Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

នាយឧត្តមសេនីយ៍ ចៅ ពិរុណ សម្ពោធឧបដ្ឋានសាលា នៅវត្ត មហាឧបាសិកា ហ៊ុននាង ទួលធ្លក

$
0
0

ស្វាយរៀង៖ នាយឧត្តមសេនីយ៍ ចៅ ពិរុណ អគ្គនាយក នៃអគ្គនាយកដ្ឋាន សំភារៈបច្ចេកទេស ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តមហាឧបាសិកា ហ៊ុន នាង ទួលធ្លក ស្ថិតនៅក្នុងភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រុំ នៅព្រឹកថ្ងៃ២៥ ខែមករា ឆ្នាំ២០១៦ ដែលមានប្រជាពលរដ្ឋ ចូលរួមប្រមាណជិត ១០០០នាក់ ផងដែរ។

នាយឧត្តមសេនីយ ចៅ ពិរុណ បានមានប្រសាសន៍ សំណេះសំណាល នៅក្នុងពិធីនោះថា វិស័យព្រះពុទ្ធសាសនា ពេលបច្ចុប្បន្ននេះ មានការរីកចំរើន គួអោយកត់សំគាល់ ដូចជាសមិទ្ធផល ឧបដ្ឋានសាលាថ្មី នេះ ដែលបានមកពីការចូលរួមចំណែក ពីពុទ្ធបរិសទ័ជិតឆ្ងាយ មូលមតិគ្នា ទើបចេញជារូបរាងទ្បើង។ ហើយវិស័យពុទ្ធចក្រ ពិតជាដើរតួនាទីសំខាន់ណាស់ ជាមួយវិសយ័អាណាចក្រ ដើម្បីអភិវឌ្ឍន៍ ប្រទេសអោយរីកចំរើនទៅមុខបាន។

នាយឧត្តមសេនីយ៍ ចៅ ពិរុណ ក៏បានធ្វើការជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ច ត្រូវបន្តយកទុក្ខដាក់ ជាមួយប្រជាពលរដ្ឋ បន្ថែមទៀត ជាពិសេសសេវាសាធារណៈ អោយបានល្អ គឺធ្វើយ៉ាងណាមិនមានការថ្នាំងថ្នាក់។ មិនតែប៉ុណ្ណោះ អនុវត្តន៍គោលនយោយបាយ ភូមិ-ឃុំមានសុវិត្ថភាពទាំង ៩ចំណុច អោយទទួលបានជោគជ័យ ព្រមទាំងចូលរួមទាំងអស់គ្នា គោរពច្បាប់ចរាចរណ៍ថ្មី ដែលរាជរដ្ឋាភិបាល បានដាក់ចេញអោយអនុវត្តនាពេលថ្មីៗនេះ។

រាល់សមិទ្ធផល ដែលបានកើតទ្បើងនេះ ត្រូវចូលរួមថែរក្សាទាំងអស់គ្នា ដើម្បីទុកជាកន្លែងគោរព បូជាពីពុទ្ធបរិសទ័ជិតឆ្ងាយ។ នៅក្នុងពិធីនេះដែរ នាយឧត្តមសេនីយ៍ ចៅ ពិរុណ ក៏បានជូនអំណោយដល់ ប្រជាពលរដ្ឋជិត ១០០០នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុងមួយ សាប៊ូមួយដុំនិងថវិការ ៥០០០រៀងផងដែរ៕

p style="text-align: center;">

p style="text-align: center;">


ក្រសួង សាធារណការ ដាក់ឲ្យ ដំណើរការ ទុតិយតា និងតតិយ តាបណ្ណបើកបរ យានយន្ត ឡើងវិញ

$
0
0

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ បានដាក់ឲ្យដំណើរការទុតិយតា និងតតិយ បណ្ណបើកបរយានយន្ត នៅតាមគ្រប់ទីតាំងផ្តល់ សេវាសាធារណៈរបស់ក្រសួងសាធារណការ។

សេចក្តីជូនដំណឹងរបស់ ក្រសួងសាធារណការ ដែល ចុះហត្ថលេខាដោយលោករដ្ឋមន្រ្តី  ត្រាំ អ៊ីវតឹកនៅថ្ងៃទី២ មករា នេះបានឲ្យដឹងថា ការផ្តល់សេវាសាធារណៈ លើការ ស្នើសុំផ្ដល់ ប្ដូរ ពន្យារ ទុតិយតា និងតតិយតាបណ្ណ បើកបរយានយន្ត  បានដាក់ឲ្យដំណើរការ ឡើងវិញហើយ នៅតាមគ្រប់ទីតាំងផ្ដល់សេវាសាធារណៈរបស់ក្រសួង។

លិខិតខាងលើបញ្ជាក់ថា “ការដាក់ឲ្យដំណើរការនេះ ស្របតាមតារាង ឧបសម្ព័ន្ធភ្ជាប់នឹងប្រកាសរួមលេខ ០១០ សហវ.ប្រក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ការផ្ដល់សេវា សាធារណៈរបស់ក្រសួងសាធារណការ និងដឹងជញ្ជូន”។

ក្រសួងបានជំរុញឲ្យ សាធារណជន រួសរាន់ ទៅដាក់ពាក្យសុំផ្ដល់ ប្ដូរ ពន្យារ ធ្វើទុតិយតា ឬតតិយតាបណ្ណបើបរយានយន្ដ ឲ្យបានទាន់ពេលវេលាចាប់ពីថ្ងៃជូន ដំណឹងនេះតទៅ៕

ជប៉ុនសន្យា បន្តជួយវិស័យ យុត្តិធម៌កម្ពុជា ឲ្យប្រសើរឡើង

$
0
0

ភ្នំពេញ៖ ក្នុងកិច្ចជំនួប ពិភាក្សាជាមួយ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក អង្គ វង្សវឌ្ឍានា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ លោក  Tsunryuld Yamamoto  ចៅក្រមតុលាកំពូលជប៉ុនបានលើកឡើងថា ជប៉ុននៅតែបន្តជួយ គំាទ្រ លើវិស័យយុត្តិធម៌នៅកម្ពុជាទៀត។

លោក អង្គ វង្សវឌ្ឍានា បានថ្លែងថា ក្រសូងយុត្តិធម៌កំពុងរៀបចំដាក់ដំណើរតុលាការកាងារ តុលាការ ពាណិជ្ជកម្ម និងតុលាការរដ្ឋប្បវេណី។ ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីបានស្នើសុំឲ្យលោកTsunryuld Yamamoto ចៅក្រមតុលារកំពូលជប៉ុន ធ្វើការបណ្តុះបណ្តាលសមត្ថភាព ដល់មន្ត្រីតុលាការពាក់ព័ន្ធ វិស័យយុត្តិធម៌នេះផងដែរ។

ចំណែក លោក ជិន ម៉ាលីន អ្នកនំាពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងក្រោយជំនួបថា ក្នុងដំណើរទស្សនកិច្ចរបស់ លោក Tsunryuld Yamamoto នេះ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ទាក់ទង វិស័យយុត្តិធម៌រវាងកម្ពុជា-ជប៉ុន ។

លោកបញ្ជាក់ថា «ក្នុងដំណើរទស្សនកិច្ចនេះ គាត់ចង់ពិភាក្សាលើការ ជួយវិស័យយុត្តិធម៌របស់ជប៉ុនមកកម្ពុជា ពិសេសលើក្រមនីតិវិធីរដ្ឋប្បវេណី និងក្រមរដ្ឋប្បវេណី។ ព្រោះថាកន្លង មកជប៉ុនបានជួយកម្ពុជាច្រើន ក្នុងការកាត់តែងក្រមនីតិវិធីរដ្ឋប្បវេណី និងក្រមរដ្ឋប្បវេណី ដែលដាក់ឲ្យ ប្រើប្រាស់នាពេលបច្ចប្បន្ន ។ ដួច្នេះជប៉ុននឹងបន្តគាំទ្រ ដល់វិស័យយុត្តិធម៌របស់កម្ពុជាបន្តទៀត ពិសេសនោះវិស័យរដ្ឋប្បវេណីតែម្តង »។

លោក ជិន ម៉ាលីន ឲ្យដឹងទៀតថា ក្នុងជំនួបនោះ រដ្ឋមន្ត្រីអង្គ វង្សវឌ្ឍានា លើកឡើងពីលទ្ធភាពរបស់ជប៉ុន ក្នុងការជួយកម្ពុជាលើវិស័យយុត្តិធម៌ ,ការកែសម្រួលវិស័យក្រមរដ្ឋប្បវេណីនេះឡើងវិញ  ព្រោះថា ក្រមនីតិវិធី រដ្ឋប្បវេណី និងក្រមរដ្ឋវេណីជប៉ុន បានតាក់តែងឡើង ដោយទស្សនរបស់ ជប៉ុន ដូច្នេះពេលដែលយកមក អនុវត្តក្នុងសង្គមខ្មែរពេលខ្លះមិនត្រឹមត្រូវ។

លោកបញ្ជាក់ថា «ទាក់ទងនិងវិស័យតុលាការការងារ និងតុលាការពាណិជ្ជកម្ម ជប៉ុននឹងជួបបណ្តុះបណ្តាល ដល់ចៅក្រម ព្រះរាជអាជ្ញា មេធាវី ដល់វិស័យទំាងនេះ ជាមួយសាលារាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដើម្បីធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនេះបន្ថែម»។

