និងអគ្គលេខាធិការរងនៃ គ.ជ.ប ហើយនៅម៉ោង ៥៖៣០នាទីថ្ងៃទី២៦ ឆ្នូ នេះ ដោយទទួលបានពាក្យ ចំនួន១២៤រូប ក្នុងចំណោមពាក្យដែលបានចែកចំនួន២០៤ ។ ក្នុងនោះអ្នកសុំឈរឈ្មោះក្នុងតំណែងជាអគ្គលេខាធិការមាន ២៤រូប នឹងអ្នកសុំឈរឈ្មោះក្នុងតំណែងជាអគ្គលេខាធិការរងមានចំនួន១០០រូប ។

មន្ត្រីនាំពាក្យគ.ជ.ប រូបនេះបានបញ្ជាក់បន្ថែមថា«ក្រោយពីបិទបញ្ចប់ការទទួលពាក្យ គ.ជ.ប នឹងកំណត់ពេលវេលាដើម្បីជួបប្រជុំគ្នា វិនិច្ឆ័យ ជ្រើសរើស ហើយលទ្ធផលនឹងចេញ នៅចន្លោះពីថ្ងៃទី១ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ខាងមុខនេះ»។

លោកបានបន្ថែមទៀតថា បេក្ខជនដាក់ពាក្យមានចំរុះ មកពីខាង សង្គមស៊ីវិល បញ្ញវ័ន ហើយនឹងមានខាងគណបក្ស នយោបាយក៏មានដាក់មកដែរ ហើយក្នុងចំនោម បេក្ខជនទាំងនោះ ក៏មាន លោក ទេព នីថា អគ្គលេខាធិការគ.ជ.បចាស់ និងលោកសុ កុលៈទិប៉ោ អគ្គលេខាធិការរង ក៏មានដាក់ពាក្យសុំឈរឈ្មោះដែរ។
សូមរំលឹកថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ បានប្រកាសជ្រើសរើស អគ្គលេខាធិការចំនួន ០១រូប នឹងអគ្គលេខាធិការរង ចំនួន០៤រូប ដើម្បីបម្រើការងារ នៅគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត។ ដោយចាប់ទទួលពាក្យចាប់ពី ថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥៕

សមាសភាព គ.ជ.ប ៩រូប នឹង​ពិនិត្យ​លើពាក្យ​សុំឈរ​ឈ្មោះ​ ជា​អគ្គលេខាធិការ និង​អគ្គលេខាធិការរង


លំនៅដ្ឋានជាង ១០០ខ្នង នៅអូស្ត្រាលី ត្រូវឆេះបំផ្លាញ ក្នុងថ្ងៃបុណ្យ គ្រីស្តម៉ាស

$
0
0

(Melbourne)៖ លំនៅដ្ឋានជាង ១០០ខ្នង ក្នុងតំបន់ទេសចរណ៍ នាំមុខគេនៅអូស្រ្តាលី ត្រូវភ្លើងឆេះបំផ្លាញ ក្នុងថ្ងៃគ្រីស្តម៉ាស ហើយ បច្ចុប្បន្នស្ថានភាព នៅតែបន្តស្ថិតក្នុង ភាពគ្រោះថ្នាក់នៅឡើយ នៅថ្ងៃសៅរ៍នេះ ដោយមន្ត្រីអូស្រ្តាលី បានធ្វើការសន្និដ្ឋានថា ហេតុការណ៍បែបនេះ អាចនឹងបន្តកើតមានជាថ្មី នារដូវក្តៅនេះ នេះបើយោង តាម សេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Channe l News Asia ចេញផ្សាយ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥នេះ។

ខណៈដែលភ្នាក់ងារ ពន្លត់អគ្គីភ័យ ៥០០នាក់ និងយន្តហោះចំនួន ១៣គ្រឿង ចុះជួយពន្លត់ភ្លើង ដែលឆាបឆេះ នៅដងផ្លូវនៃរដ្ឋ Victoria ក្រុមការងារ ក៏បានធ្វើការវាយ តម្លៃ ទៅលើផលខូចខាត ដែលបណ្តាលមក ពីគ្រោះ អគ្គីភ័យនេះ ដែលកើតឡើង នៅក្នុងថ្ងៃបុណ្យ គ្រីស្តម៉ាស នេះផងដែរ។

អ្នកនាំពាក្យ របស់ភ្នាក់ងារ សង្គ្រោះបន្ទាន់ បានឲ្យដឹងថា ភ្លើងបានឆាបឆេះ លំនៅដ្ឋានចំនួន ១១៦ខ្នង ក្នុងសហ គមន៍ចំនួន ពីរគឺ សហគមន៍ Wye River ដែលមានលំនៅ ដ្ឋាន ៩៨ខ្នង និងសហគមន៍ Seperation Creek មានចំនួន ១៨ខ្នង ដែលត្រូវភ្លើងឆេះ។

