Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ឃាត់ខ្លួន ពលរដ្ឋអាមេរិក និងរុស្សីុ ស្នាក់នៅគ្មាន លិខិតឆ្លងដែន និងលើស ទិដ្ឋាការ នៅក្រុងព្រះសីហនុ

$
0
0

ព្រះសីហនុ៖ កម្លាំងការិយាល័យ អន្តោប្រវេសន៏ និងកម្លាំងនគរបាល ទេសចរណ៏ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅម៉ោង ១៧៖២០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានធ្វើការឃាត់ខ្លួនពលរដ្ឋ អាមេរិកាំងម្នាក់ និងជនជាតិរុស្សីុ ម្នាក់ នៅចំណុចឆ្នេរអូរឈើទាល ស្ថិតក្នុងក្រុម១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បន្ទាប់ពីរកឃើញថា ស្នាក់នៅកម្ពុជាពុំមាន លិខិតស្នាមត្រឹមត្រូវ និងលើសទិដ្ឋាការ។

មន្ត្រីនគរបាលបានអោយដឹងថា ជនបរទេសដែលត្រូវឃាត់ខ្លួន ទី១-ឈ្មោះ Fomin Sergei ភេទប្រុស សញ្ជាតិរុស្សី កើតថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ១៩៥៨ កាន់លិខិតឆ្លងដែនលេខ ៧១ ៣១៦១១៨៩ ផុតសុពលភាពថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ (អំពីបទស្នាក់នៅលើសទិដ្ឋាការកំណត់ តាំងពីថ្ងៃទី ៦ ខែកក្កដា ២០១៥) និទី២-ឈ្មោះ Ronald Lueddere ភេទប្រុស សញ្ជាតិអាមេរិច កើតថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៧៩ (អំពីបទស្នាក់នៅគ្មានលិខិតឆ្លងដែន បង្ករអំពើហឹង្សា និងភាពអនាធិបតេយ្យ ដើរអុកឡុកតាមបណ្តាភោជនីយដ្ឋាន និងផ្ទះសំណាក់មួយចំនួន នៅតាមបណ្តោយឆ្នេរអូឈើទាល )៕


សម្រេចឃុំខ្លួន បណ្តោះអាសន្ន មនុស្សពីរនាក់ ពាក់ព័ន្ធនឹង ករណីគ្រឿញៀន

$
0
0

កំពង់ចាម៖ ចៅក្រមសើុបសួរ នៃសាលាដំបូង ខេត្តកំពង់ចាមលោក នៅ យ៉ារ័ត្ន ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះសម្រេចឃុំខ្លួន ជនសង្យ័យពីរនាក់ ពាក់ព័ន្ធករណី រក្សាទុក ដឹកជញ្ជូន ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងករណីធ្វើឱ្យខូចខាតដោយចេតនា ។

គួររំលឹកថា នីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅម៉ោង១៥៖ ២០នាទីនៅចំណុចភូមិអូរលើ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ កម្លាំងជំនាញនគរបាលស្រុកស្ទឹងត្រង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលមេសរជ្រៃ បានធ្វើរដ្ឋបាលចំហ និងចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមដងផ្លូវ ក្នុងប្រតិបត្តិការនេះ បានឃើញជនស្ស័យ០២នាក់ ជិះម៉ូតូមកដល់ ភ្លាមនោះសមត្ថកិច្ច បានឃាត់អោយឈប់ ដើម្បីធ្វើការសាកសួរ ប៉ុន្តែជនសង្ស័យទាំងពីរ មិនព្រមឈប់ ហើយថែមទាំងជិះម៉ូតូបុកម៉ូតូរបស់កម្លាំងនគរបាល បណ្តាលអោយខូចម៉ូតូ១គ្រឿងរបស់ (នគរបាល) ភ្លាមៗនោះកម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនមុខសញ្ញា ទាំង២នាក់នោះ ហើយឆែកឆេររកឃើញថ្នាំញៀនប្រភេទម្សៅ ក្រាមពណ៌សចំនួន០១កញ្ចប់តូច។

មន្ត្រីនគរបាលបានអោយដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ សុះ ស្លេះ ភេទប្រុស អាយុ២៧ឆ្នាំ ជាខ្មែរ-ឥស្លាម មុខរបរមិនពិតប្រាកដ រស់នៅព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងទី២.ឈ្មោះ លី ហាន់ដាហ្វី ភេទប្រុសអាយុ ២៨ឆ្នាំ ជាខ្មែរ-ឥស្លាម ដូចគ្នាមានមុខរបរមិនពិតប្រាកដ រស់នៅព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ច បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម តាមបញ្ញាត្តិច្បាប់មាត្រា ៤០ មាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងបទល្មើសធ្វើឱ្យខូចខាតដោយចេតនា មាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ៕

ពលរដ្ឋ ៤គ្រួសារ រស់នៅផ្ទះស្បូវ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរសាងសង់ ផ្ទះសង្គ័សីជូន

$
0
0

បន្ទាយមានជ័យ៖ ពលរដ្ឋ ៤ក្រីក្រ គ្រួសារនៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រស់នៅ ក្នុងលំនៅដ្ឋានផ្ទះ ស្បៅដំបូលប្រក់មេឃ បានព្រឹកខ្វះល្ងាច នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ អាជ្ញាធរខេត្ត បានដឹកនាំក្រុមការងារចុះជួយ និងសាងសង់ផ្ទះជាសង្គ័សីជូន។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឲ្យលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន នៅល្ងាច ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ ថ្នាក់ខេត្តក្រុងសង្កាត់ជាង១០នាក់ បានចុះទៅដល់កន្លែងផ្ទះ ប្រជាពលរដ្ឋក្រីក្រ ដើម្បីពិនិត្យមើលថា ផ្ទះមួយណាត្រូវរើចោលធ្វើថ្មី ផ្ទះមួយណាត្រូវរើស្បូវ ចេញជំនួសមកវិញប្រក់ស័ង្កសីនោះ។

ក្រោយពីធ្វើការគូសវាសទៅ ផ្ទះ៤ខ្នង នោះរួចមកគិតគូដល់ការចំណាយថវិកាអស់ជិត១ពាន់ដុល្លារ ជាថវិកាផ្ទាល់របស់លោក ឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ាន។

លោក លី សារី បាននិយាយថា ជនក្រីក្រទាំង៤គ្រួសារនោះ ទី១.ឈ្មោះសាន្ត សូត្រ ជាស្រ្តីមេម៉ាយចាស់ជរា គ្មានទីពឹងអាយុ ៧៨ឆ្នាំ ទី២.ឈ្មោះ បិន ភាព បុរស់ពោះម៉ាយ មានមុខរបរកម្មករ សំណង់អាយុ ៤០ឆ្នាំ ទី៣.ឈ្មោះ ប៊ុន ណៃ មេម៉ាយគ្មានទីពឹង អាយុ ៥៥ឆ្នាំ អ្នកទាំងអស់រស់នៅក្នុងភូមិទឹកថ្លា និងទី៤.ឈ្មោះ វុធ ថា អាយុ ២៩ឆ្នាំ ប្រពន្ធឈ្មោះ ដៀប សុខសាន្ត អាយុ ២៥រស់នៅក្នុងភូមិបាណយ។

លោក លី សារី បានបញ្ជាក់ទៀតថា លោក កែ គឹមយ៉ាន តែងតែឲ្យអាជ្ញាធរខេត្ត ចុះតាមភូមិ ដើម្បីស្វែងរក ប្រជាពលរដ្ឋក្រីក្រ ដើម្បីយកអំណោយ និងធ្វើផ្ទះថ្មីជូនហើយ លោក កែ គឹមយ៉ាន មិនប្រកាន់និន្នាការនយោបាយឡើយ មិនថាប្រពលរដ្ឋណាកាន់បក្សណា មិនគិតឲ្យតែប្រជាពលរដ្ឋនោះ ក្រីករពិតប្រកដ លោក និងយកអំណោយ និងធ្វើផ្ទះជូនផ្ទាល់តែម្តង។ ហើយការចុះចែកអំណោយ និងធ្វើផ្ទះជូនប្រជាពលរដ្ឋក្រីក្រនោះ យើងធ្វើដូចភ្លៀងរលឹម មិនបញ្ចប់តែត្រឹមនេះទេ។ ហើយប្រជាពលរដ្ឋក្រីក្រទាំង ៤គ្រួសារ នោះបានជូនថវិកាក្នុង មួយគ្រួសារ បានប្រាក់ ៦ម៉ឺនរៀល និងសារុង២ ពីលោកលីសារីទៀតផងដែរ៕

ចាប់បាន ឃាតករសម្លាប់ នារីម្នាក់កាត់ក្បាល នៅក្នុងផ្ទះសំណាក់ប្រាសាទកែវ

$
0
0

សៀមរាប៖ ទីបំផុតឃាតករ សម្លាប់នារីម្នាក់កាត់ក្បាល នៅក្នុងផ្ទះសំណាក់ប្រាសាទកែវ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបាន ហើយ បន្ទាប់ពីជនសង្ស័យរូបនេះ បានព្យយាមរត់គេចនៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

យ៉ាងណាក៏ដោយ មន្រ្តីនគរបាល នៅមិនទាន់បានបញ្ជាក់ច្បាស់លាស់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួននៅក្នុងតំបន់ណានោះទេ ប៉ុន្តែមន្រ្តីនគរបាល បានបញ្ជាក់ថា ក្រោយពីធ្វើសកម្មភាពសម្លាប់នារីរងគ្រោះ ដោយកាត់ក្បាល ជនសង្ស័យបានយកក្បាលនារីរងគ្រោះនោះទៅដុតចោល។