តាមការស្នើសុំ របស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ភាគីជប៉ុនបានស្វាគមន៍ និងរីករាយជួយដល់ប្រព័ន្ធយុត្តិធម៌ កម្ពុជា ៕

Photo by DAP-News

Photo by DAP-News

ម៉ាឡេស៊ី៖ បំណែកយន្តហោះ រកឃើញនៅថៃ មិនមែនជាផ្នែកនៃ MH370 នោះទេ

$
0
0

គូឡាឡាំពួរ៖ លោករដ្ឋមន្ត្រីក្រសួង ដឹកជញ្ជូនរបស់ម៉ាឡេស៊ី Liow Tiong Lai បានថ្លែងនៅថ្ងៃ អង្គារ ទី២៦ ខែមករា ឆ្នាំ ២០១៦ នេះថា បំណែកមួយចំនួន របស់យន្តហោះ ដែលត្រូវបានរក ឃើញនៅតំបន់ឆ្នេរ របស់ប្រទេសថៃនោះ គឺមិនមែនជារបស់យន្តហោះ MH370 ដែលបាន បាត់ខ្លួន តាំងពីខែមីនា ឆ្នាំ ២០១៤ នោះឡើយ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា ការប្រកាសរបស់រដ្ឋមន្ត្រី ម៉ាឡេស៊ី ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីសារព័ត៌មានថៃ បានចេញផ្សាយព្រោងព្រាត ចំពោះអាជ្ញាធរ ដែនសមុទ្ររបស់ខ្លួន ដែលបានរកឃើញបំណែក មួយចំនួនរបស់យន្តហោះ ហើយមានការ លើកឡើងតៗគ្នាថា វាអាចជាបំណែក របស់ MH370 ដែលកំពុងបាត់ខ្លួននោះហើយ។

យ៉ាងណាក៏ដោយ ក្រុមអ្នករុករកអូស្ត្រាលី បានរកឃើញបំណែកយន្តហោះមួយចំនួន ដែល គេអះអាងថាជារបស់ MH370 ម្តងរួចមកហើយ កាលពីពាក់កណ្តាលឆ្នាំ ២០១៥ ស្ថិតនៅ លើកោះមួយរបស់បារាំង ស្ថិតនៅក្នុង មហាសមុទ្រឥណ្ឌា ក្បែរទ្វីបអាហ្វ្រិក ដែលវាត្រូវគ្នាទៅ នឹងការវិភាគ របស់ក្រុមអ្នករុករក អំពីទីតាំងដែលយន្ត ហោះបានបាត់ខ្លួននោះ៕

អាមេរិក នឹងពិចារណា លើកលែង ពន្ធនាំចូលទំនិញ គ្រប់ប្រភេទពីកម្ពុជា

$
0
0

ភ្នំពេញ៖ លោក ចន ឃើរី រដ្ឋមន្រ្តីក្រសួង ការបរទេសអាមេរិក នៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ២០១៦នេះ បានអះអាងនៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថា អាមេរិកនឹងពិចារណា ដើម្បីបញ្ឈប់ការយកពន្ធ នាំចូលទំនិញគ្រប់ប្រភេទពីកម្ពុជា ធ្វើឡើង តបតាមការស្នើសុំពីសម្ដេចតេជោ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានថ្លែងប្រាប់ក្រុមអ្នកកាសែត ក្រោយបញ្ចប់ជំនួបនោះថា «អ្វីដែលសម្ដេចបានលើក ឡើងនោះ គឺស្នើសុំឲ្យសហរដ្ឋអាមេរិកពិចារណា ធ្វើយ៉ាងណាអនុញ្ញាតឲ្យកម្ពុជា នាំចេញ ទៅសហរដ្ឋអាមេរិកដោយគ្មានកូតា ដើម្បីធ្វើយ៉ាងណាជួយកម្ពុជា ឲ្យឈានឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ខ្ពស់»។

លោក អ៊ាង សុផល្លែត បានបន្ថែមថា «ជាការឆ្លើយតប អ្វីដែលសម្ដេចលើកឡើងគាត់ (ចន ឃើរី) នឹងពិចារណា»។ លោកបានបន្តថា ដំណើរទស្សនកិច្ចរបស់លោក ចន ឃើរី មកកម្ពុជាលើកនេះ គឺក្នុងគោលបំណង ដើម្បីរៀបចំកិច្ចប្រជុំរវាង អាស៊ាន-សហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៥-១៦ កុម្ភៈ ខាងមុខ។

ក្នុងជំនួបពិភាក្សារវាង សម្តេចតេជោ ហ៊ុន សែន និង លោក ចន ឃើរី នេះ លោកបានកោតសរសើរពីការ អភិវឌ្ឍន៍ របស់ប្រទេសកម្ពុជា ថា មានការរីកចម្រើន គួរឲ្យកត់សម្គាល់ខុសពីពេលមុន ដែលនេះជាឱកាសដ៏ល្អ សម្រាប់វិនិយោគិនអាមេរិក មកបណ្ដាក់ទុននៅកម្ពុជា ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

នេសាទជនជាតិចិនម្នាក់ ទទួលបាន លាភជ័យដ៏ មិនគួរឲ្យជឿពី ត្រីមួយក្បាល

$
0
0

(ប៉េកាំង)៖ អ្នកនេសាទម្នាក់នៅក្នុងប្រទេសចិន ទទួលបានលាភជ័យ ដ៏មិនគួរឲ្យជឿ កាលពីសប្តាហ៍មុន ដោយគាត់បានចាប់បាន ត្រីកង្កែបយក្សពណ៌លឿង មួយ ដែលត្រូវ បានគេស្គាល់នៅក្នុ ងប្រទេសចិនថាជា ត្រីBahaba។

បន្ទាប់ពីការដេញថ្លៃ២ ទៅ ៣លើករួចមក អ្នកនេសាទនោះបានលក់ត្រីនោះដោយគិត ទំងន់ ១ផោនតម្លៃ ២៦៩៦,២៥ ដុល្លារសហរដ្ឋអាមេរិក ដែលសរុបនៃតម្លៃ

ត្រីយក្ស ទាំងមូលគាត់ ទទួលបាន ៤៧២.០៩១ ដុល្លារសហរដ្ឋអាមេរិក។

ជាមួយគ្នានេះដែរ អ្នកនេសាទរូបនោះ បាននិយាយថា គាត់នេសាទបានត្រីយក្សមួយក្បាល ទំងន់ ១៧៦ផោន( ៧៩,៨គីឡូក្រាម) អណ្តែតខ្លូននៅលើផ្ទៃសមុទ្រ បន្ទាប់មកគាត់ក៏ បានស្រង់វាឡើងមក។  គាត់ពិតជាអ្នកនេសាទមានសំណាងបំផុត។

ដោយឡែក នៅក្នុងឆ្នាំ ២០០៨ ក្រុមអ្នកនេសាទហុងកុងមួយក្រុមបានលក់ត្រី Bahaba ក្នុងតម្លៃត្រឹមតែ ២.៥៨៨ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ ចំណែកឯត្រី Bahabaមួយ ក្បាលទៀត ត្រូវបានចាប់បាននៅក្នុងប្រទេសចិន ព្រមទាំងលក់លក់នៅក្នុងតម្លៃដ៏ខ្ពស់មួយ ចំនួន ៥៤២.៩០៥ដុល្លារ សហរដ្ឋអាមេរិក។

គួរបញ្ជាក់ដែរថា ត្រីរបស់ប្រទេសចិន ដែលមានឈ្មោះថា ត្រី Bahaba អាចលូតលាស់បាន ២០៤សង់ទីម៉ែត្រ និងមានទំងន់ ៩៩,៧៩គីឡូក្រាម៕

លោកចន ឃើរី៖ កម្ពុជាមាន សក្ដានុពលខ្ពស់ ជាឱកាសល្អ សម្រាប់ជនជាតិអាមេរិក មកវិនិយោគ

$
0
0

ភ្នំពេញ៖ ប្រមុខការទូត សហរដ្ឋអាមេរិក លោកចន ឃើរី បានលើកឡើងថា ប្រទេសកម្ពុជាមានសក្ដានុពលខ្លាំង ដែលអាចជាឱកាសដល់ ជនជាតិអាមេរិក ដើម្បីមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។ ការលើកឡើងនេះ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានមានប្រសាសន៍ប្រាប់អ្នកកាសែត នៅក្រោយជំនួបនោះថា កម្ពុជាមានសក្តានុពលខ្ពស់ ជាឱកាសសម្រាប់ក្រុមវិនិយោគអាមេរិក មកកម្ពុជាមករកស៊ី។

បើតាមលោកអ៊ាង សុផល្លែត ដដែលបានឲ្យដឹងទៀតថា លោកចន ឃើរី ថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលកម្ពុជា ដែលចូលរួមក្នុង ប្រតិបត្ដិការថែរក្សាសន្ដិភាពនៅលើពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ លោកបានថ្លែងថា កម្ពុជាជាប្រទេសតូច តែចូលរួមថែរក្សាសន្ដិភាព នៅលើពិភពលោក គឺពិតជាមានសារសំខាន់ និងមានអត្ថន័យជាទីបំផុត។

