Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ទីតាំងស្ដុកជ័រទឹក របស់លោក ឧកញ៉ា លី ហុងស៊ីន សង្ស័យគ្មាន ច្បាប់អនុញ្ញាត

$
0
0

រតនគិរី ៖ ទីតាំងស្ដុកជ័រ ទឹកមួយកន្លែង ដែលមានទីតាំង នៅខាងក្រោយបេនរថយន្ដ របស់ក្រុមហ៊ុន វិនិយោគផ្សារ តាយសេង ក្នុង ភូមិ៤ សង្កាត់កាចាញ ក្រុងបាន លុង ខេត្ដ រតនគិរី ដែលត្រូវបានគេដឹងថា ជារបស់ លោកឧកញ៉ា លី ហុងស៊ីន នាយកក្រុមហ៊ុន តាយសេង ត្រូវបានគេសង្ស័យថា គ្មានច្បាប់ អនុញ្ញាតពីក្រសួង ស្ថាប័នរដ្ឋ និងអាជ្ញាធរ ខេត្ដនោះឡើយ ។

ប្រភពព័ត៌មានពីមន្ដ្រីនៃមន្ទីរហិរញ្ញវត្ថុ ខេត្ដរតនគិរីម្នាក់ សូមមិនបញ្ចេញឈ្មោះ បានប្រាប់ថា ទីតាំងស្ដុកជ័រទឹកខាងលើនេះ  សម្រាប់នាំចេញទៅទីផ្សារ ប្រទេស វៀតណាម ហើយគ្មានច្បាប់អនុញ្ញាតនោះឡើយ។

មន្ដ្រីរូបនេះបានបន្ដថា បើទីតាំងខាងលើ មានច្បាប់ត្រឹមត្រូវ គឺត្រូវមកបង់ពន្ធជូនរដ្ឋ ហើយប៉ុន្ដែមិនឃើញនោះទេ ។ ដោយឡែក មន្ដ្រីនគរបាលប្រឆាំង បទល្មើស សេដ្ឋកិច្ច បានបញ្ជាក់ថា លោកមិនទាន់ដឹងថា ទីតាំង នេះមានច្បាប់ឬអត់នោះឡើយ ។

ប្រធានមន្ទីរពាណិជ្ជកម្មខេត្ដ លោកភូ ធាឡុំ បានឱ្យដឹងថា រូបលោកក៏មិនបានដឹងថា ទីតាំងខាងលើមានស្ដុកជ័រទឹក សម្រាប់ នាំចេញទៅបរទេសនោះទេ ។ រីឯឧកញ៉ា លី ហុងស៊ីន មិនអាចទាក់ទងបានឡើយ នៅ រសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៣នេះ ដោយលោកប្រាប់ថា ជាប់រវល់ ។

បើយោងតាមមន្ដ្រីជំនាញក្នុងខេត្ដ បាន ឱ្យដឹងទៀតថា កន្លែងស្ដុកជ័រទឹកខាងលើនេះ បើកដំណើរការ អស់រយពេលរាប់ឆ្នាំមក ហើយ ដោយធ្វើការដឹកជញ្ជូន ទៅកាន់ទីផ្សារក្នុងប្រទេសវៀតណាម តាមច្រកទ្វារអន្ដរជាតិអូយ៉ាដាវ ។

Photo by DAP-NEWS

Photo by DAP-NEWS


ថៃ សម្រេចយល់ព្រម មិនលក់សំបុត្រ ដល់អាជីវករខ្មែរ ដើម្បីបញ្ចប់ការតវ៉ា

$
0
0

ភ្នំពេញ៖ ភាគីប៉ូលិស អន្តោរប្រវេសន៍ថៃ បានយល់ព្រមសំណើមិនលក់សំបុត្រ ដល់អាជីវករខ្មែរ ដែលចូលទៅ ផ្សារថៃ បន្ទាប់ពីមានការចរចាជាមួយភាគីកម្ពុជា នៅគ្រាដែលប្រជាពលរដ្ឋខ្មែរជាអាជីវកររាប់ពាន់នាក់ ធ្វើការតវ៉ា នៅច្រកភ្នំដី ស្ថិតនៅឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១២។

លោក អញ កាម៉ាល់ មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកសំពៅលូន បានឲ្យដឹងថា ភាគីថៃបានសម្រុះសម្រួល មិនយកប្រាក់លក់សំបុត្រដល់អាជីវករខ្មែរ ដែលមានបំណងចូលផ្សារថៃលក់និងទិញឥវ៉ាន់ក្រោយពីមានការ ចរចាគ្នា ព្រោះអាជីវករខ្មែរជាងមួយពាន់នាក់ នាំគ្នាតវ៉ាដោយសារថៃលក់សំបុត្រក្នុងមួយនាក់១០បាត។

លោកថា «ឥឡូវថៃ ស្រុះស្រួលគ្នាហើយថា អត់លក់សំបុត្រដល់ខ្មែរក្នុងការចូលផ្សារថៃនោះទេ ហើយបាតុភាព ក៏រំសាយ វិលមករកភាពស្ងប់ស្ងាត់វិញ»។
លោក អញ កាម៉ាល់ បន្តថា រាល់អាជីវករខ្មែរទាំងអស់ ដែលចូលដីថៃក្នុងការលក់និងទិញ នៅផ្សារថៃត្រូវបង់លុយ ៥០០រៀល ក្នុងមួយម្នាក់នៅដីខ្មែរ ហើយស្រាប់តែថៃប្រកាសយក១៥បាតក្នុងមួយម្នាក់ ជាហេតុធ្វើឲ្យ ក្រុមអាជីវករនាំគ្នាតវ៉ា។

អាជីវករខ្មែរមួយរូបបាននិយាយថា ពួកគេមិនសុខចិត្តនៅពេលថៃប្រកាសលក់សំបុត្រ ក្នុងមួយម្នាក់១០បាតក្នុង ឆ្នាំថ្មី ដែលពីមុនថៃមិនដែលយកនោះទេ ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៣ អាជីវករខ្មែរជាង១០០០នាក់ បាននាំគ្នាតវ៉ានៅមុខច្រកភ្នំដី ស្ថិតនៅឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់បង ក្រោយពីថៃប្រកាសលក់សំបុត្រក្នុងមួយម្នាក់១០បាត ជាថ្នូរ ទៅនឹងការចូលផ្សារនៅក្នុងទឹកដីថៃ ដើម្បីទិញ និងលក់ដូរឥវ៉ាន់ ដែលប្រជាពលរដ្ឋខ្មែរតែងតែ ចេញចូលដូច សព្វមួយដង៕

អភិបាល ខេត្តកោះកុង ផ្ញើលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ ក្នុងឱកាស បុណ្យចូលឆ្នាំ សាកល

ហាងឆេង ដំឡូងមី នៅក្រុងសីមា មានតម្លៃខ្ពស់ ជាងឆ្នាំមុន

$
0
0

មណ្ឌលគិរី ៖នៅក្នុងស្រុកកែវសីមា ហាងឆេងដំឡូងមី មានតម្លៃខ្ពស់ជាងឆ្នាំទៅមិញ បន្ទាប់ពីបានធ្លាក់ចុះអស់រយៈពេលមួយឆ្នាំ ប៉ុន្តែផ្ទៃដីសម្រាប់ដាំដំឡូងវិញ បែរជាថយចុះ ដោយសារតែកសិករបង្វែរទៅដំណាំផ្សេងៗ។ 

លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកកែវសីមា បានឲ្យដឹងថា បញ្ហាខាងតម្លៃដំឡូងមី នៅទីផ្សារមានការប្រែប្រូល ចុះឡើងៗ ជាហេតុធ្វើឲ្យពួកគាត់ពិបាក ក្នុងការ សម្រេចចិត្តដាំ ដំណាំអ្វីឲ្យប្រាកដ  ឆ្នាំមុនដាំដំឡូងមី បានផលច្រើនតែមានតម្លៃថោក ចំណែកឆ្នាំនេះ ដាំមិនបានច្រើន បែរជាមានតម្លៃខ្ពស់ទៅវិញ។

លោក ស៊ិន វណ្ណវុឌ្ឍ បានបញ្ជាក់ទៀតថា ការថយចុះនៃការដាំដំឡូងមីនេះ ដោយសារតែប្រជាកសិករខ្លះ គាត់មានលទ្ធភាពអាចដាំដំណាំផ្សេងៗ តាមលក្ខណៈ គ្រួសារ ដូចជាដំណាំកៅស៊ូ  ដំណាំម្រេចជាដើម ព្រោះដំណាំ ទាំងវាមានហាងឆេងល្អប្រសើរ។ លោក ស៊ិន វណ្ណវុឌ្ឍ បានបន្តទៀតថា នៅស្រុកកែវសីមាឆ្នាំនេះ មានឃ្លាំងស្តុក ប្រមូលទទួលទិញ ដំឡូងមីមួយកន្លែង ដែលមានទីតាំង ស្ថិតនៅភូមិឆ្នែង ក្នុងឃុំស្រែខ្ទុម អាចបង្កលណ្ខៈងាយស្រួល ដល់ប្រជាកសិករ ក្នុងការលក់ដូរ។            

