Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ចិន៖ សត្វព្រៃនៅតំបន់ទីបេ កើនឡើងខ្លាំង ជាពិសេស ក្តាន់ក្រហម

$
0
0

ឡាសា៖ តំបន់ស្វយ័ត ទីបេ ភាគនិរតីប្រទេសចិន បានក្លាយជាជម្រកសត្វព្រៃ ជាច្រើនប្រភេទ និង មានការ កើនឡើងខ្លាំង គួរឲ្យកត់សម្គាល់ រហូតដល់ឆ្នាំ ២០១៥ នេះ បន្ទាប់ពីរដ្ឋាភិបាល ចិន សម្រេចបង្កើតក្រុមអភិរក្ស ក្នុងតំបន់ កាលពីឆ្នាំ ១៩៩៣។ នេះបើតាមការផ្សាយ របស់ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ ២០១៥។

នាយកដ្ឋានរុក្ខាប្រមញ្ញ ក្នុងតំបន់ បានឲ្យដឹងទៀតថា ចំនួនសត្វព្រៃនៅតំបន់ទីបេ បានកើន ច្រើនកន្លងមក ជាពិសេសប្រភេទសត្វក្តាន់ពណ៌ក្រហម ដែលក្នុងរយៈពេលជាង ២០ឆ្នាំ មកនេះ បានកើនឡើងរហូត ដល់ចំនួនជាង ៨.៣០០ក្បាលហើយ។ ឧទ្យាន ដែលទុកសម្រាប់ អភិរក្សសត្វក្តាន់នេះ មាននៅក្នុងតំបន់ ក្វាន់ឌូ ដែលមានផ្ទៃដី ១២ម៉ឺនហិកតា បានបង្កើតឡើង កាលពីឆ្នាំ ១៩៩៣ ហើយកាលណោះ មានសត្វក្តាន់សរុបតែ ១.៥០០ ក្បាលប៉ុណ្ណោះ។

គួរបញ្ជាក់ថា ច្បាប់បង្កើតឡើង និង ដាក់ឲ្យអនុវត្តន៍ជាង ២០ឆ្នាំមកនេះ បានតម្រូវឲ្យប្រជាជន ក្នុងតំបន់ បញ្ឈប់ការបរបាញ់ ប្រភេទសត្វកម្រជាច្រើន ដែលមាននៅក្នុងបញ្ជី។ បច្ចុប្បន្ន នៅ ទីបេ មានឧទ្យានអភិរក្ស ជីវៈចំរុះចំនួន ៤៧ កន្លែង ដែល ជាជម្រករបស់ រុក្ខជាតិ ២.៥៥០ ប្រភេទ ហើយកាលពីឆ្នាំ ១៩៨៨ មានតែ ២.៣៤៨ ប្រភេទប៉ុណ្ណោះ។ ដោយឡែក សត្វព្រៃ វិញមាន លំដាប់ទីមួយ ១២ ប្រភេទ និង លំដាប់ទីពីរជា ប្រភេទសត្វមធ្យម និង បក្សី សរុប ៣៤២ ប្រភេទ៕


អគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋ អស់ទាំងស្រុង ឃុំគោកឃ្មុំ ស្រុកថ្មគោល

$
0
0

បន្ទាយមានជ័យ ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ថ្មក្រោមឈើលើប្រក់ស័ង្កសី នៅចំណុចភូមិជ្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល បន្ទាយមានជ័យ ត្រូវបានអគ្គិភ័យឆេះបំផ្លាញ កាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥នេះ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ-សាំង ស៊ន ភេទប្រុស អាយុ៧៧ឆ្នាំ ។

សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះ បណ្តាលមកពីទុស្សេចរន្តភ្លើងនៅខាងលើផ្ទះ ហើយ ទ្រព្យសម្បត្តិ ដែលខូចខាតមិនមាន របាយការណ៍ច្បាស់លាស់ទេ តែឆេះអស់ម៉ូតូវ៉េវមួយគ្រឿង ៕

អាជ្ញាធរ ខណ្ឌមានជ័យ បើកយុទ្ឋនាការ ផ្សព្វផ្សាយច្បាប់ ចរាចរណ៍ ដល់អ្នកធ្វើដំណើរ តាមដងផ្លូវ

$
0
0

ភ្នំពេញ ៖ ដើម្បីចូលរួមទប់ ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ ដែលជាកង្វល់ របស់ រាជរដ្ឋាភិបាល និងអនុវត្តន៍ តាមអនុសាសន៍ របស់ សម្តេចតេជោ ហ៊ុន សែន «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ ចរាចរណ៍» នោះ នៅព្រឹកព្រលឹម ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦នេះ អនុសាខាកាកបាទក្រហម កម្ពុជាខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ រួមជាមួយកម្លាំង នគរបាលចរាចរណ៍ខណ្ឌ សហភាពសហព័ន្ឋយុវជនខណ្ឌ យុវជនកាកបាទ យុវជនកាយរិទ្ឋ បានបើក យុទ្ឋនាការផ្សព្វផ្សាយច្បាប់ ចរាចរណ៍ផ្លូវគោក  ដល់ ប្រជាពលរដ្ឋ ទាំងការធ្វើ ដំណើរតាមម៉ូតូ និងតាមរថយន្ត លើដងផ្លូវជាតិលេខ២  ។

យុទ្ធនាការ ចុះផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ ផ្លូវគោក  នៅតាមដងផ្លូវខាងលើនេះ បានធ្វើឡើង ក្រោមការណែ នាំផ្ទាល់ ពីសំណាក់ លោក ប៉ា សុជាតិវង្ស អភិបាលរាជ ធានីភ្នំពេញ ។

យុទ្ធនាការ ខាងលើនេះធ្វើឡើង ក្នុងគោលបំណងពញ្ញាក់អារម្មណ៍ និងស្មារតី របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរដែលកំពុង នាំគ្នា ល្មើសនឹងច្បាប់ចរាចរណ៍ជើងគោក ដោយមិនបានបំពាក់នូវមួកសុវត្ថិភាពពេលធ្វើដំណើរ ម៉ូតូមិនបាន បំពាក់កញ្ជក់ មើល ក្រោយត្រឹមត្រូវ លើសពីនេះ គឺបើកបរស្ថិតក្នុងហួសល្បឿនកំណត់ និង បើកបរដោយមិនគោរពទៅតាមស្លាកសញ្ញា ក៏ដូចជា ភ្លើងស្តុបចរាចរណ៍នានា តាមដងផ្លូវតូចធំ ទាំងក្នុងរាជធានី និងតាមបណ្តាខេត្ត ជាដើម  ។

ក្នុងឱកាសផ្សព្វផ្សាយខាងលើនេះ លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ បានមានប្រសាសន៍អោយដឹងថា ថ្ងៃនេះក្នុងនាម អនុ សាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ យើងខ្ញំុពិតជាមាន សេចក្តីសោមនោសរីករាយយ៉ាងក្រៃលែងបំផុត ដែល បាន ប្រារព្ធពិធីផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ជើងគោកថ្មី ជូនបងប្អូនប្រជាពលរដ្ឋបានយល់ដឹងបន្ថែមកាន់តែជ្រាលជ្រៅ ។ លោក អភិបាលរងបន្តថា ក្នុងនាមអនុសាខាកាក ក្រហមប្រចាំខណ្ឌ ក៏ដូចជាជំនួសមុខអោយអាជ្ញាធរខណ្ឌមានជ័យ កងកម្លាំងនគរបាល មន្ត្រីរាជការ លោកសំុស្នើអោយបងប្អន ប្រជាពលរដ្ឋទាំងអស់គ្នា ធ្វើយ៉ាងណា ត្រូវគោរពច្បាប់ចរាចរណ៍ អោយបានខ្ជាប់ខ្ជួន ទាំងអស់ គ្នា ក្នុងឱកាសឆ្នាំថ្មី ២០១៦ ដើម្បីកាត់បន្ថយគ្រេាះថ្នាក់ចរាចរណ៍ ដែលតែងតែ បង្កអោយមានមនុស្សរងរបួស និងស្លាប់  និង លុបបំបាត់ភាព គ្មានសណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងការបើកបរតាមដងផ្លូវសាធារណៈ ពីសំណាក់អ្នក បើកបរយានយន្តគ្រប់ប្រភេទ ។ លើសពីនេះការគោរពច្បាប់ គឺជាជ្រុងតែមួយ ដែលតម្រង់គោលដៅ អោយបុគ្គលបើកបរទាំងអស់ បើកបរដោយ ភាព ត្រឹមត្រូវ ប្រកបទៅដោយឆន្ទះខ្ពស់ ក្នុងការធ្វើដំណើរ អោយសមស្របទៅឃ្លាមួយថា « បើកបរដោយការទទួលខុសត្រូវ គឺជាការ គោរពអាយុជីវិតខ្លួនឯង ក៏ដូចជាអ្នកដទៃ » ។

