Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ស្ថានទូតកម្ពុជា នៅកូរ៉េខាងត្បូង ផ្សព្វផ្សាយពី ថ្ងៃកាន់ទុក្ខ ជូនចំពោះ ព្រះវិញ្ញាណក្ខន្ធ សម្តេចឪ


ប្រធានក្រុម ប្រឹក្សរដ្ឋ និងក្រុមប្រឹក្សា រដ្ឋមន្រ្តី គុយបា ផ្ញើសារំលែកទុក្ខ ចំពោះការ សោយទីវង្គត របស់សម្តេចឪ

សិល្បករ-សិល្បការិនី ជាង ៣០០នាក់ ទៅចូលរួម ទទួល ព្រះបរមសព សម្ដេចឪ

$
0
0

ភ្នំពេញៈ សិល្បករ-សិល្បការិនី រាប់រយ នាក់បានប្រមូលផ្ដុំគ្នា រង់ចាំទទួលព្រះបរមសព សម្ដេចឪ សម្ដេចតា សម្ដេចតាទួតនៃយើង ដែលនឹងយាងមកដល់ នៅ រសៀលថ្ងៃទី១៧ ខែតុលាឆ្នាំ២០១២ នៅចន្លោះវេលាម៉ោង ២និង៤០នាទី ដល់ម៉ោង ៣ ពីទីក្រុងប៉េកាំង ប្រទេសចិន ដោយស្លៀកសំលៀកបំពាក់កាន់ ទុក្ខបាន នាំគ្នា ត្រៀមទទួលព្រះបរមសព ទាំងទឹកមុខក្រៀមក្រំ និងសោកស្ដាយជាទីបំផុត ។

ប្រធានសមាគមសិល្បៈខ្មែរ លោក សុះ ម៉ាច បានប្រាប់ដើមអម្ពិល ឱ្យដឹងនៅវេលា ម៉ោង២ៈ៣០នាទីនេះថា ពេលនេះលោក និងសិល្បករ-សិល្បការិនីខ្មែរ ប្រមាណ ជា ជិត៣០០នាក់ បានប្រមូលផ្ដុំគ្នា ឈរនៅជិត វិមានឯករាជ្យ ដើម្បីរង់ចាំទទួលព្រះបរម សពសម្ដេចឪ សម្ដេចតា សម្ដេចតាទួត ដែល យាងមកដល់ប្រទេស កម្ពុជា និងដង្ហែពីព្រលាន យន្ដហោះអន្ដរជាតិភ្នំពេញ ឆ្ពោះមកព្រះបរម រាជវាំង ក្នុងនាមលោកក៏ដូចជាសិល្បករខ្មែរ ទាំងអស់ពិតជាមានអារម្មណ៍តក់ស្លុតរន្ធត់ ក្រៃលែង នៅពេលដែលបានទទួលព័ត៌មាន ដ៏ទុក្ខសោកនិងក្រៀមក្រំបែបនេះ។

លោក សុះ ម៉ាច បានប្រាប់ឱ្យដឹងទៀតថា ក្នុងនាមលោកក៏ដូចជា អ្នកសិល្បៈទាំងអស់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ រកទីបំផុតគ្មាន ថ្វាយជូនចំពោះ ព្រះវិញ្ញាណក្ខន្ធព្រះ ករុណា សម្ដេចព្រះបាទនរោត្ដម សីហនុ ព្រះ មហាវរក្សត្រ ដែលព្រះអង្គបានសោយទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលា ម៉ោង ១ៈ២០នាទី នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះរោគាពាធ។

ប្រធានសមាគមរូបនេះ ក៏បន្ដអំពាវនាវ ទៅដល់អ្នកសិល្បៈទាំងអស់ ដែលមិនទាន់បាន មកចូលរួម សូមមេត្ដារួសរាន់ឡើងដើម្បីមក រង់ចាំទទួលព្រះបរមសពសម្ដេចឪ សម្ដេចតា ព្រោះថា អស់រយៈពេលជាច្រើនឆ្នាំណាស់ មកហើយ ដែលព្រះអង្គខំប្រឹងពុះពារគ្រប់ ឧបសគ្គការពារជាតិមាតុភូមិ ស្វែងរកឯករាជ្យ ជូនប្រទេសជាតិ ហើយក្នុងនាមយើងជាកូន ខ្មែរ ក៏គួរណាស់តែមកដង្ហែ ព្រះរាជសពទ្រង់ ជាលើកចុងក្រោយផង៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ បានចូលរួមរំលែក ព្រះរាជមរណៈទុក្ខ​​ សោយទីវង្គត របស់សម្តេច ព្រះបាទនរោត្តម សីហនុ ព្រះមហាវីរៈក្សត្រខ្មែរ

$
0
0

កំពត៖រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២នេះ នៅរង្វង់មូលធូរ៉េន ខេត្តកំពត បានប្រារព្ធ ពិធីរំលែក ព្រះរាជមរណៈទុក្ខ ការសោយទីវង្គត របស់ព្រះករុណា ព្រះបាទសម្តេចនរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាជាតិ ឯករាជ្យ បូរណៈភាពទឹកដី និងឯកភាពជាតិខ្មែរ ។

ក្នុងពិធីរំលែកព្រះរាជមរណៈទុក្ខ និងកាន់ទុក្ខនេះ លោក ខួយ ឃុនហួរ អភិបាល នៃគណៈអភិបាលខេត្ត , ក្រុមប្រឹក្សាខេត្ត , កងកម្លាំងប្រដាប់អាវុធ ,ព្រះសង្ឃ,មន្ត្រីរាជការ និងប្រជារាស្ត្រទូទាំងខេត្តកំពត បានថ្លែងសារ រំលែកព្រះរាជមរណៈទុក្ខ របស់ព្រះករុណា ព្រះបាទនរោត្តមសីហនុ ព្រះមហាវីរៈក្សត្រខ្មែរ ដែលព្រះអង្គបាន សោយទីវង្គត នាថ្ងៃទី១៥ រោជ ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹង ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ១និង២០នាទី រំលងអធ្រាត្រ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យ ទីក្រុង ប៉េកាំង នៃសាធារណៈប្រជាមានិតចិន ។

ក្នុងអង្គពិធី ទាំងមូល បានសម្តែងថ្វាយនូវដ៏មហាទុក្ខយ៉ាងជា្រលជ្រៅ ព្រមទាំងក្តីសង្វេគ ដ៏មហាធំធេង និងពោលពេលដោយ ក្តីសោកស្តាយ ស្រណោះអាឡោះអាល័យ ក្រៀមក្រំបំផុតរកគ្មាន ចំពោះ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតា ជាទីសក្ការៈដែលព្រះអង្គបានសោយទីវង្គតលាចាកលោក ។

ក្នុងពិធីនេះដែរលោក ខួយឃុនហូរ ក៏បានប្រកាសកាន់ទុក្ខ និងរំលែក ព្រះរាជមរណៈទុក្ខ រយៈពេល ៧ថ្ងៃចាប់ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ ស្របតាមសារាចរណ៍របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

អាជ្ញាធរ ខណ្ឌ៧មករា បិទក្លឹបកំសាន្ត ស៊ីធីម៉ល បន្តអាជីវកម្ម ខណៈប្រជារាស្រ្តខ្មែរ កាន់ទុក្ខ ទូទាំង ប្រទេស

$
0
0

ភ្នំពេញ៖ អាជ្ញាធរ ខណ្ឌ៧មករា កាលពី រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ បានសម្រេច បិទ អាជីវកម្ម ក្លឹបកំសាន្ត និងខារ៉ាអូខេ ស៊ីធីម៉ល ដែលម្ចាស់ ក្លឹបកំសាន្ត និងខារ៉ាអូខេ មួយនេះ មិនគោរព នូវសេចក្តី ណែនាំ របស់រាជ រដ្ឋាភិបាល បន្ទាប់ពី ក្លឹបកំសាន្ត និងខារ៉ាអូខេមួយនេះ នៅតែបន្ត អាជីវកម្ម របស់ខ្លួន ខណៈដែល ប្រជារាស្រ្តខ្មែរ ទូទាំងប្រទេស បាននាំគ្នាកាន់ទុក្ខ ចំពោះការ សោយទីវង្គត របស់អតីត ព្រះមហាក្សត្រ សម្តេច ព្រះបាទ នរោត្តម សីហនុ យ៉ាងក្រៀមក្រំ រកទីបំផុតគ្មាន ។

យោងតាម មន្រ្តីសាលា ខណ្ឌ៧មករា បានថ្លែងឲ្យដឹងថា បើទោះជាមាន ការចេញនូវ សេចក្តីណែនាំ កុំឲ្យស្ថានីយ៍ ទូរទស្សន៍ ចាក់បញ្ចាំង ទស្សនីយភាព និងការសម្តែង ដែលមាន លក្ខណៈ សប្បាយគ្រឹងគ្រេង រួមទាំងការផ្អាក អាជីវកម្ម របស់ក្លឹបកំសាន្ត និងខារ៉ាអូខេ ក្នុងរយៈពេល៧ថ្ងៃក៏ដោយ ប៉ុន្តែក្លឹបកំសាន្ត ស៊ីធីម៉ល ជាន់ទី៣ ដែលមានទីតាំង ស្ថិតនៅ មុខសាលាដំបូង រាជធានីភ្នំពេញ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា នៅបន្តអាជីវកម្ម របស់ខ្លួនទៅវិញ ដោយ បន្តរាំរែក យ៉ាងសប្បាយទៅវិញ។ ដូច្នេះអាជ្ញាធរ ខណ្ឌ៧មករា បានសម្រេចបិទ អាជីវកម្ម របស់ក្លឹបកំសាន្ត មួយនេះតែម្តងទៅ ហើយសេចក្តីរាយការណ៍ បានឲ្យដឹងថា ម្ចាស់ក្លឹបមួយនេះ ហាក់បីដូចជា មិនបានចូលរួមសហការជាមួយ អាជ្ញាធរនោះឡើយ៕

កងកម្លាំងនគរ ខេត្តពោធិ៍សាត់ ចូលរួមគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព ព្រះករុណា ព្រះបាទសម្តេច នរោត្តមសីហនុ ដែលបានសោយទីវង្គត

$
0
0

ពោធិ៍សាត់៖ ថ្នាក់ដឹកនាំ ក្នុងជួរស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំង ជាច្រើនរូប កាលពីព្រឹក ថ្ងៃ១៧ ខែតុលា ឆ្នាំ២០១២នេះ ដើម្បី ចូលរួមគោរពព្រះវិញ្ញាក្ខន្ធ ព្រះបរមសព ព្រះករុណាព្រះបាទសម្តេច នរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណៈភាពទឹកដី និងឯកភាពជាតិខ្មែរ ដែលព្រះអង្គបាន សោយទីវង្គតកាលពីវេលាម៉ោង ១និង២០នាទី រំលងអាធ្រាត្រ ថ្ងៃ១៥ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនិងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងទីក្រុងប៉េកាំង។