ចំណែកថៅកែ ដែលទទួលទិញដំឡូងមី នៅក្នុងស្រុកកែវសីមា គាត់បានប្រាប់ថា ចំពោះតារាងតម្លៃ ដែលគាត់បានបិទនេះ គឺមិនកំណត់នោះទេ វាអាស្រ័យទៅលើ ឈ្មួញ ដែលទទួលទិញបន្តពីរូបគាត់។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្ត បានឲ្យដឹងថា ឆ្នាំនេះបរិមាណ នឹងចំនួនផ្ទៃដី សម្រាប់ដាំដំឡូងមី របស់ប្រជាពលរដ្ឋ នៅក្នុងខេត្តមណ្ឌលគិរី ពិតជាមាន ការថយចុះជាងឆ្នាំ មុនបន្តិចបន្តួចពិតមែន តែមិនបង្កឲ្យប៉ះពាល់ ដល់ជីភាពពួកគាត់នោះទេ ផ្ទុយទៅវិញ ប្រជាកសិករមួយចំនួនគាត់ មានលទ្ធភាពបាននាំគ្នាបង្វែរ មកដាំ ដំណាំកៅស៊ូ នឹង ដំណាំម្រេច ជាដើម ក្នុងលក្ខណៈគ្រួសារ ព្រោះវាអាចផ្ដល់ផលល្អ មានតម្លៃខ្ពស់ ផ្គត់ផ្គង់ជីវភាពគ្រួសារបានប្រសើរ៕

www.dap-
news.com

www.dap-
news.com

ប្រជាពលរដ្ឋ រាប់រយគ្រួសារ នៅភូមិពោងពាយ អត់មានទឹក ប្រើប្រាស់ ពេញមួយថ្ងៃ

$
0
0

មូលហេតុ គឺមកពីបែក ទុយោទឹកដ៏ធំ នៅម្តុំត្រឡោកបែក

ភ្នំពេញ៖ ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ រស់នៅ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មិនមានទឹក ប្រើប្រាស់ តាំងពីវេលាម៉ោង ៥ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៣ ប៉ុន្តែរហូតមក ដល់វេលាម៉ោង ៧៖៥០នាទីយប់ថ្ងៃដដែលនេះ នៅមិនទាន់មានទឹក ប្រើប្រាស់នៅឡើយទេ ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ នៅតំបន់នោះ គ្រោងនាំគ្នាតវ៉ា ផងដែរ បើសិន នៅតែមិនទាន់មាន ទឹកប្រើប្រាស់ទៀតនោះ។ សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី បានឲ្យដឹងថា បណ្តាញទឹកត្រូវបានគេ កាត់ផ្តាច់ តាំងពីវេលាម៉ោង ៥ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៣ ប៉ុន្តែមិនដឹងមកពី មូលហេតុអ្វីនោះឡើយ ហើយរហូត មកដល់យប់ ថ្ងៃដដែលនេះ នៅមិនទាន់មានទឹក ប្រើប្រាស់នៅឡើយទេ។

ទាក់ទិននិងករណីនេះ ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ ដែលកំពុងមានការ ជ្រួលច្របល់នោះ បានស្តីបន្ទោសចំពោះ មន្រ្តីនៅ រដ្ឋករទឹក ពីព្រោះមិនបានជូន ដំណឹងជាមុនចំពោះបញ្ហានេះ។

អភិបាល ខណ្ឌ សែនសុខ លោក លី សាវ៉េត បានថ្លែងឲ្យដឹងថា ក្រោយពីមានសេចក្តីរាយការណ៍ថា មានបញ្ហានេះ កើតឡើងភ្លាមៗ លោកបានដឹកនាំ មន្រ្តី សាលាខណ្ឌ និងមន្រ្តីជំនាញ មួយចំនួន ទៅពិនិត្យមើល ប៉ុន្តែនៅតែមិនទាន់ដឹង មូលហេតុ នៅឡើយទេ។ យ៉ាងណាក៏ដោយ អភិបាលខណ្ឌរូបនេះ បានអះអាងថា លោកនឹងទាក់ទង ទៅមន្រ្តីរដ្ឋករទឹក ដើម្បីមកត្រួតពិនិត្យបញ្ហានេះ ដើម្បីឲ្យប្រជាពលរដ្ឋ អាចមានទឹកប្រើប្រាស់ឡើងវិញ។

អ្នកនាំពាក្យសាលារាជធានី ភ្នំពេញ លោក ឡុង ឌីម៉ង់ បានឲ្យដឹងថា លោកមិនទាន់ដឹង ពីព័ត៌មាននេះនៅឡើយទេ ហើយលោកនឹង សួរនាំអំពីបញ្ហានេះ។

 យោងតាម ប្រភពព័ត៌មាន ចុងក្រោយពីមន្រ្តីរដ្ឋករ ទឹក បានឲ្យដឹងថា មូលហេតុ ដែលនាំ ឲ្យមានការផ្តាច់ទឹក សម្រាប់ប្រជាពលរដ្ឋ នៅភូមិពោងពាយ សង្កាត់ភ្នំពេញ និងតំបន់ផ្សេង ទៀតនោះ គឺបណ្តាលមកពីបែក ទុយោទឹក ដ៏ធំមួយ នៅម្តុំតាឡោកបែក ប៉ុន្តែមន្រ្តីបច្ចេកទេស របស់រដ្ឋករទឹក បាននឹងកំពុងជួសជុលហើយ ។ យ៉ាងណាក៏ដោយ មន្រ្តីរដ្ឋករទឹក បានបន្តថា ការជួសជុល នឹងបញ្ចប់ នាពេលឆាប់ៗនេះ៕

ឃាត់ខ្លួន មុខសញ្ញា ចែកចាយ គ្រឿងញៀន រឹបអូសថ្នាំញៀន ១៦កញ្ចប់តូច ពេលជិះម៉ូតូ នៅសង្កាត់ផ្សារដើមថ្កូវ

$
0
0

ភ្នំពេញ៖ កម្លាំងនគរបាល ការិយាល័យ ប្រឆាំងការ ជួញដូរ គ្រឿងញៀន នៃស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ កាលពីវេលាម៉ោង៤ រសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៣ នេះ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ខណៈជនសង្ស័យរូបនេះ កំពុងតែជិះ ម៉ូតូតែម្នាក់ឯង នៅតាម ផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

នាយរង ការិយាល័យ ប្រឆាំងបទល្មើស គ្រឿងញៀន រាជធានីភ្នំពេញ លោក អ៊ីវ ភារិទ្ធ បានឲ្យដឹងថា ក្រោយពីមានការ ស្រាវជ្រាវ តាមជំនាញរបស់ខ្លួន និងដោយមានការ បញ្ជាពីលោកស្នងការ និងស្នងការរង ទទួលផែន រួចមក កម្លាំងសមត្ថកិច្ច របស់លោក បានធ្វើការឃាត់ខ្លួន មុខសញ្ញា ចែកចាយ និងប្រើប្រាស់គ្រឿង ខាងលើនេះ ខណៈកំពុងជិះម៉ូតូតែម្នាក់ឯង ។

លោក អ៊ីវ ភារិទ្ធ បានបន្តថា ជនសង្ស័យ ដែលត្រូវសមត្ថកិច្ច របស់លោកឃាត់ខ្លួន មានឈ្មោះ លី ទ្រី អាយុ២៨ឆ្នាំ រស់នៅ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ហើយក្រោយការ ឃាត់ខ្លួន សមត្ថកិច្ច បានធ្វើការរឹបអូស ថ្នាំញៀនចំនួន១៦កញ្ចប់តូច និងម៉ូតូមួយគ្រឿង។ បើតាមលោក អ៊ីវ ភារិទ្ធ បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួន នៅការិយាល័យ របស់លោក ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

អគ្គនាយក ក្រុមហ៊ុនមួយ ត្រូវស្រីកំណាន់ប្ដឹង ពីបទលួងលោម និងធ្វើឱ្យ មានផ្ទៃពោះ

$
0
0

ភ្នំពេញ ៖ ស្ដ្រីវ័យក្មេង អតីតជាអ្នកបម្រើ នៅភោជនីយដ្ឋាន កាដូ នៅព្រែកលៀប បានសម្រេចដាក់ពាក្យបណ្ដឹង ទៅ កាន់សមត្ថកិច្ច ដើម្បីឱ្យជួយរកយុត្ដិធម៌ ខណៈ ដែលបុរសជាព្រាននារីម្នាក់ ក្រោយពីលួងលោមបានខ្លួនបានប្រាណ រូបនាង រហូតដល់មានផ្ទៃពោះ ដល់ទៅ ២ដងហើយ បែរជាបោះបង់នាងចោល ដើម្បីទៅស្រវា ស្រីថ្មី រៀបការជា ភរិយា ផ្គាប់ចិត្ដឪពុកម្ដាយបងប្អូន ដែលគ្រួសារខាងប្រុសខាងលើនេះ គឺជាអ្នកមានជីវភាពថ្កុំថ្កើង ហើយមិនចង់ ឱ្យយកស្ដ្រីក្រីក្រ ជាអ្នកបម្រើនៅ តាមភោជនីយដ្ឋាន មកធ្វើជាភរិយា រស់នៅលើទ្រនំខ្ពស់នោះឡើយ។