លោកអភិបាលរង បញ្ជាក់ថា គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីប្រែក្លាយទីក្រុងយើង អោយមានសន្តិសុខសុវត្ថិភាពលើដងផ្លូវ និងសណ្តាប់ខ្ពស់ក្នុងការបើកបរ ដើម្បីបញ្ចៀសការកកស្ទះនានា អោយដងផ្លូវក្នុងរាជធានីភ្នំពេញ ប្រែក្លាយជាផ្លូវ ដែលមាន សោភ័ណ្ឌភាព និង ហេដ្ឋារចនាសម្ព័ន្ធប្រកបទៅដោយភាពស្រស់បំព្រង ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃមុខជានិរន្តន៍ភាព ។

លោក អភិបាលរងខណ្ឌ បានថ្លែងទៀតថា ក្រោយពីមានណែនាំ ពីសំណាក់
លោក អភិបាលរាជធានីភ្នំពេញ លើការផ្សព្វផ្សាយ និងពង្រឹង ច្បាប់ចរាចរណ៍ ផ្លូវគោក និងដើម្បី កាត់បន្ថយ អត្រាគ្រោះថ្នាក់ ចរាចរណ៍ តាមដងផ្លូវនោះ អាជ្ញាធរខណ្ឌ និងសង្កាត់ទាំង៤ រួមនឹងយុវជនកាកបាទក្រហម យុវជនកាយរិទ្ឋ
កម្លាំង នគរបាល ដង្ហែក្បួន ផ្សព្វផ្សាយ អមដោយ បដាកាកបាទក្រហម ដែលមានអត្ថន័យទូលំទូលាយ
អប់រំ ដល់ អ្នកដំណើរដែលមិន ទាន់មាន គ្រប់លក្ខណៈ សម្បត្តិគ្រប់គ្រាន់ សម្រាប់ ទោចក្រយាន្ត និង យានយន្ត របស់ពួកគេ ចាប់ពីចំណុចគល់ ស្ពានអាកាសក្បាលថ្នល់ រហូតដល់ព្រំប្រទល់ ខេត្តកណ្តាលត្រង់រង្វង់មូលព្រះនរាយណ៍ ដោយមានព្រះសង្ឃ សូត្រធម៌រំដោះគ្រោះតាមដងផ្លូវជាតិលេខ២ផងដែរ ៕

នាយឧត្តមសេនីយ៍ ម៉ឹង សំផន បើកការដ្ឋាន ស្ថាបនាផ្លូវលំជនបទ នៅស្រុកចន្ទ្រា

$
0
0

ស្វាយរៀង៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកចន្ទ្រា និងក្រុងបាវិត រួមនឹងអភិបាលខេត្តស្វាយរៀង លោក ជៀង  អំ  នៅព្រឹកថ្ងៃទី១ ខែមករា ដើមឆ្នាំ២០១៦ នេះ បានអញ្ជើញបើកការដ្ឋាន ស្ថាបនាផ្លូវលំជនបទ ប្រវែង២៧គីឡូម៉ែត្រ ស្ថិតនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។

លោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ផ្លូវដែលត្រូវស្ថាបនា  នាពេលនេះមានប្រវែង២៧គីឡូម៉ែត្រ ធ្វើអំពីកៅស៊ូ ការស្ថាបនាជាលក្ខណ:ពហុឆ្នាំ សម្រាប់ជំហានទី១ក្នុងឆ្នាំ២០១៦នេះ គឺធ្វើប្រវែង៧គីឡូម៉ែត្រ និងបន្តធ្វើនៅឆ្នាំបន្តបន្ទាប់ទៀត។

អភិបាលខេត្តស្វាយរៀង លោក ជៀង អំ បានមានប្រសាសន៍ថា នេះជាប្រវត្តិសាស្រ្ត ហើយដែលតំបន់នេះ មានផ្លូវកៅស៊ូ  និងផ្លូវល្អប្រើប្រាស់។  លោកបញ្ជាក់ថា នៅពេលមានផ្លូវល្អ វាបានផ្តល់អត្ថប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ ការផ្លាស់ប្តូរទំនិញ និងការដឹកផលិតផល កសិកម្មទៅកាន់ទីផ្សារជាដើម។

នាយឧត្តមេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកចន្ទ្រា និងក្រុងបាវិត បានមានប្រសាសន៍ដែរថា ជានិច្ចការសម្តេចតជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋភិបាលកម្ពុជា តែងតែគិតគូពីសុខទុកប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅបានស្រួល។

នាយឧត្មសេនីយ៍ ម៉ឹង សំផន បានបញ្ជាក់ទៀតថា សម្តេចធ្លាប់លើកឡើងថា មានផ្លូវគឺមានក្តីសង្ឃឹម តមរយ:ផ្លូវ១ខ្សែ ដែលជាអំណោយរបស់សម្តេចនូវពេលនេះ ពិតជាបានរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ការតភ្ជាប់ផ្លូវលំជនបទនេះ ពិតជាមានសារ: សំខាន់ណាស់ ដែលធ្វើឱ្យម្លាតជនបទ និងទីប្រជុំជនកាន់តែខិតជិតគ្នា ផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ច ក្នុងការចរាចរផ្លាស់ប្តូរទំនិញនៅតាមព្រំដែន រវាងប្រជាជន និងប្រជាជន និងសារសំខាន់មួយចំនួនទៀត។

សូមបញ្ជាក់ដែរថា ក្រោយពីបញ្ចប់កម្មវិធី នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានពាំនាំអំណោយមនុស្សធម៌ សំភារៈ និងថវិកាមួយចំនួនរបស់សម្តេចតេចជោ ហ៊ុនសែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិតផ្តល់ជូនប្រជាពលរដ្ឋក្នុងស្រុកចន្ទ្រាលផងដែរ៕

Daddy’s Home នឹងធ្វើឲ្យ អ្នករំភើបចិត្ត ជាមួយនឹង ក្តីស្រឡាញ់ ឪពុកចំពោះកូន

$
0
0

ភ្នំពេញ៖ Daddy’s Home ជារឿងបែបកំប្លែង សើចចុកពោះ ប៉ុន្តែក៏មានលាយលំ នឹងមនោសញ្ចេតនារវាង ឪពុកនឹងកូនផងដែរ។ Brad ដែលជាឪពុកចុង របស់ក្មេងប្រុសស្រី ២នាក់មានការភ័យព្រួយ នៅពេល Dusty ដែលជាឪពុកបង្កើតរបស់កូនចុង គាត់បានវិលត្រឡប់មកវិញ។ Brad បានព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីឲ្យកូនចុងរបស់គាត់ នៅតែចូលចិត្តគាត់ ចំនែក Dusty វិញក៏មិនអន់ដែលគេបានធ្វើអ្វីៗ ជាច្រើនឲ្យកូនរបស់គេចូលចិត្ត ដើម្បីទាត់ Brad ចេញពីគ្រួសារមួយនោះ។

Daddy’s Home ជារឿងដែលដឹកនាំ សំដែងដោយលោក Sean Anders ក្នុងនោះរួមមាន Will Ferrell ដើរតួជាឪពុកចុងឈ្មោះ Brad និង Mark Wahlberg ជាតួឪពុកបង្កើតឈ្មោះ Dusty។ ធានាថាសើចតាំងពីចាប់ផ្តើម រឿងរហូតដល់ចប់ បើចង់ដឹងថានរណា ជាអ្នកទទួលបានជ័យជំនះ កុំភ្លេចមកទស្សនារឿង Daddy’s Home ចាប់ពីថ្ងៃនេះតទៅនៅគ្រប់រោងភាពយន្ត។

គួររំឮកថាដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុនតាមប្រព័ន្ធបណ្តាញសង្គមដូចជា : www.facebook.com/JaiKon.Cambodia  , www.youtube.com/JaiKonCambodia  ហើយក៏អាច addចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ។