លោកចន ឃើរី ថា ការមកបំពេញទស្សកិច្ចលើកនេះ ក៏ជាការក្តាប់យកឱកាសធ្វើយ៉ាងណា ឲ្យទំនាក់ទំនងប្រទេសទាំងពីរ មានទំនាក់ទំនងល្អជាមួយគ្នាបន្ថែមទៀត។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់លោក ចន ឃើរី និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានប្រគល់នូវរូបចម្លាក់បុរាណ មកជូនកម្ពុជាវិញ។

សម្ដេចស្នើឲ្យអាមេរិក បន្ដសកម្មភាពនេះតទៅទៀត ។  សម្ដេចតេជោបានលើកឡើងថា ការរីកចម្រើនរបស់កម្ពុជា ក៏មានការចូលរួមចំណែក ពីអាមេរិកផងដែរ។ ទាក់ទងនឹងវិស័យពាណិជ្ជកម្មវិញ សម្ដេចតេជោបានលើឡើងថា គប្បីជំរុញពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឲ្យមានការរីកចំរើនបន្ដទៀត។

សម្តេចតេជោហ៊ុន សែន បានលើកឡើងបន្ដទៀតថា ទំនាក់ទំនងលើវិស័យ ប្រយុទ្ធប្រឆាំងភេរវកម្មរវាង កម្ពុជានិងអាមេរិក គឺកំពុងប្រព្រឹត្តទៅ យ៉ាងល្អ ហើយសម្ដេចតេជោ បានស្នើឲ្យបន្ដកិច្ចសហប្រតិបត្ដិការ នេះបន្ដទៀត។ ទន្ទឹមនេះសម្តេចបានសុំឲ្យអាមេរិក បន្តជួយដល់កម្ពុជាលើ វិស័យសុខាភិបាល វិស័យអប់រំ ការដោះមីន៕

Photo by DAP-News

Photo by DAP-News

លោក ខៀវ កាញារីទ្ធ គ្រោងនឹងអញ្ជើញ អ្នកបើកបរ មកបង្រៀនពីច្បាប់ ចរាចរណ៍ផ្លូវគោគ

$
0
0

ភ្នំពេញ៖ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន គ្រោងនឹងអញ្ជើញ អ្នកបើកបររថយន្ត សម្រាប់ដឹកថ្នាក់ដឹកនាំ មកបង្រៀនពីច្បាប់ ចរាចរណ៍ផ្លូគោគ ព្រោះថាមានអ្នក បើករបរមួយចំនួន អត់ចេះច្បាប់ ចរាចរណ៍ទេ ពិសេសច្បាប់ ចរាចរណ៍ផ្លូវគោគថ្មី ដែលកំពុងតែដាក់ឲ្យ ដំណើរការអនុវត្តន៍។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ បន្ទាប់ពីបានអញ្ជើញបិទ សិក្ខាសាលាផ្សព្វផ្សាយ ស្តីអំពីច្បាប់ចរាចរណ៍ ផ្លូវគោគដល់ អ្នកសារព័ត៌មាននៅទីស្តីការ ក្រសួងនាថ្ងៃទី២៦ ខែមករានេះថា “បន្ទាប់ពីអញ្ជើញ អ្នកសារព័ត៌មានមក ផ្សព្វផ្សាយនេះទៅ ខ្ញុំមានគម្រោងនឹង អញ្ជើញអ្នកបើកបរ រថយន្តសម្រាប់ថ្នាក់ដឹកនាំទាំងអស់ ឲ្យមករៀន ឲ្យយល់ និងដឹងអំពីច្បាប់ចរាចរណ៍ ដើម្បីឲ្យគាត់បើកបរ មានការប្រុងប្រយ័ត្ន ព្រោះថាមានអ្នកបើកបរ រថយន្តជាច្រើនគាត់ អត់ចេះច្បាប់ទេ គាត់ចេះ បើកបរតតាមគ្នា”។

លោករដ្ឋមន្រ្តីបន្តថា “បើទោះជាការ មករៀននេះមិនបាន ចេះដឹងអស់ក្តី ក៏ពួកគាត់បានដឹងខ្លះៗ អំពីការបើកបរ របស់គាត់ថា តើនៅក្នុងក្រុងឬទីប្រជុំជន និងផ្លូវក្រៅពីទីប្រជុំជនគាត់អាច បើកបរក្នុងល្បឿនប៉ុន្មាន ហើយមានចំណុចណាខ្លះ ដែលគាត់ត្រូវប្រុងប្រយ័ត្ន និងចំណុចណាខ្លះ ដែលគាត់បើកបរល្មើស ពីច្បាប់បានកំណត់”។

លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា “គម្រោងអញ្ជើញ អ្នកបើកបររថយន្ត សម្រាប់ថ្នាក់ដឹកនាំនេះ បើទោះជាមិនអាច បានទាំងអស់ក៏បានខ្លះ ពិសេសអ្នកបើកបរ រថយន្តនៅក្នុងក្រសួង រួមទាំងប្រធាន នាយកដ្ឋានជាដើម ឲ្យមានការយល់ដឹងខ្លះ អំពីច្បាប់ចរាចរណ៍ផ្លូគោគ។ កន្លងមកយើងឃើញ មានអ្នកបើកបររថយន្ត ថ្នាក់ដឹកនាំមួយចំនួនគាត់បើកបរឥតប្រណី ដោយសំអាងទៅលើ រថយន្តដឹកអ្នកធំ ។ លោកថា អ្នកដឹកនាំក៏ដោយ ក៏ស្ថិតនៅក្រោមសំណាញ់ច្បាប់ ហើយថ្នាក់ ដឹកនាំត្រូវធ្វើគំរូមុនគេ កត្តាសំខាន់គឺត្រូវយល់អំពីច្បាប់ជាធំ”។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៅលើ ប្រព័ន្ធផ្សព្វផ្សាយ មានពិធីករ ពិធីការិនី អ្នកនិពន្ធ និងអ្នកសរសេរ ព័ត៌មានទាំងអស់ ពិតជាមានសារៈ សំខាន់ណាស់ ត្រូវតែយល់ដឹងឲ្យ បានច្បាស់អំពីច្បាប់ ចរាចរណ៍ផ្លូគោគថ្មី ងាយស្រួលដល់ ការសរសេរ ការពន្យល់ ឬ ការធ្វើអត្ថាធិបាយទៅ អ្នកស្តាប់បានចេះបន្ត មិនស្តាប់ខុស និងមិនធ្វើការវិនិច្ឆ័យទៅ ខុសតាមប្រភពព័ត៌មាន ដែលខ្លួនទទួលបាន។

យ៉ាងណាក៏ដោយ លោករដ្ឋមន្រ្តី ក្រសួងព័ត៌មាន គ្រោងនឹងបន្ត ធ្វើការផ្សព្វផ្សាយ ដល់អ្នកសារព័ត៌មាន ឲ្យបានច្រើនបន្ថែមទៀត ព្រោះសារព័ត៌មាន ពិតជាដើរតួនាទីសំខាន់ណាស់ដល់ការ ផ្សព្វផ្សាយច្បាប់ ចរាចរណ៍ផ្លូវគោគនេះ ដល់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានទាំងនៅ ទីក្រុងនិងជនបទ ឲ្យយល់ពីបញ្ហាគ្រោះថ្នាក់ ចរាចរណ៍ដែលកើតចេញពីការមិនយល់ មិនដឹងពីច្បាប់ ចរាចរណ៍នេះ ចេះទាំងអស់គ្នាទើប យើងអាចអប់រំ ប្រជាជនយើងបាន និងកាត់បន្ថយ គ្រោះថ្នាកចរាចរណ៍ នៅកម្ពុជាបាន៕


សាលារាជធានីអំពាវនាវ ដល់ពលរដ្ឋនៅផ្លូវ២៧១ បញ្ឈប់ការលក់ដូររំលោភ លើចិញ្ចើមផ្លូវចាប់ពី ចន្លោះមន្ទីរពេទ្យរុស្ស៊ី ដល់ក្លោងទ្វារវត្តសន្សំកុសល

$
0
0

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ បានធ្វើការអំពាវនាវ ទៅដល់ប្រជាពលរដ្ឋនៅផ្លូវ លេខ២៧១ទាំអស់ ត្រូវបញ្ឈប់ការលក់ដូរ រំលោភលើចិញ្ចើមផ្លូវ ចាប់ពីចន្លោះមន្ទីរពេទ្យរុស្ស៊ី ដល់ក្លោងទ្វារវត្តសន្សំកុសល។

យោងតាមបណ្តាញសង្គម (Faceook) ផ្លូវការរបស់លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានលើកឡើងថា “ពេលនេះមានបងប្អូនប្រជាពលរដ្ឋមួយចំនួន បាននិងកំពុងលក់ដូរដោយបាន រំលោភលើចិញ្ចើមផ្លូវ លេខ២៧១ និងហៀរចូលសាច់ផ្លូវតែម្តង ចាប់ពីចំណុចមុខមន្ទីរពេទ្យរុស្ស៊ី ដល់ក្លោងទ្វារវត្តសន្សំកុសល។ ការលក់ដូរបែបនេះ បានធ្វើឲ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍ និងថ្មើរជើងរបស់ប្រជាពលរដ្ឋ”។

លោក បានបញ្ជាក់ថា សាលារាជធានីភ្នំពេញ សូមឲ្យបងប្អូនទាំងអស់ មេត្តាបពា្ឈប់រំលោភលើចិញ្ចើម និងទ្រូងផ្លូវនេះ ចាប់ពីពេលនេះតទៅ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងសម្រួលការធ្វើដំណើរ របស់ប្រជាពលរដ្ឋ៕