ការចូលរួមគោរពព្រះវិញ្ញាក្ខន្ធ របស់កងកម្លាំង នគរបាលខេត្តពោធិ៍សាត់នោះ គឺដើម្បីចូលរួម រំលែក ព្រះមរណៈទុក្ខ ដ៏ក្រៀមក្រំ រកទីបំផុតគ្មាន។

ជាចុងក្រោយកងកម្លាំងប្រដាប់អាវុធ ក៏បានទទួលសារាចរណ៍ណែនាំ និងរំលែក ព្រះរាជមរណៈទុក្ខ រយៈពេល ៧ថ្ងៃចាប់ ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ ស្របតាមសារាចរណ៍ របស់រាជរដ្ឋាភិបាល នៃព្រះរាជា ណាចក្រកម្ពុជា៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ប្រជាពលរដ្ឋ ជាង ២.០០០នាក់ នៅក្រុងសៀមរាប បានចូលរួមដង្ហែក្បួន និងពិធីរំលែក ព្រះរាជមរណទុក្ខ ដ៏ក្រៀមក្រំរក ទីបំផុតគ្មាន

$
0
0

សៀមរាប : នៅថ្ងៃ២កើត ខែអស្សុជ ឆ្នាំរោង ព.ស ២៥៥៦ ត្រូវនឹងថ្ងែទី១៧ ខែតុលា ឆ្នាំ២០១២នេះ ព្រះសង្ឃ ដូនជី តាជី ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ អាជីវករ លោកគ្រូ អ្នកគ្រួ សិស្សានុសិស្ស នៅក្រុងសៀមរាប ជាង ២០០០នាក់  ដែលមានស្មារតីគោរព ស្រឡាញ់ ចំពោះ ព្រះមហាវីរក្សត្រខ្មែរ ចូលរួមរំលែកនូវ ព្រះរាជមរណទុក្ខដ៏ក្រៀមក្រំរកទីបំផុតគ្មាន ចំពោះការសោយទីវង្គត របស់ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងថ្ងៃ និងពេលវេលាដែល ព្រះបរមសព របស់ព្រះអង្គ បានដង្ហែយាងមកដល់មាតុប្រទេស នៃព្រះរាជាណាចក្រកម្ពុជា ក្នុងរសៀលនេះ។

សម្រាប់ថ្ងៃនេះអ្នកយកព័ត៌មាន បានផ្ដិតយករូបភាព និងព័ត៌មាន ដែលទាក់ទងនឹងការចូលរួមរបស់ព្រះសង្ឃ ប្រជាពលរដ្ឋ នៅក្រុងសៀមរាប ប្រមាណជាង ២.០០០អង្គ/នាក់ ដែលបានចូលរួមដង្ហែក្បួន និងពិធីរំលែកនូវ ព្រះមរណៈទុក្ខដ៏ក្រៀមក្រំរកទីបំផុតគ្មាន ចំពោះការសោយទីវង្គត របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅតាមវត្តអារ៉ាម លំនៅឋាន អង្គភាព ស្ថាប័នរដ្ឋ និងវិស័យឯកជនមួយចំនួនទៀតផងដែរ។

នៅថ្ងៃដដែលនេះ វត្តពោធិលង្កា ព្រះសង្ឃ ដូនជី តាជី ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ អាជីវករ លោកគ្រូ អ្នកគ្រួ សិស្សានុសិស្ស បានចួលរួមដង្ហែក្បួន ពីវត្តពោធិលង្កា កាត់តាមដងផ្លូវ ឆ្លងស្ពាន់មកកាន់ព្រះរាជដំណាក់ ខេត្តសៀមរាប ជិតព្រះអង្គចេក ព្រះអង្គចម ដើម្បីបានអុជធូប ស្មិងស្មាធិ៍ គោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ រួចបានដង្ហែក្បួនបន្តកាត់តាមដងវិថីមួយចំនួន រហូតដល់ផ្សារកណ្ដាល ឆ្លងស្ពានវត្តរាជបូព៌ វិលមកប្រារព្ធពិធីនៅឯវត្ត បន្តទៀត។ ក្នុងពិធីអុជធូបនៅឯព្រះរាជដំណាក់ យើងបានឃើញវត្តមានរបស់ លោក ចន្ទ សុផល ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយ លោក លោកស្រី ដែលជាមន្ត្រីរាជការ អាជ្ញាធរ មួយចំនួនទៀតផងដែរ។

ចំណែកឯនៅវត្តរាជបូព៌ ក្រុងសៀមរាប មានការរៀបចំពិធី កាន់នូវព្រះរាជមរណទុក្ខ ដ៏ក្រៀមក្រំនេះ ផងដែរ ដែលមានអ្នកចូលរួមពី ព្រះសង្ឃ ដូនជី តាជី ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ សិស្សានុសិស្ស ប្រមាណជា ៥០០អង្គ និងនាក់ផងដែរ។ រីឯនៅសារមន្ទីរ ព្រះនរោត្តម សីហនុ-អង្គរ ខេត្តសៀមរាប ក៏មានពិធីកាន់នូវ ព្រះរាជមរណទុក្ខ និងបាននិមន្ដព្រះសង្ឃ សូត្រមន្ដផងដែរ ដែលពិធីនេះផ្ដួចផ្ដើម រៀបចំ ដោយមន្ត្រីនគរបាល ការពារបេតិកភណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ចំនួន៥៩នាក់។ ក្រៅពីនោះ យើងឃើញមានការរៀបចំ ពិធីនេះ នៅតាមគេហដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីដ្ឋាន អង្គភាព/ស្ថាប័នរដ្ឋ និងទីគោរពសក្ការ: មួយចំនួនទៀតផងដែរ។

និយាយជារួមនៅខេត្តសៀមរាប ក៏ដូចជាព្រះសង្ឃ មន្រ្តីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ទូទាំងប្រទេស បាននាំគ្នាទស្សនា ស្ដាប់ អាន ការផ្សាយបន្តផ្ទាល់ របស់បណ្ដាញព័ត៌មាននានា ដែលមាន វិទ្យុ ទូរទស្សន៍ គេហទំព័រ និងបណ្ដាញព័ត៌មានផ្សេងៗទៀត ដែលស្ដីពី ព្រឹត្តិការណ៍ នៃការដង្ហែយាងមកដល់របស់ ព្រះបរមសព ប្រកបដោយភាពក្តុកក្តួល ក្រៀមក្រំ និងរន្ធត់រកទីបំផុតគ្មាន ព្រមទាំងមានការបង្ហូរទឹកភ្នែក និងសំឡេងខ្សឹកខ្សួលយ៉ាងរន្ធត់រកទីបំផុតគ្មាន ពីសំណាក់ប្រជារាស្រ្តរបស់ព្រះអង្គ ជាមួយនឹងក្ដីគោរព អាលោះអាល័យបំផុត៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ឆេះឃ្លាំងលក់ សម្ភារៈនាំចូលពីជប៉ុន យីហោ សាគូរ៉ាបឹងត្របែក ស្លាប់និស្សិត សាលាច្បាប់ម្នាក់

$
0
0

ភ្នំពេញ៖ ឃ្លាំងលក់សម្ភារៈ នាំចូលពី ប្រទេសជប៉ុន យីហោ សាគូរ៉ា បឹងត្របែក ដែលមាន ទីតាំងស្ថិតនៅ ផ្ទះលេខ៧ ផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ទល់មុខ ភោជនីយដ្ឋានបឹងមាស ក្បែរស្ថានីយវិទ្យុ ១០២ ត្រូវបានអគ្គិភ័យ នាវេលាម៉ោងប្រហែលជា ៤ និង៣០នាទី រហូតដល់ម៉ោងជាង ៦ ព្រឹកព្រលឹម ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១២ បានរលត់វិញហើយ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា និស្សិតសាកលវិទ្យាល័យច្បាប់ម្នាក់ ឈ្មោះ ណុល សុខា មានស្រុកកំណើត នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានស្លាប់នៅក្នុងឃ្លាំងនោះ ខណៈជនរងគ្រោះផ្សេងទៀត ត្រូវបានជួយសង្រ្គោះ។

ទោះមានការអន្តរាគមន៍ពីសមត្ថកិច្ចយ៉ាងណាក៏ដោយ អគ្គិភ័យមិនត្រូវបានពន្លត់ឲ្យទាន់ពេលវេលានោះទេ ពោលគឺបានឆាបឆេះឃ្លាំងនេះ អស់ទាំងស្រុងតែម្តង។ ដោយឡែកមូលហេតុនៃការឆាបឆេះនេះ មិនទាន់បានដឹងនៅឡើយទេ គ្រាន់តែសង្ស័យថា បណ្តាលមកពីទុស្សេខ្សែភ្លើង។

ចំពោះទំហំ នៃការខូចខាតក្នុងគ្រោះអគ្គិភ័យ ក៏មិនទាន់បានដឹងផងដែរ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ផ្ញើសាររំលែក ព្រះរាជមរណទុក្ខ ថ្វាយព្រះមហាក្សត្រ និងព្រះមហាក្សត្រី

អភិបាលរាជធានី ភ្នំពេញផ្ញើសារ រំលែកព្រះរាជ មរណទុក្ខ​ថ្វាយ សម្តេច​ម៉ែ និងព្រះមហាក្សត្រ

សមាគម យុវជនកម្ពុជា ចូលរួមជាមួយ រដ្ឋបាលខេត្ត គោរព ព្រះវិញ្ញាណក្ខន្ធ សម្តេចឪ

$
0
0

បាត់ដំបងៈ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានសមាគមយុវជនកម្ពុជា ខេត្តបាត់ដំបងនិងសហការី បានដឹកនាំ និងអញ្ជើញចូលរួមជាមួយរដ្ឋបាលខេត្ត ប្រារព្ធ ពិធីគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចឪ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២នេះ នៅក្នុងបរិវេណវត្តពោធិ៍វាល ស្ថិតក្នុងភូមិ សង្កាត់រតនៈ ក្រុងបាត់ដំបង ដោយមានការ ចូលរួមពីថ្នាក់ដឹកខេត្ត មន្រ្តីរាជការមកពីមន្ទីរនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ សិស្សានុសិស្ស និងព្រះសង្ឃអង្គជាច្រើនអង្គចូលរួម ផងដែរ។