ទស្សនា Trailer នៅទីនេះ៖

ព្រឹត្តការណ៍ ថ្ងៃបុណ្យឆ្លងឆ្នាំ២០១៦ ក្នុងខេត្តកំពត

$
0
0

កំពត៖ បុណ្យឆ្លងឆ្នាំសកល ២០១៦ ដោយឡែកខេត្តកំពត សាធារណៈជន,ភ្ញៀវជាតិ និងអន្តរជាតិ ដែលមក
ចូលរួម កម្សាន្តលេង មានចំនួន ៩៦១៧នាក់ មានការ កើនឡើងជិតពាក់កណ្តាល បើប្រៀបធៀបទៅនឹងបុណ្យឆ្លង
ឆ្នាំសកល ២០១៥ នេះបើយោងតាមសំដី លោកសយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត។ រីឯគ្រោះថ្នាក់
ចរាចរ បានកើតឡើង ចំនួន២លើក បណ្តាលឲ្យរបួសធ្ងន់ ៧នាក់,ស្រី២នាក់ និងរបួសស្រាល ជាបុរស២នាក់ នេះ
បើយោងតាមសំដីរបស់មន្ត្រីទទួលបន្ទុក នៃការិយាល័យនគរបាលចរាចរផ្លូវគោកខេត្ត។

ចំណែកតម្លៃ ម្ហូបអាហារ,កន្លែងជួល និងកន្លែងស្នាក់នៅនានា គឺ មានការតំឡើង ថ្លៃទៅតាមដោយកន្លែងនីមួយៗ៕

HRC- វគ្គជំនាញ គ្រប់គ្រង ផ្នែកលក់ និងទីផ្សារ

ចំណាយពេលខ្លី ដើម្បី​ស្វែង​យល់ អំពីគ​ន្លឹះ នៃ​ការ​រៀប​ចំ បញ្ជី​គណនេយ្យ និង​ឯក​សារ​ពន្ធ​ដារ ឲ្យ​បាន​ត្រឹម​ត្រូវ

$
0
0

ភ្នំពេញ៖ ករណីលោកអ្នកមាន ការពិបាកក្នុងការរៀបចំ បញ្ជីគណនេយ្យ និងហិរញ្ញវត្ថុ។ ករណីលោកអ្នក មានការពិបាកក្នុងការរៀបចំឯកសារពន្ធដារ ឬចង់ដោះស្រាយបញ្ហា ឬចង់ដោះស្រាយបំណុលពន្ធដារនានា ឲ្យបានត្រឹមត្រូវ តាមច្បាប់។ លោកអ្នកអាចជួបប្រឹក្សាយោបល់ ជាមួយអ្នកឯកទេសវិជ្ជាជីវ:គណនេយ្យ និងពន្ធដារ មានស្នាដៃ និងបទពិសោធន៍ច្បាស់លាស់ទូលំទូលាយ លើកិច្ចការទាំងឡាយនេះ តាមរយះទូរស័ព្ទលេខ៖  017 888 987 ។

LBC ជួយលោកអ្នកបានលើសេវាកម្ម ឬលើការងារជាច្រីនដូចជា៖

I-សេវាកម្មប្រឹក្សាយោបល់ លើការងារគណនេយ្យ និងហិរញ្ញវត្ថុ:

-សេវាកម្មត្រួតពិនិត្យបញ្ជីស្នាមគណនេយ្យ និង រៀបចំគោលនយោបាយ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។

- សេវាកម្មកត់ត្រាបញ្ជី និង រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំខែ និងប្រចាំឆ្នាំ(បិទបញ្ជី) ស្របតាម គោលនយោបាយ និង នីតិវិធី ស្តង់ដារ និង លក្ខខណ្ឌតម្រូវផ្នែកច្បាប់ ។

- សេវាកម្មរៀបចំ និងកត់ត្រាសមតុល្យដើមគ្រាសម្រាប់ក្រុមហ៊ុនបើកថ្មី និង ក្រុមហ៊ុនដែល មានប្រតិបត្តិការ ជាច្រើនឆ្នាំឲ្យបានត្រឹមត្រូវឡើងវិញ ។

-ប្រឹក្សាយោបល់លើការកែលម្អ ឬធ្វើបច្ចុប្បន្នភាពលើគោលនយោបាយណនេយ្យ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។

II-សេវាកម្មប្រឹក្សាយោបល់លើការងារពន្ធដារគ្រប់ប្រភេទ

- រៀបចំឯកសារបែបទពន្ធដារ គ្រប់ប្រភេទដោយត្រឹមត្រូវ និងយកទៅបង់នៅកន្លែងពន្ធដារជូនលោកអ្នក ជាស្រេច ដែលធ្វើបែបនេះ លោកអ្នកចំណាយសេវាកម្មអស់តិច ហើយឯកសារមានលក្ខណៈត្រឹមត្រូវ ជាពិសេស ចំណេញថវិការជាងការជួលបុគ្គលិកធ្វើការជាប្រចាំយ៉ាងច្រើន។

-ដោះស្រាយបញ្ហាពន្ធដារគ្រប់ប្រភេទដូចជាៈ ការដោះស្រាយបំណុលពន្ធដារនានា ដែលបានជំពាក់រដ្ឋកន្លងមក ការដោះស្រាយបំណុលពន្ធដារ ដើម្បីជំរះបញ្ជីបិទក្រុមហ៊ុន ការរៀបចំឯកសារស្របច្បាប់សម្រាប់ដាក់ជូន សវនករពន្ធដារ ។

-រៀបចំឯកសារកត់ត្រាបញ្ជីគណនេយ្យឲ្យបានត្រឹមត្រូវសម្រាប់បង់ពន្ធដារ។

-រៀបចំរៀបចំផែនការពន្ធដារក្នុងការចាប់ផ្តើមអាជីវកម្មថី្ម ដើម្បីទទួលបានការលើក ទឹកចិត្ត និងការលើកលែងពន្ធ ។

- នឹងលើកិច្ចការនានាពាក់ព័ន្ធជាមួយពន្ធដារ។

III-សេវាកម្មប្រឹក្សាយោបល់លើការចុះបញ្ជីបើក ឬបិទក្រុមហ៊ុន អង្គការ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សណ្ឋាគារ ការិយាល័យតំណាងសាខាក្នុង និងក្រៅប្រទេស ។ល។

- សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើសប្រភេទក្រុមហ៊ុន និងការដាក់ដើមទុនចុះបញ្ជី

- សេវាប្រឹក្សាយោបល់លើការរៀបចំឯកសារ ចុះបញ្ជីពាណិជ្ជកម្ម ការស្នើសុំលេខអត្តសញ្ញាណកម្មសារពើពន្ធ វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម និងអាជ្ញាប័ណ្ណពីក្រសួង ឬស្ថាប័នអាណាព្យាបាល ។

- ការចុះបញ្ជីជាអង្គការ សមាគម ស្ថាប័នមិនស្វែងរកប្រាក់ចំណេញផ្សេងៗ

- សុំការលើកទឹកចិត្តដល់ការវិនិយោគពីសំណាក់រដ្ឋាភិបាល (QIP)

- សេវាកម្មប្រឹក្សាយោបល់លើការបំពេញបែបទបិទក្រុមហ៊ុន អង្គការ សមាគមរោងចក្រ សហគ្រាស សណ្ឋាគារ ……(ការស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្មលុបឈ្មោះសហគ្រាសបុគ្គល ឬពាណិជ្ជករដែលជាប់ពន្ធលើប្រាក់ចំណេញលុបឈ្មោះចេញពីបញ្ជីអង្គការ សមាគម...) ។ល។

IV-សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើស ឬអភិវឌ្ឍកម្មវិធីគណនេយ្យកំព្យូទ័រ

- ជ្រើសរើសកម្មវិធីគណនេយ្យកុំព្យូទ័រឲ្យសមស្របទៅនឹងបរិបទការងារ ទំហំការងារ និងធនធានហិរញ្ញវត្ថុ របស់ ក្រុមហ៊ុនអង្គការ សមាគម... លោកអ្នក សម្រាប់កត់ត្រាផ្ទៀងផ្ទាត់ និង ផលិតរបាយការណ៍ ស្របតាម គោលនយោបាយ និងនីតិវិធីគ្រប់គ្រងគណនេយ្យ និង ហិរញ្ញវត្ថុ បទដ្ឋានជាតិ អន្តរជាតិ និង លក្ខខណ្ខត្រូវ ផ្នែកច្បាប់ ។