ស្ដ្រីដែលអះអាងថា ខ្លួនជាជនរងគ្រោះ ចាញ់បោកប្រុសព្រាន ហើយទូរស័ព្ទមកប្ដឹងដើមអម្ពិល ដើម្បីសុំឱ្យជួយ ចុះផ្សាយរកយុត្ដិធម៌ និងរកការអន្ដរាគមន៍ ពីអាជ្ញាធរ សមត្ថកិច្ច និងអង្គការជួយស្ដ្រីមានវិបត្ដិនោះ បានអះអាងថា ខ្លួនឈ្មោះ ធារី អាយុ ២៣ឆ្នាំ មានស្រុកកំណើត នៅស្រុកកោះធំ ខេត្ដកណ្ដាល បច្ចុប្បន្នស្នាក់នៅ ជាមួយ បង មានទីលំនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ។

ដោយឡែកបុរសដែលនាងចាត់ទុកថា គឺជាព្រាន នារី ធ្វើការឆបោក លួងលោមស្ដ្រីទន់ខ្សោយដូចជា រូបនាង  យកទៅបម្រើកាមគុណ រួចហើយបោះបង់ចោល ដោយមិនទទួលខុសត្រូវខាងលើនេះ ត្រូវបាននាងអះអាងថា មានឈ្មោះ រិទ្ធ មានមុខរបរជាអគ្គនាយក ក្រុមហ៊ុន មួយ ដែលរកស៊ីខាងផ្នែកនាំពលករ ចេញទៅធ្វើការនៅប្រទេសថៃ មានអាយុប្រមាណ ជិត ៤០ឆ្នាំ មានទីលំនៅ តាមបណ្ដោយផ្លូវជាតិលេខ ៦អា ក្នុង សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ ដូចគ្នា ។

ពាក់ព័ន្ធដល់រឿងរ៉ាវ ដែលនាំឱ្យរូបនាងលង់ខ្លួន បង់ប្រាណ ដោយសារប្រុសព្រាន ប្រើសម្ដីផ្អែម និងសម្ភារនិយម រួមទាំងទឹកលុយ មកអូសទាញរូបនាង ថាយកទៅធ្វើ ជាគូអនាគតខាងលើនេះ ត្រូវបានរូបនាងរៀបរាប់ឱ្យដឹងថា ដើមឡើយ ដោយសារតែជីវភាពក្រខ្សត់ នៅស្រុកកំណើតគ្មានការងារធ្វើ រូបនាងក៏សម្រេចធ្វើដំណើរមក កាន់ ទីក្រុងសំបុកភ្លើងពណ៌ ស្វែងរកការងារធ្វើ ក្រែងលោមានវាសនា មានជីវភាពធូរធារ ជាជាងនៅស្រុកកំណើត ។

ពេលមកដល់ដី ក្រុង ដោយសារគ្មានចំណេះវិជ្ជា និងដើមទុនរកស៊ីនឹងគេ ស្របពេលមានអ្នកស្គាល់ បបួលចូលធ្វើការជាអ្នករត់តុ នាងក៏បានសម្រេចទៅរត់តុ នៅភោជនីយដ្ឋានកាដូ ដែលមានទីតាំងនៅតាម បណ្ដោយផ្លូវជាតិលេខ៦អា ។

ជាស្ដ្រីជនបទ ដែលធ្លាប់តែមុជទឹកទន្លេ ទឹកអណ្ដូង លុះបានទឹកម៉ាស៊ីន រស់នៅទីក្រុង ដែលពោរពេញទៅដោយការ ប្រកួតប្រជែង ខាងសម្រស់ បានធ្វើឱ្យរូបនាង ដែលធ្លាប់តែគេហៅជាក្ដាមស្រែ បានប្រែពណ៌ទៅជាសេកសោមមួយ ដួង មានរូបឆោម សាច់ឈាមភ្លឺថ្លា មិនចាញ់ក្រមុំទីក្រុងប៉ុន្មាន នោះឡើយ ទោះបីនាង មានវាសនាត្រឹមតែជានារីរត់តុ នៅតាមភោជនីយដ្ឋានក៏ដោយ។ ការឡើងសាច់ឡើងឈាម បានធ្វើឱ្យកន្លង់ជាច្រើនដែលមើលឃើញ ចោមរោម ចង់គួចប្រតិព័ទ្ធ ក្រេបលម្អងផ្កា ដែលទើបតែមករីកនៅទីក្រុង។

ក្រោមភ្នែកកន្លង់ជាច្រើន ដែលតែងតែចូលចិត្ដ ចូលទៅក្រឡឹងហ្វូងបុបា្ផ នៅតាម ភោជនីយដ្ឋាននានានោះ ចៃដន្យមាន កន្លង់ក្បាលខ្មៅមួយ ដែលឧស្សាហ៍មកហូបចុក នៅក្នុងភោជនីយដ្ឋានកាដូជាញឹកញាប់នោះ បានប្រើប្រាស់វោហា រួមទាំងសម្ភារ និងលុយកាក់អូសទាញរូបនាង រហូត ដល់លង់ខ្លួនលង់ប្រាណ ក្រោមពាក្យលួងលោម បើអូនស្រឡាញ់បង បងនឹង យកអូនធ្វើជាគូអនាគត មិនបោះបង់អូនចោល ឬក៏ទុកអូនឱ្យវេទនានោះឡើយ។

ក្រោមពាក្យលួងលោមផ្អែមល្ហែម និងប្រើសម្ដីមាសពេជ្រ របស់កំលោះទីក្រុង បានធ្វើឱ្យក្រមុំជនបទរូបនេះទន់ចិត្ដ ទន់កាយ ព្រោះសង្ឃឹមថា វាសនារបស់ខ្លួនអាចនឹង មានភាពថ្កុំថ្កើង ។ បន្ទាប់ពីលាឈប់ពីការងារ ហើយទៅរស់នៅលើផ្ទះបុរស ដែលសង្ឃឹម ថា អនាគតគឺជាប្ដីរៀបការពេញច្បាប់នោះ មិនបានប៉ុន្មានខែផង នាងក៏ចាប់ ផ្ដើមមានផ្ទៃពោះ តែក្រោយពីគូ កំណាន់របស់ខ្លួនដឹង ក៏បានលួងលោមផង បង្ខំផង ដើម្បីឱ្យនាងយកកូនចេញ ព្រោះមិនចង់ឱ្យនាងទុកកូន នៅពេលមិនទាន់រៀបការ ពេញច្បាប់ ។

ដោយសារល្បិចលួងលោម ដ៏ប៉ិនប្រសប់ នាងក៏ជឿនិងធ្វើតាម លុះប៉ុន្មាន ខែក្រោយមក នាងក៏ចាប់ផ្ដើមមានផ្ទៃពោះជាលើកទី២ ដោយលើកនេះក៏បានដឹងដល់ឪពុកម្ដាយ និងបងប្អូនរបស់ បុរសខាងលើ ស្រាប់តែពួកគេចាប់ផ្ដើមធ្វើទុក្ខបុកម្នេញ  ដោយបង្ខំឱ្យយកកូនចេញជាលើកទី២ទៀត រួមទាំងបង ប្អូន ឪពុកម្ដាយ ចាប់ផ្ដើមរករឿង ភាគីខាងប្រុសមិនឱ្យយករូបនាង ធ្វើជាគូអនាគត ដោយសំអាងថា ជាស្ដ្រីក្រីក្រ គ្មានឈ្មោះបោះសំឡេង មិនសមមកយកកូនប្រុសរបស់គេ ដែលជាអគ្គនាយកក្រុមហ៊ុនមួយរូប មានមុខមាត់នៅ ក្នុងសង្គមនោះឡើយ។

មិនតែប៉ុណ្ណោះ ឪពុកម្ដាយខាងប្រុស ក៏បានណែនាំ និងដណ្ដឹងស្ដ្រីម្នាក់ ដែលជាអ្នកមានមុខ មានមាត់ មានទីលំនៅម្ដុំវិមានឯករាជ្យ សម្រាប់ធ្វើជាគូអនាគត ឱ្យកូនប្រុសរបស់ខ្លួនផងដែរ ។ តាំងពីបុរសដែល ខ្លួនស្រឡាញ់ ត្រូវបានឪពុកម្ដាយផ្ចុងផ្ដើម ឱ្យមានគូដណ្ដឹង និងត្រៀមចូលរោងការ នៅពេលខាងមុខកាលណាមក ក្រុមគ្រួសារខាងប្រុស ចាប់ផ្ដើមរករឿងមកលើរូបនាងយ៉ាងខ្លាំង ហើយចុងក្រោយក៏បណ្ដេញនាងចេញពីផ្ទះ ហើយបុរសដែលជាគូកំណាន់ ក៏មិនបានអាណិតអាសូរ មកលើរូបនាង ដែលធ្លាប់ស្រឡាញ់ឱបនឹងដើមទ្រូងនោះ ដែរ ដោយសារតែគេជឿ តាមឪពុកម្ដាយ និងបងប្អូនរបស់គេ។

