Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

អ្នកបើរថយន្ត ដឹកដីម្នាក់ ត្រូវរថយន្តដឹកដីដូចគ្នា បើកថយក្រោយ កិនស្លាប់

$
0
0

កណ្តាល៖ បុរសជាអ្នកបើកបរ រថយន្តដឹកដីម្នាក់ ត្រូវបានរថយន្តដឹកដី មួយគ្រឿងទៀត ថយក្រោយកិនស្លាប់ នៅម៉ោងប្រមាណ ១៧៖១០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ ស្ថិតនៅចំណុចរណ្តៅដី របស់ឈ្មោះដាញ់ សុផល ស្ថិតក្នុងភូមិឈើទាល២ ឃុំឈើទាលស្រុកស្វាយ ខេត្តកណ្តាល។

បើតាមមន្រ្តីនគរបាល បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ យ៉ិន ទូច ភេទប្រុស អាយុ ៣១ឆ្នាំ មានស្រុកកំណើត នៅភូមិខ្នាតី ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅកន្លែងជីកដី ភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល មុខរបរបើករថយន្តដឹកដី។ ឯជនបង្ក ឈ្មោះ ហៅ សិលា ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើត ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅកន្លែងជីកដី ដូចជនរងគ្រោះដែរ។ 

មន្រ្តីនគរបាល បានបន្តទៀតថា នៅម៉ោងប្រមាណ ៥ល្ងាចថ្ងៃទី១៦ នេះ ជនរងគ្រោះបានបើករថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-0943 ចូលមកដឹកដី នៅរណ្តៅដី របស់ឈ្មោះ ដាញ់ សុផល ពេលនោះអ្នកបើកបរ រថយន្តបង្ក ម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 3A-1254 ក៏បានបើករថយន្ត ចូលមកដល់ ដើម្បីដឹកដីដូចគ្នា។ ជាធម្មតារថយន្តដែលដឹកដី មកដល់គោលដៅ ត្រូវបត់នឹងរឺយ៉ែថយក្រោយ ដើម្បីអោយអេស្កាវាទ័រជីកដីដាក់ពីលើរថយន្ត តែនៅម៉ោងកើតហេតុនោះ រថយន្តបង្កបានបើកមក នឹងថយក្រោយ ដូចរាល់ជើងដែលធ្លាប់ដឹក។ ដោយមិនដឹងថា មានមនុស្សនៅពីក្រោយរថយន្ត ហើយក៏មិនដឹងថា រថយន្តរបស់ខ្លួនបាន កិនមនុស្សស្លាប់ឡើយ។

មន្រ្តីនគរបាល បានបញ្ជាក់ទៀតថា នៅពេលអេស្កាវាទ័រ ជីកដីដាក់លើរថយន្តជិតពេញហើយ អ្នកបើករថយន្តបង្ក មើលទៅខាងរថយន្តមួយទៀត មិនឃើញបើកចេញ ក៏មានការឆ្ងល់ ពេលនោះក៏ចុះពីលើរថយន្តរបស់ខ្លួន មកមើលស្រាប់ តែឃើញមានមនុស្សដេក ស្លាប់នៅក្រោម រថយន្តរបស់ខ្លួន ឃើញដូច្នោះអ្នកបើករថយន្តបង្ក ក៏បានរត់គេចខ្លួនចេញពីកន្លែង កើតហេតុបាត់។ ចំណែកអ្នកបើកអេស្កាវាទ័រមានការសង្ស័យ ហេតុអីរថយន្តទាំងពីរមិន បើកចេញក៏ចុះមកមើលទើបដឹងថាមាន ករណីកិនមនុស្សស្លាប៉ឃើញដូច្នោះគាត់ ក៏បានផ្ដល់ព័ត៌មាន ដល់នគរបាលប៉ុស្ដិ៍រដ្ឋបាលឈើទាល នឹងរាយការណ៍ដល់មន្ត្រីជំនាញ ដើម្បីចាត់ការតាមនីតិវិធី រួចប្រគល់សព ជូនក្រុមគ្រួសារសព នឹងយករថយន្ត
បង្កទៅកាន់អធិការដ្ឋាន បន្តការស្រោវជ្រាវ រកប្រវត្តិអ្នកបើកបររថយន្តបង្ក ដើម្បីកសាងសំនុំរឿង ៕


ស្នងការរង នគរបាល ខេត្តកំពង់ឆ្នាំង យកអំណោយ ចុះសួរសុខទុក្ខ អនុសេនីយ៍ឯក ឈិន សារិទ្ធិ ដែលកំពុងមានជំងឺប្រចាំកាយ ជាទម្ងន់

$
0
0

កំពង់ឆ្នាំង៖ កម្លាំនគរបាលចំនួន ២២នាក់នៅថ្ងៃទី១៦ ខែកុម្ភៈនេះ ដឹកនាំដោយ លោកវ.ឯក ជុន ថារិទ្ធ ស្នងការរងនគរបាលខេត្ត និងជាប្រធាន ក្រុមការងារចុះពង្រឹង ស្រុកកំពង់លែង និងជាតំណាង  អោយលោកឧត្ដមសេនីយ៍ត្រីប្រាក់វុឌ្ឍី ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯកឈិន សារិទ្ធិ  នាយរងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ដែលកំពុងមាន ជំងឺប្រចាំកាយជាទម្ងន់   រស់នៅភូមិកំពង់បឹង ឃុំកំពង់ហាវ ស្រុកកំពង់លែង។

 អំណោយរបស់លោក ឧត្តសេនីយ៍ត្រី ប្រាក់ វុឌ្ឍី ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង រួមមាន អង្ករ៥០គក្រ ទឹកផ្លែឈើ១កេស ទឹកសុទ្ធ (Vital )១កេស  សារ៉ុង១ ទឹកត្រី១យួ ទឹកស៊ីអីុវ១យួ ទឹកដោះគោឆៅ១យួ និង ថវិកា ២0ម៉ឺនរៀល ជូនដល់ក្រុមគ្រួសារ របស់លោក អ.ឯក ឈិន សារិទ្ធ ដែលកំពុង ជួបការលំបាក ។

ឃាត់ខ្លួនជនសង្ស័យ ២នាក់ បញ្ជូនទៅតុលាការ ក្រោយធ្វើសកម្មភាព ឆក់ទូរសព្ទ័យ៉ាងសកម្ម នៅប៉ោយប៉ែត

$
0
0

បន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថ ចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាព ឆក់ទូរសព្ទ័ជនរង គ្រោះម្នាក់នៅក្នុង ភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយសួរនាំនៅ សៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ពួកគេត្រូវបានបញ្ជូន ទៅតុលាការចាត់ការបន្ត។

មន្ត្រីកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យដែល សមត្ថកិច្ចចាប់ខ្លួន ទី១.ឈ្មោះ រ៉ា ប៊ុនសារ៉ាក់ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិប៉ោយប៉ែត សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ទី២.ឈ្មោះ ពេជ្រ ពិចិត្ត ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិប៉ោយប៉ែត សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុនចាប់ខ្លួនពួកគេបាន ធ្វើសកម្មភាព ៦នាក់ តែពេលនេះ ៤នាក់ផ្សេងទៀត រត់គេចខ្លួនអស់។ ជនសង្ស័យទាំង២ នាក់ត្រូវបានចាប់ខ្លួន កាលពីព្រលប់ថ្ងៃទី១៦ ខែកុម្ភះ ម្សិលមិញ។