- ជួយវិភាគ និងធ្វើគម្រោងអភិវឌ្ឍកម្មវិធីគណនេយ្យកុំព្យូទ័រថ្មី សម្រាប់ ក្រុមហ៊ុន អង្គការ សមាគម ...លោកអ្នក។

V-សេវាកម្មវគ្គបណ្តុះបណ្តាលជំនាញគណនេយ្យ និងពន្ធដារលើការអនុវត្តជាក់ស្តែង

សេវាកម្មបណ្តុះបណ្តាលជំនាញគណនេយ្យ ដល់បុគ្គលិករបស់ក្រុមហ៊ុន អង្គការ សមាគម ... តាមមុខងារ (ប្រធានផ្នែកគណនេយ្យ គណនេយ្យករ បេឡាករ អ្នកគ្រប់គ្រងសន្និធិ...) និង គ្រប់កម្រិត (កម្រិតប្រតិបត្តិ កម្រិតបច្ចេកទេស និង កម្រិតយុទ្ធសាស្រ្ត)

សូមទាក់ទងទូរស័ព្ទលេខ៖ 017 888 987៕


កម្មករ ៥៧នាក់ រងរបួសធ្ងន់ និងស្រាល ខណ: គ្រោះថ្នាក់ចរាចរ លើផ្លូវជាតិលេខ ១

$
0
0

ស្វាយរៀង៖ កម្មករកម្មការិនី ៥៧នាក់ រងរបួសធ្ងន់ស្រាល ត្រូវសមត្ថកិច្ច នគរបាលហៅ រថយន្តសាមុយ ដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ខេត្តនិងមន្ទីរបង្អែក ស្រុកប្រតិបត្តិជីភូ ដើម្បីសង្គ្រោះ  នៅម៉ោង ៥និង០៥នាទី ល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ នៅលើកំណាត់ ផ្លូវជាតិលេខ១ ស្ថិតនៅ ភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

លោក អ៊ុច សារ៉ន នាយការិយាល័យនគរបាល ចរាចរណ៍ ស្នងការដ្ឋាន នគរបាលខេត្ត បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាក តូយ៉ូតា CAMARY បាឡែនពណ៏សរ ពាក់ស្លាកលេខ ភ្នំពេញ ២AH ៥១៦១ បើកបរ ដោយឈ្មោះ ប៉ៅសុវណ្ណភេទ ប្រុស អាយុ ៣៨ឆ្នាំមុខរបរ អាជីវករលក់ដូរ ដែលមានទីលំនៅ ផ្លូវលេខ១១សង្កាត់ដង្កា ខណ្ឌ័ដង្កោ រាជធានីភ្នំពេញ បើកបរទិសដៅ ពីកើតមក លិចលុះមកដល់ ចំណុចកើតហេតុខាងលើ បានបើកបត់ ឆ្វេងឆ្លងថ្នល់ជាតិ ដោយខ្វះការប្រុងប្រយ័ត្ន ស្របពេលនោះ ក៏មានរថយន្ត ដឹកកម្មករកម្មការនីមួយ គ្រឿងម៉ាក ហ៊ីយិនដាយ ចំណុះ ៥តោនពណ័ខៀវពាក់ ស្លាកលេខ កំពង់ចាម 3A-4352 បើកបរក្នុងទិសដៅ ស្របគ្នាពីកើតមកលិចដែរ ក្នុងល្បឿនលឿន វ៉ាក់និងរថយន្តបាឡែន ក៏ចាប់ហ្វ្រាំង តែចាប់ហ្វ្រាំង មិនទាន់ក៏បួង ចង្កូតមក ស្តាំ តែគេចមិន ផុតជ្រុល ទៅបុករថយន្តបាឡែន យ៉ាងពេញ ទំហឹងតែម្តង បណ្តាលឲ្ យរថយន្តដឹកកម្មករ រេចង្កូតធ្លាក់ផ្លូវក្រឡាប់ ផ្ងាជើងចូលហាវ ថ្នល់ចាក់កម្មករកម្មការនី ចេញពីរថយន្ត រងរបួសធ្ងន់ស្រាល៥៧នាក់។

មន្ត្រីនគរបាលបាន ឱ្យដឹងដែរថា អ្នកបើកបររថយន្តបង្ កឈ្មោះ ប៉ៅ សុវណ្ណ របួសស្រាល ត្រូវសមត្ថកិច្ច ចាប់ខ្លួនបញ្ជូនទៅស្នងការដ្ឋាន នគរបាល ខេត្ត កសាងសំណុំរឿង ចាត់ការតាមនីតិវិធី រីឯអ្នកបើកបររថយន្ត ដឹកកម្មករ បានរត់គេចខ្លួនបាត់ស្រម៉ោល។

សូមបញ្ជាក់ថា ចំពោះរថយន្ត ទាំង២គ្រឿង ត្រូវបានសមត្ថកិច្ច ធ្វើការវាស់វែង និងអូសយកទៅរក្សាទុក នៅការិយាល័យ នគរបាលចរាចរណ៏ ស្នងការដ្ឋាន នគបាល ខេត្តស្វាយរៀង ដើម្បីដោះស្រាយតាមច្បាប់។

គួរំលឹកថា ក្នុងឆ្នាំ២០១៥ កន្លងមកនេះ មានករណីគ្រោះថ្នាក់ ចរាចរណ៏ដ៏រន្ធត់មួយ ដែលធ្វើឱ្យមានមនុស្សស្លាប់ ១៩នាក់ និងរបួស ២១នាក់នៅក្នុង ភូមិឃុំតែមួយផងដែរ៕

ម៉ូតូ ប្រលះ ម៉ូតូ របួសធ្ងន់ស្រាល ៦នាក់ នៅក្រុងបាវិត

$
0
0

ស្វាយរៀង៖ មនុស្សប្រុសស្រី ៦នាក់បានរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៏ លើផ្លូវជាតិលេខ១ រវាងម៉ូតូនិងម៉ូតូបញ្រ្ចាស់ទិសគ្នា នៅម៉ោង៦និង៣០នាទីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ត្រង់ចំណុចភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត។

សមត្ថកិច្ចនគបាល ខេត្តស្វាយរៀង បានឱ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ១គ្រឿង ម៉ាក HONDA WAVE RSX អត់ស្លាកលេខ បើកបរដោយឈ្មោះយិនកាហ៊ុល ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិតនិងអ្នករួមដំណើរ មានឈ្មោះសួស សាវី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ រោងចក្ររស់នៅ ភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិតនិង ឈ្មោះផាម វឹនកឹនភេទប្រុស អាយុ២៥ឆ្នាំជនជាតវៀតណាម មុខរបរកម្មកររោងចក្រ រស់នៅភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ធ្វើដំណើរពីកើតមកលិច លុះបើកមកដល់ចំណុច កើតហេតុខាងលើ ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាក HONDA C-125 ពាក់ស្លាកលេខ កំពង់ចាម 1I-៤១២២ បើកបរដោយ ឈ្មោះ ឃឹម រស្មី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង និងអ្នករួមដំណើរឈ្មោះ ឡុង រក្សា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិតនិងឈ្មោះឈៀង ឌីវល័ក្ខវត្តី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរសិស្ស រស់នៅស្រុកបារ៉ាយ ខេត្តកំពង់ធំ ដោយទិសដៅពី លិចមកកើត បញ្រ្ចាស់គ្នា ក៏បុកយ៉ាងពេញទំហឹង បណ្ដាលអោយដួល រណូករណែកពេញផ្លូវតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ច នគរបាល មកអន្តាគមន៏ និងយកភាគីទាំងសងខាង មកកាន់មន្ទីពេទ្យដើម្បីសង្គ្រោះ រីឯវត្ថុតាងរក្សាទុក នៅអធិការដ្ឋាននគរបាល ក្រុងបាវិត ដើម្បីដោះស្រាយ តាមច្បាប់។ 

មូលហេតុដោយសា តែអ្នកបើកបរម៉ូតូម៉ាកHONDA WAVE RSX មិនប្រកាន់ស្ដាំ ទើបជួបហេតុការណ៏នេះ៕