កម្ពុជាសាទរ ការរួមគ្នា របស់ពិភពលោក បង្ក្រាបក្រុម ISIS

$
0
0

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា កម្ពុជាអបអរសាទរ ចំពោះការរួបរួមគ្នា យ៉ាងទូលំទូលាយរបស់ពិភពលោក ក្នុងការបង្ក្រាបទៅក្រុមរដ្ឋឥស្លាម (ISIS) ដែលកំពុង រីករាលដាល នៅក្នុងតំបន់មជ្ឈិមបូព៌ា។

ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីជួបពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក ចន ឃែរី នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង បានមានប្រសាសន៍ថា កម្ពុជាមិនជឿថា ការបំបាត់ក្រុម ភេរវកម្មរដ្ឋឥស្លាម ធ្វើឡើងដោយយោធាប្រទេសមួយ ឬប្រទេសតូចៗ មិនអាចបំបាត់បាននោះទេ ចាំបាច់ត្រូវសហការរួមគ្នា ដើម្បីទប់ទល់នឹងអំពើឃោរឃៅរបស់ក្រុម ISIS នេះ។

លោកបានបន្តថា “ឥឡូវនេះ ខ្ញុំមានការពេញចិត្តណាស់ ដោយសារមានការរួមសហការទូលំទូលាយ ដើម្បីធ្វើម៉េចបំបាត់ក្រុមឥស្លាម ជ្រុលនិយមនេះ។ ក្រុមជ្រុលនិយមនេះ បានធ្វើឲ្យសតិសម្បជញ្ញៈ សកលលោកមានការព្រួយបារម្ភ មានការភ័យណាស់ ដោយសារអំពើឃោរឃៅហ្នឹង ហួសអ្វីដែលយើង ស្មានបាន”។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ដោយសារអំពើព្រៃផ្សៃរបស់ក្រុម ISIS នេះ មិនត្រឹមតែនៅក្នុង ប្រទេសអ៊ីរ៉ាក់ និងស៊ីរីនោះទេ គឺនៅអាហ្វ្រិក និងអាស៊ីក៏មាន បានធ្វើឲ្យមនុស្សជាង ១លាននាក់ បានភៀស ខ្លួនទៅអឺរ៉ុប ហើយបានបណ្តាលឲ្យជនភៀសខ្លួន រាប់ពាន់នាក់ផ្សេងទៀត ដែលបានធ្វើដំណើរតាមផ្លូវទឹក បានលង់ទឹកស្លាប់ជាបន្តបន្ទាប់។

សូមបញ្ជាក់ថា ក្រុម ISIS នេះ កំពុងរីករាលដាលយ៉ាងខ្លាំង នៅលើពិភពលោក ហើយក្រុមនេះ បានសម្លាប់ មនុស្សជាច្រើនជារៀងរាល់ថ្ងៃ ពិសេសប្រជាពលរដ្ឋ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ កាលពីពេលថ្មីៗនេះ ក្រុម ISIS បានមកធ្វើការវាយប្រហារ ទៅលើប្រទេសក្នុងតំបន់អាស៊ីអាគេ្នយ៍ គឺប្រទេសឥណ្ឌូនេស៊ី ដោយបានបាញ់រះ ទៅលើហ្វូងមនុស្ស បណ្តាលឲ្យស្លាប់ និងរបួសអស់ជាច្រើននាក់ផងដែរ៕

Photo by DAP-News

Photo by DAP-News

អ្នកស្រី ងួន សុខា ៖ អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជាប្រមូល ចំណូលជូនរដ្ឋ សម្រាប់ខែធ្នូ ឆ្នាំ២០១៥ បាន ៦៥២ ប៊ីលានរៀល

$
0
0

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា (អគរ) នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ៨៖៣០នាទី ប្រារព្ធពិធីអបអរសាទរ ទិវាគយអន្តរជាតិ សម្រាប់ឆ្នាំនេះ គឺធ្វើឡើងក្រោមប្រធានបទ “រដ្ឋបាលគយក្នុងបរិបទ បច្ចេកវិទ្យាព័ត៌មានវិទ្យា” នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ។ “រដ្ឋបាលគយក្នុងបរិបទ បច្ចេកវិទ្យាព័ត៌មានវិទ្យា” ជាមួយនិងពាក្យស្លោក “ការចូលរួមអភិវឌ្ឍ ស្ថាប័នឥតឈប់ឈរ” ជាប្រធានបទមួយ គឺដើម្បីផ្សព្វផ្សាយ និងជំរុញបន្ថែមទៀតនូវ ការប្រើប្រាស់ប្រព័ន្ធ ព័ត៌មានវិទ្យា និងស្វ័យប្រវត្តិកម្ម ដូចមានចែងក្នុងជំពូកទី៧ នៃឧបសម្ព័ន្ធទូទៅនៃ ពិធីសារកែសម្រួល សាមញ្ញកម្មនិងសុខដុមនីយកម្មនីតិ វិធីគយក្រុងក្យូតូ។

លោក គុណ ញឹម អគ្គនាយកនៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានកំណត់យកកិច្ច សម្រួលពាណិជ្ជកម្ម ជាផ្នែកមួយនៃកម្មវិធីនយោបាយនិង ’យុទ្ធសាស្ត្រចតុកោណ” ដំណាក់កាលទី៣ របស់ខ្លួនដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា និងបានលើកទឹកចិត្ត ដោយជំរុញឲ្យមានការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មានវិទ្យា ជាជំនួយដល់ការអនុវត្ត ការងារប្រចាំថ្ងៃ និងអាចផ្តល់ព័ត៌មាន ជូនពលរដ្ឋអ្នកប្រើប្រាស់ សេវាសាធារណឲ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តសិទ្ធភាពផងដែរ។

ទន្ទឹមនឹងនេះ ថ្លែងក្នុងសុន្ទរកថាបើករបស់ លោកស្រី ងួន សុខា បានគូសបញ្ជាក់អំពី លទ្ធផលនៃរបាយការណ៍ របស់ធនាគារពិភពលោក ស្តីពីសន្ទស្សន៍ប្រសិទ្ធភាពពាក់ព័ន្ធនឹងការដឹកជញ្ជូន (Logistics Performance Index) ដែលបានបង្ហាញថា ប្រទេសកម្ពុជាយើងបាន កែលម្អចំណាត់ថ្នាក់ របស់ខ្លួនពីលេខ ១២៩ នៅឆ្នាំ២០១០ មកចំណាត់ថ្នាក់លេខ ៨៣ ក្នុងឆ្នាំ២០១៤ គឺរំកិលចំនួន៤៦ លេខ មករកចំណាត់ថ្នាក់ល្អ នេះជាលទ្ធផលគួរជាទីមោទនៈ ដែលប្រទេសជាច្រើនក្នុងចំណោម ប្រទេសអភិវឌ្ឍន៍តិច ពុំអាចសម្រេចលទ្ធផល ល្អដូចនេះបានឡើយ។

អ្នកស្រី ងួន សុខា បានបានបន្ថែមទៀតថា «ដោយសារតែការខិតខំ ប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជាទាំងអស់ ក្នុងការងារ ប្រមូលចំណូលជូនរដ្ឋ សម្រាប់ខែធ្នូ ឆ្នាំ២០១៥ អគរសម្រេចបានតួលេខ ៦៥២ ប៊ីលានរៀល» ៕

មីដុំរបស់ សិប្បកម្មផលិតមី ស៊ុ ចរនា សញ្ញាតោបី ផ្ទុកទៅដោយសារធាតុ គីមីត្រូវបានមន្រ្តី កាំកុងត្រូល ខេត្តព្រះសីហនុ ធ្វើការរឹបអូស

$
0
0

ព្រះសីហនុ៖ មីដុំចំនួន៣កញ្ចប់ ស្មើនិង៣គីឡូក្រាម ដែលមានផ្ទុកទៅដោយ សារធាតុបូរ៉ាក់កំរិតខ្ពស់ (សារធាតុគីមី ហាមឃាត់) របស់សិប្បកម្មផលិតមី ស៊ុ ចរនា សញ្ញាតោបីដែលមានទីតាំង ផលិតនៅក្នុងសង្កាត់ បឹងទំពន់ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ត្រូវបានមន្រ្តីកាំកុងត្រូល ខេត្តព្រះសីហនុ ស្វែងរកឃើញមានដាក់ តាំងលក់លើទីផ្សារក្នុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ ។

កិច្ចប្រតិបត្តិការនេះ ដឹកនាំដោយ លោក គឹម វិដាល អនុប្រធានសាខា កាំកុងត្រូល ខេត្តព្រះសីហនុ រួមនិងមន្រ្តីមន្ទីរពាណិជ្ជកម្ម ព្រមទាំងមន្រ្តីសាលា ខេត្តព្រះសីហនុផងដែរ ។

បន្ទាប់ពីបានធ្វើការ ពិសោធន៍រកឃើញសារធាតុនេះ នៅឯទីតាំងអាជីវករ តាំងលក់ក្នុង ទីផ្សារ សមត្ថកិច្ចជំនាញ ក៏បានសំរេចធ្វើការរឹបអូស យកទៅកំទេចចោល ព្រមទាំងបានឲ្យ អាជីវករធ្វើកិច្ចសន្យា បញ្ឈប់ការលក់ផលិតផល មីដុំប្រភេទនេះផងដែរ ។