មេបញ្ជាការ កងរាជអាវុធហត្ថ កុ្រងប៉ោយប៉ែត លោក ជា ដា បានមានប្រសាសន៍ថា ជនសង្ស័យទាំង ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច របស់លោកចាប់ខ្លួន ជាបន្តបន្ទាប់ ក្រោយពីរកឃើញថា ជនសង្ស័យទាំងនោះ និងបក្ខពួករបស់គេបានធ្វើ សកម្មភាពឆក់ទូរសព្ទ័ របស់ពលរដ្ឋម្នាក់ នៅចំនុចស្ថានីយ៍ប្រេងឥន្ធនៈ មួយកន្លែងផ្លូវដើមពុទ្រ្ទា ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលពេលធ្វើសកម្មភាព គឺពួកគេជិះម៉ូតូ ២គ្រឿងធ្វើសកម្ម ភាព។ ក្រោយសួរនាំពួកគេ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕

សម្តេចក្រឡាហោម ផ្តល់អនុសាសន៍ឲ្យ សាលាខេត្តកណ្តាល ពង្រឹង ទប់ស្កាត់បទល្មើសនានា

$
0
0

កណ្តាល៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាល្ងាចថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ បានផ្តល់អនុសាសន៍ឲ្យ អភិបាលខេត្តកណ្តាល និងមន្រ្តីពាក់ព័ន្ធពង្រឹង សមត្ថភាព និងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ឲ្យខាងតែដើម្បីធានាបាន សន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ។

ថ្លែងនៅក្នុងពិធីបិទ សន្និបាតបូកសរុប សម្តេចក្រឡាហោម បានថ្លែង ការទប់ស្កាត់ និងបង្រ្កាបបទល្មើស គឺជារឿងចាំបាច់ និងត្រូវធ្វើឲ្យបានជាប់ជាប្រចាំ ជាពិសេសការពង្រឹង ការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក ដែលគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមមួយ នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ន។

លើសពីនេះ សម្តេចក្រឡាហោម បានស្នើអាជ្ញាធរខេត្តកណ្តាល ចូលរួមទប់ស្កាត់បន្ថែម ទៀតនូវបទលើ្មសនេសាទ ដែលកំពុងកើតគ្រា ដែលក្រុមឆ្លៀតឱកាស លួចរត់ពន្ធត្រីនាំចូលពី ប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា និងនាំចេញពីប្រទេសកម្ពុជា ទៅវៀតណាម វិញ។ “ការចូលរូមសហការ ទប់ស្កាត់បទល្មើស នេសាទ គឺជារឿងដែលមិន ត្រូវមើលរំលងនោះទេ”។

យ៉ាងណាក៏ដោយ សម្តេចក្រឡាហោម ក៏បានកោតសរសើរ ដល់អាជ្ញាធរពាក់ព័ន្ធ នៅក្នុងខេត្តកណ្តាល ដែលបានខិតខំបំពេញមុខងារ និងភារកិច្ចរបស់ខ្លួន នាពេលកន្លងមកផងដែរ៕

ម៉ូតូបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ ស្លាប់នៅនឹងកន្លែង កើតហេតុ ស្រុកពាមរក៍

$
0
0

ព្រៃវែង៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងលើ ផ្លូវជាតិលេខ១ មុខឡឥដ្ឋហោម៉េងគី ក្នុងភូមិស្តឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ រវាង ម៉ូតូបុកជាមួយម៉ូតូ បើកបរបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗនៅនឹង កន្លែងកើតហេតុ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ម៉ូតូបង្កហេតុម៉ាក ហុងដា C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AG-6020 បើកបរដោយឈ្មោះ លឹក សារឿន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ប្រហុក នៅភូមិរលួស ឃុំអង្កាញ់ ស្រុកត្រាំង ខេត្តតាកែវ។ ម៉ូតូជនរងគ្រោះម៉ាក ហុងដា C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CO-6657 បើកបរដោយឈ្មោះ នួន នៅ ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិខ្លំ ឃុំពាមមន្ទា ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ស្លាប់នៅនឹងកន្លែងកើតហេតុ។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យ ក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ហើយវត្ថុតាង មានម៉ូតូ ត្រូវបានរក្សាទុក នៅប៉ុស្ត៍រដ្ឋបាលស្ទឺងស្លូត ចាត់ការតាមច្បាប់៕

ផ្ទះប្រជាពលរដ្ឋ ២ខ្នង ត្រូវអគ្គីភ័យឆាបឆេះ អស់ទាំងស្រុង នៅក្រុងពោធិ៍សាត់

$
0
0

ពោធិសាត់៖ ម្ចាស់ផ្ទះបានទ្រហយំ ខណៈអគ្គីភ័យឆាបឆេះ ផ្ទះអស់ទាំងស្រុង ចំនួន ២ខ្នង កាលពីវេលាម៉ោង ៣៖២០នាទី រសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ តាមខ្នងប្រឡាយស្ថិត នៅក្នុងភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆេះទាំង ០២ខ្នង សង់អំពីឈើប្រក់ស័ង្គសី ជញ្ជាំងក្តារលាយស្លឹក មានទំហំ ៥x៦ម៉ែត្រដូចៗគ្នា មានម្ចាស់ឈ្នោះ ទី១. អ៊ុង សុវណ្ណ ភេទប្រុស អាយុ ៦៨ឆ្នាំ មានតួនាទីជាអ្នក សារព័ត៌មានសុជីវធម៌ ទី២.អៀង ស្រីណៃ ភេទស្រី អាយុ២៥ឆ្នាំ ជាប្រជាពលរដ្ឋជួលផ្ទះ គេស្នាក់នៅរយៈពេល ២ឆ្នាំមកហើយ ។ ផ្ទះលោក អ៊ុង សុវណ្ណ សម្ភារៈដែលខូចខាតរួមមាន លុយខ្មែរ ៣លានរៀល លុយដុល្លារ ៩០០$ , មាស ២ជី និង សម្ភារៈប្រើប្រាស់ដែលមានក្នុងផ្ទះទាំងអស់ ។ ចំណែកផ្ទះឈ្មោះ អៀង ស្រីណៃ សម្ភារៈដែលខូចខាតរួមមាន ម៉ូតូសង់កូរ៉េ ០១គ្រឿង ទូរទឹកកក ០១គ្រឿង ទូរទស្សន៍ ០១គ្រឿង ទូរដាក់ខោអាវ ០៣គ្រឿង និង សម្ភារៈប្រើប្រាស់មួយចំនួន ។

ប្រជាពលរដ្ឋនៅកន្លែង កើតហេតុបានឲ្យដឹងថា គេឃើញភ្លើងចាប់ផ្តើមឆេះចេញពីផ្ទះ អៀង ស្រីណៃ ដោយមានអណ្តាតភ្លើង ឆេះសន្ធោសន្ធៅទៅហើយ មួយសន្ទុះក្រោមមកក៏រាលដល់ផ្ទះ អ៊ុង សុវណ្ណ ។ ក្រោយមកក៏បាន រថយន្តពន្លត់អគ្គីភ័យ របស់ស្នងការនគរបាលខេត្ត បាញ់ពន្លត់ ប្រើប្រាស់ទឹកអស់ចំនួន ០៤រថយន្ត ទើបពន្លត់បាន ។