រឿងដែលគួរឱ្យឈឺចុកចាប់ និងមិនអាចទ្រាំបាន បើទោះបីជានាងបានចាកចេញពីផ្ទះ មករស់នៅជាមួយបងស្រី ជាបន្ដបណ្ដោះអាសន្នហើយក៏ដោយ តែបន្ទាប់ពីខាង ប្រុសដឹងថា នាងចុះចេញពីផ្ទះរបស់គេ ដោយស្ពាយទាំងកូនក្នុងផ្ទៃ ៥ខែ ទៅជាមួយផងដែរនោះ បានធ្វើឱ្យក្រុមគ្រួសារខាងប្រុស រស់មិនស្រួល នៅមិនសុខ ដោយ សារតែគេ យល់ថា មិនចង់ឱ្យឈាមមួយតក់ស្រក់អនាថា និងនាំជាប់ជំពាក់វាក់វិនវែងឆ្ងាយនោះ គឺក្រុមគ្រួសារខាងប្រុស តែងតែទូរស័ព្ទមកគំរាមកំហែង ឱ្យរូប នាងយកកូនចេញជាញឹកញាប់ រហូតដល់យប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅនេះ ក្រុមគ្រួសារខាងប្រុស ដែលមានគ្នាសរុបចំនួន ៥នាក់ បានជិះរថយន្ដមក កាន់ផ្ទះបងស្រី ដែលខ្លួន កំពុងស្នាក់នៅ រួចហើយធ្វើការជេរបញ្ចោគំរាមកំហែង មិនឱ្យទាក់ទងជាមួយកូនប្រុសរបស់គេតទៅទៀត រួមទាំងគំរាមឱ្យនាងយកកូនចេញ រហូតដល់ប្រើអំពើហិង្សា ធាក់មកលើពោះរបស់នាង បង្កការភ្ញាក់ផ្អើលមនុស្ស ចោមរោមមើលទៀតផង។

មិនអស់ចិត្ដ នៅយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៣ ថែមទាំងបានទូរស័ព្ទ មកគំរាមរូប នាងបន្ថែមទៀត ។ ដោយសារតែមិនអាចទ្រាំទ្រ នូវអំពើគំរាមកំហែងខាងលើនេះបាន ទើបរូបនាង សម្រេចដាក់ ពាក្យបណ្ដឹងទៅ កាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំឱ្យជួយរកយុត្ដិធម៌។ ប៉ុន្ដែខណៈដែលនាង យកពាក្យបណ្ដឹងទៅ ដាក់នៅនគរបាលប៉ុស្ដិ៍ព្រែកលៀប នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ ២០១៣ តែមិនត្រូវបាននគរបាល នៅទីនោះ ទទួលយកពាក្យបណ្ដឹងរបស់នាងនោះឡើយ ដោយគេអះអាងថា រូបនាងមិនមានទីលំនៅពិតប្រាកដ នៅក្នុងសង្កាត់ព្រែកលៀបរបស់គេ  គឺគ្មានឈ្មោះក្នុងសៀវភៅស្នាក់នៅ។

ពាក់ព័ន្ធទៅនឹងការដាក់ពាក្យបណ្ដឹងខាងលើនេះ នៅល្ងាចថ្ងៃទី២ ខែមករា លោក មៀច សេរី មេប៉ុស្ដិ៍ ព្រែកលៀប បានប្រាប់ដើមអម្ពិល តាមទូរស័ព្ទ ឱ្យដឹងថា រូបលោកមិនបានដឹង ពីការដាក់ពាក្យបណ្ដឹងរបស់ ស្ដ្រីរងគ្រោះខាងលើនេះនោះឡើយ ព្រោះលោកជាប់រវល់ប្រជុំ ហើយលោកនឹងធ្វើការសួរនាំ ទៅកាន់ មន្ដ្រីរបស់ លោក ពាក់ព័ន្ធទៅនឹងរឿងពាក្យបណ្ដឹងខាងលើនេះ ជាបន្ដទៀត។

ដោយឡែកស្ដ្រីរងគ្រោះ ក្រោយពីនគរបាល មូលដ្ឋាន មិនទទួលយកពាក្យបណ្ដឹង ក៏បានធ្វើការអំពាវនាវ សូមឱ្យសមត្ថកិច្ច និងអង្គការជួយស្ដ្រីមានវិបត្ដិ មេត្ដាជួយអន្ដរាគមន៍ និងរកយុត្ដិធម៌ដល់រូបនាងផង ។

ពាក់ព័ន្ធទៅនឹងរឿងរ៉ាវខាងលើនេះ ដើមអម្ពិល មិនអាចធ្វើការទាក់ទង ដើម្បីសុំការបកស្រាយ  ពីភាគីខាងប្រុស បានឡើយ ដូចនេះហើយ ទើបដើមអម្ពិល សុំមិន ធ្វើការបញ្ចេញពីអត្ដសញ្ញាណ នៃភាគីខាងប្រុស ហើយដើមអម្ពិល រង់ចាំធ្វើការស្រាយបំភ្លឺជានិច្ច នៅពេលណាដែលភាគីខាងប្រុស ចង់ធ្វើការបកស្រាយ ពាក់ព័ន្ធ ទៅនឹងរឿងរ៉ាវចោទប្រកាន់ ពីភាគីគូកំណាន់របស់ខ្លួនខាងលើនេះ៕

www.dap-news.com

បាញ់ស្រ្តីរកស៊ី ទទួល-ដាក់ បញ្ចាំ យកកាបូបលុយ ជាង១ម៉ឺនដុល្លារ

$
0
0

ភ្នំពេញ៖ ស្រ្តីម្នាក់ ដែលមាន មុខរបរ ជាអ្នករកស៊ី ទទួល និងដាក់របស់បញ្ចាំ ត្រូវបានជនសង្ស័យ ពីរនាក់ ជាចោរប្លន់ ធ្វើសកម្មភាព បាញ់ចំនួន២គ្រាប់ បណ្តាលឲ្យ ត្រូវមួយ គ្រាប់ រងរបួសធ្ងន់ ហើយឆក់យក កាបូបលុយ បាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង ប្រហែល ៨៖៣០នាទីយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅមុខ ផ្ទះស្រ្តីរងគ្រោះ តែម្តង គឺផ្ទះលេខ៧៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយស្រ្តីរងគ្រោះ ត្រូវបាន ដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យកាល់ម៉ែត ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានក្នុងកាបូប លុយនោះ មានលុយ ជាង១ម៉ឺនដុល្លារ ។ សេចក្តីរាយការណ៍ បានបន្តថា មុខពេលកើតហេតុ ស្រ្តីរងគ្រោះនិងស្វាមី បានជិះរថយន្ត ម៉ាក លុច្សស៊ីស ៣៣០ ពណ៌ស ចេញពីកន្លែងធ្វើការ នៅម្តុំមាត់ ទន្លេ  លុះមកដល់មុខផ្ទះ ប្តីបានឲ្យប្រពន្ធ របស់ខ្លួន ចុះពីលើរថយន្ត ដើម្បីបើកទ្វារ ចូលទៅក្នុងផ្ទះ ស្រាប់តែមាន ជនសង្ស័យចំនួន២នាក់ ស្លៀកពាក់ស៊ីវិល ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ មិនចាំម៉ាក បាញ់ចំនួន២គ្រាប់ បណ្តាលឲ្យត្រូវមួយ គ្រាប់ចំ ជើងខាងឆ្វេងលើជង្គង់ ។

ដោយឡែក  ជនសង្ស័យ ក្រោយធ្វើ សកម្មភាព បានជិះម៉ូតូគេចខ្លួន ដោយសុវត្ថិភាព ពីកន្លែងកើតហេតុ ។ ក្រោយកើតហេតុ ស្រ្តីរងគ្រោះ ត្រូវបានសាច់ញាតិ និងសមត្ថកិច្ច ជួយដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យ កាល់ម៉ែត ភ្លាមៗផងដែរ ។

ជាមួយគ្នានេះ សមត្ថកិច្ច ដែលបានចុះទៅកន្លែងកើតហេតុ បានឲ្យដឹងថា ស្រ្តីរងគ្រោះ មានឈ្មោះ សយ គន្ធាអាយុ៣៩ឆ្នាំ មានមុខរបរ ជាអ្នករកស៊ី ដាក់ និងទទួលរបស់បញ្ចាំ រីឯប្តីមិនស្គាល់ អត្តសញ្ញាណនោះឡើយ ។

យ៉ាងណាក៏ដោយ ចំពោះករណីនេះ សមត្ថកិច្ច មូលដ្ឋាន និងសមត្ថកិច្ចជំនាញ បាននិងកំពុងធ្វើការស្រាវជ្រាវ ស្វែករក ចាប់ខ្លួន ជនសង្ស័យជា ក្រុមចោរប្លន់ តាមបញ្ជារបស់ លោកស្នងការនគរបាល រាជធានីភ្នំពេញ និងស្នងការរងនគរបាល ទទួលផែន៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


វណ្ណា គ្រឿងសមុទ្រ និងសាច់គោអាំង លក់បញ្ចុះតម្លៃ៣០% រយៈពេល៧ថ្ងៃ ដើមឆ្នាំ២០១៣

$
0
0

ភ្នំពេញៈ ដើម្បីចូលរួមអបអរសាទរបុណ្យឆ្នាំសាកល ឆ្នាំ២០១៣ ក៏ដូចជាលើកទឹកចិត្តដល់ភ្ញៀវទាំងអស់ ដែល តែងតែគាំទ្រនាពេលកន្លងមកនោះ «វណ្ណា គ្រឿងសមុទ្រ និងសាច់គោអាំង» បានលក់បញ្ចុះតម្លៃពិសេស រហូត ដល់៣០ ភាគរយ រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៣។