អ្នកប្រដាល់ ជើងចាស់ ភុំ សារ៉ាយ ប៉ះ លួន សុខខេង សង្វៀន SEATV នាល្ងាចថ្ងៃអាទិត្យ

$
0
0

ភ្នំពេញ៖ អ្នកប្រដាល់ ភុំ សារ៉ាយ ក្លិបកងពលតូច លេខ៣១ ប្រកួតជាមួយអ្នកប្រដាល់ លួន សុខខេង ក្លិបអាស៊ីកីឡា ក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម ខណៈអ្នកប្រដាល់ជើងថ្មី ធន់ ចាន់តាក់ ក្លិបមជ្ឈមណ្ឌលកីឡា ខ.ភ.ម ជួប អ្នកប្រដាល់ ផន ភឿត ក្លិបឃ្លាំងមឿង ខេត្តពោធិ៍សាត់ នៅលើសង្វៀនSEATV នាល្ងាចថ្ងៃអាទិត្យ ទី៣ ខែមករា ឆ្នាំ២០១៦ នេះ។

លួន សុខខេង សម្រាប់ស្នៀត ប្រដាល់មិនជាល្អប៉ុន្មានទេ តែអ្នកប្រដាល់រូបនេះ មានកម្លាំងសម្រុកខ្លាំង នឹងស៊ូចំពោះការប្រកួតណាស់។ សុខខេង វាយសម្រុក ដើម្បីបំបាក់ស្មារតីតែម្ដង ហើយកម្លាំងមាន ប៉ុន្មានគេបញ្ចេញមកសឹងតែអស់ ដើម្បីបំបាក់គូប្រកួត ប៉ុន្តែបើគេដឹងនឹងទប់ជាប់ ក្នុងរវាង២ ឬ៣ទឹកដំបូងនោះ គឺលែងអីហើយ ។

សារ៉ាយ ជាអ្នកប្រដាល់ជើងចាស់ និងជាអ្នកប្រដាល់ ដែលមានកណ្ដាប់ដៃខ្លាំង ជើងទាត់ក៏ខ្លាំងដែរ។ ទោះបីជា ភុំ សារ៉ាយ រាងចាស់បន្តិចហើយក្តី ក៏កម្លាំងដៃរបស់គេ នៅតែខ្លាំងដូចពីមុនដដែល ហើយវាយនៅតែមាន ផ្លែល្អដូចពីមុនអីចឹង។ ពិសេសស្នៀតជើងទាត់ផ្កាប់ចាន និងស្នៀតលោតទាត់ក្បាច់ សេះហោះ របស់គេក៏នៅតែល្អដដែល។ ភុំ សារ៉ាយ បានវាយឈ្នះ ចៅ ផលឌឿ អ្នកប្រដាល់ ក្លិបសំរោងកោង ខេត្តបាត់ដំបងដោយពិន្ទុ រីឯការប្រកួតចុងក្រោយ លួន សុខខេង វិញ វាយចាញ់អ្នកប្រដាល់ជប៉ុន Chhoun Tak ក្នុងទឹកទី២ ។

អ្នកប្រដាល់ជើងថ្មី ធន់ ចាន់តាក់ ក្លិបមជ្ឈមណ្ឌលកីឡា ខ.ភ.ម ជួប អ្នកប្រដាល់ ផន ភឿត ក្លិបឃ្លាំងមឿងខេត្តពោធិ៍សាត់។ ចាន់តាក់ មិនធម្មតាឡើយ ព្រោះគេវាយខ្លាំងជាងពី មុនឆ្ងាយណាស់ ដោយបានវាយ ឈ្នះអ្នកប្រដាល់ ឃីម សាវ៉េត ក្លិបមហិទ្ធរិទ្ធតាដំបងដែក ដែលជាអ្នកប្រដាល់ស្រករមុន។ចំណែក

ផន ភឿត ជាជើងខ្លាំងជើងចាស់ វាយល្អជាង ទាំងកណ្ដាប់ដៃ ជង្គង់ និងកែង ហើយភឿត វាយខ្លាំងមិនញញើតដៃគូប្រកួតឡើយ  ។ ប្រកួតចុងក្រោយ ផន ភឿត វាយចាញ់ ឡុង សំណាង ក្លិបសាលវ័ន្តកីឡាដោយពិន្ទុ ចំពោះការប្រកួតចុងក្រោយ ធន់ ចាន់តាក់ ក៏វាយចាញ់ សុខ វាសនា ក្លិបឃ្លាំងមឿងខេត្តពោធិ៍សាត់ដោយពិន្ទុដែរ។

អ្នកប្រដាល់ភួង ពិសិដ្ឋ ក្លិបតាឡីដំរីមានរិទ្ធ នឹងឡើងប្រកួតជាមួយ អ្នកប្រដាល់ ឡុង សម្ផស្ស ក្លិបសាលវ័ន្តកីឡា និងអ្នកប្រដាល់អាន ទាវ ក្លិបសុភានូមានជ័យប្រកួតជាមួយអ្នកប្រដាល់ កែវ ឌីណា

ក្លិបរ៉ាហាប់ស្វាយប៉ាក៕

ត្រាក់ទ័រ ភ្ជួរដីដាំ ដំណាំ ជាង១០ កិនមីនតោន ផ្ទុះស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

$
0
0

បាត់ដំបង៖ យ៉ាងហោចណាស់ មនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណ:ដែរត្រាក់ទ័រ របស់ពួកគេ បានភ្ជួរដី ដែលដាំដំឡូងជាង១០ឆ្នាំមកហើយនោះ កិនត្រូវមីនតោន នៅម៉ោង០៩និង១០នាទី ថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ នេះ។

អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ ឈ្មោះ សៅ វិត ភេទប្រុស អាយុ ២៨ឆ្នាំ ជាអ្នកបើក

ត្រាក់ទ័រ  ឯអ្នករងរបួសធ្ងន់ឈ្មោះ ស៊ុន សែន ភេទប្រុស អាយុ ២៧ឆ្នាំ  ដោយឡែកត្រាកទ័រខូចខាតទាំងស្រុង៕

វគ្គសិក្សា​អនុវត្ត​ជាក់ស្តែង​ លើការ​រៀបចំ​ឯកសារ​ពន្ធដារ​

កម្ពុជា បញ្ជូន​កងកម្លាំង​ រក្សា​សន្តិភាព​ ១៨៤នាក់ នៅកាន់​ប្រទេស​លីបង់​

$
0
0

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៦នេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ១៨៤ ទៅប្រទេសលីបង់  ក្រោមទង់អង្គការសហប្រជាជាតិ ដោយមាន ការចូលរួមពី ដំណើរពីសំណាក់ នាយឧត្តមសេនីយ៍ សែម សុវណ្ណី នាយកមជ្ឈមណ្ឌលជាតិ សម្រាប់ការដោះមីន និងកាកសំណល់សង្រ្គាម អមដោយសាច់ញាតិ ក្រុមគ្រួសាររបស់ កងកម្លាំងជាច្រើននាក់ផងដែរ។

លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណី បានឱ្យដឹងថា ប្រទេសកម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពកម្ពុជា ក្រោមទង់អង្គការសហប្រជាជាតិ ទៅបេសកកម្មមនុស្សធម៌ ជាប្រវត្តិសាស្រ្ត ដើម្បីបញ្ចប់សង្រ្គាមនៅបណ្តា ប្រទេសមួយចំនួនដូចជា  ប្រទេសស៊ូដង់ និងស៊ូដង់ខាងត្បូង, ឆាដ, ស៊ីរី, ប្រទេសលីបង់ ម៉ាលី ព្រលានយន្តហោះលើ កោះអាហ្វ្រិកកណ្តាលជាដើម។

សូមកត់សម្គាល់ថា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចិត្តបញ្ជូនកងកម្លាំងកម្ពុជា ដើម្បីចូលរួមក្នុងប្រតិបត្តិការ ថែរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិនៅ បណ្តាប្រទេសនៅលើ ពិភពលោកចាប់តាំងពីឆ្នាំ ២០០៦ មកម្លេះ៕

សូរិន្ទ ពិនសុវណ្ណ បដិសេធ តំណែងបក្ស ឆ្ពោះទៅជា នាយករដ្ឋមន្រ្តីថៃ

$
0
0

លោក សូរិន្ទ ពិនសុវណ្ណ អតីតអគ្គលេខាធិការអាស៊ាន បានបដិសេធទៅនឹងរបាយការណ៍ របស់សារព័ត៌មាន ដែលថាលោកមានបំណង បង្កើតជាថ្នាក់ដឹកនាំ បក្សប្រជាធិបតេយ្យ ដែលមានមហិច្ឆតា ឆ្ពោះទៅរកតំណែងជានាយករដ្ឋមន្រ្តីថៃ។