តាមការសន្និដ្ឋាន ជំហានដំបូង អគ្គីភ័យនេះ កើតឡើងបណ្តាលមកពី ទុស្សេរចរន្តអគ្គិសនី៕

ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តី ជួនដំណឹងស្តីពី បម្រែបម្រួល អាកាសធាតុ នារដូវប្រាំង និងរដូវវស្សា ក្នុងឆ្នាំ២០១៦

រដ្ឋមន្រ្តីស្តីទី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលជួបពិភាក្សា ជាមួយ ក្រុមការងារ មូលធិនិរូបិយវត្ថុអន្តរជាតិ

$
0
0

ភ្នំពេញៈ លោក វង្សី វិស្សុត រដ្ឋមន្រ្តីស្តីទី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សា ជាមួយ ក្រុមការងាររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដឹកនាំដោយលោកស្រី Sonali Jain-Chandra។ កិច្ចពិភាក្សា បានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នាទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកស្រី Sonali Jain-Chandra បានថ្លែងថា នៅក្នុងដំណើរទស្សនកិច្ច ប្រចាំឆ្នាំមកកម្ពុជាលើកនេះ ក្រុមការងារនឹងជួបធ្វើការពិភាក្សាជាមួយ ក្រសួងស្ថាប័ននានា ដៃគូអភិវឌ្ឍ វិស័យឯកជន និងស្ថាប័នមួយចំនួន ដើម្បីប្រមូលព័ត៌មាន និងវិភាគអំពីស្ថានភាព និងការវិវឌ្ឍថ្មីៗ នៃសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ព្រមទាំងការធ្វើការវាយតម្លៃ ស្ថានភាពសេដ្ឋកិច្ចរួមនៅឆ្នាំ២០១៦ ដោយផ្តោតសំខាន់លើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា រួមមានវិស័យហិរញ្ញវត្ថុ និងធនាគារ និងសារពើពន្ធ។

លោកស្រីក៏បានសំដែងនូវអំណរគុណចំពោះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងបានផ្តល់កិច្ចសហការល្អក្នុងភាពជាដៃគូដ៏ជិតស្និទ្ធជាមួយ មូលនិធិរូបិយវត្ថុអន្តរជាតិ ពិសេសក្រសួងតែង បានជួយសម្របសម្រួលឱ្យ ក្រុមការងាររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ចូលជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួង និងជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ លោកស្រី ក៏បានធ្វើការកោតសរសើរដល់ រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែសម្រេចបានកំណើន សេដ្ឋកិច្ចខ្ពស់។

លោក វង្សី វិស្សុត រដ្ឋមន្រ្តីស្តីទី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្តែងនូវអំណរគុណ និងការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងមូលនិធិរូបិយវត្ថុអន្តរជាតិ ពិសេសការបន្តផ្តល់ជាជំនួយ ផ្នែកបច្ចេកទេសជាបន្តបន្ទាប់ របស់មូលនិធិរូបិយវត្ថុអន្តរជាតិចំពោះប្រទេសកម្ពុជា។

លោក វង្សី វិស្សុត បានថ្លែងថា សេដ្ឋកិច្ចកម្ពុជានៅតែបន្តសម្រេចបានកំណើនខ្ពស់ ប្រកបដោយភាពរឹងមាំ និងភាពធន់ នៅក្នុងរយៈពេលមធ្យមខាងមុខ ទោះបីកម្ពុជាត្រូវជួបប្រទះ នូវបញ្ហាប្រឈមជាច្រើន ទាំងក្នុងនិងក្រៅប្រទេស ដូចជាភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចសកលក៏ដោយ។ កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៥ អាចសម្រេចបានក្នុងរង្វង់ ៦.៩%។ កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១៦នេះ ត្រូវបានព្យាករថា នឹងអាចសម្រេចបានក្នុងរង្វង់ ៧% ទោះបីវិស័យកសិកម្ម អាចនឹងបន្តប្រឈមមុខជាមួយនឹងការធ្លាក់ចុះនៃកម្ពស់ទឹកទន្លេ និងមានការគំរាមកំហែងខ្លះពីបញ្ហាអាកាសធាតុក៏ដោយ។ បន្ទាប់មកលោករដ្ឋមន្រ្តីស្តីទី ក៏បានធ្វើការពិភាក្សាផ្លាស់ប្តូរមតិជា មួយលោកស្រីប្រធានក្រុមការងារ អំពីហានិភ័យនៃវិស័យមីក្រូហិរញ្ញវត្ថុ និងអចនលទ្រព្យនៅកម្ពុជាផងដែរ។

លោក វង្សី វិស្សុត បានស្នើសុំដល់មូលនិធិរូបិយវត្ថុអន្តរជាតិ ក្នុងការបន្តផ្តល់ជំនួយផ្នែកបច្ចេកទេសជាបន្តទៀតដល់កម្ពុជា ជាពិសេសនៅក្នុងវិស័យសារពើពន្ធ និងការរៀបចំក្របខណ្ឌចំណាយរយៈពេលមធ្យម ព្រមទាំងការវិភាគម៉ាក្រូសេដ្ឋកិច្ច។

នៅចុងបញ្ចប់ លោករដ្ឋមន្រ្តីស្តីទី ក៏បានជូនពរឱ្យក្រុមការងាររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ទទួលបានជោគជ័យ និងផ្លែផ្កា ដូចបានគ្រោងទុកនៅក្នុងដំណើរទស្សនកិច្ចប្រចាំឆ្នាំ២០១៦នេះ។

សូមបញ្ជាក់ថា ក្រុមការងារនេះគឺជាក្រុមការងារ Article IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលមកធ្វើការវាយតម្លៃលើ ស្ថានភាព ម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ឆ្នាំ២០១៦ ចាប់ពីចាប់ពីថ្ងៃទី១៧-២៤ ខែកុម្ភៈ ឆ្នាំ២០១៦៕


អាជ្ញាធរថៃ នឹងបញ្ជូន ពលករខ្មែរ ធ្វើការខុសច្បាប់ ចំនួន ៧០នាក់ មកកម្ពុជាវិញ

$
0
0

ភ្នំពេញ៖ អាជ្ញាធរ នៃប្រទេសថៃ នឹងបញ្ជូនពលករខ្មែរចំនួន ៧០នាក់ ក្នុងចំណោម ១១៧នាក់ មកកម្ពុជាវិញ បន្ទាប់ពីរកឃើញថា កំពុងធ្វើការសំណង់ និងរស់នៅខុសច្បាប់ នៅក្នុងស្រុកប៉ាក់ធីវ ខេត្តឈុំផន នៃប្រទេសថៃ។

យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានដកស្រងព័ត៌មាន ពីកាសែតថៃ បានឲ្យដឹងថា យោធានៃប្រទេសថៃ បានរកឃើញពលករខ្មែរចំនួន ៧០នាក់ ក្នុងចំណោមពលករចំនួន ១១៧នាក់ ដែលបានស្នាក់នៅធ្វើការងារសំណង់ ក្នុងស្រុកប៉ាក់ធីវ ខេត្តឈុំផន នៃប្រទេសថៃ ត្រូវបានយោធាថៃចាប់ឃាត់ខ្លួនពីបទចូលទៅរស់នៅ ធ្វើការងារកម្មករ នៅប្រទេសថៃខុសច្បាប់ ខណៈដែលយោធាថៃ ចុះត្រួតពិនិត្យកន្លែងស្នាក់នៅបោះតង់ របស់កម្មករក្នុងចំការដូងប្រេងមួយកន្លែង ក្បែរការដ្ឋានសំណង់ នៅស្រុកប៉ាក់ធីវ កាលពីល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦។

ប្រភពដដែល បានបន្តថា ពលករខ្មែរប្រុសស្រី៧០នាក់នោះ សមត្ថកិច្ចថៃគ្រោង និងចាប់បញ្ជូនមកប្រទេសកម្ពុជាវិញនៅពេលឆាប់ខាងមុខនេះ បន្ទាប់ពីសមត្ថកិច្ចថៃធ្វើការសាកសួរពលករទាំងនោះតាមនីតិវិធីរួចហើយនោះ។ យោធាថៃចុះត្រួតពិនិត្យកន្លែងស្នាក់នៅ របស់កម្មករខ្មែរនៅស្រុកប៉ាក់ធីវ គេពិនិត្យរកឃើញកម្មករខ្មែរសរុប ១១៧នាក់ ក្នុងនោះកម្មករ ៧០នាក់ (ស្រី២៦នាក់) គ្មានលិខិតស្នាមអនុញ្ញាតច្បាប់កម្មករ ៤៧នាក់ទៀត គឺមានច្បាប់ទម្លាប់ត្រឹមត្រូវ។ កម្មករទាំងនោះ ធ្វើការងារសំណង់នៅអាគារគ្រឹះស្ថានក្រសួងសិក្សាធិការរបស់ថៃ ក្នុងស្រុកប៉ាក់ធីវ។

លោក ថៈនុន ផាន់ភីផាស់ អភិបាលស្រុកប៉ាក់ធីវ ក្នុងខេត្តឈុំផន បានឱ្យដឹងថា យោធាថៃចុះត្រួតពិនិត្យកន្លែងស្នាក់នៅ របស់កម្មករខ្មែរខាងលើ អនុវត្តតាមបញ្ជាផ្ទាល់របស់លោក ក្រោយពីទទួលព័ត៌មានថា នៅការដ្ឋានសាងសង់នោះ មានការផ្លាស់ប្តូរកម្មករជាញឹកញាប់។ មិនតែប៉ុណ្ណោះម្ចាស់ក្រុមហ៊ុន ដែលជាអ្នកម៉ៅការសំណង់ ខាងលើក៏អាចប្រឈមទៅនឹងផ្លូវច្បាប់ផងដែរ ពាក់ព័ន្ធនឹងការទទួលយកកម្មករខុសច្បាប់មកធ្វើការងារ៕

បារាំងបំពាក់គ្រឿង ឥស្សរិយយស ផ្នែកអប់រំ ថ្នាក់អស្សឫទ្ធិ ជូនអ្នកគ្រូ នាង ផល្លា

$
0
0

ភ្នំពេញ៖ រាជរដ្ឋាភិបាលបារាំង តាមរយៈឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា លោក ហ្សង់ក្លូដ ពាំបឺហ្វ បានបំពាក់គ្រឿងឥស្សរិយយសផ្នែកអប់រំ (Ordre des Palmes Académiques) ថ្នាក់អស្សឫទ្ធិ ជូនអ្នកគ្រូ នាង ផល្លា គ្រូបង្រៀន នៃសាលាអង្គការគ្រួសារថ្មី និងជាអ្នកសម្របសម្រួល កម្មវិធីជាតិនៃ ការអប់រំសម្រាប់កុមារពិការភ្នែក និងគថ្លង់។

ពិធីបំពាក់គ្រឿងឥស្សរិយយសនេះ ធ្វើឡើងក្នុងកម្មវិធីប្រារព្ធខួបលើកទី ២៥ឆ្នាំ របស់អង្គការគ្រួសារថ្មី នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ព្រះករុណា ព្រះបាទសម្ដេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានឲ្យដឹងថា ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត បានរៀបរាប់ពីប្រវត្តិការងាររបស់ អ្នកគ្រូ នាង ផល្លា ក្នុងការបង្ហាត់បង្រៀនកុមារពិការភ្នែក។ ក្រោយរត់គេចចេញពីរបបខ្មែរក្រហម អ្នកគ្រូបានទទួលការបណ្តុះបណ្តាល ពីអង្គការសហប្រជាជាតិក្នុងជំរុំជនភៀសខ្លួន នៅប្រទេសថៃ មុនពេលបានទៅបង្រៀន និងដឹកនាំសាលាកុមារពិការភ្នែកក្នុងជំរំ។

នៅពេលលោកស្រីត្រឡប់មកកាន់មាតុប្រទេសវិញ នៅក្នុងឆ្នាំ១៩៩១ អ្នកគ្រូបានទាក់ទង ជាមួយអង្គការគ្រួសារថ្មី ដើម្បីជួយបង្ហាត់បង្រៀនកុមារពិការភ្នែក និងគថ្លង់ និងធ្វើការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលពិសេសមួយសម្រាប់កុមារទាំងនេះ។ កិច្ចសហប្រតិបត្តិការនេះ បាននាំឲ្យមានការបង្កើតសាលាសម្រាប់កុមារពិការភ្នែក និងគថ្លង់លើកដំបូងនៅកម្ពុជា នៅក្នុងឆ្នាំ១៩៩៣។

អ្នកគ្រូ ក៏បានក្លាយជាគ្រូបង្រៀនអក្សរប្រាយ (សម្រាប់កុមារពិការភ្នែក) ដំបូងគេបង្អស់នៅកម្ពុជា ហើយបានរួមចំណែកបង្កើតអក្សរប្រាយជាភាសាខ្មែរ។ ការងារ និងការប្តេជ្ញាចិត្តរបស់លោកស្រីត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិដោយសារ អ្នកគ្រូ នាង ផល្លា ស្ថិតក្នុងចំណោមបេក្ខជន១០រូប ដើម្បីដណ្តើមពានរង្វាន់គ្រូ បង្រៀនឆ្នើមពិភពលោក (Global Teacher Prize) ។ ដំណឹងនេះត្រូវបានផ្សព្វផ្សាយពាសពេញប្រទេសកម្ពុជា ដែលជាមោទនភាពមួយសម្រាប់ប្រជាជនខ្មែរ ក៏ដូចជាសម្រាប់ថ្នាក់ដឹកនាំផងដែរ។