មន្រ្តីកាំកុងត្រូល ក៏បានសំនូមពរបងប្អូន ប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្ន ចំពោះផលិតផលប្រភេទនេះ ដែលបានសង្ស័យថា បានចរាចរដាក់លក់ នៅទូទាំងប្រទេស ។

ជាងនេះទៅទៀតមន្រ្តី កាំកុងត្រូលខេត្តព្រះសីហនុ ក៏បានប្រកាសលេខ Hot line ចំនួន ២ខ្សែផងដែរប្រសិនបើ បងប្អូនជួបប្រទះ នៅចំណីម្ហូបអាហារ ដែលសង្ស័យប៉ះពាល់ ដល់សុខភាពគឺលេខ៖ 017 443 737 – 012 975 657 ៕

ប្រធានអង្គការ ខ្ញុំខ្មែរសន្យា រកការងារឲ្យ យុវជនមិនឲ្យ ចេញទៅរក ការងារនៅ ក្រៅប្រទេស

$
0
0

ភ្នំពេញ៖ លោក ជា និច្ច  ដែលជាប្រធានអង្គការខ្ញុំខ្មែរ ទើបតែបង្កើតឡើង កាលពីពេលថ្មីៗនេះ បានថ្លែងពីការប្តេជ្ញាចិត្តរបស់ខ្លួន នៅព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ថា នឹងមិនឲ្យយុវជនខ្មែរ ចេញទៅរកការងារធ្វើនៅក្រៅប្រទេស ហើយលោកនឹង ស្វះស្វែងរកការងារ ឲ្យពួកគេធ្វើនៅក្នុងស្រុក។

ការថ្លែងរបស់លោកនេះ បានធ្វើឡើងនៅចំពោះ សមាជិកជាង៣០០នាក់/អង្គ ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៥ និងលើកទិសដៅ បន្តឆ្នាំ២០១៦ នៅព្រឹកថ្ងៃទី២៧ មករា។

លោកបន្តថា អង្គការរបស់លោក បង្កើតឡើងដើម្បី ជួយប្រជាពលរដ្ឋខ្មែរ បង្កើតសេដ្ឋកិច្ចដល់ ពលរដ្ឋខ្មែរ ស្វែងរកការងារជូនពលរដ្ឋខ្មែរ ក្នុងមូលដ្ឋាន។ លោកថា ជារួមអង្គការនេះ បង្កើតឡើង ក្នុងគោលបំណង ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។

ប្រធានអង្គការខ្ញុំខ្មែរ បញ្ជាក់ថា  “ខ្ញុំមិនចង់ឲ្យយុវជនខ្មែរ ប្រជាពលរដ្ឋខ្មែរ ធ្វើចំណាកស្រុក ទៅប្រទេសដទៃ បម្រើផលប្រយោជន៍ ឲ្យប្រទេសដទៃទេ គឺអង្គការ ខ្ញុំខ្មែរ មានបំណងបង្កើតសេដ្ឋកិច្ច នៅក្នុងប្រទេសយើង ហើយយើងប្រមូលទិញ នូវកសិផលទាំងនោះ ដោយផ្ទាល់ និងធ្វើការបែងចែក កសិផលទាំងនោះ នៅក្នុងប្រទេសរបស់យើង”។

ប្រធានអង្គការខាងលើបន្ថែមថា ចាប់ពីដំណើរការរហូត មកដល់ពេលនេះ គឺសង្កត់ធ្ងន់ទៅខេត្តព្រៃវែង ដើម្បីបង្កើតកសិកម្មជាលក្ខណៈធំបំផុត ដោយរៀបចំ បណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ ឲ្យពួកគាត់ចេះពីវិធីសាស្ត្រ ក្នុងការដាំដុះ ឲ្យចេះប្រើប្រាស់ ធនធាន ធម្មជាតិ ក្នុងការបង្កបង្កើនផល។

ព្រះតេជគុណ យិន រតនសុធាវី មានសង្ឃដីកាថា “អង្គការខ្ញុំខ្មែរបានជួយឧត្ថម្ភថវិកា ផ្សព្វផ្សាយកម្មវិធីពិភាក្សា ព្រះពុទ្ធសាសនា អក្សរសាស្រ្តខ្មែរ ដើម្បីសង្គម ឲ្យកូនខ្មែរដឹងពីប្ញសគល់អក្សរជាតិ និងបោះពុម្ភសៀវភៅអក្ខរាវិរុទ្ធ ចែកជូនទៅដល់កាសែត ព័ត៌មាន និងសិក្សានុសិស្សនៅតាម វិទ្យាល័យមួយចំនួន”៕

ពលរដ្ឋ តាមបណ្ដោយ ផ្លូវជាតិលេខ៦A សាទរ គម្រោងអភិវឌ្ឍន៍ ជ្រោយចង្វារ

$
0
0

ភ្នំពេញ៖ ក្រុមប្រជាពលរដ្ឋ រងផលប៉ះពាល់ ពីគម្រោង អភិវឌ្ឍន៍ទីក្រុងរណប ជ្រោយចង្វា ដែលអាជ្ញាធរភ្នំពេញ ប្រគល់សិទ្ធិ អភិវឌ្ឍន៍ទៅឲ្យក្រុមហ៊ុន OCIC សាងសង់បុរីរុងរឿង និងធ្វើផ្លូវបេតុង ចម្ងាយ១០០ម៉ែត្រ ពីផ្លូវជាតិលេខ ៦A បានបង្ហាញការសប្បាយរីករាយ និងគាំទ្រគម្រោងអភិវឌ្ឍន៍ ផ្លូវទីក្រុងរណបជ្រោយចង្វា ព្រមទាំងជំរុញឲ្យ សាលារាជធានីពន្លឿនអភិវឌ្ឍន៍ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដ៏ប្រណីតមួយនេះ ដើម្បីងាយស្រួលធ្វើដំណើរ និងលើកកម្ពស់ សោភ័ណភាពក្រុងរណប។

លោក អ៊ឹង ធួងស្រ៊ុន អាយុ៥៣ឆ្នាំ ជាប្រជាពលរដ្ឋម្នាក់ ដែលរងផលប៉ះពាល់ ពីគម្រោងអភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៦ថា លោកសប្បាយរីករាយ និងត្រេកអរយ៉ាងខ្លាំង ដែលសាលារាជធានី ភ្នំពេញ បានអភិវឌ្ឍន៍ផ្លូវបេតុង១ខ្សែ ដែលមានចម្ងាយ១០០ម៉ែត្រ ពីផ្លូវជាតិលេខ៦A។ ក្នុងនោះលោកសំណូមពរ ឲ្យសាលារាជធានី ភ្នំពេញ ពន្លឿន ការធ្វើផ្លូវឲ្យបានរួសរាន់ ដើម្បីកុំឲ្យស្ទះ នៅផ្លូវជាតិលេខ៦A ព្រមទាំងបានសម្ដែងការគាំទ្រ ចំពោះគម្រោងអភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វានេះ យ៉ាងពេញទំហឹងផងដែរ។

លោកបានបន្ថែមថា "ខ្ញុំជាប្រជាពលរដ្ឋ ដែលរស់នៅលើដងផ្លូវ ជាតិលេខ៦A ហ្នឹងបានឯកភាពឲ្យ សាលាក្រុងធ្វើផ្លូវ ដែលចេញពីអ័ក្ស (អ័ក្សផ្លូវជាតិលេខ៦A) ហើយការអភិវឌ្ឍផ្លូវនេះ ប្រជាពលរដ្ឋយើងខ្ញុំ ក៏បានប្រើប្រាស់ផ្លូវដែលល្អ ដីរបស់ខ្ញុំដែលអត់មានផ្លូវមួយ ផ្នែកទៅមុខ បានផ្លូវហ្នឹងប្រើ ហើយបើផ្លូវវាធ្លុះ ដល់ក្រៅបានប្រើទាំងអស់គ្នា"។

ចំណែកលោក អាប់ ប៉េងងួន ក៏មិនខុសអ្វីពីលោក អ៊ឹង ធួងស្រ៊ុនដែរ លោកពេញចិត្តខ្លាំង ចំពោះការអភិវឌ្ឍផ្លូវបេតុងនេះ ដើម្បីជាប្រយោជន៍ ដល់សាធារណជនទូទៅ និងងាយស្រួល សម្រាប់ពលរដ្ឋធ្វើដំណើរ ទៅវិញទៅមក។

លោក អាប់ ប៉េងងួន ថ្លែងដោយទឹកមុខ ស្រស់ស្រាយថា  "ខ្ញុំពេញចិត្តចំពោះសាលារាជធានី ដែលបានធ្វើផ្លូវហ្នឹងណា ដើម្បីងាយស្រួល ពូធ្វើដំណើរចេញ-ចូល ហើយបើបានផ្លូវមុខក្រោយចឹង វាស្រួលដែរ ណាមួយបានជាប្រយោជន៍សាធារណៈទាំងអស់គ្នា” ។

ក្រុមប្រជាពលរដ្ឋ ក៏បានសង្កត់ធ្ងន់ផងដែរ រាល់ការធ្វើកូដកម្មប្រឆាំង នឹងការអភិវឌ្ឍ និងការទាមទារសំណងផ្សេងៗ មិនមែនជាតំណាងពួកគាត់ ឬក្រុមមនុស្សដែលរស់នៅក្នុង តំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វាទេ ។