ភ្នាក់ងារ សង្គ្រោះបន្ទាន់ បានព្រមានថា ស្ថានភាពរាំងស្ងួត អាចបង្កជាគ្រោះអគ្គីភ័យ ដល់តំបន់ Great Ocean Road និង តំបន់ ផ្សេងទៀតក្នុងរដ្ឋ Victory ។ សូមជម្រាប ថា Great Ocean Road ជាតំបន់ ទេសចរណ៍ ដ៏ធំជាងគេនៅ អូស្រ្តាលី ដែលមានទេសភាព និងឆ្នេរខ្សាច់យ៉ាងស្រស់ស្អាត៕

របួសធ្ងន់ ពីរនាក់ ខណៈជិះម៉ូតូបុក រថយន្ត នៅផ្លូវ២៧១

$
0
0

ភ្នំពេញ៖បុរសពីរនាក់ បានរងរបួសធ្ងន់ ខណៈជិះម៉ូតូបុក និងគូជរថយន្ត តាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ ទំនប់ទឹក ខណ្ឌចំការមន នៅម៉ោង ១០៖១០នាទី យប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥នេះ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយពីជិះម៉ូតូបុកគូជ រថយន្តបុរសទាំងពីរនាក់ បានរបួសធ្ងន់ ម្នាក់ សន្លប់ស្តូកស្តឹង ប៉ុន្តែមួយសន្ទុះក្រោយមក ក៏ដឹងខ្លួនវិញ ដោយឡែក ភាគីខាងរថយន្ត ដែលជួបគ្រោះថ្នាក់ និងម៉ូតូនោះ មិនបានឈប់នោះទេ គឺបើកទៅមុខបាត់ស្រមោលតែម្តង។

សេចក្តីរាយការណ៍ បានបញ្ជាក់ទៀតថា ស្ថានភាពអ្នកជំងឺ រងរបួសត្រូវដៃ ក្បាល និងជើង ធ្ងន់ធ្ងរ ហើយ នៅពេលនេះ ក្រុមប្រជាពលរដ្ឋ អាជ្ញាធរ បានមក ជួយអន្តរាគមន៍ ដើម្បីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

ក្រុមអាណាចក្របៃតង គ្រងតំណែង ជើង ឯកពាន Soccer League 2015

$
0
0

ភ្នំពេញ៖ ក្រុមបាល់ទាត់អាណាចក្របៃតង បានយកឈ្នះក្រុមបាល់ទាត់ យុវជនវ៉ិចតូរីអែហ្វស៊ី ក្នុងលទ្ធផល ១-០ នៅវគ្គផ្ដាច់ព្រ័ត្រ ដណ្តើមគ្រងតំណែងជើងឯក Soccer League 2015 ដែលរៀបចំឡើងដោយ សហភាព សហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក) នៅ ថ្ងៃសៅរិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៥ នេះលើទីលានពហុកីឡដ្ឋានជាតិ។

សម្រាប់ក្រុមបាល់ទាត់ អាណាចក្របៃតងទីបំផុត បានបំបែកឯកត្តកម្មចាស់របស់ខ្លួន ដោយបានគ្រងតំណែងជើងឯក Soccer League ដែលមិនធ្វើឲ្យ អ្នកគាំទ្រក្រុមមាន ការខកចិត្តឡើយ។ ចំណែក ក្រុមបាល់ទាត់ យុវជន វ៉ិចតូ រីអែហ្វស៊ី បានត្រឹមជើងឯករង តែប៉ុណ្ណោះ។

សម្រាប់ ក្រុមបាល់ទាត់អាណាចក្របៃតង លើកពានរង្វាន់ Soccer League 2015 នឹងផ្ដល់ពាន១ មេដាយមាស ២៥គ្រឿង និងទឹកប្រាក់ ១០លានរៀល ហើយក្រុមបាល់ ទាត់ យុវជនវ៉ិចតូរីអែហ្វស៊ី ជើងឯករង នឹងទទួលបានមេដាយប្រាក់ ២៥គ្រឿង និងទឹកប្រាក់ ៧លានរៀល និងក្រុមបាល់ទាត់យុវជន ក១២ ទទួលបានចំណាត់ ថ្នាក់លេខ ៣ នឹងទទួលបានមេដាយសំរឹទ្ធ ២៥គ្រឿង និងទឹកប្រាក់ ៥លានរៀល។

ក្នុងនោះដែរសម្រាប់ ក្រុមបាល់ទាត់យុវជន ខេត្តកំពង់ចាម ទទួលបាន Fair Play ទឹកប្រាក់ ១លានរៀល ហើយ កីឡាករដែល ស៊ុតបញ្ចូលទី បានច្រើនជាងគេ គឺ សេង ស័ង្ខរតនា ទទួលបានប្រាក់ ១លានរៀល, អ្នកចាំទីល្អជាងគេ គឺ នួន វាសនា ក្រុមបាល់ទាត់ យុវជនក១២  ទទួលបានប្រាក់ ១លានរៀល និងអាជ្ញាកណ្ដាល ដឹកនាំការ ប្រកួតផ្ដាច់ព្រ័ត្រទទួលបាន ១លានរៀល៕