ដោយសារប្រវត្តិការងារគំរូនេះហើយ ទើបប្រទេសបារាំងសម្រេចបំពាក់គ្រឿងឥស្សរិយយសអប់រំ ជូនដល់អ្នកគ្រូ នាង ផល្លា ហើយកាយវិកានេះក៏ជាសក្ខីភាព បញ្ជាក់ពីការទទួលស្គាល់ និងលើកទឹកចិត្តរបស់បារាំងចំពោះអ្នកគ្រូ ដែលជាគ្រូបង្រៀន និងជាស្រ្តីមួយរូប មានដំណើរជីវិត និងប្រវត្តិការងារដ៏គួរឱ្យកត់សម្គាល់។

សូមបញ្ជាក់ថា មេដាយអប់រំ គឺជាគ្រឿងឥស្សរិយយសដ៏ចំណាស់មួយរបស់សាធារណរដ្ឋបារាំង ដែលត្រូវបានបង្កើតឡើង នៅឆ្នាំ១៨០៨ ដោយព្រះចៅណាប៉ូឡេអុងទី១ ដើម្បីផ្តល់ជូនសាស្រ្តាចារ្យ និងលោកគ្រូអ្នកគ្រូ។ ចាប់ពីឆ្នាំ១៨៦៦មក គ្រឿងឥស្សរិយយសនេះ ក៏ត្រូវបានបំពាក់ផងដែរ ដល់បុគ្គលមិនមែនជាគ្រូបង្រៀន តែមានស្នាដៃឧត្តុង្គឧត្តមក្នុងវិស័យអប់រំ៕

ឆេះទីតាំង ក្រុមហ៊ុន ចិនភាភីមិច នៅពោធិ៍សាត់

$
0
0

ពោធិ៍សាត់៖ ទីតាំងមួយកន្លែង ស្ថិតនៅក្នុងក្រមហ៊ុន ចិនភាភីមិុច ស្ថិតនៅភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ត្រូវបានអគ្គិភ័យឆាបឆេះ ខូចខាតសម្ភារៈមួយចំនួន នៅម៉ោងប្រមាណ១១៖៤៥នាទី ថ្ងៃទី១៧ ខែកុម្ភៈនេះ។

តាមសេចក្តីរាយការណ៍បានអោយដឹងថា មូលហេតុនៃការឆាបឆេះ នេះបណ្តាលមកពីភ្លើងឆេះព្រៃ រួចរាលដាលមកដល់ទីតាំងរបស់ក្រុមហ៊ុន ចិនភាភីម៉ិចនេះ។

ក្នុងនោះអគ្គិភ័យ បានបំផ្លាញ់អិុចកាយដី ១គ្រឿង កុំព្យុទ័១គ្រឿង ម៉ាសិុនភ្លើង ១គ្រឿងរោងកម្មករ ប្រក់ស្លឹក៧ខ្នង និងសម្ភារៈ ប្រើប្រាក់របស់កម្មករខូចខាតទាំងស្រុង៕

ប្រទះឃើញ ម៉ូតូលក់ការ៉េម ទុកចោល ភូមិធំ ស្រុកកៀនស្វាយ

$
0
0

កណ្តាល៖ អាជ្ញាធរបានប្រកាស រកអត្តសញ្ញាណ ម្ចាស់ម៉ូតូលក់ការ៉េ ដែលត្រូវបានគេ យកប្លុងចោល នៅម៉ោងប្រមាណ ៥៖១០នាទី ល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ស្សិតនៅលើផ្លូវលំ ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល ដោយជិះទិសដៅពីផ្លូវជាតិ លេខ១ ចូលភូមិរទាំង ក្នុងឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

មន្ត្រីនគរបាលប៉ុស្តិ៍ភូមិធំ បានបញ្ជាក់ថា ម៉ូតូក់ការ៉េមនេះ ម៉ាកciti plus ពណ៌ក្រហម គ្មានស្លាកលេខ សណ្តោងធុងការ៉េម មានសរសេរអក្សរថា ការ៉េមតែគុជមានរស់ជាតិឆ្ងាញ់។  

ក្រោយទទួលដំណឹង កម្លាំងនគរបាល ប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ និងបាននាំគ្នាដើររកម្ចាស់ម៉ូតូការ៉េមប៉ុន្តែរកពុំឃើញ បន្ទាប់មកកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ភូមិឃំុ បានបន្តស្វែងរកម្ចាស់ និងបាននាំយកម៉ូតូនោះមករក្សាទុកនៅប៉ុស្តិ៍ បន្តស្វែងរកម្ចាស់ម៉ូតូ ប្រសិនបើម្ចាស់ ឬមានបងប្អូនណា ស្គាល់ភិនភាគម៉ូតូ ឬស្គាល់សាច់ញាតិម្ចាស់ម៉ូតូ សូមមេត្តាជួយ ផ្ដល់ដំណឹង និងធ្វើការទំនាក់ទំនង មកសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍រដ្ឋបាលភូមិធំ៕

អគ្គលេខាធិការ និងអគ្គលេខាធិការរង គ.ជ.ប នឹងប្រកាស នៅថ្ងៃទី២៣ ខែកុម្ភៈ

អាវុធហត្ថ រាជធានីភ្នំពេញ បានធ្វើការ ស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួន ចោរប្លន់ ២ក្រុម បន្ទាប់ពីធ្វើសកម្មភាព ប្លន់ដ៏សកម្ម

$
0
0

ភ្នំពេញ៖ បន្ទាប់ពីបានមើលឃើញថា កន្លងទៅថ្មីៗនេះ មានករណីប្លន់ជាញឹកញាប់ ទៅលើជនរងគ្រោះ មួយចំនួនកន្លងមក កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានធ្វើការ បង្កើនការស្រាវ ជ្រាវស៊ើបអង្កេត រហូតឈានដល់ការឃាត់ ខ្លូនក្រុមចោរប្លន់បាន ២ក្រុម ជាក់ស្តែងនៅថ្ងៃទី១៥ កុម្ភៈ កម្លាំងកងរាជអាវុធហត្ថ ខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យ ១នាក់ នៅចំណុច មុខផ្ទះលេខ ១៩BE0 ផ្លួវលេខ៣០៤ សង្កាត់បឹងកេងកង ខណ្ឌចំការមន គឺរយៈពេល១ថ្ងៃ ក្រោយពីក្រុមនេះបាន ភ្ជង់គំរាមប្លន់យកម៉ូតូ ស្កូពី ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1R-0950 របស់ជនរងគ្រោះឈ្មោះ អ៊ិន គឹមស្រ៊ាន រួចជិះគិចខ្លូនបាត់ កាលពីថ្ងៃទី១៤ កុម្ភៈ។ ក្រោយពេលឃាត់ខ្លួន ជនសង្ស័យបានសារភាពថា បក្ខពួកមានគ្នា ៤នាក់ បច្ចុប្បន្ន ៣នាក់ទៀត បានគេចខ្លួនអស់ហើយ។ រីឯម៉ូតូ ១គ្រឿង របស់ជនរងគ្រោះសមត្ថកិច្ច បានប្រគល់ឲ្យម្ចាស់ដើមវិញ។