ម្ចាស់ហាងលក់អាហារសម្រន់ «វណ្ណា គ្រឿងសមុទ្រ និងសាច់គោអាំង» អ្នកស្រី កៀន តុលា បានប្រាប់ឲ្យដឹងថា រយៈពេល៧ថ្ងៃ នៃដើមខែ និងដើមឆ្នាំ២០១៣ ដែលជាឆ្នាំថ្មីទើបនិងឈានចូលមកដល់នេះ អ្នកស្រីលក់បញ្ចុះ តម្លៃរហូតដល់៣០ភាគរយ ដើម្បីលើកទឹកចិត្តដល់ភ្ញៀវទាំងអស់ ដែលបានជួយគាំទ្រកន្លែងរបស់អ្នកស្រីនាពេល កន្លងមក។ ហើយក៏ជាការចូលរួមចំណែកអបអរសាទរបុណ្យឆ្នាំសាកល២០១៣ផងដែរ។

ម្ចាស់ហាងលក់អាហារសម្រន់ ដែលពេញនិយមសម្រាប់យុវវ័យ ក៏ដូចជាលក្ខណៈគ្រួសារមួយនេះ បានឲ្យដឹង ទៀតថា នៅឆ្នាំថ្មីនេះ អ្នកស្រី បានបន្ថែមមុខម្ហូបជាច្រើនទៀត ដើម្បីបំពេញតម្រូវការរបស់អតិថិជន មានដូចជា ត្រីអាំង ទឹកអំពិលទុំ ឆ្អឹងជំនីជ្រូកអាំង និងសាច់គោបន្ទះអាំង ជ្រលក់ជាមួយទឹកត្រី ឬទឹកតៅហ៊ូក៏បាន។ ក្រៅពីនេះ កន្លែងរបស់អ្នកស្រីក៏មានលក់ មឹកអាំង បង្គាអាំង ក្តាមអាំង អយស័្ទរ សាច់គោចង្កាក់អាំង ជង្គង់, ជើង និងកោះ មាន់អាំងផងដែរ។

អ្នកស្រីបន្តថា កន្លងមកមានភ្ញៀវជាច្រើន បានជួយគាំទ្រកន្លែងរបស់អ្នកស្រី ហើយតាមរយៈការបន្ថែមមុខម្ហូបថ្មី នេះ សង្ឃឹមថា នឹងមានភ្ញៀវកាន់តែច្រើនបន្ថែមទៀត ជួយគាំទ្រកន្លែងរបស់អ្នកស្រី។

ទន្ទឹមនិងរស់ជាតិអាហារថ្មី អ្នកស្រី ក៏បានបង្ហាញយុទ្ធសាស្រ្តក្នុងការទាក់ទាញភ្ញៀវផងដែរ ថ្វីត្បិតតែកន្លែងរបស់ អ្នកស្រីលក់នៅចិញ្ចើមផ្លូវ តែត្រូវបានយកចិត្តទុកដាក់ខ្ពស់ទៅលើអនាម័យ ព្រោះសុខភាពពិតជាមានសារៈសំខា ន់ ណាស់សម្រាប់មនុស្សទូទៅ ជាមួយគ្នានេះ រសជាតិ និងសេវាកម្ម ក៏ជាកត្តាសំខាន់ផងដែរ។ ហើយអ្វីដែលកាន់ តែពិសេសនោះ កន្លែងរបស់អ្នកស្រីមានតម្លៃសមរម្យ ធូរថ្លៃជាងកន្លែងដទៃ។

ម្ចាស់ហាងអាហារសម្រន់ពេលល្ងាចតាមចិញ្ចើមផ្លូវរូបនេះ ក៏មិនភ្លេចផងដែរ ជាមួយការអំពាវនាវ ដល់អតិថិជន ក្មេង ចាស់ទាំងអស់ ឲ្យជួយគាំទ្រពិសារអាហារនៅកន្លែងអ្នកស្រី ដែលចាត់ទុកថា ជាការលើកទឹកចិត្តមួយដ៏ធំ ធេងសម្រាប់អ្នកដែលទើបចេញប្រកបរបរនេះ បានត្រឹមរយៈពេលជាងកន្លះឆ្នាំប៉ុណ្ណោះ។

សម្រាប់អតិថិជន ដែលគាំទ្រសហគ្រិនវ័យក្មេង ដែលទើបនិងចាប់ផ្តើមរកស៊ី ដោយផ្តើមចេញពីជីវិតអ្នកទីទាល់ក្រ ខាងលើ ឬក៏ចង់ភ្លក្សរសជាតិនៅ វណ្ណា សូមកុំភ្លេចអញ្ជើញទៅខាងត្បូងផ្សារអូរឡាំពិក ពោលគឺហួសផ្សារមួយផ្លូវ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៣១០ (ផ្លូវផ្សារត្រីចាស់) កែងផ្លូវលេខ ១៩៩ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌ ចំការមន ឬអាចទំនាក់ទំនងតាម រយៈលេខទូរស័ព្ទម្ចាស់ហាងផ្ទាល់ ០៧៧ ៨១ ៤៦ ៤៦។

អូរ!សូមរួសរាន់ឡើង រយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី០១-០៧ ខែមករា ឆ្នាំ២០១៣នេះ គឺមានការបញ្ចុះតម្លៃរហូតដល់ ៣០ ភាគរយឯណោះ៕

Photo by DAP-NEWS

Photo by DAP-NEWS

ទឹកជំនន់ជនលិចតំបន់ភាគកណ្តាល និងខាងជើងសិង្ហបុរី

$
0
0

សិង្ហបុរីៈ ទឹកជំនន់បានជន់លិចភា្លមៗ ក្នុងតំបន់ភាគ កណ្តាល និងភាគខាងជើង នៃប្រទេសសិង្ហបុរី កាលពីរសៀ ល ថ្ងៃពុធ ទី០២ ខែមករា ឆ្នាំ២០១៣កន្លងទៅនេះ។

យោងតាមទីភ្នាក់ងារព័ត៌មាន Channel News Asia ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៣ បានឲ្យដឹង ដោយយោង តាមសេចក្តីរាយការណ៍របស់ភ្នាក់ងារគ្រោះទឹកជំនន់ថា ទឹកជំនន់ បានជន់លិចនៅតាមវិថី Ang Mo Kio និងវិថី Gambas។

ប្រភពដដែលបានបន្ថែមថា ទឹកជំនន់ដែលបានជន់លិចនៅវិថី Ang Mo Kio ហើយបានស្រកទៅវិញក្នុងរយៈពេល ១៥នាទី។ ដោយឡែកទឹកជំនន់ នៅតាមដងវិថី Subsided បានស្រកទៅវិញ ក្នុងរយៈពេល៤០នាទី ក្រោយ ពេលជន់លិច។ ជាមួយគ្នានេះដែរ ក៏មានការព្រមានពីបញ្ហាគ្រោះមហន្តរាយនានា ដែលអាចកើតមានក្នុង តំបន់Thompson និងវិថី Mayflow ផងដែរ៕

Photo by DAP-NEWS

ឧបករណ៍ បញ្ចុះ សម្ពាធឈាម ម៉ាកធៀនស៍

$
0
0

ឧបករណ៍ បញ្ចុះសម្ពាធឈាម ម៉ាកធៀនស៍ ជាឧបករណ៍ផលិតឡើង តាមបែបបច្ចេកវិទ្យាទំនើប សម្រាប់ ព្យាបាល ជំងឺដោយប្រើ ជីវអគ្គិសនី ហើយព្យាបាល ក៏រួមផ្សំនឹងវិជ្ជាពេទ្យបុរាណចិន ដើម្បីសម្រួលជីពច ឱ្យដើរស្រួល កុំឱ្យស្ទះ ដែលអាចជួយដល់សុខភាព និងជំនួយក្នុងការព្យាបាល ជំងឺផ្សេងៗ ។ ក្រោយពីប្រើប្រាស់៣ទៅ៤នាទី សម្ពាធឈាមនឹងវិលត្រឡប់ដូចធម្មតាវិញ។ 

ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ០១១ ៦៥៨ ៧៩៦/០៨៩ ៨៤២ ៧៤៥/ ០៩៧ ៥១ ១៥ ៨៧២

សូមសាកល្បងនូវមុខងារ របស់ឧបករណ៍ពិសេសនេះ ដូចខាងក្រោម៖

Photo by DAP-NEWS

កិច្ចប្រជុំ ប្រកាសសេចក្ដី សម្រេចស្ដី ពីការកែសម្រួល និងតែងតាំង មន្រ្តីគណពង្រីង មូលដ្ឋាន ក្រុងស្ទឹងសែន

$
0
0

នៅសាលប្រជុំ គណបក្សប្រជាជន កម្ពុជា ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៣ មានប្រារព្ធ កិច្ចប្រជុំប្រកាស សេចក្ដី សម្រេចស្ដីពីការ កែសម្រួល និងតែងតាំងមន្រ្ដី គណពង្រឹងមូលដ្ឋាន ក្រុងស្ទឹងសែន ក្រោមអធិបតីភាព លោកណាំ ទុំ ប្រធានគណកម្មាធិការ បក្សខេត្ត និងជាប្រធានគណពង្រឹង មូលដ្ឋាន ក្រុងស្ទឹងសែន ។