គួរបញ្ជាក់ថា ពលរដ្ឋចំនួន ១០៧គ្រួសារ ក្នុងសង្កាត់ជ្រោយចង្វា និង ១៦គ្រួសារ ក្នុងសង្កាត់ព្រែកលាប ដែលស្ថិតក្នុង តំបន់អភិវឌ្ឍន៍ ក្រុងរណបជ្រោយចង្វា បានយល់ព្រមឲ្យ សាលាខណ្ឌជ្រោយចង្វា សហការជាមួយក្រុមហ៊ុន OCIC ចុះវាស់វែង និងអភិវឌ្ឍន៍ផ្លូវបេតុង១ខ្សែ ដែលមានចម្ងាយ១០០ម៉ែត្រ ពីច្រាំងទន្លេសាប និងពីអ័ក្សផ្លូវជាតិ ៦A រួចរាល់អស់ហើយ។ ពិសេសជាងនេះទៀត ពេលដែលតំបន់នេះ ធ្វើការអភិវឌ្ឍន៍ចប់សព្វគ្រប់ សាលារាជធានីភ្នំពេញ នឹងចេញបណ្ណកម្មសិទ្ធ ជូនប្រជាពលរដ្ឋផងដែរ៕

សង់អគារ សិក្សាក្នុង គម្រោងពង្រីក សាលាមធ្យមសិក្សា នៅរាជធានីភ្នំពេញ តម្លៃជាង ២លានដុល្លារ ជាជំនួយឥតសំណង របស់ជប៉ុន ត្រូវបានបញ្ចុះ បឋមសិលា នៅថ្ងៃនេះ

$
0
0

ភ្នំពេញ៖ អភិបាលរាជ ធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស និងលោក គូម៉ាម៉ារ៉ូ យូជិ នៅព្រឹកថ្ងៃទី២៧ ខែមករានេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលា បើករដ្ឋានសាងសង់ អគារសិក្សា ក្រោមគម្រោងពង្រីក សាលាមធ្យមសិក្សា នៅរាជធានីភ្នំពេញ ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន ក្នុងរង្វង់ទឹកប្រាក់ ជាង២លានដុល្លារអាមេរិក។

ពិធីបញ្ចុះបឋមសិលានេះ រៀបចំឡើងនៅអនុវិទ្យាល័យទឹល្អក់ ស្ថិតនៅសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក ដោយមានការចូលរួម មន្ត្រីសាលារាជធានី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ។

លោកអភិបាល រាជធានីភ្នំពេញ ប៉ា សុជាតិវង្ស បានថ្លែងថា គម្រោងពង្រីកសាលាមធ្យម សិក្សសានៅរាជធានីភ្នំពេញ វគ្គមួយ មានអគារសិក្សាចំនួន ៤ខ្នង ត្រូវនឹង៧៦បន្ទប់ សង់នៅក្នុងវិទ្យាល័យ និងអនុវិទ្យាល័យចំំនួន៤ ក្រោមហិរញ្ញប្បទានឥតសំណង របស់រាជរដ្ឋាភិបាលជប៉ុន។

លោក ប៉ា សុជាតិវង្ស បានថ្លែងឲ្យដឹងទៀតថា វិស័យអប់រំនៅរាជធានីភ្នំពេញ នៅឆ្នាំសិក្សា ២០១៥-២០១៦នេះ មានសាលាមត្តេយ្យសិក្សា ចំនួន២៤សាលា ថ្នាក់មត្តេយ្យក្នុងបឋមសិក្សា ១២៨សាលា មត្តេយ្យសហគមន៍២០កន្លែង ការអប់រំកុមារតូចតាមផ្ទះ១៨ភូមិ និងមត្តេយ្យឯកជន១៦៨សាលា មានសិស្សសរុប ៣១០៤៦នាក់។ សាលាបឋមសិក្សាចំនួន ១៦៤ សិស្សសរុប ១៣៥៨៣៧នាក់, អនុវិទ្យាល័យ៣២ សិស្ស ១២៨៩៩នាក់, វិទ្យាល័យចំនួន ៣៤ សិស្ស ៧០៧២៧នាក់។

ក្នុងឱកាសនោះដែរ លោកអភិបាលរាជធានី ប៉ា សុជាតិវង្ស ក៏បានអំពាវនាវដល់សិស្សានុសិស្សទាំង មេត្តកុំសេពគ្រឿងញៀន គ្រឿងស្រវឹង ដែលនាំឲ្យខ្លួនធ្លាក់ក្នុង អំពើអបាយមុខ បាត់បង់អនាគត ហើយលោកក៏បានអំពាវនា វដល់សិស្សានុសិស្ស ឲ្យគោរពច្បាប់ចរាចរណ៍ផងដែរ កុំជួបគ្រោះថ្នាក់ចរាចរណ៍៕


លោកឧកញ៉ា សៀ ឫទ្ធី ទទួលបាន រង្វាន់អន្តរជាតិ CHT ឆ្នាំ២០១៦ នៅ The Royale ChulanKuala Lumpur នៃប្រទេសម៉ាទ្បេស៊ី

$
0
0

ភ្នំពេញ៖ អគ្គនាយកក្រុមហ៊ុន Worldbridge International Co.Ltd លោក ឧកញ៉ា សៀ ឫទ្ធី ដែលជាអ្នកដឹកនាំដ៏ឆ្នើមមួយរូប ដែលប៉ិនប្រសព្វលើគ្រប់វិស័យ ពិសេសការវិនិយោគលើផ្នែក អចលទ្រព្យយ៉ាងកំពូលនៅកម្ពុជា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ បានទទួលរង្វាន់អន្តរជាតិ CHT នៅ The Royale ChulanKuala Lumpur នៃប្រទេសម៉ាទ្បេស៊ី។

ការទទួលបានរង្វាន់នេះ ដោយសារតែគណៈកម្មាការពិនិត្យឃើញ នូវភាពប៉ិនប្រសព្វនៃការដឹកនាំរបស់ លោកឧកញ៉ា សៀ ឫទ្ធី ដែលជាអ្នកដឹកនាំឆ្នើមលេចធ្លោ និងជាអ្នកគ្រប់គ្រង ដោយមានតម្លាភាពក្នុងជំនួញរបស់គាត់។ នេះបើតាមការឲ្យដឹងពីលោក លុយ ចន្ទផល ជាអ្នកប្រឹក្សាផ្នែកច្បាប់នៃក្រុមហ៊ុន Worldbridge International Co.Ltd។

លោក លុយ ចន្ទផល បានបន្ដថា «បុព្វហេតុដែលនាំឲ្យអង្គការមួយឈ្មោះថា CHT សម្រេចជ្រើសរើសគាត់ ដើម្បីឲ្យក្លាយទៅជាអ្នកទទួល រង្វាន់ឆ្នើមហ្នឹង គឺដោយសារតែថ្វីដៃ ក្នុងការដឹកនាំក្រុមហ៊ុន និងការអភិវឌ្ឍន៍ក្រុមហ៊ុនរបស់គាត់ ចាប់ពីចំណុចដំបូងរហូតដល់ បានជោគជ័យ គួរឲ្យកោតសរសើរយ៉ាងខ្លាំង»។

លោក បន្ដថា អ្នកដែលចូលរួមក្នុងកម្មវិធី CHT AWARD នោះ មានអ្នកចូលរួមប្រមាណជា ៤០០នាក់ និងមកជាង១២ប្រទេស ចូលរួមដែលមានដូចជា ប្រទេសកម្ពុជា សិង្ហបុរី ឥណ្ឌូនេស៊ី អូស្រ្តាលី និង សហរដ្ឋអាមេរិកជាដើម។ ពិសេសមករហូត មកដល់ពេលនេះ លោកឧកញ៉ា សៀ ឫទ្ធី មានមុខជំនួញ ប្រមាណជាង២៣ ដែលទាក់ទងទៅនឹងវិស័យ អចលនទ្រព្យ ដឹកជញ្ជូន វិនិយោគក្របខ័ណ្ឌជាតិនិងអន្តរជាតិ។

គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក សៀ ឫទ្ធី គ្រប់មុខជំនួញរបស់លោកទាំងអស់ គឺសុទ្ធតែទទួលបានជោគជ័យ យ៉ាងល្អប្រសើរបំផុត ហួសពីការរំពឹងទុកទៅទៀត ពិសេសនៅពេលថ្មីៗនេះ ក្រុមហ៊ុន Monarch Investment ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន WorldBridge Group បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន Nansham Group Co., Ltd. ក្នុងគោលបំណងរួម សហការអភិវឌ្ឍ «កោះតាង» ឲ្យក្លាយជារមណីយដ្ឋាន យ៉ាងល្អប្រណីត គ្មានពីរនៅកម្ពុជា ជាមួយភាពអស្ចារ្យ នៃការច្នៃប្រឌិតខ្ពស់ របស់ក្រុមហ៊ុនទាំងពីរនេះ ដែលផ្តោតលើគម្រោងអភិវឌ្ឍន៍ ទ្រង់ទ្រាយធំ ដែលពោរពេញទៅដោយភាពលេញធ្លោយ៉ាងអស្ចារ្យ ដែលនឹងក្លាយជា តំបន់ទេសចរណ៍មួយដ៏ប្រណីត ជាមួយនឹងរមណីយដ្ឋាន មានលក្ខណៈពិសេសៗជាច្រើន ដែលនឹកស្មានមិនដល់ ទាំង ផែនាវា សណ្ឋាគារ សួនកម្សាន្ត ទីលានវាយកូនហ្គោល និងសេវាកម្មប្រណីតៗ ជាច្រើនផ្សេងទៀត៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