មន្ត្រីកងរាជអាវុធហត្ថ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យបានចំនួន ៧នាក់ផ្សេងទៀត ជាបន្តបន្ទាប់ ក្នុងនោះ ៣នាក់ឃាត់ខ្លួនបាន នៅខណ្ឌពោធិសែនជ័យ ២នាក់ឃាត់ខ្លួនបាន នៅខណ្ឌចំការមន និង ២នាក់ទៀតឃាត់ខ្លួនបាន នៅខណ្ឌឬស្សីកែវ។

មន្ត្រីកងរាជអាវុធហត្ថបានបន្តថា បើតាមចម្លើយសារភាព របស់ក្រុមនេះ ពួកវាតែងតែធ្វើសកម្មភាព ចេញប្លន់ក្នុងរាជធានីភ្នំពេញ សរុបមិនតិចជាង ២០ដង រួចមកហើយ ភាគច្រើនគឺពួកវាតែងធ្វើ សកម្មភាពភ្ជង់ប្លន់យក កាបូបលុយ ទូរស័ព្ទពីស្ត្រីដែលដើរម្នាក់ឯង ឬចុះពីរថយន្តបើកទ្វារចូលផ្ទះ ប៉ុន្តែគោលដៅដែលវា ចាំបានច្បាស់តែ ៥កន្លែងថ្មីៗនេះប៉ុណ្ណោះទេ។

មន្ត្រីកងរាជអាវុធហត្ថ បានបន្ថែមថា កន្លែងដែលក្រុមចោរចាំច្បាស់ ចំនួន៥កន្លែងនោះរួមមាន ទី១.ប្លន់យកកាបូបលុយ ពីស្ត្រីម្នាក់ជិះឡានមិន ចាំម៉ាក ដោយភ្ជង់ទៅលើ ជនរងគ្រោះខណៈ ពេលចុះពីឡាន ដោយនៅក្នុងកាបូបមានលុយ ២២០ដុល្លារ និងទូរស័ព្ទម៉ាក់ Samsung ១គ្រឿង នៅតាមផ្លូវព្រះមុន្នីវង្ស ម្តុំពេទ្យចិនលក់បបរស ក្នុងកំឡុងខែកុម្ភៈ ឆ្នាំ២០១៦។ ទី២.ប្លន់យកកាបូបលុយ ពីស្រ្តីម្នាក់ ដោយក្នុងកាបូបមានលុយ ៨០ដុល្លារ និងទូរស័ព្ទ Nokia ១គ្រឿង នៅក្បែរវត្តទួលទំពូង ក្នុងអំឡុងខែមករា ឆ្នាំ២០១៦។ ទី៣.ប្លន់យកកាបូបលុយ ពីស្ត្រីម្នាក់កំពុងដើរ ដោយក្នុងកាបូបមានលុយ ១៦៥ដុល្លារ នៅក្រោយរោងកុនគីរីរម្យ ខណ្ឌចំការមន ក្នុងអំឡុងខែមករា ឆ្នាំ២០១៦។ ទី៤.ប្លន់យកកាបូបលុយ ពីស្រ្តីម្នាក់ ដោយក្នុងកាបូបមានលុយ ២៥ដុល្លារ និងទូរស័ព្ទ Nokia ១គ្រឿង នៅម្តុំក្រោយ រោងកុនគីរីរម្យ ខណ្ឌចំការមន ក្នុងអំឡុងខែមករា ឆ្នាំ២០១៦។ ទី៥.ប្លន់ម៉ូតូម៉ាក Nex ពីស្ត្រី ២នាក់ នៅចំណុចផ្លូវ៤៦០ ភូមិ០២ ខណ្ឌចំការមន កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦។

ក្នុងចំណោមជនសង្ស័យទាំង ៧នាក់ ដែលកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនបាន មានជនសង្ស័យ ៣នាក់ ជាមុខសញ្ញាចាស់ទើប ចេញពីគុករួមមាន ទី១.ឈ្មោះ វី រស្មី (ហៅ ម៉ី) អាយុ២២ឆ្នាំ ជាប់គុកពីបទឆក់ទូរស័ព្ទ នៅក្រោយរោងកុនបូកគោ ខណ្ឌចំការមន ចេញពីគុកវិញថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៤, ទី២.ឈ្មោះ ហេង ថា អាយុ២៩ឆ្នាំ ជាប់គុកពីបទលួចទូរស័ព្ទ ចេញពីគុកវិញឆ្នាំ២០១១, ទី៣.ឈ្មោះ ហង្ស សំអាត អាយុ៣៥ឆ្នាំ ជាប់គុកពីបទកាច់កម៉ូតូ ចេញពីគុកវិញថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥ ។

មន្ត្រីអាវុធហត្ថបានបញ្ជាក់ថា ក្រៅពីនេះ ពួកវាមានបក្សពួក ៧នាក់ទៀតបានគេចខ្លួន ក្នុងនោះមានម្នាក់ឈ្មោះ ឈៀន សុជា អាយុ៣៨ឆ្នាំ មានអាវុធខ្លីម៉ាក រ៉ូលូ ១ដើម ក៏ជាមុខសញ្ញាទើប ចេញពីគុកកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ផងដែរ ហើយបច្ចុប្បន្នជនសង្ស័យជា ចោរប្លន់ទាំង ៨នាក់ខាងលើ ត្រូវបានកម្លាំងកងរាជ អាវុធហត្ថ រាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូន ទៅតុលាការ ហើយបក្ខពួកទាំង ២ក្រុម ដែលនៅសល់ សរុប ១០នាក់ទៀតកម្លាំងកងរាជអាវុធហត្ថ កំពុងតាមប្រមាញ់យ៉ាង សកម្មបន្តទៀត៕

នគរបាល ស្រុកអង្គស្នួល ឃាត់ខ្លួនជនសង្ស័យ គ្រឿងញៀន ២នាក់

$
0
0

កណ្តាល៖ ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងនគរបាល ស្រុកអង្គស្នួល ឃាត់ខ្លួន និងរឹបអូសថ្នាំញៀន ចំនួន៧កញ្ចប់ផងដែរ ខណៈ ជនសង្ស័យទាំងពីរនាក់ បម្រុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន  កាលពីម៉ោង១៦ និង៣០នាទីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្លូវលំភូមិត្រពាំងខ្នា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យមានគ្នា២នាក់ ទី១- ឈ្មោះ ក្រូច រិទ្ឋ ភេទប្រុស អាយុ ៣០ឆ្នាំ មានមុខរបរ លក់ដូររស់នៅភូមិ ត្រពាំងត្រងនំ សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទី២-ឈ្មោះធី ហាក់ ភេទប្រុសអាយុ៣៣ឆ្នាំ មានមុខរបរយោធា នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នគរបាលបានបន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ កម្លាំងជំនាញសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើនាង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ពើកដើរល្បាត ដើម្បីរក្សារសន្តិសុខ ជូនប្រជាពលរដ្ឋ ស្រាប់តែប្រទះឃើញសង្ស័យទាំងពីរនាក់ ហើយបានហៅឲ្យឈប់ដើម្បីត្រួតពិនិត្យ ស្រាប់តែរកឃើញម្សៅពណ៌សថ្លា សង្ស័យថាសារធាតុញៀចំនួន០៧កញ្ចប់ រួចនាំយកមកសាកសួរនៅអធិការរដ្ឋាន។  នៅចំពោះមុខនគរបាលជនសង្ស័យបានសារភាពថា ថ្នាំនេះគេបានទិញពីគេ នៅម្ដុំពេទ្យលោកសង្ឃ មកចែក ចាយនិងប្រើប្រាស់ផងដែរ បន្ទាប់ពីសាកសួររួចនគរបាលធ្វើការដកហូតបន្ថែមលុយរៀលចំនួន៦៥០០រៀល ទូរសព្ទដៃចំនួន០៣គ្រឿង ម៉ូតូម៉ាកស្មាស់ ០១គ្រេឿង ពាក់ស្លាកលេខ សៀមរាប 1H-2213 ៕