សម្រាប់ព្រឹកថ្ងៃនេះដែរ អ្នកយកព័ត៌មាន បានផ្ដិតយករូបភាព និងព័ត៌មានដែលទាក់ទង នឹងការចូលរួម គោរពព្រះវិញ្ញាណក្ខន្ធ ពីសំណាក់សមាគមយុវជនកម្ពុជា ខេត្តជាមួយរដ្ឋបាល ខេត្តរួមមាន អភិបាលខេត្ត ប្រធានក្រុមបឹ្រក្សាខេត្ត  មន្រ្តីរាជការជុំវិញខេត្ត ប្រជាពលរដ្ឋ និងព្រះសង្ឃ នៅខេត្តបាត់ដំបង ជិត ២.០០០នាក់ ដោយ បង្ហាញពីព្រះរាជមរណទុក្ខ ដ៏ក្រៀមក្រំរក ទីបំផុតគ្មាន ចំពោះការសោយទិវង្គត របស់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការសោយទិវង្គត របស់ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ក្រោយពេលដែល

ព្រះអង្គ នៃយើងបានយាង សោយទីវង្គត កាលពីវេលាម៉ោង ១៖២០នាទី យប់រំលងអាធ្រាត ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ហើយព្រះបរមសព របស់ព្រះអង្គ ត្រូវបាន យាងមកកាន់ មកប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ កន្លងទៅនេះ។

ព្រះសង្ឃ មន្រ្តីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងប្រទេសបាននាំគ្នាទស្សនាស្ដាប់ អាន ការផ្សាយបន្តផ្ទាល់ របស់បណ្ដាញព័ត៌មាននានា ដែលមាន វិទ្យុ ទូរទស្សន៍ គេហទំព័រ និងបណ្ដាញព័ត៌មានផ្សេងៗទៀត ដែលស្ដីពីព្រឹត្តិការណ៍ នៃការដង្ហែយាងមកដល់របស់ ព្រះបរមសព ប្រកបដោយភាពក្តុកក្តួលក្រៀមក្រំ និង រន្ធត់រកទីបំផុតគ្មានព្រមទាំងមាន ការបង្ហូរទឹកភ្នែក និងសំឡេងខ្សឹកខ្សួលយ៉ាងរន្ធត់រក ទីបំផុតគ្មានពីសំណាក់ប្រជារាស្រ្ត របស់ព្រះអង្គ ជាមួយនឹងក្ដីគោរព អាឡោះអាល័យបំផុត។

ក្រោយពីគោរពព្រះវិញ្ញាណក្ខន្ធ រួចមកសមាគមយុវជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ មកពីអង្គភាពទាំងអស់ នៅទូទាំងខេត្តបាត់ដំបងទាំងអស់ បាននាំគ្នារាប់បាត ប្រគេនព្រះសង្ឃ គ្រប់អង្គជាកិច្ចបង្ហើយកម្មវិធី ៕   

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

NOCC និងសហព័ន្ធ អត្តពលកម្ម បើកវគ្គ បណ្ដុះបណ្ដាល គ្រូអត្តពលកម្ម

$
0
0

ភ្នំពេញ៖ នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១២ នេះ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) សហការជាមួយសហព័ន្ធ អត្តពលកម្ម បានរៀបចំវគ្គ បណ្ដុះបណ្ដាល គ្រូអត្តពលកម្មកម្រិត១ ដោយមានរយៈពេល ១០ថ្ងៃ គឺចាប់ថ្ងៃទី ១៩ដល់ ទី ២៩ ខែតុលា ឆ្នាំ២០១២ នៅទីស្នាក់ការ គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា។

លោកហែម សំណាង ជាអគ្គលេខាធិការស្ដីទី NOCC បានមានប្រសាសន៍ ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាល គ្រូអត្តពលកម្មកម្រិតមួយថា សិក្ខាកាម ទាំងអស់ ត្រូវខិតខំក្រេបជញ្ជក់ យកចំណេះដឹងទាំងនេះ ទៅបណ្ដុះបណ្ដាលកីឡាករ របស់ខ្លួនឲ្យបានល្អ ព្រោះកីឡាអត្តពលកម្ម កន្លងមកដែលបានចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍ធំៗ ច្រើនតែមានការអនុគ្រោះ។

លោកប៉ែន វុទ្ធី អគ្គលេខាធិការសហព័ន្ធកីឡា អត្តពលកម្មឲ្យដឹងថា មានសិក្ខាកាមដែលចូលរួម ក្នុងវគ្គបណ្តុះបណ្តាលមានចំនួន ២៤នាក់មកពីទីរួមខេត្ត នានា ចំនួន ១២ នាក់ និងនៅរាជធានីភ្នំពេញចំនួន ១២ នាក់ ដែលជាគ្រូដែលមក ស្ថាប័នអប់រំកាយ និងកីឡា តាមសាលារៀន បឋមសិក្សា អនុវិទ្យាល័យ និងជាគ្រូកីឡា នៅមន្ទីរអប់រំកាយ ។ គ្រូឧទ្ទេសនាមក្នុងវគ្គនេះមាន ២ នាក់ គឺ លោក ទូច ប៉ែត និង លោក ជី ស៊ីវុត្ថា ដែលជាគ្រូទទួលស្គាល់ដោយ សហព័ន្ធអត្តពលកម្មអន្តរជាតិ ។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះនឹងធ្វើការសិក្សាលម្អិត ទៅលើផែនការទូទៅនៃការបង្ហាត់ក្មេង និងយុវជន ពីគោលការណ៍ចម្បងនៃការ ចាប់ផ្ដើម បង្ហាត់ការត្រៀមខ្លួន សម្រាប់ការប្រកួតការស្គាល់អំពីសម្ភារៈ សម្រាប់កីឡាអត្តពលកម្ម ជាមួយ នឹងការហ្វឹកហាត់ទ្រឹស្ដី រួមជាមួយការអនុវត្តផ្ទាល់ លើទីលាន ផងដែរ៕

Looking Today

Looking Today

Looking Today

អនុប្រធានទី២ ព្រឹទ្ធសភា អនុញ្ញាត ឲ្យប្រតិភូនាវា យុវជនកម្ពុជា ចូលជួបសម្តែង ការគួរសម

$
0
0

ភ្នំពេញ៖ លោក ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឲ្យប្រតិភូ នាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចំនួន២៩រូប ចូលជួបសម្តែងការគួរសម និងទទួលនូវអនុសាសន៍ មុននឹងចេញដំណើរទៅចូលរួម ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ លើកទី៣៩ ឆ្នាំ២០១២។

នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២នេះ នាវិមានព្រឹទ្ធសភា លោក ទេព មករា អនុប្រធាននាយកដ្ឋានព័ត៌មាន ព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ ប្រាប់ទៅ ក្រុម អ្នកសារព័ត៌មាន នៅក្រោយជំនួបនោះថា អនុប្រធានទី២ព្រឹទ្ធសភាកម្ពុជា បានវាយតម្លៃ និងកោតសរសើរ ចំពោះសកម្មភាពទាំងឡាយ របស់ក្រុមយុវជនកម្ពុជា ដែលបានសំរេចភារកិច្ច ក្នុងរយៈពេលកន្លងមកនេះ ហើយដែលពួកគេបានត្រៀមលក្ខណៈ ក្នុងការចូលរួមនៅក្នុងកម្មវិធីនាវា យុវជនអាស៊ីអាគ្នេយ៍ លើកទី៣៩ នេះ។

លោកបានបន្តថា អនុប្រធានទី២ ព្រឹទ្ធសភាកម្ពុជា ក៏បានផ្តល់អនុសាសន៍ ដល់ក្រុមប្រតិភូនាវា យុវជនកម្ពុជា ឲ្យធ្វើការផ្សព្វផ្សាយពីការអភិវឌ្ឍ រីកចំរើនបច្ចុប្បន្ន របស់ប្រទេសកម្ពុជា ទៅបណ្តាប្រទេស ដែលក្រុមនាវាយុវជនឆ្លងកាត់ ឲ្យបានយល់កាន់តែច្បាស់ «ជាមួយគ្នានេះដែរ លោកអនុប្រធានទី២ ក៏បានផ្តល់ជាអនុសាសន៍ ដូចជាធ្វើយ៉ាងម៉េច ផ្សព្វផ្សាយអំពីការអភិវឌ្ឍប្រទេសជាតិយើង ដែលយើងមានស្ថិរភាពនយោបាយ សន្តិសុខ ឯកភាពជាតិ អធិបតេយ្យភាព បូរណភាពទឹកដី ឲ្យទៅដល់បណ្តាប្រទេស ដែលនៅក្នុងក្រុមនាវាយុវជន យល់ឲ្យកាន់តែច្បាស់»។

លោក ស្រ៊ាង គឹមលី ជាសមាជិក គណៈកម្មាធិការនាយក នៃសហព័ន្ធនិស្សិត បញ្ញវន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២) និងជាប្រធានប្រតិភូយុវជន បានមាន ប្រសាសន៍ថា ការអនុញ្ញាតឲ្យប្រតិភូនាវាយុវជន ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ពីអនុប្រធានទី២ ព្រឹទ្ធសភា ក្នុងឱកាសនេះ គឺជាការលើកទឹកចិត្ត យ៉ាងខ្លាំងក្លាបំផុត ដល់ក្រុមប្រតិភូយុវជនទាំងអស់គ្នា។ នេះគឺជាសក្ខីភាពមួយ បង្ហាញឲ្យឃើញកាន់តែច្បាស់នូវ ការយកចិត្តទុកដាក់ខ្ពស់ និងការគិតគូរដ៏ឧត្តុង្គឧត្តម របស់អនុប្រធានទី២ព្រឹទ្ធសភា ចំពោះយុវជនកម្ពុជា។

លោកបានបន្តថា លោកនឹងនាំយកអ្វីដែលប្រទេសកម្ពុជា កំពុងតែមាន ដើម្បីបង្ហាញដល់យុវជនដទៃទៀត ឲ្យពួកគេបានយល់កាន់តែច្បាស់ថា ប្រទេសកម្ពុជាមាន សន្តិភាពពេញលេញ មានសុវត្ថិភាពនិងមានសណ្តាប់ធ្នាប់ល្អ ព្រមទាំងមានការអភិវឌ្ឍខ្លាំង ក្នុងពេលបច្ចុប្បន្ននេះ «អ្វីដែលខ្ញុំនាំយកទៅ គឺនឹងបង្ហាញដល់យុវជន ដទៃទៀត ឲ្យបានដឹងនិងបានឮថា ស្រុកខ្មែរយើង ជាប្រទេសមួយមានសន្តិភាពពេញលេញ មានសុវត្ថិភាព មានសណ្តាប់ធ្នាប់ល្អ មានការអភិវឌ្ឍរីកចំរើន ខ្លាំងបច្ចុប្បន្ននេះ ហើយជាប្រទេសមួយ ដែលអាចជាទិសដៅមួយ ក្នុងការទាក់ទាញសម្រាប់ពួកគេ អញ្ជើញមកធ្វើទេសចរណ៍ ក៏ដូចជាមកវិនិយោគផ្សេងៗ នៅក្នុងស្រុកខ្មែរនេះ»។

គួររំលឹកដែរថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ លើកទី៣៩ ឆ្នាំ២០១២នេះ មានរយៈពេល ៥៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ខែតុលា រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២។ នៅក្នុងឆ្នាំនេះ នាវាយុវជនអាស៊ីអាគ្នេយ៍ នឹងចូលចតក្នុងកំពង់ផែ នៃប្រទេសជប៉ុន វៀតណាម ថៃ សិង្ហបូរី ឥណ្ឌូនេស៊ី និងប្រ៊ុយណេ។

កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍នេះ គឺជាកម្មវិធីមួយ ដែលបានរៀបចំឡើង ដោយរាជរដ្ឋាភិបាលជប៉ុន និងមានការចូលរួមយ៉ាងសកម្ម ពីបណ្តាប្រទេសជាសមាជិក អាស៊ាន។ កម្មវិធីនេះ បានចាប់ដំណើរការតាំងពីឆ្នាំ១៩៧៤ ក្នុងគោលបំណង រឹតចំណងមិត្តភាព ការយោគយល់គ្នារវាងយុវជនជប៉ុន និងអាស៊ាន ដើម្បីពង្រឹងទស្សនៈ យុវជនចំពោះពិភពលោក ព្រមទាំងលើកកម្ពស់សមត្ថភាព ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕

www.dap-news.com

www.dap-news.com

www.dap-news.com

ប្រមុខ រាជរដ្ឋាភិបាល, អ្នកនយោបាយ, ប្រជារាស្រ្តកម្ពុជា និងបណ្តាប្រទេស មួយចំនួន រំលឹកអំពីវីរភាព ព្រះវររាជបិតាជាតិខ្មែរ ក្នុងសាររំលែក ព្រះរាជមរណទុក្ខ

$
0
0

ភ្នំពេញៈ ការយាងចូលព្រះទិវង្គត របស់អតីត ព្រះករុណា ព្រមហាវីរក្សត្រ ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ជាដំណឹងដ៏ក្រៀមក្រំមួយ សម្រាប់ប្រជាជនកម្ពុជាទាំងមូល គ្រប់ក្រសួង ស្ថាប័នទាំងអស់ បានចេញសារលិខិត ក្នុងការថ្លែងរំលែកព្រះរាជមរណទុក្ខ មិនត្រឹមតែប៉ុណ្ណឹងទេ បណ្តាប្រទេស មួយចំនួន ក៏បានផ្ញើសាររំលែកព្រះរាជមរណទុក្ខផងដែរ ។

នៅក្នុងខ្លឹមសារ នៃសារលិខិតទាំងនោះ អ្នកនយោបាយកម្ពុជា ថ្នាក់ដឹកនាំប្រទេសកម្ពុជា រួមទាំងបណ្តាប្រទេសមួយចំនួន ក៏បានថ្លែងរំលឹកអំពីគំរូ វីរភាពរបស់ព្រះអង្គ ដែលបានបន្សល់ទុកជាប្រវត្តិសាស្រ្ត ។

ក្នុងសាររំលែក ព្រះរាជមរណទុក្ខរបស់ប្រធានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ការសោយព្រះទីវង្គតរបស់ព្រះអង្គ គឺជាការបាត់បង់ នូវអង្គ អតីតព្រះមហាក្សត្រខ្មែរ ដ៏មហាឆ្នើមមួយព្រះអង្គ គឺព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ។

សម្រាប់សាររំលែក ព្រះរាជមរណទុក្ខរបស់នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន វិញបានថ្លែងថា ការបាត់បង់ ព្រះរាជវត្តមានដ៏ឧត្តុង្គឧត្តម នៃអង្គសម្តេចព្រះ មហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ នាឱកាសនេះ គឺជាការបាត់បង់នូវតួអង្គ ព្រះអតីតអង្គព្រះមហាក្សត្រខ្មែរ ដ៏មហាឆ្នើមគ្មានគូប្រដូចមួយអង្គ ដែលជានិច្ចកាល ទ្រង់បំពេញព្រះរាជបូជនីយកិច្ច ដើម្បីឯករាជ្យ បូរណភាពទឹកដី និងឯករាជ្យភាពជាតិខ្មែរ ប្រកបដោយ ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ គ្រប់កាលៈទេសៈ ។

សាររំលែកព្រះរាជមរណទុក្ខ របស់ប្រធានស្តីទីព្រឹទ្ធសភា លោក សាយ ឈុំ បានថ្លែងថា ការបាត់បង់ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ គឺជាការបាត់បង់អង្គ ព្រះមហាក្សត្រមួយអង្គដ៏ឆ្នើមគ្មានពីរ នៅក្នុងប្រវត្តិសាស្រ្តកម្ពុជា ។

ព្រះអង្គបានសម្រេចស្ថាព្រះហស្ថ ជាប្រវត្តសាស្រ្តដ៏ធំធេង ទាមទារឯករាជ្យទាំងស្រុង ពីសាធារណរដ្ឋបារាំង និងបានទាមទារយកនូវទឹកដី ដែលបានបាត់បង់មកវិញ ពីប្រទេសជិតខាង ជាពិសេសប្រាសាទព្រះវិហារ ដែលជាសម្បត្តិវប្បធម៌បេតិកភណ្ឌ ជាតិខ្មែរ ដ៏មានតម្លៃ, មុនសម័យសង្គម រាស្ត្រនិយម និងក្នុងសម័យសង្គម រាស្រ្តនិយម ព្រះអង្គបានប្រែក្លាយកម្ពុជា ជាទឹកដីសុវណ្ណភូមិមានការអភិវឌ្ឍ លើគ្រប់វិស័យ ព្រះអង្គបានធ្វើឲ្យកម្ពុជា ក្លាយជាសមាជិកពេញសិទ្ធិ នៃអង្គការ សហប្រជាជាតិ ព្រះអង្គជា ស្ថាបនិកទី៥ នៃចលនាមិនចូលបក្សសម្ព័ន្ធ ស្នាព្រះហស្ថទំាងនេះ បាន នាំមកនូវផលប្រយោជន៍សម្រាប់ជាតិ និងមនុស្សជាតិទូទាំង សកលលោក ហើយបានលើកកម្ពស់កិត្យានុភាពដ៏ល្បីល្បាញសម្រាប់កម្ពុជា នៅលើឆាកអន្តរជាតិ និងទទួលបាននូវការគោរពកោតសរសើរពីសំណាក់ឥស្សរជន និងប្រជាជនកម្ពុជា ក៏ដូចជាឥស្សរជនអន្តរជាតិផងដែរ ។

ព្រះអង្គជាហត្ថលេខីដ៏សំខាន់ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពី «ដំណោះស្រាយនយោបាយរួមនៃកម្ពុជា» ព្រះអង្គជានិមិត្តរូបជាតិដ៏ឧត្តុង្គឧត្តម នៅក្នុងការផ្សះផ្សា បង្រួបបង្រួមជាតិ នាំមកនូវការឯកភាពជាតិ សុខសន្តិភាព ស្ថិរភាពរឹងមំា លើកកម្ពស់សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងកសាងនីតិរដ្ឋនៅ កម្ពុជា ព្រមទាំងនំាមក នូវការអភិវឌ្ឍ សម្បូរសប្បាយ ថ្កុំថ្កើងរុងរឿងត្រចះត្រចង់ ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជានុរាស្រ្តទូទៅ ។

សាររំលែកទុក្ខ របស់អគ្គមេបញ្ជការ កងយោធពលខេមរភូមិន្ទ នាយឩត្តមសេនីយ៍ ប៉ុល សារឿន បានលើកឡើងថា ការយាងឃា្លតឆ្ងាយជារៀង រហូតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯករាជ្យជាតិខ្មែរនាពេលនេះ មិនត្រឹមតែបាត់បត់ នូវព្រះរាជបិតា ជាទីគោរពដ៏ឧត្តុង្គឩត្តម របស់ព្រះអង្គប៉ុណ្ណោះទេ តែក៏ជាការបាត់បង់ គួរឲ្យសោកស្តាយជាទីបំផុត សម្រាប់ប្រជាជាតិខ្មែរ នូវព្រះមគ្គុទេសដ៏ឆ្នើមមួយ ព្រះអង្គ ដែលបានបូជាព្រះកាយពល ព្រះបញ្ញាញាណដ៏ត្រចះត្រចង់ ក្នុងព្រះរាជបូជនីកិច្ច ទាមទារឯករាជ្យជូនជាតិពី អាណានិគមបារាំង ព្រះរាជកិច្ចផ្សះផ្សា បង្រួបបង្រួមជាតិ និងព្រះរាជកិច្ចមនុស្សធម៌ ដល់កូនចៅ ចៅទូតរបស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។

សាររំលែកទុក្ខរបស់ លោកស្រី ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន, ក្រុមប្រឹក្សធម្មនុញ្ញ, តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល បានថ្លែងថា ព្រះអង្គជា ព្រះមហាវីរក្សត្រដ៏ឆ្នើម នៅក្នុងប្រវត្តិសាស្រ្តនៃកម្ពុជា ដោយបាននាំមកជូនជាតិ និងប្រជារាស្រ្តរបស់ព្រះអង្គនូវឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិ ការអភិវឌ្ឍជាតិ និងកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ ។

សាររំលែក ព្រះរាជមរណទុក្ខរបស់ ក្រសួធម្មការ និងសាសនា រួមនឹង ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានលើកឡើងថា ការសោយព្រះទិវង្គតនៃ អង្គព្រះ មហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ គឺជាការបាត់បង់ដ៏ធំធេង នូវតួអង្គព្រះអតីតអង្គព្រះមហាក្សត្រដ៏អស្ចារ្យ និងអគ្គពុទ្ធសាសនូបត្ថម្ភដ៏មហិមា ជាទីបំផុត ។

សាររំលែកព្រះរាជមរណទុក្ខ របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងថា ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជ្យបិតាឯករាជ្យ បានធ្វើព្រះរាជបូជនីកិច្ច និងពលីកម្មគ្រប់បែបយ៉ាង ក្នុងការទាមទារឯករាជ្យ រក្សាបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រមទាំងអភិវឌ្ឍន៍ វិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីបម្រើឩត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជនកម្ពុជាជាទីស្រឡាញ់បំផុត ។

សាររំលែកព្រះរាជមរណទុក្ខ របស់ក្រសួងទេសចរណ៍, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងសាធារណកការ និងដឹកជញ្ជូន បានលើកឡើងថា ការបាត់បង់តួអង្គ នៃព្រះអតីត អង្គព្រះមហាក្សត្រខ្មែរ ដ៏មហាឆ្នើម គ្មានគូប្រដូចមួយអង្គ ដែលជានិច្ចកាលទ្រង់បំពេញព្រះរាជបូជនីយកិច្ច ដើម្បីឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លា វាងវៃគ្រប់កាលៈទេសៈ ។