សវតារឿង៖ គិតមកត្រឹមម៉ោង ៥ល្ងាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រោយពីបើកការស៊ើបអង្កេត យ៉ាងយកចិត្តទុក ដាក់ពីសំណាក់សមត្ថកិច្ច ខេត្តសៀមរាប សាកសពក្មេងស្រី ដែលគេប្រទះ ឃើញនៅក្នុងបន្ទប់លេខ៣០១ នៃផ្ទះ សំណាក់ប្រាសាទកែវ ត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណហើយ នារីរងគ្រោះ គឺឈ្មោះ កេង ធីតា អាយុ២៤ឆ្នាំ មានម្តាយឈ្មោះ ឡេង សិលា រស់នៅភូមិបឹងខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

បច្ចុប្បន្នសមត្ថកិច្ច កំពុងសួរនាំម្តាយជនរងគ្រោះ និងធ្វើការស្រាវជ្រាវ រកព័ត៌មានបន្ថែម ដើម្បីឈានដល់ការចាប់ខ្លួន ជនដៃដល់ក្នុងរឿង ឃាតកម្មដ៏សាហាវព្រៃផ្សៃនេះ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១២ ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៦នេះ ការភ្ញាក់ផ្អើលពេញខេត្តសៀមរាប ដោយសារតែប្រទះឃើញសាកនារីវ័យជាង២០ឆ្នាំម្នាក់ដេកស្លាប់ក្នុងបន្ទប់៣០១ នៃផ្ទះសំណាក់ប្រាសាទកែវ ផ្លូវផ្សារញ៉ែ ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប ដែលសពនារីរងគ្រោះត្រូវបានឃាតករសម្លាប់ កាត់ក្បាលយកទៅបាត់ បន្សល់ទុកតែខ្លួនត្រឹមករចុះក្រោមរួចរុំជាមួយភួយពណ៌ផ្កាឈូក ហើយញាត់សពចូល ក្រោមគ្រែ ដល់ម៉ោង១២បុគ្គលិកផ្ទះសំណាក់ខាងលើបានចូលរៀបន្ទប់ក៏ប្រទះឃើញសពតែម្តង។ ពេលនេះសពនារីរងគ្រោះពុំទាន់មានប្រភពណាមួយបញ្ជាក់ថា ការស្លាប់របស់នាងត្រូវបានឃាតករ សម្លាប់ដោយមូលហេតុអ្វីនៅឡើយទេ។ នៅល្ងាចថ្ងៃដដែលនេះក្រោយពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់ឲ្យសាច់ញាតិនិងអាណាព្យាបាលមក ទទួលយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕

ពលរដ្ឋ ចំនួនជាង ២ពាន់នាក់ នៅខណ្ឌសែនសុខ ទទួលបាន ការព្យាបាល ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជន សម្តេចតេជោ

$
0
0

ភ្នំពេញ៖ នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៦ ប្រជាពលរដ្ឋចំនួន២៥៦១ នាក់ នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខបានទទួលការព្យាបាល ដោយឥតគិតថ្លៃពីសំណាក់ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលសកម្មមនុស្សធម៌នេះ ដឹកនាំដោយលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជន សម្តេចតេជោ និងក៏មានការអញ្ជើញ ចូលរួមសំណាក់ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីសុខាភិបាល អជ្ញាធរ យុវជន សប្បុរសជននិង ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

 លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា តាមការណែនាំរបស់សម្តេច តេជោ ហ៊ុន សែននិងសម្តេច គតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន គឺស្នើឱ្យសមាគមនេះ ចុះពិនិត្យនិងព្យាបាលជំងឺផ្សេងៗ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមទីជនបទនៅក្នុងប្រទេស កម្ពុជាដែលសកម្មភាពនេះ ស្តែងចេញពីទឹកចិត្តនិងការ យកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ចំពោះប្រជាពលរដ្ឋ។

ប្រធានក្រុមប្រឹក្សាភិបាលសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបន្តថា សកម្មភាពមនុស្សធម៌នេះគឺជាការ បំផុស្មារតីនៃការចូលរួមពីផ្នែកផ្សេងៗ ដូចជាអជ្ញាធរ អង្គការសប្បុរសជន យុវជន និងផ្នែកដែលពាក់ព័ន្ធ ដទៃទៀតនៅក្នុងការងារសង្គម។

ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ ស្ថាប័នដែលពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយ ចិត្តដើម្បីព្យាបាលប្រជាពលរដ្ឋ ពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីសុខាភិបាល បានថ្លែងអំណរគុណក្រុមការងារ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ និងផ្នែកផ្សេងៗដែលបាន ចុះពិនិត្យនិងព្យាបាលជំងឺផ្សេងៗ ជូនប្រជាពលរដ្ឋដោយ ឥតគិតថ្លៃនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ប្រកបដោយស្មារតីស្មោះស្ម័គ្រ ចំពោះប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា សកម្មភាពពិនិត្យនិង ព្យាបាលព្រឹកមិញនេះ រួមមាន ជំងឺទូទៅចំនួន១៧៤២នាក់ ជំងឺមាត់ធ្មេញ១៨២នាក់ រោគស្ត្រី៨១នាក់ ជំងឺត្រចៀក ចម្រះនិងបំពងក៨១នាក់ ជំងឺភ្នែក៣៧៥នាក់ បញ្ជូនបន្តទៅមន្ទីរពេទ្យរុស្ស៊ី ៧៥នាក់ និងបានវះកាត់ជំងឺស្រាលៗ នៅកន្លែងចំនួន១២នាក់ បញ្ជូនបន្ត៧នាក់៕

រដ្ឋមន្ត្រីក្រសួងព័ត៌មានក្រើនរំលឹកអ្នក ស្រលាញ់ស្លាកលេខ Press ប្រយ័ត្ន ចូលគុក

$
0
0

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានក្រើនរំលឹក ទៅដល់អ្នកដែលស្រលាញ់ និងប្រើប្រាស់យានជំនិះ មានស្លាកលេខ Press ទាំងអស់ប្រយ័ត្នជាប់គុក ដោយសារស្លាកលេខរបៀបនេះ។

 លោក ខៀវ កាញ៉ារីទ្ធ បានលើកឡើងតាមរយៈបណ្តាញទំនាក់ទំនងសង្គម (Facebook) ថា “រំលឹកអ្នកស្រលាញ់ស្លាកលេខ Press ថា បើនគរបាលចាប់មិនមែនពិន័យទេ តែគឺ គុក”។

សូមបញ្ជាក់ថា រាល់ថ្ងៃនេះមានយាន្តយន្តជាច្រើន ពិសេសម៉ូតូ មានពាក់ស្លាកលេខបែបនេះជាច្រើន ហើយម៉ូតូខ្លះទៀត មានទាំងដាក់ស្លាកលេខ ជាឈ្មោះស្ថាប័ន ព័ត៌មានរបស់ខ្លួនទៀតផង៕

ឃាត់ករសម្លាប់នារីកាត់ក្បាល មានគ្នាពីរនាក់ ម្នាក់ឃាត់ខ្លួននៅសៀមរាប ម្នាក់ទៀតឃាត់ខ្លួននៅឧត្តរមានជ័យ

$
0
0

សៀមរាប៖ មន្រ្តីកងរាជអាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា ឃាតករដែលសម្លាប់នារីម្នាក់កាត់ក្បាល នៅក្នុងផ្ទះសំណាក់ប្រាសាទកែវ ត្រូវបានឃាត់ខ្លួននៅម៉ោងជិត៧យប់ថ្ងៃទី១៣ ខែកុម្ភៈនេះ ស្ថិតនៅក្រោយផ្ទះ ស្ថិតនៅភូមិព្រៃចាស់ សង្កាត់ដូង ក្រុងសៀមរាប ពោលជិតព្រលានយន្តហោះ ខណៈដែលជនសង្ស័យរូបនេះ បានព្យាយាមយកក្បាលនារីរងគ្រោះដុតចោល ឯម្នាក់ទៀតត្រូវបានឃាត់ខ្លួននៅខេត្តឧត្តរមានជ័យ។

មន្រ្តីកងរាជអាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា តាមការសន្និដ្ឋានជំហានដំបូងករណីនេះ គឺកើតចេញពីរឿងស្នេហាត្រីកោណ ហើយឃាតករដែលបានសម្លាប់នារីរងគ្រោះនេះ មានឈ្មោះ ច័ន្ទ ឆៃយ៉ា ហៅសារ៉ាត់ មុខមុខរបរជាអ្នកនាំភ្ញៀវទេសចរណ៍ថៃ គ្រោងការឃាតកម្មនេះ គឺមានផែនការច្បាស់លាស់ និងមានជំនាញថែមទៀតផង។ មុនធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ បានណាត់ជួបគ្នាជាមួយនារីរងគ្រោះ ក្នុងបន្ទប់ផ្ទះសំណាក់ ខណៈនេះ ជនសង្ស័យបានវាយចំកណ្តាលដើមទ្រូងនារីរងគ្រោះឲ្យសន្លប់ រួចបានយកខ្សែរិតកឲ្យស្លាប់ បន្ទាប់ក៏បានអារក នារីរងគ្រោះរួចរត់គេចខ្លួនបាត់។

មន្រ្តីកងរាជអាវុធហត្ថ ក៏បានបញ្ជាក់បន្ថែមទៀតថា ដោយឡែកឃាតករម្នាក់ទៀត ត្រូវបានឃាត់ខ្លួននៅក្នុងខេត្តឧត្តរមានជ័យ ហើយពេលនេះកំពុងបញ្ជូនខ្លួនមកកាន់ខេត្តសៀមរាប៕

វិភាគ៖ តើសម្តេចតេជោ រក្សាទំនាក់ទំនងល្អ ជាមួយចិន ខុស ឬត្រូវ ?