លោក ង្វៀង ភូត្រុង ជាប់ឆ្នោត ជាអគ្គលេខាធិ បក្សកុម្មុយនិស្ត វៀតណាម លើកទី២

$
0
0

ហាណូយ៖ យោងតាមសេចក្តីរាយការណ៍ ពីសារព័ត៌មាននានា បានឲ្យដឹងថា លោក ង្វៀង ភូត្រុង ត្រូវបាន សមាជិកសំខាន់ៗនៃបក្សកុម្មុយនិស្តវៀតណាម បានសម្រេចបោះឆ្នោត ឲ្យលោកទទួលតំណែងកំពូលបំផុត របស់គណបក្សនេះ សម្រាប់នីតិកាលទី២ ដែលមានរយៈពេល ៥ឆ្នាំ ជាបន្តទៅទៀត។

សូមបញ្ជាក់ថា លោក វៀង តាន់យ៉ុង នាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម បានសម្រេចដកខ្លួនចេញពីការប្រកួតប្រជែង សម្រាប់តំណែង អគ្គលេខាបក្សគុម្មុយនីស្តវៀតណាម។

អ្នកវិភាគនានា បានមើលឃើញថា លោក ង្វៀង តាន់យ៉ុង មាននិន្នាការ ងាកទៅរកសហរដ្ឋអាម៉េរិក ខណៈអគ្គលេខធិការបក្ស ង្វៀង ភូត្រុង មានទំនាក់ទំនងស្និទ្ធជាមួយប្រទេសចិន៕

កសិណអង្គរធំ និងអង្គរតូច នឹងមាន ទឹកពេញឡើងវិញ ក្នុងពេលខាងមុខ

$
0
0

ភ្នំពេញ៖ កសិណអង្គរធំ និងអង្គរតូច នឹងមានទឹកពេញឡើងវិញ ក្នុងពេលដ៏ខ្លីខាងមុខនេះ បន្ទាប់ពីនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បានបញ្ចាល់ទឹកស្ទឹងសៀមរាប ត្រង់ទំនប់បារាំង ដើម្បីបញ្ចូលទឹក ទៅក្នុងកសិណអង្គរធំនិងអង្គរតូច។ ការបញ្ចូលទឹកនេះ អាចនឹងប្រើរយៈពេលប្រហែល ១០ថ្ងៃទើបពេញកសិណទាំងពីរ។

លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះថា ក្រុមការងារបានបង្ហូរទឹក ចូលទៅក្នុងកសិណទាំងនេះ រយៈពេលពីរថ្ងៃកន្លងមកហើយ។ ការរៀបចំបង្ហូរនៅពេលនេះ ធ្វើឡើងក្រោយពីក្រុមការងារ បានបើកស្ទឹងសៀមរាបរយៈពេលជាង២ខែ បញ្ជូនទឹកទៅផ្នែកខាងក្រោម ដើម្បីប្រជាពលរដ្ឋនៅសង្កាត់ជ្រាវ ប្រើប្រាស់ស្រោចស្រពដំណាំ និងស្រែចម្ការរបស់គាត់ តាមសំណើរបស់មន្ទីរធនធានទឹក និងឧតុនិយម។

លោកបានមានប្រសាសន៍បន្តថា “ដោយពិនិត្យឃើញ ពីកម្ពស់ទឹកនៅភ្នំគូលែនកាន់តែតិច ទើបយើងប្រញាប់ប្រញាល់ ប្រមូលទឹកបញ្ចូលទៅក្នុង កសិណអង្គរឲ្យហើយ ព្រោះបើទុករយៈពេលយូរជាងនេះ ទឹកនឹងហូរធ្លាក់ទៅទន្លេសាបអស់ ហើយយើងមិនអាចបញ្ចាល់ទឹក ឲ្យខ្ពស់បង្ហូរចូលកសិណបានឡើយ”។

លោកបន្ថែមទៀតថា ទឹកដែលស្ថិតនៅក្នុងកសិណនីមួយៗនេះ មានតួនាទីសំខាន់ខ្លាំងណាស់ សម្រាប់ថែរក្សារចនាសម្ព័ន្ធប្រាសាទ និងប្រព័ន្ធទឹកក្រោមដី ព្រោះប្រាសាទ និងរចនាសម្ព័ន្ធសុទ្ធតែមានគ្រឹះជាដីខ្សាច់ ដែលទាមទារសំណើមជាប្រចាំ។ ចំពោះកសិណអង្គរធំ ក្រៅពីទ្រទ្រង់រចនាសម្ព័ន្ធប្រាសាទ ទឹកនេះក៏ត្រូវបានបើប្រាស់ សម្រាប់ប្រជាពលរដ្ឋស្រោចស្រពស្រែដំណាំ នៅសង្កាត់គោកចកមួយចំនួនផងដែរ។

គួររំឭកថា អាងដ៏ធំនៃកសិណអង្គរធំអាច ផ្ទុកទឹកជិត២លានម៉ែត្រគូប វាជាកសិណទឹកដែលមានប្រវែង១២គីឡូម៉ែត្រ ព័ទ្ធជុំវិញក្រុងអង្គរធំ។ កាលពីពេលថ្មីៗនេះ មានតែកសិណទឹកផ្នែកខាងត្បូងឈៀងខាងលិច ប្រមាណ៣០០ម៉ែត្រប៉ុណ្ណោះ ដែលមានទឹក ខណៈដែលផ្នែកខាងត្បូង ឈៀងខាងកើតនៃកសិណ គ្មានទឹកទៀតឡើយនៅរដូវវស្សា។ បន្ទាប់ពីនាយកដ្ឋានគ្រប់គ្រងទឹក បានជួសជុលកាលពីឆ្នាំ២០១០មក កំណាត់នៃកសិណ ខាងត្បូងឈៀងខាងកើតប្រវែង៣០០ម៉ែត្រ មានទឹកពេញជាប់ជាប្រចាំរាល់ឆ្នាំ ទាំងក្នុងរដូវប្រាំង និងរដូវវស្សា។

ដោយឡែក កសិណអង្គរតូច ដែលមានសមត្ថភាព អាចផ្ទុកទឹកបានជាង១លានម៉ែត្រគូប កាលពីមុនឆ្នាំ២០១០ ប្រព័ន្ធបង្ហូរទឹក គឺប្រើប្រឡាយមួយ ដែលគេកសាងឡើងនៅចន្លោះកសិណទឹក របស់ក្រុងអង្គរធំខាងត្បូងឈៀងខាងលិច រហូតដល់ត្រពាំងសេះ ឆ្លងកាត់ខាងក្រោយកន្លែងបង្ហោះបាល់ឡុង (Balloon) ក្នុងសម័យថ្មីនេះ។ បច្ចុប្បន្ន នាយកដ្ឋានគ្រប់គ្រងទឹក បានស្តារ ប្រព័ន្ធបុរាណឡើងវិញ ដោយភ្ជាប់កសិណទឹក របស់ក្រុងអង្គរធំផ្នែកខាងត្បូងឈៀងខាងកើត ទៅកសិណទឹកអង្គរវត្តផ្នែកខាងជើងឈៀងខាងលិចផ្ទាល់ ដោយឆ្លងកាត់កសិណទឹករបស់ភ្នំបាខែង និងអូរសំពៅលូន។ ប្រព័ន្ធនេះបានធ្វើឲ្យ កម្រិតទឹកក្នុងកសិណអង្គរវត្តកើន បានកម្ពស់១ម៉ែត្រ បើប្រៀបធៀបទៅនឹងកម្រិតទឹក របស់វានៅពេលមុន៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ភាគីពាក់ព័ន្ធ គាំទ្រឲ្យ អាមេរិក លើកលែងពន្ធ នាំចូលទំនិញ គ្រប់ប្រភេទ ពីកម្ពុជា

$
0
0

ភ្នំពេញ៖ ភាគីពាក់ព័ន្ធ នឹងការនាំចេញទំនិញ ទៅក្រៅប្រទេស បានសម្តែងការគាំទ្រ យ៉ាងពេញទំហឹងឲ្យសហរដ្ឋអាមេរិកលើកលែងពន្ធ នាំចូលទំនិញគ្រប់ប្រភេទ ពីកម្ពុជា តបតាមការស្នើរបស់ សម្តេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្រ្តីកម្ពុជា។

ខណៈការលើកលែងពន្ធនេះ នឹងអាចជួយឲ្យកម្ពុជា មានលទ្ធភាពក្នុងការប្រកួត ប្រជែងនៅលើទីផ្សារអន្តរជាតិ ពិសេសធ្វើឲ្យការនាំចេញពីកម្ពុជា មានការកើនឡើង និងអាចទាក់ទាញក្រុមអ្នក វិនិយោគកាន់តែច្រើនមកបណ្តាក់ទុននៅកម្ពុជា។

លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវ-អង្ករកម្ពុជា បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះថា ប្រសិនបើសហរដ្ឋអាមេរិក ពិចារណាក្នុងការលើកលែង ពន្ធនាំចូលទំនិញគ្រប់ប្រភេទពីកម្ពុជានោះ នឹងធ្វើឲ្យកម្ពុជា មានភាពងាយស្រួល ក្នុងការនាំទំនិញចេញ។ពិសេស នឹងជួយជំរុញកំណើន សេដ្ឋកិច្ចកម្ពុជាកាន់តែល្អ ប្រសើរជាងមុន។

លោកបន្តថា “ខ្ញុំគាំទ្រចំពោះសម្តេចតេជោ ដែលបានស្នើសុំអាមេរិក លើកលែងពន្ធ នាំចូលទំនិញគ្រប់ប្រភេទពីកម្ពុជា ព្រោះវានឹងធ្វើឲ្យការនាំចេញរបស់កម្ពុជា មានការកើនឡើង តែយ៉ាងណាក៏ដោយ ការនាំទំនិញពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិកនេះ បញ្ហាដែលសំខាន់មួយទៀតនោះ គឺរបាំងពាណិជ្ជកម្ម មិនមែនពន្ធគយ ដែលធ្វើឲ្យកម្ពុជាមានការលំបាកក្នុងការនាំចូល”។

ដោយឡែក លោក កាំង ម៉ូនីកា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យសមាគម រោងចក្រកាត់ដេរនៅកម្ពុជា បានថ្លែងថា បច្ចុប្បន្ន ការនាំចេញផលិតផលសម្លៀក បំពាក់ពីកម្ពុជាទៅកាន់ អាមេរិកគឺមានអត្រាខ្ពស់ ដូច្នេះប្រសិនបើអាមេរិក ពិចារណាលើកលែងពន្ធ នាំចូលទំនិញគ្រប់ប្រភេទពីកម្ពុជា តាមការស្នើរបស់សម្តេចតេជោនោះ នឹងអាចជួយឲ្យកម្ពុជា មានលទ្ធភាពក្នុងការប្រកួត ប្រជែងនៅលើទីផ្សារអន្តរជាតិ ពិសេសធ្វើឲ្យការនាំចេញទំនិញពីកម្ពុជាមានការកើនឡើង ហើយមួយទៀតនឹងអាច ទាក់ទាញក្រុមអ្នកវិនិយោគ កាន់តែច្រើន មកបណ្តាក់ទុននៅកម្ពុជា។

លោកបន្តថា ”ឥឡូវនេះការនាំចេញ សម្លៀកបំពាក់ពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក គឺនៅជាប់ពន្ធ ប៉ុន្តែពន្ធនោះ ក៏មានការអនុគ្រោះ ដែលបង់ប្រហែលពី ១៥ទៅ១៦ភាគរយ។បើតាមខ្ញុំដឹង ក្នុងមួយឆ្នាំកម្ពុជា បង់ពន្ធនាំចូលទៅកាន់ទីផ្សាអាមេរិកចំនួនពី ៧រយលានទៅ៨រយលានដុល្លារ ដូច្នោះបើសហរដ្ឋអាមេរិក លើកលែងពន្ធទាំងស្រុងដល់កម្ពុជា នោះគឺជារឿងល្អប្រសើរបំផុត ព្រោះរាល់ថ្ងៃនេះ មានប្រទេសមួយចំនួន ត្រូវបានគេលើកលែងពន្ធ ដែលធ្វើឲ្យកម្ពុជា ពិបាកក្នុងការប្រកួតប្រជែង”។

ជាមួយគ្នានេះលោក សោម អូន ប្រធានក្រុមប្រឹក្សា សហជីពជាតិកម្ពុជា បានលើកឡើងដែរថា បច្ចុប្បន្ននៅកម្ពុជា បន្ទាប់ពីបានតម្លើងប្រាក់ខែ ជូនដល់កម្មករ-កម្មការិនី រួចមកគឺវិស័យកាត់ដេរហាក់ មានភាពលំបាក ក្នុងការប្រកួតប្រជែងជាមួយ បណ្តាប្រទេសជិតខាង ពិសេសប្រទេសវៀតណាម ដែលទើបទទួលបាន ការលើកលែង ពន្ធនាំចូលទៅសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដូចនេះ ធ្វើឲ្យកម្ពុជាមាន បញ្ហាប្រឈមជាច្រើន។

លោកថា គ្រាន់តែឆ្នាំ២០១៥ រោងចក្រកាត់ដេរជាង១៥០ ត្រូវបានសម្រេចបិទទ្វារ ហើយក្នុងឆ្នាំ២០១៦នេះ ក៏នឹងអាចមានរោងចក្រមួយចំនួន បិទទ្វារជាបន្តបន្ទាប់ផងដែរ។

លោក សោម អូនបន្តថា “ដូច្នោះខ្ញុំគិតថា អ្វីដែលសម្តេចតេជោ បានស្នើសុំ ឲ្យអាមេរិកលើកលែងពន្ធ នាំចូលទំនិញគ្រប់ប្រភេទពីកម្ពុជា គឺពិតជាសំខាន់សម្រាប់វិស័យ កាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើង ដែលអាចធ្វើឲ្យវិស័យនេះ មានដំណើរការទៅមុខដោយរលូន ហើយនឹងអាចទាក់ទាញអ្នក វិនិយោគចូលមករកស៊ីនៅ កម្ពុជាថែមទៀត ដែលអាចជួយបង្កើន ការងារជូនប្រជាពល រដ្ឋខ្មែរបានកាន់តែច្រើន”។

សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាបាននាំចេញទំនិញជាច្រើន ទៅកាន់សហគមន៍អឺរ៉ុប ដោយមិនមានការបង់ពន្ធអ្វីទាំងអស់ ក្រៅពីសហគមន៍អឺរ៉ុប ក៏មានប្រទេសជា ច្រើនទៀត បានលើកលែងពន្ធនាំចូលទំនិញពីកម្ពុជាផងដែរ ដូចជា កាណាដា ជប៉ុន ចិន កូរ៉េខាងត្បូង អូស្រា្តលីជាដើម។ដោយឡែកសហរដ្ឋអាមេរិកវិញ បច្ចុប្បន្ននៅ តែបន្តយកពន្ធនាំចូលទំនិញពីកម្ពុជា តាមរយៈអត្រា MSN ដែលមានលក្ខណៈបន្ធូរបន្ថយ ប៉ុន្តែយ៉ាងណាក៏ដោយចំពោះបញ្ហានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងជាខ្លាំងក្នុងការ ជំរុញក៏ដូចជាស្នើសុំទៅកាន់សហរដ្ឋ អាមេរិកឲ្យលើកលែងពន្ធ ដល់កម្ពុជាផងដែរ  តាមរយៈរបស់លោក ចន ឃើរី រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក មកបំពេញទស្សនកិច្ច កម្ពុជា២ថ្ងៃ កាលពីថ្ងៃទី២៥- ២៦ ខែ មករា៕

សិទ្ធិមនុស្សកម្ពុជាល្អប្រសើរ ជាងបណ្តាប្រទេសអាស៊ី

$
0
0

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សនៅកម្ពុជា បានលើកឡើងថា កម្ពុជា ជាប្រទេសដែលគោរពសិទ្ធិមនុស្សយ៉ាងពេញលេញ និងបានផ្តល់សិទ្ធិសេរីភាពខ្លាំងជាងគេ បើប្រៀបធៀបទៅនឹង បណ្តាប្រទេសមួយចំនួន ក្នុងតំបន់អាស៊ី ខណៈ កម្ពុជាជាប្រទេសប្រកាន់ លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ហើយកន្លងមករាជរដ្ឋាភិបាល បានធ្វើអ្វីៗប្រកបដោយតម្លាភាព និងយកច្បាប់ជាធំ ។

លោកម៉ក់ សម្បត្តិ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជាបានថ្លែងឲ្យដឹងថា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា បើប្រៀបធៀបជាមួយបណ្តាប្រទេស នៅអាស៊ី គឺគ្មាន ប្រទេសណាល្អជាងកម្ពុជាទេ កម្ពុជាគឺជាប្រទេសប្រជាធិបតេយ្យនីតិរដ្ឋ ដូចនេះនៅកម្ពុជា គឺយកច្បាប់ជាធំ ហើយរាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់ខ្ជួនទៅតាមនីតិរដ្ឋ ។

លោកបន្តថា «ចំពោះប្រជាពលរដ្ឋ ទាំងមូលនៅក្នុងប្រទេសកម្ពុជា គេបានលើកសរសើរ ថាមានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យពេញលេញ ដោយមានការបោះឆ្នោតទៀតទាត់ ។ប្រជាពលរដ្ឋទាំងអស់ មានសេរីភាពក្នុងការបញ្ចេញមតិ ជាពិសេសតាមបណ្តាញព័ត៌មាន វាជាឋានសួគ៌នៃសេរីភាព គ្មានប្រទេសណាសេរីភាពដូចកម្ពុជាទេ»។

សូមបញ្ជាក់ថា កម្ពុជាជាប្រទេសទី១ នៅក្នុងតំបន់អាស៊ីដែលបានផ្ដល់សច្ចាប័នច្រើនជាងគេបំផុតរហូតដល់ចំនួន១២ សច្ចាប័នដែលពាក់ព័ន្ធនឹងកត្តិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ នយោបាយ សិទ្ធិសង្គម និងវប្បធម៌ដែលជា មូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស៕

Viewing all 8042 articles
Browse latest View live




Latest Images