សាររំលែកព្រះរាជមរណទុក្ខ របស់គណបក្សហ៊្វុនស៊ិនប៉ិច បានលើកឡើងថា ការយាងចូលព្រះទីវង្គត របស់អង្គព្រះមហាវីរក្សត្រ ជាក្តីសោកសង្វេគដ៏មហាធំ ធេងក្រៃលែង ព្រមជាមួយនឹងក្តីសោកស្តាយ ឥតមានអ្វីប្រៀបផ្ទឹមស្មើបាន អង្គព្រះវររាជបិតាជាតិខ្មែរ គឺជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃយើងទាំងអស់គ្នា ដែល ជានិច្ចកាលគង់នៅជាប់ក្នុងក្រអៅបេះដូង របស់ប្រជានុរាស្រ្តរបស់ព្រះអង្គ មិនថានៅក្នុងអតិតកាល បច្ចុប្បន្នកាល នឹងតទៅអនាគតកាល យ៉ាងណានោះទេ គឺព្រះអង្គ នឹងស្ថិតនៅជាមហាវីរបុរស របស់បងប្អូនជនរួមជាតិខ្មែរ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងនៅជុំវិញពិភពលោក ជារៀងដ៏រាបនិរន្តរ៍ អមតៈអំណឹះតទៅ ។

សាររំលែកព្រះរាជមរណទុក្ខ របស់គណបក្សសម រង្ស៉ី បានលើកឡើងថា ព្រះគុណូបការៈ ជាប្រវត្តិសាស្រ្ត និងព្រះគំរូដ៏វិសេសវិសាល ដែលប្រជាពលរដ្ឋខ្មែរ និង ប្រទេសកម្ពុជា មិនអាចបំភ្លេចបាន គឺការទាមទារ និងទទួលបានឯករាជ្យ ពីអាណានិគមបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដែលនាំមកនូវការរួបរួម ការពារ និងកសាងប្រទេស ប្រកបដោយសេចក្តីសុខចំរើន មានឈ្មោះថា ជាកោះសន្តិភាព ។ ព្រះកិត្តិនាមជាព្រះប្រធាន ឧត្តមក្រុមប្រឹក្សាជាតិ និងការបំពេញព្រះរាជតួនាទី ជួយឲ្យកិច្ចព្រមព្រៀងទីក្រុងប៉ារិស ២៣ ខែតុលា ឆ្នាំ១៩៩១ សំរេចបានការបង្រួបបង្រួម ដើម្បីព្រះរាជាណាចក្រកម្ពុជាទីពីរ និងរបបប្រជាធិបតេយ្យពហុបក្ស មាន អត្ថិភាព ស្របបែបផែនរបស់ពិភពលោកសម័យទំនើប ។

រីឯអ្នកវិភាគនយោបាយឯករាជ្យ នៅកម្ពុជា លោក សុខ ទូច បានថ្លែងថា ការបាត់បង់អតីត ព្រះមហា ក្សត្រសម្តេច ព្រះនរោត្តម សីហនុ គឺជាការបាត់បង់នៃដុំពេជ្រ អ្នកដឹកនាំដែលមានថ្វីដៃ នៃនយោបាយ កម្ពុជា ពីព្រោះព្រះអង្គ មានស្នាព្រះហស្ថសំខាន់ៗ នៅក្នុងជីវិតព្រះអង្គ ក្នុងនាមព្រះអង្គជាអ្នកដឹកនាំ ក្នុងនាម ព្រះអង្គជា ស្តេចមួយអង្គ ។ ព្រះអង្គបានបន្សល់នូវស្នាព្រះហស្ថ ជាច្រើនក្នុងប្រវត្តិសាស្រ្ត ព្រះអង្គបាន បំពេញ រាជបូនីយកិច្ច ដេញអាណានិគមបារាំង ចេញពីកម្ពុជា បានចូល រួមជាមួយប្រទេសក្នុងពិភពលោក ដេញពួកហ្វាស៊ីសជប៉ុនចេញពីកម្ពុជា បានធ្វើឲ្យរបបសង្គមរាស្រ្តនិយម មានភាពរីកចម្រើន នៅ ទសវត្សរ៍ទី៦០, ជាស្ថាបនិក នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាស្ថាបនិកមួយរូប នៃចលនាមិនចូលបក្ស សម្ព័ន្ធ, ធ្វើឲ្យអ្នកនយោបាយកម្ពុជា ចេះស្វែងរកឯកភាពជាតិ រកបូរណភាពទឹកដី ឈរលើ គោលការណ៍សន្តិភាព ឯករាជ្យ អព្យាក្រឹត្យ, ព្រះអង្គបានបង្កើតឲ្យមានរដ្ឋធម្មនុញ្ញទី២ ជាច្បាប់កំពូលសម្រាប់អនុវត្តសព្វថ្ងៃ ហើយព្រះអង្គបានដោះស្រាយបញ្ចប់ ជម្លោះនយោបាយ ដែលបានជាប់គាំងនៅឆ្នាំ២០០៣។

ក្នុងសារថ្លែងរំលែក ព្រះរាជមរណទុក្ខ របស់ព្រះអង្គម្ចាស់ ស៊ូលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ នៃ ប្រទេសប្រ៊ុយណេ បានថ្លែងថា ព្រះវររាជបិតាជាបុរសដ៏ឆ្នើម ដែលបាននាំមកនូវការផ្លាស់ប្តូរជាច្រើន និង បានជំរុញឲ្យមានស្ថិរភាព និងការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា។

សាររំលែកព្រះរាជមរណទុក្ខ របស់នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រថៃ លោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ បានលើកឡើងថា ភាពជាអ្នកដឹកនាំដ៏វិសាមញ្ញ ភាពក្លៀវក្លា និងព្រះរាជបញ្ញាញាណ របស់ព្រះអង្គ គឺជាគំរូធ្វើឲ្យព្រះអង្គ មានព្រះរាជតួនាទីដ៏សំខាន់បំផុត ក្នុងការដឹកនាំប្រទេសកម្ពុជា ឆ្លងកាត់ស្ថានភាពប្រឈម និងភាពមិន ច្បាស់លាស់ក្នុងអតីតកាលរហូតដល់ភាពជោគជ័យ និងវិបុលសុខរបស់ជាតិនាពេលបច្ចុប្បន្ន ។

សាររំលែកព្រះរាជមរណទុក្ខ របស់សាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងថា ការសោយទិវង្គត របស់សម្តេចព្រះវររាជបិតា នរោត្តម សីហនុ គឺជាការបាត់បង់ ដ៏ធំធេង របស់ព្រះរាជវង្សានុវង្ស, ព្រឹទ្ធសភា, រដ្ឋសភា, រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាបងប្អូន ។ ប្រទេសវៀតណាម បានបាត់បង់នូវមហាមិត្ត ដែលជួយឧបត្ថម្ភ ដ៏មានតម្លៃ និងគំាទ្រ និងចែករំលែកចំណងមិត្តភាព ដ៏ស្អិតល្មួតក្នុងអំឡុងការតស៊ូលំបាក ដើម្បីឯករាជជាតិ ក៏ដូចជាក្នុងបុព្វហេតុ ការកសាងជាតិ និងការអភិវឌ្ឍ នៃប្រទេសនីមួយៗ ។

សាររំលែកព្រះរាជមរណទុក្ខ របស់នាយករដ្ឋមន្រ្តី សិង្ហបុរី លោក លី សិនឡុង បានថ្លែងថា ព្រះករុណាព្រះមហា វីរក្សត្រ ជារដ្ឋបុរស ដែលមានក្តីមេត្តាករុណា ដែល ខិតខំប្រឹងប្រែង មិនចេះនឿយហត់ ដើម្បីនាំមកនូវសន្តិ ភាព និងវិបុលភាពជូនប្រជាជនកម្ពុជា ព្រះរាជប្រាជ្ញា និងការលះបង់របស់ព្រះមហាវីរក្សត្រ គឺជាប្រភព នៃកម្លាំងដ៏ឋិតថេរ និងភាពសុខដុម សម្រាប់ប្រជាជនកម្ពុជា ។

សាររំលែកព្រះរាជមរណទុក្ខ របស់ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី លោក ស៊ូស៊ីឡូ បាំបាំង យូដូ យ៉ូណូ បានថ្លែងថា ព្រះករុណាព្រះបាទ នរោត្ត សីហនុ បានបន្សល់ នូវស្នាព្រះហស្ថសំខាន់ពិតប្រាកដមិន ត្រឹមតែ ចំពោះប្រជាជាតិកម្ពុជាប៉ុណ្ណោះទេ ថែមទាំងចំពោះពិភពលោកផងដែរ ព្រះអង្គបានរួមចំណែកដ៏ ធំធេង ចំពោះការជំរុញឲ្យមានសន្តិភាពតំបន់ វិបុលភាព និងចំពោះការពង្រឹងសាមគ្គីភាព ក្នុងចំណោម ប្រជាជាតិកំពុងអភិវឌ្ឍន៍ ។

សាររំលែកព្រះរាជមរណទុក្ខ របស់សាធារណរដ្ឋបារាំង និងរដ្ឋមន្រ្តីការបរទេស លោក ឡូរ៉ង់ ហ្វាបឺស បាន ថ្លែងថា ព្រះករុណាព្រះវររាជបិតា ដោយមានការចូលរួមពី នាយករដ្ឋមន្រ្តី នៅទីក្រុងប៉ារីស ក្នុងការនាំមក នូវសន្តិភាពជានិរន្ត សម្រាប់ប្រទេសកម្ពុជា ។ ដោយគ្មានការនឿយហត់ ក្នុងការការពារប្រទេស និងបូរណភាព ទឹកដីរបស់ព្រះអង្គ ព្រះវររាជបិតាឯករាជ្យជាតិ សហស្ថាបនិក នៃចលនាមិនចូលបក្សសម្ព័ន្ធ ព្រះអង្គបានធ្វើ ឲ្យប្រវត្តិសាស្រ្តកម្ពុជាលេចធ្លោឡើងនៅលើឆាកអន្តរជាតិ ក្នុងរយៈពេល៦០ ឆ្នាំ ចុងក្រោយនេះ។ ក្នុងបុព្វ ហេតុខាងលើ ព្រះអង្គបានបង្ហាញនៅទំនាក់ទំនង យ៉ាងជិតស្និទ្ធ ដោយថែរក្សាអនុស្សាវរីយ៍ ដ៏ជ្រាលជ្រៅជា មួយប្រទេសបារាំង។

សាររំលែកព្រះរាជមរណទុក្ខ របស់ប្រធានាធិតី នៃសហព័ន្ធរុស្ស៊ី លោក វ្លាដីមៀរ ពូទីន បានលើកឡើងថា ព្រះនាម នរោត្តម សីហនុ បានដក់ជាប់នៅក្នុងយុគសម័យ ប្រវត្តិសាស្រ្តកម្ពុជាទាំងមូល ។ ព្រះអង្គត្រូវបានចងចាំជានិច្ច នៅក្នុងប្រទេសរុស្ស៉ីថា ជាមហាវីរក្សត្រ ដែលបានគំាទ្រស្មោះស័្មគ្រជាទីបំផុត ក្នុងការអភិវឌ្ឍន៍ ទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កា រវាងប្រទេសយើងទាំងពីរ ។