$
0
0

ភ្នំពេញ៖ តាំងពីអតីតកាលមក ប្រទេសកម្ពុជាមានទំនាក់ទំនងយ៉ាងល្អ និងជិតស្និទ្ធបំផុត ជាមួយសាធារណរដ្ឋប្រជាមានិតចិន ដោយអតីតព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សី ហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គទ្រង់បានបង្ហាញនូវព្រះរាជហឫទ័យ គោរពស្រឡាញ់រាប់អានជាមួយចិន ដូចជាបងប្អូនបង្កើត និងជាមហាមិត្តយ៉ាងស្មោះស្ម័គ្រតែមួយគ្មានពីរ។ ការចាត់ទុកនេះ ក៏ព្រោះតែសាធារណរដ្ឋប្រជាមានិតចិន គឺជាប្រទេសតែមួយគត់ ដែលបានជួយជ្រោមជ្រែងប្រទេសកម្ពុជា ក្នុងគ្រាដែលកម្ពុជា បានជួបនូវគ្រោះអាសន្ន។

នៅខែមេសា ឆ្នាំ១៩៥៥ ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សី ហនុ បានជួបជាលើកដំបូង ជាមួយលោក ជូ អេនឡាយ នាយករដ្ឋមន្រ្តីនៃប្រទេសចិន នៅទីក្រុងបានឌុង ប្រទេសឥណ្ឌូនេស៊ី ក្នុងឱកាសសន្និសីទកំពូល នៃបណ្តាប្រទេសអាស៊ី-អាហ្រ្វិច។ រាប់ចាប់ពីពេលនោះមកកម្ពុជា-ចិន បានចាប់ផ្តើម មានទំនាក់ទំនងការទូត ជាមួយគ្នាបន្តិចម្តងៗ រហូតមានទំនាក់ទំនងស្អិតល្មួតដូចបច្ចុប្បន្ននេះ។

នៅដើមឆ្នាំ១៩៥៨ ចិនបានចាប់ផ្តើមផ្តល់ជំនួយដល់កម្ពុជា បើទោះជាចិន និងកម្ពុជា មិនទាន់មានទំនាក់ទំនងការទូតជាផ្លូវការ ជាមួយគ្នាក៏ដោយ។ នៅពេលនោះ កម្ពុជា គឺជាប្រទេសទី១ ដែលមិនកាន់របបកុម្មុយនិស្ត ដែលបានទទួលជំនួយពីចិនកុម្មុយនិស្ត។ ជំនួយដែលមហាមិត្តចិន បានជួយកម្ពុជា មានដូចជា ក្នុងការបង្កើតរោងចក្រចំនួន៦ អាកាសយានដ្ឋាន មន្ទីរពេទ្យជាដើម ក្រៅពីនេះចិន បានជួយកម្ពុជា ជាច្រើនក្នុងការអភិវឌ្ឍន៍ប្រទេស។ ជាមួយគ្នានេះ ចិនក៏បានជួយផ្គត់ផ្គង់ផងដែរ នូវបរិក្ខារសម្រាប់កងទ័ពកម្ពុជា ទាំងថ្មើរជើង និងទ័ពអាកាស ដើម្បីឲ្យកម្ពុជា មានគ្រឿងសព្វាវុធគ្រប់គ្រាន់ ដើម្បីការពារឯករាជ្យជាតិ។

យោងតាមព្រះរាជបន្ទូល ក្នុងវីដេអូឯកសាររបស់អតីតព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានផ្តល់កិច្ចសម្ភាសន៍ ជាមួយទូរទស្សន៍ចិន CCTV4 កាលពីឆ្នាំ១៩៩៤ បានបង្ហាញថា «ក្រោយសម័យយើងខ្ញុំ ទាមទារបាននូវឯករាជ្យ ពេញលេញពីប្រទេសបារាំង នៅឆ្នាំ១៩៥៣ ក្នុងនាមជានិច្ចនូវប្រធាន ម៉ៅ សេទុង និងប្រជាជនចិន ឯកឧត្តម ជូ អេនឡាយ បានផ្តល់ជូនកម្លាំង តស៊ូជាតិកម្ពុជា នៅជំនួយដ៏មានសារសំខាន់ ដ៏អស្ចារ្យ និងគ្មានចំណង ដោយលក្ខខណ្ឌដូចសម័យដើម មុនសង្គ្រាមអីចឹងដែរ សម្រាប់គ្រប់ផ្នែកតស៊ូ ទាំងខាងនយោបាយ សេដ្ឋកិច្ច មនុស្សធម៌ សុខាភិបាល គឺជំនួយយ៉ាងច្រើនមហាសាល និងច្រើនមហិមានេះហើយ ដែលបានផ្តល់ជូនកម្លាំងតស៊ូមួយកម្រិតធំ និងជាក់ស្តែងក្នុងការសម្រេច នូវមហាជោគជ័យជាប្រវត្តិសាស្រ្ត នៃកម្លាំងតស៊ូប្រជាជនកម្ពុជា នាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រំដោះកម្ពុជាទាំងស្រុងនូវឯករាជ្យបរិបូណ៍ ក្នុងបូរណភាពទឹកដី»។

នៅខែកក្កដា ១៩៥៨ កម្ពុជាដឹកនាំដោយសម្តេច នរោត្តម សីហនុ ក៏បានប្រកាសទទួលស្គាល់របបចិនកុម្មុយនិស្ត ហើយចង់ភ្ជាប់ទំនាក់ទំនង ការទូតជាមួយចិន។ នៅអង្គការសហប្រជាជាតិ សម្តេចព្រះនរោត្តម សីហនុ បានខិតខំខ្នះខ្នែងជួយសាធារណរដ្ឋប្រជាមានិតចិន ដើម្បីដណ្តើម អាសនៈពីចិនតៃវ៉ាន់ ពីព្រោះនៅពេលនោះ តៃវ៉ាន់ គឺជាអ្នកកាន់កាប់អាសនៈចិន ប្រចាំអ.ស.ប. ដោយសារតែមានប្រទេសជាច្រើន បន្តគាំទ្រ រដ្ឋាភិបាលចិនតៃវ៉ាន់ ហើយបដិសេធមិនទទួលស្គាល់របបចិនកុម្មុយនិស្ត។ ក៏ប៉ុន្តែ នៅឆ្នាំ១៩៦៧ ក្រោយពេលចលនាកុម្មុយនិស្តកម្ពុជា (ខ្មែរក្រហម) បានកក្រើកឡើងកាន់តែខ្លាំង ប្រឆាំងនឹងរដ្ឋាភិបាលសម្តេចនរោត្តម សីហនុ ចិនកុម្មុយនិស្ត បែរជាមកគាំទ្រពួកខ្មែរក្រហមទៅវិញ ដែលធ្វើឲ្យទំនាក់ទំនងរវាងសម្តេចព្រះនរោត្តម សីហនុ និងចិន ត្រូវប្រេះស្រាំ ស្ទើរតែបែកបាក់គ្នា។ រហូតដល់ក្រោយពេល ដែលសម្តេចព្រះនរោត្តម សីហនុ ត្រូវបានធ្វើរដ្ឋប្រហារទម្លាក់ ដោយសេនាប្រមុខ លន់ ណុល ទើបទំនាក់ទំនងជាមួយចិន ចាប់មានភាពស្អិតល្មួតឡើងវិញ ដោយចិនបានផ្តល់ទីស្នាក់អាស្រ័យដល់ សម្តេច ព្រះនរោត្តម សីហនុ និងបាន ជួយទំនុកបម្រុង ឲ្យបង្កើតជារដ្ឋាភិបាលរួបរួមជាតិ ជាមួយខ្មែរក្រហម។ ការជួយរបស់ចិនមកលើរាជរដ្ឋាភិបាលកម្ពុជានេះ បានធ្វើឲ្យអង្គសម្តេចឪ ចាត់ទុកចិន ជាមហាមិត្តចិត្តមួយថ្លើមមួយ និងដឹងគុណូបក្ការជានិច្ច ចំពោះរដ្ឋាភិបាលចិន ដែលបានជួយដល់ កម្ពុជា។ ទាំនាក់ទំនងយ៉ាងស្អិតល្មួតនេះ គឺបានចាក់ឫសយ៉ាងរឹងមាំ ពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈអតីតព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ រហូតដល់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ អតីតព្រះមហាវីរក្ស ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សី ហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គទ្រង់បានយាងសោយទិវង្គត នៅសាធារណរដ្ឋប្រជាមានិតចិន។ ប៉ុន្តែបើទោះបីជាព្រះបរមរតនកោដ្ឋ បានយាងសោយទីវង្គតទៅហើយក្តី ប៉ុន្តែទំនាក់ទំនងរវាងកម្ពុជា-ចិន មិនបានបាត់បង់ទៅជាមួយនោះឡើយ ពោលគឺ ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេច តេជោសែន គឺនៅតែបន្តដង្ហែតាមព្រះរាជតម្រិះ របស់អង្គសម្តេចឪជាប់ជានិច្ច។
នៅគ្រានោះ ឧបនាយករដ្ឋមន្រ្តី វូបាហ្គោ នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលបានចូលរួមក្នុងព្រះរាជពិធីដង្ហែ ព្រះបរមសពសម្តេចព្រះសីហនុ ពីទីក្រុងប៉េកាំងប្រទេសចិន មកកាន់ព្រះរាជាណាចក្រម្ពុជា បានលើកឡើងថា “ប្រទេសចិន និងប្រជាជនចិនចំនួន១៣០០លាននាក់ និងនៅជាមួយប្រជាជនកម្ពុជាជាដរាប”។