អភិបាល ខណ្ឌមានជ័យ ចុះពិនិត្យ ផ្លូវបេតុង មួយខ្សែ នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ

$
0
0

ភ្នំពេញ: នៅម៉ោង១៧ និង៣០នាទីថ្ងទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ ព្រមទាំងមន្ត្រីជំនាញ មេភូមិ បានអញ្ជើញចុះពិនិត្យ ផ្លូវបេតុង មួយខ្សែ មានប្រវែង ៣៧៥ ម៉ែត្រ និងទទឹង៥ ស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ដែលជាគំរោងមូលនិធិរបស់សាលាខណ្ឌ ដែលទើបនិង ស្ថាបនារួច ។

ក្នុងដំណើរចុះពិនិត្យពីគុណភាពផ្លូវបេតុង នេះដែរ លោកអភិបាលខណ្ឌ បានសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ និងបានស្វែងយល់ជ្រួតជ្រាបអំពីបញ្ហានានាដែលពួកគាត់ប្រឈម ហើយអាជ្ញាធរមិនបានដឹងឮ ដើម្បីដោះស្រាយជូនពួកគាត់ ។

នៅតាមផ្ទះនីមួយៗ ដែលលោកអភិបាលខណ្ឌមានជ័យ បានជួបសំណេះ សំណាលនោះ លោកបានប្រាប់ដល់បងប្អូនប្រជាពលរដ្ឋថា ខណ្ឌមានជ័យ មានការិយាល័យច្រកចេញចូលតែមួយហើយ ដូច្នេះបើបងប្អូនត្រូវការបញ្ជាក់ ឬបំពេញសំណុំឯកសារផ្សេងៗ សូមបងប្អូនអញ្ជើញទៅទទួលសេវារដ្ឋបាលខណ្ឌ តានរយៈការិយាល័យច្រកចេញចូលតែមួយ ដោយខ្លួនឯងផ្ទាល់ ចៀសវាងពឹងពាក់អ្នករត់ការ ដែលអាចនាំអោយមានបញ្ហា ក្នុងការបង់តម្លៃសេវារដ្ឋបាលលើសការកំណត់របស់រដ្ឋ បានកំណត់ ។ លោកអភិបាលខណ្ឌ បានបញ្ជាក់ថា ខណ្ឌមានជ័យបានបង្កើតការិយាល័យនេះ មានគោលដៅ លើកកម្ពស់ប្រសិទ្ធភាព នៃការផ្ដល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ឲ្យបានឆាប់រហ័ស តាមនីតិវិធីសាមញ្ញ ប្រកបដោយតម្លាភាព គុណភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ ។

ក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌ បានបន្ថែមថា បងប្អូនប្រជាពលរដ្ឋ អាចជួបលោកផ្ទាល់បាន ប្រសិនបើមានបញ្ហាប្រឈម ឬ រឿងអសន្តិសុខអ្វីមួយចង់អោយលោកអភិបាលដេាះស្រាយ ក្នុងករណីបើបងប្អូនបានប្តឹងទៅកាន់មន្ត្រីក្រោមៗរបស់លោកហើយ មានភាពយឺតយ៉ាវនោះ ។ លោកបន្ថែមថា បងប្អូនអាចទៅជួបលោកដល់ក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់លោកបានគ្រប់ពេលវេលា ប្រសិនបើលោកនៅកន្លែងធ្វើការ ប៉ុន្តែប្រសិនបើលោកមិនបាននៅបងប្អូនអាចទំនាក់ទំនងតាមរយះទូរស័ព្ទ ឬ តាមរយះ Account Facebook ផ្ទាល់ខ្លួនរបស់លោក ឈ្មេាះ ( ពេជ្រ កែវមុនី អភិបាល នៃគណះអភិបាលខណ្ឌមានជ័យ ) លោកនឹងរងចាំការរិះគន់ ក៏ដូចជាបញ្ហារបស់ប្រជាពលរដ្ឋគ្រប់ពេល ៕

អភិបាល ខណ្ឌមានជ័យ ចុះពិនិត្យ ផ្លូវបេតុង មួយខ្សែ នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ

$
0
0

ភ្នំពេញ: នៅម៉ោង១៧ និង៣០នាទីថ្ងទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ ព្រមទាំងមន្ត្រីជំនាញ មេភូមិ បានអញ្ជើញចុះពិនិត្យ ផ្លូវបេតុង មួយខ្សែ មានប្រវែង ៣៧៥ ម៉ែត្រ និងទទឹង៥ ស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ដែលជាគំរោងមូលនិធិរបស់សាលាខណ្ឌ ដែលទើបនិង ស្ថាបនារួច ។

ក្នុងដំណើរចុះពិនិត្យពីគុណភាពផ្លូវបេតុង នេះដែរ លោកអភិបាលខណ្ឌ បានសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ និងបានស្វែងយល់ជ្រួតជ្រាបអំពីបញ្ហានានាដែលពួកគាត់ប្រឈម ហើយអាជ្ញាធរមិនបានដឹងឮ ដើម្បីដោះស្រាយជូនពួកគាត់ ។

នៅតាមផ្ទះនីមួយៗ ដែលលោកអភិបាលខណ្ឌមានជ័យ បានជួបសំណេះ សំណាលនោះ លោកបានប្រាប់ដល់បងប្អូនប្រជាពលរដ្ឋថា ខណ្ឌមានជ័យ មានការិយាល័យច្រកចេញចូលតែមួយហើយ ដូច្នេះបើបងប្អូនត្រូវការបញ្ជាក់ ឬបំពេញសំណុំឯកសារផ្សេងៗ សូមបងប្អូនអញ្ជើញទៅទទួលសេវារដ្ឋបាលខណ្ឌ តានរយៈការិយាល័យច្រកចេញចូលតែមួយ ដោយខ្លួនឯងផ្ទាល់ ចៀសវាងពឹងពាក់អ្នករត់ការ ដែលអាចនាំអោយមានបញ្ហា ក្នុងការបង់តម្លៃសេវារដ្ឋបាលលើសការកំណត់របស់រដ្ឋ បានកំណត់ ។ លោកអភិបាលខណ្ឌ បានបញ្ជាក់ថា ខណ្ឌមានជ័យបានបង្កើតការិយាល័យនេះ មានគោលដៅ លើកកម្ពស់ប្រសិទ្ធភាព នៃការផ្ដល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ឲ្យបានឆាប់រហ័ស តាមនីតិវិធីសាមញ្ញ ប្រកបដោយតម្លាភាព គុណភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ ។