សាររំលែកព្រះរាជមរណទុក្ខ របស់ប្រធានាធិបតី នៃសាធារណរដ្ឋឆែក លោក វ៉ាក្លាវ ក្លូស បានថ្លៃថា ដោយសារព្រះរាជកិច្ចខិតខំប្រឹងប្រែង យ៉ាងខ្លំាងក្លារបស់ព្រះអង្គ ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាប្រទេសមួយ ល្បីល្បាញនៅក្នុងសាធារណរដ្ឋឆែក ។

សារំលែកព្រះរាជមរណទុក្ខ របស់ប្រធានាធិបតីម៉ុងហ្គោលី លោក TSAKHLAGIN ELBEGDORI បានលើកឡើងថា ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានខិតខំប្រឹងប្រែងអស់ពីព្រះកាយ ដើម្បីវិបុលភាព និងការរីកចម្រើននៃប្រទេសកម្ពុជា ហើយក៏បានចូលរួមយ៉ាងសំខាន់ ក្នុងការបង្កើននូវចំណងមិត្តភាព និងកិច្ច សហប្រតិបត្តិការនៅក្នុងតំបន់ និងភូមិភាគអាស៊ីអាគ្នេហ៍ ។

សារំលែកព្រះរាជមរណទុក្ខ របស់អ្នករាយការណ៍ពិសេស ស្តីពីសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក ស៊ូយ៉ា ប្រាសាទ ស៊ូបេឌី បានថ្លែងថា ការរួមចំណែករបស់អតីត ព្រះមហាក្សត្រព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ចំពោះការកសាងប្រទេសកម្ពុជា ប្រកបដោយសន្តិភាព ស្ថិរភាព និងប្រជាធិបតេយ្យ គឺមានតម្លៃ ធំធេងដែលមិនអាចកាត់ថ្លៃបាន ។

សារំលែកព្រះរាជមរណទុក្ខ របស់ប្រធានធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតអាល់ហ្សេរី លោក អាប់ដែលឡាហ្ស៊ីស ប៊ូតែហ្វីលីកា បានលើកឡើងថា ព្រះរាជសកម្មភាពជានិរន្តរ៍ របស់ព្រះអង្គ ក្នុងបុព្វហេតុជួយរំដោះប្រជាជាតិនានា ចេញពីរបបអាណានិគម ការជួយគ្នាទៅវិញ ទៅមក និងកិច្ចសហប្រតិបត្តិការ ក្នុងពិភពលោកមួយសន្តិភាព នៅតែដិតជាប់ជានិច្ច ក្នុងស្មារតីចងចាំរបស់ទូលព្រះបង្គំយើងខ្ញុំ ។

សារំលែកព្រះរាជមរណទុក្ខ របស់ប្រធានាធិបតី សាធារណរដ្ឋ សហព័ន្ធ នីហ្សេរីយ៉ា លោក ហ្លូតឡាក់ អេបេឡេ ចូណាថាន បានលើកឡើងថា ព្រះអង្គជាបិតានៃរបប រាជានិយមដ៏ចំណាស់មួយ ក្នុងពិភពលោក ព្រះវររាជបិតា គឺជានិមិត្តរូបអភិបាលកិច្ចល្អ ក្នុងបរិយាកាសលិទ្ធិប្រជាធិបតេយ្យ ។

សាររំលែកព្រះរាជមរណទុក្ខ របស់នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិកបង់ក្លាដេស លោក Sheikh Hasina និងរបស់រដ្ឋមន្រ្តីការបរទេស លោក Dipu Moni បានលើកឡើងថា វិភាគទានមិនអាចប្រៀបផ្ទឹមបាន របស់ព្រះបរមសពព្រះមហាក្សត្រ នរោត្តម សីហនុ ដើម្បីសន្តិភាព វិបុលភាព និងស្ថិរភាព នៃព្រះរាជាណាចក្រ កម្ពុជា នឹងត្រូវបានចារទុកនៅក្នុងក្រាំងមាស របស់ប្រវត្តិសាស្រ្តកម្ពុជា ។

ការយាងចូលព្រះទិវង្គត របស់ព្រះអង្គ នេះ គឺជាការបាត់បង់ដ៏ធំធេង មិនចំពោះប្រជាជកកម្ពុជាប៉ុណ្ណោះទេ តែក៏ចំពោះប្រជាជន បង់ក្លាដេស ដែលព្រះអង្គទទួល បាននូវការគោរពដ៏ជ្រាលជ្រៅ ។

សារំលែកព្រះរាជមរណទុក្ខ របស់តំណាងជាន់ខ្ពស់ នៃសហគមន៍អឺរ៉ុប លោកស្រី ខានធើរិន អះស្តង បានថ្លែងថា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ គឺជាមេដឹកនាំមួយ រូប ដែលធ្លាប់ទទួលបាន នូវការគោរពស្រឡាញ់ ដ៏ជ្រាលជ្រៅ និងជាឥស្សរជនដ៏សំខាន់ នៅក្នុងប្រវត្តិសាស្រ្តបច្ចុប្បន្នរបស់កម្ពុជា ។ សហគមន៍អឺរ៉ុបនឹងនៅតែ បន្តនៅ ជាប់ជាមួយកម្ពុជា ។

សាររំលែកទុក្ខព្រះរាជមរណទុក្ខ របស់អគ្គលេខាធិការ អង្គការអន្តរជាតិ ហ្រ្វង់កូហ្វូនី លោក អាប់ឌូ ដីយ៉ូហ្វ បានលើកឡើងថា ព្រះករុណ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ គឺជានិមិត្តរូបរបស់អង្គការ អន្តរជាតិហ្វ្រង់កូហ្វូនី ចំពោះកិច្ចការ ដែលព្រះអង្គបានបំពេញប្រកប ដោយភាពស្វាហាប់ ដោយក្តីសាទរ និងដោយមិនចេះ នឿយហត់ ។ ក្នុងសារលិខិតនោះ ក៏បានលើកឡើងទៀតថា កិច្ចប្រជុំកំពូលនៃបណ្តាប្រទេស និយាយភាសាបារាំងលើកទី១៤ អាចកើតមានបាន ក៏ដោយសារ ឧបការគុណ និងគំនិតផ្តួចផ្តើមរបស់បិតាស្ថាបនិកទាំង៥ រូប ក្នុងនោះនាមព្រះករុណា ព្រះមហាវីរក្សត្រ បានដឹកនាំអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី របស់យើងប្រកប ដោយឆន្ទៈក្លៀវក្លា និងមោះមុត ។

សាររំលែកព្រះរាជមរណទុក្ខ របស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានលើកឡើងថា អគ្គលេខាធិការ អង្គការសហប្រជាជាតិ ទទូលស្គាល់នូវការលះបង់ ដ៏យូរលង់របស់ សម្តេចព្រះនរោត្តម សីហនុ ចំពោះប្រទេសជាតិ និងកេរ្តិ៍ដំណែលរបស់ព្រះអង្គ ជាមេដឹកនាំបង្រួបបង្រួមជាតិ ដែលត្រូវបានប្រជាជនកម្ពុជា និង អន្តរជាតិ គោរពយ៉ាងជ្រាលជ្រៅបំផុត ។

ក្រៅពីប្រមុខដឹកនាំប្រទេសកម្ពុជា និងបណ្តាប្រទេសដទៃទៀត រួមនិងអ្នកនយោបាយ នៅកម្ពុជានោះ ប្រជានុរាស្ត្ររបស់ព្រះអង្គទាំងសម័យបច្ចុប្បន្ន និងចាស់ៗ ដែលបានដឹងច្បាស់ ពីសម័យសង្គមរាស្រ្តនិយម ដែលព្រះអង្គជាប្រមុខរដ្ឋនោះ បានសម្តែងនូវការសោកស្តាយដ៏ធំធេង និងបានលើកឡើងពីស្នាព្រះហស្ថ ដ៏ច្រើន សន្ធឺកសន្ធាប់ព្រះអង្គ បានបន្សល់ទុកសម្រាប់ ប្រជានុរាស្រ្តរបស់ព្រះអង្គ។ ក្រៅតែពីការទាមទារ ឯករាជ្យពីអាណានិគមន៍បារាំង ៩ វិច្ឆិកា ឆ្នាំ១៩៥៣នោះ ព្រះអង្គ មហារីរក្សត្រខ្មែរ បានបូជាអស់កម្លាំងកាយពល និងព្រះរាជបញ្ញាញាណ ដើម្បីជំរុញឲ្យវិស័យ សេដ្ឋកិច្ចកម្ពុជា ស្ទុះឡើងរីកចម្រើនគ្រប់វិស័យ ។

ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះអង្គ បានយាងសោយទិវង្គតកាលពីវេលាម៉ោង១ និង២០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅក្នុងមន្ទីរពេទ្យ នាទីក្រុងប៉េកំាង នៃសាធារណរដ្ឋប្រជាមានិកចិន ក្នុងព្រះជន្មាយុ ៩០ វស្សា ព្រះបរមសពរបស់ព្រះអង្គ ត្រូវបានយាងមកកាន់ ប្រទេស កម្ពុជានៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ ប្រជាពលរដ្ឋចំនួនប្រហែល ១ លាន ទៅ ១,២ លាន នាក់ បានចូលរួមដង្ហែ ព្រះបរមសពព្រះអង្គ តាំងពីអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ រហូតមកដល់ព្រះបរមរាជវំាង ៕

វិស័យ កាត់ដេរកម្ពុជា នាំចេញកើនឡើង ១១ភាគរយ ក្នុងរយៈពេល ៨ខែឆ្នាំនេះ

$
0
0

ភ្នំពេញ៖ កម្ពុជាបាននាំចេញផលិតផល ក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ ក្នុងទំហំទឹកប្រាក់៣.៥៤ពាន់លានដុល្លារ សហរដ្ឋអាមេរិក ក្នុងរយៈពេល៨ខែ ក្នុងឆ្នាំ ២០១២ ដែលមានការកើនឡើង ១១ភាគរយ បើប្រៀបធៀប កាលពីឆ្នាំមុននូវទឹកប្រាក់ ៣.១៩លានដុល្លារសហរដ្ឋអាមេរិក។

យោងតាមស្ថិតិ ចេញផ្សាយដោយក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប គឺជាទីផ្សារធំ និងសំខាន់ជាងគេ។ ក្នុងនោះប្រទេសកាណាដា ជប៉ុន កូរ៉េខាងត្បូង ចិន និងប្រទេសជាសមាជិកអាស៊ានផ្សេងទៀត ជាទីផ្សារបន្តបន្ទាប់សម្រាប់ប្រទេសកម្ពុជា ក្នុងការនាំចេញនូវផលិតផល រោងចក្រកាត់ដេរ និងវាយនភណ្ឌ មានជាសំលៀកបំពាក់ជាដើម។