ដោយឡែក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសន្យានៅចំពោះព្រះភក្ត្រ របស់ព្រះបរមរតនកោដ្ឋ ទាំងទឹកភ្នែក និងក្តីក្តុកក្តួលថា «ទូលព្រះបង្គំ នឹងការពារព្រះរាជបល័្លង្ក ការពាររាជានិយម ការពាសម្តេចម៉ែ និងការពាព្រះមហាក្សត្រ សូមព្រះអង្គកុំព្រួយព្រះទ័យ”។

លើសពីនេះ សម្តេចតេជោ ហ៊ុន សែន តែងបានអះអាង បញ្ជាក់ម្តងហើយម្តងទៀត អំពីការបន្តដង្ហែតាមព្រះរាជតម្រិះ របស់អង្គសម្តេចឪ ពិសេសការបន្តរិតចំណងមិត្តភាព សាមគ្គីភាព ឲ្យកាន់តែរឹងមាំបន្ថែមទៀតជាមួយភាគីចិន។

កន្លងមកគេសង្កេតឃើញថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺបានប្រកាន់គោលជំហរច្បាស់លាស់បំផុត ក្នុងការរក្សានូវទំនាក់ទំនងល្អ ជាមួយប្រទេសចិនគ្រប់ជ្រុងជ្រោយ ទាំងផ្នែកការទូត នយោបាយ សេដ្ឋកិច្ច និងសិល្បៈ វប្បធម៌។ល។ ហើយនេះក៏មិនមែនជារឿងចម្លែកដែរ ដែលសម្តេចតេជោ នៅតែបន្តកសាង ក៏ដូចជាពង្រឹងនៅទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយប្រទេសចិន។ ខណៈដែលចិនបានបន្តជួយកសាង និងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា លើគ្រប់វិស័យ ដោយបច្ចុប្បន្ននេះ ក្រុមហ៊ុនចិនធំៗជាច្រើន បានបន្តបោះទុនវិនិយោគច្រើនបំផុតនៅកម្ពុជា។ ឯរដ្ឋាភិបាលចិនវិញ ក៏បានផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ មកដល់កម្ពុជាផងដែរ មានទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្រ្ត និងមន្ទីរពេទ្យ សាលារៀនជាដើម។ ចំណុចសំខាន់ ដែលធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា ផ្តល់អាទិភាពដល់ទំនាក់ទំនងជាមួយចិននោះ គឺមកពីចិនតែងតែប្រកាន់យកនូវ គោលការណ៍ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។ រាល់ជំនួយដែលចិនផ្តល់មកកម្ពុជា ចិនមិនមានដាក់លក្ខខណ្ឌដូចជាជំនួយប្រទេស លោកខាងលិចនោះទេ ដែលតែងតែភ្ជាប់ជំនួយទៅនឹងបញ្ហាមួយចំនួន ដូចជាការគោរពសិទ្ធិមនុស្ស បញ្ហាពុករលួយ និងការគោរព គោលការណ៍ប្រជាធិបតេយ្យជាដើម។

ចំណែកចិន ដែលជួយកម្ពុជាយ៉ាងច្រើនបែបនេះ ក៏សម្លឹងឃើញនូវផលប្រយោជន៍ធំ នៅកម្ពុជាដែរ។ ទំនាក់ទំនងជាមួយកម្ពុជា គឺជាផ្នែកមួយ នៃយុទ្ធសាស្រ្តរបស់ចិន ក្នុងការបង្កើនឥទ្ធិពល ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិក។ ប៉ុន្តែយ៉ាងណាក៏ដោយ បើទោះបី ជារាជរដ្ឋាភិបាលកម្ពុជា មានទំនាក់ទំនងស្អិតល្មួតជាមួយចិនក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែប្រកាន់ជំហរអព្យាក្រិតជានិច្ច ពិសេសបញ្ហាជម្លោះ ក្នុងសមុទ្យចិនខាងត្បូង។ ដោយកម្ពុជានៅតែរក្សាជំហរអព្យាក្រិតជានិច្ច លើបញ្ហាសមុទ្រចិនខាងត្បូង ដោយមិនលម្អៀង ទៅរកភាគីណា មួយនោះទេ។

តែអ្វីដែលគេចាប់អារម្មណ៍បំផុតនោះ គឺកាលពីពេលកន្លងទៅ មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលគេធ្លាប់ ឃើញតែមានទំនោទៅរកសហរដ្ឋអាមេរិក បែរជាងាកមកសម្លឹង ចង់តោងចាប់ប្រទេសចិនទៅវិញ។ ដោយកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១២ លោក សម រង្ស៊ី មេបក្សប្រឆាំងធំជាងគេនៅកម្ពុជា បានបង្ហាញនូវការស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន និងបានចាត់ទុក ដំណើរទស្សនកិច្ចនោះថា ជាប្រវត្តិសាស្រ្ត ក្នុងការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ ប៉ុន្តែអ្វីដែលធ្វើឲ្យ មហាជន និងអ្នកនយោបាយជាច្រើន មានការភ្ញាក់ផ្អើលនោះ គឺការបង្ហាញនូវជំហររបស់លោក សម រង្ស៊ី គាំទ្រយ៉ាងពេញទំហឹង ចំពោះប្រទេសចិន ក្នុងជម្លោះនៅប្រជុំកោះ របស់ប្រទេសចិន ឈ្មោះ ណានចា និងជីចា ដែលស្ថិតនៅក្នុងដែលសមុទ្រចិនខាងត្បូង។

ការប្រឹងប្រែងចូលទៅជិតចិន របស់លោក សម រង្ស៊ីនេះ គឺបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីភាពមិនពិតប្រាកដ និងគ្មានគោល នយោបាយការបរទេសច្បាស់លាស់ ដោយម្តងងាកទៅអាមេរិក ម្តងងាកទៅចិន ហើយចំពោះការងាកចុះឡើង  និងរេទៅតាមខ្យល់បក់ ពីសំណាក់លោក សម រង្ស៊ីនេះ អាចធ្វើឲ្យប្រទេសកម្ពុជា ងាយធ្លាក់ចូលក្នុងអន្លង់គ្រោះថ្នាក់ នៃស្រមោលអន្ធកាល ពិសេសបាត់បង់នូវ ទំនាក់ទំនងការទូត ជាមួយប្រទេសជិតខាង និងប្រទេសមហាអំណាចធំៗក្នុងពិភពលោក។

ដោយឡែកចំពោះសម្តេចតេជោវិញ បើទោះបីជាមិននិយាយ ក៏គេអាចដឹងយ៉ាងច្បាស់ដែរថា សម្តេចមានគោលនយោបាយការទូតយ៉ាងរឹងមាំ និងឯករាជ្យ ហើយតាមរយៈនយោបាយការបរទេស ឯករាជ្យនេះហើយ ទើបធ្វើឲ្យកម្ពុជា អាចគេចចេញផុតពីអន្លង់គ្រោះថ្នាក់ នៃស្រមោល អន្តកាល មានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍រហូតបច្ចុប្បន្ននេះ៕


សង្គ្រាមដណ្តើមប្រេង ចុងក្រោយ បានត្រឹមតែនាំមកនូវគ្រោះមហន្តរាយ

$
0
0

 

ជាការរួមចំណេះដឹង អំពីបច្ចុប្បន្នភាព នយោបាយ ដែលអត្ថបទ ស្រាវជ្រាវនេះ មិនឆ្លុះបញ្ចាំង នូវគោលគំនិត ឬទស្សនៈ នយោបាយ របស់អ្នកសរសេរ ឡើយ!

Update៖លទ្ធផងបង្ហាញថា ឃាតករសម្លាប់នារីកាត់ក្បាល មានតែម្នាក់ប៉ុណ្ណោះ នៅសៀមរាប

$
0
0

សៀមរាប៖ ក្រោយការសួរនាំពីកម្លាំងសមត្ថកិច្ចជំនាញ ទីបំផុតជនសង្ស័យ ចាន់ ឆាយយា បានសារភាពថា ករណីឃាតកម្មនេះ គឺប្រព្រឹត្តតែឯងនោះទេ ពុំមានជនទីបីចូលរួមនោះ ឯម្នាក់ដែលត្រូវឃាត់ខ្លួននៅឧត្តរមានជ័យនោះ គ្រាន់តែខ្លួនឆ្លើយដាក់ដោយសារភ័យពេក។

សូមបញ្ជាក់ថា នៅម៉ោងប្រមាណជិត៧យប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ ជនសង្ស័យ ចាន់ ឆាយយា ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប ឃាត់ខ្លួនបាននៅភូមិ ព្រៃចាស់ ឃុំគោកដូង ក្រុងសៀមរាប ខេត្តសៀមរាប ជនសង្ស័យមានមុខរបរជា ហ្គាយថៃ។

ជនសង្ស័យ ចាន់ ឆាយយា បានឆ្លើយថា បានស្គាល់នារីរងគ្រោះ នៅចុងឆ្នាំ២០១០ គ្រាលដែលនាធ្វើការជាសន្តិសុខ ពេលនោះ គាត់បានស្រឡាញ់នារីរងគ្រោះ ប៉ុន្តែត្រូវឳពុកម្តាយនាងបំបែក។ ជនសង្ស័យក៏បានបញ្ជាក់ថា គម្រោងសម្លាប់នារីរងគ្រោះកាត់ក្បាលនេះ ពុំមានពាក់ព័ន្ធនិងអ្នកផ្សេងនោះទេ មនុស្សដែលត្រូវឃាត់ខ្លួននោះ តាមពិតគាត់ចេះតែឆ្លើយដាក់ទៅ ដោយសារភ័យពេក ខណៈក្លាយពេលដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួន។