លោក ហុក រិន ប្រធានគណកម្មាធិការ បក្សក្រុងស្ទឹងសែន និងជាអនុប្រធានគណពង្រឹង មូលដ្ឋានក្រុង ស្ទឹងសែន បានអានសេចក្ដី សម្រេចស្ដីពីការ កែសម្រួល និងតែងតាំងគណពង្រឹង មូលដ្ឋានបណ្ដាសង្កាត់ ទូទាំងក្រុង ស្ទឹងសែននិង គូសបញ្ជាក់អំពីភារកិច្ច របស់គណអចិន្រ្ដៃយ៍ពង្រឹង មូលដ្ឋាន ការចុះជំរុញ កសាង សមាជិកបក្សនិងពិនិត្យវាយតម្លៃសកម្មភាពការងារបក្សក្នុងមូលដ្ឋាន ។

លោក ណាំ ទុំ ប្រធានគណកម្មាធិការបក្សខេត្ត បានមានប្រសាសន៍សំណេះសំណាលលើក ឡើងគាំទ្រ សេចក្ដីសម្រេចប្រកាសក្នុងកិច្ចប្រជុំនេះ និង ស្នើឲ្យគណពង្រឹងមូលដ្ឋានសង្កាត់ទាំង អស់រៀបចំ ប្រតិទិន ក្នុង របបប្រជុំ ឲ្យបានទៀងទាត់ និង ការងារចុះឃោសនា អប់រំដល់សមាជិកបក្ស ត្រូវធ្វើការដោះស្រាយ សតិអារម្មណ៍ និងសំណូមពរនៅក្នុងជួរសមាជិកតាមគោលការណ៍និងមាគ៌ា របត់បក្ស ។

ជាមួយគ្នាដែរ លោក ណាំ ទុំ បានមានប្រសាសន៍បូកសរុបបន្ថែម លើរបាយការណ៍ ស្ដីពី ការកសាងពង្រឹងគណបក្សឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណាត្តិទី៥៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ក្រុមការងារ​ គណបក្ស ប្រជាជន ស្រុកល្វាឯម ប្រារព្ធខួប អនុស្សាវរីយ នៃទិវាជ័យជំនះ ៧មករា

$
0
0

កណ្តាលៈ នៅព្រឹកថ្ងៃ៦ ខែមករា ឆ្នាំ២០១៣ ក្រុមការងារគណបក្សប្រជាជន ស្រុល្វាឯម ខេត្តកណ្តាល បាន ប្ររព្ធពិធី មិទ្ទីញអបអរសាទរ ខួបអនុស្សាវរីយ  លើកទី៣៤ ទិវាជ័យជំនះ៧មករា (៧មករា ១៩៧៧៩-៧មករា ២០១៣) ។

កម្មវិធីនេះបានប្រារព្ធ ឡើងនៅទីស្នាក់កណ្តាល គណបក្សប្រជាជនស្រុកល្វាឯម ក្រោមអធិបតីភាព លោកហេង រតនា ទីប្រឹក្សាសម្តេចតេជោហ៊ុន សែន និងជាអនុប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល ហើយក៏ជា ប្រធាន គណៈពង្រឹង ស្រុកល្វាឯម ព្រមទាំងប្រធាន អនុប្រធាន គណបក្សប្រជាជនស្រុកល្វាឯម ព្រមទាំង សមាជិក សមាជិការ ជិត១០០០នាក់ចូល រួមផងដែរ។

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

នារីម្នាក់ លោតពីលើ ផ្ទះជាន់ទី២ នៅសង្កាត់ ផ្សារចាស់ រងរបួសធ្ងន់

$
0
0

ភ្នំពេញៈ នារី អាយុជាង២០ឆ្នាំម្នាក់ ដែលមិនទាន់ស្គាល់ អត្តសញ្ញាណនូវឡើយ បានលោតពី លើផ្ទះនៅជាន់ ទី២ ស្ថិតនៅផ្ទះលេខ ១២៨ ផ្លូវលេខ១១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ កាលពីវេលាម៉ោង ប្រហែល១០ និង២០នាទី ព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៣ នេះ ។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ លុច្ស មានអាយុ ១៩ ឆ្នាំ មានស្រុក កំណើត នៅខេត្ត កំពង់ធំ ហើយជនរងគ្រោះ ហាក់បី ដូចជា មានជំងឺសសៃប្រាសាទ ដោយសារមានវិបត្តិ ក្នុងគ្រួសារ។

សេចក្តីរាយការណ៍ ពីកន្លែង កើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ ត្រូវឪពុកស្លាប់ ហើយម្តាយយកប្តីថ្មី ។ ពេល រស់នៅជាមួយគ្នា ត្រូវឪពុកចុង វាយ ធ្វើបាប ដូច្នេះនារីរងគ្រោះ បានរត់មក ភ្នំពេញ និងរស់នៅជាមួយគ្រួសារ ខាងលើ។ បច្ចុប្បន្ន ជនរងគ្រោះ កំពុងសម្រាល ព្យាបាល នៅមន្ទីរពេទ្យ កាល់ម៉ែត៕

លោកបណ្ឌិត អ៊ិត សំហេង អញ្ជើញជា អធិបតីក្នុងពិធី ប្រគល់ផ្ទះជូន គ្រួសារជនពលី ក្នុងបុព្វហេតុ ការពារជាតិ

$
0
0

រសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៣ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកអ៊ុង អឿន អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ អញ្ជើញជា អធិបតី ក្នុងពិធីប្រគល់ផ្ទះ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីត យុទ្ធជនកម្ពុជា ជូនគ្រួសារជនពលី ក្នុង បុព្វហេតុ ការពារជាតិ អតីតយុទ្ធជនកម្ពុជា និងអតីតយុទ្ធជនក្រីក្របំផុត ស្ថិតក្នុងភូមិដីឡូ សង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបន្ទាយមានជ័យ មានប្រសាសន៍ រាយការណ៍អំពីផ្ទះដែលត្រូវ ប្រគល់ជូននាថ្ងៃនេះ សរុបមានចំនួន២២ខ្នង ដែលក្នុងនោះ ជូនសមាជិក សមាគមអតីតយុទ្ធជន កម្ពុជា ចំនួន៣ខ្នងជូនគ្រួសារជន ពិលីក្នុងបុព្វហេតុការពារ ជាតិចំនួន ១ខ្នង និង អតីតយុទ្ធជនក្រីក្របំផុតចំនួន១៨ ខ្នង ហើយបច្ចុប្បន្ននេះ មន្ទីរកំពុង សាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្របំផុត ចំនួន ៧ខ្នង ទៀតផងដែរ ។

មានប្រសាសន៍សំណេះសំណាល នៅក្នុងពិធីប្រគល់ផ្ទះជូនគ្រួសារជនពលី ក្នុងបុព្វហេតុការពារជាតិ អតីតយុទ្ធជនកម្ពុជា និងអតីតយុទ្ធជនក្រីក្របំផុត លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនូវការកោតសរសើរចំពោះបងប្អូនអតីតយុទ្ធជនយើង ដែលមិនលក់ របបគោលនយោបាយរបស់ខ្លួន ហើយខិតខំយកប្រាក់របបនោះ មកប្រកបរបរដើម្បីចិញ្ចឹមជីវិត ។ លោកបណ្ឌិត មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បាន គិតគូយ៉ាងយកចិត្ត ទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនអតីតយុទ្ធជនកម្ពុជាយើង ព្រោះពួក គាត់បានបូជាកម្លាំងកាយ កម្លាំងចិត្ត សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ។

លោកបន្ថែមថា ក្រសួងសង្គមកិច្ច បានបង្កើតបេឡាជាតិអតីតយុទ្ធជន ដែលជាគ្រឹះស្ថាន សាធារណៈរដ្ឋបាល មួយ កំពុងរៀបចំធ្វើកំណែទម្រង់ តាមនីតិវិធីថ្មី គឺការបើកប្រាក់របបគោលនយោបាយជូនមុខ សញ្ញាតាមប្រព័ន្ធ ធនាគារ ដែលនីតិវិធីថ្មីនេះ ផ្តល់ភាពងាយស្រួលដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារ កាត់បន្ថយ ការលំបាក និងភាពអសកម្មនានា ជាក់ស្តែងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល បានចាប់ផ្តើមដំណើរការ បើកប្រាក់ របបគោលនយោបាយតាមប្រព័ន្ធធនាគារនេះរួចមកហើយ កាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០១២ កន្លងទៅនេះ ។

ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានបំពាក់គ្រឿង ឥស្សរយយសជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន សរុបចំនួន ២២នាក់ ដែលទទួល បានផ្ទះនៅថ្ងៃនេះ ក្នុងនោះមេដាយមាស ៤ និងមេដាយប្រាក់ ១៨ និងបានឧបត្ថម្ភ ក្នុងម្នាក់ៗ សារុង ១ ថវិកា ៥ម៉ឺនរៀល ផងដែរ ។

ជាកិច្ចបញ្ចប់លោកបណ្ឌិតរដ្ឋមន្ត្រី អ៊ិត សំហេង និងលោកអ៊ុង អឿន អភិបាលនៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ ក៏បានកាត់ខ្សែបូ ប្រគល់ផ្ទះជូនអតីតយុទ្ធជន ដើម្បីជានិមិត្តរូបក្នុងការ ប្រគល់ផ្ទះអតីតយុទ្ធជនទាំង ២២ខ្នង នេះផងដែរ ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