មេដឹកនាំកំពូលនៃ ក្រុមបះបោរ នៅស៊ីរី ស្លាប់ក្នុង ប្រតិបត្តិការ វាយប្រហារ តាមដែនអាកាស

$
0
0

ដាម៉ាស៖មេដឹកនាំកំពូល នៃក្រុមបះបោរ ដ៏មានឥទ្ធិពល នៅតំបន់ភាគខាងកើត នៃរដ្ឋធានី ដាម៉ាស ប្រទេសស៊ីរី ត្រូវស្លាប់ បាត់បង់ជីវិត ក្នុងហេតុការណ៍ វាយប្រហារ តាមដែនអាកាស ពីសំណាក់បរទេស ដែលមានគោលដៅ វាយប្រហារ ទៅលើទីបញ្ជាការ របស់ ក្រុមបះបោរ ទាំងនោះ នេះបើយោងតាម ប្រភពពីក្រុមបះបោរ និង យោធា ស៊ីរី ដកស្រង់ដោយសារព័ត៌មាន Reuters ចេញ ផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥នេះ។

ប្រភពដដែលបានឲ្យដឹងថា ការស្លាប់របស់លោក Zahran Alloush ដែលមានវ័យ ៤៤ឆ្នាំ និង ជាមេដឹកនាំក្រុម Jayah al Islam រូបនេះ ជាការបាត់បង់ ដ៏ធំមួយ សម្រាប់ តំបន់ក្រោមការ គ្រប់គ្រងរបស់ក្រុមបះបោរ ដែលស្ថិត នៅតំបន់ ភាគខាងកើត រដ្ឋធានីដាម៉ាស់។

បើទោះបីជា រដ្ឋាភិបាលក្រុង ម៉ូស្គូ បានបញ្ជាក់អះអាងថា វាយប្រហារនេះ ផ្តោតសំខាន់ទៅ លើការបង្ក្រាបក្រុម ឧទ្ទាម រដ្ឋឥស្លាម ISIS ក្តី ប៉ុន្តែមេដឹកនាំ សំខាន់ៗរបស់ ក្រុមបះបោរជាច្រើនរូប ត្រូវបានសម្លាប់ ចាប់តាំងពីប្រទេស រុស្ស៊ី ចាប់ផ្តើម យុទ្ធនាការ វាយប្រហារ  តាម ដែនអាកាសក្នុងប្រទេស ស៊ីរី កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៥កន្លងទៅនេះ ដើម្បីគាំទ្រ ដល់របប របស់លោក ប្រធានាធិបតី បាស្សាអាល់អាស្សាដ៕

តេជោ សែន៖ យើងមិនបាន ទុកឱ្យ កុមារកំព្រា ណាម្នាក់ស្លាប់ ដោយអត់អាហារ មិនទុក ជនពិការ នៅក្រៅសង្គម

$
0
0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងសប្តាហ៍នេះ បានសម្តែងការខ្លោចចិត្ត រួមជាមួយភរិយា ខណ:ជួបជាមួយកុមារកំព្រា គថ្លង់ និងពិការគ្មានទីពឹង ហើយសម្តេចបានសន្យាផងថា នឹងមិនទុកឱ្យកុមារកំព្រាណាម្នាក់ ស្លាប់ដោយអត់អាហារ និងមិនទុកជនពិការនៅក្រៅសង្គម។

ក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេកប៊ុក សម្តេចតេជោ បានបញ្ជាក់ថា "ក្នុងសប្តាហ៍នេះពិតជារីករាយ លាយឡំជាមួយអារម្មណ៍ ខ្លោចចិត្ត ពេលបានជួបជាមួយក្មួយៗ ចៅៗ កុមារគថ្លង់ កុមារពិការភ្នែក កុមារកំព្រា និង ជនគ្មានទីពឹង យើងធ្លាប់បានធ្វើកិច្ចការនេះ តាំងពីក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩មក"។

សម្តេច បានបញ្ជាក់បន្ថែមទៀតថា "យើងមិនបានទុកឱ្យកុមារកំព្រាណាម្នាក់ ស្លាប់ដោយអត់អាហារ នោះទេ យើងមិនបានទុកជនពិការ ស្ថិតនៅក្រៅសង្គមនោះដែរ យើងមិនបានធ្វើកិច្ចការនេះ គ្រាន់តែដើម្បីថតរូបនោះទេ"។

ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់បន្ថែមទៀតថា "ខ្ញុំនិងភរិយាបានធ្វើកិច្ចការនេះ ជាមួយក្តីស្រឡាញ់ ក្តីអាណិត រហូតស្រក់ទឹកភ្នែកនៅពេលខ្លះ ពេលនេះកូនៗរបស់ខ្ញុំ បាននឹងកំពុងចូលប្រឡូក លើការងារនេះហើយ ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ កូនៗត្រូវជួយអ្នកទន់ខ្សោយក្រីក្រ ពិសេសជនពិការ និង កុមារកំព្រា"៕

Viewing all 8042 articles
Browse latest View live




Latest Images