បើតាមមន្រ្តីកងរាជអាវុធហត្ថ បានឲ្យដឹងថា តាមការឆ្លើយសារភាព ជនសង្ស័យបានរៀបរាប់ថា ខ្លួនខឹងនឹងឳពុកម្តាយ នារីរងគ្រោះ ដែលបានបំបែកខ្លួន ចេញពីនាង ក៏ព្រោះតែម្តាយឳពុកនាង បានដឹងថា គាត់ជាមនុស្សមិនល្អ ខិលខូច ហើយម្យ៉ាងទៀតមានប្រពន្ធកូនថែមទៀត ដូច្នេះក៏បានហាមឃាត់កូនមិនឲ្យស្រឡាញ់ជនសង្ស័យ ខណៈនេះហើយដែលធ្វើឲ្យជនសង្ស័យកើតចិត្តខឹង ហើយគិតថា របស់អ្វីដែលខ្លួនយកមិនបាន អ្នកផ្សេងក៏យកមិនបានដូចគ្នា ហើយឈានដល់ការរៀបចំគម្រោងសម្លាញ់នារីដែលខ្លួនស្រឡាញ់ចោលតែម្តង។

Update សវតារឿង៖ មន្រ្តីកងរាជអាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា ឃាតករដែលសម្លាប់នារីម្នាក់កាត់ក្បាល នៅក្នុងផ្ទះសំណាក់ប្រាសាទកែវ ត្រូវបានឃាត់ខ្លួននៅម៉ោងជិត៧យប់ថ្ងៃទី១៣ ខែកុម្ភៈនេះ ស្ថិតនៅក្រោយផ្ទះ ស្ថិតនៅភូមិព្រៃចាស់ សង្កាត់ដូង ក្រុងសៀមរាប ពោលជិតព្រលានយន្តហោះ ខណៈដែលជនសង្ស័យរូបនេះ បានព្យាយាមយកក្បាលនារីរងគ្រោះដុតចោល ឯម្នាក់ទៀតត្រូវបានឃាត់ខ្លួននៅខេត្តឧត្តរមានជ័យ។

មន្រ្តីកងរាជអាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា តាមការសន្និដ្ឋានជំហានដំបូងករណីនេះ គឺកើតចេញពីរឿងស្នេហាត្រីកោណ ហើយឃាតករដែលបានសម្លាប់នារីរងគ្រោះនេះ មានឈ្មោះ ច័ន្ទ ឆៃយ៉ា ហៅសារ៉ាត់ មុខមុខរបរជាអ្នកនាំភ្ញៀវទេសចរណ៍ថៃ គ្រោងការឃាតកម្មនេះ គឺមានផែនការច្បាស់លាស់ និងមានជំនាញថែមទៀតផង។ មុនធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ បានណាត់ជួបគ្នាជាមួយនារីរងគ្រោះ ក្នុងបន្ទប់ផ្ទះសំណាក់ ខណៈនេះ ជនសង្ស័យបានវាយចំកណ្តាលដើមទ្រូងនារីរងគ្រោះឲ្យសន្លប់ រួចបានយកខ្សែរិតកឲ្យស្លាប់ បន្ទាប់ក៏បានអារក នារីរងគ្រោះរួចរត់គេចខ្លួនបាត់។

មន្រ្តីកងរាជអាវុធហត្ថ ក៏បានបញ្ជាក់បន្ថែមទៀតថា ដោយឡែកឃាតករម្នាក់ទៀត ត្រូវបានឃាត់ខ្លួននៅក្នុងខេត្តឧត្តរមានជ័យ ហើយពេលនេះកំពុងបញ្ជូនខ្លួនមកកាន់ខេត្តសៀមរាប។

ទីបំផុតឃាតករ សម្លាប់នារីម្នាក់កាត់ក្បាល នៅក្នុងផ្ទះសំណាក់ប្រាសាទកែវ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបាន ហើយ បន្ទាប់ពីជនសង្ស័យរូបនេះ បានព្យយាមរត់គេចនៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

យ៉ាងណាក៏ដោយ មន្រ្តីនគរបាល នៅមិនទាន់បានបញ្ជាក់ច្បាស់លាស់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួននៅក្នុងតំបន់ណានោះទេ ប៉ុន្តែមន្រ្តីនគរបាល បានបញ្ជាក់ថា ក្រោយពីធ្វើសកម្មភាពសម្លាប់នារីរងគ្រោះ ដោយកាត់ក្បាល ជនសង្ស័យបានយកក្បាលនារីរងគ្រោះនោះទៅដុតចោល។

សវតារឿង៖ គិតមកត្រឹមម៉ោង ៥ល្ងាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រោយពីបើកការស៊ើបអង្កេត យ៉ាងយកចិត្តទុក ដាក់ពីសំណាក់សមត្ថកិច្ច ខេត្តសៀមរាប សាកសពក្មេងស្រី ដែលគេប្រទះ ឃើញនៅក្នុងបន្ទប់លេខ៣០១ នៃផ្ទះ សំណាក់ប្រាសាទកែវ ត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណហើយ នារីរងគ្រោះ គឺឈ្មោះ កេង ធីតា អាយុ២៤ឆ្នាំ មានម្តាយឈ្មោះ ឡេង សិលា រស់នៅភូមិបឹងខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

បច្ចុប្បន្នសមត្ថកិច្ច កំពុងសួរនាំម្តាយជនរងគ្រោះ និងធ្វើការស្រាវជ្រាវ រកព័ត៌មានបន្ថែម ដើម្បីឈានដល់ការចាប់ខ្លួន ជនដៃដល់ក្នុងរឿង ឃាតកម្មដ៏សាហាវព្រៃផ្សៃនេះ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១២ ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៦នេះ ការភ្ញាក់ផ្អើលពេញខេត្តសៀមរាប ដោយសារតែប្រទះឃើញសាកនារីវ័យជាង២០ឆ្នាំម្នាក់ដេកស្លាប់ក្នុងបន្ទប់៣០១ នៃផ្ទះសំណាក់ប្រាសាទកែវ ផ្លូវផ្សារញ៉ែ ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប ដែលសពនារីរងគ្រោះត្រូវបានឃាតករសម្លាប់ កាត់ក្បាលយកទៅបាត់ បន្សល់ទុកតែខ្លួនត្រឹមករចុះក្រោមរួចរុំជាមួយភួយពណ៌ផ្កាឈូក ហើយញាត់សពចូល ក្រោមគ្រែ ដល់ម៉ោង១២បុគ្គលិកផ្ទះសំណាក់ខាងលើបានចូលរៀបន្ទប់ក៏ប្រទះឃើញសពតែម្តង។ ពេលនេះសពនារីរងគ្រោះពុំទាន់មានប្រភពណាមួយបញ្ជាក់ថា ការស្លាប់របស់នាងត្រូវបានឃាតករ សម្លាប់ដោយមូលហេតុអ្វីនៅឡើយទេ។ នៅល្ងាចថ្ងៃដដែលនេះក្រោយពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់ឲ្យសាច់ញាតិនិងអាណាព្យាបាលមក ទទួលយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕

សុខ សុវណ្ណ គ្រងតំណែងជើងឯក អធិរាជស៊ីម៉ងត៍អូដ្ឋ ទម្ងន់៦0គីឡូក្រាម វគ្គនៅលើសង្វៀនTV5

$
0
0

ភ្នំពេញ៖ អ្នកប្រដាល់សុខ សុវណ្ណ សមាគមកីឡាក្រសួងការពារជាតិ បានគ្រងតំណែងជើងឯក អធិរាជស៊ីម៉ងត៍អូដ្ ឋទម្ងន់៦0គីឡូក្រាម វគ្គ២ ទីបំផុតបានធ្លាក់ទៅលើបន្ទាប់ ពីគេបានយកឈ្នះគូប្រជែង អ្នកប្រដាល់ សេក គឹមរួន ក្លិបអង្គរមានជ័យខេត្តសៀមរាប ដោយពិន្ទុក្នុងវគ្គផ្ដាច់ ព្រ័ត្រនៅយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើសង្វៀនTV5 របស់TV5 ARENAនោះ ។

អ្នកប្រដាល់ សេក គឹមរួន ក្លិបអង្គរបានវាយចាញ់ពិន្ ទុអ្នកប្រដាល់សុខ សុវណ្ណ សមាគមកីឡាក្រសួងការពារជាតិ ដាច់ទាំង៥ទឹកតែម្តង ។ និយាយ រួម សេក គឹមរួន មិនអាចស៊ូជាមួយអ្នកប្រដាល់រូបនេះ បាននោះឡើយ ធ្វើឲ្យបាត់បង់ឱកាសយកតំណែង ជាម្ចាស់ពានជើងឯកអធិរាជ ស៊ីម៉ងត៍អូដ្ឋ ទម្ងន់ ៦០គីឡូក្រាម នេះដោយបានត្រឹមទទួលចំណាត់ថ្នាក់លេខ២ប៉ុណ្ណោះ ។

ជាមួយនឹងទទួលបានពានជើងឯក នេះអ្នកប្រដាល់ សុខ សុវណ្ណ សមាគមកីឡាក្រសួងការពារជាតិ នៅបានទទួលប្រាក់រង្វាន់ចំនួន ៤០០០ ដុល្លារអាម៉េរិក ទៀតរីឯអ្នកប្រដាល់ សេក គឹមរួន ក្លិបអង្គរមានជ័យខេត្តសៀមរាប ដែលបានលេខ២ ទទួលបានពានមួយ និងប្រាក់រង្វាន់ ១៥០០ដុល្លារ ហើយចំណាត់លេខ៣ ដែលបានទៅលើ អ្នកប្រដាល់ ឌុម កែវដា ក្លិបម្កុដរាជសីហ៍ ទទួលបានពានមួយ និងប្រាក់រង្វាន់៧០០ដុល្លារ និងចំណាត់ថ្នាក់លេខ៤ បានទៅលើអ្នកប្រដាល់ ម៉ន ចាន់ដារ៉ា ក្លឹបការិយល័យទី៥ កងទ័ពជើងគោក ទទួលបានពាន១ និងប្រាក់រង្វាន់៤០០ដុល្លារ៕