លោកឧកញ៉ា ជា សំណាង អញ្ជើញចូលរួម ពិធីអបអរសាទរ ថ្ងៃ៧មករា នៅស្រុក រមាសហែក

$
0
0

ស្វាយរៀងៈ លោកឧកញ៉ា ប្រធានក្រុមការងារ គណកម្មាធិការ កណ្តាលគណបក្ស ប្រជាជន ចុះជួយ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៣ បានអញ្ជើញ ចូលរួមនៅក្នុងពិធី អបអរសាទរទិវាថ្ងៃ៧មករា ឆ្នាំ១៩៧៩- ៧មករា ឆ្នាំ២០១៣ ។ នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួម ពីសមាជិក សមាជិការ របស់គណបក្សប្រជាជន និងប្រជាបលរដ្ឋ ជាច្រើននាក់ផ្សេងទៀត ។

នៅក្នុងឱកាសនោះ លោកឧកញ៉ា ជា សំណាង បានផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្តេចទាំង៣ ជាពិសេស លោកស្រីឧបនាយករដ្ឋមន្ត្រីម៉ែន សំអន ប្រធានក្រុមការងារ ថ្នាក់កណ្តាល ចុះជួយខេត្តស្វាយរៀង និងនាយ ឧត្តមសេនីយសៅ សុខា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក រមាសហែក។

លោកឧកញ៉ា ជា សំណាងបានបន្តថា ថ្ងៃ៧មករា ជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ក្រោយមការដឹកនាំ របស់គណបក្សប្រជាជន ហើយបានធ្វើឲ្យប្រទេស ជាតិមានការរីកចំរើន និងជីវភាព ប្រជាពលរដ្ឋមានភាព ធូរស្រាលយ៉ាងល្អប្រសើរ ។

លោកបានបញ្ជាក់ទៀតថា ប្រជាជនកម្ពុជាម្នាក់ៗ បានយកច្បាស់ថា មានជ័យជំនះថ្ងៃ៧មករា ទើបមានអ្វីៗ នៅថ្ងៃនេះ និងមានអ្វីៗទៀតនៅថ្ងៃអនាគត។

ប្រធានក្រុមការងារចុះជួយឃុំម្រាម របស់គណបក្សប្រជាជនរូបនេះបានបន្តថា មានជនអគតិ មួយចំនួនតែងតែ លើកឡើងធ្វើឲ្យមានការភ័ន្ឌច្រឡំ ហើយលោកតា លោកយាយ អ៊ុំ មា មីង និងក្មួយៗ សូមចូលរួម ពិនិត្យមើល ការលើកឡើងរបស់ជនអគតិ ទាំងនោះ គឺជាការលើកឡើង មានលក្ខណៈជាការសន្យាខ្យល់ ពីព្រោះការនិយាយ របស់ពួកគេពិតជាមិននាំឲ្យមានការខាតបង់ អ្វីដល់ពួកគេទេគឺចំណាយតែសំឡេងប៉ុណ្ណោះ៕

www.dap-news.com

www.dap-news.com

www.dap-news.com

ទេសរដ្ឋមន្រ្តី ម៉ុក ម៉ារ៉េត ៖ យុវជនជាកម្លាំងស្នូល ដ៏សំខាន់សម្រាប់បក្ស និង ប្រទេសជាតិ (Video Inside)

$
0
0

តាកែវ៖ យុវជនជាទំពាំងស្នងឬស្សី និងជាកម្លាំង ស្នូល ដ៏មានសារៈសំខាន់សម្រាប់អភិវឌ្ឍន៍ ការពារ និងកសាងសន្តិភាព ជូនជាតិមាតុភូមិ។ នេះបើយោងតាមលោកទេសរដ្ឋមន្រ្តី ម៉ុក ម៉ារ៉េត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

លោកទេសរដ្ឋមន្រ្តី ម៉ុក ម៉ារ៉េត នៅក្នុងឱកាសអញ្ជើញបិទវគ្គការប្រកួតបាល់ទះពានរង្វាន់ «យុវជន៧មករា» នៅ ស្រុកសំរោង កាលពីថ្ងៃសៅរ៍ ទី០៥ ខែមករា ឆ្នាំ២០១៣ បានថ្លែងថា យុវជនជាទំពាំងស្នងឬស្សី និងជាកម្លាំងស្នូ ល សម្រាប់បក្ស និងប្រទេសជាតិ។ យុវជនជាកម្លាំងមួយក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន ការពារប្រទេស ឲ្យជួបសុខសន្តិភាព ចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាក់ស្តែងតាមរយៈគោលនយោបាយសក ម្មភាពថ្មី ក្រុមយុវជនស្ម័គ្រចិត្ត បានចុះជួយវាស់ វែងដីធ្លីជូនប្រជាពលរដ្ឋ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ។

ពាក់ព័ន្ធនិងបញ្ហាយុវជននេះដែរ លោក ម៉ុក ម៉ារ៉េត បានបន្តថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានយកចិត្តទុកដាក់លើកកម្ពស់ការយល់ ដឹងរបស់យុវជននៅក្នុងបក្ស និងប្រទេសជាតិ។ «សម្តេចចាប់អារម្មណ៍ ក្នុងសកម្មភាពដ៏ខ្លាំងក្លារបស់យុវជន ដែលជាទំពាំងស្នងឬស្សី ការពារ និងអភិវឌ្ឍន៍ប្រទេស ជាតិ»។

ពាក់ព័ន្ធទៅនឹងកម្លាំងយុវជននេះ លោក ម៉ុក ម៉ារ៉េត បានសម្តែងការព្រួយបារម្ភចំពោះកម្លាំងអូសទាញរបស់បក្ស ប្រឆាំងផងដែរថា កម្លាំងយុវជនបក្សប្រឆាំងកំពុងតែ អូសទាញយុវជនឲ្យទៅចុះចូលជាមួយ តែអ្វីដែលយុវជនបក្ស ប្រឆាំងប្រឆាងកំពុងធ្វើនោះ គឺវាអត់ត្រូវទិស។ «កម្លាំងបក្សប្រឆាំងកំពុងដង្ហោយហៅយុវជនឲ្យដើរតាម តែវាអត់ ត្រូវទិសទេ»។

ទោះបីជាយ៉ាងលោកក៏បានមិនភ្លេចរំលឹកដល់យុវជនទាំងអស់ថា ថ្ងៃ៧មករា ជាថ្ងៃកំណើតទី២របស់ គេ ទើបពួកគេអាចចូលរៀន រហូតដល់ចប់ថ្នាក់រៀងៗខ្លួន និងមានការងារធ្វើ។

យុវជន ទ្រី បូរ៉ាន់ មេក្រុមកីឡាករបាល់ទះ ដែលទទួលជ័យលាភីលេខ១ មកពីភូមិ-ឃុំជើងកួន ស្រុកសំរោង បាន ប្រាប់ដើមអម្ពិលផងដែរថា ក្នុងនាមជាយុវជនបក្សប្រជាជននៅក្នុងឃុំ រូបលោកនឹងខិតខំអូសទាញយុវជនទាំង អស់ឲ្យចូលរួមជាមួយបក្ស ដើម្បីរួមចំណែកជួយកសាងប្រទេសជាតិជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជន កម្ពុជា។

ដោយឡែកសម្រាប់ជាតិវិញ យុវជនរូបនេះ បានបញ្ជាក់ថា រូបគេនឹងជួយអប់រំយុវជនទាំងអស់ ឲ្យនាំគ្នាចៀសវាង ពីការប្រព្រឹត្តអំពើអបាយមុខ ដូចជាការជួញដូរ និងសេពគ្រឿងញៀនជាដើម៕

Photo by DAP-NEWS

{jwplayer}http://111.92.240.170:81/dap-news/dap-images/2013/January/id-009/mokmareth.mp4&image=http://111.92.240.170:81/dap-news/dap-images/2013/january/id-009/ST-053.jpg&width=400&height=300{/jwplayer}

លោកបណ្ឌិត ជាម យៀប និងលោកស្រី ហាក់ ជូ រៀបចំមិទ្ទិញ អបអរសាទរខួប លើកទី៣៤ ទិវាជ័យជំនះ ៧មករា ១៩៧៩-២០១៣

$
0
0

ព្រៃវែងៈ នៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ស្រុកពាមរជ៍  ខេត្តព្រៃវែង បានប្រារព្ធពិធី រំលឹកខួប ៧មករា ១៩៧៩-៧មករា ៣០១៣ លើកទី៣៤ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៣  ក្រោមអធិបតីភាព លោកបណ្ឌិត ជាម យៀប និងលោកស្រី ហាក់ ជូ និងសមាជិកសមាជិការ ប្រមាណជា៦៥០នាក់។

ក្នុងឱកាសនោះលោកបណ្ឌិត ជាម យៀប បានរំលឹកពីរបបដ៏ខ្មៅងងឹត បីឆ្នាំ ប្រាំបីខែ ដែលយើងទាំអស់គ្នា មិនអាចបំភ្លេច បានពីគុណបំណាច់នេះ ហើយមានតែគណបក្សប្រជាជនកម្ពុជា មួយគត់ដែលបានសង្រោះ និងបានពាំនាំពីការផ្តាំសួសុខទុក្ខពីសម្តេចទាំងបី ។

លោកបណ្ឌិត ក៏បានផ្តល់នូវអំណោយ មួយចំនួនរួមមានអាវ មួក និងថវិកា ដែលដល់សមាជិក គណបក្សមកពីស្រុកចំនួនពីរ គឺស្រុកពាមរជ៍ ស្រុកពាមជ៍ ។