យោងតាមកាសែតបាងកកប៉ុស្តិ៍ បានឲ្យដឹងថា សារព័ត៌មានថៃបានសសេរថា លោក សូរិន្ទ បានប្រមើលមើលការប្រកួតប្រជែង ក្នុងការដឹកនាំគណបក្ស ដែលការទទួលយកតំណែងក្នុងបក្សនេះ នឹងនាំអតីតអគ្គលេខាធិការអាស៊ាន ដែលមានបទពិសោធន៍មួយរូបនេះ ឆ្ពោះរកតំណែងជានាយករដ្ឋមន្រ្តីថៃ តែលោកបានបដិសេធថា កាសែតទាំងនោះ បានរាយការណ៍ ដែលគ្មានមូលដ្ឋានច្បាស់លាស់។

លោក សូរិន្ទ បានសារភាពថា លោកពិតជាបានសន្ទនា ជាមួយអ្នកកាសែតពិតមែន នៅក្នុងហាងតែមួយនៅខេត្ត Nakhon Si Thammarat ។ យ៉ាងណាក៏ដោយលោកទទូចថា លោកមិនដែលនិយាយ ពីតំណែងបក្សប្រជាធិបតេយ្យ របស់លោក អាភីស៊ីប វីចាជីវ៉ានោះទេ។

លោក សូរិន្ទ បានប្រាប់អ្នកកាសែត ដែលបានជួបសម្ភាសន៍លោកដោយចៃដន្យថា វាមិនទៅរួចទេ ក្នុងការយកតំណែងបក្ស ចំពោះការជ្រើសរើសថ្នាក់ដឹកនាំថ្មីៗ ដែលលោកថា វាហាក់បីជាឆាប់ពេកហើយ សម្រាប់បក្សដែលកំពុងតែពង្រាងនោះ។

លោកបញ្ជាក់ប្រាប់អ្នកកាសែតថា លោកនឹងមិនឈរឈ្មោះទេ ដោយគ្មានការពិភាក្សា ពីមន្រ្តីជាន់ខ្ពស់បក្សនោះ៕

Photo by DAP-News


គន្លឹះនៃការរៀបចំ បញ្ជីពន្ធដារ ប្រចាំខែ ប្រចាំឆ្នាំ និងការដោះស្រាយ បំណុលពន្ធដារ គ្រប់ប្រភេទ

$
0
0

ដើម្បីរៀបចំ បញ្ជីពន្ធដារប្រចាំខែ ប្រចាំឆ្នាំ និងការដោះស្រាយ បំណុលពន្ធដារ គ្រប់ប្រភេទឲ្យបានត្រឹមត្រូវ រួមមាន៖

I- ពន្ធដែលត្រូវប្រកាស និងបង់ប្រចាំខែ៖ពន្ធលើប្រាក់បៀវត្ស (Tax on Salary) និងអត្ថប្រយោជន៍បន្ថែម (Fringe Benefit Tax)ពន្ធកាត់ទុក(Withholding Tax) ប្រាក់រំដោះពន្ធលើប្រាក់ចំនេញ (Prepayment on Profit Tax)អាករពិសេសលើទំនិញ និងសេវាមួយចំនួន(Specific Tax on certain merchandise and services) អាករស្នាក់នៅ (Accomodation Tax) អាករបំភ្លឺសាធារណៈ(Public Lighting Tax)អាករលើតម្លៃបន្ថែម(Value Added Tax)និងពន្ធអាករដទៃទៀត។

II- ពន្ធដែលត្រូវប្រកាស និង បង់ប្រចាំឆ្នាំ៖ពន្ធលើប្រាក់ចំនេញប្រចាំឆ្នាំ (Annual Profit Tax Return)ពន្ធប៉ាតង់ (Patent Tax)ពន្ធលើអចលនទ្រព្យ (Property Tax)។

III-បញ្ហា ឬបំណុលពន្ធដារនានាគ្រប់ប្រភេទ

រាល់បញ្ហាទាំងឡាយនេះ លោកអ្នកអាចជួបប្រឹក្សាយោបល់ជាមួយអ្នកឯកទេស វិជ្ជាជីវ:គណនេយ្យ និងពន្ធដារ ដែលមានស្នាដៃ និងបទពិសោធន៍ច្បាស់លាស់ទូលំទូលាយ លើកិច្ចការទាំងឡាយនេះ តាមរយះទូរស័ព្ទលេខៈ 017 888 987 ។

យើងខ្ញុំអាចជួយលោកអ្នក បានលើសេវាកម្ម ឬលើការងារជាច្រីនដូចជា៖

១-ការរៀបចំឯកសារបែបទពន្ធដារ គ្រប់ប្រភេទដោយត្រឹមត្រូវ និងយកទៅបង់នៅកន្លែង ពន្ធដារជូនលោកអ្នក ជាស្រេច ដែលធ្វើបែបនេះលោកអ្នកចំណាយសេវាកម្ម អស់តិចហើយឯកសារមានលក្ខណៈត្រឹមត្រូវជាពិសេសចំណេញថវិការជាងការជួលបុគ្គលិក ធ្វើការជាប្រចាំយ៉ាងច្រើន។

២-ការដោះស្រាយបញ្ហាពន្ធដារ គ្រប់ប្រភេទដូចជាៈការដោះស្រាយបំណុលពន្ធដារនានា ដែលបានជំពាក់រដ្ឋ កន្លងមកការដោះស្រាយ បំណុលពន្ធដារដើម្បីជំរះបញ្ជីបិទក្រុមហ៊ុន ការរៀបចំឯកសារស្របច្បាប់ សម្រាប់ដាក់ ជូនសវនករពន្ធដារ ។

៣-ការរៀបចំឯកសារកត់ត្រា បញ្ជីគណនេយ្យឲ្យបានត្រឹមត្រូវសម្រាប់បង់ពន្ធដារ។

៤-ការរៀបចំផែនការពន្ធដារ ក្នុងការចាប់ផ្តើមអាជីវកម្មថី្ម ដើម្បីទទួលបានការលើក ទឹកចិត្ត និងការលើកលែងពន្ធ ។

៥- លើកិច្ចការនានាពាក់ព័ន្ធជាមួយពន្ធដារ។

៦-និងសេវាកម្មនានាជាច្រើនទៀតរួមមាន៖

ក-សេវាកម្មគណនេយ្យៈ

-សេវាកម្មត្រួតពិនិត្យបញ្ជីស្នាមគណនេយ្យ និងរៀបចំគោលនយោបាយ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។

-សេវាកម្មកត់ត្រាបញ្ជី និង រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំខែ និងប្រចាំឆ្នាំ(បិទបញ្ជី) ស្របតាម គោល នយោបាយ និង នីតិវិធី ស្តង់ដារ និង លក្ខខណ្ឌតម្រូវផ្នែកច្បាប់ ។

-សេវាកម្មរៀបចំ និងកត់ត្រាសមតុល្យដើមគ្រាសម្រាប់ក្រុមហ៊ុនបើកថ្មី និង ក្រុមហ៊ុនដែល មានប្រតិបត្តិការ ជាច្រើនឆ្នាំឲ្យបានត្រឹមត្រូវឡើងវិញ ។

-ប្រឹក្សាយោបល់លើការកែលម្អ ឬធ្វើបច្ចុប្បន្នភាពលើគោលនយោបាយណនេយ្យ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។

ខ-សេវាកម្មប្រឹក្សាយោបល់លើការចុះបញ្ជីបើក ឬបិទក្រុមហ៊ុន អង្គការ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សណ្ឋាគារ ការិយាល័យតំណាងសាខាក្នុង និងក្រៅប្រទេស ។ល។

-សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើសប្រភេទក្រុមហ៊ុន និងការដាក់ដើមទុនចុះបញ្ជី

-សេវាប្រឹក្សាយោបល់លើការរៀបចំឯកសារ ចុះបញ្ជីពាណិជ្ជកម្ម ការស្នើសុំលេខអត្តសញ្ញាណកម្មសារពើពន្ធ វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម និងអាជ្ញាប័ណ្ណពីក្រសួង ឬស្ថាប័នអាណាព្យាបាល ។

-ការចុះបញ្ជីជាអង្គការ សមាគម ស្ថាប័នមិនស្វែងរកប្រាក់ចំណេញផ្សេងៗ

-សុំការលើកទឹកចិត្តដល់ការវិនិយោគពីសំណាក់រដ្ឋាភិបាល (QIP)