សាលាខណ្ឌ ពោធិ៍សែនជ័យ ប្រារព្វទិវា ដឹងគុណមនុស្សចាស់

$
0
0

ភ្នំពេញ៖ ដើម្បីឲ្យក្មេងៗជំនាន់ក្រោយចេះប្រតិបត្តិដល់មនុស្សចាស់ឲ្យបានល្អ ធ្វើឲ្យមនុស្សចាស់ទទួលបានភាពកក់ក្តៅ កុលបុត្រកុលធីតា ដែលជាកូនចៅជំនាន់ក្រោយទើបសាលាខណ្ឌពោធិ៍សែនជ័យ បានយកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ ជាថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ មកធ្វើជាពិធីប្រារព្វដឹងគុណ ដល់មនុស្សចាស់ និងបានលើកទឹកចិត្តដល់មនុស្សចាស់ ឲ្យចេះតស៊ូ និងចេះរកការងារសម្រាប់មនុស្សចាស់ផងដែរ ពិធីនេះប្រព្រឹត្តទៅ នៅបរិវេណសាលាខណ្ឌពោធិ៍សែនជ័យ។ ដែលមានការចូលរួម ពីមនុស្សចាស់៦៣៥នាក់ ដែលបានអញ្ជើញមកពី សមាគមន៍មនុស្សចាស់ទាំង ១០សង្កាត់ក្នុងខណ្ឌពោធិ៍សែនជ័យ។

នៅក្នុងពិធីនោះលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍ថា ថ្ងៃទី១៣ ខែកុម្ភៈ ជាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ហើយលោកបានយកថ្ងៃនេះធ្វើជាពិធីប្រារព្វដឹងគុណដល់មនុស្សចាស់។ លោកបានបន្តថា ការប្រារព្វពិធី ដឹងគុណដល់មនុស្សចាស់នេះ បន្ទាប់ពីលោកបានឡើងកាន់តំណែង ជាអភិបាលខណ្ឌនៅឆ្នាំ២០១៥ គឺលោក បានប្រារព្វម្តងរួចមកហើយ ដូច្នេះលើកនេះជាលើកទី២ហើយ ដែលលោកបានដឹកនាំមន្ត្រីសាលាខណ្ឌ ប្រារព្វពិធីដឹងគុណដល់មនុស្សចាស់។

លោកបានបន្តថា មនុស្សចាស់ មានសារៈសំខាន់ណាស់ ដូច្នេះយើងជាអ្នកជំនាន់ក្រោយ យើងត្រូវដឹងគុណដល់មនុស្សចាស់ ត្រូចតែប្រារព្វប្រតិបត្តិដល់មនុស្សចាស់ឲ្យបានល្អ ធ្វើយ៉ាងណាឲ្យគាត់ ទទួលបានភាពកក់ក្តៅ យើងជាមនុស្សជំនាន់ក្រោយ ពីព្រោះបើគ្មានពួកគាត់ ក៏មិនមានពួកយើងគ្រប់គ្នានោះដែរ ម្យ៉ាងវិញទៀតការប្រារព្វពិធីដឹងគុណដល់មនុស្សចាស់ នាពេលនេះ គឺចង់ឲ្យក្មេងៗជំនាន់ក្រោយ យកថ្ងៃនេះជាថ្ងៃដឹងគុណដល់មនុស្សចាស់ ហើយចេះគោរពគ្នាទៅវិញទៅមក ហើយសូមឲ្យយុវជនទាំងអស់យកថ្ងៃនេះ តបស្នងសងគុណដល់មនុស្សដែលយើងស្រឡាញ់។

លោកបានបន្ថែមថា ចំពោះមនុស្សចាស់ គឺពួកគាត់ត្រូវការមានការយកចិត្តទុកដាក់ពីក្មេង ប៉ុន្តែលោកយាយលោកតា ឬក៏ពូមីងអស់ត្រូវប្រកបកាងារស្រាលៗ ទៅតាមអ្វីដែលអាចធ្វើបាន ដើម្បីទទួលបានចំណូលបន្ថែម សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារបន្ថែម ចុងបញ្ចប់លោកបាន ជូនវត្ថុអនុស្សាវរីយ៍ ដល់មនុស្សចាស់ ដែលចូលរួម ៦៣៥នាក់ ម្នាក់ៗសារុង១ និងថវិការ៥ម៉ឺនរៀលផងដែរ៕

លោក ផៃ ស៊ីផាន៖ សម្តេចតេជោ ជាគន្លឹះមួយនៃក្តី សម្រេចថ្លែងការណ៍ រួមអាស៊ាន

$
0
0

ភ្នំពេញ៖ អ្នកនាំពាក្យទីស្តីការ គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន  បានលើកឡើងក្នុង បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក ផ្ទាល់ខ្លួននៅ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ ថាសម្តេចតេជោហ៊ុន សែន  គឺជាសោរគន្លឹះមួយ នៃការសម្រេចបាន ថ្លែងការណ៍ រួមអាស៊ាន។

លោកបញ្ជាក់ថា «មិនថាខ្ពស់ ឬទាប សម្បុរខុសគ្នា ការចាប់ដៃគឺជាកិច្ច ចាប់ផ្តើមពិភាក្សា រីឯលទ្ធផល នៃការពិភាក្សា ដើម្បីចេញសេចក្តី ថ្លែងការណ៍ រួម សម្តេចតេជោតំណាង កម្ពុជាគឺជាសោរគន្លឹះមួយ នៃក្តីសម្រេចផលនេះ»។

លោកបន្តថា នៅក្នុងជំនួបនេះ អន្តរជាតិត្រូវការ សម្តេចតេជោ លើកលែងតែក្រុម រមិលគុណមួយក្តាប់តូច ដែលគេភ្លេចគិត តើឪកាសអ្វី ? តើអ្នកណា ឬក្រុមណា ដែលធ្វើឲ្យគេ ទាំងអស់នោះមានជីវិត នឹងការ ជ្រកកោននៅ ស.រ.អា ដល់ពេលនេះ? បរទេសដែល លើកបាដា ក៏បានសំដែងការ ដឹងគុណ នឹងនយោបាយ ប្រជាធិបតេយ្យរបស់ សម្តេចតេជោ នោះមិនគិតដល់សមត្ថភាព សម្ដេចតេជោ ក្នុងកិច្ចរក្សាសន្តិភាព នឹងភាពជាដៃគូរ ជាមួយប្រជាជាតិ ដទៃផងទេ៕

លោកនួន ជា រក្សាជំហរមិនឲ្យមេធាវី អន្តរជាតិចូលរួម សវនការសំណុំរឿង ០០២/០១នៅថ្ងៃស្អែក

$
0
0

ភ្នំពេញ៖ ដូចការគ្រោងទុកអង្គជំនុំជម្រះតុលាការ កំពូលនៃសាលាក្តីខ្មែរក្រហម បានបន្តបើក សវនាការលើបណ្តឹង សាទុក្ខក្នុងសំណុំរឿង ០០២/០១ របស់នួនជា  និង ខៀវ សំផន នៅថ្ងៃទី១៦ ខែកុម្ភៈ ទោះបីជាមេធាវីអន្តរជាតិ ការពារក្តីឱ្យជនជាប់ចោទ នួន ជា បន្តមិនចូលរួមសវនាកាក៏ដោយ។
មិនត្រឹមតែគ្មានវត្តមានក្នុងសវនាការទេ លោកនួន ជា នៅតែរក្សាការសម្រេចចិត្តរបស់ខ្លួននៅក្នុងការណែនាំមេធាវីគាត់ មិនឱ្យមានវត្តមាននៅក្នុងអំឡុងពេលសវនាការ ឬមិនឆ្លើយតបទៅនឹងសំណួររបស់ចៅក្រម ឬគ្រប់ភាគីយ៉ាងណាក៏ដោយ។
សវនាការបានផ្តោតលើការបង្ហាញ សារណាផ្ទាល់មាត់ទាក់ទងនឹង ទឡ្ហីករណ៍បណ្តឹងសាទុក្ខលើសំណុំរឿង ០០២/០១។ សវនាការនឹងបន្តនៅថ្ងៃស្អែកទី១៧ កុម្ភៈបន្តទៀត។
លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យនៃសាលាក្តី ខ្មែរក្រហមបានថ្លែងថា នៅថ្ងៃទី១ អង្គជំនុំជម្រះបានផ្តោតលើបញ្ហា ទូទៅពាក់ព័ន្ធនឹងទឡ្ហីករណ៍ បណ្តឹងសាទុក្ខពាក់ព័ន្ធ នឹងភាពត្រឹមត្រូវនៃកិច្ចដំណើរការនីតិវិធី និងធម្មនុញ្ញភាពនៃវិធាន ផ្ទៃក្នុងនិងទឡ្ហីករណ៍បណ្តឹង សាទុក្ខពាក់ព័ន្ធនឹងវិធីសាស្ត្រទូទៅ ស្តីពីភស្តុតាងដែលធ្វើឡើង ដោយក្រុមមេធាវី ការពារក្តីខៀវ សំផន ក្រុមសហព្រះរាជអាជ្ញា និងក្រុមមេធាវីការពារក្តីឱ្យដើមបណ្តឹងរដ្ឋប្បវេណី។ ចៅក្រមនៃអង្គជំនុំជម្រះតុលាការកំពូល ក៏បានសាកសួរទៅគ្រប់ភាគី ទាំងអស់ពាក់ព័ន្ធប្រធានបទនេះដែរ។  
ក្រុមមេធាវីការពារក្តី ខៀវ សំផន បានលើកឡើងថា ការជំនុំជម្រះក្តី និងការសម្រេចសេចក្តីរបស់អង្គជំនុំជម្រះ សាលាដំបូងមានកំហុសនិងបានធ្វើឱ្យការសម្រេច សេចក្តីផ្តន្ទាទោស ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិតគឺពិត ជាអយុត្តិធម៌ ខណៈលោកខៀវ សំផន មិនបានដឹងអ្វីឡើយ។ ក្រុមមេធាវីបានវាយបក លើអង្គជំនុំជម្រះសាលាដំបូង ដែលថាបានក្លែងភស្តុតាង និងបានបិទសិទ្ធិក្រុមមេធាវីការពារក្តីក្នុងការ ចោទសួរទៅលើសាក្សី និងដើមបណ្តឹងរដ្ឋប្ប វេណីដើម្បី ដោះបន្ទុក។
 ក្រុមមេធាវីការពារក្តីខៀវសំផន ក៏បានចោទចៅក្រមនៃអង្គជំនុំជម្រះ សាលាដំបូងថាបានដើរ តួនាទីជាព្រះរាជអាជ្ញា ក្នុងការចោទសួររកតែភស្តុតាង ដាក់បន្ទុកលើជនជាប់ចោទ និងបានគំរាមលើសាក្សី និងបាន លើកឡើងថាវត្តមានរបស់ក្រុមមេធាវីការពារក្តីគឺគ្រាន់តែជាគ្រឿងតែងលំអសវនាការតែប៉ុណ្ណោះ។ ក្រុមមេធាវីបាន លើកឡើងថា ការជំនុំជម្រះក្តីនេះពិតជា រំលោភលើសិទ្ធិជនជាប់ចោទ និងគោលការណ៍នៃការជំនុំជម្រះក្តីដោយ យុត្តិធម៌តាមស្តង់ដារអន្តរជាតិ។   
ប៉ុន្តែក្រុមសហព្រះរាជអាជ្ញាបានឆ្លើយតបថាការជំនុំជម្រះក្តីនៅដំណាក់កាលសាលាដំបូងប្រព្រឹត្តទៅដោយយុត្តិធម៌ និងបានគោរពសិទ្ធិលើគ្រប់ភាគីទាំងអស់ និងលើកឡើងថាការរក្សាសិទ្ធិនៅស្ងៀមមិនឆ្លើយតបទៅនឹងសំណួរទាំងឡាយ និងការធ្វើពហិការបស់មេធាវី ការពារក្តីក្នុងការតតាំងនៅ ក្នុងសវនាការបណ្តឹង សាទុក្ខគឺកង្វះឆន្ទៈក្នុងការចូលរួម បង្ហាញការពិតពីភាគីជនជាប់ចោទ។