យោងតាមរបាយការណ៍ បានឲ្យដឹងទៀតថា ក្នុងរយៈ៨ខែនេះដែរ កម្ពុជាក៏បាននាំចូលនូវសំលៀកបំពាក់ និងវាយនភណ្ឌក្នុងទំហំទឹកប្រាក់ ២.០៤ ពាន់លានដុល្លារ សហរដ្ឋអាមេរិក គិតជាភាគរយកើនឡើង ២៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុនមានទំហំទឹកប្រាក់ ១.៦៥ លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងការនាំចូលផលិតផលនេះ កម្ពុជាបាននាំចូលមកពីប្រទេសចិនដីគោក ចិនតៃវ៉ាន់ ប្រទេសថៃ ជប៉ុន និងកូរ៉េខាងត្បូង។

សូមជម្រាមថា វិស័យកាត់ដេរជាទីផ្សារនាំចេញ និងនាំចូលក៏ធំសម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជា ដែលមានរោងចក្រចំនួន ៣០០ និងកម្មករ-កម្មការិនីចំនួន ជាង៣សែន នាក់ក្នុងនោះ៩១ភាគរយជាស្រ្តី៕

www.dap-news.com


នាយករដ្ឋមន្រ្តី វៀតណាម និងឡាវ បានធ្វើដំណើរមកដល់ ប្រទេសកម្ពុជា

$
0
0

ភ្នំពេញៈ នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន តាន់យុង និងនាយករដ្ឋមន្រ្តីឡាវ លោក ថងស៊ីង ថាំម៉ាវង់ នៅរសៀលថ្ងៃទី ១៩ ខែតុលា នេះ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចូលរួមគោរពព្រះវិញ្ញាណ  ក្ខន្ធព្រះមហាវីរក្សត្រ ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ នៅព្រះបរមរាជវាំង។

ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីថៃ លោកស្រី យ៉ីងឡាក់ ស៊ីណាវាត្រា នឹងដឹកនាំគណៈប្រតិភូមកចូលរួមគោរព ព្រះ វិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រផងដែរ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២នេះ។ ចំពោះគណៈប្រតិភូថៃ ដែលអមដោយថ្នាក់ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តី២រូប ត្រូវបានប្រភពព័ត៌មានឲ្យដឹងថា នឹងមានកិច្ចពិភាក្សា មួយរវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ទំនងថ្នាក់ឧបនាយករដ្ឋមន្រ្តី ដោយលើកឡើងពីបញ្ហាយល់ច្រឡំរបស់ ស្ត្រីអ្នកយកព័ត៌មានមកពីទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃផងដែរ៕

KFC ផ្ដល់ជូន ឈុតអាហារគ្រួសារ ក្នុងឱកាស បុណ្យអុំទូក អកអំបុក និងសំពះព្រះខែ

$
0
0

ភ្នំពេញ៖ ដើម្បីផ្ដល់ជូននូវ ឱកាសរីករាយក្នុងការ ជួបជុំគ្រួសារ ក្នុងពិធីបុណ្យ អំទូក អកអំបុក និងសំពះព្រះខែ ខាងមុខនេះ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ នៅ KFC សាខាផ្សារស៊ីធីម៉ល បានរៀបចំបើក ដំណើរការ នូវឈុតអាហាររីករាយ ដោយបានផ្ដល់ ជូនអតិថិជន ក្នុងតម្លៃមួយ ដ៏សមរម្យបំផុត ។

លោក Benjamin Jerome នាយកចាត់ការទូទៅរបស់ក្រុមហ៊ុន KFC បានថ្លែងឲ្យដឹងថា "KFC គឺជាបណ្តាញ អាហារទាន់ចិត្តដ៏ធំ មួយនៅលើពិភពលោក និងជាកេរ្តិ៍ តំណែល ដ៏សម្បូរបែប របស់ក្រុមហ៊ុន រួមជាមួយនឹង ចំណេះដឹងក្នុងមូលដ្ឋាន និងអន្តរជាតិ និងជួយយើង ក្នុងការធានា ឲ្យបានថាKFC នាំមុខគេក្នុងការផ្តល់ ភាពសម្បូរ បែបនិង តម្លៃសមរម្យ ដល់អតិថិជន របស់យើងក្នុង ការទទួលយក" ។

លោក Benjamin Jerome បានបន្តឲ្យដឹងទៀតថា " KFC គឺជាភោជនីយដ្ឋាន អន្តរជាតិ ដែលប្រជាជន ខ្មែរចូលចិត្ត។

យើងយល់ច្បាស់ ពីតម្រូវការរបស់អតិថិជន ហេតុដូច្នេះហើយបានជាយើងបង្កើតនូវ ឈុតអាហារថ្មីៗ សម្រាប់មិត្តភក្តិ និងក្រុមគ្រួសារ ដើម្បីទទួលបាននូវភាព រីករាយ ជាមួយអាហារក្នុងឱកាស ពិសេសៗ ជាច្រើន នៅពេលខាងមុខ ។ ក្នុងឱកាសនេះយើងមាន ការបន្ថែមជូននូវ ឈុតអាហារ ចាប់ពី តម្លៃ២ដុល្លារ ឡើងទៅ ក្នុងនោះក៏ មានឈុត គ្រួសារ១ និងឈុតគ្រួសារ២ ដោយមាន ថែមជូននូវ Pepsi កែវតូច ដល់កែវធំផងដែរ ។ យើងនឹងមានការ ផ្ដល់ជូនពិសេសនេះ ក្នុងឱកាសលើក ក្រោយៗ ទៀត តម្រូវតាមការចូលចិត្ត របស់អតិថិជន មិនឲ្យខកបំណងឡើយ ។ យើងមាន សេវាកម្មដឹក ជញ្ជូនដល់ផ្ទះ និងការប្រើប្រាស់អ៊ីនធឺណែត ដោយឥតគិតថ្លៃ បន្ថែមលើ បទពិសោធន៍ សម្រាប់ការញុំា អាហារក្នុងហាង KFC "។

KFC គឺជាអ្នកជំនាញខាងចំអិនសាច់មាន់ ដោយផ្សំឡើងជាមួយគ្រឿងទេស ១១មុខ ហើយត្រូវបានគេ ស្គាល់ថា ជារួមមន្តចម្អិន សាច់មាន់រសជាតិដើម។ KFC ក៏មាន លក់ផងដែរនូវ បឺហ្គឺគ្រប់ប្រភេទ ដែលមាន តម្លៃចាប់ពី ១ដុល្លារឡើងទៅ។ KFC នឹងព្យាយាមស្វែងរក គ្រប់មធ្យោបាយ ក្នុងការបង្កើនការ ផ្តល់ជូនកាន់តែច្រើន នូវភាព សម្បូរបែប និងជម្រើសដល់ អតិថិជនរបស់យើង។ KFC រួមនឹងបទពិសោធន៍ ជាង៨០ឆ្នាំ ក្នុងការរៀបចំ និងចម្អិន សាច់មាន់ដ៏ឈ្ងុយឆ្ងាញ់ ជាងគេលើ ពិភពលោក និង បន្តប្តេជ្ញាចិត្តដើម្បីឈានទៅ រកឧត្តមភាពប្រចាំ ប្រទេសកម្ពុជា។

ក្នុងឱកាសអបអរសាទថ្ងៃបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ ខាងមុខនេះ KFC ក៏មានការ ផ្តល់ជូនឈុត អាហារដ៏ពិសេស រួមមាន ឈុតសាច់មាន់ រសជាតិដើម ដ៏ឆ្ងាញ់ដោយផ្សំ ឡើងជាមួយ គ្រឿងទេស ១១មុខ និងបាយផ្កាម្លិះចំហុយ ដ៏ឆ្ងាញ់ រួមមានទឹកជ្រលក់ហ្គ្រេវី ជាមួយការបន្ថែម ជូនចំណុះភេសជ្ជៈ ពីតូចទៅធំ ដោយឥត គិតថ្លៃ អាហារទាំងអស់នេះ មានតំលៃត្រឹមតែ ២ដុល្លារ។

ឈុតអាហារគ្រួសារ មានសាច់មាន់រសជាតិ ដើម ដ៏ឆ្ងាញ់ដោយផ្សំឡើង ជាមួយ គ្រឿងទេស ១១មុខ៥ដុំ និងបាយផ្កាម្លិះ ចំហុយដ៏ឆ្ងាញ់ បម្រើជាមួយដំឡូង បារាំងកិន សាឡាដខូលស្ល ដែលឆ្ងាញ់ពិសារ ជាមួយ នឹងអាហារ និងដំឡូងបារាំង ជ្រែកបំពង។ មិនតែប៉ុណ្ណោះ KFC ក៏មានការលេងហ្គេម សម្រាប់អតិថិជន ពេលមកទទួលទាន អាហារនៅ KFC ក្នុងខាសាណាមួយ ដើម្បីបាននូវកាដូ អនុស្សាវរីយ៍ ដ៏ស្រស់ស្អាតទៀតផង។

KFC មានបឺហ្គឺសម្បូរបែប បឺហ្គឺសាច់មាន់ បឺហ្គឺសាច់ជ្រូក បឺហ្គឺសាច់ត្រី និងបឺហ្គឺសាច់បង្កង និង រូបមន្តចម្អិន សាច់មាន់ដ៏ល្បីល្បាញ របស់យើង មានបម្រើជូនជាមួយ នឹងបាយ ស៊ុត ជ្រក់ ឬក៏ស៊ុប ។

មកកាន់ KFC ដើម្បីទទួលបាននូវ បទពិសោធន៍ដ៏អស្ចារ្យ ។សូមអញ្ជើញទៅ កាន់ហាង KFC ដែលនៅជិត លោកអ្នកបំផុតហើយ ចាប់ផ្តើមដំណើរ "អស្ចារ្យមែន" របស់អ្នកជាមួយ KFC ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

មន្ត្រីរាជការ ខេត្តកែប ធ្វើពិធីកាន់ទុក្ខ

$
0
0

កែបៈ នៅវេលាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ នៅសាលាខេត្តកែប មានរៀបចំពិធីស្មឹងស្មាធ គោរពកាន់ទុក្ខ និងចូលរួមរំលែកព្រះមរណទុក្ខ ការយាងចូលសោយទិវង្គត របស់សម្តេចព្រះបាទ នរោត្តមសីហនុ ព្រះ មហាក្សត្រខ្មែរ ដោយមានការចូលរួមពីសំណាក់ ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក្នុងខេត្តកែប ប្រមាណ២០០០នាក់ ។ 