-សេវាកម្មប្រឹក្សាយោបល់លើការបំពេញបែបទបិទក្រុមហ៊ុន អង្គការ សមាគមរោងចក្រ សហគ្រាស សណ្ឋាគារ ……(ការស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្មលុបឈ្មោះសហគ្រាសបុគ្គល ឬពាណិជ្ជករ ដែលជាប់ពន្ធ លើប្រាក់ចំណេញលុបឈ្មោះចេញពីបញ្ជីអង្គការ សមាគម...) ។ល។

គ-សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើស ឬអភិវឌ្ឍកម្មវិធីគណនេយ្យកំព្យូទ័រ

-ជ្រើសរើសកម្មវិធីគណនេយ្យកុំព្យូទ័រឲ្យសមស្របទៅនឹងបរិបទការងារ ទំហំការងារ និងធនធានហិរញ្ញវត្ថុ របស់ ក្រុមហ៊ុនអង្គការ សមាគម...លោកអ្នក សម្រាប់កត់ត្រាផ្ទៀងផ្ទាត់ និង ផលិតរបាយការណ៍ ស្របតាមគោល នយោបាយ និងនីតិវិធីគ្រប់គ្រងគណនេយ្យ និង ហិរញ្ញវត្ថុ បទដ្ឋានជាតិ អន្តរជាតិ និង លក្ខខណ្ខត្រូវផ្នែកច្បាប់ ។

-ជួយវិភាគ និង ធ្វើគម្រោងអភិវឌ្ឍកម្មវិធីគណនេយ្យកុំព្យូទ័រថ្មី សម្រាប់ ក្រុមហ៊ុន អង្គការ សមាគម ...លោកអ្នក

ឃ-សេវាកម្មវគ្គបណ្តុះបណ្តាលជំនាញគណនេយ្យ និងពន្ធដារលើការអនុវត្តជាក់ស្តែង

សេវាកម្មបណ្តុះបណ្តាលជំនាញគណនេយ្យ ដល់បុគ្គលិករបស់ក្រុមហ៊ុន អង្គការ សមាគម ... តាមមុខងារ (ប្រធានផ្នែកគណនេយ្យ គណនេយ្យករ បេឡាករ អ្នកគ្រប់គ្រងសន្និធិ...) និង គ្រប់កម្រិត (កម្រិតប្រតិបត្តិ កម្រិតបច្ចេកទេស និង កម្រិតយុទ្ធសាស្រ្ត)

-សូមទាក់ទងទូរស័ព្ទលេខ៖ 017 888 987 ។

កងទ័ពកម្ពុជា ត្រៀមខ្លួន ប្រកួតកីឡាយោធា នៅថ្ងៃ ៦មករា ប្រចាំឆ្នាំ២០១៦

$
0
0

ភ្នំពេញ៖ កងទ័ពជើងគោក កម្ពុជាចំនួន១៣អង្គភាព ចំណុះអោយ ក្រសួងការពារជាតិ នាថ្ងៃទី៦ ខែមករា ឆ្នាំ២០១៥ ខាងមុខនេះ នឹងធ្វើការប្រកួតកីឡា យោធាលក្ខណៈមិត្តភាពមួយ នៅសាលានាយទាហានសកម្មត្មាតពង ដែលមួយអង្គភាពមានគ្នាចំនួន១0នាក់ ធ្វើការប្រកួតលើ៣វិញ្ញាសារ។

ថ្លែងក្នុងកម្មវីធីទូរទស្សន៍ BTV លោកឧត្តមសេនីយ៍ឯក ប៊ុត សុភាព ប្រធានគណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា កម្មវិធីប្រកួតកីឡាយោធា ប្រចាំឆ្នាំនេះពិតជា មានសារៈប្រយោជន៍ខ្លាំងណាស់ គឺធ្វើឲ្យកងទ័ពរឫអង្គភាពនីមួយៗ បានស្គាល់គ្នា រឹតចំណងកងទ័ព និងកងទ័ព ហើយមួយវិញទៀតបាន ធ្វើឲ្យកងទ័ពបានធ្វើការផ្លាស់ប្តូរ បទពិសោធន៍ រវាងកងទ័ពជំនាញ នឹងទ័ពថ្មើរជើង  អ្វីដែលសំខាន់ជាងនេះ គឺការបង្កើតនូវផ្នត់គំនិតដល់ប្រជាជន នៅក្នុងប្រទេសរបស់យើងឲ្យ គាត់ចាប់អារម្មណ៍ ថាតើកងទ័ពគេធ្វើការងារ អ្វីខ្លះ តើកងទ័ពគេបានធ្វើការហ្វឹកហាត់អ្វីខ្លះ តើកងទ័ពគេមានជំនាញអ្វីខ្លះ ដើម្បីធ្វើការងារការពារជាតិមាតុភូមិ។

អនុប្រធានគណៈកម្មការរៀបចំការប្រកួត លោកឧត្តមសេនីយត្រីមាស សុភារិទ្ធ បានបញ្ជាក់បន្ថែមថា៖ ក្នុងការប្រកួតនេះត្រូវបានបែងចែកជា ៣ប្រភេទអាយុ គឺ ប្រភេទ១៖មិនកំណត់អាយុនោះទេ ដែលអនុវត្តន៍លើ៣វិញ្ញាសារ រួមមាន ទី១រត់ចំងាយប្រវែង៦គីឡូមែត្រ នឹងទី២ បាញ់ស៊ីប ៣កាយវិការ និង ទី៣រត់ឆ្លងឧបសគ្គយោធា ចំនួន១៤ឧបសគ្គ ។ ប្រភេទ២៖មានអាយុចាប់ពី២៩ -៣៩ឆ្នាំ មាន៣វិញ្ញាសារដែរគឺ ទី១សែងហ្វ្រង់ការទម្ងន់៥០គីឡូក្រាមរត់ចំងាយ២គីឡូម៉ែត្រ ទី២បាញ់ស៊ីប៣កាយវិការ ទី៣ឆ្លងឧបសគ្គខ្សែរពួរ។ ប្រភេទ៣៖មានអាយុចាប់ពី៤០ឆ្នាំឡើងទៅ អនុវត្តន៍៣វិញ្ញាសារដូចគ្នាគឺទី១រត់ចំងាយ៣គីឡូម៉ែត្រ ទី២ បាញ់ស៊ីប២កាយវិការ នឹងទី៣ គឺចោលគ្រាប់បែក។លោកបានបន្ថែមទៀតថា លក្ខ័ណ្ឌនៃការប្រឡងមាន ឯកសណ្ឋានប្រយុទ្ធ ពាក់វ៉ាឡូទម្ងន់៥កីឡូក្រាម មួកដែក ទូសៀ នឹងកាំភ្លើងAK មួយដើម។

សូមជំរាបថា ជារៀងរាល់ឆ្នាំកងទ័ព កម្ពុជា តែងប្រារពពិធីប្រកួតកីឡាយោធាមិត្តភាពមួយ នៅថ្ងៃទី៦ ខែមករា រាល់ឆ្នាំ ដើម្បីអបអរសាទរថ្ងៃកំណើត ៧ មករា ឆ្នាំ១៩៧៩ និង៧ មករា ឆ្នាំថ្មី ហើយកម្មវិធីនេះដែរ ក៏បានរួមចំណែកធ្វើឲ្យ កងកម្លាំងប្រដាប់អាវុធកម្ពុជាទាំងអស់មានសាមគ្គីភាព នឹងទំនាក់ទំនងគ្នាយ៉ាងជិតស្និត ក្នុងន័យគ្រួសារ កងទ័ពខ្មែរតែមួយ៕

អ្នកឡើងភ្នំ ជនជាតិអូស្ត្រាលី ពីរនាក់ធ្លាក់ស្លាប់ នៅញ៉ូវហ្សេលែន

$
0
0

វីលីងតោន ៖ អ្នកឡើងភ្នំពីរនាក់ ដែលជាជនជាតិអូស្ត្រាលី បានធ្លាក់ស្លាប់នៅភ្នំ Southern Alps របស់ ប្រទេសញ៉ូវហ្សេលែន បើតាមអាជ្ញាធរ ក្នុងតំបន់បានប្រាប់ឲ្យ អ្នកសារព័ត៌មាន ដឹងនៅថ្ងៃ សៅរ៍ទី ២ ខែមករា ឆ្នាំ២០១៦ នេះ។