សហព្រះរាជអាជ្ញាបាន លើកឡើងថាការសម្រេចរបស់ចៅក្រុម នៃអង្គជំនុំជម្រះសាលាដំបូង ក្នុងការផ្តន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិតទៅលើជនជាប់ចោទ ទាំងពីរគឺឈរនៅ លើភស្តុតាង សក្ខីកម្មរបស់សាក្សី ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកជំនាញជាច្រើនទំព័រ៕

ក្រសួងមហាផ្ទៃ នឹងរៀបចំទិវា បង្ការ និងពន្លត់ អគ្គិភ័យលើកដំបូង នៅថ្ងៃទី២២ កុម្ភៈ

$
0
0

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី នេត្រ វន្ថា ប្រធាននាយកដ្ឋាន នគរបាលបង្ការពន្លត់ អគ្គិភ័យ និងសង្រ្គោះ នៃស្នងការដ្ឋាន នគរបាលជាតិ បានមាន ប្រសាសន៍ ឲ្យដឹងថា ក្រសួងមហាផ្ទៃ នឹងរៀបចំឲ្យមាន ទិវាបង្ការពន្លត់ អគ្គិភ័យជាលើកដំបូង ដែលគ្រោងធ្វើឡើង នៅមជ្ឈមណ្ឌល កោះពេជ្រ ដែលនឹង មានការ អញ្ជើញជាអធិបតី ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ។

បើតាមលោកឧត្តមសេនីយ៍ត្រី នេត្រ វន្ថា ទិវាជាប្រវត្តិសាស្រ្ត លើកដំបូងនេះ នឹងមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ អភិបាល និងអភិបាលរងខេត្ត ស្នងការ ស្នងការរងនគរបាលខេត្ត និងប្រធានការិយាល័យ បង្ការ និងពន្លតអគ្គិភ័យ នៃស្នងការដ្ឋាន នគរបាល រាជធានី-ខេត្ត ទូទាំងប្រទេស និងប្រជាពលរដ្ឋ ប្រមាណចំនួន ១០៥៩នាក់។

លោកបន្តថា “ទិវានេះ   មានគោលដៅ ផ្សព្វផ្សាយពីការបង្ការ និងពន្លត់អគ្គិភ័យ ផ្សព្វផ្សាយច្បាប់អគ្គិភ័យ និងបង្ហាញពី លំហាត់ចំនួន៣ ដែលបង្ហាញ អំពីការ សង្រ្គោះបឋម របស់ប្រជាពលរដ្ឋ និងការសង្រ្គោះដោយ ក្រុមពន្លត់អគ្គិភ័យ”។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ទិវានេះ ត្រូវបានប្រារព្ធធ្វើឡើង ជាលើកដំបូងអនុលោម តាមច្បាប់ស្តីពីបង្ការ និងពន្លត់អគ្គិភ័យ ដែលតម្រូវឲ្យ ក្រសួងមហាផ្ទៃរៀបចំ ទិវានេះឡើងនៅ ថ្ងៃទី២២ ខែកុម្ភៈរៀងរាល់ឆ្នាំ។

តាមរយៈទិវានេះ លោកសង្ឃឹមថា ប្រជាពលរដ្ឋ នឹងយល់ដឹងកាន់ តែច្បាស់អំពីរបៀប បង្ការ និងពន្លត់អគ្គិភ័យ ក្នុងកម្រិតបឋម និងកម្រិតខ្ពស់ ថែមទៀត។

អគ្គិភ័យក្នុង ប្រទេសកម្ពុជា ត្រូវបានចាត់ទុកថា ជាគ្រោះមហន្តរាយ មួយដែលមិនអាច មើលរំលងបានទោះ ក្នុងរដូវប្រាំង ឬក្នុងរដូវវស្សា ជាពិសេស រដូវប្រាំង ៕


សមត្ថកិច្ច ដេញចាប់ចោរ លួចរថយន្ត ម្តុំផ្សារទួលទំពួង

$
0
0

ភ្នំពេញ៖ សមត្ថកិច្ចនគរបាល នៅល្ងាចថ្ងៃអង្គារនេះ បានប្រដេញចាប់ចោរលួចរថយន្ត ប្រភេទNissan មួយគ្រឿងនៅម្តុំផ្សារទួលទំពួង ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើល។

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ក្មេងស្រីអាយុ១២ឆ្នាំ មកដើរលេង ជាមួយអ្នកភូមិ លង់ទឹកជ្រោះ ស្លាប់នៅរមណីយដ្ឋាន ថ្មររូងស្រុកកំពង់សីលា

$
0
0

ព្រះសីហនុ៖ ក្មេងស្រីអាយុ១២ឆ្នាំម្នាក់បាន លង់ទឹកជ្រោះនៅរមណីយដ្ឋាន ថ្មរូងខណ:ពេលដោយសារជាមួយ អ្នកភូមិដោយមិនមានឪពុកម្តាយមកតាម ។ លោកវរសេនីយ៍ត្រី ហួត ចាន់ធី អធិការនគរបាលស្រុក កំពង់សីលាបានថ្លែងថា ហេតុការណ៍នេះកើតឡើងនៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១៣ៈ០០នាទីរសៀលថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៦ ។ ប្រភពដដែលបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ឡុច ដាវីន អាយុ១២ឆ្នាំ រស់នៅ ក្នុងភូមិទួលកាបៅ ឃុំគគរី ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា នៅវេលាម៉ោងខាងលើ មានឡានទេសចរណ៍ប្រភេទសាំយ៉ុង១គ្រឿង មានគ្នាជាច្រើននាក់មកកំសាន្ត នៅទឹកជ្រោះ ថ្មររូងនេះ ក្រោយមកក្មេងៗក៏នាំគ្នាចុះមុជទឹកលែងប្រលែងគ្នា បន្តិចក្រោយមកក៏មានក្មេងម្នាក់ រត់មកប្រាប់ចាស់ៗថា ក្មេងស្រីខាងលើលង់ទឹក ភ្លាមនោះក៏នាំគ្នា ទៅជួយស្រង់ដើម្បីសង្គ្រោះ ប៉ុន្តែក្មេងស្រីរូបនេះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។ ដោយមិនអស់ចិត្តក៏នាំមកសង្គ្រោះ នៅមន្ទីរពេទ្យប៉ុន្តែនៅមិនអាចជួយសង្គ្រោះ បានដដែល ។ គ្រូពេទ្យនៅមណ្ឌលសុខភាព  តក្កវិត ស្រុកកំពង់សីលា ខេត្តព្រះសីហនុបានបញ្ជាក់ថា ក្រុមគ្រូពេទ្យមិនអាចសង្គ្រោះ ជីវិតកុមារីរូបនោះបានទេ ដោយសារតែ នាងបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិត មុនពេលបញ្ជូនមកដល់មណ្ឌលសុខភាពទៅហើយ ។