ក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌ បានបន្ថែមថា បងប្អូនប្រជាពលរដ្ឋ អាចជួបលោកផ្ទាល់បាន ប្រសិនបើមានបញ្ហាប្រឈម ឬ រឿងអសន្តិសុខអ្វីមួយចង់អោយលោកអភិបាលដេាះស្រាយ ក្នុងករណីបើបងប្អូនបានប្តឹងទៅកាន់មន្ត្រីក្រោមៗរបស់លោកហើយ មានភាពយឺតយ៉ាវនោះ ។ លោកបន្ថែមថា បងប្អូនអាចទៅជួបលោកដល់ក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់លោកបានគ្រប់ពេលវេលា ប្រសិនបើលោកនៅកន្លែងធ្វើការ ប៉ុន្តែប្រសិនបើលោកមិនបាននៅបងប្អូនអាចទំនាក់ទំនងតាមរយះទូរស័ព្ទ ឬ តាមរយះ Account Facebook ផ្ទាល់ខ្លួនរបស់លោក ឈ្មេាះ ( ពេជ្រ កែវមុនី អភិបាល នៃគណះអភិបាលខណ្ឌមានជ័យ ) លោកនឹងរងចាំការរិះគន់ ក៏ដូចជាបញ្ហារបស់ប្រជាពលរដ្ឋគ្រប់ពេល ៕

ស្រវឹងស្រា បើកបុកគេ ព្យាយាមបើកគេច ជ្រុលបុកចូលផ្ទះ ប្រជាពលរដ្ឋ ផ្អើលទាំងយប់

$
0
0

ភ្នំពេញ៖ បុរសម្នាក់ ក្នុងស្ថានភាពស្រវឹងស្រា បានបើករថយន្តមួយគ្រឿង ជ្រុលទៅបុកម៉ូតូរងរបួសស្រាល ប៉ុន្តែរថយន្តមមិនឈប់ទេ បានព្យាយាមបើករត់បានប្រហែលជិត៤គីឡូម៉ែត្រ ក៏ជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ២ឯនិង២០នាទីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ ខណនឌពោធិ៍សែនជ័យ។

សាក្សីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2U-0242 អ្នកបើកបរពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ។ សាក្សីបានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កខាងលើបើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុងស្ថានភាពស្រវឹង លុះដល់ចំណុចក្បែរវត្តអង្គតាមិញ បានជ្រុលទៅបុកម៉ូតូមួយគ្រឿង ប៉ុន្តែគ្រាន់តែរងរបួសបន្តិចបន្តួចនោះទេ ចំណែកឯអ្នកបើកបរទំនង ជានឹកថាគ្រោះធ្ងន់ធ្ងរ បាន បន្ថែមល្បឿន បើករត់ លុះដល់ចំណុចកើតហេតុបានជ្រុលចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋបង្កឲ្យភ្ញាក់ផ្អើលប្រជាពលរដ្ឋទាំងយប់ស្ទើរតែ១ភូមិ ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិម្ចាស់ផ្ទះម៉ូតូចំនួន៤គ្រឿង និងទ្វារផ្ទះរួមនិងសម្ភារៈមួយចំនួនទៀត ។

សូមបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរខាងលើ មិនមានអ្នករងរបួសនោះទេ ។ ក្រោយពេលកើតហេតុ នគរបាលបានចុះទៅដល់រួចហៅរថយន្តស្ទូច យករថយន្ត បង្កមករក្សារទុកដើម្បីដោះស្រាយគ្នាជាក្រោយ ៕

សាកលវិទ្យាល័យមួយនៅរដ្ឋតិចសាស់ អនុញ្ញតិឲ្យនិស្សិត​ យកកាំភ្លើងចូលថ្នាក់រៀនបាន

$
0
0

ជីកាហ្គោ៖ នៅថ្ងៃពុធម្សិលមិញ បន្ទាប់ពីមានការអនុម័តលើច្បាប់ប្រើប្រាស់អាវុធ ដែលហាមជាសាធារណៈមិនឲ្យយកកាំភ្លើងចូលសាកលវិទ្យាល័យនោះ ពេលនេះបានផ្តល់សេរីភាពដល់ សិស្សនិស្សិតអាចយកកាំភ្លើងចូលថ្នាក់រៀនបានហើយ នៅសាកលវិទ្យាល័យមួយឈ្មោះ Austin នៅរដ្ឋតិចសាស់ សហរដ្ឋអាម៉េរិក ។

 

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ថា សាកលវិទ្យាល័យ Austin បានអនុញ្ញតិ និស្សិតនាំយកអាវុធចូលថ្នាក់រៀនបាន ។ បើតាមការអះអាងពីសំណាក់លោក Gregory Fenves សាកលវិទ្យាធិការ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា "ខ្ញុំមិនបានគិតថា កាំភ្លើងខ្លី វាជាកម្មសិទ្ធិរបស់សាកលវិទ្យាល័យនោះទេ ដូច្នេះការសម្រេចចិត្តនេះ វាការប្រកួតប្រជែងមួយដ៏អស្ចារ្យនៃការគ្រប់គ្រងរបស់ខ្ញុំ" ។

លោកបានសង្កត់ធ្ងន់ថា "ខ្ញុំបានផ្តល់ទឹកចិត្តដល់សមាជិកមហាវិទ្យាល័យនាន បុគ្គលិក សិស្សនិស្សិត និងឳពុកម្តាយរបស់សិស្ស ដែលបានផ្ញើរជាសារ និងលិខិតជាច្រើន ដើម្បីរៀបចំធ្វើយ៉ាងណាហាមឃាត់កាំភ្លើងមកសាកលវិទ្យាល័យ និងពិសេសថ្នាក់រៀន" ។

ប៉ុន្តែបើតាមការកត់សម្គាល់ នៅតាមបណ្តាមហាវិទ្យាល័យនានា ធ្លាប់មានការគំរាមកំហែងសិស្សនិស្សិតមិនឲ្យនាំយកអាវុធចូលថ្នាក់រៀនឡើយ ព្រោះវាអាចគំរាមកំហែងដល់គេឯង ។

គេបានដឹងថា សាលកវិទ្យាល័យ Austin នេះ ជាសាកលវិទ្យាល័យមួយដែលធ្លាប់មានការបាញ់សម្លាប់និស្សិតម្នាក់រួចមកហើយ ៕

ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធ ករណីគ្រឿងញៀន នៅត្បួងឃ្មុំ

$
0
0

ត្បូងឃ្មុំ៖ កម្លាំងនគរបាល ខេត្តត្បូងឃ្មុំ នៅម៉ោង៣៖៥០នាទី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ០២០១៦ បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធនិង ករណីថ្នាំញៀន ស្ថិតនៅចំណុចភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ។

មន្ត្រីនគរបាល បានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ជី សៀកលីវ ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិលោ ឃុំកំពាន់។ ក្រោយឆែកឆេរ សមត្ថកិច្ចបានរកឃើញ ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀន ចំនួន០២ កញ្ចាប់ធំ ម៉ូតូ១គ្រឿង លុយ៤ម៉ឺនរៀល។

បច្ចុប្បន្នជនសង្ស័យ ត្រូវឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវីធី ៕

Viewing all 8042 articles
Browse latest View live




Latest Images