យោងតាមសេចក្តីរាយការពី Chanel NewsAsia បានឲ្យដឹងនៅ ថ្ងៃទី២ ខែមករា ឆ្នាំ ២០១៦ នេះថា អ្នកឡើងភ្នំដែលបាន ធ្លាក់ស្លាប់មានឈ្មោះ Stuart Jason Hollaway  អាយុ ៤២ឆ្នាំ និងដៃគូរបស់ខ្លួនភេទស្រី ឈ្មោះ Dale Amanda Thistlethwaite អាយុ៣៥ឆ្នាំ ហើយអ្នកទាំងពីរ មកពីទីក្រុងមែលប៊ន បានធ្វើដំណើរមកទី នេះដើម្បីឡើងភ្នំ នៅក្នុងប្រទេសញ៉ូវហ្សេលែន ។

អាជ្ញាធរក្នុងតំបន់លោក Dave Gaskin បានប្រាប់ឲ្យដឹងថា លោក Hollaway គឺជាអ្នកដែលមានបទពិសោធន៍ឡើង លើភ្នំខ្ពស់ៗនៅក្នុង ប្រទេសញូវហ្សេលេន ។
សាកសពអ្នកឡើង លើភ្នំទាំងពីរនាក់នេះត្រូវបាន គេរកឃើញនៅក្បែរគ្នា និងជឿជាក់ថាពួកគេបានធ្លាក់ស្លាប់ នៅកន្លែងបោះជំរុំ ស្ថិតនៅកម្ពស់ ៣៣០០ ម៉ែត្រនៅជិតភ្នំ Mount Silberhorn  កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ។

សូមបញ្ជាក់ផងដែរថា អ្នកឡើងភ្នំដែលមកពីមែលប៊ននាង Nicola Anne Andrews អាយុ២៩ឆ្នាំក៏បានស្លាប់ក្នុងតំបន់ភ្នំ Southern Alps នេះកាលពីថ្ងៃទី២៣ ខែធ្នូ កន្លងទៅ ៕

យុទ្ឋសាស្រ្ត​បង្កើន អាសនៈ​ឃុំសង្កាត់ នឹងធ្វើឡើង​ក្នុង​សន្និបាត​ គណៈកម្មាធិការ កណ្តាល CPP លើក​ទី៣៩​

$
0
0

ភ្នំពេញ៖ សន្និបាតគណៈកម្មាធិការកណ្តាល របស់ គណបក្សប្រជាជនកម្ពុជា លើកទី៣៩ ក្នុងអាណត្តិទី៥ នឹងធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១០ មករា ឆ្នាំ២០១៦ខាងមុខនេះ។ មន្រ្តីដែលចូលរួម គឺមានតែសមាជិកសមាជិកា របស់គណៈកម្មាធិការកណ្តាល របស់បក្ស ចំនួន ៥៤៥ រូបប៉ុណ្ណោះ។                  កម្មវិធីពិសេសរបស់ បក្សកាន់អំណាចនេះ ធ្វើឡើងក្រោយ ២ថ្ងៃ បន្ទាប់ពីថ្ងៃរំលឹកខួបលើកទី ៣៧ នៃជ័យជំនះ៧មករា២០១៦។

អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោកសុខ ឥសាន្ត មិនបានបញ្ជាក់លំអិត ពីរបៀបវារៈសំខាន់ៗ ក្នុងសន្និបាតគណៈកម្មាធិការកណ្តាល។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានបង្ហើបប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា នឹងលើកឡើងពីផែនការធ្វើអោយអស់ពីលទ្ឋភាព តាមដែលអាចធ្វើទៅបាន ក្នុងអាណត្តិទី៥នេះ ដើម្បីបង្កើនអាសនៈបក្សកាន់អំណាច នៅក្នុងក្រុមប្រឹក្សាឃុំសង្កាត់ ឆ្ពោះទៅរកជ័យជំនះថ្នាក់ជាតិឆ្នាំ២០១៨។

លោកបញ្ជាក់” យើងមិនអាចប៉ាន់ស្មានបានទេគ្រាន់តែជាទំលាប់ទៅ គឺបូកសរុបលទ្ឋផលការងារនិងសភាពការណ៍នយោបាយ ក្នុងរយៈពេលកន្លងទៅនេះ ហើយនឹងលើកទិសដៅ អនុវត្តន៍ការងារបក្ស នឹងឆ្ពោះទៅរកការបោះឆ្នោតឆ្នាំ ២០១៧ និង២០១៨ ជាធម្មតាមិនមែនតែគណបក្សប្រជាជនកម្ពុជាទេ គឺគ្រប់តែគណបក្សនឹងតែង ចង់ឈ្នះឆ្នោតទាំងអស់ ប៉ុន្តែដោយឡែក គណបក្សប្រជាជនកម្ពុជា មិនដាក់កំរិតថា យកប៉ុន្មានអាសនៈ ឬប៉ុន្មានអាសនៈទេ ក៏ប៉ុន្តែយើងខិតខំធ្វើអោយ អស់លទ្ឋភាពតាមដែលអាចធ្វើ ទៅបានក្នុងការអនុវត្តន៍ កម្មវិធីនយោបាយ របស់គណបក្ស ក្នុងអាណត្តិទី៥នេះ  ដើម្បីអោយទទួលបាន លទ្ឋផលជាផលប្រយោជន៍ ជូនដល់ពលរដ្ឋ និងជាតិយើង ដើម្បីអោយពលរដ្ឋមើលឃើញ អំពីគុណសម្បត្តិ និងស្នាដៃ របស់គណបក្សប្រជាជន ហើយលោកនឹង បន្តការគាំទ្រ និងបោះឆ្នោតជូន គណបក្សប្រជាជន អោយកាន់អំណាចតទៅទៀត នៅឆ្នាំ២០១៨”។

សូមជំរាបថា អាសនៈក្នុងក្រុមប្រឹក្សាឃុំសង្កាត់ មានចំនួន១៦៣២ ក្នុងនោះបក្សកាន់អំណាចទទួល ប្រមាណ ១៦០០ អាសនៈឃុំសង្កាត់ បក្សប្រឆាំងវិញមាន ប្រមាណជិត ៣០អាសនៈ និងគណបក្សហ្វុនស៊ីនប៉ិច ប្រមាណជា ២៕

មនុស្ស ២៥៣នាក់ស្លាប់ ក្នុងឱកាសរដូវ ឆ្លងឆ្នាំសកល នៅប្រទេសថៃ

$
0
0

កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍ឲ្យដឹងថា មនុស្សជាង២៥០នាក់ បានស្លាប់នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស រយៈពេល៤ថ្ងៃ ក្នុងឱកាសរដូវឆ្លងឆ្នាំសកល នៅប្រទេសថៃ ដែលត្រូវបានគេហៅថាថ្ងៃគ្រោះថ្នាក់។

ចំនួនអ្នកស្លាប់កើនឡើងចំនួន ១១,៤ % បើប្រៀបធៀប នឹងអំឡុងពេលឆ្លងឆ្នាំកាលពីឆ្នាំមុន ដែលមានអ្នកស្លាប់ចំនួន២៥៣នាក់ ក្នុងចំណោម២៤០០ករណី។

កាសែតបានរាយការណ៍ថា ខេត្តឈៀងម៉ៃ ជាខេត្តដែលមានតួលេខ អ្នកស្លាប់ច្រើនជាងគេ រាប់ចាប់ពីថ្ងៃទី២៩ ខែធ្នូ ដល់ថ្ងៃទី០១ ខែមករា បន្ទាប់ពីខេត្តណាក់ខន ឈៀង រ៉ៃ សុងខ្លា និង ផាធូម ធានី ដែលជាខេត្តប្រមូលផ្តុំ ដោយតំបន់ទេសចរណ៍ ដែលមានអ្នកទេសចរជាច្រើន ធ្វើដំណើរក្នុងឱកាសឆ្លងឆ្នាំ។

របាយការណ៍ចរាចរណ៍របស់ថៃ បានឲ្យដឹងទៀតថា ក្នុងចំណោមអ្នកស្លាប់ និងអ្នករបួសចំនួន២៤១២នាក់ ដែលបណ្តាលមកពីការបើកបរ ដោយគ្រឿងស្រវឹងក្នុងអត្រា ៣៣% បើកក្នុងល្បឿនលឿន ចំនួន១៦%៕

Photo by DAP-News

Viewing all 8042 articles
Browse latest View live




Latest Images