ថ្ងៃនេះជាថ្ងៃកាន់ទុក្ខលើកទី៣ ហើយ ដែលប្រជារាស្ត្រខ្មែរ និងមន្ត្រីរាជការក្នុងទូទាំងប្រទេស ធ្វើការកាន់ទុក្ខ និងរំលែកព្រះរាជមរណទុក្ខ ការយាងចូលសោយទិវង្គត របស់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ។

ដោយឡែកខេត្តកែបក្នុងថ្ងៃនេះបាន រៀបចំពិធីស្មឹងស្មាធ គោរពវិញ្ញាណក្ខន្ធដ៏ធំមួយដែលមានមនុស្សចូលរួម យ៉ាងច្រើនកុះករ ហួសពីការគ្រោងទុកទៅទៀត ដោយមានលោកកែន សត្ថា អភិបាលនៃគណៈអភិបាល ខេត្តកែប ជាតំណាងដ៏ខ្ពងខ្ពស់ក្នុងពិធីនេះ៕

www.dap-news.com

www.dap-news.com

ភ្លៀងធ្លាក់មួយមេធំ ស្លាប់ពលរដ្ឋកូឡុំប៊ីអស់ ១២នាក់ និង ជាង៣៥០០នាក់ បាត់បង់ផ្ទះសម្បែង

$
0
0

បូហ្គោតាៈ យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ចុះផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ថា ភ្លៀងធ្លាក់មួយមេធំ នៅកូឡុំប៊ី បណ្ដាលឱ្យស្លាប់ ពលរដ្ឋអស់ចំនួន ១២នាក់ និងជាង ៣៥០០នាក់ បាត់បង់ផ្ទះសម្បែង។ អាជ្ញាធរកូឡុំប៊ី បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា មានភ្លៀងធ្លាក់មួយមេធំ រួមទាំង ព្យុះបោកបក់យ៉ាងខ្លាំងបណ្ដាលឱ្យ ពលរដ្ឋកូឡុំប៊ីចំនួន ១២នាក់ បាត់បង់ជីវិត និងពលរដ្ឋប្រមាណជាង ៣៥០០នាក់ រងការខូចផ្ទះសម្បែង ដោយសារបាក់ ដួលរលំដោយសារ ខ្យល់បោកបក់ខ្លាំង ខណៈដែលមានភ្លៀងធ្លាក់នោះ។

ក្រុមអាជ្ញាធរជាតិបានឱ្យដឹងថា ”មានពលរដ្ឋប្រមាណជាង ៣៥០០នាក់ រងនូវផលប៉ះពាល់ដោយសារ ភ្លៀងមួយមេធំ នេះ ព្រោះលំនៅដ្ឋានរបស់ពួកគេ ត្រូវបំផ្លិចបំផ្លាញ ដោយខ្យល់បោកបក់ ហើយមានមនុស្ស ១២នាក់ បាត់បង់ជិវិត នៅក្នុងហេតុការណ៍នោះ ១៨នាក់រងរបួសធ្ងន់ និងនៅបាត់ខ្លួន ៦នាក់ ផ្សេងទៀតខណៈដែលភ្លៀងបង្អុរធ្លាក់ខ្លាំង ពេកនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ”។

ក្រុមអាជ្ញាធរខាងលើបានបញ្ជាក់ថា ”យើងបានផ្ដល់ការផ្គត់ផ្គង់ ម្ហូបអាហារដល់ពលរដ្ឋ ដែលបាត់បង់ផ្ទះសម្បែង ទាំងនោះទាន់ពេលវេលា” ។ ក្រោយពីមាន ភ្លៀងធ្លាក់ខ្លាំងបែបនេះ ក្រុមអាជ្ញាធរ ពិសេសមន្ត្រី ឧតុនិយមកូឡុំប៊ី បានប្រកាសដល់ពលរដ្ឋ របស់ពួកគេ ឱ្យដឹងអំពីការប្រុងប្រយ័ត្ន ចំពោះព្យុះភ្លៀងដែល នឹងបន្ដកើតមានឡើងនៅក្នុង តំបន់នៅក្នុងអំឡុងពេលប៉ុន្មានថ្ងៃ ខាងមុខទៀត ពិសេសអ្នកដែលរស់នៅ តំបន់ឆ្នេរសមុទ្រ ការីបៀន៕

Looking Today

ប្រជាពលរដ្ឋ នៅតែបន្តនាំគ្នា មកគោរពព្រះបរមសព របស់ព្រះមហា វីរក្សត្រ នៅថ្ងៃទីបី

$
0
0

ភ្នំពេញៈ ទោះបីជាព្រះបរមសពរបស់ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ បាន ដង្ហែមកដល់ព្រះបរមរាជរាំងតាំងពីថ្ងៃទី១៧ ខែតុលា នោះ ប្រជារាស្រ្ដខ្មែរ ទាំងក្មេង ទាំងចាស់ ព្រះសង្ឃ និង មន្រ្ដីរាជការជាច្រើន រហូតដល់ថ្ងៃសុក្រ ទី១៩ ខែតុលា នៅតែបន្តនាំគ្នាមកគោរព ព្រះបរមសព របស់សម្ដេចឪ ដដែល។ អ្នកខ្លះសូត្រធម៌ ខ្លះអុជធូបទានបួងសួងនៅព្រះអង្គដងកើ ខ្លះកាន់ព្រះឆាយាលក្ខណ៍សម្ដេចឪ និង ខ្លះទៀតស្រែកយំ ដើម្បីបង្ហាញពីការសោកស្ដាយ និងអាឡោះអាល័យជាទីបំផុត។

ក្នុងដៃកាន់ព្រះឆាយលក្ខណ៍សម្ដេចព្រះមហាវីរក្សត្រខ្មែរ និងបង្ហូរទឹកតិចៗផងនោះ លោកយាយ ស៊ុំ រ៉ាត់ មកពី ខេត្តសៀមរាប មានប្រសាសន៍ថា «ខ្ញុំមានការសោកស្ដាយជាខ្លាំងពេលទទួលដំណឹងថា សម្ដេចឪ យាងចូល ទិវង្គត ដោយសារសម្ដេចឪ មានគុណលើខ្ញុំជាច្រើន មិនអាចកាត់ថ្លៃបាន»។

លោកយាយបន្តថា ព្រះមហាវីរក្សត្រ បានទិញដី និងធ្វើផ្ទះឲ្យលោកយាយនៅ តែលោកយាយមិនបានសងគុណ អ្វីសោះដល់សម្ដេចឪ មានតែបួងសួងដល់ព្រះវិញ្ញាណក្ខន្ធរបស់សម្តេចឪ បានទៅកាន់ឋានសួគ៌ប៉ុណ្ណោះ។

លោកយាយបញ្ជាក់ថា លោកយាយបានមកតាំងពីថ្ងៃដែលគេដង្ហែព្រះបរមសពរបស់ព្រះមហាវីរក្សត្រ ព្រះករុ ណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ មកម្ល៉េះ ដោយលោកយាយបានខ្លីលុយគេធ្វើដំណើរមក ធ្វើយ៉ាងណា ឲ្យតែបានឃើញព្រះភក្ត្ររបស់សម្ដេចតាជាលើកចុងក្រោយ។

ព្រះតេជគុណ ព្រះនាម សុខេន ហ៊ាន គង់នៅវត្តឧណ្ណាលោម មានសង្ឃដីកាថា ព្រះអង្គបាននិមន្តមកព្រះបរម រាជរាំងតាំងពីថ្ងៃទីមួយ ដែលគេដង្ហែព្រះបរមសពសម្ដេចឪមកម្ល៉េះ ដោយសារថា ព្រះអង្គជាក្សត្រមួយអង្គ ដែល មានស្នាព្រះហស្ថជាច្រើនបន្សល់ទុកជូនកូនចៅជំនាន់ក្រោយ និងជាក្សត្រ ដែលបានទាមទារឯករាជ្យពេញបរិ បូរណ៍ជូនជាតិ ក៏ដូចជាបានទាមទារយកទឹកដីខ្មែរមកវិញ ពីប្រទេសថៃជាដើម។

ព្រះតេជគុណ មានថេរដីកាបន្តថា «ខ្ញុំចង់ឃើញព្រះបរមសពរបស់សម្ដេចឪ ជាលើកចុងក្រោយ ព្រោះនេះ ជា ពេលក្រោយបង្អស់ហើយ ដែលបានឃើញព្រះឆាយាលក្ខណ៍សម្ដេចឪ»។

យុវជនម្នាក់ឈ្មោះ ឯក គីមហុង ធ្វើការក្នុងស្ថាប័នមួយ បានមានប្រសាសន៍ថា ខ្លួនមកទីនេះ ដើម្បីអុជធូបបួង សួងដល់ព្រះវិញ្ញាណក្ខន្ធរបស់សម្ដេចតា ដើម្បីឲ្យព្រះវិញ្ញាណក្ខន្ធសម្ដេចតា បានទៅកាន់ឋានសួគ៌។

យុវជនរូបនេះ បានបន្តថា «ស្ថាប័នរបស់ខ្លួនបាន នាំគ្នាចែកទឹកសុទ្ធ នំបុ័ង បូពណ៌ខ្មៅ និងរបស់ផ្សេងទៀត ដោយឥតគិតថ្លៃ ដល់អ្នកមកចូលរួមគោរពព្រះបរមសពរបស់សម្ដេចតា នៃយើងនេះផងដែរ»។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្ដី ដែលចូលរួមក្នុងការគោរពព្រះវិញ្ញា ណក្ខន្ធ ព្រះបរមសពសម្ដេចឪ បានមានប្រសាសន៍ ថា នៅតែមានប្រជាជនជាច្រើនមកចូលរួមគោរព ព្រះវិ ញ្ញាណក្ខន្ធ របស់ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ទោះបីនេះជាថ្ងៃទីបី នៃការ ដង្ហែព្រះបរមសព របស់សម្ដេចឪ មកកាន់ព្រះបរមរាជវាំងក៏ដោយ។

លោកបញ្ជាក់ថា «នេះជាព្រឹត្តិការណ៍ទីពីរហើយ នៃការចូលរួមសាមគ្គី និងឯកភាពគ្នា របស់ប្រជាជនខ្មែរ ដែល ស្រលាញ់ប្រទេសជាតិ ទឹកដី និងគោរពស្រលាញ់ ព្រះមហាវីរក្សត្រនេះ បន្ទាប់ពីការចូលរួម ក្នុងការឈ្លានពាន របស់ប្រទេសថៃ»។

ព្រះរាជបរមសពរបស់អតីតព្រះមហាក្សត្រកម្ពុជា បានយាងនិវត្តន៍មកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០១២ បន្ទាប់ពីព្រះអង្គ បានសោយទិវង្គត កាលពីយប់ថ្ងៃទី១៥ ខែតុលា វេលាម៉ោង១ និង៣០នាទី ដោយព្រះរោគាពាធ ក្នុងជន្មាយុ ៩០ព្រះវស្សា៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Viewing all 8042 articles
Browse latest View live




Latest Images