ជាមួយគ្នានេះ អាជ្ញាធរស្រុកកំពង់សីលា ខេត្តព្រះសីហនុ សូមធ្វើការអំពាវនាវដល់បងប្អូន ជាភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមានបំណង ចូលមកកំសាន្តនៅ រមណីយ៍ដ្ឋាន ថ្មរូង សូមមេត្តាកុំធ្វេសប្រហែស បណ្តោយកូនចៅតូចៗឲ្យលេងទឹកដោយម្នាក់ឯង ជៀសវាងមានគ្រោះថ្នាក់ដោយយថាហេតុ ណាមួយនិងកើតឡើង៕

អគារផ្តល់ឈាម អំណោយ របស់អាមេរិក ត្រូវបានសម្ភោធ ឲ្យប្រើប្រាស់

$
0
0

កំពង់ចាម៖ អគារមជ្ឈមណ្ឌលផ្តល់ឈាម និងអគារមន្ទីរពិសោធន៍ មន្ទីរពេទ្យខេត្តកំពង់ចាម បានសាង
សង់អស់ថវិកា ចំនួន ១ ០២៦ ០០០ដុល្លារ ជាជំនួយរបស់រដ្ឋាភិបាល និងពលរដ្ឋសហរដ្ឋអាមេរិក បានសម្ភោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនារសៀល ថ្ងៃទី១៦ ខែគុម្ភៈ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិច ប្រចាំកម្ពុជា លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។

លោក វេជ្ជបណ្ឌិត គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានថ្លែងឲ្យដឹងថា អគារមជ្ឈមណ្ឌលផ្តល់ឈាម និងអគារមន្ទីរពិសោធន៍នេះ ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ចំណាយអស់ទឹកប្រាក់សរុបចំនួន ១ ០២៦ ០០០ ដុល្លារអាមេរិច ក្នុងនោះ មាន អគារមជ្ឈមណ្ឌលផ្តល់ឈាម មួយ សង់ពីបេតុង ប្រក់ក្បឿង ជាន់ផ្ទាល់ដីទំហ៊ុំ១៥ គុណនិង៤០ម៉ែត្រ ចែកជា១៥បន្ទប់ បានចាប់ផ្តើមសាងសង់ពីថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៥ និងសាងសង់រួចនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ចំណាយអស់ ថវិកា៦៧៦ ០០០ ដុល្លារ តាមរយៈកងនាវាចរសហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិច ស្ថានទូតសហរដ្ឋអាមេរិក និងកាកបាទក្រហមអូស្ត្រាលី ។

ចំណែកអគារមន្ទីរពិសោធន៍ថ្មី សង់ពីបេតុងប្រក់ក្បឿង កម្ពស់២ជាន់ ទំហ៊ុំ ១២ម៉ែត្រ គុណនិង៩ម៉ែត្រ ចែកជា៥បន្ទប់ ចាប់ផ្តើមសាងសង់ពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៤ សាងសង់ រួចនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ និងជួសជុលកែលម្អអគារពិសោធន៍ចាស់ ចំណាយថវិកាអស់សរុប៣៥០ ០០០ ដុល្លាអាមេរិក តាមរយៈកងនាវាចរសហរដ្ឋអាមេរិច ផ្នែកស្រាវជ្រាវវេជ្ជសាស្ត្រ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក William Heidt បានមានប្រសាសន៍ថា មជ្ឈមណ្ឌលផ្តល់
ឈាមថ្មីនេះ នឹងជួយផ្តល់ឈាម ជូនជនរងគ្រោះ ដែលបាត់បង់ឈាម ក្នុងពេលសម្រាលកូន និងជួយទប់ស្កាត់ការរាលដាលជំងឺ ដែលបណ្តាលមកពីមេរោគក្នុងឈាម ម្យ៉ាងទៀតមន្ទីរ ពិសោធន៍ នៃមន្ទីរពេទ្យខេត្តកំពង់ចាមនេះ និងជួយធ្វើការវិភាគ ជំងឺកាចសាហាវផ្សេងៗ ដូចជា គ្រុនចាញ់ គ្រុនឈាម និងជំងឺផ្តាសាយធំ ឲ្យដំណើរការបានរលូន និងធ្វើឲ្យក្រុមគ្រូពេទ្យអាចព្យាបាលអ្នកជំងឺ កាន់តែមានប្រសិទ្ធិភាព ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា លោក មានជំនឿយ៉ាងមុតមាំថា ក្រោយពីបើក ឲ្យប្រើប្រាស់នូវអគារទាំង២នេះ បងប្អូបប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម និងតំបន់ជំវិញ និង
មានទីកន្លែងផ្តល់សេវា កាន់តែប្រសើរ និងមានប្រសិទ្ធិភាពខ្ពស់ ។

ជាមួយគ្នានោះ លោក រដ្ឋមន្ត្រី សូមអំពាវនាវ អាជ្ញាធរគ្រប់ជាន់ថ្នាក់ មន្ត្រី បុគ្គលិកសុខាភិបាល និងបងប្អូនប្រជាពលរដ្ឋទាំងអស់ជួយថែទាំអគារថ្មីនេះ ឲ្យបានគង់វង្សយូរអង្វែង ដើម្បីជាគុណប្រយោជន៍ ដល់ប្រជាជនយើងគ្រប់ៗរូប ៕

ឥណ្ឌា បាញ់សាកល្បង គ្រាប់មីស៊ីល Prithvi-II ដែលជា បច្ចេកវិទ្យាផ្ទាល់ខ្លួន

$
0
0

ទីក្រុងញូវដេលី: ប្រភពព័ត៍មាន ពីស៊ិនហួរបានឲ្យដឹងថា ឥណ្ឌាកាលពីព្រឹក ថ្ងៃអង្គារនេះ បានធ្វើតេស្តសាកល្បងជោគជ័យ លើការបាញ់ គ្រាប់មីស៊ីល ដែលជាបច្ចេកវិទ្យាផ្ទាល់ខ្លួន នៅឯតំបន់ភាគខាងកើត នៃរដ្ឋOdisha ។

ប្រភពដដែលបានសរសេរទៀតថា គ្រាប់មីស៊ីល ដែលត្រូវបានគេដាក់ឈ្មោះថា Prithvi-II ត្រូវបានគេធ្វើតេស្តបាញ់សាកល្បង បានយ៉ាជោគជ័យ ចេញពីមូលដ្ឋានទ័ព របស់រដ្ឋមួយនេះ។ គួរបញ្ជាក់ថា នៅក្នុងការធ្វើតេស្តសាកល្បងលើកនេះវាបានរត់លើ ចម្ងាយផ្លូវប្រមាណជា៣០០គីឡូម៉ែត្រ និងមានសមត្ថភាព អាចបំពាក់ក្បាលគ្រាប់ទម្ងន់រហូតទៅដល់១០០០គីឡូ ក្រាមផងដែរ ។

ប្រទេសឥណ្ឌា ធ្លាប់បានធ្វើការបាញ់ សាកល្បងរួចម្តងហើយកាលពីខែវិច្ឆិកា ទៅហើយកងកម្លាំងទ័ពការពារជាតិ របស់ខ្លួនបានដាក់ប្រភេទគ្រាប់មីស៊ីល មួយនេះជាផ្លូវការទៅក្នុងបញ្ជី អាវុធរបស់ប្រទេសចាប់តាំងពីឆ្នាំ២០០៣ មកម្ល៉េះ ៕

ប្រធានាធិបតី ហ្វីលីពីន ទើបតែអញ្ជើញ មកដល់អាមេរិក នៅថ្ងៃអង្គារនេះ សម្រាប់កិច្ចប្រជុំ កំពូលអាមេរិក អាស៊ាន

$
0
0

ទីក្រុងម៉ានីល: ប្រភពពីគេហទំព័រ របស់philstar.com បានឲ្យដឹងថា លោកប្រធានាធិបតី ហ្វីលីពីន Benigno Aquino និងគណរដ្ឋមន្ត្រីរបស់លោក ទើបតែបានអញ្ជើញ មកដល់ទីក្រុង កាលីហ្វ័រញ៉ា នាព្រឹកថ្ងៃច័ន្ទ នៅអាមេរិក និងត្រូវជាថ្ងៃអង្គារម៉ោង នៅក្នុងប្រទេសហ្វីលីពីន ដើម្បីចូលរូមកិច្ចប្រជុំ កំពូលអាស៊ានបូក អាមេរិកនោះ។

គណប្រតិភូ ចូលរួមរបស់ប្រទេសហ្វីលីពីន ដែលមានដូចជា រដ្ឋលេខាធិការក្រសួងការងារ រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុ រដ្ឋលេខាធិការក្រសួងការពារជាតិ និងរដ្ឋមន្ត្រីនិងរដ្ឋលេខាធិការ តំណាងជាច្រើនរូបទៀត ដែលបានមកដល់ជាមួយនឹងវត្តមាន របស់លោកប្រធានាធិបតី ។

ក្រោមការគ្រោងទុកលោកប្រធានាធិបតី នឹងត្រូវចូលរួមកិច្ចប្រជុំ ជាមួយនឹងសមាជិកផ្សេងទៀត នៃសមាជិកភាពអាស៊ាននារសៀលថ្ងៃអង្គារនេះ ហើយដែលវានឹងត្រូវផ្តោតសំខាន់ ទៅលើកិច្ចពិភាក្សាគ្នា ទៅលើប្រធានបទភាពជាសហគ្រិន នៃសមាគមន៍ប្រជាជាតិ អាស៊ីអាគ្នេយ៍នៅពេលដែលល្ងាចថ្ងៃដដែលនោះ លោកប្រធានាធិបតីអាមេរិកអូបាម៉ា នឹងបន្តកិច្ចប្រជុំនិងទទួលទាន អាហារពេលល្ងាចរួមគ្នាមួយផងដែរ ៕

Viewing all 8042 articles
Browse latest View live


Latest Images