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

សិក្ខាសាលា ឆ្លុះបញ្ចាំង អំពីការអនុវត្ត កម្មវិធី កាត់បន្ថយ ហានិភ័យ នៃគ្រោះ មហន្ដរាយ ថ្នាក់សហគមន៍

$
0
0

កំពង់ធំៈ នៅសាខាកាកបាទ ក្រហមកម្ពុជាខេត្ត កំពង់ធំ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៣ មានបើកសិក្ខា សាលាឆ្លុះ បញ្ចាំងអំពីការ អនុវត្តន៍កម្មវិធី កាត់បន្ថយហានិភ័យនៃគ្រោះ មហន្ដរាយថ្នាក់សហគមន៍ ក្រោមអធិបតីភាព លោកជា ជាតិ ប្រធានគណកម្មាធិការ សាខានិងជាទីប្រឹក្សា លោកងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា ។

សិក្ខាសាលានេះរៀបចំ ឡើងផ្នែកលើ បទពិសោធន៍របស់ កាកបាទក្រហមកម្ពុជា និងការកំណត់ របស់រាជរដ្ឋា ភិបាល កម្ពុជាក្នុងការបង្កើន កិច្ចខិតខំប្រឹងប្រែង កាត់បន្ថយ ហានិភ័យនៃ គ្រោះមហន្ដរាយ ក្នុងចំណោម សហគមន៍ ងាយរងគ្រោះបំផុត ព្រមទាំងរួមចំនែកជួយពង្រឹង យុទ្ធសាស្រ្ដដែលទើបកសាងហើយថ្មី សម្រាប់ឆ្នាំ ២០១១-២០១៤ ។

លោកជា ជាតិ បានមានប្រសាសន៍ បើកអង្គសិក្ខាសាលា គូសបញ្ជាក់ថាឆ្លងតាមប្រតិបត្តិការ កន្លងមកការយល់ ឃើញរបស់សហគមន៍ គោលដៅមាន ការប្រែប្រួលពីហានិភ័យ នៃគ្រោះមហន្ដរាយ ដោយគ្រោះធម្មជាតិដូចជា ខ្យល់ព្យុះ រន្ទះបាញ់ និងផ្សេងៗទៀតដូចជា ជំងឺគ្រុនឈាម ជំងឺរាគរូស ។

បញ្ហាទាំងនេះត្រូវបានក្រុមការងារ ប្រតិបត្តិការបានចុះពង្រឹងការ អប់រំឲ្យប្រជាពលរដ្ឋ មានការយល់ ដឹងកាត់ បន្ថយហានិភ័យ ។ ជាមួយគ្នានេះដែរការ អប់រំនិង អនាម័យប្រើប្រាស់ ទឹកស្អាតដោយប្រព័ន្ធ ផ្គត់ផ្គង សុវត្ថិភាព ក្នុងសហគមន៍ ។ លោកជា ជាតិ បានជំរុញឲ្យអង្គសិក្ខាសាលា ធ្វើការពិភាគ្សា ឆ្លុះបញ្ចាំងស្វែង រកចំនុចចន្លោះ ខ្វះខាតនិង យុទ្ធសាស្រ្ដថ្មីៗបន្ថែមទៀត តាមរយៈការខិតខំប្រឹងប្រែង ចូលរួមមតិយោបល់ របស់សមាជិកទាំង អស់ដើម្បីធ្វើឲ្យលទ្ធផលអង្គ សិក្ខាសាលានេះទទួលបាន ផ្លែផ្លា និងគួរជាទីពេញចិត្ត៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

លោក ប្រាជ្ញ សីហា អំពាវនាវ កុំឲ្យប្រជា ពលរដ្ឋចាញ់បោក ជនអគតិដើម្បី ចង់បានសន្លឹកឆ្នោត

$
0
0

ភ្នំពេញ : លោក ប្រាជ្ញ សីហា អនុប្រធានក្រុមការងារ គណបក្សប្រជាជនចុះ ជួយសង្កាត់ ជើងឯក ខណ្ឌដង្កោ តំណាង លោកនុត ពុតដារា ប្រធាន គណបក្សខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៣ បានថ្លែង អំពាវនាវដល់ប្រជាពលរដ្ឋ នៅសង្កាត់ជើងឯក កុំឲ្យចាញ់ការបោកប្រាស់ និងភូតកុហក់ ជនអគតិមួយ ចំនួន ដើម្បីចង់បានសន្លឹក ឆ្នោតនាពេលខាងមុខ ដោយពួកគេទាំងនោះ បានមើលងាយ និងមិនទទួលស្គាល់ ថ្ងៃកំណើតទី២របស់ខ្លួន គឺថ្ងៃ៧មករា ហើយរិះគន់ និងលើកឡើង ពីបញ្ហាជាច្រើនផ្សេងទៀត ដែលពួកគេ មិនពេញចិត្ត។

ការអំពាវនាវបែបនេះ ពីសំណាក់លោក ប្រាជ្ញ សីហា ដែលមានតួនាទីក្នុងជួររាជរដ្ឋាភិបាលជាអភិបាល រងខណ្ឌដង្កោ បានធ្វើឡើង បន្ទាប់ពីថ្នាក់ដឹកនាំ និងសមាជិកមួយចំនួន របស់គណបក្សសង្គ្រោះជាតិ ដឹក នាំដោយលោក ស៊ុន ឆ័យ, លោក ហូរ វណ្ណ លោក សួន សូលីដា លោក ដាំ សិទ្ឋិ លោក ម៉ោញ សាផាន និងលោក សាម ស៊ុនឌឿន កាលពីថ្ងៃទី៥ ខែមករា បានជួបជុំគ្នា នៅក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ហើយលើកឡើង និងវាយប្រហារមកលើថ្នាក់ ដឹកនាំគណបក្សប្រជាជន ជាពិសេសរាជរដ្ឋាភិបាល ចំពោះបញ្ហាមួយចំនួន។

នៅចំពោះមុខសមាជិក សមាជិកាជាង២០០នាក់ លោក ប្រាជ្ញ សីហា បានលើកឡើងថា ថ្នាក់ដឹកនាំ គណបក្សប្រជាជន ជាពិសេសរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ មានការយក ចិត្តទុក្ខដាក់ជាទីបំផុត ចំពោះការអភិវឌ្ឍន៍ប្រទេស ជាតិ និងធ្វើឲ្យកម្រិតជីវភាព រស់នៅរបស់បងប្អូន មានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ជាក់ស្តែងដូចនា ពេលបច្ចុប្បន្ននេះ ។

ក្នុងនាមជាសមាជិកអចិន្រៃ្តយ៍គណបក្សប្រជាជនខណ្ឌដង្កោផងនោះ លោក ប្រាជ្ញ សីហា បានបន្តថា នាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋ នឹងឃើញផ្ទាល់ភ្នែក ពីការរីកចំរើននៅ ក្នុងសង្កាត់ជើងឯក តាមរយ: ការកសាងផ្លូវដីទៅផ្លូវបេតុង បន្ទាប់ពីលោកអភិបាល រាជធានីភ្នំពេញ បានយកចិត្តទុកដាក់ពីការ រស់នៅរបស់ប្រជាពលរដ្ឋ។

ចំពោះការលើកឡើង របស់ជនអគតិមួយចំនួន ដែលថា នឹងផ្តល់លុយចំនួន ៤ម៉ឺនរៀល ដល់ប្រជាពលរដ្ឋ ដែលមានអាយុ ចាប់ពី ៦៥ឆ្នាំឡើងទៅនោះ ត្រូវបានលោក ប្រាជ្ញ សីហា ថ្លែងពន្យល់ថា បើសិនគិតពីការ ផ្តល់លុយ និងមិនគិតធ្វើផ្លូវឲ្យស្អាតនោះ ច្បាស់ជាមិនអាចទៅរួចឡើយ ពីព្រោះបើសិនដីហុយ ធ្វើឲ្យដល់បងប្អូន មាន ជំងឺ ហើយយកលុយ៤ម៉ឺនរៀល ទៅព្យាបាលសុខភាព គឺមិនគ្រាន់ឡើយ ហើយផ្លូវនៅតែដីហុយ ។

តំណាងឲ្យលោក ឡុង ឌីម៉ង់ ប្រធានក្រុមការងារចុះជួយសង្កាត់ជើងឯក លោក ប្រាជ្ញ សីហា បានផ្តាំផ្ញើ និងណែនាំឲ្យសមាជិក សមាជិកា គណបក្សប្រជាជនទាំង អស់ កុំជឿ ការបោកប្រាស់ ហើយត្រូវទទួលស្គាល់ ការពិតនិងប្រវត្តិសាស្រ្តដែលជាស្នាដៃមិនអាចប្រកែកបាន របស់គណបក្សប្រជាជន ជាពិសេសក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ។

ក្រោយពីសំណេះសំណាល ហើយលោក ប្រាជ្ញ សីហា និងក្រុមការងារបានផ្តល់ ថវិកាមួយចំនួនដល់សមាជិក សមាជិកា ដែលបានមកចូល រួមទុកជាអនុស្សាវរីយ៍ ពេល ត្រឡប់ទៅគេហដ្ឋានវិញ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

Viewing all 8042 articles
Browse latest View live




Latest Images